Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អគ្គនាយក​មន្ទីរពេទ្យ កាល់ម៉ែត បំភ្លឺ​ការយក​លុយ ផ្ញើកង់-ម៉ូតូ លើសតម្លៃ​កំណត់

$
0
0

ភ្នំពេញ៖ លោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យ កាល់ម៉ែត បានធ្វើការស្រាយបំភ្លឺ ពាក់ព័ន្ធនឹងការពិនិត្យ និងដោះស្រាយករណីយកលុយ លើសពីតម្លៃកំណត់ ក្នុងសំបុត្រផ្ញើ កង់-ម៉ូតូ នៅមន្ទីរពេទ្យកាល់ម៉ែត។

យោងតាមលិខិតមួយច្បាប់ ដែលបានបង្ហោះ នៅលើគេហទំព័រ របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងថា ACU បានទទួលពាក្យបណ្តឹង ពាក់ព័ន្ធនឹង ករណីយកលុយ លើសពីការកំណត់។ ក្នុងនោះ ក្នុងសំបុត្រផ្ញើកង់-ម៉ូតូ នៅមន្ទីរពេទ្យកាល់ម៉ែតបានកំណត់ថា ចន្លោះពីម៉ោង៦ ព្រឹក ដល់ម៉ោង៦ល្ងាច យកតម្លៃ៥០០រៀល និងចន្លោះពីម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹកយក តម្លៃ ១០០០រៀល ប៉ុន្តែបែរជាបុគ្គលិក បម្រើការងារនៅកន្លែង ផ្ញើកង់-ម៉ូតូយកតម្លៃ១០០០រៀល ទាំងព្រឹក និងយប់ ទោះបីក្នុងសំបុត្រផ្ញើ កង់-ម៉ូតូ បានកំណត់យកតម្លៃ ៥០០រៀល នៅពេលព្រឹកក៏ដោយ។

ពាក់ព័ន្ធករណីនេះ លោក ឈាង រ៉ា បានបំភ្លឺថា ក្រោយពីបានទទួលលិខិតពី ACU ហើយ លោកបានប្រជុំជាបន្ទាន់ និងផ្ញើលិខិតទៅលោក ចេង វុត្ថា ប្រធានក្រុមសន្តិសុខ មន្ទីរពេទ្យ ដើម្បីពិនិត្យ និងដោះស្រាយករណីនេះ។

លោក ចេង វុត្ថា បានបំភ្លឺថា ការអនុវត្តកន្លងមក ក្រុមការងារសន្តិសុខ បានធ្វើការយ៉ាងម៉ឹងម៉ាត់ មិនឲ្យមានការយកលុយ លើសតម្លៃទេ ហើយនៅលើប័ណ្ណផ្ញើកង់-ម៉ូតូ ក៏មានបញ្ជាក់ពីតម្លៃតាមការកំណត់ របស់មន្ទីរពេទ្យផងដែរ។

លោក ចេង វុត្ថា ក៏បានទទួលយកចំណុចខ្វះខាត ដើម្បីកែលម្អ និងដាក់ពិន័យ ឬវិធានការយ៉ាងម៉ឹងម៉ាត់ ចំពោះបុគ្គលិកដែលប្រព្រឹត្តខុស៕


មន្រ្តីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ បំភ្លឺមន្ត្រី​រាជការ​ធ្វើការងារ ​ក្រៅយក​ប្រាក់ខែ​ពីរកន្លែង​

$
0
0

ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានក្រុមជនបង្គោល ប្រឆាំងអំពើពុករលួយ នៃក្រសួងមហាផ្ទៃ បានស្រាយបំភ្លឺលើបញ្ហា ពាក់ព័ន្ធករណីមន្ត្រីរាជការ ក្រសួងមហាផ្ទៃមាន ឈ្មោះទៅធ្វើការងារ ខាងក្រៅ ដោយទទួលបានប្រាក់ខែ ពីរកន្លែង ។

ការស្រាយបំភ្លឺខាងលើ ក្រោយពីមានការចោទប្រកាន់ថា មានមន្ត្រីរាជការកំពុង បម្រើការងារនៅគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ទទួលប្រាក់ខែចំនួន ៨០០ដុល្លារ និងបើកប្រាក់ខែបន្ថែម ពីក្រសួងមហាផ្ទៃចំនួន ៥២០.០០០ រៀល ។

យោងតាមឯកសារ ដែលស្រាយបំភ្លឺ របស់លោក លោក សក់ សេដ្ឋា ផ្សាយលើគេហទំព័រអង្គភាព ប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា បច្ចុប្បន្ន នៅលេខាធិការដ្ឋាន គ.ជ.អ.ប មានបុគ្គលិកសរុបចំនួន១១៩នាក់ ក្នុងនោះមន្រ្តីរាជការស៊ីវិល៤៧នាក់ ទីប្រឹក្សាចំនួន១៧នាក់ និងបុគ្គលិកកិច្ចសន្យា៥៥នាក់។ទីប្រឹក្សានិងមន្រ្តី ជាប់កិច្ចសន្យាត្រូវបានផ្តល់ ប្រាក់បៀវត្សទៅតាម មុខតំណែងនីមួយៗ ដោយថវិការបស់កម្មវិធី។

លិខិតបញ្ជាក់ថា  «បើតាមរបាយការណ៍ស្វ័យប្រកាសពីអង្គភាពនីមួយៗ ផ្នែករដ្ឋបាលស៊ីវិល នៅទីស្តីការក្រសួងមហាផ្ទៃ បានរកឃើញមន្ត្រីដែលមក បំពេញការងារ មិនទៀងទាត់សរុប ១៤០នាក់   ហើយនៅតែបន្តមកបម្រើការងារមិនទៀងទាត់។  សាម៉ីខ្លួនត្រូវដាក់ពាក្យស្នើសុំស្ថិត ក្នុងភាពទំនេរគ្មានបៀវត្ស ឬសុំលាឈប់ពីការងារ ដោយទទួលប្រាក់ឧបត្ថម្ភគោលនយោបាយតែម្តងគត់»។

លិខិតបន្ថែមទៀតថា ក្នុងកិច្ចសន្យា ចំណុច ៨.២ បានបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់បុគ្គលិក ដែលមានក្របខណ្ឌជាមន្ត្រីរាជការ ត្រូវមានកាតព្វកិច្ចបំពេញបែបបទ សុំព្យួរការងារពី ក្រសួងសាម៉ីខ្លួន ករណីខកខានត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ក្នុងឆ្នាំ២០១៤ ក្នុងចំណោមមន្ត្រីកិច្ចសន្យា គ.ជ.អ.ប មានមន្ត្រីកិច្ចសន្យាចំនួន ១១នាក់ ដែលមានក្របខណ្ឌក្រសួងមហាផ្ទៃ  ហើយក្នុងចំណោមមន្ត្រី ទាំង៨នាក់បានដាក់ពាក្យ សុំលាឈប់ ក្រោយចាត់ការយ៉ាងតឹងរឹងពីស្ថាប័នខាងលើ ។  នៅឆ្នាំ២០១៥ មានមន្ត្រីក្រសួងមហាផ្ទៃ តែ៣នាក់ បានទៅបម្រើការងារនៅ គ.ជ.អ.ប  តែសាម៉ីខ្លួនបានបំពេញ ឯកសារសុំព្យួរការងារពី ក្រសួងមហាផ្ទៃបានត្រឹមត្រូវ ។

ទាក់ទិននឹងករណីមន្ត្រីសាលាខេត្ តនៅពេលបំពេញបេសកកម្ម ក្រៅខេត្តម្តងៗ ត្រូវទូទាត់ថ្លៃបេសកម្ម ២លើក ក្នុងការងារតែមួយ គឺទូទាត់លុយក្រៅខេត្តផង និងលុយក្នុងខេត្តផង នោះ  ក៏ត្រូវបានលោក សក់ សេដ្ឋា ស្រាយបំភ្លឺជូនអង្គភាព ប្រឆាំងអំពើពុករលួយដូចគ្នា  ដោយលោកបានបញ្ជាក់ថា មានតែ២ខេត្ត ពាក់ព័ន្ធករណី មិនប្រក្រតីនេះ ។ខេត្តពីរដែលពាក់ព័ន្ធករណី ខាងលើ គឺខេត្តកំពង់ឆ្នាំង មាន០៦ ករណី និង ខេត្តកំពង់ធំមាន២ករណី  ។

ចំពោះករណីនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានឲ្យអង្គភាព នីមួយៗណែនាំ ទៅឲ្យមន្ត្រីទាំងនោះ ឲ្យបំពេញបែបបទ ទទួលប្រាក់បៀរវត្ស ឬប្រាក់បេសកកម្ម តែមួយកន្លែង ក្នុងករណីមិនអនុវត្ត ត្រូវចាត់ការតាមនីតិវិធី៕

បក្សនយោបាយ​​-សង្គម​ស៊ីវិល​ ត្រៀមលក្ខណៈ​ចូលរួម ផ្ដល់យោបល់ លើសេចក្ដី​ព្រាងបទ​បញ្ជា និង​នីតិវិធី

$
0
0

ភ្នំពេញ៖ គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល បានត្រៀមលក្ខណៈ រួចជាស្រេច ក្នុងការចូលរួមពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាង បទបញ្ជា និងនីតិវិធីសម្រាប់ ចុះឈ្មោះបោះឆ្នោតដើម្បី រៀបចំបញ្ជីបោះឆ្នោតថ្មី សម្រាប់ឆ្នាំ ២០១៦ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ប៉ុន្តែរហូតមកដល់ ព្រឹកថ្ងៃអាទិត្យ  ២៤ មករា នេះ ពួកគាត់តែនៅមិនទាន់ បានទទួលលិខិតអញ្ជើញ ពីគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ។

លោក សុខ ឥសាន្ត អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា មន្រ្តី CPP នឹងចូលរួមពិនិត្យ និងឲ្យយោបល់លើ សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ចុះឈ្មោះបោះឆ្នោត បើបានទទួល លិខិតអញ្ជើញពីគ.ជ.ប។

លោកបានបន្ថែមថា “តំណាងឲ្យគណបក្សហ្នឹង នាយករងខុទ្ទកាល័យ ទទួលបន្ទុកកិច្ចការបោះឆ្នោតម្នាក់ គាត់នឹងចូលរួម តែលើកនេះខ្ញុំមិនទាន់ដឹងថា ខាងគណបក្សបញ្ជូន ឯកឧត្តមណា ទៅចូលរួមទេ  ប្រសិនបើមានលិខិតអញ្ជើញ ខាងគណបក្សមិនដែលខានទេ”។

ចំណែក លោក គល់ បញ្ញា ប្រធានគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានឲ្យដឹងថា សម្ព័ន្ធកំណែទម្រង់ ខុមហ្វ្រែលបានអាន សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ ចុះឈ្មោះបោះឆ្នោត រួចរាល់ហើយ ហើយក៏បានត្រៀម អនុសាសន៍ល្អៗ ដើម្បីផ្ដល់ជូនទៅ គ.ជ.ប ក្នុងអង្គប្រជុំ តែខាងលោកមិនទាន់ បានទទួលលិខិតអញ្ជើញ ពីខាង គ.ជ.ប នៅឡើយទេ។

លោកបានបញ្ជាក់ថា “ចូលរួមប៉ុន្តែឥឡូវនេះ យើងអត់ទាន់បានទទួល លិខិតអញ្ជើញ និងកម្មវិធីទេ ហើយខាង NGO សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត បានជជែកគ្នាដើម្បី ត្រៀមមតិចូលរួម ពិនិត្យ និងផ្ដល់យោបល់លើ សេចក្ដីព្រាង បទបញ្ជា និងនីតិវិធីសម្រាប់ចុះឈ្មោះ បោះឆ្នោតដើម្បីរៀបចំ បញ្ជីបោះឆ្នោតថ្មីសម្រាប់ឆ្នាំ ២០១៦នៅថ្ងៃទី ២៨ មករា”។

គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី ១៣ ខែ មករា បានប្រកាស ថានឹងបើកកិច្ចប្រជុំ ពិគ្រោះយោបល់ លើសេចក្ដីព្រាង បទបញ្ជា និងនីតិវិធី សម្រាប់ ចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំ បញ្ជីបោះឆ្នោតថ្មី សម្រាប់ឆ្នាំ ២០១៦ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គ.ជ.ប មន្រ្តីអគ្គលេខាធិការដ្ឋាន គ.ជ.បនិង មន្រ្តីលធ/ខប តំណាងការិយាល័យ ឧត្តមស្នងកា រអង្គការសហ ប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅកម្ពុជា តំណាងគណបក្សនយោបាយ អង្គការមិនមែន រដ្ឋាភិបាល ស្ថាប័ន អង្គទូត ជំនាញការជប៉ុន និងជំនាញការអឺរ៉ុប សរុបទាំងអស់ចំនួន ១៨៥នាក់។

គួរបញ្ជាក់ថា សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦មាន ០៦ជំពូក និងមួយឧបសម្ព័ន្ធ ស្មើនឹង ១០៧ ទំព័រ៕

ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត សម្តេច សាយ ឈុំ ពិនិត្យ និងព្យាបាលជំងឺ ឥតគិតថ្លៃជូនពលរដ្ឋជាង ១ពាន់នាក់ នៅខណ្ឌច្បារអំពៅ

$
0
0

ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ នៅពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះ បាននាំប្រជាជនដែលមានជំងឺប្រមាណ ១ពាន់ នាក់ មកពីតាមបណ្តាសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ដើម្បីមកទទួលការពិនិត្យ និងព្យាលជំងឺ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅក្នុងបរិវេណវត្ត កៀនស្វាយ ក្នុងសង្កាត់ក្បាលកោះ។

ក្នុងពេលពិនិត្យនោះដែរ ក៏មានការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពី លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ ព្រមទាំងលោក អ៊ុច គឹមអន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌច្បារអំពៅ និងលោកស្រី ឡោក ខេង អ្នកតំណាងរាស្ត្រ មណ្ឌលភ្នំពេញ និងជាក្រុមការងារ ចុះជួយខណ្ឌច្បារអំពៅ និងចូលរួមដោយលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលរង ចៅសង្កាត់ទាំង៨ សសយក ខណ្ឌផងដែរ។

លោកអភិបាល អ៊ាង ស៊ីផាន បានមានប្រសាសន៍ថា សាលាខណ្ឌច្បារអំពៅ ពិតជាមានកិត្តិយសបំផុត ដែលបានសហការ រៀបចំពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ តាមរយៈក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត សម្តេចវិបុលសេនាភក្តីសាយ ឈុំ ជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រជាង ១ពាន់នាក់ ក្នុងសង្កាត់ទំាង៨ ហើយការចុះ ពិនិត្យសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅពេលនេះ គឺលើកទី៣ ហើយ សម្រាប់កំឡុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦នេះ។

លោកអភិបាល បានបន្តថា វត្តមានរបស់ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត សម្តេចវិបុលសេនាភក្តីសាយ ឈុំ នៅពេលនេះ គឺជាសក្ខីភាពសបញ្ជាក់ ឱ្យឃើញពីមនោសញ្ចេតនា យកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យសុខាភិបាល ដែលជាវិស័យអាទិភាព ក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ប្រកបទៅដោយ គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក អ៊ុជ គឹមអន រដ្ឋមន្ត្រីប្រតិភូអម ដំណើរនាយករដ្ឋមន្ត្រី និងជាតំណាងដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថា ការព្យាបាលជូនបងប្អូននៅពេលនេះ គឺមិនប្រកាន់ទៅលើជម្ងឺអ្វីទាំងអស់ ក្រុមគ្រូពេទ្យ នឹងព្យាបាលអោយអស់ពីសមត្ថភាព ប៉ុន្តែក្នុងករណីថ្វីបើជំងឺ ឬអាការៈរបស់បងប្អូនមានសភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យជំនាញ និងបញ្ចូនបន្តទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យធំៗ ក្នុងរាជធានី ដូចជាមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬមន្ទីរកាល់ម៉ែត្រជាដើម ដោយមិនមានការគិតថ្លៃដូចគ្នា។

ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវទឹកចិត្ត ត្រេកអរយ៉ាងក្រៃលែង និងបានថ្លែងអំណ អរគុណបំផុត ចំពោះអាជ្ញាធរខណ្ឌច្បារអំពៅ ក៏ដូចជាក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត របស់សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ ខ្នះខ្នែង គិតគូរ ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដោយបានចុះមកពិនិត្យជំងឺ ដោយគ្មានការបង់ថ្លៃដល់មូលដ្ឋាន ជាក់ស្តែងដូចក្នុងពេលនេះតែម្តង ៕

ពលរដ្ឋអ៊ីតាលី រាប់ពាន់នាក់ ដែលជាអ្នកស្រលាញ់ ភេទដូចគ្នា នាំគ្នាប្រមូលផ្តុំ តវ៉ាដល់សភា ដើម្បីកំណត់ឲ្យបានច្បាស់ ទៅលើសិទ្ធិរបស់ពួកគេ

$
0
0

រ៉ូម៖ ពលរដ្ឋអ៊ីតាលី រាប់ពាន់នាក់ បាននាំគ្នាប្រមូលផ្តុំគ្នា និងតវ៉ាទៅដល់សភា ដើម្បីឲ្យសម្រេចច្បាស់ទៅលើ សិទ្ធិជនស៊ីវិលដែលស្រលាញ់ ភេទដូចគ្នា នៅក្នុងប្រទេស ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ថា នៅថ្ងៃនេះ គេឃើញមានពលរដ្ឋរាប់ពាន់នាក់ ដែលជាអ្នកស្រលាញ់ភេទ ដូចគ្នានោះ បាននាំគ្នាស្រែកតវ៉ា និងលើបដាជាច្រើន ដើម្បីតវ៉ាដល់សភាអ៊ីតាលី ឲ្យផ្តល់សិទ្ធិឲ្យបានត្រឹមត្រូវដល់ពួកគេ ។

គេឃើញមានពលរដ្ឋ ដែលជាជនស៊ីវិល ហើយពួកគេសុទ្ធសឹងជាអ្នក ស្រលាញ់ភេទដូចគ្នា នោះបានមកពីបណ្តាក្រុងចំនួន១០០ និងតំបន់ប្រជុំជននៅភាគខាងលិច ប្រទេសអ៊ីតាលី នាំគ្នាស្រែកតវ៉ាប្រឆាំងទៅនឹងសភា ដើម្បីស្វែងរកការផ្តល់សិទ្ធិ ដ៏ត្រឹមត្រូវដល់ពួកគេ ។

លោក Liliana Rizzo ដែលជាសមាជិកសមាគមម្តាយឪពុក អ្នកស្រលាញ់ភេទដូចគ្នា ដែលមកចូលរួមក្នុងការតវ៉ានេះ បានបញ្ជាក់ថា "នៅអ៊ីតាលី ពលរដ្ឋគិតថា មានអ្នកខ្លះបានត្រូវអនុញ្ញត្ត និងអ្នកខ្លះទៀតមិនទាន់បានអនុញ្ញត្ត នោះទេទៅលើសិទ្ធិពួកគេ" ។ គាត់បានលើកឡើង ខណៈដែលចូលរួមប្រមូលផ្តុំគ្នាតវ៉ា នៅឯPantheon ភាគកណ្តាលក្រុងរ៉ូម ។

លោកបានបញ្ជាក់ថា "យើងទាំងអស់គ្នាមិនចង់បានអ្វីដែល កើតចេញពីគ្រួសារបែបបុរាណនោះទេ ប៉ុន្តែគ្រួសាររបស់ពួកយើងក៏មាន កូនៗក៏មាន ហើយកូនៗរបស់ យើងត្រូវការ មានឪពុកម្តាយទាំងពីរភេទដូចគ្នា ដោយមានការទទួលខុសត្រូវ ផងដែរចំពោះពួកគេ" ៕

ក្មេងប្រុស អាយុ១៧ឆ្នាំ ជាឃាតករបាញ់ សម្លាប់សិស្សសាលា និងគ្រូចំនួន០៤នាក់ នៅភាគខាងលិច កាណាដា

$
0
0

ប៊ីប៊ីស៊ី៖ ប៉ូលិសបានអះអាងថា ពួកគេបានរកឃើញឃាតករ ដែលបានបាញ់សម្លាប់ទៅ លើសិស្សសាលា និងគ្រូសរុបចំនួន០៤នាក់ នៅខេត្ត Saskatchewan ភាគខាងលិចប្រទេសកាណា។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ថា បន្ទាប់ពីការមានការបាញ់ ប្រហារមួយមកលើសិស្សសាលា និងគ្រូ សរុបចំនួន០៤នាក់ នៅក្នុងប្រទេសកាណាដា បានកំណត់អត្តសញ្ញាណ និងរកឃើញឃាតករពិតប្រាកដហើយ គឺក្មេងប្រុសដែលមិនទាន់ ស្គាល់ឈ្មោះអាយុ ១៧ឆ្នាំ ដែលសង្ស័យ ថាជាឃាតករដែលបានបាញ់ ប្រហារមកលើជនរងគ្រោះកាលពីថ្ងៃសុក្រ ព្រោះថារូបគេបានដើរចូល ក្នុងសាលាជាមួយ នឹងកាំភ្លើងជាប់នឹងដៃ ។

លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានថ្លែងថា ការបាញ់ប្រហារពីថ្ងៃសុក្រនោះ "ម្តាយឪពុកគ្រប់រូប ចាត់ទុកជាសុបិន្តអាក្រក់ជាទីបំផុត" ។

តាមការបញ្ជាក់ឲ្យដឹង ពីកងយោធលពលខេមរភូមិន្ទកាណា ហៅកាត់ (RCMP) នៅក្នុងសន្និសីទសារព័ត៌មានកាល ពីថ្ងៃសៅរ៍ ម្សិលមិញនេះ ជនជាប់ចោទនឹងត្រូវ កាត់ទោសនៅសប្តាហ៍ក្រោយ ៕

ឃាត់ខ្លួន ៥នាក់ សង្ស័យ មុខសញ្ញា លួចនៅស្ទឹងមានជ័យ

$
0
0

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន នៅម៉ោង១១៖៣០នាទី រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ដោយសង្ស័យ ជាមុខសញ្ញាចោរលួច នៅចំណុចផ្ទះ គ្មានលេខ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

មន្ត្រីអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ នោះ ទី១-ឈ្មោះវណ្ណ ពិសិដ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិដំណាក់ធំ១, ទី២-ឈ្មោះ ខាំម សុីវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិដំណាក់ធំ១, ទី៣-ឈ្មោះ សុខ បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាកនៅខណ្ឌដង្កោ, ទី៤-ឈ្មោះអឿន សុខា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរមិនពិតប្រាដក ភូមិដំណាក់ធំ១ និងទី៥-ឈ្មោះ រស់ សំអឿន ភេទ ប្រុស៕

លោក ពេជ្រ ស្រស់៖ សីលធម៌​នយោបាយ​កម្ពុជា​ ធ្លាក់ចុះ​ដោយសារ​អ្នកនយោបាយ​ សាបព្រោះ​គ្រាប់ពូជ​លាបពណ៌​

$
0
0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវនកម្ពុជា នៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៦ បានអះអាងថា សីលធម៌នយោបាយ នៅកម្ពុជា ធ្លាក់ចុះខ្លាំងដោយសារ តែអ្នកនយោបាយ ប្រើវិធីសាស្រ្ត បោកបញ្ឆោតរាស្រ្ត និងបានសាបព្រោះនូវ គ្រាប់ពូជលាបពណ៌គ្នា ទៅវិញទៅមក។

លោក ពេជ្រ ស្រស់ បានសរសេរ ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា "ការធ្លាក់ចុះនូវសីលធម៌ នយោបាយនៅកម្ពុជា ដោយហេតុតែអ្នកនយោបាយ បានសាបព្រោះនូវគ្រាប់ពូជលាបពណ៍ ដោយគ្មានការពិត និងបោកបញ្ឆោតរាស្រ្តខ្មែរ តាមគ្រប់រូបភាព ធ្វើអោយពលរដ្ឋ របស់ខ្លួនប្រកាន់នូវបក្សពួកនិយម មិនថ្លឹងថ្លែងពី គោលនយោបាយ និងជំហរដឹកនាំប្រទេស"។

លោកបានសរសេរបន្ថែមថា ជាឧទាហរណ៍ ក្នុងអំឡុងឆ្នាំ ១៩៩៨ ដល់ ឆ្នាំ២០១២ គឺឲ្យតែមាននរណាម្នាក់និយាយអាក្រក់ពីគណបក្ស CPP គឺក្រុម ឬអ្នកគាំ CPP នឹងចោទថាជនអគតិ ឬជនល្ងង់ខ្លៅហើយចាប់ពីឆ្នាំ ២០១២ មកដល់បច្ចុប្បន្នវិញ ឲ្យតែជនណាមួយនិយាយអាក្រក់ ឬរឿងពិតរបស់គណបក្ស CNRP គឺថាក្រុម ឬអ្នកគាំទ្រ CNRP នឹងវាយប្រហាភ្លាមចោទថា ជាជនស៊ីឈ្នួលរបស់បក្សCPP ឬជាអាយ៉ងយួន ម៉្យាងវិញទៀត អោយតែមានអ្នកបើកគណបក្សថ្មី ក្នុងពេលនេះអ្នកទាំងអស់នោះ (អ្នកគាំទ្រ CNRP) តែងតែចោទថាអ្នកស៊ីឈ្នួល ធ្វើនយោបាយ ឬបក្ស CPP បង្កើតដើម្បីបំបែកសម្លេង របស់បក្សខ្លួន។

ក្នុងន័យនេះគឺមេដឹកនាំ គណបក្សនយោបាយ ទាំពីរគ្មានឆន្ទៈបង្ហាត់ ឬដឹកនាំប្រជាពលរដ្ឋ អោយស្គាល់នូវអ្វីទៅហៅថា នយោបាយពិតប្រាកដ ជាពិសេសក្រុមគណបក្ស CNRP ពូកែខាងអាចោទគេ ទាំងគ្មានការពិត ហើយបន្តដើរឃោសនា បោកប្រាស់រាស្រ្តគ្រប់អាណត្តិ បើក្រុមបក្ស CPP វិញពូកែអាខាងចាប់ចង និងបំផ្លាញជាតិឯង។

លោកបានបន្តថា "សួរថាតើពលរដ្ឋខ្មែរមាន ឱកាសទទួលបានវិជ្ជាជីវៈផ្នែកនយោបាយ ពិតប្រាកដបានឬទេ?

ចំលើយ៖ គឺមិនអាចទេព្រោះថា អ្នកដែលទទួលបានសម្លេងគាំទ្រ ពីរាស្រ្តមិនឆ្លើយតបទៅតម្រូវការ របស់រាស្រ្តខ្លួនចង់បាន ជារឿងពិត របស់ក្រុមសង្រ្គោះជាតិទទួលបាន ការគាំទ្រពីរាស្រ្តហើយ បែជាមិនតបស្នងដល់ អ្នកគាំទ្រវិញទេ ថែមទាំងបំផ្លាញនូវក្តីសង្ឃឹម ចុងក្រោយរបស់រាស្រ្តទៅវិញ ហើយយកលេស មិនចេះចប់ ប៉ុណ្ណឹងហើយមិនល្មមទៀត សព្វថ្ងៃកំពុងបន្តនូវអាវប្បធម៌ ដើរបោកបញ្ឆោតរាស្រ្ត ដើម្បីខ្លួនឯងឈានទៅការកាន់អំណាច ការកសាង និងអភិវឌ្ឃន៍ប្រទេសមិនប្រាកដថា ទាល់តែធ្វើជានាយករដ្ឋមន្រ្តី ទើបធ្វើបាននោះទេ ដោយហេតុនៅប្រទេសមួយចំនួន បក្សប្រឆាំងមានសក្កានុពល ជាងបក្សកាន់អំណាចទៅទៀត ផ្ទុយពីកម្ពុជាបក្សសង្រ្គោះជាតិ ប្រឆាំងដើម្បីខ្លួនធ្វើជានាយករដ្ឋមន្រ្តី បើប្រឆាំងបែបបក្សសង្រ្កោះជាតិបែបនេះ គឺកម្ពុជានិងវិនាសហិនហោចមិនខានទេ "។


ពលរដ្ឋ កម្មករ កម្មការនី នៅក្នុងខណ្ឌឬស្សីកែវ ប្រមាណ ១ពាន់នាក់ ទទួលសេវាព្យាបាល ដោយឥតគិតថ្លៃ របស់សមាគមគ្រូ​ ពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ

$
0
0

ភ្នំពេញ៖ នាថ្ងៃអាទិត្យថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ចុងសប្តាហ៍នេះ ប្រជាពលរដ្ឋ កម្មករ កម្មការនី រស់នៅនៅក្នុង ខណ្ឌឬស្សីកែវ ជាង១០០០នាក់បានមកទទួល សេវាព្យាបាលដោយឥតគិតថ្លៃរបស់សមាគមគ្រូ ពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោរួមសហការជាមួយ អជ្ញាធរ និងអង្គការKOTRA យុវជន និងផ្នែកដែលពាក់ព័ន្ធ។

ក្នុងសកម្មភាព មនុស្សធម៌នេះក្រុមការងារ បានពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ច្រមុះបំពង់ក វះកាត់តូច រោគស្ត្រីនិងឆ្លុះអេកូផ្ទៃពោះ ដោយយកចិត្តទុកដាក់ ប្រកបសីលធម៌វិជ្ជាជីវៈ ដែលធ្វើឱ្យ ប្រជាពលរដ្ឋមានភាព កក់ក្តៅ និងសេចក្តីសោមនស្សរីករាយ ក្នុងការទទួលសេវា ព្យាបាលនេះ។ ក្នុងនាមអជ្ញាធរ លោក មូល វិរៈ ចៅសង្កាត់ឫស្សីកែវ បានថ្លែងអំណរគុណចំពោះ ការយកចិត្តទុកដាក់ និងគិតគូដល់ សុខមាលភាពនិងជីវភាពរស់ នៅរបស់បងប្អូន កម្មករ កម្មការនីរបស់ ប្រមុខរាជ រដ្ឋាភិបាលតាមរយៈការព្យាបាលដោយ ឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការនីនិងប្រជាពល រដ្ឋដល់មូលដ្ឋាន។

លោក ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ បានមានប្រសាន៍ថា គ្មានឪពុកម្តាយណា ដែលបង្កើតកូនមក ហើយមិនចិញ្ចឹមបីបាច់មើល ថែរក្សានោះទេ ដូចគ្នានេះ ដែររាជរដ្ឋាភិបាលបានបានខិតខំ ស្វែងរកវិនិយោគទុន បង្កើតរោងចក្រដើម្បីផ្តល់ ឱកាសការងារ ជូនបងប្អូន កម្មករ កម្មការនី ហើយមិនបានគិតគូរពីប្រាក់ឈ្នួល និងសុខទុក្ខរបស់ កម្មករនោះទេ ។

លោក បានបន្តទៀតថា រាជរដ្ឋាភិបាលបាន គិតគូរយកចិត្តទុកដាក់ណាស់ចំពោះ សុខមាលភាព ជីវភាពរស់នៅប្រជាពលរដ្ឋ បងប្អូន កម្មករ កម្មការនីបម្រើការ នៅតាមរោងចក្រតាមរយៈការតម្លើង ប្រាក់ឈ្នួល ការបញ្ចុះថ្លៃអគ្គីសនី ថ្លៃទឹក ថ្លៃផ្ទះជួល និងការរស់នៅប្រចាំថ្ងៃ ដែលការគិតគូនេះ បានធ្វើឱ្យបងប្អូន កម្មករ កម្មការនី មានជីវភាពរស់ នៅសមរម្យ។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់ របស់លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង បានឱ្យដឹងថានគោលបំណង របស់សមាគមគឺផ្តល់ការព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងទី២ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ គិតមកដល់ត្រឹមឆ្នាំ២០១៦នេះ សមាគមបានចុះព្យាបាលជូន ប្រជាពលរដ្ឋ ក្រីក្របាន៨១គោលដៅ ដោយបានពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ បានចំនួនសរុបជិត១៣ម៉ឺននាក់។ ហើយសមាគមមាន គម្រោងចុះព្យាបាលដោយ ឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅគោលដៅធំៗចំនួន០៣គឺទី១ ចុះតាមបណ្តាខេត្ត ទី២ ចុះតាមអង្គការ សហគមន៍និង និងទី៣នៅតាមរោងចក្រ៕

លោក ថោង ខុន ៖ ពិភពលោក​ចាប់​អារម្មណ៍ កាន់តែខ្លាំង​មកលើ​កម្ពុជា​

$
0
0

សៀមរាប៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា “ទេសចរណ៍ពិភពលោក បានចាប់អារម្មណ៍ កាន់តែខ្លាំងឡើងៗ មកលើប្រទេសកម្ពុជា តាមរយៈព្រឹត្តិការណ៍ សំខាន់”នានា ដែលបានបង្កើតឡើង ជាពិសេសព្រឹត្តិការណ៍ កីឡាទេសចរណ៍ នៅតំបន់អង្គរ”។

ថ្លែងនៅព្រឹកថ្ងៃទី ២៤ ខែ មករា ក្រោយការរត់ប្រណាំង ម៉ារ៉ាតុន (Oltra marathon) នៅតំបន់អង្គរពេញមួយយប់ ក្នុងរយៈចំងាយ១២៨គីឡូម៉ែត្រ លោក ថោង ខុន មានប្រសាសន៍ថា “ព្រឹត្តិការណ៍រត់ប្រណាំង ម៉ារ៉ាតុន និងកីឡាទេសចរណ៍ នៅតំបន់អង្គនាពេលនេះ ជួយផ្សព្វផ្សាយទេសចរ នៅកម្ពុជា និងជួយផ្សព្វផ្សាយពី តំបន់អង្គទៅកាន់ ពិភពលោកបន្ថែមទៀត។ ព្រោះថាការត់ប្រណាំង នាពេលនេះ បានធ្វើឡើងដោយរត់កាត់ប្រាសាទតូចៗ ជាច្រើនក្នុងព្រៃ កាត់តំបន់ព្រៃ កាត់កាត់ភូមិអ្នកស្រុក នៅពេលយប់ ដែលធ្វើឲ្យកីឡាករ កីឡាការិនីជាតិ អន្តរជាតិ បានដឹងនិងស្វែងយល់កាន់ តែច្បាស់ពីកត្តាជីវភាព ប្រជាជនកម្ពុជា នៅពេលយប់ និងសន្តិសុខសុវត្ថិភាព របស់កម្ពុជានាពេលបច្ចុប្បន្នថា មានសន្តិភាពពេញលេញ មិនមានការព្រួយភ័យនោះឡើយ”។

លោករដ្ឋមន្រ្តីបញ្ជាក់ថា “ការរត់ប្រណាំងម៉ារ៉ាតុននេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យធ្វើប្រចាំឆ្នាំ និងបានប្រសិទ្ធនាមអ្នករត់ Oltra marathon នេះថាជាមនុស្សដែក (I run runner)  ហើយក៏ជាសារមួយផ្ញើរទៅពិភពលោក និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមនុស្សម្នាទាំងឡាយដែលបានឃើញព្រឹត្តិការណ៍នេះ និងដឹងពីរយៈចំងាយ រត់រហូតដល់ទៅ ១២៨គីឡូម៉ែត ដោយមិនឈប់និងឆ្លងកាត់ ពេលពេញមួយយប់តែម្តង”។

សូមបញ្ជាក់ថា ដើម្បីទាក់ទាញទេសចរណ៍ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ ទេសចរណ៍ សំខាន់មួយចំនួនដូចជា ព្រឹត្តិការណ៍ អង្គរសង្រ្កាន ព្រឹត្តិការណ៍កីឡា បុណ្យសមុទ្រ បុណ្យទន្លេ បុណ្យអ៊ុទូក ពិសេសអ្វីដែលគេមិនអាចបំភ្លេចបានគឺការមកមើល ថ្ងៃរះ និង ថ្ងៃលិច នៅតំបន់អង្គរទៅមើលរមណីយដ្ឋានកោះរ៉ុង មើលត្រីផ្សោតនៅទន្លេមេគង្គ និងស្នាមញញឹមរបស់កម្ពុជា(Cambodian Smile)៕

ពាណិជ្ជកម្ម និង វិនិយោគ ជារបៀបវារៈសំខាន់ សម្រាប់ដំណើរ ទស្សនកិច្ច ចន ឃើរី នៅកម្ពុជា

$
0
0

ភ្នំពេញ៖ នៅវេលាម៉ោង ៣រសៀល ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០១៦នេះ លោក ចន ឃើរី រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក អមដោយមន្រ្តីជាន់ខ្ពស់ ក្រសួងការបរទេស ដែលធ្វើដំណើរ តាមយន្តហោះពិសេស របស់សហរដ្ឋអាមេរិក នឹងចុះចតនៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដើម្បីបំពេញដំណើរ ទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី ២៥-២៦ ខែ មករា ឆ្នាំ២០១៦។

នៅក្នុងដំណើរបំពេញបេសកម្មដ៏មានអត្ថន័យជា្រលជ្រៅ និងជាការបើកនូវទំព័រប្រវត្តិសាស្រ្តថ្មី នៃការចាប់ផ្តើមកសាងទំនាក់ទំនង កំរិតការទូតខ្ពស់ជាមួយ រាជរដ្ឋាភិបាលភ្នំពេញ របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានអ្នកវិភាគ និងអ្នកការទូតនានា លើកឡើងថា ដំណើរទស្សនកិច្ចរបស់ លោក ចន ឃើរី  រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក នាពេលនេះ ផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគមកកាន់កម្ពុជា។ រីឯបញ្ហាសិទ្ធិមនុស្សមិនមែន ជាប្រធានបទសំខាន់ សំរាប់លោក ចន ឃើរី យកមកពិភាក្សាជាមួយបុរសខ្លាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះឡើយ។

សូមបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០០៩ លោក បារ៉ាក់ អូបាមា ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលទើបតែចូលកាន់ដំណែងបាន៦ខែ នាពេលនោះ បានចុះហត្ថលេខាលើក្រឹត្យច្បាប់ដកប្រទេសកម្ពុជា និងឡាវ ចេញពីបញ្ជីខ្មៅ និងពីប្លុកប្រទេសកុមុយនីស្ត ដោយបើកផ្លូវអនុញ្ញាតឲ្យអ្នកវិនិយោគ សហរដ្ឋអាមេរិកមក បណ្តាក់ទុនវិនិយោគឡើងវិញ ជាមួយកម្ពុជា និងប្រទេសឡាវ។ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនវិនិយោគរបស់ សហរដ្ឋអាមេរិកមួយចំនួន បានមករកស៊ីទទួលទាន នៅប្រទេសកម្ពុជារួចជាស្រេចហើយ។

សហរដ្ឋអាមេរិកត្រូវបានអ្នកវិភាគមើលឃើញថា កន្លងមកហាក់ដូចជាមានទំនោរគាំទ្រគណបក្សប្រឆាំងនៅកម្ពុជាជាចំហរ តាមរយៈនៃការលើកឡើងបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងការបញ្ចេញមតិជាដើម។ ជាពិសេសនៅឆ្នាំ២០១៣ បើទោះបីជាសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនអព្យាក្រឹត្យចំពោះបក្សនយោបាយ ទាំងអស់នៅកម្ពុជា យ៉ាងណាក៏ដោយប៉ុន្តែឆ្លងតាមអតីតឯកអគ្គរាជរដ្ឋទូត ដែលទើបតែបញ្ចប់បេសកកម្មជាអ្នកការទូត បានគាំទ្របក្សប្រឆាំងចំហរដោយចេញមុខ ហើយមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និង លោក កឹម សុខា តែងតែចូលជួបលោកអតីតឯកអគ្គរដ្ឋទូតនៅស្ថានទូត មុនពេលមកជួបជាមួយសកម្មជន ដែលប្រមូលផ្តុំមកធ្វើ បាតុកម្ម នៅទីលានប្រជាធិបតេយ្យ។ មេដឹកនាំបក្សប្រឆាំងតែងតែបានឃោសនាថា សហរដ្ឋអាមេរិកជួយយើង។

ទីបំផុតសកម្មភាពទាំងអស់នេះ បានបញ្ចប់នៅត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅវិមានរដ្ឋចំការមនតាមរយៈគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ យល់ព្រមបិទបញ្ចប់បញ្ហាមិនយល់គ្នាក្រោយការបោះឆ្នោតបន្ទាប់ពីគណបក្សសង្រ្គោះជាតិ ស្ម័គ្រចិត្តទទួលយកដំណែងទី១រដ្ឋសភា និងដំណែងប្រធានគណៈកម្មាការ ចំនួន៥នៅរដ្ឋសភា និងការបែងចែកស្មើគ្នានូវចំនួនសមាជិកគ.ជ.បនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលភាគីទាំងពីរ បានឯកភាពគ្នា នៅក្នុងការកែទម្រង់។ ដោយមើលឃើញពីសក្តានុពលនិងប្រៀបខាងនយោបាយខ្លាំងនៅប្រទេសកម្ពុជា ដែលមិនអាចខ្វះបាននូវវត្តមានរបស់បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងស្របពេលដែលសហរដ្ឋអាមេរិកកំពុងតែធ្វើដំណើរមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដូច្នេះសហរដ្ឋអាមេរិក មិនអាចជៀសផុតបាននោះ ទើបព្រមទទួលស្គាល់ពីឥទ្ធិពលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ហើយសុខចិត្តយល់ព្រមចាប់ដៃធ្វើ ជាដៃគូសន្ទនាសម្រាប់ សហរដ្ឋអាមេរិកទាំង ក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ជាពិសេសការ ធ្វើឲ្យមានភាពស្មើមុខស្មើមាត់ ជាមួយមហាអំណាចទី២ ទាំងសេដ្ឋកិច្ច និងយោធានៅលើពិភពលោក គឺប្រទេសចិន ដែលកំពុងមានតួនាទីយ៉ាងសំខាន់ នៅក្នុងតំបន់អាស៊ាន នាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានចូលរួម ជួយប្រយុទ្ធប្រឆាំងភេរវកម្មជាអន្តរជាតិ ដែលដឹកនាំដោយ សហរដ្ឋអាមេរិក ឆ្នាំ២០០១ មកដោយរួមទាំងផ្តល់ដែន អាកាសសម្រាប់ សហរដ្ឋអាមេរិក ប្រើប្រាស់ផងដែរ ហើយចាប់តាំងពីពេលនោះ រហូតមកដល់ពេលនេះ គ្មានផលប្រយោជន៍របស់ សហរដ្ឋអាមេរិក និងប្រទេសជាមិត្ តដទៃទៀត ត្រូវបានរងការខូចខាត នៅក្នុងប្រទេសកម្ពុជា នោះឡើយ បើប្រៀបធៀប ជាមួយប្រទេសដទៃទៀត ។ 

ប្រទេសកម្ពុជាបានមាន សុខសន្តិភាពចាប់តាំង ពីការបញ្ចប់តំបន់ អប្បគមន៍របស់ឧទ្ទាមខ្មែរក្រហម ក្រោមថ្វីដៃនយោបាយ ដ៏មានឥទ្ធិពលនៃ បុរសខ្លាំង ហ៊ុន សែន ចាប់តាំងពីខែធ្នូ ឆ្នាំ១៩៩៨ ដែលពេលនេះ កម្ពុជាមានរដ្ឋធម្មនុញ្ញតែមួយ មានព្រះមហាក្សត្រគ្រង រាជ្យសម្បត្តិជានិមិត្តរូប នៃការបង្រួបបង្រួមជាតិ សន្តិភាពជាតិ និងការអភិវឌ្ឍន៍ ដែលរហូតមកដល់ ពេលនេះកម្ពុជាបានធ្វើឲ្យភាពក្រីក្រ ធ្លាក់មកនៅត្រឹម ១៣,៥ ភាគរយតែប៉ុណ្ណោះ។

ដូច្នេះអ្នកវិភាគបានសន្និដ្ឋាន ទុកជាមុនថា ឥស្សរជនខ្មែរដែលកសាង ទំនាក់ទំនងឲ្យស៊ីជម្រៅ ជាមួយសហរដ្ឋអាមេរិក ក្នុងសតវត្សទី២១  គឺសម្តេចតជោ ហ៊ុន សែន ខណៈដែលសម្តេច ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ បានមានទំនាក់ទំនងស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ជាមួយប្រទេសចិន ចាប់តាំងពីអំឡុង ខែមេសា ឆ្នាំ១៩៤៥ នៅក្នុងឱកាសជំនួប បណ្តាប្រទេសអាស៊ី និងអាហ្វ្រិកនាទីក្រុងបានឌុងប្រទេសឥណ្ឌូនេស៊ី ដែលពេលនោះ ព្រះអង្គផ្ទាល់បានជួបជាមួយ លោក ជូអេនឡាយ អតីតនាយករដ្ឋមន្រ្តីនៃប្រទេសចិន។

បច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែន  គឺជាអ្នកបន្តវេនដ៏ត្រឹមត្រូវពីអតីត ព្រះមហាក្សត្រ ហើយដែលគេមើលឃើញថា ប្រទេសចិនបានផ្តល់ជំនួយ និងឥណទានជាច្រើន សម្រាប់កសាងប្រទេសកម្ពុជា ឡើងវិញ។

ខុសពីដំណើរទស្សនកិច្ចរបស់លោកស្រី ហ៊ីលឡារី ក្លីនតុន អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកកាលពីខែវិច្ឆិកា ឆ្នាំ២០១១ ដែលនៅពេលនោះ លោកស្រី ហាក់បីដូចជាការរិះគន់ រដ្ឋាភិបាលភ្នំពេញថា ងាកទៅរកចិន និងទទួលជំនួយចិនច្រើនជាងអ្នកដទៃ ក្នុងនោះ លោកស្រីបានសុំឲ្យកម្ពុជា កុំពឹងផ្អែកតែលើប្រទេសចិន មួយហ្នឹងពេក។ មានសេចក្តីរាយការណ៍ មិនផ្លូវការខ្លះៗលើកឡើងថា លោក ចន ឃើរី នឹងអនុញ្ញាតឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ចូលជួបសម្តែងការគួរសម ក្នុងពេលលោកបំពេញទស្សនកិច្ ចនៅកម្ពុជានាពេលនេះ ខណៈដែលមន្រ្តីសង្គមស៊ីវិល មួយចំនួនត្រូវបានលោក អនុញ្ញាតឲ្យចូលជួបសម្តែង ការគួរសម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីសប្តាហ៍កន្លងទៅបានឲ្យដឹងថា នៅក្នុងដំណើទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ពីថ្ងៃ២៥-២៦ ខែមករា ឆ្នាំ២០១៦ លោក ចន ឃើរី នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ សម្តេចព្រះបាទបរមនាថ នរោត្តម សីហមុនី និងធ្វើព្រះរាជសវនាការជាមួយព្រះអង្គ បន្ទាប់មកលោកនឹងជួបសម្តែងការគួរសម និងពិភាក្សាអំពីបញ្ហានយោបាយ សេដ្ឋកិច្ច វិនិយោគ ជាមួយនឹងដៃគូសន្ទនា គឺសម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានសន្តិភាព ក្រោយពីជួបសវនាការជាមួយលោកហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសម្ពុជា។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ចន ឃើរីអាច នឹងជួបសវនាការជាមួយព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ។

លោកបន្តថា “កម្ពុជាអនុវត្តនូវរបបអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធជាអចិន្រ្តៃយ៍ គឺថាប្រទេសណាក៏ជាមិត្តវរបស់យើងដែរ ជាពិសេសសហរដ្ឋអាមេរិក ចិន រុស្ស៊ី សុទ្ធតែជាមហាអំណាចគឺជាមិត្តភ័ក្តរបស់យើងទាំងអស់ ។ យើងអត់មានប្រកាន់និន្នាការនយោបាយទេ គឺថាឲ្យជំនួយពីណាមកជួយ ក្នុងការកសាងអភិវឌ្ឍ ប្រទេសយើងស្វាគមន៍ទាំងអស់”។

ដោយឡែកមន្រ្តីគណបក្សប្រឆាំង និងអ្នកវិភាគនយោបាយ នានានៅកម្ពុជាមិនអាចសុំអធិ ប្បាយបានទេ ទាក់ទងទៅនឹងដំណើរទស្សនកិច្ចនេះ បើទោះបីជាព្យាយាមទាក់ទង តាមទូរស័ព្ទច្រើនលើកច្រើនសារក្តី។

ទន្ទឹមនោះផងដែរ សកម្មជនសិទ្ធិមនុស្សនៅកម្ពុជា ក៏បានថ្លែងសង្កត់សុំឲ្យលោក ចន ឃើរី រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លើកឡើងពីបញ្ហាសិទ្ធិមនុស្ស បញ្ហារំលោភដីធ្លី ទៅកាន់រាជរដ្ឋាភិបាលភ្នំពេញផងដែរ។

លើសពីនេះទៅទៀត ក៏មានការស្នើសុំឲ្យលោក ចន ឃើរី ជួយអន្តរាគមន៍ឲ្យសកម្មជនគណបក្សនយោបាយសង្រ្គោះជាតិ១៥រូប មានសេរីភាពឡើងវិញផងដែរ ខណៈពួកគេកំពុងជាប់ពន្ធនាគារព្រៃស ក្នុងនោះ ភរិយា លោក មាជ សុវណ្ណារ៉ា ក៏បានស្នើសុំអន្តរាគមន៍ លោក ចន ឃើរី ដែលស្វាមីរបស់អ្នកស្រី មានសញ្ជាតិជាពលរដ្ឋអាមេរិកាំងផងដែរនោះ បាននៅក្រៅឃុំជាបណ្តោះអាសន្ន។

យោងតាមប្រភពព័ត៌មាន នានាបានឲ្យដឹងថា ការស្នើសុំលើកនេះ ទំនងជាមិនទទួលបានលទ្ធផលទេ ព្រោះថា ដំណើរទស្សនកិច្ចរបស់លោក ចន ឃើរី ផ្តោតសំខាន់ទៅលើការពង្រីកទំនាក់ទំនងការទូត សេដ្ឋកិច្ច នយោបាយ ជាមួយរាជរដ្ឋាភិបាលក្រុងភ្នំពេញ របស់សម្តេចតេជោ ហ៊ុន សែន ច្រើនជាង។
អ្នកវិភាគបាននិយាយថា ទស្សនកិច្ចរបស់លោក ចន ឃើរី នាពេលនេះ បង្ហាញនូវភាពស្និតស្នាលរវាងរាជរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ឲ្យកាន់តែស៊ីជម្រៅថែមទៀត ក្រោយពេលសម្តេចតេជោ ហ៊ុន សែន នឹងជួបជាមួយ លោក បារ៉ាក់ អូបាមាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិក នៅខែកុម្ភៈខាងមុខនេះ។

មួយរយៈពេលកន្លងទៅនេះ ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានក្លាយទៅជារឿង គួរឲ្យចាប់ អារម្មណ៍ មួយ ដោយហេតុថា សហរដ្ឋអាមេរិក កាន់តែយកចិត្តទុកដាក់ចំពោះស្ថានការណ៍នយោបាយ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ប្រទេសកម្ពុជា។ ជាក់ស្តែងថ្មីៗនេះ សមាជិកសភាអាមេរិកមួយក្រុម បានសម្តែង ការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ការដែលសហរដ្ឋអាមេរិក យកចិត្តទុកដាក់ ចំពោះ ស្ថានភាពនយោបាយ និងសេដ្ឋកិច្ច នៅកម្ពុជា គឺជាបញ្ហាដ៏សំខាន់មួយ ព្រោះអាមេរិកបានផ្តល់ជំនួយយោធា និងជំនួយអភិវឌ្ឍន៍យ៉ាងច្រើន សម្រាប់ កម្ពុជាផងដែរ។ ទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា គឺជាកត្តាសំខាន់បំផុត ដើម្បីធ្វើឲ្យកម្ពុជា កាន់តែមានការរីកចម្រើន លើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ និងប្រឆាំងអំពើភេរវកម្មជាដើម។

នេះជាបញ្ហា មួយដែលអាចធ្វើឲ្យកម្ពុជាបោះជំហានទៅមុខយ៉ាងលឿនផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ហើយស្ថិរភាពនយោបាយ និងសន្តិសុខសង្គមកាន់តែប្រសើរ។
 អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍អបអរសាទ ទិវាជ័យជំនះ ៧មករា ១៩៧៩-២០១៦ ថាជាជ័យជម្នះលើពួកខ្មែរក្រហម គឺជាជ័យជម្នះរបស់ប្រជាជនកម្ពុជា ទាំងអស់ ។ យោងតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) នៅថ្ងៃទី៧ មករា ឆ្នាំ២០១៦ ស្ថានទូតអាមេរិក បានកត់សម្គាល់ថា “ជ័យជម្នះរបស់ប្រទេសកម្ពុជានៅថ្ងៃ៧មករា កត់សម្គាល់ការរំដោះទីក្រុងភ្នំពេញ ពីរបបខ្មែរ ក្រហម ដែលជារបបមួយត្រូវគេ មើលឃើញច្បាស់ថា ស្ថិតក្នុងចំណោមរបបដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រ។ ជ័យជម្នះលើពួកខ្មែរក្រហម គឺជាជ័យជម្នះរបស់ប្រជាជនកម្ពុជាទាំងអស់”។ សេចក្តីថ្លែងការណ៍របស់ស្ថាន ទូតអាមេរិកបែបនេះ គឺជាលើកទី១ហើយ ដែលសហរដ្ឋអាមេរិកបង្ហាញជំហរគាំទ្រថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃផ្តួលរំលំរបប ប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត ។ កន្លងមក សហរដ្ឋអាមេរិកមិន ដែលមាន ចំណាប់ អារម្មណ៍ចំពោះទិវាជ័យជម្នះ ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរនោះទេ។

នៅពេលដែលមើលឃើញការពិតបែបនេះ សហរដ្ឋអាមេរិកអាចផ្តល់ជំនួយ សម្រាប់កម្ពុជាកាន់ តែច្រើនឡើងៗ ទាំងវិស័យយោធា សុខាភិបាល អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើម។ ជាពិសេសតាមរយៈដៃគូសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា សហរដ្ឋអាមេរិក អាចជួយឲ្យ ប្រជាពលរដ្ឋកម្ពុជា មានជីវភាពធូរធារ និងមានកម្រិតយល់ដឹងកាន់តែខ្ពស់ថែមទៀតជាមិនខាន។

សូមបញ្ជាក់ថា ជំនួយយោធាសហរដ្ឋអាមេរិកបានព្យួរចាប់តាំងពីឆ្នាំ២០០៩ ដោយពេលនោះ អាមេរិកបានខឹងសម្បាររាជរដ្ឋាភិបាលភ្នំពេញ ដែលបានចាត់បញ្ជូន ជនជាតិអ៊ួយហ្គ័រត្រឡប់ ទៅឲ្យអាជ្ញាធរចិនវិញ ដោយបានចាត់ទុកពួកគេជាជនឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជា។ ជាការទះកំផ្លៀង សហរដ្ឋអាម៉េរិក លោក ហ៊ូ ចិនតាវ អតីតប្រធានាធិបតីចិន និងជាអគ្គមេបញ្ជាកំពូលកងទ័ពរំដោះប្រជាជនចិនបានផ្តល់រថយន្ត២៧០គ្រឿង មកឲ្យកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។
គួរបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០០៩ សហរដ្ឋអាមេរិកបានមានផែនការផ្តល់ជំនួយយោធាជាសំភារៈរថយន្តម៉ាក់ GMC ចំនួន២៧០គ្រឿង មកឲ្យកងយោធនពល ខេមរភូមិន្ទកម្ពុជា។

អ្នកតាមដានស្ថានភាពនយោបាយ និងបញ្ហាសង្គមក្នុងប្រទេសកម្ពុជា បានលើកឡើងថា មួយរយៈពេលចុង ក្រោយនេះ សមាជិកសភាអាមេរិក មន្ត្រីរដ្ឋាភិបាលអាមេរិក និងស្ថានទូតអាមេរិកប្រចាំកម្ពុជា បានយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះស្ថានភាពនយោបាយនៅកម្ពុជា។ ក្នុងនោះ សេចក្តីថ្លែងការណ៍របស់ស្ថានទូត អាមេរិកកាលពីថ្ងៃទី៧មករា ឆ្នាំ២០១៦ បានបង្ហាញថា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក កាន់តែមានភាព រឹងមាំ និងបោះជំហានទៅមុខយ៉ាងរលូន ដូច្នេះកិច្ចសហប្រតិបត្តិការកាន់តែមានភាពល្អប្រសើរជាមិនខាន។ នៅពេលដែលទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ អាចជួយឲ្យស្ថិរភាព នយោបាយកាន់តែរឹងមាំ សេដ្ឋកិច្ច ពាណិជ្ជកម្មកាន់តែរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា។ លើសនេះទៅទៀតទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិក អាចធ្វើលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែប្រសើរជាងមុនទៅទៀត។

អ្នកវិភាគនយោបាយនៅកម្ពុជា បាននិយាយថា គេរំពឹងទុកថា  សហរដ្ឋអាមេរិក ដែលកំពុងតែងាកមក កាន់តំបន់អាស៊ីប៉ាស៊ីហ្វិកវិញនេះ នឹងបង្កើនចំណង ទាក់ទងស៊ីជម្រៅ ជាមួយកម្ពុជា ហើយគេក៏បានប្រមើល ទុកជាមុនថា អនាគតទៅមុខ ប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ដ្រីកម្ពុជា នឹងមាន ការផ្លាស់ប្ដូរ ដំណើរទស្សនកិច្ច ត្រង់ទៅត្រង់មក រវាងសេតវិមាន និងវិមានសន្ដិភាពភ្នំពេញ ដែលនាយក រដ្ឋមន្ដ្រីកម្ពុជា ត្រូវបានគេរំពឹងថា នៅតែជាបុរសខ្លាំងដដែលនោះ គឺសម្ដេចតេជោ ហ៊ុន សែន ដែលនឹងបន្ដ កាន់អំណាចនៅក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ ។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) នៅក្នុងជំនួបជាមួយលោក រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦កន្លងទៅ លោក William A. Heidt បានលើកឡើងថា សហរដ្ឋអាម៉េរិក នឹងខិតខំបន្តពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការ ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដោយតម្រង់ទិសវិស័យ នៃកិច្ចសហប្រតិបត្តិការ របស់អាម៉េរិក ទៅនឹងយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិរបស់កម្ពុជា ជាពិសេសគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម សំដៅលើកកម្ពស់ការធ្វើ ពិធិធកម្មសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ។

នៅក្នុងជំនួបពិភាក្សានោះដែរ ភាគីទាំងពីរ កម្ពុជា-អាម៉េរិក បានពិភាក្សាយកចិត្តទុក ដាក់បន្ថែមទៅលើការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ ការវិនិយោគរវាង ប្រទេសទាំងពីរដែល អាចធានាបាននូវ គុណប្រយោជន៍យ៉ាងច្រើនរវាងប្រទេស និងប្រជាជនទាំងពីរ ហើយកម្ពុជា ក៏បានស្នើឲ្យសហរដ្ឋអាម៉េរិក ជួយជំរុញអ្នកវិនិយោគិន អាម៉េរិក ឲ្យមកបណ្តាក់ទុននៅកម្ពុជា ហើយកម្ពុជា នឹងជួយសម្រួលដល់បរិយាកាស វិនិយោគអ្នកវិនិយោគិនទាំងអស់  ដែលនឹងគ្រោងមកបណ្តាក់ទុន នៅកម្ពុជានាពេលអនាគត។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលសហរដ្ឋអាម៉េរិក តាមរយៈទីភ្នាក់ងារ សហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍអន្ដរជាតិ (USAID) បានជួយដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងទឹកប្រាក់ដែលបានផ្តល់ និងសន្យាមាន ចំនួនប្រមាណ ១,០៦លានពាន់ដុល្លារអាម៉េរិក  ដែលជាហិរញ្ញប្បទាន ឥតសំណង និងផ្តោតជាសំខាន់ លើវិស័យសុខាភិបាល អប់រំ អភិវឌ្ឍន៍ធនធានមនុស្ស កសិកម្ម វិស័យកាត់ដេរ និងអភិបាលកិច្ចល្អ ប្រជាធិបតេយ្យជាដើម៕

ប្លន់ពីស្ទឹងហាវ ជិះរថយន្តឈ្នួល មកកោះកុង ត្រូវឃាត់ខ្លួននៅតាមផ្លូវ

$
0
0

កោះកុង៖ លោក ស៊ុន ឃៀម អធិការនគរបាលស្រុកកោះកុង បានឲ្យដឹងថា នៅវេលាម៉ោង១១៖៣៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នេះថា ក្រោយពីទទួលព័ត៌មាន ពីលោកស្នងការ បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ឲ្យការសហការណ៍ ជាមួយសមត្ថកិច្ច ស្រុកស្ទឹងហាវ តាមប្រមាញ់ក្រុមចោរប្លន់ ដែលប្លន់នៅស្រុកស្ទឹងហាវ ហើយរត់មកជ្រកោណនៅខេត្តកោះកុង ក្រោយពីសមត្ថកិច្ចធ្វើការឆែកឆេរ ទៅលើរថយន្តឈ្នួល ពីខេត្តព្រះសីហនុ មកកោះកុង ក៏ប្រទះឃើញមុខសញ្ញា រួចឃាត់ខ្លួនបាន។

បើតាមលោក ស៊ុន ឃៀម អធិការនគរបាលស្រុកកោះកុង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ធូន ភារម្យ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិស្ទឹងហាវ សង្កាត់ទំបន់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុ។ លោកបន្តថា ក្រោយពីធ្វើការសាកសួរ និងធ្វើរបាយការណ៍ រួចរាល់ហើយ ជនសង្ស័យនឹងត្រូវប្រគល់ ទៅឲ្យលោក ចាន ភារម្យ អធិការរង ផ្នែកព្រហ្មទណ្ឌស្រុកស្ទឹងហាវ ដើម្បីចាត់ទៅតាមផ្លូវច្បាប់៕

ស្នងការ នគរបាលខេត្ត កោះកុង បានប្រគល់ថវិកា ចំនួន១០លានរៀល ដល់គ្រួសារសមាជិក ទទួលមរណភាព ចំនួន៤គ្រួសារ

$
0
0

កោះកុង៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ លោក សំ ឃិតវៀន ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមមិត្ត នគរបាលជាតិកម្ពុជា ខេត្តកោះកុង បានប្រគល់ថវិកាសរុប ចំនួន១០លានរៀល ដល់សមាជិកនគរបាល ទទួលមរណភាព កាលពីពេលថ្មីៗនេះ។ ស

មាជិក ទាំង៤គ្រួសារ មានឈ្មោះ លោកឡាច ហ៊ាង ជាស្វាមី ប្រពន្ធ ឈ្មោះ ម៉ៃសុធា (ទទួលមរណភាព) ឧបត្ថម្ភថវិកា ចំនួន១លានរៀល។ ២-ឈ្មោះ លោក ឡុង វណ្ណី ជាស្វាមី ប្រព័ន្ធឈ្មោះ នៅ យឿន (ទទួលមរណភាព) ឧបត្ថម្ភថវិកាចំនួន១លានរៀល។ ៣- ឈ្មោះ លោកស្រី មុត ជីលី កូនស្រីសព លោក វរ.ឯក ឃឹម សាមុត (ទទួលមរណភាព) ឧបត្ថម្ភថវិកា ចំនួន៤លានរៀល។ ៤- ឈ្មោះ លោកស្រី កា ស្រីនាង កូនស្រីលោកព្រិនបាលឯក លោក សោម ឃុន (ទទួលមរណភាព) ឧបត្ថម្ភថវិកាចំនួន ៤លានរៀល។

ក្នុងឱកាសនេះ ក្រុមគ្រួសារសពបានសំដែង អំណរគុណ ដល់លោកស្នងការខេត្ត ដែលបានយល់ចិត្ត ទុក្ខដាក់មកលើគ្រួសារ គាត់ទាំង៤រូប៕

ការដ្ឋានសាងសង់ ផ្លូវអភិវឌ្ឍន៍ មាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង ត្រូវបានអាក់ខាន ខណៈមាន បក្សប្រឆាំងជំទាស់

$
0
0

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ ការដ្ឋានសាងសង់ផ្លូវរបស់ មន្ទីរសាធារណៈការ ខេត្តកំពង់ឆ្នាំង ដែលប្រព្រឹត្តទៅក្រោម វត្តមានលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ត្រូវបានអាក់ខាន ដំណើរការ ខណៈគ្រឿងចក្រកកំពុងធ្វើសកម្មភាព ឈូសឆាយបើកការដ្ឋាន នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងថា ការអភិវឌ្ឍន៍ផ្លូវនេះមាន ទទឹងបាត៣០ម៉ែត្រ ខ្នងលើ១០ម៉ែត្រ ប្រវែងជាង៤គីឡូម៉ែត្រ ចាប់ពីភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង រហូតដល់ភូមិទី១ សង្កាត់ខ្សាម ចេញមកផ្លូវជាតិលេខ៥ ។ ការដ្ឋាននេះត្រូវបានផ្អាកដំណើរការ និងដក ថយ នៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃដដែលនេះ ។

ការដ្ឋាននេះត្រូវបាន បញ្ឈប់ដំណើរការ បន្ទាប់ពីគេសង្កេត ឃើញមានក្រុមគ្រួសារសកម្មជន ប្រមាណ៣គ្រួសារ របស់គណបក្សសង្គ្រោះជាតិ ប្រតិកម្មតវ៉ា នៅក្នុងនោះគេឃើញ វត្តមានលោក ចិត្រា ដែលជាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង មកពីគណបក្សសង្គ្រោះជាតិ កំពុងជួបសកម្មជនរបស់ខ្លួន អោយមានការតវ៉ា នេះកើតឡើង ៕

ក្រុមអ្នក ការពារបរិស្ថាន​​​​​​​​​​ ៖ ពេលដែល ប្រព័ន្ធអេកូឡូស៊ី មានដំណើរការល្អវា នឹងផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់មនុស្ស

$
0
0

ភ្នំពេញ ៖ ថ្លែងនៅក្នុងសិក្ខាសាលា ស្តិពីពី «វិធីសាស្ត្រចម្រុះ សម្រាប់ទស្សនៈវិស័យរួម ការធ្វើផែនទី និង ការវាស់វែងសេវាកម្មបរិស្ថាន សម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយ និរន្តរភាពនៅកម្ពុជា» ឯសណ្ឋាគារ ហ៊ីម៉ាវ៉ារី នៅថ្ងៃទី២៥ មករា នេះ លោក ឈិត សំអាត នាយកអង្គការ WWF បានថ្លែងថា “នៅពេលដែលប្រព័ន្ ធអេកូឡូស៊ីមានដំណើរការល្អ នោះវានឹងផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់មនុស្ស”។

លោកថា “ប្រព័ន្ធអេកូឡូស៊ី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រជីវិតសត្វ រុក្ខជាតិ ដើម្បីរក្សាបាននូវលំនឹងនៅក្នុងធម្មជាតិ។ នៅពេលដែល ប្រព័ន្ធអេកូឡូស៊ី មានដំណើរការល្អ វានឹងផ្តល់ អត្ថប្រយោជន៍ជាច្រើន ដល់សុខភាព ជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់មនុស្ស ដែលរួមមានដូចជា ការស្រូបយកកាបូនពីបរិយាកាស ដើម្បីកាត់បន្ថយកំណើនឧស្ម័នផ្ទះ កញ្ចក់ ការធ្វើនិយ័តកម្មអាកាសធាតុ បន្សុទ្ធ និងផ្គត់ផ្គង់ទឹកបានទៀងទាត់ ផ្តល់ចំណីអាហារ ឱសថ ការចិញ្ចឹមជីវិតពីអនុផលព្រៃឈើ និងកាលានុវឌ្ឍភាពសម្រាប់ការស្រាវជ្រាវពីវប្បធម៌ និងជំនឿជាដើម”។

ប៉ុន្តែយ៉ាងណាក៏ដោយ វានៅតែមានបញ្ហាដ៏សំខាន់មួយនៅ ក្នុងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី ប្រកបដោយប្រសិទ្ធិភាព នោះគឺការខ្វះខាតព័ត៌មាន ឬទិន្នន័យអំពីសេវាកម្មអេកូឡូស៊ី។

លោក ឈិត សំអាត បន្តថា “សម្រាប់ប្រទេសកម្ពុជា ទិន្នន័យពីអេកូឡូស៊ីនេះ នៅមិនទាន់មានការវាស់វែងនៅឡើយ ហេតុដូច្នេះហើយ ទើបជាការគ្រប់គ្រង សេវាកម្មអេកូឡូស៊ីមិនទាន់មានប្រសិទ្ធភាព ហើយកំពុងមានការថយចុះជាលំដាប់ ប្រសិនបើមិនមាន ការរាប់បញ្ចូលនូវអត្ថប្រយោជន៍ទាំងនេះឲ្យបានត្រឹមត្រូវនោះទេ”។

លោក យិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា “ប្រព័ន្ធធម្មជាតិបានផ្តល់ ធនធានដែលជាប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់មនុស្ស រួមមាន៖ ម្ហូបអាហារ ថ្នាំព្យាបាលជំងឺ ឈើសំណង់ និងថាមពលសម្រាប់ចម្អិនអាហារ សមត្ថភាពរបស់ប្រព៧ន្ធអេកូឡូស៊ី ព្រៃលិចទឹក ក្នុងការបន្សុតទឹក សកម្មភាពរបស់ពពួកសត្វល្អិត ក្នុងការបំបែកសំណល់សរីរាង្គ និងរក្សាវដ្ដនៃគីមីចំណីអាហារ សមត្ថភាពព្រៃឈើក្នុងការរក្សាលំនឹង និងតុល្យភាពអាកាសធាតុ នាវាចរ និងកន្លងទេសចរណ៍ធម្មជាតិ ជាដើម ដែលទាំងនេះមនុស្ស យើងទទួលបានស្ទើរ តែទទេៗមិនមានគិតថ្លៃអ្វីទាំងអស់ពីធម្មជាតិ”។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការ  បានសម្តែងនូវការកោតសរសើរចំពោះអង្គការ WWF កម្ពុជា ក្រុមការងារ In WEST របស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមការងារ In WEST ខេត្តមណ្ឌលគិរី ដែលបានខិតខំក្នុងការធ្វើការាស់វែង វាយតម្លៃ និងរៀបចំផែនទី សេវាកម្មអេកូឡូស៊ីនៅខេត្តមណ្ឌលគិរីចេញជារូបរាងឡើងសម្រាប់ពិភាក្សាក្នុងពេលនេះ និងជាប្រយោជន៍ ក្នុងការការពារ ថែរក្សា បរិស្ថាន  និងជីវចម្រុះរបស់យើងឲ្យមាននិរន្តរភាព យូអង្វែង៕

 


អាជ្ញាធរ អះអាងថា ការអភិវឌ្ឍន៍ ក្រុងរណប ជ្រោយចង្វា គ្មានផលប៉ះពាល់ ផ្ទះសម្បែងពលរដ្ឋ

$
0
0

ភ្នំពេញ៖ ចៅសង្កាត់ព្រែកតាសេក លោក អឿ ស៊ីផុននៅព្រឹកថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៥បានអះអាងថា រាល់ការអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វា ក្នុងបរិវេណបុរីរុងរឿង មិនបានបង្កឲ្យមានផលប៉ះពាល់ ដល់លំនៅឋានរបស់ប្រជាពលរដ្ឋនោះទេ គឺមានតែបង្កើនជីវភាពរស់នៅ របស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅ មួយថ្ងៃទៀតផង។

លោក អឿ ស៊ីផុន បានថ្លែងថា ក្នុងសង្កាត់ព្រែកតាសេក មានប្រជាពលរដ្ឋរស់នៅសរុប ១៧៣គ្រួសារ ដែលមានដីផ្ទះ ដីស្រែ ដីចំការ ជាដើម ដោយមានការចរចាសម្របសម្រួល ពីខាងអាជ្ញាធរនិងខាងក្រុមហ៊ុន OCIC ទើបប្រជាពលរដ្ឋទាំងអស់ បានយល់ព្រមលក់ដី ទៅឲ្យក្រុមហ៊ុនដោយស្ម័គ្រចិត្ត ដើម្បីសាងសង់ជា បុរីរុងរឿង ។

លោកបានបន្ថែមថា មានប្រជាពលរដ្ឋប្រហែលជា ១២គ្រួសារ ដែលមិនទាន់បានលក់ដី ទៅឲ្យក្រុមហ៊ុន ហើយចង់រស់នៅក្នុងបុរីរុងរឿង របស់ក្រុមហ៊ុនOCIC ហើយបើសិនជាប្រជាពលរដ្ឋទាំងនោះ ចង់រស់នៅក្នុង បុរីរុងរឿង ដែលជាទីតាំងអភិវឌ្ឍរបស់ក្រុមហ៊ុន OCIC ប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅជាផ្ទះល្វែងជាប់ៗគ្នា មិនអាចរស់នៅដាច់ដោយឡែកពីគ្នាបានទេ ហើយត្រូវធ្វើការកាត់កងដី ដែលមាន សរុបជាមួយនឹងសំណង ដែលក្រុមហ៊ុនបានផ្ដល់ជូន ព្រោះខាងក្រុមហ៊ុនត្រូវការបូមដីខ្សាច់ដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ភ្លើងគ្រប់បែបយ៉ាង។

លោកបានបញ្ជាក់ថា "អីចឹងបើតាមខ្ញុំ ធ្លាប់ធ្វើការកន្លងមក ជាមួយប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនបានន័យថា អ្នកខាងខ្ញុំ មិនសូវជាមានបញ្ហាអីទេ គេសប្បាយចិត្តដោយសារទទួលបាន នូវសំណងសមរម្យពីក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរដែនដីកាត់ចេញ ហើយអាជ្ញាធរដែលនៅក្នុងក្រុង ខណ្ឌសង្កាត់ហ្នឹង គឺបានផ្ដល់នូវកម្មសិទ្ធដល់ ពួកគាត់ តាមការសម្រេច របស់ថ្នាក់ដឹកនាំក្រុងគាត់ សម្រេចថាធ្វើប័ណ្ណកម្មសិទ្ធិ ឲ្យប្រជាពលរដ្ឋក្នុងភូមិដើមគ និងភូមិព្រែកតាសេកខ្ញុំហ្នឹង "។

ចំណែកអ្នកស្រី អ៊ីម សំអេន ដែលជាប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពល១៥៦គ្រួសារ ដែលទទួលបាន សំណងពីក្រុមហ៊ុនOCIC ជាផ្ទះល្វែងមួយខ្នង និងកន្លែងលក់ដូរដ៏សមរម្យមួយ បានថ្លែងថា អ្នកស្រីបានផ្លាស់ ចេញពីតំបន់មិនទាន់អភិវឌ្ឍន៍ មករស់នៅក្នុងតំបន់អភិវឌ្ឍន៍ ក្នុងបរិវេណបុរីរុងរឿង តាំងពីខែ ឧសភា ឆ្នាំ ២០១៤មកម្ល៉េះ ហើយជីវភាពរបស់អ្នកស្រី ក្នុងពេលបច្ចុប្បន្នធូរធារជាងពីមុន។

អ្នកស្រីបានបន្តថា "ខ្ញុំនិយាយពីកន្លែង ដែលខ្ញុំរស់នៅមុន វាពិបាកជាងមករស់នៅ ក្នុងបុរីរុងរឿងមកនៅហ្នឹង វាស្រួល ជីវភាពស្រួលជាងមុន លក់ដូរអីដាច់  មានទឹក មានភ្លើងប្រើប្រាស់គ្រប់គ្រាន់ គាត់ (ក្រុមហ៊ុន OCIC ) ដោះដូរឲ្យប្រជាជនច្រើន ជាងតម្លៃផ្ទះខ្ញុំចាស់ផង"។

ក្នុងនោះផងដែរ អ្នកស្រី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន OCIC ដែលបានដោះដូរផ្ដល់ជាសំណង យ៉ាងច្រើន ដែលអាចឲ្យប្រជាជន បានរស់នៅស្រួលជាងមុនផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់សិទ្ធិអភិវឌ្ឍន៍ ជូនក្រុមហ៊ុនវិនិយោគទុនអណិកជន OCIC ដើម្បីអភិវឌ្ឍន៍ទីក្រុងរណប ជ្រោយចង្វារ តាំងពីខែ កញ្ញា ឆ្នាំ ២០១១ ហើយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វាក្នុង បរិវេណបុរី រុងរឿង បានសម្តែងសេចក្ដីរីករាយយ៉ាងខ្លាំង ក្នុងការរស់នៅទីតាំងថ្មី នៃផ្ទះល្វែងរបស់បុរីរុងរឿង ក្រោយពួកគាត់ទទួលយកការដោះដូរ ដីលំនៅឋាន ទីតាំងចាស់ ជាមួយនឹងក្រុមហ៊ុនរួចមក។ សេចក្តីសុខរបស់ប្រជាពលរដ្ឋទាំងនោះ ទទួលបានពីការយកចិត្តទុកដាក់ ពីបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុន OCIC ការផ្លាស់ប្តូរពីទីតាំងចាស់ ដែលរស់នៅគ្មានផាសុកភាព គ្មានផ្លូវល្អ ផ្ទះលិចទឹក ជួបវិបត្តិបញ្ហាអសន្តិសុខ ជាដើម មករស់នៅទីតាំងថ្មី ក្នុងបុរីរុងរឿង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វា ជាមួយនឹងការរស់នៅប្រកបដោយផាសុកភាព មានរបៀបរៀបរយ មានហេដ្ឋារចនាសម្ព័ន្ធល្អ ពិសេសមានឱកាស បើករបររកស៊ីចិញ្ចឹមជីវិត ធ្វើឲ្យពួកគាត់មានជីវភាពធូរធារឡើង ជាលំដាប់ថែមទៀតផង៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រសួងការងារ និងសាកលវិទ្យាល័យ Yantai Nanshan ចិនចុះMOU បង្កើតកិច្ច សហប្រតិបត្តិការ លើវិស័យ បច្ចេកទេស

$
0
0

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានចុះអនុស្សារណៈយោគយល់ (MOU) ជាមួយសាកលវិទ្យាល័យ Yantai Nanshan ចិន ក្នុងគោលបំណងបង្កើត កិច្ចសហប្រតិបតិ្តការលើវិស័យនេះ ឲ្យកាន់តែមានភាព ល្អប្រសើរថែមទៀត។

លោក អ៊ិត សំហេង បានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងថា ការចុះអនុស្សារណៈនេះ ដើម្បីធ្វើការអភិវឌ្ឍន៍លើវិស័យធនធានមនុស្ស ជាពិសេសលើវិស័យវិជ្ជាជីវៈ ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា « ការចុះកិច្ចព្រមព្រៀងនេះ ជាលើកដំបូង របស់សកលវិទ្យាល័យYantai Nanshan នឹងជួយដល់វិទ្យាស្ថានមួយ របស់កម្ពុជា គឺវិទ្យាស្ថាន ITI  (វិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកទេសឧស្សាហកម្ម )  ក្នុងនោះ បញ្ជូនគ្រូ និងអ្នកជំនាញមកវិទ្យាស្ថាន ITI  ព្រមទាំងបញ្ជូនសិស្សពីកម្ពុជា ទៅបណ្តុះបណ្តាលនៅប្រទេចិន »។

លោក អ៊ិត សំហេង លើកឡើងទៀតថា បើតាមកិច្ចពិភាក្សាតំណាង សកលវិទ្យាល័យ Yantai Nanshan របស់ចិនថា នឹងស្រាវជ្រាវបង្កើត សាកលវិទ្យាល័យមួយ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើការបណ្តុះបណ្តាលជំនាញ ពីកម្រិតបឋមរហូតដល់ឧត្តមសិក្សា។ ចំពោះការបញ្ជូនសិស្ស ទៅសិក្សានៅសកល វិទ្យាល័យ Yantai Nanshan ប្រទេសចិនធ្វើតាមឆ្នាំនីមួយ ៗ ដែលបច្ចុប្បន្នមានសិស្ស ប្រមាណ២០ ទៅ៣០នាក់ ។ សិស្សដែលរៀន ភាគច្រើនរៀនខាងបច្ចេកវិទ្យា ពិសេសនោះការកែច្នៃ អាលុយមីញ៉ូម  រហូតដល់ធ្វើគ្រឿងបន្លាស់ សម្រាប់ធ្វើយន្តហោះជាដើម។

បើតាមលោករដ្ឋមន្ត្រី ការសម្រេចរបស់សាកលវិទ្យាល័យ Yantai Nanshan ធ្វើឡើងតាមគោលនយោបាយ របស់សាធារណរដ្ឋ ប្រជាមានិតចិន ពិសេស ការអនុវត្តគោលនយោបាយផ្លូវមួយ  ខ្សែក្រវាត់មួយ របស់ប្រធានាធិបតីចិនលោក ស៊ីជិនពីង ។ តាមរយៈគោល នយោបាយនេះចិន និងបង្កើនការវិនិយោគមកកម្ពុជា ក៏ដូចជាប្រទេសនានាក្នុងតំបន់អាស៊ាន ។

ក្នុងជំនួបនោះ ភាគីចិន បានស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែមានភាពល្អប្រសើរ   និងការលើកទឹកចិត្ត ដល់យុវជនកាន់តែយល់ ដឹង ពីកិច្ចសហប្រតិបត្តិការនេះ និងទទួលយកកិច្ចសហប្រតិបត្តិការនេះ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ឃាត់ខ្លួននារីរូបស្រស់ ជេរប្រមាថ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា តាមរយៈ Facebook

$
0
0

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ ត្រូវបានកម្លាំង នគរបាល នៃនាយកដ្ឋាន សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ នៅម៉ោងប្រមាណ ៨៖៣០នាទី ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នេះ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី ជេរ ប្រមាថ រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក។

មន្រ្តីនគរបាល បានឲ្យដឹងថា ស្រ្តីរូបនេះត្រូវបា កម្លាំងនគរបាល នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឃាត់ខ្លួនភ្លាមៗ ក្រោយពីបាន ប្រើពាក្យប្រមាថ មិនសមរម្យទៅលើសម្តេចតេជោ ហ៊ុន សែន រូបនិងកាត់តរូបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក នៅព្រឹកថ្ងៃទី២៥ ខែមករា នេះ នគរបាលនៅមិនទាន់បញ្ជាក់អត្តសញ្ញាណ នារីរូបនេះនៅឡើយនោះទេ ពោល រង់ចាំការសាកសួរនាំ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ភោជនីយដ្ឋាន ឡាងភីង ផ្ដល់ជូនមុខ ម្ហូបពិសេស ក្នុងឱកាសចូលឆ្នាំចិន

$
0
0

ភ្នំពេញ៖ ក្នុងឱកាសបុណ្យ ចូលឆ្នាំចិនខាងមុខនេះ ភោជនីយដ្ឋាន ឡាងភីង នឹងផ្តល់ឱកាសពិពេស ជូនអតិថិជនរបស់ខ្លួន ដោយមានតម្លៃត្រឹមតែ ១៨៨ដុល្លារ សម្រាប់មនុស្ស ១០នាក់ ។

លោកអ្នកគ្រាន់តែ ចំណាយត្រឹមតែ ១៨៨ដុល្លារ ប៉ុណ្ណោះនឹងទទួលបាន ម្ហូបឈុតពិសេស សំរាប់ជួបជុំគ្រួសារ ម្ហូបសែនចូលឆ្នាំចិន ពិធីខួបកំណើត នឹងពិធីជប់លៀងផ្សេងៗ។ (ម្ហូបសែនចូលឆ្នាំចិន free ដឹកជញ្ជូនដល់គេហដ្ឋាន)។

ក្រៅពីនេះលោកអ្នកអាច ស្វែងរកមុខម្ហូបដែលមាន រសជាតិឆ្ងាញ់បែបអាស៊ី ចំអិនដោយចុងភៅ មានជំនាញ និងបទពិសោធន៍ជា ច្រើនឆ្នាំ ហើយដោយមើលឃើញ ផលប៉ះពាល់ដល់សុខភាព របស់អតិថិជនភោជនីយដ្ឋាន ឡាងភីង យើងខ្ញុំពុំបានប្រើប្រាស់ ប៊ីចេងទៅលើម្ហូបអាហារឡើយ។

ភោជនីយដ្ឋាន ឡាងភីង យើងខ្ញុំមានបំរើជូន នូវសេវាកម្មរហ័សទាន់ចិត្ត រសជាតិឈ្ងុយឆ្ងាញ់ មានផាសុកភាពជាមួយ និងកន្លែងដែលមាន សោភណភាពស្រស់ស្អាត៕
លោក លោកស្រី អាចទំនាក់ទំនងកក់ បន្ទប់ទុកជាមុនតាមរយៈ ទូរស័ព្ទលេខ៖ 081 61 62 75/077 22 11 95/023 219 568

អាស័យដ្ឋានៈសណ្ឋាគាតាយមេង281 មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងត្បូងក្រូងមហាផ្ទៃ)៕

ទិញលេខពិសេស ចំនាយត្រឹមតែ ២នាទី ពីបណ្ដាញទូរស័ព្ទ ចល័តមិត្ដហ្វូន

$
0
0

ភ្នំពេញ៖ ស្របពេលដែល ក្បាលលេខជាច្រើន របស់បណ្ដាញទូរស័ព្ទ ចល័តមិត្ដហ្វូន រួមមាន 097 088 071 090 068 067 066 060 031 បាននឹងកំពុង ដាក់ឲ្យដំណើរការ នៅទូទាំងប្រទេស តម្រូវការប្រើប្រាស់ របស់អតថិជន ចំពោះលេខពិសេស និងស្អាតៗដ៏មានការ កើនឡើងយ៉ាង គំហុកផងដែរ។
ជាទូទៅ អតិថិជនត្រូវចំណាយ ពេលធ្វើដំណើរទៅកាន់ ការពិនិត្យរកលេខ ពិសេសដែលខ្លួនពេញចិត្ដ នៅតាមបណ្ដាហាងលក់ស៊ីម របស់មិត្ដហ្វូនទាំង នៅក្រុមហ៊ុន ឬសាខា និងហាក់លក់ទូរស័ព្ទជាដើម។

ថ្មីៗនេះ ដើម្បីផ្ដល់ភាពងាយស្រួល និងមិនចំណាយ ពេលវេលាច្រើន មិត្ដហ្វូនបានដាក់ដំណើរការ សេវាកម្មលក់លេខពិសេស តាមអ៊ីនធើណិតថ្មីផ្ដាច់មុខ ហៅថា «សេវាលក់លេខ ពិសេសតាមអនឡាញ» ដែលអនុញ្ញាតឲ្យអតិថិជន ទាំងអស់ធ្វើការ ត្រួតពិនិត្យលេខ និងតម្លៃ តាមរយៈ Facebook Fan Page របស់មិត្តហ្វូន ឬតាមរយៈ Viber និង Line របស់មិត្តហ្វូនតាមរយៈ ID លេខ 0979 097 097 ដោយគ្រាន់តែ Chat ឬក៏ Comment ទៅកាន់ប្រអប់ទំនាក់ទំនង ទាំងនោះជាការស្រេច។
ក្រុមហ៊ុនមិត្ដហ្វូន បានបញ្ជាក់ថា ក្រោយពីទទួលការ កុម្ម៉ង់ពីអតិថិជន ភ្នាក់ងារមិត្តហ្វូននឹងពិនិត្យ ជូនលេខទាំងនោះថា តើវាដំណើរការឬ មិនទាន់ដំណើរការមក វិញភ្លាមៗក្នុងអំឡុងពេល ២៤ម៉ោង។

លោក ណុប ម៉ាញ ជាបុគ្គលិកបម្រើការងារ ក្នុងក្រុមហ៊ុនឯកជនមួយ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំធ្លាប់តែទិញសំបុត្រ តាមអនឡាញ ទិញទំនិញតាមអ៊ីនធើណិត ឬក៏ចំណាយប្រាក់ផ្សេងៗនៅលើអ៊ីនធើណិត។ ប៉ុន្តែពេលនេះ មិត្តហ្វូនបានចេញកម្មវិធី លក់លេខពិសេសនៅតាម បណ្តាញសង្គមទៀត វាពិតជាងាយស្រួលមែនទែន។ ខ្ញុំមិនចាំបាច់ចំណាយ ពេលច្រើនធ្វើដំណើរទៅ ទិញលេខដោយផ្ទាល់ទេ។ វិធីនេះពីតជាលឿន និងរហ័សទទួលការ ឆ្លើយតបពីមិត្តហ្វូនទៀត»។

ចំណែកឯកញ្ញា ម៉ាប សូដាលីន បានលើកឡើងថា៖ «ខ្ញុំធ្លាប់តែទៅទិញលេខ ពិសេសនៅតាមហាង លក់ពីមុនមក។ ប៉ុន្តែឥឡូវនេះ ខ្ញុំអាចស្វែងរកទិញ បានតាមអ៊ីនធើណិត ដែលពិតជាងាយស្រួល និងលឿនមែនទែន។ ខ្ញុំអាចដឹងពីតម្លៃ និងលេខដែលខ្ញុំចង់បានភ្លាមៗ ដោយមិនចំណាយពេលយូរ។ ខ្ញុំគិតថា វាពិតជាមានអត្ថ ប្រយោជន៍ច្រើនមែនទែន»។

គួរបញ្ជាក់ថា បន្ទាប់ពីដំណើរការលក់ លេខពិសេសជាង ២សប្តាហ៍មកនេះ ក្រុមហ៊ុនមិត្តហ្វូន បានទទួលការគាំទ្រ ច្រើនពីអតិថិជន ដោយពួកគេបានពោល សរសើរមិនដាច់ពីមាត់ថា សាមញ្ញ ងាយស្រួល និងឆាប់រហ័យ។ ពួកគេលែងចាំបាច់អី ត្រូវចំណាយពេលទៅ ការរកទិញលេខនៅតាមហាង លក់លើការជ្រើសរើស លេខពិសេស និងស្អាតៗទៀតហើយ ចាប់ពីពេលនេះតទៅ៕

Viewing all 8042 articles
Browse latest View live




Latest Images