Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ក្រសួងអប់ រំយុវជន និងកីឡានិងរៀបចំ ការប្រកួត កីឡាជាតិ ២ឆ្នាំម្តង ចាប់ពីឆ្នាំ ២០១៦នេះ តទៅ


នគរបាល ក្រុងសួង និងស្រុកក្រូចឆ្មា ឃាត់ខ្លួនជន សង្ស័យម្នាក់ ពីបទលួច ចិញ្ចៀនមាស ១វង់ ទម្ងន់៦ជី

$
0
0

ត្បួងឃ្មុំ៖ កម្លាំងជំនាញ អធិការនគរបាល ក្រុងសួង និងនគរបាលស្រុកក្រូចឆ្មា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទលួចចិញ្ចៀនមាស ១វង់ ទម្ងន់ ៦ជី។

យោងតាមសេចក្តីរាយការណ៍ពីភ្នាក់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លុន ស្រ៊ី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរជាងថតរូប រស់នៅភូមិថ្នល់ថ្មី សង្កាត់វិហារលួង ខេត្តត្បូងឃ្មុំ បានបាត់ចិញ្ចៀននៅវេលាម៉ោងប្រហែលជាង ៧ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីជនសង្ស័យឈ្មោះ យាំ រតនៈ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅក្នុងភូមិដូចជនរងគ្រោះដែរ បានចូលលួចយកចិញ្ចៀនត្រាមាសទម្ងន់ ៦ជី នៅលើផ្ទះម្តាយរបស់ជនរងគ្រោះ។

ក្រោយពីទទួលបានព័ត៌មាននេះ អធិការនគរបាលក្រុងសួង កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយកំលាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង។ បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួនទុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

លោកស្រី ផាក ទូរស័ព្ទផ្ទាល់ទៅកាន់លោក អូបាម៉ា និងលោក អាបេ ជុំវិញការដាក់ទណ្ឌកម្មលើ DPRK

$
0
0

សេអ៊ូល៖ លោកស្រី ផាក ជិនហេ ប្រធានាធិបតីកូរ៉េខាងត្បូង បានទូរស័ព្ទផ្ទាល់ទៅកាន់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក ស៊ីនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃអង្គារថា សូមឲ្យជួយធ្វើយ៉ាងណាដើម្បីដាក់ទណ្ឌកម្ម ទៅលើសាធារដ្ឋប្រជាធិបតេយ្យកូរ៉េ (DRPK) ឬកូរ៉េខាងជើង បន្ទាប់ពីប្រទេសមួយ នេះបានបាញ់គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ កាលពីពេលថ្មីៗកន្លងទៅនេះ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ថាយ៉ាងដូច្នេះ ។

បើតាមការលើកឡើងនូវព័ត៌មានថ្មីមួយ ពីខុទ្ធកាល័យរបស់លោកស្រី ផាក បានបញ្ជាក់ថា កាលពីថ្ងៃអង្គារមិ្សលមិញនេះ លោកស្រី ផាក ពិតជាបានទូរស័ព្ទផ្ទាល់ទៅ កាន់លោក អូបាម៉ា ប្រធាធិបតីសហរដ្ឋអាម៉េរិក និងលោក ស៊ិនហ្ស៊ូ អាបេ ដោយបានលើកឡើងអំពីជំហររបស់ កូរ៉េខាងត្បូង និងការទទូចឲ្យមហាអំណាច ទាំងពីរនេះ ជួយអន្តរគមន៍ ដោយធ្វើយ៉ាងណាឲ្យផ្តល់ សច្ចាប័នលើកូរ៉េខាងជើង ព្រោះថារដ្ឋាភិបាលនេះបានបាញ់គ្រាប់រ៉ុក្កែត រយៈចម្ងាយឆ្ងាយ ដែលជាការគំរាមដល់ សន្តិសុខ អន្តរជាតិ ។

បន្ទាប់ពីកូរ៉េខាងជើង បានសាកល្បងបាញ់គ្រាប់រ៉ុក្កែត កាលពីថ្ងៃអាទិត្យ បានធ្វើឲ្យថ្នាក់ដឹកនាំពិភពលោក មិនពេញចិត្តឡើយ ហើយពេលថ្មីៗនេះ មេដឹកនាំ៣រូប នៃក្រុមប្រឹក្សាអង្គការសន្តិសុខ សហប្រជាជាតិ បានឯកភាពគ្នាថា នឹងអនុម័តដើម្បីប្រឆាំងនឹងការបាញ់បង្ហោះ គ្រាប់រ៉ុក្កែត ដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលវាប៉ះពាល់ ដល់សុវត្ថិភាព និងសន្តិសុខសង្គម ។

គួររំលឹកថា ក្រៅពីការបាញ់សាកល្បងគ្រាប់រ៉ុក្កែត ដោយកូរ៉េខាងជើងនៅពេលថ្មីៗនេះ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ រដ្ឋាភិបាលក្រុងព្យុងយ៉ាង ក៏បានសាកល្បង គ្រាប់បែកអ៊ីដ្រូសែន តែមិនទាន់បានលទ្ធផល ផ្លែផ្កានៅឡើយទេ ៕

មនុស្ស៤នាក់ របួសធ្ងន់ក្នុងហេតុការណ៍ គ្រោះថ្នាក់​ចរាចរ នៅព្រែកហូរ

$
0
0

កណ្តាល៖ យ៉ាងហោចណាស់មនុស្ស៤នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងម៉ូតូ និងម៉ូតូ នៅតាមបណ្តោយផ្លូវជាតិ លេខ២ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅម៉ោងប្រមាណ ៧៖៣០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦។

បើតាមសេចក្តីរាយការណ៍ បានអោយដឹងថា ជនរគ្រោះទាំង៤នាក់ នេះមានបុរស៣នាក់ និងស្ត្រីម្នាក់ ហើយស្ថានភាពយ៉ាងណានោះ នៅមិនទាន់បញ្ជាក់នោះទេ ពោលកំពុងជួយសង្គ្រោះ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ៕

ឃាត់ខ្លួនជនសង្ស័យ បានធ្វើសកម្មភាព រំលោភសេពសន្ធវះ ទៅលើក្មេងស្រី

$
0
0

នៅវេលាម៉ោង ០៩ និង០០នាទី ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចក្រុម១៧ ភូមិ០៤ សង្កាត់០៤ ខេត្តព្រះសីហនុ ការិយាល័យបទល្មើសជួញដូរមនុស្ស និងការពារអនិតិជន បានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ព្រំ តាវ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម១៧ ភូមិ០៤ សង្កាត់០៤ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពរំលោភសេពសន្ធវះ ទៅលើក្មេងស្រី ឈ្មោះ អ៊ួច ខំុ អាយុ០៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្រុម១៧ ភូមិ០៤ សង្កាត់០៤ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១៣ និង៣០នាទី ខណះពេលដែលក្មេងស្រីដេក នៅលើផ្ទះម្នាក់ឯង ។

បច្ចុប្បន្នកំលាំង ការិយាល័យជំនាញ កំពុងធ្វើការសាកសួរនៅ ទីបញ្ជាការ អ.ហ ខេត្តព្រះសីហនុ ។ លោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេអហខេត្ត ក៏បានបញ្ជាក់ថា ជនសង្ស័យរូបនេះក៏មានប្រើប្រាស់ គ្រឿងញៀន ផងដែរក្រោយពីបានធ្វើ កោសលវិច័យទឹកនោមរួច ៕

ក្រសួងសាធារណៈការ នឹងរៀបចំវេទិ ការសាធារណៈ ជាមួយប្រជាពលរដ្ឋ​ រស់នៅតាមផ្លូវរថភ្លើង

នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធលួចម៉ូតូ និងទទួលផលចោរកម្ម

$
0
0

បាត់ដំបង៖ សមត្ថកិច្ចនគរបាល ការិយាល័យជំនាញស្នងការ ខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ៣នាក់ និង រឹបអូសបានម៉ូតូ៥គ្រឿង ពាក់ព័ន្ធករណីលួច និងអ្នកទិញម៉ូតូពីចោរបានជាបន្តបន្ទាប់ កាលពីថ្ងៃទី ៨ និងទី៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ ក្រោមបញ្ជាដឹកនាំរបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាល ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែន ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានអោយដឹងថា ជនសង្ស័យ៣នាក់ ដែលបង្រ្កាបបានក្នុងករណីឆបោក ចំនួន ០៣ នាក់ មាន ០១នាក់ ជាជនដៃដល់ និង ០២ នាក់ ទៀតជាអ្នកទទួលផលចោរកម្ម( អ្នកទិញម៉ូតូ ) ព្រមទាំងដកហូត បានម៉ូតចំនួន ០៦ គ្រឿង ក្នុងនោះ ម៉ូតូប្រភេទ សេ ១២៥ ចំនួន ០៥ គ្រឿង និងម៉ាកគ្លីកចំនួន ០១ គ្រឿង ។

មន្ត្រីនគរបាល បានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះរួមមាន ទី១-ឈ្មោះ នួន ខួច ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិនិមិត្តថ្មី ឃុំគោកនិមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ( ជនប្រព្រឹត្តិផ្ទាល់ ) ទី២-ឈ្មោះមុំ វ៉ា ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិ ប៉ាដាក ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
( ទទួលផល ចោរកម្ម ) និងទី៣-ឈ្មោះ ខែម រ៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិ អូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ( ទទួលផលចោរកម្ម ) ។  

មន្ត្រីនគរបាល បានបញ្ជាក់ទៀតថា  វត្ថុតាង និងជនសង្ស័យនេះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងរៀបចំសំណុំរឿង បញ្ជូន ទៅតុលាកាខេត្តបាត់ដំបង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមធ្វើការ អំពាវនាវចំពោះប្រជាពលរដ្ឋ មេត្តប្រុងប្រយត្ន័ចំពោះសកម្មភាពឆបោក គ្រប់យ៉ាងរបស់ជនល្មើស ដែលពួកគេតែងតែ ធ្វើសកម្ម ភាពនៅពេលណាដែល ម្ចាស់ទ្រព្យទុកចិត្ត និងសូមមេត្តាដល់ជនរងគ្រោះដាក់ពាក្យបណ្តឹង និងរាយការណ៍បានទាន់ពេលវេលា មកសមត្ថកិច្ច ដែលនៅជិតបំផុតតាមដែលអាចធ្វើទៅបាន៕

អគ្គិភ័យ លេបត្របាក់ ផ្ទះនគរបាលម្នាក់ នៅតាកែវ

$
0
0

ភ្នំពេញ៖ សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា មានអគ្គិភ័យមួយ បានឆាបឆេះនិងលេបត្របាក់ផ្ទះ១ខ្នង ភូមិថ្នល់បែក សង្កាត់ រការក្រៅ ក្រុងដូនកែវ ខេត្ត តាកែវ នាវេលាម៉ោង៦និង៣០នាទី ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៦។

ប្រភពដដែលបានឲ្យដឹងថា  ផ្ទះដែលរងការឆេះនោះ មានទំហំ ៦គុណ ៨ម៉ែត្រ ថ្មក្រោមឈើលើ ដែលមានម្ចាស់ ហ៊ឹម សុវណ្ណារិទ្ធ ជានគរបាល៕


ស្លាប់ ៩នាក់ និងរបួស១០០នាក់ ក្នុងព្រឹត្តិការណ៍ រថភ្លើងបុកគ្នានៅអាល្លឺម៉ង់

$
0
0

ប៊ែរឡាំង: ប្រភពព័ត៍មានរបស់ ស៊ិនហួរ ដែលចេញនៅ ថ្ងៃអង្គារនេះ បានរាយការណ៍ថា មនុស្ស៩នាក់ បានស្លាប់បាត់បង់ ជីវិតនៅពេលដែល ១០០នាក់រងរបួស នៅក្នុងព្រឹត្តិការណ៍ រថភ្លើងបុកគ្នា មួយកាលពីព្រឹកមិញ នៅតំបន់មួយស្ថិតនៅ ភាគខាងត្បូង នៃប្រទេសអាល្លឺម៉ង់។

បើយោងទៅតាម ប៉ូលីសក្នុងស្រុកបាននិយាយថា ចំនូនអ្នកស្លាប់ត្រូវបានឲ្យដឹងថា បានកើនឡើងទៅដល់៨នាក់ គិតចាប់ពីហេតុការណ៍នេះបានកើតឡើងពីព្រឹកមិញ នៅតំបន់ Bad Aiblingក្នុងទីក្រុង Bavaria។អ្នកនាំពាក្យរបស់ក្រុមហ៊ុន Deutsche Banh របស់ប្រទេសអាល្លឺម៉ង់ បានបញ្ជាក់ថាហេតុការណ៍រថភ្លើងបុកគ្នា ត្រូវបានកើតឡើងនៅកំឡុង ម៉ោង៦និង៤០នាទី ព្រឹកថ្ងៃអង្គារ ម៉ោងនៅក្នុងស្រុក ហើយមូលហេតុដែលនាំ ឲ្យមានមហន្តរាយនេះកើតមាន នៅពុំទាន់បានដឹងនៅឡើយ។

ក្រុមអ្នកជួយសង្គ្រោះ កំពុងស្ថិតនៅក្នុងប្រតិបត្តិការ បន្ទាប់ពីមានការបុកគ្នាភ្លាម ហើយមនុស្សក្នុង ១៥នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ គឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង៤០នាក់ទៀតរងរបួសធ្ងន់៕

តុលាការឥណ្ឌូនេស៊ី សម្រេចដាក់ទោស ក្រុមអ្នកគាំទ្រ រដ្ឋអ៊ីស្លាម នៅថ្ងៃនេះ

$
0
0

Jakarta:យោងតាមប្រភពពី គេហទំព័រព័ត៍មានរបស់ ស៊ិនហួរ ដែលបានផ្សាយ នៅថ្ងៃអង្គារនេះថា តុលាការរបស់ ប្រទេសឥណ្ឌូនេស៊ី បានសម្រេចចិត្តដាក់ទោស មនុស្ស៣នាក់ ដែលគេជឿជាក់ថា ជាក្រុមអ្នកគាំទ្រ រដ្ឋអ៊ីស្លាមចន្លោះពី ៣ទៅ៥ឆ្នាំ ពីបទបណ្តុះបណ្តាល ប្រជាជនក្នុងស្រុកឲ្យ ក្លាយទៅជាក្រុមចលនា សកម្មប្រយុទ្ធ។

មនុស្ស៣នាក់ដែល ត្រូវបានតុលាការដាក់ទោស Ahmad Junaedi Akias Abu Salman, Helmi Muhammad Alamudi Allias និង Tuah febriwansyah Aliasក្នុងទម្ងន់ទោស៣ឆ្នាំ, ៣ឆ្នាំកន្លះ, និង៥ឆ្នាំ។ ជនជាប់ទោសឈ្មោះ Junaedi បានសារភាពថា ខ្លួនធ្លាប់បានស្នាក់នៅ ប្រទេសស៊ីរី កាលពីឆ្នាំ២០១៣ អស់ជាង៣សប្តាហ៍ ហើយពេលនោះហើយ ដែលខ្លួនបានចូលរូមជាមួយនឹង ក្រុមសកម្មប្រយុទ្ធ នៅក្នុងយុទ្ធនាការហ្វឹកហាត់ការប្រើប្រាស់ និងការតម្លើងកាំភ្លើងប្រភេទ AK-47sដោយខ្លួនឯង។ ក្រោយមកខ្លួនក៏ត្រឡប់ មកឥណ្ឌូនេស៊ីវិញ នៅពេលដែលខ្លួនបានដឹងថា ត្រូវបានមេដឹកនាំរបស់ គេបោកប្រាស់លុយចំនួនដ៏ច្រើន ដែលជាចំណែកដែលគេត្រូវ ទទួលបាន។

គួរបញ្ជាក់ផងដែរថា ឥណ្ឌូនេស៊ី ជាប្រទេសកាន់សាសនា មូស្ល៊ីម ធំជាងគេបំផុត ដែលត្រូវជា ៨៥ភាគរយ នៃអ្នកអ្នកកាន់សាសនា មូស្លីមប្រមាណជា ២៥០លាននាក់ នៅទូទាំងពិភពលោក ហើយបើយោងតាមប្រភពពី អាជ្ញាធរក្នុងស្រុកបាន ប៉ាន់ស្មានថា មានជនជាតិឥណ្ឌូនេស៊ី ប្រមាណ៥០០នាក់ បានធ្វើដំណើរទៅកាន់ ប្រទេសស៊ីរី ក្នុងការចូលរូម ក្រុមសកម្មប្រយុទ្ធ។

ត្រឹមតែ ជាង១ខែ ជនភៀសខ្លួន មានទៅដល់ ៧៦០០០នាក់ ហូរចូល តំបន់អ៊ឺរ៉ុប តាមច្រកសមុទ្រ

$
0
0

Geneva:  កាសែតសារព័ត៍មានរបស់ ស៊ិនហួរ នៅថ្ងៃនេះ បាននិយាយថា តួលេខជនភៀសខ្លួន ដែលអង្គការអន្តរជាតិ សម្រាប់ជនអន្តោប្រវេស International Organization for Migration (IOM)ដែលបានបង្ហាញឲ្យដឹងថា មានទៅដល់ ៧៦២៦៣នាក់ ដែលបានភៀសខ្លួនចូលមកដល់ ប្រទេសនៅតំបន់អ៊ឺរ៉ុប តាមច្រកសមុទ្រ គិតត្រឹមរយៈពេល ៦សប្តាហ៍ ដំបូងនៅ ដើមឆ្នាំ២០១៦នេះ។

តួលេខបានបញ្ជាក់ថា មនុស្ស២០០០នាក់ ជារៀងរាល់ថ្ងៃ បានធ្វើដំណើរភៀសខ្លួន មកដល់អ៊ឺរ៉ុប ហើយវាមានទំហំ ដល់ទៅ១០ដង នៃតួលេខចាស់ កាលពីឆ្នាំទៅ។ អង្គការ IOM បានបន្ថែមថា ចំនួនតួលេខមួយនេះ ហាក់ដូចជាមិនបាន មានការស្រាកស្រាន ក្នុងការថយចុះនោះទេ រីឯតួលេខនៃអ្នកស្លាប់ ក៏ចេះតែកើនឡើងផងដែរ។

គួរបញ្ជាក់ផងដែរថា គិតពីដើមឆ្នាំ២០១៦ មកត្រឹមពេលនេះមានចំនូនអ្នកស្លាប់ ដល់ទៅ៤០៩នាក់ ហើយដែលបានស្លាប់ នៅក្នុងពេលដែល កំពុងព្យាយាមធ្វើដំណើរ មកកាន់អ៊ឺរ៉ុប បើធៀបទៅនឹង ២ខែដំបូង ដើមឆ្នាំ២០១៥ មានអ្នកស្លាប់ ៤២៨នាក់៕

សហព័ន្ធសហភាពយុវជនកម្ពុជា នឹងរៀបចំទិវា រៃអង្គាសប្រាក់ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ ជួយដល់មណ្ឌលកុមារកំព្រា អង្គការកុមារពិកាគថ្លង់ និងមន្ទីពេទ្យគន្ធបុប្ផា

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការ គ្រប់គ្រងនិង ការប្រើប្រាស់ មន្រ្តីជាប់កិច្ចសន្យា

សម្តេចតេជោ សរសើរលោក ឆាយ សុផល ដែលចងក្រង សៀវភៅប្រវត្តិសាស្ត្រ កម្ពុជា

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកោតសរសើរ លោក ឆាយ សុផល អ្នកកាសែតជើងចាស់ និងល្បីមួយរូបនៅកម្ពុជា ដែលបានខិតខំ ស្រាវជ្រាវចងក្រងសៀវភៅ ប្រវត្តិសាស្ត្ររបស់កម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយ បានសិក្សាស្រាវជ្រាវ៕

ក្រុមអាជីវករ កាប់ជ្រូក ប្រតិកម្មចំពោះ មន្ត្រីពេទ្យសត្វ ខេត្តកំពង់ឆ្នាំង

$
0
0

កំពង់ឆ្នាំង៖ បន្ទាប់ពីក្រុមអាជីវករកាប់ជ្រូក ចំនួន ១២នាក់ តវ៉ាក្នុងអង្គប្រជុំនៃ មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង កន្លងទៅថ្មីៗនេះ  រហូតមកដល់ រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទទួលព័ត៌មាន ស្តីពីភាពមិនប្រក្រតី បានបញ្ចេញពីក្រុមអាជីវករ កាប់ជ្រូកថា ក្រុមអាជីវករចាស់ ដែលបានធ្វើការតវ៉ាពីមុន មកមានតែត្រឹម ៨នាក់ ប៉ុណ្ណោះ ក្នុងចំណោម ១២នាក់ ប៉ុន្តែកាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ កំនើនអ្នកតវ៉ាបានកើនឡើង រហូតដល់ ១១នាក់ បានធ្វើការជជែកតវ៉ា នៅក្នុងអង្គប្រជុំមួយក្រោមវត្តមានលោក ស៊ុន ស៊ន នាយរងនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល  និងប្រធានមន្ទីរកសិកម្ម ខេត្តលោក ងិន ហ៊ុន រួមនិងមន្ត្រីការិយល័យផលិតកម្ម និងបសុព្យាបាល និងក្រុមអាជីវករចាស់ និងអាជីវករថ្មីទាំងអស់ចូលរួម ។

ការប្រជុំដោះស្រាយខាងលើ ត្រូវបានអាជីវករកាប់ជ្រូកទាំងអស់ និយាយថា មិនទាន់បានលទ្ធផលជាផ្លែផ្កានៅឡើយទេ មិនតែប៉ុណ្ណោះ ប្រភពពីអាជីវករបានទម្លាយ អោយដឹងនៅថ្ងៃទី១០ ខែកុម្ភៈ នេះថាមានការគំរាមកំហែងដោយប្រជុំថ្នាក់ដឹកនាំនៅក្នុងមន្ទីរ ដកឈ្មោះអាជីវករណា ដែលជាមេក្លោងធ្វើការតវ៉ា ចេញពីអាជីវកម្ម កាប់ជ្រូក នៅទីសត្តឃាតភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

ពាក់ព័ន្ធព័ត៌មាននេះអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានអោយដឹងតាមរយៈទូតស័ព្ទថា លោកមិនទាន់ បានទទួលព័ត៌មានខាងលើ នេះនៅឡើយទេ ប៉ុន្តែអះអាងថា មិនអាចធ្វើបែបនេះនោះទេ។ ដោយឡែក ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានអះអាងថា នៅក្នងជួរមន្ត្រីអង្គភាព មិនមានការប្រជុំការដក ឬលុបឈ្មោះអាជីវករ ណាឡើយ ការប្រជុំថ្ងៃមុន គឺបានធ្វើរបាយការណ៍ និងលើកយកសំណូមពររបស់អាជីវករចាស់ ដែលសុំនៅត្រឹម១២នាក់ ដដែលដាក់ជូនទៅក្រសួងកសិកម្ម ដើម្បីលោករដ្ឋមន្ត្រីសម្រេច។

ទន្ទឹមព័ត៌មានខាងលើនេះផងដែរ ក្រុមអាជីវករ បានទម្លាយអោយដឹងថា កុំថាឡើយអាជីវករថ្មី មិនបានចំណាយប្រាក់ សម្រាប់ចូលក្នុង អាជីវកម្មកាប់ជ្រូក សូម្បីតែពួកគាត់ ជាអាជីវករចាស់ក្នុងម្នាក់ៗ ត្រូវចំណាយប្រាក់ទៅលើឯកសារផ្សេងៗ ដោយគេអះអាងថា យកទៅស៊ីញ៉េ តាំងពីថ្នាក់ភូមិ រហូតដល់ថ្នាក់លើក្នុងម្នាក់ៗ អស់២៥ម៉ឺនរៀល ដែលនៅក្នុងច្បាប់ គឺត្រឹមតែ៨ម៉ឺនរៀលប៉ុណ្ណោះ ត្រង់ចំណុចទាំងនេះ បើយោងតាមប្រភពដែលទទួលបានកន្លងមកថា  មន្ត្រីពេទ្យសត្វទាំងនោះ ទទួលសំណែនពីអាជីវករក្នុងម្នាក់ៗ ចាប់ពី ៣ពាន់ ទៅ៥ពាន់ដុល្លា  និង ជារៀងរាល់ដងប្រចាំថ្ងៃ គឺជ្រូក១ក្បាលដែលកាប់នៅទីសត្តឃាដ គេយកតម្លៃផាស៊ី ៥ពាន់រៀល និងបង់អោយពេទ្យសត្វ៤ពាន់រៀល ពន្ធដារ១៥០០រៀល និងក្នុងម្នាក់ៗបង់ជូនសាច់ចំឡក១ដើម និងមានថ្លៃសាំងផងដែរគឺ៣ថ្ងៃ១២០០០រៀល។

លោក ក្រឹង សំអាត ប្រធានករិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ឆ្នាំង បានច្រានចោលទាំងស្រុង ដោយលោកដិសេធថា មិនមាន ការប្រព្រឹត្តអំពើពុករលូយនោះទេ ព្រោះពី ៣ពាន់ទៅ៥ពាន់ដុល្លា គឺចំនួនច្រើនណាស់ ហើយការបញ្ចូលអាជីវករថ្មី គឺមិនអាចហាមឃាត់បានទេ ដោយយោងលើទីផ្សារសេរី។ ទោះយ៉ាងណា ករណីនេះត្រូវបានក្រុមអាជីវករចាស់ លើកឡើងផងដែរ ទីផ្សារសេរី គឺចាប់ពី ២នាក់ឡើងទៅ គឺសេរីហើយ ដោយពួកគាត់លើកឡើងថា ទីផ្សារតូចមួយបញ្ចូលអាជីវករច្រើន ហួសហេតុ គឺលើសចំនួន ស្ថិតចូលទៅក្នុងភាពអាណាធិបតេយ្យ ទីផ្សារសេរី គឺស្ថិតនៅក្នុងរង្វង់ច្បាប់៕


អូសខ្សែភ្លើង ឆាបការ៉ូ ឆ្លងចរន្តឆក់ស្លាប់

$
0
0

កណ្តាល៖ បុរសម្នាក់ជាជាងរៀប ការ៉ូ ត្រូវឆ្លងចរន្តតាមទ្វារដែក ឆក់ស្លាប់ បន្ទាប់ពីអូសខ្សែភ្លើងកាត់ការ៉ូ ហើយបិទទ្វារគៀប ដាច់បណ្តាលឲ្យឆក់ កាលពីម៉ោង ១៤៖៤០នាទី ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្ទះឈ្មោះ ហ៊ីង វីរះ ភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហ៊ីង សោ ភ័ណ្ឌ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរជាងផ្ទះ នៅភូមិព្រៃពពេល មាន ប្រពន្ធឈ្មោះ លួន លៀប អាយុ ៣៩ឆ្នាំ មានមុខរបរ កម្មករកាត់ដេរ មានកូនចំនួន ២នាក់។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបាន យកម៉ូទ័រ កាត់ការ៉ូ មកតចរន្តភ្លើង ដើម្បីកាត់ការ៉ូបិទបន្ទប់ អោយប្អូនបង្កើតឈ្មោះ ហ៊ីង វីរៈ ដោយប្អូនតរចរន្ត ចេញពីលើផ្ទះ អូសខ្សែតភ្លើង កាត់គងលើមេទ្វាដែក រួចទាញទ្វារបិទ រួចបានកាត់ការ៉ូ ដោយមិនដឹងទ្វារគៀបដាច់ គៀបនិងទ្វារ ពេលអង្គុយឆាបផ្អែកទ្វាតដែក បណ្តាលឲ្យឆក់ស្លាប់។

ក្រោយពេលកើតហេតុ នគរបាលបាន ចុះទៅដល់ពិនិត្យ សាកសពជនរង ពិតជាស្លាប់ ដោយសារចរន្តអគ្គិសនី ឆក់ពិតប្រាកដមែន ក្រោយពីពិនិត្យ រួចបានប្រគល់ សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

សាកសពប្រជានេសាទ ខ្មែរឥស្លាមម្នាក់ ក្នុងចំណោម ២នាក់ ត្រូវបានរកឃើញហើយ នៅក្បែកោះក្រាស់ ប្រទេសវៀតណាម

$
0
0

កំពត៖ លោកឧត្តមសេនីយ៍ត្រី ទូច ពលះ អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក និងជាប្រធានបង្ក្រាបបទល្មើស លើផ្ទៃទឹកសមុទ្រខេត្តកំពត និងកែប បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា សពជនរងគ្រោះ ដែលប្រជានេសាទនៅភូមិដូនតោក ទៅរកឃើញនោះ ឈ្មោះណាប់ ម៉ើត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

រីឯជនរងគ្រោះម្នាក់ទៀត ឈ្មោះត្មាត ឌុលឡោះ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នាដែរ នៅបន្តការបាត់ខ្លួន នៅឡើយទេ។

លោកទូច ពលះបន្តថា សពជនរងគ្រោះ ត្រូវបានប្រជានេសាទ ស្វែងរក ក៏ប្រទះឃើញសពនៅម៉ោងជាង ២រសៀល ថ្ងៃទី១០ ខែគុម្ភះ ឆ្នាំ២០១៦នេះ កំពុងអណ្តែត លើទឹកសមុទ្រ ចំណុចខាងលិចក្បែកោះក្រាស់ នៃប្រទេសវៀតណាម។ បច្ចប្បន្នសព ត្រូវពួកនេសាទ កំពុងដឹកតាមទូកមកស្រុកវិញហើយ។

គួរបញ្ជាក់ថា ករណីលិចទូកនេសាទ កាលពីយប់ថ្ងៃទី៧ ខែគុម្ភៈ ឆ្នាំ២០១៦ ចំណុចខាងលិចកោះសារាំង ស្ថិតក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពតបណ្តាល ឲ្យជនរងគ្រោះ២នាក់ខាងលើ បាត់ខ្លួនរហូតមកដល់ពេលនេះ បានប្រទះឃើញម្នាក់ហើយ៕

ស្រាបៀរ លីអូ បង្កើតការ ប្រកួតបាល់ទះ ដើម្បីស្វែងរក ជ័យលាភី ៨៨,០០០,០០០ រៀល

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរ លីអូ បានរៀបចំសន្និសីទ សារព័ត៌មានមួយនៅ មជ្ឈមណ្ឌលណាហ្គាវើល នៅទីថ្ងៃទី១០ ខែ កម្ភៈ ឆ្នាំ ២០១៦ នេះស្តីពី “ការប្រកួតបាល់ទះ LEO  Cup National Volleyball2016” ដើម្បីស្វែងរក ក្រុមអ្នកទទួលជ័យលាភី នឹងទទួលបានទឹកប្រាក់ សរុប៨៨,០០០,០០០ រៀល ។

កញ្ញា កានជិត ភាវផាន់ឈូ ប្រធានគ្រប់គ្រងទីផ្សារបានឲ្យដឹងថា” ស្រាបៀលីអូ បានបង្កើត LEO  Cup National Volleyball លើកដំបូងតំាងពីរឆ្នាំ២០១២ មកម្លេះហើយស្រាបៀលីអូ បានលើកស្ទូយវិស័យបាល់ទះ នៅកម្ពុជាឲ្យឈានដល់ គម្រិតស្តង់ដារជាតិ។

ផ្អែកលើបទពិសោធន៍ជាច្រើនឆ្នាំកន្លងមកយើងទទួលបានការគំាទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន”។
កញ្ញាបន្តថា នេះជាលើកទី៥ហើយដែលក្រុមហ៊ុន BOON RAWD TRANDING INTERNATIONNAL បានរៀបចំ កម្មវិធីប្រកួត បាល់ទះLEO  Cup National Volleyball2016 ជាលើកទី៥នេះ ដែលអ្នកដែលទទួល បានជ័យលាភី នឹងទទួល បាននូវរង្វាន់ ទឹកប្រាក់៨៨,០០០,០០០រៀល ។ ការប្រកួតនេះនឹងចាប់ផ្តើម ពីវគ្គជម្រុះតាមមណ្ឌល ចំនួន៥នៅតាម បណ្តាលខេត្តចាប់ ពីខែកុម្ភៈ តទៅរហូតដល់ វគ្គផ្តាច់នឹងធ្វើនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡំាពិកកម្ពុជា ក៏បានមានប្រសាសន៍ដែរថា “សម្រាប់ការប្រកួតនេះ សូមឲ្យសហព័ន្ធកីឡា ត្រូវតែស្វែកកីឡាករដែលមានសមត្ថពិតប្រាកដ ដែលជាកីឡាករ ក្មេងៗចន្លះអាយុ១៥ដល់១៧ឆ្នាំ ដើម្បីធ្វើការបណ្តុះបណ្តាលទុកសម្រាប់ចូលរួមការប្រកួតស៊ីហ្គាមឆ្នាំ២០២៣ ដែលវាមានរយៈពេលតែប៉ុន្មានឆ្នាំខាងមុខនេះ។លោកបានបន្តថា យើងមិនអាចយកអ្នកដែលគ្មានទេពកោសល និងប៉ិនប្រសព្វដែលបានមកពីលេងដោយប្រើបញ្ញានោះទេ យើងត្រូវតែខិតខំទំាងអស់គ្នាដើម្បីការ ប្រកួតស៊ីហ្គាមនៅឆ្នាំ២០២៣។

លោកបានបន្តថា “ការរៀបចំខ្លួនសម្រាប់ទទួលស៊ីហ្គាម គឺវាមិនងាយប៉ុន្មានទេ ហើយត្រូវការពេលវេលា ច្រើនហាត់ ពាតលុតដុំដើម្បីក្លាយខ្លួនជាអ្នកកីឡាអាជីប” ។លោកបញ្ជាក់ថា រយៈពេលប្រំាពីរប្រហែល ជាអាចគ្របគា្រន់ សម្រាប់ការ វើកហាត់ បើសិនជាយើងរៀបចំបានល្អ ទំាងការគ្របគ្រង់ រៀបចំផែនការ យុទ្ធសាស្ត្រច្បាស់លាស់និងយុទ្ធវិធីច្បាស់លាស់ យើងនិងទទួលបានជោគជ័យក្នុងការ ឈានទៅរកដំណើរ ស៊ីហ្គាមឆ្នាំ២០២៣ ៕

រថយន្តក្រុង អត់មានមនុស្សបើក នឹងដាក់ឲ្យ សាកល្បង ធ្វើដំណើរ នៅក្នុងប្រទេស អូស្ត្រាលី

$
0
0

ទីក្រុងស៊ីដនី: ប្រភពព័ត៍មាន ស៊ិនហួរ បានឲ្យដឹងថា រថយន្តក្រុងអត់មានមនុស្សបើកបរ ដែលជាផលិតផលរបស់ប្រទេសបារាំង នឹងត្រូវប្រកាស បានឲ្យប្រើប្រាស់ ក្នុងលក្ខ័ណ្ឌសាកល្បង នៅលើផ្លូវធ្វើដំណើរក្នុង ប្រទេសអូស្ត្រាលី។

ឡានក្រុងប្រភេទនេះ នឹងអាចផ្ទុកអ្នកដំណើរ ដល់ទៅ១៥នាក់ និងមានល្បឿនអតិបរមា៤៥គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ហើយនឹងត្រូវដាក់ឲ្យរថលើផ្លូវនៅក្នុងទីក្រុង Perth ភាគខាងលិចនៃអូស្ត្រាលី។ ដោយប្រើប្រាស់នូវបច្ចេកទេសទំនើបដែលអាចធ្វើឲ្យវាមានសមត្ថភាព ដឹងមុនដូចជាឧបសគ្គការ ចាប់ហេតុការណ៍ បានមុននិងអាចចាប់បានស្លាកសញ្ញាចរាចរណ៍ បានផងដែរ។

លោកTerry Agnew ប្រធានប្រតិបត្តិជាន់ខ្ពស់ នៃRoyal Automobile Club(RAC) របស់អូស្ត្រាលី បាននិយាយបញ្ជាក់ថាយើងមិនត្រឹមតែបានគិតទៅដល់ បទបញ្ញត្តិនានា និងដំណើរការវានោះទេ ប៉ុន្តែវាជារឿងសំខាន់ថា កត្តាមនុស្សគឺប្រជាជនដែលរស់នៅក្នុង តំបន់នោះមានការយល់ដឹង ពីបច្ចេកវិទ្យានេះបានដល់កម្រិតណា ។

/2016/February/id-067

អតីតយោធិនរំសាយ យកឡាមអារក យកពូថៅកាប់ជើង ហូរឈាមស្រោច ពេញខ្លួន គេខិតខំជួយ សង្គ្រោះ មកដល់ផ្ទះ យកខ្សែចងក និងយកកន្តៀវ អាកម្តងទៀត

$
0
0

កំពង់ឆ្នាំង៖ បុរសជាអតីតយោធិរំសាយ ដែលត្រូវអ្នកភូមិរាយការណ៍មកថា មានជំងឺសសៃរប្រសាទ ប្រចំាកាយ បានយកឡាមអារក និងយកពូថៅ កាប់ជើងខ្លួនឯង ហូរឈាមស្រោចពេញខ្លួន នៅម៉ោងប្រមាណ២៖៣០នាទី រំលង អាធ្រាត្រឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ភ្លាមនោះ ក្រុមក្រុមគ្រួសារ និងសមត្ថកិច្ចបានខិតខំ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីបញ្ជូនត្រឡប់មកវិញបុរសរូបនោះ បានបន្តយកខ្សែចងក និងកន្តៀវអារក ខ្លួនម្តងទៀត។

បើតាមអ្នកភូមិអណ្តូងស្នាយ បានឲ្យដឹងថា បុរសដែលជាអតីតយោធិនរំសាយ ដែលព្យាយាមធ្វើអត្តឃាតខ្លួនឯងនេះ ឈ្មោះ គង់ ប៊ុនធឿន ហៅ ពៅ ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។

អ្នកភូមិអណ្តូងស្នាយ បានឲ្យដឹងថា លោក គង់ ប៊ុនធឿន មុនពេលកើតហេតុ បានស្រែកឡូឡាខ្លាំងៗថា មានគេរកអារក សម្លាប់គាត់ ឮដូច្នេះ បងប្អូនក្រុមគ្រួសារ បានរត់គេចខ្លួនអស់រលីង ដោយសារតែខ្លាចបុរសរងគ្រោះ រហូតដល់ ម៉ោងប្រមាណ ២យប់រំលងអធ្រាត្រ បានទៅអើតមើល ក៏ស្រាប់ប្រទះឃើញ លោក ប៊ុនធឿន បានយកឡាមអារកខ្លួនឯង និង ពូថៅយកមកាប់ជើង ឈាមហូរស្រោចពេញខ្លួន ឃើញដូចនេះក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ច សុំឲ្យជួយអន្តរាគមន៍ ចូលជួយសង្រ្គោះ ដឹកមកដឹកមកមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង។

អ្នកភូមិអណ្តូងស្នាយ បន្តទៀតថា ក្រោយពីគ្រូពេទ្យបាន ព្យាបាលរួច ក៏ឲ្យជនរងគ្រោះ ត្រឡប់ទៅផ្ទះវិញ លុះដល់ទៅដល់ផ្ទះ អតីតយោធនរំសាយ រូបនេះ បានបន្តធ្វើសកម្មភាព ជាថ្មី ដោយម្តងនេះ បានយកខ្សែចងក និងយកកន្តៀវ អារកខ្លួនឯងបន្ថែមទៀត ហើយក្រុមគ្រួសារចេះ តែតាមមើលរហូត។

លោក គង់ ប៊ុនធឿន អតីតយោធិនរំសាយរូបនេះ ត្រូវបានក្រុមគ្រួសារ ប្រាប់ថា បច្ចុប្បន្ន រស់នៅតែម្នាក់ឯង ប្រពន្ធនិងកូន បានមករស់នៅខេត្តកណ្តាលអស់ ក្រោយពីបានលែងលះគ្នា យូឆ្នាំមកហើយ ឯរាល់ថ្ងៃ គាត់រស់នៅជាមួយប្អូន។ ហើយម្យ៉ាងទៀត គាត់មាន ជម្ងៃសសៃប្រសាទ ពេលធ្វើទុកម្តង គឺផ្អើលពេញភូមិ ហើយពិបាកនឹងជួយណាស់ ព្រោះពេលដែលគាត់ធ្វើទុកម្តងៗ មានផ្លែឡាម ពូថៅ កន្តៀវ ដែលអាចបណ្តាល អោយមានគ្រោះថ្នាក់ ដល់អ្នកដែលចូលទៅជួយ៕

Viewing all 8042 articles
Browse latest View live




Latest Images