Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

នគរបាលខណ្ឌទួលគោក បង្ក្រាបករណីឆក់ ទូរស័ព្ទសិស្សសាលា ឃាត់ខ្លួនបាន ជនសង្ស័យម្នាក់

0
0

ភ្នំពេញ៖នគរបាលខណ្ឌទូលគោក បានបង្ក្រាប និងឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ ក្នុងករណីឆក់ទូរស័ព្ទដៃ សិស្សសាលា កាលពីម៉ោងប្រមាណ ២៖៤៥នាទីរសៀល ថ្ងៃទី២១-០៣-២០១៥  នៅចំណុចមុខវិទ្យាល័យ ជាស៊ីមសាមគ្គី ផ្លូវលេខ២៧១ ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ  អ៊ុក ដារ័ត្ន ហៅ អក ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្នានលេខ សង្កាត់ស្ទឹងមនជ័យ ខណ្ឌមានជ័យ បានឆក់ ទូរស័ព្ទ១គ្រឿង ម៉ាក samsung Galaxy note ពណ៌ខ្មៅ របស់ជនរងគ្រោះ មានឈ្មោះ ប៉ែន ហ្សូលី ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរ សិស្សថ្នាក់ទី៨ វិទ្យាល័យសាមគ្គី ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងឈរកាន់ទូរស័ព្ទ ខណ:ពេលទិញទឹកញុំា ស្រាប់តែជនសង្ស័យ០២នាក់ ជិះម៉ូតូម៉ាក Honha C125 ព៍ណខ្មៅ មកឈប់ក្បែរ ជនសង្ស័យម្នាក់បានចុះឆក់ទូរស័ព្ទពីដៃ ពេលនោះជនរងគ្រោះស្រែក ជនសង្ស័យបានព្យាយាមជិះម៉ូតូគេចខ្លួន បានធ្លាក់អ្នកជិះក្រោយ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកវត្ថុតាង បានជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

Photo by LookingTODAY


រថយន្តតាកូម៉ា បុកកុមារីអាយុ ៧ឆ្នាំ ជាប់ក្រោមរថយន្ត យ៉ាងសង្វេគ

0
0

កែប៖ កុមារីអាយុ ៧ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ជាប់ក្រោមកង់រថយន្តគួរឲ្យសង្វេគ នៅម៉ោង ៥ និង៤៥នាទី ល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណោទត្រពាំងទឹក ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តដែលបុកកុមារីនោះ ម៉ាកតាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2W-1497។ ក្រោយ កើតហេតុការណ៍អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ដោយគាប ជាប់កុមារីរងគ្រោះនៅក្រោមរថយន្តបង្ក។

សមត្ថកិច្ចមិនទាន់បញ្ជាក់ អត្តសញ្ញាណកុមារីរងគ្រោះ និងម្ចាស់រថយន្តនៅឡើយទេ។ ក្រោយកើតហេតុប្រជាពល និងសមត្ថកិច្ច បាននាំគ្នាព្យាយាមគាស់រថយន្តយកកុមារីចេញ និងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ទោះបីជាយ៉ាងណាសមត្ថកិច្ច បានអះអាងថា នឹងតាមវែកមុខជនបង្កជាម្ចាស់រថយន្តមកដោះស្រាយលើបញ្ហា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះ៕

បុរសចំណាស់ម្នាក់ ចេញពីហូបការ នៅកោះពេជ្រ ខ្យល់គស្លាប់ក្នុងរថយន្ត

0
0

ភ្នំពេញ៖ បុរសវ័យ ៦០ឆ្នាំ បានខ្យល់គស្លាប់នៅក្នុងរថយន្ត ពេលកំពុងធ្វើដំណើរចេញពីហូបការនៅកោះពេជ្រ ឆ្ពោះទៅផ្ទះរបស់ខ្លួន នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាលចរាចរណ៍ បានឲ្យដឹងថា នៅវេលាម៉ោង ៩យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥នេះ ត្រង់ស្តុបទួលគោក តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី គេបានឃើញរថយន្តកូរ៉ូឡា ពាក់ស្លាកលេខ កណ្តាល 2A-1244 មួយគ្រឿង ចត នៅស្ងៀមលើដងផ្លូវបង្កឲ្យមានការកក ស្ទះយ៉ាងខ្លាំង។ ដោយការងឿងឆ្ងល់មិនឃើញរថយន្តបំលាស់ទី សមត្ថកិច្ច ក៏បានដើរទៅមើល ហើយព្យាយាម ស្រែកហៅបុរសក្នុងរថយន្ត តែហៅយ៉ាងម៉េចក៏មិនឆ្លើយ សមត្ថកិច្ច ក៏នាំគ្នា រុញរថយន្តទៅអែបចិញ្ចើមផ្លូវ ហើយគាស់ទ្វារថយន្ត ស្រាប់តែឃើញបុរសម្នាក់កាច់កៅអីដេកសន្លប់ស្តូកស្តឹងក្នុង រថយន្ត។

ឃើញសភាពការណ៍ដូចនោះ សមត្ថកិច្ច ក៏បានទូរស័ព្ទហៅរថយន្តសង្រ្គោះមកពិនិត្យអាការៈរបស់ជនរងគ្រោះ។ នៅពេលក្រុមគ្រូពេទ្យមកដល់ បានបញ្ជាក់ថា បុរសក្នុងរថយន្តនោះ បានខ្យល់គស្លាប់បាត់ទៅហើយ។

បុរសខ្យល់គស្លាប់ក្នុងរថយន្តនេះ មានឈ្មោះ សោម សាន អាយុ ៦០ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ។ ក្រោយការពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់ហើយ សមត្ថកិច្ច ក៏បានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យប្រពៃណី នៃព្រះពុទ្ធសាសនាខ្មែរ៕

លោកខាងលិច៖ កិច្ចប្រជុំចរចា រកដំណោះស្រាយ ជុំវិញកម្មវិធី នុយក្លេអ៊ែរ របស់អ៊ីរ៉ង់ មានដំណើរការ ប្រសើរទៅមុខ

0
0

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៥ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅទីក្រុងឡុងដ៏ ប្រទេស អង់គ្លេស រដ្ឋមន្ត្រីការបរទេសអង់គ្លេស បារាំង អាល្លឺម៉ង់ សហរដ្ឋអាម៉េរិក និង សហគមន៍អឺរ៉ុប បានជួបប្រជុំគ្នា ដើម្បីធ្វើការឆ្លុះបញ្ចាំងអំពី ដំណើរការនៃការជួបចចារគ្នាដោះស្រាយជុំវិញកម្ម វិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលនឹងប្រព្រឹត្តទៅបានល្អប្រសើរទៅមុខ ។

នៅក្នុងកិច្ចប្រជុំនោះ គេឃើញមានវត្តមានលោក Philip Hammond រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស លោក ចន ឃឺរី រដ្ឋ មន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Laurent Fabius រដ្ឋមន្ត្រីការបរទេសបារាំង លោក Frank-Walter Steinmeierរដ្ឋ មន្ត្រីការបរទេសអាល្លឺម៉ង់ និងលោក Federica Mogherini រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសតំណាងឲ្យសហគមន៍អឺរ៉ុប ។

បណ្តាថ្នាក់ដឹកនាំទាំងអស់បានរួមគ្នា ថែ្លងនៅក្នុងសេចក្តីថែ្លងការណ៍មួយថា “យើងបានឯកភាពគ្នាទៅលើដំណើរ ការវិវត្តន៍អំពីស្ថានភាព ដែលនេះជាគន្លឹះដ៏សំខាន់ណាស់ក្នុងការចូលរួមដោះស្រាយបញ្ហា តែកិច្ចព្រមព្រៀងគ្នា ទាំងស្រុងនោះមិនទាន់ទទួលបាននៅឡើយទេ” ។

បណ្តាថ្នាក់ដឹកនាំទាំងអស់ក៏បានសម្តែងនូវក្តីរំពឹងថា “យើងទាំងអស់គ្នាធ្វើការបញ្ជាក់ជាថ្មីថា យើងជាគណៈកម្មា ធិការដែលប្រកបដោយ ភាពស្មើគ្នា ដើម្បីឈានរកដំណោះស្រាយដោយធានាថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ពិតជាផ្តល់នូវសុខសន្តិភាពពេញលេញ ដូចអ្វីដែលបានបញ្ជាក់នៅក្នុងការថ្លែងរបស់ខ្លួនដូច្នេះដែរ” ៕

ទូរសេខ្សែភ្លើង ឆេះឃ្លាំងសិប្បកម្ម ផលិតទុយោជ័រ ក្បែរសកលវិទ្យាល័យ ភូមិន្ទកសិកម្ម ចំការដូង រងការខូចខាត ជាង៥០%

0
0

ភ្នំពេញៈ នាវេលាម៉ោង ២នឹង៣០នាទី រៀលថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៥ នេះមាន អគ្គិភ័យមួយបានឆាបឆេះ ទីតាំងសិប្បកម្មផលិត ទុយោជ័រដ៏ធំមួយ ស្ថិតនៅក្បែរសកលវិទ្យាល័យភូមិន្ទ កសិកម្មចំការដូង ក្នុងភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ បណ្តាលអោយសម្ភារនឹងទុយោក្នុងឃ្លាំងត្រូវរងការខូចខាតជាង៥០ ភាគរយ ។

យោងតាមការរៀបរាប់របស់បុរស ជាកម្មករបម្រើការងារក្នុងទីតាំងសិប្បកម្មនេះ បានអោយដឹងថា មុនកើត មានអគ្គិភ័យគឺក្រុមកម្មករបាននាំគ្នា តទុយោធុងហ្គាសដាក់ដាំបាយ នឹង ដាំទឹក ប៉ុន្តែពេលរៀបចំដាក់ដាំបាយ ស្រាប់តែរបូតបំពងទុយោចេញធុងហ្គាស ទើបបណ្តលអោយកើតជាអណ្តាតភ្លើង ឆាបឆេះឡើងយ៉ាងសន្ធោ សន្ធៅតែម្តង។ ភ្លាមៗនោះក្រុមកម្មករក៏ រត់ចេញក្រៅឃ្លាំងនឹងស្រែករកការអន្តរាគមន៍ ពីកម្លាំងបង្កានឹង ពន្លត់អគ្គិភ័យ។

ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ពេលឃើញមានអគ្គិភ័យឆេះឡើងបែបនេះ ក៏រាយការណ៍ទៅអាជ្ញាធរ មូលដ្ឋានសុំអោយរថយន្តពន្លត់អគ្គិភ័យចុះជួយបាញ់ពន្លត់ ។ ក្រោយទទួលបានដំណឹងភ្លាមលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ នឹងលោក ព្រហ្ម យ៉ន ប្រធានការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានដឹកនាំកម្លាំង ចុះអន្តរាគមន៍ដោយបញ្ជាអោយឡានទឹកចំនួន ៨គ្រឿងចុះដល់កន្លែង កើតហេតុ រួចតទុយោទឹកបាញ់ជុំវិញ ឃ្លាំងកំពុងឆេះ នឹងសម្រុកបាញ់ចូលពន្លត់អណ្តាតភ្លើងកំពុង ឆេះយ៉ាងសន្ធោសន្ធៅ ក្នុងរយៈពេលជិតមួយម៉ោង ទើប អាចទប់ស្កាត់ អណ្តាតភ្លើងអោយរលត់សូន្យសុងទៅវិញភ្លាមៗពុំមានការឆាប់ឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្បែរនោះឡើយ ប៉ុន្តែក្នុងហេតុការណ៍អគ្គិភ័យខាងលើ ប្រើទឹកអស់តែ ៤ឡានប៉ុណ្តោះ ហើយបានបំផ្លាញ ទ្រព្យសម្បត្តិនឹងសម្ភារក្នុងឃ្លាំងប្រហែលជាង ៥០ ភាគរយ ។

ម្ចាស់ទីតាំងដែលរងនៅការឆាប់ឆេះមានឈ្មោះ តូ ម៉េង ភេទប្រុស អាយុជាង ៣០ ឆ្នាំ ៕

លោកស្រី Michelle Obama នឹងជួយដោះស្រាយ បញ្ហាប្រឈមដល់ សិស្សស្រីនៅកម្ពុជា

0
0

ភ្នំពេញ ៖ ក្នុងដំណើរ បំពេញទស្សនកិច្ច របស់លោកស្រីទី១ សហរដ្ឋអាម៉េរិក Michelle Obama ដែលធ្វើឡើង នៅកម្ពុជាចំនួន៣ថ្ងៃ ដោយបានជួបជាមួយសិស្សស្រី នៅកម្ពុជានោះ លោកស្រី នឹងជួយដោះស្រាយបញ្ហា ប្រឈមទាំងឡាយណាដែលពយកគេកំពុងជួប្រទះសព្វថ្ងៃនេះ។

លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីជូន ដំណើរលោកស្រី Michelle Obamaត្រឡប់ទៅអាម៉េរិកវិញ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ថា “លោកស្រី Michelle Obama បានជួប ពីថ្ងៃទី២១ មីនា ជាមួយសិស្ស ស្រី១០នាក់នោះ តំណាងឲ្យសិស្សនៅទូទាំងប្រទេស។ ជំនួបនោះលោកស្រី ចង់ដឹងពីសុខទុក្ខ និងបញ្ហាប្រឈមរបស់សិស្សស្រី ដើម្បីឲ្យគាត់ដាក់ចេញ នូវវិធានការណ៍ដើម្បីគាត់ជួយបាន”។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា ក្រសួងអប់រំ និងទីភ្នាក់ងារអាម៉េរិក សំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)បានសហការគ្នាដើម្បីបន្តលើក កម្ពស់វិស័យអប់រំនៅកម្ពុជាឲ្យមាន លក្ខណៈល្អប្រសើរឡើង ថែមទៀត។

លោកបន្ថែមទៀតថា លោកស្រី Michelle Obamaទី១អាម៉េរិក និងលោកស្រីទី១ ជប៉ុនបានរួមសហការគ្នា ដើម្បីជួយអប់រំដល់ក្មេងស្រី និងស្រ្តីនៅទូទាំងពិភពលោក។

លោកបន្ថែមថា សិស្សស្រីនៅកម្ពុជាមិនសូវបានសិក្សាដល់ថ្នាក់បណ្ឌិតប៉ុន្មានទេ ព្រោះពួកគេមិនចង់រស់នៅ បែកពីគ្រួសារដោយសារតែសាលានៅឆ្ងាយពីផ្ទះសម្បែងរបស់ពួកគេ។

ទាក់ទងទៅនឹងអត្រាសិស្សស្រីចូលរៀនលោករដ្ឋមន្រ្តីបានឲ្យដឹងថា ក្មេងស្រីកាលពីរៀន នៅសាលាបឋម ភូមិមានលក្ខណៈល្អនិងពូកែជាងសិស្សប្រុស ប៉ុន្តែនៅពេលពួកគេចូល ផ្នែកបរិញ្ញាបត្រនិស្សិតស្រី មានចំនួនតែ ៤២ភាគរយ ហើយដល់ថ្នាក់អនុបណ្ឌិត មានចំនួន២៤ភាគរយ ដោយឡែកមកដល់ ថ្នាក់បណ្ឌិតវិញមាន ចំនួន៥ភាគរយ។

លោក ហង់ ជួនណារ៉ុន បានឲ្យដឹងទៀតថា សិស្សសិក្សានៅបឋមសិក្សា និងមធ្យម សិក្សាមានទាំងអស់ជាង ៣លាននាក់ ក្នុងនោះសិស្សស្រីមានចំនួន១លានកន្លះ៕

យុវជន CPP បំពេញ​ទស្សនៈកិច្ច​ ដកស្រង់​បទពិសោធន៍ ពី​បក្សកុម្មុយនីស្ត​ចិន​

0
0

ភ្នំពេញ៖ ក្រុមការងារយុវជន ថ្នាក់កណ្តាលរបស់ គណបក្ស ប្រជាជនកម្ពុជា (CPP) នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ បានបំពេញទស្សនៈកិច្ច នៅសាធារណរដ្ឋ ប្រជាមានិតចិន ក្នុងបំណងដកស្រង់ បទពិសោធន៍ លើការងារយុវជន ពីបក្សកុម្មុយនីស្តចិន ក៏ដូចជាការពង្រឹងពង្រីកនូវ ចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណីនិង កិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរ។

ក្នុងដំណើរបំពេញទស្សនៈកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិន យុវជនថ្នាក់កណ្តាល របស់គណបក្សប្រជាជនកម្ពុជា ចំនួន៣៥រូប ត្រូវបានដឹកនាំដោយ លោក កែ ប៊ុនខៀង ប្រធានក្រុមការងារយុវជន គណបក្សថ្នាក់កណ្តាល រួមនិង លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារ យុវជនគណបក្សប្រជាជន កម្ពុជាថ្នាក់កណ្តាល។

ប្រធានក្រុមការងារ ថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា លោក កែ ប៊ុនខៀង បានថ្លែងឲ្យដឹងថា សមាជិកក្រុមការងារយុវជន ថ្នាក់កណ្តាលរបស់ គណបក្សប្រជាជនកម្ពុជា ចំនួន៣៥រូប និងត្រូវបំពេញទស្សនៈកិច្ចនៃ សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ គោលបំណងដើម្បីសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ ការងារយុវជន នៅសាធារណរដ្ឋប្រជាមានិតចិន។

លោក កែវ ប៊ុនខៀង បានបន្តទៀតថា ក្នុងអំឡុងពេលនៃ ដំណើរទស្សនៈកិច្ច រយៈពេល១០ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន ក្រុមការងារយុវជនថ្នាក់ កណ្តាលរបស់ គណបក្សប្រជាជនកម្ពុជា នៅទៅទីក្រុងប៉េកំាង ក្នុងបំណងជួបសម្តែង ការគួរសម ជាមួយថ្នាក់ដឹកនាំ របស់ក្រសួងទំនាក់ទំនង អន្តរជាតិបក្សកុម្មុយនិស្តចិន បន្ទាប់មកនិង ជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំ យុវជនបក្សកុម្មុយនិស្តចិន ស្តាប់បទឧទ្ទេសនាមស្តីពីការងារ យុវជនរបស់បក្សកុម្មុយនិស្តចិន ក្រោយមកទៀតទស្សនៈកិច្ច សាកលវិទ្យាល័យភាសា របរទេសក្រុងប៉េកំាង ដែលមានការសិក្សា ភាសារខ្មែរ រួមនិងទស្សនៈកិច្ច ក្រុមហ៊ុនមួយចំនួន នៅទីក្រុងប៉េកំាងផងដែរ។

ក្រៅពីដំណើរទស្សនៈកិច្ច នៅទីក្រុងប៉េកាំង ក្រុមការងារយុវជនថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ក៏និងបន្តទៅបំពេញទស្សនៈកិច្ចនៅទីក្រុង ស៊ិន ក័រ និងទីក្រុង សៀង ហៃ ដើម្បីបន្តសិក្សាស្វែងយល់ រៀនសូត្រ និងដកស្រង់បទពិសោធន៍ លើការងារយុវជន ការងារអភិវឌ្ឍ និងការងារកាត់បន្ថយភាពក្រីក្រ របស់ទីក្រុងទំាងនោះ ផងដែរ៕

អតីតខ្សែរាជវង្ស ស្តេចថៃ ចំនួន០៣រូប ត្រូវបានចាប់ បញ្ជូនទៅពន្ធនាគារ ដោយសារ ការប្រមាថ លើព្រះចេស្តា ព្រះមហាក្សត្រ

0
0

បាងកក៖ បងប្អូនប្រុសបីនាក់ ដែលគេស្គាល់ថា ជាអតីតខ្សែស្រឡាយ រាជវង្សានុវង្សនឹងអ្នកអង្គម្ចាស់ Srirasmi Suwadee ហើយជា សមាជិករាជវង្សចុងក្រោយគេ នៃគ្រួសារត្រូវបានចាប់បញ្ជូន ទៅកាន់ពន្ធនាគារ បន្ទាប់ពី បានប្រមាថដល់ព្រះចេស្តាព្រះមហាក្សត្រ។

អ្នកដែលត្រូវបានចាប់ខ្លួនរួមមានទី១ឈ្មោះ Natthapol, Narong និង Sitthisak Suwadee ដោយត្រូវឲ្យជាប់ ពន្ធនាគារ រយៈពល៥ឆ្នាំកន្លះ ។ នេះបើតាមការផ្សាយរបស់BBC។

ចំណែកឯព្រះមាតារបស់ពួកគេ ក៏ត្រូវបានចោទប្រកាន់ដូចគ្នាដែរ ហើយបានកាត់ទោសឲ្យជាប់ ពន្ធនាគារ កាលពីសប្តាហ៍មុន ។

គួររំលឹកថា អ្នកអង្គម្ចាស់ Srirasmi បានគង់នៅដាច់ដោយឡែក ពីការគ្រងរាជរបស់ព្រះអង្គម្ចាស់ Maha Vajiralongkorn ដោយបានលាលែងពីមុខតំណែង កាលពីខែធ្នូ ឆ្នាំ២០១៤ ។

សូមបញ្ជាក់ថា ប្រទេសថៃឡង់ដ៏ បានប្រកាន់ខ្ជាប់នូវច្បាប់មួយដែលប្រមាថលើព្រះចេស្តា ព្រះមហាក្សត្រ ហើយច្បាប់នេះបានអនុវត្តន៍នៅក្នុងច្បាប់ ការពារក្រុមរាជវង្សនៃអង្គព្រះមហាក្សត្រតែម្តង។

គេបានដឹងថា យ៉ាងហោចណាស់មានក្រុមខ្សែរាជវង្ស អតីតអ្នកអង្គម្ចាស់ចំនួន០៧រូប ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទស៊ីសំណូក និងបានប្រមាថលើអង្គព្រះចេស្តា បន្ទាប់ពីអ្នកអង្គម្ចាស់រូបនោះបានអាប់ឱនកិត្តិនាមមក ៕


EU សន្យាផ្តល់ប្រាក់ ២០០០លានដុល្លារ សម្រាប់ជួយ ដល់ក្រិក លើ "វិបត្តិមនុស្សធម៌"

0
0

ប្រ៊ុចស៊ែល៖ សហគមន៍អឺរ៉ុប (EU)បានសន្យាថា នឹងផ្តល់ថវិកាចំនួន ២ពាន់លានដុល្លារ សហរដ្ឋអាម៉េរិកជួយ ដល់ប្រទេសក្រិក ដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណង ជួយដល់ "វិបត្តិមនុស្សធម៌" នៅក្នុងប្រទេស នេះ ។

ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៥ថា នៅក្នុងកិច្ច ប្រជុំមួយដែលរៀបចំឡើង នៅទីក្រុងប្រ៊ុចស៊ែល ប្រទេសស្វីស ក្រោមការដឹកនាំរ បស់ប្រធានសហគមន៍ អឺរ៉ុប លោក  Jean-Claude Juncker ប្រធានគណៈកម្មាធិការសហគមន៍អឺរ៉ុប បានថ្លែងបញ្ជាក់ថា ក្រិក បានជួបនូវវិបត្តិយ៉ាងខ្លាំង នោះគឺ "វិបត្តិមនុស្សធម៌" ដែលបានដង្ហោយហៅរកឲ្យមានការជួយដល់ ប្រទេសនេះ ។

ដូច្នេះមានតែជួយខាងផ្នែកថវិកាទេ ទើបអាចស្តារបាន ។

ចំពោះការថ្លែងយ៉ាងដូច្នេះ លោក Alexis Tsipras នាយករដ្ឋមន្ត្រីក្រិក បានស្វាគមន៍ចំពោះការថ្លែងយ៉ាងនេះ ព្រោះថានេះជាការចូលរួមក្នុងការទប់ស្កាប់ នូវវិបត្តិដែលកើតឡើងសម្រាប់មនុស្សជាតិ ។

បណ្តាថ្នាក់ដឹកនាំសហគមន៍អឺរ៉ុប បានថ្លែងថា ក្រិក ត្រូវតែធ្វើការកែទម្រង់ ដើម្បីរក្សាបានការស្រុតចុះដុនដាប កាន់តែខ្លាំង ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះដែរ គេឃើញមានវត្តមានលោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ និងបណ្តាមេដឹកនាំធំៗ នៅប្លុកអឺរ៉ុបចូលរួមពិភាក្សាគ្នាជុំវិញបញ្ហានៅក្រិកនេះផងដែរ នាទីក្រុងប្រ៊ុចស៊ែលនោះ ៕

លោក ចាយ រ៉ូម៉ាន់ ៖ ទំនាក់ទំនង កម្ពុជា-អាមេរិក កាន់តែល្អប្រសើរ ក្រោយដំណើរ ទស្សនកិច្ចលោកស្រី Michelle Obama

0
0

ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូត សហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា លោក ចាយ រ៉ូម៉ាន់ បានមើលឃើញថា ទំនាក់ទំនង រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក កាន់តែប្រសើក្រោយបញ្ចប់ដំណើរ ទស្សនកិច្ចពាក់ព័ន្ធកម្មវិធី អប់រំជាលើកដំបូង របស់ លោកស្រី Michelle Obama ភរិយាប្រធានាធិបតីអាម៉េរិកលោកអូបាម៉ា។

ថ្លែងប្រាប់អ្នកកាសែត ក្រោយជូនដំណើរត្រឡប់ ទៅសហរដ្ឋអាម៉េរិកវិញរបស់លោកស្រី Michelle Obama ពីព្រលានយន្តហោះសៀមរាប លោក ចាយ រ៉ូម៉ាន់ បន្តថា លោកស្រី Michelle Obama បានមើលឃើញ កាន់តែច្បាស់ពីការរស់នៅនិងការសិក្សារបស់កុមារីក្នុងខេត្តសៀមរាប។ លោកថា"ដំណើទស្សនកិច្ចនេះធ្វើឡើងតាមគំនិតផ្ដួចផ្ដើម របស់រដ្ឋាភិបាលអាម៉េរិក ដែលមានPeace Corp ស្ម័គ្រចិត្ត សម្រាប់ប្រទេសនានានៅទូទាំងពិភពលោក ដែលធ្វើឲ្យប្រជាពលរដ្ឋ មានលទ្ធភាពរៀនសូត្រ"។

លោក ចាយ រ៉ូម៉ាន់ បន្តថា ប្រទេសកម្ពុជាជាប្រទេសមួយ ដែលអាម៉េរិកធ្វើការស្ម័គ្រចិត្ត ជាមួយភាគីនិមួយៗ ដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបានការសិក្សាមួយដ៏ល្អ។ លោកបញ្ជាក់ថា " វត្តមានរបស់ លោកស្រី Michelle Obama ជាឱកាសដ៏ល្អសម្រាប់លោកស្រី បានជួបដោយផ្ទាល់ជាមួយជាមួយកុមារីនិងសាលារៀនមួយចំនួន និងបានដឹងតាមរយៈការរៀបរាប់របស់កុមារីទាំងនោះ ហើយក៏បានមើលឃើញដោយផ្ទាល់ពីការរស់នៅរបស់ ពួកគេ"។

ជាមួយគ្នានេះ តាងនាមលោកស្រី Michelle លោក ចាយ រ៉ូម៉ាន់បានថ្លែងអំណរគុណដល់រាជ រដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចអស់ពីចិត្តសម្រាប់ទទួលស្វាគមន៍ ដំណើរ ទស្សនកិច្ច លោកស្រី Michelle។

បើតាម លោក ចាយ រ៉ូម៉ាន់ បទពិសោធន៍ដែលលោកស្រី Michelle ទទួលបានពីកម្ពុជានិងប្រទេស ជប៉ុនក្រោយ ដំណើរទស្សនកិច្ចលោកស្រី នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ តាមរយៈបណ្ដាញសង្គមផ្ទាល់របស់លោកស្រី និងមធ្យោបាយផ្សេងៗ ទៀតដើម្បីឲ្យពិភពលោកបានស្គាល់ និងបានដឹងពីសាវតារបស់កុមារីនៅកម្ពុជា។

ដំណើទស្សនកិច្ច របស់លោកស្រី Michelle Obama មកកម្ពុជា សម្រាប់កម្មវិធី Let Girls Learn គឺជាគំនិត ផ្តួចផ្តើមរបស់រដ្ឋាភិបាល សហរដ្ឋអាម៉េរិកដើម្បី ជួយឱ្យសិស្សស្រី បានសិក្សាបានច្រើន។  លោកស្រី Michelle បានជំរុញឲ្យសិស្សស្រី បន្តការសិក្សាឲ្យ បានខ្ពង់ខ្ពស់ កុំខ្វល់នឹងការបន្ទុចបង្អាក់។ លោកស្រីបានបញ្ចប់ ដំណើរ ទស្សនកិច្ច នៅកម្ពុជា នៅថ្ងៃអាទិត្យនេះនិងបានធ្វើដំណើរ ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ៕

អគ្គិភ័យ​ឆេះ​ឃ្លាំង​សិប្បកម្ម ផលិត​ទុយោ​ខូចខាត​ ៥០​ភាគរយ​

0
0

ភ្នំពេញ៖ អគ្គិភ័យដែលបាន ឆេះឃ្លាំងធ្វើ ទុយោយីហោ តូ ម៉េង នៅមុខ សាលាកសិកម្ម ចំការដូងស្ថិតនៅ ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីរសៀលម៉ោង ២រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ទំហំនៃការខូចខាត សរុបប្រហែលជា៥០ភាគរយ។

ករណីភ្លើងឆេះមួយប្រាវនេះ បានប្រើរថយន្តពន្លត់ អគ្គិភ័យ៨គ្រឿង ហើយភ្លើងបានរលត់ទាំងស្រុង នៅម៉ោង២និង៤០នាទីរសៀល៕

អាជ្ញាធរ សង្កាត់ព្រៃស សម្ភោធសាលា ឆទាន នឹងផ្លូវបេតុង មួយខ្សែ នៅភូមិ អន្លង់គងចាស់

0
0

ភ្នំពេញៈ ព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៥ នេះ លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស រួមជាមួយក្រុមយុវជន នឹងបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិអន្លង់គងចាស់ បានធ្វើពិធីសម្ភោធសាលាឆទាន មួយ នឹង ផ្លូវដែលស្ថាបនា ពីបេតុងឆ្អឹងដែកមួយខ្សែ ។

ក្នុងពិធីសម្ភោធខាងលើនេះ លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃសបានប្រាប់អោយដឹងថា ផ្លូវបេតុងមួយខ្សែនេះ ស្ថាបនាឡើងមានទទឹង ៤ម៉ែត្រ បណ្តោយ ៣៣៧ ម៉ែត្រ ហើយចំណាយថវិកាមូលលិធិខណ្ឌដង្កោ ចំណែក សាលាឆទានវិញនោះមានទំហំ ទទឹង ៩ម៉ែត្រ បណ្តោយ ១១ ម៉ែត្រ បានប្រើប្រាស់ថវិកាអស់ជិត ២ ម៉ឺនដុល្លារអាមេរិក ដែលថវិកាទាំងនោះបានមកពីរូបលោកផ្ទាល់ជាចៅសង្កាត់បានអំពាវនាវគៀងគរពីក្រុមសប្បុរសជននានា រួមជាមួយប្រជាជនក្នុងភូមិ ទើបបានថវិកាទាំងអស់នេះមកសាងសងសាលាឆទាន ទុកជូនបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយធ្វើបុណ្យទាន នឹងស្នាក់អាស្រ័យម្តងម្កាល ។

ឆ្លៀតក្នុងឱកាសនោះដែរលោក ខាត់ សុខៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោដែលលោកអភិបាលតែងតែ គិតគូររាល់ការលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ជាពិសេសលោកបានផ្តល់ថវិកាមូលលិធិខណ្ឌ អោយយកមកស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែ ជូនប្រជាពលរដ្ឋ តាមសំណូមពរ។  ហើយលោកចៅសង្កាត់ក៏អរគុណដល់សប្បរុសជនជិតឆ្ងាយ ទាំងអស់ដែលចំណាយថវិកា ជូនរូបលោក អោយមកសាងសងសាលាឆទាន មួយខ្នងជូនប្រជាពលរដ្ឋក្នុងភូមិអន្លងគងចាស់នេះផងដែរ ៕

ទស្សនារូបភាព ក្រុម 711 បាញ់ពន្លត់ភ្លើង ឆេះស្មៅ និងព្រៃ នៅ សង្កាត់សំរោងក្រោម

អតិថិជនមក ធ្វើកិច្ចសន្យា ជាមួយរដ្ឋាករ ទឹកស្វយ័ត ក្រុងភ្នំពេញ កើនឡើង ជាង៦ម៉ឺនបន្ទប់

0
0

ភ្នំពេញ ៖ អតិថិជន ដែលបានមកធ្វើកិច្ចសន្យា ជាមួយរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ពីការកំណត់ថ្លៃ នៃការផ្គត់ ផ្គង់ទឹក ពីរដ្ឋ និងបន្ដឱ្យអ្នកជួលនោះ បានកើតឡើងរហូតជាង ៦ម៉ឺនបន្ទប់ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៥នេះ ។

យោងតាមមន្ដ្រី រដ្ឋាករទឹក ស្វយ័តក្រុង ភ្នំពេញ បានបង្ហាញពីតួលេខថា គិតត្រឹមថ្ងៃ ទី២៣ ខែមីនា ឆ្នាំ២០១៥ អតិថិ ជន មកធ្វើ កិច្ចសន្យាមានចំនួន៣២៨២ ម្ចាស់ទីតាំង ស្មើ ៦៤៨៧៧បន្ទប់ ហើយស្មើនិង៧១,៧០ ភាគរយ នៃចំនួន បន្ទប់ជួល សរុបទូទាំងរាជ ធានីភ្នំពេញ ខណៈដែលនៅក្រុងតាខ្មៅ ខេត្ដ កណ្ដាល មានចំនួន៩០៤៧៨បន្ទប់ ។

មន្ដ្រីដដែលបានបញ្ជាក់ថា គិតត្រឹមថ្ងៃ ទី២៣ ខែមីនា ឆ្នាំ២០១៥នេះ អ្នកមកធ្វើ កិច្ចសន្យាមានចំនួន៨៦ម្ចាស់ផ្ទះជួល ស្មើនិង ៨៣៩បន្ទប់ ។

មន្រ្តីបានបញ្ជាក់ យ៉ាងដូច្នេះថា «យើងកំពុងធ្វើ ជាបន្ដ បន្ទាប់ទៀត នៅទូទាំងរាជ ធានីភ្នំពេញ ដើម្បីឱ្យម្ចាស់ផ្ទះ ជួលយកតម្លៃ ត្រឹម១២០០រៀល ក្នុងមួយម៉ែត្រគូប ពីអ្នកជួលបន្ទប់ ភាគច្រើនជាកម្មករកម្មការិនី រោងចក្រកាត់ដេរ និង សិស្ស និស្សិត ខណៈដែលរដ្ឋាករទឹក បានផ្ដល់តម្លៃត្រឹម១០៣០ រៀលជូន ដល់ម្ចាស់ ផ្ទះជួល»។

ចាប់ពីមានការ អំពាវនាវ របស់ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ឱ្យថ្នាក់ដឹកនាំ ក្រសួង ឧស្សាហ កម្ម និងសិប្បកម្ម ជាពិសេស អ្នកប្រតិបត្ដិ ផ្ទាល់ គឺអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រិះរក មធ្យោបាយ ផ្ដល់ តម្លៃសមរម្យ ទៅម្ចាស់ផ្ទះជួល ហើយឱ្យម្ចាស់ផ្ទះជួល កំណត់យក តម្លៃណាមួយ សម្រាប់អ្នកជួល បន្ទប់ ចៀស វាងការ កំណត់ថ្លៃស្រេចតែចិត្ដ ដូចពេលទៅនោះ អគ្គនាយករដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ លោក ស៊ឹម ស៊ីថា  បាន ដឹកនាំ មន្ដ្រីរបស់ខ្លួន សហការជាមួយ អាជ្ញាធរ មូលដ្ឋានរាជធានីភ្នំពេញ ចុះទៅជួបផ្ទាល់ជា មួយម្ចាស់ផ្ទះជួល ឬអ្នកជួលផ្ទះតែម្ដង ដើម្បី ផ្សព្វផ្សាយពីបញ្ហានេះ ។

វិធានការដែលត្រូវដោះស្រាយបញ្ហា ចំពោះមុខ ត្រូវបានលោកស៊ឹម ស៊ីថា ប្រាប់ ទៅអតិថិជនជាម្ចាស់ផ្ទះជួល ឱ្យដឹងថា ចាប់ ពីពេលនេះតទៅ រដ្ឋនិងកំណត់ តម្លៃត្រឹម ១០៣០រៀល ក្នុងមួយម៉ែត្រគូប នៃការ ផ្គត់់ផ្គង់ទឹក បានគិតបញ្ចូល ទាំងថ្លៃថែទាំលូ ទឹកស្អុយចំនួន១០ភាគរយថែមទៀត ហើយ ម្ចាស់ផ្ទះជួល ត្រូវកំណត់តម្លៃ ត្រឹម១២០០ រៀល ក្នុងមួយ ម៉ែត្រគូប ជូនដល់អ្នកជួល ផ្ទះ ឬជួលបន្ទប់ ។

យោងតាមមន្ដ្រីរដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមការងារបាននឹង កំពុងធ្វើការ ផ្សព្វផ្សាយ ជាបន្ដបន្ទាប់ ជូនដល់អតិថិជនរបស់ខ្លួននៅ តាមបណ្ដាខណ្ឌ រាជធានីភ្នំពេញ ដើម្បីបំពេញ បញ្ជ្រៀបបញ្ហា នេះកាន់តែដឹងទូលំទូលាយ ចំពោះដំណោះស្រាយរបស់រាជរដ្ឋាភិបាល លើការផ្គត់ផ្គង់ទឹក ៕

ក្មេងប្រុស អាយុ៩ឆ្នាំម្នាក់ លង់ទឹកព្រែកស្លាប់ នៅស្រុកកងមាស

0
0

កំពង់ចាម ៖ ក្មេងប្រុស អាយុ៩ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ស្ថិតនៅ ចំណុចព្រែកកប់ភ្លុក ខាងជើង ភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ក្មេងប្រុស រងគ្រោះ មានឈ្មោះ សាន សុវណ្ណៈ អាយុ៩ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហតុ ។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ស្រាប់តែមានការភ្ញាក់ផ្អើល ក្រោយពីប្រទះឃើញ សពក្មេងប្រុសរងគ្រោះ ស្ថិតនៅក្នុងព្រែក ដែលមានចំងាយពីផ្ទះ ប្រមាណ ៨០០ម៉ែត្រ។

ក្រោយការប្រទះឃើញសព សមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញបានចុះទៅ ពិនិត្យមើល និងប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ដោយក្តីអាឡោះអាលៃជាទីបំផុត៕


ព្រះនាង «ស៊ីនដឺរ៉េឡា» កំពុងធ្វើឲ្យកក្រើករោងកុន ស្រុកខ្មែរ (Video Inside)

0
0

ភាពយន្ត «ស៊ីនដឺរ៉េឡា» ដែលប្រិយមិត្តភាគច្រើន បានស្គាល់ហើយ គឺនិយាយពីជីវិតដ៏កំសត់ របស់នារីម្នាក់ រហូតប្រែក្លាយទៅជាព្រះនាង ដែលពាក់ស្បែកជើងកែវ ដោយសារអំពើល្អ និងទឹកចិត្តដ៏ស្អាតស្អំរបស់នាង។ ភាពយន្តនេះកំពុងតែបញ្ចាំងតាមរោងភាពយន្តទំនើបនានា ក្នុងទីក្រុងភ្នំពេញ ដោយក្លាយទៅជាភាពយន្តដ៏ល្បីក្នុងប្រទេសកម្ពុជា ដែលជារៀលរាល់ថ្ងៃ មានអ្នកចូលទស្សនា យ៉ាងសន្ធឹកសន្ធាប់ ។

ក្រៅពីល្បីក្នុងប្រទេសកម្ពុជា ភាពយន្ត ស៊ីនដឺរ៉េឡា នេះក៏ជាភាពយន្តដែលល្បី និងទទួលបានចំណាត់ថ្នាក់ខ្ពស់ លើពិភពលោក ដែលបានរកចំណូលដល់ទៅ ៧ លានដុល្លារអាមេរិច ក្នុងរយៈពេលមួយអាទិត្យ ដំបូងនៃការបញ្ចាំង ។

ដោយសារតែ ភាពយន្តត្រូវបានផលិតឡើង ដោយស្ទូឧីយោ Disney ដែលជាស្ទឧីយោ មានភាពស្ទាត់ជំនាញ ខាងផលិតរឿងលក្ខណះ ផ្សងព្រេង វេទមន្ត ។

ភាពយន្តមើលទៅ គឺប្រកបដោយ ភាពរីករាយ និង វេទមន្តនៃការជប់ រទះ និង ស្បែកជើងកែវ ដ៏ស្រស់ស្អាត ។ រាល់ពេលដែលប្រិយមិត្តទៅទស្សនា រឿង ស៊ីនដឺរ៉េឡា នេះ ប្រិយមិត្តក៏អាច ទស្សនា រឿងខ្លី របស់គំនូវជីវចលដ៏ល្បី ជុំវិញពិភពលោក គឺ Frozen ដែលរឿងខ្លីនោះ មានរយៈពេល 7នាទី ដែលមានចំណងជើងថា Frozen Fever ។

សូមកុំភ្លេច កក់និងទិញសំបុត្រ មុនថ្ងៃដែលចង់មើល ព្រោះពេលនេះ សំបុត្រលក់ដាច់ខ្លាំងណាស់ ។

ប្រិយមិត្តក៏អាចតាមដានពត៌មានទាក់ទងនិងភាពយន្តថ្មីទាន់ចិត្តដោយ add ចៃកុន ក្នុងកម្មវិធី LINE ដោយអាចស្វែងរកបានតាមរយះ ID: @JAIKON ព្រមទាំងមានឪកាសឈ្នះ រង្វាន់ពិសេសៗ ជាច្រើន ដែលមិនអាចរកបាន នៅកន្លែងផ្សេង ៕      

ធ្លាក់ចម្រឹងដែក ចំកម្មករសំណង់នៅ អាគារសំណង់ខុនដូរ ក្បែរពហុកីឡដ្ឋានជាតិ អូរឡាំពិក

0
0

ភ្នំពេញ ៖ អាគារសំណង់ខុនដូរ ដ៏ខ្ពស់ នៅក្បែរពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលធ្លាប់ធ្លាក់ ជម្រឹងដែកទៅលើ ស្ត្រីម្នាក់ ចំក្បាល ធ្លាយខួរហើយបានស្លាប់ នោះឥឡូវ បានធ្លាក់ជម្រឹងដែក ត្រូវក្បាលលើកម្មករសំណង់ម្នាក់ កាលពីវេលាម៉ោង ជាង៧ព្រឹកថ្ងៃ២២ ខែមីនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវមុន្នីរ៉េត កែង១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ជនរងគ្រោះ ត្រូវបាន កម្មករសំណង់ ជាច្រើនជួយសង្រ្គោះ ដោយការបញ្ជូន ទៅកាន់មន្ទីពហុព្យាបាល និងសម្ភព វិបុលសុខ ក្បែរនោះ ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានប្រាប់អោយ ដឹងថា នៅម៉ោងកើតហេតុ គេបានឃើញកម្មករ ជាច្រើននាក់ ដឹកបុរសម្នាក់ ចេញពីអាគារ សំណង់ដ៏ខ្ពស់ ដែលបាន និងកំពុងសាងសង់ នៅក្បែរពហុកីឡដ្ឋានជាតិ អូរឡាំពិក ក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

ឃាត់ខ្លួនមុខ សញ្ញាជួញដូរ គ្រឿងញៀន នៅព្រំប្រទល់ ស្រុកកៀនស្វាយ

0
0

ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យ ជួញដូរគ្រឿងញៀន រាជធានីភ្នំពេញ និងកម្លាំង នគរបាល ព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅ នៅម៉ោង២ រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ នេះ បានធ្វើការឃាត់ខ្លួន មុខសញ្ញាមេខ្លោង ជួញដូរគ្រឿងញៀនម្នាក់ នៅក្នុងភូមិសាស្រ្ត ព្រំប្រទល់ខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយ ខេត្តកណ្តាល។

អធិការរង នគរបាល ខណ្ឌច្បារអំពៅ លោក ម៉ៅ សៀត បានឲ្យដឹងថា ជនសង្ស័យ សួន រីណា ហៅ អាធ្មេញ ត្រូវបានឃាត់ខ្លួន នៅក្នុងសង្កាត់ក្បាលកោះ ត្រង់ព្រំប្រទល់រវាងខណ្ឌច្បារអំពៅ និង ស្រុកកៀនស្វាយ ដោយការសហការគ្នា រវាងកម្លាំងនគរបាល នៃការិយាល័យប្រឆំាង ការជួញដូរគ្រឿងញៀន រាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌច្បារអំពៅ។

ជនសង្ស័យ សួន រីណា ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃខ្មៅ ឃុំកន្សោមអក ស្រុកត្របែក ខេត្តព្រៃវែង ត្រូវបានលោក ចៅក្រម ឆែ រីរៈ សម្រេចឲ្យចាប់ខ្លួន ក្រោមបទចោទ ប្រកាន់ពីបទ ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅ ផ្លូវលេខ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៣។ ជនសង្ស័យត្រូវចោទប្រកាន់ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕

ទស្សនៈ និងមតិ ៖ សកម្មភាព ជំទាវទី១អាមេរិក និងជំទាវទី១កម្ពុជា នៅលើទឹកដីអង្គរ ល្មមគ្រប់គ្រាន់ សម្រាប់អ្នកជ្រុលនិយម ពិចារណា !

0
0

ដោយ ៖ នាយខ្វែក

ភ្នំពេញ ៖ ដំណើរទស្សនកិច្ច ជាលើកទី១ និងជាប្រវត្តិសាស្រ្ត របស់លោកជំទាវទី១ សហរដ្ឋអាមេរិកមកកាន់ព្រះរាជា ណាចក្រកម្ពុជាទី២ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ ទាក់ពីលោកជំទាវទី១ កម្ពុជានៅលើទឹកដីអង្គរដ៏សក្តិសិទ្ធិរយៈពេល ៣ថ្ងៃមកនេះ ទទួលបានជោគជ័យដោយគេនឹក ស្មានមិនដល់ ។

ដំណើរទស្សនកិច្ចរបស់លោកជំទាវ មីស្ហែល អូបាម៉ា នៅលើទឹកដីកម្ពុជាដើម្បីការងារមនុស្សធម៌ ពាក់ព័ន្ធនឹងវិស័យ អប់រំសម្រាប់ស្រ្តី គេសង្កេតឃើញលោកជំទាវរបស់លោក អូបាម៉ា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានរួមដៃ គ្នាធ្វើការងារមនុស្សធម៌នេះយ៉ាងសស្រាក់សស្រាំ និងស្និទ្ធស្នាលពេញចិត្តពេញថ្លើមបំផុត ដែលបង្ហាញឲ្យឃើញថា រវាងប្រទេសទាំងពីរ ទោះបីប្រទេសមួយជាប្រទេសមហាអំណាចពិភពលោក ប្រទេសមួយជាប្រទេសតូចតាច តែការរួមគ្នាធ្វើការងារគឺស្មើភាពគ្នា ក្នុងនាមជាដៃគូសហការដោយសហរដ្ឋអាមេរិក មិនបានរើសអើង ប្រទេសធំ ប្រទេសតូច ប្រទេសអ្នកមាន ប្រទេសអ្នកក្រ ដូចអ្វីដែលក្រុមប្រឆាំងមួយចំនួនធ្លាប់យល់ឃើញ និងកំពុង យល់ឃើញ ហើយធ្វើការ បំប៉ោងសភាពការណ៍ឲ្យខុសពីការពិតនោះឡើយ ។

ជាក់ស្តែងដំណើរទស្សនកិច្ច របស់លោកជំទាវ មីស្ហែល អូបាម៉ា នៅលើទឹកដីអង្គរខេត្តសៀមរាប រយៈពេល ៣ថ្ងៃ កន្លងមកនេះ ជាឧទាហរណ៍ស្រាប់ គឺលោកជំទាវ អូបាម៉ា ចាប់ដៃធ្វើការងារតែជាមួយភរិយាប្រមុខរាជរដ្ឋាភិបាល កម្ពុជាតែម្នាក់គត់ ដោយមិនបាននឹកនាទៅដល់គណបក្សប្រឆាំង សូម្បីតែលោកជំទាវ មួ សុខហួរ ដែលធ្លាប់ស្រែក ក្តែងៗថា គណបក្សរបស់ខ្លួនជាអាយ៉ងរបស់សហរដ្ឋអាមេរិក ពីចម្ងាយនាពេលកន្លងមកក៏ដោយ តែពេលលោកជំទាវ អូបាម៉ា មកដល់ស្ងាត់មាត់ជ្រាបដូចគេចុក ។

ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដើម្បីរួមដៃគ្នា ធ្វើការងារមនុស្សធម៌ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំសម្រាប់ ស្រ្តីនៅលើទឹកដីអង្គរ រវាងភរិយាប្រមុខរដ្ឋាភិបាល ប្រទេសមហាអំណាចពិភពលោក និងភរិយាប្រមុខរាជរដ្ឋាភិបាល កម្ពុជានាពេលថ្មីៗ ល្មមគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាស្វែងយល់បានហើយថា តើសហរដ្ឋអាមេរិកដែលជា ប្រទេសមហាអំណាចពិភពលោក ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ឬធ្វើការជាមួយគណបក្សប្រឆាំងនៅកម្ពុជា ៕

នាយឧត្ដមសេនីយ៍​ សៅ សុខា បង្កើត គណៈកម្មការ ចំពោះកិច្ច ស្រាវជ្រាវករណី បាញ់ប្រហារ រថយន្ដដឹកស្រូវ

0
0

ត្បូងឃ្មុំ ៖ គណៈកម្មការ ចំពោះកិច្ចមួយ ត្រូវបានបង្កើតឡើងពីសំណាក់ នាយឧត្ដម សេនីយ៍សៅ សុខា មេបញ្ជាការ អាវុធហត្ថ លើផ្ទៃប្រទេស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៥នេះ ក្នុងគោលបំណងចុះទៅធ្វើការ ស្រាវជ្រាវ និងស៊ើប អង្កេតភាពមិនប្រក្រតី ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ នៅក្នុងទឹកដីខេត្ដត្បូង និងខេត្ដ ព្រៃវែង នោះគឺការដេញបង្ក្រាបនិងបាញ់ជា ច្រើនគ្រាប់លើរថយន្ដយីឌុបដឹកស្រូវមួយ គ្រឿង ព្រមទាំងចាប់ អ្នកបើករថយន្ដនិងព្រូ រថយន្ដមកធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៀង ផង ។

គណៈកម្មការចំពោះកិច្ច ដែលមានប្រធាន អនុប្រធាននិងសមាជិក ចំនួន៩នាក់ បានធ្វើ ដំណើរចុះទៅស្រាវជ្រាវ ករណីនេះ នៅថ្ងៃ ទី២៣ ខែមីនា ឆ្នាំ២០១៥ ។

យោងតាមសេចក្ដីសម្រេចស្ដីពីការបង្កើត គណៈកម្មការចំពោះកិច្ច ដែលចុះហត្ថលេខា និងត្រាពីសំណាក់ នាយ ឧត្ដមសេនីយ៍សៅ សុខា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ បានតែង តាំងលោកឧត្ដមសេនីយ៍ឯក ស៊ិន សុផាន្នី មេ បញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និង ជាស្នងការ ស្នងការដ្ឋានយុត្ដិធម៌ ជាប្រធាន លោកវរសេនីយ៍ឯក គង់ សុត្ថារិន ហៅ P3 នាយការិយាល័យបទ ល្មើសព្រហ្មទណ្ឌ ជា អនុប្រធាន ព្រមទាំងមន្ដ្រីអាវុធហត្ថ ៧នាក់ ផ្សេងទៀត ជាសមាជិក ។

គណៈកម្មការចំពោះកិច្ចនេះ មានភារកិច្ច ធ្វើអធិការកិច្ចនូវបាតុភាពដែលបានកើតឡើង ក្នុងពេលបំពេញ ភារកិច្ច របស់ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ដត្បូង ឃ្មុំនិងខេត្ដព្រៃវែង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ ត្រួតពិនិត្យកំហុស ឆ្គងរបស់នាយទាហាន នាយទាហានរងនៃ កងរាជ អាវុធហត្ថ ខេត្ដត្បូងឃ្មុំ និងខេត្ដព្រៃ វែង ក្នុងការប្រតិបត្ដិតួនាទីភារកិច្ចកងរាជ អាវុធហត្ថ ការអនុវត្ដច្បាប់លក្ខ័ន្ដិកៈទូទៅ នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យ ទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ ។

គណៈកម្មការចំពោះកិច្ចនេះ ក៏មានសិទ្ធិ ជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ននិងអង្គ ភាពពាក់ព័ន្ធផ្សេងៗ នៅក្នុង ខេត្ដទាំងពីរ ខាង លើ ចេញលិខិតកោះហៅអ្នកដែលមានការ ពាក់ព័ន្ធ ចំពោះបាតុភាពទាំងនោះ មកធ្វើការ ស្ដាប់ ចំលើយ បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញ ការពិតជាក់ស្ដែងនិងបូកសរុបលទ្ធផលការងារ ធ្វើរបាយការណ៍ រាយការណ៍ជូននាយឧត្ដម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃ ប្រទេស ។

អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោកខេង ទីតូ បានបញ្ជាក់ថា គណៈកម្មការ ចំពោះកិច្ច ដែលបង្កើតឡើងពី សំណាក់នាយ ឧត្ដមសេនីយ៍សៅ សុខា និងចុះទៅស្រាវ ជ្រាវ ហើយធ្វើការសួរនាំជុំវិញករណីនេះ ដើម្បីរក ឃើញពីការពិត ។

អនុប្រធានគណៈកម្មការចំពោះកិច្ច លោក គង់ សុត្ថារិន បានបញ្ជាក់តាមទូរស័ព្ទ គណៈកម្មការដែលមាន ប្រធាននិង សមាជិក ទាំង៩នាក់ នឹងចេញដំណើរនៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៥ ឆ្ពោះទៅខេត្ដទាំង ពីរនាក់ បន្ដការស្រាវជ្រាវ ។

សូមបញ្ជាក់ថា ករណីកម្លាំងអាវុធហត្ថ ខេត្ដត្បូងឃ្មុំ និងអាវុធហត្ថខេត្ដព្រៃវែង ដោយមានការចូលរួមពី សមត្ថកិច្ច និងមន្ដ្រី ពាក់ព័ន្ធមួយចំនួនទៀត បានដេញបង្ក្រាបនិង បាញ់ប្រហារជាង១០គ្រាប់ទៅលើរថយន្ដដឹក ស្រូវមួយ គ្រឿងនៅ ចំណុចក្បែររង្វង់មូលស្វាយ អន្ទរ ខេត្ដព្រៃវែង ស្ថិតនៅភូមិធ្នង់ ឃុំជា ខ្លាង ស្រុកស្វាយអន្ទរ កាលពីវេលា ម៉ោង១១ និង១៥នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ព្រមទាំងចាប់អ្នកបើករថយន្ដនិង ព្រូរថយន្ដ វាយចងដៃចង ជើង បណ្ដាលឱ្យរងរបួសយ៉ាង ធ្ងន់ធ្ងរ ។

សម្រាប់ករណីនេះ ត្រូវបានមេបញ្ជាការ អាវុធហត្ថខេត្ដត្បូងឃ្មុំ លោកវ៉ា សារិទ្ធ បាន អះអាងថា ផ្ដើមចេញពីការ បង្កគ្រោះថ្នាក់ ចរាចរណ៍ ដោយសារតែរថយន្ដដឹកស្រូវបាន បុករថយន្ដកាមរីបំពាក់ស៊ីរ៉ែន របស់សមត្ថ កិច្ចបណ្ដាល ឱ្យមនុស្សពីរនាក់រងរបួស កាល ពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៥ ស្ថិតនៅចំណុច ភូមិស្វាយតាធម្ម ឃុំ អម្ពិលតាពក ស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ ពោលនៅចំណុចគីឡូម៉ែត្រលេខ៨៩ លើផ្លូវ ជាតិលេខ១១ ។

ដោយសារតែរថយន្ដដឹក ស្រូវបង្កគ្រោះថ្នាក់ ចរាចរណ៍ ហើយមិនព្រម ឈប់ដោះស្រាយនោះ នៅបន្ដដំណើរទៅមុខ ទៀត ទើបកម្លាំងអាវុធហត្ថសុំសហការពី កម្លាំងអាវុធហត្ថខេត្ដព្រៃវែង រហូតឈាន ទៅដល់ការផ្ទុះអាវុធហត្ថ តែម្ដងទៅ ។

សម្រាប់ការផ្ទុះអាវុធនិងចាប់អ្នកបើក រថយន្ដហើយទារុណកម្មបែបនេះ ត្រូវបាន មន្ដ្រីអាវុធហត្ថខេត្ដត្បូងឃ្មុំ អះ អាងថា មិន មែនជាទង្វើកងកម្លាំងរបស់ខ្លួននោះឡើយ ពោលជាសកម្មភាពនៃកងកម្លាំងអាវុធហត្ថ ខេត្ដព្រៃវែង ។

ចំពោះការលើកឡើងពីមេបញ្ជាការអាវុធ ហត្ថខេត្ដត្បូងឃ្មុំថា ករណីនេះផ្ដើមចេញពី គ្រោះថ្នាក់ចរាចរណ៍នោះ ប៉ុន្ដែសម្រាប់សាច់ ញាតិអ្នកបើករថយន្ដដឹកស្រូវបានអះអាង ផ្ទុយពីនេះ គឺមកពីរថយន្ដរបស់ខ្លួនមិនបាន ចូលថ្លឹងនៅកន្លែងជញ្ជីងចល័ត ស្ថិតនៅត្រង់ ចំណុចគីឡូម៉ែត្រលេខ៨៩ពីព្រោះទីតាំងជញ្ជីង ចល័តនេះ មិន ស្ថិតក្រោមការសម្រេចប្រកាស ជាផ្លូវការរបស់ក្រសួងសាធារណការនិងដឹក ជញ្ជូន ។

លោកណេន សាន ជាបងប្រុសរបស់អ្នក បើករថយន្ដដឹកស្រូវ បានបញ្ជាក់ថា ពេលធ្វើ ដំណើរដល់កន្លែងជញ្ជីងថ្លឹង ស្រាប់តែមាន មន្ដ្រីនៅទីនោះបញ្ចាំងពិលឱ្យរថយន្ដឈប់ ដើម្បីចូលថ្លឹង ប៉ុន្ដែដោយសារខុសពីការ ប្រកាសរបស់ ក្រសួងសាធារណការនោះ ទើប ប្អូនប្រុសរបស់ខ្លួនមិនឈប់ ហើយបន្ដធ្វើ ដំណើរ ក៏ត្រូវកម្លាំងអាវុធហត្ថ មួយក្រុមបើក រថយន្ដដេញតាមរហូតមានរឿងកើតឡើង បែបនេះតែម្ដង ។

ដូច្នេះគេនិងរង់ចាំមើលថា តើរឿងរ៉ាវដែលឈានទៅ ដល់ការបង្ក្រាបនិង បាញ់ជាង១០គ្រាប់ទៅលើរថយន្ដដឹកស្រូវ ខាងលើនេះ ផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ដូចអ្វីដែលមេអាវុធហត្ថខេត្ដត្បូងឃ្មុំ អះ អាង ឬក៏ផ្ដើម ចេញពីការឃុបឃិតគ្នាលួច ដាក់កន្លែងជញ្ជីងថ្លឹងរថយន្ដ?

មន្ដ្រីអាវុធហត្ថមួយរូបបានបញ្ជាក់ថា បើ ទោះបីមានការរិះគន់ពីទង្វើរបស់កងរាជអាវុធ ហត្ថយ៉ាងខ្លាំង នៅលើ បណ្ដាញទំនាក់ទំនង ហ្វេសប៊ុកក៏ដោយនោះ ប៉ុន្ដែនេះជាបុគ្គល អាវុធហត្ថប៉ុណ្ណោះ មិនមែនជាបទបញ្ជាពី ថ្នាក់លើឱ្យមន្ដ្រី អាវុធហត្ថធ្វើដូច្នោះឡើយ ។

យោងតាមការសម្រេចរបស់ក្រសួងសា ធារណការនិងដឹកជញ្ជូន កាលពីខែកុម្ភៈ ឆ្នាំ ២០១៥ បានបង្ហាញថា ស្ថានីយថ្លឹង អចិន្ដ្រៃយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងនិងតម្រូវឱ្យអាជីវកររកស៊ីដឹកទំនិញ ចូលទៅ ថ្លឹងនោះ គឺមានចំនួន ៩ទីតាំង រួមមាន ស្ថានីយ ថ្លឹងកូនដំរី ឃ្លាំងមឿង លង្វែក (លើផ្លូវជាតិ លេខ៥) ស្ថានីយថ្លឹងពួក (ផ្លូវជាតិលេខ៦) ស្ថានីយ៍ថ្លឹងព្រែកឯង កំពង់ភ្នំ បាវិត (ផ្លូវ ជាតិលេខ១) និងស្ថានីយ៍ថ្លឹងថ្នល់ទទឹង ផ្លូវ ជាតិលេខ៧ ៕

ទិដ្ឋភាព ដែលកម្លាំងសមត្ថកិច្ចអាវុធហត្ថ ចុះបង្ក្រាប រថយន្តដឹកស្រូវ

អ្នករងគ្រោះដែលអាវុធហត្ថអះអាងថា រងរបួសពេលរថយន្តធុនធំនបើកបុក

Viewing all 8042 articles
Browse latest View live




Latest Images