Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ប្រធាន ADB៖ ការធានា ឲ្យមានស្ថិរភាព ផ្គត់ផ្គង់អគ្គិសនី នឹងជួយលើកកម្ពស់ សេដ្ឋកិច្ចកម្ពុជា

$
0
0

ភ្នំពេញ៖ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Takehiko Nakao បានកត់សម្គាល់ថា ប្រទេសកម្ពុជា  បានកំពុងមានសន្ទុះកំណើនសេដ្ឋកិច្ច ដ៏ឆាប់រហ័សបំផុត ក្នុងចំណោមប្រទេសនានា លើពិភពលោក ទន្ទឹមនឹង  ការរីកចម្រើននេះ ក៏នៅមានឧបស័គ្គមួយចំនួនទៀត ដែលកម្ពុជាត្រូវជម្នះ និងធ្វើកំណែទម្រង់បន្ថែមទៀត ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច។  លោក Takehiko Nakao បានគូសបញ្ជាក់ថា ការធានាឲ្យមានស្ថិរភាពផ្គត់ផ្គង់អគ្គិ សនី និងកាត់បន្ថយតម្លៃអគ្គិសនី ក៏ជាកត្តាជួយដល់សេដ្ឋកិច្ចកម្ពុជា ឲ្យមានសន្ទុះកើនឡើងផងដែរ។

ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងសន្និសីទមួយកាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ បន្ទាប់ ពីលោក Takehi ko Nakao បានបំពេញទស្សនកិច្ចនៅកម្ពុជា និងបានជួបសំណេះសំណាលការងារជាច្រើនជា  មួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចែកជូនអ្នកព័ត៌មានក្នុងសន្និសីទនោះ លោក Takehi ko Nakao បាន  បញ្ជាក់ថា កម្ពុជាជាប្រទេសមួយ ដែលមានតម្លៃអគ្គិសនីខ្ពស់បំផុតនៅក្នុងតំបន់នៅឡើយ។

លោក Takehi ko Nakao  បានបញ្ជាក់ថា កំណែទម្រង់បន្ថែម ដើម្បីកែលំអបរិយាកាសធុរកិច្ច និង ទាក់ទាញ មូលធន និងជំនាញឯកទេសពីបរទេស នឹងជួយពន្លឿនដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ហើយការធានាឲ្យមានស្ថិរ ភាពផ្គត់ផ្គង់អគ្គិសនី និងកាត់បន្ថយតម្លៃអគ្គិសនី ក៏ជាការចូលរួមចំណែកសម្រាប់កំណើនសេដ្ឋកិច្ចផងដែរ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន  បានជម្នះយ៉ាងខ្លាំង ដើម្បីកសាងវារីអគ្គិសនីទាញយកថាមពល សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ ឧស្សាហកម្ម និង ពាណិជ្ជកម្មតូចធំ។

លោក កែវ រតនៈ បានបន្តថា តាមរយៈការជម្នះនូវពាក្យនិន្ទា និង ការរិះគន់ទាំងឡាយ របស់សម្តេចតេជោ ហ៊ុន  សែន បានធ្វើឲ្យកម្ពុជា អាចផ្គត់ផ្គង់ថាមពលអគ្គិសនីខ្លួនឯងបានច្រើន មិនពឹងផ្អែកលើដង្ហើមថាមពលពីប្រទេស  ជិតខាងទាំងស្រុង។ ជាក់ស្តែងក្នុងរដូវវស្សាកន្លងទៅ កម្ពុជាបានផ្អាកការទិញអគ្គិសនីពីប្រទេសថៃ វៀតណាម  និងឡាវ បានមួយភាគធំ។ សម្រាប់ខេត្តដែលនៅពឹងផ្អែកថាមពលអគ្គិសនីពីប្រទេសថៃ មានតែខេត្តបន្ទាយមាន  ជ័យមួយប៉ុណ្ណោះ ដោយឡែកខេត្តសៀមរាប ដែលធ្លាប់ពឹងផ្អែកភ្លើងពីថៃដែរនោះ បានប្តូរមកប្រើប្រាស់ថាមពល  អគ្គិសនីដោយខ្លួនឯង។

លោក កែវ រតនៈ បានបន្តថា ការទៅទិញថាមពលអគ្គិសនីពីប្រទេសគេ មិនត្រឹមតែមានតម្លៃថ្លៃនោះទេ ហើយក៏  ត្រូវការកាត់កេរ្តិ៍កាត់ខ្មាសមួយចំនួនផងដែរ ព្រោះគេមានតម្រូវការខ្ពស់ ដូច្នេះមិនចង់លក់ឲ្យកម្ពុជាឡើយ។

លោក កែវ រតនៈ បញ្ជាក់ថា «សម្តេចបានជម្នះធ្វើវារីអគ្គិសនី ដើម្បីដណ្តើមបានឯករាជ្យភាពថាមពលអគ្គិសនី ទៅថ្ងៃក្រោយ។ ឯករាជ្យភាពជាតិ មិនត្រឹមតែសំដៅលើឯករាជ្យទឹកដី ឬមួយក្នុងស្វ័យសម្រេចតែប៉ុណ្ណោះទេ។  កាលពីមុនយើងទិញមកពីថៃ វៀតណាម និង ឡាវ ឥឡូវកាត់បន្ថយជិតអស់ហើយ»។

យោងតាមមន្រ្តីអាជ្ញាធរជាតិអគ្គិសនី បានឲ្យដឹងថា ប្រភពផ្គត់ផ្គង់ និង ផ្តល់ថាមពលអគ្គិសនី នាពេលបច្ចុប្បន្ន  មានចំនួនសរុបប្រមាណ ១.៣៥៩មេហ្គាវ៉ាត់។ វារីអគ្គិសនីធំៗ ដែលកំពុងដំណើរការនៅកម្ពុជានេះ រួមមាន៖ វារី អគ្គិសនីឬស្សីជ្រុំ ក្នុងខេត្តកោះកុង អាចផលិតថាមពលបានជាង ៣៣៧មេហ្គាវ៉ាត់, វារីអគ្គិសនីអាតៃ ក្នុងខេត្ត ពោធិ៍ សាត់ អាចផលិតថាមពល បានប្រមាណ ១២០មេហ្គាវ៉ាត, វារីអគ្គិសនីកំចាយ ក្នុងខេត្តកំពត អាចផលិត ថាម ពលបានប្រមាណ ១៩៤.១ មេហ្គាវ៉ាត់ និងអគ្គិសនីដើរដោយធ្យូងថ្ម នៅក្នុងខេត្តព្រះសីហនុ អាចផ្តល់ ថាមពលប្រមាណ ១០០មេហ្គាវ៉ាត់។ ក្រៅពីវារីអគ្គិសនីដែលបានរៀបរាប់ កម្ពុជានៅមានវារីអគ្គិសនីខ្នាតតូចមួយ ចំនួនទៀតដូចជា វារីអគ្គិសនី នៅអូរជុំ ខេត្ត រតនគិរី ផ្តល់ថាមពល ១មេហ្គាវ៉ាត់, ទំនប់វារីអគ្គិសនីគិរីរម្យមួយ ផ្ត ល់ថាមពល ១២មេហ្គាវ៉ាត់ និង ទំនប់វារីអគ្គិសនី គិរីរម្យបី ផ្តល់ថាមពល ១៨មេហ្គាវ៉ាត់។ កម្ពុជា ក៏នៅមានវារី អគ្គិសនីជាច្រើនផ្សេងទៀត កំពុងដំណើរការសាង សង់ និងស្ថិតក្នុងដំណាក់កាលសិក្សាគម្រោងផងដែរ៕

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Takehiko Nakao


អនុសាខា កាកបាទក្រហម ខណ្ឌមានជ័យ នាំអំណោយចែក ជូនប្រជាពលរដ្ឋ១៥គ្រួសារ នៅ សង្កាត់ចាក់អង្រែក្រោម

$
0
0

ភ្នំពេញ  ៖ អភិបាល ខណ្ឌមានជ័យ និងជាប្រធានកិត្ដិយស អនុសាខាកាកបាទក្រហម កម្ពុជា ខណ្ឌ លោក ពេជ្រ កែវមុនី និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធាន អនុសាខាកាក បាទក្រហមកម្ពុជា ខណ្ឌមានជ័យ ព្រមទាំងក្រុមការងារ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ បាននាំយក អំណោយជាគ្រឿង ឧបភោគបរិភោគ ព្រមទាំង ថវិកា មួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋ ដល់លំឋាន ដែលជួបការ លំបាកក្នុងជីវភាពរស់ នៅប្រចាំថ្ងៃចំនួន ១៥គ្រួសារ ស្ថិតនៅភូមិ-សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌ បានឱ្យដឹងថា  សម្រាប់ប្រជាពលរដ្ឋ មួយគ្រួសារ ទទួលបាន អំណោយជា អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ០១យួរ មុងមួយ ភួយមួយ ក្រមា១ សារុង១ និងថវិកា ២ម៉ឺនរៀល ។

ក្នុងការចុះសួរ សុខទុក្ខ និងនាំអំណោយកាក បាទក្រហមតាមលំនៅឋាន ប្រជាពលរដ្ឋទាំង ១៥គ្រួសារ លោក ពេជ្រ កែវមុនី បានលើកឡើង ពីការយកចិត្ដ ទុកដាក់គិតគូ របស់ប្រធានកាកបាទក្រហម សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតសម្រាប់ជីវភាពរស់ នៅប្រចាំថ្ងៃ របស់បងប្អូន ហើយមិនមែន តែ ប្រជាពលរដ្ឋនៅក្នុង ខណ្ឌមានជ័យនោះទេ ប៉ុន្ដែនៅទូទាំងប្រទេសកម្ពុជា ។

លោក ពេជ្រ កែវមុនី បានលើកឡើងទៀតថា បើទោះបីកញ្ចប់អំណោយទាំងនេះ មិនបាន ធ្វើឱ្យបងប្អូន យកទៅផ្គត់ផ្គង់ ជីវភាព គ្រួសារ ក្នុងរយៈពេលវែង ក៏ដោយនោះ ប៉ុន្ដែអាច ជួយកាត់បន្ថយការលំបាក បានមួយរយៈ ពេលផងដែរ ហើយអាជ្ញាធរខណ្ឌនិងបន្ដខិត ខំជួយបងប្អូន តាមលទ្ធភាពដែលអាចធ្វើ ទៅបាន ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បាន ណែនាំដល់ចៅ សង្កាត់ចាក់អង្រែក្រោម ត្រូវចុះពិនិត្យពី ស្ថានភាពរស់នៅ របស់ប្រជាជន និងស្វែងយល់ពីតម្រូវការរបស់គាត់ ហើយពិនិត្យមើលបញ្ហា បងប្អូនប្រជាពលរដ្ឋលក់ដូរតាម ចិញ្ចើមថ្នល់ ធ្វើអោយ បារ់បង់ សណ្តាប់ធ្នាប់ សាធារណ: និងបញ្ហាស្ទះលូ ស្ថិតនៅ ដែលបញ្ហានេះ ធ្វើឱ្យប៉ះពាល់ ដល់ សុខភាពរបស់បងប្អូន ដែលរស់នៅតំបន់ នេះ ។

លោកអភិបាលខណ្ឌ ក៏បានណែនាំនិងជំរុញ ឱ្យអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កើន ការងារសន្ដិសុខ កាន់តែខ្លាំង ឡើង ជាពិសេស លើការចុះល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីទប់ ស្កាត់បញ្ហាអសន្ដិសុខ ជាពិសេសបទល្មើស នានា ដែលអាចកើតមានឡើង៕

រឿង «Facebook ផ្តាច់វិញ្ញាណ» បញ្ចាំងជាផ្លូវការ ខណៈផលិតករ ព្រមានអ្នកសិល្បៈ ជំនាន់ក្រោយ ឲ្យចេះគោរពពេលវេលា

$
0
0

ភ្នំពេញ៖ រឿង «Facebook ផ្តាច់វិញ្ញាណ» របស់ផលិតកម្ម អភិមង្គល ដែលសហការផលិត ដោយ លោក ហ៊ សុខហេង ចាងហ្វាងផលិតកម្ម, អ្នកនាង ឈុន ចាន់ស្រីឡា ផលិតករ, លោកស្រី ប៉ាល់ វណ្ណារី រក្ស អ្នកនិពន្ធ, លោក អ៊ឹង សុខសាន្ត អ្នកដឹកនាំរឿង បានចាក់បញ្ចាំងជាផ្លូវការ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៥នេះ នៅរោងភាពយន្តលុច្ស ក្រោមអធិបតីភាពលោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងផលិករ តារាសម្ដែង ក៏ដូចជាទស្សនិកជន យ៉ាងច្រើនកុះករ។

ជាពិធីការិនី ក្នុងស្ថានីយទូរទស្សន៍ ហង្សមាស ដែលបានវិវត្តន៍ខ្លួនមកជា ផលិតករភាពយន្ត អ្នកស្រី ឈុន ចាន់ស្រីឡា បានថ្លែងឲ្យដឹងថា រឿង«Facebook ផ្តាច់វិញ្ញាណ» ជាស្នាដៃទី១របស់អ្នកស្រី ដោយបានសម្រិតសម្រាំង គុណភាពយ៉ាងល្អ ទាំងបច្ចេកទេស ទីតាំងថត និងតួសម្ដែង ក្រោមទុនចំណាយប្រមាណជាង៤ម៉ឺនដុល្លារ។ រឿង “Facebook ផ្តាច់វិញ្ញាណ” មានឈុតឆាករន្ធត់ ភ្ញាក់ផ្អើល លាយឡំនឹង ភាពកំប្លុកកំប្លែង ស្រឡាញ់គ្នាតាមបណ្ដាញសង្គម ហ្វេសបុក និងបានក្លាយជារឿងផិតក្បត់ ទើបធ្វើឱ្យនារីម្នាក់ ស្លាប់ ក្លាយខ្លួនជាខ្មោចតាមសងសឹក យ៉ាងកាចសាហាវបំផុត។

អ្នកនាង ឈុន ចាន់ស្រីឡា បានបន្តទៀតថា មូលហេតុដែលនាំឱ្យ ផលិតកម្ម យកចំណងជើងរឿង “Facebook ផ្តាច់វិញ្ញាណ” ដោយសារតែសម័យនេះ មានអ្នកលេងហ្វេសបុកច្រើន ហើយការលេងនេះ អាចផ្តល់ផលល្អផង និងអាក្រក់ផង។ សាច់រឿងនេះ ផលិតឡើងសំដៅដល់ ការក្បត់ចិត្តគ្នា ស្រលាញ់គ្នា ញ៉ែគ្នាតាម ហ្វេសបុក ដោយមិនទាន់ដឹង ពីប្រវត្តិរូប ដែលតាមរយៈនេះ ភាពកាចសាហាវ កើតចេញពី មូលហេតុ នៃការលេងហ្វេសបុកនេះឯង។ រឿងនេះគ្រាន់តែជា ជ្រុងមួយ នៃផលវិបាក ក្នុងការលេងហ្វេសបុក តែប៉ុណ្ណោះ មិនមែនមានន័យ ការលេងហ្វេសបុកនេះ សុទ្ធតែផ្តល់ ផលអាក្រក់នោះឡើយ។ មួយវិញទៀត រឿងនេះ ក៏សម្តៅ ដល់ការអប់រំមួយ ចំនួនដែរ ដូចជា អ្នកលេងកន្ទុយលេង បានទទួលផលអ្វី និងគ្រូមន្តអាគមអូមអាម ដូចជា គ្រូសិល្បិ៍ គ្រូខ្មោច ដែលចេះមិនពិតប្រាកដ និងដើរបោកគេ ទទួលអ្វីមួយ។

ជាមួយគ្នានេះ ផលិតករ ឈុន ចាន់ស្រីឡា ក៏បានថ្លែងព្រមានធ្ងន់ៗ ចំពោះសិល្បករក្មេងៗជំនាន់ក្រោយ ដែលបានដាក់ខ្លួនចូលប្រឡូកក្នុងសិល្បៈ សុំឲ្យចេះគោរពពេលវេលាថត គោរពអ្នកដឹកនាំសម្ដែង និងយកគំរូតាមអ្នកសិល្បៈជើងចាស់ ព្រោះអ្នកសិល្បៈដែលទទួលបានជោគជ័យ ទទួលបានការគាំទ្រ លុះត្រាតែពួកគេចេះយល់ពីកាលៈទេសៈ ចេះស្គាល់ពីតម្លៃខ្លួនឯង ធ្វើការឲ្យច្បាស់លាស់ កុំតម្លើងឫកពេលបានល្បីបន្តិច ។ ម្យ៉ាងទៀត សូមអ្នកសិល្បៈកុំចូលសិល្បៈដើម្បីយកធ្វើជាឈ្នាន់ មើលឃើញផលប្រយោជអ្វីមួយឲ្យសោះ កុំឲ្យតម្លៃសិល្បៈធ្លាក់ចុះ បើធ្វើដូច្នេះ កុំចូលសិល្បៈល្អជាង ។

សូមបញ្ជាក់ថា “Facebook ផ្តាច់វិញ្ញាណ” ទទួលទុនថត ពីចាងហ្វាង ភាពយន្តអភិមង្គល និងម៉ាក់ អ៊ុំ របស់អ្នកនាង ឈុន ចាន់ស្រីឡា ជាមួយនឹងក្តីរំពឹងថា ភាពយន្តនេះ នឹងមានការបោះសម្លេងគាំទ្រ និងការទស្សនា យ៉ាងច្រើន ពីសំណាក់ទស្សនិកជន ព្រមទាំងមិត្តៗយុវវ័យ នៅទូទាំងប្រទេសកម្ពុជា ៕

ដៃគូរអន្តរជាតិ ផ្ដល់ថវិកា ១២,៣លានដុល្លារ សម្រាប់គ្រប់គ្រង ការប្រែប្រួល អាកាសធាតុ នៅកម្ពុជា

$
0
0

ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ប្រទេសស៊ុយអែដ (SIDA) និងកម្មវិធីអភិ វឌ្ឍន៍សហប្រជាជាតិ(UNDP) បានចុះហត្ថលេខារួមគ្ន ផ្ដល់ថិវកា១២,៣លាន ដុល្លារអាមេរិក ក្នុងការគ្រប់គ្រង ការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

ថវិកា១២,៣លានដុល្លារនេះ បានផ្ដល់មកប្រទេសកម្ពុជាតាមកម្មវិធី សម្ព័ន្ធភាពប្រែប្រួល អាកាសធាតុ (CCCA) កម្ពុជាដំណាក់កាលទី២។   នៅក្នុងពិធី ចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្ដីពីកម្មវិធី CCCA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ ២០១៥ នេះ នាសណ្ឋាគារ កាំបូឌីយ៉ាណា សហភាពអឺរ៉ុប  ទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិ ប្រទេសស៊ុយអែដ និងកម្មវិធីអភិ វឌ្ឍន៍សហប្រជាជាតិ បានបង្ហាញទស្សនៈ រួមគ្នាអំពីមោទនភាព ក្នុងការបន្តជួយគាំទ្រកម្មវិធី CCCA តាមរយៈ ពិធីចុះហត្ថលេខានៅថ្ងៃនេះ។

លោក Jean Francois Cautain ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានប្រសាសន៍ តាមរយៈអ្នកបកប្រែថា EU នៅតែបន្តធ្វើការជាមួយប្រទេសកម្ពុជា លើការ ប្រែប្រួលអាកាសធាតុ។ លោកថា" នៅក្នុងប្រទេសកម្ពុជាយើងនៅតែបន្តធ្វើការងារ ជាមួយប្រទេសនេះ(កម្ពុជា)។ សហភាពអឺរ៉ុប គឺផ្ដល់ការយក ចិត្តទុកដាក់ ទៅលើក្រុម ដែលងាយរងគ្រោះបំផុតដែលយើងជា អ្នកចូលរួមចំណែកច្រើនជាងគេ"។

លោក សាយ សំអាល់ រដ្ឋមន្រ្តីបរិស្ថានបានលើកឡើងថា CCCA គឺជាគំនិតផ្ដួចផ្ដើមថ្មី មួយរបស់ក្រសួងបរិស្ថាន ចាប់តាំងពីឆ្នាំ២០១០ ហើយបានបំពេញ តួនាទីយ៉ាងសំខាន់ នៅក្នុងការឆ្លើយតប សម្រាប់ការប្រែប្រួលអាកាសធាតុ។

បើតាមលោករដ្ឋមន្រ្តី ក្រសួងស្ថាប័នរដ្ឋាភិបាលចំនួន១៤ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៦ បានទទួលការគាំទ្រដើម្បីអនុវត្តគម្រោង បន្សាំសាកល្បងសម្រាប់ វិស័យចំនួន៨ ជាមួយនិងថវិកាប្រមាណ ៦០ភាគរយ នៃថវិកាកម្មវិធី CCCAទាំងមូល។

សូមបញ្ជាក់ថា ចុងឆ្នាំ២០១៤ កម្មវិធី CCCA ដំណាក់កាលទី២ ប្រទេស៊ុយអែដផ្ដល់ថវិកា៣,៨ លានដុល្លារ សហភាពអឺរ៉ុប និងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ បានផ្ដល់ថវិកា ចំនួន៦លានអឺរ៉ូដោយ សរុបជាទឹកប្រាក់១២,៣ លានដុល្លារ។ ទឹកប្រាក់១២,៣ លានដុល្លារនេះ ប្រើប្រាស់ចាប់ពីខែកក្តដា ឆ្នាំ២០១៤ រហូតដល់ខែមិថុនា ឆ្នាំ២០១៩៕

Photo by DAP-News

កម្ពុជា អរគុណម៉ារ៉ុក ចំពោះការគាំទ្រកម្ពុជា ធ្វើសមាជិក សង្កេតការណ៍ របស់អង្គការ សហប្រតិបត្តិការ ឥស្លាម OIC

$
0
0

ភ្នំពេញ៖ លោក ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីអមប្រតិភូនាយករដ្ឋមន្តី្រ បានថ្លែងអំណរគុណ ដល់សមាសភាគីម៉ារុក AHMED TOUFIQ រដ្ឋមន្រ្តីក្រសួងគរុភ័ណ្ឌ និងកិច្ចការសាសនាប្រទេសម៉ារ៉ុក ដែលបានផ្តល់ការគាំទ្ររបស់ខ្លួនចំពោះកម្ពុជា ដែលបានស្នើចូលជាសមាជិកសង្កេតការណ៍ របស់អង្គការសហប្រតិបត្តិការឥស្លាម OIC។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួប សម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយលោក AHMED TOUFIQ  នៅឯទីស្តីការក្រសួងគរុភ័ណ្ឌ និងកិច្ចការសាសនាម៉ារ៉ុក កាលពីថ្ងៃ១១ ខែមីនា ឆ្នាំ២០១៥។

លោករដ្ឋមន្រ្តីប្រតិភូ បានស្នើឲ្យក្រសួងគរុភ័ណ្ឌ និងកិច្ចការសាសនាម៉ារ៉ុក ឲ្យជួយឧបត្ថម្ភ និងចែករំលែកបច្ចេកទេស  បទពិសោធន៍ និង សកម្មភាពមនុស្សធម៌ នានាមកកាន់កម្ពុជា។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏សូមអរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលម៉ារ៉ុក ដែលបានគាំទ្រកម្ពុជា ក្នុងឱកាសដែល ពេលនេះកម្ពុជា កំពុងដាក់ស្នើសុំធ្វើជា សមាជិកសង្កេតការណ៍របស់អង្គការ សហប្រតិបត្តិការឥស្លាម OIC។

លោករដ្ឋមន្រ្តីក្រសួង គរុភ័ណ្ឌសាសនាម៉ារ៉ុក ក៏បានមានប្រសាសន៍ថា ម៉ារ៉ុកជាប្រទេសដែល មានអ្នកកាន់សាសនាឥស្លាម ប្រមាណ៩៨ភាគរយ ហើយប្រជាជន ប្រទេសនេះ ប្រើប្រាស់ភាសាប្រចាំថ្ងៃផ្លូវការចំនួន២ គឺភាសាអារ៉ាប់ជាភាសាជាតិ និង ភាសាបារាំងផងដែរ ចំណាកភាសាអង់គ្លេសជាភាសាទី៣។

ការឆ្លើយតបរបស់ លោករដ្ឋមន្រ្តីក្រសួងគរុភ័ណ្ឌ និងកិច្ចការសាសនារបស់ម៉ារ៉ុក ស្តីអំពីការងារបច្ចេកទេស បទពិសោធន៍ និង សកម្មភាពមនុស្សធម៌នានានោះ  រដ្ឋមន្រ្តីប្រទេសម៉ារ៉ុក បានស្នើ លោក អូស្មាន ហាស្សាន់ រៀបចំបញ្ជូនបញ្ជីថ្នាក់ដឹកនាំ នៅក្នុងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដើម្បីរាជរដ្ឋាភិម៉ារ៉ុក ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំអញ្ជើញ ឲ្យមានការជួបជុំជាផ្លូវការ ជាពិសេសគឺការរៀបចំ ឲ្យបានចូលគាល់ព្រះមហាក្សត្រ Mohammed VI ព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុក ក្នុងពិធីជួបជុំក្រុមប្រឹក្សាជាន់ខ្ពស់ នៃសាសនាឥស្លាមមកពីគ្រប់ប្រទេស នាទិវាប្រារព្ឋពិធីស្រាយបួសខែរ៉ម៉ាឌន ដែលតែងតែ មានការៀបចំ ព្រឹត្តិការណ៍បែបនេះជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹង ទំនាក់ទំនង និងចែករំលែកបទពិសោធន៍ រវាងសមជាជិកគណៈដឹកនាំជាន់ខ្ពស់ នៃ សាសនាឥស្លាម ក្នុងបណ្តាប្រទេសនានា។

ក្រៅពីនេះ លោក អូស្មាន ហាស្សាន់ ក៏បានជម្រានជូនផងដែរ អំពីសភាពការណ៍ នៅក្នុងប្រទេសកម្ពុជា ថាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេស សុខសន្តិភាព សេរីភាព ពេញបរិបូរណ៍ ទាំងការគោរពប្រតិបត្តិសាសនាជាដើម ក្នុងនោះកម្ពុជា មានប្រជាជនជាង ១៥លាននាក់ ហើយមានសាសនាព្រះពុទ្ធ៩២ ភាគរយ សាសនាឥស្លាម ប្រមាណ៥ភាគរយ និង សាសនា នានា៣ភាគរយ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

មន្រ្តីបើកយុទ្ធនាការ ដាំដើមឈើ លើកោះទ្រុង ក្នុងពិធីបុណ្យទន្លេ លើកទី១ នៅកម្ពុជា

$
0
0

ក្រចេះ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥នេះ ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តក្រចេះ បានបើកយុទ្ធនាការដាំកូនឈើមួយនៅលើកោះទ្រុង ដើម្បីលើកកម្ពស់ ពិធីបុណ្យទន្លេ លើកទី១ នៅក្នុងប្រទេសកម្ពុជា។

យុទ្ធនាការនេះ បានធ្វើឡើង ក្រោមអធិបតីភាព លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។ គម្រោងដាំដើមឈើ សម្រាប់ឆ្នាំ២០១៥-២០១៦ខាងមុខនេះ នឹងពង្រីកលើ ទំហំដីមួយហិកតាទៀត លើកោះទ្រង់ លើផែនការដាំដើមឈើ ៥០០០ដើម កន្លងមក។

លោក ប៊ុន បាន ប្រធានសហគមន៍ ទេសចរណ៍កោះទ្រង់ បានប្រាប់ឲ្យដឹងថា ការដាំដើមឈើ នាពេលនេះ គឺជាឱកាសមួយជួយដល់បុណ្យទន្លេ ផ្សារភ្ជាប់ទៅនឹងការការពារ បរិស្ថាន និងអបអរសាទរបុណ្យទន្លេ លើកទិ១ នៅក្នុងស្រុកកំណើតផ្សោត។ លោកថា លើកនេះ អាជ្ញាធរខេត្ត មានគម្រោងដាំដើមឈើ ចំនួន៦០០ដើម ដែលប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត ចូលរួមចំនួន៧០០នាក់ ។

លោក ស ចំរ៉ុង អភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា ការជម្រុញឲ្យមានការដាំ ដើមឈើ ឡើងវិញនាពេលនេះ គឺសំដៅការចូលរួមចំណែក អភិរក្សធនធានធម្មជាតិ ឡើងវិញក្រោមទិស្លោក ទេសចរណ៍ម្នាក់ ដើមឈើមួយដើម សិស្សម្នាក់ ដើមឈើមួយដើម និស្សិតម្នាក់ ដើមឈើមួយដើម និងគូរស្រករ១គូរដើមឈើ២ដើម ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែង ក្នុងពិធីដាំកូនឈើ នៅខេត្តក្រចេះ ព្រឹកមិញថា អាជ្ញាធរខេត្ត សហគមន៍ទេសចរណ៍ កោះទ្រង់ បានធ្វើឲ្យភូមិឃុំ សហគមន៍ នៅទីនេះមានការផ្លាស់ប្តូរមុខមាត់ថ្មី តាមរយៈការហូរចូល នៃភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានមកទស្សនាកំសាន្ត នៅក្នុង សហគមន៍ទេសចរណ៍យើងនេះ ដែលជាការហូរចូលនូវថវិកា ដល់សមាជិកសហគមន៍ទេសចរណ៍ប្រកបដោយសមធម៌ ទទួលផលប្រយោជន៍ ស្មើៗគ្នា ។ ទីនេះត្រូវបានបង្កើតឲ្យទៅជាសួនដើមឈើ ប្រកបដោយប៉ៃតង និងមាន គុណភាពខ្ពស់ រហូតទទួលបានវិញ្ញាបណ្ណបត្រសួនទេសចរណ៍ពីក្រសួងទេសចរណ៍៕

ជម្លោះពេល កំពុងផឹកស៊ី ព្រួតវាយសម្លាប់ នគរបាល ចាប់ជនសង្ស័យម្នាក់

$
0
0

កំពង់ចាម ៖ កម្លាំងនគរបាល ការិយាល័យ កណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្ត កំពង់ចាម សហការជាមួយ នគរបាល ស្រុកស្រីសន្ធរ ចុះទៅធ្វើការស្រាវជ្រាវភ្លាមៗ លើករណី ឃាតកម្មមួយ ស្ថិតនៅ ភូមិស្យាបឹងវែង ឃុំបារាយណ៍ ក្រោយពីមានសេចក្តី រាយការណ៍ថា មានបុរស ម្នាក់ត្រូវគេវាយ សម្លាប់ចោល។

ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ក្រោយពីឃើញសព ជនរងគ្រោះ ស្លាប់ដោយមានស្នាមរបួស ជាច្រើនកន្លែង កាលពីវេលាម៉ោងប្រមាណ ៦៖៣០ នាទី ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ស្រុកស្រីសន្ធរ បានឲ្យ ដឹងថា បន្ទាប់ពីចុះទៅធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាល ខេត្តកំពង់ចាមនោះ ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន នៅ ថ្ងៃដដែលនេះ។

មន្រ្តីនគរបាល បានបញ្ជាក់ថា មូលហេតុដែលនាំមាន អំពើហិង្សាខាងលើនេះកើតឡើង គឺផ្តើមចេញ ពីភាគជនរង គ្រោះ និងជនសង្ស័យមានជម្លោះជាមួយគ្នា ខណៈកំពុងអង្គុយផឹកស៊ី ជាមួយគ្នា។

បើតាមមន្រ្តី នគរបាល ស្រុកស្រីសន្ធរ ជនរងគ្រោះ ដែលស្លាប់នោះគឺ ដោយសារ ក្រុមជនសង្ស័យ យកដបស្រា កីឡាកាសវាយ ហើយយកដំបង និងដុំថ្ម វាយបន្តរហូតដល់ស្លាប់ យ៉ាងវេទនា។

ជនរងគ្រោះមានឈ្មោះ យ៉យ យ៉ិន អាយុ៣៨ឆ្នាំមានទីលំនៅ ភូមិឃុំកើតហេតុ។ ដោយឡែក ជនសង្ស័យដែលត្រូវ ចាប់ខ្លួនមាន ឈ្មោះ លី ឈីត ភេទប្រុស អាយុ២៤ឆ្នាំមានទី

លំនៅជាមួយ ជនរងគ្រោះ។ មន្រ្តីនគរបាលរូបនេះ បានបញ្ជាក់ថា « ក្រោយទទួលព័ត៌មានភ្លាម សមត្ថកិច្ច យើងបានចុះដល់កន្លែងកើតហេតុ ហើយបានធ្វើការស្រាវជ្រាវ ក៏ឈានទៅដល់ការ ឃាត់ ខ្លួនមុខសញ្ញា សង្ស័យម្នាក់»។

នៅពេលនេះកម្លាំងនគរបាល បាននិងកំពុង ធ្វើការស្រាវជ្រាវ តាមចាប់ខ្លួន ជនសង្ស័យផ្សេងទៀត ដែលអាចជាប់ពាក់ព័ន្ធ ក្នុងអំពើឃាតកម្ម ខាងលើនេះ៕

ស្វែងរកមុខ អ្នកបើករថយន្ត ក្រឡាប់ក្អួត ចេញឈើបេង នៅខេត្តក្រចេះ

$
0
0

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីខេត្តក្រចេះ ឱ្យដឹងថា នគរបាលចរាចរណ៍ កំពុងតែញាប់ដៃញាប់ជើង ក្នុងការស្វែងរកអត្តសញ្ញាណ អ្នកបើកបររថយន្ត សាំងយ៉ុងដឹកឈើមួយគ្រឿង ដែលបានបើកក្រឡាប់ជ្រុល ទៅបុកផ្ទះប្រជាពលរដ្ឋនៅ ក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យខូចខាតផ្ទះបាយមួយខ្នង ដោយត្រូវរថយន្តបុកបំបាក់រលំ ខូចខាតទាំងស្រុង ។

ប្រភពព័ត៌មាន ពីអគ្គស្នងការនគរបាលជាតិ ឱ្យដឹងថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះ បានកើតឡើង នៅវេលាម៉ោង៥ព្រឹកថ្ងៃទី១២ ខែមីនា នៅលើផ្លូវ ជាតិត្រង់ចំណុច ភូមិព្រែកតាអាំ ឃុំបុស លាវ ស្រុកចិត្របុរី ។ ហើយទោះបីជាយ៉ាងណា ក៏ហេតុការណ៍នោះ មិនមានបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ ដោយ គ្រាន់តែបង្កឲ្យផ្ទះបាយមួយខ្នង របស់ស្រ្តីរងគ្រោះឈ្មោះ ទឺ ឡេន អាយុ៦២ឆ្នាំ ត្រូវបានបាក់បែកខ្ទេច រីឯរថយន្តបានបុករុញ ក្រឡាប់ជាប់នៅក្រោមផ្ទះបាន ដែលសង្កត់លើ ហើយអ្នកបើកបរបានរត់គេចខ្លួន ។

ប្រភពដដែល បានស្រង់សម្តី អធិការងទទួលបន្ទុកចរាចរណ៍ នៃអធិការនគរបាលស្រុកចិត្របុរី លោកវរសេនីយត្រី ភី គា ដែលបាននិយាយថា “រថយន្តបង្កហេតុ ម៉ាកសាំយ៉ុង ពណ៌ស គ្មានស្លាកលេខ ដោយមិនស្គាល់អត្តសញ្ញាណ ទាំងអ្នកបើកបរ និងម្ចាស់រថយន្ត” ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្តមួយគ្រឿងនេះ ជារថយន្តដឹកឈើ ហើយនៅពេល បើកបុកផ្ទះអ្នកស្រុក គឺធ្លាយចេញសុទ្ធតែឈើប្រណីតប្រភេទបេង ជាច្រើនកំណាត់ចេញ ពីក្នុងរថយន្ត ។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ ត្រូវបាននគរបាលចរាចរណ៍ សន្និដ្ឋានថា បណ្តាលមកបីរថយន្តបែកកង់ និង បើកបរក្នុងល្បឿនលឿន ហើយនៅចំណុច កើតហេតុជាផ្លូវកោងខ្លាំង ទើបធ្វើឲ្យរថយន្តរេចង្កូតក្រឡាប់ជាច្រើនជុំ ទៅបុកនិងផ្ទះបាយ របស់អ្នកស្រុក បណ្តាលឲ្យ បាក់រលំសង្កត់កៀបជាប់តែម្តង។

លោកអធិការរង បានបញ្ជាក់ថា ឈើប្រណីតមួយចំនួន ដែលធ្លាយចេញពីក្នុងរថយន្ត គឺត្រូវមេព្រៃរឹបអូស រីឯរថយន្ត គឺនគរបាលបាននាំយកមករក្សារទុក នៅ អធិការដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្ត ទាមទារកសំណង ជូនជនរងគ្រោះជាម្ចាស់ផ្ទះ ៕


អនុសាខាកាកបាទ ក្រហម ខណ្ឌសែនសុខ នាំអំណោយចែក ជូនប្រជាពលរដ្ឋ៤២គ្រួសារ

$
0
0

ភ្នំពេញ ៖ អភិបាលខណ្ឌសែនសុខ និងជាប្រធានកិត្ដិយស គណៈកម្មាធិការ អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ និងក្រុមការងារ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ បាននាំយក អំណោយជាគ្រឿង ឧបភោគបរិភោគ ព្រមទាំង ថវិកាមួយចំនួន ចែកជូនដល់ ប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងជីវភាពរស់ នៅប្រចាំថ្ងៃ ចំនួន៤២គ្រួសារ ស្ថិតនៅសង្កាត់ឃ្មួញ ។

មន្ដ្រីសាលាខណ្ឌសែនសុខ បានឱ្យដឹងថា  សម្រាប់ប្រជាពលរដ្ឋ មួយគ្រួសារ ទទួលបាន អំណោយជាអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ មួយយួរ មុងមួយ ភួយមួយ ក្រមា១ សារុង១ និងថវិកា ២ម៉ឺនរៀល ខណៈស្រ្កីម៉េមាយ និងជនចាស់ជរា ទទួលបាន៥ម៉ឺនរៀល ។

នៅចំពោះមុខ ប្រជាពលរដ្ឋទាំង៤២គ្រួសារ លោក លី សាវេត បានលើកឡើងពីការយកចិត្ដ ទុកដាក់គិតគូ របស់ ប្រធាន កាកបាទក្រហម សម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិតសម្រាប់ជីវភាពរស់ នៅប្រចាំថ្ងៃរបស់បងប្អូន ហើយមិនមែនតែ ប្រជាពលរដ្ឋនៅក្នុង ខណ្ឌសែនសុខនោះទេ ប៉ុន្ដែនៅទូទាំងប្រទេសកម្ពុជា ។

លោក លី សាវេត បានលើកឡើងទៀតថា បើទោះបីកញ្ចប់អំណោយទាំងនេះ មិនបាន ធ្វើឱ្យបងប្អូន យកទៅផ្គត់ផ្គង់ ជីវភាពគ្រួសារ ក្នុងរយៈពេលវែងក៏ដោយនោះ ប៉ុន្ដែអាច ជួយកាត់ បន្ថយការលំបាក បានមួយរយៈ ពេលផងដែរ ហើយអាជ្ញាធរខណ្ឌនិងបន្ដខិត ខំជួយបងប្អូន តាមលទ្ធភាពដែលអាចធ្វើ ទៅបាន៕

Collingwood ៖ វិទ្យាស្ថាន ភាសាអង់គ្លេស សម្រាប់លោកអ្នក

$
0
0

ភ្នំពេញ៖ Collingwood English Institute កំពុងបោះសម្លេងនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបាន គេចាត់ទុក ជាកន្លែង បណ្តុះបណ្តាលភាសា ដ៏មានគុណភាព សម្រាប់យុវជន និងមនុស្សគ្រប់វ័យ ដើម្បីរៀនយកជំនាញ ភាសាអង់គ្លេស ក្នុងការប្រាស្រ័យទាក់ទង សម្រាប់ការងារ ជាមួយស្ថាប័ន អង្គការនិងក្រុមហ៊ុន ដែលប្រើប្រាស់ ភាសាអង់គ្លេស។

Collingwood English Institute បង្រៀនដោយគ្រូបរទេសទាំងអស់ ចាប់ពីកំរិតទីមួយ ដល់ទី១២ មានទីតាំង ស្ថិតនៅតំបន់ទួលគោក ជាប់ជាមួយ សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) ដែលជាសាកលវិទ្យាល័យ អាមេរិក ទីមួយនៅកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលគេហទំព័រ: www.collingwoodenglish.com

សាលាបឋមសិក្សា ថ្លុកព្រីង ទទួលអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

$
0
0

ស្វាយរៀង ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ក្រុមការងារ លោក ហ៊ុន ម៉ាណែត បាននាំយកនូវ កុំព្យូទ័យួរ ដៃ០២គ្រឿង ព្រីនធ័រ០១គ្រឿង ផ្ទាំងប្រើពន្លឺព្រះអាទិត្យ ចំនួន០១ និងម៉ាស៊ីន បូមទឹក០១គ្រឿង ដែលជា អំណោយ ដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសាលាបឋមសិក្សាថ្លុកព្រីង ស្ថិតនៅ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង សម្រាប់បម្រើឲ្យ ការបង្រៀន និងការរៀនសូត្រ នៅក្នុងសាលាបឋមសិក្សានេះ។

នៅក្នុងឱកាសប្រគល់ ទទួលសម្ភារៈខាងលើ គណៈកម្មាការ ទ្រទ្រង់សាលា និងលោកនាយកសាលាជំនួស មុខឱ្យមាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ លោក ហ៊ុន ម៉ាណែត ជាពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់នូវ សម្ភារៈទាំងនេះ ដើម្បីបំរើដល់សម្រាប់បម្រើឲ្យ ការបង្រៀន និងការរៀនសូត្រឱ្យ មានភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធិភាព នៅក្នុងសាលាបឋមសិក្សានេះ។

ជាមួយនឹងការថ្លែង អំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតក៏ដូចជា ដើម្បីឆ្លើយតបទៅនឹង គុណបំណាច់ដ៏ធំធេង របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេស ក្នុងដំណើរកំណែទំរង់វិស័យអប់រំ នៅកម្ពុជាក្នុង នាមគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទាំងអស់នៃសាលាបឋមសិក្សាថ្លុក ព្រីងប្តេជ្ញាគាំទ្រ និងចូលរួមក្នុងដំណើរ កំណែទំរង់វិស័យអប់រំនេះ ដើម្បីអភិវឌ្ឍធនធានមនុស្ស ឱ្យមានគុណភាពសំដៅ អភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស។

គួររំលឹកផងដែរថា នៅក្នុងពិធីសម្ពោទដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការឧុបដ្ឋានសាលានិង សមិទ្ធិផលនានា នៅអង្គស្វាយធំ ស្ថិតនៅ ឃុំ ពពែត ស្រុកស្វាយទៀប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះ លោក ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រកាសផ្តល់ជូន កុំព្យូទ័យួរដៃ០២គ្រឿង ព្រីនធ័រ០១គ្រឿង ផ្ទាំងប្រើពន្លឺ ព្រះអាទិត្យ ចំនួន០១ និងម៉ាស៊ីន បូមទឹក០១គ្រឿង ដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សានេះ៕

ស្រុកខ្មែរៈ លក់តែ ១គីឡូក្រាម តម្លៃ១ម៉ឺន៦ពាន់ ដុល្លារអាមេរិក

$
0
0

ភ្នំពេញ៖ ប្រហែលជាពិបាកនឹងជឿ ប៉ុន្តែពិតជាមានលក់ហើយនៅប្រទេសខ្មែរ គឺតែមាស ដែលមាន ម៉ាក “1837 TWG TEA—669 GOLD YIN ZHEN” ១គីឡូក្រាម លក់តម្លៃ ១៦,០០០$ ឬ បើចង់សាកមួយចឹប តែលាយទឹក១ប៉ាន់ស្មើ ៨១$។  ក្រៅពីតែ ដែលមានតម្លៃថ្លៃជាងមាស ក៏នៅមានសម្លៀកបំពាក់ថ្លៃៗ រួមទាំងអាវបុរស មួយមានតម្លៃស្មើ៨០០$។

បន្ទាប់ពីអ្នកការទូតប្រាប់ខ្ញុំ អំពីទីតាំង Shopping ថ្មីនៅភ្នំពេញ ដែលមានម៉ាកល្បីៗ សម្រាប់ត្រកូលអភិជន ឬអ្នកមាន ខ្ញុំក៏សាកល្បងទៅមើល រួចក៏មានឱកាស បានហិតក្លិនតែ ដ៏ថ្លៃនេះ ហើយក៏បានស្ទាបអង្អែលអាវដ៏មានតម្លៃនេះដែរ តែពុំទាន់បានសាក ក្រេបយករសជាតិ ឬពាក់នៅឡើយទេ។

ឆ្នាំ1837 គឺជាឆ្នាំដែលសិង្ហបុរី ក្លាយជាតំបន់ឆ្លងកាត់នៃការរកស៊ីតែ ដូច្នេះសិង្ហបុរីក៏ផលិតតែ ប្រភេទប្រណីតនេះឡើង សម្រាប់ត្រកូលអភិជន។ ព័ត៌មាននេះត្រូវបានលោក ពុយ គា អ្នកកាសែតក្យូដូ បង្ហោះនៅលើ Facebook Page របស់លោកនៅថ្ងៃព្រហស្បតិ៍នេះ។

លោក ពុយ គា បាននិយាយថា តែថ្លៃនេះដាក់លក់នៅអគារវឍ្ឍនៈ ហៅអគាររូបនាគ ឬអគាររូបស្បែកជើង ក្បែរអគារខ្ពស់កាណាឌីយ៉ា៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ចូលរួមបោះឆ្នោតគាំទ្រ វីឌីអូអ្នកគ្រូ នាង ផល្លា ដើម្បីទទួលពានរង្វាន់ គ្រូឆ្នើម ១លានដុល្លារ

$
0
0

- លទ្ធផលគ្រូឆ្នើមពិភពលោក នៃមូលនិធិ VARKEY Foundation នឹងប្រកសាសនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា នេះ

ភ្នំពេញ៖ លទ្ធផលគ្រូឆ្នើមពិភពលោក នៃមូលនិធិ VARNKEY Foundation នឹងប្រកាសជាផ្លូវការនៅថ្ងៃអាទិត្យ  ទី១៥ ខែមីនា ឆ្នាំ២០១៥នេះហើយ។ ទន្ទឹមនិងការប្រកាសលទ្ធផលផ្លូវការខិតជិតមកដល់នេះ ទំព័រហ្វេសប៊ុក  VARKEY Foundation ក៏បានដាក់បង្ហាញនូវខ្សែវីឌីអូបេក្ខភាពគ្រូឆ្នើមទាំង ១០រូប រួមមានកម្ពុជាផងដែរ ឲ្យអ្នក  លេងបណ្តាញសង្គមហ្វ៊េសប៊ុកធ្វើការបោះឆ្នោត ដើម្បីបង្ហាញការគាំទ្រលើបេក្ខភាព ដែលចូលចិត្ត។

យោងតាមទំព័រហ្វេសប៊ុករបស់ VARKEY Foundation បានបញ្ជាក់ថា វីឌីអូ ដែលដាក់បង្ហាញ និង បើកឲ្យមាន  ការបោះឆ្នោតនេះ គឺជាផ្នែកមួយក្នុងចំណោមលក្ខន្តិកៈជាច្រើនទៀត សម្រាប់បែកភាពទាំង ១០រូបដណ្តើមយក  ជ័យជម្នះ ដែលនឹងប្រកាសជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥នេះ។

នៅក្នុងវីដេអូប្រកួតប្រជែងទាំង១០ វីឌីអូរបស់អ្នកគ្រូ នាង ផល្លា ដែលជាគ្រូបង្រៀនបានបូជាកម្លាំងកាយចិត្តជា  ច្រើនឆ្នាំ ដើម្បីបង្ហាត់បង្រៀនសិស្សពិការ និង គ-ថ្លង់ នៅក្នុងមណ្ឌលគ្រួសារថ្មី ទទួលបានការបោះឆ្នោតបាន ច្រើនជាងគេ។ គិតត្រឹមល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥នេះ វីឌីអូរបស់អ្នកគ្រូ នាង ផល្លា ដែលរៀបចំពីជីវិត  ពិត និង សកម្មភាពបង្រៀនរបស់អ្នកគ្រូទទួលបានការបោះឆ្នោតជាង ៤.០០០។

ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកគាំទ្រសកម្មពោរពេញដោយមនុស្សធម៌ ការប្តេជ្ញាចិត្ត និង ឆន្ទៈខ្ពស់ក្នុងការផ្តល់ពន្លឺ  ជីវិតដល់កុមារពិការ គ-ថ្លង់នោះ របស់អ្នកគ្រូ នាង ផល្លា សូមចុច Link  (https://www.facebook.com/teach erprize/app_515720611858523)។ នៅក្នុងប្រអប់ខាងស្តាំ នៃវីឌីអូ លោកអ្នកវាយអ៊ីម៉ែលរបស់ខ្លួន ហើយចុចលើពាក្យថា «Vote» គឺជាការស្រេច។

បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពគ្រូឆ្នើម ៥.០០០នាក់ មកពី១២៧ប្រទេស អ្នកគ្រូ នាង ផល្លា តំណាងឲ្យប្រទេសកម្ពុជា បានជាប់ដល់ដំណាក់កាលចុងក្រោយ ពោលបានក្លាយជាបេក្ខភាពគ្រូឆ្នើមម្នាក់ ក្នុងចំណោមគ្រូឆ្នើម ១០នាក់ មកពី ៨ប្រទេស រួមមាន៖ កម្ពុជា អាហ្វហ្គានីស្ថាន ឥណ្ឌា ហៃទី កេនយ៉ា អាម៉េរិក អង់គ្លេស  និង ម៉ាឡេស៊ី ។ ពានរង្វាន់គ្រូឆ្នើម (Global Teacher Prize) ដែលមានតម្លៃទឹកប្រាក់ ១លានដុល្លារសហរដ្ឋ អាម៉េរិក នឹងធ្វើការប្រកាសនៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ នាទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម។

អ្នកគ្រូ នាង ផល្លា ត្រូវបាន គណៈកម្មការផ្តល់ពិន្ទុគ្រូឆ្នើមពិភពលោក ជាមួយការចាប់អារម្មណ៍ពីប្រវត្តិអ្នកគ្រូ ដែលជាអ្នកគ្រូដំបូងបំផុត បានពាំនាំភាសា គ ថ្លង់ បង្រៀនដល់ក្មេង គ ថ្លង់ នៅក្នុងប្រទេសកម្ពុជា ឲ្យទទួល ចំណេះដឹង និងការសិក្សាដូចក្មេងដទៃទៀត។

អ្នកគ្រូ នាង ផល្លា ជាអ្នកគ្រូបង្រៀន ក៏ជានាយកសាលា និង ជាអ្នកសម្របសម្រួល កម្មវិធីអប់រំបង្រៀនសិស្ស គ  ថ្លង់ នៅក្នុងប្រទេសកម្ពុជា អស់រយៈពេល ២០ឆ្នាំមកហើយ ។

អ្នកគ្រូបានចាប់ផ្តើមធ្វើការ និង បង្រៀនក្មេង គ ថ្លង់ តាំងពីឆ្នាំ១៩៨៦ ជានាយកសាលារបស់អង្គការសហប្រជា  ជាតិ ក្នុងជំរុំភៀសខ្លួននៅប្រទេសថៃ។ បន្ទាប់មកអ្នកគ្រូ បានត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៩១ ចាប់  ផ្តើមធ្វើការឲ្យអង្គការគ្រួសារថ្មី ហើយនៅឆ្នាំ១៩៩៣ អ្នកគ្រូបានក្លាយជាអ្នកគ្រូដំបូងក្នុងប្រវត្តិសាស្រ្ត កម្ពុជាពាំ នាំ ភាសាគ ថ្លង់ បង្រៀនដល់ក្មេង គ ថ្លង់ ក្នុងប្រទេសកម្ពុជា ។

អ្នកគ្រូបានបើកសាលាដំបូងសម្រាប់សិស្សគ ថ្លង់ ក្នុងប្រទេសកម្ពុជា និងបានបង្កើតរបៀបបង្រៀនភាសាគ ថ្លង់  ដំបូងគេ ។ នៅក្នុងអំឡុងពេលនោះ ប្រជាជនកម្ពុជាជឿថា អ្នក គ ថ្លង់ គ្មានសមត្ថភាពរៀនដូចក្មេងដទៃនោះ ទេ។

អ្នកគ្រូត្រូវបាន Global Teacher Prize ដកស្រង់សម្តីថា «ចាប់ផ្តើមការបង្រៀនកម្មវិធីគ ថ្លង់ ជាពេលវេលាដ៏ លំបាកបំផុត ព្រោះមិនទាន់ការអប់រំដល់ពួកគេនៅឡើយទេ ដែលទាមទារឲ្យពួកគេរៀនចំណាំក្នុងការចងចាំ សញ្ញា នៃភាសា គ ថ្លង់ នេះ ខណៈដែលយើងទើបតែនឹងចាប់ផ្តើម។ យ៉ាងណាក៏ដោយ ខ្ញុំអាចនិយាយបានថា  ខ្ញុំនៅតែបន្តការងារនេះ»។

ក្នុងការបង្រៀនអ្នកគ្រូ បានត្រួសត្រាវិធីសាស្រ្ត ក្នុងការរៀននៅក្នុងបែបបទ ដែលមានច្រើនជាងធម្មជាតិ សម្រាប់  មនុស្ស គ ថ្លង់ ។

អ្នកគ្រូ មានគោលដៅ ក្នុងការបង្រៀនវិធីនេះ តាមរយៈការយល់ដឹង ការចងចាំ និង ជំនឿទុកចិត្តរបស់អ្នកគ្រូ។  បន្ថែមនេះ អ្នកគ្រូបានផ្តល់ការបង្រៀនជាអាទិភាព នូវភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ ដល់ពួកគេថែមទៀត  ផង។ សិស្ស នៅអង្គការគ្រួសារថ្មី បានចាប់ផ្តើមរៀនភាសាអង់គ្លេស ដោយក្មេង គ ថ្លង់នោះបានបន្ថែមតន្រ្តី និង  ភាសាបរទេស។

ដោយសារប្រព័ន្ធអប់រំ កម្មវិធីបង្រៀនសិស្ស គ ថ្លង់ ត្រូវបានអនុវត្តជាមួយក្រសួងអប់រំ ជាលក្ខណៈជាតិ កម្មវិធី បង្រៀន ត្រូវបានពង្រីកដោយមានគ្រូ រហូតទៅដល់ ៦៩នាក់ និងមានសិស្សចំនួន ២៥០នាក់ នៅអង្គការគ្រួសារ ថ្មីចំនួន ៤ សាខា និង សាលានានា ជាសាធារណៈចំនួន ២៩ទូទាំងប្រទេស ។

អ្នកគ្រូបានបញ្ជាក់ថា ប្រសិនបើអ្នកគ្រូជាប់ក្នុងការទទួលបានពាននោះ អ្នកគ្រូនឹងយកមូលនិធិនេះ សម្រាប់ ពង្រីកការ អប់រំដល់ក្មេង គ ថ្លង់ នៅអង្គការគ្រួសារថ្មី ។ អ្នកគ្រូនឹងបណ្តុះបណ្តាលគ្រូបង្រៀនផ្សេងទៀត មិនត្រឹមតែក្នុងខេត្ត ចំនួន ១១នោះទេ គឺទូទាំងប្រទេសតែម្តង ។ហើយអ្នកគ្រូនឹងទិញម៉ាស៊ីនព្រីនអក្សរគ ថ្លង់បន្ថែមទៀត  ដែលជាជំនួយ ក្នុងការបង្រៀន និងទិញសៀវភៅ គ ថ្លង់ និង បង្កើតជាវចនានុក្រមភាសាគថ្លង់ផងដែរ ។ លើសពីនេះ អ្នកគ្រូនឹងភ្ជាប់ ការទំនាក់ទំនង ជាមួយស្ថាបនិកសាលាក្រៅប្រទេស និងអង្គដៃគូបន្ថែមទៀត ដើម្បីគាំទ្រ កម្មវិធីនេះ ៕

ផ្ដល់ថវិកា ចាប់ពី២ម៉ឺនរៀលដល់ ១៥ម៉ឺនរៀល ចំពោះសិក្ខាកាមឆ្នើម ក្រោយបញ្ចប់ការ ហ្វឹកហាត់ បាញ់គ្រាប់ពិត និងក្បាច់គុណ

$
0
0

កំពង់ចាម ៖ មន្ដ្រីនគរបាល ជាបុរស និងនារី ចំនួន១១នាក់ ដែលជាសិក្ខាកាម ចូលប្រឡង ការហ្វឹកហាត់ បាញ់ គ្រាប់ពិត និងប្រឡងក្បាច់គុណ នៃស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ចាម ត្រូវបានប្រកាស ជាផ្លូវការ និង ផ្ដល់ប្រាក់រង្វាន់ ចាប់ពី២ម៉ឺនរៀល ដល់១៥ម៉ឺនរៀលក្នុង ចំណោម សិក្ខាកាមសរុប១០១នាក់ ។

សិក្ខាកាមជាមន្រ្តីនគរបាល ទាំងនេះ បានបញ្ចប់វគ្គ បណ្ដុះបណ្ដាល នៅនឹងកន្លែង នៃកម្លាំងអន្ដរាគមន៍ ពិសេស រយៈពេល ៤២០ម៉ោង ហើយ បានប្រឡងបាញ់គ្រាប់ពិត ដោយកាំភ្លើងអាកា៤៧ និងកាំភ្លើងខ្លីកា៥៤ ដែល ធ្វើឡើងក្នុង រយៈពេលប៉ុន្មានថ្ងៃមកនេះ គោលបំណង បង្កើនសមត្ថភាព ចំពោះមន្ដ្រីនគរបាលនៅ ខេត្ដ កំពង់ចាម ដើម្បីអាចទប់ស្កាត់ដោយមាន ប្រសិទ្ធភាព ចំពោះបទល្មើស និងបញ្ហាប្រឈមនានា ដែលត្រូវជួបប្រទះ ពេលកំពុងបំពេញការងារនោះ ។

ជាលទ្ធផលសិក្ខាកាម ឆ្នើមចំនួន១១នាក់ ក្នុងនោះនារី ៣នាក់ បានបាញ់ចំគោលដៅ ៤គ្រាប់លើ៤គ្រាប់ និងចំ ចំណុច ពិសេស ៨-៩ និង១០ ហើយចំពោះសិក្ខាកាមឆ្នើមទទួល ប្រាក់រង្វាន់ចំនួន១៥ម៉ឺនរៀល សិក្ខាកាមពូកែ ទទួល ប្រាក់រង្វាន់ ៥ម៉ឺនរៀលនិងសិក្ខាកាម មធ្យម ទទួលប្រាក់រង្វាន់២ម៉ឺនរៀល ។

ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា «ការហ្វឹកហាត់ បាញ់គ្រាប់ពិត និងហាត់ក្បាច់គុន ជាកត្ដាមួយដែល នគរបាល គ្រប់រូបត្រូវតែចេះ ប៉ុន្ដែទន្ទឹមនឹង នោះ បច្ចេកទេស ក្នុង ការប្រើប្រាស់អាវុធ ក៏ជាកត្ដាមួយ ចាំបាច់ផងដែរ ។

វគ្គហ្វឹកហ្វឺន ជំនាញ របស់កងកម្លាំង នគរបាលខេត្ដកំពង់ចាម បានចាប់ផ្ដើមសិក្សាលើបច្ចេកទេសអាវុធ បច្ចេកទេស នៃការតម្រង់និងវិធីសាស្ដ្រ នៃការបាញ់ ដើម្បីឱ្យចំគោលដៅ»។

លោកឧត្ដមសេនីយ៍ បែន រត្ន័ បានអះអាងទៀតថា ការងារហ្វឹកហ្វឺន ដល់កងកម្លាំងនគរបាល របស់ខ្លួន ទាំងបុរស ទាំងនារី លោកនឹងបន្ដរៀបចំធ្វើ ដើម្បីបង្កើន សមត្ថភាពចំណេះដឹង សមត្ថភាពជំនាញ ពិតប្រាកដ ក្នុង ការអនុវត្ដ ការងារប្រចាំថ្ងៃ ក៏ដូចជា អាចទប់ទល់ទៅនឹងសភាពការណ៍ នានា ជាពិសេស លើការបង្ក្រាបបទល្មើសជាដើម។

តាមលោកស្នងការ ខេត្ដកំពង់ចាម នៅក្នុងការហ្វឹកហាត់ បាញ់គ្រាប់ពិត នាពេលកន្លងទៅនេះ សិក្ខាកាមជានារី បានបាញ់ចំគោលដៅ ចាប់ពី១ ទៅ៣គ្រាប់ ហើយជាង៩០ភាគរយ ទទួលបានលទ្ធផលល្អ ។

លោកបន្ដទៀតថា ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺនទី១ នេះទៅ លោកនឹងរៀបចំការបើកវគ្គទី២ ក្រោយថ្ងៃ បុណ្យចូលឆ្នាំ ធ្វើយ៉ាងណាឱ្យមន្ដ្រី នគរបាលរបស់ខ្លួន មានសមត្ថភាពកាន់តែខ្លាំងឡើង លើការដោះស្រាយបញ្ហានានា ដែលអាចជួបប្រទះ ពេលកំពុងបំពេញការងារ៕

ប្រតិភូ អគ្គនាយកដ្ឋាន ភស្តុភារ.ហិរញ្ញវត្ថុ ចុះត្រួតពិនិត្យជាក់ស្តែង ជាមួយសកម្មភាព ហ្វឹកហ្វឺន នៅតំបន់ប្រតិបត្តិការ សឹករង កំពង់ធំ

$
0
0

កំពង់ធំ ៖ ប្រតិភូ អគ្គនាយកដ្ឋាន ភស្តុភារ.ហិរញ្ញវត្ថុ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ីន ស៊ីណាត នាយករងនៃនាយកដ្ឋាន ផ្គត់ផ្គង់ក្រសួងការពារជាតិ និងប្រតិភូ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាល ជាមួយសកម្មភាពហ្វឹកហ្វឺន រៀនសូត្រ ការស្នាក់នៅ និងធានាការហូបចុក ប្រចាំថ្ងៃរបស់សិក្ខា កាម នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

វគ្គនេះបានប្រារព្ធឡើង នៅទីតាំងវរៈសេនាតូច រៀបរយលេខ ១ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ ។

សូមបញ្ជាក់ថា ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០១៥ របស់យោធភូមិភាគទី៤ តំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានដំណើរការបើកវគ្គ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៥ ដែលមានសិក្ខាកាម ចូលរួមហ្វឹកហាត់ចំនួន ២៥០ នាក់ ដោយប្រើរយៈពេល ៤៥ថ្ងៃ ក្នុងវគ្គហ្វឹកហ្វឺននេះ យើងទទួលបានកញ្ចប់ថវិកា ឧបត្ថមពី សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា សម្រាប់បន្ថែម លើការហូបចុក ដល់សិក្ខា កាមម្នាក់ៗផងដែរ ។

មានប្រសាសន៍សំណេះសំណាល ជាមួយសិក្ខាកាម លោកឧត្តមសេនីយ៍ទោ ស៊ីន ស៊ីណាត បានពាំនាំនូវការាសាក សួសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាកដឹកនាំអគ្គបញ្ជាការ និងថ្នាក់ដឹកនាំបញ្ជាការដ្ឋាន កងទ័ព ជើងគោកជូនដល់សិក្ខាកាម ក្នុងវគ្គហ្វឹកហ្វឺនទាំងអស់ និងបានផ្តាំផ្ញើដល់សិក្ខាកាម ត្រូវយកចិត្តស្ដាប់គ្រូឧទ្ទេសនិង យកឱ្យអស់ស្មារតីគោរព ឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជា សារាចរណែនាំ លក្ខន្តិកៈ និងបទបដ្ឋាន គតិយុត្តនានា ប្រកាន់ ខ្ជាប់នូវប្រពៃណី សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ដើម្បីកម្លាំងពិត របស់ប្រជាជាតិ ដើម្បីបុព្វហេតុ ការពារ ជាតិ និងប្រជាជន និងត្រូវបន្តយកចិត្តទុកដាក់ បំពេញការងារបង្កើន ស្មារតី ឆន្ទៈមនសិការស្នេហាជាតិ ការពារបូរណ ភាពទឹកដី និងចូលរួមកិច្ចការងារជាច្រើនមួយចំនួនទៀត ដូចជាការងាររក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម និងការចូលរួម ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដើម្បីស្តារអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជានិច្ច ៕


កម្ពុជា តាំងពិព័រណ៍រូបថត លំហ និងស្ថាបត្យកម្ម

$
0
0

ភ្នំពេញ ៖ វិទ្យាស្ថានបារំាង សហការជាមួយ ព្រលានយន្ដហោះកម្ពុជា បានសម្ពោធ ពិព័រណ៍រូបថតលំហ និងស្ថាបត្យ កម្ម កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ នៅវិទ្យាស្ថានបារាំង ដោយមានការចូលរួម ពី លោក Emmanuel MENANTEAU អគ្គនាយកប្រតិបត្តិអាកាសយានដ្ឋានកម្ពុជា លោក Romain LOUVET ទីប្រឹក្សាសហប្រតិបត្តិការ និង កិច្ចការវប្បធម៌-នាយក វិទ្យាស្ថានបារាំង នៅកម្ពុជា រួមទាំងភ្ញៀវជាតិ និងអន្ដរជាតិ ។

ក្នុងកម្មវិធីនោះ មានការដឹកនាំរូបថត ដោយលោក អាលបង់ លេគុយយេរ (បារាំង) និងលោក សុវណ្ណ ភីទ្បុង (ខ្មែរ) និងក្រុមនិស្សិត មកពីស្ទូឌីយោថតរូប របស់វិទ្យាស្ថានបារំាង  ដែលបានសិក្សាស្វែងយល់ អំពីព្រលានយន្ដហោះ អន្ដរ ជាតិភ្នំពេញ និងសៀមរាប រួមទាំងបានសិក្សា ពីទីតាំង ការយាន្តដ្ឋាននៃចំណតអន្ដរជាតិទាំងនោះ ។

ព្រមជាមួយគ្នានោះ ក្រុមអ្នកថតរូប ដែលមានការយល់ដឹងរៀងៗខ្លួនទាំងនេះ បង្ហាញពីលំហផ្លាស់ប្ដូរយ៉ាងលឿន ក៏ ដូចជាលក្ខណៈជាមនុស្ស និងការបាត់បង់លក្ខណៈជាមនុស្សទៅវិញស្របពេលជាមួយគ្នានោះ ដែលប្រជាជនជាច្រើន ឆ្លងកាត់ ប៉ុន្ដែគ្មាននរណាម្នាក់រួចជីវិតនោះទេ ។

សូមបញ្ជាក់ថា ការថតរូបលំហរនេះបាន បញ្ជាក់ពីច្នៃប្រឌិត ក៏ដូចជាការផ្សងព្រេងមួយ ដែលថតពីលើលំហដ៏លំបាក៕

មន្ត្រីកាំកុងត្រូល ខេត្តប៉ៃលិន សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យ គុណភាពតាមទីផ្សារ

$
0
0

ប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥នេះ សមត្ថកិច្ចកាំកុងត្រូល ខេត្តប៉ៃលិន ដឹកនាំដោយ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា សហការជាមួយ លោក សុខ សាធីម ជាប្រធាន មន្ទីរពាណិជ្ជកម្មខេត្ត រួមទាំងមន្ត្រីជំនាញ ជាច្រើននាក់ ចុះត្រួតពិនិត្យគុណភាព និងធ្វើការណែនាំ សុវត្ថិភាពផលិតផល ម្ហូបអាហារនៅផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ក្រុង-ខេត្តប៉ៃលិន។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តប៉ៃលិន បានអោយដឹងថា ប្រតិបត្តិការនេះ គឺក្នុងបំណង ពង្រឹង និងទប់ស្កាត់ រាល់ការតាំងលក់ ទំនិញ ហួសកាលបរិច្ឆេទ និងអាហារខូចគុណភាព របស់ឈ្មួញទុច្ចរិត មួយចំនួនដែលរកស៊ី និងធ្វើការប្រកួតប្រជែង មិនត្រឹមត្រូវគិតតែប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពី លទ្ធផលប៉ះពាល់ សុខភាពដល់ខ្លួនឯង ឬអ្នកដទៃ។

លោកបានបន្តថា លទ្ធផលព្រឹកមិញនេះ សមត្ថកិច្ចយើង រឹបអូសបានទំនិញ ខូចគុណភាព ហួសរយៈពេលប្រើប្រាស់ រួមមានៈ ទឹកក្រូចក្មេង ម៉ាក ណាដូ និងCheerចំនួន១៤៤ដប Fanta 1.5 ចំនួន ២ដប ប៊ីចេង ម៉ាក Red Leaf ចំនួន ៨០កញ្ចប់ ស្មើរនិង៨.៧គីឡូក្រាម យកមករក្សាទុកដើម្បីចាត់ចែងតាមនីតិវិធីច្បាប់៕

ប្រគំតន្រ្តី សប្បុរសធម៌ ដើម្បីប្រមូល មូលនិធិ ទ្រទ្រង់ដល់ការងារ មនុស្សធម៌ និងកុមារកំព្រា

$
0
0

បន្ទាយមានជ័យៈ ដោយមើលឃើញ ពីភាពខ្វះខាត ក្នុងការរស់នៅ របស់ពលរដ្ឋក្រីក្រ ជន ចាស់ជរាគ្មានទីពឹង អ្នកជំងឺ គ្មានថ្នាំសង្កូវ និងកុមារងាយរងគ្រោះ កំព្រា ក្រុមការងារ សហពន្ធ័សភាពយុវជន កម្ពុជាប្រចាំខេត្ត បន្ទាយមានជ័យ រួម សហការជាមួយ ក្រុមតារាចម្រៀងខ្មែរសុរិន្ទ របស់លោក ខុង ខុយ បានរៀប ចំប្រគំតន្រ្តីសប្បុរសធម៌មួយ កាលពីយប់ ថ្ងៃទី១២ ខែមីនា នៅក្នុងបរិវេណវេទិការខេត្ត ដើម្បីគៀងគ រកមូលនិធិជួយដល់សកម្មភាពមនុស្សធម៌ និងនៅព្រឹកទី ១៣ ខែមីនា ក៏មានការប្រគុំតម្រ្តី នៅក្នុងបរិវេណសាលារៀនចំណេះទូទៅ ខេមបូឌា អឺឃែឌឺមីស្រុកមង្គលបូរី ( CAM) ដើម្បីរកមូលនិធិ ជួយដល់កុមារកំព្រា កំពុងសិក្សាក្នុងសាលានេះដែរ ៕

អភិបាល ខណ្ឌដូនពេញ នឹងចូលរួម ដោះស្រាយ បញ្ចប់ជម្លោះ រវាងអ្នករត់កង់ ៣

$
0
0

ភ្នំពេញ ៖ វិវាទដ៏រ៉ាំរ៉ៃ រវាងអ្នករត់កង់៣ នឹងត្រូវបញ្ចប់ នៅម៉ោង៣រសៀល ថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០១៥ ខាងមុខ ក្រោមការសម្របសម្រួល របស់ លោក គួច ចំរើន អភិ បាលខណ្ឌដូនពេញ ដែលមានបទពិសោធន៍ ក្នុងការដោះស្រាយ បញ្ហាជាច្រើន នៅរាជធានីភ្នំពេញ ។

ការតាមការរំពឹងទុក ពីភាគីទាំងសងខាង ដែលមាន លោក ឯ សំភាស់ ប្រធានសមាគម រួមគ្នាដើម្បីអភិវឌ្ឍន៍នៅកម្ពុជា ( ស.រ.អ.ក) និងលោក វ៉ន ពៅ ប្រធានសមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលគេដឹងថា មាន ទំនាស់ជាមួយគ្នាលើការរត់កង់៣នោះ នឹងមានលទ្ធផលផ្លែផ្កាជាច្រើន ។

លោក វ៉ន ពៅ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ថា លោក សូមស្នើឲ្យអភិបាលខណ្ឌដូនពេញ ប្រាប់ភាគីម្ខាងទៀត ឲ្យបញ្ឈប់ការប្រើអំពើហិង្សា ត្រូវរក្សាភាពស្ងៀមស្ងាត់ ។

ដើម្បីឲ្យមានទំនុកចិត្ត លោក គួច ចំរើន បានសន្យាថា នឹងប្រាប់ទៅភាគីលោក ឯ សំភាស់ តាមការស្នើសុំរបស់លោក វ៉ន ពៅ ហើយលោកសង្ឃឹមថា ភាគីទាំងខាងនឹងទទួលយកបាន ចំពោះលទ្ធផលនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ។

សូមបញ្ជាក់ថា លោក គួច ចំរើន ត្រូវបានគេទទូលស្គាល់ថា បានចូលរួមសម្របសម្រួល បញ្ចប់ជម្លោះបានជាច្រើន ករណីជាក់ស្តែង ដូចជា ករណីវិវាទរបស់បុគ្គលិក ថៅកែក្រុមហ៊ុនដឹកអ្នកដំណើរភ្នំពេញសូរិយា ហើយមួយករណី ទៀត ក្រុមអាជីវករផ្សារសូរិយា ដែលបានផ្ទុះការតវ៉ាក្នុងករណីតម្លើងថ្លៃតូប ៕

រថយន្តដឹកទំនិញ ធុនធំ បើកបុកម៉ូតូសេ ១២៥ នៅលើផ្លូវលេខ ២១៧ រងរបួសធ្ងន់ម្នាក់

$
0
0

ភ្នំពេញ ៖ ដោយសារតែខ្វះការប្រុងប្រយ័ត្ន រថយន្តដឹកទំនិញធុនធំ ០១គ្រឿង បានបើកបុកម៉ូតូសេ១២៥ នៅត្រង់ ចំណុចផ្លូវបំបែក រវាងផ្លូវលេខ ២១៧ និងផ្លូវទំនប់៧មករា ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ បណ្តាលឲ្យមនុស្សម្នាក់ ទទួលរងរបួសធ្ងន់ ។

សាក្សីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-3649 អ្នកបើកបរឈ្មោះ ពុំ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ នៃវិទ្យាល័យទួល អំពិល មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បើកបរម៉ូតូចេញ ពីសាលារៀនសំដៅឆ្ពោះទៅផ្ទះ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបំបែក ការ៉េប្រាំបី (ផ្លូវ២១៧ និងផ្លូវ ទំនប់៧មករា) ក៏ស្រាប់តែឃើញ រថយន្តធុនធំ ប្រភេទកង់ ១៦ ម៉ាក UD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7577 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បើកបររថយន្ត តាមបណ្តោយផ្លូវទំនប់ ៧មករា ទិសដៅពីកើតទៅលិច ដោយខ្វះ ការប្រុងប្រយ័ត្ន ក៏បុកម៉ូតូជនរងគ្រោះពេញទំហឹង អូសជាងប្រហែល ១០ម៉ែត្រ បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ម៉ូតូខូចខាតស្ទើរទាំងស្រុង ។

សាក្សីប្រាប់បន្តថា អ្នកបើកបររថយន្ត ដោយឃើញស្ថានភាពបែបនេះ បានបន្ថែម ល្បឿនជិះឆ្ពោះទៅទិសខាងលិច បានប្រហែលជាង ១គីឡូម៉ែត្រ ទើបឈប់បើកទ្វារថយន្ត ចុះរត់គេចខ្លួន ចូលទៅក្នុងទីលានចាក់សំរាមជើងឯក បាត់ ស្រមោល ដោយបន្សល់ទុករថយន្ត នៅលើទំនប់ផ្លូវទំនប់៧មករា ។

សាក្សីប្រាប់បន្តទៀតថា ជនរងគ្រោះក្រោយពីកើតហេតុ ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យ ដោយសារចាំរថយន្តសាមុយយូរពេក ។ ដោយឡែកម៉ូតូជនរងគ្រោះ និងរថយន្តបង្កហេតុ ត្រូវបាននគរបាល ចរាចរណ៍ខណ្ឌដង្កោ ចុះធ្វើការវាស់វែង និងនាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីរង់ចាំធ្វើ ការដោះស្រាយទៅតាមផ្លូវច្បាប់ ៕

Viewing all 8042 articles
Browse latest View live




Latest Images