Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោក មាស នី ៖ទំនាស់រវាង នរោត្តម រណឫទ្ធិ និង លោក ញឹក ប៊ុនឆៃ ឈានដល់​បែកបាក់​បក្ស​

$
0
0

ភ្នំពេញ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ៊្វុនស៊ីនប៉ិច បានលើកសុភាសិតមួយឃ្លាថា «កុំទទួលទានបាយហើយបោកឆ្នាំងចោល» បន្ទូលសម្តេចក្រុមព្រះ ស្របពេលដែលព្រះអង្គ មានជំលោះ ពាក្យសំដី ជាមួយលោកញឹក ប៊ុនឆៃ ព្រះអង្គមិនបាននិយាយចំឈ្មោះថា អោយលោក ញឹក ប៊ុនឆៃទេ តែគេដឹងថា ព្រះអង្គចង់សំដៅលើ លោកញឹក ប៊ុនឆៃ   ក្រោយប្រជុំនៅព្រឹក ថ្ងៃទី៣០ ខែមករា លើប្រធានបទ ពិភាក្សា ការងារ ជាមួយថ្នាក់ដឹកនាំ គណបក្សហ៊្វុនស៊ិនប៉ិច រាជធានី ភ្នំពេញ និងសកម្មជនមូលដ្ឋាន នាភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន ។

លោក មាស នី អ្នកវិភាគឯករាជ្យបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ថារឿងបង្កប់មួយដែលធ្វើឲ្យ ទំនាក់ទំនង មិនសូវបានល្អ រវាងសម្តេចក្រុមព្រះ ហើយនិងលោក ញឹក ប៊ុនឆៃ គឺថា «និស្ស័យជារាជវង្ស ការសម្រេចចិត្ត មិនគិតខ្វល់ខ្វាយសុំយោបល់ ពីអ្នកខាងក្រោម ប៉ុន្មាននោះទេ  ហើយខ្ញុំគិតថាក្នុងទំនាក់ទំនងបែបហ្នឹង អ្នកនៅខាងក្រោម បើសម្រេចហើយមិនតវ៉ានោះទេ ម៉េចជាមករអ៊ូនៅខាងក្រៅ នេះយើងនិយាយពីប្រពៃណី» ។

អ្នកវិភាគឯករាជខាងលើ បានបន្តថា «ខ្ញុំគិតថាបើសិនជាគំនាមអំណាច ប្រពៃណី ឋានៈទាំងពីរមិនបានយល់ទេ  ហើយសម្តេចក្រុមព្រះ ព្រអង្គនៅគិតថា ព្រះអង្គជារាជវង្ស  ហើយលោក ញឹក ប៊ុនឆៃ ជារាស្ត្រធម្មតា ដែលត្រូវតែស្តាប់ ក្នុងចិត្តនឹងបែកបាក់គ្នាដោយជៀសមិនរួច» ។ លោកបានបន្ថែមទៀតថា «បើមិនបានបែកបាក់គ្នានោះទេ ទំនាស់ហ្នឹងគេហៅថាជាដុំភ្លើងមួយ ហើយធ្វើឲ្យគណបក្សហ្នឹងគ្មានពេលទៅឃោសនាឲ្យគេជឿ ឈានទៅរកការគាំទ្រ ស្វែងរកសន្លឹកឆ្នោតនៅអាណត្តិបោះឆ្នោតខាងមុខ» ៕


ភូមា នឹង​ចំណាយ​ថវិកា១,៥ ​ពាន់លានដុល្លារ សម្រាប់​គម្រោង​ស្ថាបនា អាកាសយានដ្ឋាន​អន្តរជាតិថ្មី​ លើទំហំ​ដីជាង​ ៣ពាន់​ហិកតា​

$
0
0

សំាងហ្គាពួរ៖ ដោយសារមានការ ឯកភាពគ្នាជាត្រីភាគី រវាងអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលភូមា ឬសហភាពមីយ៉ាន់ម៉ា និងក្រុមហ៊ុនសារជីវកម្ម JGC និងក្រុមហ៊ុនYongnam Holdings Limited ដោយគ្រោង ចំណាយប្រាក់ប្រមាណ១,៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក លើទំហំដីជាង៣ពាន់ហិកតា ដើម្បីស្ថាបនាអាកាសយានដ្ឋានអន្តរជាតិថ្មីមួយ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ថា ត្រីភាគីក្នុងក្របខ័ណ្ឌការងារមួយសម្រាប់ គម្រោងស្ថាបនាអាកាសយានដ្ឋាន អន្តរជាតិថ្មីមួយ នៅក្នុងប្រទេសភូមា ត្រូវបានឯកភាពគ្នាទាំងស្រុង ដោយភាគីទាំងអស់បានយល់ព្រមចុះហត្ថលេខា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងគ្នារវាងត្រីភាគីនេះ បានគ្រោងធ្វើឡើងនៅក្នុងផែនការកាលពីខែតុលា ឆ្នាំ២០១៤ ដែលមានក្រុមហ៊ុនគូរប្លង់បានជោគជ័យ សម្រាប់ការស្ថាបនាប្រកបដោយ ប្រសិទ្ធិភាព ។

អ្នកនាំពាក្យមួយរូបនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងគ្នាជាត្រីភាគី បានឲ្យដឹងថា តាមការប៉ាន់ប្រមាណនឹងត្រូវចំណាយប្រាក់១,៥ពាន់លានដុល្លារ ហើយគម្រោងនេះនឹងចុះហត្ថលេខា សម្រេចនៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៦ខាងមុខ ។

គេបានដឹងថា ទីតាំងដែលត្រូវស្ថាបនាអាកាសយានដ្ឋានអន្តរជាតិថ្មី នឹងត្រូវសង់លើទំហំផ្ទៃដីប្រមាណ៣,៦៤២ហិកតា ស្ថិតនៅឥសាន នៃក្រុងរ៉ងហ្គូន ប្រមាណ៨០គីឡូម៉ែត្រ ។ តាមរយៈអាកាសយានដ្ឋានអន្តរជាតិនេះដែរ នឹងអាចទទួលអ្នកដំណើរឆ្លងកាត់ប្រមាណ១២លាននាក់ និងត្រូវបានគេចាត់ទុកថា ជាព្រលានយន្តហោះ ដ៏ធំបំផុតនៅក្នុងប្រទេសមួួយនេះ ។ គេថែមទាំងដឹងទៀតថា សម្រាប់ប្រតិបត្តិការនៃការបញ្ចប់ការស្ថាបនា នៅឆ្នាំ២០២២ ៕

ផ្ទុះចង្ក្រានហ្គ្រាស ដាំទឹកក្តៅ ឆេះផ្ទះ១ខ្នងខ្ទេច

$
0
0

កណ្តាល៖ ផ្ទះមួយខ្នងធ្វើអំពីឈើប្រកក្បឿន ត្រូវបានអគ្គិភ័យឆាប់ អស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែរ ហេតុការនេះឡើងកាលពីវេលា ម៉ោង១៤និង៣០នាទី ថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៦ចំណុចភូមិចុងបឹង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះភុំ សូយ ភេទស្រីអាយុ ៧៤ ឆ្នាំរស់នៅផ្ទះកើតហេតុ។ផ្ទះដែលរងការខូចខាត ប្រភេទ២ខ្នងមានទំហំ ៧×៩ ជញ្ជាំងក្តារ ប្រក់ក្បឿងនិងខូចខាត ទ្រព្យសម្បត្តិទូរខោអាវ ០៣ ប្រាក់ដុល្លា ៥០០០$ ខ្សែករ ខ្សែដៃមាសចំនួន ០២តំឡឹង អង្ករ ០១ បាវ-គ្រែ ០២-ទូរទស្សន៍ ០១ -ប្លង់ដី  សំបុត្រកំណើត សៀវភៅគ្រួសារនិងសំភារះមួយចំនួនទៀត។

នគរបាលបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកឆ្នាំងដាំទឹកក្ដៅ ដោយទុកចោល រួចជនរងគ្រោះបានបិតទ្វាផ្ទះចាក់សោរ ហើយគាត់ទៅលេង ផ្ទះកូនក្មួយចម្ងាយប្រហែល ១០០ម៉ែត្រក្រោយមកក៍លឺសំឡេងផ្ទុះ ឈ្មោះជុំ ឡា ភេទប្រុសដែលនៅផ្ទះក្បែរ នោះក្រឡេកមើលឃើញភ្លើង ឆេះផ្ទះជនរងគ្រោះបាត់ទៅ ហើយ ក៏ស្រែកឲ្យអ្នកជិតខាង ជួយទើបដឹងដល់ម្ចាស់ផ្ទះ បាននាំគ្នាជួយពន្លត់ ក្រោយមកទើប ដឹងដល់សម្ថកិច្ចបានឲ្យរថយន្ត ពន្លតអគ្គិភ័យទៅជួយ បាញ់អស់ទឹ០១ឡាន ក៏រលត់ទៅវិញមិនបង្កឲ្យ រាលដល់ផ្ទះអ្នកដទៃឡើយ៕

អគ្គិភ័យ កំពុងឆាប់ឆេះ ព្រៃមួយកន្លែង បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ រស់នៅជិតនោះ

$
0
0

កណ្តាលៈ ព្រៃមួយកន្លែង ដែលស្ថិតនៅក្រុងតាខ្មៅ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញ ហើយក្រុមប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ មានការភ័យខ្លាច រាលដាលដល់ផ្ទះរបស់ពួកគាត់។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ មានការភ័យខ្លាចជាខ្លាំង ខណៈដែលមានអគ្គិភ័យកំពុងតែឆាបឆេះព្រៃ យ៉ាងសន្ធោសន្ធៅ ស្ថិតនៅជិតផ្ទះរបស់ ពួកគាត់ កាលពីវេលា ម៉ោង៥ល្ងាច ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦។

បច្ចុប្បន្នរថយន្ត ពន្លត់អគ្គិភ័យចំនួនពីរគ្រឿង បាននឹងកំពុងបើកប្រត្តិបតិការ បាញ់ពន្លត់ ៕

ដោយសារ ចង់ថតរូបខ្លួនឯង ត្រូវរថភ្លើង កិនស្លាប់ភ្លាមៗ នៅឥណ្ឌា

$
0
0

ចិនណៃ៖ យុវជនឥណ្ឌាម្នាក់ បានត្រូវរថភ្លើងកិន ពីលើបណ្តាលឲ្យស្លាប់ភ្លាមៗ ព្រោះតែរូបគេបានព្យាយាម ថតរូបខ្លួនឯង ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ថា ប៉ូលីសបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ការស្លាប់យុវជនម្នាក់ ដោយសារតែរូបគេបានថតរូបខ្លួនឯង ខណៈដែលរថភ្លើងបានមកដល់ ហើយស្លាប់ភ្លាមៗគួរឲ្យរន្ធត់ ។

ប៉ូលីសបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់បានកើតឡើងកាលពីល្ងាច ថ្ងៃអាទិត្យម្សិលមិញ នៅភាគខាងត្បូង ក្រុងចិនណៃ ប្រទេសឥណ្ឌា អ្នករងគ្រោះជាយុវជនម្នាក់ ដែលបានដើរចូលលើផ្លូវរថភ្លើង ព្រោះរូបគេបានថតយក រូបភាពដោយខ្លួនឯង ហើយត្រូវរថភ្លើងកិនពាក់កណ្តាលខ្លួនតែម្តង ។

លោក S. Ramuthai មន្ត្រីប៉ូលីសអាយស្ម័យយាន ប្រចាំនៅ Chennai បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានអាអេហ្វប៉េ ថា "វាជាគ្រោះថ្នាក់មួយដ៏រន្ធត់ណាស់ ព្រោះថា យុវជនភាគច្រើនចូលចិត្តថតរូបដោយខ្លួនឯង" ។

ប្រភពព័ត៌មានបានផ្សព្វផ្សាយថា ជនរងគ្រោះមានអាយុទើបតែ១៦ឆ្នំាប៉ុណ្ណោះ ហើយគេបានចំណាយពេលមកលេងនៅសួនសត្វមួយ ហើយក៏បានដើរមកផ្លូវរថភ្លើង រង់ចាំរថភ្លើងមកជិតគេទើបថតរូបទុក ៕

បារំាង ស្វាគមន៍ មេដឹកនាំគុយបា មកបំពេញ ទស្សនកិច្ច ជាប្រវត្តិសាស្ត្រ

$
0
0

ប៉ារីស៖ នៅថ្ងៃចន្ទនេះ លោក Raul Castro ប្រធានាធិបតីកុម្មុនីស្តគុយបា បានអញ្ជើញមកបំពេញ ទស្សនកិច្ចមួយមកកាន់ប្រទេសបារាំង ក្នុងដំណើរនេះត្រូវបាន គេចាត់ទុកថា ជាប្រវត្តិសាស្ត្រ ហើយសម្រាប់ការ មកកាន់តំបន់អឺរ៉ុប ដោយទទួលបាននូវការ ស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រមុខដឹកនាំបារាំង ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ថា នៅថ្ងៃចន្ទនេះ មេដឹកនាំគុយបា ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតីបារាំង ខណៈជាម្ចាស់ផ្ទះនៃការទទួលបដិសណ្ឋារកិច្ច ដល់មេដឹកនាំមួយមកពី បច្ចឹមប្រទេស ហើយជាប្រវត្តិសាស្ត្រផងដែរ ។

គេបានដឹងថា លោក ខាស្ត្រូ បានដល់ប្រទេសបារាំងពីថ្ងៃអាទិត្យ ។ ក្នុងវ័យ៨៤ឆ្នាំ មេដឹកនាំរូបនេះត្រូវបានគេចាត់ទុកថា មកជាលើកទី១ហើយ នៃការធ្វើដំណើរក្នុងនាម ឯកជនមកកាន់ តំបន់អឺរ៉ុប ។

គេបានដឹងថា ការអញ្ជើញមកកាន់បារាំងនេះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានជួបសន្ទនាគ្នា ដោយចង់ជំរុញដល់កិច្ចការទូត និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យ បង្កលក្ខណៈងាយស្រួលផងដែរសម្រាប់ថ្ងៃអនាគត ៕

យោធា អាល់ កៃដា វាយក្រុងមួយ នៅភាគខាងត្បូង យ៉េម៉េន

$
0
0

អាដេន៖ នៅថ្ងៃចន្ទនេះ ក្រុមយោធាចំនួន១២នាក់ ដែលគេស្គាល់ច្បាស់ថា ជាបក្ខពួកនៃក្រុមឧទ្ទាម អាល់កៃដា បានប្រកាសជាថ្មីថា ពួកគេបានគ្រប់គ្រងក្រុង Azzan ក្នុងខេត្ត Shabwa ភាគខាងត្បូង ប្រទេសយ៉េម៉េន បានសម្រេចហើយ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ថា តាមការលើកឡើង របស់ពលរដ្ឋយ៉េម៉េន បានបញ្ជាក់ថា ក្រោយពីមានការបំផ្ទុះអាវុធ និងបាញ់ប្រហារនៅក្នុង តំបន់នៃក្រុង Azzan ពួកអាល់កៃដា បានគ្រប់គ្រងបានស្ថាពរហើយ ។

គួរបញ្ជាក់ថា ពលរដ្ឋប្រមាណ៧០,០០០នាក់ បានរស់នៅក្នុងក្រុង Azzan នេះ ហើយគេបានចាត់ទុកជាតំបន់ ពាណិជ្ជកម្មមួយដ៏សំខាន់របស់ប្រទេសយ៉េម៉េន ហើយក្រុងនេះស្ថិតនៅតាម តំបន់ភ្នំជាច្រើន ហើយតំបន់នេះត្រូវបានពួក អាល់កៃដា ព្យាយាមគ្រប់គ្រង ដោយពួកគេបានឡោមព័ទ្ធ តំបន់មួយនេះតាំងពីឆ្នាំ២០១២ម្ល៉េះ បន្ទាប់ពីមានការបណ្តេញចេញដោយរដ្ឋាភិបាល កណ្តាលយ៉េម៉េន ។

ពលរដ្ឋមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានទូរស័ព្ទប្រាប់ដល់ រ៉យទ័រថា "យោធា អាល់កៃដា ចំនួន១២នាក់ ប្រដាប់ដោយកាំភ្លើង បានមកដល់ប៉ុន្មានម៉ោងប៉ុណ្ណោះ បានគ្រប់គ្រងដែនដីនៃក្រុង គ្រប់ច្រកចេញចូល ។ ពួកគេក៏មានផែនការលើកទង់ជ័យខ្មៅ នៅតាមអគារមួយចំនួន របស់រដ្ឋាភិបាលផងដែរ" ៕

សមត្ថកិច្ច ខេត្តមណ្ឌលគិរី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡោមព័ទ្ធ ផ្ទះសំណាក់ មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រី ៨នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន

$
0
0

មណ្ឌលគិរីៈ នៅវេលាល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ មុននេះបន្តិច កម្លាំងនគរបាល របស់ការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរ បាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ម៉ី អាន ស្នងការរងខេត្តមណ្ឌលគិរី បានធ្វើការឡោមព័ទ្ទផ្ទះសំណាក់មួយ ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន៨ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿញៀន។

 ការចុះឡោមព័ទ្ធផ្ទះសំណាក់ខាងលើ បានធ្វើឡើងក្នុងក្រុងសែនមនោរម្យ ដែលយីហោ ម៉ារី សំណាង។ ក្នុងនោះកម្លាំងសមត្ថកិច្ច បានធ្វើការ ឃាត់មនុស្សប្រុស-ស្រី បានចំនួន៨នាក់ ពាក់ព័ន្ធសារធាតុញៀន។

លោក ឡេវ ប៉ុន នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល  នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈនេះថា មុននេះបន្តិចថាមនុស្សដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួនចំនួន៨នាក់ ក្នុងនោះមានស្រីចំនួន៥នាក់ និងប្រុសចំនួន២នាក់ និងមានមេការផ្ទះសំណាក់ម្នាក់ផងដែរ។

 បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគិរីៈ កំពុងនាំខ្លួនជន សង្ស័យទៅកាន់ស្នងការខេត្ត ដើម្បីធ្វើការសាកសួរ និងដោះស្រាយតាមនីតិវិធីច្បាប់៕ 

សមត្ថកិច្ច ខេត្តមណ្ឌលគិរី ឡោមព័ទ្ធ ផ្ទះសំណាក់ មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រី ៧នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន


សមត្ថកិច្ច ដាក់គោលដៅត្រួតពិនិត្យ ចំនួន ៥កន្លែងធំៗ ដើម្បីពង្រឹង ច្បាប់ចរាចរ និងវាស់ ជាតិអាល់កុល លើអ្នកបើកបរ

$
0
0

ភ្នំពេញ: តាមប្រភពព័ត៌មាន បានអោយដឹងថា សមត្ថកិច្ចក្នុងរាជធានីភ្នំពេញ នឹងដាក់កម្លាំងត្រូតពិនិត្យ តាមគោលដៅ ចំនួន៥កន្លែងសំខាន់ៗ នៅតាមបណ្តោយផ្លូវជាតិ ក្នុងរាជធានីភ្នំពេញ គោលបំណងដើម្បី ត្រួតពិនិត្យច្បាប់ចរាចរ និងវាស់ជាតិអាល់កុល លើពលរដ្ឋណាដែល បើកបរក្នុងសភាពស្រវឹង ។    

បើយោងតាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ច នៅយប់ថ្ងៃច័ន្ទទី១ ខែកុម្ភះនេះ កម្លាំងសមត្ថកិច្ចសមត្ថកិច្ច បានដាក់គោលដៅ ចំនួន៥កន្លែង ក្នុងការត្រួតពិនិត្យ ច្បាប់ចរាចរណ៍ពេលយប់ ក្នុង គោលដៅសំខាន់ ដែលសមត្ថកិច្ចចាប់អារម្មណ៍ ជាងគេ គឺត្រួតពិនិត្យជាតិអាកុល។

គោលដៅទាំងនោះ រួមមាន ១.ផ្លូវ២៧១ ចំណុចមុខផ្សារហេងលី ខណ្ឌទួលគោក ។ ២. ផ្លូវជាតិលេខ៥ ចំណុចឃ្លាំងសាំងប្ញស្សីកែវ ខណ្ឌ ប្ញស្សីកែវ ។ ៣. ផ្លូវសហព័ន្ធរុស្សីចំណុច មហាវិទ្យាល័យមនុស្សសាស្រ្ត  ខណ្ឌពោធិ៍សែនជ័យ ។ ៤. ផ្លូវជាតិលេខ២ មុខវត្តចាក់អង្រែ ខណ្ឌមានជ័យ ។ ៥. ផ្លូវ ជាតិលេខ១ ចុះពីស្ពានថ្មី៦០ម៉ែត្រ ខណ្ឌច្បារអំពៅ ។

រោងចក្រ តូយ៉ូតា នឹងផ្អាកផលិតកម្ម របស់ខ្លួន នាអាទិត្យក្រោយ នៅជប៉ុន

$
0
0

តូក្យូ: កាលពីថ្ងៃម្សិលមិញ ក្រុមហ៊ុនផលិត រថយន្តធំបំផុត របស់ជប៉ុនបានប្រកាសថា នឹងផ្អាកការផលិតរថយន្ត សម្រាប់តម្រូវការក្នុងស្រុក នៅអាទិត្យដោយសារ វិបត្តិកង្វះវត្ថុធាតុ ដើមនៃគ្រឿងបន្លាស់ មួយចំនួនដែលបណ្តាល មកពីការផ្ទុះរោងចក្រស្លដែកកន្លងមកនេះ។

ការប្រកាសដដែលបានបញ្ជាក់ទៀតថា ការផ្អាកជាបណ្តោះអាសន្ន នឹងធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែកុម្ភះនេះ ហើយហើយវាជាលើកទីមួយដែលជប៉ុនបានប្រកាសការ ផ្អាកផលិតកម្មផលិត រថយន្តបែបនេះគិតចាប់តាំងពីគ្រោះរញ្ជួយដី ស៊ូណាមិកាលពីឆ្នាំ២០១១ មកដែលបានធ្វើឲ្យសង្វាក់ផលិតកម្ម ផ្គត់ផ្គង់របស់ខ្លួនបានថយ ចុះយ៉ាងខ្លាំង។

បើយោងតាមស្ថិតិរបស់ខ្លួនបានឲ្យដឹងថា ក្រុមហ៊ុនដែលនាំមុខគេ ផ្នែកឧស្សាហកម្ម ផលិតរថយន្តមួយនេះអាចផលិតបានរថយន្តប្រមាណ14,000គ្រឿង ជារៀងរាល់ថ្ងៃហើយកាលពីឆ្នាំ២០១៥ ក្រុមហ៊ុនបានផលិតរថយន្ត ដល់ទៅ៤លានគ្រឿង៕

ចំនួននៃការ លក់រថយន្ត សរុបរបស់បារាំង កើនឡើង ដល់ទៅ៣,៥ ភាគរយនៅ ខែមករានេះ

$
0
0

ក្រុងប៉ារីស: យោងទៅតាមសារព័ត៌មាន ស៊ិនហួរ បានសរសេរកាលពី ថ្ងៃច័ន្ទនេះថា ប្រទេសបារាំងទទួលបានស្ថិតិ នៃការលក់រថយន្តទៅដល់៣,៥ ភាគរយក្នុងខែមករានេះ ធៀបទៅនឹងរយះពេល ដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដែលទទួល បាននៅខែមករានេះ មានទៅដល់១៣៧,៧៨៨ គ្រឿង ដែលបានលក់ហើយបើធៀបទៅ នឹងការលក់កាលពីខែមករាឆ្នាំ ទៅមានតែត្រឹម១៣៣,១៧០គ្រឿង។ នៅពេលដែលរថយន្ត ដែលមានម៉ាកក្នុងស្រុករបស់ខ្លួន បានកើនឡើងបានតែ០,៥ភាគរយ ប៉ុណ្ណោះរថយន្តម៉ាក ពីបរទេសដែលមានដូចជា BMW និងVolvo បានហក់កើនបាន៧,៣ភាគ ដែលធ្វើឲ្យចំនួនលក់សរុបរបស់ម៉ាក មកពីបរទេសបានឡើងទៅដល់៣២,៧ភាគរយ និង ២៣,៥ ភាគរយ នៃចំនួនរថយន្តដែលបានលក់សរុប។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនPSA Peugeot Citroen Group ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបង្អស់ របស់ប្រទេសបារាំងប្រកាសថា ការលក់របស់ខ្លួនបានកើនជាង ៣,២ ភាគរយនៅក្នុងខែមករានេះ ដោយខ្លួនបានលក់រថយន្ត បានទៅដល់ចំនួនប្រមាណ៤២,៦១០គ្រឿង ៕

ចុះបង្ក្រាបផ្ទះបន នៅប៉ោយប៉ែត ឃាត់មេបន បាន២នាក់ ស្រីបម្រើសេវ៉ា និងភ្ញៀវ៦នាក់

$
0
0

បន្ទាយមានជ័យ៖ ផ្ទះម៉ាស្សាបង្កប់សេវាផ្លូវភេទ យីហោ អានី នៅចំណុចក្រោយវត្តប៉ាលេលេយ្យ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទយមានជ័យ ដឹកនាំដោយលោកស្រី ឌី សុជាតិ ស្នងការរង សម្របសម្រួលនិតិវិធីដោយ លោកព្រះរាជអាជ្ញារង ផាន់ ភីរម្យ បានចុះបង្ក្រាបហើយ នៅវេលាមោង៩និង៣០នាទី យប់ថ្ងៃទី០១ ខែកុម្ភះឆ្នាំ២០១៦នេះ។

ពេលនេះកម្លាំងនគរបាលកំពុងឡោមព័ទ្ធទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនស្រី្ត បម្រើសេវាផ្លូវភេទ៣នាក់ រួមនិងភ្ញៀវមករួមភេទ៣នាក់ និងម្ចាស់ទីតាំ២នាក់ប្តីប្រពន្ធ។ ពេលនេះសមត្ថកិច្ចកំពុងឆែកឆេរបន្ទប់នីមួយៗ រកវត្ថុតាង បន្ទប់ខ្លះមានស្រោមប្រើទើបហើយសើមៗ ជាច្រើន បន្ទប់ខ្លះមានស្រោមអនាម័យមិនទាន់ប្រើជាច្រើនប្រអប់។

លោក ឱក សំណុក នាយផ្នែកប្រឆាំងការជួញដូរ បានឲ្យដឹងថា ម្ចាស់បនយីហោអានី ខាងលើនេះ មានឈ្មោះ សុខ លី ភេទស្រី អាយុ៣៦ឆ្នាំ ជាប្រពន្ធ និងឈ្មោះ ហ៊ុន គីមម៉េង អាយុ៣៣ឆ្នាំជាប្តី ពួកគេត្រូវឃាត់ខ្លួនក្រោយរកឃើញថា បានលួចជួញដូរផ្លូវភេទ ក្រោមរូបភាព ម៉ាស្សាកោសជប់ជាយូរមកហើយ ក្រោយស្រាវជ្រាវនៅថ្ងៃចន្ទ សមត្ថកិច្ចរកឃើញការពិតក៏ធ្វើការបង្ក្រាបតែម្តង៕

ពេលនេះសមត្ថកិច្ចកំពុងតែប្រមូលមនុស្សប្រុសស្រីទាំងនេះដើម្បីធ្វើកំណត់ហេតុតាមច្បាប។ពត៌មានលម្អិតនឹងផ្សាយជូនបន្តនាពេលខាងមុខ៕

Martino៖ Messi នឹងមិនអាចចូលរួមក្នុង ការប្រកួតបាល់ទាត់ Olympic Games នៅខែសីហាបានឡើយ

$
0
0

ប៊ុយណូស អៃរ៉េស៖ ទីភ្នាកងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ថា លោក Lionel Messi នឹងមិនអាចចូលរួមការ ប្រកួតបាល់ទាត់ Olympic Games ដែលនឹងរៀបចំឡើងនៅរដ្ឋ រីយ៉ូ ដឺចាណេរ៉ូ ប្រទេសប្រេស៊ីល បានឡើយ ព្រោះថាលោកជាប់រវល់ នឹងហ្វឹកហាត់ឡើងវិញ សម្រាប់ការចូលរួម ប្រកួតក្នុងយុទ្ធនាការ សមត្ថភាពសម្រាប់ឲ្យ ក្រុមជំរើសជាតិ អាហ្សង់ទីន សម្រាប់ការប្រកួត World Cup ។ នេះបើតាមការអះអាង ដោយលោក Gerardo Martino ជាគ្រូបង្វឹកក្រុមជំរើស ជាតិបានថ្លែងយ៉ាងដូច្នេះ ។

គួរបញ្ជាក់ថា អាហ្សង់ទីន នឹងចូលរួមប្រកួត សម្រាប់ពានរង្វាន់ Copa America នៅក្នុងខែមិថុនា និង Olympic Games នៅក្នុងខែសីហា ហើយលោក Martino បានស្នើសុំអ្នកគ្រប់ គ្រងការប្រកួតប្រចាំទ្វីប នឹងផ្តល់ជាអាទិភាព សម្រាប់ក្រុមកីឡាករ ។

លោក Martin បានប្រាប់ដល់ស្ថានីយវិទ្យុអាហ្សង់ទីន La Red ថា "យើងមានការប្រកួតចំនួន៣ ទី១ Copa America ទី២ Olympic Games និងទី៣គឺ World Cup ដែលរៀបចំយុទ្ធនាការល្បង សមត្ថភាពនៅក្នុងខែកញ្ញា ដូច្នេះវាពិតជាត្រូវការពេលច្រើន ណាស់សម្រាប់កីឡាកររូបនេះ ព្រោះមានរហូតដល់ ៣ប្រកូតឯណោះ" ៕

ប្រធានគណៈ ចាត់តាំងបរទេស នៃគណៈមជ្ឈឹម បក្សប្រជាជន បដិវត្ដន៍ឡាវ សង្កេតឃើញថា ប្រទេសកម្ពុជា មានរីកចំរើនជាខ្លាំង លើផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយ

$
0
0

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់គណៈមជ្ឈឹមបក្សប្រជាជន បដិវត្ដន៍ឡាវ បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជា មានរីកចំរើនជាខ្លាំង ទាំងទៅលើផ្នែកសេដ្ឋកិច្ច,សង្គម និងនយោបាយ។ នេះជាលើកឡើងរបស់ លោកស្រីស៊ុនថន សៃយ៉ាចាក់ ប្រធានគណៈចាត់តាំងបរទេស នៃគណៈមជ្ឈឹមបក្សប្រជាជនបដិវត្ដន៍ឡាវ ដែលបាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី នៅរសៀលថ្ងៃទី២ ខែកុម្ភះនេះ នៅឯវិមានសន្ដិភាព។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបនេះថា លោកស្រីស៊ុនថន សៃយ៉ាចាក់ បានគោរពជម្រាប ជូនសម្ដេចតេជោ ថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់ប្រទេសកម្ពុជានាពេលនេះ បានពិនិត្យឃើញ ព្រះរាជាណាចក្រកម្ពុជាមានការរីកចំរើនខ្លាំង ទាំងទៅលើផ្នែកសេដ្ឋកិច្ច,សង្គម និងនយោបាយ។ ក្នុងនោះដែរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក៏មានការរីកចំរើនយ៉ាងខ្លាំង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា។

លោក អ៊ាង សុផល្លែត បានថ្លែងឲ្យដឹងបន្ដ ថា លោកស្រី ស៊ុនថន  បានគោរពជម្រាបជូនសម្ដេចតេថា គោលបំណងសំខាន់ សម្រាប់ដំណើរទស្សនកិច្ច របស់លោកស្រី នាពេលនេះ គឺដើម្បីជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្រ្ដី អំពីលទ្ធផលនៃមហាសន្និបាត របស់គណបក្សប្រជាជន បដិវត្ដន៍ឡាវលើកទី១០ ដែលក្នុងនោះ ផ្ដោតការយក ចិត្តទុកដាក់ អំពីចក្ខុវិស័យនៃការអភិវឌ្ឍន៍ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៣០ និងផែនការអភិវឌ្ឍន៍ឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ដែលយកចិត្ដទុកខ្ពស់ទៅលើ ការកាត់បន្ថយ ភាពក្រីក្រ។

នៅឱកាសជំនួបនោះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណនូវរបាយការណ៍របស់លោកស្រីស៊ុនថន សៃយ៉ាចាក់ ដែលបានរាយការណ៍ជូនសម្ដេច ហើយសម្ដេចតេជោ ក៏បានសម្ដែងការអបអរសាទរនូវការជោគជ័យ នៃមហាសន្និបាតរបស់គណបក្ស ប្រជាជនបដិវត្ដន៍ឡាវលើកទី១០នោះផងដែរ៕

ក្រសួងការបរទេស ជួយសង្គ្រោះពលរដ្ឋខ្មែរ ៥នាក់ ពីការជួញដូរមនុស្ស និងធ្វើការខុសច្បាប់ នៅប្រទេស២ផ្សេងគ្នា

$
0
0

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិកម្ពុជា បានជួយសង្គ្រោះ ជនរងគ្រោះ ជាប្រជាពលរដ្ឋខ្មែរចំនួន ៥នាក់ ពីការជួញដូរមនុស្ស និងធ្វើការងារខុសច្បាប់ នៅប្រទេសថៃ និងប្រទេសចិន។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្នុងករណីទី១. ក្រសួងការបរទេស តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងហាណូយ និងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ សហការជាមួយ អាជ្ញាធរវៀតណាម បានអន្តរាគមន៍ ជួយសង្គ្រោះស្ត្រីខ្មែរ ៣នាក់ ពីការជួញដូរមនុស្សខុសច្បាប់ នាំទៅរៀបការនៅប្រទេសចិន ដោយឆ្លងកាត់តាម ប្រទេសវៀតណាម ឲ្យត្រឡប់មកកម្ពុជាវិញ។

ជនរងគ្រោះទាំង ៣នាក់ រួមមាន ទី១. ឈ្មោះ សន សាវឿន អាយុ ២៤ឆ្នាំ រស់នៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ, ទី២. ឈ្មោះ រស់ រ៉ានី អាយុ ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល និងទី៣. ឈ្មោះ គាំ កុល អាយុ ២៣ឆ្នាំ រស់នៅភូមិបាត់ឡាស្នាប់ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។

នារីរងគ្រោះទាំង ៣នាក់នេះ ត្រូវបានមេខ្យល់នាំទៅ ដល់ព្រំដែនវៀតណាម-ចិន (ភាគ ខាងជើងប្រទេសវៀតណាម) ដើម្បីយកទៅរៀបការ ជាមួយបុរសជនជាតិចិន។

ស្ថានឯកអគ្គរាជទូតកម្ពុជា បានផ្ដល់ការស្នាក់នៅ ការហូបចុក ប្រាក់ឧបត្ថម្ភ និងថ្លៃសំបុត្ររថភ្លើង ពីទីក្រុងហាណូយមក ទីក្រុងហូជីមិញ ដល់ស្រ្តីខ្មែរទាំង ៣នាក់ ។

ចំណែក ឯស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំទីក្រុងហូជីមិញ ក៏បានបន្តរ៉ាប់រងផ្ដល់ នូវកន្លែងស្នាក់នៅ ម្ហូបអាហារ ប្រាក់ឧបត្ថម្ភ និងថ្លៃសំបុត្ររថយន្តក្រុង ពីទីក្រុងហូជីមិញ មកទីក្រុង ភ្នំពេញ ដល់ស្រ្តីខ្មែរទាំង០៣នាក់នេះផងដែរ។ មន្រ្តីស្ថានអគ្គកុងស៊ុល នឹងជូនដំណើរស្រ្តីរងគ្រោះទាំង ៣នាក់នេះ ត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែន អន្តរជាតិបាវិត-ម៉ុកបាយ ដោយរថយន្តក្រុង នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

សេចក្តីជូនដំណឹង បានបន្តថា ករណីទី២. ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ បានចុះអន្តរាគមន៍ជួយកម្មករ ខ្មែរខុសច្បាប់ចំនួន ២នាក់ ដែលធ្វើការនៅរោងចក្រ ផលិតស្ករនៅស្រុកវឌ្ឍនាណាខន នៃប្រទេសថៃ ដែលត្រូវអាជ្ញាធរថៃឃាត់ខ្លួន ពីបទពុំមានឯកសារស្របច្បាប់ ទៅធ្វើការនៅប្រទេសថៃ។

កម្មករខ្មែរទាំង ២នាក់ ទី១. ឈ្មោះ ឃី ខា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅស្រុកពួក ខេត្តសៀមរាប និងទី២. ឈ្មោះ ធួន ណា ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅស្រុកពួក ខេត្តសៀមរាប។ ស្ថានអគ្គកុងស៊ុលកម្ពុជា បានជួយសម្រួលជាមួយ សមាគមកសិកម្មព្រំដែន ដើម្បីចុះឈ្មោះកម្មករទាំង ២នាក់នេះ ជាកម្មកររោងចក្រស្ករដោយស្របច្បាប់ និងឲ្យវិលត្រលប់ទៅធ្វើការ នៅរោងចក្រស្ករដូចដើម ដោយពុំចាំបាច់បញ្ជូនមកកម្ពុជា៕


ក្រសួងរ៉ែ និងថាមពល ប្រមាន ដកហូត អាជ្ញាប័ណ្ណ ពីក្រុមហ៊ុន មួយចំនួន ដែលអនុវត្តផ្ទុយ ពីកិច្ចព្រមព្រៀង

$
0
0

មណ្ឌលគិរី៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានធ្វើការប្រមានដក អាជ្ញាប័ណ្ណពីក្រុមហ៊ុនណា ដែលធ្វើខុសកិច្ចព្រម ព្រៀងលោករដ្ឋមន្រ្តី ថ្លែងបែបនេះក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អាគារ រដ្ឋបាលមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី ២ ខែកុម្ភៈនេះថា បើក្រុមហ៊ុនណាធ្វើបានល្អ និងលើកទឹកចិត្តឲ្យធ្វើបន្ត តែក្រុមហ៊ុនណា ធ្វើខុសនិងកិច្ចព្រមពៀង ក្រសួងមានសិទ្ធពេញទី ក្នុងការលុបចោលអាជ្ញាប័ណ្ណ និងអោយក្រុមហ៊ុននោះបញ្ឈប់ សកម្មភាពរបស់ខ្លួន។

លោករដ្ឋមន្រ្តី បានលើកឡើងថា ក្រុមហ៊ុនមានអាជ្ញាប័ណ្ណឱ្យ ធ្វើការសិក្សានិងក្រុមហ៊ុនមាន អាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មរ៉ែ ប៉ុន្តែក្រុមហ៊ុនត្រូវតែ គោរពឲ្យបានម៉ត់ចត់ តាមប្រការទាំងឡាយ ណាក្នុងកិច្ចព្រមព្រៀង ក្នុង អាជ្ញាបណ្ណដែលបានកំណត់ មាន ផ្ទៃដី ផែនទី ទីតាំង ជាដើម មិនអនុញ្ញាតឲ្យធ្វើអ្វី ស្រេចតែចិត្តនោះទេ។

ជាមួយគ្នានោះ ស្ថានីយ៍ប្រេងត្រូវសង់យ៉ាង ណាឲ្យធានាសុវត្ថិភាព កុំឲ្យមានការឆាបឆេះ ព្រោះបើឆេះ ស្ថានីយ៍ប្រេង មិនមែនឆេះតែស្ថនីយ៍ម្នាក់ឯងនោះទេ គឺប្រាកដជាបង្កគ្រោះដល់ អ្នកជិតខាងជាមិនខាន ដូចច្នេះស្ថានីយ៍ប្រេងត្រូវសង់ឲ្យ ត្រូវតាមលក្ខណៈបច្ចេកទេស អោយមានសុវត្ថិភាព បើឆេះក៏មិនឆេះដល់ អ្នកជិតខាងនោះដែរ។

យ៉ាងណាក៏ដោយ ជាការយោគយល់ ក្រសួងទុករយៈពេល៥ឆ្នាំ សំរាប់អ្នកដែល បានសាងសង់មុនហើយមាន លក្ខណៈខុសបច្ចេកទេស ដើម្បីធ្វើការកែលំអអោយត្រូវ តាមបទដ្ឋានបច្ចេកទេស។

លោកក៏បានធ្វើការ ពន្យល់ផងដែរថា ការអនុញ្ញាត្ត អោយក្រុមហ៊ុន មកធ្វើអាជីវកម្មរ៉ែ មិនមែន ដើម្បីផលប្រយោជន៍តែ ក្រុមហ៊ុនម្ខាងនោះទេ គឺផលប្រយោជន៍ ប្រទេសជាតិផងដែរ ព្រោះរ៉ែនៅក្នុងដីបើ មិនឲ្យក្រុមហ៊ុនធ្វើអាជីកម្មទេ វាកប់ចោលនៅក្នុងដីរហួត ដូចច្នេះទ្រព្យសម្បត្តិរបស់ ជាតិនៅក្នុងដីមិន អាចយកមកប្រើប្រាស់បានទេ។ ការឲ្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ មិនមែនឲ្យគេធ្វើទទេនោះទេ គឺមាន ការបែងចែកផល ដែលនៅក្រោមការគ្រប់ គ្រងរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីររ៉ែនិងថាមពល។

សូមជំរាបថា អាគារមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ត្រូវបានដាក់សម្ភោធឲ្យ ប្រើប្រាស់នាពេលនេះ តាមការលើកឡើងរបស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក សាន់ ដារិទ្ធិ បានឲ្យដឹងថា អាគាររដ្ឋបាលនេះ មានទំហំផ្ទៃដី៤០០០ម៉ែត្រការ៉េ ក្នុងនោះមានអាគារចាស់១ខ្នង មានបណ្តោយ ២០ ម៉ែត្រ ទទឹង ៨ម៉ែត្រ និង កំពស់ ៦,៥ ម៉ែត្រ មាន ០៧បន្ទប់ និងបន្ទប់ទឹក០២ ដោយចំណាយទឹកប្រាក់ ប្រមាណជាង ២០៧លានរៀល ដោយមានសភាព ទ្រុឌទ្រោម នៅចន្លោះឆ្នាំ២០១២ មន្ទីរបានទទួល ថវិកាបន្ថែម ធ្វើការសាងសង់អាគារថ្មី នៅខែវិច្ឆិកា ២០១៣ មន្ទីរត្រូវបំបែកជាពីរ ពីមន្ទីរឧស្សាហកម្ម និងសិប្បកម្មដែលកសាង អាគារថ្មីនោះទើបតែបាន ៥០%ប៉ុណ្ណោះ ដោយចំណាយទឹកប្រាក់អស់ជាង ៥២៨លានរៀល។

គួររំលឹកផងដែរថា បើយោងតាមការរិៈគន់ របស់មហាជនទូទៅ នៅខេត្តមណ្ឌលគិរីលើក ឡើងពីក្រុមហ៊ុនជាច្រើន ដែលមានវត្តមាននៅឃុំចុងផ្លាស់ ស្រុកកែវសីមា កំពុងធ្វើការសិក្សាជ្រាវជ្រាវ និងក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស មួយចំនួនកំពុងប្រព្រឹត្តខុសច្បាប់ តែសង្ស័យជំនាញ និងអាជ្ញាធ័រធ្វើការបិតបាំងថ្នាក់លើ៕

រដ្ឋមន្ត្រី ក្រសួងព័ត៌មាន៖ ច្បាប់ស្ដីពីសិទ្ធិ ទទួលព័ត៌មាន អាចនឹងបញ្ចប់នៅ ចុងឆ្នាំ២០១៦ និងពាក់កណ្តាលឆ្នាំ២០១៧

$
0
0

 ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទីអង្គារ៍ទី២ ខែកុម្ភៈឆ្នាំ២០១៦ បានថ្លែងឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពី សិទ្ធទទួលបានព័ត៌មាន ដែលក្រុមអ្នក បច្ចេកទេសកំពុងតែ មមាញឹកក្នុងការ រៀបចំតាក់តែង យ៉ាងយកចិត្តទុកដាក់បំផុតនេះ អាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៦ និងពាក់កណ្តាល ឆ្នាំ២០១៧ខាងមុខ។

លោករដ្ឋមន្រ្តី បានមានសាន៍នៅក្នុឱកាស បិទវគ្គបណ្តុះបណ្តាល ក្រុមការងារមន្រ្ដីបច្ចេកទេស តាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន កាលពីរថ្ងៃអង្គារ៍ទី០២ ខែកុម្ភៈនៅសណ្ឋាគារ ភ្នំពេញថា”សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធ ទទួលបានព័ត៌មាននេះ គ្រោងនឹងចំណាយពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ បើមានបញ្ហា អាចនឹង យឺតយ៉ាវជាងនេះ។

លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន នេះដែរ បានទទួលការជួយ ជ្រោមជ្រែងថវិកាចំនួន១លានដុល្លារ អាមេរិកពីប្រទេស ស៊ុយអែត តាមរយៈអង្គការ យូណេស្កូ ហើយរាល់ការចំណាយ ទាំងអស់ជាបន្ទុករបស់ UNESCO សម្រាប់ក្រសួងព័ត៌មាន បានទទួលត្រឹមតែសម្រាប់ទិញ សម្ភារៈមួយចំនួន មានកុំព្យូទ័រជាដើ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធ ទទួលបានព័ត៌មាននេះ មាន៥ជំពូក និង២១មាត្រាហើយនៅថ្ងៃទី៤ខែកុម្ភៈនេះ គ្រោងនឹងលើកយកមាត្រា មួយចំនួនទៀត ដែលនៅសល់ មកពិភាក្សាដើម្បីបញ្ចប់សេចក្តីព្រាងនេះ បញ្ជូនទៅគណៈរដ្ឋមន្រ្តីអនុម័ត និងបញ្ជូនបន្តទៅរដ្ឋសភា”៕

យោធាកម្ពុជា-ថៃ ពិភាក្សាគ្នា បន្តពង្រឹង កិច្ចសហប្រតិបត្តិការ

$
0
0

ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណ:កម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានដឹកនាំ ប្រតិភូទីបញ្ជាការជួរមុខ ចំនួន១១រូប ចូលជួមសម្តែងការគួរសម ជាមួយ ឧត្តមនាវីឯក រ៉ាង សារិទ្ធសាត់តាយ៉ានុគូន មេបញ្ជាការយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ នៅបញ្ជាការដ្ឋានភូមិភាគទី១ សាត់ តាហ៊ិប ប្រទេសថៃ។

ក្រៅពីជំនួបសម្តែងការគួរសម ភាគីកម្ពុជា-ថៃ ក៏បានពិភាក្សាគ្នា ដើម្បីបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យយោធា រវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ បន្ថែមទៀត៕

ក្រសួងអប់រំណែនាំ សាលារដ្ឋរឹតបន្តឹង ការធ្វើបញ្ជី វត្ដមានសិស្ស នៅថ្ងៃបុណ្យ ចូលឆ្នាំចិន-វៀតណាម

$
0
0

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំទៅគ្រប់គ្រឹះស្ថាន អប់រំក្រោមឱវាទ របស់រដ្ឋទាំងអស់ ឱ្យរឹតបន្តឹងការធ្វើ បញ្ជីវត្តមាន សិស្សឱ្យបានត្រឹមត្រូវក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្ដទៅក្នុង រយៈពេល៣ថ្ងៃខាងមុខនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹង បានដក់ស្រងសម្តី របស់លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការបង្កើនការគ្រប់គ្រងបញ្ជីវត្តមាននេះ ដើម្បីកុំឱ្យសិស្សានុសិស្សឈប់ច្រើន ដែលនាំឱ្យប៉ះពាល់ដល់គុណភាពលើវិស័យអប់រំ។

លោកបានបន្តថា ក្នុងករណីសិស្សានុសិស្សឈប់ទាំងបីថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នឹងធ្វើឱ្យសិស្សរៀនអត់ទាន់ ហើយលោកគ្រូ អ្នកគ្រូពុំអាចរម្លឹកមេរៀនឡើងវិញបានឡើយ។ លើសពីនេះទៀត បន្ទាប់ពីត្រលប់មកចូលរៀនវិញ សិស្សដែលបានឈប់នោះ នឹងមានបញ្ហាបែកអារម្មណ៍ អស់កម្លាំងក្នុងការរៀនសូត្រ ដែលអាចនាំឱ្យសិស្សរៀនចុះខ្សោយជាងសិស្ស ដែលបានមករៀនទៀងទាត់។

លោក រស់ សាលីន បានបញ្ជាក់ថា ក្រសួងគ្មានផែនការដាក់ទោសទណ្ឌដល់សិស្សដែលបានឈប់នោះទេ ប៉ុន្តែគ្រប់សាលាទាំងអស់នឹងអនុវត្តន៍ តាមបទបញ្ជាផ្ទៃក្នុង រៀងៗខ្លួន ដូច្នេះអាណាព្យាបាលគួរតែផ្តល់ឱកាស ឱ្យកូនទៅរៀនឱ្យបានទៀងទាត់ ចៀសវាងឱ្យកូនឈប់សម្រាកធ្វើដំណើរកម្សាន្ដជាដើម។

ក្រសួងត្រូវតែរឹតបន្តឹងឱ្យខាងតែបានដោយសារតែពិធីបុណ្យនេះ វាពុំមែនជាប្រពៃណីជាតិខ្មែរ ហើយពុំមែនជាថ្ងៃឈប់សម្រាក ដែលទទួលស្គាល់ដោយរដ្ឋនោះដែរ៕

ដីព្រៃបំរុងទុករបស់ រដ្ឋប្រមាណ ៥០០ហិកតា ត្រូវបានគេឃុបឃិត គ្នាកាប់ទន្ទ្រាន និងឈូសឆាយយក ជាទ្រព្យសម្បត្តិឯកជន

$
0
0

រតនគិរី៖ ដីព្រៃបំរុងទុករបស់ រដ្ឋប្រមាណ ៥០០ហិកតា ត្រូវបានគេដឹងថាកំពុង រងនូវការកាប់បំផ្លាញ និងឈូសឆាយកាប់ទន្ទ្រាន យកជាទ្រព្យសម្បត្តិឯកជន។ ដីព្រៃបំរុងទុករបស់រដ្ឋ ដែលត្រូវបានគេឃុបឃិតគ្នានេះ ស្ថិតនៅក្នុងភូមិតាកុកព្នង ភូមិតាកុកច្រាយ ភូមិខ្វែង ឃុំយ៉ាទុង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ក្រោយពីមានការភ្ញាក់ផ្អើល អំពីការឈួសឆាយដីព្រៃឈើ បំរុងទុករបស់រដ្ឋធ្វើកម្មសិទ្ធិ នោះក្នុងព្រឹកថ្ងៃទី០២ ខែកុម្ភៈ នាយផ្នែករដ្ឋបាល ព្រៃឈើផ្នែកបរកែវ លោកឡេង យុគ បានដឹកនាំក្រុមការងារចុះ ទៅត្រួតពិនិត្យទីតាំងខាងលើ។

លោកឡេង យុគ បានថ្លែងប្រាប់ក្រុមអ្នក យកពត៌មានយ៉ាងខ្លីថា នឹងធ្វើការងារនេះ ហើយបច្ចុប្បន្នកំពុងតែត្រួត ពិនិត្យឯកសារពាក់ព័ន្ធផ្សេងៗ។ ជាក់ស្តែងនៅលើទីវាល ដ៏ធំល្វឹងល្វើយគេសង្កេតឃើញ មានស្នាមប្រើគ្រឿងចក្រឈូសដីព្រៃ ប្រមូលឈើដុតបំផ្លាញចោល មុនពេលសមត្ថកិច្ច ចុះទៅដល់ទីនោះ។

ដោយឡែកមេឃុំបរខាំលោករម៉ាម ខេត បានប្រាប់អ្នកយកព័ត៌មាន នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ នេះថា លោកបានចុះហត្ថលេខា លើកិច្ចសន្យាទិញលក់ដីនោះ ដោយសារតែមេភូមិ និងប្រជាពលរដ្ឋមួយ ចំនួនគាំទ្រក្នុងរឿងនេះ។ ទាក់ទិនទៅនឹងដីបំរុងទុក របស់រដ្ឋប្រមាណ ៥០០ហិកតា ត្រូវបានគេឃុបឃិតគ្នា កាប់ទន្ត្រាននឹង ឈូសឆាយយកជាទ្រព្យ សម្បត្តិនេះដែរលោកល័ក្ខ ដែលអះអាងថា ជាម្ចាស់កម្មសិទ្ធិដី នោះបានបញ្ជាក់ថា ដីដែលលោកបានទិញនេះ មានចំនួនតែ ៤៥ហិកតាប៉ុណ្ណោះ។

លោកល័ក្ខ បន្តទៀតថាដីខាងលើនេះ ខាងអាជ្ញាធរបញ្ជាក់ថា មិនមានការពាក់ព័ន្ធនោះទេ។ ជាការកត់សំគាល់ឃើញថា ខេត្តរតនគិរីបច្ចុប្បន្នដំណាំ កសិឧស្សាហកម្មកំពុងមាន ការរីកចំរើនប៉ុន្តែដំណាំទាំងនោះ ត្រូវគេឃើញភាគច្រើនដ៏លើសលុប គឺបានដាំនៅលើដី ដែលជាដីត្រូវបានគេ កាប់ពីដីព្រៃរបស់រដ្ឋ ហើយការទិញនោះទៀតសោត ឯកសារមួយចំនួនត្រូវ គេលួចខ្សឹបថា បានលួចបន្លំស្នាមមេដៃ គាំទ្ររបស់ប្រជាពលរដ្ឋ ឫថា អ្នកភូមិបានលក់អោយជាដើម។ល។ គេកំពុងតែរងចាំមើលថា តើដីបំរុងទុករបស់រដ្ឋប្រមាណ ៥០០ហិកតា ខាងលើនេះនឹងមានការអនុវត្ត ច្បាប់ដូចម្តេចចំពោះរឿងរ៉ាវ ទិញដីរដ្ឋដោយខុសច្បាប់៕

Viewing all 8042 articles
Browse latest View live




Latest Images