Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ចិន គ្រោងសាងសង់រោងចក្រ នុយក្លេអ៊ែរ ក្នុងសមុទ្រ

$
0
0

ប៉េកាំង៖ ប្រទេសចិន កំពុងតែពិចារណា ទៅលើលទ្ធភាពសាងសង់រោងចក្រផលិតថាមពល នុយក្លេអ៊ែរ លើផ្ទៃសមុទ្រ ប៉ុន្តែក្រុមជំនាញត្រូវរង់ចាំរហូតដល់ប្រព័ន្ធកំណត់ សុវត្ថិភាព បង្កើត ឡើងគ្រប់ជ្រុងជ្រោយជាមុនសិន។ នេះបើតាមការអះអាងពីមន្ត្រី ទទួលបន្ទុកថាមពល នុយក្លេអ៊ែរជាន់ខ្ពស់ នៃរដ្ឋចិន ប្រាប់ស៊ិនហួ នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ ២០១៦។

មន្ត្រីផ្នែកថាមពល លោក ស៊ូ តាចេ រូបនេះ បញ្ជាក់ទៀតថា “ប្រទេសនេះ កំពុងតែសិក្សា ដោយប្រុងប្រយ័ត្ន និង ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ទៅលើកម្រិតដែលអាចទៅរួច មុននឹងសម្រេចថា ត្រូវបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ នៅលើផ្ទៃសមុទ្រ ឬក៏អត់នោះ។” បច្ចុប្បន្នចិន មានរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៣០ ស្មើនឹង ២៨ លានជីហ្គាវ៉ាត់ និង រោងចក្រ ២៤ កន្លែងទៀតកំពុងតែសាងសង់ ដែលសុទ្ធសឹងតែស្ថិតនៅលើដីទាំងអស់។

គួរបញ្ជាក់ថា ក្នុងនាមជាប្រទេសមហាសេដ្ឋកិច្ចលំដាប់ទីពីរលើលោក ប្រទេសចិនពិតជាត្រូវ ការយ៉ាងខ្លាំងនូវថាមពលប្រើប្រាស់ ហើយបច្ចុប្បន្ន ផលប៉ះពាល់ដល់បរិស្ថានត្រូវបានគេ គិតគូរខ្លាំងជាងបញ្ហានានាទាំងអស់។ យ៉ាងណាក៏ដោយ ថាមពលនុយក្លេអ៊ែរ ជាថាមពល សន្សំសម្ចៃមួយខ្ពស់សម្រាប់សេដ្ឋកិច្ច ប៉ុន្តែវាត្រូវការការសិក្សាផ្នែកបច្ចេកទេសកម្រិតខ្ពស់ ដើម្បីការពារមហន្តរាយ ឧទាហរណ៍ដូចនៅជប៉ុន កាលពីខែមីនា ឆ្នាំ ២០១១៕


អ្នកស្លាប់បានកើនឡើង ៦នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចណ៍ នៅព្រៃវែង

$
0
0

ព្រៃវែង៖ គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នេះ ចំនួនអ្នកស្លាប់បាន កើតឡើង ៦នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូបើកបរ បញ្ចាស់ទិសគ្នា កាលពីថ្ងៃទី២៥ ខែមករា បណ្ដាលឲ្យស្លាប់ ៣នាក់ និងរបួសធ្ងន់ ៣នាក់ នៅចំណុចភូមិព្រៃ ភូមិឃុំកញ្រ្ជៀច ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ រួមមាន ទី១.ឈ្មោះ គុជ វិចិត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិជម្ពូវន្ត័ ឃុំត្នោត បើកពីទិសខាងជើង មកត្បូង បើកបរម៉ូតូម៉ាក C125 សេរី ឆ្នាំ២០១១ ពណ៍ខ្មៅ គ្មានស្លាកលេខ (ស្លាប់នៅកន្លែងកើតហេតុ), និងមានអ្នកជិះពី ក្រោយម្នាក់ទៀត ឈ្មោះ សុខ ភារិន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិក្រឡាមាឃ ឃុំត្នោត ស្រុកស្រុកកញ្រ្ជៀច (រងរបួសធ្ងន់), ទី២.ឈ្មោះ សាក់ ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិពោធិទង ឃុំកញ្រ្ជៀច បើកពី ទិសខាងត្បូងទៅជើង បើកបរម៉ូតូម៉ាក C125 សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BE-4430 (ស្លាប់នៅនិងកន្លែង ), មានឌុបគ្នា ៣នាក់រួមមាន -ឈ្មោះ អ៊ី វុទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិកញ្រ្ជៀច ឃុំកញ្រ្ជៀច (របួសធ្ងន់), -ឈ្មោះ អ៊ី វុត្ថា ភេទប្រុស អាយុ១០ឆ្នាំ នៅភូមិជាមួយគ្នា (បញ្ជូនដល់ពេទ្យស្លាប់), -ឈ្មោះ សុវណ្ណ អមរ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិឆ្អឹងជំនី ឃុំកញ្រ្ជៀច (របួសធ្ងន់)។

មន្ត្រីសមត្ថកិច្ចបានបន្តថា វត្ថុតាងម៉ូតូទាំង ២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច ដកហូតទុកនៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច។

សូមបញ្ជាក់ថា បើតាមអភិបាលស្រុកកញ្ជ្រៀច លោក ប៊ិន ជីវន្ត បានឲ្យដឹងថា មកដល់ថ្ងៃទី២៧នេះ អ្នករងរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ខាងលើ បានស្លាប់អស់ហើយ ពេលបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ។ ហើយអ្នកស្លាប់ក្នុងហេតុការណ៍នេះ សរុបទាំងអស់មានចំនួន ៦នាក់៕

កូរ៉េខាងត្បូង កំពុង តាមដានយ៉ាងដិតដល់ ចំពោះការបាញ់ មីស៊ីលរបស់ កូរ៉េខាងជើង

$
0
0

សេអ៊ូល៖ ក្រសួងការបរទេស កូរ៉េខាងជើង បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ ២០១៦ នេះថា ខ្លួនកំពុងតែដាក់ការតាមដាន យ៉ាងដិតដល់បំផុត ចំពោះព័ត៌មានដែលថា កូរ៉េខាងជើង គ្រោងធ្វើតេស្តសាក ល្បងក្បាល គ្រាប់មីស៊ីល ដែលមានរយៈចម្ងាយឆ្ងាយ បន្ទាប់ពីការធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែន បានសម្រេច កាលពីថ្ងៃទី០៦ ខែមករា នោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយតាមសម្តីរបស់លោក គីម មីនសឿក អ្នកនាំពាក្យ ក្រសួងការបរទេស កូរ៉េខាងត្បូង ដូច្នេះថា “ការធ្វើតេស្តរបស់កូរ៉េខាងជើង គឺជាការបង្កហេតុ ដែលវាអាចកើតឡើង គ្រប់ពេលវេលា ទាំងអស់។ យោធាកូរ៉េខាងត្បូង នឹងបន្តតាមដាន យ៉ាងល្អិតល្អន់បំផុត ចំពោះសកម្មភាពរបស់កូរ៉េខាងជើង។”

គួរបញ្ជាក់ថា ការលើកឡើងរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងនេះ បានធ្វើឡើងបន្ទាប់ពី សារព័ត៌មាន ក្យូដូ របស់ជប៉ុន ចេញផ្សាយនូវព័ត៌មានសម្ងាត់មួយ ថាទីក្រុងព្យុងយ៉ាងកំពុង តែរៀបចំធ្វើតេស្តសាកល្បង ក្បាលគ្រាប់មីស៊ីល ហើយជប៉ុនក៏កំពុងប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានមើលសកម្មភាពនោះផងដែរ៕

ក្រសួងយុត្តិធម៌ ស្នើសុំដំឡើង ប្រាក់បៀវត្សចៅក្រម ព្រះរាជអាជ្ញា ដើម្បីលុបបំបាត់ អំពើពុករលួយ និងលំអៀង

$
0
0

ភ្នំពេញ៖ ដើម្បីកុំឲ្យមាន ការប្រព្រឹត្តអំពើពុករលុយ និងមានភាពលំអៀង ក្នុងការកាត់ក្តី ក្រសួងយុត្តិធម៌ បាននិងកំពុងរៀបចំការស្នើសុំ ដំឡើងប្រាក់បៀវត្សដល់ចៅក្រម និងព្រះរាជអាជ្ញា បន្ថែមពីលើទៀត ប្រមាណជា៤០% ទៅ៥០% នៃប្រាក់បៀវត្សចាស់។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងក្រោយកិច្ចប្រជុំ ស្តីពីប្រព័ន្ធតុលាការ និងយុត្តិធម៌ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ថា ក្រសូងបានរៀបចំព្រះរាជក្រឹត្យ ស្នើទៅព្រះមហាក្សត្រ ក្នុងការដំឡើងប្រាក់បៀវត្ស ដល់ចៅក្រម និងព្រះរាជអាជ្ញា ។  លោកលើកឡើងទៀតថា មន្ត្រីប្រព័ន្ធយុត្តិធម៌ នាពេលកន្លងមក តែងតែរងការចោទប្រកាន់ថា ធ្វើការងារមិនល្អ មិនប្រកបតាមវិជ្ជាជីវៈ និងចេះតែប្រព្រឹត្ត អំពើពុករលួយជាដើម ទោះបីជាមានមន្ត្រីមួយចំនួន បានខិតខំធ្វើការតាមវិជ្ជាជីវៈក្តី ប៉ុន្តែដើម្បីលុបបំបាត់ បញ្ហាទាំងនេះ ក្រសួង បានចែកឲ្យដាច់ស្រឡះ ពីមន្ត្រីខិតខំធ្វើការ និងមន្ត្រីខ្ជិលច្រអូស។

លោកបញ្ជាក់ថា « ពេលនេះដើម្បីកុំឲ្យគេម៉ៃដល់មន្ត្រី ដែលខិតខំធ្វើការពេលនេះ យើងបានចែកឲ្យដាច់ពីគ្នា គឺអ្នកដែលធ្វើត្រឹមត្រូវ ការពារគាត់ លើកទឹកចិត្ត តាមរយៈការតែងតាំងតំណែង ក៏ដូចជាប្រាក់បៀវត្សក៏ត្រូវ បន្ថែម។  បន្តិចទៀតចៅក្រមនឹងត្រូវកើនឡើងពី៤០% ទៅ៥០% បន្ថែមលើប្រាក់បៀវត្សចាស់ ពេលនេះ ព្រះរាជក្រឹត្យកំពុងតែរៀបចំ ដូច្នេះនៅពេលនេះ មិនទាន់ដឹងចំនួនប៉ុន្មានទេ តែដឹងតែមានការកើន ឡើងច្រើន»។

មន្ត្រីជាន់ខ្ពស់ ក្រសួងយុត្តិធម៌រូបនេះ ឲ្យដឹងទៀតថា ចំពោះមន្ត្រីយុត្តិធម៌ណា ដែលធ្វើខុស នឹងមិនឲ្យរួចខ្លួនជា ដាច់ខាត ហើយចំណែកអ្នកដែល ធ្វើខុសត្រូវទទួលទោសទណ្ឌ ពិន័យទៅតាមច្បាប់ឲ្យបានច្បាស់លាស់៕

Photo by DAP-News

Photo by DAP-News

សាលារាជធានី ធ្វើសន្និបាតបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០១៥ និងលើក ទិសដៅសម្រាប់ ឆ្នាំ២០១៦

$
0
0

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ ឆ្នាំ២០១៦ ក្រោមអធិបតីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ឈប់បំបាត់ល្បែងស៊ីសង អោយអស់ទោះក្នុងរូបភាព ណាក៏ដោយ ។ ដោយឡែក បញ្ហាសណ្តាប់ធ្នាប់នៅសាធារណៈដែលមានភាពរញ៉េរញ៉ៃ ហើយត្រូវប្រជាពលរដ្ឋរិះគន់នោះ  ក្នុងនាមអាជ្ញាធរខណ្ឌសុំចិត្តប្រ ជាពលរដ្ឋវិញ  ដោយសារតែការដ្ឋាន ផ្លូវជាតិលេខ១កំពុងដំណើរ  ក្រោយពីស្ថាបនារួចរាល់ និងដាក់អោយប្រើប្រាស់ជាផ្លូវការអាជ្ញាធរខណ្ឌ និងរៀបចំសណ្តាប់ធ្នាប់អោយបានល្អប្រសើរ ព្រោះផ្លូវនេះគឺជាផ្លូវអាស៊ាន ដូច្នេះហើយសូមបងប្អូន ប្រជាពលរដ្ឋមេត្តាយោគយល់ ៕

បញ្ជូនជនសង្ស័យម្នាក់ ទៅអាវុធហត្ថខេត្ត ពីបទហិង្សា ដោយចេតនា

$
0
0

បាត់ដំបង៖ កម្លាំងអាវុធហត្ថស្រុករុក្ខគីរី បានបញ្ជូនជនសង្ស័យម្នាក់ ទៅអាវុធហត្ថខេត្តបាត់ដំបូង នៅរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នេះ ដើម្បីចាត់ការបន្តតាមច្បាប់ ពីបទហិង្សាដោយចេតនា បន្ទាប់ពីជនសង្ស័យ បានប្រព្រឹត្តកាលពីវេលាម៉ោង ៤រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិកំរ៉ែង ឃុំបាសាក់ ស្រុករុ្ខគីរី។

លោក ទឹម ខាវ មេបញ្ជាការរង កងរាជអាវុធហត្ថស្រុករុក្ខគីរី បានឲ្យដឹងថា នៅម៉ោង៤រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិកំរ៉ែង ឃុំបាសាក់ ស្រុករុ្ខគីរី មានរៀបចំអាពាហ៍ ពិពាហ៍ក្នុងភូមិ ដែលម្ចាស់បាន ពឹងពាក់ជនសង្ស័យឈ្មោះ ជា ជីវ័ន្ត យកមកជួយរត់តុ ដាក់ទឹកកក ឲ្យភ្ញៀវក្នុងពិធីមង្គលការ ក្រោយមកជន សង្ស័យឈ្មោះ ជា ជីវ័ន្ត បានមកអង្គុយ ផឹកស្រាជាមួយភ្ញៀវ ពេលស្រវឹង ក៏បានវាយគ្នាជាមួយជនរងគ្រោះ ហើយភ្ញៀវបានឃាត់ម្តងហើយ។

លោក បន្តទៀថា លុះដល់ល្ងាច ជនរងគ្រោះឈ្មោះ ម៉ុន ចាន់រឿន បានដើចេញពីរោងការ ជនសង្ស័យ បានទាញដំបងឈើជ្រុង មកវាយលើជនរងគ្រោះ ២ដំបងបណ្តាលឲ្យសន្លប់ ភ្លាមៗនោះ ភ្ញៀវការជាច្រើននាក់ បានចាប់ឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយសារតែមាន គំនុំចាស់កន្លងមក បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យមកទីបញ្ជាការ អាវុធហត្ថខេត្ត នៅរសៀលថ្ងៃទី២៨ ខែមករា នេះ ដើម្បីចាត់ការបន្តតាមច្បាប់។

រន្ធត់ចិត្ត ស្ទើរស្រក់ ទឹកភ្នែក ពេលឈ្នះ 5ម៉ឺនដុល្លារ ពីសែលកាត

$
0
0

ភ្នំពេញ ៖ ស្ថិតក្នុងពេលវេលា ដ៏សែនរីករាយក្នុងឱកាស នៃពិធីប្រគល់រង្វាន់ ជាទឹកប្រាក់ 5ម៉ឺនដុល្លារ អតិថិជន Cellcard លោកម៉ម គឹមហឿន បានបង្ហាញពីភាពរីករាយ យ៉ាងខ្លំាងចេញពីចិត្ត និងទឹកភ្នែករលីងរលោងថា “ពេលខ្ញុំដឹងថា ឈ្នះរង្វាន់ 5ម៉ឺនដុល្លារ ពីក្រុមហ៊ុន Cellcard ខ្ញុំនិងក្រុមគ្រួសារបងប្អូនទាំងអស់ សប្បាយរីករាយខ្លំាង រហូតដល់មានអ្នកខ្លះ យំជាមួយនឹងទឹកប្រាក់ដ៏ច្រើននេះ”។

ការប្រគល់រង្វាន់នេះដែរ ត្រូវបានធ្វើឡើងនៅ ទីស្នាក់ការកណ្តាល នៃក្រុមហ៊ុន Cellcard នៅថ្ងៃ ទី28 ខែមករា ឆ្នាំ ២០១6នេះ ក្រុមហ៊ុន Cellcard បានប្រគល់ទឹកប្រាក់ 5ម៉ឺនដុល្លារអាមេរិក ដល់អតិថិជនដែលបាន ឈ្នះរង្វាន់ កាលពីថ្ងៃទី26 ខែមករា ឆ្នាំ២០១6កន្លងទៅនេះ ពីកម្មវិធី ផ្ញើសារឈ្នះ រង្វាន់ ១ម៉ឺនដុល្លារ អាមេរិក ជារៀងរាល់ថ្ងៃពី Cellcard។

ម្ចាស់រង្វាន់ទឹកប្រាក់ 5ម៉ឺនដុល្លារអាមេរិកនេះ មានឈ្មោះ ម៉ម គឹមហឿន មានមុខរបបជាមន្ត្រី ចូលនិវត្តន៍ រស់នៅខេត្តសៀមរាប បានបង្ហាញពីក្ដីរំភើបជាខ្លាំង នៅពេលដែលដឹងខ្លួនថា បានឈ្នះ រង្វាន់ធំ ពីក្រុមហ៊ុន Cellcard។

លោក បានឲ្យដឹងថា នៅពេលដែលគាត់កំពុងទស្សនាផ្ទាល់ នូវការចាប់រង្វាន់នេះគឺខ្ញុំពិតជាមានអារម្មណ៍ រន្ធត់ចិត្តមែនទែន ជាមួយនឹងការបង្វិល ស្វែងរកលេខ សំណាងរបស់អតិថិជន។ ការទន្ទឹងរងចំានោះ ក៏បានបង្ហាញជាក់ស្តែង នៅមុខកញ្ចក់ទូរទស្សន៍ នូវលេខកូដសំណាង និងលេខទូរស័ព្ទរបស់ខ្ញុំ ពេលនោះការ ភ្ញាក់ផ្អើលដ៏ធំមួយ បានផ្ទុះឡើងពេញតែផ្ទះ អ្នកខ្លះនំាស្រែកហោយ៉ាងខ្លាំង អ្នកខ្លះលោតអោបគ្នាទៀតផង។ ការភ្ញាក់ផ្អើលនេះបានធ្វើឲ្យអ្នកជិតខាង នំាគ្នាមកសួរដោយ សារតែ មិនដឹងមានរឿងអ្វី ហើយនៅពេលដែលខ្ញុំប្រាប់ពួកគាត់ពួកគាត់បានចូលរួមត្រេកអរ ជាមួយគ្រួសាររបស់ខ្ញុំទៀងផង។

សូមបញ្ជាក់ថា ម្ចាស់រង្វាន់ទឹកប្រាក់ 5ម៉ឺនដុល្លារអាមេរិកនេះ ប្រាប់ថានឹងយកទៅប្រកបរបររកស៊ី ឲ្យកាន់តែមានភាពរីកចម្រើនជាងនេះទៀតទុកសម្រាប់មើលជំងឺ និងពិសេស សម្រាប់ផ្គត់ផ្គង់គ្រួសារ។ ជាការផ្ដាំផ្ញើដល់អតិថិជន Cellcard ដែលបានចូលរួម និងមិនទាន់បានចូលរួមកម្មវិធី «ផ្ញើសារឈ្នះរង្វាន់ ១ម៉ឺនដុល្លារជារៀងរាល់ ថ្ងៃពី Cellcard» ទាំងអស់ កុំទាន់អស់សង្ឃឹម។

គួរបញ្ជាក់ផងដែរថា ដើម្បីផ្ញើសារឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃពី Cellcard លោកអ្នកគ្រាន់តែផ្ញើសារ ជាអក្សរ 10K រួចផ្ញើទៅកាន់ 8888 ឬខលទៅកាន់លេខ 8888 នោះលោកអ្នកនឹងទទួលបាន សារលេខកូដសំណាង ត្រឡប់មកវិញ ហើយសូម រក្សាលេខដូរសំណាងនោះទុក ដើម្បីផ្ទៀតផ្ទាត់៕

គ.ស.ច.គ ចេញលិខិតជំរុញ ដល់នគរបាលចរាចរណ៍ ដោះស្រាយបញ្ហា ប្រឈមពាក់ព័ន្ធ នឹងចរាចរណ៍ផ្លូវគោក

$
0
0

ភ្នំពេញ៖ ខណៈការយល់ដឹងច្បាប់ របស់ប្រជាពលរដ្ឋ មួយចំនួននៅមានកម្រិត គ្រោះថ្នាក់ចរាចរណ៍ ក្នុងកម្រិតធ្ងន់ធ្ងរ នៅតែបន្តកើតមានឡើង និងវិធានការឆ្លើយតប ក្នុងការទប់ស្កាត់ បទល្មើសចរាចរណ៍ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍មិនទាន់មានប្រសិទ្ធភាពខ្ពស់ ជាថ្មីម្តងទៀត គណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) បានចេញលិខិតជំរុញ ទៅដល់មន្ត្រីនគរបាលចរាចរណ៍ នៅទូទាំងរាជធានី-ខេត្ត បន្តដោះស្រាយបញ្ហាទាំងអស់នេះ ឲ្យបានខ្លាំងក្លាបន្ថែមទៀត៕


អង្គភាព គាំពារជនរងគ្រោះ នៃតុលាការ ខ្មែរក្រហម ទទួលបានការគាំទ្រ ហិរញ្ញវត្ថុពី UNTF

$
0
0

ភ្នំពេញ៖ អង្គភាព គាំពារជនរងគ្រោះ នៃអង្គជំនុះជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ឬតុលាការខ្មែរក្រហម ទទួលបានជំនួយផ្នែក ហិរញ្ញវត្ថុពីមូលនិធិអង្គការសហប្រជាជាតិ ដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តី (UNTF) សម្រាប់អនុវត្តគម្រោង ដែលជាដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះពីអំពើហិង្សាលើស្រ្តី ក្នុងសម័យខ្មែរក្រហម។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់តុលាការខ្មែរក្រហមបានឲ្យដឹងថា “មូលនិធិអង្គការសហប្រជាជាតិ ដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តី (UNTF) បានផ្តល់មូលនិធិចំនួន ១លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះពីអំពើហិង្សា លើស្រ្តីក្នុងសម័យខ្មែរក្រហម។ រយៈពេល៣ឆ្នាំ ដោយចាប់ពីខែមករា ឆ្នាំ២០១៦នេះតទៅ ក្រោមកម្មវិធីវិធានការនានា ក្រៅបច្ចេកទេស តុលាការនៃ តុលាការខ្មែរក្រហ”។

សេចក្ដីប្រកាសបន្តថា ទិសដៅនៃជំនួយហិរញ្ញវត្ថុនេះ គឺដើម្បីឲ្យប្រាកដថា ស្រ្តីដែលជាដើមបណ្តឹងរដ្ឋប្បវេណី ពិសេសជនរងគ្រោះអំពើ ហិង្សាយេនឌ័រ ក្នុងសម័យខ្មែរក្រហមមានលទ្ធភាពទទួលបាន និងសប្បាយរីករាយជាមួយ និងកិច្ចដំណើការស្វែងរកយុត្តិធម៌ និងសំណង នៅចុងឆ្នាំ២០១៨។

សូមបញ្ជាក់ថា គម្រោងនេះនឹងចូលរួមចំណែក ក្នុងការសម្រេចគោលបំណងចម្បងនៃអង្គការស្រ្តី ក្នុងការការពារ និងបញ្ឈប់អំពើហិង្សាលើស្រ្តី និងកុមារក្នុងសង្គមបច្ចប្បន្នផងដែរ៕

លោក ស៊ី ជីនពីង អបអរលោក ង្វៀង ផូត្រុង ជាប់ឆ្នោតជាប្រធាន បក្សកុម្មុយនីស្ត វៀតណាមជាថ្មី

$
0
0

ប៉េកាំង ៖ ប្រធានគណៈកម្មាធិការ កណ្ដាលបក្សកុម្មុយនីស្តចិន លោក ស៊ី ជីនពីង នៅរសៀល ថ្ងៃព្រហស្បតិ៍នេះ បានផ្ញើសារអបអរសាទរ ចំពោះលោក ង្វៀង ផូត្រុង ដែលទើបនឹងឈ្នះ ការបោះឆ្នោតជាថ្មីលើតំណែង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា ក្នុងនាមជាប្រធាន បក្សកុម្មុយនីស្តចិនលោក ស៊ី បានថ្លែងការសាទរ ចំពោះភាពជោគជ័យ ដ៏ធំធេងនេះ ហើយនេះសមិទ្ធិផល របស់វៀតណាមដ៏គួរឲ្យកត់សម្គាល់មួយ ចាប់តាំងពីដើម សតវត្សរ៍ ដើម្បីកសាងសង្គមនិយម និងការបង្កើត ថ្មីរបស់ខ្លួន។

ជាមួយគ្នានេះដែរ ប្រធានាធិបតីចិន បានបញ្ជាក់ថា ចិន និងវៀតណាម គឺជាប្រទេសជិតខាង ផ្សារភ្ជាប់ដោយ ភ្នំ និងទន្លេ ហើយចែករំលែក ប្រព័ន្ធនយោបាយ និងគោលការណ៍ អភិវឌ្ឍលើទស្សនវិស័យរួម ក៏ដូចជាគោលដៅ បង្កើន ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាជោគវាសនា នៃយុទ្ធសាស្រ្តដ៏មានសារៈសំខាន់។

លើសពីនេះលោក ស៊ី បានបន្ថែមទៀតថា ខ្លួនឲ្យតម្លៃខ្ពស់ចំពោះទំនាក់ទំនងចិន និង វៀតណាម ដែលប្រកាន់ ភ្ជាប់គោលការណ៍ស្ថេរ ភាពយូរអង្វែង ហើយសម្លឹងមើល ទស្សនៈ វិស័យវែងឆ្ងាយនាពេលអនាគត ជាប្រទេស ជិតខាងដែលមានទំនាក់ទំនងល្អ និង កិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាស្មារតីនៃប្រទេសជិតខាងល្អ មិត្តល្អ និងជាដៃគូល្អ៕

គណៈកម្មាធិការ អចិន្រ្តៃយ៍សភា និយាយភាសាបារំាង ប្រកាសថា APF ខិតខំពង្រឹង លិទ្ធិប្រជាធិបតេយ្យ ប្រទេសជាសមាជិក

$
0
0

ភ្នំពេញ៖ កិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍សភា និយាយភាសាបារំាង (APF)នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះបានប្រកាសថា APF នឹងខិតខំពង្រឹងលិទ្ធិប្រជាធិបតេយ្យ នៅក្នុងបណ្តាប្រទេសដែលជាសមាជិក។

លោក Aubin Minaku NDJALANDJOKO ប្រធានសភានិយាយភាសាបារាំង (APF) និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គូ បានថ្លែងថា ឆ្នាំ២០១៦នេះ ជាឆ្នាំមួយដែលសភានិយាយភាសាបារំាង មានកិច្ចការលំបាកៗជាច្រើន ត្រូវបំពេញ ដោយក្នុងនោះ ប្រទេសដែលជាសមាជិករបស់ខ្លួនភាគច្រើន ពិសេសបណ្តាប្រទេស ស្ថិតនៅក្នុងទ្វិបអាហ្រិក ត្រូវរៀបចំ ការបោះឆ្នោត ដូច្នេះសភានិយាយភាសាបារំាង មានតួនាទីចូលរួមពិនិត្យ គំាទ្រដល់ការបោះឆ្នោត តាមប្រទេសទំាងអស់នោះ ឲ្យដំណើរល្អ មានការគោរព សិទ្ធិមនុស្ស អព្យាក្រិត្យ យុត្តិធម៌ ដែលធ្វើឲ្យលទ្ធផលនៃការបោះឆ្នោត ទទួលបានគ្រប់ភាគី។

សម្តេច ហេង សំរិន  បានលើកឡើងពីបញ្ហាជាក់ស្តែង របស់ពិភពលោក ទំាងនៅក្នុងតំបន់ និងជាសកលថា នៅមានការព្រួយបារម្ភជាខ្លាំង ចំពោះការពង្រឹងសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយក្នុងតំបន់ ដើម្បីឈានទៅទទួលបាន កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព សម្រាប់វិបុលភាពរបស់ប្រជាពលរដ្ឋ និងមានភាពសុខដុមរមនា ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌ក្នុងតំបន់។ វិបត្តិនយោបាយ និងសង្គម ដែលកំពុងតែបន្តកើតមាននៅក្នុងតំបន់មជ្ឈឹមបូព៌ា អាហ្រ្វិកខាងជើង និងប្រទេស មួយចំនួនក្នុងតំបន់អឺរ៉ុប នៅតែបន្តគំរាមដល់សន្តិសុខតំបន់ និងពិភពលោកនៅឡើយ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា មិនអាចដោះស្រាយបញ្ហាប្រឈមទាំងនេះ បានប្រកបដោយ ប្រសិទ្ធភាពក្នុងកម្រិត ថ្នាក់ជាតិនីមួយៗបានទេ គឺទាមទារនូវអភិក្រម នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងទូលំទូលាយជាងមុន ជាពិសេសតាមរយៈ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចក្នុងក្របខណ្ឌសភា និយាយភាសាបារាំង (ហ្រ្វង់កូហ្វូនី)ផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

នគរបាលអន្តោប្រវេសន៍ បន្តចុះត្រួតពិនិត្យការរស់ នៅខុសច្បាប់របស់ជនជាតិ វៀតណាម នៅសង្កាត់ផ្សារ ដើមថ្កូវ

$
0
0

ភ្នំពេញ ៖ កម្លាំងនគរបាល នៃនាយកដ្ឋាន ស៊ើបអង្គេត និងអនុវត្តនីតិវិធី ដឹកនាំដោយ ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា នៅវេលាម៉ោង ៣រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានបន្តចុះត្រួតពិនិត្យទៅលើជនជាតិ វៀតណាម ដែលធ្វើការនៅសិប្បកម្មកែច្នៃឈើជាច្រើនទីតាំង ស្ថិតតាមបណ្តោយផ្លូវ១០១ និងផ្លូវ៩៧ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

កម្លាំងគរបាលបានត្រួតពិនិត្រលើឯកសារ របស់ក្រុមកម្មករធ្វើឈើជាជនជាតិវៀតណាមប្រុសស្រីជាច្រើននាក់ ដើម្បីរកលិខិតស្នាមស្របច្បាប់ ។

ក្រោយធ្វើការត្រួតពិនិត្យ កម្លាំងនគរបាល បានរកឃើញថា ជនជាតិវៀតណាម ចំនួន ៨នាក់ ស្រី២ ។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានអោយដឹងថា ក្រោយការត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិវៀតណាមទាំងនេះ ត្រូវបាននាំយកមកអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

អាជ្ញាធរ ខណ្ឌសែនសុខ ចុះត្រួតពិនិត្យ និងណែនាំ ម្ចាស់អាជីវកម្មផ្សារដែក ឲ្យឈប់ យកទ្រូងផ្លូវ ធ្វើអាជីវកម្ម

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ កន្លែងបើកអាជីវកម្មផ្សារដែកមួយកន្លែង បានយកទ្រូងផ្លូវសាធារណៈប្រកបអាជីវកម្ម និងបិទផ្លូវប្រជាពលរដ្ឋ ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ។

ទីតាំងផ្សារដែក ដែលបានយកទ្រូងផ្លូវនិងបិទផ្លូវ សម្រាប់ធ្វើអាជីវកម្មរបស់ខ្លួន ត្រូវបានអាជ្ញាធរខណ្ឌសែនសុខធ្វើការណែនាំ ដល់ម្ចាស់ទីតាំងមានឈ្មោះ អឿន អោម ឲ្យបពា្ឈប់យកទ្រូងផ្លូវធ្វើអាជីវកម្មតទៅទៀត ។ បើក្នុងករណីខាងលើនេះ ម្ចាស់អាជីវកម្មនៅតែមិនគោរពច្បាប់ តាមការណែនាំរបស់អាជ្ញាធរនោះទេ អាជ្ញាធរនឹងចាត់វិធានការតាមនីតិវិធីច្បាប់។

ជាមួយគ្នានោះ អាជ្ញាធរខណ្ឌសែនសុខក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ក្នុងការរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អស្អាត ដើម្បីអភិវឌ្ឍក្នុងមូលដ្ឋានខណ្ឌរបស់យើង៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សាមសុងដាក់តាំង ទូរទឹកកកប្រើអ៊ីនធឺណែត ក្នុងកម្មវិធីគ្រឿងអេឡិចត្រូនិច CES 2016

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនសាមសុងដែលនាំមុខគេក្នុងការច្នៃប្រឌិតផលិត សម្ភារៈផ្ទះបាយ បានបង្ហាញនូវទូរទឹកកកម៉ាក ថ្មីនៅក្នុងទីផ្សារដែលអាចប្រើការ បានច្រើនយ៉ាងនៅក្នុងផ្ទះបាយ ។លោក John Herrington ដែលជាអនុប្រធានជាន់ខ្ពស់ និងជាអ្នកគ្រប់គ្រងទូទៅនៃសម្ភារៈផ្ទះបាយ របស់ក្រុមហ៊ុនសាមសុងអាមេរិក បានមានប្រសាសន៍ថា៖ «សាមសុងបានកែច្នៃសម្ភារៈផ្ទះបាយឲ្យមាន លក្ខណៈទំនើបដែលអតិថិជនមិនត្រឹមតែចង់ប៉ុណ្ណោះទេ តែថែមទាំងត្រូវការជាចាំបាច់ទៀតផង។ ជាងនេះទៅទៀត ពួកយើងបានបំពាក់ប្រព័ន្ធអ៊ីនធឺណែត មិនត្រឹមតែជាមួយទូរទឹកកកប៉ុណ្ណោះទេ តែជាមួយសម្ភារៈសំរាប់ ចំអិនអាហារដទៃទៀតដែលប្រើប្រាស់ ដោយភ្ជាប់ជាមួយ Wi-Fi ធ្វើអោយការចំអិនអាហារមានភាពងាយស្រួលជាមុន»។

ទូរទឹកកកសម្រាប់ប្រើក្នុងគ្រួសារ អាចភ្ជាប់ទំនាក់ទំនងនៅក្នុងគ្រួសារដោយមានបំពាក់នូវអេក្រង់ ទូរទស្សន៍មួយដែលមានទំហំ២១.៥ អ៊ីន នៅផ្នែកខាងក្រៅ។ អេក្រង់ដែលមានរូបច្បាស់មួយនេះ អាចឲ្យលោកអ្នកដាក់បង្ហាញនិងចែករំលែកកាលវិភាគជាមួយអ្នកដ៏ទៃ បង្ហោះរូបភាព និង  កត់កំណត់ ត្រាផ្សេងៗ យ៉ាងងាយស្រួលតាមរយៈទូរស័ព្ទដៃ។

ទូរទឹកកកនេះ ក៏អាចឲ្យលោកអ្នកអាច គ្រប់គ្រងគ្រឿងទេស បន្លែ និងសាច់បានយ៉ាងងាយ ចាត់ចែង ប្រភេទអាហារដែលអ្នកត្រូវការ និងអាហារដែលជិតផុតកំណត់ ដើម្បីកាត់បន្ថយ កាកសំណល់ផ្សេងៗ ធ្វើឲ្យទូរទឹកកក មានភាពទូលាយជាងមុន។  កាម៉េរ៉ាចំនួន ៣ ត្រូវបានបំពាក់នៅក្នុងទូរទឹកកកនេះដែល លោកអ្នកអាចមើលឃើញតាមរយៈ ទូរស័ព្ទដៃរបស់អ្នកគ្រប់ពេលវេលា មិនថាជាពេលដែលលោកអ្នក កំពុងតែដើរទិញឥវ៉ាន់ ក្នុងផ្សារក៏ដោយ។ លោកអ្នកគ្រាន់ទាញទូរស័ព្ទសាមសុងហើយពិនិត្យមើលទូរទឹកក របស់អ្នកបាន។ លោកអ្នកលែងបារម្ភថាខ្វះរបស់របរក្នុងទូរទឹកកកទៀតហើយ។

ក្រៅពីនេះទៀតលោកអ្នកក៏អាចស្តាប់តន្រ្តី មើលទូរទស្សន៍ ជាពិសេសគឺការប្រកួតបាល់ទាត់ នៅពេលដែលកំពុងធ្វើម្ហូបនៅក្នុងផ្ទះបាយ តាមរយៈអេក្រងរបស់ទូរទឹកកកជាលក្ខណៈគ្រួសារមួយនេះ៕

WHO ប្រកាសអាសន្ន ករណីរាលដាល​ ខ្លាំងនៃមេរោគហ្ស៊ីកា (Zika) នៅអាហ្វ្រិក

$
0
0

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក នៅព្រឹកថ្ងៃសុក្រនេះ បានចេញសេចក្ដីប្រកាសអាសន្ន ចំពោះករណីរីករាលដាលដ៏ខ្លាំងនៃមេរោគថ្មី ហ្ស៊ីកា (Zika) នៅបណ្ដាប្រទេសអាហ្វ្រិក ហើយ ក្នុងតំបន់នេះអាចនឹងមានជំងឺឆ្លងរហូតដល់ទៅ ៤លានករណី ដែលបង្កការប៉ះពាល់ខ្លាំង ចំពោះទារកពេលសម្រាល។
ទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា យោងតាមចំនួនករណីមេរោគលើមនុស្ស ដែលត្រូវបានគេសង្ស័យ ថាមាន ការពាក់ព័ន្ធជាមួយនឹងមេរោគ ដែលបានរីករាលដាលឡើងនៅក្នុងប្រទេសប្រេស៊ីល។
យោងតាមការលើកឡើងរបស់ប្រធានអង្គការសុខភាពពិភពលោក លោកស្រី ច័ន្ទ ម៉ាការ៉េត បានឲ្យដឹងថា គណៈកម្មការសង្គ្រោះបន្ទាន់ នឹងជួបពិភាក្សាគ្នានៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីកំណត់ថាតើ មេរោគ ហ្ស៊ីកា នឹងរាលដាលកម្រិតណា ចំពោះពិភពលោក ហើយនឹងត្រូវ ដោះស្រាយបញ្ហានេះដោយរបៀបណា។
គួរបញ្ជាក់ថា មេរោគនេះបណ្ដាលឲ្យទារក ពេលកើតមកគឺមានក្បាលតូចខុសប្រក្រតី មេរោគនេះបានកើនឡើងនៅប្រទេសប្រេស៊ីលពី ១៦៣ករណី ក្នុង ១ឆ្នាំគិតជាមធ្យម ហើយគេសង្ស័យថាមានអ្នកជំងឺជាង ៣.៧១៨ករណី គិតចាប់តាំងពីការផ្ទុះជំងឺនេះមក ថែមទាំងមានទារកចំនួន ៦៨នាក់បានស្លាប់ដោយសារមេរោគនេះ៕


ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុបឯកភាព អនុវត្តតាម ការសម្រេច របស់រាជរដ្ឋាភិបាល ថែរក្សាឆ្នេរសមុទ្រ

$
0
0

ភ្នំពេញ៖ ក្រោមពីកិច្ចប្រជុំជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)ដើម្បី រកដំណោះស្រាយអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នោះ ក្រុមហ៊ុន Royal Group បានឯកភាពអនុវត្តន៍ តាមការសម្រេចរបស់រាជរដ្ឋាភិបាល។

 លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ក្នុង កិច្ចប្រជុំពិភាក្សាជ្រើសរើសវិធានការ និងទីតំាងសមស្របដើម្បី សាងសង់តំបន់ឆ្នេរសមុទ្រ ក្រុងព្រះសីហនុ ក្នុងគោលដៅ បម្រើការអភិវឌ្ឍ កោះរ៉ុង  តាមសំណើររបស់ក្រុមហ៊ុន Royal Group ជិតបីម៉ោងនៅទីស្តីក្រសួងដែនដីថា ក្នុងកិច្ចប្រជុំបានពិភាក្សារកទីតំាងសមស្របដើម្បីធានាការ អភិវឌ្ឍន៍របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងរក្សាការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរន្តភាព និងប្រសិទ្ធិភាព។

  លោកបញ្ជាក់ថា« ក្រុមហ៊ុន Royal Groupបានគំាទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល  ក្នុងការថែរក្សានិងផ្គត់ផ្គងក្នុងការថែរក្សា ឆ្នេរប្រកបដោយចីរភាព។ ជាងនេះក្នុងអង្គប្រជុំសម្រេច លទ្ធភាពក្នុងការស្នើសុំទៅរដ្ឋាភិបាល ផ្តល់នូវចំណែកណាមួយនូវ កំពង់ផែនអន្តរជាតិ ព្រះសីហនុបច្ចុប្បន្នដល់ការ អភិវឌ្ឍន៍នៅតាមបណ្តា កោះនានា រួមទំាងកោះរ៉ុងផង ។ជាពិសេសទំាងក្រុមហ៊ុន Royal Group ផងដែរ ដើម្បីប្រើប្រាស់ចំណែកណាមួយនៃផែនការ សម្បទានដោយតម្លៃណាមួយ»។

  លោក ប៉ែន សុផល បានឲ្យដឹងទៀតថា ក្នុងកិច្ចប្រជុំនឹងសិក្សារកទីតំាងថ្មីដល់ក្រុមហ៊ុន ថ្មី ដើម្បីធ្វើកំពង់ផែនបង្កលក្ខណៈ ដល់វិស័យទេសចរណ៍រក្នុងការ អភិវឌ្ឍន៍ដល់កោះរ៉ុង រួមទំាងកោះផ្សេងៗទៀត។ 

ទាក់ទិននឹងសំណង់សាងសងនៅលើឆ្នេរត្រេះវិញ លោកបញ្ជាក់ថា« ក្រុម Royal Group គ្រោងនឹងរៀបចំកែសម្រួលតាមការរៀបចំរបស់រាជរដ្ឋាភិបាល ។  ចំពោះទីតាំងដែលត្រូវប្រើជាបន្ទាន់នោះ គឺយើងសុំគោលការណ៍របស់រាជរដ្ឋាភិបាល យកកំពង់ផែនក្រុងព្រះសីហនុ មួយចំណែកដើម្បីដំណើការអភិវឌ្ឍ កោះរ៉ុង ក៏ដូចជាកោះឯទៀត»។

ទោះបីជាមានការចោទ សួរពីអ្នកសារព័ត៌មានថា ទីតំាងដែលក្រុម Royal Group កំពុងសាងសង់បានប្រមាណ៣០%ទៅ៤០% នោះត្រូវរុះរើយ៉ាងណា? លោក ប៉ែន សុផល បានឆ្លើយតបថា រាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងរួមហើយ កាលពីថ្ងៃៗកន្លងមកនេះ ប៉ុន្តែលោក មិនបានបញ្ជាក់ថាប្រាប់ឲ្យដឹងថា សំណង់សាងសង់នោះសម្រេចរុះរើយ៉ាងណានោះទេ ។ លោកគ្រាន់តែថា ទីតំាងឆ្នេរស្អាតគឺត្រូវរក្សាឆ្នេរ ឲ្យមានសោភ័ណភាពក្នុងការរក្សាវិស័យទេសចរណ៍ ដូច្នេះក្រុមហ៊ុនត្រូវរៀប ចំកន្លែងនោះឲ្យបានស្អាត៕

អាជ្ញាធរខណ្ឌ ចុះផ្អាក ការសាងសង់ ខឿនបេតុងខ្ពស់ រំលោភចូល ផ្លូវសាធារណៈ របស់ឃ្លាំងសម្ភារ មួយកន្លែង

$
0
0

ភ្នំពេញ៖ សំណង់ឃ្លាំង សម្ភារមួយកន្លែង សង់ខឿនបេតុងខ្ពស់ រំលោភចូលផ្លូវសាធារណៈ ត្រូវបានអាជ្ញាធរ ខណ្ឌសែនសុខ ចុះត្រួតពិនិត្យ និងណែនាំ ដល់ម្ចាស់ឃ្លាំង ឈ្មោះ ហៀង ឌីម៉ូ មិនឲ្យសាងសង់បន្តទៀត ស្ថិតនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភំ្នពេញ។

ដើម្បីរៀបចំសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ អាជ្ញាធរខណ្ឌសែនសុខ ចុះណែនាំម្ចាស់ឃ្លាំងមួយកន្លែង ដែលបានសង់ខឿនបេតុងខ្ពស់ រំលោភចូលផ្លូវសាធារណៈឲ្យវាយកម្ទេចចោលវិញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងបានណែនាំឲ្យបំពេញបែបបទ ស្នើសុំលិខិតអនុញ្ញាតសាងសង់ ពីសាលារាជធានីភ្នំពេញឲ្យបានត្រឹមត្រូវជាមុនសិន ក្នុងករណីមិនអនុវត្ត តាមការណែនាំខាងលើទេ អាជ្ញាធរនឹងចាត់វិធានការតាមនីតិវិធីច្បាប់។

ជាមួយគ្នានោះ អាជ្ញាធរខណ្ឌសែនសុខក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមសហការជាមួយ អាជ្ញាធរខណ្ឌ ក្នុងការរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អស្អាត ដើម្បីអភិវឌ្ឍក្នុង មូលដ្ឋានខណ្ឌរបស់យើង៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អាជ្ញាធរ ភ្នំពេញ បង្វៀងរថយន្ត ដឹកខ្សាច់ លើផ្លូវ៥៩៨ តាមសំណូមពរ ប្រជាពលរដ្ឋតាម Facebook

$
0
0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ មករា ២០១៦ សាលារាជធានីភ្នំពេញបានបង្វៀង រថយន្តដឹកខ្សាច់មិនឲ្យបើក បរលើផ្លូវ៥៩៨ តបតាមសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានស្នើមកទំព័រ Facebookបញ្ឈប់នៅរថយន្ដ ដឹកខ្សាច់ ត្រង់ចំណុចហ្គ្រេន ភ្នំពេញកែង៥៩៨ ផ្លូវជាតិលេខ៥កែង៥៩៨។

យោងតាមបណ្ដាញ ទំនាក់ទំនង សង្គម ហ្វេស ប៊ុកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានឲ្យដឹងថា “ប្រជាពលរដ្ឋសំណូមពរឲ្យ ខាងសាលារាជធានីភ្នំពេញ សាលាខណ្ឌ សាលាសង្កាត់ ចាត់វិធានការបោស សំអាត និងឃាត់ឡានដឹកដី ខុសបច្ចេកទេស ដើម្បីសុខភាពពលរដ្ឋ និងសោភ័ណភាពផ្លូវ ទីតាំងរង្វង់មូលកាំកូ ដល់ ផ្លូវឯកឧត្តម ជា សុផារ៉ា" ៕

បុរសជនជាតិព្នងម្នាក់ ឡើងបេះផ្លែស្លែង ធ្លាក់ស្លាប់ នៅស្រុកកោះញែក

$
0
0

មណ្ឌលគិរីៈ ដោយសារជីវភាព ក្នុងគ្រួសារទីទល់ក្រខ្លាំងពេក ប្តីបានសុំប្រពន្ធចូលព្រៃ ដើម្បីប្រកបរបររើស គ្រាប់ស្លែង យកមកលក់បានកម្រៃមកផ្គត់ផ្គង់គ្រួសារ តែត្រូវបានធ្លាក់ពីលើដើមស្លែង ស្លាប់បាត់បង់ជីវិត បន្ទាប់ពីនាំយកមកដល់ផ្ទះ កាលពីថ្ងៃទី២៨ មករា ២០១៦ នៅភូមិអន្រ្តេះ ឃុំអរបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោក ហ៊ីង ច្រិៈ មេភូមិអន្រ្តេះបានរៀបរាប់ប្រាប់ថា ជនរងគ្រោះជា (សព)ខាងលើមុនពេលកើតហេតុ ដោយសារតែក្នុងស្ថានភាព គ្រួសាររបស់ខ្លួនទីទល់ពេក រូបគេជាប្តីបានជជែកគ្នា ជាមួយប្រពន្ធខ្លួន សុំប្រពន្ធចូលព្រៃប្រកបរបររើសគ្រាប់ស្លែង មកលក់ដើម្បីបានប្រាក់ គ្រាន់ដោះស្រាយជីវភាព របររើសគ្រាប់ស្លែង របស់បរុសជាប្តីខាងលើនេះ វាក៍ជារបរលើកទីមួយរបស់គេទៀតផង អកុសល់ត្រូវបានអស់ជីវិត នៅពេលនេះតែម្តងទៅ។

លោកមេភូមិខាងលើបានបន្តទៀត សូម្បីតែការធ្វើបុណ្យទាន របស់សពនេះ ត្រូវបានអ្នកស្រុកជួយគ្នាបន្តិចបន្តួច ក្នុងការចាត់ចែងដែរ ព្រោះគ្រួសារមួយនេះមានភាពទីទល់ខ្លាំងពេក ។ ប្រពន្ធសពឈ្មោះ ផយ លឺច អាយុជាង៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើឱ្យដឹងថា សពថ្ងៃគ្រួសារគាត់សព្វថ្ងៃ មានសមាជិកចំនួនបួននាក់ ឪពុក ម្តាយនិងកូនចំនួន២នាក់ រស់នៅក្នុងផ្ទះតូចមួយប្រក់ស្បូវចាស់ទ្រុឌទ្រោមស្ទើររលំ រកបានព្រឹកខ្វះ ល្ងាចមានពេលខ្លះស្ទើរដាច់អាហារមួយពេលៗទៀតផង ជួបរឿងបែបនេះហើយ ក៍ប្តីរបស់ខ្លួនបានសម្រេចចិត្តចូលព្រៃរើសគ្រាប់ស្លែងមកលក់បានកំរ៉ៃខ្លះយកមកដោះដូរអាហារ តែពេលនេះប្តីរបស់នាងបានស្លាប់ចោលទៀតធ្វើឱ្យគ្រួសាររបស់គាត់កាន់តែជួបភាពទីទល់នេះធ្ងន់ទៅៗគ្មានថ្ងៃល្ហែរឡើយ។

គ្រួសារសពបាននិងកំពុងដង្ហោយហៅរកសុំជំនួយពីបណ្តាសប្បុរសជននានា ដែលមានសប្បុរស មកលើក្រុមគ្រួសារគាត់។

លោកកាន់ ពេញ អធិការស្រុកកោះញែក អោយដឹងថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារធ្លាក់ពីលើដើម ស្លែងពិតមែន ជនរងគ្រោះជាសពឈ្មោះសប់ ភើន ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិព្នងស់នៅភូមិអន្រ្តេះឃុំអរបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី ពិតជាមានជីវភាពទីទល់ក្រីក្រមែន ហើយការចាត់ចែងធ្វើបុណ្យ របស់សពនេះគឺ បានមកពីការជួយជ្រោមជ្រែងពីអ្នកភូមិ ៕

ខុមហ្វ្រែល រៀបចំវេទិកា ម្ចាស់ឆ្នោត ផ្ដល់ពិន្ទុ ឲ្យរាជរដ្ឋាភិបាល នីតិកាលទី៥

$
0
0

ភ្នំពេញ៖ គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ស្អែកនេះ នឹងរៀបវេទិកា ម្ចាស់ឆ្នោតស្តីពីការ ផ្ដល់ពិន្ទុលើលទ្ធផលនៃការ បំពេញគោលនយោបាយនីតិកាលទី៥ ឆ្នាំទី២ នៅភោជនីយដ្ឋានទន្លេ បាសាក់២ រាជធានីភ្នំពេញ។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ខុមហ្វ្រែល នាថ្ងៃទី២៩ មករា នេះបានឲ្យដឹងថាវេទិកានេះ  មានការចូលរួមពីសំណាក់ប្រធាន គណៈកម្មាធិការទី១០នៃរដ្ឋសភា លោក ហូ វ៉ាន់ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវអភិវឌ្ឍន៍សង្គម , លោក បណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិ NGO Forum លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវ អភិវឌ្ឍន៍សង្គម លោក គឹម ឈន អ្នកសម្របសម្រួលជាន់ខ្ពស់ នៃកម្មវិធីខុមហ្វ្រែល៕

Viewing all 8042 articles
Browse latest View live




Latest Images