Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

កម្ពុជាទទួល ប្រាក់ចំណូល ប្រចាំឆ្នាំ ទាបជាងគេ នៅតំបន់អាស៊ី

$
0
0

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងថា នៅក្នុងតំបន់អាស៊ី កម្ពុជាទទួលបានចំណូ ប្រចាំឆ្នាំ មានចំនួនតិចជាងគេ បើប្រៀបធៀបប្រទេសនៅក្នុងតំបន់។

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែង នៅក្នុងសន្និសីទ ចក្ខុវិស័យ ប្រទេសកម្ពុជា ឆ្នាំ២០១៥ ដែលប្រារឰធ្វើឡើងនៅ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥ នេះថា  “យើងត្រូវខិតខំប្រឹងប្រែងបន្តទៀត ព្រោះការប្រមូលចំណូល របស់យើងនៅទាប បើប្រៀបធៀបជាមួយ ប្រទេសដទៃទៀត ក្នុងតំបន់អាស៊ាន និងប្រទេស ដែលមានកម្រិតអភិវឌ្ឍន៍ ប្រហាក់ប្រហែលគ្នា។ ទោះបីប្រាក់ចំណូលជាង ១០ភាគរយ នៅឆ្នាំ២០០៤ ហើយដល់ឆ្នាំ២០១៤ ជាង ១៦ភាគរយ គឺយើងត្រូវខិតខំបន្ថែមទៀតទើបបាន”។

សម្តេចបន្តថា បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ គឺកម្ពុជាមានប្រាក់ចំណូលទាបជាងគេ ប៉ុន្តែក៏មានប្រទេសមួយទៀតមានចំណូលទាប ដែលសម្តេចមិន បញ្ចេញឈ្មោះ គឺមានប្រាក់ ចំណូល តែជាង១២ភាគរយតិចនៅក្នុងឆ្នាំ២០១៤។

សម្តេចបន្តថា ដើម្បីសម្រេចបាននូវប្រសិទ្ធភាពការងារ គឺត្រូវប្រមូល ចំណូល ផ្នែកគយ និងបន្តពង្រឹង យន្តការគាំទ្រមួយចំនួនទៀតដូចជា ការពង្រឹងប្រព័ន្ធ បញ្ចូលតែមួយ , យន្តការពង្រឹងពង្រីក ប្រតិបត្តិការរវាងគយនិងវិស័យឯកជន , ការគ្រប់គ្រងធនធានមនុស្ស និងសវនកម្មផ្ទៃក្នុង។

ដោយឡែកផ្នែកពន្ធដារវិញ ត្រូវពង្រឹងការលើកកម្ពស់មុខងារ ប្រតិបត្តិការស្នូល និងមុខងារគាំទ្រ របស់អគ្គនាយកដ្ឋានពន្ធដារ ពិសេសការធ្វើទំនើបកម្មបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកបង់ពន្ធទាំងអស់ ពិសេសការបង់ពន្ធតាមប្រព័ន្ធធនាគារ។ កម្ពុជានឹងពង្រឹងរដ្ឋបាលចំណូល ដោយផ្តោតលើបញ្ហាជារួមនូវផ្នែកធំៗ ដែលមានសក្តានុពលចំណូលខ្ពស់ ដើម្បីពង្រីកវិសាលភាព នៃការប្រមូលចំណូល ពីផ្នែកនេះ ឲ្យបានច្រើននិងមានប្រសិទ្ធិភាពខ្ពស់។

សម្តេចថា ចំណូលផ្នែកគយនៅឆ្នាំ២០១៤ មាន១០៦ភាគរយ៕


ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទចែកចាយ ថ្នាំញៀន

$
0
0

បាត់ដំបង៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង២និង៥៦នាទី ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥ ពីបទចែកចាយថ្នាំញៀន នៅចំណុចក្រុមទី៨ ភូមិវត្តតាមមិម ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង រួចកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

លោក ស៊ាន សូណាល់ នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ប៉ាន ស៊ីថា ភេទប្រុស អាយុ៣២ឆ្នាំ មានទីនៅចំណុចក្រុមទី៨ ភូមិវត្តតាមមិម ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ព្រមទាំងរឹបអូស បានថ្នាំញៀនម៉ាទឹកកក ១ថង់តូច មានទម្ងន់ស្មើនិង ០.៥២ក្រាម នាំយកមកការិយាល័យជំនាញដើម្បីសាកសួរ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ី ចែកចាយថ្នាំញៀនពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥នេះ ដើម្បីចាត់ការបន្តតាមច្បាប់៕

Photo by DAP-News

ទស្សនៈ៖ សម្តេច ហ៊ុន សែន -សម្តេចក្រុមព្រះ បង្ហាញភាពខ្លាំងជាថ្មី ក្នុងឆាកនយោបាយ

$
0
0

ដោយ៖ ទុំ សុម៉ាល័យ

ភ្នំពេញ៖ តួអង្គសំខាន់ដែលបាននាំមកវិញនូវរបបរាជានិយម ការបង្រួបបង្រួម និង សន្តិភាព នៅកម្ពុជាកាលពី អំឡុងទសវត្សរ៍ឆ្នាំ៩០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បន្ទាប់ពីបានស្ងប់ស្ងាត់អស់ជាច្រើនឆ្នាំមកនោះ នៅព្រឹកមិញនេះ បានបង្ហាញ រូបភាពដ៏ស្និទ្ធស្នាលប្រកបដោយភាពផ្អែមល្ហែមជាថ្មី នាំឲ្យមានការចាប់អារម្មណ៍ខ្លាំងពីខ្សែចក្ខុរបស់ប្រជាពលរដ្ឋ ខ្មែរ។

ក្នុងឱកាសអញ្ជើញជូនព្រះរាជដំណើរព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សី  ហមុនី និង សម្តេចម៉ែ យាងទៅពិនិត្យ និង ព្យាបាលព្រះរាជសុខភាពនាទីក្រុងប៉េកាំង ប្រទេសចិន នាព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៥នេះ ក្រោមពន្លឺព្រះសុរិយានាពេលព្រឹកព្រលឹមដ៏ស្រទន់ សម្តេចតេជោ ហ៊ុន សែន និងស ម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានឈ្លាតជួបសំណេះសំណាលប្រកបដោយកាយវិការ និង ព្រះកាយវិការយ៉ាង ជិតស្និទ្ធ នាំឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមន្រ្តីរាជរដ្ឋាភិបាល មន្រ្តីព្រះបរមរាជវាំង ដែលមានវត្តមាន ព្រះវត្ត  មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមនិងក្រុមអ្នកព័ត៌មានផងដែរ បាននាំគ្នាតាមប្រម៉ាញ់យករូបភាពដ៏ កម្រ និង ខានបានឃើញអស់ជាច្រើនឆ្នាំមកនោះ។

នាយករដ្ឋមន្រ្តីទី១ និងទី២ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី១ គឺជាដៃគូនយោបាយទាំងផ្អែមល្អែម និង ល្វីងជូរ ជាត់ ដ៏លិចធ្លោរបំផុតក្នុងឆាកនយោបាយកម្ពុជានាអំឡុងទសវត្សរ៍ឆ្នាំ៩០។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន  និងសម្តេចក្រុមព្រះ គឺជាតួអង្គដ៏សំខាន់ ដែលបានផ្តួចផ្តើមនាំយកមកវិញនូវរបបរាជានិយមនៅកម្ពុជាក្រោយការ  បោះឆ្នោតឆ្នាំ១៩៩៣ បន្ទាប់ពីរបបមួយនេះ ត្រូវបានលោកសេនាប្រមុខ លន់ នល់ លុបបំបាត់ចោលនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០។

អនុស្សាវរនីយ៍ នៃការនាំយកមកវិញនូវរបបរាជានិយមនេះ ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន រំលឹកឡើងផង ដែរ ក្នុងឱកាសសម្តេចអញ្ជើញ ចែកសញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យខេត្តស្វាយរៀងនាថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ ពោលគឺចំថ្ងៃសម្តេចក្រុមព្រះ ត្រូវបានគណបក្សហ៊្វុនស៊ិនប៉ិច បើកសមាជ យាងព្រះអង្គមកគង់ប្រថាប់ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ។ ក្រៅពីការរួមគ្នានាំយកមកវិញនូវ របបរាជនិយម សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រុមព្រះ ក៏បានរួមគ្នា ដើម្បីកិច្ចអភិវឌ្ឍច្រើនវិស័យនៅកម្ពុជា ផងដែរ។

ដៃគូនយោបាយដ៏ខ្លាំងក្លាទាំងពីរ បានស្ងប់ស្ងាត់អស់ជាច្រើនឆ្នាំពីក្នុងឆាកនយោបាយនៅកម្ពុជា បន្ទាប់ពីសម្តេច  ក្រុមព្រះត្រូវបានទម្លាក់ចេញពីតំណែងព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច តាមរយៈបក្សប្រហារកាលពីឆ្នាំ២០០  ៦។

ពេលនេះ អ្នកនយោបាយ ដែលចាស់ទាំងវ័យ និងបទពិសោធន៍ក្នុងឆាកនយោបាយទាំងពីរ បានបង្ហាញវត្តមាន  រួមគ្នាជាថ្មីហើយ ហើយក៏ត្រៀមប្រកៀកស្មាគ្នា ដើម្បីដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៦ នៅឆ្នាំ២០១៨ ផងដែរ។ ក្រោយការយាងត្រឡប់មកដឹកនាំគណបក្សរាជានិយមឡើងវិញ ទាំងសម្តេចក្រុមព្រះ និង សម្តេចតេជោ ហ៊ុន  សែន បានប្រកាសប្តេជ្ញាគាំទ្រ និងសហប្រតិបត្តិការរួមគ្នា ដើម្បីអភិវឌ្ឍន៍សង្គមកម្ពុជា។ សម្តេចតេជោ បាននិង កំពុងបង្ហាញការគាំទ្រយ៉ាងខ្លាំងផងដែរ ចំពោះវត្តមានក្នុងឆាកនយោបាយជាថ្មីរបស់សម្តេចក្រុមព្រះ តាមរយៈ ការបង្ហាញសារគាំទ្រជាសធារណៈ ការផ្តល់នូវតំណែងទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដល់មន្រ្តីស្និទ្ធ និងជាន់ខ្ពស់ ២៤ រូបរបស់គណបក្សហ៊្វុនស៊ិនប៉ិច តាមសំណើរបស់សម្តេចក្រុមព្រះជាដើម។

ជាពិសេសតាមរយៈរូបភាព ដ៏ស្នាលស្និទ្ធរវាងសម្តេចតេជោ ហ៊ុន សែន និង សម្តេចក្រុមព្រះ មួយសន្លឹកនាព្រឹក  មិញនេះ ជាសក្ខីភាពយ៉ាងច្បាស់ថា ចំណងមិត្តភាពរបស់អ្នកនយោបាយចាស់ទាំងពីរ បាននិងកំពុងពង្រឹងជាថ្មី  ដើម្បីស្វែងរកប្រៀមលើសមរភូមិនយោបាយសម័យនាពេលបច្ចុប្បន្ន និងឈានទៅរកការដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៦។ ហើយក៏នឹងក្លាយជាដៃគូយុទ្ធសាស្រ្តថ្មី ដើម្បីកសាងសង្គមកម្ពុជាឲ្យឈានទៅមុខផងដែរ ដូច  ដែលធ្លាប់ធ្វើ ក្នុងការស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ និងភាពសុខដុម កាលពីអំឡុងទសវត្សរ៍ឆ្នាំ៩០។

ដែនដីសុវណ្ណភូមិ ដែលធ្លាប់បានរងការញ៉ាំញីដោយភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍ បូករួមទាំងការធ្លាក់ចូលក្នុង របបវាលពិឃាតប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (១៧ មេសា ១៩៧៥-៧ មករា  ១៩៧៩) ពិតជាបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅតែមានអារម្មណ៍តក់ស្លុត និងដិនដាបជាប់ជានិច្ចជាមួយទុក្ខវេទនា  ក្នុងសម័យសង្រ្គាម ទោះបីកម្ពុជា បានរួមគ្នាពន្លត់ភ្លើងមួយនេះអស់រយៈពេលជាច្រើនឆ្នាំទៅហើយក្តី។

រូបភាពស្និទ្ធស្នាលទាំងរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងសម្តេចតេជោ  ហ៊ុន សែន ជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ មិនមែនបង្ហាញត្រឹមតែពីរការរួបរួមគ្នារវាង ថ្នាក់ដឹកនាំនយោបាយកម្ពុជាតែប៉ុណ្ណោះទេ តែរូបភាពទាំងនេះ បាននាំយកមកនូវអារម្មណ៍កក់ក្តៅ និង សន្តិភាព ផ្លូវចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ។

ដូច្នេះការបង្រួបបង្រួម និង ការរួបរួមរបស់អ្នកនយោបាយនៅកម្ពុជា ពិតជាមានអត្ថន័យ និង ខ្លឹមសារបំផុត សម្រាប់ប្រជាពលរដ្ឋខ្មែរ ត្បិតអីដានប្រវត្តិសាស្រ្តនៃភ្លើងសង្រ្គាមកើតចេញពីជម្លោះរបស់ថ្នាក់ដឹកនាំនយោបាយ  បានធ្វើឲ្យពួកគេនឿយណាយពេកណាស់។

តម្លៃសន្តិភាព មានតម្លៃខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍សង្គមកម្ពុជា។ គេសង្ឃឹមថា អ្នកនយោបាយគ្រប់ភាគី នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក សម រង្ស៊ី ដែលសុទ្ធសឹងជាអ្នក នយោបាយដ៏ចាស់វស្សា នឹងខិតខំបង្កើននូវវប្បធម៌ចរចា សន្ទនា ដូចមាននាពេលបច្ចុប្បន្ន ដើម្បីរក្សាបាននូវស្ថេរ ភាព សន្តិភាព និង ការអភិវឌ្ឍន៍ ដូចព្រះរាជបណ្តាំព្រះបរមរតនកោដ្ឋថា «ខ្មែររួបរួម ខ្មែរខ្លាំង»។ បើខ្មែរខ្លាំង ខ្មែរ  ក៏លែងក្លាចគេមើលងាយ ប្រមាថ រំលោភ ឬឈ្លានពាននោះដែរ៕

មិត្តអ្នកអានមានមតិយោបល់លើអត្ថបទនេះ អាចទាក់ទង៖ tumsomalay@gmail.com

NEA ផ្តល់ឱកាសការងារដល់និស្សិត CUS ក្នុងការប្រកួតប្រជែងទីផ្សារការងារ

$
0
0

ភ្នំពេញ៖ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ឈានចូលទីផ្សារការងារ ប្រកួតប្រជែង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ទីតាំងគោលទួលគោក បានសហការជាមួយទីភ្នាក់ងារជាតិ និងមុខរបរធ្វើសិក្ខាសាលាស្តីពី "ការត្រៀមលក្ខណៈសម្បត្តិ ឈានចូលទីផ្សារ ការងារប្រកបដោយប្រសិទ្ធភាព" ជូនដល់និស្សិត CUS ឆ្នាំទី៤ ប្រមានជាង ២២០នាក់ កំពុងសិក្សាពេលព្រឹក ហើយត្រៀមលក្ខណៈបញ្ចប់ការសិក្សា នាពេលខាងមុខ។

តាមសម្តីរបស់ លោក ភួង សំអាត ប្រធានមជ្ឈមណ្ឌល់ការងារ និងមុខរបររាជធានីភ្នំពេញ បានលើកឡើងពី វិធីសាស្រ្តស្វែងរកព័ត៌មាន ស្តីពីការជ្រើសរើសការងារ ប្រភេទការងារ ទំហំការងារ លំដាប់ការងារ និងតម្រូវការ ឬលក្ខខណ្ឌនៃតម្រូវការការងារ ។

លោកក៏បានរំលេចផងដែថា តាមរយៈបទបង្ហាញមុនៗនិស្សិត សាកលវិទ្យាល័យ CUS បានទទួល ជោគជ័យក្នុងការ ស្វែងរកការងារបានច្រើន ហើយក៍ជាការងារល្អៗទៀតផង លើកនេះលោក ក៏សង្ឈឹម ផងដែរថា និស្សិតសាកលវិទ្យាល័យនេះ នឹងទទួលបានជោគជ័យក្នុងការទទួល បានការងារល្អៗ កាន់តែច្រើនជាងមុខៗថែមទៀត។ ទាក់ទងនឹង ការប្រកួតប្រជែងទីផ្សារការងារនេះ លោកក៏បានជំរុញឲ្យនិស្សិតខិតខំសិក្សា បន្ថែមទៀត លើឯកទេសដែលមានស្រាប់របស់ខ្លួន ដូចជា ភាសាអង់គ្លេស កុំព្យូទ័រ និងជំនាញទំនាក់ទំនងជាដើម។

លោក សុខ ណារ៉ុង ប្រធានផ្នែកមន្រ្តីឥណទាន KKFund ដែលបានអញ្ជើញចូលរួមក៍បានចាប់អារម្មណ៍ថា បច្ចុប្បន្ននេះទីផ្សារការងារ ពិតជាមានតម្រូវការចំបាច់ណាស់ នូវធនធានមនុស្ស ដែលមានទាំងចំណេះដឹង ចំណេះធ្វើ និងចរិយាសម្បត្តិថ្លៃថ្នូ។ ក្នុងនាមលោកជាអ្នកប្រើប្រាស់ ធនធានមនុស្ស លោកពិតជាប្រាថ្នាចង់បានធនធានមនុស្ស ប្រកបដោយចំណេះដឹង ចំណេះធ្វើ និងចរិយាសម្បត្តិល្អ ព្រោះអ្នកប្រើប្រាស់មិនចង់ឲ្យខាតពេលវេលា បណ្តុះបណ្តាលទៀតទេ។

ថ្លែងក្នុងពេលបិតកម្មវិធី លោកឯក ច័ន្ធូ ប្រធានសេវាកម្មនិស្សិត CUS បានចាប់អារម្មណ៍ថា នេះគឺជាឱកាសមួយ សំខាន់ណាស់សម្រាប់និស្សិត CUS ក្នុងការប្រៀបធៀបនិងបំពេញបន្ថែម នូវទ្រឹស្តីដែល បានសិក្សាជាមួយនិងគ្រឹះស្ថាន ដែលមានតម្រូវការប្រើប្រាស់ធនធានមនុស្សជាក់ស្តែង។

សាកលវិទ្យាល័យ គឺជារោងចក្រផលិតធនធានមនុស្ស ប្រកបដោយគុណវុឌ្ឍិ ចំណែកធនាគារ រោងចក្រ ក្រុមហ៊ុន ឬអង្កការនានា ជាអ្នកយកធនធានទាំងនោះ ទៅប្រើប្រាស់ជាក់ស្តែង។ ដូច្នេះតួអង្គទាំងពីរ ហាក់ដូចជាសរសៃឈាម ក្នុងខ្លួនមនុស្សដែលមិនអាចខ្វះតួអង្គ ណាមួយបាន។

គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ និស្សិតដែលបានបញ្ចប់ការសិក្សានៅ CUS ចាប់ពី ថ្នាក់បរិញ្ញាបត្ររង ដល់ថ្នាក់បណ្ឌិតជាង ២ម៉ឺននាក់ និងកំពុងសិក្សាជិត ២ម៉ឺននាក់ទៀត។

បច្ចុប្បន្ននេះ CUS មាន ៩ទីតាំង ដែល០២ ទីតាំងនៅរាជធានីភ្នំពេញ និង០៦ទីតាំងទៀត នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត ៕

ព្រះសង្ឃ និងកូនសេក្ខ សំងំជក់គ្រឿង ញៀន ក្នុងចេតីយ វត្ដចង្ក្រានតាព្រហ្មស្ទឹង មានជ័យ

$
0
0

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ ដែលយាម ប្រចាំការនៅសង្កាត់ស្ទឹងមានជ័យ បានឃាត់ ខ្លួនព្រះសង្ឃនិង កូនសេក្ខ ២នាក់ ខណៈដែល កំពុងសំងំជក់គ្រឿងញៀន ក្នុងចេតីយ៍នៅ វត្ដចង្ក្រានតាព្រហ្មស្ទឹងមានជ័យ កាលពីវេលា ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ។

មន្ដ្រីអាវុធហត្ថ ដែលយាមប្រចាំការនៅ សង្កាត់ស្ទឹងមានជ័យ បានឱ្យដឹងថា ក្រោយពី ទទួលបានព័ត៌មាន ករណី ព្រះសង្ឃ និងកូនសេក្ខ លោកកំពុងសំងំជក់គ្រឿងញៀននៅ ក្នុងចេតីយ៍នោះ បានចុះទៅពិនិត្យ មើលនិង ធ្វើការ ឃាត់ខ្លួនពួកគេទាំង៣នាក់ភ្លាមៗតែ ម្ដង រួចបញ្ជូនព្រះសង្ឃអង្គនេះទៅផ្សឹកដើម្បី កសាងសំណុំរឿង ចាត់វិធាន ការតាមផ្លូវច្បាប់ ។

តាមមន្ដ្រីអាវុធហត្ថ ដដែលព្រះសង្ឃ ដែល ល្មើសធម៌វិន័យទៅប្រើប្រាស់គ្រឿងញៀន នាំឱ្យអន្ដរាយមាន ឈ្មោះ ចាន់ ដារ៉ា អាយុ ២៦ឆ្នាំ ស្នាក់នៅក្នុងវត្ដស្ទឹងមានជ័យ កុដិ ឈើរីឯកូនសិស្សលោកឈ្មោះ សំ វណ្ណា ហៅ ស្មី អាយុ២៩ឆ្នាំ មុខរបរជាជាងជួសជុលម៉ូតូ រស់នៅក្រុមទី៤ ភូមិមានជ័យ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ។

តាមមន្ដ្រីអាវុធហត្ថក្រោយការចុះទៅ ឃាត់ខ្លួន ពេលដែលសំងំជក់គ្រឿងញៀននៅ ក្នុងកុដិនោះ ពួកគេទាំងពីរនាក់ ក្រោយការ ផ្សឹករួច បានបញ្ជូនទៅកាន់ទីបញ្ជាការអាវុធ ហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាម ផ្លូវច្បាប់ ។

រថយន្ដដឹកស៊ីម៉ង់ត៍ បុករថយន្ដបាឡែន របួសធ្ងន់ ស្រាល៤នាក់

$
0
0

ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍នៅ លើកំណាត់ផ្លូវជាតិលេខ១ករណីទៀតហើយ បានកើតឡើង នៅក្នុងទឹកដី ខេត្ដព្រះសីហនុ បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ស្រាល៤នាក់ កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាន កើតឡើងរវាងរថយន្ដដឹកស៊ីម៉ង់ត៍ ដែលធ្វើ ដំណើរក្នុងទិសដៅពី ក្រុងព្រះ សីហនុមកភ្នំ ពេញ ជាមួយរថយន្ដកាមរីបាឡែន ក្នុងទិស ដៅបញ្ច្រាសគ្នា ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ៤ ចំណុច ផ្លូវកោង ចន្លោះគីឡូម៉ែត្រ លេខ១៥៥-១៥៦ ភូមិអូរតាហយ ឃុំស្ទឹង ឆាយ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដម៉ាកនីសាន់ ពាក់ស្លាក លេខ ភ្នំពេញ 3C-7458 ពណ៌ក្រហម ដឹកស៊ីម៉ង់ត៍ ពេញ ធ្វើដំណើរក្នុងទិសដៅពី ខេត្ដព្រះសីហនុ មករាជធានី ភ្នំពេញ លុះមកដល់ចំណុចកើត ហេតុ បានបុកជាមួយរថយន្ដកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២ឈ-៤១៨៤ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាល ឱ្យរថយន្ដបាឡែន រងការខូចខាតផ្នែក ខាងមុខយ៉ាងធ្ងន់ធ្ងរ ហើយរថយន្ដដឹកស៊ីម៉ង់ត៍ រេចង្កូតធ្លាក់ ពីលើផ្លូវជាតិ ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរា ចរណ៍រវាងរថយន្ដទាំងពីរគ្រឿងនេះ បណ្ដាឱ្យមនុស្ស៤នាក់ ទាំងអ្នកបើក ទាំងអ្នកជិះនៅក្នុងរថយន្ដបាឡែនរងរបួសធ្ងន់ស្រាល ។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើករថយន្ដ បាឡែន ឈ្មោះឯក ប៊ុនណា អាយុ៤៧ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ស្មាច់ មានជ័យ ក្រុង ខេមរភូមិន្ទ ខេត្ដកោះកុង រងរបួសស្រាល រីឯអ្នករួមដំណើរ៣នាក់ទៀត ឈ្មោះផាន់ យៀន ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅក្រុង ព្រះសីហនុ រងរបួសបាក់ភ្លៅស្ដាំ និងបែកមុខ យ៉ាងធ្ងន់ធ្ងរ ខណៈដែលពីរនាក់ម្ដាយនិងកូន មិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ ព្រោះក្រោយ កើតហេតុ ត្រូវរថយន្ដសង្គ្រោះ បន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យ ។

តាមសមត្ថកិច្ចក្រោយគ្រោះថ្នាក់ចរា ចរណ៍ អ្នកបើករថយន្ដដឹកស៊ីម៉ង់ត៍ ដែលជា រថយន្ដបង្កនោះ បានបើកទ្វារ រត់គេចខ្លួន ដោយសុវត្ថិភាព ។

សម្រាប់រថយន្ដទាំងពីរគ្រឿង ត្រូវបាន សមត្ថកិច្ចបញ្ជូនទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក កំពង់សិលា រង់ចាំការដោះ ស្រាយនៅពេលក្រោយទៀត ។

សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅតាម បណ្ដោយផ្លូវជាតិលេខ៤ ជាពិសេសចាប់ពី ព្រំប្រទល់ទឹក ដីខេត្ដកំពង់ស្ពឺ ចូលទៅទឹកដី ខេត្ដព្រះសីហនុកើតឡើងជាញឹកញាប់ និង បណ្ដាលឱ្យមានអ្នកស្លាប់និង រងរបួសជាច្រើន នាក់ ព្រោះតែកត្ដាផ្លូវកោងចុះកោងឡើង ហើយបណ្ដាលមកពីកត្ដាមនុស្ស ដែលអ្នក បើកបរខ្លះ មិនបានគោរពច្បាប់ ចរាចរណ៍ឱ្យ បានត្រឹមត្រូវ ពោលបើកលឿន ដោយគ្មាន ការប្រុងប្រយ័ត្ន ៕

ម្តាយអន្យតិរ្ថិយ បោះទារកចោល កណ្តាលផ្លូវ ឲ្យរថយន្តកិនខ្ទេច

$
0
0

ភ្នំពេញ ៖ ទារកដែលទើបនឹងកើត ដោយគេមិនបានដឹងថា នៅរស់ ឬក៏ស្លាប់មានស្នាមរថយន្តកិនខ្ទេចខ្ទី ត្រូវបានអ្នក ដំណើរប្រទះឃើញ បង្កការភ្ញាក់ផ្អើលទាំងយប់កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៥ ម្សិលមិញ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

សាកសពទារកដែលរងនូវស្នាមកង់រថយន្តកិន បែកជាបំណែកៗខ្ទេចខ្ទីអស់ខាងលើនេះ គេមិនបានដឹងថា មានឪពុក ម្តាយជានរណានោះទេ ហើយករណីនេះក៏គេមិនដឹងថា មុនពេលរថយន្តកិនទារកខាងលើនៅមានជីវិត ឬក៏ស្លាប់ បាត់បង់ជីវិតទៅហើយយ៉ាងណានោះដែរ ព្រោះមុនពេលកើតហេតុគ្មាននរណាបានដឹង និងឃើញនោះឡើយ ទាល់តែ រថយន្តកិនខ្ទេចខ្ទីអស់ទៅហើយ ទើបអ្នកធ្វើដំណើរតាមម៉ូតូប្រទះឃើញ បង្កការផ្អើលឆោឡោ ហើយសមត្ថកិច្ចបាន ត្រឹមតែចុះត្រួតពិនិត្យមើលប៉ុណ្ណោះ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ទារកខាងលើនេះ អាចជារបស់ស្រ្តីអនាថា ឬក៏ស្រ្តីរកស៊ីផ្លូវភេទដែលឧស្សាហ៍ដេក នៅតាមសួនច្បារ ត្រង់ចំណុចខាងជើងផ្សារចាស់ ហើយក្រោយពីប្រសូត្របុត្រហើយភ្លាមៗទំនងជាទារកស្លាប់ទើប ម្តាយដែលមិនមានលទ្ធភាពយកទៅកប់ ឬបូជា បោះសពទារកខាងលើនេះចោល បណ្តាលឲ្យរថយន្តបើកបរមើល មិនឃើញ ព្រោះនៅ តំបន់ខាងលើនោះ មិនសូវមានភ្លើងជះពន្លឺក៏បណ្តាលឲ្យកិនសាកសពបែកជាបំណែកៗ បែបនេះ តែម្តងទៅ ។ ប៉ុន្តែ អ្នកខ្លះក៏អះអាងថា ទារកខាងលើនេះ មុនរថយន្តកិនអាចនៅមានជីវិត តែទំនងជាម្តាយដែលជាជន អនាថា ឬក៏ជនវិកលចរិត ក្រោយពេលកើតហើយក៏បោះចោលទៅកណ្តាលផ្លូវក៏អាចថាបានផងដែរ ។

រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ នេះ សមត្ថកិច្ចនៅមិនទាន់ធ្វើការស្រាវជ្រាវរកឃើញអត្តសញ្ញាណ ឪពុក-ម្តាយ របស់សពទារកខាងលើនេះឃើញនៅឡើយនោះទេ ហើយរថយន្តដែលបើកកិនក៏មិនបានដឹងថា ជា រថយន្តមួយណានោះដែរ ៕

ប្រធានប៉ុស្កិ៍​ ការពារព្រំដែន ត្រពាំងគ្រញូង រងការចោទប្រកាន់ថា បើកដៃ ឱ្យឈ្មួញដឹកឈើ ឆ្លងដែន យ៉ាងសកម្ម

$
0
0

មណ្ឌលគិរី: ច្រករបៀងការពារចំនួន ៦ជាប់ព្រំដែន ស្រុកកែវសីមា ជាមួយស្រុកស្នូល គ្រប់គ្រងផ្ទាល់ ដោយលោកធឹម ធឿន ប្រធានប៉ុស្កិ៍ការពារព្រំដែន ត្រពាំងគ្រញូង  ពេលនេះ កំពុងរងការរិះគន់ យ៉ាងខ្លាំងថា អាជ្ញាធរបានបណ្តែតបណ្តោយ ឱ្យមានបទល្មើស ឈើហ៊ុបខុសច្បាប់ ជញ្ជូនឆ្លងដែន ចូលប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យ។

សេចក្តីរាយការណ៍ បានប្រាប់ថា បើទោះបី នៅតាមច្រករបៀង មួយចំនួននៅ តាមបន្ទាត់ព្រំ ដែន ត្រូវបាន រឹតបន្តឹងទប់ស្កាត់ មិនឱ្យមានបទល្មើសខុសច្បាប់ យ៉ាងណាក៏ដោយ។ តែផ្ទុយទៅវិញ ច្រករបៀង ការពារព្រំដែនចំនួន០៦ មានដូចជាច្រក: D16 . D10. D11. D12. D13.និងច្រក D14. ច្រករបៀង ការពារព្រំដែន ទាំងប៉ុន្មាន ខាងលើនេះ គឺគ្រប់គ្រងផ្ទាល់ ដោយ លោកស័ក្ក៣ មានឈ្មោះ ធឹម ធឿន ជាប្រធានប៉ុស្កិ៍ ត្រពាំងគ្រញូង ដែលទើបតែ ទទួលបានកន្លែងខ្លាញ់មួយនេះ។ ជារៀងរាល់យប់ បើតាមសេចក្តីរាយការណ៍ប្រាប់ថា ពួកឈ្មួញទាំងតូចទាំងធំ សំរុកដឹកជញ្ជូន ឈើតាមរថយន្ត អាដំរី  អាបង្កុង និង រថយន្តកូរ៉េ សំរុកដឹកចូល តាមច្រករបៀងខាងលើ ឡើងរូងដី គ្មានការរំខាន ពីសមត្ថកិច្ចណាឡើយ។ទាំងនេះ មកពីមានការបើកដៃទាំងស្រុង របស់លោក ធឹម ធៀន ដែលជា ប្រធានច្រកនេះឯង។

ប្រភពបានទំលាយ ប្រាប់ឱ្យដឹងថា ការរកស៊ីដឹកឈើហ៊ុប ខុសច្បាប់ប្រភេទឈើ សុក្រំ បានយ៉ាងរលូន បែបនេះភាគច្រើន ជាមន្រ្តីខិលខូចមួយចំនូន នៅស្រុកនេះផ្ទាល់តែម្តង។

សហគមន៍ការពារព្រំដែនព្រៃឈើ និងមហាជន ព្រមទាំងអ្នកឃ្លាំមើល បទល្មើសព្រៃឈើ បាននាំគ្នា រិះគន់ ដល់លោ ធឹម ធឿន ដែលជាប្រធានប៉ុស្តិ៍របៀង ការពារព្រំដែនថា ល្មមដល់ពេលទប់ស្កាត់ខ្លះផង ដើម្បីជួយរក្សា គំរបព្រៃឈៃខ្លះផង បើសិនជាលោក នៅតែបណ្តែតបណ្តោយ ឱ្យមានការដឹង ជញ្ជូនបែបនេះ ទៀតនោះ ហើយព្រៃឈៃទាំងនេះ ច្បាស់ជារលាយហិនហោច គ្មានសល់ មិនខាន។ ម្យ៉ាងវិញទៀតបើសិន នៅតែបណ្តើតបណ្តោយ ឱ្យមានបទល្មើសព្រៃឈើ កើតមានដដែលនោះ វាផ្ទុយទៅ និងបទបញ្ជាយ៉ាងរបស់ ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជាទៀតផង ។

ទាក់ទងទៅ នឹងការចោទប្រកាន់ ខាងលើនេះ អ្នកឆ្លើយឆ្លងព័ត៌មានដើមអម្ពិល បានព្យាយាម សំការបំភ្លឺ បានទេពីលោក ធឹម ធឿន ដែលជាប្រធានប៉ុស្កិ៍ត្រពាំងគ្រញូងបានទេ នៅរសៀលថ្ងៃទី ៦ ខែមីនាឆ្នាំ២០១៥នេះ ដោយទូរស័ព្ទរបស់លោក មិនមានអ្នកទទួល៕


នគរបាល ជំនាញព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យម្នាក់ ឡើងតុលាការ ពាក់ព័ន្ធ ករណីប៉ុនប៉ង រំលោភសេពសន្ថវៈ

$
0
0

កំពត ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ង រំលោភសេពសន្ថវៈ ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត កសាងសំណុំរឿង បញ្ជូនខ្លួនឡើង ទៅតុលាការ កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥នេះ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ើន តាហ្វើ ហៅខ្វើ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិម្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកនារី រងគ្រោះ ឈ្មោះ ផាត់ ម៉ាច អាយុ ៣០ឆ្នាំ រស់នៅភូមិតាអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។

មន្ត្រីនគរបាលដដែល បន្តឲ្យដឹងទៀតថា ក្រោយពីនារីរងគ្រោះ បានដាក់ពាក្យបណ្តឹង កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ នៅនគរបាលប៉ុស្តិ៍ រដ្ឋបាលមូលដ្ឋានរួចមក កម្លាំងនគរបាល នៃការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្ត សហការនឹងកម្លាំងនគរបាលមូលដ្ឋាន បានចុះស្ទាក់ធ្វើការឃាត់ខ្លួន ជនសង្ស័យបាននៅកណ្តាលផ្លូវ ក្នុងភូមិ ឃុំ របស់ ជនសង្ស័យកាលពីរសៀលថ្ងៃទី០៤ ខែមីនា រួចហើយក៏នាំខ្លួនមកសាកសួរ នៅឯការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ ភ្លាមផងដែរ។

មន្ត្រីនគរបាលព្រហ្មទណ្ឌរូបនេះ រៀបរាប់ទៀតថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង២២យប់ មាន ករណីប៉ុនប៉ងរំលោភសេពសន្ថវៈកើតឡើងនៅភូមិអណ្តូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត បង្កឡើងដោយ ជនសង្ស័យខាងលើ និងគូកនម្នាក់ទៀត ឈ្មោះ រូច បានធ្វើសកម្មភាពចាប់ឱបថើប និងស្ទាបរាវដោះនារីរងគ្រោះ ឈ្មោះផាត់ ម៉ាច ខាងលើ ។

យោងតាមការរៀបរាប់របស់នារីរងគ្រោះ ឈ្មោះ ផាត់ ម៉ាច ប្រាប់សមត្ថកិច្ចថា រូបខ្លួនបានត្រឡប់មកពីលេងនៅវត្តបឹង ព្រះ រួមដំណើរមានគ្នាចំនួន ៣នាក់: ទី១ ឈ្មោះ អ៊ុន សែព្រី (ត្រូវជាប្អូនស្រីបង្កើត របស់ជនរងគ្រោះ),ទី២ ឈ្មោះ ស៊ុន សុភី(ត្រូវជាក្មួយស្រីរបស់ជនរងគ្រោះ) និងទី៣ រូបខ្លួនផ្ទាល់។ពេលដើរមកដល់ប្រឡាយចិន ត្រង់ចំណុចកើត ហេតុម្លិចគល់ ស្ថិតក្នុងភូមិម្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ស្រាប់តែមានមនុស្សប្រុស ២នាក់,ទី១ ឈ្មោះ ហ៊ើន តាហ្វើ ហៅខ្វើ ជាជនសង្ស័យ និងទី២ មិនស្គាល់ឈ្មោះ បានរត់មកពីក្រោយខ្លួន ហើយជនសង្ស័យឈ្មោះ ខ្វើ នេះ បានស្ទុះមកចាប់ឱបថើប ច្របាច់ដោះ និងស្ទាបអង្អែលប្រដាប់ភេទខ្លួន ពេលនោះខ្លួនខំប្រឹងត្រដររើបំរះរួច ក៏រត់ ទៅថ្នល់ សំដៅទៅផ្ទះ ពេលរត់បានប្រហែល៣០ម៉ែត្រ ស្រាប់ម្នាក់ដែលខ្លួនមិនស្គាល់ឈ្មោះនោះ បានរត់តាមពី ក្រោយ ហើយចាប់ឱបថើប ច្របាច់ដោះ និងស្ទាបប្រដាប់ភេទខ្លួនទៀត ខ្លួនក៏បានរើបំរះរួចម្តងទៀត ហើយរត់សំដៅ ទៅផ្ទះ ។ ពេលខ្លួនរត់ទៅជិតដល់ផ្ទះខ្លួន ក៏បានឃើញម៉ូតូ ១គ្រឿង ជិះគ្នាពីរនាក់ (មើលមុខមិនស្គាល់) បានជិះតាម ខ្លួនពីក្រោយ តែតាមមិនទាន់ រូបខ្លួនក៏ចូលផ្ទះទៅ ហើយពួកវាក៏ទៅបាត់ដែរ ។

ឆ្លងតាមការស៊ើបអង្កេត របស់សមត្ថកិច្ចជំនាញ បានបង្ហាញថា ឈ្មោះ ហ៊ើន តាហ្វើ ហៅខ្វើ និងគូកនឈ្មោះ រូច ពិត ជាបានប្រព្រឹត្តបទល្មើស ប៉ុនប៉ងរំលោភសេពសន្ថវៈ ពិតប្រាកដមែន ៕

គោលដៅដើមទី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ប្រកាសលទ្ធផល ខែកុម្ភៈ និងណែនាំ អ្នកបើកបរ ឲ្យ បំពាក់ចំណាំង ផ្លាត

$
0
0

ព្រះសីហនុ ៖ លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ តំណាងក្រុមត្រួតពិនិត្យចម្រុះ បានមានប្រសាសន៍ឲ្យដឹងថា អនុវត្ត តាមផែនការសកម្មភាពលេខ ០៤៦ របស់គណៈបញ្ជាការដឹកនាំបញ្ជា ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងសេច ក្តីណែនាំលេខ ០០៤ របស់លេខាធិការដ្ឋាន គណៈបញ្ជាការដឹកនាំបញ្ជា ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្រុម ត្រួតពិនិត្យចម្រុះ រួមមាន ៖ មន្រ្តីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, មន្រ្តីមន្ទីរសាធារណការ ខេត្តព្រះសីហនុ, មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ, មន្រ្តីកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ, មន្រ្តីកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ បានចុះអនុវត្តរឹតបន្តឹង ការ អនុវត្តច្បាប់ ដោយធ្វើការត្រួតពិនិត្យ ជាប្រចាំលើរថយន្តផ្ទុកកុងតឺន័រ នៅចំណុចគោលដៅដើមទី ខាងក្នុងកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ក្នុងខែកុម្ភៈ ឆ្នាំ២០១៥ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖ 

ត្រួតពិនិត្យរថយន្ត ដែលឆ្លងកាត់បានចំនួន ៦០២៧ គ្រឿង រថយន្តមានឯកសារ និងលក្ខណៈបច្ចេកទេសត្រឹមត្រូវ ៥៥៣៣ គ្រឿង រថយន្តមានកំហុសចំនួន ៤៩៤គ្រឿង ស្មើនឹង ៧៥៦ករណី ហើយបានធ្វើការផាកពិន័យ ដូចខាង ក្រោម ៖

ប័ណ្ណបើកបរហួសសុពលភាព ១៣ករណី ស្មើ ១.៧% ប័ណ្ណបើកបរខុសប្រភេទយាន ៥ករណី ស្មើនិង ០.៦៦% ស្លាក លេខបាក់ ឬបាត់ ១៧ករណី ស្មើនឹង ២.២% កញ្ចក់ពណ៌ ១ករណី គ្មានប័ណ្ណអាជីវកម្ម ១១១ករណីស្មើនឹង១៤.៦០% ប័ណ្ណអាជីវកម្ម ហួសសុពលភាព ១៧ករណី ស្មើនឹង ២.២% លិខិតត្រួតពិនិត្យលក្ខណៈបច្ចេកទេសគ្មាន ៩ករណី ស្មើ នឹង ១.២% គ្មានខ្ចៅប៊ូឡុងតាកេ ១២៥ករណី ស្មើនឹង ១៦.៥% សំបកកង់សឹករិចរិល ២១៤ករណី ស្មើនិង ២៨% ភ្លើងទទឹងយាន ៤៤ករណី ស្មើនឹង ៥.៨% រនាំងសុវត្ថិភាព ២ករណី  ភ្លើងសញ្ញា ៤៩ករណី ស្មើនិង ៦.៤៨% សញ្ញា បញ្ជាមន្រ្តីនគរបាល ១ករណី គន្លឹះសុវត្ថិភាពមិនកាច់ឡុក ៧ករណី ស្មើនឹង ០.៩២% គន្លឹះសុវត្ថិភាពកុងតឺន័រគាំងខូច ៦២ករណី ស្មើនឹង ៨.២% របាំងភុក ២៧ករណី ស្មើនឹង ៣.៥៧% សញ្ញាកញ្ចក់ត្រីកោណ ៤៥ករណី ស្មើនឹង ៥.៩៥% ខ្សែក្រវ៉ាត់ ៧ករណី ស្មើនឹង ០.៩២% ។

លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ បានបញ្ជាក់ថា ចំពោះលទ្ធផលដែលទទួលបានខាងលើនេះ បើប្រៀបធៀបនឹងខែ មុន មានការថយចុះ ព្រោះតែក្រុមហ៊ុនរថយន្ត និងឯកជនបានសហការចូលរួម ក្នុងការអនុវត្តច្បាប់ រថយន្តបានកែ តម្រូវចំណុចខ្វះខាតរហូតដល់ ៩២% នៅសេសសល់ប្រមាណតែ ៨%ទៀតប៉ុណ្ណោះ គឺលិខិតស្នាម ឯកសារពាក់ព័ន្ធ រថយន្ត ប័ណ្ណបើកបរហួសសុពលភាព គ្មានច្បាប់អាជីវកម្មដឹកជញ្ជូន ប៊ូឡុងតាកេ របាំងផុក ដែលសុទ្ធសឹងជារថយន្ត ក្រុមហ៊ុន ទើបតែនាំយកមកធ្វើអាជីវកម្មថ្មីៗជាដើម ។ ចំពោះការជួសជុលកែតម្រូវ តាមការណែនាំរបស់មន្រ្តីជំនាញ អ្នកបើកបរបានគោរពប្រតិបត្តិតាមច្បាប់បើកបរ មិនសេពគ្រឿងស្រវឹង មានការប្រុងប្រយ័ត្នខ្ពស់ មិនហួសល្បឿន កំណត់ដឹកជញ្ជូនលើដងផ្លូវមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ កាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ ក៏ប៉ុន្តែនៅមានអ្នក បើកបរខ្លះ នៅតែមិនគោរពច្បាប់ ដូចជាមិនពិនិត្យលើលក្ខណៈបច្ចេកទេស ករណីដាច់ភ្លើងបំភ្លឺ រ៉ឺម៉កកញ្ចក់ត្រីកោណ និងការដឹកជញ្ជូនខុសបញ្ញត្តិច្បាប់ គឺការដឹកជញ្ជូនគោលដៅពីភ្នំពេញ មកខេត្តព្រះសីហនុ ។

លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ តំណាងក្រុមត្រួតពិនិត្យចម្រុះ ក៏បានធ្វើការអំពាវនាវយ៉ាងទទូច ដល់ក្រុមហ៊ុន រថយន្ត និងរថយន្តឯកជនទាំងអស់ ដែលធ្វើការដឹកជញ្ជូនទំនិញ សូមធ្វើការត្រួតពិនិត្យរថយន្តរបស់ខ្លួន ឱ្យមាន លក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ហើយត្រូវក្រើនរំលឹកដ ល់អ្នកបើកបរជាប្រចាំ ឯកសារពាក់ព័ន្ធរថយន្ត លក្ខណៈបច្ចេក ទេស ការបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំបើកបរហួសល្បឿនកំណត់ កុំសេពគ្រឿងស្រវឹង ត្រូវគោរពច្បាប់ចរា ចរណ៍ផ្លូវគោក ។ ការប្តូររ៉ឺម៉ក់ត្រូវបំពាក់ភ្លើងបំភ្លឺ ភ្លើងសញ្ញាកញ្ចក់ត្រីកោណ គន្លឹះសុវត្ថិភាព ត្រូវមានគ្រប់គ្រាន់ ពេល ដាក់កុងតឺន័រ លើរថយន្តត្រូវត្រួតពិនិត្យគន្លឹះសុវត្ថិភាព ត្រូវកាច់ឡុក ដើម្បីសុវត្ថិភាពក្នុងការដឹកជញ្ជូន ត្រូវគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ត្រូវចាំអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចនាយករដ្ឋមន្រ្តី ប្រមុខ រាជរដ្ឋាភិបាល “ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ។

ក្រុមការងារបន្តពង្រឹងការអនុវត្តច្បាប់ជាប្រចាំ ពិនិត្យលើរថយន្តដឹកជញ្ជូន គ្មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ រថយន្ត បទល្មើសដដែល ពុំព្រមកែតម្រូវនឹងមានវិធានការតាមផ្លូវច្បាប់ ។ លោកតំណាងក្រុមចម្រុះ ក៏បានថ្លែងអំណរ អរគុណ ដល់បណ្តាក្រុមហ៊ុនរថយន្ត និងរថយន្តឯកជនទាំងអស់ ដែលបានចូលរួមក្នុងការអនុវត្តច្បាប់ ហើយសូមខិតខំបន្ថែម ទៀត នូវកំហុសដែលនៅសេសសល់ ។

លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ ក៏បានថ្លែងបញ្ជាក់ឲ្យដឹងផងដែរថា ដោយអនុវត្តតាមការណែនាំ របស់ថ្នាក់ដឹកនាំ អំពីចំណាំងផ្លាត ក្នុងខែកុម្ភៈនេះ ក្រុមការងារបានអប់រំណែនាំឲ្យគ្រប់ក្រុមហ៊ុន និងអ្នកបើកបររថយន្តកុងតឺន័រទាំងអស់ ត្រូវបំពាក់ចំណាំងផ្លាតត្រីកោណ ទាំងក្រោយទាំងមុខរថយន្តឲ្យបានគ្រប់រថយន្តទាំងអស់ ព្រោះចំណាំងផ្លាតនេះ មាន សារៈសំខាន់ណាស់ ក្នុងការបង្ការគ្រោះថ្នាក់ផ្សេងៗ ព្រោះវាបានផ្តល់ដំណឹងដល់អ្នកដំណើរលើដងផ្លូវ ។

លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ តំណាងក្រុមត្រួតពិនិត្យចម្រុះ ក៏បានធ្វើការថ្លែងអំណរគុណ ដល់កម្លាំង សហការ ទាំងអស់ ដែលបានចូលរួមរឹតបន្តឹង ក្នុងការអនុវត្តច្បាប់បណ្តាក្រុមហ៊ុនរថយន្ត និងរថយន្តឯកជន ពិសេសមន្រ្តីកំពង់ ផែក្រុងព្រះសីហនុផងដែរ ៕

ចុះឆែកឆេរ ហាងលក់ម៉ូតូ ពីរកន្លែង ដកហូតម៉ូតូ អត់ពន្ធ ១០គ្រឿង ក្នុងក្រុងបានលុង

$
0
0

រតនគិរីៈ កម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្ត ដឹកនាំបញ្ជាផ្ទាល់ ដោយលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសាលាដំបូង នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ នេះបានចុះឆែកឆេរ ហាងលក់ម៉ូតូ ពីរកន្លែង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលចុះប្រតិបត្តិការ ប្រាប់ឲ្យដឹងថា ហាងលក់ម៉ូតូ២កន្លែងនេះ ទី១ ឈ្មោះ ហាង សុផល និងទី២ ឈ្មោះ ឆៃ រ៉ាត់ បានធ្វើការឆែកឆេរឃើញម៉ូតូស៊េរីចាស់ និងស៊េរីថ្មីចំនួន ១០គ្រឿង ក្នុងនោះហាង ឆៃ រ៉ាត់ មានចំនួន ៤ គ្រឿង ។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលចុះប្រតិបត្តិការ ប្រាប់បន្តទៀតថា បន្ទាប់ពីធ្វើកំណត់ហេតុ ដកហូតម៉ូតូអត់ ពន្ធខាងលើនេះ ត្រូវបាននាំយកទៅរក្សាទុក នៅស្នងការនគរបាលខេត្ត ដើម្បីហៅមន្ត្រីសាខាគយ និងរដ្ឋាករខេត្តរតន គិរី យកទៅបង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវ ។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលចុះប្រតិបត្តិការបញ្ជាក់ឲ្យដឹងទៀតថា ម៉ូតូស៊េរីទំនើប ត្រូវពិន័យបង់ពន្ធជូន រដ្ឋទ្វេរដង (តម្លៃបង់ពន្ធមួយគុណនឹងពីរ)។ ជាមួយគ្នានឹងប្រតិបត្តិការ ចុះឆែកឆេរ និងដកហូតម៉ូតូអត់ពន្ធខាងលើនេះ ដែរ ម្ចាស់ហាងទាំងពីរនេះ ក៏មានប្រតិកម្មថា ហាងលក់ម៉ូតូអត់មានពន្ធ នៅមានជាច្រើនកន្លែងទៀត តែហេតុអ្វីបាន ជាមកដកហូតតែហាងពីរកន្លែងនេះ ៕

ស.ស.យ.ក ខណ្ឌមានជ័យ ប្រារព្ឋទិវា ៨ មីនា លើកទី ១០៤

$
0
0

ភ្នំពេញ : សហភាពសហព័ន្ធ យុវជនកម្ពុជា ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៤ បានរៀបចំពិធី ជួបជុំ និងសំណេះសំណាល ជាមួយយុវជននៅទូទាំងខណ្ឌដ៏ធំមួយ ដោយមានយុវជន ចូលរួមប្រមាណ ១០១៥នាក់ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជន រាជធានី ភ្នំពេញ និងលោក ពេជ្រ កែវមុនី អភិបាល នៃគណ:អភិបាលខណ្ឌមានជ័យ ។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានលើកឡើងថា ការរៀបចំឲ្យមានការជួបជុំ គ្នារបស់យុវជននាពេល នេះ ក្នុងគោលបំណង ដើម្បីបង្កឱកាសឲ្យយុវជន ចូលរួមសប្បាយរីករាយ តាមរយៈការពិសារបាយសាមគ្គី និង ការរាំ លេងកំសាន្ត ក្នុងឱកាសអបអរសាទរ ទិវាសិទ្ធិនារី ៨ មីនា ខួបលើក ទី១០៤ ក្រោមប្រធានបទដំណើរឆ្ពោះទៅមុខ ស្ត្រី កម្ពុជាក្រោយសន្និសីទ ស្ត្រីពិភពលោក ឆ្នាំ១៩៩៥ ។  ម៉្យាងទៀត ការជួបជុំគ្នានេះ ដើម្បីផ្តល់ឱកាសឲ្យយុវជន មកពី គ្រប់មូលដ្ឋានសង្កាត់ទាំងអស់ បានស្គាល់គ្នា, រាប់អានគ្នា និងសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការរួមគ្នាកសាង និង អភិវឌ្ឍន៍ សង្គមជាតិឲ្យកាន់តែរីកចម្រើន ។

នាឱកាសនោះ លោក សាយ សំអាល់ ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និង ជារដ្ឋមន្រ្តីក្រសួង បរិស្ថាន មានប្រសាសន៍ថា ការជួបជុំរបស់យុវជន ក្នុងខណ្ឌមានជ័យ នាពេលនេះ បានបង្ហាញឲ្យឃើញ ពីការចេះរួប រួមសាមគ្គីគ្នា រវាងយុវជន ដែលជាកម្លាំងមួយដ៏សំខាន់ក្នុងការបន្តវេន ដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ។លោកប្រធាន បានបន្តថា យុវជនក្នុងសម័យកាលនេះ គឺជាយុវជន ដែលពោរពេញទៅដោយថាមពល ចំណេះដឹងខ្ពស់វិវត្តន៍ទៅតាម បច្ចេកវិទ្យាជឿនលឿន  របស់ពិភពលោកនាពេលបច្ចុប្បន្ន ។ យុវជន គឺជាសសរទ្រូង នឹងជាអ្នកបន្តវេន ពីយុវជន ជំនាន់មុន ក្នុងការដឹកនាំ និងអភិឌ្ឍន៍ប្រទេសជាតិ។  ដូចនេះយុវជនគ្រប់រូប ត្រូវតែយល់ច្បាស់ពីខ្លួនឯង និង តួនាទី ភារៈកិច្ចរបស់ខ្លួនថា តើត្រូវធ្វើអ្វីខ្លះ ដែលជាឧត្តមប្រយោជន៍របស់ខ្លួន, គ្រួសារ និងសង្គមជាតិ ។

លោក ឡុង ង៉ែត ប្រធានសហភាព សហព័ន្ធយុវជន ខណ្ឌមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក សាយ សំអាល់ ប្រធានសហភាព សហព័ន្ធយុវជន រាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ ដែលបានចំណាយពេលដ៏មានតម្លៃ ផ្តល់ជាកិត្តិយស សម្រាប់យុវជនខណ្ឌទាំងមូល ដោយលោកបានថ្លែង ដោយ មោទន:ថា ថ្ងៃនេះ គឺជាថ្ងៃដែលយុវជនខណ្ឌមានជ័យទាំងមូល មិនអាចបំភ្លេចបាន ដែលយុវជនខណ្ឌមានជ័យ ទាំង អស់គ្នាចងចាំក្នុងដួងចិត្ត ដែលអភិបាលខណ្ឌមានជ័យ បានផ្តួចផ្តើមរៀបចំជាកម្មវិធី ជួបជុំសំណេះសំណាល ដោយ ភាពស្និទ្ឋស្នាល រវាងយុវជន និងថ្នាក់ដឹកនាំ ដែលមានលោក ពេជ្រ កែវមុនី អភិបាល នៃគណ: អភិបាល ខណ្ឌមាន ជ័យ និងការជួយជ្រោមជ្រែងយ៉ាងអស់ពីកម្លាំងកាយចិត្ត ពីសំណាក់លោក សាយ សំអាល់ ប្រធានសហភាព សហ ព័ន្ធយុវជនរាជធានីភ្នំពេញ ក៏កើតមាននូវកម្មវិធី ដែលយើងខ្ញុំជាយុវជនមិនអាចបំភ្លេចបាននេះឡើយ ៕


សកម្មជន CNRP៖ អ្នកតវ៉ាចង់ឱ្យ ផ្លាស់ប្តូរ លោកស្រី កែ សុវណ្ណរតន៍ ភាគច្រើនជាអតីត សកម្មជនគណបក្ស សិទ្ធិមនុស្ស

$
0
0

ភ្នំពេញ៖ មន្រ្តីគណបក្ស សង្រ្គោះជាតិ នៅខេត្តសៀមរាប នៅរសៀលថ្ងៃទី០៦ ខែមីនានេះ បានបង្ហើបថា ក្រុម អ្នកដែលចង់ផ្លាស់ប្តូរ លោកស្រី កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារខេត្តសៀមរាប គឺជាសកម្មជនថ្មី និងចាស់ ដែលភាគច្រើនជាអតីតមន្រ្តីគណបក្សសិទ្ធិមនុស្ស។

លោក ហូរ ឈិន សមាជិកក្រុមប្រឹក្សាស្រុក របស់ CNRP ប្រចាំស្រុកស្រីស្នំ ខេត្តសៀមរាប បាននិយាយថា ក្រុមអ្នកចង់ផ្លាស់ប្តូរនេះភាគច្រើនជាមកពី ជាសមាជិកថ្មី មកពីគណបក្សសិទ្ធិមនុស្ស ប៉ុន្តែក្នុងនោះក៏មាន អតីតមន្រ្តី មកពីគណបក្ស សម រង្ស៊ី ផងដែរ ។ លោក ហូរ ឈិន បាននិយាយថា «ពួកដែលចង់ ផ្លាស់ប្តូរភាគ ច្រើន ជាអ្នកចូលថ្មីទេ...គាត់នៅគណបក្សសិទ្ធិមនុស្សពីដើម»។

លោកបានបន្ថែមថា សកម្មជនដែលទាមទារឱ្យផ្លាស់ប្តូរ លោកស្រី កែ សុវណ្ណរតន៍ទាំងនោះ មានបំណងចង់ ធ្វើការផ្លាស់ប្តូរពិតប្រាកដ ដោយសារតែលោកស្រី កែ សុវណ្ណរតន៍ បានដឹកនាំក្រុមការងារខេត្ត រយៈពេល៣ អាណត្តិមកហើយ ។ ពួកគេសង្ឃឹមថា មនុស្សថ្មីនឹងធ្វើឱ្យមានភាពប្រសើរជាងនេះថែមទៀត ។

លោកបានបន្ថែមថា ចំពោះការជួបស្រង់យោបល់ សកម្មជនគណបក្សសង្រ្គោះជាតិ នៅខេត្តសៀមរាប រយៈ ពេល ២ថ្ងៃនេះ លោកប្រធាន សម រង្ស៊ី និងលោក កឹម សុខា មិនទាន់សម្រេចយ៉ាងណានោះទេ ។ មេដឹកនាំទាំងពីររូបនេះ បានសន្យាចំពោះសកម្មជនទាំងអស់ថា នឹងបង្ហាញលទ្ធផលនៃការសម្រេចរឿងនេះ នៅរយៈពេល ១០ថ្ងៃក្រោយ។

សូមជំរាបថា នៅថ្ងៃទី៥ និង ៦ ខែមីនា ឆ្នាំ២០១៥នេះ លោក សម រង្ស៊ី និង លោក កឹម សុខា បានអញ្ជើញ ទៅដល់ខេត្តសៀមរាប ដើម្បីស្តាប់យោបល់ និង សម្របសម្រួលសកម្មជននៅទីនោះ ជុំវិញការស្នើឱ្យផ្លាស់ប្តូរ លោកស្រី កែ សុវណ្ណរតន៍ ចេញពីតួនាទីប្រធានក្រុមការងារប្រចាំខេត្តសៀមរាប។ មុននេះ៣ថ្ងៃ ក៏មានសកម្មជន គណបក្សសង្រ្គោះជាតិ ប្រមាណ៥០នាក់ បានលើកគ្នាមកតវ៉ាចំពោះករណីនេះ ដល់ទីស្នាក់បក្ស នៅរាជធានី ភ្នំពេញផងដែរ៕

ការិយាល័យ ចរាចរណ៍ ដាក់សំណើសុំ ឲ្យធ្វើដំណើរលើ ផ្លូវសុធារស ចូលពីស្តុបជលផលវិញ

$
0
0

ភ្នំពេញ ៖ ដោយសារតែការចុះសិក្សា លើការដាក់ឲ្យដំណើរការចរាចរណ៍ ឯកទិសលើផ្លូវ សុធារស ក្នុង រយៈពេល ប៉ុន្មានថ្ងៃមកនេះ មានការកក ស្ទះចរាចរណ៍ខ្លាំង លើផ្លូវព្រះនរោត្តម នោះ នៅពេលនេះ ការិយាល័យ ចរាចរណ៍ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានដាក់ សំណើទៅកាន់ អភិបាលរាជធានីភ្នំពេញ ដើម្បីសុំឲ្យធ្វើ ដំណើរចូលពី តាមភ្លើង ស្តុបជលផល ឆ្ពោះទៅកាន់ កែងផ្លូវស្ថានទូតរុស្ស៊ីវិញ ។

លោក ចេវ ហាក់ នាយការិយាល័យ ចរាចរណ៍ផ្លូវគោក បានថ្លែងឲ្យដឹងថា ឆ្លងតាមការចុះសិក្សា រយៈពេល ៣-៤ថ្ងៃនេះ ឃើញថា ការដាក់ឲ្យធ្វើ ចរាចរណ៍ពី កែងផ្លូវស្ថានទូតរុស្សី មកស្តុបជលផលនោះ នាំឲ្យមានការកកស្ទះ យ៉ាងខ្លាំងលើ ផ្លូវព្រះនរោត្តមយ៉ាងខ្លាំង ត្រង់ចំណុច មុខក្រសួងមហាផ្ទៃ រហូតដល់ វិមានឯករាជ្យ ។

លោក ចេវ ហាក់ បានបន្តទៀតថា ដោយមើលឃើញស្ថានភាពបែបនេះ ទើបលោកបាន ដាក់សំណើទៅកាន់ សាលារាជធានីភ្នំពេញ ដើម្បីសុំការសម្រេច ដាក់ឲ្យ ចរាចរណ៍ ពីស្តុបជលផលឆ្ពោះ ទៅផ្លូវកែង ស្ថានទូតរុស្ស៊ីវិញ តែយ៉ាងណានោះ គឺរង់ចាំការ សម្រេចជាផ្លូវការ របស់អភិបាល រាជធានីភ្នំពេញ នៅសប្តាហ៍ក្រោយ។

នាយការិយាល័យ ចរាចរណ៍ លោក ចេវ ហាក់ បានសុំការយោគយល់ ដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងរកស៊ីនៅ តាមដងផ្លូវ សុធារស ក្នុងដំណាក់កាល នៃការធ្វើចរាចរណ៍ឯកទិស ដោយត្រូវធ្វើការ ពង្រីកទ្រូងផ្លូវ ចំនួន ៤ម៉ែត្រទៀត ហើយក្រោយការបញ្ចប់ ពង្រីកទ្រូងផ្លូវនោះ អាចនឹងមានការ សម្រេចសារជាថ្មី ថាតើអាចធ្វើ ដំណើរចរាចរណ៍ ជាឯកទិស ឫ២ទិស ?

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យ ចរាចរណ៍ ឯកទិសលើផ្លូវសុធារស ពីកែងផ្លូវ ស្ថានទូតរុស្ស៊ី មកស្តុបជលផល ក្នុងគោលបំណង ជួយកាត់បន្ថយការកក ស្ទះចរាចរណ៍ លើផ្លូវមួយនេះ ជាពិសេសនៅពេលល្ងាចតែម្តង ៕

SIS ដឹកនាំសិស្សានុសិស្ស បរិច្ចាក​ឈាម​ជួយដល់​ជន​រង​គ្រោះ​ តាម​រយៈ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់ឈាម

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នំា២០១៥ គណៈគ្រប់គ្រងសាលា បុគ្គលិក សាស្ត្រាចារ្យ គ្រូបង្រៀន និង សិស្សានុសិស្ស ដឹកនាំដោយ លោកស្រីបណ្ឌិត ងឿន ផល្លីនពោធិតា នាយិកាសាលា បាននំាគ្នាបរិច្ចាគឈាម ជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីចូលរួមជួយដល់ជនរងគ្រោះ ដែលត្រូវការឈាម នៅក្នុង ប្រទេសកម្ពុជា។

លោកស្រី ងឿន ផល្លីនពោធិតា បានថ្លែងឱ្យដឹងថា នេះជាលើកទី ២ សម្រាប់សាលាចំណេះទូទៅអន្តរជាតិ សិង្ហបុរី (SIS) ដែលបានធ្វើការបរិច្ចាកឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងនោះលើកទី១ ដែលធ្វើឡើង កាលពីឆ្នាំមុននេះ មានអ្នកស្ម័គ្រចិត្ត ចូលរួមបរិច្ចាកឈាមសរុប ៤៣នាក់ ។

លោកស្រី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ជនរងគ្រោះថ្នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ និង រងគ្រោះ ដោយករណីផ្សេងៗ នៅតាមមន្ទីរពេទ្យនានា កំពុងតែកើនឡើងច្រើន ហើយការខ្វះខាតឈាមគ្រប់ប្រភេទ បានបង្កឱ្យមាន មនុស្សស្លាប់រៀងរាល់ថ្ងៃ ច្រើនជាង ជំងឺអេដស៍ទៅទៀត ។

លោកស្រីក៏បាន ណែនំាជម្រុញ គណៈគ្រប់គ្រងសាលា បុគ្គលិក សាស្ត្រាចារ្យ គ្រូបង្រៀនជាពិសេស សិស្សានុសិស្ស អោយរៀន លះបង់នូវសេចក្តីសុខរបស់ខ្លួន ផ្តល់ដល់អ្នកដទៃ  ជាពិសេសជនរងគ្រោះថ្នាក់ និង ជនដែល ត្រូវវះកាត់ ត្រូវ ការបញ្ជូលឈាមជាបន្ទាន់ ។ល។ លោកស្រីថា «បណ្តុះគំនិតមនុស្សធម៌ក្នុ ងជួរបុគ្គលិកសាស្ត្រាចារ្យ គ្រូបង្រៀនជាពិសេសយុវជនជាសិស្សានុសិស្សយើង។ ព្រោះថា យើងរស់នៅក្នុងសង្គម ត្រូវចេះស្រលាញ់មនុស្សដែលរស់ក្នុងសង្គមជាមួយយើង ត្រូវចេះចែករំលែក សេចក្តីសុខដល់គ្នីគ្នា កុំរើសអើង កុំស្អប់ខ្ពើមគ្នា ឈានទៅកសាងសង្គមខ្មែរមួយ ដែលចេះស្រលាញ់គ្នា និងយោគយល់គ្នា» ។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីនាយិកាសាលា បានលើកទឹកចិត្តដល់ បុគ្គលិករបស់ខ្លួន ឱ្យសម្រាកធ្វើការ ចំនួន០១ថ្ងៃ ក្រោយពេលផ្តល់ឈាមរួច។ នាយិកាក៏អំពាវនាវ ដល់បងប្អូនទាំងអស់ ជាពិសេសជនរួមជាតិ ចូលរួម បរិច្ចាកឈាម ស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយសេចក្តីរីករាយបំផុត ព្រោះថា យើងអាចបំពេញ នូវតម្រូវការចាំបាច់ របស់អ្នកជំងឺ និងជនរងគ្រោះនានា ដែលកំពុងដង្ហោយរក ដោយហេតុថា ឈាមជាវត្ថុ ដ៏មានតម្លៃដែលមិនអាចយកលុយ ទៅទិញបាន មានន័យថា “អំណោយឈាម អំណោយជីវិត“ ៕


គណបក្សអំណាចខ្មែរ នឹងចាប់ផ្តើមប្រមូល ស្នាមមេដៃ សមាជិក នៅសប្តាហ៍ក្រោយ

$
0
0

ភ្នំពេញ៖ អគ្គលេខាធិការ នៃគណបក្សអំណាចខ្មែរ របស់លោកសួន សេរីរដ្ឋា បានឱ្យដឹងថា គណបក្សអំណាចខ្មែរ ដែលបច្ចុប្បន្ន មិនទាន់បានចុះបញ្ជី នឹង ចាប់ផ្តើម ប្រមូលយកស្នាមមេដៃ សមាជិក៤០០០នាក់ នៅសប្តាហ៍ក្រោយនេះ ដើម្បីបំពេញបែបបទ ដល់ជូនក្រសួងមហាផ្ទៃ ឱ្យស្របទៅតាម ច្បាប់ស្តីពី គណបក្សនយោបាយ នៅកម្ពុជា ។

លោក សៀង សុភារក្ស អគ្គលេខាធិការ នៃគណបក្សអំណាចខ្មែរ បានប្រាប់ដើមអម្ពិល នៅព្រឹកថ្ងៃសៅរ៍នេះថា ពេលនេះ គណបក្សអំណាចខ្មែរ មានសមាជិកគ្រប់គ្រាន់ហើយ សម្រាប់បង្កើតគណបក្ស ហើយការចុះប្រមូលស្នាមេដៃ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ បន្ទាប់ពី ក្រសួងមហាផ្ទៃ ផ្តល់ជូន ទម្រង់បំពេញបែបបទថ្មី នៃការបង្កើតគណបក្សនយោបាយ ។

លោកថា «យើងត្រៀមឯកសារ ហាក់គ្រប់គ្រាន់ហើយ ប៉ុន្តែឥឡូវនេះ យើងរងចាំហ្វម (ទម្រង់បំពេញបែបបទ) ពីក្រសួងមហាផ្ទៃ ដោយសារតែក្រសួងមហាផ្ទៃ គាត់មានការកែប្រែហ្វម អញ្ចឹងប្រហែលជាសប្តាហ៍ក្រោយ តាមការជូនដំណឹងពីក្រសួង ដូច្នេះសប្តាហ៍ក្រោយ យើងនឹងទទួលបានហ្វម យើងយកហ្វមមកបំពេញ ហើយយើងនឹងរៀបចំហើយ» ។

កាលពីថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយ ឆ្លើយតបទៅលោកសួន សេរីរដ្ឋា មេចលនាអំណាចពលរដ្ឋខ្មែរ ដោយអនុញ្ញាតឱ្យ លោកសួន សេរីរដ្ឋា បង្កើតគណបក្សអំណាចខ្មែរ បើទោះបីជាលោកកំពុងជាប់ជាពិរុទ្ធជន យ៉ាងណាក្តី។ លិខិតក្រសួងមហាផ្ទៃនេះ បានផ្តល់ ជូនលោកសួន សេរីរដ្ឋា បន្ទាប់ពីស្នើឱ្យ ក្រសួងយុត្តិធម៌ ពិនិត្យមើលផ្នែកច្បាប់ ជុំវិញសំណុំរឿង លោកសួន សេរីរដ្ឋា រួចរាល់ ។

លោក សៀង សុភារក្ស អគ្គលេខាធិការ នៃគណបក្សអំណាចខ្មែរ បានឱ្យដឹងទៀតថា បើទោះបីជាពេលនេះ សំណុំរឿងលោកសួន សេរីរដ្ឋា ដែលត្រូវរដ្ឋាភិបាល ចោទថា មានចេតនាផ្តួលរំលំរាជរដ្ឋាភិបាល កំពុងស្ថិតនៅក្នុងដៃ សាលាឧទ្ធរណ៍ ក៏ដោយចុះ ប៉ុន្តែលោកសួន សេរីរដ្ឋា ដែលកំពុង រត់គេចខ្លួន នៅក្រៅប្រទេសនោះ នឹងវិលត្រឡប់មកកម្ពុជា ក្រោយពេលគណបក្សបានចុះបញ្ជីរួចរាល់ ។

លោក សួន សេរីរដ្ឋា មេចលនាអំណាចពលរដ្ឋខ្មែរ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចោទថា មានគម្រោងការផ្ទួលរំលំរដ្ឋាភិបាល កាលពីឆ្នាំ២០០៤ ។ លោកត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ ៧ឆ្នាំ និងពិន័យប្រាក់ ២៥លានរៀល ប៉ុន្តែត្រូវបានប្តឹងជំទាស់ ដោយលោក សុក សំអឿនជាមេធាវី ការពារក្តី របស់លោក ទៅកាន់សាលាឧទ្ធរណ៍ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ ៕

លោក Bill Gates ក្លាយជា មហាសេដ្ឋី ពិភពលោកឡើងវិញ

$
0
0

ប៊ីប៊ីស៊ី៖ លោក Bill Gates ត្រូវបានគេប្រកាសជាឱឡារឹកថា ដែលត្រូវបានរកឃើញ ដោយទស្សនាវដ្តីដ៏ល្បីឈ្មោះ Forbes ថាលោកក្លាយជា មហាសេដ្ឋីពិភពលោកឡើងវិញហើយ ចំនួន១៦លើក នៃការរកឃើញរបស់ទស្សនាវដ្តី ក្នុងអំឡុងពេល២១ឆ្នាំមកនេះ ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ កាលពីដើមសប្តាហ៍នេះថា ស្ថាបនិករបស់ម៉ាយក្រូស៊ូហ្វ បានយកឈ្នះលោក Carlos Slim ដែលជាធុរជនមិុកសិុក ។

គេបានដឹងថា លោក Gate បានកើនឡើង នូវទ្រព្យសម្បត្តិជាង៣ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៥នេះ ដែលលោកមានទឹកប្រាក់សរុប ចំនួន៧៩ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក ។

ទស្សនាវដ្តី Forbes បានឲ្យដឹងថា នៅក្នុងកំណត់ត្រា របស់ពិភពលោកនោះ មានមហាសេដ្ឋីសរុប ចំនួន ១.៨២៦រូប ក្នុងអំឡុងពេល១២ខែមកនេះ ចំនួនអ្នក ដែលបានក្លាយជាមហាសេដ្ឋី បានកើនឡើង ១៨១រូប ។ Forbes បានបន្ថែមថា បច្ចុប្បន្ននេះលោក Gate បានក្លាយជាមហាសេដ្ឋីលើកទី១៦ ក្នុងអំឡុងពេល២១ឆ្នាំមកនេះ ។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះមហាសេដ្ឋី ដែលរៀបតាមលំដាប់លេខ១ ដល់លេខ១០ របស់ពិភពលោក ដែលរកឃើញដោយទស្សនាវដ្តីខាងលើៈ

១.លោក Bill Gates មានទឹកប្រាក់សរុប ៧៩ពាន់លានដុល្លារសហរដ្ឋអាម៉េរិក (ម៉ាយក្រូសហ្វ)

២.លោក Carlos Slim Helu មានទឹកប្រាក់ សរុប៧៧,១ពាន់លានដុល្លារ (ក្រុមហ៊ុនទូរស័ព្ទដៃ និងសំណង់នៅមិកស៊ីក)

៣.លោក Warren Buffett មានទឹកប្រាក់ ៧២,៧ពាន់លានដុល្លារសហរដ្ឋអាម៉េរិក (អ្នកវិនិយោគិនពិភពលោក)

ក្នុងនោះដែរ ទស្សនាវដ្តីដដែលនេះបានចុះផ្សាយថា សម្រាប់មហាសេដ្ឋីដែលឈរ លំដាប់លេខ២០ និងជាអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម វ័យក្មេងនោះ គឺលោក Mark Zuckerberg ដែលជាស្ថាបនិក របស់បណ្តាញទំនាក់ទំនងសង្គមយក្ស (Facebook)បច្ចុប្បន្ន ៕

Photo by DAP-News

ចិន បង្កើនការទំនាក់ទំនង ការទូតពាណិជ្ជកម្ម ជាមួយអាស៊ាន និងបណ្តាប្រទេស នៅតំបន់អាស៊ី ប៉ាស៊ីហ្វិក

$
0
0

ប៉េកាំង៖ ចិន បានរំពឹងយ៉ាងមុតមាំថា កិច្ចចរចាគ្នារវាងចិន និងសមាជិកអាស៊ាន ក្នុងការដាក់តំបន់មួយចំនួន ឲ្យប្រែក្លាយជាការធ្វើ ចរាចរណ៍ពាណិជ្ជកម្មសេរីនោះ នឹងត្រូវបានទទួលនូវលទ្ធផលជាផ្លែផ្កា ហើយថែមទាំងបានពង្រឹងឡើងវិញ នូវការរឹតចំណងការទូត លើវិស័យពាណិជ្ជកម្ម ជាមួយបណ្តាប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៥ថា បើយោងតាមរបាយការណ៍មួយ ដែលបានដកស្រង់ប្រសាសន៍ របស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិន ដែលលោកបានថ្លែងឲ្យដឹងនោះ ។

គេបានដឹងថា ប្រទេសចិន បានចាប់ផ្តើមពង្រឹង នូវកិច្ចទំនាក់ទំនងពាណិជ្ជកម្ម ជាមួយសមាជិកអាស៊ាន រួមទាំងប្រទេសឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ និងអូស្ត្រាលីក្នុងអំឡុងពេល ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ។

គួររំលឹកថា ប្រទេសចិនបានបើកទូលាយ នូវទីផ្សារសេរីជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ាន គិតចាប់ពីខែមករា ឆ្នាំ២០១០ មកម្ល៉េះ ហើយការសហការគ្នា ក្នុងការបើកទូលាយពាណិជ្ជកម្មនេះ រីកចម្រើនជាលំដាប់ ។ ប្រទេសចិន ដែលជាប្រទេសមហាអំណាច សេដ្ឋកិច្ចលំដាប់ទី២ លើពិភពលោកមួយនេះ បានចងសម្ព័ន្ធភាពយ៉ាងរឹងមាំ ជាមួយសហដៃគូពាណិជ្ជកម្ម នៅក្នុងតំបន់ ដោយមាន ចេតនាធ្វើសមាហរណកម្មពាណិជ្ជកម្ម ជាមួយសមាជិកអាស៊ាន ដែលកិច្ចការងារនេះ បានធ្វើរួចហើយ ជាមួយគ្នានេះដែរ ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី រួមទាំងណូវែលហ្សេឡង់ផងដែរ ។

យោងតាមទិន្នន័យមួយចំនួន បានបង្ហាញឲ្យដឹងថា ការធ្វើពាណិជ្ជកម្ម ជាមួយសមាជិកអាស៊ានទាំង១០ប្រទេសនោះ បានញុំាងឲ្យពាណិជ្ជកម្មចិន ទទួលបានផលសរុប១១.១៦ភាគរយ គិតជាទឹកប្រាក់កើនឡើង ដល់៤៨០,៤ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក គិតត្រឹមឆ្នាំ២០១៤ ៕

នាយឧត្តមសេនីយ៍ សៅ សុខា បង្ហាញការ គិតគូការងារ ៤សំខាន់ៗ សម្រាប់កងកម្លាំង អាវុធហត្ថ

$
0
0

-មេ អ.ហ លើផ្ទៃប្រទេស ជំរុញឱ្យយកចិត្ដទុកដាក់ និងជំរុញការ បណ្ដុះបណ្ដាល ដល់កងកម្លាំងជានារី

ភ្នំពេញ  ៖ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធ ហត្ថលើផ្ទៃប្រទេស បានបង្ហាញ ពីការងារសំខាន់ៗ ចំនួន៤ ដែលលោក បានគិតគូយ៉ាងខ្លាំង ដល់កងកម្លាំង របស់ ខ្លួនទាំងអស់ រួមមាន ការហូបចុក ការដេក ការស្លៀកពាក់ និងការព្យាបាល ។

នាយឧត្ដមសេនីយ៍ បានលើកឡើងថា បើគ្មានការយក ចិត្ដទុកដាក់ ចំពោះកងកម្លាំងអាវុធហត្ថ ទាំងពេល កំពុង រៀនសូត្រ ហ្វឹកហាត់ ក៏ដូចជា កំពុងបម្រើការងារនោះ ធ្វើឲ្យកងកម្លាំងទាំងអស់ បាក់ទឹកចិត្ដ និងមិនចង់ធ្វើការ នោះ ឡើយ ។

ការថ្លែងបែបនេះ របស់មេដឹកនាំអាវុធហត្ថ នាយឧត្ដមសេនីយ៍ សៅ សុខា បានធ្វើឡើង នៅក្នុងឱកាស ដែលលោក បានចូលរួម ក្នុងពិធីអបអរសាទរ ទិវាអន្ដរជាតិសិទ្ធិនារី ៨មីនា លើកទី១០៤ ក្រោមប្រធានបទ «ដំណើរឆ្ពោះ ទៅមុខ ៖ ស្ដ្រីកម្ពុជា ក្រោយសន្និសីទស្ដ្រី ពិភពលោក ឆ្នាំ១៩៩៥» នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ ដែលប្រារព្វធ្វើឡើងនៅវិទ្យាស្ថានទ័ពជើងគោក ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូល រួមពីមេបញ្ជាការរង ស្នងការទាំង៦ នាយកវិទ្យាស្ថានទ័ពជើងគោក នាយក សាលា កងរាជអាវុធហត្ថកំបូល និងមន្ដ្រីអាវុធហត្ថ ជានារីប្រមាណ១០០នាក់ផង ដែរ ។

នៅចំពោះមុខ មន្ដ្រីអាវុធហត្ថជានារី ក៏ដូចជា មន្ដ្រីអាវុធហត្ថជាច្រើននាក់នោះ នាយឧត្ដមសេនីយ៍ សៅ សុខា បាន បង្ហាញពី ការគិតគូការងារ ចំនួន៤សំខាន់ៗ សម្រាប់កងកម្លាំងរបស់ខ្លួន គឺទី១ ការហូប ចុក ដោយធ្វើយ៉ាង ត្រូវ ការហូបឱ្យ បានគ្រប់ គ្រាន់ ដើម្បីបំប៉នសុខភាពរឹងមាំ បម្រើការងារជូនជាតិមាតុភូមិ និងប្រជាជន ទី២ ការដេក ពួន គឺធ្វើយ៉ាងណាកងកម្លាំង មានកន្លែងសម្រាកឱ្យបានត្រឹមត្រូវ ចៀសវាងការ ដេកមិនស្កប់ នាំឱ្យបាក់កម្លាំង អស់ ងងុយ ធ្វើការងារមិនចង់កើត ទី៣ ការស្លៀកពាក់ គឺមានឯកសណ្ឋាន ត្រឹមត្រូវ មិនរយីករយាក ដើម្បីបង្ហាញអំពី អត្ដសញ្ញាណជាមន្ដ្រីអាវុធហត្ថ និងទី៤ ការព្យាបាល គឺត្រូវមានការ ពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ ហើយ ពេលឈឺឆ្កាត់ ត្រូវទទួលការព្យាបាលនិង សង្គ្រោះឱ្យបានទាន់ពេលវេលា ។

ក្រៅពីការលើកឡើងនូវបញ្ហាទាំងនេះ សម្រាប់កងកម្លាំងជានារី នាយឧត្ដមសេនីយ៍ ក៏បានជំរុញឱ្យថ្នាក់ដឹក នាំ អាវុធហត្ថ ទាំងអស់ ត្រូវមានការគិតគូខ្ពស់ និងការយកចិត្ដទុកដាក់លើនារី ខណៈដែលរាជរដ្ឋាភិបាល បានដាក់ ចេញ គោលនយោបាយលើកកម្ពស់ ស្ដ្រី ក្នុងនោះតម្រូវឱ្យតាមក្រសួង ស្ថាប័ន នានា ត្រូវដាក់បញ្ចូលស្ដ្រី ក្នុងជួរដឹកនាំផងដែរ ។

ទាក់ទិនបញ្ហានេះ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសបាន លើកឡើងទៀតថា កងកម្លាំងអាវុធនារី អាចធ្វើការ បានគ្រប់យ៉ាង ដូចជា អាវុធហត្ថបុរសដែរ តាំងពីមេផ្ទះ ជួយសង្គ្រោះបឋម ពិធីការ និង ជាមន្ដ្រីនគរបាលយុត្ដិធម៌ ។

ជាក់ស្ដែង កងកម្លាំងនារី បានរៀនចប់វគ្គ ទី១ មានចំនួន១០០នាក់ វគ្គ ទី២ មានចំនួន ២០០ នាក់ ដែលត្រៀមទៅ បម្រើការងារ នៅតាមអង្គភាពរបស់អាវុធហត្ថទូទាំងប្រទេស ចូលរួមរក្សាការពារ សន្ដិសុខនិង សណ្ដាប់ធ្នាប់ ដល់សង្គមជាតិ ។

តាមរបាយការណ៍ របស់នាយការិយាល័យ ផ្សព្វផ្សាយអប់រំ អាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានបញ្ជាក់ថា ក្រោយបញ្ចប់ការសំណេះសំណាលជាមួយ កងកម្លាំងអាវុធហត្ថនារីរបស់ខ្លួន នាយឧត្ដមសេនីយ៍ សៅ សុខា ក៏បាន ឧបត្ថម្ភ ថវិកា ក្នុងម្នាក់ៗ១០ម៉ឺនរៀល ផ្ដល់ជូន នាយក សាលាវិទ្យាស្ថានទ័ពជើងគោក ២លានរៀល សាលាកង រាជអាវុធហត្ថកំបូល ២លានរៀល និងឧបត្ថម្ភក្រុមចុងភៅ សម្រាប់សិក្ខាកាមនៅសាលាកំបូល ៥លានរៀល ។

តាមរបាយការណ៍ដដែល បានបង្ហាញថា បច្ចុប្បន្នសិក្ខាកាមដែលកំពុងហ្វឹកហ្វឺន នៅ វិទ្យាស្ថានកងទ័ពជើងគោក មានចំនួន ៥០០ នាក់ ក្នុងនោះនារី១០០នាក់ នៅសាលាកង រាជអាវុធហត្ថកំបូល មានចំនួន៥០០នាក់ ក្នុងនោះនារី១០០ នាក់ ៕

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួម នៅក្នុងកម្មវិធីអបអរសាទរ ខួបសិទ្ធនារីអន្តរជាតិ ៨ មីនា

ស្នងការបញ្ជាឱ្យ អធិការ ខណ្ឌសែនសុខ តាមចាប់ក្មេងទំនើង ដែលកាប់ប្រហារ កូនប្រុស លោក គឹម ចាន់ថា

$
0
0

-ស្នងការ បញ្ជាឱ្យអធិការ ខណ្ឌចំការមន ដាក់កម្លាំងទប់ស្កាត់ អំពើហិង្សានៅជាប់ របងមន្ទីរ ពេទ្យរុស្សី
ភ្នំពេញ  ៖ ក្រោយពីទទួល បានព័ត៌មាន ស្ដីអំពីក្មេងទំនើង មួយក្រុម ប្រដាប់ដោយ ដាវសាំម៉ូរ៉ៃ ជិះម៉ូតូ៤-៥គ្រឿង ដេញកាប់ប្រហារ នៅមុខវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ កាល ពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ បណ្ដាលឱ្យកូនប្រុស របស់លោក គឹម ចាន់ថា សហការីមជ្ឈមណ្ឌល ព័ត៌ដើម អម្ពិលរួចមក ស្នងការ នគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាឱ្យនគរបាល ខណ្ឌសែនសុខ សហការ ជាមួយជនរងគ្រោះ ដើម្បីតាមស្វែង រកក្រុមក្មេងបង្កទាំងនោះ។

ថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥នេះ លោកឧត្ដម សេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជា អធិការខណ្ឌរួចហើយ សូមឱ្យកូន របស់លោក គឹម ចាន់ថា ជួយផ្ដល់មុខសញ្ញា ដើម្បីសមត្ថកិច្ច ចាត់ការ រក្សាសុវត្ថិភាពសង្គម ហើយតាមចាប់ក្រុមនេះឱ្យខាងតែបាន» ។

កូនប្រុសលោក គឹម ចាន់ថា សហការី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ត្រូវក្រុម ក្មេងស្ទាវកាប់ចំដៃ ដេរជាង២០ថ្នេរ

ភ្នំពេញ  ៖ លោក គឹម ចាន់ថា អ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ប្រចាំ ណ្ឌដូនពេញ ខណ្ឌ ប្ញស្សីកែវ និងខណ្ឌជ្រោយចង្វារ បាននិយាយថា កូនប្រុស របស់លោក ត្រូវ ក្រុមក្មេងស្ទាវមួយ ក្រុមកាប់ប្រហារចំដៃ ខាងស្ដាំបណ្ដាលឱ្យ រងរបួសដេរជាង២០ថ្នេរ កាល ពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៥ ពេលចេញពីសាលារៀន ស្ថិតនៅ ខាងមុខវិទ្យាល័យសម្ដេចហ៊ុន សែន ភ្នំពេញ ថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោក គឹម ចាន់ថា បាននិយាយថា ក្រុម ក្មេងស្ទាវទាំងនោះ ជិះម៉ូតូ៤-៥គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ចុះទៅ បង្កអំពើ ហិង្សាដេញកាប់ប្រហារជាមួយគូជម្លោះ ដែលរៀននៅវិទ្យាល័យមួយនេះ ប៉ុន្ដែបែរជាមិនឃើញ រួចក៏ ទៅកាប់ចំកូន របស់លោក ដែលមិនមានរឿងអីសោះជាមួយពួកវា នាពេលកន្លងទៅ ។

បើតាមលោក គឹម ចាន់ថា ក្រៅពីការកាប់ប្រហារ ចំដៃខាងស្ដាំកូនប្រុសរបស់លោករួចមក ក្រុមក្មេងស្ទាវដែល ដូចជាមនុស្សញៀនថ្នាំទាំងនេះ បានកាប់បំផ្លាញម៉ូតូពីរគ្រឿង នៅក្នុងសាលានោះ រួមមានម៉ាកគុប និង ម៉ាកនិច មុនពេល ដែលពួកវាបើកម៉ូតូគេចខ្លួនបាត់ ពុំត្រូវបានចាប់ខ្លួនពីសំណាក់សមត្ថកិច្ច និងអាជ្ញាធរនោះឡើយ ។

លោក គឹម ចាន់ថា បានបញ្ជាក់ទៀតថា តាមការសួរនាំប្រជាពលរដ្ឋ នៅក្បែរវិទ្យាល័យ បានប្រាប់ថា កន្លងទៅ ធ្លាប់មានរឿងបែបនេះ កើតឡើងជាច្រើនលើកមកហើយ ពោល ក្រុមក្មេងស្ទាវ ដែលមានជម្លោះពីកន្លែងផ្សេង បានទៅរករឿងដល់សាលា រួចប្រើអំពើហិង្សា ដេញកាប់យ៉ាងអនាធិបតេយ្យ ប៉ុន្ដែពុំមានការបង្ក្រាបនោះទេ ។

ដូច្នេះអាណាព្យាបាលសិស្ស ក៏ដូចជាប្រជាពលរដ្ឋ បានសំណូមពរទៅសមត្ថកិច្ចឱ្យជួយឃ្លាំមើល និងយាមប្រចាំ ការនៅតំបន់នោះផង ដើម្បីជួយអន្ដរាគមន៍នៅពេលដែលមានករណីនេះកើតឡើង ។

តាមលោក គឹម ចាន់ថា បច្ចុប្បន្នកូនប្រុស របស់ខ្លួន ដែលរៀនថ្នាក់ទី១០ នៅក្នុងវិទ្យាល័យ បាននាំយកទៅ មន្ទីរពេទ្យ ដើម្បីដេរនិងព្យាបាលមុខរបួស នៅលើដៃខាងស្ដាំ ព្រមទាំងសូមអំពាវនាវ ដល់សមត្ថកិច្ច តាមចាប់ ក្រុមក្មេងស្ទាវទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

ស្នងការ បញ្ជាឱ្យអធិការ ខណ្ឌចំការមន ដាក់កម្លាំងទប់ស្កាត់ អំពើហិង្សានៅជាប់ របងមន្ទីរ ពេទ្យរុស្សី

ជាមួយគ្នានេះ ដូចករណីស្រដៀង ខាងលើនេះដែរ ស្នងការនគរបាល រាជធានីភ្នំពេញ ក៏បានបញ្ជា ឱ្យអធិការនគរបាល ខណ្ឌចំការមន ពង្រឹងបញ្ហាសន្ដិសុខ កាន់តែខ្លាំងឡើង នៅ ចំណុចជាប់របងមន្ទីរពេទ្យរុស្សី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដោយមាន ប្រជាពលរដ្ឋ រាយការណ៍ កន្លងទៅ ក៏មានក្រុមជនសង្ស័យ វាយអ្នកដំណើរ ដើម្បីយកទ្រព្យសម្បត្ដិ ។ 

ចំណាត់ការភ្លាមៗ ឱ្យបន្ថែមកម្លាំងប្រចាំការ នៅចំណុចខាងលើនេះ ពីសំណាក់ លោក ឧត្ដមសេនីយ៍ ស្នងការ រាជធានីភ្នំពេញ បានធ្វើឡើង ដោយសារតែកាល ពីវេលាម៉ោង១២ រំលងអាធ្រាត្រថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥កន្លងទៅនេះ មានក្រុមរើសអេតចាយ បាន យកដុំថ្មគប់គ្នា ហើយត្រូវជើងអ្នកកាសែត ក្នុងស្រុកម្នាក់ បណ្ដាលឱ្យរងរបួស តែ ជនរងគ្រោះមិនបាន ដាក់ពាក្យបណ្ដឹងនោះទេ ។

មន្ដ្រីនគរបាល ប៉ុស្ដិ៍ទំនប់ទឹក បានឱ្យដឹង ថា ក្រោយទទួលបាន សេចក្ដីរាយការណ៍ខាងលើ កម្លាំងនគរបាល បានចុះទៅកន្លែង កើតហេតុភ្លាមៗ ដើម្បីឃ្លាំមើល តែមិនឃើញ ក្រុមអ្នករើស អេតចាយនោះឡើយ។

លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា «ខ្ញុំឱ្យអធិការខណ្ឌដាក់កម្លាំង ឃ្លាំមើល និងបង្ក្រាបឱ្យបាន ពុំមែនជារឿង ក្មេងរើសអេតចាយ នៅខណ្ឌសែនសុខ បទល្មើស បែបនេះកើតមានហើយ គឺគប់ដុំថ្មលើអ្នកដំណើរឱ្យរត់ចោលម៉ូតូរួច យកម៉ូតូជិះទៅបាត់»៕

Viewing all 8042 articles
Browse latest View live




Latest Images