Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អភិបាល ខេត្តពោធិ៍សាត់ គ្រោងនឹងរៀបចំ បណ្តាញភ្លើងអគ្គសនី ប្រើពន្លឺ ព្រះអាទិត្យ ក្នុងផ្សារថ្មី ពោធិ៍សាត់

0
0

ពោធិ៍សាត់៖ លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ គ្រោងនឹងរៀបចំ បណ្តាញភ្លើងអគ្គិសនី ប្រើពន្លឺព្រះអាទិត្យ ដើម្បីឆ្លើយតប និងដោះស្រាយរាល់ បញ្ហាប្រឈម របស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ អាជីវករ ក្នុងផ្សារថ្មីពោធិ៍សាត់។

ការប្រកាសអំពីគម្រោង រៀបចំបណ្តាញភ្លើងអគ្គិសនី ប្រើពន្លឺព្រះអាទិត្យ ក្នុងផ្សារថ្មីពោធិ៍សាត់ របស់លោក ម៉ៅ ធនិន្ទ នេះ បានធ្វើឡើង ក្នុងដំណើរចុះទៅជួបសំណេះសំណាល សួរសុខទុក្ខ ក្នុងបំណងជួយដោះស្រាយរាល់ក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបញ្ហា របស់បងប្អូនអាជីវករ ក្នុងផ្សារពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៦៕


កាមរីគូទហើម ដឹកត្រី បើកលឿន កៀក្មេងជិះកង់ រួចជ្រុលទៅបុក ខ្លោងទ្វាវត្តផ្ទុះបែកផ្កាភ្លើង ឆេះខ្ចេច

0
0

សៀមរាប៖ សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តកាមរីគូទហើម មួយគ្រឿង បានបុកខ្លោងទ្វាវត្តពួក ផ្ទុះបែកផ្កាភ្លើងឆេះ បណ្តាលអោយរថយន្តខ្ចេច បន្ទាប់ពីរថយន្តមួយនេះ បានដឹកត្រីពេញ បើកក្នុងល្បឿនលឿន ហើយបានកៀក្មេងដែលកំពុងជិះកង់ រួចព្យាយាមបើកគេច នៅម៉ោងប្រមាណ ៨យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សេចក្តីរាយការណ៍ពីអ្នកភូមិពួកចាស់ បានឲ្យដឹងថា គ្រោះថ្នាក់នេះ បណ្តាលឲ្យក្មេងជិះកង់ម្នាក់រងរបួសស្រាល ដោយឡែករថយន្តកាមរី ដែលបានជ្រុលចង្កូតទៅបុកខ្លោងទ្វាវត្តពួកនោះ គ្រាន់តែឆេះរថយន្តខ្ចេចអស់ប៉ុណ្ណោះ ពោលមិនបានបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ៕

ណាសា: ដុំអាចន៍ផ្កាយ ដែលបានសម្លាប់ បុរសឥណ្ឌាម្នាក់នោះ មិនមែនជាអាចន៍ផ្កាយ មែនទែនទេ

0
0

ប្រភពព័ត៍មានពី គេហទំព័រTechnoBuffalo បានសរសេរនៅថ្ងៃនេះ ថាអង្គការណាសាបានចេញ មកប្រកាសថាដុំអាចន៍ផ្កាយដែលគ្រប់គ្នា និយាយថាបានសម្លាប់ បុរសម្នាក់ នៅឥណ្ឌានោះមិនមែនជា អាចន៍ផ្កាយពិតប្រាកដនោះឡើង។ព័ត៍មាននានាធ្លាប់បាននិយាយថា បុរសឥណ្ឌាដែលត្រូវបានបាត់បង់ជីវិត ដោយដុំ អាចន៍ផ្កាយមួយបានហោះ មកពីលើអាកាសតម្រង់រកគាត់ នៅពេលដែលគាត់កំពុងធ្វើការនៅក្នុងបរិវេណ មហាវិទ្យាល័យមួយកន្លែង។

ដោយយោងទៅតាមរូបភាពមួយដែល បានមកពីបុគ្គលិកម្នាក់របស់ អង្គការណាសាបាននិយាយថា ការពិតគឺមិនអាចប្រែប្រួលទេវាគ្រាន់តែ ជាដុំថ្មដែលផ្ទុះចេញ ពីតំបន់ណាមួយនៅ ក្បែរនោះរឺឆ្ងាយប៉ុណ្ណោះហើយមិនត្រឹមតែប៉ុន្នឹង បើសិនជាយើងពិនិត្យឲ្យបានច្បាស់លាស់ យើងនឹងឃើញថារូបរាងនិងសណ្ឋានរបស់ដុំថ្មគឺ ជាប្រភេទថ្មដែលមាន នៅផែនដីយើង៕

បើទោះជាយ៉ាងណាក្តីអ្នកវិទ្យាសាស្ត្រ របស់ឥណ្ឌាបានប្រមូលយកដុំថ្ម ទាំងនោះទៅវិភាគហើយការវាស្ថិតនៅក្នុងដំណើរការនៅឡើយ ថាតើវាជាដុំថ្មធម្មតារឺ អាចន៍ផ្កាយ ដែលធ្លាក់មកពីអាវកាស៕

លោក ឌី រ័ត្នខេមរុណ ចែកអំណោយដល់ពលរដ្ឋ ៩៧គ្រួសារ ដែលរងគ្រោះ ដោយសារ អគ្គីភ័យ នៅខណ្ឌមានជ័យ

0
0

ភ្នំពេញ៖ អង្ករ ២០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈ សិក្សានៅរសៀលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦នេះ អាជ្ញាធរខណ្ឌមានជ័យ ក្រោមវត្តមាន លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានកាកបាទក្រហមប្រចាំខណ្ឌ បាននាំយកអំណោយសង្គ្រោះបឋម ជាលើកទី៤ ចែកជូនប្រជាពលរដ្ឋចំនួន ៩៧គ្រួសារ ដែលរងគ្រោះ ក្នុងមហន្តរាយ អគ្គីភ័យឡេប ត្របាក់អស់ចំនួន ៨០ខ្នងផ្ទះ កាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ២០១៦ កន្លងទៅ ។

អំណោយដែលត្រូវចែកជូននៅពេលនេះ ក្នុងមួយគ្រួសារ ទទួលបាន ច្រាស់ដុសធ្មេញ៤ដើម  ថ្នាំដុសធ្មេញ២ប្រអប់ សាប៊ូលាង១ដំុធំ  ក្រមា១  និងអង្ករ២០គីឡូក្រាម ។

លោកឌី រ័ត្នខេមរុណ បានមានប្រសាសន៍អោយដឹងថា អំណោយដែលចែកជូនបងប្អូន នៅពេលនេះ គឺជាទឹកចិត្ត ក៏ដូចជាការឧបត្ថម្ភរបស់អង្គការទស្សនះពិភពលោក ដែលអង្គការខាងលើតែងតែខិតខំខ្នះខ្នែងផ្តល់ជាជំនួសជានិច្ច ទៅតាមលទ្ធិភាព មិនថាតិច ឬច្រើន ជូនដល់ប្រជាជនដែលកំពុងជួបការលំបាក មិនថា ក្នុងមូលដ្ឋានខណ្ឌមានជ័យ ឬ តាមបណ្តាខណ្ឌណានោះទេ  ជាក់ស្តែងដូចនៅពេលនេះតែម្តង ។

ក្នុងនោះដែរលោកអភិបាលរង ក៏បានសម្តែងនូវទឹកចិត្តសោកសង្វែក និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់លំនៅឋាន ក៏ដូចជាទ្រព្យសម្បត្តិរបស់បងប្អូន ដែលត្រូវបានបំផ្លិតបំផ្លាយ ទៅ មហន្តរាយអគ្គីភ័យដ៏កំណាច បានឡេបត្របាក់អស់ហ្មត់គ្មានសល់ កាលពីយប់រំលងអាធ្រាត្រថ្ងៃទី ០៨ កន្លងទៅ ។ ទន្ទឹមនឹងនោះ លោកអភិបាល ក៏បានថ្លែងថា ក្នុងនាមអាជ្ញាធរខណ្ឌ និងជាប្រធានកាកបាទក្រហមប្រចាំខណ្ឌ លោកនឹងខិតខំស្វះស្វែងទំនាក់ទំនងរកសប្បុរសធម៌ ក៏ដូចជាអង្គការ ជាដៃគូនានា ដើម្បីរកជំនួយបន្ថែមមកចែកជូនបងប្អូន អោយបានកាន់តែប្រសើរឡើង ជាងនេះទៅទៀត ។

ក្នុងឱកាសដដែលនោះ ជំនួសមុខអោយ ប្រជាពលរដ្ឋទាំង៩៧គ្រួសារ  ក៏ដូចជាកាកបាទក្រហមកម្ពុជា ទាំងមូល លោកអភិបាល ក៏សុំថ្លែងអំណរអរគុណដល់អង្គការ ទស្សនះពិភពលោក យ៉ាងខ្លាំងពន់ពេក ដែលបានគិតគូរដល់សុខទុក្ខ របស់បងប្អូនយើងដែលរងគ្រោះដោយសារ គ្រោះអគ្គីភ័យ និងថែមទាំងនាំយកជាអំណោយមកចែកជូនទៀតផងដែរ ។

សូមបញ្ជាក់ថា ការផ្តល់អំណោយជូនប្រជាពលរដ្ឋទាំង ៩៧គ្រួសារនៅពេលនេះ គឺ ជាលើកទី៣ហើយ ដែលលើកទី១ផ្តល់ជូនដោយសប្បុរសធម៌ និងលើកទី២ ផ្តល់ជូនដោយកាកបាទក្រហម រាជធានីភ្នំពេញ ក្រោមវត្តមានលោកជំទាវ អួន សុវណ្ណារិន ប៉ាសុជាតិវង្ស ៕

បញ្ជូនខ្លួនមនុស្ស ប្រុសស្រី៣នាក់ ទៅតុលាការ ពាក់ពន្ធ័ផ្តល់ទីតាំង និងជក់គ្រឿងញៀន

0
0

បន្ទាយមានជ័យ៖ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ  កាលពីរសៀលថ្ងៃទី១១ ខែ កុម្ភះ ឆ្នាំ២០១៦នេះ ដែលពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ពន្ធ័ករណីជក់និងលក់ថ្នាំញៀន នៅចំនុចខាងកើតរង្វង់មូលស្រីគ្រប់ លក្ខ័ ក្នងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលការបង្ក្រាបនេះ ដឹកនាំដោយ លោក ចាប សុផារឺទ្ធ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ដែលមានលោក ផាន់ វណ្ណរត្ន័ ព្រះរាជអាជ្ញាធរជាអ្នកសម្របសម្រួលនិតិវិធី។

នគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា ជនសង្ស័យដែនសត្ថកិច្ចចាប់ខ្លួន១/ឈ្មោះ សុក គឹមស៊ូ ភេទ ប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាអ្នកចាប់ម៉ូយឡាន ២/ឈ្មោះ គង់ សុធា ហៅ ធូ ភេទប្រុស អាយុ២៤ឆ្នាំ ជាង ធ្វើទូរសព្ទ័ និង៣/ឈ្មោះ ស៊ឹម សារ ភេទស្រី អាយុ២៤ឆ្នាំ ជានារីរកស៊ីផ្លូវភេទ។ពួកគេត្រូវនគរបាលចាប់ខ្លួនកាល ពីម៉ោង៩យប់ ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៦ម្សិលមិញ។ដកហូតបានសំបកកកូនថង់សម្រាប់ដាក់ថ្នាំញៀន ដែកកេះកែច្នៃ៨ ទែរម៉ូម៉ែត្រ១ ដបកែច្នៃ២ កាំបិត១ដើម។

លោក ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្រោយសួរនាំជន សង្ស័យប្រុសស្រីទាំង៣នាក់ រកឃើញថា ពិតជាបានជាប់ពាក់ពន្ធ័និងការផ្តល់ទីតាំង និងប្រើប្រាស់គ្រឿង ខុសច្បាប់នៅចំនុចកើតហេតុខាងលើ។ពួកគេរួមជាមួយវត្ថុតាងត្រូវបាន បញ្ជូនទៅតុលាការ ចាត់ការបន្តតាមច្បាប់ ៕

អ្នករំលោភយក ព្រែកចំនួនបី និងផ្លូវរទេះចាស់ៗពីរ នៅអ្នកលឿង ត្រូវអាជ្ញាធរ ហាមឃាត់

0
0

ព្រៃវែង៖ ព្រែកសាធារណៈ ចំនួន៣ និងផ្លូវរទេះចាស់ៗចំនួន២ នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលត្រូវបានគេរំលោភយក ត្រូវបានអាជ្ញាធរហាមឃាត់ ខណៈដែលកន្លងទៅ ព្រែកនិងផ្លូវរទេះ នេះក៏ធ្លាប់រងនូវការរំលោភបំពាន យកជាញឹកញាប់ផងដែរ។

បើតាមលោកតា លោកយាយ រស់នៅតំបន់នោះ តាំងពីដូនតាបានរៀបរាប់ថា មុនមានផ្លូវកៅស៊ូឆ្លងកាត់ភូមិនេះ មានព្រែកចំនួនបី ទទឹងចាប់ពីរ១២ម៉ែត្រ រហូត ជាង២០ម៉ែត្របណ្តោយជាង១០គីឡូម៉ែត្រ រហូតដល់ទន្លេតូចស្ទឹងស្លូត ដោយព្រែកទាំងនោះទឹកហូរពីរវាលប៉ែកខាងកើតភូមិហូរចាក់មកទន្លេមេគង្គនិងរដូវទឹកសម្រក អ្នកស្រុកទាញយកទឹកព្រែកមកប្រើសម្រាប់ស្រោចដំណាំ បន្លែផ្លែឈើ ហើយក្រៅពីព្រែក ស្ថិតនៅចន្លោះព្រែកមានផ្លូវរទេះពីរសម្រាប់ ចេញ ចូលដឹកកសិផល ផ្លូវនោះទទឹង ប្រមាណ១០ និងបណ្តោយជាង១០គីឡូម៉ែត្រ ស្របព្រែក។ ក៏បុន្តែ ព្រែក និងផ្លូវរទេះត្រូវបានលប់បណ្តើរៗ ពីរសំណាក់ អ្នកផ្ទះរស់នៅជាប់ព្រែក និងផ្លូវរទេះនោះ ម្ខាងបង្ខិតរបងចូលបន្តិច មុខាងទៀតបង្ខិតចូលបន្តិច ហើយចំណែកនៅសល់ មេភូមិ មេឃុំ តៗគ្នាបានលក់បណ្តើរៗផងនោះ ទើបធ្វើឲ្យ បាត់ព្រែកនិងផ្លូវរទេះទាំងស្រុងតែម្តងទៅ។ហើយដីព្រែក ផ្លូវរទេះជាប់មាត់ទន្លេអ្នកដែលទិញច្រើនជាងគេពីរអាជ្ញាធរគឺ ជនអន្តោប្រវេសន៍ មករស់នៅថ្មីៗ ខ្លះចាក់ដីធ្វើផ្ទះ និងរៀបឥដ្ឋធ្វើរបងថ្មខ្ពស់ៗបើទោះបីជាដីខ្លះមាន ប្លង់ឬអត់ប្លង់ទិញយក ហើយពួកគេហ៊ានទិញដោយសារ ភូមិ ឃុំលក់ឲ្យ។

ពាក់ព័ន្ធ នឹងការរំលោភយកព្រែក ផ្លូវរទេះកន្លងមកមិនមានធ្វើការរារាំងពីរអាជ្ញាធរភូមិ ឃុំនោះទេ ទើបតែចុងខែកន្លងមក អ្នករំលោភយកដីចំណីព្រែចុងក្រោយគេបំផុត គឺលោក មឿន មិនា បានធ្វើរបងជាប់និងដីការ៉ាស់សាំងដេប៉ូតេលា (ការ៉ាស់សាំង ទិញដីពីរអាជ្ញាធរ ភូមិ ឃុំ ព្រែកនិងចំណីព្រែក ជាង១០ម៉ែត្រ) បានប្តឹងមកអាជ្ញាធរ ភូមិ ឃុំ ទើបអាជ្ញាធរចុះទៅឃាត់។ ក្នុងពេលចុះឃាត់ពេលនោះ លោក មឿន មិនា បាននិយាយថា ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាបានរំលោភយកដីចំណីព្រែកចំនួន ទទឹង២ម៉ែត្រ ៦តឹក មែន គិតពីរកន្ទុយដីដល់ក្បាលដី ជាង៣០ម៉ែត្រ ក៏ប៉ុន្តែ ខ្ញុំបានធ្វើកិច្ចសន្យា ថា បើដីនេះរដ្ឋត្រូវការខ្ញុំធានាវាយចោលវិញ ក៍ប៉ុន្តខ្ញុំសុំឲ្យលោកមេភូមិ មេឃុំ រកព្រែកឲ្យឃើញទាំងអស់វិញផង ហើយខ្ញុំសប្បាយចិត្តបើឃើញព្រែកដូចដើមវិញនោះ ទុកសម្រាប់ប្រើប្រាស់។

  មេឃុំអ្នកលឿង លោក ភោគ ថានី មិនបានធ្វើអត្ថាធិប្បាយលំអិតទេ ដោយគ្រាន់តែមានប្រសាសន៍ថា មូលហេតុចុះទៅឃាត់កុំឲ្យធ្វើរបងរំលោភយកដី ព្រែកដោយសារតែមាន បណ្តឹងពីរពលរដ្ឋ ទើបចុះធ្វើការទៅ។

    ដោយឡែកប្រជាពលរដ្ឋបាននិយាយបន្ថែមថា មូលហេតុចុះឃាត់នេះដោយសារ មានពាក្យបណ្តឹង ស្របនិងលោកមឿន មិនា មិនបានជម្រាបប្រាប់អាជ្ញាធរ ម្លោះហើយគេធ្វើការអញ្ចឹងហើយ បើ អ្នកយកព្រែក ផ្លូវរទេះ ទិញព្រែក ទិញផ្លូវរទេះធ្វើផ្ទះអស់ហើយ សុទ្ធសឹងប្រាប់ ឲ្យលុយ ឲ្យកាក់ឲ្យអាជ្ញាធរ ទើបគ្មានរឿងរាវកើតឡើង សល់តែច់ងក្រោយគេ មិនឆ្លាត មិនឲ្យលុយគេចឹងហើយ ហើយអ្នកមានការ៉ាស់សាំងឆ្លាត ចង់យកដី២ម៉ែត្រ ៦តឹកបនុថែមទៀតទើបប្តឹង ឲ្យអាជ្ញាធរចុះធ្វើការ៕

ទីតាំងលក់កាហ្វេផង បើកលេងល្បែង ផងជាង៩ឆ្នាំ មិនមាន សមត្ថកិច្ច ចុះបង្ក្រាប

0
0

 ព្រៃវែង៖   ទីតាំង លក់កាហ្វេផង បើកលេងល្បែងផងជាង៩ឆ្នាំ បានលេងសុខស្រួលរហូត មិនមានការរំខាន សមត្ថកិច្ចម្តងណាទេ។  ទីតាំងនោះស្ថិតនៅតាម បណ្តោយ ផ្លូវជាតិលេខ១ ជាប់ផ្សារកំពង់សឹង ក្បែរទីតាំងលក់ ទិញ អេតចាយក្នុងភូមិកំពង់សឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

បើយោងតាមប្រជាពលរដ្ឋបានរៀបរាប់ថា កន្លែងលក់កាហ្វេនេះ ចាប់ផ្តើមលេងល្បែងគ្រប់ប្រភេទ រួមនិងជាកន្លែងណាត់គ្នាជល់មាន់ផងនោះ គឺចាប់ផ្តើមលេងពីម៉ោង ជិត៩ព្រឹក រហូតដល់ យប់ងងឹត ហើយអ្នកខ្លះលេងចាញ់ អស់មិនទៅផ្ទះទេ រហូតទល់តែប្រពន្ធទៅតាម ខ្លះឈ្លោះជេរ ប្រកែកគ្នា ស្ទើររាល់អាទិត្យផងដែរ។

ពួកគាត់បន្តថា ល្បែងលេងនោះទី1 លេងប៊ៀរគ្រប់ប្រភេទ ខ្លះអាប៉ោង ខ្លះកន្ទុយលេខ (ឆ្នោតវៀតណាម) ហើយលេងមួយដៃៗ ចាប់ពីរ ២ពាន់រៀលរហូតដល់ ៥០ម៉ីនរៀល តាមវង់តូចឬធំ ឬតាមការសងសឹកចាញ់ឬឈ្នះ ហើយ អ្នកលេងមកពីរប្រភពទី១ អ្នកភូមិ ទី២ ប៉ូលិស ប៉េអឹម ទី៣ អ្នករកស៊ីជួញជ្រូក និង អ្នកលេងដៃធំៗ គឺអ្នករកស៊ីជួញគោ ក្របី ហើយ ពេលលេងដៃធំៗ តុងច្រើនៗ ម្ចាស់ហាងកាហ្វេ មិនយកលុយកាហ្វេ ឬទឹកសុទ្ធ ភេសជ្ជះអ្វីទេ គឺហ្វីៗៗ តែម្តង ។

ពលរដ្ឋបន្ថែមថា គិតជាទឹកលុយកេងក្នុងកន្លែងលក់កាហ្វេនេះ ជាមធ្យមចរន្ត សាច់ប្រាក់លេងមួយថ្ងៃៗ រង្វង១លានរៀល រហូត ដល់ជាង១០លានរៀល ហើយ សមត្ថកិច្ចទៅលេងនោះតាមពិត ចាំគិតលុយតុងជាមួយម្ចាស់ផ្ទះ។

កន្លងមក អ្នកសារពត៌័មាន ទទួលបានដំណឹងនេះពីរពលរដ្ឋ រាយការណ៍ ជូនលោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការខេត្តព្រៃវែងឲ្យលោកមានវិធានការ ក៍ប៉ុន្តែជិត១ខែ ហើយ មិនឃើញមានចំណាត់ការណាមួយទេ ដោយ លោកមានប្រសាសន៍ ថា រឿងតិចតួចចាំខ្ញុំប្រាប់ឱ្យលោក អធិការចាត់ការ បជ្ឈប់កុំឲ្យលេងតទៅទៀត។

 រហូតមកទល់ល្ងាចថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៦នេះចំនួនអ្នកលេងនៅបន្តលេងជាធម្មតា ជាមធ្យមមួយថ្ងៃប្រមាណ១០០នាក់ដដែលជាដដែល។ ហើយបុរជាពលរដុឋ និងសមត្ថកិច្ចមួយចំនួនលួចបង្ហើបថា មូលហេតុ សមត្ថកិច្ចមិនចុះបង្រ្កាប កន្លែង លេងល្បែងគឺដោយសារ ទីតាំងលេងល្បែងជាឆ្នាំងបាយបុរចាំថ្ងៃរបស់សមត្ថកិច្ច ហើយមិនត្រឹមតែឃុំកំពង់សឹងទេ មានកន្លែងលេងល្បែងនោះ ជាង១០០ឃុំទូទាំងខេត្ត ឃុំណាក៍មានកន្លែងលេងល្បែងដែរ គ្រាន់តែ ឃុំខ្លះមានតិច ខ្លះមានច្រើន ពីររង្វង់ ៣ទៅ ១៥កន្លែង ដូចឃុំកំពង់សឹងមានប្រាំកន្លែង តែកន្លែងលក់កាហ្វេនេះជាទីតាំងធំ និងយូរជាងគេ ។ ហើយការបិទបាំងកន្លែង លេងល្បែងរបស់ សមត្ថកិច្ចមកពីរ កន្លែងល្បែងទាំងនោះឲ្យលុយ ហើយ លុយមួយចំនួនសម្រាប់ ឲ្យសមត្ថកិច្ចចុះធ្វើការ ពីព្រោះប្រាក់បេសកកម្ម របស់ប៉ូលិសស្ទើរពាក់កណ្តាល មិនបានធ្លាក់ដល់ ប៉ុស្តិ៍រដ្ឋបាលនោះទេ នេះបើយោងតាមការលួចបង្ហើប ពីរមន្ត្រីប៉ូលិសជាច្រើននាក់៕

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលយកមួកសុវត្ថិភាព វាយក្បាលមន្ត្រីនគរបាល ឲ្យរងរបួស រួចរត់គេចខ្លួន បានមួយថ្ងៃ

0
0

កណ្តាល ៖ ជនដៃដល់២នាក់ ដែលបានធ្វើសកម្មភាព វាយមន្ត្រីនគរបាលម្នាក់ បែកក្បាលហូរឈាម ពេញខ្លួន រួចនាំគ្នារត់គេចខ្លួនបាត់ បាន១ថ្ងៃនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងនាំយកទៅសាកសួរនាំ នៅរសៀលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួល សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន មាន ១.ឈ្មោះ ខាន់ ចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មានស្រុកកំណើតនៅភូមិស្លាខាងកើត ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ (ឃាត់ខ្លួន) និង ទី២ឈ្មោះ ស ពៅ ហៅវែង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ មានស្រុកកំណើតជាមួយគ្នា (គេចខ្លួន) ។ ចំណែកឯ មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណាត អង្គាឬទ្ធិ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរ ជានគរបាលរស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលបានបន្តថា បើតាមការបំភ្លឺរបស់ម្ចាស់ផ្ទះ លក់ទូរស័ព្ទយឺហោ ហេងសម្បត្តិ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ តាមផ្លូវជិតកន្លែងកើតហេតុ ក៏មានការប៉ះទង្គិចចរាចរបន្តិចបន្តួច ជាមួយជនសង្ស័យ ប៉ុន្តែពេលនោះជនសង្ស័យក៏បានសុំទោសជនរងគ្រោះផងដែរ តែជនរងគ្រោះហាក់មិនបានចាប់អារម្មណ៍ ព្រោះឃើញថាជនសង្ស័យដូចជាស្រវឹង រួចក៏បន្តដំណើរមកអង្គុយនៅហាងលក់ទូរស័ព្ទ ឆាយគីម បន្តិចក្រោយមកជនសង្ស័យបានទូរស័ព្ទ ហៅគ្នាគេដោយកំណត់ថា ហែងមកឲ្យលឿនធ្វើម៉ិច៣នាទីឲ្យមកដល់ បានបន្តិចក្រោយមក ប្រហែលជា៤ទៅ៥នាទីបក្ខពួករបស់គេ ក៏មកដល់ រួចជិះម៉ូតូពីហាងហេងសម្បត្តិ មកឈប់នៅមុខហាងលក់ទូរស័ព្ទឆាយគីម មានចំងាយពីគ្នាប្រហែល៣០ម៉ែត្រ ហើយក្រោយមកជនសង្ស័យទាំងពីរបានធ្វើសកម្មភាព វាយទៅលើជនរងគ្រោះ ដោយយកមួកសុវត្ថិភាព ទៅវាយក្បាលជនរគ្រោះបណ្តាលឲ្យបែកក្បាលជនរងគ្រោះ ចេញឈាមកខ្លាក់។

 ក្រោយបង្កហេតុជនសង្ស័យបាននាំគ្នា ឡើងជិះម៉ូតូគេចខ្លួចបាត់ ។ រហូតដល់ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦ ដោយមានរូបភាពនៅជាប់និងកាម៉េរ៉ាសុវត្តិភាព នគរបាលបានស្រាវជ្រាវ រហូតឈានទៅដល់ឃាត់ខ្លួន ជនសង្ស័យបានម្នាក់នាំយកមកសួរនាំនៅអធិការដ្ឋាន ក្រោយពីសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែន ។ក្រោយសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីវិធី៕


សកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នឹងសាងសង់ មជ្ឈមណ្ឌលជ័យវរ្ម័ន សម្រាប់ការអភិវឌ្ឍ

0
0

ភ្នំពេញ៖ សកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានប្រកាសឲ្យដឹងថា សកលវិទ្យាល័យ មានគម្រោងសាងសង់មជ្ឈមណ្ឌល ជ័យវរ្ម័ន សម្រាប់ការអភិវឌ្ឍ ដើម្បីជាប្រយោជន៍ ដល់និស្សិតទាំងអស់ ប៉ុន្តែគម្រោងមួយនេះនៅមិនទាន់ បានកំណត់ទីតាំង និងកាលបរិច្ឆេទសាងសង់នៅឡើយទេ។

ថ្លែងក្នុងកម្មវិធី ប្រកាសរៀបចំនូវគម្រោង មួយនេះ នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នាសកលវិទ្យាល័យពុទ្ធិសាស្ត្រ លោក សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាភិបាល នៃសកលវិទ្យាល័យពុទ្ធិសាស្ត្រ បានលើកឡើងថា មជ្ឈមណ្ឌលជ័យវរ្ម័ន សម្រាប់ការអភិវឌ្ឍនេះ នឹងក្លាយជាកន្លែងអប់រំ ស្រាវជ្រាវ ដែលផ្តោតសំខាន់ទៅលើគោលបំណងចម្បងចំនួន ៣។

លោកបានបន្តថា គោលបំណងទាំង៣នោះ រួមមាន ទី១. ពង្រឹងការអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា ដោយផ្តល់ការបណ្តុះបណ្តាលបន្ថែមលើមុខវិជ្ជា ដែលមានស្រាបនៅសកលវិទ្យាល័យ, ទី២. ផ្តល់ឱកាសដល់អ្នកស្រាវជ្រាវ និងនិស្សិតកម្ពុជា បង្កើត និងលើកកម្ពស់សមត្ថភាព នៃការស្រាវជ្រាវរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍គំនិត និងការស្រាវជ្រាវ ដែលផ្តោតលើគោលនយោបាយសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា និងទី៣. ការផ្សព្វផ្សាយជំរុញការផ្លាស់ប្តូរ ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហគមន៍បញ្ញវន្តកម្ពុជា និងអន្តរជាតិ។

លោក សុខ ពុទ្ធីវុធ បានបន្ថែមថា ដើម្បីសម្រេចបាននៅគោលបំណងទាំង៣នេះ មជ្ឈមណ្ឌលជ័យវរ្ម័ន សម្រាប់ការអភិវឌ្ឍ នឹងផ្តល់ការបណ្តុះបណ្តាលបន្ថែម ដើម្បីពង្រឹងសមត្ថភាពដល់សាស្ត្រាចារ្យ បុគ្គលិកសិក្សា ព្រមទាំងនិស្សិតទាំងក្នុង និងក្រៅប្រទេស។

មជ្ឈមណ្ឌលមួយនេះ នឹងធ្វើការយ៉ាងជិតស្និតជាមួយគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ រួមមានសហភាពសហព័ន្ធយុវជនកម្ពុជា, បណ្តាសកលវិទ្យាល័យ, ស្ថាប័នអប់រំ និងស្ថាប័នស្រាវជ្រាវក្នុងស្រុកនានា ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអប់រំនានា នៃសាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក ដែលរួមមានសកលវិទ្យាល័យកូរ៉េ សកលវិទ្យាល័យឆេអាន, សកលវិទ្យាល័យ The Johns Hopkins, សកលវិទ្យាល័យ Northern Illinois, វិទ្យាស្ថានកូរ៉េសម្រាប់គោលនយោបាយសេដ្ឋកិច្ចអន្តរជាតិ និងដៃគូអន្តរជាតិផ្សេងៗទៀតផងដែរ។

សូមបញ្ជាក់ថា កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក សុខ ស៊ីឡូ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ព្រមទាំងក្រុមអ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំ នៃសកលវិទ្យាល័យ និងវិទ្យាស្ថាននានា នៃសាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងកម្ពុជាផងដែរ៕

រយៈពេល ១១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួន អ្នកបើកបរ មានជាតិស្រវឹង ចំនួន ៦៩នាក់

0
0

ភ្នំពេញ៖ ក្នុងរយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សមត្ថកិច្ចចរាចរណ៍ត្រួតពិនិត្យអ្នកបើកបរ មានជាតិស្រវឹង នៅទូទាំងប្រទេស បានឃាត់ខ្លួនអ្នកបើកបរ មានជាតិស្រវឹងបានចំនួន ៦៩នាក់។

យោងតាមរបាយការណ៍របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លទ្ធផលត្រួតពិនិត្យអ្នកបើកបរជាតិស្រវឹងពីរាជធានី-ខេត្ត រយៈពេល ១១ថ្ងៃ គិតពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង ១១-០៣រំលងអាធ្រាត ប៉ូលិសចរាចរណ៍បានត្រួតពិនិត្យយានយន្តចំនួន ១៤.៣៨១គ្រឿង (រថយន្ត ៥.២០៦គ្រឿង និងម៉ូតូ ៩.១៧៥គ្រឿង)។

ធ្វើការអប់រំចំនួន ១.៨០៣នាក់ (រថយន្ត ៧០៦នាក់ និងម៉ូតូ ១.០៩៨នាក់)។ ពិន័យ ៣១៥នាក់ (រថយន្ត ៦៧នាក់ និងម៉ូតូ ២៤៨នាក់) និងឃាត់ខ្លួនអ្នកស្រវឹងចំនួន ៦៩នាក់ (រថយន្ត ១២នាក់ និងម៉ូតូ៥៧នាក់ មានកំរិតជាតិស្រវឹង ០,៤៥ ដល់ ១,៣០)។

របាយការណ៍ដដែល បានបន្ថែមថា លទ្ធផលត្រួតពិនិត្យអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល ១១ថ្ងៃនេះ មានមធ្យោបាយចូលគោលដៅចំនួន ៣៨៣.១៥៦គ្រឿង (ម៉ូតូ ៦០ភាគរយ), មធ្យោបាយល្មើស ៧៩.៣០០គ្រឿង (ម៉ូតូ ៦៩ភាគរយ), អប់រំ ៣៤.៤៥១គ្រឿង និងពិន័យចំនួន ៤៤.៨៤៩គ្រឿង (បង់ប្រាក់ ៧៩ភាគរយ)។

ត្រួតពិនិត្យល្បឿនក្នុងរយៈពេលទាំង ១១ថ្ងៃ សរុបចំនួន ៨៤១គ្រឿង (រថយន្តតូច ៦៤៨គ្រឿង និងរថយន្តធុនធំ ១៩៣គ្រឿង), ល្មើសចំនួន ១០៥គ្រឿង ស្មើនឹង ១២ភាគរយ, អប់រំ ៣៧គ្រឿង (រថយន្តតូច ៣១គ្រឿង និងរថយន្តធំ ៦គ្រឿង) និងពិន័យចំនួន ៦៨គ្រឿង (រថយន្តតូច ៦៧គញរឿង និងរថយន្តធំ ១គ្រឿង)។

ដោយឡែក លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១កុម្ភៈនេះ មានមធ្យោបាយចូលគោលដៅចំនួន ៦៨.៧៤៥គ្រឿង (ម៉ូតូ ៦១ភាគរយ), មធ្យោបាយល្មើសចំនួន ១០.៩១០គ្រឿង (ម៉ូតូ ៦៩ភាគរយ), ធ្វើការអប់រំចំនួន ៤.៤៨៤គ្រឿង ស្មើនឹង ៤១ភាគរយ និងធ្វើការផាកពិន័យចំនួន ៦.៤២៦គ្រឿង (បង់ប្រាក់ ៨២ភាគរយ)៕

អ្នកទេសចរណ៍ អាមេរិកម្នាក់ បាត់ខ្លួន ក្រោយចូល មកលេង ក្រុងព្រះសីហនុ តាមនាវាទេសចរណ៍ ខ្នាតយក្ស Vollendam

0
0

ព្រះសីហនុៈ អ្នកទេសចរណ៍ ជនជាតិអាមេរិកកាំងម្នាក់ ក្នុងចំណោម អ្នកទេសចរណ៍ប្រមាណ ២០០០ នាក់ ដែលបានមកកម្សាន្ត ក្នុងខេត្តព្រះសីហនុ តាមរយៈនាវាទេសចរណ៍អន្តរជាតិ Vollendam  បាននឹងកំពុងបាត់ខ្លួន ក្នុងក្រុងព្រះសីហនុ ។

 តាមសេចកក្តីរាយការណ៍បានអោយដឹងថា គិតត្រឹម៉ោង៩ និង៣០នាទី  យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបាននឹងកំពុងជួយអន្តរាគមន៍ ដើម្បីស្វែងបុរសជន ជាតិអាម៉េរិកកាំងដែលបាត់ខ្លួន ខណៈចូលមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ តាមរយៈនាវាទេសចរណ៍។

បើតាមមន្ត្រីកងរាជអាវុធហត្ថបានអោយដឹងថា បុរសជនជាតិអាមេរិកដែលបានបាត់ខ្លួននោះ ឈ្មោះ LEWIS JAMES EDWARD អាយុ៧៨ឆ្នាំ (13 No 1938) កាន់លិខិតឆ្លងដែនលេខ ៤៦៥៥៣៨១៦១ ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ នាវាអន្តរជាតិ Volendam បានដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ជិត២០០ នាក់មកទស្សនាកម្សាន្ត ទីក្រុងទេសចរណ៍ ខេត្តព្រះសីហនុ របស់កម្ពុជា ។ នាវាទេសចរណ៍Volendam នេះមានបណ្តោយ២៣៧,៩ ម៉ែត្រ ទទឹង ៣៤,៤៥ ម៉ែត្រ និងជម្រៅ ៨ម៉ែត្រ បានផ្ទុកអ្នកទេសចរណ៍ ចំនួន ១៣៤៣១នាក់ ក្នុងនោះស្រិ៧៣២នាក់ ដែលមាន៣៨សញ្ជាតិផ្សេងគ្នា ។ នាវានេះមាននាវឹកសរុបចំនួន៦០៩នាក់ ស្រី៨៧នាក់  មាន៣៣សញ្ជាតិ បានធ្វើដំណើរពីវៀតណាម ចូលចតកំពង់ផែនអន្តរជាតិខេត្តព្រះសីហនុ នៅម៉ោង៦ និង ៣០នាទីព្រឹក ហើយបានចេញដំណើរពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសថៃល្ងាចថ្ងៃដដែល៕

ពលរដ្ឋអាមេរិកំាង ដែលបាត់ខ្លួន ពីនាវាទេសចរណ៍ Vollendam បានរកឃើញវិញហើយ

0
0

ភ្នំពេញ៖ បុរសវ័យចំណាស់អ្នកទេសចរណ៍ជនជាតិ អាមេរិកាំង ដែលបានចូលមកលេង តំបន់ទេសចរណ៍ ខេត្តព្រះសីហនុ តាមរយៈ នាវាទេសចរណ៍អន្តរជាតិ ខ្នាតយក្ស Vollendam ហើយបាត់ខ្លួននោះ បានរកឃើញវិញហើយ នៅម៉ោងប្រមាណ ១០៖៣០នាទី យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

វរសេនីយ៍ឯក សៀង ឡេង ប្រធានច្រកទ្វាកំពង់ស្វាយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា លោក Lewis បានមកដល់ច្រកទ្វាកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ នៅម៉ោងប្រមាណ១០៖៣០នាទី យប់ថ្ងៃទី១១ ខែកុម្ភៈ នេះ។

លោក សៀង ឡេង បានបញ្ជាក់ទៀតថា លោក Lewis ត្រូវស្នាក់នៅក្នុងខេត្តព្រះសីហនុ មួយយប់ ហើយនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ក្រុមហ៊ុនអ្នករៀបចំទេសចរណ៍ របស់កម្ពុជា និងបញ្ជូនលោក Lewis មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីជិះយន្តទៅកាន់ប្រទេសថៃ ជូនលោក Lewis ឡើង នាវាទេសចរណ៍ Vollendam វិញ។

បើតាមអាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជាក់ ចំពោះការបាត់ខ្លួនរបស់លោក Lewis ថា ខណៈដែលនាវា Vollendam ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ក្រុមអ្នករៀបចំទេសចរណ៍ របស់កម្ពុជា បានយករថយន្តក្រុងប្រមាណ ២០គ្រឿង ដើម្បីដឹកអ្នកទេសចរណ៍ អន្តរជាតិទំាងនោះ ចូលទៅកម្សាន្ត នៅក្នុងក្រុងព្រះសីហនុ ខណៈដែលរថយន្តក្រុង ចេញពីកំពង់ផែ មកឈប់ នៅផ្សារក្នុង ក្រុងព្រះសីហនុ ក្រុមអ្នកទេសចរណ៍អន្តរជាតិ បានចុះដើរកម្សាន្ត តែពេលត្រូវឡើងរថយន្តក្រុងវិញ លោក Lewis បានច្រឡំរថយន្តក្រុង ជិះមកដល់ភ្នំពេញ។ ដោយដឹងខ្លួនថា ច្រឡំរថយន្ត ពេលមកដល់ភ្នំពេញ លោក Lewis ក៏បានជួលរថយន្តឈ្នួល ដើម្បីជិះត្រឡប់មក ខេត្តព្រះសីហនុវិញ តែយឺតពេលទៅហើយ ព្រោះថា នាវាទេសចរណ៍ Vollendam បានចេញដំណើរតំាងពីម៉ោង ៥ល្ងាច ថ្ងៃទី១១ ខែកុម្ភៈនេះ ដើម្បីបន្តដំណើរឆ្ពោះទៅកាន់ប្រទេសថៃ។

សវតារឿង៖ អ្នកទេសចរណ៍ ជនជាតិអាមេរិកកាំងម្នាក់ ក្នុងចំណោម អ្នកទេសចរណ៍ប្រមាណ ២០០០ នាក់ ដែលបានមកកម្សាន្ត ក្នុងខេត្តព្រះសីហនុ តាមរយៈនាវាទេសចរណ៍អន្តរជាតិ Vollendam  បាននឹងកំពុងបាត់ខ្លួន ក្នុងក្រុងព្រះសីហនុ ។

 តាមសេចកក្តីរាយការណ៍បានអោយដឹងថា គិតត្រឹម៉ោង៩ និង៣០នាទី  យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបាននឹងកំពុងជួយអន្តរាគមន៍ ដើម្បីស្វែងបុរសជន ជាតិអាម៉េរិកកាំងដែលបាត់ខ្លួន ខណៈចូលមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ តាមរយៈនាវាទេសចរណ៍។

បើតាមមន្ត្រីកងរាជអាវុធហត្ថបានអោយដឹងថា បុរសជនជាតិអាមេរិកដែលបានបាត់ខ្លួននោះ ឈ្មោះ LEWIS JAMES EDWARD អាយុ៧៨ឆ្នាំ (13 No 1938) កាន់លិខិតឆ្លងដែនលេខ ៤៦៥៥៣៨១៦១ ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ នាវាអន្តរជាតិ Volendam បានដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ជិត២០០ នាក់មកទស្សនាកម្សាន្ត ទីក្រុងទេសចរណ៍ ខេត្តព្រះសីហនុ របស់កម្ពុជា ។ នាវាទេសចរណ៍Volendam នេះមានបណ្តោយ២៣៧,៩ ម៉ែត្រ ទទឹង ៣៤,៤៥ ម៉ែត្រ និងជម្រៅ ៨ម៉ែត្រ បានផ្ទុកអ្នកទេសចរណ៍ ចំនួន ១៣៤៣១នាក់ ក្នុងនោះស្រិ៧៣២នាក់ ដែលមាន៣៨សញ្ជាតិផ្សេងគ្នា ។ នាវានេះមាននាវឹកសរុបចំនួន៦០៩នាក់ ស្រី៨៧នាក់  មាន៣៣សញ្ជាតិ បានធ្វើដំណើរពីវៀតណាម ចូលចតកំពង់ផែនអន្តរជាតិខេត្តព្រះសីហនុ នៅម៉ោង៦ និង ៣០នាទីព្រឹក ហើយបានចេញដំណើរពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសថៃល្ងាចថ្ងៃដដែល៕


លោក តែឡូរិន៖ អ្នកដែលទាយត្រួវ សម្រាប់ក្រុម ដែលជាប់ជ័យលាភី លេខមួយ នឹងទទួលបានអាហារូបករណ៍ ១០០ភាគរយ រយៈពេល៤ឆ្នាំ

0
0

ភ្នំពេញ៖ លោក តែឡូរិន សាកលវិទ្យាធិការ នៃសកលវិទ្យាល័យវេស្ទើន នឹងផ្តល់នូវអាហារូបករណ៍ ១០០ភាគរយរយៈពេល៤ឆ្នាំ សម្រាប់១០នាក់ ដែលបានទាយថាតើក្រុមណាមួយ ដែលទទួលបានជ័យលាភីលេខ១ និងអ្នកផ្សេងនឹងទទួលបានអាហារូបករណ៍ ៥០ភាគរយរយៈពេល៤ឆ្នាំ ដូចគ្នា។

ថ្លែងនៅក្នុងកម្មវិធីបើកការប្រកួត កីឡាបាល់ទះដណ្តើមពាន់រង្វាន់ នៃសកលវិទ្យាល័យ វេសស្ទើនឆ្នាំ ២០១៦ លោក តែ ឡូរិន ក៏បានលើកឡើងថា ការប្រកួតកីឡាបាល់ទះយុវជន សិស្សវិទ្យាល័យរាធានីភ្នំពេញ ដណ្តើមពាន់រង្វាន់ សកលវិទ្យាល័យ វេសស្ទើន ឆ្នាំ២០១៦នេះ ដោយមានការចូលរួម ពីបណ្តាលសិស្សវិទ្យាល័យ ចំនួន២៥ក្នុងក្របខ័ណ្ឌមន្ទីរអប់រំ យុវជននិងកីឡា។

លោកបានបន្តថា ការប្រកួតកីឡាបាល់ទះ យុវជនសិស្សវិទ្យាល័យរាធានីភ្នំពេញ ជ្រើសរើសជើងឯកឆ្នាំ២០១៦ ពាន់រង្វាន់នៃសកលវិទ្យាល័យ វេសស្ទើនលើកទី៧ នៅថ្ងៃនេះ គឺដើម្បីរឹតចំណងមិត្តភាពរវាងយុវជនកម្ពុជា ពីវិទ្យាល័យមួយទៅវិទ្យាមួយ នឹងជួយជំរុញការលើកទឹកចិត្ត ដល់យុវជនខ្មែរ នាំគ្នាចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព ប្រាជ្ញាវៀងវៃ និងជាការពិសេស គឺជៀសវាងការបណ្តោយខ្លួនឲ្យប្រើប្រាស់គ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់ដល់យុវជនខ្មែរយើង និង ជាសង្កមជាតិ។

ចំពោះរង្វាន់នៅឆ្នាំ២០១៦នេះ សម្រាប់ជ័យលាភី និង ក្រុមដែលមិនទទួលបានជ័យលាភី ទំាងអស់ត្រូវទទួលបាននូវចំណាប់ថ្នាក់លេខ១ បានថវិកា ១០លានរៀល និងអាហារូបករណ៍៥០ភាគរយ ចំណាប់ថ្នាក់លេខ២ បានថវិកា៦ លានរៀល និងអាហារូបករណ៍៥០ភាគរយ ចំណាប់ថ្នាក់លេខ៣៤លានរៀល និងអាហារូបករណ៍៥០ភាគរយ ចំណាប់ថ្នាក់លេខ៤៣លានរៀល និងអាហារូបករណ៍៥០ភាគរយ ។

លោកបញ្ជាក់ថា ក្រុមដែលមិនបានទទួលចំណាប់ថ្នាក់ក្នុងមួយក្រុមថវិកា ២០ម៉ឺនរៀល និងអាហារូបករណ៍៥០ភាគរយ និង បន្ថែមថវិកាចំនួន៥ម៉ឺនរៀល សម្រាប់ក្រុមប្រកួតឈ្នះហើយឈានឡើងវគ្គបន្តៗទៀត និងមានសម្ភារៈកីឡាសម្រាប់ក្រុមនីមួយៗផងដែរ។

ក្នុងឱកាសនោះដែរគណៈកម្មាធិការទទួលបន្ទុកបច្ចេកទេសនៃការប្រកួតកីឡាបាល់ទះ បានឲ្យដឹងថា”រូបមន្តការប្រកួត អនុវត្តតាមរូបមន្តជំរុះតាមពូល ដែលមានចំនួន៤ពូល ។ បន្ទាប់មកយើងអ្នកឈ្នះក្នុងពូលនីមួយៗ ចំនួនពីរក្រុមមកធ្វើការចាប់ឆ្នោត រួចប្រកួតជំរុះវគ្គមួយភាគ៤ នឹងបន្តមកទៀត វគ្គពាក់កណ្តាល និង ព្រ័ត្រ។ លក្ខណៈបច្ចេកទេសនៃការប្រកួត អនុវត្តន៍បទបញ្ជារបស់ សហព័ន្ធកីឡាបាល់ទះកម្ពុជា ដោយបានឯកភាពពីអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំយុវជននិង កីឡា”។

គួរបញ្ជាក់ផងដែរថា កម្មវិធីបើកការប្រកួតកីឡាបាល់ទះដណ្តើមពាន់រង្វាន់នៃសកលវិទ្យាល័យវេសស្ទើនឆ្នាំ២០១៦ នេះត្រូវបានធ្វើឡើង នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦៕

បញ្ជូនខ្លួន ជនសង្ស័យម្នាក់ ឡើងតុលាការ ពីបទប៉ុនប៉ងលួច

0
0

កំពត៖ ជនសង្ស័យម្នាក់  ត្រូវបានកម្លាំងនគរបាលនៃការិយាល័យ កណ្តាលព្រហ្មទណ្ឌខេត្ត កសាងសំណុំ
រឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តកំពត ជាប់ចោទពីបទ ប៉ុនប៉ងលួច ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា បុរសជនសង្ស័យ ឈ្មោះអ៊ុក ភា អាយុ២៣
ឆ្នាំ រស់នៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ មន្ត្រីនគរបាលដដែល បន្តថា ជនសង្ស័យរូបនេះ
បានធ្វើសកម្មភាព កាត់របងលួស ប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ ក្នុងផ្ទះរបស់ជនរងគ្រោះ ឈ្មោះខៀវ មឿន ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅក្នុងភូមិថ្កូវដែរ កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី១១ ខែគុម្ភ ឆ្នាំ២០១៦ ប៉ុន្តែត្រូវបែកការណ៍ដោយកូនស្រីម្ចាស់ផ្ទះឃើញទាន់ ហើយរាយការណ៍ ទៅកម្លាំងនគរបាលមូលដ្ឋាន ស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើនេះបាន នៅព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦ យកមកចាត់ការតាមនីតិវិច្បាប់៕

កម្ពុជា និងអារ៉ាប៊ីសាអូឌីត ចុះ MOU ស្តីពី ការជ្រើសរើស ពលករខ្មែរ


ប្លន់កក្រើក នៅខេត្តកណ្ដាល សមត្ថកិច្ច បំបែកសុំណុំរឿង វែកមុខបាន ៣នាក់ និងកាំភ្លើង៣ដើម

0
0

កណ្ដាលៈ ទីបំផុតករណី ក្រុមចោរប្លន់ប្រដាប់អាវុធ ដែលបានធ្វើសកម្មភាព ប្លន់ស្រ្ដី២នាក់ ម្ដាយនិងកូន នៅស្រុកពញាឮ ត្រូវបាន កម្លាំងនគរបាលខេត្ដកណ្ដាល ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៏ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដ បានបើកការស៊ើបអង្កេត ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រួចឈានដល់ការឃាត់ខ្លួន ក្រុមចោរប្លន់ប្រដាប់អាវុធបាន៣នាក់ និងដកហូតកាំភ្លើង ៣ដើម រួមនិងសម្ភារៈ ពាក់ព័ន្ធមួយចំនួន។

បើតាម លោកស្នងការនគរបាលខេត្ដកណ្ដាល ឧត្ដមសេនីយ៏ទោ អ៊ាវ ចំរើន បានអោយដឹងថា ក្រុមចោរ៣នាក់ដែលត្រូវបានចាប់ខ្លួន ទី១ឈ្មោះ ទ្រី សុ ឃីម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាព្រូឡាន មានទីលំនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្ដកណ្ដាល ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង០៨ និង៤៥នាទីព្រឹក ទី២ឈ្មោះ សេង ដា ហៅស្វូញ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មករសំណង់ និងជាជាងពិដាន មានទីលំនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង០៨ព្រឹក ជនសង្ស័យរូបនេះ ជាអតីតកូនប្រសារ ជនរងគ្រោះ និង ទី៣ ឈ្មោះ មាន វាសនា ហៅជៀស ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាមន្រ្ដីយោធា បម្រើការងារនៅតំបន់ ប្រតិបត្ដិការសឹករង ខេត្ដកំពង់ស្ពឺ មានតួនាទីជាជំនួយការការិយាល័យ មានឋាន្ដរស័ក្ដិអនុសេនីយ៏ទោ (ស័ក្ដិ២) មានទីលំនៅភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១១ និង៥៨នាទី ។

លោកស្នងការបន្តថា ក្នុងប្រតិបត្ដិការនេះ សមត្ថកិច្ចដកហូតបានកាំភ្លើងខ្លី២ដើម កាំភ្លើងអាការបត់១ដើម គ្រាប់កាំភ្លើងជាច្រើនគ្រាប់ និងវត្ថុតាងជាច្រើន ដែលជារបស់ក្រុមចោរ និងជារបស់ជនរងគ្រោះ ដែលប្លន់បាន វត្ថុតាងទាំងនេះ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា នៅម៉ោង១៩និង៤០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ មានក្រុមចោរប្លន់ប្រដាប់អាវុធ បានធ្វើសកម្មភាពប្លន់ផ្ទះលក់ចាប់ហួយ មួយកន្លែង ស្ថិតក្នុងភូមិតាគោក ឃុំឈ្វាំង ស្រុកពញឮ ខេត្ដកណ្ដាល យកអស់ទ្រព្យសម្បត្ដិមួយចំនួន ។ សេចក្តីរាយការណ៍បានអោយដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះមានគ្នា២នាក់ ទី១ឈ្មោះ ព្រីង ស៊ិន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ទី២ឈ្មោះ សេង វ៉ាន់ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ។ ស្រ្ដីរងគ្រោះទាំង២នាក់ត្រូវជាម្ដាយ និងកូន៕

ក្រសួងមហាផ្ទៃ ពន្យល់ជុំវិញ ព័ត៌មាននៃ ការជ្រើសរើស កងកម្លាំង នគរបាលជាតិជាង ៤៥០០នាក់ បន្ថែមទៀត

ឯកឧត្តម កឹម សុខា ស្នើសម្តេច ក្រឡាហោម ស ខេង រក្សាសុវត្ថិភាព ដល់ អ្នកតំណាងរាស្រ្ត គណបក្ស សង្គ្រោះជាតិ

ក្រុមចោរប្លន់ នៅស្រុកស្នួល បាញ់របួស នគរបាល២នាក់ ខណៈនគរបាល កំពុងដេញបង្ក្រាប

0
0

ក្រចេះ៖ តាមសេចក្តីរាយការណ៍ នៅវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៦នេះ ក្រុមចោរមួយក្រុម បានចូលទៅប្លន់ ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិអូរតាញៀន ឃុំស្រែចារ ស្រុកស្នួល ខណ:ធ្វើសកម្មភាពប្លន់នោះ ក្រុមចោរបានបាញ់សំដៅ រថយន្ត របស់កម្លាំងនគរបាល ៤-៥គ្រាប់ បណ្តាលឲ្យរងរបួស មន្រ្តីនគរបាល២នាក់ ម្នាក់ត្រូវជើង និងម្នាក់ទៀតត្រូវដៃ ។

បើតាមអាជ្ញាធរ បានអោយដឹងថា ខណ:នេះ ទាំងនគបាល និងអាវុធហត្ថ កំពុងដេញតាមប្រម៉ាញ់ក្រុមចោរ ដែលកំពុងរត់គេចខ្លួន។

បើតាមអ្នកភូមិអូរតាញៀន បានអោយដឹងថា ក្រុមចោរចូលប្លន់ផ្ទះប្រជាពលរដ្ឋ បន្ទាប់ពីឮថា ទើបនឹងលក់ដំឡូងបាន។ ក្រោយទទួលដំណឹងថាមានសកម្មភាពប្លន់ កម្លាំងនគរបាលស្រុក បានបើករថយន្តទៅជួយអន្តរាគមន៍ ស្រាប់តែក្រុមចោរ បានបាញ់សំដៅមកលើរថយន្ត របស់កម្លាំងនគរបាល បណ្តាលឲ្យរបួស២នាក់។

អ្នកភូមិបន្តទៀតថា ក្រោយការបាញ់ប្រហារ ក្រុមចោរបានរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ច ជាច្រើននាក់ កំពុងដេញតាម ដោយមិនទាន់ដឹងថា ក្រុមចោរមានគ្នាប៉ុន្មាននាក់នោះទេ មន្ត្រីនគរបាលបានសន្និដ្ឋានថា គ្រាប់កាំភ្លើងដែលបាញ់ ហើយបៀមជាប់ នឹងមន្រ្តីនគរបាលនោះ ជាប្រភេទកាំភ្លើងខ្លី ៕

ពលរដ្ឋ និងអ្នកវិនិយោគ ត្អូញត្អែរថា ភ្នំសំរាមនៅ ប៉ោយប៉ែត រំខានដល់ការរស់នៅ សុំឲ្យអាជ្ញាធរ ជូយដោះស្រាយ

0
0

បន្ទាយមានជ័យៈ ពលរដ្ឋជាច្រើននាក់ ដែលរស់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែរថា រាល់ថ្ងៃនេះពួកគាត់ពិបាក រស់នៅយ៉ាងខ្លាំង ពីព្រោះក្រុមហ៊ុនសម្អាត ក្រុងប៉ោយប៉ែត បានយកសំរាមនិងកាកសំណល់ គ្រប់ប្រភេទទៅចាក់លើ ដីមួយកន្លែងក្បែរលំនៅដ្ឋានពួកគាត់ សំរាមទាំងនោះពីមួយថ្ងៃទៅមួយថ្ងៃខ្ពស់ដូចភ្នំ បាន ជះក្លិនស្អុយអាសោធ រុយរោម ពេលដុតម្តងផ្សែងងងឹតមេឃគ្មានខ្យល់ដកដង្ហើមសោះឡើយ ទាំងរូបគាត់និងកូន ក្មេងតូចៗមួយចំនួន បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់។

បញ្ហាទាំងនេះពលរដ្ឋទាំងនោះធ្លាប់បានរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋានជាច្រើន លើកច្រកសារផងដែរ ប៉ុន្តែ នៅតែគ្មានដំណោះស្រាយ វិជ្ជមានជូនពួកគាត់នៅឡើយ។ នៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៦នេះ ពលរដ្ឋទាំងនោះ បានដាច់ចិត្តរាយការណ៍មកអ្នកសារពត៌មាន ឲ្យជួយចុះផ្សាយ ដើម្បីឲ្យអាជ្ញាធរក្រុងស្រុកខេត្តជួយអន្តរាគមន៍ជូនពួក គាត់។

ស្រី្តម្នាក់ឈ្មោះ សរ ចិន្តា ជាបុគ្គលិកក្នុងរោងច្រក នៃតំបន់សេដ្ឋកិច្ចពិសេសសានកូ ក្រុងប៉ោយប៉ែតបាន និយាយថា រាល់ថ្ងៃនេះរូបគាត់ក៏ដូចជាបុក្គលិកដ៏ទៃទៀត មានការពិបាកយ៉ាងខ្លាំងដោយសារតែក្រុមហ៊ុនសំអាត ក្រុងបានយកសំរាម មកចាក់គដូចភ្នំក្បែរកន្លែង របស់ពួកខ្លួនធ្វើការ បង្កឲ្យមានក្លិនស្អុយ ពិបាកដកដង្ហើមយ៉ាង ខ្លាំង លោកស្រីបានចាត់ទុកថានេះជាការរំខានយ៉ាងធ្ងន់ធ្ងរ ពីបរិស្ថានដែលគ្មានអ្នកយកចិត្តទុកដាក់។ បញ្ហានេះ សូមអាជ្ញាធរជួយធ្វើយ៉ាងណារក កន្លែងចាក់សំរាម នៅគោលដៅផ្សេងផង។

ដោយឡែក លោក យ៉ាម៉ាដា តូម៉ូស៊ិកិ នាយកតំបន់សេដ្ឋកិច្ច ពិសេសសានកូ បានឲ្យដឹងថា បញ្ហាសំរាម ស្អុយរលួយនេះ លោកបានធ្លាប់ដាក់សំណើរ ទៅខាងលោកអភិបាលក្រុងប៉ោយប៉ែត ឲ្យជួយដោះស្រាយផងដែរ តែរហូតមកដល់ពេលនេះមួយឆ្នាំហើយពួកគាត់មិនទាន់បាន ទទួលលទ្ធផលវិជ្ជមាននៅឡើយទេ។ លោកបានបន្ត ថា បច្ចុប្បន្នតំបន់នេះមានរោងចក្រ បានកើតឡើងជាបន្តបន្ទាប់ ដូចជារោងចក្រធ្វើហាដឌីស ធ្វើពូកឡាន និងរោ ចាកតំឡើងរថយន្តបានមកបោះទុនយ៉ាង ច្រើនដើម្បីធ្វើការវិនិយោគ តែក៏មានអ្នកវិនិយោគមួយចំនួនអល់អែកក្នុង ការមករកស៊ីទីនេះ ព្រោះគេឃើញមានសំរាមខ្ពស់ដូចភ្នំ មានក្លិនស្អុយ មានផ្សេងដុតសំរាមឈ្ងៀម គ្មានខ្យល់បរិ សុទ្ធដកដង្ហើម បរិស្ថានមិនស្អាតអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ។សូមក្រុមហ៊ុនសំអាតក្រុង ពិសេស អាជ្ញាធរក្រុងគួរមានវិធានការលើករណីនេះ៕

Viewing all 8042 articles
Browse latest View live




Latest Images