Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ករណី​អគ្គិភ័យមួយ​ កើតឡើង​នៅតាម​ណ្តោយ​ផ្លូវ​ព្រះនរោត្តម​ តែ​ត្រូវបាន​អន្តរាគមន៍​ទាន់​ពេលវេលា​

0
0

ភ្នំពេញ៖ នៅថ្ងៃទី ០២ មករា ឆ្នាំ ២០១៥ មានករណីអគិ្គភ័យមួយ បានកើតឡើងនៅផ្ទះលេខ ២០០អា នៅតាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងក្រុម ៥៩ ភូមិ ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅប្រមាណជា ម៉ោង១១និង១៥នាទី ព្រឹកមិញនេះ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ករណីអគ្គិភ័យគឺបណ្តាល ពីឆ្លងចរន្តអគ្គិសនីបានធ្វើឲ្យ ការឆេះពីដានម្ចាស់ផ្ទះ តែមកទល់ពេលនេះត្រូវបាន អន្តរាគមន៍ពីសមត្ថកិច្ច ទាន់ពេលវេលា និង មិនមានអ្នករងរបួសឡើយ៕


សម្តេច​តេជោ នឹងអញ្ជើញ​ទៅចូលរួម​ មហាសន្និបាត បក្សកុំមុន្និស​វៀតណាម លើកទី​១២​

0
0

ភ្នំពេញ៖ ប្រភពក្រៅផ្លូវការមួយ អោយដឹងថា នៅចុងខែមករាឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណប្រតិភូអញ្ជើញ ទៅចូលរូម ក្នុងមហាសន្និបាត បក្សកុំមុន្និសវៀតណាម លើកទី១២ នៅឯប្រទេសវៀតណាម។ មហាសន្និបាតបក្សកុំមុន្និស វៀតណាមលើកទី១២ គ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨មករាខាងមុខ។

តាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្តថា លោកមិនទាន់បានទទួលព័ត៌មាននេះ នៅឡើយ ប៉ុន្តែជាធម្មតា បើប្រទេសជាមិត្តអញ្ជើញ ថា្នក់ដឹកនាំកម្ពុជា នោះថ្នាក់ដឹកនាំកម្ពុជានឹងទៅចូលរួម។

លោកសុខ ឥសាន្តបន្ថែម ” ខ្ញុំមិនទាន់ដឹងរឿងនឹងទេ ក៏ប៉ុន្តែជាទំលាប់គឺថា បណ្តាបក្សប្រទេសជាមិត្ត តែងតែអញ្ជើញថ្នាក់ដឹកនាំ គណបក្សប្រជាជនចូលរួម បាទដូចជាឡាវ ដូចជាបណ្តាលប្រទេស មួយចំនួនទៀត តែងតែអញ្ជើញថ្នាក់ដឹកនាំ ទៅចូលរួមជាការរឹតចំណង មិត្តភាពសាមគ្គីភាព សហប្រតិបត្តិការ រវាងគណបក្ស និងគណបក្ស ដើម្បីអោយវាមាននិរន្តរភាព រវាងពលរដ្ឋ និងប្រទេសអោយកាន់តែ មានការរីកចំរើន នឹងទទួលបានលទ្ឋផលជាវិជ្ជមាន មិនមានរឿងអ្វីចំឡែកទេបាទ ធម្មតាមហាសន្និបាតរបស់កម្ពុជាយើង បើសីនជាណាគណបក្សប្រជាជន ធ្វើមហាសន្និបាត ក៏មានតំណាង ពីបណ្តាបក្សប្រទេសជាមិត្តចូលរួម”៕

អ្នកស្រុក​ព្រៃវែង​ ចាប់សត្វ​ស្លាបព្រៃ​ យកមក​លក់​ក្នុងផ្សារ​ រៀងរាល់​ថ្ងៃគ្មាន​ការ​ទប់ស្កាត់​

0
0

ព្រៃវែង៖ ជារៀងរាល់ថ្ងៃ គេតែងឃើញអ្នកស្រុក យកសត្វស្លាបព្រៃមកដាក់ លក់នៅក្នុងផ្សារក្រុង ព្រៃវែងជាប្រចាំ ពេលខ្លះអាចមាន រហូតដល់ទៅជាង ១០ គីឡូក្រាម ក៏មាន ខណៈសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្មានវិធានការទប់ស្កាត់។

សត្វស្លាបស្ទើគ្រប់ប្រភេទ ដែលអ្នកស្រុកបានទិញ ពីព្រានព្រៃយកមកលក់ដូរ ជាសារធារណនៅក្នុងផ្សារព្រៃវែង នោះមាន សត្វចាប លលក កុក ក្រសារ ននាល ខ្វែក ទាព្រៃ ត្របកត្រពាំង និងសត្វស្លាបជាច្រើន ប្រភេទទៀត គិតជាមធ្យមប្រមាណ ជា១០គីឡូក្រាម ក្នុងមួយថ្ងៃៗ។

ការលក់សត្វព្រៃនេះ ពួកគាត់លើកឡើងថា ជាទន្លាប់ដោយសារ ពេលយប់ អ្នកបរបាញ់ ដាក់អន្ទាក់យកសត្វ មកលក់ដល់ផ្ទះគាត់ ម្ល៉ោះហើយគាត់ក៏ទិញ យកមកលក់បន្ត។ បើឲ្យពួកគាត់ឈប់លក់លុះត្រាតែ ទៅហាមអ្នកបរបាញ់ ដាក់អន្ទាក់ អ្នកដើរឆ្លុះពេលយប់ទៅ ទើបអត់មានសត្វលក់។

កន្លងមកអ្នកលក់សត្វស្លាប នៅផ្សារព្រៃវែងបាន ឈប់លក់មួយរយៈ ដោយសារ អង្គការវ៉ាលអេត ចុះមកចាប់នឹងធ្វើកិច្ច សន្យាឲ្យឈប់លក់ ក៏ប៉ុន្តែសកម្មភាពនោះ បានស្ងប់ស្ងាត់តែមួយរយៈខ្លីតែប៉ុណ្ណោះ ក៏ស្រាប់តែកម្រើកឡើងវិញលើសដើមទៅទៀត។

ប្រជាពលរដ្ឋនាំគ្នានិយាយថា បើសកម្មភាពចាប់សត្វព្រៃសម្លាប់យកមកលក់ជាសាធារណៈ ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធបែបនេះ ថ្ងៃខាងមុខសត្វស្លាប នៅក្នុងតំបន់នេះនឹងមហន្តរាយ អស់ជាមិនខាង ហើយពពួកសត្វល្អិតចង្រៃ នឹងកើតមានយ៉ាងច្រើន បំផ្លាញដល់ផលដំណាំ របស់ប្រជាកសិករ។

ជុំវិញការលក់សត្វស្លាប នៅក្នុងផ្សារក្រុងព្រៃវែងនេះ លោក ឃឹម អូន នាយខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង បានប្រាប់អ្នកយកព័ត៌មានព្រឹកថ្ងៃទី ០៣ មករា ឆ្នាំ ២០១៦នេះ
ថា មានអ្នកប្រាប់គាត់ច្រើន ហើយលើករណីលក់សត្វស្លាប ក្នុងផ្សារនេះ ហើយលោកនឹងចាត់មន្ត្រី របស់ចុះធ្វើការឡើងវិញ៕

ក្រសួងការងារ នឹងបង្កើត​ឱ្យ​មាន​តុលាការ​ ការងារ​ដោះស្រាយ​វិវាទ និងកង្វល់​របស់​កម្មករ នៅឆ្នាំ​២០១៧​

0
0

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសឲ្យដឹងថា នៅឆ្នាំ២០១៧ខាងមុខ នឹងបង្កើតឱ្យមានតុលាការ ការងារដើម្បីដោះ ស្រាយ បញ្ហាវិវាទការងារដែលកើតឡើងរវាងកម្មករ និង ថៅកែរោងចក្រ ប្រកបដោយប្រសិទ្ធភាព ពាក់ព័ន្ធលើវិវាទការងារនឹងកង្វល់របស់កម្មករ កម្មការិនីនៅកម្ពុជា។

ក្នុងសន្និបាតសហភាពសហព័ន្ ធសហជីពជាតិកម្ពុជា អាណត្ដិទី៥ នៅភោជនីយដ្ឋានទន្លេបាសាក់២ លោក អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានថ្លែងថា រហូតមកដល់ពេលនេះ ក្រសួងនិងភាគីពាក់ព័ន្ធ កំពុងសិក្សាលើទិដ្ឋភាពបច្ចេកទេស និងដកពិសោធន៍ពីប្រទេសនានា មួយចំនួននៅក្នុងតំបន់ ដើម្បីសិក្សាអំពីប្រព័ន្ធតុលាការ ការងារនៅតាមប្រទេសទាំងនោះ ហើយយកមកអនុវត្ដន៍ឱ្យសមស្របទៅ នឹងបរិបទនៅក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្រ្តីបញ្ជាក់ថា កន្លងមកក៏ដូចជាបច្ចុប្បន្ននេះ រាល់វិវាទការងារដែលកើតឡើង ត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្ដាល ធ្វើការដោះស្រាយ និងសម្របសម្រួលរវាង ភាគីកម្មករ សហជីព និងថៅកែរោងចក្រ ប៉ុន្ដែក្រុមប្រឹក្សានេះ មិនមែនជាតុលាការការងារនោះទេ ដែលដើរតួនាទីជាយន្ដការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ។

រដ្ឋមន្រ្ដីរូបនេះអះអាងថា គម្រោងបង្កើតតុលាការការងារនេះ ក្រសួងនឹងខិតខំប្រឹងប្រែង រៀបចំឯកសារឱ្យបានរួចរាល់ នឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០១៧ ហើយលោកសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងចូលរួមអបអរសាទរ ទាំងសហជីព និងភាគីនិយោជក ដែលកំពុងរង់ចាំយន្ដការដោះស្រាយ វិវាទការងារដែលកើតឡើង នៅកម្ពុជាជាយូរ មកហើយនោះ។

ប្រធានសហភាព សហព័ន្ធសហជីពជាតិកម្ពុជា លោក ជួន មុំថុល បានបង្ហាញការគាំទ្រចំពោះ គម្រោងបង្កើតឱ្យមានតុលាការការងារនេះ ភាគីសហជីពកំពុងរង់ចាំជា យូរមកហើយ ដើម្បីចូលរួមដោះស្រាយរឿងក្ដី កើតឡើងរវាងកម្មករ និងនិយោជក ហើយកាត់សេចក្ដីប្រកប ដោយតម្លាភាព និងប្រសិទ្ធភាពយ៉ាងណាលោកស្នើឱ្យ ក្រសួងការងារក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតតុលាការការងារនេះ ឱ្យមានលក្ខណៈ និងរូបរាងជាត្រីភាគី ដែលមានសមាសភាពភា គីរាជរដ្ឋាភិបាល សហជីព និងភាគី និយោជកចូលរួម សម្រាប់ដាក់ឱ្យអនុវត្ដន៍ និងដោះស្រាយបញ្ហាវិវាទការងារ ឲ្យកាន់តែល្អប្រសើរ និងមានតម្លាភាព។

គួររំលឹកថា ចាប់តាំងពីឆ្នាំ២០១៣មក ក្រសួងការងារ បានដាក់ឱ្យអនុវត្ដន៍នូវច្បាប់ស្ដីពីរបប សន្ដិសុខសង្គមនិងច្បាប់ស្ដីពីរបបធានាសុខភាព ហើយនៅឆ្នាំ២០១៧ ក៏គ្រោងនឹងដាក់ឱ្យដំណើរការច្បាប់ស្ដីពីរបបសោធននិវត្ដន៍ សម្រាប់កម្មករ និយោជិតនៅកម្ពុជាថែមទៀត។ តាមរបាយការណ៍ក្រសួងការងារបានឱ្យដឹងថា គិតត្រឹម ខែតុលាឆ្នាំ២០១៥ បានចុះបញ្ជីកាអង្គការវិជ្ជាជីវៈចំនួន៣៣៧៨ ក្នុងនោះ មានសហភាពសហជីព១៥ សហព័ន្ធសហជីពចំនួន៩១ សហជីពមូលដ្ឋាន ចំនួន៣២៦១ និងសមាគមនិយោជកចំនួន៧៕

តុលាការ មិនឲ្យលោក សម រង្ស៊ី ឆ្លើយបំភ្លឺតាម អ៊ីនធើណេត ពុំមានការគៀបសង្កត់ ពីCPPឡើយ

0
0

ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន្ត បានថ្លែងឲ្យដឹង នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០១៦ថា ក្នុងករណីដែលតុលាការ មិនអនុញ្ញាតឲ្យ លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) ឆ្លើយបំភ្លឺតាមប្រព័ន្ធអ៊ីនធើណេត តាមរយៈ Skype នោះ មិនមានការគៀប សង្កត់ពី គណបក្សប្រជាជនកម្ពុជានោះទេ។

លោក សម រង្ស៊ី កាលពីថ្ងៃទី២មករា បានលើកឡើងក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនថា “ដើម្បីជៀសវាងកុំឲ្យចំណាយពេល និងសោហ៊ុយច្រើន លោកអាចឆ្លើយរាល់សំណួរ របស់តុលាការ តាមរយៈប្រព័ន្ធអ៊ីនធើណេតនេះដែរ ដែលក្នុងនោះ អាចប្រើប្រព័ន្ធទំនាក់ទំនង Skype”។

លោក សុខ ឥសាន្ត បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ថាតាមនីតិវិធីរបស់តុលាការ គឺមិនអនុញ្ញាតឲ្យលោក សម រង្ស៊ីបំភ្លឺតាមអ៊ីធើណេតនោះទេ ។ ដូច្នេះ លោក សូមឲ្យ លោក សម រង្ស៊ី មកឆ្លើយបំភ្លឺនៅមុខតុលាការទៅ។

លោក បានបញ្ជាក់ថា “រឿងនេះ វាមិនមែនគៀបសង្កត់ពីគណបក្សប្រជាជនកម្ពុជា ឬពីរាជរដ្ឋាភិបាលទេ  គឺកើតឡើងពីផលវិបាកនៃទង្វើរបស់គាត់ ហើយទង្វើរបស់គាត់ គឺទង្វើលើ្មសច្បាប់ មិនមែនជាការសំដែងមតិ ដែលគាត់បានវាយប្រហារ ទៅលើមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល មួយចំនួនដូចជា សម្តេច ហេង សំរិន និងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងជាដើម”។

លោក សម រង្ស៊ី នឹងត្រូវឆ្លើយបំភ្លឺនៅសាលាដំបូង រាជធានីភ្នំពេញនាថ្ងៃទី៤ មករាស្អែកនេះ  ទាក់ទងទៅនឹងបទចោទប្រកាន់បរិហារកេរ្តិ៍ សម្តេច ហេង សំរិន  ប្រធានរដ្ឋសភាជាតិកម្ពុជា តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក។

លោក សុខ ឥសាន្តបានបន្តថា បញ្ហាដែលលោក សម រង្ស៊ីបង្កឡើងដែលនាំឲ្យមានបញ្ហាមិនចេះមិនចេះហើយ នៅក្នុងប្រទេសកម្ពុជា គឺក្នុងបំណង បញ្ឆេះកំហឹង ប្រជាពលរដ្ឋឲ្យមានការ ខឹងសម្បារជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទាក់ទាញសន្លឹកឆ្នោតពីប្រជាពលរដ្ឋតែប៉ុណ្ណោះ  ។

សូមបញ្ជាក់ថា មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនដោយខ្លួនឯង ពីការតាមចាប់ខ្លួន ពីសំណាក់តុលាការ នៃប្រទេសកម្ពុជា ក្នុងសំណុំរឿង៣ធំៗគឺ បណ្តឹងបរិហារកេរ្តិ៍ជាសាធារណៈ របស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង , បណ្តឹងពាក់ព័ន្ធការបង្ហោះ ឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ក្លែងក្លាយ  និងចុងក្រោយ បណ្តឹងបរិហាកេរ្តិ៍សម្តេច ហេង សំរិន ប្រធានរដ្ឋសភា តាមរយៈ បណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៧ វិច្ឆិកាកន្លងមក៕

ហាងកាហ្វេ បង្កប់ល្បែងភ្នាល់កីឡា ក្រោយធនាគារ អេសុីលីដា ក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចចុះ បង្ក្រាបឃាត់មនុស្ស ជាង៦០នាក់

0
0

បន្ទាយមានជ័យ៖ ហាងកាហ្វេបង្កបសេវ៉ា ភ្នាល់កីឡាប្រដាល់តាមទូរទស្សន័មួយកន្លែង នៅចំនុចផ្លូវក្រោយធនាគារអេសុីលីដា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលនគបាល ព្រហ្មទ័ណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរះសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យបាន ចុះបង្ក្រាបហើយ កាលពីរសៀលម៉ោង១និង៤០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦នេះ។

ប្រតិបត្តិការនេះសមត្ថកិច្ច ចាប់បានអ្នកលេងភ្នាល់កីឡា៦០នាក់ ដកហូតម៉ូតូជាង១០គ្រឿង។បច្ចប្បន្នសមត្ថកិច្ចកំពុងសួរនាំអ្នកលេងភ្នាល់ និងម្ចាស់ផ្ទះម្នាក់ឈ្មោះ ហេង សុខលី ក៏ត្រូវបាននគរបាលឃាត់សួនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

គួរបញ្ជាក់ថា ហាងកាហ្វេបង្កប់សេវ៉ាភ្នាល់កីឡា ទីតាំខាងលើត្រូវបានគេដឹងគ្រប់គ្នាថា ជាទីតាំងល្បែងដុះស្លែរាប់ឆ្នាំមកហើយ តែពុំដែលឃើញកម្លាំងនគរបាល និងប៉េអឹមមូលដ្ឋានចុះបង្ក្រាប់ម្តងណាឡើយ ។ក្រោយពីមានពលរដ្ឋរីគន់ថា ពួកអ្នកលេងល្បែងភ្នាល់ស្រែកហូកញ្ច្រៀវ បង្កសម្លេងរំខាន ហើយភូមិឃុំគ្មានសុវត្ថិភាព ដោយមិនឃើញ សមត្ថកិច្ចមូលដ្ឋានបង្ក្រាបទើប នគរបាលខេត្តចុះមកបង្ក្រាបជំនួស៕

រយៈពេល ២ថ្ងៃ មន្រ្តី​ចរាចរណ៍​ ប្រមូល​លុយ​ផាកពិន័យ​ ចូលថវិកា ​រដ្ឋចំនួន​ ៧៦​លានរៀល​

0
0

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯករុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២ មករាម្សិលមិញ មន្រ្តីចរាចរណ៍ប្រមូលលុយ ផាកពិន័យ នៅទូទំាងប្រទេស ចូលថវិការរដ្ឋចំនួន ៧៦លានរៀល។
 
មន្រ្តីចរាចរណ៍ ធ្វើការអប់រំលើយានយន្ត ចំនួន៣៧០០គ្រឿង។ ត្រូតពិនិត្យលើគោលដៅ រថយន្តល្មើសចំនួន ៧៩៦៣គ្រឿង។ ឡានចំនួន៣៨៣៦គ្រឿង។ ម៉ូតូចំនួន៤១២៧។ ឃាត់មធ្យោយបាយ គ្រប់ប្រភេទ១៤៩គ្រឿង។ រីឯ យានយន្តគ្មានប័ណ្ណបើកបរ និងម៉ូតូមិនមាន ឯកសារគ្រប់គ្រាន មន្រ្តីចរាចរណ៍ធ្វើការអប់រំ និងមិនផាកពិន័យ ចម្លោះពី២០០០ ទៅ៨០០០គ្រឿងក្នុងមួយថ្ងៃ។

ចំពោះវិវាទរវាងពលរដ្ឋ និងមន្រ្តីចរាចរណ៍វិញ មិនមានបញ្ហាចោទទេ ព្រោះពលរដ្ឋបានយល់ដឹង ច្រើនពីច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី និងជាពិសេសមន្រ្តីអព្យាស្រ័យ ច្រើនលើពលរដ្ឋណា ដែលមិនទាន់យល់ដឹង អំពីច្បាប់ចរាចរណ៍។

លោកដាក់ក្តីសង្ឃឹមថា ការអនុវត្តន៍ច្បាប់ចរាចរណ៍ ផ្លូវគោនេះ មានលក្ខណៈប្រសើនាពេលអនាគត និងអត្រាស្លាប់ដោយសារគ្រោះថ្នាក់ ចរាចរណ៍នឹងកាត់បន្ថយ៕

ស្នងការខេត្ត ចុះធ្វើប្រតិបត្តិ ការចរាចរ និងណែនាំពី ច្បាប់ចរាចក្នុង ការបើកបរ

0
0

កោះកុង៖លោក កៅ ប៊ុនគីម ស្នងការរង និងជាប្រធានការិយាល័យ កណ្តាលសណ្តាប់ធ្នាប់ នៃស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ បានប្រាប់ភ្នាក់ងារ ដើមអម្ពិល ឲ្យដឹងថា ក្រោយពីទទួលច្បាប់ចរាចរថ្មី ចរាចរដែលចេញពីក្រសួងមហាផ្ទៃ និងដើម្បីអនុវត្តន៏ចំគោលដៅបទបញ្ជាលោក ស្នងការខេត្ត រយៈពេល២ថ្ងៃ ២យប់នេះលោកបានចុះដឹកនាំផ្ទាល់ ដើម្បីធ្វើការត្រួតពិនិត្យទៅលើការ បើកបររបស់ប្រជាពលរដ្ឋទូទៅក្នុងការ បើកបររបស់ពួកគាត់ ឲ្យស្របទៅតាមច្បាប់ចរាចរ ត្រឹមត្រូវ និងគោរពច្បាប់ចរាចរ ឲ្យបានគ្រប់គ្នាៗជៀសវាងគ្រោះថ្នាក់ ឬបង្កគ្រោះថ្នាក់ដល់ អ្នកដ៏ទៃទៀត។ ព្រោះច្បាប់ចរាចរថ្មីនេះ សំដៅ ឲ្យអ្នកបើកទោចក្រយាន្តទាំងអស់ មានពាក់មួកសុវត្តិភាពឲ្យបានគ្រប់គ្នា ទាំងអ្នកបើក និងអ្នកជិះ ហើយហាមពុំឱ្យដឹក សំពីងសំពោងលើសពីការកំណត់ របស់សម្ថតិកិច្ចឡើយ ច្បាប់ចរាចរថ្មីនេះមិនឲ្យក្មេងចាប់ពីអាយុ១៨ឆ្នាំចុះក្រោម ធ្វើការបើកបរឡើយ។

លោក កៅ ប៊ុនគីមបានបន្តថា "ការផាកពិន័យនេះ សោធគឺយើងអនុវតន៍តែម៉ូតូគ្មាន លក្ខណៈគ្រប់គ្រាន់ មិនពាក់មួកសុវត្តិភាពមិនគ្រប់លក្ខណៈ ព្រោះបងប្អូនខ្លះ គ្រាន់តែដាក់លើក្បាល តែមួកអត់ក្រវាត់វាអាចធ្វើជ្រុះ ហើយធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកក្រោយ នេះជាទង្វើអាក្រក់ ហើយអ្នកខ្លះមានតែដងកញ្ចក់ ។ល។

ត្រង់ចំណុចខ្វះខាត នេះដែលសម្ថតិកិច្ចធ្វើការផាក ពិន័យដល់គាត់ហើយណែនាំឲ្យគាត់ យល់កាន់តែច្បាស់ក្នុងការបើកបរ ហើយលោកអនុវត្តន៍តាមគោលការ ត្រឹមតែបញ្ជារបស់ក្រសួងតែប៉ុណ្ណោះ ក្នុងការផាកពិន័យមិនឲ្យលើសពីបញ្ជាឡើយ។ តែសម្ថតិកិច្ចលោកចុះជាប់ជារៀងរាល់ថ្ងៃជាប្រចាំ។

លោកបានបញ្ជាក់ត្រង់ចំណុច រិះគន់ពីសំណាក់ប្រជាពលរដ្ឋពីកម្លាំងសម្ថតិកិច្ច និងមន្រ្តីរាជការមួយចំនួន ដែលមិនគោរពច្បាប់ចរាចរថា បើមន្រ្តីរាជការណា មិនអនុវត្តគោរពច្បាប់ចរាចរលោក និងយកម៉ូតូនោះមករក្សាទុក នៅការិយាល័យចរាចរដើម្បីចាត់ការទៅ តាមនិតិវិធីច្បាប់ ហើយចំពោរថយន្ត លោកក៏អនុវត្ត ទៅតាមបទបញ្ជាដែរ ។ប្រជាពលរដ្ឋគ្រប់លំំដាប់ថ្នាក់បាននិយាយថា ចំពោះការអនុវត្តន៏ច្បាប់ចរាចរ នាពេលនេះលោកមានការត្រេកអរណាស់ ក្នុងការណែនាំ ច្បាប់ចរាចរ និងធ្វើការណែនាំនេះ តែសូមឲ្យភាពសុក្រិតកំុចាប់ ផាកពិន័យប្រជាជនតែមន្រ្តី រាជការមិនធ្វើផាកពិន័យ ត្រង់ចំណុចនេះដែលពួក គាត់ចង់និយាយ៕


ឃាត់ខ្លួន​មុខសញ្ញា​ សង្ស័យ​គំរាម​ជំរិត​ទារប្រាក់ ពីស្រ្តីម្នាក់​នៅស្រុក​ឧដ្តុង្គ​ យកមកសួរនាំ

0
0

កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ ជាមនុស្សទី៣ ត្រូវបាននគរបាល ស្រុកឧដ្តុង្គសហការ ជាមួយនគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់ខេត្តកំពងស្ពឺ ស្រាវជ្រាវឈាន ទៅឃាត់ខ្លួននាំយក មកសួរនាំ បន្ទាប់ពីជនសង្ស័យ២នាក់ ផ្សេងទៀតដែលបានឃាត់ខ្លួន ក្នុងករណីប្លន់ជំរិតទារប្រាក់ ពីស្រ្តីទិញលក់ស្រូវម្នាក់ នៅស្រុកឧដ្តុង្គ កាលពី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ ។

ជនសង្ស័យទាំង ៣នាក់នេះ នគរបាលកំពុង ស្រាវជ្រាវបន្ត ដើម្បីវែកមុខនិងដាក់បន្ទុក លើជនសង្ស័យថា មានពាក់ព័ន្ធប្រើអាវុធខុសច្បាប់ ប្លន់និងជំរិតទាប្រាក់ ពីស្រ្តីរងគ្រោះ ដើម្បីបញ្ជូន ទៅសាលាដំបូង ខេត្តតាមនីតិវិធីច្បាប់។

តាមប្រភពព័ត៌មាន ពីមន្រ្តីនគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្នុងករណីប្រើអាវុធប្លន់ និងជំរិតទារប្រាក់ពី ស្រ្តីរងគ្រោះខាងលើ បានឈានដល់ឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀតហើយ ដែលជាអ្នកទី៣ តាមរយៈកាតទូរស័ព្ធ និងអាវុធខ្លីដែលជនសង្ស័យ បានបន្សល់ទុកនៅកន្លែងកើតហេតុ ដែលជនសង្ស័យបាន បញ្ចូលទឹកប្រាក់នៅទីនោះ និងស្រាវជ្រាវតាមរយៈផ្សេងៗ។

ប្រភពដដែលបានបន្តថា នៅម៉ោង២១និង០០នាទីថ្ងៃទី២ មករា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិត្រពាំងអំពិល ឃុំចាន់សែន ស្រុកឧដ្តុង្គ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ អ៊ឹម សុខឡេង ហៅគ្រុយ ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរធ្វើស្រែ មានកូន៤នាក់ ប្រុស២នាក់ ប្រពន្ធឈ្មោះ មួន អាន អាយុ៣៥ឆ្នាំមានទីលំនៅ ភូមិឃាត់ខ្លួនជនសង្ស័យ៕

គ .ជ.ប នឹង​យក​បេក្ខជន​ ១៥នាក់ មក​ជ្រើសរើស ​ជា​អគ្គលេខាធិការ និង​អគ្គលេខាធិការរង នៅ​សប្តាហ៍​ក្រោយ​

0
0

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅសប្តាហ៍ក្រោយនេះ នឹងធ្វើការសម្រាំង យកបេក្ខជនចំនួន ១៥នាក់ ក្នុងចំណោមបេក្ខជន ដែលបានបំពេញ បែបបទដាក់ពាក្យត្រឹមត្រូវ តាមលក្ខខណ្ឌ ចំនួន៨៦នាក់ ដើម្បីយកមកធ្វើការត្រួតពិនិត្យ លក្ខណៈសម្បត្តិបន្តទៀត ក្នុងការជ្រើសរើស យកមកធ្វើជាអគ្គលេខាធិការ និងអគ្គលេខាធិការរង របស់ គ.ជ.ប ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ គ.ជ.ប នៅល្ងាចថ្ងៃអាទិត្យទី០៣ ខែ មករា ឆ្នាំ២០១៦នេះ បានប្រាប់ឲ្យមជ្ឈមណ្ឌលដើមអម្ពិលថា នៅថ្ងៃទី៥ មករា សប្តាហ៍ក្រោយ គ.ជ.ប នឹងធ្វើការជម្រុះបេក្ខជន ចំនួន ៧១នាក់ចេញ ហើយទុកតែ១៥នាក់ប៉ុណ្ណោះ ដើម្បីធ្វើការត្រួតពិនិត្យជ្រើសរើស បន្តទៅទៀត ហើយបើឃើញថា មានសមត្ថភាព ប្រហាក់ប្រហែលគ្នា គ.ជ.ប ប្រហែលជានិងមានការធ្វើតេសលើបេក្ខជន។

លោកបញ្ជាក់បន្ថែមថា “ក្នុងចំណោមបេក្ខជន១៥នាក់ហ្នឹង អ្នកណាដែលប្រើជាឯកសារចំលង គឺគ.ជ.ប អញ្ជើញគាត់មកបង្ហាញឯកសារដើម ហើយបន្ទាប់ពីថ្ងៃអង្គារ៍ ទី៥មកអាស្រ័យតែលើ គ.ជ.ប សម្រេចយកថ្ងៃណាមួយ ឫអាចភ្លាមៗក៏ថាបាន ឫមួយថ្ងៃក្រោយមក នឹងហៅគ្នាមកហើយជជែករឿងហ្នឹង លើការសម្រចជ្រើសរើស អគ្គលេខាធិការនិងអគ្គលេខាធិការរង”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ធ្នូ កន្លងមក គ.ជ.បបាន ជម្រុះបេក្ខជនចំនួន៣៨នាក់ រួចមកហើយ ក្នុងចំណោមបេក្ខជន១២៤នាក់ គឺនៅសល់តែ៨៦នាក់តែប៉ុណ្ណោះ ហើយនៅសប្តាហ៍ក្រោយនេះ គ.ជ.ប នឹងធ្វើការជម្រុះបេក្ខជនចោលចំនួន ៧១នាក់ថែមទៀត គឺទុកតែ១៥នាក់ សម្រាប់ធ្វើការប្រកួតប្រជែងបន្តទៀត៕

ខ្សឹបដាក់​ត្រចៀក​៖លោកស្រុឺ គីម មន្ត្រីចូលនិវត្តន៍ទៅហើយ តែគាត់នៅមានសំណាង ធ្វើការនៅស្ថានីយ៍ថ្លឹង រថយន្តឃ្លាំងមឿង ដដែល!!!

0
0

ភ្នំពេញ៖មានគេខ្សឹបប្រាប់ មកដើមអម្ពិល សូមឱ្យជួយចេញផ្សាយ ពីរឿងមន្ត្រីចូលនិវត្តន៍ ជាង២ឆ្នាំទៅហើយ តែគាត់នៅតែមានសំណាង យីអ៑ុនខ្ពស់បាននៅ បម្រើការងារនៅក្នុងស្ថានីយ៍ ថ្លឹងរថយន្តឃ្លាំងមឿង ខេត្តពោធិ៍សាត់ដដែល ។

បើតាមអ្នកខ្សឹបបានឱ្យដឹងថា មន្ត្រីដែលបានចូលនិវត្តន៍ ជាង២ឆ្នាំទៅ ហើយនោះមានឈ្មោះស្រុឺ គីម អតីតះអនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់  ហើយក៍ជាអតីត ប្រធានស្ថានីយ៍ថ្លឹងរថយន្តឃ្លាំងមឿង ខេត្តពោធិ៍សាត់ បានជាងមួយឆ្នាំផងដែរ ក្រោយមកគាត់ក៍ត្រូវបានក្រសួងដាក់ ឱ្យចូលនិវត្តន៍តែម្តង ។បើតាមអ្នកខ្សឹបក៍បានដាក់ជាសំនួរ ទៅលោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ជាពិសេសលោករដ្ឋមន្ត្រីក្រសួង សាធារណៈការ និងជញ្ជូន ម្តេចមិនធ្វើការផ្លាស់ប្តូរដាក់មន្ត្រីផ្សេងទៀត ដែលគេមិនទាន់ចូលនិវត្តន៍ ជំនួសរូបគាត់ទៅគ្រាន់គ្នាបានសើមមាត់ សើមកដូចមន្ត្រី ដុះស្លែមានសំណាងបាននៅកន្លែងខ្លាញ់នេះផងទាន!!!SIC៘

ជនជាតិ​ អាយ លែន ដេកស្លាប់នៅ ក្នុងផ្ទះសំណាក់ ដំរីស

0
0

ភ្នំពេញ៖បុរសជនជាតិ អាយ លែន ម្នាក់ត្រូវបានប្រទះឃើញ ដេកស្លាប់ក្នុងបន្ទប់មួយ ក្នុងផ្ទះសំណាក់ដំរីស ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥។

តាមសេចក្តី រាយការណ៍បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អែនឌ្រៀន មែខេន ជនជាតិអាយលែន អាយុ៤០ឆ្នាំ។ ពាក់ព័ន្ធនិងករណីដេកស្លាប់ ក្នុងបន្ទប់ក្នុងផ្ទះ សំណាក់ដំរីស ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅនេះ នៅមិនទាន់មានការសន្និដ្ឋាន ច្បាស់លាស់នៅឡើយទេ៕

ខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរ ជាង១លាននាក់ ក្នុងឆ្នាំ២០១៥

0
0

ព្រះសីហនុ៖ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ១លាននាក់ នៅឆ្នាំ២០១៥នេះ បានមក លម្ហែកម្សាន្ត នៅតាមតំបន់ ទេសចរនានា នៅលើទឹកដី ខេត្តព្រះសីហនុ ដែលជាខេត្តមួយមានឆ្នេរសមុទ្រ ស្រស់ស្អាតបំផុត របស់កម្ពុជានោះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មានការកើនឡើង ១៤,៣៩ភាគរយ។

បើតាមការឲ្យដឹងពីលោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ថា សម្រាប់រយៈ ពេលមួយឆ្នាំ ២០៥នេះ ខេត្តព្រះសីហនុទទួលបានកំណើនភ្ញៀវទេសចរ សរុប១.៥១៨.៨៧៤ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១១៥៦៨១៣នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៤ កើនឡើង១៩,៣៦ភាគរយ និងភ្ញៀវបរទេសមានចំនួន ៣៦២០៦១ នាក់ កើនឡើង១ភាគរយ ក្នុងនោះជនជាតិចិន ស្ថិតក្នុងលំដាប់ថ្នាក់លេខ១។

ប្រធានមន្ទីរទេសចរណ៍ រូបនេះបន្តថា ភ្ញៀវទេសចរដែលមកលេងកម្សាន្ត នៅខេត្តឆ្នេរសមុទ្រមិនថាថ្ងៃធម្មតា ថ្ងៃ បុណ្យជាតិឬ ក៏មានព្រឹត្តិការណ៍ជាតិធំៗនោះទេ ពោលគឺនៅខេត្តព្រះសីហនុ មានសណ្ឋាគារចំនួន ៥២ស្មើនឹង ២៤៩២បន្ទប់ ផ្ទះសំណាក់១៥០ស្មើនឹង២២១០បន្ទប់ ភោជនីយដ្ឋានអាហារដ្ឋាន ចំនួន៧៩កន្លែង មិនត្រឹម តែប៉ុណ្ណោះ ខេត្តព្រះសីហនុ ក៏នៅមានសណ្ឋាគារលំដាប់ផ្កាយចំនួន ៣កន្លែងទៀតផង មានហាងលក់ដូរ កន្លែងបម្រើសេវាកម្មលើវិស័យ ទេសចរជាច្រើនទៀត ដើម្បីផ្តល់ភាពកាន់តែងាយស្រួល ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក នូ សុផល បានបញ្ជាក់ថា ភ្ញៀវទេសចរចូលទៅលេង នៅតាមតំបន់កោះត្រូពិក ជាពិសេសនៅតំបន់ឆ្នេរ អូរឈើទាល តែម្តង ពីព្រោះមិនថារដូវប្រាំងឬក៏រដូវវស្សានោះទេ សម្រាប់តំបន់រមណីយដ្ឋានទេសចរណ៍ ឆ្នេរអូរ ឈើទាល ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុគឺមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ មក សម្រាកលេងលម្ហែកម្សាន្តយ៉ាងច្រើនកុះករ។    

ឆ្នេរអូរឈើទាលត្រូវបានគេចាត់ទុកថា ជាតំបន់ឆ្នេរដែលមានលក្ខណៈស្រស់ស្អាតនិងខ្សាច់ សលាតសន្ធឹង វែងរួមទាំង មានជម្រៅទឹកសមុទ្រ រាក់និងខ្យល់អាកាសស្ងប់ស្ងាត់ ហើយប្រសិនបើពិនិត្យមើលលើ លក្ខណៈទូទៅ នៃទីតាំងភូមិសាស្ត្ររបស់ឆ្នេរអូរឈើទាល ឃើញមានសភាពខុសប្លែកពីតំបន់ឆ្នេរផ្សេងៗទៀត។ ទាំងកន្លែង សម្រាក កម្សាន្តរបស់ភ្ញៀវទេសចរ និងកន្លែងអង្គុយលេងគឺមានភាពសប្បាយរីករាយ ហើយរាល់សេវាកម្ម លក់ដូរចំណីអាហារ មានលក្ខណៈសម្បូរបែប មានអនាម័យ តម្លៃសមរម្យ ដែលអាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទទួលយកបាន៕

បង្ក្រាបគ្រឿងញៀន ម៉ាទឹកកក ៦៤,១៩ក្រាម និងយ៉ាម៉ា៩៩៥គ្រាប់ នៅខេត្ត បាត់ដំបង

0
0

បាត់ដំបង៖ គ្រឿងញៀនប្រភេទ ម៉ាទឹកកក ចំនួន៦៤,១៩ក្រាម និងប្រភេទយ៉ាម៉ា ៩៩៥គ្រាប់ ត្រូវបានកម្លាំង នគរបាល ក្រុងបាត់ដំបង ធ្វើការបង្ក្រាប ពីជនជួញដូរម្នាក់ ក្នុងភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុង បាត់ដំបង នៅថ្ងៃទី៣ ខែមករា កន្លងមកនេះ ឯជនសង្ស័យត្រូវបានមន្រ្តីជំនាញ កសាងសំណុំរឿងបញ្ជូន ទៅតុលាការ។

យោងតាមគេហទំព័រអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី៤ ខែមករា នេះ បានដកស្រង់សម្តី លោក វរសេនីយ៍ទោ យឹម វិចិត្រ អធិការនគរបាល ក្រុងបាត់ដំបង មកបញ្ជាក់ថា ដោយអនុវត្តតាមប្រសាសន៍ ណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង លើការងារជំនាញប្រឆាំង គ្រឿងញៀន ដើម្បីចូលរួមក្នុងការអនុវត្តន៍ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១៧និង៣០នាទី ការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីចែកចាយ គ្រឿងញៀន០១កន្លែង ដែលស្ថិតត្រង់ចំនុចភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ឃាត់ខ្លួន ជនសង្ស័យ 0១នាក់ឈ្មោះ អ៉ឹង ផានិត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

កម្លាំងសមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន ម៉ាទឹកកកសរុបចំនួន៦៤,១៩ក្រាម យ៉ាម៉ា៩៩៥គ្រាប់ និងសំភារ: ជក់មួយចំនួន។

ករណីសង្ស័យខាងលើនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅ សាលាដំបូង ខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសតាមច្បាប់៕

អ្នកវិភាគ៖ ការផលិតនាវា ដឹកយន្តហោះ ចម្បាំងទីពីរ របស់ចិន ទំនងជាមាន គោលដៅផ្នែក ប្រតិបត្តិការយោធា

0
0

ប៉េកាំង៖ យោងតាមអ្នកវិភាគ នានាជុំវិញ ការអភិវឌ្ឍវិស័យ ការពាររបស់ចិន បានឲ្យដឹងថា អន្តរជាតិ បានភ្ញាក់ អារម្មណ៍ យ៉ាងខ្លាំង ចំពោះការប្រកាសរបស់កងទ័ព ប្រជាជនចិន ចំពោះ គម្រោងការសាងសង់ នាវាដឹកយន្ត ហោះទីពីរ ដែលបាន និង កំពុងផលិតទៅ ហើយនោះ។ ការ យល់ឃើញ ហាក់សម្តែងចេញ ស្រដៀងៗគ្នាថា ការផលិតនាវាដឹកយន្តហោះចម្បាំង របស់ចិន នេះ នឹងត្រូវប្រើប្រាស់ដើម្បីបំពេញ ប្រតិបត្តិការយោធា ជាជាង ការប្រើប្រាស់ ដើម្បីតែផ្នែក ហ្វឹកហ្វឺន និង បង្កើនសមត្ថភាពខាងបច្ចេកវិទ្យា ដូចការអះអាងពីកងទ័ពនោះ។

ដូចដែល មន្ត្រីជាន់ខ្ពស់ នៃកងទ័ពចិន លោក ហ្សាង ជុនសេ បានលើកឡើងកាលពីពេល ថ្មីៗ នេះថា “នាវាដឹក យន្តហោះថ្មីនេះ នឹងត្រូវយកទៅបំពេញបេសកកម្មជាច្រើន ដែលខុសពី នាវាដឹកយន្តហោះទីមួយ Liaoning។ បច្ចុប្បន្ន យើងប្រើប្រាស់ Liaoning ដើម្បីសាកល្បង សមត្ថភាព និង ទំនុកចិត្ត ទៅលើប្រព័ន្ធដឹកយន្តហោះ ចម្បាំងនេះ ហើយក៏សម្រាប់ហ្វឹកហ្វឺន ដល់កងទ័ពជំនាញផងដែរ។”

តាមពិតប្រទេសចិន ត្រូវការជាបន្ទាន់ណាស់ នូវនាវាដឹកយន្តហោះចម្បាំង ដែលនឹងត្រូវប្រើ ប្រាស់សម្រាប់ បង្កើន សមត្ថភាពនៃវិស័យការពារជាតិ ហើយក៏ជាការការពារផលប្រយោជន៍ ជាតិឲ្យកាន់តែប្រសើរជាងមុនផងដែរ។ វាមិនត្រឹមតែអាចបំពេញប្រតិបត្តិការផ្នែកយោធា ប៉ុណ្ណោះទេ តែវាអាចនឹងត្រូវប្រើប្រាស់ ដើម្បីល្បាតដែនសមុទ្រ និង ដឹកជំនួយមនុស្សធម៌ ទៅកាន់តំបន់នានា ដែលទទួលរងគ្រោះ បានយ៉ាងប្រសើរបំផុតទៀតផង។

គួរបញ្ជាក់ថា នាវាដឹកយន្តហោះចម្បាំងទីពីររបស់ចិន កំពុងតែធ្វើការសាងសង់នៅឯ ការដ្ឋាន ផលិតនាវាយោធា ក្នុងទីក្រុង ដាលាន នៃខេត្ត ឡាវលីង។ សម្រាប់នាវាចម្បាំងទី ១ Liaoning គឺជាផលិតផលមកពីអតីត សហភាព សូវៀត ដែលត្រូវបានចិន ទិញយកមកជួស ជុល នឹង ដាក់ឲ្យប្រើប្រាស់ឡើងវិញ កាលពីឆ្នាំ ២០១២។

ដោយឡែកនាវាដឹកយន្តហោះចម្បាំងទីពីរ ដែលកំពុងសាងសង់នោះ អាចផ្ទុកទម្ងន់បាន ៥០.០០០ តោន, បំពាក់ នូវប្រព័ន្ធថាមពលពិសេស, និង សម្រាប់ដឹកយន្តហោះចម្បាំងប្រភេទ J-15 ជាច្រើនគ្រឿង។ នៅថ្ងៃមុខ ចិនក៏មាន គម្រោងផលិតនាវាដឹកយន្តហោះចម្បាំងដើរ ដោយថាមពលនុយក្លេអ៊ែរ ដូចអាមេរិកដែរ ប្រសិនបើនាវា ទីពីរនេះ សម្រេចជោគជ័យ៕


តើនាវាធំបំផុត កាលពីជាង ១០០ឆ្នាំ មុន និង នាវាធំបំផុតបច្ចុប្បន្ន ខុសគ្នាដូចម្តេច?

0
0

ឡុងដ៍៖ បើនិយាយអំពីនាវា ដែលធំបំផុត កាលពីជាង ១០០ឆ្នាំមុននោះ គឺយើងពិតជានឹក ឃើញដល់នាវា Titanic ដែលល្បីល្បាញ បន្ទាប់ពីខ្សែ ភាពយន្ត ឆ្នាំ ១៩៩៧។ ប៉ុន្តែសម្រាប់ ពេលបច្ចុប្បន្ននេះវិញ នាវាដែល ធំជាងគេនោះ គឺ មានឈ្មោះថា The Allure of the Seas ដែលមានទំហំធំ និង សមត្ថភាពខ្លាំងជាង Titanic ទ្វេដង។

ប្រៀបធៀបលក្ខណៈសម្បត្តិ នៃនាវាទាំងពីរ៖
១. The Titanic៖ ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ១៩១១
-  ទម្ងន់ៈ ៤៦.៣២៨ តោន
-  អាចផ្ទុកអ្នកដំណើរៈ ៣.៥៤៧ នាក់
-  បណ្តោយៈ ២៦៩ ម៉ែត្រ និង ទទឹងៈ ២៨ ម៉ែត្រ
-  កម្ពស់គិតពីបាតនាវាៈ ៥៣ ម៉ែត្រ
-  បើកបរៈ ល្បឿនលឿនបំផុត ៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង
២. The Allure of the Seas៖ ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១០
-  ទម្ងន់ៈ ២២៥ តោន
-  អាចផ្ទុកអ្នកដំណើរៈ ៦.២៩៦ នាក់
-  បណ្តោយៈ ៣៦២ ម៉ែត្រ និង ទទឹងៈ ៤៧ ម៉ែត្រ
-  កម្ពស់ពីផ្ទៃទឹកៈ ៧២ ម៉ែត្រ
-  បើកបរៈ ល្បឿនលឿនបំផុត ៤២ គីឡូម៉ែត្រក្នុងមួយម៉ោង

ចំណុចដែលអន់ជាងរវាងនាវាទាំងពីរនោះ គឺមានតែមួយគត់ ដោយសារនាវាតូច អាចធ្វើចរាចរណ៍ បានលឿន ជាងនាវា ដែលមានទំហំកាន់តែធំ៕

ឃាតកប្លន់សម្លាប់មនុស្ស ៣នាក់ នៅខេត្តសៀមរាប លួចកាត់សោទ្វារ រត់ចេញពីមន្ទីរឃុំឃាំង

0
0

សៀមរាប៖ ឃាតកម្នាក់ ដែលត្រូវបានកម្លាំងនគរបាល ស្រុកអង្គរជុំឃាត់ខ្លួន ក្រោយពីបានយកកំាបិទខ្វែវ កាប់សម្លាប់ក្មេងប្រុសវ័យមិន២០ឆ្នាំ បីនាក់ រឿងគំនុំ និងយកម៉ូតូទៅលាក់ទុកនៅចម្ការដំឡូង នោះ បានលួចកាត់សោរទ្វារ មន្ទីរឃុំឃាំង ក្នុងស្នងការដ្ឋាននគរបាលខេត្តសៀមរាប រត់គេចខ្លួនបាត់ហើយ នៅទៀបភ្លឺ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។

យោងតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនដៃដល់ម្នាក់ ដែលបានកាប់សម្លាប់ក្មេងប្រុស៣នាក់ ហើយប្លន់យកម៉ូតូ នៅស្រុកអង្គរជុំនោះ បានលួចកាត់សោរទ្វារ នៃមន្ទីរឃុំឃាំង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រត់គេចខ្លួនបាត់ហើយ កាលពីវេលាទៀបភ្លឺ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។

គេហទំព័រអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១២៖០០នាទី មានករណីអំពើឃាតកម្មគិតទុកជាមុន នៅត្រង់ចំណុចផ្លូវរទះ ឡើងទៅចំការដំឡូង ស្ថិតនៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បណ្តាលឲ្យក្មេងប្រុស៣នាក់ ជិះម៉ូតូ ១គ្រឿង បានស្លាប់ ហើយជនល្មើសបានយកម៉ូតូទៅបាត់។ សមត្ថកិច្ចនគរបាលស្រុកអង្គរជុំ បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១-ឈ្មោះ មិច កញ្ញា ហៅក្អាត ភេទប្រុស អាយុ១៦ឆ្នាំ,ទី ២-ឈ្មោះ ម៉េង យ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ និងទី៣-ឈ្មោះ អាំង លីសួយ ភេទប្រុស អាយុ ៨ឆ្នាំ រស់នៅភូមិគោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ។ ចំណែកម៉ូតូដែលបាត់ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១។

នគរបាលមូលដ្ឋានបានឲ្យដឹងទៀតថា តាមការបំភ្លឺរបស់លោក ប៉ិក ឈា ភេទប្រុស អាយុ ៦៣ឆ្នាំ ថា នៅម៉ោង១១៖០០នាទី គាត់បានឮស្នូរសំឡេងកាប់គ្នាចម្ងាយប្រហែល៤០ម៉ែត្រ ហើយគាត់បានបាត់កាំបិតខ្វែវ និងចៅរបស់គាត់ ឈ្មោះ ឈន់ ឆេន ភេទប្រុស អាយុ ១៧ឆ្នាំ ពីចំការមួយសន្ទុះ ក្រោយមកក៏ឃើញចៅរបស់គាត់ឈ្មោះ ឈន់ ឆេន ជិះម៉ូតូមកដល់ចំការវិញ ហើយបានប្រាប់គាត់ថា វាបានកាប់ម្ចាស់ម៉ូតូស្លាប់បាត់ហើយ។ ក្រោយពីទទួលបានពត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចបានធ្វើការកំណត់មុខសញ្ញា ហើយតាមរកជនសង្ស័យ រហូតដល់ម៉ោង២១៖០០នាទី ថ្ងៃខែឆ្នាំដដែល ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ ឈន់ ឆេន នេះតែម្តង។

នៅចំពោះមុខសម្ថកិច្ចជនសង្ស័យបានឆ្លើសារភាពថា រូបគេបានកាប់សម្លាប់ជនរងគ្រោះទាំង៣នាក់ ដោយកាំបិតខ្វែវពិតប្រាកដមែន ដោយសាររឿងគំនុំ ព្រមទាំងយកម៉ូតូ និងកាំបិតទៅលាក់នៅចំការដំឡូង ក្រោយពីឆ្លើយសារភាពរួចមក សមត្ថកិច្ចបាននាំជនសង្ស័យទៅយកម៉ូតូ និងកាំបិតដែលបានលាក់ទុកនៅចម្ការ ហើយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរបន្តតាមនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ៕

សម្តេចតេជោ នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូល អាម៉េរិក-អាស៊ាន នៅរដ្ឋកាលីហ្វ័រញ៉ា ពាក់កណ្តាលខែកុម្ភៈ

0
0

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ បានប្រកាសថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមួយក្រុមទៅចូលរួមកិច្ចប្រជុំកំពូលអាម៉េរិក-អាស៊ាន នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក នៅថ្ងៃទី១៥-១៦ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ។

ការប្រកាសរបស់លោកឧបនាយករដ្ឋមន្រ្តីបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយក្រុមនិស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នាទីស្តីការក្រសួង។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ គឺ ជាវេទិកាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ អាម៉េរិក-អាស៊ាន លើបញ្ហានយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ដែលបានដាក់ចេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ នៅ ប្រទេសម៉ាឡេស៊ី៕

ស្ពានអាកាស និងផ្លូវក្រោមដីតិចណូ សម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃអង្គារ៍ ដោយប្រើឈ្មោះជាផ្លូវការ "ស្ពានអាកាស៥មករា"

0
0

ភ្នំពេញ ៖ ស្ពានអាកាស និងផ្លូវក្រោមដីតិចណូនឹងសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយស្ពានអាកាស ត្រូវបានប្រើឈ្មោះជាផ្លូវការថា "ស្ពានអាកាស ៥មករា"។

នៅមុនពិធីសម្ពោធ ជាផ្លូវការថ្ងៃព្រឹកថ្ងៃទី៥ ខែមករា នេះ សាលា រាជធានីភ្នំពេញ បានរៀបចំពិធីក្រុង ពាលីសុំសេចក្តីសុខ តាមផ្នែកសាសនានៅល្ងាច ថ្ងៃទី០៤ខែមករានេះផងដែរ។

យោងតាមគេហទំហទំព័រផ្លូវការរបស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញថា ស្ពានអាកាស តិចណូ គឺនឹងមានឈ្មោះជាផ្លូវការថា "ស្ពានអាកាស៥មករា" នឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃអង្គារ៍ទី៥ ខែមករា ឆ្នាំ ២០១៦ ។ នៅក្នុងខ្លឹមសារនោះផងដែរសម្តេចនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ពិតណាស់គឺមានស្ពាន មានសង្ឃឹមនិងមានឱកាសកាន់តែច្រើនឡើងៗក្នុងការរស់នៅ និងប្រកបការងារប្រចាំថ្ងៃ។ ហើយសម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សូមជំរាបផងដែរថា ស្ពានអាកាសតិចណូនិងផ្លូវក្រោមដីតិចណូនេះ ត្រូវបានរដ្ឋាភិបាលបើកការដ្ឋាន សាងសង់ កាលពីថ្ងៃទី៩កញ្ញា២០១៤ ដើម្បីដោះស្រាយបញ្ហាចរាចរកកស្ទះ និងសម្រួលដល់ការ ចរាចរធ្វើដំណើរ ទៅមកដែលឆ្លងកាត់តំបន់នេះឲ្យមានភាពល្អប្រសើរជាងមុន ។សម្រាប់រាជធានីភ្នំពេញនេះគឺជាស្ពានអាកាសទី៤ បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ និងស្ពានអាកាស៧មករា ។

ស្ពានអាកាសនិងផ្លូវក្រោមដីតិចណូនេះ មានស្ពានអាកាសមេប្រវែង៣៨២ម៉ែត្រទទឹង១៥,៨ ម៉ែត្រផ្លូវក្រោម ដីមានប្រវែង៣៥៦ម៉ែត្រ ទទឹងពី៦ទៅ៨ម៉ែត្រ ផ្លូវអមស្ពានប្រវែងសរុប៨២៥ម៉ែត្រទទឹង៥ម៉ែត្រកន្លះ ស្ថិតនៅប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីគីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុងត្រង់ប្រសព្វគ្នាត្រង់ ភ្លើងស្តុបតិចណូ ។ ដែលចំណាយថវិកា សាងសង់ប្រមាណ១៤លានដុល្លារសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនOCIC ៕

លោក អេង ឆៃអ៊ាង សុំទោសខ្មែរកម្ពុជាក្រោម ទាក់ទងទៅនឹងលោក ឧកញ៉ាចៅហ្វាយ សឺន គុយ

0
0

ភ្នំពេញ៖ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានចេញលិខិតសុំទោសជាសាធារណ ដល់ខ្មែរកម្ពុជាក្រោម ក្នុងករណីដែលលោកបានប្រដូចលោក ឧកញ៉ាចៅហ្វាយ សឺន គុយ ទៅនឹងលោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥កន្លងមកនេះ នៅចំពោះមុខអ្នកគាំទ្រនៅប្រទេសកាណាដា លោក អេង ឆៃអ៊ាង បានលើកឡើងថា “លោក ឧកញ៉ា សឺន កុយ ព្រមឲ្យយួនកាត់ក្បាល ដើម្បីប្តូរមកវិញនូវអាយុ ជីវិតរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ប្តូរមកវិញនូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនារបស់ខ្មែរកម្ពុជាក្រោម រហូតដល់បច្ចុប្បន្ន ជាទង្វើមួយឆោតល្ងង់”។

ក្រោយពីការលើកឡើងរបស់លោក អេង ឆៃអ៊ាង បែបនេះ បានធ្វើឲ្យខ្មែរកម្ពុជាក្រោមមានការខឹងសម្បារ ជាខ្លាំងចំពោះពាក្យសំដីគ្មានការគិតរបស់លោក។ ក្នុងនោះ កាលពីថ្ងៃទី៣០ ធ្នូលោក សឺន ស៊ូបែរ្តិ៍ ដែលជាប្រធានគណៈកម្មាធិការ អចិន្រ្តៃយ៍មូលនិធិសម្តេចបវសេដ្ឋាធិបតី សឺន សាន ដែលមានជាប់ខ្សែស្រឡាយ ជាមួយ លោក ឧកញ៉ា សឺន គុយ បានឲ្យលោក អេង ឆៃអ៊ាង សុំទោស ពលរដ្ឋខ្មែរកម្ពុជាក្រោម ចំពោះការប្រមាថមាក់ងាយដល់វីរបុរសរបស់ខ្មែរក្រោម។

លិខិតសុំទោស លោក អេង ឆៃអ៊ាង នៅថ្ងៃទី៣ មករា ផ្ញើទៅលោក សឺន ស៊ូបែរ្តិ៍ បានឲ្យដឹងថា ការ លើកឡើងររបស់លោក ទាក់ទងជាមួយ លោក ឧក ញ៉ា ចៅហ្វាយ សឺន គុយ នៅទីក្រុង Montreal ប្រទេសកាណាដា និងនៅកន្លែងផ្សេងៗទៀត នោះ គឺជាទស្សនៈយល់ឃើញរបស់លោក ហើយពុំមានចេតនាបន្តុះបង្អាប់ ឬប្រមាថមើលងាយចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់លោក ឧកញ៉ា សឺន គុយ ឡើយ។

លោកបានលើកឡើងក្នុងលិខិតបន្តថា “ប៉ុន្តែប្រសិនបើឯកឧត្តម ឬបងប្អូនខ្មែរកម្ពុជាក្រោមរូបណាយល់ឃើញថា ការថ្លែងរបស់ខ្ញុំមិនសមរម្យ ឬមិនត្រឹមត្រូវ ខ្ញុំសូមអធ្យាស្រ័យ នឹងអភ័យទោសចំពោះឯកឧត្តម និងបងប្អូនខ្មែរកម្ពុជាក្រោម”។

ក្នុងពិធីសំណេះសំណាលជាមួយ អ្នកគាំទ្រនៅកាណាដា លោក អេង ឆៃអ៊ាង បានថ្លែងទៀតថា ការនិរទេសខ្លួនរបស់លោក សម រង្ស៊ីទៅក្រៅប្រទេស ដើម្បីរក្សាជីវិតក្នុងការតស៊ូមតិនានា ប្រឆាំងរាជរដ្ឋាភិបាល។ ប៉ុន្តែ លោក សឺន ស៊ូបែរ្តិ៍ ថា មិនអាចប្រដូច លោកឧក ញ៉ា សឺន គុយ ជាមួយ លោក សម រង្ស៊ីបានទេ ព្រោះវាខុសគ្នាស្រឡះ ដោយសារលោក សម រង្ស៊ី រត់គេចតែរួចខ្លួនឯង មិនគិតគូរពីប្រទេសជាតិ ហើយក៏មិនដែលបានរកផលប្រយោជន៍ជូនជាតិឡើយ៕

Viewing all 8042 articles
Browse latest View live




Latest Images