Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សមត្ថកិច្ចបង្ក្រាប មុខសញ្ញាជួញដូរ ស្រ្តីខ្មែរ ទៅរៀបការ ជាមួយបុរសចិន ២នាក់

$
0
0

កំពង់ចាមៈ កម្លាំងនគរបាលនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងនគរបាល ខេត្តកំពង់ចាម ដោយមានការបញ្ជាពី តំណាងឯយការ បានចុះបង្ក្រាប និងស្រាវជ្រាវ រហូតដល់ឃាត់ខ្លួន ស្រ្តី២នាក់ ពាក់ព័ន្ធទៅនឹងការនាំស្ត្រីខ្មែរទៅរៀបការ នៅប្រទេសចិន។

មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្សបានបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ និងទទួល ព័ត៌មានស្តីពីការជួញដូរ ស្ត្រីខ្មែរទៅរៀបការ នៅប្រទេសចិន ខាងនាយកដ្ឋានការជួញដូរ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ចុះមកធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់  ហើយឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់តែម្តង។

តាមសេចក្តីរាយការណ៏ ពីមន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលធ្វើការឃាត់ខ្លួន ទាំង២នាក់ ១/ឈ្មោះ តុល សុគន្ធា ហៅ អេង លាង ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅ ភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ត្រូវជាប្អូន លោក តុល គឹមស្រៀន អនុការិយាល័យទេសចរណ៏។ ២/ឈ្មោះ ឡាយ សាវន ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅ ភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ត្រូវជាប្រពន្ធរបស់លោក ជាតិ ស្រៀង មន្ត្រី ស្ថិតិក្រុងកំពង់ចាម។ 

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕


រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សន្យាផ្តល់ការគាំទ្រ និងត្រៀមជួយ ដល់ស្រ្តីកម្ពុជា ក្នុងការធ្វើពាណិជ្ជកម្ម

$
0
0

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានថ្លែងថា ក្រសួងពាណិជ្ជកម្មត្រៀមខ្លួន ជានិច្ច ដើម្បីផ្តល់ការគាំទ្រ និងជួយសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់ស្រ្តីនៅកម្ពុជា ព្រមទាំងជំរុញឲ្យស្ត្រី ជាសហគ្រិនពង្រីកវិសាលភាពពាណិជ្ជរបស់ខ្លួនទៅកាន់ទីផ្សារនៅក្រៅប្រទេសផងដែរ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សមាគម សហគ្រិនស្រ្តីកម្ពុជា (CWEA) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅសណ្ឋាគារ Raffle Le Royal។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងមហាសន្និបាតនេះ លោក ស៊ុន ចាន់ថុល បានជំរុញឲ្យស្រ្តី ដែលជាសហគ្រិនខិតខំ រិះរកមធ្យោបាយផ្សព្វផ្សាយកេរ្តិ៍ឈ្មោះយីហោផលិតផល និងអាជីវកម្មរបស់ខ្លួន ធ្វើយ៉ាងណាឲ្យគេទទួលស្គាល់ និងអាចឈានជើងចូលទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ លោកបានបញ្ជាក់ថា តាមរយៈនាយកដ្ឋានអភិ វឌ្ឍវិស័យឯកជន របស់ក្រសួងពាណិជ្ជកម្ម ដែលទើបបានបង្កើតថ្មី នឹងផ្តល់ការគាំទ្រ និងជួយសម្របសម្រួលដល់ ការធ្វើធុរកិច្ចរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា ហើយខិតខំពង្រីកពាណិជ្ជកម្មទៅក្រៅប្រទេស ដើម្បីពង្រីកទីផ្សារ បរទេសសម្រាប់កម្ពុជា។

លោកទេសរដ្ឋមន្រ្តី ក៏បានសម្តែងការកោតសរសើរ ដល់ក្រុមប្រឹក្សាភិបាលរបស់សមាគមសហគ្រិនស្រ្តីកម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្ម និងជួយគាំទ្រដល់ការរីកចម្រើន និង ភាពជោគជ័យ នៃអាជីវកម្មរបស់ស្រ្តី នៅ ក្នុងប្រទេសកម្ពុជា។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងការអបអរសាទរ និងកោតសរសើរ ចំពោះស្រ្តី ៦រូប ដែលបានទទួលពានរង្វាន់ជ័យលាភី ជាសហគ្រិនស្រ្តីឆ្នើម ប្រចាំអាស៊ានឆ្នាំ២០១៥ នៅទីក្រុងហាណូយ ប្រទេស វៀតណាម ដែលនេះជាការបង្ហាញឲ្យឃើញពីការចូលរួមចំណែករបស់សហគ្រិនស្រ្តីកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋ កិច្ចប្រទេស។

ជាមួយនឹងសហគ្រាសធុនតូច និងមធ្យមប្រមាណជា ៦២ភាគរយ ដែលដឹកនាំដោយស្រ្តីកម្ពុជា លោកទេសរដ្ឋ មន្រ្តី បានស្នើឲ្យសមាគមសហគ្រិនស្រ្តីកម្ពុជា និងធុរកិច្ចជនជាស្រ្តី ចែករំលែកបទពិសោធន៍ និងភាពជោគជ័យ ជាមួយសហគ្រិនស្រ្តីដទៃទៀត ដើម្បីជួយធ្វើឲ្យប្រសើរឡើងដល់សមត្ថភាពរបស់សមាជិកនានា ក្នុងការគ្រប់គ្រង ម្ចាស់ការអាជីវកម្ម បង្កើនផលិតភាព និងភាពប្រកួតប្រជែង ផ្សព្វផ្សាយទីផ្សារ និង ធ្វើនីត្យានុគោលកម្មអាជីវកម្ម៕

ទើបចេញពីគុក បាន១០ថ្ងៃ បន្តលួចម៉ូតូទៀត ត្រូវនគរបាល ចាប់វាយខ្នោះ

$
0
0

ភ្នំពេញ ៖ មុខសញ្ញាជំនាញ ខាងលួចម៉ូតូម្នាក់ ទើបនឹងចេញពី ពន្ធនាគារ បាន១០ថ្ងៃប៉ុណ្ណោះ ស្រាប់តែបន្ត សកម្មភាព លួចម៉ូតូរបស់ ប្រជាពលរដ្ឋទៀត ត្រូវបានកម្លាំងនគរបាល ចាប់ វាយខ្នោះ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យរូបនេះ បានលួចម៉ូតូនៅ ក្នុងបូរីសន្តិភាព ទឹកដី ខណ្ឌពោធិ៍សែនជ័យ ហើយបានយកម៉ូតូ របស់ជនរងគ្រោះ មកគាស់ស្លាកលេខម៉ូតូនៅម្តុំផ្លូវរថភ្លើង ទឹកដី ខណ្ឌទួលគោក ក៏ត្រូវកម្លាំងនគរបាល ចាប់ខ្លួនតែម្តង ។

មន្រ្តីនគរបាល រូបនេះ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ចាន់ ម៉ាណែត អាយុ២៥ឆ្នាំ។ បើតាមមន្រ្តីនគរបាល មុនពេល កើតហេតុ ជនសង្ស័យបាន ទៅកាច់កម៉ូតូ របស់ប្រជាពលរដ្ឋ នៅបូរីសន្តិភាព ហើយពេលនោះ បានជិះម៉ូតូ គេចខ្លួន មកទឹកដី ខណ្ឌទួលគោក ប៉ុន្តែត្រូវ នគរបាលខណ្ឌពោធិ៍សែនជ័យ ទាក់ទងមក នគរបាលខណ្ឌទួលគោក រួមគ្នាតាមដាន និងធ្វើការ ស្រាវជ្រាវ រហូតចាប់ ខ្លួនតែម្តង។

ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបានយកទៅសួរ នាំដើម្បីចាត់ ការតាមផ្លូវច្បាប់៕

តុលាការ ខេត្តកំពង់ចាម ឃុំខ្លួនក្មេងទំនើង អុកឡុក ក្នុងភូមិ៤នាក់

$
0
0

កំពង់ចាម៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម លោក នៅ យ៉ារ័ត្ន នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យ ឃុំខ្លួនក្មេងទំនើង៤នាក់ ដែលពាក់ព័ន្ធទៅនឹងការបង្ក សកម្មភាពប្រើអំពើហិង្សា ក៏ដូចជាការប្រព្រឹត្តបទល្មើសនៅក្នុងមូលដ្ឋាន ដែលនាំឲ្យមានការប៉ះពាល់ដល់ ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។

យោងតាមដីកាបង្គាប់ ឲ្យឃុំខ្លួនរបស់លោកចៅក្រម នៅ យ៉ារ័ត្ន បានសម្រេចឲ្យសមត្ថកិច្ច នាំខ្លួនជនត្រូវ ចោទ៤នាក់ បញ្ជូនទៅកាន់ពន្ធនាគារ រួមមាន ទី១ ឈ្មោះ នាង សុខ អាយុ ១៨ឆ្នាំ រស់នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម មុខរបរជាកម្មករ, ទី២ ឈ្មោះ ទូច ពិសិដ្ឋ អាយុ ២២ឆ្នាំ រស់នៅ ភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម, ទី៣ ឈ្មោះ សឿន វ៉ាន់ថៃ អាយុ ១៨ឆ្នាំ រស់នៅភូមិអម្ពិលលើ ឃុំអម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទី៤ ឈ្មោះ ឈឿន សារ៉ាក់រ័ត្ន អាយុ ១៨ឆ្នាំ រស់នៅភូមិ រមូល ឃុំរអាង ស្រុកកំពង់សៀម ដែលជនទាំង៤នាក់នេះ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តទៅនៅ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ។

អនុប្រធានការិយាល័យកណ្តាល នគរបាលយុតិ្តធម៌ លោក ចាន់ ហោ បានបញ្ជាក់ថា ជនទំនើងទាំង៤នាក់ នេះ តែង តែអុកឡុកដើរវាយគេវាយឯងនៅក្នុងភូមិ ជាពិសេសចាប់ពី ម៉ោង១២យប់ទៅ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ អំពីបញ្ហាសនិ្តសុខ និងការដេកពួនរបស់ ពួកគាត់ ។

លោក ចាន់ ហោ បានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាននិងសេចក្តីរាយការណ៍របស់ ប្រជាពលរដ្ឋអំពីបញ្ហា អសនិ្តសុខមួយនេះ ស្នងការនគរបាលខេត្តបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ សហការជាមួយ នគរបាលមូលដ្ឋានចុះទៅស្រាវជ្រាវ រហូតឃាត់ខ្លួនពួកគេទាំង៤នាក់ កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ តែម្តង៕

កម្លាំងរដ្ឋបាល ព្រៃឈើផ្នែក វ៉ឺនសៃរឹបអូស ឈើប្រណិត ជាច្រើនដុំ នៅមាត់ទន្លេសេសាន បម្រុងដឹកទៅ ប្រទេសវៀតណាម

$
0
0

រតនគិរី៖ កម្លាំងរដ្ឋបាលព្រៃឈើ ផ្នែកវ៉ឺនសៃ កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ បានចុះទៅរឹបអូស ឈើប្រណិត ប្រភេទធ្នង់ ដែលក្រុមឈ្មួញទិញ យកមកគរទុក នៅមាត់ទន្លេសេសាន ស្ថិតក្នុងភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវ៉ឺនសៃ ខេត្តរតនគិរី បម្រុងដឹកចេញ ទៅលក់នៅប្រទេសវៀតណាម។

បើតាមការបញ្ជាក់របស់លោក មូល សាវ៉ាំង នាយផ្នែករដ្ឋបាល ព្រៃឈើវ៉ឺនសៃ ប្រាប់ឲ្យដឹងថា ក្រោយពីទទួលនូវ សេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋអំពីការ ដឹកជញ្ជូនឈើប្រណិត ខាងលើរូបលោកសុំយោបល់ ថ្នាក់លើ រួចបញ្ជាកម្លាំងចុះពិនិត្យ ទីតាំងខាងលើ ក៏ប្រទះឃើញគំនរឈើដែល ក្រុមឈ្មួញដឹកមកគរទុក ប៉ុន្តែម្ចាស់ ឈើដឹងខ្លួនទាន់ ក៏ជិះកាណូតរត់គេចខ្លួនបាត់។

លោកថា ឈើប្រណិតប្រភេទធ្នង់ ជាច្រើនដុំ ត្រូវបានមន្ត្រីរបស់លោក ជួលរថយន្តប្រជាពលរដ្ឋ ចំនួន២គ្រឿង ដឹកយកមករក្សាទុក នៅស្នាក់ការដ្ឋបាល ព្រៃឈើអូរជុំ ដើម្បីស្វែងរកម្ចាស់ឈើ ចូលខ្លួនមកដោះស្រាយ តាមច្បាប់ស្តីពីព្រៃឈើ។

ប្រភពព័ត៌មាន ដោយឡែក ទៀតប្រាប់ឲ្យដឹងថា ដោយសារតែ តម្រូវការទីផ្សារនៅប្រទេសវៀតណាម និងកំពុង តែត្រូវប៉ាន់ ផងនោះនាពេលថ្មីៗនេះ គេសង្កេតឃើញក្រុមឈ្មួញវៀតណាម ជាច្រើនក្រុមស្ពាយលុយដុល្លារ ទៅទិញឈើតាមផ្ទះបងប្អូន ជនជាតិតែម្តង។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលធ្លាប់ រកទទួលទានដឹកឈើ តាមម៉ូតូគ្រាន់តែចិញ្ចឹម ឆ្នាំងនោះ លែងរកស៊ីកើតទៀតហើយ ប្រសិនបើសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធ បណ្តែតបណ្តោយឲ្យ ក្រុមឈ្មួញវៀតណាម ចូលលុបលុយដល់ ប្រភពឈើបែបនេះ។

សូមបញ្ជាក់ផងដែរថា ឈើប្រណិតប្រភេទធ្នង់ ដែលកម្លាំងរដ្ឋបាលព្រៃឈើ ផ្នែកវ៉ឺនសៃរឹបអូស បាននេះមានចំនួន២២ដុំស្មើ នឹង០,៥៥៧ម៉ែត្រគីប៕

ញ៉ាមបោកគេបានម្តង មកម្តងទៀត ជាប់ខ្នោះ នគរបាលក្រុងតាខ្មៅ

$
0
0

កណ្តាល៖ ជនសង្ស័យពីរនាក់ ដោយញ៉ាមនិងល្បិចបោកប្រាស់របស់ពួកគេ ទៅលើជនរងគ្រោះ បានកាក់កបនាពេលកន្លងមក ហើយក៏បានមកធ្វើ សកម្មភាពម្តងទៀត ប៉ុន្តែអស់លក្ខណ៍ ក៏ត្រូវជាប់ខ្នោះនគរបាលក្រុងតាខ្មៅ និងចាត់ការទៅតាមនីតិវិធីច្បាប់ ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើង កាលពីវេលា ម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុច ផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនរងគ្រោះឈ្មោះ អែល ភីនី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មានមុខរបរលក់ត្រីស្នាក់នៅផ្ទះជួល ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំណែកជនសង្ស័យ មានគ្នា៣នាក់ ទី១-ឈ្មោះ ញឹម ធឿន ភេទស្រី អាយុ ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិសណ្តែកព័ន្ធ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្ត តាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិអំពិល សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រុងភ្នំពេញទី២-ឈ្មោះ នុយ នី ភេទស្រី អាយុ ៣៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញអ្នកទាំងពីរ ត្រូវបានឃាត់ខ្លួន និងទី៣-ឈ្មោះ ចិត្រ ភេទប្រុស អាយុ ២៤ ឆ្នាំស្នាក់ផ្ទះជួលភូមិអំពិល សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រុងភ្នំពេញ (គេចខ្លួន)។ ក្នុងនោះដែរ នគរបាលដកហូតវត្ថុតាងម៉ូតូ ០១ គ្រឿង ម៉ាក ហុងដាសេ១២៥ ស្លាកលេខ ភ្នំពេញ ១S-៤៨៦៨-ទូរស័ព្ទ អិនចុចពិល ០២គ្រឿង -ខ្សែលោហធាតុ ពណ៌លឿង ប្រវែង ៥៤ស.ម-គ្រាប់ដែក ចំនួន ០២ កញ្ចប់-ស្បោង ក្រណាត់ពណ៌ក្រហម ចំនួន ០២ -កាបូបដៃពណ៌ឈាមជ្រូក ចំនួន ០១ -បង្កាន់ដៃលក់មាសចំនួន ០១ ។

នគរបាលបានបន្តថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង០៨និង០០ នាទី ក្រុមជនសង្ស័យ បានធើ្វជាជ្រុះខ្សែកមាសក្លែងក្លាយ នៅខាងមុខជនរងគ្រោះ ដោយជនរងគ្រោះ មិនបានចាប់អាម្មណ៍ ហើយធ្វើជារើសបាន រួចបបួលជនរងគ្រោះទៅចែកគ្នានៅកន្លែងស្ងាត់ ដោយចែកគ្នាមិនដាច់ក៏ឲ្យ ជនរងគ្រោះដោះគ្រឿង អលង្ការ នៅជាប់ខ្លួនមានកងដៃផ្លាទីន០២ឈុត ក្រវិលផ្លាទីន០១គូ ចិញ្ចៀនផ្លាទីន ០២វង់ ហើយឲ្យខ្សែកមាសក្លែងក្លាយទៅជនរងគ្រោះវិញ  បន្ទាប់មកក្រុមជនលើ្មស ក៏គេចខ្លួនបាត់ ។ លុះថ្ងៃនិងវេលាកើតហេតុខាងលើ ក្រុមជនសង្ស័យបានមកធ្វើសកម្មភាពម្តងទៀត ទៅលើឈ្មោះ ឡេង សុភា ភេទស្រី អាយុ ២១ឆ្នាំ រស់នៅ ភូមិព្រែកសំរោង២សង្កាត់ ប៉ុន្តែដោយសំណាងអាក្រក់ ត្រូវសន្តិសុខ ផ្សារតាខ្មៅចាស់ស្គាល់ ក៏ដេញចាប់ឃាត់ខ្លួនបាន០២នាក់រត់រួចម្នាក់ រួមទាំងមានវត្ថុតាង ជាក់ស្តែងផងដែរ ហើយជាមួយគ្នានោះ ជនរងគ្រោះដែលចាញ់កលជនសង្ស័យ នាពេលកន្លងមក ឃើញក៏ស្គាល់បានចង្អុលបង្ហាញ ចំណែកជនសង្ស័យក៏សារភាពថា ខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាព យកគ្រឿងអលង្ការ ពីជនរងគ្រោះពិតប្រាកដមែន។

គួរបញ្ជាក់ថា នាពេលកន្លងមក ក្រុមជនសង្ស័យធ្លាប់ធ្វើសកម្មភាព ទម្លាក់យោងជាច្រើនលើកច្រើនសា ហើយជនរងគ្រោះមិនតិចទេ ដែលចាញ់កលជនសង្ស័យ ទាំងអ្នកនេះ ម្យ៉ាងវិញទៀត ជនសង្ស័យជាមុខសញ្ញា ធ្លាប់ជាប់ពន្ធនាគារផងដែរ ៕

Photo by DAP-News

សម្តេចតេជោ រក្សាជំហរយក លោក ហង្ស ពុទ្ធា ជាសមាជិកទី៩ នៃ គ.ជ.ប មិនត្រូវការបេក្ខភាពដទៃ (មានសំឡេង)

$
0
0

- លោក ហង្ស ពុទ្ធា ទទួលយកសំណើ និងសន្យាជួយ បរិយាកាសបោះឆ្នោតនៅកម្ពុជា កាន់តែល្អប្រសើរ

- សម្តេចតេជោ ទម្លាយសារឆ្លើយឆ្លង ជាមួយលោក សម រង្ស៊ី ជុំវិញបេក្ខភាពទី៩ គ.ជ.ប

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បាន  ប្រកាសបង្ហាញជំហរនៅតែរក្សាជ្រើសតាំងលោក ហង្ស ពុទ្ធា ជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិរៀបចំការ   បោះឆ្នោត (គ.ជ.ប) ពោលមិនត្រូវការបេក្ខភាពដទៃឡើយ។ សម្តេចបានបញ្ជាក់ថា ជំហរនេះ គឺរក្សាតាមការ ព្រមព្រៀងគ្នាតាមទូរស័ព្ទរវាងសម្តេច និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៩ ខែមី នា ឆ្នាំ២០១៥។

នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន និងផ្លូវជាតិលេខ៩ (ស្ទឹង  ត្រែង-ព្រះវិហារ) នាខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ សម្តេចតេជោ បានប្រកាសថា គណ បក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរជ្រើសយកលោក ហង្ស ពុទ្ធា ជាសមាជិកទី៩ នៃ គ.ជ.ប មិនត្រូវការបេក្ខ ភាពដទៃនោះឡើយ បើមិនដូច្នោះសមាភាព គ.ជ.ប នឹងរក្សាដដែល។

ពាក់ព័ន្ធនឹងការជ្រើសតាំងបេក្ខភាពលោក ហង្ស ពុទ្ធា ជាសមាជិកទី៩ នៃ គ.ជ.ប នេះ សម្តេចបានរំលឹកផងដែរ ថា សម្តេច និង លោក សម រង្ស៊ី បានព្រមព្រៀងគ្នារួចហើយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥ តាមរយៈការ សន្ទនាគ្នាតាមរយៈ SMS គ្រាដែលលោក សម រង្ស៊ី កំពុងស្ថិតនៅប្រទេសបារាំង តែពេលវិលត្រឡប់មក ប្រទេសកម្ពុជាវិញ លោក សម រង្ស៊ី ចង់ផ្លាស់ប្តូរ ជំហរទៅវិញ។

សម្តេចបន្ថែមថា «ខ្ញុំបញ្ជាក់ច្បាស់ហើយ គឺអត់និយាយអីតទៀតទេ សុំទោសព្រមឬមិនព្រមបើមិនព្រមទេកុំបោះ ថ្ងៃទី១៣ មេសា ខាងមុខនេះ។ បើមិនអាចឯកភាពគ្នាបានទេ ទុកឯកឧត្តម អ៊ឹម សួរស្តីបន្តធ្វើជាប្រធាន គ.ជ.ប  រហូតទៅកុំពិបាកពេក។អាថ្មីមិនចេញ អាចាស់បន្ត កុំទារភាគហ៊ុនច្រើនពេក។ សង្ឃឹមថា ឯកឧត្តម សម រង្ស៊ីនឹង បន្តគ្រប់គ្រងបានបក្សនេះបន្តទៀត។ គាត់ឯកភាពជាមួយខ្ញុំនៅប៉ារីស ហេតុអីមកដល់កម្ពុជាគាត់អត់ព្រមតើមាន បញ្ហាផ្ទៃក្នុងអី។ ហើយកុំថា គេបំបែកអាងអីអាងថា គេបំបែកនេះមិនមែន ឯកឧត្តមសម រង្ស៊ីជាអ្នកនិយាយទេ គឺ អ្នកដទៃ»។

សម្តេចបានបន្ថែមថា «លទ្ធភាពមានពីរ គឺមួយបោះឆ្នោតបាន ប៉ុន្តែបេក្ខភាពត្រូវតែជា ហង្ស ពុទ្ធា។ មួយទៀត មិនចាំបាច់បោះឆ្នោតទេគណៈកម្មការនេះ ដំណើរការទៅ ប៉ុន្តែយកច្បាប់ថ្មីមកអនុវត្ត»។

សម្តេចបានលើកឡើងថា សម្តេចបានសួរទៅលោក សម រង្ស៊ីថា តើអាចគ្រប់គ្រងបានទេ។ គណបក្សប្រជាជន កម្ពុជាធ្វើការងារជាក្រុមមិនមែនធ្វើការម្នាក់ឯងនោះទេ។

ទោះបីជាយ៉ាងណា យោងតាមប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តពីគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា លោក  សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានយល់ដាក់លោក ហង្ស ពុទ្ធា ឱ្យធ្វើជាសមាជិកទី៩ នៃគ.ជ .ប ដូចអ្វីដែលលោក សម រង្ស៊ី និងសម្តេចតេជោ ហ៊ុន សែន បានឯកភាពគ្នាកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥  កន្លងទៅនោះហើយ។

ប្រភពបានបន្តថា លោក សម រង្ស៊ី នឹងផ្ញើលិខិតជូនលោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួង មហាផ្ទៃ ដែលលិខិតនេះ សម្តេចតេជោ បានចុះហត្ថលេខារួចហើយ ដើម្បីបញ្ជូនបន្តទៅគណៈកម្មាធិការអចិន្ត្រៃ យ៍ នៃរដ្ឋសភា ក្នុងបំណងបញ្ជាក់ពីគណបក្សទាំងពីរ បានឯកភាពគ្នានូវបេក្ខភាព លោក ហង្ស ពុទ្ធា សម្រាប់ ជ្រើសរើសជាសមាជិកទី៩ នៃ គ.ជ.ប។

លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត (Nicfec) បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ថា រហូតដល់ល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ លោក មិនទាន់ទទួលលិខិតស្នើជាផ្លូវការណាមួយពីគណបក្ស  នយោបាយទាំងពីរនៅឡើយទេ។ តែទោះបីជាយ៉ាងណា ប្រសិនបើមានការស្នើពីគណបក្សនយោបាយទាំងពីរ  មែននោះ លោកនឹងទទួលសំណើ ដើម្បីចូលរួមចំណែកបម្រើស្ថាប័នបោះឆ្នោតនៅកម្ពុជា។

លោក បន្តថា ប្រសិនបើរូបលោកបានក្លាយជាសមាជិក គ.ជ.ប លោកនឹងខិតខំធ្វើឲ្យដំណើរការបោះឆ្នោតនៅ កម្ពុជា ប្រព្រឹត្តទៅដោយតម្លាភាព និងអព្យាក្រិត្យ ពោលធ្វើយ៉ាងណាឲ្យគណបក្សនយោបាយ ដែលឈ្នះ ឈ្នះ  ដោយយុត្តិធម៌ ហើយបើចាញ់ ចាញ់ដោយអស់ចិត្ត។

សូមបញ្ជាក់ថា លោក ហង្ស ពុទ្ធា គឺជាបេក្ខជនមួយរូប ដែលត្រូវបានគណបក្សនយោបាយទាំងពីរស្នើឲ្យធ្វើជា សមាជិកទី៩ នៃ គ.ជ.ប បន្ទាប់ពីលោកស្រី ពុង ឈីវកេក បានបដិសេធនូវសំណើមួយនេះ។

គណបក្សនយោបាយឈ្នះឆ្នោតទាំងពីរនៅកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ  ក្រោយកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បានឯកភាពគ្នាធ្វើកំណែទម្រង់ច្បាប់  បោះឆ្នោត និងច្បាប់រៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។ ក្នុងនោះ  ពាក់ព័ន្ធសមាភាព គ.ជ.ប គណបក្សទាំងពីរបានព្រមព្រៀងជ្រើសរើសតាមរូបមន្ត ៤-៤-១ ពោលសមាភាព៤  រូប ជ្រើសដោយគណបក្សប្រជាជនកម្ពុជា ៤រូប ជ្រើសដោយគណបក្សសង្រ្គោះជាតិ និងមួយរូបទៀត ជ្រើស តាំង ដោយគណបក្សទាំងពីរ។

- សម្តេចតេជោ ទម្លាយសារឆ្លើយឆ្លង ជាមួយលោក សម រង្ស៊ី ជុំវិញបេក្ខភាពទី៩ គ.ជ.ប

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន និងផ្លូវជាតិលេខ៩ (ស្ទឹងត្រែង-ព្រះវិហារ) នាព្រឹក ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានទម្លាយនូវខ្លឹមសារទាំងស្រុង នៃការចរចា រវាងសម្តេច និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ជុំវិញការជ្រើសតាំងលោក ហង្ស ពុទ្ធា ជាសមា  ជិកទី៩ នៃ គ.ជ.ប ផងដែរ។

ខាងក្រោម គឺជាប្រសាសន៍របស់សម្តេច ដែលបានថ្លែងនាព្រឹកមិញនេះ៖

- សារលោក សម រង្ស៊ី ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ពេលត្រឡប់មកដល់ប្រទេសកម្ពុជា

ខ្ញុំបានធ្វើដំណើរមកដល់ភ្នំពេញវិញហើយ ថ្ងៃនេះ។

ចំពោះការឆ្លើយឆ្លងគ្នារវាងសម្តេច និង រូបខ្ញុំតាមសារទូរស័ព្ទ ថ្ងៃទី២៩ មីនា កន្លងទៅនេះ សហការីខ្ញុំទាំងអស់ ក៏  ពេញចិត្តទាំងអស់គ្នា ចំពោះការព្រមព្រៀងគ្នាជាគោលការណ៍ រវាងសម្តេច និង រូបខ្ញុំ ដែលបានឯកភាពជ្រើស  រើសលោក ហង្ស ពុទ្ធា ឲ្យធ្វើជាបេក្ខជនសម្រាប់សមាជិកទី៩ នៃ គ.ជ.ប.។ តែខ្ញុំទើបតែបានទទួលព័ត៌មានពី  មជ្ឈដ្ឋានជិតស្និទ្ធជាមួយសាម៉ីខ្លួនថា លោក ហង្ស ពុទ្ធា ព្រមទាំងភរិយាគាត់ មានបញ្ហាសុខភាព ដែលគួរយក  មកថ្លឹងថ្លែង គឺគាត់មានជំងឺទឹកនោមផ្អែម ដែលតម្រូវឲ្យគាត់ទៅព្យាបាល នៅប្រទេសវៀតណាម។ តើសម្តេច  មានបានទទួលព័ត៌មានដូចគ្នានេះដែរទេ?

ដោយសារឈ្មោះលោក ហង្ស ពុទ្ធា ជាបេក្ខជនទី៩ សម្រាប់ គ.ជ.ប. មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈ   និងជាផ្លូវការនៅឡើយទេ ហើយដោយសារយើងចង់ឲ្យស្ថាប័ន គ.ជ.ប. នេះ មានលំនឹង និង ស្ថេរភាពពេញមួយ  អាណត្តិ ជាបន្តបន្ទាប់ ខ្ញុំសូមសម្តេចមេត្តាពិនិត្យលទ្ធភាព ឲ្យគណបក្សយើងទាំងពីរជ្រើសរើសជាយថាហេតុ នូវ  បេក្ខជនទី៩ ម្នាក់ទៀតសម្រាប់ គ.ជ.ប.។ បន្ទាប់ពីបានគិតគូរ និងថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ខ្ញុំសូមស្នើឈ្មោះ ៣   នាក់ខាងក្រោមនេះ ដើម្បីជូនសម្តេចពិនិត្យ និង សម្រេច លើឈ្មោះណាមួយក៏បាន៖

១- លោក គល់ បញ្ញា ដែលជានាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅ កម្ពុជា ហៅកាត់ថា COMFREL។

២- លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស របស់សមាគមសិទ្ធិមនុស្សអាដហុក ADHOC ហើយដែលជាមន្ត្រី របស់ COMFREL ផងដែរ។

៣- លោក ហ៊ីង ធីឬទ្ធិ ដែលជាព្រះរាជអាជ្ញាតុលាការកំពូល ហើយដែលជាអ្នកជំនាញច្បាប់កម្រិតខ្ពស់បំផុត។

ខ្ញុំសូមអរគុណ ចំពោះទស្សនៈទូលំទូលាយ និង សម្រុះសម្រួលរបស់សម្តេច។

គួរពុំគួរ សូមសម្តេចមេត្តាអធ្យាស្រ័យ។ ដោយក្តីគោរពរាប់អានពីខ្ញុំ សម រង្ស៊ី។

- សារសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបសំណើលោក សម រង្ស៊ី

ស្វាគមន៍ការវឹលត្រឡប់ដោយសុវត្តិភាពរបស់ឯកឧត្តម។ ខ្ញុំបានទទួលរួចហើយ នូវសំណើ ឯ.ឧលើបេក្ខភាព  សមាជិកទី៩ នៃគ.ជ.ប។ ខ្ញុំសុំអាធ្យាស្រ័យដែលមិនអាចទទួលយកនូវសំណើរឯ.ឧបានដោយមូលហេតុដូចខាង  ក្រោម៖

១. យើងបានយល់ព្រមជាមួយគ្នាតាមរយះ sms លើបេក្ខភាពលោក ហង្ស ពុទ្ធា ដូចមានក្នុងលិខិតរបស់ខ្ញុំថ្ងៃ  ២៩ មីនា ផ្ញើជូនឯ.ឧ។ ថ្នាក់ដឹកនាំ cpp សុទ្ទតែបានដឹងរឿងនេះ។ សាព័ត៌មានមួយចំនួន ក៏បានចុះផ្សាយហើយ  ដែរ។ ការផ្លាស់ប្តូរគោលជំហរមិនមែនជាទម្លាប់នយោបាយរបស់ខ្ញុំនឹង cpp នោះទេ លើកលែងតែសាមីខ្លួនមិន  អាចបំពេញលក្ខន័តាមផ្លូវច្បាប់ បានដូចករណីយលោកស្រី ពុង ឈីវកិច លើបញ្ហារសញ្ជាតិខ្មែរតែ១។

២.តាមដឹងលោក ហង្ស ពុទ្ធា គ្មានជំងឺទឹកនោមផ្អែមទេ។ បើទោះជាគាត់មានជំងឺនេះមែន ក៏ច្បាប់មិនបានហាម  ឃាត់មិនឲ្យឈរឈ្មោះនោះដែរមិនថា ជំងឺទឹកនោមផ្អែម សូម្បីជំងឺអេដស៍ ក៏នៅតែឈរឈ្មោះបានដែរ, Cpp មិន  យល់ព្រមយកបញ្ហាជំងឺនេះ ឬ ជំងឺនោះ ដើម្បីផ្លាស់ប្តូរបេក្ខភាពលោក ហង្ស ពុទ្ធា តាមសំណើ ឯ.ឧបានទេ។  ពេលវេលា បានមកដល់ដំណាក់ការផ្តាច់ព្រ័ត្រ ហើយខ្ញុំសុំផ្តល់ជម្រើស ២ជូន ឯ.ឩ គឺ៖ 1. បន្តគាំទ្របេក្ខភាព  លោក ហង្ស ពុទ្ធា តាមការព្រមព្រៀងថ្ងៃ២៩ មីនា រវាង ឯ.ឧ និង ខ្ញុំ ហើយចុះហត្ថលេខាលើលិខិតផ្ញើជូនគណៈ  អចិន្ត្រៃយ៍រដ្ឋសភា ដែលខ្ញុំ បានចុះហត្ថលេខារួចហើយ។ 2. មិនបាច់បោះឆ្នោតរើស គ.ជ.ប ថ្មីថ្ងៃ ១៣ មេសា ទេ  ដោយយកមូលហេតុគណៈបក្សទាំង២ មិនឯកភាពគ្នាលើការរើសបេក្ខភាពទី៩។ ក្នុងករណីយបែបនេះ គ.ជ.ប  បច្ចុប្បន្ននឹងបន្តការងាររហូត គ.ជ.ប ថ្មី ត្រូវបានជ្រើសតាំងឡើង។

ខ្ញុំអត់មានជំរើសខុសពីនេះទេ, សង្ឃឹមថា ឯ.ឧ នឹងពិចារណារប្រកបដោយការទទួលខុសត្រូវ នឹងគោរពការព្រម  ព្រៀមរវាងយើងទាំង២។ ដោយស្រឡាញ់រាប់អានពីខ្មុំ!

- ប្រវត្តិរូបសង្ខេប លោក ហង្ស ពុទ្ធា

លោក ហង្ស ពុទ្ធា អាយុ ៤៩ឆ្នាំ កើតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៦៥ មានស្រុកកំណើត នៅស្រុកសន្ទុក ខេត្ត កំពង់ធំ មានបងប្អូន ៩នាក់ ឪពុកជាគ្រូបង្រៀន ម្ដាយជាមេផ្ទះ។ លោកពុទ្ធា បានបញ្ចប់បាក់អង នៅមុនពេល ខ្មែរក្រហមឡើងកាន់អំណាចក្នុងឆ្នាំ១៩៧៥។

នៅក្នុងរបបខ្មែរក្រហម លោករស់នៅឃុំត្នោតជ្រំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្រោយថ្ងៃរំដោះ ៧មករា ក្នុងឆ្នាំ  ១៩៨០ លោក ហង្ស ពុទ្ធា ត្រូវបានគេជ្រើសរើសឲ្យទៅបន្តការសិក្សានៅសហភាពសូវៀត និងរស់នៅក្នុងរដ្ឋកា  ហ្សាក់ស្ថាន។ លោកពុទ្ធាបានចំណាយពេលនៅទីនោះរយៈពេល ១០ឆ្នាំ រហូតបានបញ្ចប់ការសិក្សាជាបណ្ឌិត ច្បាប់បែបកុម្មុយនីស្ត។

លោក ហង្ស ពុទ្ធា បានបម្រើការងារនៅអង្គការនិចហ្វីកអស់រយៈ ១៧ឆ្នាំ។ បច្ចុប្បន្នជានាយកប្រតិបត្តិការអង្គការ មួយនេះ។

លោក ហង្ស ពុទ្ធា បានរៀបការនៅអាយុ ៤៣ឆ្នាំ បច្ចុប្បន្នមានកូនស្រីពីរនាក់ កូនបងអាយុ ៦ឆ្នាំ កូនប្អូនអាយុ២  ឆ្នាំ។ លោក អាចនិយាយភាសា រុស្ស៊ី កាហ្សាក់ បារាំង អង់គ្លេស វៀតណាម ប៉ុន្តែមិនច្បាស់លាស់ទេ គ្រាន់តែ  អាចយល់ និង ទាក់ទងគ្នាបាន៕

{mp3remote} http://image.dap-news.com:81/dap-news/dap-images/2015/March/id-009/PM Hunsen.mp3{/mp3remote}

នាយករដ្ឋមន្រ្តី៖ មានគណបក្សប្រជាជន ទើបមានសន្តិភាព និង ការអភិវឌ្ឍន៍

$
0
0

ភ្នំពេញ៖ ជាថ្មីម្តងទៀតពីខេត្តស្ទឹងត្រែង នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេ  សងើបចេញពីសង្រ្គាមរ៉ាំរ៉ៃអស់ជាច្រើនឆ្នាំ បានប្រកាសក្រើនរំលឹកជាថ្មីដល់ប្រជាពលរដ្ឋកម្ពុជាថា មានតែគណ បក្សប្រជាជនកម្ពុជា ទើបនាំឲ្យមានសន្តិភាព និង ការអភិវឌ្ឍន៍ ហើយគណបក្សដទៃមិនប្រាកដធ្វើបានឡើយ។  សម្តេចបានបញ្ជាក់ទៀតថា ឲ្យតែមានសន្តិភាព មិនខ្វះឡើយឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន និងផ្លូវជាតិលេខ ៩ តភ្ជាប់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥នេះ បានរំលឹកហេតុការណ៍ ក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣ថា ហេតុការណ៍ជ្រួលច្របល់រយៈពេលប្រមាណជា  ២-៣ថ្ងៃនោះ ធនាគារអេស៊ីលីដា ត្រូវបានអតិថិជនដកប្រាក់អស់ប្រមាណ ១៧៥លានដុល្លារ ហើយសាំងត្រូវបាន  ទិញស្តុកទាំងអស់។ សម្តេចបញ្ជាក់ថា នេះមិនទាន់មានហេតុការណ៍ប្លន់ផង សភាពការណ៍បានស្ងប់ស្ងាត់ឡើង  វិញ ក្រោយពេលដឹងថា គណបក្សប្រជាជនឈ្នះឆ្នោត។

ឆ្លើយតបនឹងការលើកឡើងរបស់ប្រជាពលរដ្ឋចូលរួមក្នុងពិធីសម្ពោធស្ពាន និងផ្លូវ ដែលថា នឹងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នាអាណត្តិក្រោយនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ត្រូវតែបោះ ចឹង [បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា] បើមិនបោះទេ ពិបាករត់ហើយ មានគណបក្សប្រជាជនទើបមាន  សន្តិភាព និង ការអភិវឌ្ឍន៍ គណបក្សដទៃ មិនប្រាកដទេ។ [...] អត់ពីគណបក្សប្រជាជន ក្រឡាប់ បោះដើម្បី សន្តិភាព ឬបោះ ដើម្បីសង្រ្គាម»។ «មានព្រៃមិនខ្វះអុសដុតទេ។ ខ្ញុំចង់និយាយថា ឲ្យតែមានសន្តិភាព គឺនៅមាន  ឱកាស ដើម្បីអភិវឌ្ឍន៍។ ប៉ុន្តែបើមានសង្រ្គាមហើយ រត់លូនហើយ»។

នាយករដ្ឋមន្រ្តីកម្ពុជា នៅបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ធ្វើការរួមគ្នា អត់ធ្វើតែម្នាក់ឯងនោះទេ  ហេតុនេះហើយ ទើបធ្វើឲ្យគណបក្សប្រជាជនកម្ពុជា អាចដឹកនាំប្រទេសបានជាង ៣០ឆ្នាំ ហើយសម្តេចអាចធ្វើ  ជានាយករដ្ឋមន្រ្តីតាំងពីសក់ខ្មៅ ដល់សក់ស និងពីសក់ស រហូតដល់សក់ខ្មៅវិញ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់អ្នកដែលចង់ផ្លាស់ប្តូរ ឲ្យក្រឡេកទៅមើលការផ្លាស់ប្តូរសម្តេច នរោត្តម  សីហនុ ចេញពីប្រមុខរដ្ឋកាលពីឆ្នាំ១៩៧០ ដែលធ្វើឲ្យប្រទេសជាតិត្រូវធ្លាក់ចូលក្នុងអន្លង់នៃភាពវឹកវរក្នុងរបប ប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យថែមទៀត។

សម្តេចតេជោ ក៏បានដាក់ផ្លែផ្កាឲ្យយុទ្ធនាការ នៃការធ្វើក្បួនបាតុកម្មនៅក្រោយការបោះឆ្នោតនាឆ្នាំ២០១៣  ដឹកនាំគណបក្សសង្រ្គោះជាតិ ទាមទារឲ្យមានការផ្លាស់ប្តូរ ដោយប្រើសំឡេងមហាជននោះថា គឺជាយុទ្ធនាការ  នៃការផ្តួលរំលំរាជរដ្ឋាភិបាល។ សម្តេចបញ្ជាក់ថា បើយុទ្ធនាការទាមទារការផ្លាស់ប្តូរ ធ្វើមុនបោះឆ្នោត គឺជារឿង ត្រឹមត្រូវ តែបើធ្វើនៅក្រោយការបោះឆ្នោត គឺជាបដិវត្តពណ៌ហើយ។

សម្តេចបានព្រមានទៅមេដឹកនាំ ដែលដឹកនាំយុទ្ធនាការទាមទារឲ្យមានការផ្លាស់ប្តូរនោះ កុំឲ្យស្ទុះនឹងផ្លូវច្បាប់៕


ធ្លាក់យន្តហោះ ហ្វឹកហាត់ នៅបង់ក្លាដែស ស្លាប់ពិឡុត ស្រ្តីម្នាក់

$
0
0

ដាកា៖ បើតាមមន្រ្តីប៉ូលីស បង់ក្លាដែសមួយរូប បាននិយាយថា ពិឡុតជាស្រ្តីម្នាក់បានស្លាប់ និងអ្នកផ្សេងទៀត របួសដោយសារ មុតអំបែងកញ្ចក់ បន្ទាប់ពីយន្តហោះហ្វឹកហាត់ មួយគ្រឿង របស់សាលាបណ្ឌិតសភា បានធ្លាក់នៅ ផ្លូវហោះហើរ កាលពីរសៀលថ្ងៃពុធ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាមការ លើកឡើង របស់មន្រ្តីប៉ូលីសសុំមិនបញ្ចេញឈ្មោះថា យន្តហោះមួយគ្រឿងនោះបានធ្លាក់ហើយឆាបឆេះ ខណៈហោះឡើង ចេញពីអាកាសយានដ្ឋាន Shah Makhdum Domestic នៅទីក្រុង Rajshahi ដែលមានចម្ងាយប្រមាណ ២៥៦គីឡូម៉ែត្រពី រដ្ឋធានីដាកា។

មន្រ្តីរូបនោះបន្តថា នៅក្នុងហេតុការណ៍នោះ ពិឡុតជាស្រ្តីឈ្មោះ តាម៉ាន់ណា រ៉ាម៉ាន់ បានស្លាប់នៅកន្លែងកើតហេតុ។ ភ្លាមៗ នោះដែរ គេមិនទាន់បានដឹងអំពីមូលហេតុពិតប្រាកដដែលនាំឲ្យមានហេតុការណ៍នេះ កើតឡើងនៅឡើយនោះទេ៕

វីតាល់ជូនពរ ទាំងបួនប្រការ ក្នុងឱកាសឆ្នាំថ្មី ដល់អតិថិជន

$
0
0

ភ្នំពេញៈ ក្រុមហ៊ុនទឹកពិសារក្នុងស្រុក ឈានមុខគេ វីតាល់ បានបង្កើតកម្មវិធីថ្មី មួយដែលមានឈ្មោះថា «ពរបួនប្រការពីវីតាល់» ជាយុទ្ធនាការចែកជូន ផលិតផល វីតាល់ដែលមានស្លាកដប (ឡាប៊ែល) ថ្មី សម្រាប់អបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់សារណជន នៅតាមទីសាធារណៈ ប្រជុំជនមួយចំនួន ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះនឹងធ្វើឡើងរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី៣ខែមេសា។

ស្របពេលនឹងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ឈានជិតចូលមកដល់ វីតាល់ ដែលត្រូវបានទទួលស្គាល់ថា ជាផលិតផលទឹកពិសាគុណភាពខ្ពស់ បានរចនាកេស និងស្លាកដប ដែលមានក្បាច់ ចរនាបែបខ្មែរដ៏ស្រស់ស្អាត ព្រមជាមួយនឹងពាក្យ«សួស្តីឆ្នាំថ្មី» និងពាក្យជូនពរទាំងបួនប្រការ ដ៏ពេញនិយម របស់ខ្មែរយើងគឺ «អាយុ វណ្ណៈ សុខៈ ពលៈ» ដើម្បីជាការអបអរសាទរឆ្នាំថ្មីប្រពៃណីខ្មែរ។ ការរចនាស្លាកដបថ្មី នេះក៏ដើម្បីជាការបង្ហាញនូវ ការជូនពរ និងអគុណដល់អតិថិជនទាំងឡាយដែលតែងតែគាំទ្រ និងជឿរទុកចិត្ត លើផលិតផល វីតាល់ យ៉ាងពេញទំហឹង ហើយសន្ទុះនៃការគាំទ្របាននឹងកំពុងកើនឡើង យ៉ាងខ្លាំងក្នុងកំឡុង ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

«ពរបួនប្រការពីវីតាល់» មានគោលការណ៍ចែកជូនវីតាល់ និងពាក្យជូនពរសិរីសួស្តីដល់ប្រជាពលរដ្ឋគ្រប់រូប ។ មិនត្រឹមតែប៉ុណ្ណោះ បន្ថែមពីការចែកជូនវីតាល់ និងពាក្យជូនពរសាធារណជនទាំងអស់ក៏ មានឱកាសលេងហ្គេម ដើម្បីឈ្នះរង្វាន់ជា ផ្ទាំងជូនពរឆ្នាំថ្មីសំរាប់លំអរគេហដ្ឋានដ៏ស្រស់ស្អាតពី វីតាល់ផងដែរ។

កម្មវិធី «ពរបួនប្រការពីវីតាល់ » នឹងប្រារព្ធទៅរយៈពេលបួនថ្ងៃ នៅតាមសួនសារធារណៈនានាក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ៤ រហូតដល់ម៉ោង ៧ល្ងាច។ ថ្ងៃទីមួយត្រូវនឹងថ្ងៃទី ៣១ ខែមីនា ក្រុមការងារ នឹងចាប់ផ្តើមពី សួនច្បារ វត្តបុទមវត្តី និងសួនមុខព្រះបរមរាជវាំង។ ថ្ងៃទីពីរត្រូវនឹងថ្ងៃទី ១មេសា កម្មវិធីធ្វើឡើងនៅស្តាតអូឡាំពិក ទាំងមូលតែម្តង។ ថ្ងៃទីបីត្រូវនឹងថ្ងៃទី ២មេសា កម្មវិធីជូនពរឆ្នាំថ្មីវីតាល់ នឹងធ្វើឡើងនៅសួនក្តាន់ពីរ ជិតទីស្តីការ គណរដ្ឋមន្ត្រីដែលចាប់ផ្តើមពីដើមសួនរហូត ដល់ចុងសួន។ ថ្ងៃទីបួនត្រូវនឹងថ្ងៃទី ៣មេសា ដែលជាថ្ងៃបញ្ចប់ កម្មវិធីនឹងបន្តដល់ពីរកន្លែងផ្សេងគ្នាគឺនៅ សួនសូគីមិចផ្លូវជាតិលេខ៥ និងសួនសម្តេច ហ៊ុន សែន វិមានឯករាជ្យ។

គួរបញ្ជាក់ផងដែរថា វីតាល់ មិនត្រឹមតែជាក្រុមហ៊ុនទឹកពិសាដែលទទួលបានវិញ្ញាបនបត្រ ស្តង់ដារអន្តរជាតិ ច្រើនជាងគេប៉ុណ្ណោះទេ វីតាល់ក៏តែងតែមានសកម្មភាពមនុស្ស ធម៌យ៉ាងសកម្មក្នុងសង្គម ដោយផ្អែកលើមូលន្និធិ ២៥រៀល។ កំឡុងពេលថ្មីៗនេះផងដែរ វីតាល់ បានឧបត្ថម្ភគាំទ្រនឹងដល់កម្មវិធីសប្បុរសធម៌នានាជាច្រើន ដូចជាកម្មវិធីបរិច្ចាគឈាម ដោយស្មគ្រ័ចិត្តស្ទើរគ្រប់កម្មវិធី និងការផ្តល់ថវិកា និងគ្រឿងឧបភោគបរិភោគ ដល់ជនគំរូក្នុងសង្គមដូចជា លោកពូ ហោ ម៉ៅ និងលោកតា ប្រាជ្ញ ឈួន។ ក្នុងឆ្នាំថ្មីនេះ វីតាល់ នឹងនៅតែឈរលើគោលជំហរបន្ថែមការងារឧបត្ថម្ភ និងគាំទ្រដល់សកម្មភាពមនុស្សធម៌ បន្តទៀតដើម្បីជាការ ចូលរួមចំណែកនៃការអភិវឌ្ឍសង្គម៕

អ៊ុយក្រែន ស្វែងរកការ ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ផ្នែកឧស្ម័នជាថ្មី ជាមួយរុស្ស៊ី នៅពាក់កណ្តាល ខែមេសា

$
0
0

គៀវ៖ រដ្ឋមន្រ្តីថាមពល ប្រទេសអ៊ុយក្រែន លោក Volodymyr Demchyshyn បាននិយាយនៅថ្ងៃពុធថា ប្រទេសរបស់ លោកសង្ឃឹមថា នឹងចុះហត្ថលេខាលើកិច្ច ព្រមព្រៀងជាថ្មីពាក់ព័ន្ធនឹងការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិ ពីប្រទេសរុស្ស៊ី នៅពាក់កណ្តាល ខែមេសា នេះហើយ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាមការលើក ឡើងរបស់លោក Demchyshyn នៅក្នុងសន្និសីទសារព័ត៌មានថា «នៅថ្ងៃទី១៣-១៤ ខែមេសាខាងមុខ យើងរំពឹងថា នឹង ចុះហត្ថលេខាលើឯកសារមួយ ដែលនឹងគ្រប់ដណ្តប់លើការផ្គត់ផ្គង់ឧស្ម័នក្នុងអំឡុងពេលនេះ រហូតដល់ចុង បញ្ចប់នៃរដូវក្តៅឆ្នាំ២០១៦»។

បើតាមលោក Demchyshyn រដ្ឋាភិបាលទីក្រុងគៀវ សង្ឃឹមថាតម្លៃឧស្ម័នដែលកំណត់នៅក្នុងកិច្ចព្រមព្រៀងអាចនឹងធ្លាក់ ទៅដល់តម្លៃ ២៥០ដុល្លារ ក្នុងមួយពាន់ម៉ែត្រគូប គឺវាទាបជាងតម្លៃដែលអ៊ុយក្រែនបានចំណាយ ក្នុងរយៈពេលត្រីមាសដំបូងឆ្នាំ២០១៥។

នៅត្រីមាសដំបូងឆ្នាំនេះ ការនាំចូលឧស្ម័នរបស់ប្រទេសអ៊ុយក្រែន ពីប្រទេសរុស្ស៊ី ក្រោមកិច្ចព្រមព្រៀងកញ្ចប់រដូវរងារនោះ គឺបានបញ្ចប់ហើយកាលពីថ្ងៃទី៣១ ខែមីនា ហើយកាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយថា រដ្ឋាភិបាលទីក្រុង មូស្គូ បានត្រៀមរួចហើយដើម្បីពង្រីកកិច្ចព្រមព្រៀងកញ្ចប់រដូវរងារ ជាមួយអ៊ុយក្រែនរយៈពេលបីខែទៀត។

ជាមួយគ្នានោះដែរ កាលពីដើមសប្តាហ៍នេះ ភាគីអ៊ុយក្រែនបានស្នើឲ្យមានការពង្រីកកិច្ចព្រមព្រៀងផ្នែកឧស្ម័ន ជាមួយភាគីរុស្ស៊ី រហូតដល់ចុងរដូវស្លឹកឈើជ្រុះ រដូវក្តៅ ចំណែករុស្ស៊ីវិញ ក៏បានព្រមព្រៀងដើម្បីពិចារណាលើសំណើនេះផងដែរ៕

កម្មករ រោងចក្រ ស្បែកជើងម៉ាក Nike និង Adidas នៅវៀតណាម រាប់ពាន់នាក់ ធ្វើកូដកម្ម ប្រឆំាងនឹង ច្បាប់ធានារ៉ាប់រង

$
0
0

ប៊ីប៊ីស៊ី៖ កម្មកររាប់ពាន់នាក់ របស់រោងចក្រស្បែកជើងមួយ នៅក្នុងទីក្រុង ហូជីមិញ ដែលជាទីក្រុងធំជាងគេ ក្នុងប្រទេស វៀតណាម បាននាំគ្នាធ្វើកូដកម្ម រយៈពេល ០៦ថ្ងៃ នៅក្នុងការតវ៉ា ដែលកម្រមួយ ប្រឆំាងនឹងរដ្ឋាភិបាល។

យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០១៥ បានឲ្យដឹងថា កម្មករទំាងអស់នោះ បានតវ៉ាទៅនឹងច្បាប់ ធានារ៉ាប់រងសង្គមមួយ ដែលនឹងចាប់ផ្តើមឡើង នៅឆ្នាំ២០១៦ក្រោយនេះ។

ក្រុមអ្នកតវ៉ាទំាងនោះ បានកាន់កាប់បរិវេណរោងចក្រ Pou Yuen របស់កោះតៃវ៉ាន់ ដែលជារោងចក្រ ផលិតស្បែកជើងម៉ាកល្បីៗដូចជា ម៉ាក់ Nike និង Adidas។ គួរកត់សម្គាល់ថា ប្រជាជនវៀតណាមពេលខ្លះ គេសង្កេត ឃើញមានជម្លោះពាក់ព័ន្ធ កម្មករពិតមែន  ប៉ុន្តែការតវ៉ាដែលមានលក្ខណៈទ្រង់ទ្រាយធំ ប្រឆំាងរដ្ឋាភិបាល គេកម្រ នឹងឃើញខ្លំាងណាស់។

មន្រ្តីរដ្ឋាភិបាល បានព្យាយាមចរចា ខណៈផ្លូវមួយចំនួននៅជុំវិញរោងចក្រ ត្រូវបានក្រុមអ្នកតវ៉ាបិទ ដែលពួកគេ បាននាំគ្នាតវ៉ា ដោយសន្តិភាពទំាងអស់គ្នា។

លោកស្រី ង្វៀន តា្រន ភួង ត្រាន អនុប្រធានសហជីព បាននិយាយថា «ក្រុមហ៊ុនបានអនុញ្ញាតឲ្យពួកគេសម្រាកមួយថ្ងៃ ហើយយើងក៏បានចរចាជាមួយ ក្រុមកម្មករផងដែរ»៕

ក្រុមការងារ ក្រសួងធនធានទឹក បង្ហាញលទ្ធផល គម្រោងស្តារប្រឡាយក្រពើ

$
0
0

សៀមរាប ៖ មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥នេះ ការងារនៃគម្រោង គំរោងស្តារប្រឡាយ «ក្រពើ» ស្ថិតក្នុង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប សម្រេចបានប្រមាណ ៧០ភាគរយហើយ។

មន្រ្តីមន្ទីរធនធានទឹក ខេត្តសៀមរាប បានឲ្យដឹងថា «មានទំហំការងារ ស្តារប្រឡាយមេ1ខ្សែ ប្រវែង 5500m សាងសង់សំណង់ស្ទាក់ទឹក5កន្លែង លូ សន្ទះទ្វា ទឹក10កន្លែង»។

ប្រឡាយនេះ នាំទឹកពីទំនប់ម្កាក់ មកស្រោចស្រពស្រូវវស្សា 800ហិកតា នៅ ឃុំគោកធ្លកលើ និង គោកធ្លកក្រោម។

តាមមន្រ្តីដដែល រដ្ឋមន្រ្តីក្រសួងធនធានទឹកបាន លោក លឹម គានហោ បានជំរុញ ទៅក្រុមការងារ ឲ្យខិតខំធ្វើការ ឲ្យបានឆាប់រហ័ស ដើម្បីនាំទឹក ទៅស្រោចស្រពផ្ទៃដី របស់ប្រជាកសិករ៕

ប្រជាពលរដ្ឋឃាត់ខ្លួនជនសង្ស័យ ពីបទលួចម៉ូតូ អ្នកភូមិ

$
0
0

ភ្នំពេញ : ជនសង្ស័យម្នាក់ ត្រូវបានប្រជាការពារ និងកម្លាំងសមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យ ព្រមទាំងម្ចាស់ ម៉ូតូ នាំគ្នាដេញប្រផាប់ចាប់ ប្រភីង បើករត់ពីផ្លូវមួយទៅ មួយទៀត ពោលបើករត់ គេចពីភូមិដំណាក់ធំ១មក ដល់ភូមិដំណាក់ធំ ស្ថិតតាម ផ្លូវលំតូចចង្អៀត ទើបកម្លាំង សមត្ថកិច្ចក្របួចបាន រួចបញ្ជូនទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្វីចាត់ការបន្តតាមនីតិវិធី ច្បាប់ ។

ករណីដេញចាប់ ជនសង្ស័យលួចម៉ូតូនេះ កើតឡើងកាល ពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិ ដំណាក់ធំ១ ក្រុមទី៦ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមនជ័យ ។

ជនសង្ស័យឈ្មោះ រស់ វណ្ណា ប្រុស អាយុ២៩ឆ្មាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅខេត្តតាកែវ ។

ចំណែកម៉ូតូដែលជនល្មើសលួចម៉ាក C125  - 2013 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CE-1675 ដែលជារបស់ជនរងគ្រោះ ឈ្មោះ ផន ចាន់ថា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ។

តាមការរៀបរាប់របស់ម្ចាស់ម៉ូតូ បាននិយាយថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមកទិញម្ហូប នៅតូបតាមផផ្លូវ ដោយឈប់ម៉ូតូនៅក្បែរតូបលក់ដូរចម្ងាយប្រមាណមួយម៉ែត្រពីខ្លួន ដោយមិនបានដកសោម៉ូតូចេញទេ ប៉ុន្តែបានពន្លត់ម៉ាសុីនផងដែរ ភ្លាមៗនោះខណៈកំពុងទិញម្ហូប ស្រាប់តែមានជនសង្ស័យម្នាក់ ចុះពីលើម៉ូតូ របស់បក្ខពួក រត់មកឡើងជិះម៉ូតូ ហើយបញ្ឆេះជិះ ចេញទៅ ឃើញបែបនេះ ខ្លួនបានស្រែកចោរៗ បង្កភាពភ្ញាក់ផ្អើល ដល់កម្លាំងប្រជាការពារភូមិ និងសមត្ថកិច្ច ដេញចាប់បាន ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន -ម៉ូតូ Dream សេរី013មួយគ្រឿង -ស្លាកលេខម៉ូតូចំនួន02 ស្លាកលេខរថយន្ថចំនួន01 -កាំបិតនឹងដាវចំនួន02 -កាបូបដៃចំនួន02-ដែកដាប់ចំនួន 01+ផ្លែរណាអា ដែកចំនួន01 -សោរអក្សរតេចំនួន01+ដង្កាប់ ចំនួន01 -ក្រដាស់ប្រចឆំកុងទ័រម៉ូតូ Nex014 ចំនួន01សន្លឹក -សំភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន៕

ឧបនាយករដ្ឋមន្រ្តី ស ខេង ផ្ញើលិខិតជូនពរ សម្តេចតេជោ ថ្ងៃខួបកំណើត ៦៤ ឈានចូល ៦៥ឆ្នាំ


អគ្គិភ័យឆេះបំផ្លាញ ផ្ទះប្រជាពលរដ្ឋនៅ ក្បែរសាលាខណ្ឌឫស្សីកែវ មកពីទុស្សេខ្សែ ភ្លើង

$
0
0

ភ្នំពេញ  ៖ ផ្ទះប្រជាពលរដ្ឋ មួយខ្នងទំហំ ៨គុណ ៤ម៉ែត្រ សង់ពីថ្មប្រក់ស័ង្កសី ស្ថិតនៅ ផ្ទះលេខ១៩៩៤ ភូមិខ១ សង្កាត់ច្រាំងចំរេះ ទី២ ខណ្ឌឫស្សីកែវ ពោលនៅក្បែរសាលា ខណ្ឌតែម្ដង ត្រូវបានភ្លើងឆាបឆេះទាំងស្រុង ដែលបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី កាលពី វេលាម៉ោង៤រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ។

នាយការិយាល័យបង្កានិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកព្រហ្ម យ៉ត បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចរបស់លោក បានបញ្ជូន រថយន្ដពន្លត់អគ្គិភ័យចំនួន៤គ្រឿង ប៉ុន្ដែប្រើអស់២ គ្រឿង ហើយប្រើពេល ៤២នាទីទើបអាចពន្លត់និងគ្រប់គ្រងស្ថានការណ៍ទាំងស្រុង ។

នាយការិយាល័យរូបនេះ បានបញ្ជាក់ ទៀតថា ម្ចាស់ផ្ទះឈ្មោះសេន យ៉ាន ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ត្រី ។

ស្នងការខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់ អាគារអន្តរាគមន៍ អស់ទឹកប្រាក់២ម៉ឺនដុល្លារ

$
0
0

កំពង់ចាម ៖ លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម នារសៀលថ្ងៃទី0២ ខែមេសា ឆ្នាំ២០១៥ នេះ បានអញ្ជើញចុះពិនិត្យ មើល «អាគារអន្តរាគមន៍» ដែលកំពុង សាងសង់ថ្មី សម្រាប់ទីកន្លែងជ្រក និងធ្វើការរបស់កងកម្លាំង នគរបាលខេត្ត ដែលការចំណាយលើ ការសាងសង់អាគារមួយនេះ ត្រូវចំណាយ ថវិកាប្រមាណ ២ម៉ឺនដុល្លារ។

លោកឧត្តមសេនីយ៍ស្នងការ បានបង្ហាញការយកចិត្តទុកដាក់ អំពីសុខទុក្ខ របស់កងកម្លាំង នគរបាលក្រោមឱវាទ និងដោយពិនិត្យឃើញ ទីកន្លែងស្នាក់នៅ របស់ កងអន្តរាគមន៍ មានសភាពចង្អៀត ទើបលោកឧត្តមសេនីយ៍ ស្នងការក៏បានផ្តើម ធ្វើអាគារថ្មីនេះ ឡើងដោយសាងសង់ក្នុងទំហំ ៣១ម៉ែត្រ × ៩,៥ម៉ែត្រ ធ្វើអំពីឥដ្ឋ ប្រក់ស័ង្កសី។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ស្នងការ ក៏បានចលនាគ្រប់បែបយ៉ាង លើការចំណាយសាងសង់ និង ជួសជុល អាគារអធិការដ្ឋាននគរបាល ជាពិសេស ទីស្នាក់ការប៉ុស្តិ៍រដ្ឋបាល ទូទាំងខេត្ត ដែលខ្លះ មានសភាព ទ្រុឌទ្រោម និងខ្លះទៀតបាក់បែក និងខ្លះទៀតយកទីវត្តអារាម ឫអាគាររដ្ឋបាល ផ្សេងៗ ជាកន្លែងធ្វើការ៕

ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ ផ្ញើលិខិតជូនពរ សម្តេចតេជោ ថ្ងៃខួបកំណើត ៦៤ ឈានចូល ៦៥ឆ្នាំ

លោក អូស្មាន ហាស្សាន់ ទទួលជួបអគ្គលេខា ធិការអង្គការ សម្ព័ន្ឋឥស្លាម ពិភពលោក

$
0
0

ភ្នំពេញៈ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ នៅឯវិមានសន្តិភាព លោក ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានអង្គការមូល និធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអនុញ្ញាតអោយ លោក បណ្ឌិត Abdullah bin Abdul Mohsin Al-Turki, អគ្គលេខាធិការអង្គការសម្ព័ន្ឋឥស្លាមពិភពលោក ដែលជាអង្គការឥស្លាមអន្តរជាតិធំមួយ មានការិយាល័យ ស្នាក់ការកណ្តាលនៅក្រុង Makkah ប្រទេសអារ៉ាំប៊ីសាអូឌីត និង មានសាខានានាជាច្រើននៅតាមបណ្តា ប្រទេសក្នុងពិភពលោក ជួបពិភាក្សាការងារ។ 

បន្ទាប់ពីសម្តែងការគួរសម និង ផ្តល់កិច្ចស្វាគមន៍រវាងភាគីកម្ពុជា អារ៉ាប៊ីសាអូឌីត  លោក បណ្ឌិត Abdullah bin Abdul Mohsin Al-Turki បានលើកឡើងថា « ការទស្សនកិច្ចមកកម្ពុជា លើកនេះ ជាករបើកទំព័រ នៃការរឹតបន្តឹង ចំណងសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និង អារ៉ាប៊ីសាអូឌីត អោយកាន់តែមានភាព ទូលាយទូលាយថែមទៀត។ ជាក់ស្តែង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៥នេះ យើងខ្ញុំនឹងរៀបចំសិក្ខាសាលា អន្តរជាតិមួយស្តីអំពី « ឥស្លាមជាសារសន្តិភាព និង ការយោគយល់គ្នា» ដែលនេះជាជំហានមួយ អាចពង្រឹង ទំនាក់ទំនងដោយសន្តិភាព សម្រាប់សាសនិកឥស្លាម ជាមួយសាសនិកនានា ទាំងកម្ពុជា និង នៅលើឆាក អន្តរជាតិ ដោយចូលរួមលប់បំបាត់អំពើហឹង្សា ការប្រកាន់និន្នាការ ពូជសាន៍ និង សាសនាជាំដើម »។

នៅក្នុងឱកាសនោះផងដែរ លោក ឧកញ៉ា អូស្មាន ហាស្សាន់  ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់រារដ្ឋាភិបាល នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជា រាល់សប្បុរសជនម្ចាស់ ជំនួយ ដែលតែងតែបានឧបត្ថម្ភអំណោយមនុស្សធម៌នានា មកដល់សហគមន៍កម្ពុជា ដូជជាឧបត្ថម្ភចំណាយក្នុង ការទៅបំពេញ បុណ្យធម្មយាត្រាហាជ្ជ ជារៀងរាល់ឆ្នាំ ក្នុងនាមជាភ្ញៀវកិត្តិយសរបស់ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រ អារ៉ាប៊ីសាអ៊ូឌីត និងការឧបត្ថម្ភដើម្បីពង្រឹងលើវិស័យនានាជាច្រើនទៀតជូនសហគមន៍ ដើម្បីរួម ចំណែកកាត់បន្ថយ ភាពក្រីក្រជូនប្រជាជនកម្ពុជា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងជំរុញ អភិវឌ្ឍន៍លើគ្រប់វិស័យ និងបើកចំហរក្នុងការ ទទួលអំណោយ មនុស្សធម៌មកពីគ្រប់ ទិសទី ដើម្បីបំពេញ សេចក្តីត្រូវការ របស់ប្រជាជនកម្ពុជា នៅក្នុងពេលដែលកម្ពុជា ទទួលបាននូវសុខសន្តិភាព ពេញលេញ បន្ទាប់ពីកម្ពុជា បានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ក្នុងប៉ុន្មានទស្សវត្សកន្លងទៅនេះ។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា អូស្មាន ហាស្សាន់ ក៏បានស្នើអោយ លោកអគ្គលេខាធិការរបស់អង្គការនេះ ជួយពិនិត្យលទ្ឋភាព និងបង្កើនជំនួយមនុស្សធម៌នានា អោយបានកាន់តែច្រើនមកដល់កម្ពុជា៕

លោក ថោង ខុន ជំរុញឱ្យមន្ទីរ ក្រោមឱវាទ រៀបចំមូលដ្ឋាន ឱ្យល្អ ត្រៀមទទួល ភ្ញៀវទេសចរ ក្នុងឱកាស បុណ្យចូលឆ្នាំ

$
0
0

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យ មន្ទីរទេសចរណ៍ នៅតាម បណ្តារាជធានី-ខេត្តនានា នៅកម្ពុជា ធ្វើយ៉ាងណា រៀបចំសណ្តាប់ធ្នាប់ និង អនាម័យ នៅតាមមូលដ្ឋាន របស់ខ្លួន ឱ្យបានល្អ ដើម្បីទាក់ទាញ ភ្ញៀវទេសចរ នៅក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខនេះ ។

ការថ្លែងអំពាវនាវ របស់លោកថោង ខុន បានធ្វើឡើង នៅក្នុងពិធីបើកសិក្ខាសាលា បណ្តុះបណ្តាល ស្តីពីថវិកា កម្មវិធី និងអង្គភាពថវិកា ដល់មន្រ្តីក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥។

លោករដ្ឋមន្រ្តី បានលើកឡើងដោយណែនាំ ឱ្យថ្នាក់ដឹកនាំ មន្ទីរទេសចរណ៍ទាំងអស់ ធ្វើយ៉ាងណារៀបចំ សណ្តាប់ធ្នាប់ ឲ្យបានត្រឹមត្រូវ ទាំងការគ្រប់គ្រងសំរាម ម្ហូបអាហារ នៅតាម រមនីយដ្ឋាន អាហារដ្ឋាន និង សណ្ឋាគារ ដើម្បីទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលប្រារព្ធធ្វើឡើង រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ខាងមុខនេះ ។

យ៉ាងណាក៏ដោយ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យអាជ្ញាធររាជធានីខេត្ត ទប់ស្កាត់ការឡើង តម្លៃទំនិញ អាហារ និង តម្លៃសេវាកម្ម មួយចំនួន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ផងដែរ៕

Viewing all 8042 articles
Browse latest View live




Latest Images