Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

មន្រ្ដីកាំកុងត្រូល ពង្រឹងការត្រួត ពិនិត្យមុខទំនិញ និងម្ហូបអាហារ នៅតាមទីផ្សារ

$
0
0

ភ្នំពេញ៖ ដើម្បីចូលរួមការពារ សុខមាលភាព ប្រជាពលរដ្ឋ និងពង្រឹងការយល់ដឹង អំពីបញ្ហាសុវត្ថិភាពម្ហូប អាហារដល់អាជីវករ និងអ្នកប្រើប្រាស់នោះ មន្រ្ដីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ  បានចុះ ត្រួត ពិនិត្យទំនិញ ម្ហូបអាហារ និងផលិតផលនៅតាមទីផ្សារ ផ្សារទំនើប និងតាមកន្លែងលក់គ្រឿងសមុទ្រ ដែលមាន ទីតាំង ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងការចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញនៅតាមទីផ្សារ កាលពីថ្ងៃទី២៨ ខែមករានេះ លោក ទី រ៉ូនី ប្រធាន សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានបញ្ជាក់ថា ការចុះអង្កេតនេះ បានផ្ដោតសំខាន់ ទៅលើ ផលិតផលទំនិញជាគ្រឿងឧបភោគ បរិភោគ ម្ហូបអាហារគ្រឿងសមទ្រ ពិសេសស្ករត្នោត ក្នុងគោល ដៅណែនាំ អប់រំ និងទប់ស្កាត់ការចរាចរនូវទំនិញ ម្ហូបអាហារមិនប្រក្រតី ដូចជាទំនិញ ខូចគុណភាព និងផុត កំណត់រយៈ ពេលប្រើប្រាស់ ដើម្បីធានានូវសុវត្ថិភាពជូនអ្នកប្រើប្រាស់។

លោកបានបន្ដថា មន្រ្ដីកាំកុងត្រូល បានចុះអនុវត្ដន៍ការងារត្រួតពិនិត្យលើមុខទំនិញ ជាប់ជាប្រចាំ ក្នុងគោលដៅ ស្វែងរកមើលលើបញ្ហាអនាម័យ ការដាក់តាំងលក់ទំនិញ ម្ហូបអាហារ និងនំចំណី ដែលមិន មានការដាក់កាល បរិច្ឆេទ និងអនាម័យបានត្រឹមត្រូវ។

លោកបានលើកឡើងថា តាមការពិនិត្យមើលជាក់ស្ដែង លើផលិតផល ម្ហូបអាហាររួចមក បង្ហាញ ថាទំនិញភាគ ច្រើនអាជីវករមានការយល់ដឹង និងដាក់លក់បានត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេស ដែល មន្រ្ដីកាំកុងត្រូល បានចុះធ្វើការណែនាំកន្លងមក។

លោកប្រធានសាខាបានអះអាងថា ប្រសិនបើការចុះត្រួតពិនិត្យលើកក្រោយអាជីវករ ឬអ្នកលក់ដូរ នៅតែបន្ដ ដាក់លក់ផលិតផល ម្ហូបអាហារ និងទំនិញដែលផុតសុពលភាពប្រើប្រាស់ ឬខូចគុណភាពនោះ មន្រ្ដី កាំកុងត្រូល នឹងធ្វើការដកហូត និងឈានទៅចាត់វិធានការតាមផ្លូវច្បាប់។

ជាមួយគ្នានេះ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូលក៏អំពាវនាវដល់អាជីវករ និងម្ចាស់អាជីវកម្មទាំងអស់ សូមឱ្យគោរព ទៅតាមច្បាប់តម្រូវឱ្យមានការបញ្ជាក់ឈ្មោះមុខទំនិញ អាស័យដ្ឋានអ្នកផលិត ប្រភព បរិមាណ ចំណុះ លេខឡូតិ៍  ថ្ងៃផលិត ថ្ងៃផុតកំណត់នៃការប្រើប្រាស់គ្រឿងផ្សំ វិធីប្រើ លិខិតអនុញ្ញាតរបស់ស្ថាប័ន មានសមត្ថកិច្ចមុនដាក់ឱ្យ ចរាចរនៅលើទីផ្សារ៕


របាយការណ៍៖ ជប៉ុន បញ្ជាយោធាឲ្យប្រុងប្រៀបកម្ទេចម៊ីស៊ីលរបស់កូរ៉េខាងជើង

$
0
0

តូក្យូ៖ ជប៉ុន បានបញ្ជាដល់យោធារបស់ខ្លួនដើម្បីត្រៀមខ្លួនជាស្រេចក្នុងការកម្ទេចម៊ីស៊ីលរបស់កូរ៉េខាងជើង ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បាននឹងកំពុងបាញ់បង្ហោះគ្រាប់រ៉ុក្កែតរបស់ខ្លួននៅថ្ងៃសុក្រនេះ ខណៈនេះដែរ ជប៉ុន ក៏បានបញ្ជាដល់យោធារបស់ខ្លួនឲ្យប្រុងប្រៀបដើម្បីកកម្ទេចនូវគ្រាប់ម៊ីស៊ីលដែលបាញ់ឡើងដោយកូរ៉េខាងជើងផងដែរ ។

លោក Nakatani អគ្គមេបញ្ជាការ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានបញ្ជាដល់កងយោធារបស់ជប៉ុន ឲ្យប្រុងប្រៀបបាញ់ទម្លាក់គ្រាប់ម៊ីស៊ីល ដែលបាញ់ចេញដោយកូរ៉េខាងជើង ។ ការបាញ់ឡើងរបស់ប្រទេសកូរ៉េខាងជើងនូវគ្រាប់រ៉ុក្កែតនោះនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ។ ទីភ្នាក់ងារព័ត៌មានក្យូដូ បានចុះផ្សាយយ៉ាងដូច្នេះ ។

បើយោងតាមប្រសាសន៍របស់ស្ត្រីអ្នកនាំពាក្យមួយរូបមកពីក្រសួងការពារជាតិ ជប៉ុន លោកមិនបានបញ្ជាក់ច្បាស់លាស់ថា នឹងផ្តើមពេលណានោះទេ ។ ដោយគ្រាប់សង្កត់ធ្ងន់ថា "នឹងធ្វើឲ្យប្រាកដប្រជាណស់នៃយុទ្ធសាស្ត្ររបស់យើង" ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្តីថាដូច្នេះ ។

លោកស្រីបានបញ្ជាក់ថា "ប៉ុន្តែ យើងទាំងអស់គ្នា បានធ្វើការវាយតម្លៃអស់ទៅហើយដើម្បីទទូលខុសត្រូវ (ចំពោះគ្រាប់ម៊ីស៊ីល) ដោយប្រមូលបាននូវព័ត៌មាន និងការសម្របសម្រួលជាមួួយបណ្តាប្រទេសដែលផ្តោតសំខាន់ទៅលើបញ្ហានេះ" ។

គួរបញ្ជាក់ថា កូរ៉េខាងជើង ត្រូវបានហាមប្រាមមិនឲ្យប្រើគ្រាប់ម៊ីស៊ីលដែលបំពាក់នូវបច្ចេកវិទ្យា ដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាតិ ព្រោះថា រាល់ការបាញ់បង្ហោះឡើងវា នឹងបង្កឲ្យមានភាពតានតឹងនៅក្នុងសហគមន៍អន្តរជាតិ បន្ទាប់ពីប្រទេសនេះបានសាកល្បងនូវនុយក្លេអ៊ែរចុងក្រោយរបស់ខ្លួនក្នុងអំឡុងប៉ុន្មានសប្តាហ៍មកនេះ ៕

ស្រ្តីម្នាក់ពាក់ខ្សែក ទម្ងន់៥ជី ជិះម៉ូតូទៅផ្ទះត្រូវ ចោរឆក់ទាំងថ្ងៃ

$
0
0

កោះកុង: ស្រ្តីម្នាក់បានពាក់ខ្សែក មាសទម្ងន់៥ជី ជិះម៉ូតូទៅផ្ទះវិញ ក្រោយពីទិញឥវ៉ាន់រួច ហើយត្រូវក្រុមចោរ ជិះតាមក្រោយ ដល់ចំណុចផ្លូវស្ងាត់ ក្រុមចោរ ធ្វើសកម្មភាពឆក់ ធ្វើស្រ្តីរងគ្រោះកំពុង ជិះម៉ូតូដួលរង របួសធ្ងន់ ស្ថិតកំពង់ព្យាបាល នៅគ្លីនិចឯកជនមួយ ។

ហេតុការណ៏នេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅជិតស្ពាន អូរស្រណោះ នៅលើដងផ្លូវជាតិ លេខ៤៨ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង ។ តាមប្រភពមន្រ្តី អ.ហ ក្រុងបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ សាក់ ភាព ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមភូមិន្ទខេត្តកោះកុង ។

ប្រភពដដែលបានឲ្យបម្តថា បើតាមចម្លើយពីជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់ បានជិះម៉ូតូចេញពីផ្សារទៅផ្ទះ ហើយមានម៉ូតូជិះក្រោយតែគាត់អត់ចាប់អារម្មណ៏ ដល់ពេលក្រុមចោរ ជិះមក ជិតធ្វើសកម្មភាព ឆក់ធ្វើឲ្យគាត់ដួលម៉ូតូរងរបួសតែម្តង ពេលវាឆក់បានសម្រេច ហើយក្រុមចោរជិះម៉ូតូ បាន ប្រហែល១០ម៉ែត្រក្រុមចោរវិលមកវិញសុំទោស គាត់ពេលនោះស្រ្តីរងគ្រោះឃើញខ្សែក គាត់នៅដៃក្រុមចោរ គាត់កញ្ឆក់យកបានមកវិញ ហើយធ្វើការប្រតាយប្រតបគ្នា បន្តិចក្រុមចោរជិះម៉ូតូគេខ្លួន បាត់គាត់ក៍ទូរសព្ទ័ប្តឹង អ.ហ លោកតែម្តង ។ ក្រោយទទួលបានព័ត៌មាន ភ្លាមកម្លាំងលោកទុកបាយចោល ទៅជួយអន្តរាគមន៏ ភ្លាមតែ ក្រុមចោរបានគេចខ្លួនបាត់។ លោកបានបញ្ជាក់ ឥឡូវកម្លាំងលោកកំពង់ស្រាវជ្រាវ រុករកមុខសញ្ញា ហើយដោយ មិននៅហែអង់់ឡើយ ។ ហើយស្រ្តីរងគ្រោះស្ថិត នៅកំពង់ព្យាបាលនៅគ្លីនិចឯកជន៕

ហាងលក់សម្ភារៈកីឡា តែងតាំងអតីត ក្នុងទសវត្សទី៦០ លោក ប៉ែន ផាត ជាទូតសុឆន្ទៈ

$
0
0

ភ្នំពេញ៖  ហាងលក់សម្ភារៈកីឡាផ្ទះកីឡា (Home Sport) បានសម្រេចចិត្តជ្រើសរើស អតីតកីឡាករក្រុមជម្រើសជាតិ បាល់ទាត់កម្ពុជាក្នុងទសវត្សទី៦០ គឺ លោក ប៉ែន ផាត ជាទូតសុឆន្ទៈរបស់ហាង Home Sport ។ សព្វថៃ្ងនេះរូបលោកធ្វើជាគ្រូបង្វឹក ក្រុមបាល់ទាត់វេសើ្ទន បន្ទាប់ពីលោកបានអាក់ខាតចូលប្រឡូកក្នុង វិស័យកីឡាបាល់ទាត់អស់ពេលច្រើនឆ្នាំមកហើយ។

លោក ប៉ែន ផាត បានមានប្រសាសន៍ថា «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ដែលត្រូវបានម្ចាស់ហាង Home Sport បានជ្រើសរើសទូតសុឆន្ទៈ ព្រោះកម្រមានក្រុមហ៊ុន ឬហាងឧបត្តម្ភរូបលោក » ហើយនេះជាលើកដំបូងសម្រាប់ខ្ញុំត្រូវបានហាងលក់សម្ភារៈកីឡា (Home Sport)  ផ្តល់ជូនស្បែកជើងកីឡាមួយគូ បូករួមទាំងឯកសណ្ឋានសម្រាប់ធ្វើការប្រកួត និងពាក់កម្សាន្ត។ លោកបានបន្តថា លោកជាកីឡាករខ្មែរដំបូង ដែលចេញទៅប្រកបអាជីពនៅប្រទេសថៃ ហើយត្រូវបាន អ្នកគាំទ្រជំនាន់នោះដាក់រហ័សនាមថា “ពស់កេងកង” តែម្តង។

ចំណែកលោក ហេង រស្មី ជាម្ចាស់ហាង Home Sport បានមានប្រសាសន៍ថា «បានជាលោកជ្រើសរើសយក គ្រូ ប៉ែន ផាត ព្រោះលោកជាអតីតកីឡាករបាល់ទាត់កម្ពុជា ក្នុងទសវត្សទី៦០ ដែលជាគ្រូបង្វឹកម្នាក់មានបទពិសោធន៍ យូរឆ្នាំនៅលើកទីលានបាល់ទាត់  បូករួមទាំងកេរ្តិ៍ឈ្មោះល្បីផង ទើបខាងយើងសម្រេចចិត្តជ្រើសរើសយករូបលោក»។ ជាមួយគ្នានេះហាងបានឧបត្តម្ភ សម្ភារៈកីឡា ទៅដល់ក្រុមបាល់ទាត់វេស្ទើនទាំងមូលតែម្តង ដូចជាស្បែកជើង ឯកសណ្ឋានធ្វើការប្រកួតតាមលោក ហើយក្នុងករណី មានអាវថ្មីខាងហាង Home Sport នឹងផ្តល់ជូនបន្ថែមទៀតផងដែរ។

បញ្ជាក់ថា លោក ប៉ែន ផាត ជាកម្លាំងដ៏សំខាន់មួយដែលជួយឲ្យក្រុមជម្រើសជាតិកម្ពុជា ឈ្នះចំណាត់ថ្នាក់លេខ៤ ក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup ឆ្នាំ ១៩៧២ ដែលរៀបចំនៅរាជធានីបាងកក ក្រោយចាញ់ថៃនៅវគ្គចំណាត់ថ្នាក់លេខ៣ ដោយបាល់ប៉េណាំងទីកាត់សេចក្ដី៥ ទល់ ៣ បន្ទាប់ពីប្រកួតស្មើគ្នា ២-២ នៅម៉ោ់ងប្រកួត។ លោកក្លាយជាគោលដៅជាច្រើនរបស់ក្លិបនានានៅក្នុងតំបន់ និងទ្វីបអឺរ៉ុបផងដែរ ដូចជាហុងកុង វៀតណាម អ៊ីរ៉ង់ និងអាល្លឺម៉ង់ ជាដើម តែលោកសម្រេចចិត្តទៅលេងនៅក្លិប នៅក្នុងប្រទេសថៃ ពីព្រោះជិតប្រទេសកម្ពុជា និងគ្រួសារ។ ក្នុងឆ្នាំ១៩៧២ លោកបានចូលរួមលេងឲ្យក្លិបRapracha FC របស់ថៃរហូតដល់ឆ្នាំ ១៩៧៧ ទើបកុងត្រាត្រូវបានបញ្ចប់។ ក្នុងអំឡុងឆ្នាំ១៩៧៤ ពេលដែលលោកកំពុងតែបំពេញភារកិច្ចឲ្យក្លិបនៅថៃមួយនេះ ក្លិបនៅប្រទេស អាល្លឺម៉ង់ ចង់បានរូបលោកទៅចូលរួមក្រុម តែក្លិប Rapracha មិនអនុញ្ញាតឲ្យទៅព្រមទាំងយក លិខិតឆ្លងដែនរបស់លោកទុកទៀត៕

ប្រជាពលរដ្ឋស្នើឱ្យ គណៈកម្មការ ទប់ស្កាត់និងបង្រ្កាប បទល្មើសព្រៃឈើ ខេត្តមេត្តាជួយស្រាវជ្រាវ បទល្មើសឈើខុសច្បាប់

$
0
0

មណ្ឌលគិរីៈ បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី ដែលមានទំហ៊ំ ច្រើនសន្ធឹកសន្ធាប់ ដែលគណៈកម្មការ ថ្នាក់ជាតិបានធ្វើការវាយតំលៃថា ជាឈើខុសច្បាប់ ជាច្រើនបានកើតឡើង នៅក្នុងតំបន់ហាមឃាត់ របស់រដ្ឋ ដូចជា នៅតំបន់ដែនជំរកសត្វព្រៃភ្នំព្រេច ដែនជំរកសត្វព្រៃភ្នំណាំលៀរ និងដីព្រៃបំរ៉ុងអចិន្រ្តៃយ៍របស់រដ្ឋ ត្រូវបាន គេកាប់បំផ្លាញយ៉ាងដំណំ រហូតមកដល់ពេលនេះ ចំពោះ មន្រ្តីទទួលខុសត្រូវដែន ឬអ្នកជាប់ពាក់ ព័ន្ធដ៍ទៃទៀត នៅខេត្តនេះ គេពុំទាន់ឃើញមានចំណាត់ ការរបស់ផ្លូវច្បាប់ណាមួយដាក់ការស៊ើបអង្កេតដើម្បី ស្រាវជ្រាវរកអ្នក ជាប់ពាក់ព័ន្ធទាំងនោះមកផ្តន់ទាទោសតាមច្បាប់នៅឡើយទេ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ សហគមន៍ការពារព្រៃឈើ និងមហាជនជាច្រើនផងដែរទូទាំងខេត្តនេះបានលើឡើងថា រាល់បទល្មើសព្រៃឈើដែលមានទំហ៊ំធំធេងនោះ គឺបានកើតឡើងនៅក្នុងដែនហាមឃាត់ របស់រដ្ឋ ចំនួនពីរ នៅមណ្ឌលគិរី គឺដែនជំរកសត្វព្រៃភ្នំព្រេច និងដែនជំរកសត្វព្រៃភ្នំណាំលៀរ  ដែលគ្រប់ដែន ទាំងពីរនេះផ្ទាល់ដោយលោក សំរ៉ង ឌីចិត្រនាយកដែនជំរកសត្វព្រៃភ្នំព្រេច លោក រ័ត្ន សុវណ្ណ នាយកដែនជំរក សត្វព្រៃភ្នំណាំលៀរ ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់និងធ្វើការបង្រ្កាបរាល់បទល្មើសព្រៃដែលបានកើតឡើនៅតំបន់នេះ តែផ្ទុយទៅវិញពេលនេះត្រូវបាន គេរកឃើញឈើខុសច្បាប់យ៉ាងច្រើនរាប់យពាន់ម៉ែត្រគូបក្នុងដែនទាំងនោះ ករណីដ៍រសើបនេះត្រូវបានគេដាក់ការសង្ស័យថា មន្រ្តីចំនួនបីរូបខាងលើដែលទទួលខុសត្រូវដែននេះ និងអាចមានមន្រ្តីមានអំណាចមួយចំនួនទៀតផង នៅក្នុងខេត្តនេះសង្ស័យចូលរួមឃុប ឃិតគ្នា ទទួលផលប្រយោជន៍ហើយមើលទៅ បានជាបណ្តែតបណ្តោយអោយកើតមានបទល្មើសយ៉ាងធំធេង នេះកើត ឡើងដោយរលូនបែបនេះ មិនតែប៉ុណ្ណោះករណីនេះអាចមានការបិតបាំងថ្នាក់លើ រាយការណ៍និងសរសេរតែ របាយការណ៍ល្អៗ ជូនថ្នាក់លើក្នុងន័យលាក់បំបាំង ការពិតតែប៉ុណ្ណោះ។ ម៉្យាងវិញទៀតមហាជនទូទាំងខេត្តនេះ ដដែលក៍បានធ្វើការសំណូមពរដល់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)សូមជួយស្រាវជ្រាវនិងអង្កេតលើរឿងនេះអោយបានស៊ីជុំរៅផងដើម្បីចាត់ការតាមផ្លូវច្បាប់ដល់មន្រ្តីដែលស្ពឹកស្រពាន់។

សូមជំរាបថា ស្របពេលដែលមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ចាត់ចែងអោយមានគណៈក្មការជាតិ ចុះទប់ស្កាត់និង ធ្វើការបង្រ្កាបបទល្មើសព្រៃឈើ ធ្វើឡើងទូទាំងប្រទេស ។ ដោយឡែកនៅខេត្តមណ្ឌលគិរីគណៈកម្មការថ្នាក់ជាតិចុះធ្វើការស្រាវជ្រាវ ទប់ស្កាត់និងងបង្រ្កាបនៅតំបន់ ខេត្តនេះ បើយោងតាមប្រភពឱ្យដឹងថា មានបទល្មើសព្រៃឈើបានកើតមាន ច្រើនសន្ធឹកសន្ធាប់ភាគ ច្រើនកើតឡើងនៅក្នុងក្រុមហ៊ុមដីព្រៃសម្បទានសេដ្ឋកិច្ច ដែលវិនិយោគនៅក្នុងដែនជំរកសត្វព្រៃ ក្នុងទឹកដីភូមិ សាស្រ្តស្រុកកែវសីមា ស្រុកកោះញែក និងនៅស្រុពេជ្រាដាជាដើមដែលឈើខុសច្បាប់ទាំងនោះអាចជាការប្រមូលយកមកពីក្រៅដែនរបស់ខ្លួន។ លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរីនិងជាប្រធានគណៈកម្មការទប់ស្កាត់បទល្មើសខេត្ត នៅថ្ងៃទី៣០ខែមករានេះ ព្រឹកនេះលោកបានប្រាប់អ្នកឆ្លើយឆ្លង ព័ត៌មានយើងប្រចាំខេត្តនេះថា លោកកំពុងជាប់រវល់ប្រជុំ។គួររំលឹកផងដែរថា រាល់ពេលអ្នកយកព័ត៌មានសុំការបំភ្លឺម្តងៗពីលោកអភិបាល ខេត្តមណ្ឌលគិរីគឺ លោកតែងតែថ្លែងប្រាប់ជាប់រវល់ប្រជុំៗ។ លោកឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី លោកបានថ្លែងប្រាប់នៅព្រឹកថ្ងៃទី៣០ខែមករា ថា ទោះបីរូបលោកមិនមានឈ្មោះនៅក្នុងអនុគណៈកម្មការ ទប់ស្កាត់និងបង្រ្កាបរបស់ខេត្ត ក៍ដោយរូបលោកបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ចាត់ចែងធ្វើការបញ្ជូនតំណាងអយ្យការ របស់ខ្លួនឱ្យចុះធ្វើការស្រាវជ្រាវ និងអង្កេតលើបទល្មើសព្រៃនៅតាមបណ្តាក្រុមហ៊ុនមួយចំនួននោះអោយបានម៉ត់ចត់បំផុតដើម្បី កសាងសំណុំរឿងនិងបន្តចាត់ការតាមនិតិវិធី៕

ក្រុមហ៊ុនអចលន ទ្រព្យសឹង្ហបុរីថ្មីមួយទៀត បើកជាផ្លូវការនៅ ក្នុងរាជធានីភ្នំពេញ

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យសឹង្ហបុរី SC Capital បានបើកសម្ពាធការិយាល័យថ្មី ដែលមានទីតាំងនៅផ្ទះលេខ៨៩ A ផ្លូវលេខ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន   នៅថ្ងៃ៣០ ខែមករា ឆ្នាំ២០១៥ នេះ។

ក្រុមហ៊ុនអចលនាទ្រព្យ SC Capital  ដែលជាកម្មសិទ្ធ របស់ប្រទសសឹង្ហបុរី  បានត្រៀមខ្លួនរួចរាល់ហើយ បើកទូលាយ នូវការវិនិយោគគ្រប់លំដាប់ថ្នាក់ និង គ្រប់សេវាកម្មអចលនទ្រព្យទាំងអស់ ។

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ ក្រុមហ៊ុនអចនទ្រព្យខាងលើ បានបញ្ជាក់ថា «SC Capital ជាក្រុមហ៊ុនអចលនទ្រព្យ ស្តង់ដាថ្មីមួយនៃទីផ្សារ នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតភាពងាយស្រួល ដល់ក្រុមហ៊ុនវិនិយោគអន្តរជាតិ ព្រមទាំងអ្នកវិនិយោគឯកជន មកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏ផ្តល់ជូនការព្រឹក្សាយោបល់បែបវិជ្ជាជីវៈ ជូនអ្នកវិនិយោគ» ។

ក្រុមហ៊ុន SC Capital  ជាក្រុមហ៊ុនភាគហ៊ុនធំ ដែលស្ថាបនាដោយលោក ចេគី អេង ជាសហក្រិនជនជាតិសឹង្ហបុរី  ដោយលោកបានធ្វើសកម្មភាពខ្លាំង ក្នុងវិស័យអចលនទ្រព្យនៅអាស៊ីអាគ្នេយ  ដោយផ្តោតលើប្រទេសកម្ពុជា និង មីយ៉ាន់ម៉ា ។

បញ្ជាក់ផងដែរថា ក្រុមហ៊ុន SC Capital Co.,Ltd ជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ចំបង បង្ហាត់បង្ហាញផ្នែកអចលនទ្រព្យជាលក្ខណៈអន្តរជាតិ   រៀបចំគម្រោងយុទ្ធសាស្ត្រ  អភិវឌ្ឈន៍ផ្នែកលក់  ជាក្រុមហ៊ុនវិភាគ និងវាយតម្លៃអចលនទ្រព្យ ៕

រថយន្តស៊េរីថ្មី BMW 7 SERIES បច្ចេកវិទ្យាទំនើប ធ្វើឲ្យអ្នកបើកបរ មានមោទនភាព

$
0
0

ភ្នំពេញៈ រថយន្តស៊េរីថ្មីទំនើប ទើបតែមកដល់ប្រទេសកម្ពុជា គឺរថយន្ត BMW 7 SERIES ត្រូវបានក្រុមហ៊ុន Premium Auto Imports BMW Importer បានរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការហើយ ដោយរថយន្តស៊េរីថ្មីនេះ គឺមានបំពាក់ទៅដោយ បច្ចេកវិទ្យាថ្មីទំនើបៗ កម្លាំងម៉ាស៊ីនខ្លាំង ហើយរថយន្តនេះ គឺជាម៉ូដែលជំនាន់ទី៦ ថ្មីចុងក្រោយរាល់ការបញ្ជា នៅក្នុងរថយន្តនេះគឺគ្រាន់ តែប្រើកាយវិការនិង ធ្វើឲ្យអ្នកបើកបរមាន ទំនុកចិត្តជឿជាក់និងមានមោទនភាព ពេលបានក្លាយជាម្ចាស់រថយន្ត BMW 7 SERIES នេះ ។

នៅក្នុងកម្មវិធីសន្និសីទកាសែត នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ នាយកក្រុមហ៊ុន BMW លោក Peter Brongers បានមាន ប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន ដោយមានការសម្របសម្រួល បកប្រែដោយ កញ្ញា លី លក្ខិណា ប្រធានផ្នែកលក់ បានឲ្យដឹងថា « សម្រាប់រថយន្ត BMW 7 SERIES ជំនាន់ទី៦ គឺមានចំណុច ពិសេសច្រើន ដោយមានបច្ចេកវិទ្យាថ្មី ដំបូងគេបង្អស់ នៅលើពិភពលោក ហើយរថយន្តនេះ ដែលគឺបានទទួលរង្វាន់បចេ្ចកវិទ្យាទំនើបជាងគេ នៅលើពិភពលោកថែមទៀតផង ។ រថយន្តនេះគឺជាស្នាដៃឯក ដ៏អស្ចារ្យ មួយពីក្រុមហ៊ុន BMW ហើយក៏ជារថយន្តដ៏ប្រណិតមួយ ដែលបង្កើតឡើងធ្វើ ឲ្យម្ចាស់រថយន្តនេះ ប្រើប្រាស់វាប្រកបដោយមោទនភាព» ។

លោក Peter Brongers បានឲ្យដឹងទៀតថា រថយន្ត BMW 7 SERIES បាននាំចូលមកដល់ ប្រទេសកម្ពុជាយើង ហើយ ដោយវគ្គដំបូងនេះ ក្រុមហ៊ុនបាននាំចូលប្រមាណជាង១០គ្រឿង ហើយសម្រាប់តម្លៃ គឺចាប់ពី១៧៤,០០០ ដុល្លារអាមេរិក រហូតដល់កន្លះលានដុល្លារផងដែរ។ ហើយសម្រាប់តម្លៃរថយន្ត BMW 7 SERIES នេះ បើសិន ជាយើងធ្វើការថ្លឹងថ្លែង និងលក្ខណៈសម្បត្តិ ដែលបំពាក់ទៅដោយ បច្ចេកវិទ្យាទំនើបៗ និងភាពប្រឌិតរបស់ រថយន្តគឺមិនថ្លៃទេ ព្រោះថារថយន្តនេះធ្វើឲ្យម្ចាស់(អ្នកបើក) មានមោទនភាព ព្រោះថាម្ចាស់របស់ រថយន្តនេះ ពេលដែលជិះគឺមានអារម្មណ៍ថា ខ្លួនឯងអស្ចារ្យនិងលេចធ្លោខ្លាំងណាស់ ។

លក្ខណៈទំនើបរបស់ រថយន្ត BMW 7 SERIES  ឆ្នាំ២០១៦ ដ៏ថ្មីស្រឡាងនេះ បានភ្ជាប់មកជាមួយ នឹងការបង្កើត មុខងារថ្មីៗចំនួន២៤ រថយន្តមានកម្លាំងម៉ាស៊ីនខ្លាំងល្អ ប្រព័ន្ធប្រតិបត្តិការ iDrive ភ្ជាប់មកជាមួយទម្រង់អេក្រង់ Touch ជាលើកដំបូង   អាចបញ្ជារថយន្តនេះ ដោយប្រើកាយវិការ រថយន្តមានការហ៊ុមព័ទ្ធ ដោយភ្លើង ដោយ ខ្យល់ ដំបូលកញ្ចក់ SKY Lounge Panorama ដោយផ្តល់ឲ្យមានភាព ស្រស់ស្អាតបំភ្លឺ ក្នុងបរិវេណឧបករណ៍ បន្ទះរថយន្ត គំនូសបន្ទាត់ខ្សែក្រវាត់ទ្វារថយន្ត មានប្រព័ន្ធភ្លើងឡ៉ាស៊ែរថយន្ត និងមានចំណុចល្អៗ បច្ចេក វិទ្យាថ្មីទំនើបចុងក្រោយ ជាច្រើនទៀតផងដែរ ។ ចង់ដឹងថារថយន្ត BMW 7 SERIES មានសោភ័ណទំនើប ស៊ីវិល័យ និងមានរូបរាងស្អាត យ៉ាងណាតោះ ទៅទស្សនា ជាមួយរូបភាពទាំងអស់គ្នា ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ចោរគាស់ផ្ទះលក់ ថ្នាំពេទ្យយកអស់ជិត ២មឺុនដុល្លារ នៅសង្កាត់ព្រែកប្រា

$
0
0

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋលក់ថ្នាំពេទ្យ នៅសង្កាត់ព្រែកប្រា កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ត្រូវចោរមួយក្រុមបានលួចចូលគាស់ ប្រមូលយក គ្រឿងអលង្ការ លុយ និងទ្រព្យសម្បត្តិ រួចហើយរត់គេចខ្លួនបាត់ ខណ:ដែលសមត្ថកិច្ច បានចុះទៅពិនិត្យទ្រព្យសម្បត្តិ ឃើញរបស់របរជាច្រើនរាយរប៉ាត់រប៉ាយពេញផ្ទះ។

លោក គិត សុផល មេបញ្ជាការអាវុធហត្ថខណ្ឌច្បារអំពៅ បានអោយដឹងថា ករណីក្រុមចោរលួច ចូលគាត់ផ្ទះ ជនរងគ្រោះលក់ថ្នាំពេទ្យ ឈ្មោះ កង សុខន អាយុ៥៧ឆ្នាំ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុម១១ ភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយក្រុមចោរយកអស់នូវគ្រឿង អលង្ការជាច្រើន សរុប១៥០០០ដុល្លារ និង ប្រាក់ដុល្លារ ចំនួន២០០$ ប្រាក់រៀល ចំនួន ២លានរៀល ទូរសព្ទ័iphone6 ចំនួន៣គ្រឿង និងកុំព្យួទ័រយួរដៃ ចំនួន១គ្រឿង។

បើតាមសេចក្តីរាយការណ៍ បានអោយដឹងថា នៅវេលាម៉ោងប្រហែល៧ព្រឹក ម្ចាស់ផ្ទះបានចាក់សោរ រួចចេញទៅធ្វើការរហូតដល់ព្រលប់ ទើបត្រឡប់មកផ្ទះវិញ ខណៈមកដល់ផ្ទះ នៅម៉ោង ៧និង៣០នាទីយប់ ស្រាប់តែឃើញផ្ទះរបើកទ្វារផ្នែកខាងក្រោយ ក៏ដើរចូលទៅមើលឃើញស្នាម រើកកាយយកទ្រព្យសម្បត្តិ នៅក្នុងផ្ទះអស់ មួយចំនួន ក៏រាយការណ៍ជូនសមត្តកិច្ចតែម្តង ។បច្ចុប្បន្នកម្លាំងជំនាញ អហខណច្បារអំពៅ កំពុងធ្វើការស្រាវជ្រាវបន្ត៕


ម្សិលមិញ នាយឧត្តម សេនីយ៍ សៅ សុខា ដឹកនាំកម្លាំង ចុះត្រួតពិនិត្យ ទីតាំងស្តុក ឈើ នៅខេត្ត ត្បូងឃ្មុំ និង មណ្ឌលគីរី

$
0
0

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈ កម្មការជាតិ ដើម្បីទប់ស្កាត់និង បង្ក្រាបបទល្មើសព្រៃឈើ បាននឹងកំពុងដឹកនាំ គណៈកម្មការជាតិ បន្តចុះត្រួតពិនិត្យដល់ទីតាំងស្តុក ឈើនៅបណ្តា ខេត្តភូមិភាគឦសាន  ។

យោងតាមគេហទំព័រ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលចុះផ្សាយនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នេះបានឲ្យដឹងថា ម្សិលមិញនេះ គណៈកម្មការជាតិ បានចុះត្រួតពិនិត្យ ទីតាំង១កន្លែង ក្នុងខេត្តត្បូងឃ្មុំ និង២កន្លែង នៅក្នុងខេត្តមណ្ឌលគីរី។ បន្ទាប់មក នាយឧត្តមសេនីយ៍ ប្រធានគណៈកម្មការ បានប្រគល់ភារកិច្ចដល់ អាវុធហត្ថ និងនគរបាលដែនដី ឱ្យការពារឈើនិងរក្សាសន្តិសុខនៅទីតាំងទាំងនោះ ព្រមទាំងណែនាំដល់ជំនាញ រដ្ឋបាលព្រៃឈើនិងបរិស្ថាន ឱ្យប្រមូលឈើដែល កាប់មករក្សាទុកផ្តុំ រួចធ្វើការវាស់វែងផ្ទៀងផ្ទាត់ ឱ្យបានច្បាស់លាស់ ជាមួយនឹងឯកសារ៕

សម្តេចក្រុមព្រះ ព្រមានចាត់វិធាន ការក្តៅ បើមានមន្រ្តីស៊ីបាយ បោកឆ្នាំងនៅក្នុងបក្ស

$
0
0

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស រាជានិយមហ៊្វុនស៊ិនប៉ិច នៅព្រឹក ថ្ងៃទី៣០ ខែមករានេះ បានជួបប្រជុំពិភាក្សា ការងារ ជាមួយថ្នាក់ដឹកនាំ គណបក្សហ៊្វុនស៊ិនប៉ិច រាជធានី ភ្នំពេញ និងសកម្មជនមូលដ្ឋាន នាភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន។ ជំនួបនៅព្រឹក មិញនេះ ពុំមានវត្តមានលោកញឹក ប៊ុនឆៃ អគ្គលេខាធិការបក្សចូលរួមនោះទេ។

មានបន្ទូលប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីចប់កម្មវិធី សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ៊្វុនស៊ីនប៉ិច បានលើកសុភាសិតមួយឃ្លាថា «កុំទទួលទានបាយហើយបោកឆ្នាំងចោល» ។ «បន្ទូលសម្តេចក្រុមព្រះ ស្របពេលដែលព្រះអង្គ មានជំលោះ ពាក្យសំដី ជាមួយលោកញឹក ប៊ុនឆៃ»។ ព្រះអង្គមិនបាននិយាយចំឈ្មោះថា អោយលោក ញឹក ប៊ុនឆៃទេ តែគេដឹងថា ព្រះអង្គចង់សំដៅលើ លោកញឹក ប៊ុនឆៃ ។

សម្តេចក្រុមព្រះបញ្ជាក់ថា ព្រះអង្គនៅតែព្រះប្រធានបក្សនេះដដែល បើអ្នកណាហ៊ានធ្វើអ្វីខុស ពីគោលការណ៍បក្សព្រះអង្គនឹង ចាត់វិធានការតាមផ្លូវច្បាប់។ សម្តេចក្រុមព្រះ” ប្រាប់អោយច្បាស់ លក្ខណ៍ របស់គណបក្ស បើខ្ញុំនៅតែធ្វើជាប្រធានបក្ស ខ្ញុំនឹងចាត់វិធានការ លើមន្រ្តីណាដែល អនុវត្តន៍ ផ្ទុយពីច្បាប់បក្ស បើអ្នកណាធ្វើសូមអោយទទួលខុសត្រូវលើបក្សរាជានិយមជៀស វៀងកុំបោកឆ្នាំងបាយ កុំកកូរ រើទៅណារើទៅ”។

គណបក្សហ្វ៊ុនស៊ីនប៉ិច បង្កើតឡើងតាំងពីឆ្នាំ១៩៩១ ចេញពីចលនាតស៊ូសីហនុនិយមនោះ ជាស្នាព្រះហស្ថ បិតាព្រះអង្គ។ សម្តេចក្រុមព្រះ” ដូចនេះមិនមែនខ្ញុំទេបើសីន ជាបក្សនេះបែកបាក់ ព្រះអង្គចង់អោយគណបក្សនេះ ក្លាយទៅជាលេខមួយក្នុងការបោះឆ្នោត គោលដៅរបស់ព្រះអង្គរៀបចំ រចនាសម្ព័ន្ឋបក្សឡើងវិញ និងទី២ការដាក់ស្លាក ដូចនេះយើងបានធ្វើ២នេះហើយ ហើយឆ្នាំនេះទិស ដៅរបស់ព្រះអង្គនឹងប្រមូលអ្នករាជានិយមហ៊្វុនស៊ីនប៉ិច ខ្ញុំមិនដេញអ្នកណាចេញទេ តែបើគេចង់ចេញទៅ ជាមួយបក្សណាក៏ចេញទៅ”។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមិនទាន់អាចធ្វើទំនាក់ទំនង ទៅកាន់លោកញឹក ប៊ុនឆៃបានទេដោយប្រព័ន្ឋទូរសព្ទ័ មិនអាចទំនាក់ទំនងគ្នាបាន៕

តំបន់សេដ្ឋកិច្ច​​ ពិសេសភ្នំពេញ គឺជាជម្រើស គួរឱ្យទាក់ទាញ សម្រាប់វិនិយោគិន បរទេស

$
0
0

ភ្នំពេញ៖ លោកស្រី Deepa Hingorani អនុប្រធាននៃមូលនិធិវិនិយោគសម្រាប់បណ្តាប្រទេស កំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីខាងត្បូង បានទៅទស្សនានៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញដើម្បី វាយតម្លៃគម្រោងដែលមានសក្តានុពលក្នុងឧស្សាហកម្មនេះ។

លោកស្រី Deepa Hingorani និយាយថា "ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង នៅក្នុងបទប្បញ្ញត្តិទាក់ទងនឹងការវិនិយោគបរទេស ហើយនេះជាការទាក់ទាញ សម្រាប់វិនិយោគិនបរទេស។ ប្រទេសនេះអាចមានសក្តានុពលទីផ្សារមានកំណត់ប៉ុន្តែមានធនធានធម្មជាតិដែលអាច ធ្វើដំណើរការផលិតនៅក្នុងប្រទេសហើយនាំចេញ ទៅក្រៅព្រមទាំងមានកម្លាំងការងារជាច្រើនក្រៃលែង»។

លោកស្រីបានឱ្យដឹងថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជាជម្រើសគួរឱ្យទាក់ទាញសម្រាប់វិនិយោគិនបរទេសក្នុងការបង្កើត ទីតាំងនៅក្នុងប្រទេសនេះ។ ទីតាំងទូលំទូលាយ និងហេដ្ឋារចនាសម្ព័ន្ធល្អព្រមជាមួយវត្តមាននៃ ការិយាល័យនាយកដ្ឋាន រដ្ឋាភិបាលដែលពាក់ព័ន្ធ ដែលជួយសម្រួល ដល់ដំណើរការបង្កើត រួមបញ្ចូលទាំង ការអនុម័តនានា, ការជ្រើសរើសកម្លាំងពលកម្ម ដឹកជញ្ជូនទំនិញក្នុងនិងចេញពីតំបន់។ តំបន់សេដ្ឋកិច្ចពិសេស ក៏បានផ្តល់នូវ  ទឹកស្អាត និងការ បម្រុងទុកអគ្គិសនីបានយ៉ាងល្អ"។ ចាប់តាំងពីការបង្កើតនៅក្នុងឆ្នាំ 1967 IFU នេះបានចូលរួមក្នុងគម្រោងចំនួន 115 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងដែល មានសក្តានុពលមួយបន្ថែមទៀតគឺ បំពង់បង្ហូរប្រេង សម្រាប់ប្រទេសកម្ពុជានៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ លោកស្រី Hingorani បាននិយាយថា "យើងចង់រៀនអំពីបរិយាកាស វិនិយោគ និងច្បាប់នៅក្នុងប្រទេសកម្ពុជា ដែលពាក់ព័ន្ធសម្រាប់វិនិយោគិន បរទេសដូចជា IFU។ បច្ចុប្បន្ន IFU កំពុងវាយតម្លៃ ពីគម្រោងមួយនៅក្នុងប្រទេស កម្ពុជា ដែលអាចនឹងមានទីតាំងស្ថិតនៅក្នុង តំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ"។

លោក Stephen Evans អ្នកតំណាងនៃតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញភីអិលស៊ីបានថ្លែងថា «យើងរីករាយក្នុងការស្វាគមន៍តំណាងមកពី IFU ថ្ងៃនេះ។យើងមាន មោទនភាពក្នុងការបង្ហាញក្រុមហ៊ុនរបស់យើង ជូនដល់លោកស្រី Hingorani និងដំណើរទស្សនកិច្ចមកកាន់ តំបន់ សេដ្ឋកិច្ចពិសេសផ្ទាល់»។ IFU ជាអង្គការ ដាណឺម៉ាកដែលមានកេរ្តិ៍ឈ្មោះ និងមានប្រតិបត្ដិការនៅទូទាំងពិភព ហើយយើងរីករាយ ណាស់ក្នុងការជួប និងបង្កើតទំនាក់ទំនងអាជីវកម្មនាពេលអនាគត"។

លោកបន្តថា គោលបំណង IFU គឺដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច នៅក្នុងប្រទេសកំពុងអភិវឌ្ឍដោយ សហការជាមួយ អង្គការពាណិជ្ជកម្ម និងឧស្សាហកម្មដាណឺម៉ាក។ ជាមួយប្រទេសកម្ពុជានាបច្ចុប្បន្ននេះបានក្លាយជា គោលដៅវិនិយោគ សំខាន់សម្រាប់ ក្រុមហ៊ុន អន្តរជាតិជាច្រើន។ ជាមួយនឹងប្រតិបត្តិការស្តង់ដារ នៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាជម្រើសដ៏ប្រសើរ សម្រាប់សក្តានុពល នៃការវិនិយោគនេះ៕

អតីតនិស្សិត នីតិសាស្ត្រ​ ជំនាន់ទី​១ ជួបគ្នាលើកដំបូង ក្រោយបែកគ្នា ​រយៈពេល១៩ឆ្នាំ​

$
0
0

ភ្នំពេញ៖ អតីតនិស្សិតនីតិសាស្ត្រ ជំនាន់ទី១ នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានធ្វើពិធីជួបជុំគ្នាជាលើកដំបូង ក្រោយបែកគ្នា១៩ឆ្នាំ កាលពីរាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាត្រើយម្ខាង ។ រាប់ពីឆ្នាំ១៩៩២ វាមានរយៈពេល១៩ឆ្នាំហើយ ដែលអតីតនិស្សិតនីតិសាស្ត្រជំនាន់ទី១ បានជួបគ្នា ជាលើកដំបូង ក្រោមបរិយាកាសដ៏សប្បាយ រីករាយបំផុត ដែលមិនធ្លាប់មានពីមុនមក ដោយមានអតីតនិស្សិតជាង១០០នាក់ ដែលមានមុខងារធំៗ ក្នុងរដ្ឋាភិបាល និងស្ថាប័នឯកជន។

លោក វ៉ាន់ ថាន់ពៅដារា បច្ចុប្បន្នជាមេធាវី និងអតីតនិស្សិត សាកលវិទ្យាល័យខាងលើ បានប្រាប់ឲ្យដឹងថា «នេះជាលើកទី១ ហើយដែលអតីតនិស្សិតជំនាន់ទី១ នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច បានធ្វើការជួបជុំគ្នាជាលើកដំបូង បន្ទាប់ពីបែកគ្នារយៈពេល១៩ឆ្នាំ ហើយក៏ជាពេលវេលាដ៏ សប្បាយរីករាយបំផុត ដោយនឹកស្មានមិនដល់ថា បានជួបជុំគ្នាយ៉ាងនេះ» ។

អតីតនិស្សិត ខាងលើបានថ្លែងបន្តថា «កម្មវិធីនេះដែរ ក្រោមការផ្តួចផ្តើមពីអតីតនិស្សិត ក្នុងនោះមានលោក ហៀង សុភក្តិ លោក វេង សុធី លោក ឈន សុភាព និងអតីតនិស្សិតជាច្រើនរូបទៀត» ។

លោក វ៉ាន់ ថាន់ពៅដារា ក៏បានបន្ថែមទៀតថា «នេះជាលើកទី១មែនពិត តែយើងនិងគ្រោងបង្កើតកម្មវិធីនេះ នៅឆ្នាំៗក្រោយទៀត ហើយថវិកាដែលនៅសល់ពីកម្ម វិធីនេះ យើងនឹងយកទៅជូនមិត្តិភក្តិ ដែលកំពុងជួបភាពលំបាក» ។

លោក គួយ ធន់ណា បច្ចុប្បន្នជាមេធាវី បានប្រាប់ឲ្យដឹងថា «នេះជាលើកទី១ ដែលនិស្សិតច្បាប់ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានជួបជុំមិត្តភក្តិ បែកគ្នាតាំងពីឆ្នាំ ១៩៩២ ហើយពេលនេះយើងជានិស្សិត ទាំងអស់គ្នាបានផ្តួចផ្តើមកម្មវិធី ដើម្បីជួបជុំមិត្តរួមជំនាន់ ដែលបានបែកគ្នារយៈពេល១៩ឆ្នាំ ធ្វើឲ្យខ្ញុំរីករាយ ជាការបង្ហានូវសាមគ្គីភាព និងសូមឲ្យកម្មវិធីនេះធ្វើឡើង លើកក្រោយៗ ទៀត» ។

លោក ឈន សុភាព អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា «នេះជាកម្មវិធីប្រកបដោយក្តីសោមនស្សសប្បាយរីករាយបំផុត ដែលយើងបានជួបគ្នាលើកដំបូង ក្រោយបែកគ្នា១៩ឆ្នាំ  ដោយមិត្តភក្តិខ្លះបានទៅធ្វើជាបុគ្គលិកឯកជន និងអ្នកខ្លះទៀតមានឋានៈក្នុងជួររដ្ឋាភិបាល ហើយក៏សោកស្តាយផងដែរ សម្រាប់មិត្តភក្តិមួយចំនួនទៀត មិនមានវត្តមាន ព្រោះតែអ្នកខ្លះបានដូរលេខទូរស័ព្ទជាច្រើនលើក ដែលមិនអាចទំនាក់ទំនងបាន» ។

លោកបានថ្លែងបន្តថា «សម្រាប់ថវិកាដែល នៅសេសសល់ ពីកម្មវិធីជួបជុំនេះ នឹងយកទៅជួយដល់មន្ទីរពេទ្យគន្ធរបុប្ជា ឬ មិត្តភក្តិដែលកំពុងជួបភាពលំបាកក្នុងជីវភាពគ្រួសារ» ៕

លោក ស៊ុន ចាន់ថុល ៖ វេទិកា​សន្និបាត បញ្ញវន្ត​ពិភពលោក ជា​កន្លែង​រួមគ្នា រកវិធី​សាស្ត្រ អភិវឌ្ឍ​ប្រទេស​

$
0
0

ភ្នំពេញ៖ ពិធីបដិសណ្ឋារកិច្ចបណ្ដាញ ទំនាក់ទំនងផ្នែកធុរកិច្ច និងការអប់រំនៃ សន្និបាតបញ្ញវន្ត ពិភពលោកលើកទី២ ហៅកាត់ថា GAC បានបើកជាផ្លូវការ កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារអាំងទែ កុងទីណង់តាល់ រាជធានីភ្នំពេញ ក្រោមវត្តមាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញ ចូលរួមថ្លែងស្វាគមន៍ អ្នកចូលរួមក្នុងវេទិកា Global Alumni Convention ។

នៅក្នុងកិច្ចស្វាគមន៍នោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានក្តីសប្បាយរីករាយដែល IDP បានផ្តួចផ្តើមគំនិត ក្នុងការរៀបចំព្រឹត្តិការណ៍ មួយនេះឡើង ដែលអាចឱ្យអតីតនិស្សិតបញ្ញវន្តបានជួបជុំគ្នា បង្កើតទំនាក់ទំនងនិងចែករំលែក នូវការអនុវត្តដ៏ល្អសម្រាប់ លើកស្ទួយដល់ក្រុមហ៊ុន បុគ្គលិកនិយោជិត ឬប្រទេសជាតិផងដែរ។ ដូចនេះព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ ខ្លាំងណាស់” ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងទៀតថា «សន្និបាតនេះ អនុញ្ញាតឲ្យបញ្ញវន្តរបស់ខ្មែរ ដែលមានសមត្ថភាពជួបគ្នា ចែករំលែកបទពិសោធន៍និងការអនុវត្តល្អៗ ផ្លាស់ប្តូរយោបល់ គំនិតដល់គ្នា ដើម្បីស្វែងរកវិធីសាស្ត្រ អភិវឌ្ឍប្រទេសកម្ពុជា។ ជំនួបនេះសុទ្ធតែបញ្ញវន្ត ដូច្នេះជាឱកាសពិភាក្សាគ្នា ដើម្បីរកវិធីជួយប្រទេសយើង កសាងមាតុភូមិយើង ឲ្យរីកចម្រើន ហើយ បញ្ញវន្តត្រូវតែជជែកគ្នា»។

លោកស៊ុន ចាន់ថុល បានបន្ថែមទៀតថាក្រៅពី បញ្ញវន្តនៅមានថ្នាក់ដឹកនាំ ប្រទេសទៀត ដូច្នេះទាំងបញ្ញវន្ត និងថ្នាក់ដឹកនាំ មានឱកាសជជែកគ្នា លើកបញ្ហាកង្វល់ ហើយស្វែងរកដំណោះស្រាយ ជួយឱ្យប្រទេសមាន ការអភិវឌ្ឍកាន់តែខ្លាំង។

ជាមួយគ្នានោះដែរ លោក ម៉ៅ ស្រេង នាយក IDP Education-ACE ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា “សន្និបាតបញ្ញវន្តពិភពលោកផ្តល់ ឱកាសពិសេសមួយសម្រាប់ អតីតនិស្សិតជួបជុំគ្នា ចែករំលែកនូវបទពិសោធន៍នានា និងប្រើប្រាស់នូវសក្តានុពល ចំណេះដឹងរបស់ពួកគេ ជាមួយថ្នាក់ដឹកនាំក្នុង ជួររដ្ឋាភិបាលក្នុង វិស័យឧស្សហកម្ម និងសង្គមស៊ីវិល។ លោកបន្ថែមទៀតថា “សន្និបាតបញ្ញវន្តពិភពលោក ឆ្លុះបញ្ចាំងឱ្យឃើញពីឥទ្ធិពល ដ៏សំខាន់ដែលអតីតនិស្សិត មានចំពោះការអភិវឌ្ឍន៍ ធនធានមនុស្សរបស់ជាតិ និងការស្តែងឱ្យឃើញ នូវធនធានមនុស្សទាំងនោះ នៅកម្រិតខ្ពស់បំផុតក្នុងជួររដ្ឋាភិបាល និងក្នុងវិស័យនានា”។

សូមជម្រាបថា GAC២០១៦នេះ រៀបចំឡើងដោយ IDP Education ដែលជាស្ថាប័នផ្តល់សេវាកម្មផ្នែកការអប់រំអន្តរជាតិធំជាងគេនៅក្នុងពិភពលោក ហើយបានរៀបចំធ្វើជាម្ចាស់ផ្ទះស្វាគមន៍វាគ្មិនជាជនជាតិខ្មែរនិងអន្តរជាតិជាច្រើនរូប។ សន្និបាតប្រចាំឆ្នាំនេះ បានប្រមូលផ្តុំនិស្សិតបញ្ញវន្ត ដែលបានបញ្ចប់ការសិក្សា នៅក្នុងប្រទេសនិង មកពីប្រទេស អូស្រ្តាលី កាណាដា នូវ៉ែលសេឡង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង រុស្សី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបូរី និងប្រទេសផ្សេងៗទៀត ដែលបង្កើតជាវេទិកាជួបជុំគ្នាមួយដើម្បី ចែករំលែកគំនិតនិងការភ្ជាប់ទំនាក់ទំនង ជាមួយ អ្នកជំនាញ អ្នកដែលមានតួនាទី ក្នុងការសម្រេចចិត្តនិងថ្នាក់ដឹកនាំ នៅក្នុងរដ្ឋាភិបាល វិស័យឯកជននិងសង្គមស៊ីវិល៕

លោកអ្នក គួរ​ចំណាយ​ពេលខ្លះ​ ដើម្បី​ស្វែង​យល់ វិធីរៀប​ចំ ឯក​សារ​ពន្ធដារ បញ្ជី​គណនេយ្យ និង ការ​ដោះ​ស្រាយ ​បញ្ហា​ពន្ធដារ

$
0
0

មានមូលហេតុជាច្រើនដែលធ្វើអោយក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ …រៀបចំបញ្ជីគណនេយ្យ និងហិរញ្ញវត្ថុ ឯកសារឯកសារពន្ធដារ  ដោះស្រាយបញ្ហាពន្ធដារ និងបំណុលពន្ធមិនបានត្រឹមត្រូវ ដែលកត្តាទាំងនេះច្រើនកើតឡើងដោយសារ៖
- សមត្តភាពរបស់បុគ្គលិកគណនេយ្យ ពន្ធដារនៅមានកម្រិត។
- ការជ្រើសរើសប្រព័ន្ធកុំព្យូទ័រគណនេយ្យមិនបានល្អសម្រាប់បែងចែកសិទ្ធិតាមឋានានុក្រមការងារ ដើម្បីកត់ត្រាព័ត៌មានតាមមុខងារ និងការផលិតរបាយការណ៍ មិនស្របតាមគោលនយោបាយអង្គភាព។
-ការខ្វះខាតគោលនយោបាយ និង នីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុផ្ទៃក្នុង ដើម្បីតម្រង់ទិសលើការអនុវត្តការងារ ការគ្រប់គ្រងតាមដាន ត្រួតពិនិត្យ និង បញ្ជារការអនុវត្តការងារ និងដើម្បីបង្កើតព័ត៌មានហិរញ្ញវត្ថុត្រឹមត្រូវ ជឿទុកចិត្ត ស្របតាមស្តង់ដា និងលក្ខខណ្ឌនៃច្បាប់។
មធ្យោបាយ៖ លោកអ្នកអាចជួបជាមួយ អ្នកឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ តាមរយះទូរស័ព្ទលេខៈ 017 888 987  ។

យើងខ្ញុំជួយលោកអ្នកបានលើសេវាកម្ម ឬលើការងារជាច្រីនដូចជា៖
I-សេវាកម្មប្រឹក្សាយោបល់លើការងារគណនេយ្យ និងហិរញ្ញវត្ថុ:

-សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
- សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាមគោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។
- សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។
-ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយគណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

II-សេវាកម្មប្រឹក្សាយោបល់លើការងារពន្ធដារគ្រប់ប្រភេទ
- រៀបចំឯកសារបែបបទពន្ធដារគ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅ កន្លែងពន្ធដារជូនលោកអ្នកជាស្រេច ដែលធ្វើបែបនេះលោកអ្នកចំណាយសេវាកម្មអស់តិច  ហើយឯកសារ មានលក្ខណះត្រឹមត្រូវ ជាពិសេសចំណេញថវិការជាងការជួលបុគ្គលិកធ្វើការជាប្រចាំយ៉ាងច្រើន។
- ដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាៈ ការដោះស្រាយបំណុលពន្ធនានាដែលបានជំពាក់រដ្ឋកន្លង មក ការដោះស្រាយបំណុលពន្ធដើម្បីជំរះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ដាក់ជូនសវនករពន្ធដារ ។
- រៀបចំឯកសារកត់ត្រាបញ្ជីគណនេយ្យអោយបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។
-រៀបចំរៀបចំផែនការពន្ធដារក្នុងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។
- នឹងលើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ ។

III-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាង សាខាក្នុង និងក្រៅប្រទេស ។ល។
- សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
- សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។
- ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ
- សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)
- សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ……(ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម លុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករដែលជាប់ពន្ធលើប្រាក់ចំណេញ លុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។

IV-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
- ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអង្គការ សមាគម... លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។
- ជួយវិភាគ និងធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក។

V-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង
  សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)

សូមទាក់ទងទូរស័ព្ទលេខៈ 017 888 987  ។
    

វាគ្មិនជាតិ អន្តរជាតិ ជាង៥០០នាក់ ជួបជុំគ្នា​ក្នុង​វេទិកា​ សន្និបាតបញ្ញវន្ត ពិភពលោក ២០១៦

$
0
0

ភ្នំពេញ៖ សន្និបាត បញ្ញវន្តពិភពលោក លើកទី២ (GAC) រយៈពេលពីរថ្ងៃ នៅសណ្ឋាគារ អាំងទែកុងទីណង់ តាល់ (២៩និងថ្ងៃទី ៣០ខែ មករា ឆ្នាំ២០១៦) មានគណៈប្រតិភូ ជាវាគ្មិនជាតិ និង អន្តរជាតិប្រមាណ ជាជាង៥០០នាក់ មកពីបណ្តាប្រទេស ជាច្រើននៅលើ ពិភពលោក មកចូលរួម ។ សន្និបាតធំនៅថ្ងៃទី៣០ ខែមករានេះ បានត្រូវប្រកាស បើកជាផ្លូវការដោយ លោក បណ្ឌិត ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

លោករដ្ឋមន្ត្រីក្រសួងអប់រំ បានមានប្រសាសន៍ថា “ GAC គឺជាព្រឹត្តិការដ៏ពិសេសមួយ ដែលអាចឱ្យអតីតនិស្សិត បញ្ញវន្ត រាជរដ្ឋាភិបាល និងផ្នែកឯកជនបានជួបជុំគ្នា ដើម្បីជជែកពិភាក្សាពី ប្រធានបទសំខាន់ៗ បង្កើតបណ្ដាញទំនាក់ទំនង និងកសាងឱកាស។

ព្រឹត្តិការណ៍នេះគឺជាសញ្ញាសំខាន់មួយដែលបង្ហាញពីការរីកចម្រើននៃធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។” លោក ហ៊ុន ម៉ាណែត វាគ្មិនកិត្តិយសនៅក្នុងវេទិកា រជជែកពិភាក្សានោះ បានមានប្រសាសន៍ថា“GAC ជម្រុញឱ្យមានទំនាក់ទំនងជិតស្និតរវាងរដ្ឋាភិបាល វិស័យឯកជន និងអប់រំ។ ការបង្កើតឱ្យមានបណ្ដាញ និងដៃគូរវាងរដ្ឋាភិបាល នៅក្នុងវិស័យទាំងបីនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាក្នុងការកសាងលើកស្ទួយ និងរក្សាធនធានមនុស្សប្រកប ដោយប្រសិទ្ធភាព។ តាមរៈវេទិការនដែរក៏ផ្តល់ឱកាសថ្នាក់ដឹកនាំសំខាន់ៗ អ្នកជំនាញនិងអ្នកដឹកនាំផ្សេងទៀត នៅក្នុងវិស័យទាំងនេះបង្កើន ទំនាក់ទំនងឱ្យកាន់តែស្អិតរមួត”។

លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជាវាគ្មិនកិត្តិយសបានលើកឡើងថា “ ត្បូងគុជមានតម្លៃដោយសារខ្សែ ។ ខ្ញុំពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ដែលមិនត្រឹមតែជាការបង្កើតឱ្យមានវេទិការមួយសម្រាប់ជាឱកាសក្នុងការបង្កើតទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការជម្រុញលើកទឹកចិត្តបញ្ញវន្តក្មេងៗ របស់កម្ពុជានៅជុំវិញពិភពលោកឱ្យត្រឡប់មកស្រុកកំណើតវិញ និងរួមគ្នារក្សាសន្តិភាព បូរណភាពទឹកដី និងវប្បធម៌ជាតិ។ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ខ្ញុំពិតជាមានសុទិដ្ឋិនិយមថា អ្នកដឹកនាំវ័យក្មេងដ៏ឆ្នើមទាំងអស់នេះ អាចជួយឱ្យមានការអភិវឌ្ឍន៍ដ៏សម្បើមលើមូលដ្ឋានសេដ្ឋកិច្ច នៅតំបន់ជនបទនិងកាត់បន្ថយ បាននូវភាពក្រីក្រ។ យើងគួររក្សាឱ្យបាននូវសក្តានុពលរបស់ពួកគេ ហើយពួកគេគួរទទួលបានឱកាសសមស្របដែលអាចបញ្ចេញសមត្ថភាព”។

គួរជម្រាបថាសន្និបាតមានការរៀបចំជាអង្គវេទិកាជជែកពិភាក្សាព្រមជាមួយនឹងសំណួរចម្លើយលើប្រធានបទនានា ដែលផ្តោតជាសំខាន់លើបញ្ហា ដែលទាក់ទងនឹងប្រទេសកម្ពុជា។ប្រធានបទមានដូចជា ធនាគារនិងហិរញ្ញវត្ថុ ថាមពល ការអប់រំ សុខាភិបាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា(STEM) និងទីផ្សារការងារ នគរូបនីយកម្មនិងសំណង់ ប្រព័ន្ធផ្សព្វផ្សាយ ពាណិជ្ជកម្ម ទេសចរណ៍ និងអាស៊ាន។

លោក Andrew Barkla អគ្គនាយក IDP Education បានមានប្រសាសន៍ពីស្នាក់ការកណ្ដាល នៅទីក្រុងម៉ែលប៊ន (Melbourne) ថា “ការផ្តួចផ្តើមរបស់ IDP Education បង្ហាញឱ្យឃើញពីភាពឈានមុខគេនៃសេវាគាំទ្រសិស្សនិស្សិត បន្ទាប់ពីពួកគាត់បានបញ្ចប់ការសិក្សាដោយជោគជ័យ ដោយនៅតែបន្តការបង្កើតឱកាសដ៏មានអត្ថន័យនានាដល់ពួកគេ”។

GAC ២០១៦ បានទាក់ទាញអ្នកឧបត្ថម្ភ និងអ្នកគាំទ្រជាច្រើនមកពីបណ្ដាក្រុមហ៊ុនសភាពាណិជ្ជកម្ម សមាគមអតីតនិស្សិត និងប្រព័ន្ធផ្សព្វផ្សាយជាដើម។ អ្នករៀបចំកម្មវិធីសូមថ្លែងអំណរគុណចំពោះធនាគារ ANZ Royal IELTS ក្រុមហ៊ុនទូរស័ព្ទ Smart  Axiata ធនាគារ ABA  ក្រុមហ៊ុន Orchel Organic Farm ACE Credit Bureau Cambodia និង Realestate.com.kh។ ដៃគូផ្លូវការសម្រាប់រៀបចំកន្លែងសន្និបាត គឺសណ្ឋាគារ អាំងទែកុងទីណង់តាល់ ព្រមទាំងTOMA ក្រុមហ៊ុន Adidas, Spirulina Cambodia, IDD និង ក្រុមហ៊ុនTS Cambodia ដែលជាអ្នកសហការឧបត្ថម្ភ។

លោកស្រី អូលីវីយ៉ា វៃដិន (Olivia Widen) នាយកប្រតិបត្តិសភាពាណិជ្ជចក្រភពអង់គ្លេសនៅកម្ពុជា (BritCham) បានពន្យល់ថា “សន្និបាតបញ្ញវន្តពិភពលោកគឺជាឱកាសដ៏គួរឱ្យសាទរមួយសម្រាប់ឱ្យយើងអាចជួបជុំគ្នានៅក្នុងវេទិការរួមគ្នាតែមួយបាន។ វាជាវេទិការរួមគ្នាមួយ ដើម្បីជម្រុញនូវកិច្ចសន្ទនា និងការចែករំលែកនូវគំនិតនិងចំណេះដឹងក្នុងចំណោមបុគ្គលដ៏ឆ្នើមនិងពូកែៗនៃប្រទេសកម្ពុជា”៕


NATO ថ្លែងថា រុស្ស៊ី ប្រើ​ហឹង្សា​លើ​ ដែន​អាកាស​តួកគី​ តែរុស្ស៊ី​ឆ្លើយ​បដិសេធ​

$
0
0

ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ថា លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ (NATO)បានថ្លែងឲ្យដឹងកាលពី ថ្ងៃសៅរ៍ ម្សិលមិញថា យន្តហោះចម្បាំង របស់រុស្ស៊ី បានប្រើហឹង្សាមកលើ ដែនអាកាសតួកគី កាលពីថ្ងៃសុក្រ ហើយបានព្រមានអំពី គ្រោះថ្នាក់ផងដែរ ។

លោក Stoltenberg បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា "យន្តហោះចម្បាំងរបស់រុស្ស៊ីមួយគ្រឿង បានប្រើហឹង្សាមកលើដែនអាកាស របស់ប្រទេសតួកគី កាលពីថ្ងៃសុក្រ ទោះបីយ៉ាងក្តី ថែមទាំងបានព្រមានមកលើអាជ្ញាធរតួកគីថែមទៀត" ។ លោកបានបន្ថែមថា "នេះជាការបង្ហាញអំពីសញ្ញាគ្រោះថ្នាក់មួយ" ។

លោកបានអំពាវនាវដល់រុស្ស៊ី ឲ្យទទួលខុសត្រូវចំពោះបញ្ហានេះ និងគោរពលើដែនអាកាសរបស់អង្គការណាតូឲ្យបានពេញលេញ ។ តួកគី បានក្លាយជាសមាជិក នៃសម្ព័ន្ធមិត្តគិត ចាប់តាំង ពីឆ្នាំ១៩៥២មកម្ល៉េះ  ។

លោក Igor Konashenkov អ្នកនំាពាក្យមកពីក្រសួងការពារជាតិរុស្ស៊ី បានមានប្រសាសន៍ថា ចំពោះការចោទប្រកាន់ ដោយតួកគី គឺមិនត្រឹមត្រូវឡើយ ព្រោះការបង្កឲ្យមានហឹង្សាលើ ដែនអាកាសនោះ ជាផែនការកំទេច នៅសមរភូមិស៊ីរីនោះទេ មិនមែនតួកគី ឡើយ ៕

ស្ត្រីមាន​គត៌​ប្រមាណ​ ជាង​ ២,១០០នាក់ នៅក្នុង ប្រទេសកូឡុំប៊ី ឆ្លងវីរុស Zika

$
0
0

បូហ្គូតា៖ វិទ្យាស្ថានសុខភាពជាតិកូឡុំប៊ី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ស្ត្រីមានគត៌ប្រមាណ ជាង ២,១០០នាក់ បានឆ្លងវីរុស Zika ដោយសារសត្វមូសខាំ ។ ទន្ទឹមនឹងនេះ វីរុស បានបន្តឆ្លងរាលដាល ដល់ពលរដ្ឋអាម៉េរិកំាង ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ថា ស្ត្រីដែលមានគត៌ប្រមាណ ជាង២.១០០នាក់ ពិតជាបានឆ្លងវីរុស ហ្ស៊ីកា (Zika) មែន ។ រហូតមកដល់ពេលនេះ មិនទាន់មានថ្នាំសង្កូវព្យាបាល និងវ៉ាក់សាំងទប់ស្កាត់ នៅឡើយទេ ។ វីរុសនេះបានបង្កខ្លាំងក្លាដល់ ទារកនៅក្នុងផ្ទៃ ដែលធ្វើឲ្យក្បាលទារក កើតមកមានទ្រង់ទ្រាយ តូចខុសពីធម្មតា ។

វិទ្យាស្ថានសុខភាពជាតិ បានបញ្ជាក់ថា មាន២០,,២៩៧ករណីហើយនៅក្នុង ប្រទេសកូឡុំប៊ី ដែលវីរុសនេះបានបង្កគ្រោះថ្នាក់ ដល់ខួរក្បាលទារក ហើយក្នុងនោះមានស្ត្រី មានគត៌មាន ២,១១៦ នាក់បានឆ្លងវីរុសនេះ ៕

កូនប្រុស​អតីត មេដឹកនាំ​ស្រីល័ង្កា ត្រូវបាន​ឃាត់ខ្លួន ពីបទ​ឧក្រិដ្ឋ ផ្នែក​ហិរញ្ញវត្ថុ

$
0
0

កូឡុំបូ៖ កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ កូនប្រុសរបស់លោក Mahinda Rajapaksa អតីតប្រធានាធិបតី ស្រីល័ង្កា ត្រូវបានប៉ូលិស ធ្វើការឃាត់ខ្លួនដោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ផ្នែកហិរញ្ញវត្ថុ ហើយត្រូវឃុំខ្លួន ជាបណ្តោះអាសន្នរហូត ដល់ថ្ងៃទី១១ ខែកុម្ភៈ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទីី៣១ ខែមករា ឆ្នាំ២០១៦ថា បន្ទាប់ពីបានឃាត់ខ្លួន កូនប្រុសអតីតមេដឹកនាំ ស្រីល័ង្ការួចហើយ ក្រុមប៉ូលិស ក៏បានឡោមព័ទ្ធ បរិវេណគេហដ្ឋាន សាច់ញាតិរបស់លោក Rakapaksa ព្រោះថាស្ថិតក្នុងការស៊ើបអង្កេត ទៅលើបទឧក្រិដ្ឋផ្នែកហិរញ្ញវត្ថុ ។ ការឡោមព័ន្ធនោះ រួមទាំងគេហដ្ឋានរបស់លោក Rajapaksa ផងដែរ ដែលគេស្គាល់ច្បាស់ថា លោកធ្លាប់ធ្វើជាប្រធានាធិបតី អស់មួយទសវត្សរ៍រហូតដល់ឆ្នាំ ២០១៥ ។ បងប្អូនប្រុសរបស់គាត់ មាន Basil និង Gotabaya ជាភរិយារបស់គាត់ រួមទាំងកូន ប្រុសច្បង Namal។

លោក Yoshitha មានអាយុ ២៧ឆ្នាំ ជាកូនប្រុសទី២ របស់លោក Rakapaksa ត្រូវបានឃាត់ខ្លួន ដែលរូបគេជាមន្ត្រីកងម៉ារីន និងមានមនុស្ស០៤នាក់ទៀត ក៏ត្រូវឃាត់ខ្លួនដែរ ក្នុងនោះរួមបញ្ចូលទាំងអ្នកនាំពាក្យមួយ រូបរបស់លោក Rakapaksa និងប្អូនប្រុសម្នាក់ គឺលោក Arjuna Ranatunga រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន គ្រប់គ្រងលើកំពង់ផែ និង នាវាផងដែរ ៕

ត្រីឆ្លាម ០២ក្បាល ប្រយុទ្ធគ្នា​ក្នុង​អាង​ចិញ្ចឹម​ នៅក្រុង​សេអ៊ូល អ្នកចាញ់​ក្លាយជា​​ចំណី

$
0
0

សេអ៊ូល៖ ត្រីឆ្លាមចំនួន ០២ក្បាល ដែលគេចិញ្ចឹមនៅក្នុងអាងដ៏ធំមួយ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានប្រយុទ្ធគ្នាមួយប្រាវ អ្នកដែលចាញ់ បានក្លាយជាចំណី ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ថា អ្នកទស្សនានៅអាងចិញ្ចឹមត្រីឆ្លាម នៅក្នុងសេអ៊ូល បានថតរូប និងបានឃើញ អំពីព្រឹត្តិការណ៍ នៃការប្រយុទ្ធគ្នារវាងត្រីឆ្លាមញី និងត្រីឆ្លាមឈ្មោល ដោយអ្នកចាញ់បានក្លាយជាចំណី ។

បុគ្គលិកម្នាក់ដែលបម្រើការងារ នៅអាងចិញ្ចឹមត្រីឆ្លាម COEX បានបញ្ជាក់ថា ត្រីឆ្លាមញីមានបណ្តោយ ប្រវែង២,២ម៉ែត្រ ដែលជាប្រភេទឆ្លាមខ្លាខ្សាច់ បានខាំត្រីឆ្លាមមួយក្បាល ទៀតដែល មានទំហំតូចជាងវាពាក់កណ្តាល ។ តាមពិតទៅហេតុការណ៍នេះ កើតឡើងតាំងពីល្ងាច ថ្ងៃព្រហស្បតិ៍ម្ល៉េះ ។

ក្រោយពីមានការប្រយុទ្ធគ្នា មួយប្រាវ ត្រីឆ្លាមញីបានខាំក្បាលត្រីឆ្លាមដែល មានមាឌតូចជាងវា និងលេបចូលក្នុងពោះ ដោយនៅតែកន្ទុយធ្លាក់ក្នុងទឹកប៉ុណ្ណោះ ។

អ្នកនាំពាក្យមួយរូបមកពី កន្លែងចិញ្ចឹមត្រីខាងលើ បានបញ្ជាក់ថា "ត្រីឆ្លាមខ្លាខ្សាច់ ជាប្រភេទត្រីឆ្លាមដែល ស្ទើរផុតពូជ វាធ្វើការវាយប្រហារ ទៅលើសត្រូវ ដែលមកយាយី ខណៈដែលត្រីឆ្លាម ដល់រដូវពង" ៕

ក្រុមហ៊ុន ទ្រីភាព បដិសេធជាប់ពាក់ព័ន្ធ ជាមួយ ក្រុមហ៊ុន យូនីហ្គ្រីន

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន ទ្រីភាពគ្រុប របស់លោកឧកញ៉ា ទ្រីភាព បានបដិសេធ នូវការលើកឡើងដែលថា ក្រុមហ៊ុន យូនីហ្គ្រីន ជាផ្នែកមួយរបស់ក្រុមហ៊ុន ទ្រីភាពគ្រុប ហើយក័៏បានអំពាវនាវឲ្យ គណៈកម្មាធិការជាតិ បង្ការនិងទប់ស្កាត់បទល្មើសព្រៃឈើ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុនណា ដែលបានរកស៊ីជួញដូរ បទល្មើសព្រៃឈើ ហើយយកឈ្មោះក្រុមហ៊ុនទី្រភាពគ្រុបទៅ ប្រើប្រាស់។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ក្រុមហ៊ុនទ្រីភាពគ្រុប របស់ឧកញ៉ា ទ្រីភាព បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធថាក្រុមហ៊ុនពុំមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន យូនីហ្គ្រីគ្រុបទេ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនគាំទ្រ ចំពោះសកម្មភាព របស់គណៈកម្មាការជាតិ បង្ការនិងបង្ក្រាប់បទល្មើសព្រៃឈើ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល និងការដឹកនាំចុះអនុវត្តផ្ទាល់ ដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនទ្រីភាព បានសរសេរថា «ក្រុមហ៊ុនទ្រីភាព គ្រុប មានកិត្តិយសជម្រាបជូនមតិសាធារណជនឲ្យបានជ្រាបថា ក្រុមហ៊ុន សូមបដិសេធទាំងស្រុង មិនមានការជាប់ពាក់ព័ន្ធ ទៅនឹងក្រុមហ៊ុន យូនីហ្គ្រីន គ្រុប ដែលថ្មីៗនេះ គណៈកម្មាធិការជាតិបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ បានចុះប្រតិបត្តិការ និងត្រួតពិនិត្យឈើ នៅក្នុងដែនក្រុមហ៊ុន យូនីហ្គ្រីន។ ទន្ទឹមគ្នានោះមានការលើកឡើង និងបានចោទប្រកាន់ថា ក្រុមហ៊ុន យូនីហ្គ្រីន គឺជាផ្នែកមួយរបស់ក្រុមហ៊ុន ទ្រីភាពគ្រុប»។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមទៀតថា «ក្រុមហ៊ុនទ្រីភាពគ្រុប សូមគាំទ្រទាំងស្រុងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ជាប្រមុខដែលបានបង្កើត គណៈកម្មាការថ្នាក់ជាតិ បង្ការនិងបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់»៕

សូមបញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាល ដែលឃ្លាំមើលបរិស្ថាននៅកម្ពុជា ធ្លាប់បានចេញរបាយការណ៍រិះគន់ ក្រុមហ៊ុន ទ្រីភាពគ្រុប របស់ឧកញ៉ា ទ្រីភាព ពាក់ព័ន្ធទៅនឹងជំនួញឈើដ៏ធំ នៅប្រទេសកម្ពុជា។ ប៉ុន្តែក្រុមហ៊ុន ទ្រីភាពគ្រុប តែងតែបដិសេធ ហើយថាការរកស៊ីជួញដូរឈើ ធ្វើឡើងដោយស្របច្បាប់ មានការដេញថ្លៃត្រឹមត្រូវ ព្រមទាំងបង់ពន្ធជូនរដ្ឋគ្រប់ចំនួន តាមច្បាប់កំណត់។ បច្ចុប្បន្នក្រុមហ៊ុនទ្រីភាពគ្រុប បានដាំកៅស៊ូ នៅលើដីសម្បទានសេដ្ឋកិច្ច បានគ្រប់តាមកិច្ចសន្យា ជាមួយរាជរដ្ឋាភិបាលលើផ្ទៃដី ជាងមួយម៉ឺនហិចតា នៅស្រុករវៀង ខេត្តព្រះវិហារ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រមទាំងចំការម្រេចផងដែរ៕

Viewing all 8042 articles
Browse latest View live




Latest Images