Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

នគរបាល ខេត្តកំពង់ចាម តាមបង្រ្កាប និងចាប់ចោរឆក់ទូរស័ព្ទដៃ៣នាក់ ក្រោយធ្វើសកម្មភាព រួចទៅលាក់ខ្លួន

0
0

កំពង់ចាម ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលក្រុងកំពង់ចាម ខេត្តកំពង់ចាម បានចេញអន្តរាគមន៍បង្រ្កាប និងធ្វើការស្រាវជ្រាវ រហូតមានការចាប់ខ្លួន ជនសង្ស័យ ៣នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ស្រ្តីម្នាក់ កាលពីវេលាម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិ៧ សង្កាត់ក្រុង កំពង់ចាម ព្រមទាំង ដកហូតម៉ូតូមួយគ្រឿង ដែលពួកគេជិះធ្វើសកម្មភាព។

យោងតាមប្រភពព័ត៌មាន ពីលោកវរសេនីយ៍ទោ ចាន់ ហោ អនុប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យទាំងបីនាក់ បានជិះម៉ូតូមួយគ្រឿង រួចហើយ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីម្នាក់ ធ្វើឲ្យមានការភ្ញាក់ផ្អើល ក្រោយពីស្ត្រីរងគ្រោះ ស្រែកឆោឡោ ក៏កម្លាំងល្បាត នៅក្បែរនោះចេញអន្តរាគមន៍ ដេញជាមួយជនរងគ្រោះ ធ្វើឲ្យពួកគេភ័យព្រលឹងចុងសក់ បើកម៉ូតូទៅបុកគូថរថយន្តដួល រួច ហើយ រត់គេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃទី១៨ ខែមីនាឆ្នាំ២០១៥។

លោក ចាន់ ហោ បានបញ្ជាក់ទៀតថា ក្រោយពីមានករណីខាងលើនេះកើតឡើង និងមានការបញ្ជាឲ្យធ្វើការ ស្រាវជ្រាវ តាមចាប់ឲ្យខាងតែបាន ពីសំណាក់ ស្នងការនគរបាលខេត្ត ទើបកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងនគរបាល មូលដ្ឋានក្រុងកំពង់ចាម បើកការស៊ើបអង្កេតនិងតាមដាន រហូតឃាត់ខ្លួន បានពួកគេទាំងបីនាក់ នៅវេលាម៉ោង ៨៖៥០នាទី ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅបន្ទប់ជួល ភូមិ៦ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

តាមមន្រ្តីនគរបាលរូបនេះ ជនសង្ស័យទី១ ឈ្មោះ ស្រស់ មីនា ភេទប្រុស អាយុ ១៨ឆ្នាំ , ទី២ ឈ្មោះ ផល គីនលុន ភេទប្រុស អាយុ ១៧ឆ្នាំ និងទី៣ ឈ្មោះ ហាក់ រស្មី ភេទប្រុស អាយុ ២១ឆ្នាំ ។ ក្រោយការចាប់ខ្លួន និងនៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើ សកម្មភាពឆក់ ទូរស័ព្ទដៃប្រាកដមែន នៅចំណុចកើតហេតុ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម បានបញ្ជាក់ថា ជនសង្ស័យទាំងនេះជាមុខសញ្ញាថ្មី ហើយមកធ្វើ សកម្មភាពលើ ទឹកដីក្រុងកំពង់ចាម តែត្រូវជាប់ខ្នោះ។ បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានឃុំខ្លួនជា បណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ដើម្បីរក្សាសន្តិសុខ និងទប់ស្កាត់បទល្មើសតាមមូលដ្ឋានជូនប្រជាពលរដ្ឋនោះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានដាក់ផែនការឲ្យនគរបាលជំនាញ ព្រហ្មទណ្ឌ និងនគរបាល តាមបណ្តាក្រុងស្រុក បង្កើនការចុះល្បាតជាប្រចាំទាំងយប់ទាំងថ្ងៃ ងាយស្រួលចេញ អន្តរាគមន៍ទាន់ពេលវេលា នៅពេលមានបទល្មើសអ្វីមួយកើតឡើង ដូចករណីខាងលើនេះ ៕


ជីវប្រវត្តិ First Lady សហរដ្ឋអាម៉េរិក Michelle Obama

0
0

អាមេរិក៖ លោកស្រី Michelle LaVaughn Robinson Obama កើតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៦៤ ជាអ្នក ជំនាញខាងច្បាប់ និង អ្នកនិពន្ធម្នាក់។ លោកស្រីជាភរិយារបស់លោក Barak Obama ជាប្រធានាធិបតីទី៤៤  របស់សហរដ្ឋអាម៉េរិក ដែលកំពុងកាន់អំណាចក្នុងពេលបច្ចុប្បន្ន។

ភរិយាមេដឹកនាំប្រទេសមហាអំណាចរូបនេះ ជាស្ត្រីជនជាតិអាហ្វ្រិកទីមួយ ដែលបានក្លាយជា First Lady របស់ សហរដ្ឋអាម៉េរិក។ Michelle បានធំពេញវ័យ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ នៅតំបន់ភាគខាងត្បូងទីក្រុង  Chicago ហើយបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Princeton និងសាលាច្បាប់ Harvard។

នៅពេលប្រឡូកក្នុងជីវិតការងារជាលើកដំបូង លោកស្រីបានធ្វើការនៅការិយាល័យច្បាប់ Sidley Austin ជា កន្លែងដែលលោកស្រីបានជួបជាមួយលោក អូបាម៉ា ជាលើកដំបូង។ ក្នុងនាមជា First Lady របស់សហរដ្ឋ អាម៉េរិក លោកស្រីបានក្លាយជាមនុស្សគំរូសម្រាប់ស្ត្រីទូទៅ ព្រមទាំងជាអ្នកប្រឹក្សាយោបល់ដ៏មានឥទ្ធិពលម្នាក់  ក្នុងការដោះស្រាយបញ្ហាផ្សេងៗ។

ម្តាយរបស់ Michelle ធ្លាប់ស៊ីឈ្មួលធ្វើការពេញម៉ោង ជាមេផ្ទះរហូតដល់ Michelle ចូលរៀននៅវិទ្យាល័យ។ ខ្សែស្រឡាយទាំងខាងម្តាយ និងខាងឪពុកជាច្រើនជំនាន់មុន របស់លោកស្រីសុទ្ធតែធ្លាប់ជាទាសករទាំងអស់។  ដោយឡែកជីដូនជីតាទាំងបួនរបស់លោកស្រី សុទ្ធតែមនុស្សកាត់ច្រើនជាតិសាសន៍ដូចគ្នា ដែលនេះបានឆ្លុះ បញ្ចាំងអំពីភាគស្មុគស្មាញ ផ្នែកជាតិសាសន៍នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាម៉េរិក។

កាលពីតូច Michelle រស់នៅក្នុងបន្ទប់ជួលមួយនៅជាន់ទីពីរនៃផ្ទះមួយខ្នង ដែលត្រូវជាផ្ទះសាច់ញាតិរបស់ លោកស្រីផ្ទាល់ នៅទីក្រុង Chicago។ ទោះបីជាគ្មានលំនៅដ្ឋានផ្ទាល់ខ្លួនក្តី តែលោកស្រីចាត់ទុកថា វាជាលំនៅ ដ្ឋានដ៏កក់ក្តៅ ដោយមានម្តាយជាស្ត្រីមេផ្ទះ និងឪពុកចេញទៅធ្វើការនៅខាងក្រៅ។ លោក Craig ជាបងប្រុស ម្នាក់របស់លោកស្រី អតីតជាគ្រូបង្វឹកកីឡា baseball នៅក្នុងសកលវិទ្យាល័យ Oregon State និងសកលវិទ្យា ល័យ Brown។

ស្ថិតវ័យកុមារ Michelle បានចូលរៀននៅសាលា Whitney Young High School និងសាលា magnet high  school ដោយត្រូវចំណាយពេលបីម៉ោងដើម្បីធ្វើដំណើរទៅសាលា។ ក្រោយមកMichelle បានចូលសិក្សានៅ សកលវិទ្យាល័យ Princeton University ដូចបងប្រុស ហើយបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៨៥។ ក្នុងឆ្នាំ១៩៨៨  លោកស្រីបន្តយកថ្នាក់បណ្ឌិតផ្នែក Juris នៅសាលា Harvard Law School។

គ្រួសារ៖

លោកស្រីបានជួបជាមួយលោក អូបាម៉ាជាលើកដំបូង ក្នុងពេលពួកគេកំពុងធ្វើការនៅក្នុងការិយាល័យច្បាប់មួយ កន្លែងដែលមានឈ្មោះថា Sidley Austin។ នៅទីនោះលោកស្រីត្រូវបានតែងតាំងជាអ្នកជួយផ្តល់យោបល់ និង ណែនាំលោក អូបាម៉ាក្នុងនាមលោកជាបុគ្គលិកច្បាប់ម្នាក់។ ទំនាក់ទំនងរបស់អ្នកទាំងពីរ ចាប់ផ្តើមកើតឡើង  ហើយលោកបានធ្វើឲ្យMichelle រំភើបនឹងចាប់ផ្តើមចាប់អារម្មណ៍ លើលោកក្នុងកិច្ចប្រជុំមួយស្តីពី community  organization ។ អ្នកទាំងពីរចាប់ផ្តើមណាត់ជួបគ្នាជាលើកដំបូង ដោយការមើលខ្សែរភាពយន្ត Do the Right  Thing ហើយបានរៀបការនៅក្នុងខែតុលា ឆ្នាំ១៩៩២ ព្រមទាំងមានកូនស្រីពីរនាក់គឺកញ្ញា Malia Ann កើតឆ្នាំ ១៩៩៨ និងកញ្ញា Natasha កើតឆ្នាំ២០០១។

បន្ទាប់ពីលោក អូបាម៉ា ជាប់ឆ្នោតជាសមាជិកសភាគ្រួសារនេះ នៅតែបន្តរស់នៅទីក្រុង Chicago ដោយមិនបាន ផ្លាស់មករស់នៅទីក្រុង វ៉ាស៊ីនតោន D.C ឡើយ។ ក្នុងពេលលោកអូបាម៉ា ឃោសនាបោះឆ្នោតក្នុងឆ្នាំ២០០៨  លោកស្រីប្តេជ្ញាចិត្តថា អ្នកទាំងពីរនឹងសម្រាកនៅខាងក្រៅ ត្រឹមតែម្តងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ហើយចំណាយ ពេលឃោសនា ត្រឹមតែពីរថ្ងៃក្នុងមួយសប្តាហ៍ ដោយវិលត្រលប់មកលំនៅដ្ឋានវិញភ្លាមៗ បន្ទាប់ពីបញ្ចប់ការងារ  ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់កូនស្រីជាទីស្រឡាញ់ទាំងពីរ។

ក្រោយមក ទំនាក់ទំនងរបស់ Michelle និង Obama ប្រៀបបាននឹងជំនោរ និងលំនាចទឹក ព្រោះវាត្រូវការ ច្របាច់បញ្ជូលគ្នារវាងជីវិតគ្រួសារ និងនយោបាយ ដែលបង្កឲ្យមានការអាក់អន់ចិត្តជាច្រើនកើតឡើង ទាក់ទិន នឹងការបែងចែកពេលវេលាមិនបានគ្រប់គ្រាន់។

កត្តានេះជំរុញឲ្យលោកអូបាម៉ា សរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា The Audacity of Hope:  Thoughts on Reclaiming the American Dream វាពណ៌នាអំពីជីវិតរបស់លោក ដែលតែងតែជួបបញ្ហាការ អស់កម្លំាង មានសម្ពាធការមានពេលវេលាតិចតួច សម្រាប់ការសន្ទនាជាមួយភរិយា និងការបាត់បង់ភាពផ្អែម ល្ហែមជាដើម។ បើទោះបីមមាញឹកជាមួយមានកាតព្វកិច្ចជាច្រើនក្តី ពួកគេនៅតែបន្តចំណាយពេលជួបគ្នា តាម ពេលវេលាដែលបាន កំណត់ទុក និងមើលថែកូនបានយ៉ាងល្អ។ ជាក់ស្តែងអ្នកទាំងពីរបានយកលោកស្រី  Marian Robinson ដែលត្រូវជាម្តាយរបស់លោកស្រី Michelle មករស់នៅសេតវិមាន ដើម្បីមើលថែកូនស្រី ទាំងពីរ។

ការងារ៖

បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាច្បាប់ លោកស្រីបានធ្វើការនៅស្ថាប័នច្បាប់ Sidley Austin ដែលមាន ការិយាល័យស្ថិតនៅទីក្រុងChicago។ នៅក្នុងឆ្នាំ១៩៩១ លោកស្រី បានកាន់ដំណែងមុខងារសាធារណៈ នៅ ក្នុងទីក្រុង Chicago ក្នុងនាមជាជំនួយការរបស់មេធាវី និងជាជំនួយការមន្ត្រីផ្នែកគម្រោង និងការអភិវឌ្ឍន៍។ ក្នុង ឆ្នាំ១៩៩៣ លោកស្រី បានក្លាយជាប្រធានប្រតិបត្តិនៅអង្គការសម្ព័ន្ធសាធារណៈ ដែលជាអង្គការមិនស្វែងរក ប្រាក់ចំណូល ជួយជម្រុញយុវជនចូលរួមធ្វើការនៅក្នុងសង្គម។

លោកស្រីបានធ្វើការនៅទីនោះរយៈពេលជិតបួនឆ្នាំ ព្រមទាំងបានផ្តើមគំនិតបង្កើតមូលនីធី (Foundraising)  សម្រាប់អង្គការ ដែលសកម្មភាពស្វែងរកមូលនីធិនេះបានបន្តរហូតដល់រយៈពេល១២ឆ្នាំ បន្ទាប់ពីលោកស្រី ឈប់ធ្វើការងារនៅទីនោះ។ ក្នុងឆ្នាំ១៩៩៦ លោកស្រីបានធ្វើជាព្រឹទ្ធបុរសនៃសកលវិទ្យាល័យ Chicago ដោយ នៅទីនោះ លោកស្រីបានអភិវឌ្ឍន៍ឲ្យមានជា មជ្ឈមណ្ឌលសេវាកម្មសហគមន៍សម្រាប់សកលវិទ្យាល័យ។ នៅ ក្នុងឆ្នាំ២០០២ លោកស្រីចាប់ផ្តើមធ្វើការសម្រាប់មន្ទីរពេទ្យ Chicago ដោយដំបូងលោកស្រីកាន់ដំណែងជា ប្រធានប្រតិបត្តិសម្រាប់កិច្ចការសហគមន៍ និងក្រោយមកក្នុងខែឧសភា ឆ្នាំ២០០៥ លោកស្រីបានធ្វើជាអនុ ប្រធានផ្នែកសហគមន៍ និងកិច្ចការទំនាក់ទំនងវិញម្តង។ លោកស្រីនៅតែបន្តកិច្ចការរហូតដល់ការធ្វើ យុទ្ធនា ឃោសនាបោះឆ្នោតលើកទីមួយ របស់លោកអូបាម៉ា ប៉ុន្តែក្នុងពេលនោះ លោកស្រីបានផ្លាស់មកធ្វើការក្រៅម៉ោង វិញម្តង ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់កូនស្រីទាំងពីរ និងជួយការងាររបស់ស្វាមី ក្នុងពេលលោកឈរ ឈ្មោះបោះឆ្នោត។

យោងតាមរបាយការណ៍កាលពីឆ្នាំ២០០៦ បានបង្ហាញថា លោកស្រីបានទទួលប្រាក់ខែចំនួន ២៧៣.៦១៨ ដុល្លារអាម៉េរិក ពីសកលវិទ្យាល័យនៃមន្ទីរពេទ្យ Chicago ខណៈដែលស្វាមីរបស់លោកស្រីទទួលបានប្រាក់ខែ ត្រឹមតែ ១៥៧.០៨២ដុល្លារប៉ុណ្ណោះ ពីសភាសហរដ្ឋអាម៉េរិក។ ការពិតទៅលោកស្រីទទួលបានប្រាក់ខែសរុប រហូតដល់៩៩១.២៩៦ដុល្លារអាម៉េរិក ដោយក្នុងនោះ ប្រាក់ចំនួន ៥១.២០០ដុល្លារ ជាប្រាក់ខែក្នុងនាមជា ប្រធាន TreeHouse Foods និងការធ្វើវិនិយោគទុនផ្សេងៗ។

ជីវិតជា First Lady របស់សហរដ្ឋអាម៉េរិក៖

បន្ទាប់ពីក្លាយជា First Lady របស់សហរដ្ឋអាម៉េរិកក្នុងរយៈពេលប៉ុន្មានខែដំបូង លោកស្រីបានធ្វើទស្សនកិច្ចនៅជំរុំ ស្នាក់នៅរបស់អ្នកគ្មានទីជម្រក និងsoup kitchens ជាកន្លែងផ្តល់អាហារដោយ ឥតគិតថ្លៃសម្រាប់អ្នកទី ទាល់ក្រ។ លោកស្រីក៏ធ្លាប់ធ្វើជាដំណាងរបស់សាលា និងជួយឧបត្ថម្ភដល់សេវាកម្មសាធារណៈផងដែរ។ ដោយ ឡែកនៅសេតវិមានវិញ លោកស្រីបានធ្វើជាម្ចាស់ផ្ទះសម្រាប់ទទួលភ្ញៀវមួយចំនួន ជាក់ស្តែងដូចជាការទទួល ណាត់ជួបជាមួយ អ្នកជំនាញច្បាប់ស្តីពីសិទ្ធិស្រ្តីជាដើម ដើម្បីសម្តែងការអបអរចំពោះ ភាពជោគជ័យរហូតឈាន ដល់ការអនុមត័ច្បាប់នេះ។ អ្នកវិភាគមួយចំនួនយល់ស្របចំពោះ សកម្មភាពរបស់ Michelle ក្នុងការលូកដៃនៅ ក្នុងផ្លូវច្បាប់ ខណៈដែលមួយចំនួនទៀតលើកឡើងថា លោកស្រីមិនគួរធ្វើខ្លួនឲ្យពាក់ព័ន្ធនឹ ងរឿងនយោបាយ ច្រើនពេកនោះទេ។

យោងតាមការលើកឡើងរបស់អ្នកតំណាង លោកស្រី Michelle បានឲ្យដឹងថា First Lady រូបនេះមានបំណង ចង់ជួបជាមួយ គ្រប់មន្ត្រីជាន់ខ្ពស់គ្រប់រូបរបស់សហរដ្ឋអាម៉េរិក ដើម្បីបានស្គាល់ពួកគេកាន់តែច្បាស់។

កិច្ចការសំខាន់ៗផ្សេងទៀតរបស់ Michelle ក្នុងនាមជាភរិយារបស់ប្រធានាធិបតី មានដូចជាធ្វើជាតំណាងឲ្យ ក្រុមគ្រួសារយោធាទាំងអស់ ជួយស្ត្រីដែលមានការងារធ្វើ ដើម្បីឲ្យចេះបែងចែកពេលវេលាសម្រាប់ការងារ និង គ្រួសារប្រកបដោយតុល្យភាព ជួយជម្រុញវិស័យសេវាកម្មរដ្ឋ វិស័យសិល្បៈ និងការអប់រំជាដើម។ លោកស្រី ថែមទាំងចូលរួម ឧបត្ថម្ភគាំទ្រក្រុមគ្រួសារយោធា និងស្វាមីភរិយាដែលជាប់បេសកកម្មទ័ព ព្រមទាំងបង្កើនភាព ជិតស្និតជាមួយគ្រួសារយោធាផងដែរ។ យោងតាមការលើកឡើងរបស់ ជំនួយការលោកស្រី បានឲ្យដឹងថា  រឿងរ៉ាវនៃការពលីកម្មរបស់គ្រួសារយោធា ធ្លាប់ធ្វើឲ្យលោកស្រីស្រក់ទឹកភ្នែកថែមទៀតផង។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅនេះ អត្ថបទមួយដែលមានចំណងជើងថា Politico ដែលសរសេរដោយ  Michelle Cottle ដែលបានសរសេរចោទប្រកាន់លោកស្រីថាជា "feminist nightmare" ដែលមិនបានប្រើ ប្រាស់តួនាទី និងការអប់រំរបស់ខ្លួនដើម្បីជួយដោះស្រាយបញ្ហា ស្រ្តី។ ការផ្សព្វផ្សាយអត្ថបទនេះ បានបង្កើតជា ការរិះគន់ភ្លាមៗតែម្តង ទៅលើលោក Michelle នៅក្នុងឆាកនយោបាយ។ អ្នកនិពន្ធរូបនេះក៏បានដកស្រង់សំដី របស់លោកស្រីLinda Hirshman ដែលបានរិះគន់ទៅលើ ភាពហ៊ឺហា ទាន់សម័យ និងសកម្មភាពផ្សេងៗទៀត របស់លោកស្រី ។

ដោយឡែកសម្រាប់អ្នកគាំទ្រទៅលើស្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា លោកស្រី Michelle ជាមនុស្សតែ ម្នាក់គត់នៅក្នុងរដ្ឋាភិបាល ដែលបានចូលរួមជួយដោះស្រាយបញ្ហា «ជំងឺធាត់លើសទម្ងន់» តាមរយៈការបង្កើន ទម្លាប់បរិភោគអាហារ ដែលផ្តល់ផលល្អសម្រាប់សុខភាព និងជាផ្នែកមួយនៃការដោះស្រាយវិបត្តិនៃសុខភាពសា ធារណៈ។

ក្រៅពីកិច្ចការក្នុងប្រទេស លោកស្រី ក៏បានបំពេញកិច្ចការក្រៅប្រទេសច្រើនផងដែរ។ ជាក់ស្តែងកាលពីខែមីនា  ឆ្នាំ២០១៤កន្លងទៅនេះ Michelle បានសរសេរនៅក្នុងគេហទំព័រនៃសេតវិមានថា លោកស្រី កូនស្រីទាំងពីរ  ព្រមទាំងម្តាយ នឹងធ្វើដំណើរទៅប្រទេស ចិន ដើម្បីជួបជាមួយលោកស្រីPeng Liyuan ភរិយាលោក Xi  Jinping ប្រធានាធិបតីចិន រួមជាមួយការធ្វើទស្សនកិច្ចនៅតំបន់វប្បធម៌ ប្រវត្តិសាស្ត្រ ក៏ដូចជាសកលវិទ្យាល័យ  និងសាលារៀនផ្សេងៗផងដែរ។

មិនតែប៉ុណ្ណោះ កាលពីខែឧសភា ឆ្នាំ២០១៤កន្លងទៅនេះ លោកស្រី ក៏បានចូលរួមក្នុងយុទ្ធនាការ ដើម្បីរំដោះ ក្មេងស្រីសិស្សសាលា ដែលត្រូវបានគេចាប់ជម្រិត នៅក្នុងប្រទេសនីហ្សេរីយ៉ាផងដែរ។ ដោយឡែកក្នុងពេលឆា ប់ៗខាងមុខនេះ Michelle នឹងបំពេញទស្សនកិច្ចនៅក្នុងទីក្រុង តូក្យូប្រទេសជប៉ុនចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី ២០  ខែមីនា ព្រមទាំងបំពេញទស្សនកិច្ចជាលើកដំបូង និងជាប្រវតិ្តសាស្ត្រនៅក្នុងប្រទេស កម្ពុជាពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ ខែមីនាខាងមុខនេះផងដែរ៕

កូរ៉េខាងជើង រិះគន់កូរ៉េ ខាងត្បូង និងអាម៉េរិក ជុំវិញគម្រោង ពង្រាយប្រព័ន្ធ មីស៊ីល ការពារនៅ ឧបទ្វីបកូរ៉េ

0
0

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរបស់ប្រទេស កូរ៉េខាងជើង បានផ្សាយនៅថ្ងៃព្រហស្បតិ៍ ដោយបានរិះគន់ ចំពោះគម្រោង នៃការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលការពារ កម្រិតខ្ពស់ នៅឧបទ្វីបកូរ៉េ។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាមសារព័ត៌មាន KCNA របស់កូរ៉េខាងជើង ផ្សាយថា សហរដ្ឋអាម៉េរិក បានបញ្ជូនប្រព័ន្ធមីស៊ីលការពារ (THAAD) មកក្នុងទឹកដីកូរ៉េខាងត្បូង គឺក្នុងគោលបំណងពង្រឹងឥទ្ធិពលរបស់រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន នៅតំបន់ អាស៊ីប៉ាស៊ីហ្វិក។

ចាក់សាំងរួចបើកឡានរត់គេចមិនឱ្យលុយ ម្ចាស់ស្ថានីយសាំង ថតរូបបង្ហោះលើ Facebook ទុកជាការព្រមាន

0
0

ភ្នំពេញ៖ ម្ចាស់ដេប៉ូស្ថានីយសាំងតេឡាមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួន អំពាវនាវឱ្យម្ចាស់រថយន្ត Highlander ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Y-1560 ចូលខ្លួនដោះស្រាយជាបន្ទាន់ ក្រោយពេលដែលម្ចាស់រថយន្តនេះ ចាក់សាំងហើយមិនឱ្យលុយ រួចបើករថយន្តគេចខ្លួនទៅបាត់។

តាមការរៀបរាប់របស់ម្ចាស់ដេប៉ូតេលាខាងលើ នៅលើគណនី Facebook មួយ ឈ្មោះ «Chiang Pq» បានឱ្យដឹងថា កាលពីព្រឹកម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ មានបុរសខ្មែរស្លៀកពាក់ខោខូវបយ ពាក់អាវយឺតខៀវ សាក់លើដៃស្តាំ បានបើករថយន្តហាយលែនឌើ ខាងលើ មកចាក់សាំងនៅក្នុងស្ថានីយរបស់ខ្លួន ប៉ុន្តែបន្ទាប់ពីចាក់រួច ជនខាងលើបានឡើងរថយន្តបើកទៅបាត់ ដោយមិនឱ្យលុយ ។ ករណីនេះ ម្ចាស់ដេប៉ូតេឡាខាងលើ បានយករូបថតចេញពីកាមេរាសុវត្ថិភាព ហើយបង្ហោះនៅលើ Facebook ទុកជាការព្រមាន។

ម្ចាស់ដេប៉ូតេឡា បានប្រកាសថា «បើបងប្អូនបានស្គាល់ យើងខ្ញុំនឹងជូនថវិកា លើកទឹកចិត្តចំនួន ៤០ដុល្លារ ស្មើនឹងចំនួន ដែលជននេះបានចាក់ប្រេង (មិនឱ្យលុយ) កាលពីព្រឹកមិញ» ។ ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចទាក់ទង សុំការបកស្រាយពីម្ចាស់រថយន្ត Highlander ខាងលើនេះ បាននៅឡើយទេ៕

ចាប់ឈើ ២រថយន្ដយីឌុប របស់ឈ្មួញ សាន ចយ មេការឧកញ៉ា លឹម ប៊ុណ្ណា ខណៈ១៤រថយន្ដ ទៅបាត់

0
0

ក្រចេះ ៖ រថយន្ដយីឌុប ដឹកឈើលេខ១ ចំនួន២គ្រឿង ដែលគេអះអាងថា ជារបស់ ឈ្មួញ សាន ចយ និងជាមេការរបស់ឧកញ៉ា លឹម ប៊ុណ្ណា ដឹកចេញពីខេត្ដស្ទឹងត្រែងឆ្លង កាត់ខេត្ដក្រចេះនាំយកទៅលក់ នៅប្រទេស វៀតណាម ចេញតាមច្រកទន្លេចាម ត្រូវបាន កម្លាំងមេព្រៃថ្នាក់កណ្ដាល សហការជាមួយ មេព្រៃខេត្ដក្រចេះស្ទាក់ឃាត់ត្រួតពិនិត្យ នៅចំណុចស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម ស្ថិតក្នុង ស្រុកស្នួលខេត្ដ ក្រចេះកាលពីវេលា ម៉ោង១០ ៖ ៣០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ។

បើតាមមន្ដ្រីរដ្ឋបាលព្រៃឈើ ចំណាត់ការ ឃាត់រថយន្ដយីឌុប ដឹកឈើរបស់ឈ្មួញឈ្មោះ សាន ចយ នេះ គឺដោយសង្ស័យថា រថយន្ដ ដឹកឈើនេះ គ្មានច្បាប់ និងឯកសារត្រឹមត្រូវ ទើបឃាត់ធ្វើការត្រួត ពិនិត្យ។

មន្ដ្រីសមត្ថកិច្ចមួយរូបបានបង្ហើបឱ្យដឹង ថា តាមពិតនៅយប់ថ្ងៃទី១៨ ខែមីនា រថយន្ដ យីឌុបរបស់ឈ្មួញ ឈ្មោះ សាន ចយ មេការ ឧកញ៉ា លឹម ប៊ុណ្ណា ដែលដេញថ្លៃបានធ្វើការ ឈូសឆាយស្ដារបាតអាង វារីអគ្គិសនី សេសាន ក្រោម២ នៅខេត្ដស្ទឹងត្រែងនោះមិនមែនមាន តែ២គ្រឿងនោះទេ ទាំងអស់មាន ១៦គ្រឿង ដោយរថយន្ដដឹកឈើ១៤គ្រឿង សុទ្ធតែមាន ច្បាប់។ ប៉ុន្ដែគេថា ច្បាប់ដឹកក្នុង១រថយន្ដៗ មានតែ១៨ម៉ែត្រគូប តែពេលដឹកគេដាក់ រហូតដល់ជាង៣០ម៉ែត្រគូប ឯណោះ ជា ប្រភេទឈើលេខ១ សុក្រំម (ឈើឡាំង)។ ប៉ុន្ដែឈើ២រថយន្ដដែលមេព្រៃឃាត់ខាងលើ ទំនងជាឈើអត់ច្បាប់ ឈ្មួញ សាន ចយ ដឹក បន្លំជាមួយឈើមានច្បាប់របស់ក្រុមហ៊ុន លឹម ប៊ុណ្ណា ហើយ ទើបបានជាមេព្រៃឃាត់ ត្រួតពិនិត្យបែបនេះ។

ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា បច្ចុប្បន្នបាតអាងវារីអគ្គិសនីសេសានក្រោម២ ដែលក្រុមហ៊ុនឧកញ៉ា លឹម ប៊ុណ្ណា បាន សិទ្ធិ ម៉ៅការសំអាត គឺវាអស់ឈើប្រណីត ឈើលេខ១ អស់ទៅហើយ តែឈ្មួញ សាន ចយ បានបោះលុយឱ្យប្រជាពលរដ្ឋចូលព្រៃ នៅ ក្នុងដែនអភិរក្សដែនជក្រសត្វព្រៃ និង ក្នុងតំបន់ព្រៃ សហគមន៍ កាប់ដឹកយកមកលក់ឱ្យខ្លួនស្ដុកទុកនៅក្នុងតំបន់ស្ដារបាតអាង រួច ហើយឃុបឃិតគ្នាជាមួយ មេព្រៃ និង សមត្ថកិច្ចផ្សេងៗទៀតធ្វើច្បាប់ជាឈើស្ដារ បាតអាងដឹកចេញយកទៅលក់នៅស្រុកយួន ដោយ បច្ចុប្បន្នដឹកចេញតាមច្រក ទន្លេចាម ក្នុងស្រុកមេម៉ត់ ខេត្ដត្បូងឃ្មុំ ដោយឈើភាគ ច្រើនដឹកសុទ្ធ តែលើសច្បាប់អនុញ្ញាតជាង ពាក់កណ្ដាល ហើយពេលទៅដល់ទឹកដីខេត្ដ ត្បូងឃ្មុំមានមន្ដ្រីនគរបាល ការពារព្រំដែន នៅចំណុចក្ដុលម្នាក់ឈ្មោះ ហេង ឆុន ជាអ្នក រត់ការបន្ដ។

គេថា បើចង់បង្ក្រាបបទល្មើសឈើរបស់ ឈ្មោះ សាន ចយ មេការឧកញ៉ា លឹម ប៊ុណ្ណា បាន គឺមានតែ មន្ដ្រីទៅពីក្រសួងតែប៉ុណ្ណោះ៕

នគរបាល ខេត្ដត្បូងឃ្មុំ តាមចាប់ស្ដ្រីម្នាក់ ពាក់ព័ន្ធ អំពើឃាតកម្ម នៅស្រុកពញាក្រែក

0
0

-សមត្ថកិច្ចកំពុង តាមចាប់បុរស ជាប្ដីដែល កំពុងរត់គេចខ្លួន

ត្បូងឃ្មុំ ៖ ក្រោយពីការ បើកស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់ តាមជំនាញរបស់ខ្លួន ទីបំផុតកម្លាំង នគរបាលជំនាញ ព្រហ្មទណ្ឌ និងនគរបាល មូលដ្ឋានរបស់ ស្រុកពញាក្រែកបាន តាមចាប់ខ្លួនស្ដ្រីម្នាក់ ដែលពាក់ព័ន្ធទៅ នឹងអំពើឃាតកម្ម សម្លាប់ស្ដ្រីរងគ្រោះ កាលពី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥កន្លងទៅ ស្ថិតនៅភូមិគគីរ ឃុំកក់ ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ ។

ស្ដ្រីសង្ស័យ រូបនេះ បានរួមជាមួយប្ដីរបស់ខ្លួន ដែលកំពុងរត់គេចនោះ បានសម្លាប់ស្ដ្រី រងគ្រោះ ឈ្មោះ វិត វ៉ាន់ អាយុ៤០ឆ្នាំ រស់នៅភូមិកើតហេតុ រួចហើយយកសពទៅចងក ជាប់នឹង ឫសឈើមាត់អណ្ដូង ហើយបានវាយ ចៅប្រុស របស់ស្ដ្រីរងគ្រោះអាយុទើបតែ២ ឆ្នាំរហូត សន្លប់ទៀតផង ។

ស្នងការនគរបាល ខេត្ដត្បូងឃ្មុំ លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា ក្រោយពី ធ្វើការស្រាវជ្រាវរួចមក កម្លាំងសមត្ថកិច្ច របស់លោក បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជុំ គម ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិ គគីរ ឃុំកក់ ស្រុកពញាក្រែក ដែលពាក់ព័ន្ធ ទៅនឹងអំពើឃាតកម្ម សម្លាប់ស្ដ្រីរងគ្រោះ។

លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ទៀតថា ស្ដ្រីសង្ស័យរូបនេះ បានរួមគំនិតជា មួយប្ដីរបស់ខ្លួន សម្លាប់ស្ដ្រីរងគ្រោះ ព្រោះ តែរឿងគំនុំ រយៈពេលកន្លងមក ប៉ុន្ដែលោក ស្នងការមិនទាន់បានបញ្ជាក់ថា តើរឿងគំនុំ នោះយ៉ាង ដូចម្ដេចឡើយ ។

បើតាមលោកឧត្ដមសេនីយ៍ បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ច របស់លោក បាននឹងកំពុង តាមចាប់ខ្លួនបុរសជាប្ដី ដែលជាជនដៃដល់ សម្លាប់ស្ដ្រីរងគ្រោះ ហើយកំពុង រត់គេចខ្លួន។

បុរសជាប្ដីរូបនេះ ឈ្មោះវង់ ឆក អាយុ ២៤ឆ្នាំ បានវាយ និងយកខ្សែ នីឡុង ចងកស្ដ្រី រងគ្រោះ ហើយយកទៅទម្លាក់ក្នុងអណ្ដូង ចាស់រហូតស្លាប់តែម្ដង ។ បច្ចុប្បន្ន ជនសង្ស័យជាប្រពន្ធ ត្រូវបានឃុំ ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ដត្បូងឃ្មុំ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលា ការផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា សពស្ត្រីម្នាក់ ត្រូវបានក្រុមគ្រួសារ ប្រទះឃើញចងក នៅមាត់អណ្តូងទឹកក្រោយផ្ទះ ក្រោយពីមានកាផ្អើល ឆោឡោ ឃើញក្មេងប្រុសជាចៅស្ត្រីរងគ្រោះ ដេកសន្លប់នៅលើផ្ទះម្នាក់ឯង កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ នៅ ភូមិគគី ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប៉ុន្តែក្រោយពិនិត្យសព សមត្ថកិច្ចនគរបាលស្រុកពញាក្រែក បានឲ្យ ដឹងថា ស្ត្រីរងគ្រោះ គឺមានជនមិនស្គាល់មុខ បានវាយសម្លាប់ ហើយទើបអូសយកទៅចងក ជាក្រោយ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅវេលាម៉ោង ១០ទៅ១១យប់ ថ្ងៃទី៧ ខែមីនា មានប្រជាពលរដ្ឋ បានឮសូរ សម្លេងចៅប្រុស របស់ស្ត្រីរងគ្រោះ អាយុ ២ឆ្នាំ ស្រែកយំដែរ ប៉ុន្តែ គេស្មានថា ជីដូនវាយចៅ ។

លុះរហូត ដល់ម៉ោង ៩ ទៅ១០ ព្រឹកថ្ងៃទី៨ ខែមីនា ទើបជីតា ក្មេងប្រុសនោះ បានឡើង ទៅមើលលើផ្ទះឃើញ ចៅដេក សន្លប់ តែម្នាក់ឯង ទើប ផ្អើលឆោឡោ សង្ស័យថា ជីដូន វាយសម្លាប់ចៅប្រុសរួចរត់គេចខ្លួន ទើបនាំគ្នាដើររក ក៏ឃើញស្ត្រីរងគ្រោះ ចងក ជាប់ ឬសឈើមាត់អណ្តូង ទម្លាក់ខ្លួនក្នុងអណ្តូងចាស់ ទើបរាយការណ៍ជូន សមត្ថកិច្ចតែម្តង ។

ទាក់ទិនករណីនេះ អធិការនគរបាលស្រុកពញាក្រែក លោក ឱម មុន្នីវ៉ាន់ បានមានប្រសាសន៍ឲ្យដឹងថា ក្រោយការ ពិនិត្យសពស្ត្រីរងគ្រោះ ឈ្មោះវិត វ៉ាន់ ស្លាប់ដោយសារអំពើឃាតកម្ម ។

លោក អធិការបន្តថា ស្ត្រីរងគ្រោះ មានជនមិន ស្គាល់មុខ វាយបណ្តាលឲ្យស្លាប់ រួចហើយបានអូសយក ទៅចងកនឹងខ្សែនីឡុង ដាក់ចូលទៅក្នុងអណ្តូងចាស់ ចង ភ្ជាប់នឹងឬសឈើ មាត់អណ្តូងជម្រៅ ១,៤០ ម៉ែត្រ ។

ចំណែកចៅ ប្រុសអាយុ ២ឆ្នាំ ក៏ត្រូវជនដៃដល់ វាយសន្លប់ទុក ចោលនៅផ្ទះស្ត្រីរងគ្រោះផងដែរ ។ លោកអធិការ បានឲ្យដឹងទៀតថា ស្ត្រីរងគ្រោះជាស្ត្រីមេម៉ាយ មានកូន២នាក់ ចេញទៅធ្វើការនៅភ្នំពេញអស់ហើយ សព្វថ្ងៃនៅជាមួយចៅប្រុស អាយុ២ឆ្នាំម្នាក់៕

អាវុធហត្ថ បាញ់រថយន្ដ​ ដឹកស្រូវ ក្រោយ បើកគេច​ ពីកន្លែងថ្លឹង

0
0

ត្បូងឃ្មុំ ៖ កម្លាំងអាវុធហត្ថខេត្ដត្បូងឃ្មុំ និងខេត្ដព្រៃវែង បានសម្រេចបាញ់រថយន្ដ ដឹកស្រូវមួយគ្រឿង ដើម្បីឱ្យ អ្នកបើករថយន្ដឈប់ ដោះស្រាយ ក្រោយពីបើកគេចពីកន្លែងថ្លឹងរថយន្ដនៅ ចំណុចគីឡូម៉ែត្រលេខ៨៩ តាមបណ្ដោយផ្លូវ ជាតិលេខ១១ ក្នុងស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ខេត្ដត្បូងបានឱ្យដឹងថា ហេតុការណ៍បាញ់ ប្រហាររថយន្ដដឹកស្រូវ ធុនធំ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ បង្កឱ្យមានការ ភ្ញាក់ផ្អើល ដែលការបាញ់ប្រហារនេះមកពី អ្នកបើករថយន្ដដឹកស្រូវ មិនបានចូលថ្លឹង ទម្ងន់នៅកន្លែងជញ្ជីងចល័ត ហើូយថែមទាំង បើកគៀរថយន្ដស៊ីរ៉ែន របស់មន្ដ្រីអាវុធហត្ថ ទៀតផង ។

ប្រភពព័ត៌មានបានបន្ដថា មុនពេលកើត ហេតុ មានរថយន្ដយីឌុប ដឹកស្រូវមួយគ្រឿង ធ្វើដំណើរតាមផ្លូវជាតិលេខ១១ លុះមកដល់ ត្រង់គីឡូម៉ែត្រលេខ៨៩ មានជញ្ជីងចល័ត មួយនៅទីនោះប៉ុន្ដែ អ្នកបើករថយន្ដ មិនចូលថ្លឹងនៅ ពេលដែល មន្ដ្រីនៅកន្លែងជញ្ជីងថ្លឹង បញ្ចាំងពិលឱ្យចូល ។

សមត្ថកិច្ចបានបន្ដទៀតថា ក្រោយពីមិន ចូលថ្លឹងទម្ងន់ អ្នកបើករថយន្ដបានបន្ដល្បឿន ហើយពេលនោះ កម្លាំង អាវុធហត្ថ ដែលនៅប្រចាំការនិងមន្ដ្រីជញ្ជីងថ្លឹង បានបើករថយន្ដដេញតាម តែអ្នកបើករថយន្ដដឹកស្រូវ មិនឱ្យវ៉ា រហូតដល់រង្វង់មូល ស្វាយអន្ទរ ខេត្ដព្រៃវែង ថែមទាំងគៀរថយន្ដស៊ីរ៉ែន របស់មន្ដ្រីអាវុធហត្ថផងនោះ ទើប អាវុធហត្ថ បានសម្រេចបាញ់គំរាមទៅលើរថយន្ដ រហូតអ្នកបើកសុខចិត្ដឈប់ ហើយប្រគល់ខ្លួន ដើម្បីដោះស្រាយ ។

សេចក្ដីរាយការណ៍បានបន្ដទៀតថា ក្រោយពីឃាត់បានហើយ រថយន្ដយីឌុប ដឹកស្រូវខាងលើ ត្រូវបាន យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលនគរបាលស្រុកស្វាយអន្ទរ ចាត់ការបន្ដតាមផ្លូវច្បាប់ ។

សហគ្រិន ជាស្ត្រីរបស់ កម្ពុជា ៦រូប ឈ្នះពានរង្វាន់ សហគ្រិន ស្រ្តីឆ្នើមអាស៊ាន ឆ្នាំ២០១៥

0
0

ភ្នំពេញ៖ សហគ្រិនជាស្ត្រីល្បីៗ របស់កម្ពុជាចំនួន ៦រូប ទទួលពានរង្វាន់ ជាសហគ្រិនស្ត្រីឆ្នើម ក្នុងបំតប់អាស៊ាន ប្រចាំឆ្នាំ២០១៥ ដែលប្រារព្ធឡើង នៅទីក្រុងហាន់ណូយ ប្រទេសវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០១៥។

ស្ត្រីសហគ្រិន ឈ្នះពានរង្វាន់ឆ្នើមទាំង៦រូប របស់កម្ពុជារួមមាន ១-លោកស្រី កែវ មុំ នាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ, ទី២-លោកស្រី សេង តក្កនារី ប្រធានក្រុមហ៊ុន Santosha , ទី៣-លោកស្រី ស្រៀត មុំសុភា អគ្គនាយិកា ក្រុមហ៊ុនទេសចរណ៍សូហ្វីយ៉ា, ទី៤-លោកស្រី សុខ មុំ នាយិកាក្រុមហ៊ុន KC Food, ទី៥-លោកស្រី អៀ សុភា អគ្គនាយិការបស់ CEO Master Club និង ទី៦-លោកស្រី វេជ្ជបណ្ឌិត សូវ សុខឃី ម្ចាស់មន្ទីរព្យាបាលធ្មេញសុវណ្ណភូមិ។

លោកស្រី កែវ មុំ នាយិកាក្រុមហ៊ុន លីលី ផលិតនំស្រួយ ដដែលទទួលបានពានរង្វាន់ សហគ្រិនស្ត្រីឆ្នើមបានប្រាប់មជ្ឈមណ្ឌលដើមអម្ពិលឲ្យ ដឹងថា សហគ្រិនស្ត្រី ដែលឈ្នះពានរង្វាន់ សហគ្រិនឆ្នើម អាស៊ានឆ្នាំ២០១៥ លើកទី១ នៅទីក្រុងហាន់ណូ មានចំនួន៣៦រូប ក្នុងមានកម្ពុជាយើងចំនួន ៦រូប។

បើតាមអ្នកស្រី កែវ មុំ សម្រាប់លក្ខខណ្ឌ ដែលទទួលបានរង្វាន់នោះ គឺត្រូវតែជាស្ត្រីម្ចាស់សហគ្រិន ដែលទទួលបាន ពានរង្វាន់ជាតិ ឬអន្តរជាតិ ក្នុងឆ្នាំ២០១៤ និង ជាសហគ្រិនដែលអភិវឌ្ឍន៍ក្រុមហ៊ុន ឬសហគ្រាស ពីតូចទៅធំ។

ពានរង្វាន់នេះជាការមោទនភាពមួយរបស់កម្ពុជា ដែលមានស្ត្រីជាពាណិជ្ជកម្ម សហគ្រិនដ៏ចំណាន ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ឲ្យកាន់តែរីកចម្រើនឡើង៕

Photo by LookingTODAY


ស្កាត់ពីខេត្តរតនគិរី មកឆក់កាបូប នៅក្រុងកំពង់ចាម ត្រូវជាប់ខ្នោះ របស់នគរបាល ក្រោយធ្វើ សកម្មភាព បាន១៥នាទី

0
0

- ស្នងការៈ ១ត្រីមាសមាន ករណីឆក់ពីរដង នៅក្រុងកំពង់ចាម តែបង្ក្រាបបាន ទាំងអស់

កំពង់ចាមៈ ជនសង្ស័យម្នាក់ បានស្កាត់តាំងពីក្រុងបានលុង ខេត្តរតនគិរី មកធ្វើសកម្មភាពឆក់ កាបូបនៅលើ ទឹកដីក្រុងកំពង់ចាម ប៉ុន្តែត្រូវបានកម្លាំងនគរបាល ដេញបង្ក្រាប និងចាប់វាយខ្នោះ ក្នុងរយៈពេល ១៥ នាទី បន្ទាប់ពីធ្វើសកម្មភាព។

ករណីឆក់កាបូបបានសម្រេចប៉ុន្តែរត់មិនរួចពីកណ្តាប់ដៃរបស់កម្លាំងនគរបាលខាងលើនេះ បានបង្កឲ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ល្លាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវភ្លោះ សួនច្បារការ៉ាស់សាំងតេឡា ក្នុងភូមិ៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

យោងតាមរបាយការណ៍របស់លោក ហេង វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ផាត់ ដាវីត អាយុ២០ឆ្នាំ មានស្រុកកំណើតនិងទីលំនៅ បច្ចុប្បន្នស្ថិតនៅភូមិឡាបានសៀក សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ហើយជននេះ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ឈ្មោះ អេង រតនា អាយុ៣១ឆ្នាំ រស់នៅភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

លោក ហេង វុទ្ធី បានបញ្ជាក់ទៀតថា មុនពេលកើតហេតុស្ត្រីរងគ្រោះ កំពុងបើកម៉ូតូតែម្នាក់ឯង ដោយកាន់កាបូប ស្រាប់តែជនសង្ស័យបានជិះម៉ូតូមកអែប ហើយឆក់យកកាបូបនោះបានសម្រេច រួចបើកម៉ូតូគេចខ្លួនយ៉ាងលឿន ។

ក្រោយពេលធ្វើសកម្មភាពភ្លាមៗ ដោយមានការស្រែកឆោរឡោពីស្ត្រីរងគ្រោះ កម្លាំងនគរបាល ដែលកំពុងល្បាត និងប្រចាំការនៅគោលដៅក្បែរនោះ បានដេញតាម ហើយប្រកាសតាមវិទ្យុទាក់ទងឲ្យកម្លាំងផ្សេងទៀត ចេញអន្តរាគម និងពួនស្ទាក់មុខសញ្ញារហូតចាប់បានក្នុងរយៈពេល១៥ នៅចំណុចកោះរការ ពោលមានចម្ងាយ ៥គីឡូម៉ែត្រពី កន្លែងកើតហេតុ។

លោក ហេង វុទ្ធីបានបន្តទៀតថា  ក្រោយការចាប់ខ្លួនកម្លាំងសមត្ថកិច្ចបានដកហូតកាបូបយួរដៃ របស់ស្ត្រីរងគ្រោះ ដែលមានទូរស័ព្ទ IPhone 6 plus មួយគ្រឿងនិងលុយ ១ម៉ឺន ៧ពាន់រៀល ព្រមទាំងដកហូតម៉ូតូរបស់ជនល្មើស ដែលជិះធ្វើសកម្មភាពមួយគ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស តាមផ្លូវច្បាប់ ដោយឡែកទ្រព្យសម្បត្តិរបស់ជនរងគ្រោះសមត្ថកិច្ចបានប្រគល់ភ្លាមៗផងដែរ។

ស្នងការនគរបាលខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍បែន រ័ត្ន បានបញ្ជាក់ថា នេះជាករណីឆក់ទី២ ហើយក្នុងរយៈពេលមួយត្រីមាស ប៉ុន្តែត្រូវបានសមត្ថកិច្ចរបស់លោក បង្ក្រាបបានទាំងពីរករណី និងចាប់ខ្លួនជនល្មើសបាន៣នាក់។

លោកឧត្តមសេនីយ៍ស្នងការបានដាក់ផែនការ  ពង្រាយកម្លាំងចុះល្បាត និងប្រចាំការតាមគោលដៅ ងាយស្រួលចេញអន្តរាគម បង្រ្កាបបទល្មើសបានជាក់ស្តែង ជូនប្រជាពលរដ្ឋ ដូចជាករណីទាំងពីរខាងលើនេះ។

គួរកត់សម្គាល់ថា ករណីឆក់តែងតែកើតមានឡើងជាញឹកញាប់នៅតាមបណ្តារាជធានីខេត្តមួយ ចំនួន  ប៉ុន្តែការបង្ក្រាប របស់សមត្ថកិច្ចនៅមានកម្រិត ពោលមិនបានចាប់ខ្លួនជនល្មើសរាល់សកម្មភាពដែលកើតឡើងទាំងនោះឡើយ ដូច្នេះ ការប្រើប្រាស់ជំនាញនិងយុទ្ធសាស្រ្ត លើយបទល្មើសមួយនេះគួរតែត្រូវបានពង្រឹងបន្ថែម ក្នុងគោលបំណង រក្សាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ៕

លោកស្រី Michelle Obama បានមកដល់កម្ពុជាហើយ នៅម៉ោង៨៖៣៥នាទីនេះ

0
0

សៀមរាប៖ លោកស្រី Michelle Obama ភរិយាលោក Obama ប្រធានាធិបតីសហរដ្ឋអាមេរិក បានមកដល់ក្រុងសៀមរាបហើយ នៅម៉ោង៨៖៣៥នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥នេះ ដើម្បីធ្វើទស្សនកិច្ចវប្បធម៌រយៈពេល ៣ថ្ងៃ។

ដំណើរទស្សនកិច្ចរបស់ជំទាវទី១ របស់អាមេរិកនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ ២២ ខែមីនា ឆ្នាំ២០១៥ ក្នុងនោះលោកស្រី នឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ លោកស្រី Michelle Obama និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងមានជំនួបទ្វេភាគីមួយ នៅឯវិទ្យាល័យហ៊ុន សែន បាគង ខេត្តសៀមរាប៕

ពុលត្រីកំពត ស្លាប់ម្នាក់ និងកំពុងជួយ សង្គ្រោះ៣នាក់

0
0

- ស្នងការខេត្តជំរុញឲ្យមន្ត្រីនគរបាលមូលដ្ឋាន បង្កើនការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ

កំពង់ចាមៈ ករណីពុលត្រីកំពត រហូតដល់ស្លាប់ និងត្រូវជួយសង្គ្រោះដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យនៅរាជធានីភ្នំពេញ បានកើតឡើងទៀតថា នៅក្នុងទឹកដីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បណ្តាលឲ្យស្លាប់ម្នាក់ និងកំពុងសង្រ្គោះ៣នាក់ ក្នុងនោះមានក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ផងដែរ។

ករណីពុលត្រីកំពតលើកទី២ ត្រឹមរយៈពេល១ថ្ងៃ នៅក្នុងស្រុកស្រីសន្ធរ ខាងលើនេះបានកើតឡើង នៅល្ងាចថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិកោះគោ ឃុំមានជ័យ បន្ទាប់ពីករណីទី១ បានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ដែលបណ្តាលឲ្យជនរងគ្រោះ២នាក់ស្លាប់ និង៤នាក់ កំពុងសង្គ្រោះនៅឡើយ។

យោងតាមមន្ត្រីនគរបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នា ហូបត្រីកំពត ស្រាប់តែស្ពឹកដៃ ស្ពឹកជើង និងមានអាការៈមិនស្រួល ទើបភ័យស្លន់ស្លោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យមើលភ្លាមៗ។

តាមន្រី្តនគរបាលដដែល ដោយសារស្ថានភាពធ្ងន់ធ្ងរពេក បានធ្វើឲ្យបុរសម្នាក់ជាមេគ្រួសារ អាយុ៤៤ឆ្នាំ បានស្លាប់ភ្លាមៗ ហើយសមាជិកគ្រួសារ៣នាក់ផ្សេងទៀត ក្នុងនោះមានកូនប្រុស អាយុ៨ឆ្នាំម្នាក់ត្រូវ បានដឹកបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ ។

លោក ឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា នេះជាករណីពុលត្រីកំពត លើកទី២ហើយ ក្នុងរយៈពេលរំលងបានមួយថ្ងៃ បណ្តាលឲ្យស្លាប់៣នាក់ និងត្រូវជួយសង្គ្រោះ៧នាក់ នៅក្នុងស្រុកស្រីសន្ធរ។

លោកឧត្តមសេនីយ៍ស្នងការ បានជំរុញឲ្យមន្ត្រីនគរបាលមូលដ្ឋានសហការជាមួយមន្ត្រីជលផល  បង្កើនការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងកាន់តែខ្លាំងពីប្រភេទត្រីកំពត ថាតើប្រភេទណាអាចហូបបាន និងប្រភេទណា ដែលមិនអាចហូបបានដូចមន្ត្រីជលផល ធ្លាប់បាន ប្រកាសនាពេលកន្លងទៅនោះ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ៦នាក់ រស់នៅភូមិព្រែកដំបូងក្រោម ឃុំព្រែកដំបូង បាននាំគ្នាយកត្រីកំពត និងខ្យង មកស្ងោហូបក្លែមស្រា-ស កាលពីវេលាម៉ោង៥ ល្ងាច ថ្ងៃទី ១៨ ខែមីនា ស្រាប់តែមួយសន្ទុះ ក្រោយមកជនរងគ្រោះ មានអាការៈមិនស្រួល ស្ពឹកដៃ ស្ពឹកជើង ត្រូវបានសាច់ញាតិនិងសមត្ថកិច្ចជួយដឹកយកទៅសង្គ្រោះ ប៉ុន្តែជាអកុសល ជនរងគ្រោះ២នាក់ បានស្លាប់ រីឯ៤នាក់ផ្សេងទៀត  កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរបង្អែកស្រុក និងនៅមន្ទីរពេទ្យកាល់ម៉ែត៕

ប្រជាបលរដ្ឋ ជាច្រើននាក់ នាំគ្នា ដុតរថយន្ត ដឹកគោ ព្រោះចោទថា ឈ្មួញទិញគោចោរ

0
0

កំពង់ស្ពឺៈ ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាឡោមព័ន្ធ រថយន្តដឹកគោមួយគ្រឿង រួចហើយដុតកំទេចចោល បង្កឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ៧ និង ៤០ នាទី យប់ថ្ងៃទី ២០ ខែមីនា  ស្ថិតនៅលើ កំណាត់ផ្លូវលេខ៥១ ត្រង់ភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧតុង្គ ខេត្តកំពង់ស្ពឺ ធ្វើឲ្យអាជ្ញាធរ និងសមត្ថកិច្ច ជាច្រើននាក់ចេញជួយអន្តរាគមព្រោះខ្លាចកើតមានបញ្ហា កាន់តែធ្ងន់ធ្ងរឡើង។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ប្រជាពលរដ្ឋរាប់រយនាក់បានចោទថា ឈ្មួញទិញគោពីចោរ ដែលបានលួច គោរបស់ពួកគាត់ រហូតផ្ទុះកំហឹង លើកគ្នាមកស្ទាក់រថយន្ត ដឹកគោមួយ គ្រឿងនេះ ម៉ាកកូរ៉េ ២តោនកន្លះ ពាក់ស្លាកលេខភ្នំពេញ 2Q-8710 បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលអស់អាជ្ញាធរ និងសមត្ថកិច្ចនៅទីនោះ។

យ៉ាងណាក៏ដោយមិនទាន់មានព័ត៌មានបញ្ជាក់ពីទំហំខូចខាត់នៃអំពើហិង្សាមួយនេះឡើយ ដែលបង្កដោយ ប្រជាពលរដ្ឋទាំងនោះ ៕

៨៨នាក់ស្លាប់ នៅក្នុងការ បំផ្ទុះគ្រាប់បែក ចំនួន ០៤នៅប្រទេស យេមែន

0
0

សាណាអា៖ ប្រភពពីកងសន្តិសុខយេមែន បានប្រាប់ស៊ិនហួថា មនុស្សសរុបចំនួន ៨៨នាក់បានស្លាប់ និងយ៉ាងហោចណាស់ ១០០នាក់ផ្សេង ទៀតរបួស នៅក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែកចំនួន ០៤ នៅក្នុងប្រទេស យេមែន។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែក អត្តឃាតចំនួនពីរនាក់ បានចុចបំផ្ទុះគ្រាប់បែកវាយប្រហារវិហារឥស្លាមពីរកន្លែង នៅរដ្ឋធានី សាណាអា អំឡុងពេល អ្នកកាន់សាសនាឥស្លាមកំពុងធ្វើការអធិដ្ឋាននៅថ្ងៃសុក្រ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥៥នាក់ស្លាប់ ខណៈអ្នក បំផ្ទុះគ្រាប់បែកអត្តឃាតពីរនាក់ទៀត បានវាយប្រហារប្រឆំាងនឹងអគាររដ្ឋាភិបាល និងវិហារមូស្លីម និកាយស៊ីអីត របស់ក្រុម ហួធី បណ្តាលឲ្យស្លាប់ ៣៣នាក់។

សូមបញ្ជាក់ផងដែរថា នេះជាការវាយប្រហារលើកទី២ហើយនៅក្នុងទីក្រុង សាណាអា សម្រាប់ឆ្នាំ២០១៥នេះ បន្ទាប់ពី ក្រុមភេរវករអាល់កៃដា បានវាយប្រហារដោយបំផ្ទុះរថយន្ត ប្រឆំាងសាលាប៉ូលីស កាលពីថ្ងៃទី៧ ខែមករា បណ្តាលឲ្យ សិស្សជានាយទាហាន ៥០នាក់ស្លាប់៕

នគរបាល ប៉ុស្តិ៍ដើមត្រសេក បន្តការងារចុះល្បាត ពង្រឹងសន្តិសុខ តាមមូលដ្ឋាន

0
0

បន្ទាយមានជ័យ ៖ នគរបាល ប៉ុស្តិ៍ដើមត្រសេក វរសេនាតូច ការពារព្រំដែនលេខ៨១៥ នៃស្នង ការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ១៖១៥ រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ បានបន្តចុះល្បាត នៅក្នុង ភូមិសាស្រ្តរបស់ខ្លួន ដើម្បបន្តរក្សាសន្តិសុខ និងទប់ស្កាត់ បទល្មើស។

មន្រ្តីនគរបាល ប៉ុស្តិ៍ដើមត្រសេក បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍ ចំនួន១០នាក់អាវុធ AK47ចំនួន09 និងK54ចំនួន01ដើម បានចុះល្បាតចាប់ ប៉ុស្តិ៍រហូតដល់ ភូមិភ្នំរូង ឃុំបឹងបេង។

មន្រ្តីនគរបាលប៉ុស្តិ៍ បានបន្តទៀតថា ក្រោយពីចុះល្បាតរួចមកនោះ គឺពុំមានបញ្ហាអ្វីកើតឡើង នោះឡើយ ។

បើតាមមន្រ្តីនគរបាល ដោយមានការណែនាំ ពីសំណាក់ស្នង ការនគរបាលខេត្ត លោកឧត្តមសេនីយ៍ អាត់ ខែម នគរបាលវរះ បានបន្តជាប្រចាំចុះល្បាត នៅក្នុងមូលដ្ឋាន ដើម្បី ការពារសន្តិសុខ និងបទល្មើសដូចជា ការលួចឆ្លង ដែនខុសច្បាប់ និងអំពើចោរកម្មជាដើម៕

យុវជនម្នាក់ ដែលត្រូវជនដៃដល់ បាញ់ចំក្បាលពីក្រោយ បានស្លាប់ហើយ

0
0

ភ្នំពេញ ៖ បុរសម្នាក់ដែលត្រូវ ជនមិនស្គាល់មុខ បាញ់ចំក្បាល បណ្តាលឲ្យរងរបួសធ្ងន់ ហើយយកទៅជួយសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង ៣និង១៥នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ ស្ថិត តាមបណ្តោយ វិថីព្រះនរោតត្តម កែ១៧២ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញនោះ បានស្លាប់ហើយ នៅរសៀល ថ្ងៃដដែលនេះ។

សូមបញ្ជាក់ថា តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះ ម៉ូតូ មួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CV-1259 ធ្វើដណើរ តាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ ចំណុចកើតហេតុ កែងនិងផ្លូវលេខ១៧២ ក៏លេចមុខខ្មាន់ កាំភ្លើង២នាក់ ជិះម៉ូតូម៉ាកនិច មិនស្គាល់ ស្លាកលេខ ជិះមកពីក្រោយជនរងគ្រោះ និងបានដកកាំភ្លើង អាម៉េបាញ់ក្បាល ជនរងគ្រោះ បណ្តាលអោយធ្លុះ ពីម្ខាងទៅម្ខាងក្រោយ ពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសាមុយ ដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ ហើយក៏បានស្លាប់។

តាមមន្រ្តីនគរបាល ករណីនេះអាចផ្តើមចេញពីរឿងគំនុំ មិនមែនជាករណីប្លន់នោះទេ ពីព្រោះ ក្រោយការបាញ់ ជនរងគ្រោះ ក្រុមជនបង្កមិនបានយកអ្វីនោះឡើយ។ មន្រ្តីនគរបាល បានបញ្ជាក់ថា ជនរងគ្រោះ ជានិស្សិតនៅសកលវិទ្យាល័យន័រតុន ៕


មេអាវុធហត្ថ ខេត្តត្បូងឃ្មុំថា កម្លាំងអាវុធហត្ថ ខេត្តព្រៃវែង ជាអ្នកដេញបង្ក្រាប និងចាប់អ្នក បើករថយន្ត ដឹកស្រូវវាយឡើងទ្រោមខ្លួន

0
0

-ក្រុមមន្រ្តីរួមគ្នា លួចដាក់កន្លែង ថ្លឹងជញ្ជីងចល័ត ខុសពីការសម្រេច របស់ក្រសួង

ត្បូងឃ្មុំ ៖ មេបញ្ជាការ អាវុធហត្ថ (អ.ហ) ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ ចេញមក អះអាងថា ករណី ដេញ ចាប់ រថយន្តដឹកស្រូវ ចេញពីស្រុកអូរាំងឪ ដល់រង្វង់មូលស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនោះ គឺជាកម្លាំង អាវុធហត្ថ ខេត្តព្រៃវែង ដែលបានស្ទាក់ និងចាប់ អ្នកបើករថយន្ត ទាំង២នាក់មកវាយឡើងទ្រោមខ្លួន ពោលមិនមែន ជាកម្លាំងរបស់ លោកឡើយ។

លោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ បានបញ្ជាក់ថា ករណីនេះបានកើតឡើង ដោយផ្តើម ចេញពីគ្រោះថ្នាក់ ចរាចរណ៍ មិនមែន មកពីការឲ្យ រថយន្តចូលទៅ កន្លែងថ្លឹង ជញ្ជីងនោះឡើយ ។

យ៉ាងណាក៏ដោយ សាច់ញាតិរបស់ អ្នកបើករថយន្ត បានអះអាងថា រឿងរ៉ាងខាងលើនេះ បានកើតឡើង ដោយផ្តើម ចេញពី ក្រុមជញ្ជីងថ្លឹងមួយកន្លែង ដោយកាង ដោយកម្លាំងអាវុធហត្ថ ខេត្តត្បូងឃុំ បានលួចដាក់ នៅចំណុចគីឡូម៉ែត្រ លេខ៨៩ តាម ផ្លូវជាតិលេខ១១ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានហៅ ឲ្យរថយន្តដឹកស្រូវចូលថ្លឹង ប៉ុន្តែអ្នកបើក រថយន្តមិនឈប់ ក៏នាំគ្នាបើករថយន្តចេញ រហូតទៅ ដល់រង្វង់មូលស្វាយអន្ទរ ខេត្តព្រៃវែង រហូតមានការ ផ្ទុះ អាវុធតែម្តង។

សម្រាប់ស្ថានភាពបែបនេះ មានការសាចទឹកដាក់គ្នា ខណៈមេបញ្ជាការ អាវុធហត្ថ ខេត្តត្បូងឃ្មុំ ចេញមក អះអាងថា ការបាញ់ប្រហារ ទៅលើរថយន្ត ដឹកស្រូវ និងចាប់វាយអ្នកបើករថយន្តមកវាយខ្នោះ និងវាយរហូតមានរបួស យ៉ាង ធ្ងន់ធ្ងរនោះ មិនមែនជាកម្លាំង របស់លោកឡើយ គឺជាកម្លាំង អាវុធហត្ថ ខេត្តព្រៃវែង ដែលខាងលោក សុំសហការ ជាមួយ ដើម្បីចេញពួនស្ទាក់ រថយនុ្តដឹកស្រូវ ។

ជាមួយគ្នានេះ មជ្ឈដ្ឋានមួយចំនួន ក៏បាន និងកំពុងរង់ចាំមើលថា តើនឹងមានដំណោះស្រាយ បែបណា សម្រាប់អ្នកបើក រថយន្ត ដឹកស្រូវ ហើយក៏ពួកគេក៏ចង់ឃើញថា ការដែលនាំឲ្យ មានរឿងផ្ទុះអាវុធនេះ កើតឡើង មកពីគ្រោះថ្នាក់ ចរាចរណ៍ដូច លោក វ៉ា សារិទ្ធ អះអាង ឫក៏ផ្តើមចេញពីការ លួចដាក់ កន្លែងថ្លឹងរថយន្ត ។

ពីព្រោះថា តាមរយះការសេចក្តីសម្រេចរបស់ ក្រសួង សាធារណការ និងដឹកជញ្ជូន បានចេញកាលពីអំឡុង ខែកុម្ភះថា ទីតាំងជញ្ជីងថ្លឹង មានតែ៩ទីតាំងប៉ុណ្ណោះ ដែលត្រូវបាន អនុញ្ញាតជាផ្លូវការ សម្រាប់ថ្លឹងរថយន្តដឹកទំនិញ ហើយកន្លែង ជញ្ជីងថ្លឹង ចល័តនៅចំណុច ខាងលើនេះ អត់មានបានបង្ហាញនៅក្នុងសេចក្តី ប្រកាសរបស់ក្រសួងនោះឡើយ។

យោងតាមរបាយការណ៍ របស់មន្រ្តីអាវុធហត្ថ ខេត្តត្បូងឃ្មុំ ដែលផ្ញើទៅថ្នាក់លើ បានបញ្ជាក់ថា «ទិដ្ឋភាពជាក់ស្តែង កម្លាំង អ.ហ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលសហការ ជាមួយកម្លាំង នគរបាលចរាចរណ៍ ស្រុកអូរាំងឪ ក្នុងការដេញ ឃាត់ រថយន្តយីឌុបនេះ គឺដោយសារ ពាក់ព័ន្ធ ករណីគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្តែង កើតឡើង នៅ វេលាម៉ោង ១០យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ក្រោយពីកម្លាំងយើងបានទទួលពាក្យ បណ្តឹងតាមទូរស័ព្ទពីឈ្មោះ មិន ចន្ថា (012202630) ជាប្រជាពលរដ្ឋ បានរាយការណ៍ថា មានករណីគ្រោះថ្នាក់ ចរាចរណ៍ នៅចំណុច ភូមិស្វាយតាធម្ម ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បង្កឡើងដោយ រថយន្តយីឌុប ពាក់ស្លាកលេខ កំពង់ចាម 3A-3419 បានបុក រថយន្ត កាមរីពណ៌ស (គ្មានស្លាកលេខ) បណ្តាលអោយខូចខាត ផ្នែកខាងមុខ និងរបួស មនុស្ស២នាក់ ក្នុងនោះម្នាក់ របួសធ្ងន់ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅរាជធានីភ្នំពេញ» ។

របាយការណ៍ ខាងលើនេះ បានបង្ហាញទៀតថា ក្រោយពេលកើតហេតុ រថយន្តបង្កបានបើករត់ រហូតផុតដែនដី ខេត្តត្បូងឃ្មុំ ចូលទៅក្នុងទឹកដី ខេត្តព្រៃវែង ។

ចំពោះស្ថានការណ៍នេះ កម្លាំង អ.ហ ស្រុកសហការជាមួយ នគរបាលស្រុក បានទូរស័ព្ទសុំការហការ ជាមួយកម្លាំង នគរបាល និង អ.ហ ខេត្តព្រៃវែង ទើបឃាត់ទាំងរថយន្ត និងជនបង្កបាននៅលើផ្លូវជាតិលេខ៨ ចំណុច ភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង វេលាម៉ោង 23៖15នាទី ថ្ងៃដដែល ។

មុនពេលឃាត់បាន ជនបង្កបានបើក រថយន្តធុនយក្ស របស់ខ្លួនរត់គេច ក្នុងល្បឿនយ៉ាងលឿន ហើយថែមទាំងបំបុក រថយន្តស៊ីរ៉ែនរបស់ អ.ហ ខេត្តព្រៃវែងទៀតផង។

ដោយឡែក ករណីរថយន្តនេះ មានដឹកស្រូវ ឫយ៉ាងណានោះ មិនពាក់ព័ន្ធអង្គហេតុ នៃបទល្មើស ដែល កម្លាំង យើងធ្វើប្រតិបត្តិការទេ គឺពាក់ព័ន្ធតែករណី គ្រោះថ្នាក់ចរាចរណ៍ ដែលជនបង្កគេចវេស មិនទទួលខុសត្រូវ នៅកន្លែងកើតហេតុតែប៉ុណ្ណោះ។ បើទោះបីមន្រ្តីអាវុធហត្ថខេត្តត្បូងឃ្មុំ បានចេញមកអះអាង យ៉ាងដូច្នេះក៏ដោយ ប៉ុន្តែសម្រាប់ សាច់ញាតិអ្នកបើករថយន្តដឹកស្រូវ បានចេញមកអះអាងផ្ទុយទៅវិញ។

 លោក ណេន សាន ដែលជាបងប្រុស បង្កើតរបស់ អ្នកបើករថយន្ដដឹកស្រូវ បាន និយាយថា ដំបូងឡើយប្អូនប្រុស របស់ខ្លួន ឈ្មោះណេន ដា អាយុ៣០ឆ្នាំ និងម្នាក់ទៀត ឈ្មោះធឿន ណើប អាយុជាង២០ឆ្នាំ បាន បើករថយន្ដដឹកស្រូវ ប្រភេទភ្លៅ៥ចេញពី ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ឆ្ពោះទៅព្រំ ដែនវៀតណាម ។

លុះពេលធ្វើដំណើរដល់ ចំណុចគីឡូម៉ែត្រលេខ៨៩ លើផ្លូវជាតិលេខ ១១ ស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ ស្រាប់តែ ជួបជញ្ជីងថ្លឹងចល័តមួយកន្លែង ពេលនោះ មន្ដ្រីនៅកន្លែងជញ្ជីង បានចាំងពិលឱ្យចូល ថ្លឹង ប៉ុន្ដែប្អូនប្រុសរបស់ខ្លួន មិនព្រមឈប់ ព្រោះគិតថា ពីមុនមក មិនដែលមានជញ្ជីង ថ្លឹងចល័តនៅទីនេះឡើយ ។

លោក ណេន សាន បានបន្ដទៀតថា ដោយសារតែមិនព្រមឈប់ រថយន្ដចូលថ្លឹង ហើយបន្ដធ្វើដំណើរទៅមុខ ស្រាប់តែក្រុម មន្ដ្រីអាវុធហត្ថមួយក្រុម ដែលឈរជើងនៅ កន្លែងជញ្ជីងថ្លឹងនោះ ដេញតាមដោយមាន រថយន្ដស៊ីរ៉ែន ធុនតូច រហូតដល់រង្វង់មូល ស្វាយអន្ទរ ស្រុកស្វាយអន្ទរ រួចក៏បានបើក ការបាញ់ប្រហារជាង១០គ្រាប់ បណ្ដាលឱ្យ បែកកញ្ចក់និងរងការខូចខាត ។

បុរសរូបនេះ បានបន្ដទៀតថា ក្រោយពី បើកការបាញ់ប្រហាររួច ក្រុមអាវុធហត្ថនិង មន្ដ្រីកន្លែងជញ្ជីងថ្លឹង បានចាប់ អ្នកបើក រថយន្ដទាំងពីរចងដៃចងជើងនិងវាយខ្នោះ ព្រមទាំងវាយរងរបួសយ៉ាងធ្ងន់ធ្ងរ បង្កឱ្យ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋនៅតំបន់នោះ ។

កាលពីអំឡុង ខេត្តកុម្ភះ ឆ្នាំ២០១៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ស្ថានីយថ្លឹង អចិន្រ្តៃយ៍ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងតម្រូវអាជីវករ ចូលថ្លឹង នាពេលបច្ចុប្បន្ន មានចំនួន ៩ទីតាំងរួមមាន៖ ស្ថានីយថ្លឹងកូនដំរី ឃ្លាំងមឿង លង្វែក (ស្ថិត តាមផ្លូវ ជាតិលេខ៥) ស្ថានីយថ្លឹងពួក (ផ្លូវជាតិលេខ៦) ស្ថានីយថ្លឹងព្រែកឯង កំពង់ភ្នំបាវិត (ផ្លូវជាតិលេខ១) និងស្ថានីយថ្លឹងថ្នល់ទទឹង ស្ថិតនៅផ្លូវជាតិលេខ៧៕

ទិដ្ឋភាព ដែលកម្លាំងសមត្ថកិច្ចអាវុធហត្ថ ចុះបង្ក្រាប រថយន្តដឹកស្រូវ

អ្នករងគ្រោះដែលអាវុធហត្ថអះអាងថា រងរបួសពេលរថយន្តធុនធំនបើកបុក

ជប៉ុនបង្កើត ការប្រឡងចម្រៀង ណូដូជីម៉ាន់ ដើម្បីលើកទឹកចិត្ត ដល់អ្នកសិក្សា ភាសាជប៉ុន ក្នុងការបញ្ចេញសំឡេង ឲ្យកាន់តែប្រសើរឡើង

0
0

ភ្នំពេញ៖ ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានបង្កើតកម្មវិធីប្រឡងចម្រៀង ណូដូជីម៉ាន់ ច្រៀងជាភាសាជប៉ុន ដើម្បីជាការលើកទឹកចិត្តដល់សិស្ស និស្សិត ដែលសិក្សាភាសាជប៉ុនគ្រប់កម្រិត ហាត់បញ្ចេញសំឡេង ភាសាជប៉ុន ហើយកម្មវិធីនេះនឹងជំរុញបន្ថែមទៀត អំពីការយល់ដឹងនូវវប្បធម៌ និងភាសាជប៉ុនផងដែរ។

ថ្លែងនៅក្នុងពិធីប្រឡង ដែលបានធ្វើឡើងនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន កាលពីរសៀល ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០១៥ លោក គូរ៉ូមីយ៉ា តាកាយ៉ូស៊ី ទីប្រឹក្សាប្រចាំស្ថានទូតជប៉ុននៅកម្ពុជា បានមានប្រសាសន៍ តាមរយៈអ្នកបកប្រែថា «កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណង ឲ្យអ្នកសិក្សាភាសាជប៉ុន ព្រមទំាងសិស្ស ដែលទើបចាប់ផ្តើម សិក្សាភាសជប៉ុនទំាងអស់ រីករាយក្នុងការសិក្សាភាសាជប៉ុន តាមរយៈការ ច្រៀងចម្រៀងជាភាសាជប៉ុន»។

លោកបន្តថា នេះជាលើកទី៦ហើយ ក្នុងការប្រលងចម្រៀងណូដូជីម៉ាន់ បេក្ខជនដែលបានដាក់ ពាក្យសរុបទំាងអស់ចំនួន ១៧០ក្រុម មានចំនួន ១៩៣នាក់ ក្នុងនោះមាន ៣០ក្រុម ដែលបានជាប់ក្នុង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលបានធ្វើឡើងកាលពីខែមករាកន្លងទៅ ទីភ្នំពេញ និងសៀមរាប ចំណែកការប្រលងវគ្គផ្តាច់ព្រ័ត្រនេះ គឺផ្តោតសំខាន់ លើការបញ្ចេញសំឡេងភាសាជប៉ុន ទឹកដមសំឡេង និងការសម្តែងកាយវិការ។

ជាមួយគ្នានោះដែរ លោក ស៊ាង និមល ប្រធានផ្នែករដ្ឋបាល នៃមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជាជប៉ុន ក៏បានមានប្រសាសន៍ផងដែរថា ឈានមកដល់វគ្គមួយនេះ គឺបានបង្ហាញថា បេក្ខជនដែលបានចូលរួម សុទ្ធសឹងជាអ្នកដែលមានសមត្ថភាព ទេពកោសល្យ ក្នុងការប្រកួតប្រជែង និងថែមទំាងបានរៀនសូត្រ អំពីការហាត់ពត់សំឡេង នៃភាសាជប៉ុន ឲ្យកាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីប្រឡងចម្រៀង ណូដូជីម៉ាន់ មោទនភាពសំឡេងលើកទី៦នេះ មានរង្វាន់ ជាច្រើនសម្រាប់ជ័យលាភី រួមមាន កុំព្យូទ័រយួរដៃចំនួន ០៦គ្រឿង វេចនានុក្រមអេឡិចត្រូនិក និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

តុលាការ ខេត្តកំពង់ចាម ចេញដីកាឃុំខ្លួន ចោរឆក់៣នាក់ ដាក់ពន្ធនាគារ ក្រោយធ្វើសកម្មភាព លើទឹកដី ក្រុងកំពង់ចាម មិនបានសម្រេច

0
0

កំពង់ចាម ៖ លោក ងួន វុទ្ធី ចៅក្រុមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៥នេះ បានចេញដីកា ៣ផ្សេងគ្នា សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ជា បណ្តោះអាសន្ន ដែលជាប់ពាក់ព័ន្ធ នឹងសកម្មភាពឆក់ កាលពីថ្ងៃទី១៩ ខែមីនាកន្លង ទៅនេះ នៅលើទឹកដី ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិត ធ្ងន់ នៃស្នងការនគរបាល ខេត្តកំពង់ចាម បានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៥ ជនជាប់ទាំង៣នាក់ ត្រូវបានដឹកបញ្ជូន ទៅដាក់នៅ ពន្ធនាគាររួចហើយ ក្រោយពី ចៅ ក្រមសម្រេច ដេញដីកាឃុំខ្លួន។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ បានធ្វើ សកម្មភាព ឆក់កាបូប នៅលើទឹកដី ក្រុងកំពង់ចាម ប៉ុន្តែត្រូវបានកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ និង នគរបាលល្បាត បានដេញបង្ក្រាបចាប់បានភ្លាមៗ ហើយក្នុងរយះពេល មួយត្រីមាសនេះ មានករណី ឆក់ចំនួន២ករណី តែត្រូវបង្ក្រាបបានទាំងអស់។ សូមអានដំណើររឿងឆក់ ដូចខាងក្រោម ៖

នគរបាល ខេត្តកំពង់ចាម តាមបង្រ្កាប និងចាប់ចោរឆក់ទូរស័ព្ទដៃ៣នាក់ ក្រោយធ្វើសកម្មភាព រួចទៅលាក់ខ្លួន

កំពង់ចាម ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលក្រុងកំពង់ចាម ខេត្តកំពង់ចាម បានចេញអន្តរាគមន៍បង្រ្កាប និងធ្វើការស្រាវជ្រាវ រហូតមានការចាប់ខ្លួន ជនសង្ស័យ ៣នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ស្រ្តីម្នាក់ កាលពីវេលាម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិ៧ សង្កាត់ក្រុង កំពង់ចាម ព្រមទាំង ដកហូតម៉ូតូមួយគ្រឿង ដែលពួកគេជិះធ្វើសកម្មភាព។

យោងតាមប្រភពព័ត៌មាន ពីលោកវរសេនីយ៍ទោ ចាន់ ហោ អនុប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យទាំងបីនាក់ បានជិះម៉ូតូមួយគ្រឿង រួចហើយ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីម្នាក់ ធ្វើឲ្យមានការភ្ញាក់ផ្អើល ក្រោយពីស្ត្រីរងគ្រោះ ស្រែកឆោឡោ ក៏កម្លាំងល្បាត នៅក្បែរនោះចេញអន្តរាគមន៍ ដេញជាមួយជនរងគ្រោះ ធ្វើឲ្យពួកគេភ័យព្រលឹងចុងសក់ បើកម៉ូតូទៅបុកគូថរថយន្តដួល រួច ហើយ រត់គេចខ្លួនដោយ សុវត្ថិភាព កាលពីវេលាម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃទី១៨ ខែមីនាឆ្នាំ២០១៥។

លោក ចាន់ ហោ បានបញ្ជាក់ទៀតថា ក្រោយពីមានករណីខាងលើនេះកើតឡើង និងមានការបញ្ជាឲ្យធ្វើការ ស្រាវជ្រាវ តាមចាប់ឲ្យខាងតែបាន ពីសំណាក់ ស្នងការនគរបាលខេត្ត ទើបកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងនគរបាល មូលដ្ឋានក្រុងកំពង់ចាម បើកការស៊ើបអង្កេតនិងតាមដាន រហូតឃាត់ខ្លួន បានពួកគេទាំងបីនាក់ នៅវេលាម៉ោង ៨៖៥០នាទី ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅបន្ទប់ជួល ភូមិ៦ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

តាមមន្រ្តីនគរបាលរូបនេះ ជនសង្ស័យទី១ ឈ្មោះ ស្រស់ មីនា ភេទប្រុស អាយុ ១៨ឆ្នាំ , ទី២ ឈ្មោះ ផល គីនលុន ភេទប្រុស អាយុ ១៧ឆ្នាំ និងទី៣ ឈ្មោះ ហាក់ រស្មី ភេទប្រុស អាយុ ២១ឆ្នាំ ។ ក្រោយការចាប់ខ្លួន និងនៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើ សកម្មភាពឆក់ ទូរស័ព្ទដៃប្រាកដមែន នៅចំណុចកើតហេតុ។ មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម បានបញ្ជាក់ថា ជនសង្ស័យទាំងនេះជាមុខសញ្ញាថ្មី ហើយមកធ្វើ សកម្មភាពលើ ទឹកដីក្រុងកំពង់ចាម តែត្រូវជាប់ខ្នោះ។

ស្កាត់ពីខេត្តរតនគិរី មកឆក់កាបូប នៅក្រុងកំពង់ចាម ត្រូវជាប់ខ្នោះ របស់នគរបាល ក្រោយធ្វើ សកម្មភាព បាន១៥នាទី

កំពង់ចាមៈ ជនសង្ស័យម្នាក់ បានស្កាត់តាំងពីក្រុងបានលុង ខេត្តរតនគិរី មកធ្វើសកម្មភាពឆក់ កាបូបនៅលើ ទឹកដីក្រុងកំពង់ចាម ប៉ុន្តែត្រូវបានកម្លាំងនគរបាល ដេញបង្ក្រាប និងចាប់វាយខ្នោះ ក្នុងរយៈពេល ១៥ នាទី បន្ទាប់ពីធ្វើសកម្មភាព។

ករណីឆក់កាបូបបានសម្រេចប៉ុន្តែរត់មិនរួចពីកណ្តាប់ដៃរបស់កម្លាំងនគរបាលខាងលើនេះ បានបង្កឲ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ល្លាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវភ្លោះ សួនច្បារការ៉ាស់សាំងតេឡា ក្នុងភូមិ៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

យោងតាមរបាយការណ៍របស់លោក ហេង វុទ្ធី ស្នងការរងនគរបាល ខេត្តកំពង់ចាម បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ផាត់ ដាវីត អាយុ២០ឆ្នាំ មានស្រុកកំណើតនិងទីលំនៅ បច្ចុប្បន្នស្ថិតនៅភូមិឡាបានសៀក សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ហើយជននេះ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ឈ្មោះ អេង រតនា អាយុ៣១ឆ្នាំ រស់នៅភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

លោក ហេង វុទ្ធី បានបញ្ជាក់ទៀតថា មុនពេលកើតហេតុស្ត្រីរងគ្រោះ កំពុងបើកម៉ូតូតែម្នាក់ឯង ដោយកាន់ កាបូប ស្រាប់តែជនសង្ស័យបានជិះម៉ូតូមកអែប ហើយឆក់យកកាបូបនោះបានសម្រេច រួចបើកម៉ូតូគេចខ្លួនយ៉ាងលឿន ។

ក្រោយពេលធ្វើសកម្មភាពភ្លាមៗ ដោយមានការស្រែក ឆោរឡោពីស្ត្រីរងគ្រោះ កម្លាំងនគរបាល ដែលកំពុងល្បាត និងប្រចាំការនៅគោលដៅក្បែរនោះ បានដេញតាម ហើយប្រកាសតាមវិទ្យុទាក់ទងឲ្យកម្លាំងផ្សេងទៀត ចេញអន្តរាគម និងពួនស្ទាក់មុខសញ្ញារហូតចាប់បានក្នុងរយៈពេល១៥ នៅចំណុចកោះរការ ពោលមានចម្ងាយ ៥គីឡូម៉ែត្រពី កន្លែងកើតហេតុ។

លោក ហេង វុទ្ធីបានបន្តទៀតថា  ក្រោយការចាប់ខ្លួនកម្លាំងសមត្ថកិច្ចបានដកហូតកាបូបយួរដៃ របស់ស្ត្រីរងគ្រោះ ដែលមានទូរស័ព្ទ IPhone 6 plus មួយគ្រឿងនិងលុយ ១ម៉ឺន ៧ពាន់រៀល ព្រមទាំងដកហូតម៉ូតូរបស់ជនល្មើស ដែលជិះធ្វើសកម្មភាពមួយគ្រឿងផងដែរ។  

ស្នងការនគរបាលខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍បែន រ័ត្ន បានបញ្ជាក់ថា នេះជាករណីឆក់ទី២ ហើយក្នុងរយៈពេលមួយត្រីមាស ប៉ុន្តែត្រូវបានសមត្ថកិច្ចរបស់លោក បង្ក្រាបបានទាំងពីរករណី និងចាប់ខ្លួនជនល្មើសបាន៣នាក់។ លោកឧត្តមសេនីយ៍ស្នងការបានដាក់ផែនការ  ពង្រាយកម្លាំងចុះល្បាត និងប្រចាំការតាមគោលដៅ ងាយស្រួលចេញអន្តរាគម បង្រ្កាបបទល្មើសបានជាក់ស្តែង ជូនប្រជាពលរដ្ឋ ដូចជាករណីទាំងពីរខាងលើនេះ៕

ប.ស.ស ចុះអប់រំកម្មករ អំពីរបៀបទប់ស្កាត់ នៃការដួលសន្លប់

0
0

ភ្នំពេញៈ ក្រុមការងារទប់ស្កាត់ ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) នៃបេទ្បាជាតិរបបសន្តិសុខសង្គម ចំណុះឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយអប់រំ ដល់កម្មករនិយោជិតពីររយនាក់ អំពីនៃការទប់ស្កាត់ករណីដួលសន្លប់។

កម្មវិធីនេះ បានធ្វើឡើងនៅរោងចក្រនៅក្នុរោងចក្រ EINS (Cambodia) Co., Ltd ដែលមានទីតាំង ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ នេះ ។

ក្រុមការងារ ទ.ស.ប.ក នៃបេទ្បាជាតិរបបសន្តិសុខសង្គម បានធ្វើបទបង្ហាញ ពន្យល់ណែនាំ អប់រំដល់កម្មករនិយោជិត ឱ្យចេះថែទាំសុខភាព ដោយហូបអាហារ ឱ្យមានអនាម័យការរស់នៅ ការសម្រាកឱ្យបានគ្រប់គ្រាន់ ជាពិសេសហូបអាហារណា ដែលមានជីវជាតិ ដើម្បីទ្រទ្រង់រាងកាយ និងមានកម្លាំងធ្វើការងារ ។

បន្ទាប់មកគ្រូឧទ្ទេសនាម បានពន្យល់ណែនាំពីសុវត្ថិភាពការងារ គឺការធ្វើការដោយសុវត្ថិភាពប្រុងប្រយ័ត្ន គ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលធ្លាក់លើរូបរាងកាយកម្មករ ។
តាមការពន្យល់ណែនាំ របស់មន្រ្តីបេទ្បាជាតិ របបសន្តិសុខសង្គមបានបញ្ជាក់ថា កម្មករ និយោជិតទាំងអស់ បាននិងកំពុង ធ្វើការនៅក្នុងរោងចក្រទាំងអស់ ដែលស្ថិតនៅរាជធានី/ខេត្ត គឺមានធានារ៉ាប់រងពី ប.ស.ស ដែលអង្គភាព ប.ស.ស បានផ្តល់នូវការពិនិត្យព្យាបាលកម្មករ រហូតដល់ជាសះស្បើយ និងផ្តល់ប្រាក់ ប្រចាំថ្ងៃជូនកម្មករ និយោជិត នៅពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

បច្ចុប្បន្ន ប.ស.ស បានចុះកិច្ចព្រមព្រៀង ជាមួយមន្ទីរពេទ្យសរុបចំនួន ៨៥ មន្ទីរពេទ្យ សម្រាប់ផ្តល់សេវាជូនកម្មករ នៅពេលកម្មករ ជួបប្រទះនូវឧបទ្ទវហេតុគ្រោះថ្នាក់ការងារ ។ គ្រោះថ្នាក់ការងារ គឺគ្រោះថ្នាក់ ដែលកើតទ្បើងនៅពេលកម្មករ កំពុងធ្វើការនៅរោងចក្រ និងគ្រោះថ្នាក់ពេលកម្មករទៅ និងត្រទ្បប់មកពីធ្វើការ ។ គ្រោះថ្នាក់ទាំងពីរខាងលើគឺ ប.ស.ស ចាត់ទុកជាគ្រោះថ្នាក់ការងារ ហើយទទួលបាន សំណងគ្រោះថ្នាក់ការងារពី ប.ស.ស ។

បន្ថែមពីនេះទៀត ប.ស.ស ក៏បានពន្យល់ណែនាំ ដល់កម្មករត្រូវជ្រើសរើសមធ្យោបាយ ធ្វើដំណើរដោយសុវត្ថិភាព ត្រូវជ្រើសរើសរថយន្តដឹកកម្មករ ឱ្យបានសមស្របជៀសវាង គ្រោះថ្នាក់ចរាចរ ដោយមធ្យោបាយដឹកជញ្ជូន និងពន្យល់ណែនាំឱ្យកម្មករ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ នៅពេលធ្វើដំណើរគ្រប់ទីកន្លែង។

នៅឆ្នាំ២០១៥ នេះ ប.ស.ស នឹងចុះផ្សព្វផ្សាយអប់រំ ដល់កម្មករ និយោជិត ពីបញ្ហាសុខភាព សុវត្ថិភាព អនាម័យ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ផ្តល់ដល់កម្មករ និយោជិត នៅពេលគ្រោះថ្នាក់ការងារ ឱ្យបាន ២៥ រាជធានី/ខេត្ត ដើម្បីបង្ការករណីកម្មករសន្លប់ និងគ្រោះថ្នាក់ចរាចរ ឱ្យនៅកម្រិតទាបបំផុត តាមការដែលអាចធ្វើទៅបាន៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

នារីសន្តិសុខ រោងចក្រស៊ិនតាយ រងការជះទឹកអាស៊ីត ព្រោះគំនុំស្នេហ៍ បានទទួលមរណភាព

0
0

ភ្នំពេញ៖ នារីសន្តិសុខស៊ិនតាយ មាស វ៉ាន់នី អាយុ ២០ឆ្នាំ បានទទួលមរណភាពហើយ នៅម៉ោង ២រសៀលថ្ងៃទី ២១ ខែមីនាឆ្នាំ២០១៥នេះ ខណៈកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីព្រឹងប្រែងជម្នះភាព ឈឺចាប់ នៃមុខរបួសដោយអំណាចទឹកអាស៊ីតអស់រយៈពេល ១៥ថ្ងៃ។

សពនារីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ក្នុងស្រុកក្រគរ ខេត្តពោធិ៍ សាត់។

សូមបញ្ជាក់ថា នារីរងគ្រោះ មាស វ៉ាន់នី ត្រូវបានជនល្មើស ស្រឿន នាន់ អាយុ ៣៨ឆ្នាំ ជះទឹកអាស៊ីតស្រោចពេញ ខ្លួន ខណៈកំពុងធ្វើដំណើរទៅធ្វើការកាលពីម៉ោង ៦ និង១០នាទីព្រឹកព្រលឹមថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៥ ស្ថិតនៅ មុខផ្សារកាណាស៊ីធី ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជម្លោះរហូតឈានដល់ការជះទឹកអាស៊ីតនេះ គឺបានផ្តើមចេញគំនុំស្នេហ៍ ដោយនារីរងគ្រោះ និងស្វាមីនារីជាជនដៃ ដល់ ដែលធ្វើសន្តិសុខដូចគ្នា បានលបលួចមានចំណងមេត្រីភាព ជាមួយគ្នា។ បន្ទាប់ពីមានសេ្នហាជាមួយគ្នា រហូតដល់ឈានដល់រួមរស់ក្រោមដំបូលបន្ទប់ជួលតែមួយ អស់រយៈពេលជាងពីរខែនារីរងគ្រោះ មាស វ៉ាន់នី ក៏ត្រូវ ស្រ្តីជនដៃដល់ ស្រឿន នាន់ ធ្វើសកម្មភាពជះទឹកអាស៊ីតលើតែម្តង។

ទោះបីជាយ៉ាងណាស្ត្រីជនដៃដល់ ត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារហើយ កាលពីថ្ងៃទីល្ងាចថ្ងៃទី ២៩ ខែមីនា ដោយចោទប្រកាន់ពី «បទប៉ុនប៉ងមនុស្សឃាត»៕

Viewing all 8042 articles
Browse latest View live




Latest Images