Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

នគរបាល​ខេត្ត​កំពង់ធំ ​បង្ក្រាប​ករណី​​ ចែកចាយ​គ្រឿងញៀន​ និង​ឃាត់ខ្លួន​ជន​សង្ស័យ​ ៥នាក់​

$
0
0

កំពង់ធំ: នៅរសៀរថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៥ កម្លាំងនគរបាល ស្រុកស្ទោង ខេត្តកំពង់ធំ បាន បង្ក្រាបបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿងញៀន ១ករណី  ចាប់ឃាត់ខ្លួន ៥នាក់ បញ្ជូនមកការិយាល័យ នគរបាល ប្រឆាំងគ្រឿងញៀន   ដើម្បីចាត់ការបន្តទៀត។

មន្រ្តីនគរបាលខេត្តកំពង់ធំ បានអោយដឹងថា ជនសង្ស័យទាំងនេះរួមមាន៖

១-ឈ្មោះ អែម ធារ៉ា   ហៅ ត្រា  ប្រុស  ២៤ឆ្នាំ   នៅភួមិត្នោត ឃុំកំពង់ចិនជើង .
២-ឈ្មោះ កួយ សុវណ្ណារ៉ា ហៅ មុត  ប្រុស  ២៣ឆ្នាំ  នៅភូមិជាមួយគ្នា .
៣-ឈ្មោះ ទន រតនា  ប្រុស  ២៣ឆ្នាំ  នៅភូមិជាមួយគ្នា .
៤-ឈ្នោះ ប៉ែល រតនា ប្រុស  ២០ឆ្នាំ  នៅភូមិចេក ឃុំកំពង់ចិនជើង  .
៥-ឈ្មោះ ឡន តុលា ប្រុស  ២២ឆ្នាំ នៅភូមិមឈាយ ឃុំកំពង់ចិនត្បូង។

ដោយឡែក នៅស្រុកបារាយណ៍  នគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំបល្ល័ង្ក   សហការជាមួយ ការិនគរបាល ប្រឆាំងគ្រឿងញៀន  ចាប់ឃាត់ខ្លួនបញ្ជូន អ្នកញៀនថ្នាំ
១នាក់ឈ្មោះ  ទឹម សុខន   ប្រុស ៣៤ឆ្នាំ  នៅភូមិជ័យមង្គល  ឃុំបល្ល័ង្ក  ទៅមជ្ឈមណ្ឌលផ្តាច់គ្រឿងញៀន នៅខេត្តសៀមរាប៕


ក្រុមអាជីវករ​លក់ដូរ​ នៅខាង​បរិវេណ​ផ្សារ​ បានលុង​ធ្វើការ​រារាំង មិនឲ្យ​សាលា​ក្រុង​ ដឹក​ម៉ាស៊ីន​និង​ ដែក​ធ្វើ​រោង​

$
0
0

រតនគិរីៈ ក្រុមអាជីវករលក់ដូរ ខោអាវក្មេង និងខោអាវជជុះ នៅមុខផ្សារបានលុង ប្រមាណជា៥០នាក់ បានរារាំងរម៉ក ដឹកម៉ាស៊ីននិង ដែកក្នុងបំណងយក ធ្វើរោងនៅលើទីតាំង ដែលពួកគាត់ធ្លាប់លក់ដូរ អស់រយៈពេលជាច្រើនឆ្នាំ កន្លងមកហើយនោះ បាតុភាពនេះ បានកើតឡើងកាលពី វេលាម៉ោង ១១ថ្ងៃត្រង់ ទី២៩ ខែមិនាឆ្នាំ២០១៥។

បើតាមក្រុមអាជីវករលក់ដូរ នៅទីតាំងដែល សាលាក្រុងដឹកម៉ាស៊ីន និងដែកមកធ្វើរោង បានប្រាប់ឲ្យដឹងថា ការយកសម្ភារៈមកធ្វើរោងខាងលើ ពួកគាត់មិនអនុញ្ញាតិឲ្យ ធ្វើជាដាច់ខាត បើកាលណាសាលាក្រុងមិនបាន សម្រង់ស្ថិតិឲ្យបាន ពិតប្រាកដ និងច្បាស់លាស់នោះទេ  ព្រោះថាក្នុងការសាងសង់ រួចពួកគាត់ដែលធ្លាប់ លក់ដូរប្រក់ទៅដោយតង់ សព្វថ្ងៃអាចបាត់បង់ កន្លែងលក់យ៉ាងពិតប្រាកដ នេះបើក្នុងករណី ធ្វើហើយគ្មានសម្រង់ ស្ថិតិច្បាស់លាស់ និងមានចុះកិច្ចសន្យា ដោយលាយលក្ខណ៍ អក្សរទទួលស្គាល់ ដោយអាជ្ញាធរក្រុង និងខេត្តពីពួកគាត់។

ក្រុមអាជីវករបាន ត្អូញត្អែរទៀតថា ចាប់តាំងពីបរិវេណផ្សារ បានលុងមិនឲ្យភាគី ម្ចាស់វិនិយោគផ្សារគ្រប់គ្រង ហើយសាលាក្រុង បានលុងបានដកផ្ទៃដី របស់រដ្ឋទំហំ ៥៤ម៉ែត្រគុណ ១១០ម៉ែត្រ គ្រប់គ្រងដោយផ្ទាល់ ទាំងការធ្វើអាជីវកម្ម ទាំងការរៀបចំសណ្តាប់ធ្នាប់ ពួកគាត់ហាក់បីដូចពុំទទួលបាន ភាពកក់ក្តៅក្នុងរបរ ទទួលទានប្រចាំថ្ងៃ ពោលគឺបង់លុយប្រចាំថ្ងៃ ថ្លៃភាស៊ី អនាម័យ១ពាន់រៀល ថ្លៃសណ្តាប់ធ្នាប់១ពាន់រៀល បូករួមថ្លៃតូប៤ម៉ឺនរៀលក្នុងមួយខែ សរុបចំណាយអស់ ១០ម៉ឺនរៀលក្នុងមួយខែ (លក់ដូរក្រោមតង់) ដែលកាលពីជំនាន់ផ្សារ គ្រប់គ្រងមិនធ្លាប់យកនោះ។

ជាងនេះទៅទៀតក្រុមអាជីវករ ផ្សារបានលុងបានធ្វើការិៈគន់ ដោយលើកឡើងថា សព្វថ្ងៃដីរបស់រដ្ឋនៅខាងមុខ បរិវេណផ្សារទំហំ៥៤ម៉ែត្រគុណ១១០ម៉ែត្រ ត្រូវបានលោកអ៊ុក សំអុល អភិបាលក្រុងបានលុងកំពុង ក្តោបធ្វើអាជីវកម្មក្នុងការ ប្រមូលលុយគ្រប់ប្រភេទ ពីក្រុមអាជីវករលក់ដូរ ក្នុងនោះដោយ មានលោកជា គង់ ប្រធានក្រុមហ៊ុនគឹម ជ្រា ជាអ្នកសហការណ៍ ធ្វើអាជីវកម្មលើដី របស់រដ្ឋក្នុងក្រសៃភ្នែកនៃ ការរិៈគន់ពីសំណាក់ ក្រុមអាជីវករ។ ទាក់ទិនទៅនឹងរឿងរ៉ាវ ខាងលើនេះលោក អ៊ុក សំអុល អភិបាលក្រុង បានលុង បានឲ្យដឹងថា ការដឹកសម្ភារៈមកសាងសង់ តូបថ្មីនេះគឺសម្រាប់ឲ្យបងប្អូន ជនជាតិដើមភាគ តិចលក់ដូរ។ ដោយឡែកលោកជាម សុផាត តំណាងឲ្យក្រុមហ៊ុន ហេតដារ៉ា វិនិយោគផ្សារបានលុង បានប្រាប់ឲ្យដឹងថា

ក្រុមហ៊ុនទទួលសិទ្ធិ វិនិយោគចំនួន ៣៥ឆ្នាំ រហូតមកដល់ពេលនេះ ទើបតែបានរយៈពេល ៨ឆ្នាំប៉ុណ្ណោះ។ លោកបន្តថា ខាងក្រុមហ៊ុនហេងដារ៉ា អត់បានយកភាស៊ីពី ក្រុមអាជីវករចំនួន ៥០០តូបជុំវិញផ្សារជាង២ខែ មកហើយ បណ្តាលឲ្យខាត់ថវិកា បង់ជូនរដ្ឋក្នុងមួយខែៗ រាល់លានរៀលថែមទៀតផង។ ប្រភពពត៌មានផ្សេងទៀត ប្រាប់ឲ្យដឹងថា ដោយសារទីតាំងដីមាន ទំហំ៥៤ម៉ែត្រគុណ ១១០ម៉ែត្រ មុខផ្សារបានលុងនេះ ជាកន្លែងត្រូវប៉ាន់ ត្រូវបានក្រុមហ៊ុនឧកញ៉ា ល្បីល្បាញមួយរូប នៅខេត្តរតនគិរី កំពុងតែស្រក់ទឹកមាត់ ចង់បានដីរដ្ឋខាងលើនេះ មកវិនិយោគ។ ជាមួយគ្នានេះ ក្រុមអាជីវករបានធ្វើការ សំណូមពរទៅស្ថាប័ន ថ្នាក់លើដែលពាក់ព័ន្ធ នឹងផ្សារបានលុងជួយ ធ្វើការដោះស្រាយ ជូនពួកគាត់ផង៕

អ.ហ ស្រុកអូរជ្រៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទសេពសន្ថវៈ បានសម្រេច បញ្ជូនទៅ សាលាដំបូងខេត្ត

$
0
0

បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកអូរជ្រៅ ជាច្រើនាក់ បានតាមប្រមាញ់ ជនសង្ស័យម្នាក់ បានធ្វើ សកម្មភាព បង្ខំរំលោភសេពសន្ថវៈ បានសម្រេច ប៉ុន្តែមិនអាច រត់គេចពី សំណាញ់ច្បាប់មិនបាន ពោលត្រូវកម្លាំង អ.ហ ឃាត់ខ្លួននៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ត្រង់ចំណុចយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ អ.ហ ខេត្ត បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃនេះថា ក្រោយពីបានទទួលពាក្យ បណ្តឹងថា មានករណី រំលោភសេពសន្ថវៈ នៅលើផ្ទះនារីរងគ្រោះ លោកក៏បានបញ្ជាឲ្យ លោក ជា ពិសី មេបញ្ជាការ អ.ហ ស្រុកអូរជ្រៅ ធ្វើការតាមដាន និងស្រាវជ្រាវរកជនល្មើស រហូតឈានមកការឃាត់ខ្លួន ជនសង្ស័យ បានសម្រេចតែម្តង។

លោកមេបញ្ជាការបានបន្តថា បើតាមការឆ្លើយសារភាព របស់ជនល្មើសថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភលើ នារីរងគ្រោះ មាន ឈ្មោះ ខ.ល អាយុ២២ឆ្នាំ រស់នៅ ភូមិខាងលើខាងនេះ ខណះពេលឪពុកម្តាយនាងមិននៅផ្ទះ រវល់តែ ធ្វើចំការ ឯស្រុកសំពៅលូន ដោយបានប្រើល្បិចថា ឪពុកម្តាយខលទូរស័ព្ទមកលេង ភ្លាមនោះ នារីរងគ្រោះក៏បានបើក ទ្វារផ្ទះ ភ្លាមនោះខ្លួន (ជនល្មើស) បានធ្វើសកម្មភាព ចាប់បង្ខំរំលោភតែម្តង រហូតបានសម្រេច ។

ហេតុការណ៍ រំលោភសេពសន្ថវៈនេះ នៅវេលាម៉ោង ប្រមាណជា២០យប់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ កន្លងមកនេះ ។

លោកមេបញ្ជាការបន្ថែមថា ជនល្មើសមានឈ្មោះ ម៉ាន ហ៊ន អាយុ៣៨ឆ្នាំ រស់ភូមិកើត ហេតុខាងលើនេះ ។ បច្ចុប្បន្នសមត្ថកិច្ច បានសាងសំណំរឿងជនល្មើស និងតាមការឆ្លើយសារភាព បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

អាជីករលក់ស្បែកជើងម្នាក់ នៅខេត្តសៀមរាប ឈ្នះទឹកប្រាក់$១ម៉ឺន ពីក្រុមហ៊ុនសែលកាត

$
0
0

ភ្នំពេញ៖ អតិថិជនម្នាក់ រស់នៅខេត្តសៀមរាប បានឈ្នះទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ហើយត្រូវបានក្រុមហ៊ុន សែលកាត អញ្ជើញរូបគាត់ មកទទួលយកទឹកប្រាក់ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥។ ការឈ្នះទឹកប្រាក់នេះដែរ ដោយសារតែគាត់ បានចូលរួមលេងកម្មវិធី«ផ្ញើសារឈ្នះ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ»។

អតិថិជន មានសំណាងរូបនោះ ឈ្មោះ សុខ វណ្ណដា មុខរបរលក់ស្បែងជើង ភេទប្រុស អាយុ៥១ ឆ្នាំ រស់នៅភូមិកន្ត្រក ឃុំស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប ។ មូលហេតុដែលគាត់ បានឈ្នះរង្វាន់បែបនេះ ដោយសារគាត់ព្យាយាមផ្ញើសារជារៀងរាល់ថ្ងៃ ហើយថ្ងៃដែលត្រូវរង្វាន់នោះ គឺមានក្មេងប្រុសម្នាក់ បានទូរស័ព្ទមកប្រាប់គាត់ថា គាត់ពិតជាត្រូវរង្វាន់ឈ្នះ១ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត ពិតប្រាកដមែន ប៉ុន្តែដំបូងឡើយ រូបគាត់ពុំបានជឿជាក់នោះទេ ពីព្រោះគាត់ខ្លាចចាញ់បោកគេ ។ ក្រោយមកទៀត ទើបមានបុគ្គលិកខាងក្រុមហ៊ុនសែលកាតតេមកប្រាប់ផ្ទាល់ ទើបគាត់ជឿជាក់ ១០០ភាគរយ។

លោកបានបញ្ជាក់ថា រង្វាន់ដែលឈ្នះនេះ លោកនឹងយកទៅពង្រីកមុខរបររកស៊ីផ្ទាល់ខ្លួនបន្ថែមទៀត។ លោកក៏បានផ្តាំផ្ញើទៅកាន់អតិថិជនផ្សេងទៀត ដែលពុំទាន់ត្រូវរង្វាន់ដូចរូបលោក ឲ្យខិតខំព្យាយាមលេងបន្តទៀត កុំអស់សង្ឃឹមពីក្រុមហ៊ុនសែលកាត់ តែងតែផ្តល់រង្វាន់ជូនអតិថិជន ពិតប្រាកដមែន៕

នគរបាល ស្រុកមង្គលបុរី ចាប់មុខសញ្ញា ជួញដូរគ្រឿង ញៀនម្នាក់

$
0
0

បន្ទាយមានជ័យ ៖ មុខសញ្ញាជួញដូរ គ្រឿងញៀនដ៏សកម្មម្នាក់ ដែលតែងតែធ្វើ សកម្មភាពនៅក្នុង មូលដ្ឋាននា ពេលកន្លងទៅ នោះ ត្រូវបានកម្លាំង នគរបាលជំនាញព្រហ្ម ទណ្ឌនិងសន្ដិសុខនៃអធិការដ្ឋាននគរបាល មង្គលបុរី សហការជាមួយនគរបាលមូលដ្ឋាន ប៉ុស្ដិ៍ឬស្សីក្រោក បានបើកការ ស្រាវជ្រាវរហូត ឈានទៅ ដល់ការចាប់ខ្លួនជ្វនសង្ស័យម្នាក់ ដែលពាក់ព័ន្ធទៅនឹងសកម្មភាពជួញដូរគ្រឿង ញៀន ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌស្រុកមង្គលបុរី បានឱ្យដឹងថា ប្រតិបត្ដិការបង្ក្រាបនិងចាប់ ខ្លួនជនសង្ស័យរូបនេះ បានធ្វើ ឡើងកាលពី វេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវលំ ក្រវាត់ក្រៅ ក្នុងភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។

តាមមន្ដ្រីនគរបាលរូបនេះ ជនសង្ស័យ ឈ្មោះសាំង រដ្ឋា ហៅឈីញ អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ហើយត្រូវបានចាប់ ខ្លួន ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូធ្វើ សកម្មភាពជួញដូរគ្រឿងញៀន ។

មន្ដ្រីនគរបាលរូបនេះ បានបន្ដទៀតថា ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម្សៅ ក្រាមពណ៌ស មួយថង់តូច ទូរស័ព្ទដៃមួយ គ្រឿងនិងម៉ូតូមួយគ្រឿង ហើយបច្ចុប្បន្នស្ថិត ក្រោមការសាកសួរនៅអធិការដ្ឋាននគរបាល ស្រុកមង្គលបុរី ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវ ច្បាប់ ។

តាមមន្ដ្រីនគរបាលស្រុកមង្គលបុរី ស្នង ការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ អាត់ ខែម បានដាក់ផែនការ ឱ្យនគរបាលជំនាញ តាមការិយាល័យ សហការជាមួយនគរបាល ក្រុង ស្រុក ត្រូវបើកការស្រាវជ្រាវយ៉ាងយក ចិត្ដទុកដាក់លើការបង្ក្រាបនិងចាប់ខ្លួនមុខ សញ្ញាដែលពាក់ព័ន្ធទៅនឹង សកម្មភាពជួញ ដូរនិងចែកចាយ គ្រឿងញៀននៅក្នុងខេត្ដ ព្រោះបញ្ហានេះវាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សង្គមជាតិ ។

កម្លាំងនគរបាល ប៉ុស្តិ៍បុរីថ្មី វរៈការពារព្រំដែន លេខ៨៩១ បន្តចុះល្បាត តាមភូមិសាស្រ្ត

$
0
0

បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ប៉ុស្តិ៍បុរីថ្មី នៃវរសេនាតូច ការពារព្រំដែន លេខ៨៩១ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ បានបន្តចុះល្បាតក្នុង ភូមិសាស្រ្ត របស់ខ្លួន ដើម្បីការពារ និងពង្រឹងសន្តិសុខ ព្រមទាំង ទប់ស្កាត់បញ្ហាបទល្មើសនានា ទាំងការលួចឆ្លងដែន និងចោរកម្មជាដើម។

ការចុះ ល្បាតទាំងនេះ បានធ្វើឡើងក្រោមការដឹកនាំដោយ លោក ភោគ វិបុល នាយប៉ុស្តិ៍បុរីថ្មី ដឹកនាំកម្លាំង ចំនួន៧នាក់ អាវុធAK 06ដើមK54មួយដើម សារុបរួមចំនួន 07ដើម ដើរ ល្បាតតាមខ្សែ បន្ទាត់ព្រំដែននៅក្នុង ភូមិសាស្ត្រខ្លួន ។ ប៉ុន្តែក្រោយការបញ្ចប់ការចុះល្បាត រួចមក ជាលទ្ធផលឃើញថា គ្មានអ្វីប្រែប្រួលនោះឡើយ ។

បើតាមមន្រ្តី នគរបាលដដែល ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានដាក់ផែនការ ឲ្យ នគរបាលតាមស្រុក ដែលជាប់ព្រំដែន និងនគរបាលតាមវរ បន្តចុះល្បាត ជាប្រចាំ ដើម្បីរក្សា សន្តិសុខជូនប្រជាពលរដ្ឋ រស់នៅឲ្យមានសេចក្តីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត ពោលមិនភ័យ ព្រួយពីអំពើចោរកម្ម៕

នគរបាល ក្រុងសិរីសោភ័ណ បន្តចុះចែក អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ

$
0
0

បន្ទាយមានជ័យ ៖ មន្រ្តីនគរបាល តាមបណ្តាប៉ុស្តិ៍ នៃអធិការដ្ឋាន នគរបាល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ បានបន្តចែក អត្តសញ្ញាណ ប័ណ្ណ សញ្ជាតិខ្មែរជូន ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ យកទៅប្រើប្រាស់ជាផ្លូវការ ក្នុងជីវភាព ។

មន្រ្តីនគរបាល ក្រុងសិរិសោភ័ណ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានចុះប្រគល់ អត្ត សញ្ញាណប័ណ្ណដល់ផ្ទះប្រជាពលរដ្ឋ 5 នាក់ ស្រី 3 នាក់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នៀត បានចុះប្រគល់អត្តសញ្ញាណប័ណ្ណ ដល់ផ្ទះប្រជាពលរដ្ឋ 3នាក់ ស្រីម្នាក់។

តាមមន្រ្តី នគរបាលរូបនេះ ដោយមានការណែនាំពី សំណាក់ស្នងការនគរបាលខេត្ត ស្តីអំពីការខិតខំ ធ្វើអត្តសញ្ញាណ ប័ណ្ណ ជូនប្រជាពលរដ្ឋនៅតាម មូលដ្ឋានឲ្យបានគ្រប់ៗគ្នានោះ នគរបាលតាម ក្រុងស្រុក បានចុះទៅធ្វើជាបន្តបន្ទាប់ និងធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងឡាយណា ដែលមានអាយុ គ្រប់សូមមកថតរូប ដើម្បីអត្តសញ្ញាណប័ណ្ណ។

ជាមួយគ្នានេះ នៅចំពោះ មុខប្រជាពលរដ្ឋ ដែលមកទទួលយក អត្តសញ្ញាណប័ណ្ណ ខាងលើនេះ មន្រ្តីនគរបាល ក្រុង សិរីសោភ័ណ បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋ ត្រូវថែរក្សាឱ្យបានល្អ ពីព្រោះវាមានសារប្រយោជន៍ ហើយបើបាត់ ឬខូចខាតដោយប្រការណាមួយ ត្រូវរាយការណ៍ ទៅអាជ្ញាធរ និងមន្ដ្រីនគរបាល មូលដ្ឋានធ្វើជូនវិញ៕

បទល្មើសនេសាទ នៅតែកើតពេញបឹងទន្លេសាប ជាពិសេសបរណរ៉ាវ និងមងវិល

$
0
0

សៀមរាប៖ ដំណើរកំសាន្តនិងចុះយកព័ត៌មានកាលពី ថ្ងៃទី29 ខែមិនា ឆ្នាំ2015កន្លងទៅនេះនៅលើផ្ទៃទឹក បឹងទន្លេសាបក្នុងខេត្ត សៀមរាប និងខេត្តបាត់ដំបង នាតំបន់ចុងឃ្នៀស និងតំបន់កោះជីវាំង ក្បាលតោ តំបន់ទល់មុខព្រែកទាល់ ជាពិសេសតំបន់ដែនឡូត៏អភិរក្សត្រី ព្រំប្រទល់ខេត្តសៀមរាបនិងបាត់ដំបង គេសង្កេតឃើញថានៅតែ កើតមានបទល្មើស នេសាទទ្រង់ទ្រាយធំដដែល។

តាមការជិះទូកអង្កេតដោយមានអ្នកបើកកាណូត ជាអ្នកនាំផ្លូវនិងរ៉ាយរ៉ាប់ប្រាប់ផង បានអោយដឹងថានៅជុំវិញបឹងទន្លេសាប មិនថាខេត្តណាជាខេត្តណានោះទេ គឺបទល្មើសកើតមានស្ទើគ្រប់ទីកន្លែងដោយនៅមាត់ទឹកក្បែរខាងគេដាក់បរ ណរ៉ាវ មួយវង់ៗមានប្រវែងពីជិត1000ម៉ែត្រទៅជាង1000ម៉ែត្រ ដោយប្រើមងខ្លះក្រឡា2 ខ្លះក្រឡា3ឬក្រឡា4ជាដើម ដោយសាច់មងភាគច្រើន ពណ៏ក្រហមធ្វើអោយ គេមើលពីចម្ងាយទៅផ្ទៃទឹកឡើងពណ៏ក្រហម ។ ចំណែកនៅផ្ទៃកណ្ដាលទន្លេវិញមិនថា តំបន់អនុញាតអោយនេសាទឬតំបន់អភិរក្សនោះទេ គេសង្កេតឃើញជនជាតិវៀតណាមធ្វើសកម្មភាព នេសាទដោយប្រើមងវិល ក្នុងមួយវង់ៗមានទូកប្រើម៉ាសុីនធំៗ អូសពី2ទៅ3ទូក អូសពេញតំបន់ឡូត៏អភិរក្ស។ជាក់ស្ដែងខណះជិះទូកទៅដល់ តំបន់ឡូត៏អភិរក្សកាលនៅវេលាម៉ោង2រសៀល គេសង្កេតឃើញថាយ៉ាងហោចណាស់ ក៏មានសកម្មភាពបទល្មើសនេសាទ មងវិលដែលច្បាប់ហាមឃាត់ជិត10វង់ដែរដោយមួយវង់មានប្រវែងពី500 ម៉ែត្រទៅជាង1000ម៉ែត្រ និងប្រើក្រឡា2,5ទៅក្រឡា4ហ៊ុន ដូចឃើញក្នុងរូបថតស្រាប់។ ក្នុងនោះខណះ អ្នកនេសាទកំពុងហ៊ុំមងវិលនៅក្នុងដែនឡូត៏អភិរក្ស គេក៏បានឃើញក្រុមមន្ត្រីជលផលដែលគេហៅថា ជលផល5ខេត្ត បើកកាណូត កាត់ទីនោះដែរ តែមិនបានបង្ក្រាបនោះទេ ព្រោះសុទ្ធតែបង់លុយអស់ទៅហើយ បើទោះជាក្រុមមន្ត្រីជលផល5ខេត្តមានស្នាក់ការ ផែបណ្ដែតទឹកនៅជាប់នឹង ឡូត៏អភិរក្សក៏ដោយ។

អ្នកបើកកាណូតជូន បានអះអាងថាសកម្មភាពបទល្មើស នេសាទនៅលើផ្ទៃបឹងទន្លេសាបគឺមានលក្ខណះជាប្រព័ន្ធ ជាពិសេសពាក់ព័ន្ធនឹងមន្ត្រីជលផលតែម្ដង ។ អ្នកបើកកាណូត ខាងលើបានបន្ថែមថា នៅបឹងទន្លេសាបសកម្មភាពនេសាទឈ្មួញគេមានអ្នកបោះមេដែលគេហៅថាមេកញ្រ្ចែង បានបោះលុយទៅអោយអ្នកនេសាទ ខ្ចីទិញសម្ភារនេសាទល្មើសច្បាប់មកធ្វើសកម្មភាព តែពេលនេសាទបានត្រូវតែយកមកលក់អោយមេកញ្ច្រែង ហើយមេកញ្ច្រែងជាអ្នកជួយរត់ការទៅ សមត្ថកិច្ចអោយដោយបង់លុយទៅអោយមេក្រុម ហើយគេយកទៅធ្វើការបែងចែកដល់ សមត្ថកិច្ចផ្សេងៗទៀតទៅតាមឋានានុក្រមតិច ឬច្រើនតាមជាក់ស្ដែង ។  

អ្នកនេសាទមងវិលជាជនជាតិវៀតណាម មួយគ្រួសារដែលធ្វើសកម្មភាពនេសាទ នៅខាងត្បូងឈាងខាងលិចភ្នំក្រោម បាននិយាយដោយមិនចាប់អារម្មរណ៏ថា ក្នុងមួយរដូវនេសាទគេបង់លុយទៅ អោយមន្ត្រីជលផល2លានរៀលទើបអាចនេសាទបានទាំងថ្ងៃ ទាំងយប់ ហើយបើមានសមត្ថកិច្ចឬថ្នាក់លើ ចុះមកមើលឬបង្ក្រាប បទល្មើសនេសាទ មន្ត្រីជលផលដែលជាអ្នកយកលុយ នឹងទូរស័ព្ឌប្រាប់អោយដឹងមុន ដើម្បីអោយផ្អាកសកម្មភាព។ 

ដោយឡែកអ្នកបើកកាណូតបានអះអាងថាក្រៅពីបទល្មើសបរ ណរ៉ាវ និងមងវិល គឺនៅមានបទល្មើសរុញឆីប នៅពេលយប់ៗ ក្នុងមួយយប់មានរាប់រយគ្រឿងឯណោះ ។

គេថានៅបឹងទន្លេសាបបើទប់ស្កាត់បទល្មើសនេសាទអោយបានតែមួយឆ្នាំ ត្រីនឹងសំបូរឡើងវិញជាមិនខាន៕


នគរបាល ខេត្តបន្ទាយមានជ័យ បង្ក្រាបនិងចាប់ខ្លួន មុខសញ្ញា ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ១៧នាក់

$
0
0

បន្ទាយមានជ័យៈ កម្លាំងនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងនគរបាល ក្រុងសិរីសោភ័ណ ដោយមានការអនុញ្ញាត ពីព្រះរាជអាជ្ញា បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាប និងឆែកឆេរ នៅក្នុងផ្ទះសំណាក់ ផ្កាយពេជ្រ ស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីវេលាម៉ោង៤ និង ៣០នាទី រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះ ដោយឃាត់ខ្លួន ជនសង្ស័យចំនួន១៧ នាក់ដែលពាក់ព័ន្ធ ទៅនឹងសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យទាំង១៧នាក់ ជាប្រភេទក្មេងស្ទាវបាននាំគ្នា ទៅពពូនពពាក់ សម្ងំជក់និងប្រើប្រាស់ ថ្នាំញៀននៅ ក្នុងបន្ទប់នៃផ្ទះសំណាក់ផ្កាយពេជ្រ យ៉ាងអានាធិបតេយ្យ និងអាចបង្កជាបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋាន ដោយសារតែមុខសញ្ញាទាំងនេះ។

ប្រតិបត្តិការរបស់សមត្ថកិច្ច ខាងលើនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ លោក ឧត្តមសេនីយ៍អាត់ ខែម ក្រោយពីទទួលបានព័ត៌មានស្តី អំពីសកម្មភាពល្មើសមួយនេះ។

នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ លោកធិន ស៊ិនដេត បានបញ្ជាក់ថាក្នុង ចំណោមជនសង្ស័យទាំង១៧ នាក់ មាន៤នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន និង១៣នាក់ ជាមុខសញ្ញាប្រើប្រាស់។ តាមលោកធិន ស៊ិនដេត ក្រៅពីការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្ស៉ៅក្រាម ពណ៌ស ថ្លា ចំនួន២៣ កញ្ចប់តូច ម៉ូតូចំនួន៦គ្រឿង និងឧបករណ៍សំភារៈជក់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង១៧នាក់ ត្រូវបានសមត្ថកិច្ចយកទៅ សួរនាំនៅការិយាល័យប្រឆាំងការ ជួញដូរគ្រឿងញៀនដើម្បី ចាត់វិធានការតាមផ្លូវច្បាប់៕

នគរបាល ខណ្ឌឬស្សីកែវ បង្ក្រាបករណី គ្រឿងញៀន ឃាត់ខ្លួន ជនសង្ស័យ ៣នាក់

$
0
0

ភ្នំពេញៈ កម្លាំងនគរបាល ប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ បានបើកប្រតិបត្តិការ ចុះទៅស្រាវជ្រាវ ហើយឈានទៅដល់ ការឃាត់ខ្លួន មុខសញ្ញាជួញដូរ គ្រឿងញៀនយ៉ាង សកម្មចំនួន៣នាក់ ព្រមទាំងដកហូត នូវវត្ថុតាង ជាថ្នាំញៀនចំនួន១៦ កញ្ចប់ និងសម្ភារៈ មួយចំនួនទៀត កាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មានស្តីពី សកម្មភាព ជួញដូរថ្នាំញៀន ទាំងនេះរួចមកស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ជួន សុវណ្ណ បានបញ្ជាឲ្យចុះទៅធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការ បង្ក្រាបបានជនសង្ស័យ ៣នាក់ និងវត្ថុតាងមួយចំនួនធំ នៅសង្កាត់គីឡូម៉ែត្រលេខ៦។  

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបាននាំខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៅតាមផ្លូវច្បាប់៕

បុរសម្នាក់ធ្លាក់ ពីលើដើមត្នោត បណ្តាលស្លាប់ភ្នាមៗ នៅស្រុកកៀនស្វាយ

$
0
0

កណ្តាលៈ បុរសម្នាក់ធ្លាក់ពីលើដើមត្នោត បណ្តាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីថ្ងៃទី៣០ ខែមីនា ឆា្នំ២០១៥ វេលាម៉ោង៤,១០នាទី ស្ថិតនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោកប៉ា សំអិត អធិការស្រុកកៀនស្វាយ បានអោយដឹងថា បុរសរងគ្រោះមានឈ្មោះ អឿន ចេស អាយុ៥៥ ស្នាក់ នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានស្រុកកំណើត នៅភូមិតាំងបឹង ឃុំផ្អាវ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកអធិការបានបន្តថា ជនរងគ្រោះ មកប្រកបមុខរបរឡើងត្នោត នៅខាងលើនេះ ជារាងរាល់ថ្ងៃ ស្រាប់តែថ្ងៃនេះ ជនរងគ្រោះទៅឡើងត្នោត ដូចសព្វដង ប៉ុន្តែចៃដន្យ  ស្រាប់តែដាច់បង្អោង ធ្លាក់ជនរងគ្រោះមកដល់ដី បណ្តាល ស្លាប់ភ្លាមៗតែម្តង ។

សមត្តកិច្ជចុះទៅធើ្វការត្រួតពិនិត្យ ឃើញថាជនរងគ្រោះធ្លាក់ពីដើមត្នោត ស្លាប់មែនហើយបានប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារធើ្វបុណ្យ តាមប្រពៃណី៕

បញ្ជូនខ្លួន ជនសង្ស័យ២នាក់ ទៅតុលាការ ពីបទចែកចាយ ថ្នាំញៀន

$
0
0

បាត់ដំបង៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តបានឃាត់ខ្លួន ជនសង្ស័យ២នាក់ រួមនិងម៉ាទឹកកក ២ថង់តូចកាលពីវេលា ម៉ោង១១ និង០០នាទី យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ នៅចំណុចក្រុមទី១១ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង រួចកសាងសំណុំរឿង បញ្ជូនខ្លួននិងវត្ថុតាង ទៅតុលាការខេត្តដើម្បី ចាត់ការតាមច្បាប់។

លោក ស៊ាន សូណាល់ នាយរងការិយាល័យ ប្រឆាំងគ្រឿងខេត្ត បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួន មានឈ្មោះ កែវ លៀបហេង ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិព្រែកមហាទេព.សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងឈ្មោះផាត ស្រីឆា ភេទស្រីអាយុ១៨ឆ្នាំ រស់នៅភូមិជាមួយគ្នាខាងលើ។

លោក ស៊ាន សូណាល់ បានបញ្ជាក់ថា មុនពេលឃាត់ខ្លួន បានទទួលព័ត៌មានថា មានករណីចែកចាយថ្នាំញៀនភ្លាម លោកបានដឹកនាំ កម្លាំង១ក្រុមចុះបង្រ្កាប និងឃាត់ខ្លួនបានក្នុងបទល្មើសជាក់ ស្តែងព្រមទាំងរឹបអូសបាន ម៉ាទឹកកក២ថង់តូច ស្មើនិង០.៣៧ក្រាមនាំយកមកសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីចែកចាយថ្នាំញៀនពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ច ជំនាញបាន កសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យនិងវត្ថុតាងទៅតុលាការខេត្ត នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះដើម្បីចាត់ការតាមច្បាប់៕

ភ្លៀងខ្យល់មួយប្រាវ បណ្តាលឲ្យរបើក ដំបូលប៉ុស្តិ៍នគរបាល រដ្ឋបាល ស្រះជីក

$
0
0

បន្ទាយមានជ័យ៖ ភ្លៀងខ្យល់មួយប្រាវ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥នេះ បានធ្វើឲ្យ ប៉ះពាល់ដល់ ផ្ទះប្រជាពលរដ្ឋ ហើយបណ្តាលឲ្យ របើកដំបូលអាគារប៉ុស្តិ៍នគរបាល រដ្ឋបាល ស្រះជីក នៃអធិការដ្ឋាន នគរបាលស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។  

សេចក្តីរាយការណ៍ ពីមន្ត្រីនគរបាល ប៉ុស្តិ៍ស្រះជីក បានឲ្យដឹងថា បាតុភូតធម្មជាតិនេះ បានកើតឡើង ដោយមាន ភ្លៀងធ្លាក់ អមដោយកម្លាំងខ្យល់ បក់បោកយ៉ាងខ្លាំង ហើយពេលនោះ ដំបូលរបស់ប៉ុស្តិ៍ រដ្ឋបាល បើង រួមជាមួយការបាក់ ដងទង់ជាតិ នៅខាងមុខប៉ុស្តិ៍ទៀតផង។

 អធិការដ្ឋានភ្នំស្រុក បានឲ្យដឹងថា  ករណីខ្យល់ ព្យុះ រលំផ្ទះ បានកើតឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ  ២០១៥ ដោយមានភ្លៀងធ្លាក់ខ្លាំង ខ្យល់ព្យុះបណ្តាលអោយរលំផ្ទះ និងរបើកដំបូលផ្ទះ មានដូចខាង ក្រោម: ១-ឈ្មោះ ហុក បូរិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក រលកន្លែងវាយបាល់ ទាំងស្រុង ២-ឈ្មោះលី ម៉េង ភេទប្រុស អាយុ៦០ឆ្នាំ រលំផ្ទះទាំងស្រុង ៣-ឈ្មោះសឿន សុភិន ភេទប្រុស អាយុ២៧ឆ្នាំ របើកដំបូល ៤-ឈ្មោះជួប ពៅភេទប្រុស អាយុ៣៨ឆ្នាំ របើកជញ្ជាំង ៥-ឈ្មោះវ៉ាយ ប៉ិប ភេទប្រុស អាយុ៧០ឆ្នាំ របើកដំបូលទាំងស្រុង ៦-ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះជីក របើកដំបូលទាំងស្រុង៕

លោក អ៊ាង ស៊ីផាន នាំយកអំណោយ ប្រធានកាកបាទក្រហម ចែកជូនប្រជាពលរដ្ឋ ជួបការលំបាក ១០គ្រួសារ នៅសង្កាត់ច្បារអំពៅទី២

$
0
0

ភ្នំពេញ ៖ អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌ លោក អ៊ាង ស៊ីផាន ព្រម ទាំងក្រុមការងារ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំង ថវិកាមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋដល់លំឋាន ដែលជួបការលំបាក ក្នុងជីវភាពរស់ នៅប្រចាំថ្ងៃចំនួន ១០ គ្រួសារ ស្ថិតនៅភូមិ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

លោកប្រធានអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌបានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋមួយគ្រួសារ ទទួលបាន អំណោយជាអង្ករ ២៥គីឡូក្រាម មី ១ កេស ត្រីខ ០១យួរ មុងមួយ ភួយមួយ ក្រមា១ សារុង១ និងថវិកា ៣ម៉ឺនរៀល ។

ក្នុងការចុះសួរសុខទុក្ខ និងនាំអំណោយកាកបាទក្រហម តាមលំនៅឋានប្រជាពលរដ្ឋទាំង ១០គ្រួសារ លោក អ៊ាង ស៊ីផាន បានលើកឡើង ពីការយកចិត្ដទុកដាក់ គិតគូ របស់ប្រធានកាកបាទក្រហម សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត សម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ហើយមិនមែនតែប្រជាពលរដ្ឋនៅក្នុង ខណ្ឌមានជ័យនោះទេ ប៉ុន្ដែ នៅទូទាំង ប្រទេសកម្ពុជា ។

លោក អ៊ាង ស៊ីផាន បានលើកឡើងទៀតថា បើទោះបីកញ្ចប់អំណោយទាំងនេះ មិនបានធ្វើឱ្យបងប្អូន យកទៅផ្គត់ផ្គង់ ជីវភាពគ្រួសារ ក្នុងរយៈពេលវែងក៏ដោយនោះ ប៉ុន្ដែ អាចជួយកាត់បន្ថយការលំបាកបានមួយរយៈ ពេលផងដែរ ហើយ អាជ្ញាធរខណ្ឌ និងបន្ដខិតខំជួយបងប្អូន តាមលទ្ធភាពដែលអាចធ្វើទៅបាន ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានណែនាំដល់ចៅសង្កាត់ ត្រូវចុះពិនិត្យពីស្ថានភាពរស់នៅរបស់ប្រជាជន និង ស្វែងយល់ពីតម្រូវការរបស់គាត់ ហើយពិនិត្យមើលបញ្ហា បងប្អូនប្រជាពលរដ្ឋលក់ដូរ លើចិញ្ចើមថ្នល់ ធ្វើឲ្យបាត់បង់ សណ្តាប់ធ្នាប់សាធារណ: ដែលបញ្ហានេះ ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូន ដែលរស់នៅ ៕

កងទ័ព វៀតណាម បង្កើនជំនួយ ឥតសំណងទ្វេដង ដល់កងយោធពល ខេមរភូមិន្ទ នៅឆ្នាំ២០១៥នេះ

$
0
0

ភ្នំពេញៈ លោកង្វៀន អាញ់យុង អនុព័ន្ធយោធាវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងពីការប្តេជ្ញា បង្កើតកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ឲ្យកាន់តែខ្លាំងឡើងថែមទៀត តាមរយៈការផ្តល់ជំនួយទ្វេដង ជូនដល់កងយោធពលខេមរភូមិរបស់កម្ពុជា។

ការថ្លែងបែបនេះរបស់ លោក ង្វៀន អាញ់យុង បានធ្វើឡើងនៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារចំនួនបួនខ្នងសម្រាប់ហ្វឹកហ្វឺន របស់កងពលតូចថ្មើរជើងលេខ៧០ ដែលជាអំណោយរបស់ ក្រសួងការពារប្រទេសវៀតណាម នាខេត្តកំពង់ស្ពឺនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥នេះ។

លោក ង្វៀន អាញ់យុង បានថ្លែងទៀតថា  កងទ័ពវៀតណាម នៅតែបន្តកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដល់កងយោធពលខេមរភូមិន្ទគ្រប់កាលៈទេសៈទាំងអស់ ហើយមិនតែប៉ុណ្ណោះវៀតណាម នឹងបង្កើនជំនួយទ្វេដង ជួយដល់កងទ័ពកម្ពុជាចាប់ពីឆ្នាំ២០១៥នេះតទៅ។

លោកង្វៀន អាញ់យុងបានបញ្ជាក់ថា «ខ្ញុំសូមជំរាប់ជូនថា នៅក្នុងឆ្នាំ២០១៥នេះ ក្រសួងការពារប្រទេសវៀតណាម បន្តកិច្ចសហប្រតិបត្តិការ ជាមួយកងយោធពលខេមរភូមិន្ទ នៅលើគ្រប់វិស័យដូចជា ការបណ្តុះបណ្តាលនូវធនធានមនុស្ស ការជួយកសាងជំរំកងទ័ព មន្ទីរពេទ្យមានថវិកាប្រហាក់ប្រហែល ជាងបួនលានដុល្លារអាមេរិកនៅឆ្នាំ២០១៥នេះ ខណៈកាលពីឆ្នាំ២០១៤ មានត្រឹមតែជាងពីរលានដុល្លារអាមេរិកនោះ»។

លោកអាញ់យុងបានបន្តទៀតថា កងទ័ពវៀតណាមនិងកម្ពុជា បានរឹតចំណងមិត្តភាពនឹងគ្នា តាំងពីយូរលង់ណាស់មកហើយ ដើម្បីនាំមកសន្តិភាព ជូនដល់ប្រជាជនកម្ពុជា ហើយកងទ័ពនៃប្រទេសទាំងពីរ បានបូជានូវឈាមស្រស់សាច់ស្រស់ ក្នុងគោលបំណងរក្សាសន្តិភាព ជូនដល់ជាតិនិងប្រឆាំងដាច់ខាតចំពោះពួកអមិត្ត។

នៅក្នុងកម្មវិធីសម្ពោធនោះដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ បានឲ្យដឹងផងដែរថា ប្រទេសវៀតណាមជាប្រទេសមួយ ដែលតែងតែជួយដល់កងពលរបស់លោក ទាំងធនធានមនុស្សនិងសម្ភារៈ បច្ចេកទេសផ្សេងៗមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ ម៉ៅ សុផាន បានបន្តថា«ចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ(កម្ពុជា វៀតណាម) បានបង្កើននូវសមិទ្ធផល ជាច្រើនរាប់មិនអស់លើមាតុភូមិកម្ពុជា ដូចជាការធ្វើឲ្យគ្រប់វិស័យសង្គមជាតិ បានរស់ឡើងវិញ ការទបស់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញ សម្រេចបាននូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការរីកចំរើនខាងសេដ្ឋកិច្ច និងការវិនិយោគធំៗនៅកម្ពុជាជាដើម»។

ដោយឡែក នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងនៅក្នុងកម្មវិធីសម្ពោធនោះដែរថា វៀតណាមគឺជាប្រទេស ដែលជាមិត្តរបស់កម្ពុជាយូរណាស់មកហើយ ហើយសម្រាប់ជំនួយ ដែលបានជួយដល់កងយោធពលខេមរភូមិន្ទនេះ សរបញ្ជាក់ឲ្យឃើញថា មិត្តភាពយូរអង្វែងនឹងគ្នាផងដែរ។

នាយឧត្តមសេនីយ៍បានបន្តថា កងយោធពលខេមរភូមិន្ទ សូមសម្តែងការអគុណ ដល់ក្រសួងការពារប្រទេសរបស់វៀតណាម ដែលបានជួយ ដល់កម្ពុជាលើគ្រប់វិស័យនោះ ហើយមួយវិញទៀត អរគុណដល់វៀតណាម ដែលបានបង្កើនជំនួយបន្ថែមទៀតនោះផងដែរ។

សូមបញ្ជាក់ថា អគារចំនួនបួនខ្នង ដែលជាអំណោយរបស់កងទ័ពវៀតណាមនោះ មានដូចជាអគារដាក់រថពាសដែក អគារស្នាក់នៅ បន្ទប់ទឹក និងអាងទឹកជាដើម៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

កងទ័ពវៀតណាម បង្កើនជំនួយ ឥតសំណងទ្វេដង ដល់កងយោធពល ខេមរភូមិន្ទ នៅឆ្នាំ២០១៥នេះ

ភ្នំពេញៈ លោកង្វៀន អាញ់យុង អនុព័ន្ធយោធាវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងពីការប្តេជ្ញា បង្កើតកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ឲ្យកាន់តែខ្លាងឡើងថែមទៀត តាមរយៈការផ្តល់ជំនួយទ្វេដង ជូនដល់កងយោធពលខេមរភូមិរបស់កម្ពុជា។

ការថ្លែងបែបនេះរបស់ លោក ង្វៀន អាញ់យុង បានធ្វើឡើងនៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារចំនួនបួនខ្នងសម្រាប់ហ្វឹកហ្វឺន របស់កងពលតូចថ្មើរជើងលេខ៧០ ដែលជាអណោយរបស់ ក្រសួងការពារប្រទេសវៀតណាម នាខេត្តកំពង់ស្ពឺនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥នេះ។

លោក ង្វៀន អាញ់យុង បានថ្លែងទៀតថា  កងទ័ពវៀតណាម នៅតែបន្តកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដល់កងយោធពលខេមរភូមិន្ទគ្រប់កាលៈទេសៈទាំងអស់ ហើយមិនតែប៉ុណ្ណោះវៀតណាម នឹងបង្កើនជំនួយទ្វេដង ជួយដល់កងទ័ពកម្ពុជាចាប់ពីឆ្នាំ២០១៥នេះតទៅ។

លោកង្វៀន អាញ់យុងបានបញ្ជាក់ថា «ខ្ញុំសូមជំរាប់ជូនថា នៅក្នុងឆ្នាំ២០១៥នេះ ក្រសួងការពារប្រទេសវៀតណាម បន្តកិច្ចសហប្រតិបត្តិការ ជាមួយកងយោធពលខេមរភូមិន្ទ នៅលើគ្រប់វិស័យដូចជា ការបណ្តុះបណ្តាលនូវធនធានមនុស្ស ការជួយកសាងជំរុំកងទ័ព មន្ទីរពេទ្យមានថវិកាប្រហាក់ប្រហែល ជាងបួនលានដុល្លារអាមេរិកនៅឆ្នាំ២០១៥នេះ ខណៈកាលពីឆ្នាំ២០១៤ មានត្រឹមតែជាងពីរលានដុល្លារអាមេរិកនោះ»។

លោកអាញ់យុងបានបន្តទៀតថា កងទ័ពវៀតណាមនិងកម្ពុជា បានរឹតចំណងមិត្តភាពនឹងគ្នា តាំងពីយូរលង់ណាស់មកហើយ ដើម្បីនាំមកសន្តិភាព ជូនដល់ប្រជាជនកម្ពុជា ហើយកងទ័ពនៃប្រទេសទាំងពីរ បានបូជានូវឈាមស្រស់សាច់ស្រស់ ក្នុងគោលបំណងរក្សាសន្តិភាព ជូនដល់ជាតិនិងប្រឆាំងដាច់ខាតចំពោះពួកអមិត្ត។

នៅក្នុងកម្មវិធីសម្ពោធនោះដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ បានឲ្យដឹងផងដែរថា ប្រទេសវៀតណាមជាប្រទេសមួយ ដែលតែងតែជួយដល់កងពលរបស់លោក ទាំងធនធានមនុស្សនិងសម្ភារៈ បច្ចេកទេសផ្សេងៗមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ ម៉ៅ សុផាន បានបន្តថា«ចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ(កម្ពុជា វៀតណាម) បានបង្កើននូវសមិទ្ធផល ជាច្រើនរាប់មិនអស់លើមាតុភូមិកម្ពុជា ដូចជាការធ្វើឲ្យគ្រប់វិស័យសង្គមជាតិ បានរស់ឡើងវិញ ការទបស់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញ សម្រេចបាននូវសុខសន្តិភាព ការបង្រូបបង្រួមជាតិ ការរីកចំរើនខាងសេដ្ឋកិច្ច និងការវិនិយោគធំៗនៅកម្ពុជាជាដើម»។

ដោយឡែក នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងនៅក្នុងកម្មវិធីសម្ពោធនោះដែរថា វៀតណាមគឺជាប្រទេស ដែលជាមិត្តរបស់កម្ពុជាយូរណាស់មកហើយ ហើយសម្រាប់ជំនួយ ដែលបានជួយដល់កងយោធពលខេមរភូមិន្ទនេះ សរបញ្ជាក់ឲ្យឃើញថា មិត្តភាពយូរអង្វែងនឹងគ្នាផងដែរ។

នាយឧត្តមសេនីយ៍បានបន្តថា កងយោធពលខេមរភូមិន្ទ សូមសម្តែងការអគុណ ដល់ក្រសួងការពារប្រទេសរបស់វៀតណាម ដែលបានជួយ ដល់កម្ពុជាលើគ្រប់វិស័យនោះ ហើយមួយវិញទៀត អរគុណដល់វៀតណាម ដែលបានបង្កើនជំនួយបន្ថែមទៀតនោះផងដែរ។

សូមបញ្ជាក់ថា អគារចំនួនបួនខ្នង ដែលជាអំណោយរបស់កងទ័ពវៀតណាមនោះ មានដូចជាអគារដាក់រថពាសដែក អគារស្នាក់នៅ បន្ទប់ទឹក និងអាងទឹកជាដើម៕

KOTRA និង វិទ្យាស្ថាន អាជីវកម្មអន្តរជាតិ ចុះអនុស្សារណៈ យោគយល់គ្នា ដើម្បីផ្តល់ទុន ដល់និស្សិត ធ្វើអាជីវកម្ម

$
0
0

ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មកូរ៉េ (KOTRA) និង វិទ្យាស្ថានអាជីវកម្មអន្តរជាតិ ( International Business Institute) កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន បានសម្រេច ចុះអនុស្សារណៈយោគយល់គ្នា (MOU) ដើម្បីចូលរួមចំណែក លើកទឹកចិត្ត ដល់និស្សិតវិទ្យាស្ថាននេះ ដោយផ្តល់ទុនដល់ពួកគេ សម្រាប់ធ្វើអាជិវកម្ម នៅក្នុងប្រទេសកម្ពុជា ។

នេះជាលើកទី១ហើយ សម្រាប់វិទ្យាស្ថាន វិទ្យាស្ថានអាជីវកម្មអន្តរជាតិ ដែលមានទីតាំងនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលទទួលបានឱកាស ពីដៃគូ មជ្ឈមណ្ឌលពាណិជ្ជកម្មកូរ៉េ (KOTRA) ។

លោកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការ សាខាគណបក្សយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងជា ប្រធានវិទ្យាស្ថានអាជីវកម្មអន្តរជាតិ បានថ្លែងអំណរគុណ ដល់មជ្ឈមណ្ឌលពាណិជ្ជកម្មកូរ៉េ យ៉ាងខ្លាំង ដែលបានផ្តល់ឱកាស ដល់និស្សិតវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ក្នុងការទទួលបានទុន (ប្រាក់កម្ចី) សម្រាប់ធ្វើអាជីវកម្ម នៅពេលដែលពួកគេបញ្ចប់ការសិក្សា ។ លោកថានេះ ជាការលើកកម្ពស់តម្លៃនៃនិស្សិត ដែលបានសិក្សាជំនាញ ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ។

លោក មីហូ ជុន នាយកមជ្ឈមណ្ឌលពាណិជ្ជកម្មកូរ៉េ (KOTRA) បានកោតសរសើរចំពោះ ការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ វិទ្យាស្ថានអាជីវកម្មអន្តរជាតិ ដែលខិតខំពង្រឹងខ្លួន ដើម្បីអភិវឌ្ឍជំនាញអាជីវកម្ម នៅកម្ពុជា ។ លោកថា ការចុះអនុស្សារណៈ ក្នុងការផ្តល់ទុន ដល់និស្សិត ធ្វើអាជីវកម្ម របស់ KOTRA ជាការចូលរួមចំណែក របស់រដ្ឋាភិបាលកូរ៉េ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ។

សូមជំរាបថា ពិធីចុះអនុស្សារណៈយោគយល់គ្នា (MOU) រវាងស្ថាប័នទាំងពីរនេះ ក៏មានថ្នាក់ដឹកនាំ គណៈគ្រប់គ្រងវិទ្យាស្ថាន និងមន្រ្តីKOTRA ចូលរួមប្រមាណ ២៥០នាក់ផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រសួងប្រកាស ឱ្យ គ្រឹះស្ថាន សហគ្រាស អនុញ្ញាត ឱ្យកម្មករ ឈប់សម្រាក ដោយមានប្រាក់ ឈ្នួល ៣ថ្ងៃ នៅបុណ្យចូលឆ្នាំ ខ្មែរ

តុលាការចេញដីកា ឃុំខ្លួនជនទំនើង ២នាក់ អុកឡុកក្នុង ពិធីមង្គលការ និងយកកែវគប់ ក្បាលមេរងប៉ុស្តិ៍

$
0
0

កំពង់ចាម៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម លោក ហៃ ណៃហេង នៅរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥នេះ បានចេញដីកា បង្គាប់ឲ្យឃុំខ្លួន ជនទំនើង២នាក់ ដែលបានអុកឡុក និងវាយតប់ គ្នាពេញ រោងការ ព្រមទាំងយកកែវគប់ក្បាល មន្ត្រីនគរបាលប៉ុស្តិ៍ បណ្តាលរងរបួស យ៉ាងធ្ងន់ធ្ងរទៀតផង កាលពី យប់ថ្ងៃទី២៨ ខែមីនា ស្ថិតនៅភូមិព្រែកអណ្តូង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

យោងតាមដីការបស់ លោក ហៃ ណៃហេង បានសម្រេចឃុំខ្លួនឈ្មោះ ផា ផាត អាយុ១៩ឆ្នាំ មុខរបរជាង ផ្សារដែក រស់នៅ ភូមិរោលជ្រូក ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើអាវុធ» និងសម្រេចឃុំខ្លួនជនម្នាក់ទៀតឈ្មោះ សូ សុខឃឿន អាយុ១៧ឆ្នាំ មុខរបរជាជាងផ្សារដែក រស់នៅភូមិមវត្តចាស់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយចោទប្រកាន់ពីបទល្មើសដូចគ្នា។  

ការចេញដីកាឃុំខ្លួន របស់ចៅក្រម សាលាដំបូងខេត្តកំពង់ចាម ខាងលើនេះ បានធ្វើឡើងក្រោយពី កម្លាំង នគរបាលព្រហ្មទណ្ឌ និងនគរបាលមូលដ្ឋាន បានចាប់ខ្លួន និងបញ្ជូនពួកគេទាំងពីរនាក់ទៅ កាន់តុលាការ ក្រោយបង្ក អំពើហិង្សា ព្រមទាំងការវាយតប់គ្នា ផ្អើលពេញរោងការ រហូតយកកែវ គប់ទៅលើកម្លាំងនគរបាល ដែលចូលរួមអន្តរាគមន៍ និងធ្វើឲ្យ មន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ ជានាយរងប៉ុស្តិ៍ បែកក្បាល រងរបួសយ៉ាងធ្ងន់ធ្ងរទៀតផង។

តាមមន្រ្តីនគរបាល ជនត្រូវចោទឈ្មោះ ផា ផាត មានប្រវត្តិមិនល្អ នោះឡើយ នៅក្នុងមូលដ្ឋាន ពោលតែងតែ បង្ករឿង នៅពេលមានកម្មវិធីម្តងៗ ហើយអាច ជាប់ពាក់ព័ន្ធ បទល្មើសផងដែរ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៧៖៤០នាទី យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងពិធីមង្គលការមួយ ក្នុងភូមិព្រែកអណ្តូង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម មានករណីហិង្សាមួយ កើតឡើងវាយគ្នា ទៅវិញទៅមក រវាងក្រុមភ្ញៀវខាង កូនកំលោះ និងក្រុមភ្ញៀវខាងកូនក្រមុំ ។

ពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍ការពារ មានគ្នាចំនួន០៣នាក់ ដឹកនាំដោយ លោក សែម សុផល នាយរងប៉ុស្តិ៍ បានចូលទៅជួយ អន្តរាគមន៍ ដើម្បីបំបែកហ្វូង តែដោយភាពច្របូកច្របល់ មានការគប់កែវ មកលើ លោក សែម សុផល បណ្តាលឲ្យរងរបួស បែកចិញ្ចើមខាងឆ្វេង ហើយត្រូវបាននាំ យកទៅព្យាបាល នៅពេទ្យ បង្អែកព្រៃឈរ ។

ជុំវិញករណីខាងលើ កម្លាំងនគរបាលជំនាញ ផែនព្រហ្មទណ្ឌ និង នគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពី សំណាក់ស្នងការនគរបាលខេត្ត បានចុះទៅ ស្រាវជ្រាវ នៅកន្លែង កើតហេតុភ្លាមៗ ។ ក្រោយពីការស្រាវជ្រាវ កងកម្លាំងនគរបាល បានឈានទៅឃាត់ខ្លួន ជនបង្ក២នាក់ នៅវេលាម៉ោង១២យប់ថ្ងៃដដែល។

ក្រោយទទួលបាន ព័ត៌មានភ្លាមថា មន្រ្តី នគរបាលរបស់ខ្លួន ទទួលរងរបួស ដោយសារជន បង្កគប់នឹងកែវ ពេលចុះទៅជួយ អន្តរាគមន៍នោះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានចុះទៅ សួរសុខទុក្ខ ជនរងគ្រោះ ដោយផ្ទាល់ ដែលរបួសក្នុងពេលបេសកកម្ម បែកក្បាល៣កន្លែង ហើយលោក ស្នងការ បានឧបត្ថម្ភ ថវិកាចំនួន៥០ម៉ឺនរៀល ដោយឡែកលោក អធិការបាន ឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល៕

ជនត្រូវចោទឈ្មោះ ផា ផាត ដែលមានប្រវត្តិមិនល្អ នៅក្នុងមូលដ្ឋាន

លោកឧត្តមសេនីយ៍ ស្នងការខេត្តកំពង់ចាម ចុះសួរសុខទុក្ខ មន្រ្តីនគរបាលដែល កំពុងព្យាបាលរបួស

រស់នៅជាមួយគ្នា បាន១ខែ ត្រូវនាងអូនប្តឹង ប្រុសបងដាក់គុក

$
0
0

ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីរួមរស់នៅ ជាមួយស្ត្រីម្នាក់ដែល ជាគូស្នេហ៍របស់ខ្លួន អស់រយះពេល១ខែរួចមក ទើបស្រីអូន បានប្តឹងចោទប្រកាន់ ប្រុសបងថា ចាប់រំលោភដោយឲ្យនគរបាល ចាត់ការទៅតាមផ្លវច្បាប់ និងបានប្តឹងទាំងជំងឺ ចិត្តចំនួន២ពាន់ដុល្លារផងដែរ ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង២២  ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅបន្ទប់ជួលភូមិត្រពាំង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះឈ្មោះ ថួច ភីរាក់ ភេទប្រុស អាយុ២៧ឆ្នាំ មាមុខររជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិ សង្កាត់ខាងលើ ចំណែកស្ត្រីរងគ្រោះឈ្មោះ មន អាយុ២៣ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ ដូចគ្នា ស្នាក់នៅផ្ទះជួលក្បែរគ្នា ។

ប្រភពបានបន្តថា មុនពេលកើតហេតុបើយោងតាមស្ត្រីរងគ្រោះបំភ្លឺ ប្រាប់នគរបាលនោះបានឲ្យដឹងថា មុនពេលកើត ហេតុស្ត្រីរងគ្រោះបានឃើញបុរសខាងលើដើរកាត់ខាងមុខ បន្ទប់របស់ខ្លួន ពេលនោះបានដើរចេញពីបន្ទប់ ដោយមិនបានបិទទ្វារបន្ទប់នោះទេ គឹចំហចោល ហើយបានដើរ ទៅអង្គុយលេងបន្ទប់អ្នកជិតខាង  បន្តិចក្រោយមករូបគេក៏បានត្រឡប់មកបន្ទប់វិញ ហើយចូលដេក ដោយបានបិទទ្វារ បន្ទប់និងបិទភ្លើងគ្រាន់ប្រាសខ្លួន លើគ្រែស្រាប់ជនសង្ស័យស្ទុះ មកសង្គ្របពីលើ និងបានចាប់ស្ត្រីរងគ្រោះ សម្រាតខោអាវអស់ រួចគេបានស្រាតខោអាវរបស់គេ រួចហើយដៃរាវស្ទាបអង្អែលប៉ុន្តែពុំទាន់ បានដាក់ប្រដាប់ភេទ ចូលក្នុងប្រដាប់ភេទជនរងគ្រោះនោះទេ បន្តិចក្រោយមកនាងបានស្រែកឲ្យគេជួយ ប៉ុន្តែមិនមានអ្នកណាជួយនោះទេ ហើយជនរងគ្រោះទូរស័ព្ទ ហៅបងស្រីរបស់គេឲ្យមកជួយ ទើបជនសង្ស័យ បានចាកចេញទៅ លុះដល់ព្រឹកថ្ងៃទី៣១ ទើបជនរងគ្រោះ និងក្រុមគ្រួសារបានបានឃាត់ខ្លួនជន សង្ស័យមកកាន់ ប៉ុស្តិ៍ចោមចៅ និងបានដាក់ពាក្យបណ្តឹងឲ្យនគរបាល ចាត់ការទៅតាមផ្លូវច្បាប់ និងប្តឹងទារជំងឺចិត្ត២ពាន់ដុល្លារផងដែរ។

ចំណែកជនសង្ស័យបានបំភ្លឺប្រាប់នគរបាលថា រូបគេនិងជនរងគ្រោះគឺស្រឡាញ់គ្នា មិនមានអ្នកណា បង្ខំអ្នកណាទេ គឺពួកគេបានរស់នៅជាមួយគ្នា រយៈពេល១ខែមកហើយ គេទាំងពីរនាក់គឺជាមនុស្សតែមួយ ដោយធ្លាប់បានរួមសង្វាស ជាមួយគ្នាជាច្រើនដងមកហើយ ដោយជនរងគ្រោះជាគូស្នេហ៍របស់តែងតែ មកហៅគេ ឲ្យទៅសម្រាកជាមួយជាមួយនាងគ្រប់ពេលវេលា ហើយនៅល្ងាចកើតហេតុរូបគេមិនបាន ធ្វើសកម្មភាពដូចការចោទប្រកាន់របស់នាងនោះទេ ។

ទោះបីជាយ៉ាងណាក៏ដោយនគរបាល បានឃាត់ជនសង្ស័យនាំ ទៅកាន់អធិការដ្ឋានដើម្បី ធ្វើការសាកសួរបន្ត៕

អនុសាខា កាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ សួរសុខទុក្ខ និងប្រគល់ថវិកា ជូនលោកស្រី មេភូមិអូរឌឹម ១លានរៀល និងគ្រួសារយុវតី រងគ្រោះទឹកអាសុីត ២លានរៀល

$
0
0

ភ្នំពេញ៖ ដើម្បីលើកទឹកចិត្ត ដល់មន្ត្រីថ្នាក់ក្រោម ឲ្យកាន់តែមានទឹកចិត្ត និងជនឿចិត្តក្នុងការបំពេញ ការងារ ម្យ៉ាងវិញទៀត ក៏ជាគំរូមួយសម្រាប់ អ្នកជំនាន់ក្រោយក្នុងការ ទំនាក់ទំនងការងារ ដើម្បីឲ្យស្ថាប័ន មួយប្រព្រឹត្ត ទៅបានដោយ រលូននោះ គឺការចេះជួយគ្នាក្នុងពេលគ្រាអាសន្ន ជាក់ស្តែងលោក ហែម ដារិទ្ធិ អភិបាលនៃ គណអភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំសមាជិកជាច្រើននាក់ចុះ ទៅសួរសុក្ខលោកស្រីមេភូមិអូរឌឹម ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យឯកក្បែរផ្សារដើមគ ដោយសារជំងឺលើសឈាម និងប្រគល់ថវិកា មួយចំនួនផងដែរ ហើយជាមួយគ្នានោះដែរលោកនាំថវិកា របស់សប្បុរជនក្នុងនិងក្រៅប្រទេស ប្រគល់ជូន គ្រួសារ យុវតី ដែលរងគ្រោះដោយទឹកអាសុីតបណ្តាលឲ្យស្លាប់។ ពិធីនេះប្រព្រឹត្តិទៅ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ស្ថិតនៅក្នុងមន្ទីរពេទ្យ សែមចិត្រា ខាងលិចផ្សាគរ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក ហែម ដារិទ្ធិ បានមានប្រសាសន៍ទៅកាន់លោកស្រីថា ថ្វីត្បិតតែលោកជាថ្នាក់ដឹកនាំខណ្ឌប៉ុន្តែលោកជា អ្នកជំនាន់ ដូច្នេះលោកត្រូវការដកបទីសោធន៍បន្ថែមផងដែរពីអ្នកជំនាន់មុន ពីព្រោះអ្នកបានស្វែងយល់ ការងារបានច្រើនទាំង រាកនិងជ្រៅ ហើយលោកស្រីបានបំពេញការងារជូនបរជាពលរដ្ឋជាច្រើនឆ្នាំមកហើយ ធ្វើឲ្យប្រជាពលរដ្ឋទទួលបានភាពកកក្តៅពីលោកស្រីផងដែរ ហើយពេលនេះប្រជាពលរដ្ឋនៅត្រូវការលោក ស្រីជាបន្តទៀត ដូច្នេះហើយសូមឲ្យលោកស្រី ខិតខំព្យាបាលខ្លួននិងមានជំនឿចិត្តមកលើថ្នាក់ដឹកនាំជាពិសេស នោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា លោកតែងតែក្រើន រំលឹកដល់ អាជ្ញាធរ ថ្នាក់ខណ្ឌទាំងអស់ឲ្យយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមន្ត្រីក្រោមឱវាទក្រែងពួកគាត់ជួបប្រទះនៅបញ្ហាលំបាកនានា ឬក៏ធ្លាក់ខ្លួនមានជំងឺត្រូវចុះជួយដល់ពួកគាត់ជាបន្ទាន់ ។

លោកបានបន្តថា សកម្មភាពមនុស្សធម៌បែបនេះគឺលោកនឹងបន្តធ្វើរហូតមិនថាតែពេលនេះនោះទេ ពីព្រោះជួយ ទុក្ខធុរៈគ្នាក្នុងលំបាកនេះគឺជាកត្តាមួយដែលយើងត្រូវតែធ្វើទាំងអស់គ្នាស្របទៅតាមប្រមុខរដ្ឋថា មិនទុកឲ្យប្រជាពលរដ្ឋ មួយណាដាច់ពោះដោយអត់អាហារនោះទេ ។ ជាមួយគ្នានោះដែរលោកបានប្រគល់ ថវិកាជូនលោកស្រីមេភូមិចំនួន១លានរៀល ហើយលោកស្រីបានថ្លែងអំណរគុណយ៉ាង ជ្រាវជ្រៅ ចំពោះលោកអភិបាលនិងក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌ ទាំងអស់ដែលបានគិតគូពីសុខទុក្ខ លោកស្រី ដែលអាជ្ញាធរថ្នាក់ក្រោម។

ជាមួយគ្នានោះដែរលោកអភិបាលរួមនិងសមាជិកអនុសាខាទាំងអស់បានប្រគល់ជូនដល់សារគ្រួសារយុវតី ដែលរងគ្រោះដោយទឹកអាសុីតចំនួន២លានរៀលដែល ជាថវិកាបានមកពីមិត្តភក្តិរបស់នៅក្នុងនិងក្រៅប្រទេស ប្រមែប្រមូលគ្នាឧបត្ថម្ភតាម រយះរូបលោក។

លោកបានមានប្រសាសន៍ទៅកាន់ក្រុមគ្រួសារយុវតីរងគ្រោះថា ថវិការដែលនាំយកមកប្រគល់ជូននាពេលនេះ គឹបានមកពីមិត្តភក្តិរបស់លោកដែលរស់ក្នុងនិងក្តៅប្រទេសដែលគេឃើញតាមរយៈសារព័ត៌មានផ្សព្វផ្សាយ ហើយម្យ៉ាងវិញទៀតក៏ គេឃើញពីសកម្មភាពរបស់លោកដែលភ្លាមៗនោះលោកបានចុះទៅសួរសុខទុក្ខ ជនរងគ្រោះដល់មន្ទីរពេទ្យ និងបានជួយឧបត្ថម្ភជាថវិកាមួយចំនួនផងដែរ ។

លោកបានបន្តថា ជនរងគ្រោះមិនមែនជាអ្នករស់នៅអចិន្ត្រៃក្នុងខណ្ឌលោកទេ ប៉ុន្តែមកស្នាក់នៅក្នុងខណ្ឌរបស់ដើម្បីបំពេញការងារ ដូចហើយក៏ដូចជាប្រជាពលរដ្ឋរបស់លោកដែរ ដូច្នេះហើយត្រូវតែជួយតាមអ្វីដែលលោក អាចធ្វើបាន៕

Viewing all 8042 articles
Browse latest View live




Latest Images

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>
<script src="https://jsc.adskeeper.com/r/s/rssing.com.1596344.js" async> </script>