Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

Van Gaal៖ ខ្ញុំគួរតែ​ចាកចេញ​ពីក្លិប​ Manchester United ដោយ​ខ្លួនឯង​ មិនមែន​ថ្នាក់ដឹកនាំ​បណ្តេញ​​នោះទេ​

$
0
0

ក្រុងឡុងដ៏៖ គ្រូបង្វឹក្លិបបិសាចក្រហមលោក Van Gaal បាននិយយាថា «គាត់គួរតែចាកចេញ ដោយខ្លួនឯង » បន្ទាប់ពីក្លិបបិសាចក្រហម Man Utd ចាញ់ក្លិប Stoke City ដោយលទ្ធផល ២-០ កាលពីរាត្រីយប់មិញ ហើយក្លិបបានថ្នោលទោល ចំពោះគាត់ ដែលចាញ់ជាប់គ្នារហូត ដល់ទៅ ៤ដងនោះ ។ នេះបើតាមការចុះផ្សាយរបស់ BBC ។

គ្រូបង្វឹកសញ្ជាតិហុល្លង់រូបនេះ កំពុងរងសម្ពោធយ៉ាងខ្លាំង ដោយរដូវកាលនេះ ធ្វើឲ្យក្លិបបិសាចក្រហម Man Utd បរាជ័យ ៧ដង បង្កើតឲ្យមានសំណួរថា តើលោកនឹងត្រូវគេបណ្តេញចេញពីក្លិបដែរទេ ?
នៅមុខអ្នកសារព័ត៌មាន បន្ទាប់ពីចាញ់ ក្លិប Stoke City នៅរាត្រីយប់មិញនេះ អតីតគ្រូបង្វឹកជម្រើសជាតិហុល្លង់ បាននិយាយថា «អ្វីគ្រប់យ៉ាងខ្ញុំត្រូវការពិភាក្សាជាមួយនឹង ប្រធានប្រតិបត្តិរបស់ក្លិប មិនមែនជាអ្នកនោះទេ» ។ លោកបានបន្ថែមទៀតថា «ក្លិបមិនដែលនិយាយ បណ្តេញខ្ញុំឡើយ ហើយអ្វីដែលខ្ញុំធ្វើគ្រប់យ៉ាង គឺដោយខ្លួនឯង ប៉ុន្តែខ្ញុំក៏ជាមនុស្សម្នាក់គត ដែលចង់និយាយទៅកាន់ ក្រុមប្រឹក្សាភិបាលក្រុម Manchester United រួមទាំងសមាជិក និងអ្នកលេងរបស់ខ្ញុំ ហើយក៏នៅតែមិនមែនជាអ្នក» ។

ក្លិបបិសាចក្រហមបច្ចុប្បន្នបានធ្លាក់មកកាន់លេខរៀងទី ០៦ នៃតារាង ដោយ១៨ ប្រកួតមានពិន្ទុក្នុងដៃ ២៩ ពិន្ទុ តែប៉ុណ្ណោះ ដែលពិន្ទុនេះ វាកំពុងប្រហាក់ប្រហែល ទៅនឹង David Moyes គ្រងតំណែងកន្លងទៅ ។

Van Gaal បានបន្តថា ប្រធានក្លិបមិនដែល និយាយជាសាធារណៈថា បណ្តេញនោះទេ តែអ្វីទាំងអស់នេះ វាបែរជាឭពីក្រៅមកវិញ ប៉ុន្តែបើចេញពីក្លិបមែន គួរតែលោក ដើរចេញដោយខ្លួនឯង ។

ក្នុងនោះដែរលោកបានបន្ថែមទៀតថា កីឡាកររបស់ខ្លួនលេងបានយ៉ាល្អណាស់ ក្នុងការប្រកួតនៅរាត្រីយប់មិញ ដោយពួកគេបានសហការណ៍គ្នា ដើម្បីទំលាយសំណាញ់ គូប្រកួតឱកាសហុចឲ្យដែរ តែធ្វើមិនបានសម្រេច តែសម្រាប់ថ្ងៃច័ន្ទ ដែលត្រូវទទួលក្លិប តោខៀវក្នុងទឹកដី យើងនឹងឈ្នះ ជាមិនខានឡើយ។

ក្នុងរាត្រីយប់មិញនេះដែរ ក្លិបដែលរងការលត់យ៉ាងខ្លាំងជាងបិសាចក្រហមទៅទៀតនោះគឺ ក្លិបកាំភ្លើងធំ Arsenal ដោយចាញ់ Southampton នៅក្រៅទឹកដី ក្នុងលទ្ធផល ៤-០ ឯណោះ ដែលគ្មានឱកាសឈរក្នុងកំពូលតារាងបានឡើយ ។ បច្ចុប្បន្ន កាំភ្លើងធំ ឈរនៅលេខរៀងទី០២ នៃតារាង ៣៦ ពិន្ទុ ហើយក្លិប Leicester City នៅតែបន្ត ឈរនៅលេខរៀងទី០១ ដោយមាន ៣៨ ពិន្ទុ បើទោះបីជាយប់មិញ ចាញ់ហង្សក្រហម Liverpool ដោយលទ្ធផល ១-០ ក្តី ៕


បរិភោគ​ពងទា ៣ថ្ងៃ អាច​សម្រក់​ទម្ងន់​បាន​ ៣​គីឡូក្រាម ​

$
0
0

សុខភាព៖ គេហទំព័រសុខភាព justnaturallife បានចុះផ្សាយឲ្យដឹងថា បរិភោគពងទា ៣ថ្ងៃ អាចសម្រក់ទម្ងន់បាន ៣គីឡូក្រាម ដែលជាដំណឹងល្អមួយ សម្រាប់អ្នកចង់ស្គម ។ ក្នុងអត្ថបទ នេះដែរ អ្នកសិក្សាស្រាវជ្រាវ ក៏បានហាមឃាត់ផងដែរថា «ក្នុងអំឡុងពេលបរិភោគអាហារសម្រកគីឡូនេះ ហាមមិនឲ្យ បរិភោគ ប៉ាស្តា អាហារប្រៃពេក អាហារផ្ទុកជាតិស្កេរច្រើន ដំឡូងចៀន និង ភីហ្សាជាដើម» ។
នៅខាងក្រោមនេះដែរជាវិធីសាស្ត្រ ដែលជួយឲ្យលោក លោកស្រី អាចស្រកគីឡូ ដល់៣គីឡូក្រាម៖

ថ្ងៃទី០១
អាហារពេលព្រឹក ៖ ស៊ុតឆ្អិន ២ គ្រាប់, ប៉េងប៉ោះ ២ ផ្លែ និងទឹកតែបៃតង ១ កែវគ្មានជាតិស្ករ។
អាហារថ្ងៃត្រង់ ៖ ស៊ុតឆ្អិន ២ គ្រាប់ (ទទួលទានផ្នែកពណ៌ស), ត្រីឆ្អិន ១ ក្បាល ១២០ក្រាម និងទឹកតែបៃតង ១ កែវ។
អាហារសម្រន់ ៖ ទទួលទានផ្លែប៉ោម ១ ផ្លែ។
អាហារពេលល្ងាច ៖ ចំហុយការ៉ុត, ផ្កាខាត់ណាខៀវ, ផ្កាស្ពៃស ឬខាត់ណា, សណ្ដែកបារាំង, និងទទួលទានគ្រាប់ធុញ្ញជាតិជាមួយទឹកតែបៃតង ១ កែវ។

ថ្ងៃទី ០២
អាហារពេលព្រឹក ៖ ស៊ុតឆ្អិន ២ គ្រាប់ , ចេកទុំ ១ ផ្លែ និងទឹកតែបៃតង ១ កែវ។
អហារថ្ងៃត្រង់ ៖ ស៊ុតឆ្អិន ២ គ្រាប់ (ទទួលទានតែពណ៌ស), សាច់មាន់ឆ្អិន ១២០ ក្រាម (យកស្បែកចេញ) និងទឹកតែបៃតង ១ កែវ។
អាហារពេលល្ងាច ៖ ទទួលទាន Cheese ១២០ ក្រាម និងទឹកដោះគោមានកម្រិតជាតិខ្លាញ់ទាប ១ កែវ។

ថ្ងៃទី ០៣
អាហារពេលព្រឹក ៖ ស៊ុតឆ្អិន ២ គ្រាប់ និងទឹកប៉េងប៉ោះ ១ កែវ។
អាហារថ្ងៃត្រង់ ៖ ស៊ុតឆ្អិន ២ គ្រាប់ (ទទួលទានតែពណ៌ស), សាច់គោឆ្អិន ១២០ ក្រាម និងទឹកតែបៃតង ១ កែវ។
អាហារពេលល្ងាច ៖ ដំឡូងដុត ២ មើម, បន្លែសាលាដ និងទឹកតែបៃតង ១ កែវ ជាការស្រេច។

ដំណឹងល្អមួយនេះ តើលោក លោស្រី នៅចាំអីទៀត ងាយៗស្រួល មិនបាច់សំណាយថវិការច្រើនទៀត ៕

Update៖ សម្តេចតេជោ ជូនកាដូឆ្នាំ២០១៦ សម្រាប់ពលរដ្ឋប្រើប្រាស់ ផ្លូវវេងស្រេង ដោយគ្មានបង់លុយតទៅទៀត និងស្នើឲ្យថៅកែរោងចក្រ បង្វិលលុយនោះ តម្លើងប្រាក់ខែជូនកម្មករ

$
0
0

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជូនកាដូឆ្នាំថ្មី សម្រាប់ ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ដែលប្រើប្រាស់ផ្លូវវ៉េងស្រេង ដោយគ្មានតម្រូវឲ្យបង់លុយណាមួយទៀតទេ ជាមួយនឹងការស្នើសុំឲ្យថៅកែរោងចក្រ បង្វិលលុយពីការចំណាយ សម្រាប់ការប្រើប្រាស់ផ្លូវនេះ ទៅជាការតម្លើងប្រាក់ឈ្នួល ជូនកម្មករជំនួសវិញ។

ដោយប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នាព្រឹក ថ្ងៃចន្ទ ទី២៨ខែធ្នូ ឆ្នាំ ២០១៥ បានសរសេរថា “បងប្អូនជនរួមជាតិជាទីស្រឡាញ់ ! ក្រោយម៉ោង១២ យប់ កន្លងមកនេះ ខ្ញុំបានសំរេចដក យកផ្លូវវ៉េងស្រេង មកគ្រប់គ្រងវិញ បន្ទាប់ពីបានទទួលយោបល់ដ៏ល្អ ពីសំណាក់ប្រជាជនយើងមកកាន់ Facebook របស់ខ្ញុំ។ ខ្ញុំបង្ហោះការសំរេចចិត្តបែបនេះក្រោយ ម៉ោង១២យប់ ជាពេលវេលាដែលបងប្អូនបានចូល សំរាករួចទៅហើយ”។

សម្តេចបន្តថា "ខ្ញុំសូមបញ្ជាក់សាជាថ្មីថា ពេលនេះការធ្វើដំណើរតាមផ្លូវវ៉េងស្រេង មិនមានបង់ប្រាក់ទៀតទេ។ អ្វីដែលខ្ញុំសុំពីបងប្អូនវិញ គឺត្រូវគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា។ សូមកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវវ៉េងស្រេង”។

ជាមួយគ្នានេះ នៅក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹក ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០១៥ សម្តេចតេជោ បានស្នើឲ្យថៅកែ រោងចក្រ ដែលនៅប្រើប្រាស់តាមផ្លូវនេះ បង្វែថវិកាទាំងនោះ ដើម្បីតម្លើងប្រាក់ខែជុនកម្មករវិញ។

ដោយឡែក នាយប់ថ្ងៃអាទិត្យ ទី ២៧ ខែ ធ្នូ ឆ្នាំ២០១៥ សម្តេចតេជោ បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុក លើកទី២ថា “ខ្ញុំជូនផ្លូវវេងស្រេងជាកាដូសម្រាប់ពលរដ្ឋប្រើប្រាស់ដោយគ្មានបង់លុយតទៅទៀត។

ខ្ញុំបានមើលឃើញកាន់តែច្បាស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងទាំងពលរដ្ឋរស់នៅក្នុងតំបន់វេងស្រេង និងពលរដ្ឋនៅទូទាំងរាជធានី ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវវេងស្រេងនេះ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណ ពលរដ្ឋដែលបានសរសេរផ្តល់ព័ត៌មានពិតមកកាន់ Facebook របស់ខ្ញុំអំពីបញ្ហា និងការព្រួយបារម្ភទាំងឡាយដែល បងប្អូនកំពុងជួបប្រទះនៅលើកំណាត់ផ្លូវនេះ”។

សម្តេច បានបន្ថែមថា “ក្រោយពីបានសិក្សាល្អិតល្អន់ មួយកម្រិតធំថែមទៀត គឺរាជរដ្ឋាភិបាល សម្រេចទិញយក ការវិនិយោគទាំងមូលនៃផ្លូវវេងស្រេងនេះ មកកាន់កាប់ទាំងស្រុងវិញ។ ខ្ញុំបានបញ្ជាទៅសាលារាជធានី និង ក្រុមហ៊ុនឯកជន ត្រូវបញ្ឈប់យកលុយ ទាំងស្រុង ចាប់ពីពេលចេញដំណឹងនេះ ហើយចាប់ពីពេលនេះតទៅ គឺបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទូទៅ គឺឈប់បង់ប្រាក់តទៅទៀតហើយ។ នេះគឺជាកាដូសម្រាប់បងប្អូន ជនរួមជាតិ នៅក្នុងឆ្នាំថ្មី ២០១៦ នេះ! បងប្អូន និងសន្សំបានប្រាក់ ដែលធ្លាប់បង់ថ្លៃផ្លូវមកលើកកំពស់ជីវភាព ក្នុងក្រុមគ្រួសារវិញ។ យប់នេះ ខ្ញុំមិនសំរាកទេ រង់ចាំមើលការយល់ឃើញ និងការផ្តល់មតិរបស់ ជនរួមជាតិតទៅទៀត”។

សម្តេច បានបន្តថា "ខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ ចូលរួមអបអរសាទរ ជាមួយដំណឹងនេះ ហើយសូមធ្វើដំណើរ មានសុវត្ថិភាព គ្រប់ពេលជានិច្ច”៕

សវតារឿង៖

 

នាយករដ្ឋមន្រ្តី ប្រកាសមិនឲ្យ ពលរដ្ឋ រស់នៅតាម ផ្លូវវេងស្រេង បង់លុយទៀតទេ ទោះតម្លៃ ណាក៏ដោយ

Sunday, 27 December 2015 22:08 ដោយៈ សយ សុកេត្យា ID:009

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសមិនឲ្យ ប្រជាពលរដ្ឋរស់តាមផ្លូវវេងស្រង បង់លុយសម្រាប់ការធ្វើដំណើរនោះទៀត ទោះក្នុងតម្លៃណាក៏ដោយ និងបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ ចាតវិធានការជាបន្ទាន់ផងដែរ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃ អាទិត្យ ២៧ ខែធ្នូ ឆ្នាំ២០១៥ សម្តេចតេជោ បានសរសេរថា “បងប្អូនដែលរស់នៅតាមបណ្តោយ ផ្លូវវែងស្រេង ជាទីស្រឡាញ់! ខ្ញុំទើបបានដឹងរឿង ដែលរថយន្តគ្រួសារ រស់នៅតាមបណ្តោយ ផ្លូវវែងស្រេងត្រូវក្រុមហ៊ុនយកប្រាក់ ១១០០ រៀលក្នុងរថយន្ត១គ្រឿង ឬ ត្រូវបិទ sticker ក្នុងតម្លៃ១៣២.០០០ រៀលក្នុងរថយន្ត១គ្រឿង នេះបើតាមការបញ្ជាក់ របស់បងប្អូនដែលបាន ផ្ញើព័ត៌មានពិតមកកាន់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុគ (Facebook) របស់ខ្ញុំ។ ចំណែកអាជា្ញធរបញ្ជាក់ថា ៤០.០០០ រៀល១គ្រឿង”។

សម្តេចតេជោ បានសរសេរបន្តទៀតថា “សំរាប់ខ្ញុំ ទោះតម្លៃមួយណាក៏ដោយ បងប្អូនមិនត្រូវបង់ថ្លៃផ្លូវឬបង់ថ្លៃធ្វើ sticker នោះទេ។ ខ្ញុំបានបញ្ជារឱយអភិបាលក្រុងធ្វើ Sticker ជូនបងប្អូនដោយមិនចាំបាច់បង់ប្រាក់ សំរាប់រថយន្តគ្រួសារដែលរស់នៅតាមបណ្តោយ ផ្លូវនិងស្ថិតក្នុងតំបន់ដែលក្រុមហ៊ុនធ្វើវិនិយោគ។ បងប្អូនត្រូវបំពេញកាត្វកិច្ចបង់ពន្ឋផ្លូវ ជូនរដ្ឋតាមការកំណត់នៃច្បាប់ តែមិនត្រូវបង់ថ្លៃផ្លូវមុខផ្ទះបងប្អូននោះទេ”។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាឲ្យសាលារាជធានីភ្នំពេញ “ត្រូវចាត់កម្លាំងចុះធ្វើ Sticker ជូនបងប្អូនបន្ទាន់”។

សម្តេច តេជោ ក៏បានថ្លែង អរគុណដល់ប្រជាពលរដ្ឋ ដែលបានផ្តល់ព័ត៌មានពិត ជូនសម្តេចផងដែរ ហើយក៏បានអរគុណចំពោះក្រុមហ៊ុនដែលបានឆ្លើយតបភ្លាមៗចំពោះការចាត់ការរបស់សម្តេច។មិនតែប៉ុណ្ណោះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានកោតសសើរលោក ប៉ា សុជាតិវង្ស ដែលបានចាត់ការភ្លាមៗ ដើម្បីដោះស្រាយកង្វល់របស់ប្រជាជន។

សម្តេចតេជោ បានអះអាងជាថ្មីទៀតថា សម្តេចទទួលនឹងជួយ ដោះស្រាយរឿងពិតប្រាកដដែលជាទុក្ខកង្វល់របស់ប្រជាជន។

ឆ្លៀតក្នុងឱកាសនេះ សម្តេចនិងភរិយា ក៏សូមជូនពរ “បងប្អូនជនរួមជាតិក្នុងឱកាសចូលឆ្នាំថ្មី ២០១៦ ដែលនឹងមកដល់នាពេលខាងមុខនេះ សូមជួបប្រទះតែសេចក្តីសុខនិងសំណាងល្អគ្រប់គ្នា” ៕

 

ថៃ សម្រេច បិទស្ថានទូត បីថ្ងៃនៅមីយ៉ាន់ម៉ា ដោយសារការតវ៉ា

$
0
0

រ៉ង់ហ្គូន៖ ស្ថានទូតថៃ ប្រចាំទីក្រុងរ៉ង់ហ្គូន របស់សហភាពមីយ៉ាន់ម៉ា បានសម្រេចបិទសេវាកម្ម របស់ខ្លួនជា បណ្តោះ អាសន្នរយៈពេល បីថ្ងៃ ចាប់ពីថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ ២០១៥ នេះតទៅ ដោយសារតែមើលឃើញ នូវការតវ៉ា នៅពីមុខអគារស្ថានទូត ដែលនាំឲ្យមន្ត្រីទូត និង បុគ្គលិក នានា មិនអាចចូលទៅបំពេញការងារបាន។

ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា បើទោះបីជាស្ថានទូតបិទ ជាបណ្តោះ អាសន្នក៏ដោយ ប៉ុន្តែ ក្នុងករណី ចាំបាច់ណាមួយនោះ ស្ថានទូត នឹងអនុញ្ញាតឲ្យមានការផ្តល់ ទិដ្ឋាការពិសេស នៅតាមបណ្តាស្ថាន កុងស៊ុលនានា ដូចជាការចេញទៅព្យាបាលជំងឺ នៅបរទេស និង ការបំពេញកិច្ចការងារ មនុស្សធម៌ជាដើម។

គួរបញ្ជាក់ថា ជនជាតិមីយ៉ាន់ម៉ា រួមទាំងព្រះសង្ឃ រាប់រយអង្គ/នាក់ បានប្រមូលផ្តុំគ្នា នៅពីមុខ ស្ថានទូតថៃ ប្រចាំ ទីក្រុងរ៉ង់ហ្គូន រយៈពេលជាច្រើនថ្ងៃមកហើយ ដើម្បីប្រឆាំងទៅនឹង សាលក្រមរបស់ តុលាការថ្នាក់ខេត្ត សាមុយ របស់ប្រទេស ដែលកាត់ទោសប្រហារជីវិត កម្មករចំណាក ស្រុករបស់មីយ៉ាន់ម៉ា ពីបទឧក្រិដ្ឋមួយចំនួន។

យ៉ាងណាក៏ដោយ កាលពីចុងសប្តាហ៍មុននេះ មន្ត្រីទូតតំណាងថៃ នៅទីក្រុងរ៉ង់ហ្គូន បាន សន្យាថា នឹងនាំយក ការទាមទារ របស់ប្រជាជនភូមាទាំងនោះ ទៅទូលថ្វាយព្រះមហាក្សត្រ ថៃ ឲ្យបានលឿនបំផុត តាមដែលអាចធ្វើ ទៅរួច។ បន្ថែមពីនេះ ស្ថានទូតថៃ ក៏បានស្នើឲ្យ ជនជាតិថៃ នៅមីយ៉ាន់ម៉ាទាំងអស់ មានការប្រុងប្រយ័ត្ន ពីសុវត្ថិភាព ផ្ទាល់ខ្លួនផងដែរ៕

មជ្ឈដ្ឋានបៃតង កន្លែងកម្សាន្ត ជាចំណុចទាក់ទាញ ដ៏សំខាន់សម្រាប់អតិថិជនជាវខុនដូ ពីគម្រោង អ័រគីដេ ឌឹរ៉ូយ៉ាល់ ខុនដូ

$
0
0

ភ្នំពេញ៖ ទីធ្លាបៃតងស្រស់បំព្រង នៅចំកណ្តាលក្រុង គួបផ្សំនឹងកន្លែងកម្សាន្ត បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ គឺជាចំណុចទាក់ទាញសំខាន់មួយ សម្រាប់ការរស់នៅក្នុងខុនដូ។ នេះបើតាមការលើកឡើងរបស់អតិថិជន នៅក្នុងទីក្រុងភ្នំពេញ។ ចំណុចទាក់ទាញទាំងពីរនេះស្ថិតនៅក្នុងចំណោមចំណុចទាក់ទាញផ្សេងទៀត ដែលផ្តល់ដោយគម្រោង អ័រគីដេ            ឌឹរ៉ូយ៉ាល់ ខុនដូ (Orkidé the Royal Condominium)  ដែលជាគម្រោងអភិវឌ្ឍន៍ថ្មីរបស់          ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា គឺក្រុមហ៊ុន អ័រគីដេ វីឡា ។

សេចក្តីរាយការណ៍ព័ត៌មាន ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន អ័រគីដេ វីឡា កំពុងអភិវឌ្ឍគម្រោងធំៗចំនួនពីរ នៅតាមបណ្តោយផ្លូវម៉ៃដា ឬផ្លូវ ២០០៤ ក្នុងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងនោះក្រុមហ៊ុនទើបតែបានបញ្ចប់គម្រោងទីមួយរបស់ខ្លួន កាលពីពេលថ្មីៗនេះ គឺគម្រោងអ័រគីដេ វីឡា ឌឹហ្រ្គែន (Orkidé Villa The Grand) ដោយអ្នកដែលជាម្ចាស់លំនៅដ្ឋាន ក៏បានចាប់ផ្តើមចូលមករស់នៅក្នុងផ្ទះវីឡាទំនើបស្រស់ស្អាតរបស់ខ្លួនហើយដែរ

ការអភិវឌ្ឍបៃតង គឺជាចំណុចស្នូលមួយនៃគម្រោងអ័រគីដេ វីឡា ឌឹរ៉ូយ៉ាល់ (Orkidé Villa The Royal)  ដែលជាគម្រោងអស្ចារ្យទីពីរស្ថិតនៅក្នុងផែនការមេរបស់ក្រុមហ៊ុន ។ នៅក្នុងគម្រោងនេះ មានប្រភេទផ្ទះល្វែងអាជីវកម្ម និងផ្ទះវីឡាមានការច្នៃប្រឌិតបែបទំនើបចំនួន ៤ ប្រភេទ និងនៅចំណុចកណ្តាល គឺ អ័រគីដេ ឌឹរ៉ូយ៉ាល់ ខុនដូ (Orkidé Royal Condominium) ។

កញ្ញា ទី ចន្ទយ៉ាណាដែលទើបតែបានជាវខុនដូ ពីគម្រោងអ័រគីដេ ឌឹរ៉ូយ៉ាល់ ថ្លែងថា៖ “បើសិនជាយើងគិតទៅនៅក្នុងទីក្រុងរបស់យើង បើសិនជារកកន្លែងអង្គុយលេងលំហែកាយស្រូបយកខ្យល់អាកាស យើងអត់សូវមានច្រើនទេ។ អ៊ីចឹងនៅក្នុងខុនដូនេះ គឺមានគ្រប់ទាំងអស់ឲ្យយើង....។ ចំពោះទីធ្លាពណ៌បៃតងវិញ ខ្ញុំគិតថាល្អ ដោយសារវាធ្វើឲ្យមានខ្យល់អាកាសល្អ ហើយមើលទៅក៏ឃើញបរិស្ថានល្អដែរ ហើយសម្រាប់អ្នកដែលទៅធ្វើការឬក៏រកស៊ី ត្រឡប់មកផ្ទះវិញហត់នឿយ គាត់អាចមានកន្លែងលំហែកាយ ដែលធ្វើឲ្យគាត់មានអារម្មណ៍ថាស្រស់ស្រាយជាងមុន” ។

យោងតាម លោកស្រី អាន សុធីតា នាយិការងជាន់ខ្ពស់ក្រុមហ៊ុន CBRE តំបន់ដែលស្ថាបនាមានលក្ខណៈបៃតង និងហេដ្ឋារចនាសម្ព័ន្ធសព្វបែបយ៉ាងកំពុងជំរុញឲ្យមានការគាំទ្រយ៉ាងពិតប្រាកដពីអតិថិជន។

លោកស្រី សុធីតា ថ្លែងថា “ចំពោះអត្ថប្រយោជន៍ [តំបន់បៃតង] គឺមានចំពោះមនុស្សគ្រប់វ័យទាំងអស់។ ពេលដែលយើងឃើញតំបន់បៃតងនៅកន្លែងដែលយើងរស់នៅ គឺយើងមានអារម្មណ៍ថាមានផាសុខភាព ត្រជាក់ ហើយមិនថាចាស់ថាក្មេងទេគឺគាត់ចង់រស់នៅកន្លែងហ្នឹង ។ ចំពោះក្មេងវិញ គឺគាត់ទទួលបានផាសុខភាពទាំងរូបរាងកាយ ហើយនិងបញ្ញាស្មារតីរបស់គាត់ ។ ចំពោះមនុស្សចាស់គឺគាត់អាច relax ឬក៏ដើរកម្សាន្តតាមសួន ជួយឲ្យគាត់ទទួលបាននូវខ្យល់អាកាសល្អ “។

ក្រៅពីការពេញចិត្តចំពោះទីតាំងដែលមានភាពស្ងប់ស្ងាត់ និងការរចនារៀបចំទីធ្លាខាងក្រៅគេហដ្ឋានប្រកបដោយភាពស្រស់ស្អាតហើយនោះ កត្តាទាក់ទាញផ្សេងទៀតសម្រាប់អតិថិជនសក្តានុពលរបស់គម្រោង អ័រគីដេ ឌឹរ៉ូយ៉ាល់ ខុនដូ គឺគុណប្រយោជន៍នៃ      ទីតាំងជុំវិញដែលមានដូចជាផ្សារទំនើប អាងហែលទឹកដ៏ធំ មានឆ្នេរខ្សាច់ ព្រមជាមួយនឹងកន្លែងសមាធិ កន្លែងក្មេងលេង ក្លឹបហាត់ប្រាណ ស្កាយក្លឹប និងកន្លែងកម្សាន្តជាង១០០កន្លែងផ្សេងទៀត ។

កញ្ញា ចន្ទយ៉ាណា ថ្លែងបន្តថា “ខ្ញុំគិតថាការដែលរស់នៅក្នុងខុនដូ គឺទីមួយយើងមានសុវត្ថិភាព ទីពីរងាយស្រួលរស់នៅដោយសារយើងមានផ្សារទំនើបនៅខាងក្រោម និងមានកន្លែងលំហែកាយផ្សេងទៀត។ ម្យ៉ាងទៀតការរស់នៅរបស់យើងមានលក្ខណៈឯកជន និងមានភាពទំនើប។”

ការសាងសង់ខុនដូ ចំនួន ៦ អគារ ដែលមានចំនួនជាង ១៤១៨ យូនីត នឹងត្រូវធ្វើឡើងតាមដំណាក់កាល ។ រីឯតម្លៃបន្ទប់ខុនដូទាំងនេះ គឺមានភាពទាក់ទាញជាខ្លាំង ដោយតម្លៃចាប់ផ្ដើមពី ៨០.០០០ ដុល្លារ ឡើងទៅ៕

ពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូទៅបុក គោយន្តពីក្រោយ ស្លាប់ទាំងពីរនាក់

$
0
0

កំពង់ស្ពឺ ៖ ពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូមួយគ្រឿង បានទៅបុកគោយន្តពីក្រោយ បណ្តាលឲ្យដួលបោកក្បាល ស្លាប់ភ្លាមៗ កន្លែងកើតហេតុ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DG-7768 បើកបរដោយឈ្មោះតាក់ វ៉ាន់ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិសំបួរ ស្រុកបរសេដ្ខ ខេត្តកំពង់ស្ពឺត្រូវជាប្តី ចំណែកប្រពន្ធមានឈ្មោះណែម ចិន្តា អាយុ៣២ឆ្នាំ ។

នគរបាលមូលដ្ឋានបានឲ្យដឹងបន្តថាមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបប្រពន្ធពីត្បូងទៅ ជើងតាមបណ្តោយ ផ្លូវលេខ៤១ លុះមកដល់ចំណុចខាងលើ ក៏បានបុកគោយន្តពីក្រោយបណ្តាលឲ្យ ស្លាប់ទាំងពីរនាក់តែម្តង ។

ក្រោយកើតហេតុ អ្នកបើកបរគោយន្តបានគេចខ្លួនបាត់ ចំណែកសពទាំងពីរនាក់ប្តីប្រពន្ធ ត្រួវបានសមត្ថកិច្ចទៅ សាច់ញាតិយកទៅធ្ចើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះរួមជាមួយគោយន្ត ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកគងពិសី ដើម្បីរងចាំធ្វើការដោះស្រាយតាមផ្លូវ ច្បាប់៕

HRC- វគ្គជំនាញ គ្រប់គ្រង ផ្នែកលក់ និងទីផ្សារ

បើកវគ្គ បណ្តុះបណ្តាល ជំនាញបើកបរម៉ូតូ ដល់ពលរដ្ឋ និងសិស្ស ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍

$
0
0

បន្ទាយមានជ័យ៖ មន្ទីសាធារណការ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានបើកវគ្ គបណ្តុះបណ្តាល មួយស្តីពីជំនាញ បើកបរម៉ូតូ ដល់ពលរដ្ឋ សិស្ស និស្សិតចំនួន៥០នាក់ ដើម្បីបញ្ច្រៀបចំណេះដឹង ផ្នែកច្បាប់ចរាចរណ៍ ឲ្យមានភាពទូលំទូលាយ ក្នុងន័យរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យកាន់តែមាន កម្រិតទាប ខណៈច្បាប់ចរាចរណ៍ គ្រោងអនុវត្តន៍នៅដើម ឆ្នាំ២០១៦ខាងមុខ។

លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាបើកវគ្គបណ្តុះបណ្តាល ថ្ងៃនេះ គឺយើងធ្វើឡើងដើម្បីក្នុង បំណងបណ្តុះបណ្តាល ច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងបច្ចេកទេស បើកបរម៉ូតូ ដល់ពលរដ្ឋ ដើម្បីឲ្យពួកគាត់មាន ចំណេះពិតប្រាកដ ទទួលបានបណ្ណ័បើកបរ ស្របច្បាប់។

លោករំពឹងថា ក្រោយពលរដ្ឋបានរៀនសូត្រ វគ្គនេះហើយ អត្រាគ្រោះថ្នាក់ចរាចរណ៍ នឹងថយចុះជាលំដាប់។

វគ្គបណ្តុះបណ្តាលនេះគឺជាវគ្គទី៧ មានសិក្ខាកាមជាពលរដ្ឋ សិស្ស និស្សិត អាជីវករ មន្ត្រីរាជការ ចំនួន៥០នាក់ ចូលរួមរៀនរយៈពេលចំនួន២ថ្ងៃ ទទួលបានវិញាបនប័ត្រ ពីមន្ទីរសាធារណការ ដើម្បីទៅប្រឡងយក ប័ណ្ណបើកបរ៕


ទឹកជំនន់នៅ អាមេរិកខាងត្បូង កាន់តែធ្ងន់ធ្ងរ និង ឆក់យកជីវិត មនុស្ស ១០នាក់

$
0
0

អាស៊ុនស៊ីន៖ ល្បាប់ភក់បានហូរ ទៅកាន់តំបន់ ដែលមានប្រជាជន រស់នៅច្រើន ស្ថិតនៅ ទ្វីប អាមេរិកខាងត្បូង បណ្តាលឲ្យ មនុស្សស្លាប់ ១០នាក់ ក្នុងនោះមាន ៤នាក់នៅប្រទេស ប្រេស៊ីល និង ៦នាក់ទៀត នៅប្រទេស ប៉ារ៉ាហ្គាយ, អាហ្សង់ទីន, និង អ៊ុយរ៉ាហ្គាយ។ នេះបើតាមការ ផ្សាយ របស់សារព័ត៌មាន សិង្ហបុរី នៅថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ ២០១៥។

ភ្លៀងធ្លាក់បង្កជាទឹកជំនន់ និង លំហូរល្បាប់ភក់ នៅទ្វីបអាមេរិកខាងត្បូងនេះ ក៏បានបង្ខំឲ្យ ប្រជាជន ១៦០.០០០ នាក់ទៀត ភៀសខ្លួនទៅរកទីទួលសុវត្ថិភាពផងដែរ។ សម្រាប់ប្រទេស ប៉ារ៉ាហ្គាយ មន្ត្រីតាមដានអាកាសធាតុលោក ជូលៀន ប៊ែស បានថ្លែងកាលពីថ្ងៃអាទិត្យថា “ភ្លៀងនៅតែបន្តធ្លាក់ ដោយមិនបានបង្ហាញសញ្ញាថាឈប់ នោះឡើយ ដែលជាហេតុ នាំឲ្យទឹកទន្លេកើនកំពស់យ៉ាងខ្លាំង។”

គួរបញ្ជាក់ថា តំបន់អាមេរិកខាងត្បូងនេះ មិនធ្លាប់ទទួលរងគ្រោះទឹកជំនន់អាក្រក់បែបនេះ ឡើយ ចាប់តាំងពីឆ្នាំ ១៩៨៣ មក។ អាជ្ញាធរក្នុងតំបន់ បាននិង កំពុងតាមដាន ចំពោះ អាកាសធាតុ និង ត្រៀមកម្លាំងសង្គ្រោះបន្ទាន់ ក្នុងករណីចំាបាច់។ អាជ្ញាធរក៏បានប្រកាស ឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះបញ្ហាសុវត្ថិភាព៕

Cam-All Star ប៉ះ Jap-All Star ល្ងាចមិញ រកបានប្រាក់ជិត ១ពាន់ដុល្លារ ដើម្បីជួយកុមារក្រក្រី

$
0
0

ភ្នំពេញ៖ ការប្រកួតបាល់ទាត់សប្បុរសធម៌ រវាងក្រុមកីឡាករ តាមបណ្ដាក្លឹបនៃ លីកកំពូលកម្ពុជា (Cambodian All Star) និងក្រុមកីឡាករជប៉ុន ដែលប្រកបអាជីពបាល់ទាត់ នៅកម្ពុជា(Japanese All Star) នៅលើទីលានស្ដាតចាស់ កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូម្សិលមិញនេះ រកបានប្រាក់ចំណូល ប្រមាណ ១ពាន់ដុល្លារ ដើម្បីជួយកុមារក្រីក្រក្នុងប្រទេសកម្ពុជា ។

ជំនួបមិត្តភាព ដើម្បីសប្បុរសធម៌នេះ បានទាក់ទាញអ្នកគាំទ្រ ចូលរួមទស្សនាយ៉ាងច្រើន បន្ទាប់ពីក្រុមទាំងពីរបានបញ្ចេញអស់ពី សមត្ថភាពរៀងៗខ្លួន រហូតទទួលបានលទ្ធផលស្មើគ្នា ១-១ នៅក្នុងការប្រកួត ៩០នាទីពេញ ។ តង់ទី១ ក្រុមទាំងពីរ បានព្យាយាមវាយ សម្រុកគ្នាទៅវិញទៅមក ប៉ុន្ដែមិនអាចទម្លុះសំណាញ់ទីគ្នាបានឡើយ ។

បន្ទាប់មកទើបក្រុម Japanese All Star បានសម្រុកទម្លុះសំណាញ់ទីក្រុម Cambodian All Star ១គ្រាប់ នៅដើមតង់ទី២ ដោយកីឡាករ Ota ។ បន្ដិចក្រោមកកីឡាករ កែវ សុខង៉ន និង សួង វិរៈ មានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ ២លើក ប៉ុន្ដែមិនបានសម្រេចដូចគ្នា ។ រហូតដល់ចុងម៉ោងទើបកីឡាករ កែវ សុខង៉ន ញាក់បាល់ស៊ុតវាយបកជួយក្រុម Cambodian All Star តាមស្មើវិញ ១-១ ។

ក្រោយបញ្ចប់ការ ប្រកួតលោក សៀរ វិសាល អ្នកគ្រប់គ្រងគម្រោង Kid Project ដែលជាអ្នកផ្ដួចផ្ដើម រៀបចំកម្មវិធីប្រកួតបាល់ទាត់ សប្បុរសធម៌នេះ បានថ្លែងថា វាពិតជាអស្ចារ្យ សម្រាប់ការប្រកួតដ៏ទាក់ទាញ ជាមួយនឹងការចូលរួមយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ។ ដំបូងឡើយ លោកមិនរំពឹងថា មានអ្នកគាំទ្រចូលរួមទស្សនាលើសពី ៥០០នាក់នោះទេ ប៉ុន្ដែជាក់ស្ដែង ក្រុមការងារលោក បានលក់សំបុត្រអស់ជិត ៧០០សន្លឹកឯណោះ ។

លោកបន្ដថា គោលដៅសំខាន់ ក្នុងការប្រកួតនេះ គឺដើម្បីរកប្រាក់តាមរយៈ ការលក់សំបុត្រ ទៅជួយដល់កុមារកំព្រា ក្នុងសាលាមួយ នៅខេត្តកំពត ។ សម្រាប់ចំនួនសំបុត្រ ដែលត្រូវបានលក់អស់ប្រមាណ ៦៥០សន្លឹក ទៅ ៧០០សន្លឹក ដូច្នេះបើបុកជាលុយ គឺទទួលបានប្រមាណជិត ១ពាន់ដុល្លារ ។ ដោយឡែកក្នុងនោះ ក៏មានការឧបត្ថម្ភក្រុមហ៊ុនឯកជនមួយដែរ ប៉ុន្ដែគេបានជួយចេញជាសម្ភារៈ និងជួលទីលានប្រកួតជាដើម ។

លោកបញ្ជាក់ថា «ពួកខ្ញុំបានលក់សំបុត្រមាណជិត ៧០០សន្លឹក ប៉ុន្ដែមិនទាន់បុកសរុបទឹកប្រាក់ទទួលបានទេ តែបើតាមស្មានប្រហែលជាជិត ១ពាន់ដុល្លារ ។ ចំពោះប្រាក់ទាំងអស់ ដែលទទួលបានពីការលក់សំបុត្រនេះ ខ្ញុំនឹងកាត់ ៧០% ដើម្បីយកជួយកុមារក្រីក្រ នៅក្នុងសាលាមួយ នាខេត្តកំពត រីឯ ៣០%ទៀត គឺលោកទុកផ្គត់ផ្គងលើការចំណាយផ្សេងៗ ក្នុងការរៀបចំកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌នេះ» ៕

សែន រ៉ាដេ និង Mong chhay den ដណ្តើម ខ្សែក្រវ៉ាត់ NAGAWORDL នៅទីរួមខេត្ត ព្រះសីហនុ នាល្ងាចថ្ងៃសៅរ៍ ៧ មករា

$
0
0

ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា សែន រ៉ាដេ ក្លិបកសិកម្ម ប៉ះអ្នកប្រដាល់មីយ៉ានម៉ា Mong chhay den ក្នុងទម្ងន់៥១ គ.ក្រ ដើម្បីដណ្តើមខ្សែក្រវ៉ាត់ NAGAWORDL រីឯប្រដាល់ ឡុង សុភី ក្លិបសាលវ័ន្តកីឡា ប្រកួតអ្នកប្រដាល់ថៃ Jamlopphuphanmo Urng ក្នុង ទម្ងន់៧០ គ.ក្រ  ខណៈ  អ្នកប្រដាល់សាច់សខ្ចី សែន រ៉ាឌី ក្លិបកសិកម្ម ជួបអ្នកប្រដាល់ចិន Lee ung  ក្នុងទម្ងន់៥៧ គ.ក្រ នាល្ងាចថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០១៦ នៅលើសង្វៀនអប្សរា នៅទីរួមខេត្តព្រះសីហនុ ។

អ្នកប្រដាល់វ័យក្មេង សែន រ៉ាដេត ជាអ្នកប្រដាល់ប្រើគ្រប់ កលល្បិច ហើយសមត្ថភាពកណ្ដាប់ដៃ របស់គេ វាយចេញ រហ័សណាស់ ហើយជង្គង់ កែង និងផ្លែរបស់ សែន រ៉ាដេត ក៏មានផ្លែល្អដែរ ប៉ុន្តែមានសមត្ថភាពខ្ពស់អាចនឹងទាក់ទាញ ជាងទម្ងន់ធ្ងន់ធំៗ ហើយក៏ជាឱកាសផ្តល់ដល់អ្នកប្រដាល់វ័យក្មេងរបស់កម្ពុជាបានស្គាល់ប្រកួតលក្ខណៈមិត្តភាពអន្តរជាតិទៀតផង ។ ចំពោះ Mong chhay den ជាអ្នកប្រដាល់មានកណ្ដាប់ដៃធ្ងន់ រហ័ស ជាពិសេសស្នៀតជើងរបស់ Mong chhay den អាច បញ្ចេញបានភ្លាមៗ ស្របជាមួយដៃ តែបើគូប្រកួតខ្លាំងដែរ នោះចិត្ត Mong chhay den ស្រុតចុះតែម្ដង។

តាមសម្តីលោកសុខ សំណាង អ្នកផ្គូផ្គងប្រចាំអប្សរាថា អ្នកប្រដាល់ថៃ Jamlopphuphanmo Urng ជាលេងកែងពិឃាត ក៏ជា អ្នកប្រដាល់មានកម្រិតសមត្ថភាព និងបច្ចេកទេសខ្ពស់ ហើយក៏ជាជើងខ្លាំងមួយរូបប្រចាំនៅស្រុកថៃផងដែរ។  សម្រាប់ការប្រកួតលើកនេះ ឡុង សុភី មានទំនុកចិត្តអាចផ្ដួលអ្នកប្រដាល់ថៃ Jamlopphuphanmo Urng បានម្នាក់ទៀតមិនខាន ព្រោះថា សុភី ឥឡូវនេះ ខ្លាំងជាងមុនទៅទៀត ដោយមានកម្លាំងសមុ្រករឹងមាំ ដែលនេះជាកត្តាកំណត់ជ័យជម្នះរបស់ ឡុង សុភី ជាង១០០ដងឯណោះ។

ចំណែក សែន រ៉ាឌី ជាមួយជើងខ្លាំងរបស់ចិន Lee ung  ហើយសមត្ថភាពប្រកួតរបស់ចិនម្នាក់នេះត្រូវបានលោកសុខ សំណាង អ្នកផ្គូផ្គងប្រចាំអប្សរាបានឲ្យដឹងថា  Lee ung  ដែលមកជួប សែន រ៉ាឌី ជាអ្នកខ្លាំងនៅស្រុកថៃ។  សែន រ៉ាឌី  មិនធ្លាប់ចាញ់សោះនៅលើទឹកដីខ្មែរ ក៏ជាបានការពារខ្សែក្រវាត់ CBF ចំពោះការបង្ហាញខ្លួននៅអប្សរាលើកនេះ អ្នកទស្សនាភាគច្រើនបានវាយតម្លៃទុកមុនថា សែន រ៉ាឌី មិនអាចចាញ់បានទេ។

សម្រាប់គូអន្តរជាតិ៥គូទៀតរួមមាន៖អ្នកប្រដាល់ រក្ស ជ័យ ក្លិបកសិកម្ម ប៉ះអ្នកប្រដាល់Sak Kat ក្នុងទម្ងន់៣៩ គ.ក្រ, អ្នកប្រដាល់ កំពែង ខ្មៅ ក្លិបកសិកម្ម ប៉ះអ្នកប្រដាល់ថៃ Phut Noy  ក្នុងទម្ងន់៥៣ គ.ក្រ, អ្នកប្រដាល់ សារឿន ច័ន្ទ ក្លិបសម្រែករាជសីបង្រ្កាបគ្រឿងញៀន ប៉ះអ្នកប្រដាល់អ៊ីតាលី Mayken ក្នុងទម្ងន់ ៦០ គ.ក្រ, អ្នកប្រដាល់ យ៉េន ឌីណា ក្លិបកសិកម្ម ប៉ះអ្នកប្រដាល់ជប៉ុន Hiroya ក្នុងទម្ងន់៦១ គ.ក្រ, អ្នក ប្រដាល់ ឡៅ ចន្រ្ទី ក្លិបកងពលតូច៩១១ ប៉ះអ្នកប្រដាល់ថៃ Bacjo ក្នុងទម្ងន់៦0 គ.ក្រ ៕

នាយករដ្ឋមន្រ្តី កម្ពុជា៖ ប្រធានគណបក្ស នយោបាយនិង ប្រធានស្ថាប័នរដ្ឋ ផ្សេងៗទៀតត្រូវតែ មានសញ្ជាតិខ្មែរ តែមួយ

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានថ្លែងនៅព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ថា ប្រធានគណបក្ស នយោបាយនៅស្រុកខ្មែរ និងប្រធានស្ថាប័នរដ្ឋ ផ្សេងៗទៀត ត្រូវតែមានសញ្ជាតិមួយ យ៉ាងពិត ប្រាកដ គឺសញ្ជាតិខ្មែរតែម្តង។

សម្តេចតេជោ បានថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ច នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ព្រឹកថ្ងៃទី២៨ ធ្នូ ថា “ច្បាប់បក្សនយោបាយ នាពេល ខាងមុខ អាចនឹងត្រូវកំណត់ និងជូនជាព័ត៌មានខាងគណបក្សប្រជាជនកម្ពុជា ជូនជាព័ត៌មានកំពុងគិតគូរ ដោយ សារយើងមានច្បាប់មួយ រួចទៅហើយ ប្រធាន និងសមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត  ត្រូវតែ សញ្ជាតិខ្មែរ  ក្នុងនោះ គណបក្សនយោបាយ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធានតុលា អគ្គមេបញ្ជា តុលាការកំពូល រួមទាំងអគ្គសវនាការ ប្រធានបក្រុមប្រឹក្សាប្រឆាំង អំពើពុករលួយប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ”។

មហាសន្និបាត មន្ត្រីសង្ឃ ទូទាំងប្រទេស ដើម្បីដោះស្រាយ បញ្ហាព្រះសង្ឃ មួយចំនួន

$
0
0

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាព្រះរាជតំណាង ព្រះមហាក្សត្រ បានអញ្ជើចូលរួម ជាអធិបតី ក្នុងពិធីបើមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី២៤ និងបានមានប្រសាសន៍ថា មហាសន្និបាតមន្ត្រី សង្ឃទូទាំងប្រទេស ដើម្បីដោះស្រាយបញ្ហាព្រះសង្ឃមួយចំនួនដែលបានជួបប្រទះនាពេលបច្ចុប្បន្ន។

សម្តេច ហេង សំរិន មានប្រសាសន៍ក្នុងមហាសន្និបាតនោះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ថា ទោះបីជាមានការ រីកចម្រើន យ៉ាងណាក្តី ក៏នៅមានបញ្ហជាច្រើនទៀតដែរត្រូវដោះស្រាយ ដោយឈរលើទស្សនៈថា ព្រះពុទ្ធសាសនា ជាកម្លាំងដឹកនំា ចរិយាធម៌សង្គម។

សម្តេចបញ្ជាក់ថា«ការពិគ្រោះលើបញ្ហាបច្ចុប្បន្នភាពដែលមហាសន្និបាតនឹងលើកឡើងគឺជាប្រការសមស្រប  និងចាំបាច់ត្រូវដោះស្រាយចំពោះមុខ ។ ក្នុងឱកាសនេះទូលព្រះបង្គំ ខ្ញុំព្រះករុណា  សូមគោរពកោតសសើរអង្គ មហាសន្និបាត  ដែលបាប់អារម្មណ៍លើការ ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងអភិបាលកិច្ច ការគោរពប្រណិបត្តិធម៌ វិន័យចូលរួមការងារសង្គម ជាមួយរាជរដ្ឋាភិបាល ពិសេសនោះការអប់រំសីលធម៌សង្គមឲ្យបានផូរផង់»។

ចំណែក លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ពិធីអនុសំវច្ចរៈមហាសន្និបាត មន្ត្រីសង្ឃទូទំាងប្រទេសលើកទី២៤នេះ ក្នុងគោលបំណងដើម្បីបូកសរុប និងពិនិត្យ មើលលទ្ធផលនៃការអនុវត្ត សង្ឃ ប្រកាសរបស់អនុវច្ចរៈមហាសន្និបាតឆ្នាំកន្លងទៅ ដោយមានកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់លើការងារ ព្រះពុទ្ធសាសនាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តបន្ត សំដៅពង្រឹងការអនុវត្តរចនាសម្ព័ន្ធ ដឹកនំា គ្រប់គ្រង  និងរាល់ទិសដៅបទដ្ឋានគតិយុទ្ធដែលមានស្រាប់ធ្វើឲ្យវិស័យព្រះពុទ្ធសាសនា មានភាពរីកចម្រើន សក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ្ធ និងពង្រឹង គុណភាព ពុទ្ធិកសិក្សា ដើម្បីអភិវឌ្ឍធនធានបុព្វជិត  ឲ្យកាន់ តែមានសុក្រឹត្យភាពនិង គុណភាពខ្ពស់ ។

លោករដ្ឋមន្ត្រីឲ្យដឹងទៀតថា បច្ចុប្បន្ន នៅទូទំាងប្រទេសមានវត្តចំនួន៤៧៥៥ វត្តនិងមានព្រះសង្ឃចំនួន៥៩៥១៦ អង្គ ក្នុងនោះមានគណៈមហានិកាយមាន៤៥៥១វត្ត  ព្រះសង្ឃមានចំនួន៥៤៧៦២អង្គ  និងគណៈធម្មយុត្តិនិកាយ មាន២០៤វត្ត និងព្រះសង្ឃមានចំនួន៤៧៥៤អង្គ៕

ស្ត្រីវ័យចំណាស់ ដេកស្លាប់លើត្រកួន នៅព្រែកតាឡុង

$
0
0

ភ្នំពេញ ៖ ស្ត្រីវ័យ ប្រមាន៦០ឆ្នាំប្លាយម្នាក់ ត្រូវបានអ្នកភូមិ និងក្រុមគ្រួសារ ប្រទះឃើញដេកស្លាប់ នៅលើត្រកួន ក្នុងបឹងត្រកួន ភូមព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅម៉ោងប្រមាណ០៤៖៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ។

អ្នកភូមិព្រែកតាពៅ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ងៀម ភេទស្រី អាយ៦៦ឆ្នាំ មានទីលំនៅភូមិ ព្រែកតាពៅ សង្កាត់ ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

អ្នកភូមិព្រែកតាពៅ បានបន្តទៀតថា នៅព្រលឹមថ្ងៃទី២៩ ធ្នូនេះ ប៊ុន សុផាត ដែលជាកូនរបស់ស្ត្រីរងគ្រោះ និងប្អូនៗ បានទទួលដំណឹងពី អ្នករត់ម៉ូតូឌុប មកប្រាប់ថា នៅបឹងត្រកួនដែលស្ត្រីរង គ្រោះឧស្សាហ៍ទៅបេះ ត្រកួននោះ មិនបានឃើញគាត់នោះទេ តែគេឃើញតែភ្លើងពិលនៅក្នុងទឹក។

អ្នកភូមិបានបន្តទៀតថា ភ្លាមៗនោះកូនៗស្ត្រីរងគ្រោះក៏នាំគ្នាទៅកន្លែងបឹងត្រគួន រួចក៏ឃើញម្តាយ ដេកស្លាប់ នៅលើត្រគួនក្នុងបឹង ហើយកូនៗស្ត្រីរងគ្រោះ ក៏បាននាំគ្នាលើកម្តាយយកមកដាក់ក្នុងវត្ត បុទុំសារគ ហៅវត្តក្រប៉ៅ។

បើតាមារបញ្ជាក់របស់កូនស្ត្រីរងគ្រោះ ថា ជាទំលាប់ម្តាយខ្លួនចេញពីផ្ទះទៅបេះ ត្រគួន នៅបឹងត្រកួនជាប្រចាំ  នៅវេលាម៉ោង ១៧៖០០នាទី ល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥។ 

មន្ត្រីនគរបាល មូលដ្ឋានបានឱ្យដឹងថា ការពិនិត្យទៅលើជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ហើយតាមការបំភ្លឺរបស់កូនៗបានឲ្យដឹងថា ជនរងគ្រោះមានជម្ងឺប្រចាំកាយ( ជំងឺបេះដួង)   ហើយការសន្និដ្ឋាន របស់ជំនាញ ជនរងគ្រោះស្លាប់ មូលហេតុដោយសារជម្ងឺ(ខ្យល់គ)៕

ក្រសួងការពារជាតិ ហ្វឹកហ្វឺនយោធា ជាង១ម៉ឺននាក់ នៅឆ្នាំ២០១៥

$
0
0

ភ្នំពេញ៖ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ បានបើកវគ្គបណ្តុះបណ្តាល ដល់មន្រ្តី យោធា នៅតាមបណ្ដាសាលានានា នៅទូទាំងប្រទេស បានចំនួន១០.២៤៥ នាក់។

លោកឧត្តមសេនីយ៍ ទោ អ៊ុ វន្នី នាយករងទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ បានអានរបាយការណ៍ បូកសរុបការងារ ប្រចាំឆ្នាំ ក្នុងសិក្ខាសាលាងារការហ្វឹកហ្វឺន ប្រចាំឆ្នាំ២០១៥ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ថា ក្រសួងការពារជាតិ  បានដំណើការជាប់ជាប្រចាំ ក្នុងការងារហ្វឹកហ្វឺនទាំងក្នុងសាលាវិទ្យាស្ថាន នឹងហ្វឹកហ្វឺនតាមបណ្ដាអង្គភាព សំដៅ កសាងពង្រឹងសមត្ថភាពដើម្បីកសាងធនធានមនុស្ស ឈានទៅកសាងយុទ្ធសាស្រ្តការពារជាតិ ឲ្យកាន់តែរឹងមាំ ថែមទៀត។

របាយការណ៍បន្តថា ជាក់ស្ដែងក្នុងឆ្នាំ ២០១៥ នេះ នៅតាមបណ្ដាសាលា បានហ្វឹកហ្វឺនយោធាចំនួន ១០.២៤៥ នាក់ស្មើនឹង ១០១វគ្គ ក្នុងនោះរួមមាន ហ្វឹកហ្វឺន បណ្ដុះបណ្ដាបំប៉នតាមបណ្ដាសាលាចំនួន ៩១០៤ នាក់ស្មើនឹង ៨៥ វគ្គ, ហ្វឹកហ្វឺនចំពោះដឹងទូទៅភាសាព័ត៌មានវិទ្យាចំនួន ១១៨១នាក់ស្មើនឹង ១៦វគ្គ , ហ្វឹកហ្វឺនតាមបណ្ដា កងអង្គភាព បានចំនួន៣១១៣៤នាក់ស្មើ នឹង២២៥ វគ្គក្នុងនោះ ហ្វឹកហ្វឺននៅនឹងកន្លែងចំនួន៦៩៦៦នាក់ ស្មើនឹង ១០០៩លើក ហ្វឹកហ្វឺនក្រៅប្រព័ន្ធចំនួន ៣២១៩៧ នាក់ស្មើនឹង១៩៦លើក និង ហ្វឹកហ្វឺនក្រៅប្រទេសបាន ចំនួន១០១៨នាក់៕


យុត្ថារ៉ា ឆានី និង ចន ច័ន្ទលក្ខិណា រៀបចំ ខួបកំណើតកូនស្រី ២ដាច់ឡែកពីគ្នា

$
0
0

ភ្នំពេញៈ បើទោះជាពេលនេះ ចំណងមេត្រីភាព ក្នុងនាមជាស្វាមីភរិយារបស់ តារាសម្តែងបុរសសង្ហារ លោក យុត្ថារ៉ា ឆានី និង អ្នកនាង ចន ច័ន្ទលក្ខិណា បានដើរដល់ផ្លូវបញ្ចប់ តាមផ្លូវច្បាប់ហើយក៏ដោយ តែជានិច្ចកាល អតីតស្វាមីភរិយាមួយគូនេះ តែងតែផ្តល់ការយកចិត្តទុកដាក់ ការស្រលាញ់ថ្នាក់ថ្នមកូនស្រី បណ្តូលចិត្តជាប់ជានិច្ច ។ តួយ៉ាងដូចជាពេលថ្មីៗនេះ អតីតស្វាមីភរិយាមួយគូនេះ បានរៀបចំកម្មវិធីជប់លៀង ខួបកំណើត ឲ្យកូនស្រីគម្រប់៩ឆ្នាំ ដាច់ដោយឡែកពីគ្នា ប្រកបដោយ ភាពសប្បាយរីករាយ និងផ្តល់ភាពកក់ក្តៅ ដល់កូនស្រី របស់ពួកគេយ៉ាងខ្លាំង ។

នៅក្នុងថ្ងៃខួបកំណើត របស់កូនស្រីឈ្មោះ ចិន្តា ជូលី ហៅស្រីអាំ គម្រប់ អាយុ៩ឆ្នាំនេះ បើទោះជាលោក យុត្ថារ៉ា ឆានី និង អ្នកនាង ចន ច័ន្ទលក្ខិណា មិនបានរួមគ្នារៀបចំ កម្មវិធីខួបកំណើត ឲ្យកូនស្រីក្នុងថ្ងៃតែមួយកន្លែង តែមួយក៏ពិតមែនតែ ឪពុកម្តាយទាំងពីរនាក់នេះ បានបែងចែកពេលវេលាគ្នា ក្នុងការរៀបចំ កម្មវិធីជប់លៀង អោយកូនស្រីខុសថ្ងៃគ្នា ដើម្បីធ្វើឲ្យកូនស្រី មានភាពកក់ក្តៅទទួលបាន ការស្រលាញ់ ថ្នាក់ថ្នមពីឪពុកម្តាយ ទោះជាពេលឪពុកម្តាយរបស់គេ បានបែកបាក់គ្នាក៏ដោយ ។

តាមរយៈការបង្ហាញ ពីការរៀបចំ កម្មវិធីជប់លៀង ខួបកំណើត ២ដាច់ដោយឡែកពីគ្នានេះ ត្រូវបានមហាជនដាក់ ការសង្ស័យថា ទំនងជាអតីត ស្វាមីភរិយាមួយគូនេះ មិនចង់ជួបមុខគ្នាហើយ ម្យ៉ាងទៀតភាគីខាងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ក៏មានសង្សារថ្មីបណ្តើរគ្នា ជាប់ប្រៀបដូចជា ស្ករតាំងម៉ែទៀត ទើបធ្វើឲ្យលោក យុត្ថារ៉ា ឆានី គេចវេះមិនចង់ជួបមុខ អតីតភរិយា និងគូស្នេហ៍ថ្មីរបស់នាង ទើបជ្រើសរើស យកការរៀបចំ ជប់លៀងខួបកំណើតឲ្យកូនស្រីដាច់ដោយឡែកពីអតីតភរិយា៕

ប្រកាស ផ្ទេរភារកិច្ច និងតែងតាំង អភិបាលក្រុងសួងថ្មី

$
0
0

ត្បូងឃ្មុំ៖  អភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ចាន្ទ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នេះ បានធ្វើជាអធិបតី ក្នុងការប្រកាសផ្ទេរភារៈតំណែង លោក ជា ណារ៉ុន ជាអភិបាលក្រុងសួង ជំនួសលោក ជា សុខវិត។

ក្នុងសេចក្តីប្រកាសបានឲ្យដឹងថា លោក ជា សុខរិត អភិបាលក្រុងសួងចាស់ ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារ នៅក្រសួងមហាផ្ទៃ ចំណែកលោក ជា ណារ៉ុន ពីមុនជាអភិបាលរងក្រុងសួង ត្រូវបានតែងតាំងជា អភិបាលក្រុងសួង។

លោក ជា ណារ៉ុន ជាអភិបាលក្រុងសួង ដែលនឹងត្រូវមកកាន់តំណែងថ្មីនេះ បានធ្វើការប្តេជ្ញាចិត្ត ថា និងយកចិត្តទុកដាក់ជំរុញបន្ត ការអនុវត្តនូវផែនការនានា ដែលជាចក្ខុវិស័យរបស់រដ្ឋបាលក្រុងសួង សំដៅកសាងអភិវឌ្ឍន៍ ឲ្យមានភាពរីកចំរើន សាកសមជាលក្ខណៈក្រុង ទីប្រជុំជន ដើម្បីឆ្លើយតបទៅនិងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ដោយឡែក លោក ជា សុខរិត អភិបាលក្រុងសួងចាស់បានឲ្យដឹងថា ក្រុងសួង ជាក្រុង១ស្ថិតក្នុងក្រុង ស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ ហើយព្រុំប្រទល់ក្រុងសួង ព័ទ្ធជំវិញដោយបណ្តាឃុំ នៃស្រុកត្បូងឃ្មុំ ក្រុងសួង មានសង្កាត់២ មានភូមិចំនួន៣០ ក្នុងនោះមានភូមិចំការ កៅស៊ូចំនួន៦ មានផ្ទៃដីសារុបចំនួន ៨.២៨០,៦៤ហិកតា មានប្រជាពលរដ្ឋរស់នៅ ចំនួន៨.១៧៧គ្រួសារ ស្មើនិងចំនួនមនុស្ស ៣៧.៥៥៧នាក់។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងតំបន់នេះ ប្រកបមុខរបរកសិកម្មជាចំបង ប្រមាណ៧០ភាគរយ ក្រៅពីនោះប្រកបមុខរបរ លក់ដូរ សិប្បកម្មសេវាកម្ម មន្ត្រីរាជការ និងកម្មករ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

CNRP៖ស្ថានភាព នយោបាយ នៅកម្ពុជាមិនអាច កំណត់បានឡើយ រង់ចាំពេលវេលា

$
0
0

ភ្នំពេញ៖ សម្រាប់ការ លើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលប្រកាសពីគោលជំហរ ព្រមទំាងហ៊ានកាត់ ដៃចោល មិនព្រមចុះហត្ថលេខា លើកលែងទោស ជាលើកទី៣ ឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរន្ទេសខ្លួន នៅក្រៅប្រទេសដើម្បី ចូលរស្រុកនោះ ត្រូវបាន លោក យឹម សុវណ្ណអ្នកនាំពាក្យ គណបក្ស សង្រ្គោះជាតិ អះអាងថាស្ថានភាពនយោបាយ នៅកម្ពុជាផ្លាស់ប្តូរពេលវេលា មិនទៀងទាត់ឡើយ។

ផ្តល់បទសម្ភាសន៍តាមទូរស័ព្ទ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ លោក យឹម សុវណ្ណ បញ្ជាក់ថា « ថ្ងៃនេះចេះ ថ្ងៃស្អែកចុះ អីចឹងយើងមិនអាចទស្សន៍ទាយ បានឡើយថា វាកើតឡើងយ៉ាងណានោះទេ។

ដូច្នេះកាលពីរយៈពេល៣០កន្លងមក ការប្រែប្រួលស្ថានការណ៍ នយោបាយនៅក្នុងស្រុកខ្មែរវាតែងតែ ប្រែប្រួល តាមកាលៈទេសៈ ។ ទោះបីជាសម្តេចមានប្រសាសន៍ កាត់ដៃយ៉ាងណាក្តី ខ្ញុំមិនហ៊ានឆ្លើយបតទេ  ប៉ុន្តែប្រសិន បើសួរប្រជាពលរដ្ឋទៅប្រហែលជាចងចំាការសន្យា របស់សម្តេចបានច្រើនជាងខ្ញុំ»។

តបនឹងការលើការលើកឡើង សម្តេចតេជោចង់ឲ្យមានប្រធានគណបក្សនយោបាយ មានសញ្ជាតិតែមួយ ហើយ ធ្វើវិសោធនកម្មច្បាប់ គណបក្សនយោបាយនោះ លោក យឹម សុវណ្ណបដិសេធន៍ថា គណបក្សសង្គ្រោះជាតិ មិនគាំទ្រឲ្យប្រធានគណបក្សនយោបាយ មានសញ្ជាតិតែមួយនោះទេ។

លោកថា គណបក្សប្រឆំាង មានកិច្ចការជាច្រើនដែលត្រូវធ្វើ និងអនុវត្តដូចជាការបង្កើនប្រសិទ្ធភាពនៃ ការអនុវត្ តច្បាប់អន្តោប្រវេសន៍ ដែលសព្វថ្ងៃ មានជនជាតិវៀតណាម ចិន ថៃមករស់នៅក្នុងប្រទេសច្រើនលើសលប់។ ការប្រព្រឹត្តិអំពើពុករលួយ  អំពើអយុត្តិធម៌សង្គម ការកែទម្រង់ប្រព័ន្ធតុលាការ  លុបបំបាត់ភាពក្រីក្រ ជាដើម។

លោក យឹម សុវណ្ណលើកឡើងទៀតថាចង់ឲ្យមានលិទ្ធប្រជាធិបតេយ្យដើរ ទៅមុខលឿនលុះត្រាតែទំាង គណបក្ស ប្រឆំាង និងគណបក្សកាន់អំណាច ខ្លំាងក្លាដូចគ្នា នឹងត្រូវតែគិតគូរផលប្រយោជន៍ប្រទេសជាតិ ជាងយកពេលវេលា ធ្វើការកម្ទេចខ្មែរគ្នាឯង។

សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំង ហើយកំពុងនិរទេសខ្លួន នៅក្រៅប្រទេស ហើយសម្តេចចង់ឲ្យប្រធានគណបក្ស នយោបាយទាំងអស់មានសញ្ជាតិតែមួយ  និងថាមិនចុះហត្ថលេខាលើកទី៣សម្រាប់ឲ្យលោក សម រង្ស៊ី ចូលស្រុក វិញឡើយ៕

អង្គការស៊ីប៉ា គ្រោងចំណាយ ៦០ម៉ឺនដុល្លារ បង្កើតបណ្ណាល័យ តាមរោងចក្រ នៅកម្ពុជា

$
0
0

ភ្នំពេញ៖ អង្គការស៊ីប៉ា (Sipar) គ្រោងនឹងចំណាយថវិកាចំនួន ៦០ម៉ឺនដុល្លារ ក្នុងរយៈពេល៣ឆ្នាំ បង្កើតបណ្ដាល័យ១៥ តាមបណ្ដារោងចក្រមួយចំនួននៅកម្ពុជា ដើម្បីឲ្យកម្មករ-កម្មការិនីរោងចក្រ សិក្សាស្វែងយល់ចំណេះដឹងផ្សេងៗ សម្រាប់ជាទុនទៅថ្ងៃអនាគត។

លោក ហុក សុទ្ធិ ប្រធានអង្គការ Sipar នៅព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៥ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ ពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់បណ្ណាល័យមណ្ឌលធនធានក្នុងរោងចក្រ Japan Rocks S. E. A នៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញថា ការបង្កើតបណ្ណាល័យនេះឡើង ដើម្បីឲ្យកម្មករ-កម្មការិនី  ក្នុងរោងចក្រ ដែលត្រូវការអប់រំ ជាពិសេសស្រ្តីដែលប្រឈមនឹង បញ្ហាសុខភាព អនាម័យ សង្គមផ្សេងៗ ឲ្យបានយល់ដឹងពីបញ្ហាទាំងនេះ បន្ថែមទៀត។ លោកបានបន្តថា “ គម្រោងរយៈពេល៣ឆ្នាំនេះ គឺយើងគ្រោងចំណាយ៦០ម៉ឺនដុល្លារ ដើម្បីបង្កើតបណ្ណាល័យ១៥ បូកទាំងការបណ្ដុះបណ្ដាល ទាំងសៀវភៅ ទាំងសំភារៈ និយាយទៅអត់គិតពីទីតាំង ពីបន្ទប់ ពីថ្លៃអគ្គិសនី ពីគ្រឿងសង្ហារឹមមួយចំនួន ដែលរោងចក្រជាអ្នកផ្ដល់ជូន”។

កញ្ញា ក្រូច ស្រីខួច ដែលជាកម្មការិនីម្នាក់ ក្នុងរោងចក្រ Japan Rocks S. E. A បានឲ្យដឹងថា ខ្លួនរីករាយដែលមានបណ្ណាល័យ សម្រាប់អានសៀវភៅក្នុងពេលសម្រាក និងសិក្សាស្វែងយល់ពីបញ្ហាសង្គមផ្សេងៗ ពីបណ្ណាល័យនេះបានផងដែរ។

ដោយឡែកលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា លោកគាំទ្រយ៉ាងខ្លាំង ចំពោះគម្រោងបង្កើតបណ្ណាល័យនេះ ហើយលោកក៏ជំរុញឲ្យកម្មករ-កម្មការិនី ដែលនៅមានភាពវ័យក្មេង ត្រូវតែខិតខំស្វែងរក ចំណេះវិជ្ជាដាក់ខ្លួន។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រជាង៦០០ ដែលបានចុះបញ្ជីការ ជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ចំណែកកម្មករជាង៥០ម៉ឺននាក់៕

Photo by DAP-News

Photo by DAP-News

លោកអភិបាល ខេត្តកំពត និងភរិយា ចូលរួមដាំកូនឈើ និងបើកច្រករបៀង នៃបង្គោលព្រំដែន លេខ៣១៤

$
0
0

កំពត៖ លោកខូយ ឃុនហ៊ួរ អភិបាលខេត្ត និងភរិយា លោកស្រី អ៊ុន សុគន្ធា តំណាងរាស្ក្រមណ្ឌលកំពត ព្រម
ទាំងមន្ត្រីនៅតាមស្ថាប័ន នានាជុំវិញខេត្តយ៉ាង ច្រើនកុះករ នាព្រឹកថ្ងឺទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានអញ្ជើញ និងចូលរួមក្នុងពិធីដាំកូនឈើ និងបើកច្រករបៀង នៃបង្គោលព្រំដែនលេខ៣១៤ ចំណុចព្រែកចាក ស្ថិតក្នុងភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

កូនឈើដែលត្រូវដាំនៅចំណុចជុំវិញបង្គោលព្រំដែនគោក លេខ៣១៤ ជាប់ព្រំប្រទល់កម្ពុជា វៀតណាម ក្នុងនោះរួមមាន កូនដើមត្នោត ចំនួន៣១៤ដើម និងកូនស្ងាវ ៣១៤ដើមដែរ លេខ(៣១៤)ជានិមិត្តរូប និងតំណាងឲ្យបង្គោលព្រំដែនលេខ៣១៤នេះ៕

Viewing all 8042 articles
Browse latest View live




Latest Images