Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

កូរ៉េខាងត្បូង ទទូចអន្ដរជាតិ ដាក់ទណ្ឌកម្ម លើកូរ៉េខាងជើងឲ្យ “ខ្លាំង និងមានប្រសិទ្ធភាព”

0
0

សេអ៊ូល៖ ប្រភពពីការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា លោកស្រី  ផាក គឺនហេ នៅព្រឹក ថ្ងៃអង្គារនេះ បានទទូចជាថ្មីម្ដងទៀត ឲ្យសហគមន៍អន្ដរជាតិចាត់វិធានការ ខ្លាំង និងមានប្រសិទ្ធភាព ប្រឆាំង នឹងកូរ៉េខាងជើង ចំពោះសកម្មធ្វើតេស្តសាកល្បង អាវុធនុយក្លេអ៊ែរកាលពីដើមខែមករា កន្លងទៅនេះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នេះដោយ លើក ឡើងពីសម្ដី លោកស្រីប្រធានាធិបតីថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីបន្ដទៀតថា “ខ្ញុំនឹងបង្ហោះ ខិតប័ណ្ណអាក្រក់ៗតបទៅវិញ ប្រសិនបើនៅពេលនេះ វិធានការក្ដៅ និងមានប្រសិទ្ធភាពនេះ មិនបានសម្រេច”។

លោកស្រី ផាក បានបន្ដទៀតថា បើទោះបីជាមិនមានវិធានការដូចនេះក៏ដោយ កូរ៉េខាងជើង ជឿជាក់ថា ខ្លួននឹង ទទួលការឈឺចាប់ពីសហគមន៍អន្ដរជាតិ បើទោះជាខ្លួនខំប្រឹងសាកល្បង អាវុធនុយក្លេអ៊ែរលើកទី ៥ ឫក៏លើកទី៦ បន្ថែមទៀតក៏ដោយ។ ហើយកូរ៉េខាងជើងត្រូវតែ គិតថា តើគេនឹងជួបលទ្ទផលបែបណា ចំពោះសកម្មភាពគឃ្លើន របស់ខ្លួននេះ៕


គណៈកម្មធិការជាតិ សុវត្ថិភាព ចរាចរណ៍សរសើរ ពលរដ្ឋគោរព និងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក

0
0

ភ្នំពេញ ៖ គណៈកម្មធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានកោត សរសើរដល់ប្រជាពលរដ្ឋ ក្នុងការគោរពនិងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ក្នុងពេលធ្វើចរាចរណ៍ លើទ្រូង ផ្លូវ ក៏ដូចជាការបំពេញ បែបបទផ្សេងៗតាម លក្ខខណ្ឌដែលច្បាប់បានតម្រូវ។

យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី១៩ មករា នេះបានឲ្យដឹងថា  "រាជរដ្ឋាភិបាលសម្រេច ទទួលការកាន់ កាប់ជាក់ស្ដែងនូវយានយន្ដគ្រប់ប្រភេទ ដែលប្រជាពលរដ្ឋកំពុងមានដោយមិន តម្រូវឲ្យមានការបញ្ជាក់ពី ម្ចាស់ដើមឡើយ”។

ជាមួយគ្នានោះប្រតិបត្តិការ ត្រួតពិនិត្យរបស់នគរបាល ចរាចរណ៍ផ្លូវគោកកន្លងមក ក៏មិនទាន់ បានធ្វើការ ត្រួតពិនិត្យ និងពិន័យផងដែរ ទាក់ទងដល់លិខិតស្នាម ដូចជា បណ្ណបើកបរ បណ្ណសម្គាល់យានយន្ដ វិញ្ញា បនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ និងលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន។

គណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានក្រើនរំលឹក ដល់សាធារណជនថា ចាប់ពីថ្ងៃទី១៥ មីនា មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកនឹងចាប់ផ្ដើមធ្វើការត្រួតពិនិត្យរាល់បទល្មើសទាំងអស់ដែលមានចែងក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងនោះរួមទាំងការត្រួតពិនិត្យលិខិតស្នាម។

គណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវជាថ្មីឲ្យសាធារណជន រូតរះទៅបំពេញ បែបបទផ្សេងៗនៅមន្ទីរសាធារណការ និងដឹកជញ្ជូនគ្រប់រាជធានី ខេត្តឲ្យបានទាន់ពេលវេលា តាមលក្ខខណ្ឌ បើកបរយានយន្ដ ការត្រួតពិនិត្យលក្ខណៈបច្ចេទេសយានយន្ដ និងការធ្វើលិខិតអនុញ្ញាតអាជីវកម្ម ដឹកជញ្ជូនជាដើម៕

ILO៖ ចំនួនអ្នកគ្មានការងារធ្វើលើសកលលោក នឹងកើនឡើង ក្នុងឆ្នាំ២០១៦ និង២០១៧

0
0

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីអង្គការអន្ដរជាតិខាងការងារ ហៅកាត់ថា ILO នៅព្រឹកថ្ងៃពុធនេះ បានប្រមើមើលថា នៅក្នុងឆ្នាំ២០១៦នេះ ចំនួនអ្នកគ្មានការងារធ្វើ ក្នុងសកលលោកនឹងកើនឡើង ២,៣លាននាក់ គឺរហូតដល់ ១៩៩,៤លាននាក់ បើធៀបនឹងតួលេខឆ្នាំ២០១៥ នៃអ្នកគ្មានការងារធ្វើមាន ១៩៧,១លាននាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានដែលមជ្ឈមណ្ឌលដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃ ពុធ ទី២០ ខែមករា ឆ្នាំ២០១៦ នេះឲ្យដឹងទៀតថា បើយោងតាមរាបាយការណ៍ពី ILO ដែលមានចំណងជើងថា ទស្សនវិស័យការងារ និងសង្គមពិភពលោក និន្នាការឆ្នាំ២០១៦ បានបញ្ជាក់ថា នឹងមានអ្នកគ្មានការងារធ្វើ ១,១លាននាក់ថែមទៀត ក្នុងឆ្នាំ២០១៧ បន្ថែមពីលោកចំនួនអ្នកគ្មានការងារធ្វើសរុបក្នុងពិភពលោក។

លោក Guy Ryder អគ្គនាយកអង្គការ ILO បានលើកឡើងថា “ភាពថមថយនៃកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ក្នុងប្រទេសដែលមានសេដ្ឋកិច្ចទើបរីកចម្រើនគួបផ្សំនឹងការធ្លាក់ចុះយ៉ាងគំហ៊ុកនៃតម្លៃទិញ កំពុងមានផលប៉ះពាល់យ៉ាងខ្លាំងមកលើការងារពិភពលោក”។

ដោយឡែកលោក Raymond Torres ប្រធាននាយកដ្ឋានស្រាវជ្រាវរបស់អង្គការ ILO បានពន្យល់ថា “បរិយាកាសសេដ្ឋកិច្ចគ្មានស្ថេរភាព ពាក់ព័ន្ធនឹងលំហូរមូលធនដែលមានការឡើងចុះមិនឋិតឋេរ ទីផ្សារហិរញ្ញវត្ថុ ដែលនៅមិនទាន់បំពេញមុខងារ ឲ្យបានល្អនៅឡើយ និងកង្វះខាតតម្រូវការសកលលោកទាំងមូល បន្ដមានផលប៉ះពាល់លើសហគ្រាស និងបានបន្ទុចបង្អាក់ដល់ការវិនិយោគ និងការបង្កើតការងារ”។

លោកបន្ថែមទៀតថា “លើសពីបនោះ អ្ននតាក់តែងគោលនយោបាយចំបាច់ ត្រូវផ្ដោតការយកចិត្ត បន្ថែមទៀតលើការពង្រឹងគោលនយោបាយមុខរបរ និងការងារ និងដោះស្រាយបញ្ហាវិសមភាព ដែលកំពុងកើតមានយ៉ាងលើសលុបនេះ”។

យោងតាមរបាយការណ៍ខាងលើ បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៥ អ្នកគ្មានការងារធ្វើក្នុងពិភពលោក មានចំនួនសរុប ១៩៧,១ លាននាក់ ខ្ពស់ជាងកម្រិតមុនពេលមានវិបត្តិក្នុងឆ្នាំ២០០៧ ដែលមានចំនួន ២៧លាននាក់។ ហើយប្រទេសដែលមានសេដ្ឋកិច្ចទើបនឹងរីកចម្រើន ត្រូវទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។

អ្នកនិពន្ធរបាយការណ៍នេះដែរ បានមានមតិលើកឡើងថា គុណភាពការងារនៅតែជាបញ្ហាប្រឈមធំមួយ ខណៈពេលដែលអត្រាភាពក្រីក្រ មានការថយចុះ អាត្រានៃការថយចុះនូវចំនួនអ្នកធ្វើការដែលនៅមានជីវភាពក្រីក្រ ក្នុងប្រទេសកំពុងអភិវឌ្ឍមានភាពយឺតយ៉ាវ ហើយការងាររងគ្រោះ នៅមានលើសពី ៤៦ភាគរយនៃចំនួនការងារសរុបក្នុងពិភពលោកទាំងមូល ដែលមានផលប៉ះពាល់លើមនុស្សជិត ១,៥ពាន់លាននាក់៕

ខ្សឹបដាក់ត្រចៀក៖ ផ្លូវមូលនិធិឃុំ ក្នុងស្រុកកណ្តាលស្ទឹង ជាច្រើនកន្លែង រងការខូចខាត យ៉ាងដំណំ ដោយសារជញ្ជីងផ្លូវជាតិ លេខ៣ បង់លុយតាមមនោសញ្ចេតនា

0
0

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង បានលើកឡើងថា ផ្លូវមូលនិធិឃុំរបស់ពួកគាត់ជាច្រើនខ្សែត្រូវរងការខូចខាតយ៉ាងដំណំ ស្ទើរតែធ្វើដំណើរលែងរួច បន្ទាប់ពីក្រុមជញ្ជីងរបស់ក្រសួង បានមកដាក់ថ្លឹងរថយន្តលើសទម្ងន់ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកកណ្តាលស្ទឹង ដោយសារតែរថយន្តធុនធំដឹកទំនិញនិងរថយន្តដឹកដីដឹកខ្សាច់ បានបើកគេចពីជញ្ជីងចូលមកផ្លូវមូលនិធិឃុំរបស់ពួកគាត់ជាផ្លូវលំ ឆ្លងកាត់ពីឃុំមួយ ទៅឃុំមួយ ។ ហើយចំពោះការការបើកគេចនេះ ក្រុមរថយន្តទាំងនោះ ហាក់បីដូជាផ្សងព្រេង ព្រោះបើជួបមន្ត្រីជញ្ជីងដើរល្បាតនោះ គឺត្រូវគេចាប់ឲ្យបង់ពិន័យក្រោមតុ លើតុ ទៅតាមបែបមនោសញ្ចេតនារបស់គេ ។

ប្រភពពីអ្នកមានរថយន្តដឹកទំនិញ តាមបណ្តោយផ្លូវជាតិ លេខ៣ បាននិយាយថា ចំពោះរថយន្តដឹកដី ដឹកខ្សាច់ដែលគេដឹក ឬរថយន្តធុនតូចមិនលើសទម្ងន់នោះដែលធ្វើដំណើរឆ្លងកាត់ទៅមកៗ ឥតឈប់ក្នុងមួយថ្ងៃៗ គឺជញ្ជីងតម្រូវឲ្យបង់របៀបគិត ជាជើងទៅតាមមនោសញ្ចេតនារបស់ពួកគេ ចំណែកឯរថយន្តធុនធំដឹកទំនិញ ដាក់លើសទម្ងន់នោះ គឺគេបង់ក្រោមតុលើតុ ទៅតាមបែបមនោសញ្ចេតនា របស់គេផងដែរ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងដែរថា គេឃើញក្រុមមន្ត្រីជញ្ជីងប្រចាំនៅផ្លូវជាតិលេខ៣ជិះរថយន្តដើរល្បាត ក្នុងផ្លូវឌឿងហែមគ្រប់ក្រឡុកក្រលានកៀនកោះ ទាំងអស់ តាមផ្លូវតូចធំ នានា ហើយនៅពេលដែលគេល្បាត ជួបរថយន្តដឹកទំនិញគេចជញ្ជីងនោះ គឺគេចាប់ផាកពិន័យ ឬឲ្យបង់ភ្លាមៗ នៅនឹងកន្លែងទៅតាមមនោសញ្ចេតនា ដែលគេមាននឹងគ្នា ហើយពេលខ្លះរថយន្តដឹកថ្មដោយសារតែទាល់ច្រកគេចមិនរួចបានចាក់ថ្មចោល រត់គេចយកតែព្រះអាយុ ក៏មានដែរ។ ចំណែកឯនៅតាមដងផ្លូវជាតិវិញ គេឃើញមន្ត្រីជញ្ជីងឈរប្រចាំការ យ៉ាងសកម្មបំផុត ប៉ុន្តែ រថយន្តដឹកលើសទម្ងន់ នៅតែបើកបរបានដោយរលូន មិនដែលឃើញក្រុមមន្ត្រីជញ្ជីងឃាត់បានរថយន្តដឹកលើស ទម្ងន់រួចឲ្យរើទំនិញចេញ ទុកត្រឹមតែទម្ងន់កំណត់ម្តងណា នោះទេ ហើយគ្រាន់តែបង់ឲ្យទៅជញ្ជីង តាមបែបក្រោមតុ លើតុ ទៅរថយន្តនោះ អាចធ្វើដំណើរបានដោយមិនបាច់រើទំនិញនោះទេ ដូច្នេះក្រសួងដាក់ជញ្ជីងនេះ មិនដឹងថា ដាក់ការពារផ្លូវជាតិកុំឲ្យឆាប់ខូចខាតពេកឬមួយក៏ដាក់ដើម្បីប្រមូលលុយនោះទេ។

ប្រភពបានបន្តទៀតថា មួយថ្ងៃៗគេឃើញរថយន្តធុនធំដឹកទំនិញផ្ទុកលើសទម្ងន់ធ្វើដំណើរឆ្លងកាត់ជញ្ជីង យ៉ាងគគ្រឹកគគ្រេង បង្កឲ្យផ្លូវជាតិរងការបាក់ស្រុត និងស្ពានទ្រុឌទ្រោមខូចខាតជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះទេថែមបង្កឲ្យខូចខាតផ្លូវលំដែលជាផ្លូវមូលនិធិឃុំ ខិតខំរៃអង្គាសពីប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង ជាច្រើនខ្សែយ៉ាងចាស់ដៃផងដែរ ធ្វើដំណើរលែងរួច ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេ គឺ ពួកគាត់មានការព្រួយបារម្ភ ពីសុវត្ថិភាពកូនចៅរបស់ពួកគាត់ដោយសាររថយន្តគេចជញ្ជីង នោះផងដែរ៕

តើធ្វើដូចមេ្តច ទើបបើក ក្រុមហ៊ុន រោងចក្រ អង្គការ សមាគម ត្រឹមត្រូវតាមច្បាប់ និងរហ័សទាន់ចិត្ត?

0
0

ដើម្បីបើកក្រុមហ៊ុន រោងចក្រ សហគ្រាស សណ្ឋាគារ អង្គការ សមាគម ….…… ផលលំបាកនៅត្រង់ថាកិច្ចការមួយចំនួនធំ ទាមទារអោយមានអ្នកឯកទេស ក្នុងការជួយរៀបចំ និងសម្រេចចិត្តដូចជា៖  ការរៀបចំលក្ខន្តិក:  គោលនយោបាយ  បទបញ្ជាផ្ទៃក្នុង រចនាសម្ព័ន្ធគ្រប់គ្រង ការកំណត់អំពី ចំនួនដើមទុន របៀបវិនិយាគ ជាឯកកម្មសិទ្ធ ជាសហកម្មសិទ្ធ ការយល់ដឹងអំពីការវិនិយាគមួយចំនួនដែលទទួលបានការ លើកលែងពន្ធពីរដ្ឋ ការរៀបចំឯកសារ និងបែបបទនានាអោយស្រប តាមលក្ខខណ្ឌតម្រូវនៃច្បាប់ ដើម្បី ជៀសវាងការលំបាកថ្ងៃក្រោយ និងតើមុខរបរដែលលោកអ្នកវិនិយោគមានពាក់ព័ន្ធជាមួយស្ថាប័នណាខ្លះ ?

ដើម្បីដោះស្រាយបញ្ហានេះអោយមានភាពងាយស្រួលបំផុត និងចំណេញគ្រប់បែបយ៉ាងលោកអ្នក គួរតែរកក្រុមហ៊ុនជំនាញដែលបម្រើសេវាកម្មវិជ្ជាជីវគណនេយ្យ ព្រោះក្រុមហ៊ុនទាំងនេះមានជំនាញឯកទេស លើការងារប្រឹក្សាយោបល់អំពីការងារចុះបញ្ជី បើកក្រុមហ៊ុន រោងចក្រ អង្គការ សមាគម…. លើការងារ គណនេយ្យ និងហិរញវត្ថុច្បាស់លាស់ រក្សាការសម្ងាត់ និងមានការទទួលខុសត្រូវដើម្បីប្រឹក្សាយោបល់ និងជួយដោះស្រាយជូនលោកអ្នក។សូមទាក់ទងទូរស័ព្ទលេខៈ 017 888 987 ។

សេវាកម្មលម្អិតផ្តល់ជូនលោកអ្នករួមមាន ៖
១-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើកក្រុមហ៊ុន រោងចក្រ សណ្ឋាគារ អង្គការ សមាគម ។ល។
+    សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
+    សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណ កម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬ ស្ថាប័ន អាណាព្យាបាល ។
+    សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ... ។
២-សេវាកម្មពន្ធដារៈ
+    ជួយរៀបចំបញ្ជីពន្ធដារគ្រប់ប្រភេទ និងយកទៅបង់នៅកន្លែងពន្ធដារជូនលោកអ្នក ដែលធ្វើបែប នេះគឺចំណេញថវិការជាងការជួលបុគ្គលិកធ្វើការជាប្រចាំឆ្ងាយណាស់។
+    ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជា ដោះស្រាយបំណុលពន្ធ ការជម្រះបញ្ជីបិទ ក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ដាក់ជូនសវនករពន្ធដារ ។
+    ប្រឹក្សាយោបល់លើផែនការពន្ធដារ ជាមួយនឹងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។
៣-សេវាកម្មគណនេយ្យៈ
+    សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ  រៀបចំគោលនយោបាយ  នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
+    សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។
+    សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។
+    សេវាកម្មប្រឹក្សាយោបល់លើការកែលំអ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយគណនេយ្យ  នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
៤-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
+    សេវាប្រឹក្សាយោបល់លើការជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុ របស់ក្រុមហ៊ុន អង្គការ សមាគម ... សម្រាប់កត់ត្រា ផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខតម្រូវផ្នែកច្បាប់ ។
+   សេវាប្រឹក្សាយោបល់លើការវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...
៥-សេវាកម្មវបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង
ជាសេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)
សូមទាក់ទងទូរស័ព្ទលេខៈ 017 888 987 ៕

សេវាកម្មលម្អិតផ្តល់ជូនលោកអ្នករួមមាន

-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើកក្រុមហ៊ុន រោងចក្រ សណ្ឋាគារ អង្គការ សមាគម ។ល។

-     សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី

-     សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណ កម្មសារពើពន្ធ វិញ្ញាប័ណ្ណបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬ ស្ថាប័ន អាណាព្យាបាល ។

-     សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ... ។

-សេវាកម្មពន្ធដារៈ

-     ជួយរៀបចំបញ្ជីពន្ធដារគ្រប់ប្រភេទ និងយកទៅបង់នៅកន្លែងពន្ធដារជូនលោកអ្នក ដែលធ្វើបែប នេះគឺចំណេញថវិការជាងការជួលបុគ្គលិកធ្វើការជាប្រចាំឆ្ងាយណាស់។

-     ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជា ដោះស្រាយបំណុលពន្ធ ការជំរះបញ្ជីបិទ ក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ដាក់ជូនសវនករពន្ធដារ ។

-     ប្រឹក្សាយោបល់លើផែនការពន្ធដារ ជាមួយនឹងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។

-សេវាកម្មគណនេយ្យៈ

-     សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ  រៀបចំគោលនយោបាយ  នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

-     សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។

-     សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តការជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។

-     សេវាកម្មប្រឹក្សាយោបល់លើការកែរលំអរ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយគណនេយ្យ  នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ

-     សេវាប្រឹក្សាយោបល់លើការជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុ របស់ក្រុមហ៊ុន អង្គការ សមាគម ... សម្រាប់កត់ត្រា ផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខតម្រូវផ្នែកច្បាប់ ។

-     សេវាប្រឹក្សាយោបល់លើការវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...

-សេវាកម្មវបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង

ជាសេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)

សូមទាក់ទងទូរស័ព្ទលេខៈ 017 888 987 ៕

ឆ្នាំ២០១៥ ក្រសួងរ៉ែលុបចោល កិច្ចព្រមព្រៀងរុករករ៉ែ ចំនួន២៤ និងព្យួរអាជ្ញាបណ្ណ២

0
0

ភ្នំពេញ ៖ នៅក្នុង២០១៥ ក្រសួងរ៉ែ និងថាមពល បានសម្រេចលុប កិច្ចព្រមព្រៀងរ៉ែ ចំនួន២៤ ព្យួរអាជ្ញាបណ្ណអាជីវកម្មរ៉ែ ចំនួន២ ហើយនឹងបន្តពិនិត្យ និងលុបជាបន្តបន្ទាប់ទៀត ចំពោះកិច្ចព្រម ព្រៀងណា ដែលពុំមានសកម្មភាព ឬពុំមានភាព អនុលោម តាមច្បាប់ លក្ខខណ្ឌនៃកិច្ចព្រមព្រៀង។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់អ្នកនាំពាក្យក្រសួងរ៉ែ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះបានឲ្យដឹងថា ក្រសួងបានផ្អាក ជាបណ្តោះអាសន្ន នូវការផ្តល់អាជ្ញាបណ្ណ ធនធានរ៉ែ សម្រាប់ការសិក្សា ស្វែងរុករករ៉ែ និងបានប្រមូលផ្តុំ កំលាំងសរុប និងធនធានសរុប ជំរុញការដោះស្រាយ និងគ្រប់គ្រង។

ក្រសួងបានជំរុញនិងចាត់វិធានការ ចំពោះសកម្មភាព អាជីវកម្មបូមខ្សាច់ អាណាធិបតេយ្យ ហើយបានកាត់ បន្ថយ បានជាអតិបរិមា នូវសកម្មភាពជីករ៉ែ អាណាធិបតេយ្យផ្សេងៗទៀត នៅលើក្របខ័ណ្ឌទូទាំង ប្រទេសកម្ពុជា។

ចំណែកចំណូល ចំណូលជាតិ មិនមែនសារពើពន្ធ ដែលប្រមូលបាន ពីវិស័យរ៉ែ និងប្រេងកាតនេះ មានចំនួនស្មើ ១៧,២៥៦,១៧៧ដុល្លារ កើនឡើងប្រមាណ ៤ដង ប្រៀបធៀប រយៈពេលដូចគ្នា នៅឆ្នាំ ២០១៤៕

ប.ស.ស និងក្រសួង សាធារណការ បើកវគ្គបណ្តុះបណ្តាល គ្រូបង្គោល ពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅបាវិត

0
0

 ភ្នំពេញ ៖ បេឡាជាតិរបបសន្តិសុខសង្គម ដែលហៅកាត់ថា ប.ស.ស បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២០-២២ ខែមករា ឆ្នាំ២០១៦ ប.ស.ស  បានសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើក វគ្គបណ្តុះបណ្តាលគ្រូបង្គោល អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពធ្វើដំណើរ របស់កម្មករ និយោជិត ជំនាន់ទី២ វគ្គទី១ ជូនដល់រដ្ឋបាលរោងចក្រ សហព័ន្ធសហជីពមូលដ្ឋាន ឬប្រតិភូបុគ្គលិក។

តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប.ស.ស បានឲ្យដឹងថា  វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងគោលបំណង ឲ្យបុគ្គលិក សហព័ន្ធ សហជីព ក្លាយជាជនបង្គោលមានលទ្ធភាពយកទៅផ្សព្វផ្សាយអប់រំបន្ត ដល់បុគ្គលិក សហជីពមូលដ្ឋាន និងកម្មករនិយោជិត ដើម្បីចូលរួមចំណែកលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ របស់កម្មករនិយោជិត និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ក្រសួងរ៉ែ រៀបចំបង្កើត សេចក្តីព្រាង ច្បាប់ប្រេងកាត

0
0

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានប្រកាសថា នាពេលបច្ចុប្បន្ននេះ ក្រសួងបាននឹងកំពុងរៀបចំសេចក្តីព្រាងច្បាប់ ប្រេងកាត អនុក្រឹត្យ ប្រេងកាត។

បើតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់អ្នកនាំពាក្យក្រសួងរ៉ែ លោក ឌិត ឌីណា នៅព្រឹកថ្ងៃទី២០ ខែមករា ក្រសួងបាននិងកំពុងរៀបចំ សន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ នាសណ្ឋាគារសុខាភ្នំពេញ ត្រើយម្ខាង។

ក្នុងនោះ ក្រសួងក៏បានរៀបចំ សេចក្តីព្រាងច្បាប់ ប្រេងកាត អនុក្រឹត្យ ប្រេងកាត និងគំរូកិច្ចព្រមព្រៀង ប្រេងកាតថ្មី សំដៅបង្កើត នូវក្របខណ្ឌបញ្ញត្តិ កម្មលើវិស័យនេះ ទាំងផ្នែកUpstream និងផ្នែក Downstream ហើយនឹងបានអនុម័ត ដាក់ឲ្យអនុវត្តជាបណ្តើរៗ នូវបទបញ្ញត្តិគ្រប់គ្រង បច្ចេកទេសសុវត្ថិភាព ស្ថានីយប្រេង និងឧស្ម័ន ដែលពុំធ្លាប់ មានពីមុនមក។

ការពង្រឹងប្រសិទ្ធភាព និងភាពអនុលោម តាមកិច្ចព្រមព្រៀង ក៏ត្រូវបានអនុវត្ត ដូចគ្នាចំពោះ វិស័យប្រេងកាត។ មានកិច្ចព្រមព្រៀង ប្រេងកាតចំនួន២ (Block B និង Block F) ត្រូវបានលុប ក្នុងឆ្នាំ២០១៥៕

Photo by DAP-News


អត្តពលិក ២៥០ មកពី២៦ ប្រទេសចួលរួម រត់ប្រណាំងចម្ងាយ ឆ្ងាយនៅតំបន់អង្គរ ២០១៦ នៅខេត្តសៀមរាប

0
0

ភ្នំពេញ៖ នាថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៦ នេះ នៅគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានបើកសន្និសីទ សារព័ត៌មានស្តីពី ព្រឹត្តិការណ៍រត់ ប្រណាំងចម្ងាយ១២៨ គីឡូម៉ែត្រនៅតំបន់អង្គរ “ Angkor Ultra Trail Angkor 2016” លើកដំបូងនៅខេត្តសៀមរាប នៃប្រទេសកម្ពុជា ចាប់ផ្តើមពីថ្ងៃទី២៣ និង២៤ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ ដែលមានអត្តពលិកជាតិ និងអន្ដរជាតិប្រមានជាង ២៥០នាក់ មកពី ២៦ប្រទេសលើពិភពលោក ។ ក្នុងឳកាសពិធីសន្និសីទសារ ព័ត៌មានខាងលើនេះ ដោយមានការអញ្ជើញចូលរួមពី លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ និងជាងអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកle cornec Jean Clayde អ្នកតំណាងក្រុមហ៊ុន ទេសចរណ៍ប្រទេសបារំាង។

លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ និងជាងអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ថ្មីមួយ ដែលក្រសួងទេសចរណ៍ និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានសហការជាមួយអ្នកជំនាញ រៀបចំកម្មវិធីកីឡា ទេសចរណ៍នេះឡើង ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីអាជីពមករត់ កម្សាន្ដ តាមភូមិ ឃុំ ស្រុក នៃទឹកដីអច្ឆរិយៈរបស់ ប្រទេសកម្ពុជា ដើម្បីបង្កើនភាពទាក់ទាញ ភ្ញៀវទេសចរណ៍ផងដែរ។

លោកបានបន្ដថា ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ជាប្រវត្តិសាស្ដ្រនេះ នឹងបែកចែកជា ៣តំណាក់សម្រាប់ អត្តពលិកធ្វើការប្រកួត ដោយតំណាក់កាលទី១ អ្នកចូលរួមត្រូវរត់ចម្ងាយ ៦៤គីឡូម៉ែត្រ រីឯដំណាក់កាលទី២ និងទី៣ ត្រូវរត់ចម្ងាយ ៣២គីឡូម៉ែត្រដូចគ្នា តែតម្រូវឲ្យអត្ដពលិកគ្រប់រូប ត្រូវរត់រហូតចប់ តំណាក់កាលនីមួយៗ ទោះបីថ្ងៃ ឬយប់ក៏ដោយ ។ ប៉ុន្ដែក្រោយបញ្ចប់តំណាក់កាលនីមួយៗ អ្នកចូលរួមមានសិទ្ធិឈប់សម្រាក និងបរិភោគអាហារសម្រន់ ឬភេសជ្ជៈបានទៅតាមការ កំណត់របស់គណៈកម្មការ។

លោកle cornec Jean Clayde ជាអ្នកតំណាងក្រុមហ៊ុន ទេសចរណ៍ប្រទេសបារំាង បានមានប្រសាសន៍ថា លោកជាអ្នកជំនាញ ខាងផ្នែកយន្តហើរ និងកីឡាកររត់ប្រណាំងដែល ទទួលបានតំណែងលេខ ១ កាលពីឆ្នាំ១៩៨៥ ហើយលោកបានរៀបការ រត់ប្រណាំងពេលយប់ នៅប្រទេសចិនដោយ ទទួលស្គាល់ពីចិនដែរ។ លើកនេះលោកបានរៀបចំការ រត់ប្រណាំងធម្មជាតិលើកដំបូង ក្នុងប្រទេសកម្ពុជាលើកទឹកដីអង្គរ ដែលបានការអនុញ្ញាតពីរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ហើយក្នុងនោះក៏មាន កម្មពិធីដើរកម្សាន្តដើម្បីសុខភាព កុមារដោយធ្វើឡើងជាមួយអង្គការ មួយចំនួនក្នុងប្រទេសកម្ពុជា៕

ឯកឧត្តម សម រង្ស៊ី៖ សន្និសីទទីក្រុងហ្សឺណែវ មិនយល់ព្រមឲ្យបែងចែក កម្ពុជាជាពីរផ្ទុយទៅវិញ តម្រូវឲ្យឯកភាពជាតិ

0
0

ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី ដែលកំពុងស្នាក់នៅក្រៅប្រទេស បានលើកឡើងពីប្រវត្តិ នៃសន្និសីទទីក្រុងហ្សឺណែវ និងថាសន្និសីទនោះ មិនយល់ព្រមឲ្យ មានការបែងចែក ប្រទេសកម្ពុជាជាពីរនោះទេ ហើយគេតម្រូវឲ្យ រក្សាឯកភាពជាតិ និងបូរណភាពទឹកដី នៃប្រទេសកម្ពុជាវិញ។

ឯកឧត្តម សម រង្ស៊ីបានសរសេរលើ បណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនថា ទំព័រប្រវត្តិសាស្ត្រ សន្និសីទ ទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ដែលចប់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ បានកំណត់វាសនា ប្រទេសកម្ពុជា។ ក្នុងសន្និសីទនោះកម្ពុជា ដែលគណៈប្រតិភូ មាន លោក ញឹក ជូឡុង, លោក ទេព ផន និង លោក សម សារី ជាតំណាងព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុបានទទួលជោគជ័យ ជាប្រវត្តិសាស្ត្រ ដោយសារសំណើបីចំណុច របស់ប្រទេសវៀតណាមខាងជើង (យួនកុម្មុយនីស្ត) ។

ឯកឧត្តមសម រង្ស៊ីថា សន្និសីទទាត់ចោលទាំងអស់៖ សំណើទី១ គឺស្នើឲ្យខ្មែរឥស្សរៈចំណុះវៀតណាម និងខ្មែរយៀកមិញ (ក្នុងនោះមានទាំងសមាជិក គណបក្សប្រជាជនកម្ពុជា ដែលយួនកុម្មុយនីស្ត បានជួយបង្កើតនៅឆ្នាំ ១៩៥១) មានសិទ្ធិបញ្ជូនប្រតិភូចូលរួម ក្នុងសន្និសីទផងដែរ។ តែប្រទេសសំខាន់ៗក្នុង សន្និសីទទីក្រុងហ្សឺណែវ មិនទទួលស្គាល់ពួកខ្មែរ ឥស្សរៈចំណុះយួន និងខ្មែរយៀកមិញ ថាជាតំណាងប្រទេសកម្ពុជាទេ ហើយគេក៏មិនអនុញ្ញាត ឲ្យពួកទាំងនោះ មកបង្ហាញមុខនៅ ក្រុងហ្សឺណែវឡើយ។សំណើទី២ គឺស្នើឲ្យកងកម្លាំងប្រដាប់អាវុធ ខ្មែរឥស្សរៈចំណុះយួន និងខ្មែរយៀកមិញ ស្ថិតនៅបន្តទៀតក្នុងតំបន់ ដែលពួកទាំងនោះកាន់កាប់ លើទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា ក្រោមស្លាបកងទ័ព យួនកុម្មុយនីស្ត។ តែសន្និសីទទីក្រុងហ្សឺណែវ បានតម្រូវឲ្យខ្មែរ ឥស្សរៈចំណុះយួន និងខ្មែរយៀកមិញទាំងអស់ ដកថយចេញពីប្រទេសកម្ពុជា ហើយឲ្យទៅតាមកងទ័ព យួនកុម្មុយនីស្ត ដែលត្រូវវិលត្រឡប់ទៅប្រទេស វៀតណាមខាងជើងវិញ។ និងសំណើរទី៣ គឺស្នើឲ្យបែងចែក ប្រទេសកម្ពុជាជាពីរ ដូចគេសម្រេចបែងចែក ប្រទេសវៀតណាម ជាពីរអញ្ចឹងដែរ (គឺមួយផ្នែកកាន់កាប់ ដោយកម្លាំងកុម្មុយនីស្ត ហើយមួយផ្នែកទៀតកាន់កាប់ដោយកម្លាំងសេរី)។ តែសន្និសីទទីក្រុងហ្សឺណែវ មិនយល់ព្រមឲ្យមានការ បែងចែកប្រទេសកម្ពុជាជាពីរទេ ហើយគេតម្រូវឲ្យ រក្សាឯកភាពជាតិ និងបូរណភាពទឹកដី នៃប្រទេសកម្ពុជា។
មេបក្សសង្គ្រោះជាតិរូបនេះ បានលើកឡើងថា លទ្ធផលដ៏ល្អខាងលើនេះ បានមកពីការចរចាយ៉ាង ស្វិតស្វាញពីសំណាក់ គណៈប្រតិភូប្រទេសកម្ពុជា ដែលបានបង្ហាញភាពក្លាហាន និងភាពឈ្លាសវៃ ដែលយុវជនបច្ចុប្បន្នកាល ត្រូវគោរពនិងចងចាំ។

គួរបញ្ជាក់ថា នៅថ្ងៃទី២០ ខែមករានេះដែរ សម្តេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក៏បានរំលឹកនៃថ្ងៃទី ២០ មករា ១៩៨៨- ២០ មករា ២០១៦ថាគឺជាខួប ២៨ ឆ្នាំនៃការចរចាសន្តិភាពដំណាក់កាលទី២ រវាងអតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតជោ។

ប្រមុខរដ្ឋាភិបាលបាន លើកឡើងទៀតថា កិច្ចចរចាពេញមួយថ្ងៃ នៅថ្ងៃទី ២០ មករា ១៩៨៨ គឺបានពិភាក្សាលើទិដ្ឋភាព រួមដើម្បីរកដំណោះស្រាយ ផ្ទៃក្នុងរវាងខ្មែរ និងខ្មែរដើម្បីបញ្ចប់ សង្រ្គាមទាំងស្រុង ដែលមានខ្ញុំព្រះករុណា និងអតីត សម្តេចព្រះនរោត្តម សីហនុ។ ទោះបីពេលនោះ សាធារណរដ្ឋប្រជាមានិតកម្ពុជា គ្រប់គ្រងទឹកដី និងប្រជាពលរដ្ឋជាង ៩០%ក៏ដោយ ក៏ចំពោះរូបខ្ញុំ គឺបានគិតច្បាស់ថា ត្រូវតែស្វែងរកសន្តិភាព ឲ្យបានសម្រាប់កម្ពុជា ហើយត្រូវទទួលយកបង ប្អូនជនភៀសខ្លួននៅតាម ជំរំនានាពីព្រំដែនកម្ពុជា-ថៃ វិលត្រឡប់មករស់នៅ ក្នុងប្រទេសវិញ៕

រថយន្ត ស្ព័រ ដ៏កម្រថ្លៃ បំផុត លើពិភពលោក តម្លៃជិត ៤០ លានដុល្លារ អាម៉េរិក

0
0

កាលីហ្វ័រញ៉ា៖ រថយន្ត Ferrari 250 GTO Berlinetta ត្រូវបានគេរំពឹងថា ជារថយន្តដែលថ្លៃបំផុត នៅលើពិភពលោក  តម្លៃ $38,115,000 ដុល្លារអាម៉េរិក  នេះបើយោងតាមគេហទំព័រ maxim ចុះផ្សាយខែមករា ឆ្នាំ២០១៦ នេះ។

គេនៅចាំបានថា Ferrari 250 GTO Berlinetta បានជាប់ចំណាត់ថ្នាក់ទី២ ក្នុងព្រឹត្តិការណ៍1962 Tour de France  ហើយវាត្រូវបានដាក់ដេញថ្លៃ $38,115,000 ដុល្លារអាម៉េរិក នៅ Bonhams ក្នុងកម្មវិធី Monterey Car Week កាលពីឆ្នាំ២០១៤  មកទល់នឹងពេលនេះ នៅមិនទាន់រថយន្តស្ព័រណា អាចបំបែកកំណត់ត្រាបានឡើយ ខណៈដែលរថយន្ត នេះកំពុងរងចាំមនុស្សធ្វើជាម្ចាស់។

ប្រភេទរថយន្តស្ព័រ ដ៏កម្រ ដែលចាត់ទុកថា ជារថយន្តថ្លៃបំផុតនៅលើលោក បំពាក់ដោយម៉ាស៊ីន V-12 Tipo ប្រភេទ 3.8 លីត្រ និងផ្តល់ថាមពល 360 សេស ៕

 

នាង Angelababy នឹងផ្តល់រថយន្តតំលៃ រាប់លានដុល្លារដល់ បុគ្គលិកដែលមានសំណាង ក្នុងឱកាសឆ្នាំថ្មី

0
0

ហុងកុង៖ ម៉ូដែលរូបស្រស់ Angelababy ភរិយាតារាសម្តែង និងម៉ូដែលលោក Huang Xiaoming ថ្មីៗបានប្រកាសថានឹងផ្តល់រថយន្តតំលៃ រាប់លានដុល្លារមួយគ្រឿង ដល់ បុគ្គលិកបម្រើរកាងារ នៅក្រុមហ៊ុនរបស់ខ្លួន ដែលមានសំណាងក្នុង ឱកាសឆ្នាំថ្មីខាងមុខនេះ។

ព័ត៌មានពី Chines Star បានឲ្យដឹងនៅថ្ងៃទី២០ខែមករាឆ្នាំ២០១៦ នេះថា គូស្នេហ៍តារាម៉ូដែល ស្តុកស្តម្ភដែលចំណាយលុយ រាប់លានដុល្លារក្នុងថ្ងៃមង្គលការនាង Angelababy និងស្វាមីលោក Huang Xiaoming បានប្រកាសថា ក្រោយរៀបការពួកគេ រកចំណូលបានរហូតដល់ ៩៨លានដុល្លារ ហុងកុង ពីក្រុមហ៊ុនរបស់ខ្លួន និង រំពឹងទទួលបាន ៥១លានដុល្លារហុងកុង ទៀតនោះបានប្រកាសថា និងផ្តល់សំណាងដល់បុគ្គលិក របស់ខ្លួនដែលមានសំណាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ នូវ រថយន្តទំនើបមួយគ្រឿង ដែលមានតំលៃលាប់លានដុល្លារ ។

តារាអាយុ ២៦ឆ្នាំ Angelababy បានឲ្យដឹងថាក្រៅពីរង្វាន់អាំងប៉ាវ សម្រាប់បុគ្គលិកថ្ងៃចូលឆ្នាំថ្មី នាងនៅមានអំណោយជាវិញ្ញាបនប័ត្រ និងកាបូបឆ្នៃម៉ូដដ៏ស្រស់ ស្អាត មួយចំនួនទៀត ហើយសម្រាប់រង្វាន់ធំបំផុត គឺការចាប់រង្វាន់រថយន្ត ទំនើបមួយគ្រឿងតំលៃ រាប់លានដើម្បីអបអរ ដល់បុគ្គលិកក្នុងឱកាសឆ្នាំថ្មី ដោយ Angelababy និយាយថា “ បុគ្គលិកផ្តល់ប្រយោជន៍ ជាច្រើនដល់ខ្ញុំ ដូច្នេះខ្ញុំត្រូវផ្តល់សំណាង ដល់បុគ្គលិកវិញ” ។

ក្រៅពីជោគជ័យជាមួយ នឹងជំនួញផ្ទាល់ខ្លួន គូស្នេហ៍តារាហុងកុង Angelababy និង Huang Xiaoming ក៏ពុងមមាញឹកផងដែរ ក្នុងការងារសិល្បៈដោយ ចូលរួម ក្នុង ព្រិត្តិការណ៍ធំៗជាច្រើន ហើយថ្មីៗនេះbaby ក៏ត្រូវបានជ្រើសរើសជា ឯកអគ្គរដ្ឋទូតសុឆន្ទៈថ្មី របស់ផលិតផលទ្រនាប់ ជើងដ៏ល្បីល្បាញម៉ាក Adidas Neo ទៀតផង ៕

អាម៉េរិក កំពុងរងព្យុះព្រិល ទឹកកកយ៉ាងខ្លាំង

0
0

ស៊ីអិនអិន៖ ទូរទស្សន៍ស៊ីអិនអ៊ិន បានរាយការណ៍ថា មនុស្សប្រមាណជា ៨៥លាននាក់ កំពុងរងផលប៉ះពាល់ ពីព្យុះព្រិលទឹកកកយ៉ាងខ្លាំង នៅភាគខាងត្បូងសហរដ្ឋអាម៉េរិក នៅថ្ងៃសៅរ៍នេះ។

យោងតាមឧត្តុនិយម បានឲ្យដឹងថា ព្រិលបានចាប់ផ្តើមធ្លាក់ ធ្វើឲ្យអាកាសធាតុនៅ រដ្ឋមួយចំនួនប្រែក្លាយ ជាអាក្រក់ចាប់ពីព្រឹកថ្ងៃសៅរ៏នេះ។

គ្រប់បណ្តារដ្ឋ របស់សហរដ្ឋអាម៉េរិក បានប្រកាសទៅពលរដ្ឋអាមេរិក ទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន អំឡុងពេលធ្វើដំណើរ ពិសេសជនគ្មានផ្ទះសម្បែង នៅដែលប្រឈមខ្លាំងជាងគេ។

រដ្ឋដែលកំពុង រងនូវខ្យល់ព្យុះព្រិលទឹកកក នៅអាមេរិកមាន ដូចជារដ្ឋ Georgia, Tennessee, Pennsylvania, Maryland, Kentucky, North Carolina, New Jersey, New York, Virginia and West Virginia និង Washington, D.C ។

លោក វង្សី វិស្សុត ផ្សព្វផ្សាយខ្លឹមសារ សន្និបាតគណៈកម្មាធិការ កណ្តាល និងបើកវគ្គបណ្តុះបណ្តាល ដល់មន្រ្តីបក្សនៅទូទាំង ស្រុកមុខកំពូល

0
0

កណ្តាល ៖ ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល លោកវង្សី វិស្សុត សមាជិកគណៈ កម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹង មូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹង មូលដ្ឋាន ស្រុកមុខកំពូល បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណតិ្តទី៥ របស់គណបក្ស ប្រជាជនកម្ពុជា និងបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីគណៈកម្មាធិការបក្ស សាខាបក្សនៅទូទាំងស្រុកមុខកំពូល ប្រមាណជាង ១០០០ នាក់។

លោក វង្សី វិស្សុត ធ្វើបានជម្រាបជូនដល់មន្រ្តីបក្ស ដែលបានចូលរួមទាំងអស់ ជាពិសេសមន្រ្តីបក្សមកពី តាមមូលដ្ឋាន ភូមិឃុំ បានជ្រាប និងស្វែងយល់អំពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩ អាណតិ្តទី៥ របស់គណបក្សប្រជាជនកម្ពុជា ដោយក្នុងនោះ លោកបានគូសបញ្ជាក់ បន្ថែមអំពីខ្លឹមសារសំខាន់ៗ មួយចំនួន ដែលមានដូចជា ចំណុចខ្លាំង និងចំណុចខ្វះចន្លោះ នៃការងារពង្រឹង កសាងបក្សលើគ្រប់វិស័យ និងការដាក់ចេញនូវទិសដៅភារកិច្ចឈានទៅកាន់ជ័យជំនះ នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ ។ ការបន្តអនុវត្តនូវវប្បធម៌សន្ទរនា ដោយឈរលើភាពស្មោះត្រង់ និងប្រឆាំងដាច់ខាតនូវទង្វើចាប់ដៃជាន់ជើង។ លោកក៏បានលើកឡើង អំពីគោល ជំហរ របស់គណបក្សក្នុងការបន្តដំណើរ ទៅមុខដោយឥត ងាករេតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងការពារដាច់ខាតរាល់សមិទ្ធផលសង្គម ដែលសម្រេចបានតាំងថ្ងៃជ័យជំនះ ៧មករា ហើយរាំងស្តាត់ រាល់សកម្មភាពដែលអាចនាំប្រទេសជាតិធ្លាក់ក្នុងភាពច្របូកច្របល់ ។

លោកបានលើកឡើងផងដែរ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាជន និងការបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការលើក កម្ពស់ជីវភាព រស់នៅរបស់ប្រជាជន ព្រមទាំងការបន្តតម្លើងប្រាក់ បៀវត្សជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងជំរុញការតម្លើងប្រាក់ឈ្នួលរបស់កម្មករ។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា គណបក្សប្រជាជនកម្ពុជា មានកំណើតចេញពីប្រជាជន, មានប្រវត្តិតស៊ូដ៏យូរលុង, មានសាមគ្គីភាព -ឯកភាពផ្ទៃក្នុងរឹងមាំ និង មានភាពចាស់ទុំខាងនយោបាយ ព្រមទាំងជាបក្ស ដែលមានភាពចំណាស់មួយ។ ជាមួយគ្នានេះ គណបក្សប្រជាជន សម្រេចបាននូវសមិទ្ធផលជូនជាតិនិងប្រជាជនជាច្រើនឥតគណនា ហើយជាគណបក្សមួយដែលមានធនធានគ្រប់គ្រាន់ ជាពិសេសថ្នាក់ដឹក នាំបក្សមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំប្រទេស ធៀបទៅនឹងបក្សផ្សេងដែលអត់ទាន់បានធ្វើអ្វីចេះតែថា ហើយអត់ចេះធ្វើ។ លោកបានគូសបញ្ជាក់ថា ដោយសារតែគណបក្សប្រជាជន មានឯកភាពផ្ទៃក្នុងរឹងមាំ ហើយថ្នាក់ដឹកនាំមានសមត្ថភាពនេះហើយ ទើបក្នុងពេលកន្លងមកនេះ យើងអាចជំនះបាននូវការប៉នប៉ង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈការប្រើប្រាស់សកម្មក្រឡុកគ្រប់បែបយ៉ាង ទាំងនយោបាយ និងសេដ្ឋកិច្ច ដោយធានារក្សានូវប្រក្រតីនយោបាយ និងសង្គម ហើយមិនត្រឹមតែប៉ុណ្ណោះទេ យើងថែមទាំងបានគ្រប់គ្រង សេដ្ឋកិច្ចជាតិកាន់តែរឹងមាំល្អឡើងទៀត ដែលប្រការនេះហើយបាននាំទៅដល់សុខ ដុមនីយកម្មនយោបាយរហូតមកទល់ពេលនេះ។

ឯកឧត្តមបានគូសបញ្ជាក់ជូនដល់មន្រ្តីបក្សទាំងអស់សារជាថ្មីម្តងទៀតថា គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវ គោលការណ៍យកប្រជាជនជាធំ ដើម្បីបម្រើប្រជាជន និងដើម្បីប្រទេសជាតិយើង។ គណបក្សមានមហិច្ឆតាក្នុងការកសាងប្រទេសជាតិយើងអោយរីកច្រើន និង រុងរឿង ដើម្បីអោយកូនចៅជំនាន់ក្រោយរបស់យើងបានរស់នៅក្នុងសុខសន្តិភាព និងវិបុលភាពយូរអង្វែង ជាពិសេសដើម្បីធ្វើអោយប្រទេសជាតិ យើងអាចធ្វើម្ចាស់ជោគវាសនារបស់ជាតិយើងដោយខ្លួនឯង ដោយមិននៅក្រោមគំនាប់របស់នរណាម្នាក់ ឬក្រុមណាមួយ។ក្នុងន័យនេះ លោកបានស្នើដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ឱ្យបន្តខិតខំធ្វើអំពើល្អ និងចេះកែលំអរនូវចំណុចខ្វះចន្លោះ និងភាពអសកម្មទាំង ឡាយ ទាំងពួង ហើយតម្កល់ផលប្រជាយោជន៍ជាតិ និងប្រជាជនជាធំ ដើម្បីបន្តទាក់ទាញនូវការគាំទ្រពីសំណាក់ប្រជាជន។ ជាមួយគ្នានេះ ត្រូវបន្តខិតខំផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនដល់ប្រជាជនឱ្យបានល្អ។

ជាមួយគ្នានេះ លោកក៏បានលើកឡើង និងធ្វើការបកស្រាយពន្យល់នូវខ្លឹមសារពាក់ព័ន្ធនឹងប្រធានសំខាន់ៗមួយចំនួន ជូនដល់មន្រ្តីបក្សទាំងអស់ សម្រាប់យកទៅធ្វើជាមូលដ្ឋានក្នុងការធ្វើឃោលនា និងបដិឃោសនានៅតាមមូលដ្ឋានភូមិឃុំរបស់ខ្លួន ដូចជា សមទ្ធិផល និងលទ្ធផលនៃការកែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសការខិតខំរបស់ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការដោះស្រាយសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ ដូចជាពាក់ព័ន្ធប័ណ្ណបើកបរម៉ូតូ ការផ្ទេកម្មសិទ្ធដីធ្លី និងការលុបចោលការយកលុយផ្លូវជាតិលេខ៤ ជាដើម ល។ល ៕

ទិសដៅ អភិវឌ្ឍន៍វិស័យ ស្រូវអង្ករ៥ឆ្នាំ ខាងមុខ នឹងបង្ហាញ ក្នុងវេទិកាស្រូវ អង្ករកម្ពុជា លើកទី ៥

0
0

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) នឹងបង្ហាញជូននូវទិសដៅអភិវឌ្ឍន៍ វិស័យស្រូវអង្ករកម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី ៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤-២៥-២៦ ខែមករា  ឆ្នាំ ២០១៦  នៅសណ្ឋាគារសុខា ភ្នំពេញ។

សេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវ-អង្ករកម្ពុជាបានឲ្យដឹងថា កម្មវិធីនេះ មានការអញ្ជើញបើកកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់  សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា ។

សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) នឹងបង្ហាញទិសដៅអភិវឌ្ឍន៍វិស័យស្រូវអង្ករកម្ពុជា តាមរយៈកម្មវិធី កិច្ច ពិភាក្សាពិគ្រោះយោបល់ ទៅលើប្រធានបទសំខាន់ៗចំនួន ៦រួមមាន៖ ពូជ  , ផលិតកម្មដំណាំស្រូវ ,  ការទុកដាក់ (ឃ្លាំងស្តុក និងម៉ាស៊ីនសម្ងួត) ,  ការទទួលឥណទាន ,  ទីផ្សារ និង ការត្រៀមខ្លួនរបស់កម្ពុជា។

អ្នកពាក់ព័ន្ធនៅក្នុងវិស័យស្រូវអង្ករប្រមាណ ៧០០នាក់ ដែលរួមមានតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សហគមន៍កសិកម្ម ក្រុមហ៊ុននាំចេញអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនដឹកជញ្ជូន តំណាងដៃគូអភិវឌ្ឍន៍ និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ នឹងជួបគ្នានៅក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៥នេះ ដើម្បីធ្វើការពិភាក្សាលើ បញ្ហា ស្រូវអង្ករដែលមានទំនាក់ទំនងជាមួយនឹងការជំរុញលើកស្ទួយផលិតកម្មដំណាំស្រូវ ការកែច្នៃ និងការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារពិភពលោក និងផែនការយុទ្ធសាស្រ្តសម្រាប់វិស័យ ស្រូវអង្ករកម្ពុជាទាំងមូល៕


ពិភពលោក កំពុងព្រមាន មិនឲ្យស្រ្តីមានផ្ទៃពោះ ធ្វើដំណើរទៅ១៤ប្រទេស ខ្លាចវីរុស ស៊ីកា

0
0

វីរុស ស៊ីកា ( Zika Virus ) ដែលចម្លង ដោយសត្វមូស កំពុងរាតត្បាតថ្មីៗនេះ ត្រូវបានអង្គការ សុខភាព ពិភពលោក និង CDC ព្រមានមិនឲ្យស្រ្តី មានផ្ទៃពោះ ធ្វើដំណើរទៅ១៤ប្រទេស ព្រោះប្រទេសទាំងនោះ កំពុងរងការរាតត្បាតពីវីរុស ស៊ីកា។

ប្រទេសទាំងនោះមានដូចជា ប្រទេសប្រេស៊ីល កូឡូប៊ី El Salvador, French Guiana, Guatemala, ហៃទី, ហុងដូរ៉ាស់ , Martinique, ម៉ិចស៊ីកូ, ប៉ាណាម៉ា, ប៉ារ៉ាហ្គាយ, Suriname, វេណីហ្សូអេឡា and Puerto Rico ។

ស្រ្តីកំពុងមានផ្ទៃពោះត្រូវបានគេផ្អាកមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសទាំងនោះព្រោះវីរុសនេះផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ទារកបណ្តាលឲ្យមានក្បាលមានទំហំតូចជាងមុខ និង អាចស្លាប់បាន។

វីរុសស៊ីកានេះបានរាតត្បាតជាថ្មី នៅបណ្តាលប្រទេសមួយចំនួន តែមិនទាន់មានវត្តមាន នៅអាស៊ីនៅឡើយទេ ដែលគេរកឃើញថាសត្វមូល ជាប្រភេទចម្លង។

មនុស្ស៤នាក់ស្លាប់​​ ក្នុងហេតុការណ៍ វាយប្រហារដោយ ខ្មាន់កាំភ្លើង នៅកាណាដា

0
0

អូតាវ៉ា, កាណាដា៖ យ៉ាងណាហោចណាស់ មនុស្ស៤នាក់ស្លាប់ និងអ្នករបួសច្រើនអ្នក ផ្សេងទៀតក្នុងសាលារៀន ស្ថិតនៅភាគខាងជើងប្រទេសកាណាដា ដោយសារខ្មាន់កាំភ្លើងបាញ់រះកាលពីល្ងាចថ្ងៃសុក្រ។

នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានប្រកាសជាសាធារណ ចូលរូមរំលែកទុកជាមួយគ្រួសារសព ដែលរដ្ឋាភិបាលកាណាដាប្រកាសថា ហេតុការណ៍បាញ់កាំភ្លើងក្នុងសាលារៀន មិនដែលមានទេនៅប្រទេសកាណាដា ក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ។

លោកថា នេះជាហេតុការណ៍អាក្រក់មួយ និង ជាសុបិន្តអាក្រក់របស់មាតាបិតាសិស្ស។ លោក Maureen Levy មន្រ្តីប៉ូលិសកាណាដា បានប្រាប់អ្នកសារព័ត៌មាន ថាភ្លាមជនសង្ស័យដែល ជាអ្នកកាន់កាំភ្លើងបាញ់រះ ក្នុងសាលារៀននោះ ត្រូវបានចាប់ខ្លួនដើម្បី សួរចម្លើយពីមូលហេតុ នៃការបាញ់រះមួយនេះ ។

 

គ.ជ.ប បង្ហាញសេចក្ដី ព្រាងបទបញ្ជា និងនីតិវិធី ចុះឈ្មោះបោះឆ្នោត លើគេហទំព័រខ្លួន

0
0

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ បាន ដាក់បង្ហាញ សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត នៅលើគេហទំព័ររបស់ គ.ជ.ប។

យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី២៣ មករានេះ បានឲ្យដឹងថា «អគ្គលេខាធិការដ្ឋាន នៃគ.ជ.ប បានដាក់ផ្សព្វផ្សាយពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ នៅលើគេហទំព័ររបស់ គ.ជ.ប ដែលមាន ០៦ជំពូក និងមួយឧបសម្ព័ន្ធ ស្មើនឹង១០៧ទំព័រ »។

ដូច្នេះសាធារណៈជនទាំងអស់អាចស្វែង រកមើលនៅលើ គេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន ww.necelect.org.kh។

គួរបញ្ជាក់ថា គ.ជ.ប នឹងបើកកិច្ចប្រជុំ ពិគ្រោះយោបល់ លើសេចក្ដីព្រាង បទបញ្ជា និងនីតិវិធី សម្រាប់ ចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំ បញ្ជីបោះឆ្នោតថ្មី សម្រាប់ឆ្នាំ ២០១៦ នៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ រយៈពេល១ថ្ងៃ នាសាលប្រជុំភោជនីយដ្ឋានទន្លេបាសាក់២ (ក្បែរស្ពានអាកាសក្បាលថ្នល់) រាជធានីភ្នំពេញ៕

ពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខដំណែង និង បំពាក់ឋានន្តរសក្តិជូនមន្ត្រី

0
0

ព្រះសីហនុ៖ នគរបាលជាតិ របស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ មានប្រារព្វធ្វើពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរសក្តិជូន មន្ត្រីនគរបាលជាតិ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចកន្លងមក  ហើយនៅកន្នុងនោះ ផ្ទេរភារកិច្ចចំនួន២រូប តែងតាំងមុខដំណែងចំនួន ៦រូប និងបំពាក់ឋានន្តរសក្តិចំនួន៥០រូប ចាប់ពីវរសេនីយ៍ត្រីដល់ វរសេនីឯកសរុបរួម៥៨រូប។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ធ ស្នងការនគរបាលខេត្ត ព្រះសីហនុ មានប្រសាសន៍អោយដឹងថា សភាពការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងលទ្ធផលនៃ កិច្ចប្រតិបត្តិការ របស់កងកម្លាំង នគរបាលខេត្ត  លើការងារបង្កា បង្ក្រាបបទល្មើស ប្រចាំខែមករាឆ្នាំ២០១៦នេះ បទល្មើសព្រហ្មទ័ណ្ឌកើតឡើងចំនួន ៧ករណី លើ៩ករណី ប្រៀបធៀបខែធ្នូឆ្នាំ២០១៥ ថយចុះ ចំនួន២ករណី ក្នុងនោះបទល្មើសឧក្រិដ្ឋ មាន១ករណី លើ០ករណី និង បទល្មើសមជ្ឈឹមមាន៦ករណី លើ៩ករណី បទល្មើសនេះ បណ្ដាលអោយស្លាប់មនុស្សចំនួន២នាក់ រងរបួស៦នាក់ បាត់បងម៉ូតូ២គ្រឿងនិងទូរសព្វដៃ ៣គ្រឿង  ករណីគ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោកក្នុង ខែមករា ឆ្នាំ២០១៦នេះ កើតមានចំនួន ៣៨លើក លើ២៩លើក ប្រៀបធៀប ខែធ្នូ ឆ្នាំ២០១៥ កើនឡើង៩លើក គ្រោះថ្នាក់នេះ បណ្ដាលអោយបាត់បង់ជីវិតមនុស្ស ចំនួន១២នាក់ រងរបួសចំនួន២៩នាក់ ខូចរថយន្ន ២០គ្រឿង និង ម៉ូតូ៣៥គ្រឿង កង១គ្រឿង។

លោកឧត្ដមសេនីយ៍ ស្នងការនគរបាល ខេត្តព្រះសីហនុ បានបញ្ជាក់អោយដឺងថាថ្ងៃនេះ ស្នងការដ្ខាននគរបាលខេត្តព្រះសីហនុ បានធ្វើពិធីប្រកាស ផ្ទេរភារកិច្ចតែងតាំង មុខដំណែងនិងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រី នគរបាល ខេត្តចំនួន ៥៨រូបក្នុងនោះរួមមាន ផ្ទេរភារកិច្ចចំនួន២រូប ថ្នាក់ស្នងការង ១រូប

និងនាយការិយាល័យ ១រូប តែងតាំងមុខដំណែង ចំនួន៦រូប ថ្នាក់ស្នងការរង១រូប នាយការិយាល័យ១រូប នាយរងការិយាល័យ៤រូប និងបំពាក់ឋានន្តរសក្តិ ចាប់ពីវរសេនីយ៍ត្រីដល់វរសេនីយ៍ឯក ចំនួន៥០រូប ក្នុងនោះថ្នាក់វរសេនីយ៍ឯកចំនួន២រូប ថ្នាក់វរសេនីយ៍ទោ ១៧រូប និងថ្នាក់វរសេនីយ៍ ៣១រូប។

ឯកឧត្ដម យន្ត មីន អភិបាល ខេត្តព្រះសីហនុ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ជួន ណារិន្ធ អគ្គស្នងការរង នគរបាលជាតីនិងជាតំណាងអោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានអញ្ជើញជាអធិបតីភាពក្នុងពិធីនេះ មានប្រសាសន៍កោតសរសើរ ចំពោះមន្ត្រីនគរបាល គ្រប់រូបដែលបានខិតខំ បំពេញភារកិច្ចកន្លងមក។

និងបានផ្ដាំផ្ញើរអោយ យកចិត្តទុកដាក់ រក្សាសន្តិសុខ សុវត្តិភាពសង្គម បង្ក្រាបអំពើចោរកម្ម លួចឆក់ប្លន់ អំពើជួញដូរមនុស្ស បង្ក្រាប់បទល្មើសជួញដូររំលោភផ្លូវភេទ លើស្ត្រីនិងកុមារ បង្ក្រាបបទល្មើសគ្រៀងញៀន និងបទល្មើសផ្សេងៗទៀត ដើម្បីការពារ សុវត្តិភាពជូនប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ ក៍ដូចជាការពារ សន្តិសុខ ដល់ក្រុមអ្នកវិនិយោគទុន ដែលចូលមកខេត្តព្រះសីហនុ៕

សណ្ឋាគារ និងផ្ទះស្នាក់កម្ពុជា ១៥ទទួលពានរង្វាន់ សណ្ឋាគារបៃតង ពីអាស៊ាន

0
0

ភ្នំពេញ៖ សណ្ឋាគារ និងផ្ទះស្នាក់របស់កម្ពុជា ចំនួន១៥ បានទទួលពានរង្វាន់ សណ្ឋាគារបៃតង នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ទេសចរណ៍អាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

យោងតាមទំព័រ facebook របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ទេសចរណ៍អាស៊ាននេះ កម្ពុជាដឹកនាំដោយរដ្ឋមន្រ្តីក្រសួង ទេសចរណ៍ លោក ថោង ខុន ក្នុងនោះព្រឹត្តិការណ៍ ផ្តល់រង្វាន់ សណ្ឋាគារបៃតង និងផ្ទះស្នាក់អាស៊ាន ចំនួន១២០ ជូនដល់ប្រទេសសមាជិកអាស៊ាន។

ចំណែកសណ្ឋាគារ កម្ពុជាចំនួន១០ ក្នុងចំណោម៨៩សណ្ឋាគារ មកពីប្រទេសអាស៊ាន និងផ្ទះស្នាក់អាស៊ាន០៥ ក្នុងចំណោម៣១មកពីអាស៊ាន  ទទួលបានពានរង្វាន់។

ក្នុងពិធីនោះក៏បានដាក់ចេញ ជាផ្លូវការ នូវយុទ្ធសាស្រ្តទេសចរណ៍ អាស៊ាន ២០១៦-២០២៦ ដែលនឹងក្លាយជាឧបករណ៍ ដ៏សំខាន់មួយ រួមចំណែកសម្រេចចក្ខុវិស័យ នៅឆ្នាំ២០២៥  សំដៅធ្វើឲ្យអាស៊ានក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយ គុណភាព និងការអភិវឌ្ឍទេសចរណ៍ដែលមាន តុល្យភាព រួមចំណែកក្នុងការលើក កំពស់សុខមាលភាព សេដ្ឋកិច្ច-សង្គមរបស់ប្រជាពលរដ្ឋអាស៊ាន៕

Viewing all 8042 articles
Browse latest View live




Latest Images