Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ជាងភ្លើងម្នាក់ រងរបួសធ្ងន់ ខណៈកំពុងតខ្សែភ្លើង ក្នុងការដ្ឋានមួយកន្លែង នៅខណ្ឌមានជ័យ

$
0
0

ភ្នំពេញ៖ បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ឲ្យរងរបួសធ្ងន់ ខណៈកំពុងតខ្សែភ្លើង ក្នុងការដ្ឋានមួយកន្លែង ស្ថិតនៅចំណុចផ្លូវ ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥និង២០នាទី ល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ។

ជនរងគ្រោះ ដែលជាជាងភ្លើង ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែពុំទាន់ ដឹងថា រស់ឬមួយក៏ស្លាប់នៅឡើយទេ៕


រថយន្តជាប់ហ្គែរ គេចម៉ូតូនៅពីមុខ ធ្លាក់ស្រែ ចាក់ស្រាបៀរលីអូរ រាប់រយកេស សំណាងល្អមនុស្ស រងរបួសស្រាល

$
0
0

ស្វាយរៀង៖ អ្នកបើកបរ និងព្រូរថយន្ត ភ័យប្រលឹងចុងសក់ ខណះដែលរថយន្តជាប់ហ្គែរ ហើយមានឧបសគ្គ ដោយមានម៉ូតូនៅពីមុខ ហើយក៏សំរេចចិត្ត បួងចង្កូតមកខាងស្ដាំដៃធ្លាក់ស្រែ បណ្ដាលឲ្យស្រាបៀរ រាប់រយកេស ចាក់ខ្ចាយចេញពីក្នុងរថយន្តអស់ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ស្ថិតលើបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិថ្មសរ ឃុំ-ស្រុកស្វាយជ្រំ សំណាងល្អមនុស្ស រងរបួសស្រាល។

យោងតាមបុរស ជាអ្នកបើកបររថយន្ត មិនបានប្រាប់ឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុគាត់ និងព្រូ ម្នាក់ទៀត បានធ្វើដំណើរ ពីកើតមកលិចដើម្បីចែកចាយ សាបៀរលីអូរ ឲ្យអតិថិជនដោយរថយន្ត មួយគ្រឿងពណ៏ទឹកក្រូច លាយស ពាក់ស្លាកលេខ ភ្នំពេញ 2F-6041ខណះបើកមកដល់ចំណុច ខាងលើស្រាប់តែ រថយន្តបានជាប់ហ្គែរ ណាមួយមានម៉ូតូមួយគ្រឿង ជិះគ្នា ៣នាក់នៅពីមុខ ទើបធ្វើឲ្យគាត់សំរេចចិត្ត បួងចង្កូតមកខាងស្ដាំដៃ ជិះធ្លាក់ស្រែក្រឡាប់តែម្ដង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋក៏បាននាំគ្នា ជូយសង្គ្រោះ និងទាញមនុស្សក្នុងកាប៊ីន ទាំង ២នាក់ ដែលជាប់ក្នុងរថយន្តនោះ ចេញប៉ុន្តែ មិនបណ្ដាលឲ្យ មានគ្រោះថ្នាក់ដល់អាយុជីវិត អ្វីនោះទេ៕

បុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ២០១៦ នេះ មានរយៈពេល ៤ថ្ងៃ

$
0
0

ភ្នំពេញ៖ យុវជនយុវនារីជំនាន់ក្រោយ ពិតជាពុំធ្លាប់ជួបនឹង ព្រឹត្តិការណ៍ចូលឆ្នាំខ្មែរ មានរយៈពេល ៤ថ្ងៃឡើយ ទើបឆ្នាំ២០១៦ និងពស២៥៦០នេះប៉ុណ្ណោះ មានពិធីបុណ្យ ចូលឆ្នាំខ្មែរ៤ថ្ងៃ។ សាធារណៈជនជាទូទៅ ធ្លាប់តែដឹងថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានតែ៣ថ្ងៃ។  

យោងតាមប្រតិទិនចេញ ផ្សាយជាផ្លូវការ ពីគណកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិ ឲ្យដឹងថា ក្នុងឆ្នាំ២០១៦នេះ កម្ពុជានឹងប្រារព្ឋពិធីបុណ្យ ចូលឆ្នាំខ្មែររយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣, ១៤, ១៥ និង១៦ខែមេសាខាងមុខនេះ។ នៅចំថ្ងៃទី១៣វេលាម៉ោង៨យប់ ជាវេលាចូលឆ្នាំថ្មី ឆ្នាំវកអដ្ឋសក ពស២៥៦០។  ចំថ្ងៃទី១៤ និង១៥មេសា ជាថ្ងៃវារៈវ័នបទ២ដង។ ថ្ងៃទី១៦មេសា ជាថ្ងៃវារៈឡើងស័ក្ក។

អនុរដ្ឋលេខាធិការក្រសួងធម្មកាសាសនា និងសមាជិកគណកម្មាស្រាវជ្រាវវិជ្ជាហោរាសាស្រ្ត  និងប្រពៃណីទំនៀមទំលាប់ខ្មែរ លោកញៀន ភឺន ពន្យល់ថា បុណ្យចូលឆ្នាំ៤ថ្ងៃមិនមែនជារឿងចំឡែកទេ នេះគឺជាលទ្ឋផលចេញពីការគណនាតាមបែបវិជ្ជាសាស្រ្តគណិតវិទ្យា។ មុនសម័យពុលពត និងក្រោយឆ្នាំ១៩៧៩ កម្ពុជាក៏ធ្លាប់ប្រារព្ឋពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល៤ថ្ងៃដែរ។ លោកបញ្ជាក់ថា ចំពោះថ្ងៃវារៈប័នបទ២ដងវិញ ក៏មានសេចក្តីថា នាំសេចក្តីសុខដល់ ប្រជាជនពុំមានអ្វី សៅម៉ង់ឡើយ។

យោងតាមសៀវភៅមហាសង្ក្រានឆ្នាំវក អដ្ឋសកខាងមុខនេះ គឺមានទេវតាព្រះនាមមណ្ឌាទេវិ។ ព្រះហស្ថស្តាំទ្រុងកាន់ម្ជុល (អញ្ជុល)។ព្រហស្ថធ្វេងទ្រង់កាន់ឈើច្រត់។ សៀតផ្កាចំប៉ានៅព្រះកា និងទទួលទានទឹកដៅ ឬសើយទឹកដោះគោ៕

បេឡាជាតិ​របបសន្តិសុខ​សង្គម នឹងជំរុញ​ឲ្យករណី ដួលសន្លប់​ថយចុះ​ ក្នុងឆ្នាំ ២០១៦

$
0
0

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៥ បេឡាជាតិ របបសន្តិសុខសង្គម (បសស) បានអះអាងថា ខ្លួនបានចំណាយ ថវិកាជាង ៣លានដុល្លា ជួយសម្រួលដល់ កម្មករកម្មការិនី ដែលមានបញ្ហាសុខភាព ឬករណីដួលសន្លប់។  

របាយការណ៍ពីបេឡាជាតិ របបសន្តិសុខសង្គម ឲ្យដឹងថា ការប្រើប្រាស់ថវិកា៣លានដុល្លា ចំពោះកម្មករកម្មការិនីជាង៣ម៉ឺននាក់ ជួបបញ្ហាទាំងស្រាលទាំងធ្ងន់ និងទទួលមរណភាព ដោយប្រការផ្សេងៗ។ នៅឆ្នាំ២០១៦នេះ បសស បានរៀបចំគ្រូបង្គោលប្រចាំនៅតាមរោងចក្រសហគ្រាស ដើម្បីណែនាំដល់កម្មការិនី ពីការថែរក្សាសុខភាព ដើម្បីជម្រុញឲ្យករណីដួលសន្លប់ថយចុះក្នុងឆ្នាំ២០១៦នេះ។

ក្រសួងនឹងដាក់ឲ្យដំណើរ ការរបបធានារ៉ាបរងសុខភាព ដែលធានារក្សាសុខភាពកម្មករកម្មការិនី ២៤ម៉ោង លើ២៤ម៉ោង។ របបនេះនិងឥទ្ធិពលចំពោះ សុខភាពកម្មករកម្មការិនី ប្រសីនណាពួកគេ មានជំងឺតិចតួច អាចទៅទទួលយកថ្នាំព្យាបាល ដើម្បីជាចំណែកមួយ ក្នុងការកាត់បន្ថយការដួលសន្លប់។
                   
បើតាមរបាយការណ៍ពីបេឡាជាតិ របបសន្តិសុខសុខសង្គម បានបង្ហញថា ក្នុងឆ្នាំ២០១៥ មានរោងចក្រចំនួន៣២ មានកម្មករដួលសន្លប់ចំនួន ១៨០៦នាក់ បើប្រៀបធៀបនឹង ឆ្នាំ២០១៤ កន្លងទៅថយចុះ ២រោងចក្រ ស្មើនឹងការថយចុះ៥.៨ភាគរយ៕

ប្រធានសហព័ន្ធ​បាល់ទាត់​កម្ពុជា ចូលរួម​អបអរ​ព្រឹត្តិការណ៍ បាល់ទាត់​មនុស្សធម៌ ​SCG MUANGTHONG UNITED ASEAN TOUR 2016

$
0
0

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីយប់ ថ្ងៃ សុក្រទី ១៥ នេះ បានអញ្ជើញចូលរួម ក្នុងពិធីជប់លៀង អបអរព្រឹត្តិការណ៍ បាល់ទាត់មនុស្សធម៌ SCG MUANGTHONG UNITED ASEAN TOUR 2016 ដែលរៀបចំដោយក្រុមហ៊ុនអេសស៊ីជី ។

ពិធីជប់លៀងដ៏ធំមួយ ក៏មានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន ដូចជាលោក Nutthavut Photisaro អគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា លោក Roongrote Rangsiyopash ប្រធានអគ្គនាយកក្រុមហ៊ុនអេសស៊ីជី ប្រទេសថៃ ដើម្បីអបអរសាទរការប្រកួតរវាង ក្រុម SCG MuangThong United និងក្រុម K-Cement Cambodian All Stars ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦ មករា នេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។ ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍បាល់ទាត់លក្ខណៈមិត្តភាព និងមនុស្សធម៌ ដោយថវិកាដែលទទួលបានពីការលក់សំបុត្រ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ នឹងបរិច្ចាគទៅដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុង ។

នៅក្នុងឱកាសនោះ លោក Roongrote Rangsiyopash ប្រធានអគ្គនាយកក្រុមហ៊ុនអេសស៊ីជី បានមានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុនអាជីវកម្មឈានមុខគេ មួយក្នុងតំបន់អាស៊ាន អេសស៊ីជី មានទស្សនវិស័យ និងការប្តេជ្ញាចិត្ត ក្នុងការចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍសង្គម និងសហគមន៍ដែលយើងធ្វើប្រតិបត្តិការ ដោយជ្រុងដ៏សំខាន់មួយរបស់យើង គឺកីឡា ។ យើងជឿរជាក់យ៉ាងមុតមាំថា កីឡាជាសកម្មភាព ដែល   បណ្តុះសាមគ្គីភាព និងមិត្តភាព ដូចជា ភាសាសាកលសម្រាប់មនុស្សជាតិដូច្នោះដែរ ។”

លោកបន្ថែមទៀតថា “ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ២០១៦ នេះ អាចទទួលជោគជ័យទៅបាន ក៏ដោយសារមានការសហការ គាំទ្រពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ដូច្នេះ ខ្ញុំសូមថ្លែងអំណរគុណអ្នកគ្រប់គ្នាជាខ្លាំង។”

លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងផងដែរថា “ការប្រកួតនាថ្ងៃខាងមុខនេះ មិនមែនជាការប្រយុទ្ធគ្នានោះទេ តែជាការបង្ហាញនូវមិត្តភាព និងសាមគ្គីភាព ។ ព្រឹត្តិការណ៍ធ្វើឡើងនេះ ក៏ដូចជាការអបអរសាទរខួប ៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដែរ ហើយខ្ញុំ និងក្រុមកីឡាករ ពិតជារីករាយ និងមានមោទនភាព ក្នុងការចូលរួមអបអរសាទរព្រឹត្តិការណ៍នេះ ។”

គួរបញ្ចាក់ផងដែរថា ការប្រកួតនេះជាការប្រកួតមួយ ដែលមានការទន្ទឹងរងចាំពីអ្នកគាំទ្រកីឡាបាល់ទាត់ជាច្រើននៅក្នុងប្រទេសកម្ពុជា ពីព្រោះក្រុម K-Cement Cambodian All Stars គឺជាក្រុមមួយដែលបានជ្រើសរើសជាពិសេស ដោយសម្រិតសម្រាំងកីឡាករមានទេពកោសល្យ ជាច្រើនក្នុងប្រទេសកម្ពុជា ដូចជា ប្រធានក្រុមជម្រើសជាតិកម្ពុជាលោក ធារី ចន្ថាប៊ីន និងខ្សែប្រយុទ្ធល្បី ចាន់ វឌ្ឍនាកា ជាដើម។ ចំណែក ក្រុម SCG MuangThong United វិញ ក៏ជាក្រុមដ៏ខ្លាំង និងពេញនិយមបំផុតមួយ ក្នុងប្រទេសថៃផងដែរ ។ នៅរដូវកាលនេះ ក្រុម SCG MuangThong United បានជាប់លេខពីរនៅក្នុងក្របខ័ណ្ឌលីកកំពូលរបស់ប្រទេសថៃ ។

បន្ថែមពីនេះ ជាផ្នែកនៃព្រឹត្តិការណ៍នេះ កីឡាករអាជីពក្នុងក្រុម SCG MuangThong United ក៏បានរៀបចំសកម្មភាពបណ្តុះបណ្តាលជំនាញបាល់ទាត់មូលដ្ឋាន ដល់កុមារកម្ពុជាប្រមាណ ២០០នាក់ ក្នុងកម្មវិធី “Kick and Share by SCG” សំដៅជំរុញការលេងកីឡាក្នុងចំណោមកុមារ និងការប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍ ជៀសផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ។

សំបុត្រចូលទស្សនាការប្រកួតអាចរកបាននៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៦ មករា ដោយតម្លៃសំបុត្រគឺ ១ដុល្លារសម្រាប់សំបុត្រធម្មតា និង ២ដុល្លារសម្រាប់សំបុត្រវីអាយភី (កន្លែងអង្គុយដែលមានដំបូល) ។ បន្ថែមពីនេះ អ្នកចូលរួមអាចទិញអាវអនុស្សាវរីយ៍ មួយតម្លៃ៥ដុល្លារ ឬអាវយឺតសុទ្ធរបស់ក្រុម SCG MuangThong United ដែលនឹងមានដាក់លក់តែចំនួន ២៦០អាវ ប៉ុណ្ណោះ ។ ថវិកាដែលទទួលបានពីការលក់សំបុត្រ លក់អាវអនុស្សាវរីយ៍ និងអាវយឺតក្រុម SCG MuangThong United នឹងបរិច្ចាកទៅដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុង ។ នៅថ្ងៃសៅរ៍ទី ១៦នេះ ទ្វារនឹងបើកទទួលអ្នកចូលទស្សនាចាប់ពីម៉ោង ៤ល្ងាច ហើយការប្រកួតជាក់ស្តែងនឹងចាប់ផ្តើមនៅម៉ោង ៦ល្ងាច ៕

ចិន ចាប់ផ្តើម​នាំចូល​សាច់គោ ដ៏សន្ធឹកសន្ធាប់​ពី​ហុងគ្រី ត្រៀមបុុណ្យ​ចូលឆ្នាំ ប្រពៃណីចិន

$
0
0

សៀងហៃ៖ អាជ្ញាធរចិនបានឲ្យ ដឹងនៅថ្ងៃសៅរ៍នេះថា ចិន នឹងនាំចូលសាច់គោពី ប្រទេសហុងគ្រីជាលើកដំបូង ដែលសាច់ទាំងនោះនឹងនាំមកកាន់ក្រុងសៀងហៃ សម្រាប់ផ្តត់ផ្គង់តម្រូវការ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ថា សាច់គោប្រមាណ១២តោន ដែលបង្កកនាំចូលពីប្រទេសហុងគ្រី គិតជាទឹកប្រាក់ចំនួន ៧០,៦០០ដុល្លារ សហរដ្ឋអាម៉េរិក នឹងនាំយកមកកាន់ទីផ្សារសៀងហៃ មុនថ្ងៃចូលឆ្នាំប្រពៃណីចិននាពេលខាងមុខ ។

នេះបើតាមការបញ្ជាក់ពីមន្ត្រីប្រចាំកំពង់ផែសៀងហៃ Yangshan បានបញ្ជាក់កាលពីថ្ងៃសុក្រមិញនេះថាយ៉ាងដូច្នេះ ។គេបានដឹងថា កាលពីឆ្នាំ២០០១ ប្រទេសចិន បានហាមឃាត់មិនឲ្យមានការនាំចូល សាច់គោពីតំបន់អឺរ៉ុបនោះទេ ព្រោះដោយយល់ថា មានជំងឺគោឆ្កួតកើតឡើង ។

ប៉ុន្តែក្រោយពីមានការផុតរលត់នៃការឆ្លងជំងឺគោឆ្កួត និងផ្អែកតាមការវាយតម្លៃ ទៅលើពូជគោនៅក្នុង ប្រទេសហុងគ្រីរួចមក ទើបឈានដល់ការបញ្ជាទិញ សាច់គោឡើងវិញ ដោយប្រទេសចិន ដែលផ្តើមកិច្ចការទំនាក់ទំនង ពាណិជ្ជកម្មនេះនៅក្នុងឆ្នាំ២០១៤វិញ ។

គ្រាន់តែសៀងហៃតែមួយគត់ តម្រូវការសាច់គោជិត១៧០,០០០តោន ស្មើនឹងទំហំទឹកប្រាក់៥,៥ពាន់លានយ័ន ។ តួលេខនេះបានបង្ហាញឲ្យដឹងនៅក្នុងឆ្នាំមុន ៕

អាជ្ញាធរស្រុករលាប្អៀរ ហាមឃាត់ រថយន្តដឹកដី ចាក់លុបស្រែ ក្បែរគល់ស្ពានស្វាយទង គ្មានច្បាប់

$
0
0

កំពង់ឆ្នាំង ៖ រថយន្តជាច្រើនគ្រឿង បើកតម្រៀបជួរគ្នា ដឹកដីយកទៅចាក់ នៅម្ដុំគល់ស្ពានស្វាយទង ស្ថិតក្នុង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវអាជ្ញាធរហាមឃាត់ ។

ប្រភពបន្តថាប្រធានមន្ទីរការងារ ក្នុងខេត្តកំពង់ឆ្នាំងម្នាក់ ជាអ្នកជួលរថយន្តដឹកដី បំរុងចាក់ដី រាប់រយឡានលុប ដីស្រែ ជាប់គល់ស្ពានថ្មផ្លូវជាតិលេខ៥ នៅខាងលើ ដើម្បីសង់លំនៅដ្ឋាន តែការប៉ុនប៉ងខាងលើនេះ មិនបាន សម្រចដូចបំណងឡើយ ព្រោះអត់ច្បាប់ទម្លាប់ហើយត្រូវអាជ្ញាធរស្រុកហាមឃាត់ តែម្ដង. គេមើលឃើញថា ការចាក់ដីនេះអាចប៉ះពាល់ដល់បិតចរន្តទឹកហូរ និងទឹកជន់ក្នុងរដូវវស្សា ខូចបាក់ស្ពានរបស់រដ្ឋ។

លោកសោម វឺន អភិបាលស្រុករលាប្អៀរ បានអោយដឹងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ថា ដីស្រែជម្រៅ នៅជាប់នឹងផ្នល់ជាតិលេខ៥ ជាប់គល់ស្ពានស្វាយទងនេះ គឺជារបស់លោកប្រធានមន្ទីរ ការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជវៈ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលលោកមានបំណងចាក់ដី លប់ដីស្រែនេះរាប់រយរថយន្ត ដើម្បីរៀបចំ ធ្វើភូមិដ្ឋាន។ ប៉ុន្តែការចាក់ដីនេះ គ្មានច្បាប់អនុញ្ញាតអ្វីឡើយ ហេតុនេះក្នុងនាមលោក ជាអាជ្ញាធរស្រុក ត្រូវតែ ហាមឃាត់និងទប់ស្កាត់ជាមុនសិន ព្រោះតែការចាក់ដីលប់ស្រែ ជម្រៅនៅចំណុចនេះ អាចបិតចរន្តទឹកហូរ និងជន់នៅក្នុងរដូវវស្សា និងអាចធ្វើអោយដល់គ្រឹះស្ពានថ្មរបស់រដ្ឋខូច។

  លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១៣ ខែមករានោះ លោកបានឃើញ រថយន្ត១គ្រឿង បានចាក់ដីទៅហើយ  និងមានរថយន្តជាង១០គ្រឿង ទៀតបានប្រុងប្រៀបចាក់ដីលប់ដីស្រែ នៅចំណុចខាង លើនេះ  លោកក៏បានបញ្ជារអោយសមត្ថកិច្ចឃាត់សួរនាំរកច្បាប់ទម្លាប់ តែមេការដឹកនាំរថយន្តដឹកដីថា អត់ មានច្បាប់ទេ គឺលោកម្រធានមន្ទីរ ជាម្ចាស់ដីបានសុំការអនុញ្ញាត ពីលោកអភិបាលខេត្តរួចហើយ ។ ដោយសារតែ គ្មានលិខិតស្នាមបែ បនេះហើយទើបលោក សំរេចហាមឃាត់មិនអោយចាក់ដី នៅចំណុចខាងលើនេះសិន ៕

ទទួលទាន​គ្រឿងស្រវឹង​ ប្រឈមនឹង​​​ជំងឺ​រហូត ដល់ទៅ​ជាង ​២០០ មុខ

$
0
0

ភ្នំពេញ៖ នាយកប្រតិបត្តិ អង្គការចលនា ដើម្បីសុខភាពកម្ពុជា លើឡើងថា ការទទួលទានគ្រឿងស្រវឹង នឹងប្រឈមមានជំងឺ រហូតជាង២០០មុខ ដូចជាជំងឺក្រិនថ្លើម ប៉េះដូង បញ្ហាសសៃឈាម ជំងឺប្រព័ន្ធប្រាសាទ ទឹកនោះផ្អែម និងជំងឺរាតត្បាតផ្សេងទៀត។ របាយការណ៍ក៏បានបង្ហាញថា ជាពិសេសប៉ះពាល់ ទៅលើក្រុមយុវជន ច្រើនជាងគេ បើធៀបជាមួយ មនុស្សវ័យកណ្តាល និងវ័យចំណាស់។ ក្រៅពីនេះ ការទទួលទានគ្រឿងស្រវឹង ក៏ប្រឈមនឹង ករណីគ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមជាមួយគ្នានោះ ក៏នឹងមានការខាតបង់ ទ្រព្យសម្បត្ដិរហូតដល់ ទៅ ៥៥លានដុល្លារអាមេរិច ក្នុងមួយឆ្នាំ។

លោកវេជ្ជបណ្ឌិតមុំ គង់ នាយកប្រតិបត្តិអង្គការ ចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ ក្នុងកម្មវិធីផ្សព្វផ្សាយកុំអោយ យុវជនប្រើប្រាស់គ្រឿងស្រវឹង នៅព្រឹកថ្ងៃទី១៦ មករានេះថា “ផលប៉ះពាល់នៃគ្រឿងស្រវឹង ចែកចេញជា៤ក្រុមធំ ទី១ទៅលើជំងឺ ទី២ទៅលើគ្រោះថ្នាក់ចរាចរណ៍ ទី៣ទៅលើអំពើហឹង្សា និងទី៤ខាតបង់ថវិការ គ្រឿងស្រវឹងនេះបណ្ដាលឲ្យមានជំងឺជាង២០០មុខ រាប់ត្រួសៗ មានជំងឺគ្រិនថ្លើម បេះដូង សសៃឈាម  និងជំងឺប្រព័ន្ធសាទ ហើយនិយាយពីគ្រោះថ្នាក់ចរាចរណ៍វិញ តាមការស្រោវជ្រៅវ របស់អង្គរជនពិការអន្ដរជាតិ បានបង្ហាញថាក្នុងមួយឆ្នាំៗ គឺមានប្រជាពលរដ្ឋជាង៤០០នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កដោយគ្រឿងស្រវឹង ហើយក៏ឲ្យមានការខាតបង់ប្រាក់ជាង៥៥លានដុល្លាក្នុងមួយឆ្នាំៗ”។  

យោងតាមគេហទំព័រសុខភាពកម្ពុជា ដើម្បីការពារសុខភាពអោយនៅតឹងមាំសម្រាប់បុរសគឺមិនឱ្យលើសពីពីរឯកត្ដាក្នុងមួយថ្ងៃនោះទេ បើសិនជាស្រាបៀរគឺទទួលទានបានពីរកំប៉ុង បើស្រាស ស្រាក្រហមបានចំនួន១០០មីលីលីត្រស្មើនឹងមួយកូនកែវតូចក្នុងមួយថ្ងៃ។ បើចំពោះស្រាខ្លាំងៗវិញគឺបានចំនួន៣០មីលីលីត្រ ហើយបើសិនជាស្រាកាន់តែខ្លាំងគឺទទួលទានកាន់តែតិច។

បើចំពោះស្ដ្រីគឺមិនឱ្យលើសពីមួយឯកត្ដាទេក្នុងមួយថ្ងៃនោះទេ បើសិនជាស្រាបៀរ គឺទទួលទានបានមួយកំប៉ុងក្នុងមួយថ្ងៃ ហើយចំនួនស្រាដូចដែលបានរៀបរាប់ខាងលើ គឺបន្ថយចំនួនមួយឯកត្ដានៃកម្រិតការទទួលទានសម្រាប់បុរស។  អ្វីដែលល្អជាងនេះទៅទៀត លោកអ្នកគប្បីប្ដូរពីការពិសាភេសជ្ជៈ ដែលមានជាតិស្រវឹង ទៅជាភេសជ្ជៈដែលមិនមាន ជាតិស្រវឹង គប្បីពិសាគ្រឿងស្រវឹងលាយជាមួយទឹកឬសូដា។ លោកអ្នកគប្បីលាយជាតិស្រវឹងកាន់តែតិចទៅៗ ពុំគប្បីពិសាពេល ថ្ងៃត្រង់នោះទេ។

គប្បីពិសាអាហារមុនពេល ដែលលោកអ្នកទទួលទាន គ្រឿងស្រវឹងកែវដំបូង។ ជាពិសេសនោះគប្បី កាត់បន្ថយពេលវេលា ទៅរង្គសាលកម្សាន្ដរាត្រី ឬពេលវេលាជួបជុំ ជាមួយមិត្ដភក្ដិ ដែលទទួលទានគ្រឿងស្រវឹងច្រើន៕


អនុសាខា​កាកបាទក្រហម ខណ្ឌ​​ច្បារអំពៅ ផ្តល់​អំណោយ​មនុស្សធម៌​ ដល់​ពលរដ្ឋ​ ៣០គ្រួសារ​

$
0
0

ភ្នំពេញ៖ អភិបាលខណ្ឌច្បារ អំពៅ និងជាប្រធានអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌ ច្បារអំពៅ លោក អ៊ាង ស៊ីផាន លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ហោ វាសនា អភិបាលរងខណ្ឌ ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ បានបន្តនាំយក អំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ជាគ្រឿង ឧបភោគ បរិភោគ ព្រមទាំងថវិកា មួយចំនួន ផ្តល់ជូនដល់ ប្រជាពលរដ្ឋ តាមលំនៅឋាន ដែលមន្ត្រីកាកបាទក្រហមខណ្ឌ ចុះពិនិត្យស្ថានភាពផ្ទាក់ និងឃើញពីការលំបាក ក្នុងជីវភាពរស់ នៅប្រចាំថ្ងៃ ប្រមាណ ៣០គ្រួសារ នៅសង្កាត់ព្រែកឯង ។

លោកអភិបាលខណ្ឌ អ៊ាង សុីផាន បានថ្លែងថា អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង០១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១០កញ្ចប់ ទឹកសុទ្ឋឱរ៉ាល់ ១កេស, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ, ត្រីខ ០៥ កំប៉ុង, ខ្ទះឆា១, ឆ្នាំង១, ទឹកដោះគោ ២កំប៉ុង, ស្ករស ១គីឡូក្រាម, តែ៣កញ្ចប់ និងឃីត០១ កញ្ចប់ (រួមមាន សារុង១+ក្រមា១ + ភួយ១+មុង១) និងថវិកា ៣ម៉ឺនរៀល ។

លោកបញ្ជាក់ថា អំណោយទាំងនេះ បានមកពីសប្បុរសជនជួយឧបត្ថម្ភគាំទ្រអនុសាខាកាកបាទក្រហមខណ្ឌ ហើយត្រូវបានក្រុម ការងារបែង ចែក ជូនប្រពលរដ្ឋទីទ័លក្រ ជនចាស់ជរា គ្មានទីពឹង នៅតាមបណ្តាសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ដោយឡែកថ្ងៃនេះ ក្រុមការងារចុះចែកនៅសង្កាត់ព្រែកឯង ចំនួន ៣០គ្រួសារ ហើយលោកអភិបាលខណ្ឌដឹកនាំក្រុមការងារចុះផ្ទាល់ តាមលំនៅដ្ឋាន ដើម្បីនាំអំណោយមនុស្សធម៌ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។

សកម្មភាពមនុស្សធម៌នាំយក អំណោយជូនប្រជាពលរដ្ឋក្រីក្រដល់លំនៅដ្ឋាននេះដែរ លោកអ៊ាង ស៊ីផាន ប្រធាន បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា អំណោយទាំងនេះថ្វីត្បិតតែមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនក៏ដោយ តែបានសម្រាល ការលំបាកមួយរយៈពេល ហើយជានិច្ចកាលក្រុមការងារ អនុសាខាកាកបាទក្រហមខណ្ឌ តែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ  គ្រួសារក្រីក្រ គ្រួសាររងគ្រោះ ដោយ អគ្គីភ័យ  អ្នកបាត់បង់ទីជម្រក និងប្រជាពលរដ្ឋនូវ បញ្ហាប្រឈមនានាក្នុងសង្គម  និយាយរួមប្រកាន់ខ្ជាប់ នូវគោលការណ៍ របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។

លោក អ៊ាង សុីផាន បានបញ្ជាក់ថា ថ្ងៃនេះក្រុមការងារកាកបាទ ក្រហមខណ្ឌ បានបែងចែកក្រុមការជាច្រើនក្រុម នាំយកអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ផ្តល់ជូនប្រជាជន ដែលខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ ជាពិសេសទៅទៀត ក្នុងគោលបំណងចុះ អោយដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ឬបញ្ហាផ្សេងៗ ដែលពួកគាត់ត្រូវការអោយអាជ្ញាធរជួយដោះស្រាយ ដោយមិនទុកអោយបងប្អូនប្រជាជនរស់នៅក្នុងភាពឯកោ ដែលអាជ្ញាធរមិនបានដឹងលឺនោះទេ ។

ដំណើរសំណេះសំណាល ជាមួយប្រជាពលរដ្ឋតាមខ្នង ផ្ទះនីមួយៗនេះ លោក អ៊ាង សុីផាន អភិបាលខណ្ឌ បានលើកឡើង ពីការយកចិត្ដ ទុកដាក់គិតគូរ របស់លោកអភិបាលរាជធានីភ្នំពេញ ប្រធានកាកបាទក្រហម ជាពិសេសសម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិត សម្រាប់ជីវភាពរស់ នៅប្រចាំថ្ងៃរបស់បងប្អូន ហើយមិនមែនតែ ប្រជាពលរដ្ឋនៅក្នុង ខណ្ឌច្បារអំពៅនោះទេ ប៉ុន្ដែនៅទូទាំងប្រទេសកម្ពុជា ។

លោក អ៊ាង សុីផាន បានលើកឡើងទៀតថា បើទោះបីកញ្ចប់អំណោយទាំងនេះ មិនបាន ធ្វើឱ្យបងប្អូន យកទៅផ្គត់ផ្គង់ ជីវភាពគ្រួសារ ក្នុងរយៈពេលវែងក៏ដោយនោះ ប៉ុន្ដែអាច ជួយកាត់ បន្ថយការលំបាក បានមួយរយៈ ពេលផងដែរ ហើយអាជ្ញាធរខណ្ឌ និងបន្ដខិត ខំជួយបងប្អូន គឺយើងមិនចប់ត្រឹមហ្នឹងទេ ពេលណាយើងមានលទ្ឋភាព យើងបន្តនិរន្តរភាពនេះជាប្រក្រតី ។ ជាមួយគ្នានេះ ក្នុងនាមកាកបាទក្រហមខណ្ឌលោកអភិបាលខណ្ឌ ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋរស់នៅជិតខាង មេត្តាយោគយល់ អធ្យាស្រ័យ ដែលយើងខ្ញុំមិនទាន់បានទៅ ដល់ ហើយនឹងបន្តអោយដល់ លំនៅឋានបងប្អូនជាបន្តបន្ទាប់ ៕

ការវាយប្រហារ នៅសណ្ឋាគារមួយ ក្នុងប្រទេស Burkina Faso បណ្តាលឲ្យស្លាប់ មនុស្សអស់ ២០នាក់

$
0
0

ក្វាហ្គាឌូហ្គូ៖ ស្លាប់អស់២០នាក់ ដោយសារការវាយប្រហារ នៅសណ្ឋារមួយកន្លែង ស្ថិតនៅក្រុង ក្វាហ្គាឌូហ្គូ ប្រទេស Burkina Faso ស្ថិតនៅអាហ្វ្រិកប៉ែកខាងលិច ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ថា មានក្រុមមនុស្សពាក់ម៉ាស់បិទមុខជិត បានដាក់គ្រាប់បែក នៅឯសណ្ឋាគារមួយកន្លែង នៅក្នុងប្រទេសអាហ្វ្រិក ប៉ែកខាងលិច នៅក្នុងក្រុង ក្វាហ្គាឌូហ្គូ បានបណ្តាលឲ្យស្លាប់មនុស្សអស់២០នាក់ និងក្រុមភេរវករបានចាប់ចំណាប់ខ្មាំងទៀតផង ។

ប្រភពព័ត៌មានចុងក្រោយនេះ បានឲ្យដឹងថា ចំណាប់ខ្មាំងដែលបាន ត្រូវដោះលែងឲ្យមានសេរីភាពវិញហើយ ។ បើតាមការអះអាងមួយ នៅគេហទំព័ររបស់ ក្រុមអាល់កៃដា បានបញ្ជាក់ថា ទង្វើនេះជាការគំរាមកំហែងមួយ ដែលក្រុមរបស់ពួកគេជាអ្នកធ្វើ ។

សូមបញ្ជាក់ថា ចំណាប់ខ្មាំងដែលត្រូវ ក្រុមអ្នកពាក់ម៉ាស់ចាប់នោះ ក៏មានវត្តមានរដ្ឋមន្ត្រី ក្រសួងការងារសាធារណៈផងដែរ ហើយរូបលោករដ្ឋមន្ត្រី ក៏ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ ដែរ ៕

តៃវ៉ាន់ ចាប់ផ្តើម​បោះឆ្នោត ​ជ្រើសមេ​ដឹកនាំ​ ហើយ​នៅថ្ងៃនេះ​

$
0
0

តៃបិុ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ តៃវ៉ាន់ បានផ្តើមធ្វើការបោះឆ្នោត ជ្រើសរើសមេដឹកនាំថ្មី របស់ខ្លួននៅថ្ងៃនេះ ។ ដោយគេរំពឹងថា អាចនឹង មានមេដឹកនាំស្ត្រីដំបូង ដឹកនាំដែនកោះមួយនេះ និងជាសញ្ញានៃការបង្កើត ចំណងមេត្រីភាពល្អ ជាមួយរដ្ឋាភិបាលប៉េកាំង ។

តាមការចុះឃោសនា រកសម្លេងឆ្នោត លោកស្រី Tsai Ing-wen ដែលគេស្គាល់ថា ជាមេបក្សប្រឆាំង អភិវឌ្ឍន័ប្រជាធិបតេយ្យ (DPP) ឡើងកាន់តំណែង ជាប្រធានាធិបតីកោះតៃវ៉ាន់ ៕

កម្ពុជា និងអង្គការ​អន្តរជាតិ​មួយ ចំណាយ​ទឹកប្រាក់​ ២លាន​៥សែន​ដុល្លារ លើគំរោង​ការពារព្រៃឈើ​ នៅជួរ​ភ្នំ​ក្រវ៉ាញ

$
0
0

ភ្នំពេញ៖ អង្គការអភិរក្សអន្តរជាតិ (CI) កាលពីថ្ងៃទី១៥មករា បានប្រកាសផ្សព្វផ្សាយជាផ្លូវការ ស្តីពីការផ្តល់មូលនិធិ សម្រាប់ជាហិរញ្ញប្បទាន ប្រកបដោយចីរភាព ដើម្បីការពារព្រៃការពារ ជួរភ្នំក្រវាញភាគកណ្តាល (CCPF)។ មូលនិធិ(trust fund) សម្រាប់កិច្ចការពារព្រៃ ការពារជួរភ្នំក្រវាញភាគកណ្តាល ត្រូវបានផ្តល់ឲ្យដើម្បី បន្តអភិរក្សប្រភេទ សត្វជិតផុតពូជទ្រទ្រង់ ដល់ជីវភាពរស់នៅ របស់ប្រជាសហគមន៍ និងធានាដល់ការការពារផ្ទៃ រងទឹកភ្លៀងបឹងទន្លេសាប។

មូលនិធិ Trust Fund ត្រូវបានបង្កើតឡើង ដោយអង្គការអភិរក្សអន្តរជាតិ (CI) រួមជាមួយរដ្ឋបាលព្រៃឈើ នៃប្រទេសកម្ពុជា (FA) ប្រកាសជាផ្លូវការ ក្នុងទំហំទឹកប្រាក់ដំបូង ចំនួនពីរលានប្រាំសែនដុល្លារអាមេរិក ដែលបានពីមូលនិធិអភិរក្សសកល និងក្រុមហ៊ុនសាជីវកម្មដៃឃីន (Daikin Corporation)។ គោលដៅនៃការផ្តល់មូលនិធិនេះ គឺស្វែងរកឲ្យបានចំនួន ១០លានដុល្លារអាមេរិក ដែលនឹងអាចបង្កើតជាដើមទុនគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ជានិរន្តរ ដល់គម្រោងអភិរក្សព្រៃ ការពារជួរភ្នំក្រវាញភាគកណ្តាល។

ការចំណាយក្នុងគម្រោង អភិរក្សនេះ មានទឹកប្រាក់ចំនួនប្រហែលកន្លះ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយរួមបញ្ចូលទាំងការពង្រឹង ការអនុវត្តច្បាប់ របស់មន្រ្តីរដ្ឋបាលព្រៃឈើ សកម្មភាពស្រាវជ្រាវ និងការត្រួតពិនិត្យ ក៏ដូចជា សកម្មភាពនៃការចូលរួម របស់សហគមន៍៕

អ្នកគ្មានឈ្មោះ ទាមទារសំណង ខណៈអាជ្ញាធរ កំពុងប្រកាស លទ្ធផលអ្នកទទួល យកសំណង

$
0
0

ភ្នំពេញ៖ ក្រុមស្ត្រីអតីត សហគមន៍បុរីកីឡា ដែលគ្មានឈ្មោះទទួលបានសំណង ពីអាជ្ញាធររាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានមកធ្វើការតវ៉ាទាមទារសំណង ខក្នុងគ្រាអាជ្ញាធរ កំពុងប្រកាសលទ្ធផល នៃអ្នកដែលព្រមទទួលយកសំណងចំនួន ៥៦គ្រួសារ ហើយបានធ្វើឲ្យពិធីនេះ មានភាពរញ៉េរញ៉ៃ និងទទួលការបរាជ័យ។

ការតវ៉ាទាមទារនោះ គឺមានអ្នកខ្លះបានលើកឡើងថា គាត់គ្មានឈ្មោះត្រូវបានទទួលសំណងណាមួយ ពីអាជ្ញាធរ និងអ្នកខ្លះទៀត ធ្លាប់ទទួលបានសំណង់ពីអាជ្ញាធរហើយ តែគាត់មិនពេញចិត្តនឹងសំណង់ នោះ ហើយត្រូវអាជ្ញាធរកាត់ឈ្មោះចេញពីការទទួលសំណងវិញ។

ស្ត្រីមេម៉ាយម្នាក់ឈ្មោះ ផូក សាភិន ដែលមកតវ៉ា បានលើកឡើងថា គាត់បានរស់នៅតំបន់បុរីកីឡា តាំងពីឆ្នាំ១៩៩៦ បានចូលជាសហគមន៍ដើមជ្រៃ កាលពីឆ្នាំ១៩៩៨ ហើយផ្ទះរបស់គាត់ត្រូវបាន ក្រុមហ៊ុនឈូសឆាយកាលពីឆ្នាំ២០១២ តែរហូតមកដល់ពេលនេះ មិនទាន់ទទួលបានសំណង់ណាមួយ ពីក្រុមហ៊ុន និងអាជ្ញាធរនោះទេ។

ស្ត្រីរូបនេះថា “ខ្ញុំមកថ្ងៃនេះ តវ៉ាព្រោះខ្ញុំអត់មានឈ្មោះ ដែលជាដំណោះដោះស្រាយមកតាំងពីឈូស ឆ្នាំ២០១២មក បងអត់មានបានអីតិចសោះ ឈ្មោះជាកញ្ចប់ក៏អត់មាន ឈ្មោះនៅភូមិអណ្តូងក៏អត់មាន ឈ្មោះបានផ្ទះក៏អត់មាន។ ចុះតាំងពីឈូសហើយបាត់ឈ្មោះខ្ញុំទៅណា?”។

ប៉ុន្តែយ៉ាងក៏ដោយ ស្ត្រីមេម៉ាយឈ្មោះផូក សាភិននេះ បានបញ្ជាក់ថា គាត់មិនទទួលយកសំណង់ នៃគោលការណ៍របស់អាជ្ញាធររាជធានីភ្នំពេញណាមួយទាំងអស់ គឺគាត់សុំតែផ្ទះរបស់គាត់មកវិញ។

លោក មាស ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានលើកឡើងថា នីតិវិធីរបស់សា លារាជធានី នៅពេលបិទផ្សាយលទ្ធផលនេះ ក្រៅពីអ្នក៩០គ្រួសារ ដែលមិនទាន់ទទួលយកលទ្ធផល គាត់ត្រូវផ្តល់ឯកសារ មកក្រុមការងារបស់សាលារាជធានី ដើម្បីក្រុមការងារបន្តនីតិវិធីទៀត។

 លោកថា “យើងមិនបានបិទផ្លូវតវ៉ារបស់គាត់ទេ គឺយើងនៅទុកឱកាសរបស់គាត់ ដើម្បីគាត់ផ្ដល់ជូននូវ ឯកសារ និងសាក្សីបន្ថែម មកដល់ក្រុមការងារចម្រុះរបស់យើង ដើម្បីក្រុមការងារចម្រុះរបស់យើង បន្តនូវការវាយតម្លៃបន្ត”។

លោក មាស ចាន់យ៉ាដា បានបញ្ជាក់ថា ចំណុចដែលអាជ្ញាធរត្រូវអនុវត្តន៍បន្ត នៅល្ងាចថ្ងៃទី១៩មករា នេះ ក្រុមការងារនឹងធ្វើលិខិតអញ្ជើញអ្នកដែលបានទទួលយកសំណងទាំង ៥៦គ្រួសារ អញ្ជើញ មួយគ្រួសារម្តងៗ ទៅសាលាខណ្ឌ៧មករា នៅថ្ងៃទី២០ ខែមករាស្អែកនេះ ដើម្បីដោះស្រាយជាមួយក្រុមការងារសាលារាជធានី ហើយអ្នកដែលត្រូវបានទទួលយកសំណង នៅក្នុងសហគមន៍បុរីកីឡា មិនទាន់អញ្ជើញទេ នឹងត្រូវធ្វើនៅជំហានបន្ទាប់។

ក្នុងឱកាសទៅចូលរួមប្រកាសលទ្ធផលនោះ លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារ ពិសេសទទួលបន្ទុកផ្នែកសិទ្ធិលំនៅដ្ឋាន និងជាអ្នកដែលបានចូលរួមជាមួយអាជ្ញាធរ ដើម្បីដោះស្រាយ បញ្ហានេះ បានលើកឡើងថា ការមកតវ៉ានេះ ដោយសារពួកគាត់មានការភ័យខ្លាចក្រុមការងាររាជធានី មិនដោះស្រាយជូនគាត់ទើបគាត់មកតវ៉ានេះ ប៉ុន្តែ ក្រុមការងារនេះ បន្ទាប់ពីដោះស្រាយជាមួយអ្នក ដែលយល់ព្រមហើយ នឹងបន្តដោះស្រាយជាមួយអ្នក ដែលមិនទាន់យល់ព្រម និងធ្វើការងារជាមួយពួក គាត់បន្តទៀត។

លោកថា “អង្គការទាំងអស់ដែលនៅក្នុងគណៈកម្មការនេះ យើងបានពិនិត្យនិងតាមដាននៅក្នុងការ ដោះស្រាយហ្នឹងយ៉ាងយកចិត្តទុកដាក់ យើងឃើញថាមានភាពល្អប្រសើរឡើង បើយើងប្រៀបធៀប ពីមុនៗ យើងមិនមានឱកាសរួមគ្នាយ៉ាងដូច្នេះទេ”។

សូមបញ្ជាក់ថា ក្រោយបិទផ្សាយលទ្ធផលវាយតម្លៃ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមការងារ ចម្រុះរួមមាន តំណាងសាលារាជធានីភ្នំពេញ សាលាខណ្ឌ៧មករា សាលាសង្កាត់វាលវង់ តំណាង អង្គការសង្គមស៊ីវិល និងតំណាងក្រុមហ៊ុនផានអ៊ីមិច បានជួបប្រជុំគ្នាជាច្រើនលើកច្រើនសារ ដើម្បី កំណត់អំពីនីតិវិធី និងយន្តការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលព្រមទទួលយកលទ្ធផល វាយតម្លៃ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ ដែលបានចុះកិច្ចសន្យាជាមួយក្រុមការងាររួមមាន គ្រួសារ ដែលយល់ព្រមយកផ្ទះនៅក្នុងបុរីកីឡាមានចំនួន ៣៤/៣៥គ្រួសារ, គ្រួសារដែលយល់ព្រមយកផ្ទះនៅភូមិអណ្តូង ឬថវិកា ៥.០០០ដុល្លារ មានចំនួន ៤០/៨៥គ្រួសារ (ទទួលយកផ្ទះនៅភូមិអណ្តូង ៤គ្រួសារ និងទទួលយកថវិកា ៣៦គ្រួសារ) និងគ្រួសារដែលយល់ព្រម យកសំណងគោលនយោបាយជាថវិកា ៣.០០០ដុល្លារ មានចំនួន ១៦/៣៤គ្រួសារ។ សរុបទាំងអស់ ៩០/១៥៤គ្រួសារ (ប្រហែល ៦០ភាគរយ)៕

ព្យុះទឹកកក បន្តធ្លាក់ចុះ យ៉ាងខ្លាំង និងបង្កជា គ្រោះរញ្ជួយដី នៅភាគកណ្តាល អ៊ីតាលី

$
0
0

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ថា ព្យុះទឹកកកបាន បន្តធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ ហើយករណីនេះក៏កើតមានឡើងគ្រោះរញ្ជួយដី នៅភាគកណ្តាល ប្រទេសអ៊ីតាលីដែរ ។

ទីភ្នាក់ងារព័ត៌មានក្នុងស្រុកឈ្មោះ Ansa បានឲ្យដឹងថា កម្រិតនៃការរញ្ជួយដីគឺ៣,៤រិចទ័រ ដែលមាន រយៈចម្ងាយ១៨គីឡូម៉ែត្រ នៅជាយក្រុង L'Aquila តំបន់ Abruzzo។

យោងតាមការឲ្យដឹងពីវិទ្យាស្ថានអ៊ីតាលីគ្រប់គ្រងលើភូមិសាស្រ្ត និងបន្ទុះភ្នំភ្លើង (INGV) បានបញ្ជាក់ ថា ករណីរញ្ជួយដីបានកើតឡើង ក្នុងអំឡុងម៉ោងប្រមាណ១១និង៣៧នាទី (ម៉ោងនៅក្នុងតំបន់) គឺស្ថិតនៅភាគពាយព្យនៃក្រុង L'Aquila ហើយព្រឹតិ្តការណ៍នេះដែរបន្តកើតមាននៅទូទាំងខេត្ត ។

គួររំលឹកថា នៅក្នុងឆ្នាំ២០០៩ ទីក្រុងដែលចាត់ចូលជាប្រវត្តិសាស្ត្រ នៃការបង្កគ្រោះរញ្ជួយដី ខ្លាំងក្លា នៅក្នុងប្រទេសអ៊ីតាលី គឺកម្រិតរញ្ជួយ៦,៣រិចទ័រ បណ្តាលឲ្យមានអ្នកស្លាប់ចំនួន៣០៩នាក់ ។ ប៉ុន្តែការកើតឡើង ករណីក្រោយមកទៀតតិចជាង តែបង្កភាពវឹកវរ និងភាពភ័យខ្លាចដល់ពលរដ្ឋ ៕

នៅក្នុងឆ្នាំ២០១៦នេះ ក្រុមហ៊ុន អាកាសចរណ៍ រីករាយនឹង តម្លៃប្រេងធ្លាក់ថ្លៃ

$
0
0

ឌូប្លីន៖ យោងតាមការចុះផ្សាយ ដោយទូរទស្សន៍សិង្ហបុរី Channel News Asia នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ថា ដោយសារតែតម្លៃប្រេងបន្តធ្លាក់ថ្លៃ បានញុំាងឲ្យ ក្រុមហ៊ុនអាកាសចរណ៍ នានាទទួលបានភាពរីករាយ បើតាមការមើលឃើញនៅក្នុងឆ្នាំ២០១៦នេះ ។

ក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថា តម្លៃប្រេងធ្លាក់ចុះ វានាំឲ្យការប្រើប្រាស់ប្រេងសម្រាប់ការហោះហើរត្រូវកាត់បន្ថយការចំណាយមួយកម្រិតដែរ តែទោះបីជាបែបនេះក្តីពួកគេបាន បញ្ជាក់ថា សម្រាប់ចំណាយលើបុគ្គលិកបម្រើការនៅដដែល ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនមួយចំនួនដូចជា Lufthansa និងAir France-KLM និងក្រុមហ៊ុនអាកាសចរណ៍ Ryanair ជាដើម ។

គេបានដឹងថា តម្លៃប្រេងបានបន្តធ្លាក់ចុះជាបន្តបន្ទាប់គ្នាគិតចាប់តាំងពីឆ្នាំ២០០៣មកម្ល៉េះ តែបន្ទាប់ពីអ៊ីរ៉ង់បានទទួលការដកចេញនូវទណ្ឌកម្មនាំចេញកាលពីចុងសប្តាហ៍កន្លងមកនេះវា អាចនឹងមានភាពប្រែប្រួលវិញមិនខាន ។

តាមការបញ្ជាក់ពីក្រុមហ៊ុនអាកាសចរណ៍ Ryanair បានឲ្យដឹងថា "វាជាកិច្ចការរបស់យើងហើយ ក្នុងការបញ្ចុះតម្លៃនានា ប៉ុន្តែថាត្រូវធ្វើបែបណាចំពោះពាណិជ្ជកម្មនោះ"  ព្រោះថាតម្លៃវា អាស្រ័យលើលក្ខខ័ណ្ឌរបស់វាដែរ ។

សម្រាប់ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាម៉េរិក បានបញ្ជាក់ថា តម្លៃអាចទាបជាងសម្រាប់បណ្តាប្រទេសជាដៃគូនៅតំបន់អឺរ៉ុប ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាម៉េរិក បានប្រើប្រាស់ប្រេងសម្រាប់បម្រើការដល់ការហោះហើរប្រមាណ៣០ទៅ៤០ភាគរយ ជាប្រចាំ ប៉ុន្តែបន្ទាប់ពីតម្លៃប្រេងបានបន្តធ្លាក់ចុះក្រុមហ៊ុនទាំងនោះបានបន្ទាបមកនៅត្រឹម១៥ភាគរយប៉ុណ្ណោះ ក្នុងអំឡុងពេលថ្មីៗនេះ ៕


អាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រី៣កន្លែង នៅសង្កាត់ ទួលស្វាយព្រៃទី២

$
0
0

ភ្នំពេញ : អាជ្ញាធរខណ្ឌចំការមន ដឹកនាំដោយលោក ព្រុំ សំខាន់ បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រី ចំនួន៣កន្លែង នៅសង្កាត់ទួលស្វាយព្រៃទី២ តាមបណ្ដោយផ្លូវលេខ២០៥ ដោយដកហូតបានទូហ្គេម បាញ់ត្រីចំនួន៦ទូ  ។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ ក៏មានការឯកភាពពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក ខាំ សុផារី និង ផងដែរ ។ ចំពោះទីតាំងផ្ទះហ្គេមបាញ់ត្រី ខាងលើនេះត្រូវបានអាជ្ញាធរខណ្ឌចំការមន បិទជាបណ្តោះអាសន្ន៕

គណៈកម្មការ ចំពោះកិច្ច បញ្ចប់ការពិភាក្សា ទៅលើសំណើ ទាំង២១ចំណុច របស់ សហជីពហើយ

$
0
0

ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ច របស់រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានបញ្ចប់ ការពិភាក្សាទៅលើសំណើចំនួន២១ចំណុច របស់ក្រុមសហជីពហើយ ក្រោយជួបគ្នាចំនួន ៣លើករួចមក។

កាលពីថ្ងៃទី១៤ មករា គណៈកម្មការចំពោះកិច្ចគណបក្សទាំងពីរ របស់រដ្ឋសភាបានពិភាក្សាមក ដល់ចំណុចទី៩ ។

បន្ទាប់ពីពិភាក្សាចប់មក គណៈកម្មការនឹងជួបគ្នាម្តងទៀតដើម្បីសម្រេចគ្នា៕

ខណ្ឌចំការមន ដាក់គ្រឿងចក្រ ធ្វើផ្លូវក្រវ៉ាត់បឹង និងស្តារប្រឡាយបង្ហូរទឹកស្អុយ

$
0
0

ភ្នំពេញ៖ អភិបាលរងខណ្ឌចំការមន លោក ជ គឹមស៊ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំ ក្រុមការងារខណ្ឌចំការមន និងកម្លាំងសង្កាត់ផ្សារដើមថ្កូវ សហការជាមួយក្រុមការងារសាលារាជធានី ភ្នំពេញ ដាក់គ្រឿងចក្រដើម្បីធ្វើផ្លូវក្រវ៉ាត់បឹង និងស្ដារប្រឡាយបង្ហូរទឹកស្អុយ។

បើតាមអាជ្ញាធរខណ្ឌបានឱ្យដឹងថា ខណ:ក្រុមការងារខណ្ឌចំការមន និងក្រុមការងារសាលារាជធានីភ្នំពេញ បានយកគ្រឿងចក្រចុះធ្វើផ្លូវក្រវ៉ាត់បឹង និងស្តារប្រឡាយបង្ហូរទឹកស្អុយនេះ គឺមានវត្តមាន ម្ចាស់ដី និងអង្គការ សង្គមសីវិលយ៉ាងច្រើន ចុះមកទីតាំង ដែលអាជ្ញាធរកំពុងធ្វើនេះ៕

ប្រជាពលរដ្នម្ចាស់ រថយន្ត ដឹកទំនិញនាំគ្នាប្តឹង លោកប្រធានពន្ធដារស្រុករមាសហែកស៊ីដាច់ លុយបង់ពន្ធមធ្យោបាយ មិនបង់ចូលរដ្ន

$
0
0

ស្វាយរៀង ៖ ក្រុមប្រជាពលរដ្ន ដែលជាម្ចាស់រថយន្តដឹកទំនិញ បាននាំគ្នាដាក់ពាក្យប្តឹង លោកប្រធានពន្ធដារ ស្រុករមាសហែក ពីបទរំលោភ សេចក្តីទុកចិត្ត ដោយបានស៊ីដាច់លុយ ដែលពួកគាត់បានបង់ពន្ធមធ្យោបាយ ហើយមិនព្រមយកទៅបង់ឱ្យសាខាពន្ធដារ ខេត្ត តែបែយកចាយអស់ទៅវិញ។

ការប្រតិកម្មពីសំណាក់ប្រជាពលរដ្ននេះ ខណ:ដែលប្រជាពលរដ្នដែលជាអ្នករកស៊ីដឹកទំនិញ បាននាំគ្នាមកសាក សួរដល់សាខាពន្ធដារខេត្ត ទើបធ្លាយរឿងថា លោកប្រធាពន្ធដារ ស្រុករមាសហែក មិនទាន់យកមកបង់។

ក្រុមប្រជាពលរដ្នធ្វើពាក្យប្តឹងទៅសាខាពន្ធដារខេត្តតាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ មិនទាន់មានដំណោះស្រាយនៅទ្បើយទេដោយ មេពន្ធដារស្រុករមាសហែក បានគេចខ្លួនបាត់។ ដោយសារយ៉ាងនេះ ហើយទើបពួកគាត់សំរេចចិត្តប្តឹងបន្តទៅព្រះរាជអាជ្ញាសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ នៅពេលថ្ងៃទី២០ ខែមករានេះ ។

ពាក់ពន្ធនឹងករណីនេះក្រុមប្រជាពលរដ្ន ដែលជាអ្នករងគ្រោះ ព្រោះលោកប្រធានពន្ធដារស្រុករមាសហែក ស៊ីដាច់លុយបង់ពន្ធនេះ បានឱ្យដឹងថា  ពួកគាត់បាននាំគ្នាសំរេចចិត្តប្តឹង មេពន្ធដាស្រុករមាសហែកនេះ ពីបទ រំលោភសេក្តីទុកចិត្ត ។ ក្រុមប្រជាពលរដ្នបានបញ្ជាក់ថា ពួកគាត់ទាំងអស់គ្នា ដែលជាម្ចាស់រថយន្តផ្ទាល់ខ្លួន សំរាប់ប្រើប្រាស់ក្នុងគ្រួសារ ប្រកបមុខរបររកស៊ីដឹក ទំនិញហើយជារាល់ឆ្នាំបង់ ពន្ធមានពន្ធមធ្យោបាយ និងពន្ធបាតង់មិនដែលខានទ្បើយ គឺបានបង់អោយឈ្មោះព្រុំ វិសាលនេះតែម្តង តែមិនដឹងថាយកលុយ ទៅណាទេទើបមិនមានលុយបង់ចូលរដ្ន។

ចំពោះលោកព្រុំ វិសាល មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទំនាក់ទំនងបានទេ ។ ប៉ុន្តែក្រុមប្រជាពលរដ្ន នៅតែទទួចទៅស្ថាប័នមានសមត្ថកិច្ច មេត្តាចាត់វិធានតាមច្បាប់ ព្រោះទំរាំបានលុយបង់ពន្ធគឺពួកគាត់ ពិបាករកលុយណាស់ ៕

ចលនាយុវជនកម្ពុជា ក្រុម១៥៧ ផ្តល់អំណោយមនុស្សធម៌ និងកង់ ដល់ចាស់ជរា ទីទ័លក្រ ចិញ្ចឹមចៅ ៤នាក់ ក្នងបន្ទុក

$
0
0

កំពង់ឆ្នាំង៖ ប្រធានចលនាយុវជន កម្ពុជា លោក ម៉ឹង ពន្លក នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានឱ្យសមាជិកចុះទៅកាន់ ភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ ដើម្បីនាំយកអំណោយ មនុស្សធម៌របស់លោក បណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់លោកយាយ តៃ វ័យ៧៥ឆ្នាំ ដែលមានការខ្វះខាត ក្នុងជីវភាព ត្រូវចិញ្ចឹមចៅ ៤នាក់ ដែលឪពុកបោះបង់ចោល ទៅមានប្រពន្ធថ្មី ឯម្តាយទៅធ្វើការងារនៅថៃ បាត់ដំណឹងសូន្យឈឹង។

សមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ បានឱ្យដឹងថា ក្រោយពីទទួលដំណឹងតាម បណ្តាញព័ត៌មាន អំពីស្ថានភាព របស់លោកយាយ តៃ ដែលកំពុងមានជីវភាពខ្វះខាត ហើយត្រូវចិញ្ចឹមចៅ ៤នាក់ នៅភូមិដំណាក់អំពិល  ឃុំក្រាំងស្គារ លោក ម៉ឹង ពន្លក ប្រធានក្រុម ១៥៧ បានចាត់តាំងឱ្យសមាជិក ចុះទៅដល់មូលដ្ឋាន ដើម្បីនាំយកអំណោយ មនុស្សធម៌របស់លោក បណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីផ្តល់ជូន។

អំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែតដែលផ្តល់ជូន គ្រួសារលោកយាយ តៃ នោះ រួមមាន អង្គរ២៥គីឡូក្រាម; ទឹកត្រី ១យួ, ទឹកស៊ីអ៊ីវ ១យួ, ប្រេងឆា ១លីត្រ, មី ១កេស, ស្ករស ១គីឡូក្រាម, ប៊ីចេង ០,៥គីឡូក្រាម, អំបិល ១គីឡូក្រាម, ត្រីខ ១០កំប៉ុង និងថវិកា ចំនួន២៥ម៉ឺនរៀល ដោយថវិការនេះ បានមកតាមរយ: លោក ត្រេត បុរី សប្បុរសជន នៅខេត្តសៀមរាប បានចូល តាមរយ:ចលនាយុវជនកម្ពុជា ក្រុម១៥៧៕

Viewing all 8042 articles
Browse latest View live




Latest Images