Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អតីត​នាយក​រដ្ឋបាល​សាលា​ស្រុក​កំពង់​សីលា ត្រូវ​រថយន្ត​បុកស្លាប់​នៅផ្លូវជាតិ​លេខ៤

0
0

ព្រះសីហនុ៖ អតីតនាយករដ្ឋបាលសាលាស្រុកកំពង់សីលា ត្រូវរថយន្តបុកស្លាប់ ក្រោយពេលដែលដឹកបញ្ជូនទៅ សង្រ្គោះបន្ទាន់នៅរាជធានីភ្នំពេញ ។

លោក ស៊ឹម សុខរិទ្ធិ ប្រធានស្នាក់ការសន្តិសុខកងរាជអាវុធហត្ថលេខ ៤០២ បានថ្លែងប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង ៨៖២០នាទីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្តោយផ្លូវជាតិលេខ៤ ចំនុចគីឡូម៉ែត្រលេខ ១៣៥-១៣៦ ក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។  ប្រភពដដែលបានបន្តថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្ត កាមរី បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Z-4800 អ្នកបើកបរមិនស្គាល់ឈ្មោះ (គេចខ្លួន) បានជែងរថយន្តមួយទៀត ហើយជ្រុលចង្កូតទៅបុកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1D-6010 បើកបរដោយឈ្មោះ ខែក ហឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរមន្រ្តីចូលនិវត្តន៍ (អតីតនាយករដ្ឋបាលសាលាស្រុកកំពង់សីលា) មានទីលំនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្តាលអោយស្លាប់នៅពេលបញ្ជូន ទៅព្យាបាលនៅរាជធានីភ្នំពេញ ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានចាកចេញពីផ្ទះនៅព្រឹកព្រលឹម ហើយបានធ្វើដំណើរមកស្រុកកំពង់សីលា ពេលដែលមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តខាងលើនេះជ្រុលចង្កូត មកបុកចំពីមុខបណ្តាលអោយគាត់ ប៉ើងហោះទៅបុកកញ្ចក់មុខរថយន្ត ហើយធ្លាក់ទៅថ្នល់វិញបណ្តាលអោយបាក់ជើងទាំង២ ហើយរងរបួសក្បាលយ៉ាងដំណំ ។

ភ្លាមៗសមត្ថកិច្ចកងរាជអាវុធហត្ថនៅក្បែរ ក៏បានចេញមកជួយអន្តរាគមន៍ បញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ប៉ុន្តែខណៈពេលដែលបានបញ្ជូន ទៅសង្រោះបានពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ទៅ ហើយពេលនេះក៏បានដឹកសព យកមកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះវិញហើយដែរ ។ ចំណែករថយន្តបង្ក បានបើកគេចពីកន្លែងកើតហេតុយកទៅប្លុងចោល នៅចំណុចគីឡូម៉ែត្រលេខ១៤០-១៤១ ហើយត្រូវបានកងរាជអាវុធហត្ថស្នាក់ការលេខ ៤០២ ឃាត់បានហើយធ្វើការប្រគល់ជូន ទៅនគរបាលចរាចរណ៍ស្រុកកំពង់សីលា ដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ចំណែកម៉ូតូរបស់ជនរងគ្រោះ ក៏ត្រូវបានយកមករក្សាទុកដូចគ្នាផងដែរ ដើម្បីចាត់ការតាមនីតិវិធី ។

ប្រភពពីមន្រ្តីសាលាស្រុកកំពង់សីលា បានអោយដឹងបន្ថែមថា លោក ខែក ហឿន អតីតនាយករដ្ឋបាលសាលាស្រុកកំពង់សីលា បានចូលបំរើការងារនៅឆ្នាំ១៩៩៦ ហើយបានចូលនិវត្តន៍នៅឆ្នាំ២០១២ ប៉ុន្តែការចូលធ្វើការរបស់គាត់ កន្លងមកមិនបានគ្រប់ឆ្នាំនោះទេ ដូច្នេះប្រាក់ខែចូលនិវត្តន៍ ក៏មិនបានបើកជាប្រចាំខែដូចគេដែរទេ ។ ចំពោះដំណឹងមរណភាព មន្រ្តីសាលាស្រុកដដែលក៏បានសំណូមពរ ជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយទាំងអស់ សូមមេត្តាចូលរួមជួយឧបត្ថម្ភតាមកម្លាំងសទ្ធារៀងខ្លួន ព្រោះជីវភាពរបស់គាត់ ពិតជាមានការខ្វះខាតខ្លាំងណាស់ ៕


ប្រជាពលរដ្ឋ កំពុងផ្អើលមើល រាហ៊ូចាប់ចន្ទ នៅរាត្រីនេះ

0
0

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានាបាននាំគ្នាផ្អើលមើល រាហ៊ូចាប់ច័ន្ទ នៅរាត្រីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៥នេះ នៅខណៈពេលនេះ (ម៉ោង៨៖៣០នាទី) រាហ៊ូចាប់ចន្ទ បានចាប់ផ្តើមខ្ចាក់ ចេញមកវិញហើយ បន្ទាប់ពីចាប់ផ្តើមលេបអស់ជាងមួយម៉ោងមកហើយ តាំងនៅម៉ោងប្រមាណជិត ៧៖០០នាទីយប់។

តាមអរិយជំនឿពីបុរាណបាននិយាយថា នៅពេលរាហ៊ូចាប់ចន្ទលេប ហើយខ្ជាក់វិញនោះ គឺមានប្រផ្នូលថា ស្រុកទេស មានភាពសម្បូរសប្បាយ និងសុខសន្តិភាព៕

កូរ៉េ បញ្ជូន​យន្តហោះ​ពិសេស​ មកដឹក​អ្នក​​ដំណើរ​ពី​កម្ពុជា​ ក្រោយ​យន្តហោះ​ Korea Air ជាប់គាំង​កង់​ យប់មិញ

0
0

ភ្នំពេញ៖ មន្រ្តីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានឱ្យដឹងថា ក្រុមហ៊ុន Korea Air នឹងយកយន្តហោះពិសេសមួយ មកដឹកអ្នកដំណើរពីកម្ពុជា ទៅកាន់ប្រទេសកូរ៉េ ក្រោយពេលយន្តហោះរបស់ខ្លួន ជើងហោះហើរលេខ KE690 ដែលផ្ទុក អ្នកដំណើរ១៥៤នាក់ ជាប់គាំងហ្រ្វាំងកង់ក្រោយ កាលពីយប់មិញ ធ្វើឱ្យខកដំណើរ ។ មន្រ្តីដដែលនេះ បានបន្ថែមថា យន្តហោះពិសេស របស់កូរ៉េ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥នេះ។

សូមជំរាបថា កាលពីវេលាមម៉ោង ០០៖៣០នាទីយប់ ចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានបញ្ហាកើតឡើងដោយ យន្តហោះ ក្រុមហ៊ុន Korea Air ជើងហោះហើរលេខ KE690 បានជាប់គាំងហ្រ្វាំងកង់យន្តហោះ ពេលរត់លើផ្លូវ(ពីស) ត្រៀមហោះចេញទៅប្រទសកូរ៉េ ប៉ុន្តែបញ្ហានេះ មិនមានគ្រោះថ្នាក់អ្វីដល់ អ្នកដំណើរនោះទេ ។

មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ជាក់ថា បញ្ហាជាប់គាំងហ្រ្វាំងកង់យន្តហោះនេះ បានធ្វើឲ្យយន្តហោះផ្សេងទៀត មិនអាចចុះចត នៅព្រលានយន្ត ហោះអន្តរជាតិភ្នំពេញទេ ដោយឲ្យទៅចុះនៅព្រលានយន្តហោះ ខេត្តសៀមរាបវិញ ចំណែកឯយន្តហោះ ត្រូវហោះឡើង ក៏បានផ្អាកបណ្តោះអាសន្នសិន អស់រយៈពេលប៉ុន្មានម៉ោង៕

សមត្តកិច្ជ ប៉ុស្តិ៍គគីរ ឃាត់ខ្លួនយុវជន ២នាក់ ពីបទប្រើប្រាស់ គ្រឿងញៀន នៅស្រុកកៀនស្វាយ

0
0

កណ្តាលៈ សមត្តកិច្ជប៉ុស្តិ៍គគីរ ឃាត់ខ្លួនយុវជន២នាក់ ក្នុងករណីប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១៥ ត្រង់ចំណុចភូមិតារាបដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ។

បើតាមលោក វ៉េង កុសល នាយប៉ុស្តិ៍គគីរបានអោយដឹងថា ជនល្មើសទាំងពីរនាកនេះ ម្នាក់ឈ្មៅះ ពៅ សារ៉ាត់ អាយុ២៧ឆា្នំ មុខរបរកម្មកររោងចក្រ  រស់នៅសង្គាត់ស្ទឹងមានជ័យ និងម្នាក់ទៀត ឈ្មោះ សេង វ៉ាន់ឌី ហៅសុខ អាយុ២៥ឆ្នាំ រស់នៅភូមិឃំុកើតហេតុខាងលើ។

លោកនាយប៉ុស្តិ៍ថា មុនដំបូងប្រជាពលរដ្ធរាយការណ៍ថា គេកំពង់ប្រើប្រាស់គ្រឿងញៀនកម្លាំងប៉ិស្តិ៍ចុះទៅឃាត់បានជនល្មើស២នាក់ និងឧបករណ៍ប្រើប្រាស់មួយចំនួនព្រមទាំងម៉ូតូ១គ្រឿងសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CW-9845 ហើយបានបញ្ជួនខ្លួនទៅអធិការដើម្បីចាត់ការបន្តនិតិវិធីចកបាប់។

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ​ចែកជូន​​អំណោយ​ដល់​​ កុមារ​កំព្រា​ ៤នាក់​បងប្អូន​ ដែល​គ្រួសារ​បាន​បោះបង់​ចោល​

0
0

កំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ កុមារ៤នាក់រស់នៅ ដោយក្រុមគ្រួសារបោះបង់ចោល ត្រូវបានអាជ្ញាធរខេត្តបញ្ជូន យកមកអោយស្នាក់នៅ ក្នុងមណ្ឌលកុមារកំព្រា និងនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៥នេះ សប្បុរសជននានា ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាជូន ពួកគេសរុបជាង មួយពាន់ដុល្លា  និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត។

នៅក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនកុមារ ឯកកោទាំង៤នាក់ខាងលើនេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង  និង ជាប្រធានកិត្តិយស គណៈកម្មការសាខាកា កបាទក្រហមខេត្ត បានថ្លែងអោយដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីកាសែត វិទ្យុ និងទូរទស្សន៍ក្នុងស្រុក បានផ្សព្វផ្សាយនូវ ទុក្ខលំបាក វេទនារបស់ កុមារ៤នាក់បងប្អូន   ត្រូវក្រុមគ្រួសារនិងឪពុក ម្តាយបោះបង់ចោលរស់នៅ ក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥រួចមក គណៈបញ្ជា ការឯកភាពខេត្ត បានធ្វើការកោះប្រជុំជាបន្ទាន់មួយ   ដោយផ្តោតលើការជួយដោះស្រាយ ជីវភាពរបស់កុមារ ឯកោទាំង៤នាក់។ 

បន្ទាប់មកលោកជំទាវ កែ ចន្ទ័មុនី  អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង  សាខាកាកបាទក្រហ មខេត្ត និងសប្បុរសមួយចំនួន បាននាំយកអំណោយ សង្គ្រោះ និងថវិកាមួយចំនួន យកទៅផ្តល់ជូនពួកគេ ដល់លំនៅដ្ឋាន កាលពីថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៥។ ដោយមានការព្រួយបារម្មណ៍អំពីសុខភាព  សន្តិសុខ សុវត្តិភាព ជីវភាព និងការមិនបានរៀនសូត្រ  លោកអភិបាលខេត្តក៏ បានសម្រេចចិត្តដឹកបញ្ជូន កុមារឯកោទាំង ៤នាក់ មកអោយស្នាក់នៅ ក្នុងមណ្ឌលកុមារកំព្រារបស់ខេត្ត។

ទន្ទឹមនោះដែរអាជ្ញាធរខេត្តត្រូវ គិតគូរបញ្ហា៤ជាចម្បងក្នុង ការជួយសង្គ្រោះកុមារឯកកោ ក្រីក្រទាំង៤នាក់នេះគឺ៖

១ អោយអាជ្ញាធរស្រុកពិនិត្យ ដីធ្លីដែលកុមាររស់នៅ មានប្លង់ឬអត់  

២ តើអាចសង់ផ្ទះអោយគេនៅលើដីនោះបានឬទេ  

៣ ត្រូវដោះស្រាយអណ្តូងទឹកអោយបាន

៤ សន្តិសុខ សុវត្តិភាពក្មេងគួរជួយ បែបណាពេលពួកគេ ទុកលុយកាក់ដែលសប្បុរសជន ផ្តល់អោយ។ ប៉ុន្តែបញ្ហាសំខាន់នោះ គឺត្រូវគិតគូរពីសុខភាព កុមារមុនគេ   និងគិតគូរអោយកុមារ តូចៗ៣នាក់   អោយគេបានចូលរៀនសូ ត្រដូចគេឯង  ហេតុនេះហើយទើប អាជ្ញាធរខេត្តសម្រេច បញ្ជូនពួកគេអោយ មករស់នៅក្នុងមណ្ឌល កុមារកំព្រា ខេត្តមួយរយះសិន។ ដោយឡែកបងៗ ពួកគេ៣នាក់ទៀត មានវ័យជាយុវជន អាចរស់ទៅរស់នៅ ក្នុងលំនៅដ្ឋានពួកគេបាន ដោយអាជ្ញាធរខេត្ត ស្រុកនិងជួយសាងសង់ផ្ទះ សំរាប់អោយពួកគេរស់នៅ បានសមរម្យផងដែរ។

ឈ្មោះ ញឹម សៃ អាយុ ៤៥ ឆ្នាំ ត្រូវជាឪពុកកុមារទាំងនោះ ទៅមានប្រពន្ឋចុង  រីឯម្តាយ ឈ្មោះ យ៉ុន នី អាយុ៤២ ឆ្នាំ ទៅរកស៊ីនៅខេត្តមណ្ឌល គីរីបាត់ដំណឹងឈឹង  ពួកគេនៅឯកកោមានគ្នា៤នាក់  ១-ឈ្មោះ ស៊ឺ គឹមសាន អាយុ១៥ឆ្នាំ ជាអ្នកមើលការ ខុសត្រូវនិងចិញ្ចឹមប្អូនៗ ដោយការស៊ីឈ្នួលឃ្វាលគោអោយគេ  ២-ឈ្មោះ ស៊ឺ កំសត់ អាយុ១១ឆ្នាំភេទប្រុស  ៣-ឈ្មោះ ស៊ឺ ស្រីនាថ អាយុ១០ឆ្នាំ ភេទស្រី និង៤-ឈ្មោះ ស៊ឺ ស្រីណៃ អាយុ៩ឆ្នាំ ភេទស្រី ពិការជើងដោយពស់ចឹក ដំបៅរលួយត្រូវពេទ្យ កាត់ជើងមួយកំណាត់។

អំណោយរបស់ សប្បុរសនិងលោកអភិបាលខេត្ត យកទៅផ្តល់ជូនពួកគេ ក្នុងមណ្ឌលកុមារកំព្រា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៥ សរុបមានចំនួន ២.២០០.០០០ រៀល និង៦០០ដុល្លា ក្នុងនោះអំណោ យរបស់លោកអភិបាលខេត្ត ១០០ដុល្លា ,ឯឧត្តម អ៊ុក រ៉ាប៊ុន ២០០ដុល្លា , ឧកញ្ញា ស្រីងួន ស្រីវុឌ្ឍី២០០ដុល្លា  , មន្ត្រីរាការជុំវិញ ខេត្ត១.១៧០.០០០រៀល និងអំណោយរបស់ចាងហ្វាងកាសែតកោះសន្តិភាព១.០៣០.០០០រៀលនិង១០០ដុល្លា ត្រូវបានប្រគល់ជូន លោកប្រធានមណ្ឌល កុមារកំព្រាទុកដាក់ចាត់ចែង៕  

រថយន្តក្រុង រអិលធ្លាក់ចូលទន្លេ ស្លាប់ ១៤ នាក់ នាភាគនិរតី ប្រទេសចិន

0
0

ហ្គេចយ៉ាង៖ អាជ្ញាធរក្នុងតំបន់ បានរាយការណ៍នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០១៥នេះថា មនុស្សចំនួន ១៤ នាក់ បានស្លាប់ និង រងរបួស ៤ នាក់ ផ្សេងទៀត ក្នុងគ្រោះថ្នាក់ រអិលធ្លាក់រថយន្តក្រុង ចូលក្នុងទន្លេ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយនៅថ្ងៃអាទិត្យដដែលនេះ ដោយផ្អែកតាមអាជ្ញាធរខាងលើបានឲ្យដឹងទៀតថា រថយន្តក្រុងខា្នតកណ្តាល បានធ្លាក់ចូលទៅក្នុងទន្លេ កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី០៥ ខែមេសានេះ នៅតំបន់ ណាយ៉ង ក្រុង ប៉ីជី ខេត្ត ហ្គូស្ស៊ូ នាភាគនិរតីប្រទេសចិន ដែលមានមនុស្សចំនួន ១៨ នាក់ នៅក្នុងរថយន្ត។

គួរបញ្ជាក់ផងដែរថា មូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕

ជប៉ុន និង កូរ៉េខាងត្បូង នឹង​បន្តកិច្ចចរចា​សន្តិភាព​ បន្តទៀត​នៅក្នុង​ខែមេសា​នេះ​

0
0

ក្យូដូ៖ ប្រភពអ្នកការទូតទ្វេភាគី ជប៉ុន និង កូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០១៥ថា ប្រទេសជប៉ុន និង ប្រទេសកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាយ៉ាងទូលំទូលាយ ក្នុងការបន្តកិច្ចពិភាក្សាសន្តិភាពដែលបានផ្អាកមួយរយៈពេលវែងមកហើយនោះ នឹងបន្តឡើងវិញនៅក្នុងខែមេសានេះ ដើម្បីពិភាក្សាពីស្ថានភាពបច្ចុប្បន្ន នៅឧបទ្វីបកូរ៉េ និង អាស៊ីបូព៌ា។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០១៥នេះដោយស្រង់សម្តីអ្នកការទូតខាងលើបានឲ្យដឹងទៀតថា កិច្ចចរចារលើតុ ស្វែងរកសន្តិភាពនេះ គឺត្រូវបានចូលរួម ពីសំណាក់មន្រ្តីក្រសួងការពារជាតិ និង ក្រសួងការបរទេសជាន់ខ្ពស់ នៃប្រទេសទាំងពីរ ដែលពួកគេខានបានជួបពិភាក្សាគ្នាចាប់តាំងពីខែធ្នូ ឆ្នាំ២០០៩មកម្ល៉ះ ដោយសារមានភាពរកាំរកូស លើបញ្ហាទាក់ទងនឹងប្រវត្តិសាស្រ្ត រួមបញ្ចូលទាំង «ទាសករផ្លូវភេទ» ដែលយោធាជប៉ុនបានចាប់ស្រីក្រមុំកូរ៉េជាង ២០ ម៉ឺននាក់ មកធ្វើការក្នុងផ្ទះបន សម័យសង្គ្រាមសម្រាប់បំរើផ្លូវភេទទាហានជប៉ុន រាប់ស៊ិបម៉ឺននាក់ ក្នុងកំឡុងពេលអាណានិគមជប៉ុនមកលើប្រទេសកូរ៉េ ឆ្នាំ១៩១០-១៩៤៥។

គួរបញ្ជាក់ផងដែរថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ បានឯកភាពគ្នាទៅវិញទៅមក កាលពីខែមុន នៅទីក្រុងសេអ៊ូល ថាជំនួបដែលគ្រោងនឹងរៀបចំឡើងនេះ នឹងមានភាពរលូន និងងាយស្រួលដំបូងបំផុត បានគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០០៩ មក៕

ច្បាប់​គ្រប់គ្រង​អង្គការ​ ក្រៅ​រដ្ឋាភិបាល​នឹង​ទៅដល់​ ដៃគណៈរដ្ឋមន្ត្រី​នៅ ខែឧសភា (មានសំឡេង)

0
0

ភ្នំពេញ៖  ប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ច្បាប់ស្ដីពីការគ្រប់គ្រង អង្គការក្រៅ រដ្ឋាភិបាលនឹងទៅដល់ ដៃគណៈរដ្ឋមន្ត្រី នៅអំឡុងខែ ឧសភាឆ្នាំ ២០១៥ខាងមុខ បន្ទាប់ពីច្បាប់នេះ ត្រូវបានចងក្រង ចប់ជាស្ថាពរ កាលពីឆ្នាំ ២០១២។

សម្ដេច ហ៊ុន សែន បានជំរុញឲ្យភាគីពាក់ព័ន្ធ ផ្ដល់មតិទៅលើច្បាប់ ស្ដីពីការគ្រប់គ្រង អង្គការសង្គមស៊ីវិលវិញ ជៀសជាងការទប់ស្កាត់ មិនឲ្យច្បាប់នេះចេញ។  ថ្លែងនៅក្នុងពិធីជួបជុំ ជាមួយកុមារនៅអង្គការ គ្រួសារថ្មីនៅថ្ងៃអាទិត្យនេះ សម្ដេចបន្តថា “ខ្ញុំសូមបញ្ជាក់ពេលវេលា នៃការអនុម័តច្បាប់នេះ គឺមិនហួសពីខែ៥នឹង ដែលត្រូវប្រជុំដាក់ ចូលគណៈរដ្ឋមន្ត្រីទេរួចហើយ ដាក់ចូលសភាចង់ អ្នកគាំទ្រមិន គាំទ្រសំឡេង របស់សមាជិក សភាដែល មាន សិទ្ធអនុម័តគឺ៥០+១គឺគ្រប់គ្រាន់ហើយ ។  យកល្អផ្ដល់មតិវិញ ជៀសជាង ទប់ស្កាត់មិនឲ្យចេញ បើមិនអញ្ជឹងចុះបញ្ជីជាតិ នៅឯណា?

ប្រមុខរាជរដ្ឋាភិបាល ក៏បានឲ្យដឹងផងដែរថា សេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងអង្គការ ក្រៅរដ្ឋាភិបាលបានចង់ ក្រងរួចជាស្ថាពរតាំងពី ឆ្នាំ២០១២ ។ សម្ដេចបន្ថែថា “ មូលដ្ឋានរបស់យើង គឺត្រូវតែធ្វើហើយច្បាប់នេះ គឺយើងធ្វើរួចតាំងពី ឆ្នាំ ២០១២ កុំខ្លាចបើយើង តម្លាភាពត្រូវហ៊ានដាក់ លើតុនិយាយគ្នា។  គេត្រូវការរបាយការណ៍ ហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ចាយយ៉ាងម៉េច? អីយ៉ាងម៉េច? ត្រូវឲ្យរបាយការណ៍ រាល់ឆ្នាំ គ្រាន់តែចេញយឺត គេបន្ទោស ឯអង្គការក្រៅរដ្ឋាទទួលលុយយក មកពីទីណា យើងក៏មិនដឹង ហើយយកទៅចាយនៅឯណា យើងក៏អត់ដឹង។

បើតាមនាយករដ្ឋមន្ត្រី ពង្រាងច្បាប់នេះធ្វើឡើងមិនមែន ជាការរាំងសកម្មភាព អង្គការក្រៅរដ្ឋាភិបាលនោះទេ។ “យើងមិនមែនធ្វើច្បាប់ដើម្បី រារាំងសកម្មភាពអង្គការ ទេប៉ុន្តែយើងចង់ឲ្យ អ្នកឯងតម្លាភាពជាមួយ ប្រទេសនេះ(កម្ពុជា) មួយដែរទាំងអង្គការក្រៅរដ្ឋាភិបាល ក្នុងស្រុកនិងអង្គការ ក្រៅរដ្ឋាភិបាល មកពីបរទេស”។

ជាការគត់សម្គាល់ ការប្រកាស ឲ្យមានច្បាប់គ្រប់គ្រង អង្គការក្រៅរដ្ឋាភិបាល ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ធ្វើឡើងទន្ទឹម នឹងមានការរិះគន់ មកលើច្បាប់ស្ដីពី ការរៀប ចំ គជប និងច្បាប់ ស្ដីពីការជ្រើសតាំង តំណាងរាស្ត្រថា មានលក្ខិណៈអាក្រក់ ជាងច្បាប់ចាស់ទៅទៀត៕

{mp3remote}http://111.92.240.170:81/lookingtoday/looking-images/news/2015/March/ID_099/Som Dach Hun Sen.MP3{/mp3remote}


ឃាត់ខ្លួន ជនជិះរថយន្ត Prius ធ្វើ​សកម្មភាព​លួច​ទូរទស្សន៍​ ក្នុង​ខណ្ឌ​ចំការមន

0
0

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវ នៅម៉ោងប្រម៉ាណ ៧៖១៥ នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥ នេះ បានធ្វើការឃាត់ខ្លួនមនុស្ស៣ នាក់ នៅផ្ទះលេខវ័ល្លលាភ ទីតាំងលេខ១៧ ផ្លូវ៤៨០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការម បន្ទាប់ពី ជនទាំងនោះបានធ្វើសកម្មភាព លួចទូរទស្សន៍។

មន្រ្តីនគរបាល មូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១.ឈ្មោះ អ៊ុង ប៊ុនតារារស្មី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ៣ ផ្លូវជាតិលេខ១ បូរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ, ទី២.ឈ្មោះ អ៊ុំ សុវណ្ណរិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៧១ ផ្លូវលេខ១៨២ សង្កាត់អូឬស្សី២ ខណ្ឌ៧មករា មុខរបរកម្មករ និងទី៣.ឈ្មោះ ទឹម សុធារិទ្ធ ភេទប្រុស អាយុ២១ ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៨ ផ្លូវ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ដោយឡែកជនរងគ្រោះ ឈ្មោះ គង់ សុម៉េត អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះសំណាក់ វ័ល្លលាភ ទីតាំងលេខ១៧ ផ្លូវលេខ៤៨០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរអ្នកមើលការខុសត្រូវក្នុងផ្ទះសំណាក់ ហើយសំភារៈដែលបាត់បង់ មានទូរទស្សន៍ ម៉ាក់ Panasonic ពណ៌ខ្មៅ ទំហំ ២៤អ៊ីង ១គ្រឿង និងតេឡេទូរទស្សន៍ ប៉ុន្តែត្រូវបានដកហូតពីជនសង្ស័យមកវិញហើយ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ អ៊ួង ប៊ុនតារារស្មី បានជិះរថយន្ត Prius ដែលពាក់ស្លាកលេខភ្នំពេញ 2Z-0665 ពីរនាក់ អ៊ុំ សុវណ្ណរិទ្ធ និងទឹម សុធារិទ្ធដើរលេង រួចហើយ ក៏បាននំាគ្នាចូលស្នាក់នៅផ្ទះសំណាក់ វ័ល្លលាភ នៅម៉ោង៦៖១៩នាទី ។ សាក្សីបានបន្តទៀតថា ពួកគេស្នាក់នៅបន្ទប់លេខ១៦១ បន្ទាប់មក អ៊ួង ប៊ុនតារារស្មី បានធ្វើសកម្មភាពដោះទូរទស្សន៍ Panasonic ពីជញ្ជំាង យកមកទុកក្នុងគូជរថយន្ត រួចបានបានបបួលមិត្តភ័ក្ត្រគេចេញពីផ្ទះសំណាក់ តែពេលនោះ គង់ សុម៉េត ដែលជាអ្នកមើលការខុសត្រូវក្នុងផ្ទះសំណាក់ មានការសង្ស័យ បានឃាត់អ្នកទំាងបីនាក់នោះ ដើម្បីពិនិត្យ បន្ទប់សិន ទើបអាចអនុញ្ញាត្តិ។

សាក្សីបានបន្តទៀតថា ពេលដែលអ្នកមើលការខុសត្រូវបន្ទប់ បានចូលទៅដល់មិនឃើញមានទូរទស្សន៍ ក៏មានការសង្ស័យ រួចក៏ចុះមកវិញ ក៏ឃើញ អ៊ូង ប៊ុនតារារស្មី យកទូរទស្សន៍ចេញពីរថយន្ត ពេលនោះអ្នកមើលការខុសត្រូវបន្ទប់ក៏បានទូរស័ព្ទទៅកាន់សមត្ថកិច្ច ដើម្បីនាំខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវតែម្តង៕

លោក ស ខេង និង លោក សម រង្ស៊ី ជួប​នៅថ្ងៃ​ស្អែក​ ពិភាក្សាជ្រើសរើស​ប្រធាន​ អនុប្រធាន គ.ជ.ប ថ្មី

0
0

ភ្នំពេញ៖ តាមការគ្រោងទុក នៅថ្ងៃចន្ទទី០៦ ខែមេសា ឆ្នាំ២០១៥ស្អែក លោក ស ខេង ប្រធានក្រុម តំណាង រាស្ត្រមតិភាពច្រើន សភានឹងជួបជាមួយ លោក សម រង្ស៊ី ប្រធានក្រុមអ្នក តំណាងរាស្ត្រ មតិ ភាគតិច សភាពិភាក្សាទៅលើ ការរៀបចំស្ថាប័ន ជាតិរៀបចំការបោះឆ្នោត  ដោយក្នុងសម្រេចជ្រើសរើស ប្រធាននិងអនុប្រធានថ្មី។

លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌ មាន ដើមអម្ពិលនៅរសៀលថ្ងៃអាទិត្យនេះថា ជំនួបនៅថ្ងៃស្អែក ជាជំនួបមួយធ្វើឡើង បន្ទាប់ពីគណៈកម្មា ការអចិន្ទ្រៃសភាបញ្ចប់ ការទទួលពាក្យក្នុងការជ្រើសរើស បេក្ខភាពគជប។ លោកថា “ ជជែកអំពីតំណែង ប្រធាន អនុប្រធាន និង សមាសភាព នៃគណៈកម្មការជាតិរៀបចំ ការបោះឆ្នោតថ្មីតាមរូបមន្តបួន បួន មួយ “។

លោក ឈឹម ផលវរុណ នៅមិនទាន់ដឹងថាមន្ត្រីណា ឫបុគ្គលណាខ្លះទេត្រូវចូលមកកាន់ តំណែងស្ថាប័ន គជប ថ្មីតាម រូបមន្តបួនបួនមួយនោះទេ។ ជំនួបនៅថ្ងៃស្អែកនឹង ចាប់ផ្ដើមនៅម៉ោង៣ រសៀល។ យ៉ាងណាក៏ដោយសមាសភាព គជប ថ្មី នឹងបង្ហាញខ្លួន ជាសាធារណៈនៅថ្ងៃទី១៣មេសាខាងមុខ ពោលគឺ មុនពិធីបុណ្យចូលឆ្នាំខ្មែរ មួយថ្ងៃ។ រហូតមកដល់ពេលនេះបេក្ខភាព នៃសមាជិកគជបគេដឹងត្រឹម លោក ហង្ស ពុទ្ធា ប្រធានអង្គការ និចហ្វិក ដែលថ្នាក់ដឹកនាំកំពូល សម្រេចជ្រើសរើសជំនួស លោកស្រី ពុង ឈាវហ្គេច និង លោក គួយ ប៊ុនរឿន មកពីគណបក្សសង្គ្រោះជាតិ៕

លោក ជាម ច័ន្ទសោភ័ណ ចែកអំណោយជូនប្រជាពលរដ្ឋ ៨០គ្រួសារ ដែលមានជីវភាពក្រីក្រ

0
0

(បាត់ដំបង)៖ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥នេះលោក ជាម ច័ន្ទសោ ភ័ណ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកព្រះស្តេច និងសមាជិក សមាជិកា ក្រុមការងារបាននាំយកអំណោយមួយចំនួន ចែកជូនប្រជាពលរដ្ឋចំនួន ៨០គ្រួសារ ដែលមានជីវភាពក្រីក្រ ។

ក្រុមការងារដែលចុះចែកអំណោយនោះបានឲ្យដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រនោះមាន អង្ករមួយបាវ ទឹកត្រីមួយយួ ទឹកស៊ីអ៉ីវមួយយួ និងត្រីខ៥កំប៉ុងស្មើៗគ្នា៕

www.freshnewsasia.com

ស្ពាន «ត្សឹបាសា» ចំណងដៃឆ្នាំថ្មី ចប់ហើយបញ្ហាកកស្ទះ សាឡាងអ្នកលឿង!

0
0

ភ្នំពេញ៖ ស្ពានអ្នកលឿង ឬស្ពាន «ត្សឹបាសា» តម្លៃប្រមាណ ៩៥លានដុល្លារអាម៉េរិក ដែលជាជំនួយឥតសំណង នៃចំណងដ៏ស្អិតល្មួតរាជរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន នឹងបើកសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការហើយនាព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០១៥នេះ។ «ត្សឹបាសា» សមិទ្ធផលប្រវត្តិសាស្រ្ត ដ៏ថ្មីសន្លាងនេះ នឹងបញ្ចប់ទាំងស្រុងនូវបញ្ហាកកស្ទះសាឡាងអ្នកលឿង ដែលបន្លឺចេញពីមាត់ពលរដ្ឋខ្មែរច្រើនទស វត្សរ៍កន្លងទៅ ជាពិសេសពេលមានបុណ្យទានធំៗ ចូលឆ្នាំ និងភ្ជុំបិណ្ឌ។

ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកខេត្តព្រៃវែង និងស្វាយរៀង នៅពេលធ្វើដំណើរទៅស្រុកកំណើត លេងបងប្អូន សាច់ញាតិ មិត្តភក្តិ ឬក៏ត្រូវទៅប្រកបរបរជំនួញ ដំណើរកម្សាន្ត ព្យាបាលជំងឺ នៅប្រទេសវៀតណាម តែងតែនាំគ្នា រអ៊ូរទាំអំពីបញ្ហាកកស្ទះចរាចរនៅកំពង់ចម្លងអ្នកលឿង តម្រូវឲ្យពួកគេចំណាយពេលវេលាមិនតិចជាងកន្លះម៉ោង ឡើយ ដើម្បីឆ្លងសាឡាងអ្នកលឿង។ កាន់តែធ្វើឲ្យមានអារម្មណ៍ធុញទ្រាន់ថែមទៀតនោះ នារដូវបុណ្យទានធំៗ ដូចជាចូលឆ្នាំថ្មី ឬបុណ្យភ្ជុំបិណ្ឌ ពួកគេត្រូវចំណាយពេលមិនតិចជាង ២-៤ម៉ោងឡើយ ដើម្បីរង់ចាំឆ្លងសាឡាង ព្រោះតែការកកកុញដោយអ្នកដំណើរ។

នៅព្រឹកថ្ងៃទី៦ ខែមេសា នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក អាគីហ្ស៉ូនី ស៊ីម៉ូរ៉ា អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនា សម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន អ្នកលឿង ឬស្ពាន «ត្សឹបាសា» ប្រវែងជាង ២គីឡូម៉ែត្រ ដែលជាស្ពានឆ្លងទន្លេមេគង្គក្រោម មានប្រវែងវែងជាងគេ នៅកម្ពុជា។

ស្ពាន ដែលបានចំណាយពេលសាងសង់អស់រយៈជិត ៥ឆ្នាំ ហើយដាក់ឲ្យប្រើប្រាស់នៅមុនពេលបុណ្យចូលឆ្នាំថ្មី ឈានមកដល់តែមួយសប្តាហ៍នេះ នឹងក្លាយជាសមិទ្ធផលដ៏ត្រកាលសម្រាប់ចងភ្ជាប់ខេត្តកណ្តាលទៅ ខេត្តព្រៃវែង និងស្វាយរៀង ជាពិសេសប្រជាពលរដ្ឋខេត្តព្រៃវែង និងស្វាយរៀង អាចធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំអ្នក មានគុណ បងប្អូនញាតិមិត្ត ដោយចិត្តសប្បាយរីករាយ។ ពួកគេលែងមានអារម្មណ៍មួរហ្មងធុញថប់ នៃការរង់ចាំ សាឡាងអ្នកលឿង ដូចឆ្នាំកន្លងទៅទៀតហើយ។

សមិទ្ធិផលកើតចេញពីតម្លៃ នៃសន្តិភាព «ត្សឹបាសា» មិនត្រឹមតែជាសមិទ្ធផលប្រវត្តិសាស្រ្តនាំមកនូវភាពរីករាយ ស្រស់ស្រាយសប្បាយចិត្ត បម្រើប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែស្ពានដ៏វែងនៅកម្ពុជាមួយ នេះ ក៏នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់មួយសម្រាប់ប្រទេសជាសមាជិកអាស៊ានផងដែរ។ «ត្សឹបាសា» ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន នឹងចូលរួមបម្រើប្រយោជន៍យ៉ាងសំខាន់បម្រើដល់វិស័យ ទេសចរណ៍ និងការដឹកជញ្ជូនពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត នៅក្នុងតំបន់អាស៊ាន។

នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានប្រកាសនៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីខែ កន្លងទៅថា ស្ពាន «ត្សឹបាសា» នឹងក្លាយជាប្រព័ន្ធគមនាគមន៍ដ៏សំខាន់បម្រើដល់វិស័យដឹកជញ្ជូនក្នុងតំបន់អា ស៊ាន។ ដោយមើលឃើញពីសារៈសំខាន់ នៃការដឹកជញ្ជូននេះ នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ក៏បានប្រកាស ផ្តល់ប្រាក់កម្ចីការប្រាក់ទាបបន្ថែមទៀត ដើម្បីកែលំអរផ្លូវជាតិលេខ ៥ ដែលជាផ្លូវជាតិសំខាន់បំផុតមួយតភ្ជាប់រាជ ធានីភ្នំពេញ និងព្រំដែនកម្ពុជា-ថៃ។ គម្រោងកែលំអរផ្លូវមានទឹកប្រាក់ប្រហែល ១៦០លានដុល្លារអាម៉េរិកនេះ ត្រូវ បានចុះហត្ថលេខារួចរាល់ហើយរវាងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លោក គូម៉ាម៉ារូ យូជិ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា កន្លងទៅថ្មីៗនេះ។

ស្ពាន «ត្សឹបាសា» ដែលដាក់សម្ពោធឲ្យប្រើប្រាស់នៅចំឆ្នាំខួបទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ក៏បាន បង្ហាញឲ្យឃើញពីទំនាក់ទំនង ដ៏ស្និទ្ធស្នាលផងដែររវាងរាជរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជារបស់សម្តេច តេជោ ហ៊ុន សែន។ ក្នុងឱកាសចាក់បេតុងភ្ជាប់ស្ពានកាលពីខែមករា សម្តេចតេជោ បានបញ្ជាក់ថា ស្ពាន «ត្សឹបា សា» ដែលមានខ្សែកាប្លិ៍យោងសងខាង ប្រៀបដូចបក្សីមួយគូ តំណាងឲ្យកម្ពុជា-ជប៉ុន កាន់ដៃគ្នាហោះលើវេហា ឈានទៅរកចំណងសាមគ្គីភាពដ៏ស្អិតល្មួត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយគ្នា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្រៅពីការសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន «ត្សឹបាសា» នេះ នៅមានសមិទ្ធផលជាច្រើនផ្សេងទៀត សុទ្ធសឹងបម្រើដល់ការដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរ ក៏ ត្រូវបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់រួចរាល់ហើយផងដែរនៅក្នុងឆ្នាំចាស់ ដែលជិតកន្លងផុតនេះ មានដូចជា៖ ផ្លូវលេខ ៥៧បេ ប្រវែងជិត ២០០គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ស្ពានអាកាសស្ទឹងមានជ័យ ស្ពានជ្រោយ ចង្វារទី២ ឆ្លងកាត់ទន្លេសាប ប្រវែង ជាង ៧០០ម៉ែត្រ ស្ពានតាខ្មៅ ប្រវែងជាង ៨៥៥ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ ស្ពានស្ទឹងត្រែងប្រវែងជាង ១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គលើ តភ្ជាប់ផ្លូវជាតិលេខ៩ (ស្ទឹងត្រែង-ព្រះវិហារ) ។

សមិទ្ធផលទាំងអស់ ដែលបានកើតមានក្នុងឆ្នាំចាស់ ឆ្នាំមមី ឆស័ក ព.ស២៥៥៨ និង ក្លាយជាមធ្យោបាយ ដ៏សំ ខាន់បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេស ការធ្វើដំណើរទៅជួបជុំគ្រួសារនាឱកាសឆ្នាំថ្មី ឆ្នាំ មមែ សប្តស័ក ព.ស ២៥៥៩ ដែលនឹងចូលមកដល់នាសប្តាហ៍ក្រោយនេះ។

សមិទ្ធផលខាងលើ រួមទាំងស្ពាន «ត្សឹបាសា» ផងដែរ ពិតជាមិនអាចបំពេញមហិច្ឆតា នៃការស្រេកឃ្លានភាពរីក ចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់រស់ដ៏លំបាកវេទនាក្នុងភ្នក់ភ្លើងសង្រ្គាមបាននោះឡើយ។ តែទោះជា យ៉ាងណាសមិទ្ធផលទាំងអស់ ក្នុងសតវត្សរ៍ទី២១នេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ សម្រាប់ប្រជា ពលរដ្ឋកម្ពុជា ព្រោះជាសមិទ្ធផលកើតចេញពីតម្លៃសន្តិភាព ដែលរកបានមកដោយលំបាក នៃការរួបរួម និងខិតខំ របស់ប្រជាពលរដ្ឋខ្មែរ ក្រោយពេលបញ្ចប់ការកាប់សម្លាប់គ្នាជាង ៣០ឆ្នាំចុងក្រោយនេះ។ ដូចដែលនាយករដ្ឋមន្រ្តី កម្ពុជា បានបញ្ជាក់ថា «ដរាបណារក្សាបាននូវសន្តិភាព មិនខ្លាចខ្វះឱកាសក្នុងការអភិវឌ្ឍន៍នោះឡើយ!»។

សមិទ្ធផលទាំងអស់នេះ រំពឹងថា នឹងក្លាយជាអំណរសាទរ ដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋខ្មែរនាឱកាសឆ្នាំថ្មី។ ប្រជា ពលរដ្ឋខ្មែរ ក៏សូមថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន រួមនិងបណ្តាប្រទេស ប្រជាជនជា មិត្តជាច្រើនទៀត ដែលតែងតែផ្តល់ជំនួយអភិវឌ្ឍ និងជ្រោមជ្រែងរក្សាសន្តិភាពក្នុងប្រទេស ដ៏កម្សត់ ក្នុងតំបន់ អាស៊ី-អាគ្នេយ៍មួយនេះ។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិថែរក្សាចក្រវាឡ ទេវតាថែរក្សាស្វេតឆត្រ ព្រលឹងបុព្វវីរជនខ្មែរ ទេវតាឆ្នាំថ្មី ព្រះនាង រាក្សសាទេវី សូមជួយតាមរក្សាបីបាច់មាតុភូមិកម្ពុជាឲ្យជួបតែសុខសន្តិភាព។ តាមជួយឃុំគ្រងថ្នាក់ដឹកនាំកម្ពុជា គ្រប់ស្រទាប់វណ្ណៈ និងនិន្នាការនយោបាយ ប្រកបដោយសេចក្តីសុខសប្បាយ បញ្ញាប្រកបដោយការឈ្លាសវៃ ស្រុះស្រួលមូលមតិរួមគ្នាអភិវឌ្ឍនាំមកនូវឧត្តមប្រយោជន៍សម្រាប់សង្គម និងប្រជាពលរដ្ឋកម្ពុជា បញ្ចៀសឲ្យអស់ គ្រោះកាច់ចង្រៃ និងការប៉ុនប៉ងនាំអន្តរាយពីបុគ្គល និង ប្រទេសអមិត្តទាំងឡាយ។ សូមឲ្យកម្ពុជា ស្គាល់តែភាពរីក ចម្រើនលូតលាស់ និង ការអភិវឌ្ឍន៍គ្រប់ពេលវេលា៕

ឃាត់ខ្លួន មនុស្ស ៧នាក់ ក្រោយវាយប្លន់ ជនរងគ្រោះ យកទូរស័ព្ទ ២គ្រឿង

0
0

ភ្នំពេញ៖ មនុស្សចំនួន៧ នាក់ ដែលក្នុងនោះមានស្រ្តី ២នាក់ ផងនោះ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព វាយប្លន់ប្រជាពលរដ្ឋ យកទូរស័ព្ទ ២គ្រឿង នៅចំណុចភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីវាយប្លន់យកទូរស័ព្ទ កើតឡើងនៅមុខក្លិបសេះមាស ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ពីជនរងគ្រោះម្នាក់ ក្រោយពីការខិតខំរបស់កម្លាំងសមត្ថកិច្ចជំនាញ ទីបំផុតក៏ឈានទៅដល់ការឃាត់ខ្លួន មនុស្ស៧នាក់ ពាក់ព័ន្ធនិងករណីវាយប្លន់នេះ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ទី១.ឡូញ បូរី អាយុ ២៣ឆ្នាំ មានមុខរបរ មិនពិតប្រាកដ, ទី២.ពិ សិដ្ឋ អាយុ ២៨ ឆ្នាំ មានរបរមិនពិត ប្រាកដ, ទី៣.ឃី ស្រីពៅ អាយុ១៦ឆ្នំា, ទី៤.សុខ វុដ្ឋា អាយុ២៩ឆ្នាំ , ទី.៥.សន គីមលាង អាយុ២៧ឆ្នាំ, ទី៦.ប៊ុន ធឿន អាយុ២២ឆ្នាំ និងទី៧.ឈ្មោះ ជាស្រីពេជ្រ៕

ក្រសួងមហាផ្ទៃ ចេញសេចក្តី ណែនាំកិច្ចការ មួយចំនួន ដល់អាជ្ញាធរ រាជធានី-ខេត្ត ដើម្បីពន្លឿនការ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋ

ខ្មាន់កាំភ្លើង ចាប់ជំរិត ជនជាតិកាតា ២៦នាក់ នៅអ៊ីរ៉ាក់

0
0

បាដាដ៖ ខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ មួយក្រុម បានចាប់ជម្រិត ជនជាតិ កាតា២៦នាក់ ដែលបានធ្វើដំណើរកំសាន្ត និងប្រមាញ់សត្វ នៅវាលខ្សាច់ក្នុងខេត្ត Muthanna ភាគខាងត្បូង ប្រទេស អ៊ីរ៉ាក់ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

ចៅហ្វាយខេត្ត Muthanna លោក Falih Abdul Hassan Sukar បានឲ្យដឹងថា ខ្មាន់កាំភ្លើងទាំងនោះ បានជិះរថយន្តមួយគ្រឿង ហើយបានបាញ់ប្រហារ ទៅលើជំរុំរបស់ជនរងគ្រោះ ដែលស្ថិតនៅវាលខ្សាច់ Smawa ដែលជាផ្នែកមួយនៃខេត្ត Muthanna ហើយបានចាប់ជម្រិត មនុស្ស២៦នាក់ កាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះ។

លោក Sukar បន្តថា ជនជាតិកាតាទាំងនោះ បានឆ្លងកាត់បន្ទាត់ព្រំដែនប្រទេស អ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីតហើយបានសម្រាកកំសាន្តនៅតាមវាលខ្សាច់។ ថ្វីត្បិតពួកគេមានទិដ្ឋការ និងទទួលបានការអនុញ្ញាត ពីក្រសួងមហាផ្ទៃប្រទេស អ៊ីរ៉ាក់ពិតមែន ប៉ុន្តែពួកគេមិនបានផ្តល់ដំណឹង ដល់អាជ្ញាធរប្រចាំខេត្តនោះទេ ព្រោះកន្លងមកអាជ្ញាធ្លាប់បានបដិសេធវត្ថមានរបស់ពួកគេ ដោយសារកងកម្លាំង សន្តិសុខ មិនអាចធានាសុវត្ថិភាពរបស់ពួកគេនៅតាមវាលខ្សាច់បាន។

សូមជម្រាបថា វាលខ្សាច់ និងជ្រលងភ្នំក្នុងតំបន់ភាគខាងត្បូងប្រទេស អ៊ីរ៉ាក់នាពេលបច្ចុប្បន្ននេះ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់ដំណើរកំសាន្តប្រម៉ាញ់សត្វ ហើយបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនពីប្រទេស អារ៉ាប៊ីសាអូឌីត គុយវែត និងកាតា៕


បញ្ជូនខ្លួន ជនជាតិវៀតណាម ២នាក់ នៅកន្លែងទិញ លក់អេតចាយ ទៅកាន់នាយកដ្ឋាន អន្តោប្រវេសន៍ ព្រោះគ្មានលិខិត ឆ្លងដែន

0
0

ភ្នំពេញ៖ កម្លាំងនគរបាល នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងការិយាល័យ អន្តោប្រវេសន៍ក្រុង នៅម៉ោង ៣៖០០នាទី ល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ បានចុះពិនិត្យទីតំាង ទិញលក់អេតចាយ មួយកន្លែងនៅក្នុងសង្កាត់ ស្ទឹងមានជ័យ ដែលក្នុងនោះ មានជនជាតិវៀតណាម ចំនួន៤នាក់ ក្រោយការត្រួតពិនិត្យ ឃើញថាជនជាតិ វៀតណាម២នាក់ ពុំមានលិខិតឆ្លងដែនរស់នៅដោយខុសច្បាប់ នៅកម្ពុជា រួចត្រូវបញ្ជូនទៅកាន់ នាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីចាក់ការតាមនីតិវិធីច្បាប់។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ការចុះត្រួតពិនិត្យគឺស្ថិតនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងទីតាំងទិញលក់អេតចាយ នេះ មានជនជាតិវៀតណាមចំនួន៤នាក់ ស្រ្តី២នាក់ ប្រុស២នាក់ ក្រោយត្រួតពិនិត្យរួច ជនជាតិវៀតណាមចំនួន២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ព្រោះជនជាតិវៀតណាមទំាងពីរនាក់នេះ ពុំមានលិខិតស្នាមត្រឹមត្រូវ រស់នៅ និងធ្វើការដោយខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ក្រុម១៥៧ សាខាខេត្តក្រចេះ និង ស.ស.យ.ក ជូនថវិកា រំលែកទុក្ខ ដល់គ្រួសារសព ១៥នាក់ ស្លាប់ដោយសារ ពុលស្រាស នៅស្រុកស្នួល

0
0

ក្រចេះ៖ ប្រធានចលនា យុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តក្រចះ លោក មិត ឆៃយុត្ត រួមនិង សហព័ន្ធសហភាព យុវជនកម្ពុជា និងលោក នូ ភឿង នៃថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ បានរួមគ្នា ប្រមូលបាននូវថវិកាមួយចំនួន ជូន ដល់គ្រួសារអ្នកស្លាប់ ដោយសារពុលស្រាស ចំនួន១៥គ្រួសារ នៅស្រុកស្នួល ខេត្តក្រចេះ។

បើតាមលោក មិត ឆៃយុត្ត ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តក្រចេះបានឲ្យដឹងថា ថវិកាដែល         ប្រមូលបាន ពីការរៃអង្គាសគ្នារួមជាមួយ សហព័ន្ធសហភាពយុវជនកម្ពុជា និងលោក នូ ភឿង នោះ មានចំនួន ៣លានរៀល ដែលក្នុងមួយគ្រួសារទទួលបាន ២០ម៉ឺនរៀល។

លោក មិត ឆៃយុត្ត បានបញ្ជាក់ទៀតថា ថវិកាដែលផ្តល់ជូនគ្រួសារសពដែលស្លាប់ដោយសារពុលស្រាសនោះ នៅក្នុងឃុំស្នួលមានចំនួន៩ គ្រួសារ ក្នុងឃុំឃ្សឹម មានចំនួន៤គ្រួសារ និងនៅក្នុងឃុំ ២ធ្នូ មានចំនួន២គ្រួសារ ពោលគឺក្នុងមួយគ្រួសារៗ ទទួលបានថវិកា ២០ម៉ឺនរៀល ក្នុងថវិកាផ្ទាល់របស់លោក នូ ភឿង ១០ម៉ឺនរៀល ថវិការបស់ ស.ស.យ.ក ៥ម៉ឺនរៀល និងថវិការបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈក្រុម១៥៧ សាខាខេត្តក្រចេះ ៥ម៉ឺនរៀល៕

អាជ្ញាធរចម្រុះ ខណ្ឌដូនពេញចុះ ត្រួតពិនិត្យអាវុធជាតិ ផ្ទុះតាមដងផ្លូវ ពង្រឹងសន្តិសុខ ក្នុងមូលដ្ឋាន

0
0

ភ្នំពេញ៖ អភិបាលរង ខណ្ឌដូនពេញ លោក ឈឹម ឌីណា រួមនិងកម្លាំងអាជ្ញាធរចម្រុះ នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នេះបានចុះធ្វើការត្រួត ពិនិត្យ អាវុធជាតិផ្ទុះ ក្នុងគោលដៅមួយចំនួនក្នុងភូមិសាស្រ្ត សំខាន់ៗ  ដើម្បិរឹតបន្តឹងសន្តិសុខ រក្សាសុវត្ថិភាព តាមមូលដ្ឋាន និងជាការត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផងដែរ។

អភិបាលរងខណ្ឌដូនពេញ លោក ឈឹម ឌីណា បានថ្លែងឲ្យដឹងថា យប់នេះកម្លាំងចម្រុះ បានដាក់គោលដៅ ត្រួតពិនិត្យនៅផ្លូវលេខ៦៣ កែងផ្លូវលេខ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលក្នុងនោះមានកម្លាំង សរុបចំនួន៥៨នាក់ រួមមានកម្លាំងនគរបាលខណ្ឌដូនពេញចំនួន៣៦នាក់ កម្លាំងអាវុធហត្ថ១០នាក់ និងកម្លាំងសាលា ខណ្ឌចំនួន១២នាក់។ លោកថា ក្រោមការបញ្ជារបស់លោកអភិបាល រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងការ អនុញ្ញាតពីគណៈបញ្ជាការឯកភាពខណ្ឌ លោកបានដឹកនាំកម្លាំង សមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថ និងមន្រ្ តីអាជ្ញាធរ មូលដ្ឋាន ប្រជាការពារ ចុះត្រួតពិនិត្យ តាមដងផ្លូវ នាយប់នេះដើម្បីឆែកអាវុធជាតិផ្ទុះ ក្នុងគោល បំណងរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកដំណើរតាមដងផ្លូវ។

លោក ឈឹម ឌីណា ក៏បានបញ្ជាក់ទៀតថា ប្រតិបត្តិការនេះ ធ្វើឡើងដើម្បីចូលរួម ទប់ស្កាត់បទល្មើស ខណៈសកម្មភាពឆក់ ប្លន់ បានកើតឡើង ក្នុងរយ:ពេល កន្លងទៅនេះ ហើយពេលនេះ ទំាងនគរបាល និងកម្លំាងអាវុធហត្ថ តាមបណ្តាខណ្ឌ តែងតែចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅតាមដងផ្លូវ ក្នុងគោលបំណង ជួយទប់ស្កាត់ ការធ្វើសកម្មភាព ផ្សេងៗ របស់ក្រុមជនល្មើស នៅក្នុង រាជធានីភ្នំពេញ ក៏ដូចជាការពង្រឹង ច្បាប់ចរាចរណ៍ ផ្លូវគោក និងដើម្បី កាត់បន្ថយ អាត្រាគ្រោះថ្នាក់ ចរាចរណ៍ តាមដងផ្លូវផងដែរ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ជាលទ្ធផលរកឃើញមាន អ្នកប្រើប្រាស់អាវុធឆ្លងកាត់ ១ដើម មានច្បាប់ ម៉ូតូឆ្លងកាត់ចំនួន១១២គ្រឿង រថយន្តចំនួន៩១គ្រឿង ក្នុងបានបកកញ្ចក់ខ្មៅពីរថយន្តចំនួន៥គ្រឿង ហើយបានធ្វើការអប់រំអ្នកដែលបើកបរម៉ូតូបញ្ចាស់ទឹស អត់ពាក់មួកសុវត្ថិភាព ចំនួន ៣១គ្រឿង៕

សាលារាជធានីភ្នំពេញ ប្រកាសស្វែងរក អ្នកគូរូបលើកជញ្ជំាង អគារប៊ូឌីង ដោយគ្មានការ អនុញ្ញាត ឲ្យចូលខ្លួន មកដោះស្រាយ

0
0

ភ្នំពេញ៖ អ្នកនាំពាក្យសាលា រាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នេះ បានបញ្ជាក់ឲ្យដឹងថា អភិបាលរាជធានីភ្នំពេញ កំពុងតែបញ្ជាឲ្យអាជ្ញាធរ ពាក់ព័ន្ធធ្វើការស្រាវជ្រាវ និងស្វែងរក ក្រុមជនដែលគូររូប នៅលើជញ្ជំាងអគារប៊ូឌីង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឲ្យចូលខ្លួន មកដោះស្រាយ ចំពោះទ្វើរខ្លួន និងក្រុមរបស់ខ្លួន ដែលរូបគំនូរនេះ បានបង្កឲ្យមានភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ។

លោក ឡូង ឌីម៉ង់ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅយប់ថ្ងៃទី១៦ ខែធ្នូ នេះថា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស កំពុងតែឲ្យអាជ្ញាធរធ្វើការស្រាវជ្រាវ និងស្វែងអ្នកប្រព្រឹត្តិ ឲ្យមកទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួន និងធ្វើការលប់ចោលឲ្យមានលក្ខណៈដូចដើមវិញ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ដែរ ថាមុនធ្វើការគូររូបនេះ មានអ្នកយកលិខិតមកសុំការអនុញ្ញាតពី ខាងសាលា រាជធានីភ្នំពេញ ប៉ុន្តែលោក អភិបាលរាជធានីភ្នំពេញ បានបដិសេធ មិនដឹងយ៉ាងមិចស្រាប់តែជននេះ ទៅប្រាប់ខាងសាលាសង្កាត់ថា បានទទួលការអនុញ្ញាតពីការសាលារាជធានីភ្នំពេញ រួចនាំគ្នាគូរនេះឡើង។

បើតាមមន្រ្តីនៃសាលាខណ្ឌចំការមន បានឲ្យដឹងថា ផ្ទំាងគំនូនេះ ត្រូវបានគូតំាងពី១សប្តាហ៍មុន ដោយអ្នកគូនេះ បានប្រាប់ថា គេបានសុំការអនុញ្ញាតពីខាងសាលារាជធានីភ្នំពេញ ហើយខាងសាលារាជធានីភ្នំពេញ ក៏បានអនុញ្ញាតដែរ ដោយឲ្យធ្វើការគូមុនសិនចុះ ចាំចេញលិខិតអនុញ្ញាតតាមក្រោយ។

យ៉ាងណាក៏គេមិនដឹងរូបគំនូរនេះ គូឡើងក្នុងគោលបំណងអ្វី ឬមានអត្ថន័យយ៉ាងណានោះទេ ប៉ុន្តែ បើយោងតាមការស្នើសុំរបស់ជនដែលលួចគូនេះ គេបានបញ្ជាក់ថា គ្រាន់តែគូជាសិល្បៈប៉ុណ្ណោះ៕

ចាប់បាន ជនជាតិបារាំង ពីរនាក់នៅអូស្ត្រាលី សង្ស័យជាប់ ពាក់ព័ន្ធការវាយ ប្រហារនៅប៉ារីស

0
0

ប៉ូលីសអូស្ត្រាលី បានចាប់ខ្លួនមនុស្សពីរនាក់ សង្ស័យមានជាប់ពាក់ព័ន្ធ នឹងការវាយប្រហារនៅទីក្រុង ប៉ារីស កាលពីខែវិច្ឆិកា កន្លងទៅនេះ ដោយសារព័ត៌មានអូស្ត្រាលី បានរាយការណ៍ថា ជនសង្ស័យទាំងពីរ ជាជនភៀសខ្លួនជនជាតិបារាំង នេះបើយោងតាមការលើកឡើង របស់ព្រះរាជអាជ្ញាដកស្រង់ដោយសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក Rober Holzleitner អ្នកនាំពាក្យរបស់ព្រះរាជអាជ្ញាបានឲ្យដឹងថា ជនសង្ស័យទាំងពីរមានប្រភពមក ពីតំបន់មជ្ឈឹមបូព៌ា ត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលអាចពាក់ព័ន្ធនឹងការ វាយប្រហារនៅ ទីក្រុងប៉ារីស បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា អ្នកទាំងពីរត្រូវបានចាប់ខ្លួននៅជំរុំជនភៀសខ្លួនក្នុងទីក្រុងភាគខាងលិចប្រទេស អូស្រ្តាលី ជាប់សង្ស័យថាជាសមាជិកក្រុមភេរវករ។ គួរបញ្ជាក់ថា ជនជាតិបារាំងទាំងពីរ បានធ្វើដំណើរមក កាន់ទឹកដីអូស្ត្រាលីកាលពីខែតុលាកន្លងទៅនេះ រួមគ្នាជាមួយនឹងសមាជិកក្រុមភេវរករ ដែលជាអ្នកវាយ ប្រហារនៅប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ បណ្តាលឲ្យមនុស្សប្រមាណ១៣០នាក់ស្លាប់៕

Viewing all 8042 articles
Browse latest View live




Latest Images