Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

កម្ពុជា មានឧត្តមភាព ខាងកំចាត់ រោគរបេង

$
0
0

ភ្នំពេញ៖ មន្រ្តីក្រសួង សុខាភិបាលកម្ពុជា បានថ្លែងអះអាង ពីភាពជោគជ័យមិនចេះ រីងស្ងួតក្នុងការប្រយុទ្ធ ប្រឆាំងជំងឺរបេងនៅកម្ពុជា ដោយបានសម្រេចគោលដៅ អភិវឌ្ឍន៍សហសវត្សរ៍ នៃអាត្រាឈឺនិងស្លាប់ដោយសារ ជំងឺរបេង៤ឆ្នាំ មុនកាលកំណត់។

ថ្លែងនៅក្នុងពិធីបិទសន្និបាតការងារកំចាត់ ជំងឺរបេងទូទាំងប្រទេស លោកវេជ្ជបណ្ឌិត អេង ហួត រដ្ឋលេខាធិការ ក្រសួងសុខា ភិបាល អះអាងថា ឆ្នាំ២០១៤កន្លងមកនេះ កម្មវិធីជាតិកំចាត់រោគរបេងសម្រេចបានសមិទ្ធិផលសំខាន់ៗថ្មី បន្ថែមទៀត ជាពិសេសការ បន្តរក្សានូវអត្រាជាសះស្បើយជំងឺ របេងសួតបេកាវិជ្ជមានលើសពី៨៥ភាគរយ និងបានស្រាវជ្រាវ រកឃើញរបេងគ្រប់សណ្ឋានចំនួន៤៣.៧៣៨ករណី សម្រេចតាមផែនការ។

បើតាមលោកវេជ្ជបណ្ឌិតអេង ហួត អត្រាស្លាប់បានធ្លាក់ចុះពីកំរិត៥៨ភាគរយនៅឆ្នាំ១៩៩០ ដល់៦៦ករណីក្នុង ចំណោម ប្រជាជន១០០.០០០នាក់ ឆ្នាំ២០១៣ ដែលស្មើនឹង៥៨ភាគរយធៀបនឹងផែនការ៥០ភាគរយ នៅឆ្នាំ២០១៥។

លោក បន្ថែមថា “ពិសេសទៅទៀតនោះ នៅឆ្នាំ ២០១៤ ក្រសួងសុខាភិបាលកម្ពុជា ទទួលបាន ពានរង្វាន់ជើង ឯកក្នុងការប្រយុទ្ធនឹងជំងឺរបេងសកលលោក ពីអង្គការUSAID និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន ក៏ទទួលបានពានរង្វាន់ទទួលស្គាល់ស្នាដៃពីអង្គការJICAផងដែរ”។

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន ក៏បានថ្លែងអះអាង ពីការ ប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌល ក្នុងការបន្តប្រយុទ្ធប្រឆាំងជំងឺនេះ បន្ថែមទៀត ដើម្បីប្រជាជនកម្ពុជា មានសុខភាពល្អ ចៀសផុតពីជំងឺនេះ៕


មនុស្ស ១០នាក់ស្លាប់ ដោយសារ រត់ជាន់គ្នា ក្នុងពិធីបុណ្យ មុជទឹក នៅបង់ក្លាដែស

$
0
0

ដាកា៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ១០នាក់បានស្លាប់ នៅក្នុងហេតុការណ៍ រត់ជាន់គ្នាមួយ ដែលបានកើតឡើង នៅទីក្រុង Narayanganj ជាយរដ្ឋធានី ដាកា ប្រទេស បង់ក្លាដែស ជាទីកន្លែងដែលប្រជាជន ចំនួន ១ម៉ឺននាក់ ប្រមូលផ្តុំគ្នាប្រារព្ធពិធីបុណ្យ មុជទឹក របស់សាសនាហិណ្ឌូ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់មន្រ្តីប៉ូលីស សុំមិនបញ្ចេញឈ្មោះថា «មនុស្សចំនួន ១០នាក់ ក្នុងនោះមានស្រ្តី ៧នាក់បានស្លាប់ និងជាច្រើននាក់ទៀតរបួស នៅក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពេលពិធីបុណ្យមុជទឹក នៅក្នុងទន្លេទីក្រុង Narayanganj នៅថ្ងៃសុក្រ ដែលជាពិធីបុណ្យធ្វើឡើងជារៀងរាល់ឆ្នាំ»។

ពាក់ព័ន្ធនឹងឧប្បតិហេតុនេះ គេនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុពិតប្រាកដ ដែលនាំឲ្យកើតហេតុការណ៍ នោះនៅឡើយទេ។

សូមបញ្ជាក់ថា ពិធីបុណ្យមុជទឹក គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យសាសនាធំៗ ដែលបានធ្វើឡើង នៅក្នុងប្រទេសបង់ក្លាដែស ដែលមានប្រជាជនកាន់សាសនាហិណ្ឌូរាប់លាននាក់ចូលរួម៕

ជិះម៉ូតូលឿន បុករថយន្ត ក្រឡុកស៊ីម៉ង់ត៍ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

$
0
0

ភ្នំពេញ ៖ យុវជន២នាក់ ម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀត ត្រូវស្លាប់បាត់បង់ជីវិតនៅនឹង កន្លែង ក្រោយពួកគេទាំង បញ្ចប់កម្មវិធីជប់លៀង ពីផ្ទះមិត្តភក្តិ ហើយបន្តទៅមួយកន្លែងទៀត ដោយ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៧ ស៊េរីឆ្នាំ២០០៧ ក្នុងល្បឿនលឿន ជ្រុលទៅបុក រថយន្តសណ្តោងម៉ាស៊ីនបូម ស៊ីម៉ង់ធុនធំ មួយគ្រឿងខណៈរថយន្តនោះ កំពុងបត់ឆ្លងផ្លូវ ចូលទៅក្នុង ក្រុមហ៊ុនរបស់ខ្លួន ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ២២ និង ០០នាទីយប់ថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៥ នៅចំណុចទល់មុខ នឹងក្រុមហ៊ុនក្រឡុក ស៊ីម៉ង់ យីហោ ( SCG Trading ) ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ហ៊ុន សុខគង់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាអ្នករងរបួសធ្ងន់ធ្ងរ  និងយុវជនដែលបានស្លាប់មានឈ្មោះ ម៉ៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសាក្សី ដែលបានឃើញហេតុការណ៍ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលមាន ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង គឺដំបូងឡើយគេសង្គេតឃើញយុវជនរងគ្រោះទាំង ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាក លេខ កណ្តាល 1I-8387 ជិះឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ ចំណុចកើតហេតុស្រាប់តែមានរថយន្ត សណ្តោងម៉ាស៊ីនបូម ស៊ីម៉ង់ធុនធំមួយគ្រឿងរបស់ក្រុមហ៊ុន ( SCG Trading ) ដែលកំពុងបើកយឺតៗ ក្នុងទិសដៅ បញ្ច្រាស ឆ្លងផ្លូវ បំណងបើកចូលក្នុងក្រុមហ៊ុនរបស់ខ្លួន ធ្វើអោយយុវជនជាម្ចាស់ម៉ូតូ ជ្រុលបុកចំពីមុខក្បាលរថយន្ត ពេញទំហឹង បណ្តាលអោយយុវជនជាអ្នកឌុប ត្រូវបោកក្បាលបាក់ករស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ ទៀត ត្រូវខ្ទាតបោកផ្ទប់នឹងរថយន្តដូចគ្នា រងរបួសផ្ទៃ មុខ ( បាក់ថ្គាមខាងឆ្វេង ) ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យចាក់អង្រែក្រោម ។ ចំណែកម៉ូតូត្រូវរងការខូចខាតផ្នែកខាងមុខទាំង ស្រុង ។ ក្រោយពីមានហេតុការណ៍បែបនេះហើយ នោះរថយន្តបង្កបានបើក ចូលពួនសំងំក្នុងក្រុមហ៊ុន របស់ខ្លួនធ្វើព្រងើយ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ។

ប្រភពដដែលបានបន្តអោយដឹងថា យុវជនទាំង២នាក់ខាងលើ គឺទើបតែចេញមកពី កម្មវិធីជប់លៀង ផ្ទះមិត្តភក្តិរបស់ពួកគេ នៅសង្កាត់ចាក់ អង្រែក្រោម។ ក្រោយបញ្ចប់កម្មវិធីហើយនោះ ពួកគេបានជិះម៉ូតូ ឌុបគ្នា បំណងបន្តទៅក្លឹបកម្សាន្ត ដោយសភាពស្រវឹងជោគជាំទាំង២នាក់ ។ប៉ុន្តែអកុសល ខណៈ មកដល់ចំណុចខាងលើ ក៏កើតមានរឿងហេតុបែបនេះតែម្តងទៅ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានសហការជាមួយ ជំនាញធ្វើការវាស់ស្ទូចយកម៉ូតូជនរងគ្រោះ និងរថយន្តបូមស៊ីម៉ង់ ដែលបានបើកចូលទៅលាក់ខ្លួន ក្នុងក្រុមហ៊ុន យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយ ទៅតាមផ្លូវច្បាប់ ។ ចំណែកសពត្រូវបាន ដឹកតាមរថយន្តសាមុយយកទៅតម្គល់ទុកនៅវត្តសំបួរមាស រងចាំ ទំនាក់ទំនង ទៅសាច់ញាតិអោយមកទទួលយកទៅវិញ ។

អ្វីជាការកត់សម្គាល់ជុំវិញ គ្រោះថ្នាក់ខាងលើនេះដែរ គឺ សមត្ថកិច្ច មិនបានធ្វើការឃាត់ខ្លួនម្ចាស់រថយន្ត បង្កនោះ ទេ ដោយលើកហេតុផលថា ក្រុមហ៊ុនមានបុគ្គលិករ៉ាប់រយនាក់ ធ្វើម្តេចទើបដឹងថា អ្នកណាជា អ្នកបើករថយន្ត ។ នេះគឺចម្លើយមួយ ដែលធ្វើមហាជន ងើយឆ្ងល់ជាទីបំផុត ទៅលើសមត្ថកិច្ចជំនាញ នៃការិយាល័យក្រុង និងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌ ។

គួរបញ្ជាក់ផងដែរថា កន្លងមក រថយន្តដឹក សណ្តោង និងក្រឡុក ស៊ីម៉ង់របស់ ក្រុមហ៊ុន( SCG Trading ) មិនថាធុនតូច ឬ ធុនធំនោះ ក្រោយពេលមានហេតុការណ៍គ្រោះថ្នាក់កើតឡើង ទោះខ្លួនខុសឬត្រូវក៏ដោយ គឺតែងតែ រត់ចូលទៅពួនសំងំ យ៉ាងស្អាតនៅក្រុមហ៊ុនខ្លួន ។ ដែលទង្វើបែបនេះ ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ មហាជន និងប្រជាពលរដ្ឋ ថា គ្មានការទទួលខុសខ្ពង់ ( បើសិនជាខ្លួនត្រូវ ចាំបាច់រត់គេចធ្វើ អ្វី ហើយបើសិនជាខ្លួនខុស គឺត្រូវទទួលនូវកំហុសដែលខ្លួនបានធ្វើ មិនត្រូវរត់គេចដូចនេះនោះទេ ) ។ សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ជាច្រើនលើក តែងតែកើតឡើងនៅចំណុចមុខក្រុមហ៊ុនខាងលើ ដែលបង្កឡើង ម៉ូតូ បុកជាមួយនឹងរថយន្តក្រុមហ៊ុនមួយនេះ ខណៈរថយន្តឆ្លងផ្លូវបត់ចូលដោយមិនមើលមុខក្រោយ ៕

ស្រា«Hennessy V.S.O.P GENOME» រចនា​ដោយ​ លោក Peter Saville បង្ហាញ​វត្តមាន​ នៅ​កម្ពុជា​

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន Moet Hennessy Cambodia បានបង្ហាញផលិតផលស្រា Hennessy ថ្មីមួយទៀត នៅក្នុងប្រទេសកម្ពុជា គឺវត្តមានរបស់ «Hennessy V.S.O.P GENOME Limited Edition » ដែលរចនាដោយ លោក Peter Saville ជាប្រធានផ្នែករចនាបថ និងជាអ្នករចនាសញ្ជាតិអង់គ្លេស ដ៏ល្បីល្បាញ។ ពិធីបង្ហាញនេះ ប្រារព្ធធ្វើឡើង នៅក្លឹប Jet's Studio នាយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៥ នេះ។

ដោយកើតចេញ ពីការផ្គុំនៃគំនិតជាច្រើន បានធ្វើឲ្យ «Hennessy V.S.O.P GENOME Limited Edition »ថ្មី រំលេចចេញនូវភាពស៊ីសង្វាក់គ្នា ល្អឥតខ្ចោះ តាមរយៈពណ៌ មានសភាពស្រស់ស្រទន់ និងមានអត្ថន័យ ដែលបង្កើតជាលក្ខណៈលេចធ្លោជាសកល។ ក្បាច់រចនា និងអត្ថន័យ បានក្លាយជាប្រភព ដ៏សំខាន់របស់ ម៉ូដរចនារបស់ Hennessy V.S.O.P GENOME ។ ចំណុចពិសេស របស់ផលិតផល គឺបានបង្ហាញនូវតួខ្លួនពណ៌មាស ដ៏ភ្លឺរលោង និងស្រស់ស្អាតគួរជាទីទាក់ទាញ។

ក្នុងឱកាសនៃការបង្ហាញ នូវផលិតផលថ្មី« Hennessy V.S.O.P GENOME» គឺជាការបង្កើតថ្មី និងការច្នៃប្រឌិត ត្រូវបានបង្ហាញក្នុងកម្មវិធីផ្សេងៗពីគ្នា ជាមួយនឹងការសម្តែង ពិសេសប្លែក ពីក្រុមតារាសម្តែងជាតិ និង អន្តរជាតិជាច្រើនដួង។

អ្នកនាង ស៊ូ កណិកា នាយកផ្នែកស្លាក សញ្ញារបស់ Hennessy V.S.O.P បានមានប្រសាសន៍ថា «ក្រុមហ៊ុន Moet Hennessy Cambodia តែងតែនាំមកជូនអតិថិជន នូវពិធីជប់លៀងដ៏អស្ចារ្យ ដែលមិនអាចបំភ្លេចបាន តាមបណ្តាក្លឹបកម្សាន្តទំនើបៗ បែបអន្តរជាតិនានា ក្នុងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ ដើម្បីឆ្លើយតប ទៅនឹងការគាំទ្រដ៏ច្រើន របស់អតិថិជន Hennessy តាំងពីដើមរហូតមកដល់ បច្ចុប្បន្ន» ។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ នៅ Jet's Studio កាលពីយប់ថ្ងៃទី ២៧ ខែ មីនា កន្លងទៅនេះ មានឈ្មោះថា "Black Light Party" ដោយមានការអញ្ជើញ ចូលរួមសម្តែង ពីសំណាក់តារាចម្រៀងខ្មែរ សញ្ជាតិកាណាដា លោក តូនី កែវ និង ឌីជេ Daisy Gift មកពីប្រទេសថៃ៕

ប្រគល់រង្វាន់ដល់ជ័យលាភី នៃប្រកួត តែង​កំណាព្យ គូរ​គំនូរ ស្តី​ពី​ផល​ប៉ះ​ពា​ល់​នៃ​គ្រឿង​ស្រវឹង និង​វិធាន​ការ​កាត់​បន្ថយ

$
0
0

ភ្នំពេញ៖ ពិធីប្រគល់រង្វាន់ដល់ជ័យលាភី ការប្រកួតតែងកំណាព្យ គូរគំនូរ ស្ដីពី ផលប៉ះពាល់នៃគ្រឿងស្រវឹង និង វិធានការកាត់បន្ថយ បានប្រារព្ធធ្វើទ្បើងនៅល្ងាចថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៥ នាមជ្ឈមណ្ឌលសហប្រតិបត្ដិការ កម្ពុជា កូរ៉េ(CKCC) ដើម្បី ជួយដាស់នូវសា្មរតី ប្រជាពលរដ្ឋនិងស្រទាន់យុវជនខ្មែរទាំងអស់ ឲ្យកាន់តែមានយល់ ដឹងកាន់តែច្បាស់អំពីហានិភ័យនៃការសេពនូវគ្រឿងស្រវឹង ។

កម្មវិធីនេះ មានការអញ្ជើញចូលរួម ពី លោក ស្រី មាន សំអាន ប្រធានគណៈកម្មការទី ៨នៃព្រឹទ្ធសភា លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីទ្បា លោក វេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្ដិអង្គការ ចលនាដើម្បីសុខភាពកម្ពុជា និងគណៈអធិបតីជាច្រើនរូបផ្សេងទៀត រួមទាំងក្រុមនិស្សិតមកសាកលវិទ្យានានា។
ព្រមជាមួយគ្នានោះ ចំពោះនិស្សិតដែលបានទទួលជ័យលាភីមានចំនួន ៦រូបក្នុងវិញ្ញាសាប្រកួតប្រជែងតែងកំណាព្យ និង គូរគំនូរ ហើយ ផ្នែកកំណាព្យ លេខ២បានទៅលើ លោក សេង សុវណ្ណដារ៉ា លេខ ២ កញ្ញា ហួណៃហ៊ាន លេខ ៣ លោក សេង វណ្ណដេត និងផ្នែក គំនូរ លេខ១ លោក គួត មាឃ លេខ២លោក យឹម មករា លេខ៣ លោក ភេទ ចា ។
ទន្ទឹមនោះផងដែរលោក ស្រី មាន សំអាន បានមានប្រសាសន៍ថា លោក ស្រីមានសេចក្ដីរីករាយយ៉ាងខ្លាំងខណៈដែលឃើញប្អូនៗនិស្សិត ទាំងអស់មានការយល់ដឹងខ្ពស់ ស្វែងរក ចំនុចវិជ្ជមាន និងអវិជ្ជមានសម្រាប់ខ្លួន និងប្រទេសជាតិ ។
លោក ស្រី បន្ថែមទៀតថា ក្នុងនាមគណៈកម្មការសុខាភិបាលសង្គមកិច្ចអតីតយុវនីតិសម្បទាការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារីនៃព្រឹទ្ធសភាលោកស្រី សូមកោតសរសើចំពោះស្នាដៃ ប្រកបដោយទេពកោសល្យ និងពោរពេញដោយអត្ថន័យ អត្ថរសរបស់ជ័យលាភីទាំងពីរផ្នែក ព្រោះកម្មវិធីបានធ្វើទ្បើងសុក្រឹតភាព ទាំងការផ្សព្វផ្សាយលក្ខខ័ណ្ឌនៃការចូលរួម និងការដាក់ពិន្ទុ និងភាពល្អប្រណីតជាច្រើនទៀតផងដែរ។
ព្រមជាមួយគ្នាលោក ស្រី គឹម សេដ្ឋានី បានមានប្រសាសន៍ផងដែរថា កម្មវិធីនេះ មានគោលបំណង ក្រើនរំលឹកសាធារណៈជនឲ្យយកចិត្ដទុក្ខដាក់ អំពីផលប៉ះពាល់នៃការប្រើបា្រស់គ្រឿងស្រវឹង ការស្វែងរការគាំទ្រ និង អនុសាសន៍ចំពោះសេចក្ដីព្រាង ច្បាប់ ស្ដីពីការត្រូតពិនិត្យ ផលិតគ្រឿងស្រវឹង ជាពិសេសទៅការផ្សព្វផ្សាយនៅតាមរយៈរូបភាពផ្សេងៗ ដូចជា ទូរទស្សន៍ វិទ្យុ កាសែត និងតាមប៉ាណូផ្សេងៗនៅតាមផ្លូវសាធារណៈ ហើយក្នុងនោះក៏ដើម្បី លើកកម្ពស់អក្សរសាស្ដ្រខ្មែរផងដែរ។
លោកមុំ គង់ បានប្រសាសន៍ដែរថា ការសេពនូវគ្រឿងស្រវឹង មានការផលប៉ះពាល់យ៉ាងខ្លាំងទៅរាងកាយទាំងមូល មានទាំងខួរក្បាលផងដែរ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ និងការប្រើអំពើហិង្សាក្នុងគ្រួសារ រួមទាំងធ្វើឲ្យសង្គមខាតបង់ជាច្រើន។
លោកបន្ថែមថា កម្មវិធីនេះក៏បានចាត់វិធានការមានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដែលមានដូចជា វិធានការតំលើងពន្ធ ហាមផ្សាយពាណិជ្ជកម្ម កំហិតការលក់គ្រឿងស្រវឹង និងកំណត់អាយុ អាចប្រើប្រាស់គ្រឿងស្រវឹង ។
សូមបញ្ជាក់ថា ចំពោះនិស្សិតបានលេខមួយ ផ្នែកគំនូរ និងកំណាព្យ ទទួលបានកុំព្យូទ័រម្នាក់មួយគ្រឿង លេខពីរ និងលេខបីបានថេបផ្លែត ម្នាក់មួយគ្រឿង៕

ទូកខេត្តព្រះវិហារ ទាំង៣គ្រឿង ជាប់ជ័យលាភី ចំណាត់ថ្នាក់លេខ១ ឈ្នះទូកខេត្តចំប៉ាសាក់ របស់ប្រទេសឡាវ

$
0
0

ឡាវ៖ រហូតមកដល់វេលាថ្ងៃត្រង់់ ថ្ងៃទី២៨ ខែមីនា នេះ ទូកខេត្តព្រះវិហារទាំង៣គ្រឿង បានប្រកួតជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ ឈ្នះទូកខេត្តចំប៉ាសាក់ របស់ប្រទេសឡាវ  ដែលបានប្រកួត ក្នុងកម្មវិធីបិទទិវា វប្បធម៌ប្រចាំឆ្នាំ លើកទី៥ ដែល ប្រារឰធ្វើឡើង នៅទីតាំងកោះស្មៅ ស្រុកខូង ខេត្ដចំប៉ាសាក់ បន្ទាប់ពីបានដំណើរអស់រយៈ ពេល៣ថ្ងៃមកនេះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃ ទី២៨ ខែមីនា ។

ពិធីបិទទិវាវប្បធម៌ប្រចាំឆ្នាំលើកទី៥ ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនោះ បាន ប្រារឰធ្វើឡើងក្រោម អធិបតីភាពអភិបាល ខេត្ដព្រះវិហារ លោកអ៊ុំ ម៉ារ៉ា និងអភិបាល ខេត្ដចំប៉ាសាក់ លោកប៊ុនថន ឌីវីសៃ ព្រមទាំងថ្នាក់ដឹកនាំខេត្ដទាំងពីរ និងមន្ដ្រី ពាក់ព័ន្ធជាច្រើននាក់ ផ្សេងទៀត ។

អភិបាលខេត្ដព្រះវិហារ ដែលបាននឹងកំពុងចូលរួម កម្មវិធីនេះ បាន ថ្លែងបញ្ជាក់ថា ក្រោយពីដំណើរ ការអស់ រយៈពេល៣ថ្ងៃមកនោះ នៅព្រឹកថ្ងៃនេះ ជាថ្ងៃបញ្ចប់នៃទិវាវប្បធម៌ប្រចាំឆ្នាំរវាងខេត្ដទាំងពីរ ដើម្បីបង្កើន កិច្ចសហប្រតិបត្ដិការ និងទំនាក់ទំនងកាន់តែខ្លាំងលើវិស័យជាច្រើន ។

លោកអភិបាលខេត្ដ បានបន្ដទៀតថា កម្មវិធីទិវាវប្បធម៌ប្រចាំឆ្នាំនេះ បានប្រព្រឹត្ដ ទៅដោយមានការ សំដែងសិល្បៈ ការតាំង ពិព័រណ៍ ការប្រណាំងទូក កីឡា ប្រដាល់ និងកីឡាបាល់ទះ ដំណើរការទៅយ៉ាង សប្បាយរីករាយ រវាងប្រជាជននៃខេត្ដទាំងពីរ ។

សម្រាប់ការប្រណាំងទូក ផ្ដាច់ព្រ័ត្រ សម្រាប់ខេត្ដព្រះវិហារ នៅសល់៣ទូកទៀត រីឯខាងឡាវ មានមួយទូកទៀត ។

លោកអភិបាលខេត្ដ បានលើកឡើងផង ដែរថា ដោយមានការណែនាំពីប្រមុខនៃរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ នោះ អាជ្ញាធរខេត្ដ ជាប់ព្រំដែនគ្នា ទាំងពីរបានខិតខំប្រឹងប្រែង រៀបចំកម្មវិធី ទិវាវប្បធម៌ប្រចាំឆ្នាំ ឆ្លាស់វេនគ្នា ធ្វើជាម្ចាស់ផ្ទះ ដើម្បីឱ្យប្រជាជន ទាំងពីរខេត្ដអញ្ជើញចូល រួមយ៉ាង សប្បាយរីក រាយ និងការផ្លាស់ប្ដូរមុខទំនិញ ផលិតផល កសិកម្ម និងវិស័យកីឡាជាដើម ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រុមការងារ កាកបាទក្រហម ចុះទៅសួរសុខទុក្ខ ១គ្រួសារ ដែលកូនស្លាប់ ដោយសារ ឆក់ខ្សែភ្លើង ដាក់ចង្រិត

$
0
0

បន្ទាយមានជ័យ៖ ក្រុមការងារកាកបាទក្រហម ក្រុងប៉ោយប៉ែតជាច្រើនរូប បានចុះទៅសួរសុខទុក្ខ ១គ្រួសារ ដែលក្នុងសមាជិកបានស្លាប់ ដោយសារតែឆក់ខ្សែភ្លើងដាក់ចង្រិត នៅកន្លែងកើតហេតុ ។

ការចុះសួរសុខទុក្ខគ្រួសារ កំពុងរងទុក្ខ ដឹកនាំដោយលោក ទូច មុនី ប្រធានកាកបាទក្រហម ក្រុងប៉ោយប៉ែត និងអស់លោកសមាជិក សមាជិកា ជាច្រើនរូប នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកទូច មុនី ប្រធានកាកបាទក្រហម ក្រុងប៉ោយប៉ែតបានថ្លែងថា ក្រោយពីបានទទួលព័ត៌មាន ពីក្រុមការងារភ្លាម លោកបានចុះពិនិត្យជាក់ស្តែង ដល់មូលដ្ឋានតែម្តង និងបាននាំយកអំណោយ រួមានអង្ករចំនួន៥០គីឡូក្រាម ថវិកាចំនួន៣០ម៉ឺនរៀលផងដែរប្រគល់ជូន។

លោកបានបន្តថា ដោយយោងតាមការពិនិត្យជាក់ស្តែក គឺគ្រួសារសាកសព មានជីវភាពខ្វះខាតខ្លាំង បានប្រគល់អំណោយទៅគ្រួសាររងគ្រោះ មានឈ្មោះ ម្តាយឈ្មោះ ឃុត ណះ អាយុ៥២ឆ្នាំ ឪពុកមានឈ្មោះ ប៉ាល់ ហេង អាយុ៥៥ ឆ្នាំ កូនប្រុសដែលស្លាប់ដោយសារតែឆក់ខ្សែភ្លើងមានឈ្មោះ ឈុំ ស៊ីណា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិខាងលើ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រុមការងារ ភាពយន្តកូរ៉េ សហការជាមួយ តារាភាពយន្តកម្ពុជា មកសម្តែងនៅ ខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់វិស័យកសិកម្ម ជីវិត ទេសចរណ៍ និងវប្បធម៌រវាងកម្ពុជា និងកូរ៉េ

$
0
0

បន្ទាយមានជ័យ៖ ក្រុមការងារភាពយន្តកូរេភ្នាក់ងារ Kotra បានសហការ ជាមួយទូរទស្សន៍កូរ៉េប៉ុស្តិ៍លេខ១ និងសហការជាមួយតារាភាពយន្តកម្ពុជា មកសម្តែងការ នាទីកម្សាន្ត នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់វិស័យកសិកម្ម ជីវិត ទេសចរណ៍ និងវប្បធម៌រវាងកម្ពុជា និងកូរ៉េ។ ការចុះសម្តែងនេះ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិឡោតេ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក ឌូង ស៊ិន មេភូមិឡោតេបានថ្លែងថា នេះជាលើកទី១ហើយ សម្រាប់ភូមិលោក ដែលមានខាងក្រុមហ៊ុនកូរ៉េ និងតារាកម្ពុជាបានចុះមកយករូបភាព នានា និងការ លេងហ្គេមប្លែកៗ និងជាពិសេសមិនរើសអើម និងពលរដ្ឋនៅក្នុងមូលដ្ឋានរបស់គាត់ ហើយវាជាសារសំខាន់ នៃវិស័យផងដែល ។ លោកបានបន្តថា ពលរដ្ឋរស់នៅ ក្នុងមូលដ្ឋាន គឺមាន៥០ភាគរយ បានចំណាកស្រុក ទៅរកការងារធ្វើនៅប្រទេសថៃ។

ក្នុងឱកាសនោះ លោក គិម ហ្យុងស៊ុន ស្ថាបនិកភ្នាក់ងារ Kotra (Korean trade investment promotion Agency) និងក៏ជាដឹកនាំសម្តែង បានថ្លែងថា ការចុះមកសម្តែង និងការផ្តិតយករូបភាពនានា និងការលេងហ្គេមថ្មីៗ ដោយមានការសហការ ជាមួយទូរទស្សន៍កូរ៉េបុស្ដិ៍លេខ១ សហការជាមួយតារាកម្ពុជាចំនួន៥ដួង និងការសម្តែងពីតារាកូរ៉េ១ដួង ទាំងអស់នេះគឺ ក្រោមការសម្របសម្រួលពីសំណាក់អាជ្ញាធរខេត្តបន្ទាយមានជ័យ មានសមត្ថកិច្ច ពលរដ្ឋផងដែរ។ លោកបន្តថា ការថតចប់រួចរាល់ ដើម្បីចាក់ផ្សាយនៅប្រទេសកូរ៉េ ឲ្យក្រុមហ៊ុនធំៗជាច្រើនទៀតនៅលើពិភពលោក បានឃើញបានស្គាល់ពីកម្ពុជា និងពលរដ្ឋកម្ពុជា ការរស់នៅដើម្បីប្រមូលថវិកាមួយចំនួន យកជួយជនក្រីក្រកម្ពុជាផងដែរ ។

លោកមានមូលហេតុ ដែលជ្រើសរើសយកភូមិឡោតេ នៃឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ជាទីតាំងផលិតហ្គេម នេះក៏ព្រោះតែទីតាំងនេះ មានទេសភាពស្រស់ត្រកាល អមទៅដោយស្ទឹង បឹងបួរ  ហើយម្យ៉ាងទៀតដោយសារតែកន្លងមក ក្រុមហ៊ុនKotra ធ្លាប់បានយកទីតាំងឃុំនេះ ប្រារព្ធទិវាបុណ្យចំបើងម្តងដែរ ដោយបានបង្ហាញពី ការរងគ្រោះដោយទឹកជំនន់ជនលិចផ្ទួនៗ របស់ខេត្តនេះ ដើម្បីឲ្យបណ្តាក្រុមហ៊ុននានា ចូលរួមជាជំនួយ សម្រាប់ពលរដ្ឋក្រីក្រ ឬពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ។
ក្នុងនោះលោកបានបញ្ជាក់ថា សម្រាប់ការថតហ្គេមនេះ មានគំរោង៦ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ តទៅ ហើយតាមគំរោងសិល្បៈទាំងពីរ ត្រូវសម្តែងលេងជាមួយ ប្រជាពលរដ្ឋដោយរួមមានការលេជាមួយ ហ្គាមមូល ចំបើង លេងល្បែងប្រពៃណី អុំទូក និងល្បែងចាប់កូនជ្រូក និងហ្គេមផ្សេងជាច្រើនទៀត ។ លោក បានបន្តថា អ្វីដែលសំខាន់ជាងនេះទៅទៀតគឺ ចលនាភូមិថ្មី ដែលជាចលនារបស់ប្រទេសកូរ៉េ ដល់កសិករកម្ពុជា បើចប់ពីធ្វើស្រែត្រូវធ្វើអ្វីផ្សេងទៀតកុំឲ្យទំនេរ ។

តារាសម្ដែងស្រីកូរ៉េ កញ្ញា គិម ហ្យុង ប្រចាំ KTV1 បានថ្លែងឲ្យដឹងថា ថ្ងៃនេះ នាងរីករាយនៅពេលដែលនាងជួបរឿងរ៉ាវក៏ដូចជាជីវភាព ជិវិតពិតរបស់ពលរដ្ឋខ្មែរ និងក៏ជាលើកទី១ដែរសម្រាប់រូបកញ្ញា ហើយនាង ពុំដែលឃើញទេសភាពស្រស់ស្អាត ប្លែក ខុសពីស្រុកកំណើតនាងនៅប្រទេសកូរ៉េ នាងក៏បានថ្លែងអំណរគុណ ផងដែរ ដល់ការស្រឡាញ់រាប់អានតារាសម្តែងកម្ពុជា ពិសេសប្រជាពលរដ្ឋក្នុងភូមិនេះតែម្ដង។

ដោយឡែក តារាសម្ដែងកម្ពុជាលោក បញ្ញាសិទ្ធ បានឲ្យដឹងថា លោកនិងតារាកម្ពុជារីករាយនិងចូលរួមសម្ដែង ជាមួយតារាកូរ៉េ និងជាលើកទី១សម្រាប់រូបលោក។ លោកបានសម្តែងឃើញថា ការសម្តែងលេង ហ្គេមនេះ គឺរូបលោកពុំយកកម្រៃអ្វីនោះទេ ជាសំខាន់នោះ បានចូលរួមរកជំនួយសប្បុរសធម៌ មកផ្តល់ជូនពលរដ្ឋយើង ពេលមានគ្រាលំបាក និងគ្រោះធម្មជាតិផ្សេងៗ នៅក្នុងភូមិឃុំខាងលើនេះតែម្តង៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


ក្រុមចោរ ភ្ជង់ប្លន់បុរសម្នាក់ យកអស់ម៉ូតូ ១ គ្រឿង និងលុយ ១១លានរៀល នៅខេត្តព្រៃវែង

$
0
0

ព្រៃវែង ៖ បុរសម្នាក់ត្រូវបានក្រុមចោរ ភ្ជង់ប្លន់យកម៉ូតូ Honda សេ ១២៥ មួយគ្រឿង និងលុយអស់ ១១លានរៀល កាលពីម៉ោងប្រមាណ ១០ និង ៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា នេះ នៅចំណុចភូមិអូរអំពុក ឃុំប្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង ។

លោក ម៉ៅ ពៅ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ថ្លែងឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ វណ្ណនី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បន្ទាប់ពីកើតហេតុនោះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅខេត្តត្បូងឃ្មុំ តែក្រោយសួរនាំទើបដឹងថា ករណីប្តន់កើតឡើង នៅស្រុកកំចាយមា ខេត្តព្រៃវែងឯណោះ ។

ជនរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ Honda សេ១២៥ មួយគ្រឿង ស៊េរីឆ្នាំ២០១៣ដោយ មានលុយជាប់ខ្លួនចំនួន ១១លានរៀល ដើម្បីដើររកទិញគោ ខណៈធ្វើដំណើរដល់ផ្សារកំចាយមារ ក៏ឈប់ហូបបាយ បន្ទាប់មកក៏បន្តដំណើរទៀត តែដល់កន្លែងកើតហេតុ ក៏ត្រូវជនសង្ស័យពីរនាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម ជិះម៉ូត ម៉ាកវ៉េវ បានប្រជែងបុរសរងគ្រោះឲ្យឈប់ នឹងបានភ្ជង់ប្លន់យកលុយចំនួន ១១លានរៀល និងម៉ូតូមួយគ្រឿង របស់ ជនរងគ្រោះ ហើយជិះគេចខ្លួនបាត់ ៕

គណៈ​ប្រតិភូខណ្ឌ​ជ្រោយចង្វារ ឫស្សី​​កែវ និង​ខណ្ឌ​ដូនពេញ នាំយក​អំណោយ​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ចែក​ជូនគ្រួសារ​កងទ័ព និង​កងទ័ព​នៃ​វរៈសេនា​តូច​៣៩១

$
0
0

ព្រះវិហារ៖ នារសៀលថ្ងៃ២៨ ខែមីនា ឆ្នាំ២០១៥ លោកអភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ និងខណ្ឌដូនពេញ ក្នុងនោះរួមមានលោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក ធុយ សុខន អភិបាលនៃគណៈអភិបាល ខណ្ឌឫស្សីកែវ ដឹកនាំគណៈប្រតិភូសាលាខណ្ឌចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនគ្រួសារកងទ័ព និងកងទ័ព ចំនួន១៥២គ្រួសារ នៃវរៈសេនាតូច៣៩១ ស្ថិតនៅភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីជាការលើកទឹកចិត្តដល់ គ្រួសារកងទ័ពក៏ដូចជាកងទ័ពដ៏អង់អាចក្លាហានរបស់យើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ និងដើម្បីរួមចំណែក ក្នុងស្មារតីសេ្នហាជាតិ តាមពាក្យស្លោក “ការពារជាតិ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការពារជាតិ”។

ថ្លែងក្នុងឱកាសនេះដែរ លោក គួច ចំរើន តំណាងគណៈប្រតិភូខណ្ឌទាំងបី បានថ្លែងអំណរគុណ និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើដ៏មានតម្លៃរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងផ្តល់នូវអំណោយ និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ យកមកចែកជូនគ្រួសារកងទ័ពនាពេលនេះ និងបានកោតសរសើរចំពោះវីរភាព ដ៏អង់អាចក្លាហានរបស់វីរកងទ័ពរបស់យើង ដែលឈរការពារខ្សែក្រវ៉ាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ។

ដើម្បីឆ្លើយតបចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ប្រកបដោយគតិបណ្ឌឹត វីរកងទ័ពបានសច្ចាថាតស៊ូការពារមិនអោយទឹកដីដ៏បវរនេះ បាត់បង់សូម្បីតែមួយមីលីម៉ែត្រឡើយ។

អំណោយដែលបាននាំយកមកចែកជូននាពេលនេះរួមមានៈ មួយគ្រួសារទទួលបាន
១-អង្ករ ២៥គ.ក្រ = ១ ការុង
២-មីយើង = ១ កេស
៣-ទឹកត្រី = ១ យួរ
៤-ទឹកស៊ីអីុវ = ១ យួរ
៥-ត្រីខកំប៉ុង = ១ យួរ
៦-ប្រេងឆា = ២ ដប
៧-ប៊ីចេង = ១ គ.ក្រ
៨-សារុង = ១
៩-ក្រមា = ១
១០-ថវិកា = ១០ម៉ឺនរៀល
១១-ឧបត្ថម្ភប្រធានវរៈ ១នាក់ = ៣០ម៉ឺនរៀល
១២-ឧបត្ថម្ភអនុប្រធានវរៈ ៦នាក់ ក្នងម្នាក់ ២០ម៉ឺនរៀល
១៣-ឧបត្ថម្ភប្រធាន គ ៤នាក់ ក្នងម្នាក់ ១៥ម៉ឺនរៀល
១៤-ឧបត្ថម្ភប្រធាន ខ ចំណុះវរៈ ៣នាក់ ក្នងម្នាក់ ១២ម៉ឺនរៀល
១៥-ឧបត្តម្ភស្ត្រីមានផ្ទៃពោះ ៣នាក់ ក្នុងម្នាក់ ២០ម៉ឺនរៀល
១៦-ឧបត្តម្ភស្ត្រីមានកូនភ្លោះ ២នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល
១៧-ឧបត្ថម្ភកូនៗកងទ័ព ៥០ម៉ឺនរៀល
១៨-ឧបត្ថម្ភអង្គភាពវរៈ ៦លានរៀល
១៩-ឧបត្ថម្ភអណ្តូងទឹកចំនួន២ តម្លៃ ១២លានរៀល
សរុបថវិកា ៦០.២៤២.៤០០ រៀល៕

ប្រជាពលរដ្ឋ ជាង ៥០០នាក់ ពុលនំប័ុង នៅខេត្តសៀមរាប

$
0
0

សៀមរាប ៖ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានឲ្យដឹងថា ប្រជាពលរដ្ឋ ប្រមាណ ៥០០ នាក់ រស់នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥នេះ កំពុងស្ថិត នៅក្នុង ការ សង្រ្គោះបន្ទាន់ នៅមណ្ឌលសុខភាពពង្រលើ និងមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប បន្ទាប់ពីពុលនំប័ុង ។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានអាការៈធ្ងន់ធ្ងរ ត្រូវបានដឹកទៅសង្រ្គោះជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ចំណែកអ្នកដែលមានសភាពធូរស្រាល កំពុងសម្រាកនៅ មណ្ឌលសុខភាពឃុំ ។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅឃុំពង្រលើ បានឱ្យដឹងថា ពលរដ្ឋទាំងនោះ បានទទួលនំប័ុង នៅក្នុងកម្មវិធីមួយ របស់អង្គការអន្តរជាតិមួយ កាលពីម្សិលមិញ ។

អភិបាលខេត្ត៖ ត្រសក់ក្នុងនំប៉័ងសាច់ ជាដើមចមនាំឲ្យ ពលរដ្ឋក្អួតចង្អោរ តែបានធូរស្រាលវិញហើយ

$
0
0

សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានថ្លែងអះអាងថា ប្រជាពលរដ្ឋជាង ៥០០នាក់  ដែលបានពុលក្អួតចង្អោរនោះ គឺបណ្តាលមកពីពុលត្រសក់មានជាតិគីមី នៅក្នុងនំបុ័ងសាច់ ដែលចែកជូនដោយ អង្គការទស្សនៈពិភពលោក (World Vision) ហើយការពុលនេះ មិនបានប៉ះពាល់ដល់អាយុជីវិតនោះទេ។

លោកអភិបាលខេត្ត បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៥ថា ស្ថានភាពរបស់ប្រជាពលរដ្ឋ និង កុមារ ដែលពុលនំប៉័ង បានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌល សុខភាពឃុំពង្រលើ និង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានបន្តថា ប្រជាពលរដ្ឋ ដែលពុលនោះ ភាគច្រើនបានធូរស្បើយ ឡើងវិញហើយ ក្នុងនោះមានមួយចំនួន ក៏បានត្រឡប់ទៅកាន់គេហដ្ឋានរបស់ពួកគេផងដែរ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា មូលហេតុដែលនាំឱ្យមានការពុលនេះ បណ្តាលមកពីត្រសក់មាន ជាតិគីមី ដែលដាក់ផ្ទាប់នៅក្នុងនំប៉័ងសាច់។ សារធាតុគីមីនេះ ធ្វើឱ្យអ្នកបរិភោគក្អោតចង្អោរ ចុកពោះរយៈពេល  ៨ម៉ោងក្រោយបរិភោគ។

លោក ឃឹម ប៊ុនសុង បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋឃុំពង្រលើ ស្រុកជីក្រែង ដែលបានពុលនំប៉័ងទាំងអស់ មានចំនួន ៥៤២នាក់ ក្នុងនោះមនុស្សពេញវ័យមានចំនួន ១៧៨នាក់។

សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមីនានេះ ប្រជាពលរដ្ឋរស់នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ជាង៥០០ នាក់ ត្រូវបាន ដឹកទៅសង្រ្គោះជាបន្តបន្ទាប់ នៅមណ្ឌលសុខភាពឃុំពង្រលើ ខណៈអ្នកមានស្ថានភាពធ្ងន់ធ្ងរត្រូវ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ពួកគេបានទទួលទាននំប៉័ង ដែលចែកដោយអង្គការទស្សនៈ ពិភពលោកក្នុងកម្មវិធីទិវាប្រឆាំងពលកម្មកុមារ នៅវិទ្យាល័យភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប  កាលពីម្សិលមិញ៕

ពានរង្វាន់​ Khmer Real Estate-Cup ឆ្នាំនេះ​ មានការ​ចូលរួម​ច្រើន​ លើស​ពីការ​គ្រោងទុក​

$
0
0

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ លក្ខណៈមិនអាជីព Khmer Real Estate-Cup រដូវកាលទី៤ ឆ្នាំ២០១៥ បានចាប់ផ្ដើមដំណើរការហើយ នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ ដែលធ្វើឡើង នៅលើទីលានបាល់ទាត់ ចំនួន ២ផ្សេងគ្នា គឺទីលានដំរីស និងទីលាន My Team ។ ប៉ុន្ដែឆ្នាំនេះ មានភាពអស្ចារ្យជាងមុនបន្ដិច ដោយសាមានក្រុមបាល់ទាត់ចូលរួមកើនឡើងរហូតដល់ ២០ក្រុម ខណៈឆ្នាំមុនៗ មានត្រឹម ១៦ក្រុមប៉ុណ្ណោះ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ ។

លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខ និងផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍ខាងលើ បានថ្លែងក្នុងពិធីបើកការប្រកួតពាន Khmer Real Estate-Cup រដូវកាលទី៤ កាលពីព្រឹកមិញថា លោកពិតជាមានមោទនៈភាពណាស់ ដែលពានរង្វាន់មិនអាជីពមួយនេះ ទទួលបានការគាំទ្រកាន់ច្រើនឡើងៗពីមហាជន និងអ្នកស្នេហាវិស័យកីឡា ជាក់ស្ដែងឆ្នាំនេះ គណៈកម្មការបានទទួលពាក្យក្រុមចូលរួមកើនដល់ ២០ក្រុម ពោលគឺលើសពីចំនួនគ្រោងទុក ដែលលោករំពឹងថាមានត្រឹមតែ ១៦ក្រុមដូចឆ្នាំកន្លងមក ។

លោក គីម ហ៊ាង បានបន្ដថា «សម្រាប់ ២០ក្រុមដែលចូលរួម យើងបែងចែកជា ២ពូល ក្នុងនោះពូលA មាន ១០ក្រុមប្រកួតនៅលើទីលាន My Team និងពូលB មាន ១០ក្រុមដូចគ្នា ប្រកួតនៅលើទីលានដំរីស ដែលការប្រកួតជម្រុះតាមពូលនីមួយៗ នឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី០៧ ខែមីថុនា ដើម្បីរកក្រុមខ្លាំងក្នុងមួយពូល ៤ក្រុម ឡើងទៅប្រកួតវគ្គខ្វែងពូលនៃវគ្គ ៨ក្រុមចុងក្រោយ(ចាញ់ធ្លាក់) រហូតរកឃើញក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រកួតដណ្ដើមតំណែងជើងឯកពាន Khmer Real Estate-Cup ឆ្នាំ២០១៥ នៅថ្ងៃទី២៨ ខែមិថុនាខាងមុខតែម្ដង» ។

ចំពោះ ១០ក្រុមក្នុងពូលA រួមមាន៖ក្រុម Christianair FC, ខណ្ឌពោធិសែនជ័យ, ព្រៃសិលា, Canteen FC, TYFI FC, Union FC, H.P.L FC, Basac FC, Amru FC និងក្រុមម្ចាស់ពាន Khmer United ។ រីពូលB មានក្រុម៖ Multimedia FC, RFL, Heng Asia, Anvaya Keila, V.trian, Nissay, YFC, White Tiger, Goodhill និងក្រុម Narita ។

អគ្គនាយក្រុមហ៊ុនអចលនទ្រព្យខាងលើ ក៏បានបញ្ជាក់ផងដែរថា ឆ្នាំនេះលោកបានអនុគ្រោះច្រើនក្នុងលក្ខខណ្ឌចូលរួម ដោយអនុញ្ញាតឲ្យកីឡាករក្របខណ្ឌក១ និងក២ ចូលរួមលេងដោយសេរី ជាពិសេសការផ្ដល់សិទ្ធិឲ្យតំណាងក្រុមចូលរួមនីមួយៗ មានសិទ្ធិជ្រើសរើសកីឡាករអាជីពចេញពីក្លឹបលីកកំពូលកម្ពុជា និងកីឡាករជនបរទេស ចូលរួមលេង ប៉ុន្ដែក្នុងមួយក្រុមអនុញ្ញាតឲ្យមានកីឡាករអាជីព ឬកីឡាករបរទេសត្រឹម ២នាក់ប៉ុណ្ណោះ ។

សម្រាប់ព្រឹត្តិការណ៍ដែលរៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យកីឡាជាតិ ក៏ដូចជាផ្ដល់ឱកាសឲ្យសមាជិក-បុគ្គលិកក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ បានផ្សារភ្ជាប់ទំនាក់ទំនងល្អ តាមរយៈការលេងបាល់ទាត់ពាន Khmer Real Estate-Cupនេះ លោក គីម ហ៊ាង បានបន្ថែមថា «ចំពោះប្រាក់រង្វាន់ជ័យលាភីឆ្នាំនេះ គឺមានច្រើនជាងឆ្នាំមុនៗ ដោយខ្ញុំបានកំណត់ផ្ដល់ប្រាក់រង្វាន់ពីចំណាត់ថ្នាក់លេខ១-លេខ៤ រួមទាំងប្រាក់រង្វាន់ សម្រាប់ក្រុមលេងល្អ(Fai-Play), កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ និងជ្រើសរើសកីឡាករល្អៗតាមក្រុមនីមួយៗចំនួន ២២នាក់ ទៅប្រកួតមិត្តភាពនៅក្រុងបាវិត ខេត្តស្វាយរៀងទៀតផង» ៕

ភ្ញៀវ​កូនកម្លោះ​ និង​ភ្ញៀវ​កូនក្រមុំ​ វាយតប់គ្នា​ពេញ​រោងការ​ នគរបាល​ចុទៅ​ជួយ​អន្តរាគន៏​ ឃាត់ខ្លួន​ជនសង្ស័យ​ 2នាក់

$
0
0

-នាយរងប៉ុស្តិ៏នគរបាល ឃុំព្រែកក្របៅ រងរបួសដោយសារ ជនបង្កគប់កែវចំក្បាល

កំពង់ចាម: នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង១៩:៤០នាទី នៅក្នុងពិធីមង្គលការមួយ ស្ថិតក្នុង ភូមិព្រែកអណ្តូង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម មានករណីហឹង្សាមួយ កើតឡើងវាយគ្នាទៅវិញទៅមក រវាងក្រុមភ្ញៀវខាងកូនកំលោះនិងក្រុមភ្ញៀវ ខាងកូនក្រមុំពេលនោះកំលាំងប៉ុស្តិ៍ការពារ មានគ្នាចំនួន០៣នាក់ ដឹកនាំដោយ លោក សែម សុផល នាយរងប៉ុស្តិ៍ បានចូលទៅជួយ អន្តរាគមន៍ ដើម្បីបំបែកហ្វូង តែដោយភាពច្របូកច្របល់ មានការគប់កែវ មកលើលោក សែម សុផល បណ្តាលឲ្យរងរបួស បែកចិញ្ចើម ខាងឆ្វេង ហើយត្រូវបាននាំ យកទៅព្យាបាល នៅពេទ្យបង្អែក ព្រៃឈរ។ ជុំវិញករណីខាងលើ ជំនាញផែនព្រ.ទ បានចុះទៅស្រាវជ្រាវ នៅកន្លែងកើតហេតុភ្លាមៗ។

ក្រោយពីការស្រាវជ្រាវ កងកម្លាំងនគរបាល អាចកំណត់មុខសញ្ញា ជនសង្ស័យ ហើយឈានទៅឃាត់ខ្លួន នៅវេលាម៉ោង ១២យប់ បានចំនួន ០២នាក់ ១-ឈ្មោះ សួ សុខឃឿនអាយុ១៧ឆ្នាំ ភេទប្រុស រស់នៅភូមិវត្តចាស់ឃុំ បារាយស្រុកព្រៃឈរ ខេត្តកំពង់ចាម ២-ឈ្មោះផា ផាត អាយុ១៩ឆ្នាំ ភេទប្រុស រស់នៅភូមិរោយជ្រូក ឃុំបារាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកកងមាសដើម្បីសាកសួរ និងកសាងសំនុំរឿងទៅតុលាកា ។ លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានចាត់ស្នងការរង ០២នាក់ ចុះទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់ នគរបាល ដែលរងរបួស ហើយជាមួយគ្នានោះ លោកឧត្តមសេនីយ៍ស្នងការ បានជួយឧបត្ថមដល់លោកនាយរងប៉ុស្តិ៍ ដែលកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ នូវថវិការចំនួន ៥0ម៉ឺនរៀលផងដែរ។

ក្រោយទទួលបាន ព័ត៏មានភ្លាម ថា មន្រ្តីនគរបាលរបស់ខ្លួន ទទួលរងរបួស ដោយសារជន បង្កគប់នឹងកែវ ពេលចុះទៅជួយ អន្តរាគន៏នោះ ស្នងការខេត្តកំពង់ចាម លោក បែន រ័ត្នបានមកសួរសុខទុក្ខនគរបាល ដែលរបួសក្នុងពេលបេសកកម្ម  បែកក្បាល៣កន្លែង ហើយលោក ស្នងការឩបត្ថម៥០មុឺន និងអធិការជួយ២០ មុឺន ។

បើតាមលោកស្នងការ ស្អែកបញ្ជូនជនល្មើសទៅតុលាការ ជននោះមានប្រវត្តិល្មើសជាច្រើនករណី  ។ ស្នងការបានផ្តាំផ្ញើរសូមលោកគ្រូពេទ្យបង្អែក ស្រុកព្រៃឈរ ជួយយកចិត្តទុកដាក់ព្យាបាល ដើម្បីមិត្តយើង ឆាប់បានទៅបំពេញការងារវិញ ៕

ភរិយាលោក ហ៊ុន ម៉ាណែត បានដឹកនាំ សមាគមគ្រូពេទ្យ យុវជនស្ម័គ្រយុវជន សម្តេចតេជោ ចុះព្យាបាលជំងឺ ជូនពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន២ គោលដៅផ្សេងគ្នា

$
0
0

នាចុងសប្តាហ៍នេះ ភរិយាលោក ហ៊ុន ម៉ាណែត លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យ យុវជនស្ម័គ្រយុវជនសម្តេចតេជោ បានដឹកនាំក្រុមវេជ្ជបណ្ឌិត និងនិស្សិតពេទ្យស្ម័គ្រចិត្ត នៃសមាគមគ្រូ ពេទ្យយុវជនស្ម័គ្រយុវជនសម្តេចតេជោ ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនដោយឥតគិតថ្លៃ ចំនួន២ គោលដៅផ្សេងគ្នា

១-នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៥ សមាគមបានចុះព្យាបាលជម្ងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ត្រចៀក ច្រមុះបំពង់ក ពិនិត្យអេកូបេះដូង វះកាត់តូច រោគស្រ្តី និងពិនិត្យផ្ទៃពោះជូនប្រជាពលរដ្ឋនៅឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាលបានចំនួនជាង ៣០០០នាក់ ដែលពិធីនេះ ក៏មានកាអញ្ជើញចូលរួម ពីសំណាក់លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានក្រុមការងារប្រចាំ ស្រុកកោះធំ អជ្ញាធរខេត្ត ស្រុក យុវជន និង ប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

២-នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៥ សមាគមកំពុងព្យាបាល ជំងឺភ្នែក ជំងឺមាត់ធ្មេញដល់កុមារនិងប្រជាពលរដ្ឋជាច្រើននាក់នៅអង្គការមូលនិធិកុមារកម្ពុជា (CCF) ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឺងមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា: គិតត្រឹមថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៥ គឺជាបេសកកម្មលើកទី០៤ ប្រចាំឆ្នាំ២០១៥របស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រយុវជនសម្តេចតេជោ ដែលបានចុះព្យាបាលជំងឺជូនប្រជាពលរដបាន្ឋចំនួន៣ ខេត្តគឺ ខេត្តសៀមរាប ខេត្តកំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ៕


អភិបាលខេត្តកែប ចុះបើកការដ្ឋាន ចាក់ផ្លូវកៅស៊ូ និងសូត្រមន្ត សុំសេចក្តីសុខ

$
0
0

កែប៖ លោកអភិបាលខេត្ត កែន សត្ថា ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋ បានចុះ និងចូលរួមបើកការដ្ឋាន ផ្លូវក្រាលកៅស៊ូ មួយខ្សែ និងធ្វើពិធីសូត្រមន្ត សុំសេចក្តីសុខសប្បាយ សម្រាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ ទូទាំង ខេត្តកែប ក៏ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលមកកម្សាន្តលេង ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណី ជាតិ ខាងមុខនេះ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។

ផ្លូវដែលបើកការដ្ឋាននាពេលនេះ ជាផ្លូវជាតិលេខ៣៣A មានប្រវែង ១០០០ម៉ែត្រ ចាប់ពី រង្វង់មូលមុខសាលា យាយជី ដល់ផ្លូវរង្វង់មូលមុខមន្ទីរទេសចរណ៍ខេត្ត,ផ្លូវក្រាលកៅស៊ូ អ៊ុតស្ទីម (AC) ក្រោមថវិការរបស់ខេត្ត។ ក្នុងពិធីនេះដែរ លោកអភិបាលខេត្ត ក៏បានផ្តល់អំណោយជាក្រម៉ាដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ និងប្រជាពលរដ្ឋ ប្រមាណជាង៦០នាក់ផងដែរ៕

រថយន្ត​សាំយ៉ុង​ ដាច់កង់​ក្រឡាប់​ ស្លាប់​ និង​របួស​១៧ នាក់

$
0
0

សៀមរៀប: ថ្ងៃទី២៩ ខែមិនា ឆ្នាំ ២០១៥ វេលាម៉ោង ១០៖៤៥នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ នៅលើផ្លូវហាយវេ ចំណុចភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បង្ករឡើងដោយរថយន្ត សាំយ៉ុងពណ៌ទឹកប្រាក់ ដឹកកម្មករ ចំនួន២៧នាក់ បានក្រឡាប់និងមាន អ្នកស្លាប់០១នាក់ ក្នុងនោះមាន បុរសបួសធ្ងន់ចំនួន ១៦នាក់។ បើយោងទៅតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងដោយសារ រថយន្តដាច់កង់ក្រោយ៕

ខឹងសុំលុយ ម្តាយមិនបាន ដុតផ្ទះឆេះខ្ទេច

$
0
0

កណ្តាល៖ យុវជនឈាមរាវម្នាក់ ទំនងជាញៀនថ្នាំ ឬក៏លង់និងល្បែងអ្វីមួយ ទើបទារលុយម្តាយ ទាំងកណ្តាល អាធ្រាត្រ មិនបានផ្ទុះកំហឹងទាញចង្ក្រានហ្គាស និងសាំងដុតផ្ទះឆេះខ្ទេចអស់បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋដែលរស់ជិតខាង និងសមត្ថកិច្ចចុះទៅជួយពន្លត់ ប៉ុន្តែជួយពុំទាន់ត្រូវបានអគ្គិភ័យឆាបឆេះអស់ គ្មានសល់ ។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥នៅ ចំណុច ភូមិព្រែកស្លែង.ឃុំព្រែកស្លែង.ស្រុកកណ្តាលស្ទឹង.ខេត្តកណ្តាល។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះត្រូវជាម្តាយឈ្មោះ ប៉ូ សំអុល ភេទស្រីអាយុ៦២ឆ្នាំមានមុខរបរជាកសិកររស់នៅភូមិឃុំកើតហេតុខាងលើ ចំណែកឯជនសង្ស័យត្រូវជាកូនឈ្មោះ សាំ.សីហា ភេទប្រុសអាយុ២៧ឆ្នាំរស់នៅជាមួយគ្នា។

មន្រ្តីនគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះកំពង់សំរាន នៅលើផ្ទះម្នាក់ឯង ចំណែកជនសង្ស័យដែលដេកនៅក្នុងបន្ទប់ខាងក្រោមផ្ទះតែម្នាក់ឯងដែរ លុះដល់ម៉ោងកើតហេតុជនសង្ស័យ បានឡើងទៅលើផ្ទះ សុំលុយពីជនរងគ្រោះត្រូវជាម្តាយចំនួន៣០០០០រៀលដោយប្រាប់ថា គេមានការសំខាន់តែជនរងគ្រោះមិនមាន លុយឲ្យជនសង្ស័យធ្វើឲ្យជនសង្ស័យខឹងដោយរករឿងជេរបញ្ចោនិងគំរាមដុតផ្ទះសំលាប់ជនរងគ្រោះចោល។ ប៉ុន្តែពេលនោះជនរង្រោះពុំបានចាប់អារម្មនោះទេ ក៏ចូលសំរានវិញទៅចំណែកឯជនសង្ស័យ បានចុះមកក្រោម ផ្ទះវិញ។ បានទាញចង្ក្រាន ហ្គាស់ដាក់លើផ្ទះយ៉មុខរួចបើកភ្លើងខ្លាំង ហើយបានយកសាំងប្រហែល កន្លះលីត្រ ចាក់ស្រោចលើចង្ក្រាន និងក្តាបណ្តាលឲ្យឆះយ៉មុខយ៉ាង សន្ធោរសន្ធៅពេលនោះជនរងគ្រោះបានភ្ញាក់ស្ទុះ រត់ចុះមកក្រោមហើយស្រែកហៅឲ្យអ្នកជិតខាងជួយ ប៉ុន្តែជួយមិនទាន់នោះទេពីព្រោះភ្លើងបានឆេះពេញ បន្ទុកទៅហើយ និងបានបន្តឆាបឆេះរហូតទាល់តែអស់ទាំងស្រុង។

ក្រោយពេលកើតហេតុនគរបាលបានឃាត់ខ្លួន ជនសង្ស័យចាត់ទៅតាមផ្លូវច្បាប់៕

AFC U-23៖ ២​ម៉ោង​ទៀ​ត ប៉ុណ្ណោះ U-22កម្ពុជា នឹង​ប្រកួត​ជាមួយ ​U-23 កូរ៉េ​ខាងជើង​ហើយ​

$
0
0

ភ្នំពេញ៖ នៅសល់ពេលត្រឹមតែ ២ម៉ោងទៀតប៉ុណ្ណោះ ការប្រកួតលើកទី២របស់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា(U-22) និងក្រុមជម្រើសជាតិឈុតធំ U-23កូរ៉េខាងជើង នឹងចាប់ផ្ដើមហើយ សម្រាប់យុទ្ធនាការប្រកួតជម្រុះពូលG នៃព្រឹត្តិការណ៍ AFC U-23 Championship 2016 Qualifiers នៅលើកីឡដ្ឋាន Rajamangala Stadium ប្រទេសថៃ ។

នាវេលាម៉ោង ៤រសៀលថ្ងៃនេះ ក្រុម U-22កម្ពុជា នឹងបន្ដស្វែងរកពិន្ទុជាលើកទី២ បន្ទាប់ពីរបូតអស់ ៣ពិន្ទុ កាលពីប្រកួតលើកទី១ ក្រោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ U-23ថៃទាំងប្រផិតប្រផើយ ក្នុងលទ្ធផលបច្ចេកទេស ២-១ ។ ប៉ុន្ដែការបរាជ័យនោះ មិនត្រូវបានអ្នកគាំទ្ររិះគន់ ឬជេរស្ដីដូចកាលពីមុនៗនោះទេ ផ្ទុយទៅវិញ មានតែអ្នកកោតសរសើរថា កីឡាករ U-22កម្ពុជា ធ្វើបានល្អ ដែលមិនបណ្ដោយឲ្យម្ចាស់ផ្ទះថៃស៊ីងាយៗឡើយ ។

ប៉ុន្ដែសម្រាប់ជំនួបជាមួយក្រុម U-23កូរ៉េខាងជើង នៅរសៀលនេះវិញ អ្នកគាំទ្រជម្រើសជាតិកម្ពុជា នៅតែមានជំនឿចិត្តយ៉ាងមុតមាំលើក្រុម U-22កម្ពុជាថានឹងទទួលបានលទ្ធផលល្អ បើទោះបីចាញ់មួយប្រកួតហើយក៏ដោយ ព្រោះទម្រង់លេងរបស់យុវជនជម្រើសជាតិកម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនខ្លាំងមិនដូចមុនឡើយ ។

ដូច្នេះសូមអ្នកស្នេហាវិស័យកីឡាជាតិ ចូលរួមគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់កីឡាករជម្រើសជាតិកម្ពុជាទាំងអស់គ្នា ដើម្បីស្វែងរកពិន្ទុបន្ដដំណើរទៅវគ្គបន្ទាប់ ខណៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានត្រៀមថវិកា ១ម៉ឺនដុល្លាររួចជាស្រេច ដើម្បីលើកទឹកចិត្តកីឡាករបើឈ្នះមួយប្រកួតណានោះ ៕

អាជ្ញាធរខណ្ឌ ពោធិ៍សែនជ័យ នាំយកអំណោយ ទៅប្រគល់ជូន នគរបាលវរៈ៧៩៣ នៅច្រកអានសេះ

$
0
0

ភ្នំពេញ ៖ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រវាងសមរភូមិ និងសមរភូមិក្រោយ និងលើកទឹកចិត្ត ដល់វីរៈនៃកម្លាំង ប្រដាប់អាវុធ ដែលកំពុងឈរជើងការពារទឹកដី យ៉ាងអង់អាចមិនខ្លាចនឿយហត់ បូជាជីវិតដើម្បីជាតិមាតុភូមិនោះ ទើបអាជ្ញាធរខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាល នៃគណអភិបាលខណ្ឌពោធិ៍សែន ជ័យ ចុះទៅសាកសួរសុខទុក្ខនិងបាននាំទៅជាមួយនៅគ្រឿងឧបភោគ បរិភោគនិងថវិការមួយចំនួនទៅប្រគល់ ជូនដល់នគរបាលការពារព្រំដែនវរៈលេខ៧៩ ៣ប្រចាំនៅច្រកអានសេះ។

ពិធីប្រគល់អំណោយនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ខែមីនាឆ្នាំ២០១៥នៅចំណុចច្រកអានសេះ ដែលមាន ទីតាំងនៅក្នុងស្រុកជាំក្សានខេត្តព្រះវិហារ។ ដែលមានការចូលរួមពីលោក សេង គន្ធ អភិបាលរង លោក ឃឹម ស៊ុនសូដា អភិបាលរង លោក កែវ សុធា អភិបាលរង និងលោក ម៉ម វុធី អធិការងនគរបាលតំឲ្យលោក យឹម សារ៉ាន់ អធកការនគរបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីមន្ត្រី ជុំវិញការិយាល័យខណ្ឌប្រមាណ ជា៧៦នាក់ផងដែរ និងមានការស្វាគមន៍យ៉ាងកក់ក្តៅពីតំណាង នៃកម្លាំងនគរបាលវរៈការពារព្រំដែន ៧៩៣ ផងដែរ។

បើតាមតំណាងនគរបាលការពារព្រំដែនវរៈ៧៩៣ បានលើកឡើងនៅក្នុងរបាយ ការរបស់ខ្លួនថានាពេលកន្លង មកភាគីថៃធ្លាប់បានបិទច្រកអានសេះនេះជាឯកតោគាគីប៉ុន្ដែយើងបានធ្វើការអត់ធ្មត់ មិនបង្កជំលោះនោះទេ ហើយនៅទីបំផុតភាគីថៃបានបើកច្រកនេះឡើងវិញ ដោយខ្លួនឯងដែលជាមោទនភាពមួយ ដែលយើងបញ្ចៀស បាននូវជំលោះជាយថាហេតុ ហើយនៅពេលនេះយើងក៍នៅតែប្រកាន់ជំហរអត់ធ្មត់ដដែល ដើម្បីព្រំដែនមាន សន្ដិភាព។
នៅក្នុងពិធីនោះលោក ហែម ដារិទ្ធិ បានថ្លែងទៅកាន់បងប្អូនវរៈការពារព្រំដែន ៧៩៣ថា ក្នុងនាមលោកជា អាជ្ញាធរខណ្ឌក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍ សែនជ័យផងដែរ សូមកោតសរសើរចំពោះវីរៈដ៏អង់ អាចរបស់បងប្អូនក្នុងការពារបូរណភាពទឹកដី នៅតំបន់ប្រាសាទព្រះវិហា ធ្វើឲ្យប្រជាពលរដ្ឋទទួលសុខសន្តិភាព និងភាពកក់ក្តៅពីបងប្អូនផងដែរ ដូច្នេះកាត្វកិច្ចការពារជាតិមាតុភូមិនៅសមរភូមិមុខគឺ បងប្អូនជាអ្នកឈរជើងការ ប៉ុន្តែអ្នកនៅសមរភូមិក្រោយក៏មិនភ្លេចដែរគឺឧបត្ថម្ភទាំង កម្លាំងចិត្តនិងសម្ភារៈ ។

លោកបានលើកឡើងបន្តដោយផ្តែរផ្តាំដល់បងប្អូនទាំងអស់ថា រដូវភ្លៀងជិតចូលមកដល់ហើយ ដូចបងប្អូនត្រូវថែ រក្សាសុខភាពដើម្បីឲ្យសុខភាពងប្អូនកាន់រុឹងមាំ ពីព្រោះបងប្អូនគឺជាទំនុកចិត្តរបស់ប្រជាពលរដ្ឋដ៏វិសេស ហើយ សុខភាពយើងរុឹងមាំលុះត្រាតែ ផឹកស្អាត ហូបស្អាត ដេកស្អាត។
លោកបានបន្តថា ទោះបីជាបងប្អូននៅឆ្ងាយក្តីប៉ុន្តែចំពោះអ្នកនៅសមរភូមិក្រោយ តែវតែនឹករលឹកដល់បងប្អូន ជានិច្ច និងយកចិត្តដាក់ចំពោះបងប្អូនគិតគូរពីសុខទុក្ខព្រួយបារម្ភ ពីកង្វះខាតរបស់បងប្អូន ដូច្នដះសូមបងប្អូន កុំមានការព្រួយបារម្ភឲ្យសោះ អ្នកនៅសមរភូមិក្រោយមិនទុកឲ្យបងប្អូនជួបការលំបាកនោះទេ ជាពិសេស រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ គឺបានយកចិត្តទុកដាក់ ចំពោះ បងប្អូនបំផុត ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់និង បានជម្រុញឲ្យអាជ្ញាធរខេត្ត ក្រុង ខណ្ឌ ត្រូវផ្សាភ្ជាប់ ជាមួយបងប្អូនឧបត្ថម្ភទាំងកម្លាំងចិត្តនិងសម្ភារៈ។

លោកបានបន្តថាអំណោយដែលនាំយកមកប្រគល់ជូនអង្គភាពវរៈ៧៩៣ចំនួន២លានរៀលជូនមេបញ្ជាការចំនួន៥០ម៉ឺនរៀលជូនសិស្សានុសិស្សចំនួន២៨នាក់ក្នុងម្នាក់ៗ១ម៉ឺនរៀលជូនអ្នកគ្រូពីរនាក់ ម្នាក់បាន៤ម៉ឺនរៀលជួយស្ដារស្រះទឹក២លានរៀលជាមួយគ្នានេះលោកឧកញ៉ានីសម្បត្តិជួយឧបត្ថម្ភដល់នគរបាលប៉ុស្ដិ៍តាមច្រកចំនួន ៦ប៉ុស្ដិ៍សរុបចំនួន៤លាន៨០ម៉ឺន ក្នុងនោះគ្រឿងឧបភោគបរិភោគមានមី២០០កេសទឹកស៊ីអ៊ីវ៥០យួរទឹកត្រី ៥០យួរត្រីខ៦កេសធំស័ង្គសី៨០សន្លឹកក្នុងនោះមានឱសថចំនួន១៦មុខ ហើយក៍មានបន្លែជាច្រើនមុខផងដែរ៕

Viewing all 8042 articles
Browse latest View live




Latest Images