Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

មានករណី ជំងឺអ៊ីបូឡា ផ្ទុះឡើងជាថ្មី ចំនួន ៣២ករណី នៅប្រទេស ហ្គីណេ

$
0
0

កូណាគ្រី៖ មន្រ្តីមួយរូបបាននិយាយ កាលពីថ្ងៃចន្ទថា ជំងឺអ៊ីបូឡាថ្មីចំនួន ៣២ករណីទៀត ត្រូវបានគេបញ្ជាក់ថា បានផ្ទុះឡើង នៅខេត្ត Forecariah ភាគនិរតីប្រទេស ហ្គីណេ ដែលមានព្រំដែន ជាប់ជាមួយប្រទេស សៀរ៉ាឡេអូន។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក អាប់ឌូរ៉ាហាម៉ាន់ បាច់ស៊ីលី មន្រ្តីសម្របសម្រួលប្រឆំាង ជំងឺអ៊ីបូឡាថា មានសេចក្តីរាយការណ៍ជាថ្មីទៀតថា មានអ្នកជំងឺអ៊ីបូឡា ៣នាក់បានស្លាប់ នៅភូមិមួយក្នុងតំបន់ ម៉ាបាឡា ដោយអ្នកស្លាប់ទំាងនោះ គេបានបញ្ចុះ មិនត្រឹមត្រូវឡើយ។

លោក បាច់ស៊ីលី បាននិយាយថា វិទ្យុជាតិបានផ្សាយថា តួលេខប្រជាជនដែលមានទំនាក់ទំនងជាមួយនឹងអ្នកជំងឺ នៅក្នុងខេត្ត គឺកើនឡើងរហូតដល់ទៅ ១.១១៤នាក់។ ជាមួយគ្នានោះដែរ លោកនឹងដឹកនាំក្រុមគ្រូពេទ្យមួយក្រុមទៅតំបន់ ម៉ាបាឡានោះ ។

ពាក់ព័ន្ធនឹងជំងឺដ៏កាចសាហាវនេះ បើតាមស្ថិតិផ្លូវការ បានឲ្យដឹងនៅឲ្យដឹងកាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ថា ករណីជំងឺ អ៊ីបូឡាចំនួន ២.៩៥៧ករណី បានកើតឡើងនៅក្នុងប្រទេស ហ្គីណេ ដោយក្នុងនោះបណ្តាលឲ្យមនុស្សចំនួន ១.៨២១ នាក់ស្លាប់៕


សហព័ន្ធ បាល់ទាត់កម្ពុជា ឧបត្ថម្ភប្រាក់ ១ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិកម្ពុជា ក្រោយឈ្នះម៉ាកាវ ឡើងទៅវគ្គបន្ត

$
0
0

ភ្នំពេញៈ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ១ម៉ឺនដុល្លារ ដល់ក្រុមកីឡាករ ជម្រើសជាតិកម្ពុជា ក្រោយពីយកឈ្នះការប្រកួត ក្រុមជម្រើសជាតិ ម៉ាកាវ ហើយអាចឡើងទៅកាន់វគ្គបន្តទៀត ក្នុងជុំទី២ នៃព្រឹត្តការណ៍ វើលខាប ២០១៨ នៅប្រទេសរុស្ស៊ី។

ការប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករជម្រើសជាតិ របស់សហព័ន្ធបាល់ទាត់ជាតិកម្ពុជាបាន   ធ្វើឡើងបន្ទាប់ពីក្រុមកីឡាករកម្ពុជា ប្រកួតជាមួយក្រុមកីឡាករម៉ាកាវ ដោយលទ្ធផលបច្ចេកទេស ១-១ ក្នុងទឹកដីម៉ាកាវ ខណៈដែលក្រុមកីឡាករកម្ពុជាបានបំបាក់ ក្រុមម៉ាកាវ ៣-០ ក្នុងទឹកដីរបស់ខ្លួន រួចមក ហើយនោះ។

យោងតាមមន្ត្រីដែលដឹកនាំក្រុមកីឡាករ ទៅប្រកួតនៅប្រទេសម៉ាកាវ បានបញ្ជាក់យ៉ាងដូច្នេះថា "សហព័ន្ធបានល់ទាត់កម្ពុជា ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន នោះ បានប្រកាសឧបត្ថម្ភថិវកា ១ម៉ឺនដុល្លារ ជាការលើកទឹកចិត្តដល់កីឡាកររបស់យើង" ។

មន្ត្រីដដែលនេះបានបញ្ជាក់ថា រយៈពេល ៩០នាទី ក្នុងការប្រកួតជាមួយក្រុមម៉ាកាវ កីឡាកររបស់យើង ពិតជាលេងបានល្អ និងមានឱកាសស៊ុតបញ្ជូលទីជាច្រើនគ្រាប់ រហូតធ្វើបានសម្រេច មួយគ្រាប់ ដោយ កីឡាករ ធារី ចន្ថាប៊ីន ប៉ុន្តែគួរឲ្យសោកស្តាយ ចូលដល់តង់ទី២ ដែលកីឡាករខ្សែការពាររបស់យើងម្នាក់ ធ្វើឲ្យមានកំហុស ជាហេតុធ្វើឲ្យក្រុមម៉ាកាវ អាចស៊ុតបាល់ប៉េណាំងទី តាមស្មើវិញនៅនាទីទី ៥៣៕

អារកសម្លាប់ សង្ស័យប្លន់យកម៉ូតូ ក្រោយមន្ទីរពេទ្យ ឯករាជ្យ សង្កាត់ចោមចៅ

$
0
0

ភ្នំពេញៈ បុរសម្នាក់ ត្រូវជនមិនស្គាល់មុខ ប្រើកាំបិតចុងស្រួច អារកសម្លាប់ យ៉ាងអាណោចអាធម សង្ស័យប្លន់យកម៉ូតូ កាលពីវេលាម៉ោង ៤០នាទី ស្ថិតនៅក្រោយមន្ទីរពេទ្យឯករាជ្យ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា ជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ត្រូវបានជនមិនស្គាល់មុខចាប់អារក រហូតដល់ស្លាប់ ដើម្បីប្លន់យកម៉ូតូ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅភ្លាមៗ ដើម្បីពិនិត្យ និងធ្វើការសួរនាំ ស្វែងរកចាប់ខ្លួនជនបង្កទាំងនោះ ដោយឡែក សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

លោក ម៉ម ប៊ុនហេង សម្ពោធ ដាក់ឲ្យប្រើប្រាស់ អគារទីបញ្ជាការ កងពលតូចថ្មើរជើង លេខ ៥១ មានតម្លៃជាង ១០ ម៉ឺនដុល្លារ

$
0
0

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥នេះ បានចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់ អគារទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ជាផ្លូវការ ដែលមានតម្លៃជាង ១០ម៉ឺនដុល្លារ ហើយ ក្នុងគ្រានោះ ក៏ឆ្លៀតឱកាស ចុះសួរសុខទុក្ខ ដល់ក្រុមគ្រួសារកងទ័ព និងបានចែកនូវសម្ភារៈមួយចំនួន ដល់ពួកគេជា កាដូ សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរផងដែរ ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សារិទ្ធ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការកងពល តូចថ្មើរជើងលេខ៥១ បានមានប្រសាសន៍ថា ពិធីសម្ពោធអគារថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលក្រសួងសុខាភិ បាល និងក្រុមហ៊ុនសុខាអូតែលរីសត បានផ្តល់ជូនដល់អង្គភាពមួយនេះ សម្រាប់ងាយស្រួលបម្រើ ការគ្រប់បែប យ៉ាង ។

លោកឧត្តមសេនីយ៍ទោបានបន្តថា “អគារទីបញ្ជាការថ្មីនេះ មានទំហំ ៤០៨ ម៉ែត្រការ៉េ ដែលបានដំណើរការសាងសង់ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ និងរួចជាស្ថាពរ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ ចំណាយថវិកាអស់ចំនួន ៨២.៩៦៥ ដុល្លារ (អំណោយក្រសួងសុខាភិបាល) និងទិញសម្ភារៈ បំពាក់ការិយាល័យ អស់ថវិកាចំនួន ១៥៥២០ដុល្លារ (អំ ណោយក្រុមហ៊ុនសុខាអូតែលរីសត) ហើយសរុបជាង ១០ម៉ឺនដុល្លារ”។

លោកឧត្តមសេនីយ៍ទោ ឈឿន សារិទ្ធ បានបញ្ជាក់ថា ក្រៅពីការជួយសាងអគារ ក្រសួង និងក្រុមហ៊ុន ជានិច្ចកាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំប្រពៃណីជាតិ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង តែងតែចុះជួប សំណេះសំណាល សួរសុខទុក្ខ និងពាំនាំយកអំណោយជាសម្ភារៈ ថវិកា ម្ហូបអាហារ ថ្នាំពេទ្យ ជូនដល់នាយទាហាន ពលទាហាន អង្គភាពកងពលតូចថ្មើរជើងលេខ ៥១ របស់លោកស្ទើរតែជារៀងរាល់ឆ្នាំ ។

មានប្រសាសន៍ និងសំណេះសំណាល ជាមួយកងទ័ព នៃកងពលតូចថ្មើរជើងលេខ ៥១នេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិ បាលបានលើកឡើងថា កងពលថ្មើរជើងលេខ ៥១នេះ គឺជាសម្ព័ន្ធមិត្តរបស់ក្រសួងសុខាភិបាល អស់រយៈពេលជិត ១០ឆ្នាំមកហើយ ដើម្បីសម្រួលការងារ ជួយដល់ប្រជាពលរដ្ឋហើយ មិនតែប៉ុណ្ណោះ អំណោយជាសម្ភារៈ គ្រឿងឧប ភោគ បរិភោកនេះ គឺជាកាដូ សម្រាប់ជូនដល់កងទ័ពទាំងអស់ ក្នុងឱកាសចូលឆ្នាំខ្មែរ ដើម្បីតបស្នងសងគុណដល់ពួកគាត់ ដែលបានខិតខំបម្រើជាតិមាតុភូមិ នាពេលកន្លងមកនោះ ៕

ជប៉ុនផ្តល់ប្រាក់ ជាង ២០ម៉ឺន ដុល្លាអាម៉េរិក សម្រាប់វិស័យ កសិកម្ម និងអប់រំ

$
0
0

ភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុប ២៦៦.៨០០ដុល្លារអាម៉េរិក ដល់មន្ទីរកសិកម្ម ខេត្តស្វាយរៀង សាលាគរុកោសល្យ និងវិក្រិតការ និងមន្ទីអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង ដើម្បីគាំទ្រវិស័យទាំងនេះ  ឲ្យមាន ភាពកាន់តែប្រសើរឡើង ។

ពិធីចុះហត្ថលេខា លើកិច្ចសន្យា ផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ នៅស្ថានទូតជប៉ុន ដោយលោក គូម៉ាម៉ារូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ ប្រទេសជប៉ុន ប្រចាំព្រះ រាជាណាចក្រកម្ពុជា និងលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង លោក យស សារ៉ាត់ ប្រធាន មន្ទីរអប់រំ ខេត្តស្វាយរៀង និងលោក សៅ ស៊ីថា នាយកសាលាគរុកោសល្យ ខេត្តស្វាយរៀង ។

គម្រោងទាំងបី ដែលរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង២០ម៉ឺនដុល្លារ ដែលបានចុះហត្ថលេខា ដោយតំណាងស្ថា ប័នទាំងបីនេះរួមមាន ៖ ១-គម្រោងសាងសង់មជ្ឈមណ្ឌល សហគមន៍កសិកម្មត្នោត ថវិកា ១០២. ២៤៥ ដុល្លារ អា ម៉េរិក ២ គម្រោងសាងសង់អគារពិសោធន៍ នៅក្នុងគរុកោសល្យ និងវិក្រិតការ ខេត្តស្វាយរៀង ថវិកាចំនួន ៨៧.៩៤៩  ដុល្លារអាម៉េរិក និងទី៣ គម្រោងសាងសង់អគារមួយខ្នង នៅសាលាបឋមសិក្សាព្រៃម្នាស់ ថវិកា ៧៦.៦០៦ ដុល្លារ អាម៉េរិក ។

លោក គូម៉ាម៉ារូ យូជិ បានសម្តែងសោមនស្សរីករាយផងដែរ តំណាងឲ្យរដ្ឋាភិបាលជប៉ុន ហើយលោកសង្ឃឹមថាគម្រោងនេះនឹងអាចជួយកែលម្អ និងវិស័យកសិកម្ម និងអប់រំ នៅក្នុងខេត្តស្វាយរៀង ហើយទាំងនេះ គឺជាគន្លឹះមួយ សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា នាពេលអនាគតហើយលោកសង្ឃឹមថា គម្រោងទាំងនេះ នឹងជួយពង្រឹងបន្តទៀតនូវ ទំនាក់ទំនង ដែលមានស្រាប់ រវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា ។

តំណាងស្ថាប័នទាំងបី ដែលបានចុះហត្ថលេខា ទទួលបា្រក់នៅថ្ងៃនេះ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅផងដែរ ដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយនេះ និងជំនួយផ្សេងៗទៀត ក្នុងការ អភិវឌ្ឍន៍គម្រោងទ្រង់ទ្រាយតូចដល់កម្ពុជា ដែលគម្រោងទាំងនេះ បានចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ  បង្កើន ការងារដល់ប្រជាជន និងលើកកម្ពស់កំណើនសេដ្ឋកិច្ច នៅតំបន់ជនបទ និងប្រទេសម្ពុជាផងដែរ ។

សូមបញ្ចាក់ថា ចាប់ពីឆ្នាំ ១៩៩១ មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៥២,៨ លានដុល្លារហើយ ដល់អាជ្ញាធរ មូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ៕

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងបំពេញទស្សនកិច្ច នៅអ៊ីរ៉ង់

$
0
0

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងធ្វើដំណើរ ទៅបំពេញទស្សន កិច្ចនៅប្រទេសអ៊ីរ៉ង់ ក្នុងឆ្នាំ២០១៥ នេះបើតាមការឲ្យដឹង ពីលោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស។

លោក ឡុង វិសាលោ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា រវាងលោកឧបនា យករដ្ឋមន្រ្តី ហោ ណាំហុង ជាមួយលោក Ebrahim Rahimpour អនុរដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ នាទីស្តីក្រសួងថា “នឹងមានដំណើរបំពេញទស្សនកិច្ចរបស់ ឯកឧត្តម ឧបនា យករដ្ឋមន្រ្តី ទីកាន់អ៊ីរ៉ង់ ។ ក្នុងនោះយើងបានត្រៀមឯកសារ១ ដើម្បីចុះហត្ថលេខា ដែលជាកិច្ចព្រមព្រៀង ការពារ និងជំរុញវិនិយោគ រវាងប្រទេសទាំងពីរ”។ ប៉ុន្តែលោក ឡុង វិសាលោ មិនបានបញ្ជាក់ ពីពេលវេលាថ្ងៃណាច្បាស់ លាស់នៅឡើយទេ ។

លោកបន្តថា អ៊ីរ៉ង់ ជាប្រទេសមួយ ដែលសម្បូរប្រេង និងហ្គាស ដោយក្នុងមួយថ្ងៃៗ អ៊ីរ៉ង់ ដឹកប្រេងចេញជាង ១លាន បារ៉ែ ។

ដោយឡែកទាក់ទងនឹងផ្នែកអប់រំវិញ លោក ឡុង វិសាលោ បានឲ្យដឹងថា ក្នុងឆ្នាំនេះ អ៊ីរ៉ងនឹងផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាចំនួន ២រូប ដែលអាចឲ្យទៅសិក្សាលើផ្នែកប្រេងកាត ៕

លោក ស សុខា ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងចែកមូលនិធិ «ឯកឧត្តម ស ខេង»

$
0
0

ព្រៃវែង ៖ លោក ស សុខា ប្រធានសហព័ន្ធ សហភាពខេត្តព្រៃវែង ព្រមទាំងក្រុមការងារ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ព្រមទាំងបាននាំ យក មូលនិធិ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារ ចុះជួយខេត្តព្រៃវែង ស្ថិតនៅតាមបណ្តាឃុំ របស់ស្រុកបាភ្នំ ជូនចំពោះប្រជាពលរដ្ឋ ដែលមាន បញ្ហានៅក្នុងគ្រួសារ ដូចជាស្រ្តីសំរាលកូន ចាស់ជរា និងមានសមាជិក ទទួលមរណភាព ជាដើម ។

ឆ្លៀតក្នុងឱកាសនោះ លោក ស សុខា ដែលជាតំណាងរាស្រ្តវ័យក្មេង ប្រចាំមណ្ឌលព្រៃវែង បានជម្រាបបងប្អូន ប្រជាពលរដ្ឋ ថ្វីដ្បិតតែថវិកានេះ មាន ចំនួនតិចតួច ក៏ពិតមែន ប៉ុន្តែជាសន្តានចិត្តដ៏ល្អ សប្បុរសរបស់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏ដូចជា ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែ យកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋ និងជនរួម ជាតិទាំងអស់ ។

លោក ស សុខា ក៏បានផ្តាំផ្ញើ ឲ្យប្រជាពលរដ្ឋ រួសរាន់ទំនាក់ទំនង ជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីចុះសំបុត្រ កំណើតឲ្យទារក ក៏ដូចជា ចុះឈ្មោះទារក ក្នុងសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារកុំបីអាក់ខាន។

មុននឹងបញ្ចប់ លោកតំណាងរាស្រ្តវ័យក្មេងរូបនេះ ក៏បានពាំនាំប្រសាសន៍ ផ្តាំសួរសុខទុក្ខ និងផ្ញើសេចក្តី នឹក រលឹកពីសំណាក់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ទាំងអស់ដល់ប្រជាពលរដ្ឋក្នុងបាភ្នំតែម្តង។

យោងតាមក្រុមការងារ ដែលអមដំណើរ ជាមួយ លោក ស សុខា បានឲ្យដឹងថា សម្រាប់ថវិកា ដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋ ទាំងនោះ រួមមាន ឃុំបឹងព្រះ មានចំនួន១៧៧គ្រួសារ ឃុំស្តៅកោង មានចំនួន១១៨គ្រួសារ  ឃុំស្ពឺ«ខ» មាន ចំនួន៤៨គ្រួសារ ឃុំឆាយ មានចំនួន៥៨គ្រួសារ ។ ដោយឡែក នៅថ្ងៃរសៀល ថ្ងៃដដែលនេះ ក្រុមការងារ បានបន្តយកទៅប្រាក់មូលនិធិ ទាំងនេះ យកទៅចែកជូន ដល់ប្រជាពលរដ្ឋ នៅឃុំជើងភ្នំចំនួន១០៨គ្រួសារ ឃុំរោងដំរី ចំនួន១៨៥គ្រួសារ ឃុំស្ពឺ«ក» ចំនួន៨៩ គ្រួសារ ដូច្នេះសរុបទាំងព្រឹក និងថ្ងៃរសៀល មានចំនួន ៧ឃុំ សរុប៧៨៣គ្រួសារ៕

បើកម៉ូតូ ប្រជែង រថយន្តកាមរី ត្រូវបាន រថយន្តតួរីសកៀរ ដួលបោកក្បាល ស្លាប់ម្នាក់ និងម្នាក់ទៀត បាក់ជើងធ្ងន់

$
0
0

បន្ទាយមានជ័យ៖ បុរសវ័យចំណាស់ ២នាក់ បានជិះម៉ូតូម៉ាកសង់សេរីចាស់ បើកឡើងប្រជែងរថយន្ត មួយគ្រឿង មិនប្រុងប្រយ័ត្ន ត្រូវបានរថយន្តមួយគ្រឿង ទៀតកៀរ ដួលបោកក្បាលស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់បាក់ជើងម្ខាំង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ នៅវេលាម៉ោង៤និង៣៧នាទី ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ តាមបណ្តាលផ្លូវជាតិលេខ៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមប្រភព បានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានបើកបរម៉ូតូសង់សេរីចាស់ ពណ៌ស គ្មានស្លាកលេខ បានបើកបរពីលិចទៅកើត លុះដល់ចំណុង កើតហេតុ ស្រាប់តែម៉ូតូរងគ្រោះ បានឡើងប្រជែងរថយន្តកាមរី មិនទាន់បានប៉ុន្មានផង ក៏មានរថយន្តតួរីស ពណ៌ខ្មៅ លាយពណ៌ប្រផេះ បើកពីក្រោយម៉ូតូរងគ្រោះ ស្រាប់តែម៉ូតូរងគ្រោះ មិនព្រមចូលអែបស្តាំដៃវិញ ភ្លាមនោះ រថយន្តបង្កបានឡើងប្រជែងខាងស្តាំដៃ ទើបបណ្តាល ឲ្យរថយន្តកៀរ បុកពីក្រោយដួលម៉ូតូ បោកក្បាលស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ជើងខាងស្តាំ ។ រីឯរថយន្តតួរីស ក៏បន្ថែមល្បឿនរត់គេចតែម្តង ក្រោយតែដឹងថា រថយន្តពណ៌ខ្មៅ លាយពណ៌ប្រផេះ អត់ចាំស្លាកលេខ ។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ច នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត ចុះអន្តរាគមន៍វាស់វែង និងកំណត់មុខសញ្ញារថយន្តបង្ក និងបានបញ្ជូនជនរងគ្រោះម្នាក់ យកទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបុរី រីឯសពជនរងគ្រោះខាងលើ សមត្ថកិច្ចកំពុងទាក់ទងក្រុមគ្រួសារ ដើម្បីយកទៅ ធ្វើបុណ្យតាម ប្រពៃណីខ្មែរ។

បច្ចុប្បន្នសមត្ថកិច្ច នគរបាលក្រុងប៉ោយប៉ែត បានប្រមូលវត្ថុតាងរថយន្តបង្ក និងម៉ូតូរងគ្រោះ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំការ ស្រាវជ្រាវរករថយន្តបង្ក ដើម្បីយកមកផ្តន្ទាទោស តាមនីតិវិធីច្បាប់ ឲ្យខាងតែបាននាពេលឆាប់ៗនេះ៕

Photo by DAP-News

Photo by DAP-News


លោកព្រះរាជអាជ្ញា រំលឹកពី នីតិវិធីច្បាប់ ដល់អធិការ អធិការរង ទូទាំងខេត្តកំពត

$
0
0

កំពត ៖ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ក្នុងសាលប្រជុំរបស់ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពត បានរៀបចំធ្វើការផ្សព្វផ្សាយ និងរំលឹកនីតិវិធីច្បាប់ ពីលោកព្រះរាជអាជ្ញា ឯក ឆេងហួត ទៅដល់បណ្តាអធិការ អធិការ រង ទទួលផែនព្រហ្មទណ្ឌ និងទទួលផែនសណ្តាប់ធ្នាប់ ទាំង៨ស្រុក ក្រុង នៃខេត្តកំពត  ដោយមានការចូលរួម ផ្តល់ យោបល់ ពីលោកព្រះរាជអាជ្ញារង ខាន់ សុផល ផងដែរ ។

លោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត បានផ្តល់អនុសាសន៍ ចង្អុលបង្ហាញ និងរំលឹកអំពី នីតិ វិធីច្បាប់មួយចំនួន ដែលពាក់ព័ន្ធ ដើម្បីឲ្យបណ្តាអធិការ អធិការរងទទួលផែនខាងលើ ដែលបានដាក់សម្បទា ជានគរ បាលយុត្តិធម៌នោះ សម្រាប់យកទៅអនុវត្តឲ្យចំគោលដៅ ក្នុងការប្រើប្រាស់នីតិវិធីច្បាប់ ហើយលោកព្រះរាជអាជ្ញា ជំរុញឲ្យបណ្តាអធិការ អធិការរងខាងលើ ធ្វើយ៉ាងណាធ្វើខ្លួនឲ្យល្អ អនុវត្តនូវនីតិវិធី ដែលច្បាប់បានដាក់ចេញ។

លោកព្រះរាជអាជ្ញា បានបញ្ជាក់នីតិវិធីបន្ថែមទៅលើ ប្រភេទនៃទោស គឺបើតាមច្បាប់ចាស់ មានមូលទោស និងអនុ ទោស គេហៅថា ទោសបន្ថែម ។ ដោយឡែក នីតិវិធីមួយទៀត រាល់បទល្មើសជាក់ស្តែង លោកអធិការ រាយការណ៍ ទៅស្នងការ ឬកណ្តាលយុត្តិធម៌ ក៏ហើយចុះ ប៉ុន្តែត្រូវតែរាយការណ៍មកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង បើមិនដូច្នោះ និងទទួលទណ្ឌកម្មមិនខាន ព្រោះវាខុសនឹងច្បាប់ ។ បើយើងយល់ឃើញថា សំណុំរឿងបានលក្ខណៈប្រទាញប្រទង់ យើងត្រូវធ្វើសំណុំរឿង ស៊ើបអង្កេតបឋមវិញ ៕

លោក ពុយ គា ៖ «ខ្ញុំសូមអរគុណ ដល់សម្តេច ហ៊ុន សែន ដែលបាន លើកពីសំណួរ របស់ខ្ញុំ ជូនដល់ មហាជនបានដឹង»

$
0
0

ភ្នំពេញ ៖ លោក ពុយ គា ប្រធានការិយាល័យ សារព័ត៌មានជប៉ុន ក្យូដូ ប្រចាំប្រទេសកម្ពុជា បានថ្លែង អំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើង នូវសំណួររ បស់លោក ដល់មហាជន ឲ្យបានដឹង ដែលលោកចាត់ទុកថា លោកបានដឹងនូវ អារម្មណ៍របស់ថ្នាក់ដឹកនាំ នៅពេលដែល អ្នកកាសែតបាន សួរសំណួរប្លែកៗ។

លោក ពុយ គា ដែលចាប់អាជីពជាអ្នកកាសែត អស់រយះពេល ជាង២០ឆ្នាំមកហើយនោះ បានបញ្ជាក់ថា «ខ្ញុំសូមអរគុណ ដល់សម្តេច ហ៊ុន សែន ដែលបានលើក ពីសំណួរ របស់ខ្ញុំ ជូនដល់មហាជនបានដឹង»។

អ្នកកាសែតជើងចាស់ និង យកអាជីពមួយនេះ ដើម្បីរស់ បានលើកឡើងទៀតថា «ខ្ញុំយល់ថា នេះមិនមែនជា ការស្តី បន្ទោសឲ្យ ខ្ញុំជាអ្នកសារព័ត៌មានទេ តែលោកមិនចង់ឲ្យ អ្នកដ៏ទៃសួរនាំ លោកអំពី ការងារផ្ទៃក្នុងរបស់ រដ្ឋាភិបាល ឬការងារ សំរេចចិត្ត របស់លោកដែលជាបញ្ហារសើប»។

ជាមួយគ្នានេះ លោក ពុយ គា ក៏សុំសំណូមពរ ឲ្យអ្នកនាំពាក្យ ឬមន្រ្តីធ្វើការងារ ពាក់ព័ន្ធនឹង ទំនាក់ទំនងសាធារណៈ មេត្តាកុំខឹងនឹងអ្នកកាសែត ដែលគាត់សួរសំណួរប្លែកៗ រសើបៗ មិនទំនង ឬខុសពីប្រក្រតី ព្រោះវាជាអាជីព ប្រចាំថ្ងៃរបស់អ្នកកាសែត ដែលតែងចងចាំពាក្យថា «បើមិនថ្មី មិនប្លែក និងមិនខុសពីប្រក្រតីក៏ មិនមែន ជាព័ត៌មានដែរ» ។

សូមបញ្ជាក់ថា សម្តេចតេជោ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ក្នុង ឱកាស អញ្ជើញ បើកការដ្ឋាន ស្ថាបនាផ្លូវជាតិលេខ៥៨ ចាប់ពីទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យថា លោក ពុយ គា បានសួរលោកអំពី គំរោងរុះរើ គណៈរដ្ឋមន្រ្តី នៅក្នុងអាណត្តិថ្មីនេះ ដែលសម្តេច តបថា អរគុណដែលលោក ពុយ គា ចេះលើកសំណួរ មកសួរ តែពុំគួរសួរលោករឿងបែបនេះទេ។

លោក ពុយ គា បានបន្ថែម ចុងក្រោយថា លោកសូមអរគុណដល់សម្តេច ហ៊ុន សែនដែលបាន លើកបញ្ហានេះឡើង ធ្វើឲ្យ លោកយល់ពីអារម្មណ៍ របស់ថ្នាក់ដឹកនាំ ពេលអ្នកកាសែត ចង់បានពត័មានល្អៗ ប្លែកៗ និងរសើបៗ ឲ្យមហាជនបានដឹង។

លោក ពុយ គា (រូបកណ្តាល) កំពុងឈរមើលសៀវភៅ ជាមួួយសម្តេចតេជោ ហ៊ុន សែន

ជំទាវទី១របស់អាមេរិក គួរអញ្ជើញឲ្យ រាំចង្វាក់ ម៉ាឌីហ្សូន នៅអង្គរវត្ត?

$
0
0

ភ្នំពេញ៖ គំនិតចង់អញ្ជើញ លោកស្រី Michelle Obama ឲ្យរាំចង្វាក់ម៉ាឌីហ្សូន (Madison) នៅអង្គរវត្ត ក្នុងទឹកដី ខេត្តសៀមរាប អាចចាត់ទុកថា ជាគំនិត រវើររវាយ ឬជាក្តីស្រមៃជ្រុលពេក ក៏ថាបាន តែប្រហែលជា មិនចំលែកទេ សំរាប់លោកស្រី Michelle Obama ជំទាវទីមួយ របស់សហរដ្ឋអាមេរិក គ្រាន់តែរាំចង្វាក់ Madison មួយបទ នៅ ប្រាសាទណាមួយ ឬទី តាំងណាមួយ ដែលមានសុវត្ថិភាព ក្នុងអំឡុងពេលស្នាក់នៅ ២យប់៣ថ្ងៃ ក្នុងខេត្តសៀមរាប បីសិនជាមានអ្នកឡប់ប៊ី ឬរៀបចំត្រឹមត្រូវ គួបផ្សំនឹងពេលវេលា និងចំណូលចិត្ត របស់លោកស្រីផង។

បើសិនជាលោកស្រី Michelle ព្រមរាំមែននោះ រូបភាពបែបនេះ នឹងត្រូវគេផ្សាយ ពេញពិភពលោក ពេលនោះកម្ពុជា ពុំចាំបាច់ឲ្យទូរទស្សន៍ CNN ដ៏ល្បីរបស់អាមេរិក ផ្សាយទៀតទេ ហើយវិស័យទេសចរណ៍កម្ពុជា ក៏នឹងស្ទុះឡើង មួយកំរិតទៀត រីឯការស្គាល់ប្រទេសកម្ពុជា បែបរូបភាពវិជ្ជមាន លើផ្នែកវប្បធម៌ សិល្បៈ និងមនុស្សជាតិ នឹង ត្រូវបានជំនួស ព័ត៌មានអវិជ្ជមាន ដែលប្រទេសខាងក្រៅ តែងបានឮដូចជា ខ្មែរក្រហម ដ៏ឃោរឃៅ គ្រាប់មីន ភាពក្រីក្រ និងជំងឺអេដស៍។ល។

សំណួរអាចសួរថា តើជំទាវទីមួយ របស់អាមេរិកចេះរាំ និងចូលចិត្តរាំដែរឬទេ? ថ្មីៗនេះ លោកស្រី Michelle Obama បានធ្វើឲ្យរញ្ជួយ ពិភពសិល្បៈ និងមហាជនរាប់លាននាក់ ដែលបានចាប់អារម្មណ៍ ទៅនឹងក្បាច់រាំរបស់លោកស្រី Michelle ដែលមានចំណងជើងថា «GIVE ME FIVE» «ឲ្យខ្ញុំប្រាំមក» ជាអត្ថន័យ សូមការគាំទ្រ ពីអ្នកសិល្បៈ និងជនជាតិអាមេរិកទាំងអស់នូវ យុទ្ធនាការរបស់លោកស្រី ស្តីពីការលើកតំកើងសុខភាព។

ចុះចង្វាក់រាំម៉ាឌីហ្សូន មានអ្វីពិសេស និងទាក់ទងជាមួយអាមេរិក?

ចង្វាក់រាំMadison ត្រូវបានគេនិពន្ធ និងយកមករាំដំបូង នៅទីក្រុងខូឡាំបើស  រដ្ឋអូហៃយ៉ូ (Columbus, Ohio) សហរដ្ឋ អាមេរិក នៅឆ្នាំ១៩៥៧។ ក្រោយមកចង្វាក់រាំ Madisonនេះ ទទួលបានការពេញនិយម និងនាំចេញទៅ ប្រទេស ជាច្រើនរួមទាំងកម្ពុជាផង។

បច្ចុប្បន្ន Madisonជាចំរៀង និងចង្វាក់រាំកំពុងពេញនិយមនៅស្រុកខ្មែរ រហូតអាចចាត់ចូលជាប់ ជាលំដាប់ទីពីរ បន្ទាប់ពីចង្វាក់រាំវង់ដ៏ ប្រជាប្រិយរបស់ ប្រជាពលរដ្ធខ្មែរ។

បើសិនជាយើងសាកល្បង អង្កេតរាល់ពេលរៀបពិធី អាពាហ៍ពិពាហ៍ម្តងៗ មិនមែនតែភ្ញៀវ ធម្មតាៗ ទេសូម្បីតែ ជំទាវៗក៏អង្រួនជើង រង់ចាំរាំបទ ចង្វាក់Madisonនេះដែរ ហើយបើនៅរង្គសាល(បាររាំ)វិញ Madisonពេញនិយម ជាងចង្វាក់រាំស្ល៊ូ (រាំឱបយឺតៗ) ទៅទៀត។ សំណួរអាចសួរថា តើជំទាវទីមួយ របស់អាមេរិកចេះរាំ និងចូលចិត្តរាំដែរឬទេ?

អត្ថបទនេះត្រូវបានលោក ពុយ គាបង្ហោះនៅលើ Facebook Page របស់លោកនៅថ្ងៃពុធនេះ

ទស្សនៈ៖ កឹម សុខា ភ្លេច ព្រះរាជបណ្តាំ ព្រះអង្គម្ចាស់ សិរីមតៈ ត្រូវអាម៉េរិក ធ្វើឲ្យក្អួតឈាម

$
0
0

ភ្នំពេញ៖ ប្រវត្តិសាស្ត្ររបស់ខ្មែរតាំងពីបុព្វកាលស្ទើរតែគ្រប់សម័យ និងគ្រប់ពេលវេលា នៃជម្លោះ ស្ទើរតែគ្រប់អ្នក ដឹកនាំក្នុងសម័យកាលនីមួយៗនោះ មិនដែលបានបញ្ចប់ជម្លោះដោយការជជែកចរចារវាងខ្មែរ និង ខ្មែរគ្នាឯង នោះ ឡើយ ពួកគេតែងតែទុកចិត្ត និង ជឿជាក់លើបណ្តាប្រទេសជិតខាងរបស់ខ្លួន ដើម្បីវាយផ្តួលរំលំគូជម្លោះខ្មែរគ្នា ឯង។ ទីបំផុត នៃជម្លោះ ខ្មែរតែងខាតបង់ និងបោះផលប្រយោជន៍ឲ្យប្រទេសជិតខាងជាបង្អែករបស់ខ្លួនជានិច្ច ជា តឹកតាងទឹកដីមហានគររបស់ខ្មែរ ដ៏ល្វឹងល្វើយ ត្រូវបានរួមតូចជាបន្តបន្ទាប់។

ទោះបីខ្មែរបានបន្សល់ប្រវត្តិសាស្រ្ត ដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងណាក្តី តែអ្នកនយោបាយខ្មែរនាប៉ុន្មានទសវត្សរ៍ចុង ក្រោយនេះ នៅតែបណ្តោយខ្លួន និងប្រកាន់យកទស្សនៈបរទេសនិយម យកធ្វើជាបង្អែក ដើម្បីបម្រើ និងសម្រេច នូវមហិច្ឆតានយោបាយរបស់ខ្លួនដដែល។ ជាលទ្ធផលរបស់អ្នកនិយមបរទេសនេះ ពួកគេ ក៏មិនខុសពីបណ្តាអ្នក ដឹកនាំខ្មែរនាសម័យដើមនោះដែរ ត្រូវបរទេសធ្វើឲ្យប្រទេសជាតិអន្តរាយ ឈឺចិត្តរហូតបង់ជីវិត និង ត្រូវរត់ចោល ស្រុកក៏មាន។

ទឡ្ហីកម្មប្រវត្តិសាស្រ្ត ដ៏ជាក់ច្បាស់មិនទាន់រលុបបាត់នៅឡើយ គឺវិបត្តិ នៃជម្លោះផ្ទៃក្នុងរបស់ខ្មែរក្នុងទសវត្សរ៍ឆ្នាំ ៧០ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ និង លោកសេនាប្រមុខ លន់ នល់ ដែលសុទ្ធតែជាអ្នកអាម៉េរិកនិយម ទីបំផុត ត្រូវអាម៉េរិក បោះបង់កណ្តាលភ្នក់ភ្លើងសង្រ្គាមបន្សល់ការឈឺចាប់មិនអាចគណនា។ អនុប្រធានគណបក្សសង្រ្គោះ ជាតិ លោក កឹម សុខា ដែលជាអ្នកអាម៉េរិកនិយម ក៏បានប្រកាសបង្ហាញការខកចិត្តរបស់ខ្លួនផងដែរ ជាមួយសម្ព័ន្ធ មិត្តអាម៉េរិក មិនព្រមជួយខ្លួនក្នុងយុទ្ធនាការតវ៉ាទាម ទារផ្លាស់ប្តូររាជរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន កើតចេញពីការបោះឆ្នោតកាលពីឆ្នាំ២០១៣ កន្លងទៅនេះ។

លោក កឹម សុខា គឺជាអ្នកនយោបាយមួយរូប ដែលបានប្រកាសបង្ហាញការខកចិត្តជាមួយមហាអំណាចអាម៉េរិក បន្ទាប់ពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ។ ការខកចិត្តមិនកើតមានឡើយ ប្រសិនបើលោក កឹម សុខា មិនភ្លេចព្រះ រាជបណ្តាំ ព្រះអង្គម្ចាស់ សិរតីមតៈ «ខ្ញុំមានកំហុស តែមួយប៉ុណ្ណោះ គឺជឿជាក់លើ ឯកឧត្ដម ដែលជាជនជាតិអា ម៉េរិក»។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ជាអ្នកនយោបាយជាន់ខ្ពស់មួយរូប នៃ របបសាធារណរដ្ឋខ្មែរ ដែលមានសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធជាមួយអាម៉េរិក បន្ទាប់ពីធ្វើរដ្ឋប្រហារទម្លាក់ សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ នៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ១៩៧០។

ទោះបីរបបសាធារណរដ្ឋខ្មែរ បានបង្ហាញការគាំទ្រក្លាងក្លាដល់របបនយោបាយរបស់អាម៉េរិក នៅតំបន់អាស៊ីយ៉ាង ណាក្តី តែទីបំផុតមហាអំណាចអាម៉េរិក នៅតែដាច់ចិត្តបោះបង់ចោលរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ សិរីមតៈ ឲ្យរលាយរលត់ក្នុងកណ្តាប់ដៃកងទ័ពបដិវត្តន៍របស់ខ្មែរក្រហមដដែល។

យោងតាមសៀវភៅ ឯកសារប្រវត្ដិសាស្ដ្រ ក្រោមចំណងជើងថា «សង្គ្រាមអាម៉េរិក នៅកម្ពុជា លន់ នល់ និង ខ្មែរ ក្រហម ១៩៧០-១៩៧៥» និពន្ធដោយ នួន សុធិមន្ដ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧០ ពោលមុន ពេលទ័ពខ្មែរក្រហមវាយដណ្តើមគ្រប់គ្រងរាជធានីភ្នំពេញ តែ៥ថ្ងៃនោះ វាជាពេលវេលាមួយ ដែលកងទ័ពរបស់សា ធារណរដ្ឋខ្មែរ កំពុងជាប់ដៃប្រយុទ្ធខ្លាំងក្លាជាមួយកងទ័ពរបស់ខ្មែរក្រហម ដើម្បីការពាររដ្ឋធានីភ្នំពេញ។ អំឡុង នៃ ការប្រយុទ្ធនេះ របបសាធារណរដ្ឋខ្មែរ ពិតជាត្រូវការជំនួយជាចាំបាច់បំផុតពីសម្ព័ន្ធមិត្តអាម៉េរិក ដើម្បីស្រោចស្រង់ ជីវិតរដ្ឋាភិបាលរបស់ខ្លួន តែផ្ទុយទៅវិញ សារដែលរដ្ឋាភិបាលសាធារណរដ្ឋទទួលបានពី ឯកអគ្គរដ្ឋទូតសហរដ្ឋអា ម៉េរិក ប្រចាំនៅភ្នំពេញ លោក ហ្សន កាន់ធីឌីន នោះ គឺមិនមែនជាជំនួយស្រោចស្រង់ អ្វីទាំងអស់ តែជំនួសដោយ ការអញ្ជើញមន្រ្តីរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ឲ្យរត់ឡើងយន្តហោះបោះបង់ការប្រយុទ្ធ រត់ទៅជ្រកកោនលើទឹកអា ម៉េរិកទៅវិញ។

សារលិខិតចុងក្រោយពីសម្ព័ន្ធមិត្ត ដែលខ្លួនធ្លាប់ផ្ញើវាសនាដ៏មុតមាំបំផុតនេះ បានធ្វើឲ្យមេដឹកនាំជាន់ខ្ពស់របបសា ធារណរដ្ឋខ្មែរ ព្រះអង្គម្ចាស់ សិរីមតៈ ឈឺចិត្តស្អិតទ្រូងមិនតិចនោះឡើយ ហើយព្រះអង្គបានបញ្ជាក់ថា វាជាកំហុស មួយ ដែលព្រះអង្គជាលើអាម៉េរិក។ ព្រះអង្គម្ចាស់ សិរីមតៈ បានបដិសេធការអញ្ជើញ ហើយបានផ្ញើព្រះរាជសារតប លោក ហ្សន កាន់ធីឌីន វិញថា «ជូនចំពោះឯកឧត្ដម និង មិត្ដភក្ដិជាទីស្រឡាញ់ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងស្មោះ ស្ម័គ្រ ចំពោះសារលិខិត ក្នុងការស្នើអញ្ជើញនាំខ្ញុំ ទៅកាន់ប្រទេសឯកឧត្ដម ដែល ពោរពេញដោយសេរីភាព។ ប៉ុន្ដែ គួរឱ្យសោកស្ដាយ ខ្ញុំមិនអាចចាកចេញពីប្រទេសនេះ ក្នុងស្ថានភាពកំសាកបែប នេះទេ។ សម្រាប់រូបឯកឧត្ដម និង ជាពិសេសប្រទេសមហាអំណាចរបស់ឯកឧត្ដម ខ្ញុំមិនដែលជឿក្នុងមួយនាទីណា ដែលឯកឧត្ដមមានគំនិតបោះបង់ ប្រជាជនមួយជ្រើសរើសយកសេរីភាពឡើយ។ ឯកឧត្ដម បានបដិសេធមិន ផ្ដល់ការគាំពារដល់ពួកគេ ហើយយើង ក៏មិនអាចធ្វើអ្វីបានដែរចំពោះរឿងនេះ។ ឯកឧត្ដមបានចាកចោលពួកយើង ហើយខ្ញុំសូមឱ្យឯកឧត្ដម និង ប្រទេស របស់ឯកឧត្ដម រស់នៅដោយសេចក្ដីសុខ។ ប៉ុន្ដែឯកឧត្ដម ត្រូវចងចាំថា ខ្ញុំសុខចិត្ដស្លាប់នៅទីនេះ នៅក្នុងប្រទេស ដែលខ្ញុំស្រឡាញ់ វាជារឿងអាក្រក់ណាស់ ព្រោះយើងត្រូវ កើតនិងស្លាប់ ថ្ងៃណាមួយចៀសមិនរួច។ ខ្ញុំមានកំហុស តែមួយប៉ុណ្ណោះ គឺជឿជាក់លើ ឯកឧត្ដម ដែលជាជនជាតិអាម៉ែរិក»។

របបសាធារណរដ្ឋខ្មែរ ដែលកើតឡើងដោយកណ្តាប់អាម៉េរិក ទីបំផុតត្រូវបានបញ្ចប់ទៅវិញ ក្រោមកណ្តាប់ដៃរបស់ អាម៉េរិកផងដែរ បន្ទាប់ពីមានអាយុកាលប្រមាណជា ៥ឆ្នាំនោះ។

សម្រាប់លោក កឹម សុខា ជាអ្នកនយោបាយក្នុងយុគសម័យថ្មីនេះ ក៏ត្រូវបានគេដឹងថា ជាអ្នកនយោបាយអាម៉េរិក និមយដ៏ខ្លាំងក្លាម្នាក់ផងដែរ។ ចំណងទំនាក់ទំនងរវាងលោក កឹម សុខា ជាមួយអាម៉េរិក មិនមែនទើបកើតមាននា ពេលបច្ចុប្បន្ននេះឡើយ ពោលគឺកើតមានតាំងពីរូបលោកចាប់ផ្តើមបង្កើតអង្គការសិទ្ធិមនុស្សនាឆ្នាំ២០០២ មក ម្ល៉េះ ដែលអង្គការមួយនេះ ទទួលបានជំនួយទ្រទ្រង់បំផុតពីសហរដ្ឋអាម៉េរិក។

ក្នុងជំនួបជាមួយសកម្មជនគណបក្សសង្រ្គោះជាតិនៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ លោក កឹម សុខា បានប្រកាសបង្ហាញពីសម្ព័ន្ធភាពរវាងរូបលោក ជាមួយអាម៉េរិក ហើយក៏ជាថ្ងៃ ដែលលោកប្រកាសការ ខកចិត្តជាមួយអាម៉េរិកផងដែរ។  

លោកបានប្រកាសប្រាប់សកម្មជនរបស់ខ្លួនលើទឹកដីអាម៉េរិកថា ក្នុងអំឡុងពេលរូបលោកធ្វើយុទ្ធនាការតវ៉ាទាម ទារផ្លាស់ប្តូររាជរដ្ឋាភិបាលកម្ពុជា នាអំឡុងចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នោះ អាម៉េរិក មិនបានគាំទ្រពេញទំ ហឹងឡើយ ពោលតែងហាមឃាត់ការដង្ហែក្បួនតាមដងផ្លូវ និង ឲ្យចូលតុអង្គុយចរចា។

លោក កឹម សុខា បានបញ្ជាក់ប្រាប់សកម្មជនរបស់ខ្លួនថា «បើយើងខ្ញុំសម្រេចចិត្តធ្វើការតស៊ូតទៅទៀត ខ្មែរហូរ ឈាមកាន់តែច្រើនទៅទៀត ហើយយើងអត់ទាន់មានបង្អែកអីច្បាស់លាស់ទេ។ សូម្បីតែរដ្ឋាភិបាលអាម៉េរិក នៅ ពេលយើងធ្វើបាតុកម្មថ្ងៃណា ក៏សូមឲ្យពួកយើងខ្ញុំ កុំដើរតាមផ្លូវអីចឹងទៀត ក្រែងលោមានអំពើហិង្សា ចង់តែឲ្យយើងខ្ញុំចូលទៅជជែកគ្នាទេ។ យើងខ្ញុំសូមបញ្ជាក់ជូនបងប្អូនខ្លះ ដែលមិនយល់ការពិត។ យើងដឹងអ្វីដែលយើងធ្វើបាន និងអ្វីដែលយើងធ្វើមិនបាន។ បើសិនពួកយើងខ្ញុំ ធ្វើបន្តតទៅទៀត នោះខ្មែរនឹងហូរឈាម ហើយគ្មាននរ ណា មកជួយស្រោចស្រង់យើងទេ។ ខ្មែរហូរឈាមប៉ុន្មានដងហើយ? គ្មាននរណា មកជួយស្រោចស្រង់យើងទៀតទេ។ បងប្អូនខ្មែរយើងហូរឈាមប៉ុន្មានដងហើយ? ហើយគេទៅជួយ ជួយបានអី? ជួយគ្រាន់តែលើកដៃយើងឲ្យក្រោកឈរវិញនឹង!។ ប្រទេសមហាអំណាច គេគិតផលប្រយោជន៍គេធំជាងប្រយោជន៍យើង។ គេប្រើពាក្យប្រជា ធិបតេយ្យ សិទ្ធិមនុស្សមែន តែបើប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស កន្លែងនឹង បានប្រយោជន៍របស់គេ គឺគេលូកដៃខ្លាំងតែម្តង។ តែបើប្រជាធិបតេយ្យ កន្លែងនឹង សិទ្ធិមនុស្ស កន្លែងនឹង មិនបានប្រយោជន៍ដល់គេទេ គឺគេគ្រាន់តែនិយាយដែរ ថ្លែងការណ៍ដែរ គេធ្វើការគាបសង្កត់ដែរ ប៉ុន្តែមិនដល់កម្រិតទេ»។

លោក កឹម សុខា ក៏បានប្រកាសបង្ហាញមហិច្ឆតាធ្វើការផ្លាស់ប្តូររាជរដ្ឋាភិបាលស្របច្បាប់នាពេលបច្ចុប្បន្នផងដែរ តែមិនអាចធ្វើទៅរួច ព្រោះតែគ្មានបង្អែកច្បាស់លាស់។ នេះជាការប្រកាសបង្ហាញនូវមហិច្ឆតានយោបាយ ដ៏គ្រោះ ថ្នាក់បំផុតសម្រាប់ប្រជាជាតិខ្មែរ វាជាសំណាងណាស់ ដែលអាម៉េរិក មិនលូកដៃជ្រៅក្នុងរឿងផ្ទៃក្នុងរបស់ខ្មែរ និង មិនសម្រេចចិត្តគាំទ្រគណបក្សប្រឆាំង ដូចគាំទ្រមេដឹកនាំរបបសាធារណរដ្ឋខ្មែរកាលពីទសវត្សរ៍ឆ្នាំ៧០ បើមិនដូ ច្នោះ ខ្មែរអាចនឹងធ្លាក់ចូលវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ។

ទោះបីជាយ៉ាងណាប្រក្រតីភាព នៃឆាកនយោបាយរបស់កម្ពុជា បាននិងវិលត្រឡប់មករកប្រក្រតីភាពវិញ និង កំពុងធ្វើដំណើរលើផ្លូវមួយល្អប្រសើរ ដែលគណបក្សនយោបាយទាំងពីរបង្កើតឲ្យវប្បធម៌សន្ទនា ដែលជាការសន្ទ នារវាងខ្មែរ និង ខ្មែរ គ្នាឯង។ គេរំពឹងថា លោក កឹម សុខា និងបក្សប្រឆាំងរបស់លោក នឹងពិចារណាឡើងវិញ លើនយោបាយបរទេសនិយម ជាពិសេសសហរដ្ឋម៉េរិក ដែលរូបលោកធ្លាប់មានទំនាក់ទំនង និងបានចាត់ទុកថា ជាបង្អែកដ៏រឹងមាំតាំងពីដើមរៀងមកនោះ។

ការធ្វើនយោបាយ ដោយផ្តេកផ្តួលលើបរទេសទាំងស្រុងវាមិនប្រាកដថា ជួយឲ្យទទួលបានជោគជ័យទាំងស្រុង នោះឡើយ ផ្ទុយទៅវិញវាអាចនាំមកនូវគ្រោះមហន្តរាយធ្ងន់ធ្ងរសម្រាប់ប្រជាជន និងប្រទេសជាតិ ដូចលោកអនុប្រ ធានគណបក្សប្រឆាំង បានបញ្ជាក់ខាងដើមស្រាប់ហើយថា ប្រទេសមហាអំណាចគេមើល ឃើញប្រយោជន៍គេធំ ជាងប្រយោជន៍យើង បើគ្មានប្រយោជន៍ គឺគេមិនធ្វើនោះឡើយ។ វាគួរតែដល់ពេល ដែលភ្ញាក់រលឹកហើយសម្រាប់ លោក កឹម សុខា ប្រសិនបើនៅតែចិញ្ចឹមចិត្តអាម៉េរិកនិយម សុំកុំភ្លេចបណ្តាំទឹកភ្នែករបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ។

សរុបជារួមមកស្លាកស្នាមប្រវត្តិសាស្រ្តតាំងពីរយុគសម័យដើម និងប្រវត្តិសាស្រ្តនាថ្មីៗនេះ វាសុទ្ធតែជាមេរៀនគ្រប់ គ្រាន់សម្រាប់អ្នកនយោបាយគ្រប់និន្នាការយកមកសិក្សា ធ្វើជាពិសោធន៍ និងធ្វើជាម៉ែត្រក្រិតក្នុងការធ្វើនយោបាយ និងការស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ ជាពិសេសមុននឹងធ្វើការសម្រេចចិត្តស្វែងរកអន្តរាគមន៍ណាមួយបរ ទេស។ ការពឹងផ្អែកបរទេសមិនសុទ្ធតែអាក្រក់ និងខ្មៅងងឹតនោះទេ តែត្រូវប្រាកដថា ការពឹងផ្អែកនោះ សម្រាប់ ប្រយោជន៍ជាតិ ហើយចៀសវាងឲ្យបានការពឹងផ្អែកលើបរទេស ដើម្បីប្រយោជន៍របស់មនុស្សមួយក្រុម ហើយធ្វើ ឲ្យបាត់បង់ប្រយោជន៍ជាតិទាំងមូលនោះ៕

បញ្ជូនខ្លួន ជនសង្ស័យ ៥នាក់ ទៅស្នងការខេត្ត ពីបទលួច មានស្ថាន ទម្ងន់ទោស

$
0
0

បាត់ដំបង៖ កម្លាំងនគរបាលស្រុកកំរៀង បានចាប់បញ្ជូនខ្លួនជនសង្ស័យ ៥នាក់ ទៅស្នងការខេត្ត នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ពីបទលួចមានស្ថាន ទម្ងន់ទោស បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពនាំគ្នា បុកទម្លាយទ្វារផ្ទះជនរងគ្រោះ ភ្ជង់យកលុយអស់មួយចំនួន កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៤ ខែមីនា នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងកន្លងទៅ។

លោក ស្រី វុឌ្ឍី អធិការរងនគរបាលស្រុកកំរៀង បានឲ្យដឹងថា កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៤ ខែមីនា នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង មានជនសង្ស័យ ចំនួន៥នាក់ ប្រដាប់ដោយអាវុធ ដាវ កាំបិត បាននាំគ្នាធ្វើសកម្មភាព សម្រុកទម្លុះទ្វារទាំងមុខ និងខាងក្រោយ ពេលបានហើយ ពួកគេបានយកដាវ កាំបិតភ្ជង់ម្ចាស់ផ្ទះ យកលុយពីក្នុងកែបម៉ូតូ អស់ចំនួន១៧.០០០បាត និងប្រាក់ដុល្លារ ៥០០ដុល្លារ បន្ទាប់ពីយកហើយ បាននាំគ្នារត់គេចខ្លួនបាត់។

បន្ទាប់កើតហេតុហើយ ជនរងគ្រោះបានប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ បន្ទាប់បានទទួលពាក្យ បណ្តឹង ហើយសមត្ថកិច្ចនគរបាលស្រុក បានធ្វើការស្រាវជ្រាវ ឈានដល់កំណត់មុខសញ្ញាបាន ព្រមទាំងឃាត់ខ្លួនបានជាបន្តបន្ទាប់ នាំយកមកសាកសួរ។ ជនសង្ស័យទាំង៥នាក់មាន៖ ទី១ ឈ្មោះ យ៉ា ជាង ភេទប្រុស អាយុ២៨ឆ្នាំ ទី២ ឈ្មោះ ឃុន ឌី ភេទប្រុស អាយុ២៧ឆ្នាំ ទី៣ ឈ្មោះ ជា ចាន់កូ ភេទប្រុស អាយុ៤៣ឆ្នាំ ទី៤ ឈ្មោះ សេង ប៊ុថៃ ភេទប្រុស អាយុ ២៩ឆ្នាំ និងទី៥ ឈ្មោះ ទាវ ផល្លី ហៅ ប៊ិប ភេទប្រុស អាយុ៣២ឆ្នាំ ទាំង៥នាក់នេះ រស់នៅក្នុងឃុំបឹងរាំង ស្រុកកំរៀង។ ចំណែកជនរងគ្រោះមានឈ្មោះ ឈុន ហ៊ាង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។

ជនសង្ស័យទាំងអស់ បានឆ្លើយសារភាពថា បក្ខពួកខ្លួនពិតជាបាននាំគ្នា ធ្វើសកម្មភាពយកអាវុធ ភ្ជង់ម្ចាស់ផ្ទះ យកទ្រព្យសម្បត្តិលុយកាក់ បានមួយចំនួន ពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការនគរបាលខេត្ត ដើម្បីបញ្ជូនបន្តទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕

Photo by DAP-News

លោក ផៃ ស៊ីផាន ឆ្លើយតបទៅ និងសេចក្ដីប្រកាសព័ត៌មាន CNRP «ចលនាកម្លាំង មហាជន ទទួលបរាជ័យ និងខុសច្បាប់»

$
0
0

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃទីស្តីការគណៈរដ្ឋមន្រ្តី បាន ឆ្លើយតបទៅ នឹង សេចក្តីថ្លែងការណ៍ របស់គណបក្ស សង្គ្រោះជាតិ ស្តីអំពី «ចលនាកម្លាំង មហាជន ទទួលបរាជ័យ និងខុសច្បាប់» ជាអ្វីដែលលោក លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ បានលើកឡើងនូវការនិយាយរបស់ខ្លួន ចង់ឲ្យមានការផ្លាស់ប្តូរ។

តាមរយះការការបង្ហោះ នៅលើបណ្តាញទំនាក់ទំនង Facebook នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥នេះ លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះ « ដូរៗៗៗ ជាឧទានស័ព្ទ និងប្រើកម្លាំង មហាហាជន ជាចលនាផ្លាស់ប្តូរ បន្ទាប់ពីលទ្ធផល នៃការបោះឆ្នោត គឺជាសកម្មភាព មិនស្ថិតនៅក្នុង របបលទ្ធិប្រជាធិបតេយ្យ និងខុសច្បាប់ រីឯឆន្ទៈមហាជន ដែលកើតចេញពីលទ្ធផល នៃការបោះឆ្នោត គឺត្រូវតែគោរពនិងការពារ» ឧទានស័ព្ទ និងចលនាកម្លាំងមហាជននេះ ប្រជាពលរដ្ឋខ្មែរមន្រ្តី កាទូតប្រចាំនៅក្នុង ព្រះរាជាណាចក្រកម្ពុជា បានឭបានឃើញ គឺជាព្រឹត្តិការណ៍ ចម្លែកមួយមិនដែលមាន នៅក្នុងប្រទេសកម្ពុជា លើកលែងតែនៅមជ្ឈឹមបូព៌ា»។

អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី បានបន្តទៀតថា «យើងទាំងអស់គ្នា យល់និងដឹងថា លទ្ធិប្រជាធិបតេយ្យ គឺជាការគាំទ្រអោយមាន ពហុបក្សដែលបង្ក និងបង្កើតអោយមានគណបក្ស ដែលមានអាសនៈភាគតិច និងភាគច្រើន នៅក្នុងសភា (គណបក្សកាន់អំណាច និងគណបក្សប្រឆាំង) ហើយអ្វីដែលគេមានបន្ថែមពីនេះ ទៀតនោះ គឺសិទ្ធិនៃឆន្ទៈមិនយល់ស្រប ។ ក៏ប៉ុន្តែអ្វីៗទាំងអស់នោះ គឺស្ថិតនៅក្នុងដែនអំណាច នៃច្បាប់ឆន្ទៈប្រជាពលរដ្ឋ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ក្រោយពេលបោះឆ្នោត ដែលពុំមានឋិតនៅក្រោមអំណាច ឬសម្ពាធនៃកម្លាំងមហាជន ឬកិច្ចណែនាំរបស់អង្គការ ឬស្ថាប័នអន្តរជាតិណាមួយ ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជា សច្ចាប្រណិធាន របស់អ្នកតំណាងរាស្រ្ត។ អ្វីដែលជាបំណង នៃការប្រើប្រាស់ពាក្យដូចនេះ គឺជាកិច្ចរំដោះជាតិសង្រ្គោះជាតិ លើកឡើងនៅមុនពេលបោះឆ្នោត ដែលជាទឡ្ហីករ ឃោសនា ក៏ប៉ុន្តែអ្វីជាសកម្មភាព រវាងពាក្យ និងចលនា គឺជាការគៀងគរកម្លាំង មហាជនប្រឆាំង និងឆន្ទៈមហាជនដែលជាលទ្ធផលនៃការបោះឆ្នោត ។

ដើម្បីផ្លាស់ប្ដូរជាមួយ និងពាក្យញុះញង់បង្កអោយមាន ចលនាកម្លាំងមហាជន ដូចការលើកឡើងថា៖ «ចូលរួម មហាបាតុកម្មមួយដ៏ធំ ក្នុងប្រវត្តសាស្រ្ត....ឲ្យ ញ័រផែនដី...ដើម្បីរំដោះប្រទេសជាតិ យើង...ឲ្យទាល់តែបាន...បួនប្រាំឆ្នាំទៀតជាតិយើង រលាយហើយដូចច្នេះយើង អត់សុខចិត្តទេ ត្រៀមខ្លួនទាំងអស់គ្នា សង្រ្គោះជាតិយើង អោយទាល់តែបាន...» (លើកឡើងក្នុង ខែសីហា២០១៣ នៅបណ្ដាខេត្តជិតរាជធានីភ្នំពេញ ក្រោយពេលបោះឆ្នោត)។

នៅក្នុងខែសីហានេះដ៏ដែល គឺបន្ទាប់ពីការបោះឆ្នោត ហើយដែរសារជាតិ នៃការអំពាវនាវបានប្រើប្រាស់ ជាទឡ្ហីករក្នុង ការជម្រុញអោយមាន ការផ្លាស់ប្តូរតាមចលនាកម្លាំង មហាជនទៅកាន់ស្រទាប់កង ប្រដាប់អាវុធដោយលើកឡើងថា (...បងប្អូនកូនក្មួយពលទាហាន ប៉ូលីស និងកងកម្លាំងប្រដាប់អាវុធ ទាំងអស់កំពុង ទន្ទឹងរង់ចាំរដ្ឋាភិបាលថ្មី ដែលនិង ផ្ដល់ប្រាក់ខែជូន យ៉ាងតិចមួយលាន រៀល(១.០០០.០០០.០០៛) ក្នុងមួយខែ...ហើយរស់នៅ ជាមួយរដ្ឋា ភិបាល ថ្មី...ដូចនេះ នៅពេលនេះជាឱកាសមាស របស់បងប្អូនក្នុងការរួមគ្នា ក្រោកឡើងជាមួយ ប្រជាពលរដ្ឋយើង និងជាមួយ យុវជនសង្គ្រោះជាតិ របស់យើងដើម្បីទាមទារ អោយមានការផ្លាស់ប្ដូរឆ្ពោះ ទៅរកការបង្កើតរដ្ឋាភិបាលថ្មី ក្នុងឆ្នាំ២០១៣ នេះ អោយទាល់តែបាន។ នេះគឺជាសម្រង់ពាក្យសម្ដី របស់ថ្នាក់ដឹកនាំសង្រ្គោះជាតិ ក្នុងការប្រើប្រាស់កម្លាំង មហាជនដើម្បីផ្លាស់ប្ដូររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត និងស្របច្បាប់ ។ ចលនានេះគឺផ្ទុយ ពីការគោរពឆន្ទៈ មហាជននិងនីតិវិធីនៃការផ្លាស់ប្ដូរ អំណាចតាមបែបបទ ដែលបានចែងនៅក្នុងច្បាប់ និងរដ្ឋធម្មនុញ្ញនោះឡើយ ។

សកម្មភាពរួមជាមួយទឡ្ហីករញុះញង់អោយមាន ចលនាកម្លាំងមហាជនដើម្បី ផ្លាស់ប្ដូរនេះគឺឆ្លើយតបទៅនិងអ្វី ដែលបានចែងជាឯកសារ ចលនា និងយុទ្ធសាស្រ្តបដិវត្តន៍ ចលនាកម្លាំងមហាជន ក្នុងការធ្វើបដិវត្តន៍ពណ៌ឬផ្កា ដែលបានអនុវត្តនៅប្រទេសក្រៅ ជាពិសេសនៅ អ៊ុយក្រែន និងវេននុយសេឡា ជាដើមនោះ ពុំទាន់បាននិយាយ ដល់អង្គការ ក្រៅរដ្ឋាភិបាលក្នុងស្រុក និងក្រៅស្រុកស្របជាមួយ និងវិទ្យុអាស៊ីសេរី ដែលគេប្រតិកម្មនិងរៀបចំកម្មវិធី ជាប្រព័ន្ធក្នុងការចូលរួម បំផុសញុះញង់បង្កើត អោយមានចលនាកម្លាំង មហាជននេះ ។

លោកបានបញ្ជាក់ទៀតថា ការមិនពេញចិត្តនាំការវិវត្ត ការផ្លាស់ប្ដូរអនុលោម ទៅតាមនីតិវិធីច្បាប់ និងសេរីភាពតាម ឆន្ទៈភាគច្រើនហេតុ ដូចនេះទើប ឯ.ឧ កឹម សុខា សារភាពចំពោះមុខប្រជាពលរដ្ឋខ្មែរ-អាមេរិកកាំង និងឆ្លើយដាក់មហាអំណាច ដែលមិនបានជួយគាំទ្រ អោយសម្រេចបាន។ នេះក៏អាចចាត់ទុកថា ជាយុទ្ធសាស្រ្តថ្មីនៃការចាប់ផ្ដើមជ្រុង «រណសិរ្សថ្មីមួយទៀត» ប្រឆាំងនិងអ្វីដែលជាកិច្ចព្រមព្រៀង នយោបាយថ្មីៗនេះ ជាមួយនិងការសម្រេច អនុម័តច្បាប់បោះឆ្នោតថ្មី ដែលយើងទទួលបានប្រតិកម្មពី បក្សពួកនិងបក្សសម្ព័ន្ធ របស់គេដែលសម្តែងការបារម្ភ ឬមិនពេញចិត្តក្នុងកិច្ចធានា និងគោរពឆន្ទៈមហាជន ។

ចំណុចមួយទៀត ដែលអនុប្រធានរដ្ឋសភារូបនេះ កំពុងស្វែងរកបក្សពួកបរទេស ប្រឆាំងនិផលប្រយោជន៍ខ្មែរ តើអាចចាត់ទុកជាជនអ្វីដែរ? លោកគួរតែផ្ចង់ស្មារតីលើក ស្ទួយឆន្ទៈប្រជាពលរដ្ឋជា ជាងការគៀងគរកម្លាំង មហាជនមកផ្ដួលរំលំ ឬបំបាត់លទ្ធផល ដែលកើតចេញពីឆន្ទៈប្រសើរជាង៕

ពិធីប្រគល់ និងទទួលសមិទ្ធិផល គម្រោងបំពាក់ បរិក្ខារសុវត្ថិភាព ចរាចរណ៍ នៅលើ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤៨

$
0
0

កំពត៖ ពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់រង្វង់មូល នៃផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤៨ បានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិទ្វីរខាងជើង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត។

ពិធីនេះចូលរួម ក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោក ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកគីម វ៉ុនជីន ឯកអគ្គរដ្ឋទូត
នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងមានការចូលរួមពលោក អភិបាលខេត្តខូយ ឃុនហ៊ួរ, ក្រុមប្រតិភូអមដំណើរ បណ្តាមន្ត្រីទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ(កូយកា) មន្ត្រីរាជការ ជុំវិញខេត្ត ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបផងដែរ។

កំណត់ហេតុ នៃកិច្ចពិភាក្សាសម្រាប់គម្រោង ខាងលើនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កូយកា) និងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជួយខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជា សម្រាប់ការកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤៨ ដោយការបង្កើតវិធានការសុវត្ថិភាពចរាចរណ៍សម្រាប់ផ្លូវ និងផ្តល់ការគាំទ្រឲ្យប្រសើរឡើង នូវសម្ភារបរិក្ខារ
សុវត្ថិភាពចរាចរណ៍។ លើសពីនេះទៅទៀត វាមានគោលបំណង ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ដោយអនុវត្តនូវគោលការណ៍ អនុវត្តដ៏ល្អបំផុត នៃគម្រោងការកែលម្អ សុវត្ថិភាពចរាចរណ៍ នៅលើផ្លូវផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។

លោកត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកក៏បានអំពាវនាវ និងរំលឹកទៅដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរតាមដងផ្លូវនេះ និងផ្លូវនានា ជាពិសេសក្នុងឱកាស បុណ្យចូលឆ្នាំព្រពៃណីជាតិ ដែលនឹងមកដល់ នៅពេលខាងមុខដ៏ខ្លីនេះ សូមប្រុងប្រយ័ត្នខ្ពស់ ពិនិត្យលើលក្ខណៈ បច្ចេកទេសយានយន្តមុនចេញដំណើរ ពេលធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងកុមារអាយុចាប់ពី៣ឆ្នាំឡើងទៅ និងអ្នករួមដំណើរជាមួយ ពេលធ្វើដំណើរតាមរថយន្ត ក៏ត្រូវពាក់ខ្សែក្រវាត់ សុវត្ថិភាព ទាំងអ្នកនៅខាងមុខ និងអ្នកនៅខាងក្រោយ កុំបើកបរហួសល្បឿនកំណត់ ត្រូវចេះយោគយល់ អធ្យាស្រ័យគ្នា ក្នុងការបើកបរ ពិសេសកុំប្រជែងដោយប្រថុយប្រថាន និងកុំដឹកលើសទម្ងន់កម្រិតកំណត់ ដែលនាំឲ្យផ្លូវ ស្ពាន ដែលយើងខិតខំសម្រេច បានរួចរាល់ទាំងនេះ រងការខូចខាតទៅវិញយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យរាំងស្ទះចរាចរណ៍ដឹកជញ្ជូន និងរដ្ឋត្រូវខាតបង់ ថវិការច្រើន សម្រាប់ការជួសជុល ថែទាំ នាំឲ្យបាត់បង់ចំណែកខ្លះនៃការអភិវឌ្ឍ លើវិស័យផ្សេងៗទៀត៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


មន្ត្រីរដ្ឋបាល ព្រៃឈើ ថ្នាក់កណ្តាល ចុះបង្ក្រាប រថយន្តខ្នាតយក្ស ដឹកឈើ ចំនួន២គ្រឿង នៅស្រុកស្នួល

$
0
0

ខេត្តក្រចេះ៖ រថយន្តយីឌុប ខ្នាតយក្សចំនួន ២គ្រឿង ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ ថ្នាក់កណ្តាល សហការជាមួយ រដ្ឋបាលព្រៃឈើ សង្កាត់ឃ្សឹម ឃាត់ស្ទាក់ ចាប់បាននៅចំណុច ស្ពានព្រែកឆ្លូង ស្ថិតក្នុងភូមិ ឃុំ ឃ្សឹម ស្រុក ស្នួល ខេត្តក្រចេះ កាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៥ សង្ស័យ គ្មានឯកសារគ្រប់គ្រាន់។

យោងតាម មន្ត្រីរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា ក្រោយពីមានការសង្ស័យ រថយន្តទាំង ២គ្រឿងនោះ បានលួចផ្ទុកឈើ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ទើបកម្លាំងជំនាញ រដ្ឋបាលព្រៃឈើថ្នាក់កណ្តាល បានចុះមកធ្វើការឃាត់ ដើម្បីត្រួតពិនិត្យ និងឆែកឆេរ ព្រមទាំងនាំយករថយន្តខ្នាតយក្សទាំងនោះ ទៅកាន់សង្កាត់រដ្ឋបាលព្រៃឈើ ឃ្សឹម។

ប្រភពដដែលបានបន្តឱ្យដឹងថា ក្រោយពីធ្វើការឆែកឆេរ និងសួរនាំ អ្នកបើកបររថយន្តទាំង២គ្រឿងនោះ រួចមកកម្លាំងជំនាញ រដ្ឋបាលព្រៃឈើ ក៏បានធ្វើការឃាត់ខ្លួន អ្នកបើករថយន្តនិងព្រូ ដើម្បីរង់ចាំមេការ ចេញមុខមកដោះស្រាយ ទៅតាមនីតិវិធីរបស់រដ្ឋបាលព្រៃឈើ។

បើតាមមន្ត្រីរដ្ឋបាលព្រៃឈើ សង្កាត់ឃ្សឹម បានបន្ថែមថា ម្ចាស់ឈើ និងរថយន្តត្រូវបានគេស្គាល់ឈ្មោះថា លោក សាន ចយ គឺជាមេការដ៏មានឥទ្ធិពល ក្នុងការដឹកឈើ លោតឆ័ត្រខុសច្បាប់ ដុះស្លែយូរណាស់មកហើយ ។

ប្រភពពីប្រជាពលរដ្ឋបានសង្ឃឹមថា ជំនាញរដ្ឋបាលព្រៃឈើ បន្តការរឹតបន្តឹងបង្ក្រាប ជាបន្តបន្ទាប់ ដូចភ្លៀងរលឹម និងមិនមានការស៊ីសំណែន ធ្វើជាមិនដឹងមិនឮ នៅពេលមានរថយន្តក្រុមហ៊ុនផ្សេងៗ ដឹកឈើជារៀងរាល់ថ្ងៃ ឆ្លងកាត់ខាងមុខរដ្ឋបាលព្រៃឈើ ដែលខ្លួនកំពុងគ្រប់គ្រង៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

នគរបាលឆ្មក់ចូល បង្ក្រាបទីតាំង ហាងអ៊ីនធឺណេត សង្ស័យបង្កប់ល្បែងភ្នាល់បាល់

$
0
0

ភ្នំពេញ ៖ កម្លាំងនគរបាល សន្ដិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងនគរបាល ការិយាល័យ សន្តិសុខផ្ទៃ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ សហការជាមួយ នគរបាលមូលដ្ឋានផ្សារដើមថ្កូវ ដឹកនាំដោយតំណាងអយ្យការ បានចុះឆែកឆេរ ផ្ទះបើកហេ្គមអ៊ីនធើណេត២៤ម៉ោង យីហោ «២៤ម៉ោង៨៥៥ណេត» សង្ស័យភ្នាល់ល្បែងខុសច្បាប់ ស្ថិតនៅក្នុងផ្ទះលេខ៦៣២ ក្រុមទី៣៨ ភូមិ៦ តាមបណ្ដោយ ផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលវេលាម៉ោង ៤៖១០នាទីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥។

មន្រ្តីនគរបាល សន្តិសុខផ្ទៃក្នុង រាជធានីភ្នំពេញ និងនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្នុងប្រតិបត្តិការ ខាងលើនេះ កម្លាំងសមត្ថកិច្ចបាន ដកហូតកុំព្យូទ័រ ១២គ្រឿង និងបុគ្គលិកនារីម្នាក់ និងភ្ញៀវ ២នាក់ជាប្រុស។

ក្រោយការឃាត់ខ្លួន និងដកហូតវត្ថុតាងទាំងនេះ សមត្ថកិច្ចបាននាំយកទៅ រក្សាទុក នៅនាយកដ្ឋាន សន្តិសុខផ្ទៃក្នុង ដើម្បីចាត់ការបន្តទៀត៕

ភាពស្នាលស្និទ្ធ សម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ក្នុងក្រសែភ្នែកពលរដ្ឋខ្មែរ

$
0
0

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាមួយ  លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និង ភរិយារបស់លោក លោកស្រី ជូឡុង សូមូរ៉ា នៅថ្ងៃនេះ បាន  បង្ហាញនូវរូបភាពជាច្រើនសន្លឹក រំលេចចេញនូវកិច្ចសំណេះសំណាលមួយ ដ៏ផ្អែមល្អែម និង ស្នាលសិទ្ធិ នាំឲ្យក្រ   សែភ្នែកប្រជាពលរដ្ឋខ្មែរពេញចិត្តពេញថ្លើមជាខ្លាំង។

ជំនួបបង្ហាញពីភាពស្នាលស្និទ្ធរវាងប្រមុខដឹកនាំបក្សកាន់អំណាច និង បក្សប្រឆាំង បានកើតមានឡើងក្នុងឱកាស   ដែលពួកលោក ចូលរួមប្រជុំវិសាមញ្ញរដ្ឋសភា ដើម្បីអនុម័តលើច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត   និងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥នេះ។

សម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ជាមេចរចាពីររូបក្នុងការបិទបញ្ចប់វិបត្តិនយោបាយក្រោយការ  បោះឆ្នោតជាតិអាណត្តិទី៥។ បន្ទាប់ពីកិច្ចចរចាវិបត្តិនយោបាយនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ជាបន្តបន្ទាប់  ប្រមុខដឹកនាំបក្សនយោបាយនៅកម្ពុជា ដែលមានការគាំទ្រច្រើនលើសលប់ទាំងពីររូបនេះ តែងបានបង្ហាញភាព   ស្និទ្ធស្នាលនិងគ្នា ហើយក៏បានបង្កើតឲ្យមានវប្បធម៌សន្ទនាជាមួយគ្នា ដើម្បីបញ្ចប់បញ្ហាផ្សេងៗផងដែរ។

លោក សម រង្ស៊ី ថ្ងៃនេះ បានថ្លែងប្រាប់អ្នកព័ត៌មានថា លោកនៅតែរក្សាគោលជំហរ នៃវប្បធម៌សន្ទនាជាធំដោយ   សន្តិភាព វប្បធម៌សន្ទនា វប្បធម៌សន្តិភាព គ្មានការគាបសង្កត់ គ្មានការគំរាមកំហែងចៀងវាងនូវអ្វីដែលក្តៅការ  សន្ទនាជាវប្បធម៌ប្រជាធិបតេយ្យ មូលដ្ឋានសច្ចៈធម៌ និងវប្បធម៌វឌ្ឍនភាព សម្រាប់ប្រទេសមានការអភិវឌ្ឍន៍និង  រីកចម្រើន។

ក្រសែភ្នែកសាធារណជនទូទៅជារឿយៗ រាល់រូបភាពស្នាលស្និទ្ធរវាងថ្នាក់ដឹកនាំបក្សកាន់អំណាច បក្សប្រឆាំង  ឬ ជាមួយបក្សនយោបាយផ្សេងៗទៀត តែងតែបង្ហាញការពេញចិត្តពេញថ្លើមជាខ្លាំង ព្រោះសាធារណជន និង ពលរដ្ឋខ្មែរឲ្យតម្លៃខ្ពស់ទៅលើភាពជាមិត្ត និង ភាពមិនមែនជាសត្រូវ របស់អ្នកកាន់ចង្កូតប្រទេសជាតិ។ ពួកគេ ក៏ ជឿជាក់ថា ការជជែកសន្ទនាដោយភាពផ្អែមល្ហែម ពិតជាផ្តល់លទ្ធភាពខ្ពស់រកបាននូវដំណោះស្រាយផ្សេងៗ ដោយប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ជាតិ និង ប្រជាជន។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋខ្មែរ និង សាធារណមតិ ទូទៅពួកគេតែងតែព្រួយបារម្ភពេលឮសំឡេង នៃវិវាទរបស់អ្នកនយោបាយម្តងៗ ព្រោះគេក៏ដឹងច្បាស់ដែរថា មិន ដែលមានលទ្ធផលល្អណាមួយ កើតចេញពីការខឹងក្រោធឡើយ លទ្ធផលកើតចេញពីការខឹងក្រោធ ប្រហែលជា ផ្តល់ត្រឹមនូវការខាតបង់តែប៉ុណ្ណោះ បើមិនតិច ក៏ច្រើនដែរ៕

រដ្ឋាករទឹក បំភ្លឺជុំវិញការប្រើ សារធាតុសំអាតទឹក មុនបញ្ចេញឲ្យប្រើប្រាស់

លោក នឹម ថូត និងប្រភូ នាំអំណោយ ចុះសួរសុខទុក្ខ កុមារា កុមារី ផ្ទុកមេរោគអេដស៍ នៅឃុំរកា

$
0
0

បាត់ដំបង៖ លោក នឹម ថូត រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ និងប្រភូអមដំណើរ បានសហការជាមួយ អង្គការអភិបឌ្ឍន៍កុមារកម្ពុជា អង្គការកម្មវិធីជួយកុមារអនាថានិងអភិវឌ្ឍន៍ និងអង្គការដៃគូផ្សេង ទៀត បាននាំអំណោយចុះសួរសុខទុក្ខ ដល់កុមារកុមារីផ្ទុកមេរោគអេដស៍ នៅឃុំរការ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ នៅសាលាឃុំរការ ស្រុកសង្កែ ខេត្តបាត់ដបង។

លោក នឹម ថូត មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសចុះសួរសុខទុក្ខនេះថា ក្នុងនាមក្រសួងសង្គមកិច្ច លោកបានដឹកនាំប្រតិភូ ដោយបានសហការជាមួយ អង្គការដៃគូក្រៅ រដ្ឋាភិបាលមួយចំនួន បាននាំអំណោយជាថវិកា សម្ភារសិក្សា នំចំណីចែកជូនកុមារា កុមារី ចំនួន៧៥នាក់ ដែលមានផ្ទុកមេរោគអេដស៍ ក្នុងឃុំរកា ស្រុកសង្កែ។ អំណោយទាំងនោះ ក្នុងម្នាក់ៗទទួលបាន ៧០.០០០រៀលនិងសម្ភារសិក្សា នំចំណីមួយចំនួនផង។

លោក នឹម ថូត បានបន្តថា អំណោយទាំងនេះ ថ្វីដ្បិតតែបានតិចតួចមែន តែក៏បានជួយរំលែកការលំបាក ក្នុងជីវភាពគ្រួសារបានមួយរយៈដែរ។ មិនតែប៉ុណ្ណោះ នៅតាមក្រសួង ស្ថាប័នរដ្ឋ អង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា តែងតែបាននាំអំណោយ ចុះមកសួរសុខទុក្ខ ជាបន្តបន្ទាប់រហូតមក នេះសបញ្ជាក់ឲ្យឃើញថា ក្រោមការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកតែងតែយកចិត្តទុកដាក់ អភិវិឌ្ឍន៍លើ វិស័យសុខាភិបាល សុខុមាលភាពទូទៅ ដល់ប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឲ្យកាន់តែប្រសើរឡើង នូវសុខភាពប្រជាជន ដែលជាមូលដ្ឋាន នៃការអភិវឌ្ឍន៍ ធនធានមនុស្ស និងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការផ្តល់សេវាសុខភិបាល ប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ និងមានចីរភាព ដល់ប្រជាជនទូទៅ ពិសេសប្រជាជនក្រីក្រងាយរងគ្រោះ និងប្រជាជននៅតាមជនបទ ដើម្បីពង្រឹងនិង ពង្រីកនូវប្រព័ន្ធសុខាភិបាល ឲ្យកាន់តែប្រសើរឡើង។

លោក នឹម ថូត បានបញ្ជាក់ទតៀតថា គោលដៅរបស់រាជរដ្ឋាភិបាល ជំរុញអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ លើកម្មវវិធីសំខាន់ៗរួមមាន៖ កម្មវិធីសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ អាហារូបត្ថម និង ការអប់រំសុខភាព រួមទាំងការចាក់វាក់សាំង ដើម្បីការពារជំងឺផ្សេងៗ គឺពិសេសទប់ស្កាត់ជំងឺអេដស៍ និងយកចិត្ត ទុកដាក់ពិនិត្យ និងព្យាបាលអ្នកជំងឺគ្រប់រូប ដោយគ្មានការរើសអើងឡើយ ព្រមទាំងបន្ត លើកកម្ពស់ការចូលរួម របស់សហគមន៍និងភាពជាដៃគូ រវាងវិស័យសាធារណៈ និងវិស័យឯកជនដើម្បី បង្កើនការវិនិយោគ ក្នុងវិស័យសុខាភិបាលផងដែរ។

លោកបានធ្វើការផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ លេងកីឡា លេបថ្នាំឲ្យបានទៀងទាត់ ដើម្បីរក្សាសុខភាពរស់នៅយូរអង្វែង ព្រោះជំងឺអេដស៍ មិនអាច ព្យាបាលជាមែន តែបើលេបថ្នាំទៀងទាត់ អាចរស់បានយូរ ជាងអ្នកញៀនគ្រឿងញៀនទៅទៀត ដូច្នេះសូមក្មួយៗកុំអស់សង្ឃឹម ព្រោះមន្រ្តី មណ្ឌលសុខភាព និង មន្ទីរពេទ្យខេត្ត និងស្ថាប័នរដ្ឋនានា បានយកចិត្តទុកដាក់ ជាពិសេសដោយមិន រើសអើងឡើយ។ លោកបានសន្យាទៀតថា លោកនឹងដឹកនាំប្រតិភូ និងសប្បុរសជន នានា ចុះមកសួរ សុខទុកជាបន្តទៀតផងដែរ។

នៅក្នុងឱកាសនោះដែរ លោកក៏បានផ្តល់ថវិកាចំនួន ២៥០.០០០រៀល ជូនដល់ក្រុមប្រឹក្សាឃុំរកា ទុកសម្រាប់ប្រើប្រាស់ ក្នុងកម្មវិធីប្រជុំនេះផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images