Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

និស្សិតសាលាអង់គ្លេស បើករថយន្តបុករះម៉ូតូ និងរថយន្តពីរគ្រឿង ហួសទៅបុកដើមឈើ គៀបជាប់

0
0

ភ្នំពេញ ៖ ម៉ូតូមួយគ្រឿង រងការខូចខាតទាំងស្រុង និងរថយន្តពីរគ្រឿង ក៏ត្រូវរងការខូចខាត យ៉ាងដំណំ ដោយសាររថយន្ត លុច្យស៊ីសតូចមួយគ្រឿងបើកបរ ដោយនិស្សិតស្រីម្នាក់ បានជ្រុលទៅបុកយ៉ាងពេញទំហឹង កាលពីរសៀលថ្ងៃទី៩ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវសព័ន្ធរុស្ស៊ី ខាងមុខព្រលានយន្តហោះ អន្តរជាតិពោធិ៍ចិនតុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកលុច្យស៊ីសតូច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-8533 បើកបរដោយយុវសិស្សម្នាក់ ឈ្មោះ គង់រ៉េត បីនីកា ភេទស្រី អាយុ២៣ឆ្នាំ ជាសិស្សរៀននៅសាលាអេស៊ីអ៊ី ចំណែកឯរថយន្តរងគ្រោះវិញ រថយន្តម៉ាកកាមរីឆ្លាម ពណ៌ស ជាប្រភេទរថយន្តរត់តាក់ស៊ី ដឹកភ្ញៀវនៅព្រលាន យន្តហោះ អន្តរជាតិពោធិ៍ចិនតុង អ្នកបើកបរពុំត្រូវបានគេស្គាល់ឈ្មោះទេ និងរថយន្តមួយគ្រឿងទៀត គ្រាន់តែរងការខូចបន្តិចបន្តួច រួចក៏ចេញដំណើរទៅបាត់ ចំណែកឯម៉ូតូមួយគ្រឿងទៀត ម៉ាកសង់កូរ៉េ រងការខូចខាតទាំងស្រុងតែម្តង អ្នកបើកបរពុំត្រូវបានគេ ស្គាល់ឈ្មោះទេ រងរបួសធ្ងន់។

ប្រភពបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរ ក្នុងទិដៅពីលិចទៅ កើតលុះដល់ចំណុចកើតហេតុ រថយន្តបង្កបានបើកប្រជែង រថយន្តមួយគ្រឿទៀត ដែល នៅពីខាងមុខរបស់គេ ក្នុងទិសដៅស្របទិសគ្នា ក៏បានជ្រុលទៅបុក និងម៉ូតូមួយគ្រឿង ដែលបើកបរច្រាសទិសគ្នា រួចក៏ជ្រុលទៅបុករថយន្តពីរគ្រឿងទៀត រួចអូសម៉ូតូហួសទៅ បុកដើមឈើនៅក្បែរចិញ្ចើមគៀបជាប់ រុញម៉ូតូធ្លាយចូលក្នុងរបងសង្ក័សីគេផងដែរ ។

ប្រភពបានបន្តថា ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់ដើម្បីអន្តរាគមន៍ និងបានហៅរថយន្តសង្គ្រោះ មកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលជាបន្ទាន់ ចំណែកឯវត្ថុតាង ត្រូវយកទៅរក្សារទុកនៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំដោះស្រាយ គ្នាជាក្រោយ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


កម្ពុជា-ថៃ សន្យាសាងសង់ប៉ុស្តិ៍ ត្រួតពិនិត្យច្រកទ្វារ ព្រំដែនថ្មីស្ទឹងបត់ ឲ្យបានមុនដំណាច់ ឆ្នាំ២០១៥

0
0

ភ្នំពេញ៖ កម្ពុជា-ថៃ បានសន្យាសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យ ច្រកទ្វារព្រំដែនស្ទឹងបត់ ដែលជាព្រំដែនអន្តរជាតិថ្មីឲ្យ  បានមុនដំណាច់ឆ្នាំ២០១៥នេះ ដើម្បីត្រួតពិនិត្យការដឹកទំនិញឆ្លងកាត់បញ្ចៀសការកកស្ទះនៅច្រកអន្តរជាតិ ប៉ោយប៉ែត។ ច្រកអន្តរជាតិស្ទឹងបត់ ដែលជាច្រកពាណិជ្ជកម្មនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ៤៥ លានដុល្លារ។

កិច្ចសន្យានេះ បានធ្វើឡើងនៅក្នុងកិច្ចព្រជុំត្រួតពិនិត្យមើលផែនការមេ នៃការបើកច្រកទ្វាព្រំដែនស្ទឹងបត់ នា ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៥នេះ នៅក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រោមអធិបតីភាពទេសរដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ដែលជាប្រធានគណៈកម្មាធិការអន្តរក្រសួងស្តីពីការបើកច្រក ទ្វារព្រំដែនថ្មីនៅស្ទឹងបត់ (ICONBSB)។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីលោក ត្រាំ អ៊ីវ តឹក រដ្ឋ មន្រ្តី ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងសមាជិកសមាជិកាដទៃទៀត នៃគណៈកម្មាធិការ ICONBSB  និង Nuttavudh Photisaro ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា លោក Teerasak Mongkolpod អនុប្រធាន នៃ ទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍសេដ្ឋកិច្ចប្រទេសជិតខាង (NEDA) រួមជាមួយនឹងក្រុមពិគ្រោះយោបល់មកពី ប្រទេសថៃ។

យោងតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បាន នឹងកំពុងធ្វើការរួមគ្នា ដើម្បីបើកប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនថ្មី នៅស្ទឹងបត់ចាប់តាំងពីឆ្នាំ២០១០។ ប៉ុស្តិ៍ត្រួត ពិនិត្យនៅច្រកទ្វារព្រំដែនថ្មីនេះ នឹងជួយកាត់បន្ថយការកកស្ទះ ប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែននៅប៉ោយប៉ែត។  រថយន្តដឹកទំនិញនឹងត្រូវធ្វើដំណើរទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកទ្វារព្រំដែនថ្មី ដើម្បីត្រួតពិនិត្យតាមនីតិវិធីគយ  និងទម្រង់ការផ្សេងទៀត នៅឯប៉ុស្តិ៍រដ្ឋបាលថ្មីនេះ។

គេហទំព័រដដែលបន្តថា គណៈកម្មាធិការ ICONBSB និងភាគីថៃ បានយល់ព្រមពន្លឿនកិច្ចចរចាស្តីអំពីប្រាក់ កម្ចី និងប្រាក់ជំនួយពីភាគថៃ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីអនុញ្ញាតឲ្យមានការរៀបចំពិធីបញ្ចុះ បឋមសិលាសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនថ្មីនៅស្ទឹងបត់ ឲ្យបានមុនដំណាច់ឆ្នាំ២០១៥។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅ លោក ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារនៃប្រទេសទាំង  ពីរបើកកិច្ចពិភក្សា និងចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំង ដែលត្រូវសាងសង់ច្រកទា្វរស្ទឹងបត់នេះ។ ច្រកទ្វារ ស្ទឹងគ្រោងនឹងសាងសង់ឡើង ជាមួយថវិកាប្រមាណ ៤៥លានដុល្លារអាម៉េរិក។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ច្រកស្ទឹងបត់ ដែលជាច្រកពាណិជ្ជកម្មអន្តរជាតិនេះ  ត្រូវស្ថាបនាផ្លូវដឹកទំនិញ ៤គន្លង មានផ្លូវឆ្លងកាត់មកច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕

អាជ្ញាធរថៃ ឃាត់ខ្លួន ព្រះសង្ឃខ្មែរ ចំនួន២០អង្គ ដឹកតាមរថយន្ត ទ្រុងបញ្ជូន មកកម្ពុជាវិញ តាមច្រកទ្វារ ប៉ោយប៉ែត

0
0

បន្ទាយមានជ័យ៖ សមត្ថកិច្ចថៃ បានធ្វើការឃាត់បញ្ជូន ព្រះសង្ឃខ្មែរ ចំនួន២០អង្គ ដែលលួចឆ្លងដែន ខុសច្បាប់ ចូលទៅដើរលេង ក្នុងខេត្តឈាងម៉ៃ ប្រទេសថៃ តាមច្រករបៀងនានា ប៉ូលិសការពារ ព្រំដែនគោកលេខ៨១៥ ក៏ត្រូវសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លូនបញ្ជូន តាមរថយន្តទ្រុង មកកម្ពុជាវិញ ។

យោងតាមថេរដីកា របស់ព្រះសង្ឃ បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៥ ពួកព្រះអង្គ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចថៃ ចាប់ចូលទ្រុង ហើយមិនអោយឆានអាហារផងដែរ ហាក់បីដូចជា មិនគោរពពុទ្ធសាសនា អ្វីបន្តិចសោះ ហើយមិនចេះគោរព ។

ព្រះអង្គបានបន្តថា ព្រះបានលួចឆ្លងដែនខុសច្បាប់តាមច្រករបៀង ក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលស្ថិតក្រោម ការគ្រប់គ្រង របស់នគរបាលការពារ ព្រំដែនគោកលេខ៨១៥ និងឆ្លងដែនតាមច្រករបៀងឡែម ខេត្តបាត់ដំបងផងដែរ។ ដោយបានបង់លុយកាកអោយទៅប៉ូលិសការពារព្រំដែន ក្នុងមួយអង្គ២០០បាត លុយថៃ បើកលុយខ្មែរវិញគេមិនយកនោះទេ ទាល់តែដូរលុយសិន  ។

ព្រះអង្គបញ្ជាក់ថា ពួកព្រះអង្គត្រូវបានពួកសមត្ថកិច្ចថៃ ចាប់បញ្ជូនមកតាមរថយន្តទ្រង់ ជាមួយនិងឧបាសក ឧបាសិការ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៥។

សូមបញ្ជាក់ថាករណីខាងលើនេះ មានជាញឹកញាប់ណាស់ ដែលសមត្ថកិច្ចថៃ ធ្វើបែបនេះសំរាប់ព្រះសង្ឃ ដូច្នេះ ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត សូមអំពាវនាដល់អាជ្ញាធរកម្ពុជា ក៏ដូចជាសម្ថកិច្ចជំនាញមេត្តាយកចិត្តទុកដាក់ បញ្ហាខាងលើនេះបើបណ្តោយអោយភាគីថៃធ្វើបែប តើសាសនាព្រះសាសនាទៅជាយ៉ាងណា ដូច្នេះគួរតែកុំ បណ្តោយបែបបនេះទៀត ហើយសមត្ថិច្ចក៏រួសរាន់បញ្ហាខាងលើនេះ ជាប្រញាប់ផងដែរ ៕

ជប៉ុនផ្តល់ជំនួយ ជាង២០​ម៉ឺន​ដុល្លារ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​តំបន់​ជន​បទ

0
0

ភ្នំពេញ ៖  រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុប ២៤៩,៣៨៥ ដុល្លារអាម៉េរិក ដល់ក្រុមស្ម័គ្រចិត្ត អន្តរជាតិ របស់ យ៉ាម៉ាហ្គាតា ( អាយ. វី.វ៉ាយ )  ដើម្បីជួយកាត់បន្ថយភាពក្រីក្រនៅ តាមតំបន់ជនក្នុងប្រទេសកម្ពុជា ។

កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានៅរសៀលថ្ងៃទី១០ ខែមីនាឆ្នាំ២០១៥ នៅស្ថានទូតជប៉ុនដោយ លោក គូម៉ាម៉ារូ យូជិ ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រ កម្ពុជា និងលោកស្រី ម៉ាត់ស៊ូអ៊ូរ៉ា អាយូមី នាយិការ អង្គការ អាយ. វី.វ៉ាយ សម្រាប់គម្រោងកាត់បន្ថយភាពក្រីក្រ នៅតំបន់ជនបទ តាមរយៈការបង្កើត នៅការគ្រប់គ្រង ដែលមាននិរន្តរភាពក្នុង សហគន៍ផ្គត់ផ្គង់ កសិផល ស្វាយរៀង (SAC ) ដំណាក់កាលទី៣ ។

លោកស្រី ម៉ាត់ស៊ូអ៊ូរ៉ា  បានមានប្រសាសន៍ថា គម្រោងនេះ នឹងជួយគាំទ្រឲ្យមានស្ថេរភាព ក្នុងការ សហគមន៍ ផ្គត់ផ្គង កសិផល ស្វាយរៀង ជាពិសេស សមាជិកSACបាននឹងកំពុងធ្វើការដើម្បីបង្កើនភាពជឿជាក់ នឹងការ យល់ដឹងពីការដាំដុះបន្លែធម្មជាតិ មិនប្រើជាតិគីមី ដែលគេរំពឹងថាដំណាក់កាលទី៣នេះ នឹងប្រព្រឹត្តទៅប្រកប ដោយនិរន្តរភាពផ្អែកលើតម្រូវការទីផ្សារ និងភាពឯករាជម្ចាស់ការ ។

គួរបញ្ជាក់ថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាល ជប៉ុនបានចាប់ ផ្តើមនៅប្រទេស កម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់ អង្គការក្រៅរដ្ឋាភិបាល  ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី ជួយដល់ការអភិវឌ្ឍន៍និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ២៣.៥លានដុល្លារអាម៉េរិកដល់គម្រោងចំនួន ៨៦ របស់អង្គការក្រៅរដ្ឋាភិ បាលជប៉ុនដែលផ្តោតសំខាន់ទៅលើវិស័យអប់រំកម្រិតមូលដ្ឋាន វិស័យសុខាភិបាលនិងសកម្មភាពបោសសម្អាត មីន ៕

មន្ទីរធនធានទឹក ខេត្តព្រៃវែង ស្តារប្រឡាយ នៅឃុំមេបុណ្យ ប្រវែង១៤០០ម៉ែត្រ នាំទឹកស្រោចស្រព ស្រូវប្រជាកសិករ

0
0

ព្រៃវែង ៖ ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង នៅរសៀលថ្ងៃទី១០ ខែ មីនា ឆ្នាំ២០១៥នេះ បានស្តារប្រឡាយមួយខ្សែ នៅឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ដែលមាន ប្រវែង១៤០០ម៉ែត្រ ដើម្បីយក ទឹកពីអាងទឹកស្នេហ៍ សម្រាប់សង្គ្រោះស្រូវ របស់ប្រជាពលរដ្ឋ ចំនួន១៣៥ហិចតា ។

មន្រ្តីមន្ទីរធនធានទឹក ខេត្តព្រៃវែង បានឲ្យដឹងថា ក្រោយពីទទួល បាន ព័ត៌មាន របស់ប្រជាកសិករថា ពុំមានទឹកគ្រប់គ្រាន់ សម្រាប់ស្រោចស្រព ដីស្រែរបស់ ពួកគាត់នោះ ក្រុមការងារ ដោយមានការណែនាំពី សំណាក់លោករដ្ឋមន្រ្តីនោះ ក៏បានរៀបចំ ការស្តារប្រឡាយ ដើម្បីយកទឹកពីអាងទឹកស្នេហ៍ ។

ក្រោយការដាក់គ្រឿងចក្រ ប្រឡាយ ស្តាររួចមក ក្រុមការងារ បានយកទឹកពីអាង ទៅស្រោចស្រពស្រូវ របស់ប្រជាកសិករ បាន គ្រប់គ្រាន់ នៅតំបន់នោះហើយ និងធ្វើឲ្យប្រជាកសិករ មានការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះវិធានការ ដ៏បន្ទាន់នេះ៕

ប្រធាន ADB បញ្ជាក់ពី កំណើនសេដ្ឋកិច្ច ដ៏រឹងមាំរបស់កម្ពុជា និងបញ្ហាប្រឈម ដែលសេសសល់ (មានវីដេអូ)

0
0

ភ្នំពេញ៖ នៅក្នុងដំណើរបំពេញទស្សនកិច្ច របស់ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Takehiko Nakao ប៉ុន្មានថ្ងៃនៅកម្ពុជា ដោយបានជួបជាមួយ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុនសែន លោក អូន ព័ន្ធ មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រ សួងអប់រំ រួចមក លោកបានបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំ នៅកម្ពុជានិងបញ្ហាប្រឈមដែល នៅសេសសល់។

សេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលបានចែកជូនដល់ដៃអ្នកសារព័ត៌មាន ក្នុងសន្និសីទកា សែត នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ច ដ៏ឆាប់រហ័សរបស់កម្ពុជា ដែលមានការរុញច្រាន ពីកំណើនដ៏រឹងមាំលើវិស័យ ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម បានធ្វើឲ្យកម្ពុជាខិតទៅជិតការ ផ្លាស់ប្តូរឋានៈពី ប្រទេសដែល មានចំណួលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យម។

លោក Nakao មានប្រសាសន៍បន្តថា “កម្ពុជា  គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស នានា លើពិភពលោក ដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សបំផុត”។

ADB បានព្យាករណ៍ថា នៅឆ្នាំ២០១៥ កំណើនសេដ្ឋកិច្ចមាន ចំនួន៧,៣ភាគរយ ដែលការ ព្យាករណ៍នេះ មានមូលដ្ឋានគាំទ្រពីអតិផរណា ដែលត្រូវបានគ្រប់គ្រង យ៉ាងល្អ អត្រាប្តូរប្រាក់ដែលមានស្ថិរភាព និងការប្រកួតប្រជែងប្រកបដោយនិរន្តរភាព។

លោកបន្ថែមថា បើទោះបីជាមានជោគជ័យ នាពេលថ្មីៗនេះ ក្នុងការផលិតកម្មទំនើបជាងមុន ដូចជាផ្នែកអេឡិកត្រូនិកក៏ដោយ សេដ្ឋកិច្ចរបស់កម្ពុជានៅតែ ងាយរងគ្រោះ ដោយសារ វិបត្តិផ្នែកតម្រូវការ និងការប្រែប្រួលតម្លៃខាងក្រៅ ដែលពឹងផ្អែកទៅលើវិស័យ មួយចំនួនដូចជា វិស័យកាត់ដេរ មានចំនួន៧១ភាគរយ នៃការនាំចេញក្នុងឆ្នាំ២០១៣។

ADB ប្តេជ្ញាជួយដល់កម្ពុជា ក្នុងការកែលម្អសេវាហេដ្ឋារចនាសម្ព័ន្ធ ដែលនៅខ្វះខាត។ បណ្តាញផ្លូវថ្នល់ជនបទ របស់កម្ពុជាជាច្រើន មានលក្ខខណ្ឌមិនល្អដែលនាំ ឲ្យរាំងស្ទះដល់ ការធ្វើចរាចរមនុស្ស និងទំនិញក្នុងប្រទេសកម្ពុជា និងទៅប្រទេសជិតខាង៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សម្តេចតេជោហ៊ុន សែន ៖ គ្រូពេទ្យ ត្រូវប្រចាំការ ជាប់ជានិច្ច ដើម្បីផ្តល់សេវា សុខភាព

0
0

ភ្នំពេញ ៖ នៅក្នុងឱកាស អញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាត ក្រសួងសុខាភិបាល លើកទី ៣៦ នៅសណ្ឋាគារ «សូហ្វីតែលភូគីត្រាភ្នំពេញ» នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងឲ្យដឹងថា គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ ត្រូវដាក់គ្រូពេទ្យប្រចាំការ ជាប់ជានិច្ច ក្នុងការ ផ្តល់សេវាសុខភាព ទៅដល់ប្រជាពលរដ្ឋ នៅពេលពួកគេមករកសេវាសុខភាព ។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា “ គ្រប់មន្ទីរពេទ្យ ទាំងពេទ្យបង្អែក និងមណ្ឌលសុខភាព ចាំបាច់ត្រូវមាន គ្រូពេទ្យប្រចាំ ការនៅគ្រប់ថ្ងៃ គ្រប់ម៉ោង គ្រប់ពេលទាំងនៅថ្ងៃឈប់សម្រាក និងនៅថ្ងៃបុណ្យជាតិនានា ដើម្បីធានាឲ្យមានការផ្តល់ សេវាពិនិត្យថែទាំ និងព្យាបាលជានិរន្ត ចំពោះអ្នកជំងឺ ហើយត្រូវជំរុញអនុវត្តការងារនេះ ឲ្យបានម៉ត់ចត់តាម បទវិន័យ និងប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌វិជ្ជាជីៈសុខាភិបាល ។ សម្តេចបន្តថា បើមិនមានអ្នកប្រចាំទេ គឺគេមិនហៅថា មន្ទីរ ពេទ្យទេ ។

នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា គ្រូពេទ្យក៏មិនខុសពីកងទ័ពប៉ុន្មាននោះដែរ គឺនៅ ពេលមានបុណ្យជាតិធំៗ គឺ មិនដែលបាននៅជួបជុំគ្រួសារទេ  គឺដោយសារតែជាប់ ប្រចាំការ ដើម្បីផ្តល់សេវាផ្នែកសុខភាព ទៅពលរដ្ឋនៅពេល ដែលពួកគេ មានជំងឺនេះគឺជាការលះបង់មួយយ៉ាងធំធេង ៕

សម្ដេចតេជោ ៖ ករណីភូមិរកា គឺជាបទពិសោធន៍ សម្រាប់គ្រប់គ្រងគ្រូពេទ្យ

0
0

ភ្នំពេញ ៖ សំណុំរឿងករណីឆ្លង់ជំងឺអេដស៍ នៅភូមិរកា ខេត្តបាត់ដំបង ត្រូវបានប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន លើកឡើងជាថ្មីថា នេះជាបទពិសោធន៍ស ម្រាប់គ្រប់គ្រងក្រុមគ្រូពេទ្យ ដែលនៅរាយប៉ាយទូទាំង ប្រទេស ។

ថ្លែងនៅក្នុងឱកាសចូលរួម បិទមហាសន្និបាត របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ ២០១៥ នេះសម្ដេតេជោបញ្ជាក់ថា " បញ្ហាភូមិរកា គឺជាបទពិសោធន៍ធំណាស់ សម្រាប់យើងក្នុងការគ្រប់គ្រងក្រុមគ្រូ ពេទ្យ ដែលរាយប៉ាយនៅទូទាំងប្រទេស។  ដើមឡើយខ្ញុំនិយាយថា រកជឿរវាមិនកើត។ ត្រង់ថា ហេតុអ្វីបានជាជំងឺ អេដស៍ក្នុងមួយភូមិអាចចម្លងមនុស្សដល់រាប់រយនាក់? ខ្ញុំអត់ជឿទេ  ដល់ពេលស្រាវជ្រាវចុះឡើងអស់ហើយ ខ្ញុំគិត ថា នេះជារឿងធំ ដែលទាមទារឲ្យយើង ត្រូវធ្វើការឲ្យបានម៉ត់ចត់"។

សម្ដេចក៏បានអំពាវនាវ ទៅប្រជាពលរដ្ឋឲ្យជឿជាក់លើសមត្ថភាពពេទ្យជំនាញ ជៀសវាងទៅស្វែងរកសេវាកម្មឯក ជន ។ សម្ដេចក៏បានចូលរួមសោកស្ដាយ ចំពោះបញ្ហាដែលបានកើតមាននៅភូមិរកានេះ ដែរ។ សម្តេចក៏បានស្នើឲ្យភាគី ពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ។

សូមបញ្ជាក់ថា មនុស្សប្រមាណជិត ៣០០នាក់ រស់នៅភូមិរកា បានឆ្លងជំងឺអេដស៍។ ក្នុងនោះមនុស្ស៥នាក់ បានស្លាប់ ដោយសារបញ្ហានេះ ។  ជាមួយការផ្ទុះនូវការរីករាលដាល មេរោគអេដស៍ទៅលើអ្នកភូមិនេះ លោក យែម ជ្រិន ដែល ជាអ្នកចាក់ថ្នាំឲ្យប្រជាពលរដ្ឋនៅក្នុងឃុំរកានោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយក៏ត្រូវបានតុលាការសម្រេច  ឃុំខ្លួន ផងដែរ ៕


ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់

0
0

ភ្នំពេញ៖ យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១០ ខែមីនានេះ បានសម្រេចតែងតាំងឧត្តមសេនីយ៍ ២រូប នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលក្នុងនោះមាន ទី១៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ពីអនុប្រធាននាយកដ្ឋានកណ្តាលសនិ្តសុខ ទៅជាប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ ជំនួសអ្នកដែលចូលនិវត្តន៍ ទី២៖ ឧត្តមសេនីយ៍ទោ មួង សុធា ពីអនុប្រធាននាយកដ្ឋាន ទៅជាប្រធានាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត ជំនួសអ្នកដែលចូលនិវត្តន៍៕ សូមអានអនុក្រឹត្យ-->

ស្បថនៅអង្គរ បែកបាក់ ក៏ចេញពីអង្គរ

0
0

-សម រង្ស៊ី កឹមសុខា អាចឈាន ដល់ផ្លូវបំបែក

អង្គរ-សៀមរាម ៖ យើងទាំងអស់គ្នានៅចាំបាន ថា  ខណៈដែលសភានីតិកាលទី៥ បានបើក សម័យ ប្រជុំលើក ដំបូងរបស់ខ្លួនតាម ការកោះអញ្ជើញ របស់ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី និងការយាង ជាព្រះអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា កាលពីខែកញ្ញា ឆ្នាំ២០១៤ សមាជិកសភាជាប់ឆ្នោត ដែលក្រោយ មកក្លាយទៅជាសមាជិកសភា មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលបានគោរព តាមការកោះ របស់ព្រះករុណា និងចូលប្រជុំតាមរដ្ឋធម្មនុញ្ញ ដែលថា សភានិងកោះប្រជុំជាលើកដំបូង យ៉ាងយូរបំផុត ៦០ថ្ងៃក្រោយ ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ ។ រីឯសមាជិកសភា ជាប់ឆ្នោត ៥៥រូប របស់ គណបក្ស សង្គ្រោះជាតិ ដែលបាន កើតឡើងពីការបង្រួបបង្រួមរវាងគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ពុំបានគោរពតាមការកោះ របស់ព្រះ មហាក្សត្រទេ មេដឹកនាំគណបក្ស គឺលោកសមរង្ស៊ី និងលោកកឹម សុខា បានកោះហៅអ្នកតំណាងរាស្ដ្រ ជាប់ឆ្នោត ទាំង៥៥រូបទៅសៀមរាប ហើយបានស្បថ ទន្ទឹមគ្នាជាមួយសមាជិកសភាជាប់ឆ្នោត គណបក្ស ប្រជាជននៅវិមាន រដ្ឋសភាភ្នំពេញ ។

នេះជាការបង្ហាញឱ្យឃើញរូបភាព បែកបាក់ជាតិ ដែលគណបក្សសង្គ្រោះជាតិ បានសម្រេចនៅក្នុង ផ្លូវដ៏គ្រោះថ្នាក់មួយ ដោយគៀងគរឱ្យទៅស្បថនៅមុខសៀមរាប អង្គរ ដែលវាផ្ទុយទាំងស្រុងទៅនឹងកម្មវិធី ដែលបានរៀបចំនៅវិមាន រដ្ឋសភាភ្នំពេញ ។

ឥឡូវនេះងាកមកនិយាយអំពីសមាជិក សភាទាំង៥៥រូប ដែលបានស្បថនៅមុខអង្គរ ដ៏ស័ក្ដិសិទ្ធិថា សមាជិកសភាទាំង ៥៥រូបរបស់ គណបក្សសង្គ្រោះជាតិ ស្បថសច្ចាមិនចូល សភាជាដាច់ខាត ត្រូវតែរៀប ចំការបោះឆ្នោត ឡើងវិញ និងធ្វើ មហាបាតុកម្មទូទាំងប្រទេស ដើម្បីទម្លាក់សម្ដេចតេជោ ហ៊ុន សែន ចេញ ពីអំណាច... នៅមានសម្បថជាច្រើនទៀត ដែលសុំមិននិយាយ ។ ឥឡូវនេះ តើសម្បថ នោះ សមាជិកស ភាគណបក្សសង្គ្រោះជាតិ គោរពតាមដែរឬទេ ហើយមក ដល់ពេលនេះ មានការរៀបចំបោះឆ្នោត ឡើងវិញហើយឬ នៅ តើសម្ដេចហ៊ុន សែន ឈប់ធ្វើជានាយក រដ្ឋមន្ដ្រី នៃ រាជរដ្ឋាភិបាល កម្ពុជា ហើយឬនៅ ឯណាទៅការទម្លាក់សម្ដេចហ៊ុន សែន តាម រយៈការធ្វើមហាបាតុកម្មតាមចិញ្ចើមថ្នល់?។ ផ្ទុយទៅវិញ អ្វីៗខុសស្រឡះ ហើយសមាជិក សភាទាំង៥៥រូប បែរជាមកអង្គុយក្នុងវិមាន រដ្ឋសភាថែម ទាំងសមាជិក សភាខ្លះបានតួនាទី ចាប់អនុប្រធាន ប្រធានគណៈកម្មការទាំង ១០ រហូតដល់អនុប្រធាន ទី១រដ្ឋសភា ។ ដោយឡែកលោក សម រង្ស៊ីវិញ នៅពេល ដែលកឹម សុខា មានតួនាទីខ្ពស់ ក៏បានមកសុំ បបួលសម្ដេចហ៊ុន សែន ជួយបង្កើតតួនាទីឱ្យ ខ្លួនក្លាយ ជាប្រធានក្រុមតំណាងរាស្ដ្រភាគតិច នៅក្នុងសភា ដើម្បីកុំឱ្យខ្មាសអនុប្រធានកឹម សុខា ក្រោមលេសបង្កើតទិសស្លោក “វប្បធម៌ សន្ទនា” ។ ឥឡូវនេះ ពាក្យសម្បថរបស់អស់ លោកតំណាងរាស្ដ្រទាំង៥៥រូបអំបាលមាណ កំពុងជះមកលើវិញហើយ តាម រយៈសង្គ្រាម ដណ្ដើមអំណាចដ៏សន្ធោរសន្ធៅ រវាងក្រុម លោកសម រង្ស៊ី និងក្រុមលោកកឹម សុខា ។ តើទំនាស់បែកបាក់នោះ វាចេញមកពីអ្វី អ្នក ណាជាអ្នកបង្កើត ហើយវានឹងអាចបង្កហន្ដ រាយយ៉ាងណាខ្លះ ចំពោះគណបក្សសង្គ្រោះ ជាតិ នាពេលអនាគត?

យោងតាមលទ្ធផលជាក់ស្ដែង កាលពី សបា្ដហ៍កន្លងទៅនេះ សកម្មជនគណបក្ស សង្គ្រោះជាតិជាង៥០ នាក់ បាននាំគ្នាធ្វើ ដំណើរពីខេត្តសៀមរាប តាមរថយន្ដមកលើកបដាស្រែកតវ៉ានៅមុខស្នាក់ការកណ្ដាល គណបក្សសង្គ្រោះ ជាតិ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

គោលបំណងនៃការតវ៉ានោះ ពួកគេស្នើ សុំឱ្យលោកសម រង្ស៊ី និងលោកកឹម សុខា  ផ្លាស់ប្ដូរលោកស្រីកែ សុវណ្ណរតន៍ ភរិយាស្របច្បាប់របស់ លោកយឹម សុវណ្ណ ដែលជាប្រធានប្រតិបត្ដិ គណបក្សប្រចាំខេត្ដសៀមរាប ។ បច្ចុប្បន្ន លោកស្រី មានតួនាទីជាសមាជិកសភា តំណាងរាស្ដ្រខេត្ដសៀមរាប ហើយក៏ជា ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ។ ក្រោយការតវ៉ា លោកសម រង្ស៊ីនិង លោក កឹម សុខា សន្យានិងចុះទៅខេត្ដ សៀមរាបដោយ ផ្ទាល់ ដើម្បីជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ស្វែងរកដំណោះស្រាយសមរម្យមួយបញ្ចប់ជម្លោះ ដែលអាច និយាយ ថា ជាជម្លោះដណ្ដើមអំណាចផ្ទៃក្នុងបក្ស ។

ខណៈដែលមេដឹកនាំគណបក្សសង្គ្រោះ ជាតិទាំង២រូបមានវត្ដមាននៅសៀមរាប មន្ដ្រីជាន់ខ្ពស់គណបក្ស ដែលអមដំណើរមេ ដឹកនាំទាំងពីរនោះ បានថ្លែងឱ្យមហាជនទូទៅ ដឹងថា ក្រុមអ្នកតវ៉ានោះ ភាគច្រើនជា អតីតសមាជិក គណបក្សសិទ្ធិមនុស្ស បើទោះបីពួកគេ ធ្លាប់មានប្រវត្ដិពីដំបូងជាអតីតសមាជិកគណបក្ស សមរង្ស៊ីក៏ដោយ ។ មានន័យថា មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលស្និទ្ធនិងលោកសមរង្ស៊ី ចង់ប្រាប់ថា ក្រុមអ្នកទាមទារនោះ គឺមកពីភាគីលោកកឹម សុខា  ដោយពួកគេចង់ដកលោកស្រីកែ សុវណ្ណរតន៍ អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ីចេញ ពីតួនាទីនេះ ក្នុងគោលបំណងអ្នកតវ៉ាទាំងនោះ ដាក់មន្ដ្រីរបស់គេ ដែលជាអតីតមកពីគណបក្សសិទ្ធិមនុស្ស ជំនួសវិញ។ ឥឡូវនេះដំណោះស្រាយមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ រហូតមកដល់ពេលនេះ មានរយៈពេលមួយ សបា្ដហ៍ហើយ ។

មន្ដ្រីគណបក្សសង្គ្រោះជាតិ ដែលស្និទ្ធ និងភាគីលោកសមរង្ស៊ី បានឱ្យដឹងថា ប្រសិន បើលោកប្រធាន សមរង្ស៊ី សម្រេចថា នឹងដកលោក ស្រីកែ សុវណ្ណរតន៍ ចេញពីប្រធានប្រតិបត្ដិ របស់គណបក្សសង្គ្រោះជាតិ ពីខេត្ដ សៀមរាបនោះ ពួកគេរាប់រយនាក់ ដែលធ្លាប់ស្មោះត្រង់ និងគណបក្សសមរង្ស៊ី ក៏នឹងធ្វើ ដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីការពារលោកស្រី កែ សុវណ្ណរតន៍ដូចគ្នាដែរ ហើយវានឹងរឹតតែ ប្រឆាំងខ្លាំងក្លាថែមទៀតប្រសិនបើលោកសមរង្ស៊ី ដកស្រីកែ សុវណ្ណរតន៍ ហើយដាក់ជំនួសប្រធាន ប្រតិបត្ដិថ្មី ដែលជាភាគីមកពីគណបក្សសិទ្ធិមនុស្សនោះ។

ដូច្នេះ មន្ដ្រីគណបក្សសង្គ្រោះជាតិបាននិយាយថា ជម្លោះដែលបានចាប់ផ្ដើមកើតមានជាបណ្ដើរៗកន្លងមក ពេលនេះបានចាប់ផ្ដើមផ្ទុះជាផ្លូវការហើយ ដោយចេញពីខេត្ដសៀមរាបតែម្ដង ដែលជាខេត្ដគណបក្ស សង្គ្រោះជាតិ បាននាំគ្នាទៅស្បថសច្ចាប្រណិទាននៅមុខអង្គរ ។ (ការស្បថខុសប្រក្រតី ខុសទីកន្លែង វាជាប្រផ្នូលមិនល្អ ប្រៀបបាននឹងទារកកើតមិនគ្រប់ខែ ដូចគ្នានេះដែរ សភាទាំង៥៥រូប ដែលកើតមិន គ្រប់ទឹក ឥឡូវនេះ កំពុងតែចាប់ផ្តើមប្រគ្រីវកាច់ជាបណ្ដើៗ) ។

បើតាមអ្នកវិភាគគេវាយតម្លៃថា ប្រសិន បើលោកសមរង្ស៊ី និងលោកកឹម សុខា មិនអាចរកចំណុច កណ្ដាលសម្របសម្រួលបញ្ចប់បញ្ហានៅសៀមរាបឱ្យបានជាគំរូទេ នោះអនាគតទៅមុខ គណបក្ស សង្គ្រោះជាតិ នឹងឈាន ដល់ផ្លូវបំបែក ដោយម្ខាងដើរតាមលោកសម រង្ស៊ី និងម្ខាងទៀត ដើរតាមលោកកឹម សុខា ។ គេអាចនៅចាំបានថា គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា របស់លោកតាសឺនសាន នៅក្នុងរដ្ឋសភាអាណត្ដិទី១ ដែលមាន១០អាសនៈ ក៏បានដើរដល់ផ្លូវបំបែកដូចគ្នាដែរ ដោយម្ខាង៥រូបទៅតាមសម្ដេចបវសេដ្ឋាសឺនសាន និងម្ខាង៥រូបទៀត ដើរតាមលោក អៀង ម៉ូលី អតីតតំណាងរាស្ដ្រមណ្ឌលព្រៃវែង និងជារដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្រោយមក គណបក្សនេះ ក៏រលាយបាត់ឈ្មោះទៅហង ។

យោងតាមប្រភពព័ត៌មានពីគណបក្ស សង្គ្រោះជាតិនៅចាក់អង្រែ បានឱ្យដឹងថា ជម្លោះដែលបានចាប់ផ្ដើមចេញពីខេត្ដសៀម រាបនេះ គឺបង្កឡើងដោយភាគីលោកកឹម សុខា ហើយក៏ជាសេនារិយោរបស់លោកកឹម សុខាផ្ទាល់តែម្ដង ។

ប្រភពព័ត៌មាននោះបានឱ្យដឹងថា លោក កឹម សុខា មានបំណងនឹងឱ្យកូនស្រីរបស់ លោកឈ្មោះកញ្ញា កឹម មនោវិជ្ជា ក្រោយពី បរាជ័យ មិនអាចក្លាយទៅជាសមាជិកគណៈ កម្មាធិការជាតិរៀចំការបោះឆ្នោត ( គ ជ ប) នាពេលអនាគត ។ លោកកឹម សុខា ចង់ឱ្យកូនស្រីរបស់លោកក្លាយទៅជាសមាជិកសភា គណបក្សសង្គ្រោះជាតិ នៅមណ្ឌលភ្នំពេញ ជំនួសលោកកែវ សម្បត្ដិ លេខរៀងទី៥ ហើយក៏ជាកូតារបស់គណបក្សសិទ្ធិមនុស្ស លាឈប់ពីតំណាងរាស្ដ្រទៅធ្វើជាទីប្រឹក្សា របស់លោកកឹម សុខាផ្ទាល់អនុប្រធានព្រឹទ្ធសភា ឋានៈស្មើរដ្ឋលេខាធិការ ។ ការផ្លាស់ប្ដូររបៀបនេះដោយលើកហេតុផលថា លោកកែវ សម្បត្ដិ ដែលមានអាយុ៦០ឆ្នាំ បា្លយមានជំងឺក្រលៀនធ្ងន់ធ្ងរ ពិបាកនិងបម្រើការងារ ។ ម្យ៉ាងលោកជាកូតា មកពីគណបក្សសិទ្ធិមនុស្សផង ទើបលោកកឹម សុខា ប្រើរូបមន្ដស្រដៀងនិងលោកសម រង្ស៊ី ដើម្បីបានក្លាយជាតំណាងរាស្ដ្រ ដោយដក លោកកែវ សម្បត្ដិចេញពីបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ដ្រនៅ គ ជ ប ហើយស្នើកញ្ញា កឹម មនោវិជ្ជា ជាបេក្ខភាពថ្មីជំនួសទៅ គ ជ ប រួចហើយ គ ជ ប ស្នើឈ្មោះនេះ ទៅ រដ្ឋសភា ដើម្បីឱ្យទទួលស្គាល់ជាអ្នកតំណាងរាស្ដ្រជំនួសលោកកែវ សម្បត្ដិ ។

មន្ដ្រីគណបក្សសង្គ្រោះជាតិបានឱ្យដឹងទៀតថា នៅពេលដែលសេនារិយោ ទី១នេះ បានសម្រេច ភ្លាមៗមិនបង្អង់យូរ កឹម សុខា មានបំណង ដណ្ដើមតំណែងប្រធានប្រតិបត្ដិខេត្ដសៀមរាប ដែលជាកូតារបស់លោកសម រង្ស៊ី ដោយ ដាក់ជំនួសដោយកូនស្រីរបស់លោក គឺកញ្ញា មនោវិជ្ជា រួចហើយលោកកឹម សុខានិងបញ្ចុះ បញ្ចូលលោកសមរង្ស៊ី ឱ្យចាត់តាំងលោកស្រី កែ សុវណ្ណរតន៍ទៅជា សមាជិក គ ជ ប នាពេល ខាងមុខ សេនារិយោទី៣ លោកកឹម សុខា និងស្នើសុំលោកសម រង្ស៊ី គាំទ្រកូនស្រី កញ្ញា  កឹម មនោវិជ្ជា ឱ្យបញ្ចុះបញ្ចូល សមាជិក សភាគណបក្សប្រជាជន បោះឆ្នោតគាំទ្រ ឱ្យ ក្លាយទៅជាប្រធានគណៈកម្មការទី៨ នៅ រដ្ឋសភា ជំនួសតំណែងលោកស្រីកែ សុវណ្ណរតន៍ ។

ប្រភពព័ត៌មានពីមន្ដ្រីគណបក្សសង្គ្រោះ ជាតិ បានឱ្យដឹងទៀតថា ប្រសិនបើលោក កឹម សុខា ទទួលបានជោគជ័យនូវសេនារិយោខាងលើនេះ ក្រុមលោកកឹម សុខា និងបន្ដផ្លាស់ប្ដូរ តំណែងប្រធានប្រតិបត្ដិខេត្ដកំពង់ចាមជា បន្ដទៀត ដែលបច្ចុប្បន្នប្រធានប្រតិបត្ដិគណបក្សមកពីភាគីលោកសម រង្ស៊ី រួចហើយនិងឈានមកដល់ការរុះរើសមាសភាពដឹកនាំនៅភ្នំពេញតែម្ដង ព្រោះលោកកឹម សុខា ធ្លាប់បានប្រកាសឱ្យដឹងថា នៅឆ្នាំ២០១៨ លោកនឹងឈរជាបេក្ខភាពតំណាងរាស្ដ្រ គណបក្សសង្គ្រោះជាតិ លេខរៀងទី១ នៅភ្នំពេញ ។ ប៉ុន្ដែមិនដឹងថា ទទួលបានជោគជ័យដែរឬទេ ព្រោះលោកយឹម សុវណ្ណ ដែលជាប្រធាន ប្រតិបត្ដិទំនង ជាមិនឱ្យលោកកឹម សុខា ដើរខ្សែលើ ខណៈដែលលោកហូ វ៉ាន់ និងក្រុមសមាជិក របស់លោក មិនពេញ ចិត្ដទៅនឹងសេចក្ដីលោភលន់របស់លោកកឹម សុខា និងភាគីរបស់គាត់ ។

ជារួមមន្ដ្រីគណបក្សសង្គ្រោះជាតិ កូតាលោក សមរង្ស៊ី បានព្រមានលោកកឹម សុខា  និង បក្ខពួករបស់គាត់រួចជាស្រេចហើយ ថាមិន អនុញ្ញាតឱ្យពួកគេកកូរកកាយស្រេចតែនឹង ចិត្ដនោះឡើយ ។

ទាក់ទងទៅនឹងតំណែងប្រធានប្រតិបត្ដិ នៅខេត្ដសៀមរាប ពួកគេប្ដេជ្ញាការពារលោកស្រីកែ សុវណ្ណរតន៍ នូវតួនាទីនេះ ដោយគេយល់ថា ទឹកដីសៀមរាប គឺជាទឹកដីកំណើតទី១របស់លោកសម រង្ស៊ី ក្នុងឆាក នយោបាយរបស់លោក ដែលក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១ លោកសម រង្ស៊ីនៅពេលនោះ ត្រូវបានគណបក្សហ្វ៊ុនស៊ិនប៉ិច ចាត់តាំងឱ្យ លោកជាអ្នកទទួលខុសត្រូវនៅខេត្ដសៀមរាប ហើយក៏ ជាសមាជិកសភា ប្រចាំខេត្ដសៀមរាបផងដែរ ។ ដូច្នេះលោកកឹម សុខា ហាក់បីដូចជាថ្លើមពាសមេឃ ហ៊ានប្រមាថ លោកសម រង្ស៊ី និងគណបក្សសមរង្ស៊ី ដោយហ៊ានលូកថ្លើមកាត់បេះដូង ។ ពួកគេ ក៏បាន ព្រមានដែរថា បើកឹម សុខានៅតែមានមហិច្ឆិតាល្មោភអំណាច គ្រួសារនិយម បក្ខពួកនិយម មិនស្កប់ ស្កល់ទេ ចង់លោកកឹម សុខា និងបក្ខពួករបស់គាត់ទៅណាទៅចុះ ពួកអតីតមន្ដ្រីរបស់គណបក្សសមរង្ស៊ី ឆ្អែតចិត្ដនិងហួសចិត្ដនឹកស្មានមិនដល់ នូវអំពើលោភលន់របស់កឹម សុខា ។

មន្ដ្រីគណបក្សសង្គ្រោះជាតិ ក៏បានឱ្យដឹង ផងដែរ លោកកឹម សុខា ក៏ទទួលសំណូកមិន តិចទេ ដែលបាន មកពីការតែងតាំងមន្ដ្រីនានា ឱ្យក្លាយជាទីប្រឹក្សារបស់គាត់ ក្នុងនាមអនុប្រធានទី១ រដ្ឋសភាលើកលែង តែលោកបណ្ឌិត ឡៅ ម៉ុងហៃ និងលោកបណ្ឌិត សាយ បូរី ដែលមិនហ៊ានទារសំណូក ហើយយកលោក បណ្ឌិតទាំងពីរមកធ្វើជាទីប្រឹក្សា ក្នុងបំណងបិទបាំងទង្វើអាក្រក់របស់លោក កឹម សុខា ផងដែរ ៕

សមត្ថកិច្ច ចាប់ស្រ្តីម្នាក់ទៀត ពាក់ព័ន្ធការជួញដូរ គ្រឿងញៀន ពេលកំពុងហូបការ

0
0

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកចំការលើ ខេត្តកំពង់ចាម បានឃាត់ខ្លួនស្រ្តីម្នាក់ទៀត ជាមេជួញដូរគ្រឿងញៀន  ដ៏សកម្មម្នាក់នៅកម្ពុជា បន្ទាប់ពីបក្ខពួករបស់ស្រ្តីរូបនេះ ចំនួន ៣នាក់ត្រូវបានចាប់ខ្លួនកាលទី៨ ខែមីនា កន្លងទៅ  នៅក្នុងបុរីមួយកន្លែង ក្នុងភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ស្រ្តីជាជនសង្ស័យជួញដូរគ្រឿងញៀន  ត្រូវបានឃាត់ខ្លួន ខណៈកំពុងហូបការនៅភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម នាម៉ោង៥ល្ងាចថ្ងៃទី១០  ខែមីនា នេះ។

យោងតាមមន្រ្តីនគរបាលស្រុកចំការលើ បានឲ្យដឹងថា ស្រ្តីជាប់សង្ស័យការជួញដូរថ្នាំញៀនេះ មានឈ្មោះ ម៉ ដា លីន អាយុ ៣០ឆ្នាំ។ ក្រោយការឃាត់ខ្លួន ស្រ្តីសង្ស័យត្រូវបានប្រគល់ឲ្យមន្រ្តីមន្ទីរនគរបាលមន្ទីរប្រឆាំងគ្រឿង ញៀន នៃក្រសួងមហាផ្ទៃចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ កម្លាំងនគរបាលការិយាល័យ នៃមន្ទីរប្រឆាំងគ្រឿងញៀន  ក្រសួងមហាផ្ទៃ ដឹកនាំដោយព្រះអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ហ៊ឹង ប៊ុនថន បានចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន ដ៏ធំមួយស្ថិតនៅផ្ទះលេខ១២៣ ផ្លូវA15 ក្នុងបុរីមួយកន្លែងក្នុងភូមិបឹងស្នោ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនជនល្មើស ៣នាក់ និងថ្នាំញៀន ប្រភេទមេតំហ្វេតាមីនទម្ងន់ប្រមាណ១ គីឡូក្រាម៕

កម្ពុជា មានមន្ទីរពេទ្យ ទំនើបជាច្រើន ដោយសារ ការវិនិយោគទុន បរទេស

0
0

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ នៅរាជធានី ភ្នំពេញ ប្រមូលផ្តុំទៅដោយមន្ទីរយ៉ាងទំនើបៗ និងល្អប្រណីត ដោយសារតែមានការវិនិយោគ ពីសំណាក់បរទេស។

នៅក្នុងឱកាសអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាត ក្រសួងសុខាភិបាលលើកទី៣៦ នៅ សណ្ឋាគារ «សូហ្វីតែលភូគីត្រាភ្នំពេញ» នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ សម្តេចតេជោ បានមានប្រសាសន៍ ថា ដោយសារតែមានការវិនិយោគពីបរទេស បានធ្វើឲ្យប្រទេសកម្ពុជាមានមន្ទីរពេទ្យធំៗ យ៉ាងទំនើបក្នុងប្រទេសរីក ស្គុះស្គាយ ។

សម្តេចក៏បានថ្លែងអំណរគុណ ចំពោះដៃគូសុខាភិបាល ដែលបានផ្តល់ផ្នែកបច្ចេកទេស រាប់ទាំងអាជ្ញាធរខេត្ត ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានផ្តល់កិច្ចសហការល្អ និងគាំទ្រ យ៉ាងសកម្មដល់ការអនុវត្តសកម្មភាពនានា នៃ វិស័យសុខាភិបាល នៅក្នុងឆ្នាំ២០១៤កន្លងមកនេះ ។

នាយករដ្ឋមន្តី្របន្ថែមថា សមិទ្ធិផលដែលបានមកនេះ គឺមិនអាចកាត់ផ្តាច់ ចេញពីការផ្តល់ជំនួយដ៏ថ្លៃថ្លា ទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ពីសំណាក់ប្រទេសជាតិមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិព្រមទាំង វិស័យឯកជន ។

ព្រមជាមួយគ្នានេះដែរ សម្តេចបានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការបុគ្គលិក សុខាភិបាលទូទាំង ប្រទេស ដែលបានខិតខំយកចិត្តទុកដាក់ លើកកម្ពស់សេវាអប់រំសុខភាព ការពិនិត្យព្យាបាល និងថែទាំសុខភាពជូន ប្រជាជន នៅតាមមូលដ្ឋានទាំង នៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព និងមន្ទីរបង្អែកទូទាំងប្រទេស ពិសេស ការចុះផ្តល់សេវាសុខភាពតាមមួលកដ្ឋានភូមិ-ឃុំ ៕

ប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មន្ត្រីនគបាលជាតិ នៃស្នងការ ខេត្តបន្ទាយមានជ័យ

0
0

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥នេះ នៅស្នងការខេត្តមានពិធី ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមន្ត្រី នគបាលជាតិ នៃស្នងការខេត្តបន្ទាយមានជ័យ ក្រោយអធិបតីភាព នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គរងស្នងការនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិទី៤-៥  តំណាងខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគបាលជាតិ លោកគោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រីអាត់ ខែម ស្នងការខេត្ត លោកឡុង ជាប ព្រះរាជអាជ្ញាររងខេត្ត រួមមកលោកឧត្តមសេនីយ៍ វរសេនីយ៍ លោកស្រី ជាស្នងការរង និងកម្លាំងនគរបាល តាម បណ្តាស្រុកនានា និងមេបញ្ជាការវរការពារព្រំដែនគោគទាំង៤ ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គរងនៃស្នងការនគរបាលជាតិ បានឡើងបំពាក់ឋានន្តរស័ក្តិ មន្ត្រីនគបាលជាតិ នៃស្នងការខេត្តបន្ទាយមានជ័យ ចំនួន៣៨រូប ផ្ទេរភារកិច្ចតែងតាំងមុខតំណែង ចំនួន៩១រូប ដើម្បីការពារ បំរើប្រជាពលរដ្ឋ រក្សាសន្តិសុខ ជូនប្រទេសជាតិ។

លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត បានឡើកអានរបាយការណ៍ទាំងអស់ នៅក្នុងខេត្ត ស្រុក ក្រុង ដែលកម្លាំងនគរបាលគ្រប់ជំនាញ ដែលប្រឹងប្រែងខិតខំ មិនថាថ្ងៃយប់ នោះទេ ទីណាអសន្តិសុខ គឺមានកម្លាំងនគរបាល ចុះអន្តរាគមន៍ភ្លាមៗ ដើម្បីបញ្ជៀស បញ្ហានានានៅតាមមូលដ្ឋាន ។ ហើយការបង្ក្រាប ក្នុងឆ្នាំចាស់២០១៤កន្លងមកនេះ គឺមានការបង្កា បង្ក្រាបបទល្មើសជាក់ស្តែងជាច្រើនករណីផងដែរ និងគោរពតាមគោល នយោបាយភូមិឃុំ មានសុវត្ថិភាព ទាំង៩ចំណុច។

បន្ទាប់មក លោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ទៅកាន់កម្លាំងនគរបាល ដែលត្រូវបានផ្ទេរភារកិច្ចថ្មី និងកម្លាំងនគរបាលបាន បំពាក់ឋានន្តរស័ក្តិទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ច ឲ្យបានខ្ជាប់ខ្ជួន គោរតាមរដ្ឋធម្មនុញ្ញា រាជរដ្ឋាភិបាល និងបំរើប្រជាពលរដ្ឋ ឲ្យអស់ពីកម្លាំងកាយចិត្ត របស់យើង។

ក្នុងនោះលោកអភិបាល បានសង្កត់ធ្ងន់ត្រង់ចំណុច មន្ត្រីនគរបាលការពារព្រំដែនទាំង៤វរ ត្រូវបិតច្រករបៀងខុសច្បាប់ តែត្រូវប្រឹងប្រែងបើកច្រកស្របច្បាប់ ហើយវរទាំង៤ ត្រូវព្យាយាមបិទច្រករបៀង ដើម្បីកុំឲ្យមានការលេចឮព័ត៌មានដល់ថ្នាក់លើ ជាពិសេសនោះ មិនឲ្យលេចឮពីការផ្សព្វផ្សាយព័ត៌មាន តាមទូរទស្សន៍ វិទ្យុ កាសែត វេបសាយ នានាក្នុងស្រុកឲ្យសោះ។

ក្នុងនោះលោកបានសង្កត់ធ្ងន់ ត្រង់ចំណុចល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវប្រឹងប្រែងបង្រ្កាប ទប់ស្កាត់ជាបន្ទាន់ ដូចជា ល្បែងជល់មាន់ ល្បែងអនឡាញ ល្បែងនានាជាច្រើននៅក្នុងខេត្ត ស្រុក ក្រុង ដើម្បីការពារសន្តិសុខ សន្តិភាព ជូនប្រជាពលរដ្ឋ។ បញ្ហាគ្រឿងញៀន មិនត្រូវឃុបឃិត ជាមួយនិងអ្នកជួញដូ ចែកចាយគ្រឿងជាដាច់ខាត ត្រូវប្រឹងប្រែងបង្ក្រាប ទប់ស្កាត់ជាបន្ទាន់ ដោយក្នុងនាមយើងជាមន្ត្រី នគរបាលជាតិ ។

បន្ទាប់មក នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គរងនៃស្នងការនគរបាលជាតិ និងជាមេ បញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិទី៤-៥  តំណាងខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ បានឡើងថ្លែងសំណេះសំណាល ជាមួយនិងកងកម្លាំងនគរបាលជាតិ នៃស្នងការខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្នុងនាមយើងជា កងកម្លាំងនគរបាលត្រូវខិតខំប្រែងប្រែង ទប់ស្កាត់បទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ជាពិសេសបញ្ហាគ្រឿងញៀន ត្រូវប្រឹងប្រែងខិតខំទប់ស្កាត់ បង្ក្រាប ឲ្យល្អប្រសើឡើង បញ្ហាគ្រោះថ្នាក់ចរាចរ ត្រូវបន្តការផ្សាព្វផ្សាយពីច្បាប់ចរាចរណ៍ បញ្ហាភូមិឃុំមានសុវត្ថិភាព ៩ចំណុច ត្រូវបន្តដូចភ្លៀងរលឹម ជាពិសេសប្រធានប៉ុស្តិ៍នានា ក្នុងខេត្ត ត្រូវចេះសហប្រតិបត្តិការ ជាមូលដ្ឋាន អាជ្ញាធរ ហើយត្រូវរាយការណ៍ រាល់ព័ត៌មានទាំងអស់ មកកាន់ថ្នាក់លើរបស់យើង ។

ជាចុងក្រោយ នាយឧត្តមសេនីយ៍ បានកោតសរសើរចំពោះ លោកស្នងការខេត្ត អាត់ ខែម និងកងកម្លាំងទាំងអស់ ដែលខំប្រឹងប្រែងរាល់បទល្មើស បង្ក្រាបបានជាក់ស្តែងជាច្រើន ករណីផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ណាវ៉ារ៉ា បុកម៉ូតូ រួចជ្រុលទៅ បុកបង្គោលភ្លើងរដ្ឋ សំណាងល្អ មិនរួចពីគ្រោះថ្នាក់

0
0

ភ្នំពេញ៖ នៅម៉ោងប្រម៉ាណ ៣៖០០នាទី រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ នេះ រថយន្តណាវ៉ារ៉ា មួយគ្រឿង បានជ្រុលចង្កូតបុកម៉ូតូ រួចហួសទៅបុកបង្គោលភ្លើង សាធារណៈ បណ្តាលឲ្យបាក់អស់មួយដើម ប៉ុន្តែសំណាងល្អមិនបាន បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់មនុស្ស ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក ណាវ៉ារ៉ា ពាក់ស្លាកលេខភ្នំពេញ 2Z-6066 លើរថយន្តមាន បិទសញ្ញាក្រុមហ៊ុនទូរស័ព្ទ Sintel ហេតុការនេះកើតឡើងនៅផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

សាក្សីបានបន្តទៀតថា ដំបូងឡើងរថយន្តនេះ បានបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យដួល រួចក៏ជ្រុលទៅ បុកបង្គោលភ្លើងសាធារណៈ បាក់អស់មួយដើម។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់នេះ ឈ្មោះ តេ លីហេង មានស្រុកកំណើតនៅ ភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម ហើយបច្ចុប្បន្ន រថយន្តបង្កត្រូវបានម្លាំងនគរបាល នៃការិយាល័យចរាចរជើងគោក យកទៅរក្សាទុកដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ៕

Century 21 Ratanaka Realty បង្ហាញពីទស្សនវិស័យ ចង់ក្លាយជា ក្រុមហ៊ុនអចលនវត្ថុ ឈានមុខគេ នៅកម្ពុជា

0
0

ភ្នំពេញ៖ ក្រុមហ៊ុន Century 21 Ratanaka Realty ដែលជាសមាជិកថ្មី នៃក្រុមហ៊ុន Century 21 Cambodia បានបង្ហាញពី ទស្សនវិស័យថា នឹងពង្រីកខ្លួន ឱក្លាយជា ក្រុមហ៊ុនអចលនវត្ថុ ឈានមុខគេ នៅកម្ពុជា ។

Century 21 Ratanaka Realty គឺជាក្រុមហ៊ុនដំបូងគេ ដែលប្រើប្រាស់ស្តង់ដារ អន្តរជាតិ ក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុននេះ កំពុងមានគោលដៅនាំមកនូវ ស្តង់ដារថ្មី ក្នុងការផ្តល់សេវាកម្ម ទិញ លក់ និងជួល អចលនទ្រព្យ ដល់អតិថិជន ។

ថ្លែងនៅក្នុងពិធីសម្ពោធក្រុមហ៊ុននេះ នៅស្ឋានគារអ៊ីនធើខនធីណិតថល កាលពីព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៥ លោកស្រី លឹម មករា នាយិកាប្រតិបត្តិក្រុមហ៊ុន Century 21 Ratanaka Realty បានមានប្រសាសន៍ ថា ក្រុមហ៊ុន មានទស្សនវិស័យ ក្លាយជាអ្នកឈានមុខគេ ក្នុងវិស័យអចលនវត្ថុ និងដាក់គោលដៅរបស់ខ្លួន ដើម្បីបង្កើន ភាពវិជ្ជាជីវៈ និងសុចរិតភាព ក្នុងវិស័យទីផ្សារនេះ ។

លោកស្រីបានបន្ថែមថា ភ្នាក់ងារអចលនវត្ថុ ប្រកបដោយវិជ្ជាជីវៈ ពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រទេស កំពុងអភិវឌ្ឍដូចជា ប្រទេសកម្ពុជា ហើយថា ក្រុមហ៊ុននឹងលើកទឹកចិត្ត ដល់អ្នកគក់ជេលក្ខណៈបុរាណទាំងអស់ ឱ្យក្លាយជាសមាជិក របស់ស្លាកសញ្ញាអន្តរជាតិ Century 21 ដោយនៅតែអាចរក្សានូវឯករាជ្យភាពរបស់ខ្លួន ។ ពួកគេអាចូលរួម ក្នុងកម្មវិធីភ្នាក់ងារអចលនវត្ថុ មានវិជ្ជាជីវៈ របស់ Century 21 Ratanaka Realty ដែលមាន ជាលើកដំបូងគេ ក្នុងប្រទេសកម្ពុជា ។

លោក Kevin Goos នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia បានថ្លែងថា Century 21 Cambodia បានក្លាយជាស្លាកសញ្ញាពាណិជ្ជកម្ម ដ៏ល្បីនៅសហរដ្ឋអាមេរិក ហើយពេលនេះ បានមកដល់ប្រទេសកម្ពុជា ហើយសាខា នឹង Century 21 Ratanaka Realty ចូលរួមចំណែកក្នុងការជំរុញឱ្យស្លាកសញ្ញាក្រុមហ៊ុន កាន់ល្បី ថែមទៀត នៅក្នុងប្រទេសកម្ពុជា ។

ក្រុមហ៊ុន Century 21 Ratanaka Realty ត្រូវបានបង្កើតឡើង នៅខែកក្កដា ឆ្នាំ២០១៤ ក្រោមកិច្ចព្រមព្រៀង ផ្តល់សិទ្ធិពាណិជ្ជកម្ម ដែលត្រូវបានចុះហត្ថលេខា ដោយក្រុមហ៊ុន Ratanaka Broker Group និង Century 21 Cambodia ។ Century 21 គឺជាស្លាកសញ្ញាពាណិជ្ជកម្ម ដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិ និង មានប្រភព ពីសហរដ្ឋអាមេរិក៕


ភាពយន្ត «ប៉ាៗដ៏អស្ចារ្យ» កប្លែង​សើច​ចុក​ពោះ (Trailer Video )

0
0

ភ្នំពេញ៖ សើចសប្បាយទៀតហើយ ជាមួយនឹង ភាពយន្ត «ប៉ាៗដ៏អស្ចារ្យ» ដែល កំពុងតែបញ្ចាំងក្នុងរោងភាពយន្ត ចាប់ពីថ្ងៃនេះតទៅដែល ទទួលបានការចូលចិត្តពី ប្រិយមិត្តជាច្រើន ដោយសារតែរឿងនេះ បង្កប់នូវអត្ថន័យដ៏ជ្រាល ជ្រៅរវាងសេចក្តីស្រលាញ់ឪពុក និង កូនស្រី ។

«ប៉ាៗដ៏អស្ចារ្យ» សំដែងដោយតារាប្រុសដ៏ល្បីម្នាក់ដែលប្រិយមិត្តបានស្គាល់គាត់ពីរឿង អ្នកប្រដាល់មិនដែលឈ្នះ គឺ ដេន ។ គាត់ដើរតួជាឪពុកម្នាក់ដែលមានការងារជាអ្នកគូរគំនូរតុក្កតាសៀវភៅ (Comic Book) ជីវិតរស់ពីមួយថ្ងៃទៅ មួយថ្ងៃដដែលៗគួរអោយធុញទ្រាន់ ។  តែគាត់មានកូនស្រីដ៏តូចម្នាក់ដែល ធ្វើអោយជីវិតរបស់ខ្លួនប្រសើរឡើងបន្តិច ។

 នៅថ្ងៃមួយកូនស្រី បានទុកលុយដែលខ្លួន បានសន្សំទុកអោយទៅឪពុកខ្លួន ដើម្បីអោយគាត់ជួយ ទិញសំបុត្រចូល ទស្សនាការប្រគំតន្ត្រីរបស់តារាជប៉ុនដែលខ្លួនគាំទ្រ។ អ្នកណាទៅដឹងថា ដេន បានយកលុយនោះទៅស៊ីផឹកមិនបាន យកទៅទិញសំបុត្រ ។ ពីពេលនោះមក គាត់ក៏បាននាំមិត្តដែលជាឪពុកផ្សេងៗទៀតមកជួយគ្នា ដើររកវិធីសាស្ត្រណា អាចទិញសំបុត្រអោយកូនរបស់ខ្លួនបាន ។

ប្រិយមិត្តដែលបានទស្សនាហើយ សសើររឿង« ប៉ាៗដ៏អស្ចារ្យ» នេះដោយសារតែរឿងបានឈុតឆាកកំប្លែងៗជាច្រើន ហើយជាពិសេសគឺនិយាយពីក្តីស្រលាញ់រវាងឪពុកនិងកូន ដែលមានប្រិយមិត្តខ្លះស្រក់ទឹកភ្លែក ។ បញ្ចាំងហើយក្នុង រោងភាពយន្តទំនើបទាំងអស់ដែលប្រិយមិត្តអាចកក់និងទិញសំបុត្របានពីថ្ងៃនេះតទៅ។

លោកអ្នកអាចតាមដានពត៌មានទាក់ទងនិងភាពយន្តបានដោយ add ចៃកុន នៅក្នុងកម្មវិធី LINE ដោយស្វែងរកបាន តាម ID: @JAIKON ព្រមទាំងមានឳកាសឈ្នះរង្វាន់ជាច្រើនផងដែរ ដូចជាសំបុត្រកុនឥតគិតថ្លៃ និង រង្វាន់ពិសេស ៗជាច្រើនទៀត ៕

អាចទស្សនាវីដេអូឃ្លីបខ្លីបាននៅទីនេះ៖

 

លោក ស៊ុន ចាន់ថុល អញ្ជើញបើកពិព័រណ៍ ពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺលើកទីបី

0
0

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥នេះ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល  បានអញ្ជើញជាអធិបតីបើកសម្ភោធពិព័រណ៍ពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺលើកទីបី សម្រាប់ឆ្នាំ២០១៥ ដែលរៀបចំ ឡើងរួមគ្នារវាងអាជ្ញាធរខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងគណៈកម្មាធិការប្រជាជនខេត្តវិញឡុង ប្រទេស វៀតណាម នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អប្រកបដោយការ ស្ថាបនា រវាងអាជ្ញាធរខេត្ត មន្ទីរពាណិជ្ជកម្ម និងគណៈកម្មាធិការប្រជាជនខេត្តវិញឡុង នៃសាធារណរដ្ឋសង្គម និយមវៀតណាម ក្នុងការរៀបចំពិព័រណ៍ខេត្តកំពង់ស្ពឺឆ្នាំ២០១៥ ប្រកបដោយជោគជ័យ ដើម្បីជំរុញផលិតផល ខេត្តកំពង់ស្ពឺ និងខេត្តវិញឡុង។

លោកទេសរដ្ឋមន្រ្តី បានសម្តែងជំនឿទុកចិត្តរបស់ខ្លួនថា ការធ្វើពាណិជ្ជកម្មរវាងខេត្តកំពង់ស្ពឺ និងខេត្តវិញឡុង  នឹងមានការកើនឡើង ជាពិសេសការធ្វើពាណិជ្ជកម្មទាក់ទងនឹងការនាំចេញផលិតផលកសិកម្មពីខេត្តកំពង់ស្ពឺ  ទៅកាន់ខេត្តវិញឡុង។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានជំរុញឲ្យភ្ញៀវចូលទស្សនាពិព័រណ៍ និងពាណិជ្ជករ ដែល ចូលរួមតាំងពិព័រណ៍ទាំងអស់ប្រើប្រាស់ពេលវេលា ដ៏មានតម្លៃរបស់ខ្លួនឲ្យមានប្រយោជន៍ពេញលេញនៅក្នុង ព្រឹត្តិការណ៍នេះ ដើម្បីទទួលបានចំណេះដឹង និង ស្វែងរកកាលានុវត្តភាព នៃការធ្វើពាណិជ្ជកម្ម។

លោកទេសរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវអញ្ជើញចូលទស្សនាការតាំងពិព័រណ៍អំពីគំនិតផ្តួចផ្តើមកំណែទម្រង់  របស់ក្រសួងពាណិជ្ជកម្ម ដែលបាននឹងកំពុងអនុវត្ត ដើម្បីសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ នៅកម្ពុជា។ ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្រ្តី ក៏បានពិភាក្សាអំពីកាលានុវត្តភាពនាពេលខាងមុខនៅ ពេលសហគមន៍សេដ្ឋកិច្ច អាស៊ានឆ្នាំ២០១៥ ត្រូវបានអនុវត្តនៅដំណាច់ឆ្នាំ២០១៥នេះ។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តឲ្យយុវជនខេត្តកំពង់ស្ពឺ ទាញយកប្រយោជន៍ឲ្យពេញលេញ ពីឱកាសនាពេលខាងមុខ និងខិតខំព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងយល់នូវបរិបទសហគមន៍សេដ្ឋកិច្ច អាស៊ាននេះ ឲ្យប្រឹងប្រែងសិក្សាភាសាអង់គ្លេស និងត្រៀមរៀបចំខ្លួន ចូលរួមក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់  តាមរយៈសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ចប់សុន្ទរកថារបស់ខ្លួន តាមរយៈការរំឭកឡើងវិញនូវប្រសាសន៍របស់អតីត  ប្រធានាធិបតីដ៏ឆ្នើម John F. Kennedy ជូនដល់អង្គសន្និសីទទាំងអស់ថា «កុំសួរថា តើប្រទេសអ្នកអាចធ្វើអ្វីខ្លះ ដើម្បីអ្នក ត្រូវសួរថាតើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីប្រទេសអ្នក»។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកែឃ្លានេះថា «កុំសួរថា តើប្រទេសកម្ពុជា អាចធ្វើអ្វីខ្លះដើម្បីអ្នក ត្រូវសួរថា តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីប្រទេសកម្ពុជា»។

លោករដ្ឋមន្រ្តី បានជំរុញឲ្យពលរដ្ឋកម្ពុជា ខិតខំបំពេញការងាររួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរទស្សនៈ  គ្នាទៅវិញទៅមក។ លោកទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា៖ «យើងមិនអាចរស់នៅលើកោះដែលសម្បូរទៅ  ដោយទ្រព្យសម្បត្តិ ហើយហ៊ុំព័ទ្ធដោយសមុទ្រ នៃភាពក្រីក្រនោះទេ។ វាគឺជាការទទួលខុសត្រូវរបស់អ្នករាល់គ្នា   ដែលយើងត្រូវធ្វើការជាមួយគ្នា ដើម្បីពង្រីកកោះ ដែលពោរពេញដោយទ្រព្យសម្បត្តិរបស់យើងឲ្យកាន់តែធំទៅៗ   និងធ្វើឲ្យសមុទ្រ នៃភាពក្រីក្រនេះកាន់តែរួមតូចទៅៗ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងមនុស្សជាតិរបស់  យើង»៕

អ្នកឈ្នះ ៥ម៉ឺនដុល្លារ ដំបូងពី Cellcard រកឃើញហើយ

0
0

ភ្នំពេញ៖ ទឹកប្រាក់ ៥ម៉ឺនដុល្លារ ដែលអតិថិជន រាប់លាននាក់ កំពុងមានការងើងឆ្ងល់ថា និងធ្លាក់ទៅដល់ ដៃអ្នកណានោះ នៅពេលនេះរកឃើញ អ្នកឈ្នះហើយ ។

អតិថិជនដែលបានឈ្នះទឹកប្រាក់ ៥ម៉ឺនដុល្លារ កាលពីថ្ងៃទី០៩នោះ បានធ្លាក់ទៅលើលោក ម៉ៅ ឡា ជាមន្រ្តីយោធាម្នាក់ រស់នៅខេត្តកំពង់ចាម ដែលលោកបានព្យាយាមលេង ជាមួយនឹងកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ» ពី Cellcard ។

លោក ម៉ៅ ឡា បាននិយាយថា «ការត្រូវរង្វាន់នេះ បើនិយាយពីរឿងសប្បាយចិត្តវិញគឺ ខ្ញុំសប្បាយចិត្តលែងនិយាយហើយ..!»។

លោកបាននិយាយទៅកាន់ អ្នកសារព័ត៍មានថា ពិតណាស់ មនុស្សម្នាក់ៗ នៅពេលដែល បានសំណាងបានឈ្នះអ្វីមួយ ដូចជាវត្តុមានតម្លៃ ផ្សេងៗ ក៏ មានអារម្មណ៍រំជួលចិត្ត និងសប្បាយរីករាយយ៉ាងខ្លំាង មិនចាប់បាច់តែទឹកប្រាក់ ៥ម៉ឺនដុល្លារដែល លោកបានឈ្នះនោះទេ ។

លោកបញ្ជាក់ទៀតថា ទឹកប្រាក់ដែលបានមកនេះ លោកនឹងយកទៅជួសជុលផ្ទះ ទិញដីខ្លះ ផ្គត់ផ្គង់គ្រួសារ និងមួយចំនួនទៀតទុក សម្រាប់មើលខ្លួន ។ លោកសូមអរគុណ ចំពោះលក្រុមហ៊ុន Cellcard ដែលបានបង្កើត កម្មវិធីនេះឡើង ដើម្បីផ្តល់សំណាង ជូនដល់អតិថិជន ទំាងអស់ដែលបានគំាទ្រ នូវសេវាមួយនេះ ។

គួរបញ្ជាក់ដែលថា ការប្រគល់រង្វាន់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ នាទីស្នាក់ក្រុមហ៊ុន  Cellcard ៕

នគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល បង្ក្រាប បទល្មើស ឆក់ពីរករណី ឃាត់ខ្លួនពីរនាក់

0
0

-ជនសង្ស័យធ្លាប់ធ្វើសកម្មភាព ៣លើក

ភ្នំពេញ ៖ កម្លាំងនគរបាល ល្បាតរបស់ ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នង ការដ្ឋាននគរបាល រាជធានី ភ្នំពេញ បានបញ្ចេញ ប្រតិបត្ដិការចុះបង្ក្រាបបទល្មើសឆក់តាមដង ផ្លូវសាធារណៈ បានចំនួនពីរករណី ដោយឃាត់ ខ្លួនជនល្មើស ចំនួន២នាក់ ដែលករណីឆក់ទី១ កើតឡើងនៅក្នុងទឹកដីសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ និងករណីទី២ បានកើតឡើងនៅ មុខសណ្ឋាគារភ្នំពេញ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ ។

មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល បានឱ្យដឹងថា កាលពីវេលា ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៥ មានបទល្មើសឆក់មួយករណីបាន កើតឡើងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស មុខសណ្ឋាគារ ភ្នំពេញ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ ខណៈដែលជនបរទេសម្នាក់កំពុង ដើរឆ្លងផ្លូវ ស្រាប់តែលេចមុខ ជនល្មើសពីរ នាក់ ជិះម៉ូតូម៉ាកហុងដា សេ១២៥ កាំបន្ទះ ពណ៌ស ស៊េរីឆ្នាំ២០១៤ មកធ្វើសកម្មភាពឆក់ កាបូប ។

មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា នៅ ពេលដែលជនល្មើសកំពុងធ្វើសកម្មភាពនោះ ស្រាប់តែកម្លាំងល្បាតចេញ អន្ដរាគមន៍ទាន់ ដោយឃាត់ខ្លួនបានជនល្មើសម្នាក់ រីឯម្នាក់ ទៀត បានបើកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិ ភាព ។

តាមមន្ដ្រីនគរបាលដដែលនេះ បានបញ្ជាក់ ទៀតថា ក្រោយពីចាប់ខ្លួនជនសង្ស័យឈ្មោះ ឈឿន សុខជា អាយុ ២៥ឆ្នាំ ត្រូវបានបញ្ជូន ទៅសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ រួចហើយក៏ ឈានទៅ ដល់ការឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ទៀត ដែលធ្លាប់ចូលរួមធ្វើសកម្មភាពជាមួយខ្លួន កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ វេលា ម៉ោង៨យប់ ស្ថិតនៅតាមបណ្ដោយផ្លូវសហ ព័ន្ធរុស្សី មុខមជ្ឈមណ្ឌលវ៉តធ័រផាក ក្រុមទី១ ភូមិ ចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ដោយពួកគេបានឆក់ទូរស័ព្ទពីនារី ម្នាក់ ។

មន្ដ្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួនខាងលើនេះ ឈ្មោះហម អេង ហៅខ្មេត អាយុ៦៥ឆ្នាំ ។ ជនសង្ស័យ ឈឿន សុខជា បានសារភាពនៅចំពោះមុខ សមត្ថកិច្ចថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៥ ខ្លួននិងឈ្មោះ ហម អេង បានធ្វើសកម្មភាពឆក់យកទូរស័ព្ទមួយ គ្រឿង ម៉ាកសាំសុងកាឡាក់ស៊ីណូត ពីស្ដ្រី ម្នាក់ អាយុប្រហែល២០ឆ្នាំ ដែលកំពុងជិះម៉ូតូ នៅមុខចំណុចមជ្ឈមណ្ឌលកំសាន្ដវ៉តធ័រផាក ដោយ ពួកគេជិះម៉ូតូម៉ាកស៊ុយស៊ូគីស្មាស់រីវ៉ូ ពណ៌ខ្មៅលាយទឹក ក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1AI-1295 ជារបស់ឈ្មោះហម អេង។

ជនសង្ស័យរូបនេះ បានសារភាពទៀតថា ខណៈ ដែលស្ដ្រីរងគ្រោះ កំពុងលើកទូរស័ព្ទនិយាយ ក៏ត្រូវរូបគេឆក់យក ហើយជិះម៉ូតូគេចខ្លួន មកដល់ វត្ដភ្នំ រួចយកទូរស័ព្ទនេះ ទៅលក់ នៅម្ដុំផ្សារកណ្ដាលបានប្រាក់ចំនួន៤០ដុល្លារ ដោយចែកគ្នាពាក់ កណ្ដាលម្នាក់ រហូតត្រូវ បានសមត្ថកិច្ចឃាត់ ខ្លួនតែម្ដង នៅចំណុច រមណីយដ្ឋានវត្ដភ្នំ ក្រោយពីឆក់ កាបូបពី ស្ដ្រីជនបរទេស ។

ជនសង្ស័យរូបនេះ ក៏បានសារភាពពីទង្វើ របស់ខ្លួនមួយ ករណីទៀត ដោយឆក់ទូរស័ព្ទ ដៃ នៅមុខផ្ទះលេខ៩៤៦ ផ្លូវលេខ១២៨ ក្រុម ទី១៨ ភូមិទី៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ ជាមួយ ឈ្មោះ ហម អេង ដោយជិះម៉ូតូស្មាស់រីវ៉ូ ។

ក្រោយពីចាប់ខ្លួន កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានឈានទៅដល់ ការឃាត់ខ្លួនជន សង្ស័យឈ្មោះ ហម អេង ស្ថិតនៅចំណុចផ្លូវ រថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ដោយឡែក ជនសង្ស័យ វ័យ៦៥ឆ្នាំ ហម អេង បានសារភាពផងដែរ ថា ខ្លួនបានឌុបឈ្មោះឈឿន សុខជា ចេញ ពីវត្ដភ្នំ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្សី ដើម្បីរកឆក់ទូរស័ព្ទរបស់ប្រជា ពលរដ្ឋតាមផ្លូវ ហើយ ក៏ធ្វើសកម្មភាព ពេលទៅដល់ចំណុចមុខ មជ្ឈមណ្ឌលវ៉តធ័រផាកតែម្ដង។

ជនសង្ស័យទាំងពីរនាក់នេះ ស្ថិតក្រោម ការឃុំខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាល ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់ តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ។

ដើម្បីពង្រឹងបញ្ហាសន្ដិសុខនិងសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ជា ពិសេសពេលធ្វើ ដំណើរ តាមដងផ្លូវ សាធារណៈ នោះ ស្នងការនគរបាលរាជធានីភ្នំពេញ និង ស្នងការរងទទួលផែន ព្រហ្មទណ្ឌ បានដាក់ ផែនការឱ្យនគរបាល ជំនាញព្រហ្មទណ្ឌនិងនគរ បាលតាមបណ្ដាខណ្ឌ បង្កើនការ ចុះល្បាតជា ប្រចាំទាំងយប់ ទាំងថ្ងៃ ដើម្បីងាយស្រួលចេញ ជួយអន្ដរាគមន៍ ក៏ដូចជាទប់ស្កាត់បញ្ហាបទ ល្មើសដែលកើតមានឡើងនេះ ។

កម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច ចុះបង្ក្រាប ហាងលក់ ផលិតផល គ្រឿងក្រអូប ក្លែងក្លាយ និងរំលោភកម្ម សិទ្ធបញ្ញា

0
0

ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងបទល្មើស កម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាន ប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ នេះ បានចុះទៅបង្ក្រាបហាង លួចនាំចូលស្ដុក ចែកចាយ នូវផលិត ផលគ្រឿងសំអាងដែល រំលោភលើ ក្រុមហ៊ុននាំចូល ។

នៅក្នុងប្រតិបត្ដិការចុះ បង្ក្រាប និងឆែកឆេរ អស់រយៈពេលច្រើនម៉ោង នៅហាងឈ្មោះ «ធានី» ស្ថិតនៅទីតាំង ផ្ទះលេខ៥៤ ផ្លូវ ប៉ាស្ទ័រ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញរួចមក កម្លាំង សមត្ថកិច្ច បាន ដកហូតនូវ ផលិតផលគ្រឿងក្រអូប ព្រម ទាំងសាប៊ូ ជាច្រើនមុខ និងជាច្រើនកេស ។

លោក ទូច យុទ្ធា នាយការិយាល័យ ប្រឆាំងបទល្មើស កម្មសិទ្ធិបញ្ញា នៃក្រសួងមហាផ្ទៃ ដែលដឹកនាំកម្លាំង ចុះទៅឆែកឆេរ នៅហាង ខាងលើនេះ បាននិយាយថា ប្រតិបត្ដិការនេះ បានធ្វើឡើង ក្រោយពីក្រុមហ៊ុនដើមមានឈ្មោះ Doung Dragon International Co.,Ltd ដែល បានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងពាណិជ្ជកម្ម នាំចូលផ្ដាច់មុខនូវ ផលិតផលគ្រឿងក្រអូប ម៉ាក Karmart មកចែកចាយ និងលក់ផ្ដាច់មុខ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បាន ដាក់ពាក្យ បណ្ដឹងថា ហាងឈ្មោះ «ធានី» យកផលិតនេះទៅលក់ និងចែកចាយបន្ដ ដោយគ្មាន សុំសិទ្ធិ អនុញ្ញាតនោះ កម្លាំងរបស់លោក ដោយមានការណែនាំពី លោកឧត្ដមសេនីយ៍ ឯក ជា សុមេធី អគ្គស្នងការរង នគរបាលជាតិរួចមក ក៏ចុះទៅឆែកឆេរ ហើយពិតជា រកឃើញផលិតផល ទាំងនោះ ប្រាកដមែន ។

មន្ដ្រីនគរបាល មួយរូបនេះ ដែលចូលរួម នៅក្នុងប្រតិបត្ដិការ ចាប់ផលិតផល រំលោភ លើកម្មសិទ្ធិបញ្ញានេះ បានឱ្យដឹងថា ប្ដីរបស់ម្ចាស់ហាង ជាមន្ដ្រីមួយរូប នៅក្រសួងពាណិជ្ជកម្ម ហេតុដូច្នេះ ហើយទើបរូបគេបានធ្វើ សកម្មភាពនេះ ។

សម្រាប់ ប្រតិបត្ដិការ អស់រយៈពេលប៉ុន្មាន ម៉ោងមកនេះ កម្លាំងនគរបាល មិនបានឃាត់ ខ្លួនម្ចាស់ ហាងនោះឡើយ ពោលគ្រាន់តែដក ហូតនូវផលិតផល គ្រឿងក្រអូប ដែលរក ឃើញនៅ ក្នុងហាងប៉ុណ្ណោះ ដែលធ្វើតំណាង ក្រុមហ៊ុនដើម ហាក់បីមិនសុខចិត្តនោះទេ ពីព្រោះ កាលពីពេលចុះបង្ក្រាប នាពេលកន្លងទៅ គឺឃាត់ខ្លួនម្ចាស់ហាង យកទៅសួរនាំ។

មន្រ្តី នគរបាល ក៏បានអំពាវនាវដល់ អ្នករកស៊ីទាំងឡាយ ត្រូវបញ្ឈប់ជាបន្ទាន់ នូវការលួច នាំចូល លក់ និងចែកចាយ ផលិតផល ដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន ពីព្រោះធ្វើឲ្យប៉ះពាល់ ដល់មុខមាត់ដល់ក្រុមហ៊ុនដើម ហើយ ជនទាំងនេះគួរតែផ្តន្ទាទោស តាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរ មិនគួរត្រូវបានលើកលែងនោះឡើយ៕

Viewing all 8042 articles
Browse latest View live




Latest Images