Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ មកពីកិច្ចប្រជុំ កំពូលអាស៊ាន អាមេរិក មកដល់កម្ពុជា ដោយសុវត្ថិភាព

0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក មកដល់កម្ពុជាវិញដោយសុវត្ថិភាព វិញហើយ នាវេលាម៉ោង១១ យប់ថ្ងៃ ព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ បានសរសេរ ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះផងដែរថា "ពេលនេះខ្ញុំ និងគណៈប្រតិភូកម្ពុជា បានវិលត្រឡប់មកដល់មាតុភូមិ ប្រកបដោយសុវត្តិភាពហើយ។ ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែលជានិច្ចកាល បានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ខ្ញុំ និងសមាជិកគណ´ប្រតិភូ។ សុំអរគុណចំពោះបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក ដែលបានចំណាយពេលមកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយខ្ញុំ និងគណៈប្រតិភូកម្ពុជា"។

សម្តេច បានមានប្រសាសន៍ថា "មកដល់មាតុប្រទេសវិញ បំណុលដែលខ្ញុំជំពាក់ពិតជាមានច្រើន។ ឯកសារពិតជានៅកកកុញរង់ចាំខ្ញុំពិនិត្យសំរេច និងចុះហត្ថលេខា។ ខ្ញុំត្រូវធ្វើកិច្ចការទាំងអស់នេះនៅថ្ងៃស្អែក ដើម្បីជំរុញល្បឿនការងារ ព្រោះបើនាយករដ្ឋមន្ត្រីមិនសំរេច ឬមិនចុះហត្ថលេខាទេ ការងារនឹងយឺតយ៉ាវ។ បំណុលមួយដែលខ្ញុំមិនអាចរកសងបាន គឺចៅៗខ្ញុំច្បាស់ជាមកលេងជាមួយខ្ញុំហើយសួរខ្ញុំថា ឯណាកាដូសំរាប់ចៅ ខ្ញុំកំពុងរកវិធីដោះសារជាមួយចៅៗដែលពិបាកជាងការងាររដ្ឋទៅទៀត"។

សម្តេច ក៏បានសរសេរផងដែរថា "សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរបស់កម្ពុជា ទោះបីលោកអញ្ជើញទៅដល់ទីណា គឺតែងតែគិតគូរខ្វល់ខ្វាយ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ទោះបីមានការហត់នឿយខ្លះៗក្នុងការធ្វើដំណើរផ្លូវឆ្ងាយទាំងទៅទាំងមក (កម្ពុជា-អាមរិក) គឺ សម្តេចតេជោ បានសម្រេចជោគជ័យធំៗជាច្រើនជូនប្រជាពលរដ្ឋ ដែលជាមោទនៈជាតិទាំងមូល”។

សម្តេចតេជោ ក៏បានថ្លែង អរគុណពីចម្ងាយដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានជូនពរដល់សម្តេច និងគណៈប្រតិភូកម្ពុជា ក្នុងរយះពេលនៃការចូលរួមប្រជុំពិសេសថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក។
“ខ្ញុំសូមកោតសរសើរ ចំពោះបងប្អូនជនរួមជាតិ ពិសេសក្មួយៗយុវជនដែលបានតាមដានដោយយកចិត្តទុកដាក់ចំពោះការវិវត្តន៌នៃកិច្ចប្រជុំនេះ ដែលនេះបង្ហាញដោយមោទនៈភាពថា ប្រជាជនយើងចាត់ទុកកិច្ចការក្នុងប្រទេស និងក្រៅប្រទេសជាកិច្ចការដែលខ្លួនត្រូវដឹងក្នុងនាមជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស”។

សម្តេចតេជោ ក៏បានចាត់ទុកកិច្ចប្រជុំកំពូលអាស៊ាន អាមេរិកថា បានទទួលលទ្ធផលជាផ្លែផ្កាជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ៕


ខុមហ្វែ្រល បង្ហាញរបាយការណ៍ សង្កេតរដ្ឋសភា និងតំណាងរាស្រ្ត ឆ្នាំទី២ នៃនីតិកាលទី៥

កម្លាំងកងរាជអាវុធហត្ថ កំពុងតាមប្រមាញ់ ជនសង្ស័យម្នាក់ទៀត ដែលព្យាយាមរត់គេចខ្លួន ពាក់ព័ន្ធករណីប្លន់ ប្រដាប់អាវុធថ្មីៗនេះ

0
0

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបង្ហាញមុខ ជនសង្ស័យម្នាក់ ដែលព្យាយាម រត់គេចខ្លួនពី ការតាមចាប់របស់កម្លាំងកង រាជអាវុធហត្ថ ពាក់ព័ន្ធនឹងករណី ប្លន់ប្រដាប់អាវុធជាមួយក្រុមចោរ ៧នាក់ផ្សេងទៀត ដែលកម្លាំងអាវុធហត្ថចាប់បាន កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។

មន្ត្រីកងរាជអាវុធ ហត្ថបានឲ្យដឹងថា ជនសង្ស័យដែលព្យាយាម រត់គេចខ្លួនមានឈ្មោះ ឆៀន សុខជា ហើយបើបងប្អូនបានឃើញជននេះ សូមប្រុងប្រយ័ត្ន ហើយរាយការណ៍មក កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឬសមត្ថកិច្ចនៅជិតបំផុត ព្រោះជននេះ ទើបចេញពីគុក ដើរប្លន់យ៉ាងសាហាវ ដោយមានកំាភ្លើងខ្លី ម៉ាក រ៉ូឡូ ១ដើមនៅជាប់ខ្លួនផង។

មន្ត្រីកងរាជអាវុធ ហត្ថបានបន្តថា គ្រប់ពេលដែលបានលឺដំណឹងពី អំពើសាហាវឃោរឃៅ របស់ក្រុមចោរទាំងនេះ ពួកយើងពិតជាមិន គិតពីពេលវេលា និងអាយុជីវិត ដើម្បីបញ្ឈប់សកកម្មភាព និងតាមចាប់ពួកទាំងនេះឡើយ៕

លោក សេង គន្ធ ប្រធានក្រុម ការងារចុះ ជួយយុវជន ស្រុកស៊ីធរកណ្តាល នាំយកអំណោយជូន ជូនលោកយាយ លោកតា ១០ គ្រួសារ នៅស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង

0
0

ភ្នំពេញ៖ លោក សេង គន្ធ ជាប្រធានក្រុមកាងារ ចុះជួយយុវជន ស្រុកស៊ីធរកណ្តាល និងក្រុមកាងារ សហភាពសហព័ន្ធ កម្ពុជាស្រុក ស៊ីធរកណ្តាល តំណាងលោក ស សុខា ប្រធាន សហភាពសហព័ន្ធ កម្ពុជាខេត្តព្រៃវែង និងលោក ហែម ដារិទ្ធិ អនុប្រធានសហភាព សហព័ន្ធកម្ពុជាខេត្តព្រៃវែង បានដឹកនាំអំណោយសម្ភារ: ថវិការ ជូនលោកយាយ លោកតា ១០ គ្រួសារ ស្ថិតនៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ។

លោក សេង គន្ធ  ប្រធានក្រុមកាងារចុះជួយ យុវជនស្រុកស៊ីធរកណ្តាល បានសំណោះសំណាល និងសួរសុខទុក្ខ ព្រមទាំងនំាំយក អំណោយជូន លោកយាយ និងលោកតា១០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០ គីឡូក្រាម, មី១កេះ ,ទឹកស៊ីអ៊ីវ១យួរ ,ទឹកត្រី១យួរ ,ស្ករស១គីឡូក្រាម , នំស្រួយលីលី ២ កញ្ចប់ និងថវិការចំនួន៥ម៉ឺនរៀល ហើយផ្តល់ជូនយុវជន សហភាពសហព័ន្ធ កម្ពុជាស្រុកស៊ីធរកណ្តាល ថវិកាចំនួន ២០ម៉ឺនរៀលទៀតផង៕

ស្អែកនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងនាំយកអំណោយ ចែកជូនដល់ប្រជាពលរដ្ឋ ក្រីក្រគ្មានទីពឹងចំនួន ២.៧៦៥គ្រួសារ នៅខេត្ដកំពង់ធំ

0
0

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្អែកនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងនាំយកអំណោយមនុស្សធម៌ ចែកជូនចាស់ជរាក្រីក្រ និងគ្មានទីពឹងចំនួន ២.៧៦៥គ្រួសារ នៅខេត្តកំពង់ធំ។

ក្នុងពិធីចែកអំណោយនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលរួមមាន គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ទៅចែកជូនប្រជាពលរដ្ឋចាស់ៗ គ្មានទីពឹង ចំនួន ២.៧៦៥ គ្រួសារ ដែលមក ពីស្រុកចំនួន៧ និងក្រុងចំនួន១ នៃខេត្តកំពង់ធំ៕

CJCC ប្រគល់ពានរង្វាន់ ជ័យលាភីដល់ អ្នកវិទ្យាសាស្ត្រវ័យក្មេង Honda Yes Award ២០១៥

0
0

ភ្នំពេញ៖ មជ្ឈមណ្ឌលសហ ប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីប្រគល់ ពានរង្វាន់ជ័យលាភី ដល់អ្នកវិទ្យាសាស្ត្រ វ័យក្មេង Honda Yes Award ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៥។

នៅក្នុងពិធីប្រគល់ ពានរង្វាន់ជ័យលាភីនេះ គឺមានការអញ្ជើញចូលរួមជា អធិបតីភាពដោយលោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីតំណាងមូលនិធិ Honda ប្រទេសជប៉ុន លោកសាកលវិទ្យាធិការ លោក លោកសី្រ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូបទៀត។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៥ មានបេក្ខជន បេក្ខនារីជ័យលាភីចំនួន ៤រូប ដែលទទួលបានពានរង្វាន់ មេដាយមាសចំនួន១ និងប្រាក់លើកទឹក ចិត្តពីមូលនិធី Honda ប្រទេសជប៉ុន។ ហើយនិស្សិតដែល ទទួលបានពានរង្វាន់ នោះរួមមាន ទី១.កញ្ញា អៀ សុមុយនា និស្សិតវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា, ទី២.លោក ប៉ិល ជាបញ្ញាសិទ្ធ និស្សិតសាកល វិទ្យាល័យភូមិន្ទភ្នំពេញ, ទី៣.កញ្ញា ឈឹម បញ្ចពណ៌ និស្សិតវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា, ទី៤.កញ្ញា កូវ ច័ន្ទនិច និស្សិតសាកល វិទ្យាល័យភូមិន្ទភ្នំពេញ៕

អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ឃាត់ខ្លួនជនបរទេសចំនួន ១១នាក់ ក្នុងបទល្មើសផ្សេងគ្នា

0
0

ភ្នំពេញ៖ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួន ជនបរទេសចំនួន ១១នាក់ ដោយក្នុងនោះមានស្រីចំនួន ២នាក់ ដែលមាន ៤សញ្ជាតិ។

បើតាមមន្ត្រីអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ភ្នំពេញ ឃាត់ខ្លួនជនបរទេសបានចំនួន ៥នាក់រួមមាន ទី១.ជនជាតិប៉ាគីស្ថានចំនួន ៤នាក់ ប្រុស (ករណីប្រើប្រាស់ ទិដ្ឋាការមិនប្រក្រតី), ទីជនជាតិចិនចំនួន ១នាក់ (ករណីបទលើ្មស សេដ្ឋកិច្ច នៅប្រទេសចិន) ។ ឃាត់ខ្លួននៅ ខេត្តព្រះសីហនុ បានម្នាក់ ប្រុស ជនជាតិ អាល់មីនា (ករណីបទល្មើសស្នាក់នៅ ដោយខុសច្បាប់ លើសទិដ្ឋាការ)។

សូមបញ្ជាក់ថា នៅថ្ងៃទី១៩ កុម្ភៈនេះ ឃាត់ខ្លួនបានជនជាតិ វៀតណាមចំនួន ៥នាក់ ក្នុងនោះមានស្រី ១នាក់ ស្ថិតនៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទលួចស្នាក់នៅខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន៕

អាមេរិក វាយប្រហារ ក្រុមIS នៅលីប៊ី តាមផ្លូវអាកាស

0
0

បរទេស: ប្រភពព័ត៍មាន របស់BBC បានឲ្យដឹងនៅថ្ងៃសុក្រ ថា យន្តហោះរបស់សហរដ្ឋអាមេរិក បានបើកយុទ្ធនាការវាយប្រហារ មួយលើក្រុមរដ្ឋអ៊ីស្លាម ដែលមានទីតាំងនៅក្នុងប្រទេសលីប៊ី ដោយបានសម្លាប់មនុស្សដល់ទៅ៣០នាក់ ផងដែរ។

ទីតាំងគោលដៅដែលអាមេរិក ចង់វាយប្រហារនោះមានដូចជា ជុំរំហ្វឹកហាត់ និងមេដឹកនាំជ្រុលនិយម ជនជាតិទុយនេស៊ីម្នាក់ផងដែរ ។ នេះបើយោងតាមរបាយការណ៍ដែលបានចេញដោយមន្ត្រីផ្លូវការរបស់អាមេរិក។

គួរបញ្ជាក់ផងដែរថា ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ដែលបានបោះទីតាំងនៅក្នុងប្រទេសលីប៊ី អស់រយះពេលជាង១ឆ្នាំមកហើយនោះ ធ្លាប់មានការពាក់ព័ន្ធទៅនឹងការវាយប្រហារ ពីរដងធំៗដែលក្នុងនោះបានសម្លាប់ជនជាតិអង់គ្លេស ៣០នាក់នៅក្នុងការវាយប្រហារ មួយនៅទុយនេស៊ី។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា អស់រយះពេលជាង៤ឆ្នាំ ក្រោយការដូលរលំ នៃរបបរបស់លោកហ្គាដាហ្វី បានធ្វើប្រទេសលីប៊ី ធ្លាក់ទៅក្នុងស្ថានភាពយ៉ាប់យ៉ឺន ហើយជារឿយៗ ត្រូវបានរងនូវការវាយប្រហារធ្វើបាបពីសំណាក់ក្រុមទាហាន ផ្តាច់ការនិងឧទ្ទាមជាច្រើន ក្រុមជាពិសេសក្រុមរដ្ឋសាសនាមួយនេះ៕

/2016/February/id-067


នាយករដ្ឋមន្ត្រីថៃ: អាមេរិកមិនដែល ជម្រុញឲ្យមានការ បោះឆ្នោត ដ៏ឆាប់រហ័សនោះទេ

0
0

បាងកក: បើយោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៍មានស៊ិនហួរ កាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីថៃ Prayu Chan-o-cha បានថ្លែងកាលពីថ្ងៃព្រហស្បត៍ ថា សហរដ្ឋអាមេរិក និងលោកបារ៉ាក់អូបាម៉ា មិនដែលបានជម្រុញឲ្យប្រទេសថៃ ត្រូវធ្វើការបោះឆ្នោត ដ៏ឆាប់រហ័សមួយនោះឡើយ។

បន្ទាប់ពីត្រឡប់ពីអាមេរិកវិញ នៅក្រោយកិច្ចប្រជុំកំពូលអាស៊ាន បូកអាមេរិក នៅទៅទីក្រុងកាលីហ្វ័រញ៉ា មេដឹកនាំថៃលោក Prayu បានឆ្លើយបដិសេធទៅនឹង ការចោទប្រកាន់មួយចំនួនដែលបាននិយាយថា អាមេរិកកំពុងតែដាក់សំពាធទៅកាន់លោក ដើម្បីធ្វើឲ្យមានការបោះឆ្នោត មួយយ៉ាងឆាប់រហ័ស នៅប្រទេសថៃ បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធាទម្លាក់អ្នកស្រីយីងឡាក់ ចេញពីតំណែង កាលពីឆ្នាំ២០១៤ កន្លងមកនោះ ។

ផ្ទុយពីការចោទប្រកាន់លោកបាន បន្ថែមទៀតថាអាមេរិក តែងតែបានផ្តល់យោបល់ និងការគាំទ្រដោយយោគយល់ពីស្ថានភាពជាក់ស្តែង ដែលប្រទេសថៃកំពុងតែមាននោះ ទៅវិញហើយដោយយល់ព្រមឲ្យមានការរងចាំមួយរហូតទាល់តែមានសេចក្តីពង្រាងច្បាប់ រដ្ឋធម្មនុញ្ញជាសាធារណះ ជាមុនសិនទើបការបោះឆ្នោត ជាសកលមួយអាចកើតឡើងបាន៕

/2016/February/id-067

ក្រុមប្រជាពលរដ្ឋ ស្រុកគងពិសី វាយចោរកាច់ក ម៉ូតូម្នាក់ស្លាប់

0
0

កំពង់ស្ពឺៈ ចោរកាច់កម៉ូតូម្នាក់ត្រូវបាន ក្រុមប្រជាពលរដ្ឋ ស្រុកគងពិសី នាំគ្នាវាយម្នាក់មួយ មួយជើង បណ្តាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីបានធ្វើសកម្មភាពកាច់កម៉ូតូ តែត្រូវបានម្ចាស់ម៉ូតូឃើញទាន់ កាលវេលាម៉ោង ១៦ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុ ជនសង្ស័យបាន ធ្វើសកម្មភាពកាច់កម៉ូតូ តែត្រូវបានម្ចាស់ ឃើញទាន់ ក៏ស្រែកដេញចាប់ដល់ ចំណុចភូមិព្រែនុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។  ហើយត្រូវបានប្រជាពលរដ្ឋចាប់បាន និងវាយទៅលើ ជនសង្ស័យ បណ្តាលអោយស្លាប់ភ្លាមៗតែម្តង។

ជនសង្ស័យដែលបានស្លាប់ខាងលើ ពុំទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ។ បច្ចុប្បន្នកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាល កំពុងតែស្រាវជ្រាវ រកអត្តសញ្ញាណ របស់ជនសង្ស័យ៕

សមត្ថកិច្ច ចុះបង្ក្រាបវង់ល្បែង ស៊ីសង ឃាត់ខ្លួនម្ចាស់ផ្ទះ យកទៅផ្តន្ទាទោស ក្រោយព្រមាន ម្តងហើយម្តងទៀត

0
0

ដោយមានការផ្តល់ព័តមាន ពីពលរដ្ឋល្អ និងមានការសុេីបអង្កេត ច្បាស់លាស់ របស់លោកនាយប៉ុស្តិរដ្ឋបាល សាមុី  នៅព្រឹកថ្ងៃ១៩ ខែកុម្ភៈ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុក ចំការលើ បានចុះបង្រ្កាបផ្ទះបើកល្បែង សុីសង មួយកន្លែង នៅភូមិស្ពឺកើត ឃុំស្ពឺ ដែលកន្លងមកម្ចាស់ផ្ទះឈ្មោះ ប៉ែន ពៅ មានប្រពន្ធឈ្មោះ កាន ធឿន នេះ ធ្លាប់បានលោកនាយប៉ុស្តិណែនាំផ្ទាល និងគំរាមថា នឹងចាប់ច្រើនដងហើយ តែគេនៅតែចចែស និងនៅតែបន្តបើក១វង់២វង់ដើម្បីយកតុងជាថ្នូរនិងថ្លៃការពារ។

ក្នុងសភាពបែបនេះទើបកម្លាំងនគរបាលចេញប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនបានអ្នកញៀន ល្បែង ចំនួន ៥នាក់ ដែលក្នុងនោះមានស្រ្តីម្ចាស់ផ្ទះម្នាក់ គឺឈ្មោះ កាន ធឿន ។ ដោយឈរលើគុណធម៌ និងប្រកបទៅដោយការទទួលខុសត្រូវ
លោកអភិបាលស្រុក លោកព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត និងលោកស្នងការខេត្ត បានឯកភាពធ្វើការអប់រំ និងបង្ខំអោយធ្វើកិច្ចសន្យា ដើម្បីមានវិធានការទៅថ្ងៃក្រោយ ហើយអោយដោះលែងអ្នកលេងតូចតាច៤នាក់ត្រឡប់ទៅលំនៅដ្ឋានវិញនាល្ងាចថ្ងៃដដែល។

ដោយឡែកម្ចាស់ផ្ទះត្រូវកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ ជននេះនិងប្រឈម និងការទទួលទោសតាមមាត្រា៥ នៃច្បាប់ល្បែងសុីសង ។ 

ជាចុងក្រោយ កម្លាំងសមត្ថកិច្ច សូមថ្លែងអំណរគុណចំពោះបងប្អូន ប្រជាពលរដ្ឋដែលបានផ្តល់ព័ត៌មាននេះ ។
យើងប្តេជ្ញាគាំទ្រ ការអនុវត្តច្បាប់ដើម្បីភូមិឃុំ យើងមានសុវត្តិភាព៕

រដ្ឋសភា ឯកផ្តល់រថយន្ត មួយគ្រឿង និងទីប្រឹក្សា៩រូប និងថវិកា សម្រាប់ថ្នាក់ដឹកនាំ តំណាងរាស្ត្រ CPP និងCNRP

0
0

ភ្នំពេញ៖ រដ្ឋសភាបានសម្រេចផ្តល់ រថយន្តមួយគ្រឿង និងទីប្រឹក្សា និងជំនួយការព្រមទំា សរុបចំនួន៩នាក់ព្រមទំាងខុទ្ទកាល័យសម្រាប់ធ្វើការ ដល់ប្រធានក្រុម តំណាងរាស្ត្រភាគច្រើន ភាគីតិចក្នុងរដ្ឋសភា។

លោក ឈាង វុន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថ្លែង ក្រោយចប់ជំនួបថ្នាក់ដឹកនាំ ភាគច្រើន និងភាគីក្នុងសភា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ នៅវិមានរដ្ឋសភា កិច្ចប្រជុំបានឲ្យដឹងថា ក្នុងជំនួបពិភាក្សាបានឯកភាពជូន ធម្យោបាយដល់ប្រធាន ឬថ្នាក់ដឹកនំា សំឡេងភាគច្រើន និងភាគតិចក្នុងរដ្ឋសភានូវទីប្រឹក្សា និងជំនួយការ ព្រមទំាងខុទ្ទកាល័យផងមានចំនួន៩នាក់ ។ អ្នកទាំងនោះមានឋានៈស្មើនឹងរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន អគ្គេលខាធិការ កញ្ចប់ថវិកា តែត្រូវចែករំលែកតាមចំនួន អសនៈ នៅក្នុងរដ្ឋសភា គណបក្សប្រជាជនកម្ពុជា មានបានប៉ុន្មាន ? និងគណបក្សសង្គ្រោះជាតិបានប៉ុន្មាន?

លោកបន្តថា ប្រាក់ដែលផ្តល់មិនត្រូវចាយវាយផ្តេសផ្តាសនោះទេ ព្រោះថាត្រូវចាយទៅតាមគ្រោងនិងត្រូវឆ្លងកាត់តាមរយៈគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋក្នុងការកំណត់ថា អាចប្រើប្រាស់ក្នុងក្របខណ្ឌបែបណា ។ លើសពីនេះទៀងក្រុមការងារទាំងពីក៏បានឯកភាព ក្នុងថាថ្នាក់ដឹកនំាក្រុមតំណាងរាស្ត្រ ទទួលបានរថយន្តមួយគ្រឿង ដើម្បីធ្វើដំណើរក្នុងការបំពេញការងារមានភាពងាយស្រួល ។

លោកសង្កត់ធ្ងន់ថា«ប្រធានក្រុមតំណាងរាស្ត្រភាគីច្រើន និងភាគីតិចក្នុងរដ្ឋសភាមានដូចគ្នា គឺខាងណាបានប៉ុន្មាន នោះយើងបានជជែកគ្នាហើយមិញនេះ ខុសគ្នាថវិកាទេ គេគិតទៅតាមចំនួនអាសនៈ ក្រៅពីនឹងបុព្វសិទ្ធផ្សេងៗទៀតក៏យើងបានជជែកគ្នាដែរ។ ជាមួយគ្នានឹងក៏យើងបានទទួលការិយាល័យគាត់ធ្វើការងាយដែរ » ។

ដោយឡែកលោកយ៉ែម បុញ្ញឬទ្ធិអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបានបញ្ជាក់ ថា«ក្នុងការជជែកគ្នានោះ មានលក្ខខណៈចាំបាច់បំផុតគឺការលើកកម្ពស់វប្បធម៌សន្ទនា រវាងគណបក្សកាន់អំណាច និងគណបក្សមិនកាន់អំណាចចូលរួមក្នុងកាធ្វើកាជាមួយ ក្នុងស្ថាប័ននិតីប្បញ្ញត្តិជាពិសេសលើវិស័យផ្លូវចច្បាប់តែម្តង ដូចជានៅពេលមានសេចក្តីព្រាងច្បាប់ចូលរដ្ឋសភាតំណាងភាគីតិច និងភាគីច្រើន ជជែកគ្នាលំអិតស៊ីជម្រៅ និងទូលំទូលាយ ។ នេះជាលក្ខខណៈ មួយយើងចាប់ផ្តើមជាជំហាក់ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព»។

លោក ឈាង វុនលើកឡើងទៀតថាគណបក្សទំាងពីរក្នុងរដ្ឋសភា បានសម្រេចក្នុងកាពង្រឹងវប្បធម៌សន្ទនាឲ្យបានរឹងមាំដើម្បីផលបប្រយោជន៍ របស់ប្រជាជនទំាងអស់គ្នា។

លោក យ៉ែមបុញ្ញឫទ្ធិឲ្យដឹងទៀតថា គណបក្សទំាងពីរក៏បានឯកភាពលើចំណុចសំខាន់ៗ មួយចំនួនដូចជា៖ ទី១ បានវាយតម្លៃខ្ពស់ចំពោះវប្បធម៌សន្ទនា និងឯកភាពសិក្សាស្រាវជ្រាវនូវចំណុចដែលខ្វះខាត ដើម្បីមកដោះស្រាយតាមវប្បធម៌សន្ទនា។ ទី២ គណបក្សទំាងពីរឯកភាពយកចំណុចនៃសេចក្តីថ្លែងការណ៍កាលពីថ្ងៃ១០ ធ្នូ ឆ្នាំ២០១៥ កន្លងមកថាមានចំណុចខ្វះខាតអ្វីខ្លះដែលមិនទាន់បានដោះស្រាយ ។ ទី៣ ជជែកពីការផ្តល់មធ្យោបាយ ដល់ក្រុមអ្នកតំណាងរាស្ត្រភាគីតិច និងភាគីច្រើនក្នុងរដ្ឋសភាដើម្បីបំពេញការងារឲ្យ មានប្រសិទ្ធិភាពពីនីតិវិធីនៃការជជែក ពីសេចក្តីព្រាងច្បាប់នៃថ្ងៃអនាគត ដើម្បីបើកឲ្យបើទូលំទូលាយលើមតិស្នើសុំនៃសេចក្តីព្រាងច្បាប់មុន នឹងដាក់ទៅសភាពពេញអង្គអនុម័ត។ ទី៤ ភាគីទំាងពីរនៅតែបន្តពង្រឹងពង្រីកវប្បធម៌សន្ទនា និងបានកំណត់ ចំណុចឲ្យឈ្មោះថា« រក្សារក្សាស្ថេរភាព សន្តិភាព ឲ្យបានក្នុងសង្គមដើម្បីដោះស្រាយដោយសន្តិវិធី ហើយ ធ្វើការប្រកួតប្រជែងគ្នាទៅលើទស្សនៈលើគោលនយោបាយមិនវាយប្រ ហារជាបុគ្គល »។

ជាមួយគ្នានោះដែរលោក យ៉ែម បុញ្ញឫទ្ធិ លើកការដែលគណបក្សទំាងពីរបានឯកភាពគ្នានោះ នឹងធ្វើឲ្យកើតមាន ប្រជាធិបតេយ្យ ជាជំហានក្នុងន័យរិះគន់ដើម្បីស្ថាបនា តាមបែបលិទ្ធិប្រជាធិបតេយ្យ ។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់អ្នកនំាពាក្យនៃគណបក្សទំាងពីរថា មិនមានការលើកឡើងករណីលោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិដែល កំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះទេ។ ប៉ុន្តែក៏មានការលើកពីករណីរបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលកំពុងជាប់ពន្ធនាគា តែមិនបានស៊ីជម្រៅនោះទេ។

ជាកត់សម្គាល់សម្រាប់កិច្ចពិភាក្សាភាគីគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ សម្តេចក្រឡា ហោ មសខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សុខ ឥសាន លោក កើត រិទ្ធ លោក និងលោក ឈាង វុន ចំណែកភាគីគណបក្សសង្គ្រោះជាតិដឹកនំាដោយ លោក កឹម សុខា អនុប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ លោក អេង ឆៃអ៊ាង និងលោក អ៊ូ ច័ន្ទឬទ្ធិ ៕

ដោះលែង អ្នកទោស អាម៉េរិកាំងម្នាក់ ដែលជាប់ពន្ធ នាគារយូរជាងគេ ជាប្រវត្តិសាស្ត្រ ៤៣ឆ្នាំឲ្យមាន សេរីភាព

0
0

វ៉ាស៊ីនតោន៖ លោក Albert Woodfox អ្នកទោសជនជាតិ អាម៉េរិកាំងដែលបាន ជាប់ក្នុងពន្ធនាគារ អស់រយៈពេល៤៣ឆ្នាំ ដែលគេចាត់ទុក ជាទណ្ឌិតជាប់ទោស យូរជាងគេក្នុងប្រវត្តិសាស្ត្រ ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញហើយ ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ថា បន្ទាប់ពីបានឃុំឃាំង បុរសជនជាតិអាម៉េរិកាំង ម្នាក់អស់រយៈពេល៤៣ឆ្នាំ នៅពេលនេះបានត្រូវដោះលែង ឲ្យមានសេរីភាព វិញហើយ ។

គេបានដឹងថា លោក Woodfox គឺជាមនុស្សម្នាក់ក្នុងចំណោម ក្រុមមួយដ៏ល្បីល្បាញឈ្មោះថា "កងច្រក៣" ហើយក្រោយមកលោកត្រូវបាន ជាប់ឃុំឃាំងអស់ជាច្រើនឆ្នាំ ។

អ្វីដែលបានគេបានដឹងច្បាស់ នោះរូបគាត់ បានចោទប្រកាន់ពីបទ មនុស្សឃាត នៅក្នុងខែមេសា ឆ្នាំ១៩៧២ ដែលបានសម្លាប់ឆ្នាំគុកម្នាក់ ។

បច្ចប្បន្ននេះ លោកមានអាយុ៦៩ឆ្នាំហើយ ៕

គូស្វាមី ភរិយាថ្មី មកពីបណ្តា ប្រទេស នៅលើ ពិភពលោក ប្រមាណជាង ៣០០០គូ បាននាំគ្នារៀបចំពិធី អាពាហ៍ពិពាហ៍ នៅក្នុងប្រទេស កូរ៉េខាងត្បូង

0
0

សេអ៊ូល៖ គូស្វាមីភរិយាថ្មី ប្រមាណជាង ៣០០០គូ បាននាំគ្នាមករៀបចំពិធី អាពាហ៍ពិពាហ៍ នៅក្នុងប្រទេសកូរ៉េខាងត្បូង ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ថា វាជាមហាអស្ចារ្យណាស់ សម្រាប់គូស្វាមីភរិយាថ្មីដែលបាន នាំគ្នាមកកាន់ប្រទេសកូរ៉េខាងត្បូង ហើយប្រារព្វពិធី អាពាហ៍ពិពាហ៍នៅ ក្នុងព្រះវិហារមួយ ដែលនេះជាកម្មវិធី មួយធ្វើឡើងនៅទូទាំងចក្រវាឡិ៍តែម្តង ។

នៅមុនថ្ងៃប្រារព្ធពិធី អាពាហ៍ពិពាហ៍ឡើង គូស្វាមីភរិយាទាំងអស់បានមកជួបជុំគ្នា ដោយមានអាជ្ញាធរនៅ ព្រះវិហារមួយចាត់ចែងកម្មវិធី ដែលផ្តើមធ្វើឡើង នៅថ្ងៃសៅរ៍នេះ នៅក្រុង Gapyeong ភាគខាងកើត ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។

ព្រះវិហារនៅក្រុងនេះ មានបរិវេណធំទូលាយ ហើយគេតែងតែប្រារព្ធពិធិនេះ ជារៀងរាល់លើក ដោយចាប់ផ្តើមតាំងពីឆ្នាំ១៩៦០មកម្ល៉េះ ។

អ្នកដែលបានរៀបចំ ពិធីអាពាហ៍ពិពាហ៍ ដំបូងគេនៅក្នុងព្រះវិហារនេះ បានលាចាកលោកទៅហើយ ក្នុងវ័យ៩២ឆ្នាំ នៅខែកញ្ញា ឆ្នាំ២០១៣ ។

តុលាការ ឃាត់ខ្លួន មហាសេដ្ឋី រុស្ស៊ីម្នាក់ ដោយចោទពីបទ ពាក់ព័ន្ធនឹង ករណីបំផ្ទុះគ្រាប់បែក ស្លាប់មនុស្សអស់ ៣៧នាក់

0
0

ម៉ូស្គូ៖ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ តុលាការរដ្ឋធានីមូស្គូ បានឃាត់ខ្លួនបុរសម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាមហាសេដ្ឋីមួយរូប ដោយចោទប្រកាន់ទៅ លើអំពើពាក់ព័ន្ធនឹង ការបង្កឲ្យមាន ការបំផ្ទុះគ្រាប់បែក ហើយបណ្តាលឲ្យមាន អ្នកស្លាប់អស់ប្រមាណ៣៧នាក់ ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ថា លោក ឌីមេទ្រី ខាមិនឈិក (Dmitry Kamenshchik) ត្រូវបានឃាត់ខ្លួន ដោយលោកមានមាន ជាប់ពាក់ព័ន្ធនឹងអំពើបង្កឲ្យ មានការបំផ្ទុះគ្រាប់សម្លាប់ មនុស្សអស់ប្រមាណ៣៧នាក់ កាលពីខែមករា ឆ្នាំ២០១១ ។

សូមបញ្ជាក់ថា លោក ឌីមេទ្រី ខាមិនឈិក ជាមហាសេដ្ឋីរុស្ស៊ីមួយរូប ដែលមានវ័យ៤៧ឆ្នាំ ដែលគេស្គាល់ច្បាស់ ជាម្ចាស់ព្រលានយន្តហោះ ឯកជនមួយនៅក្នុងប្រទេស រុស្ស៊ី ហើយការចោទ ប្រកាន់ពីសំណាក់តុលាការ រដ្ឋធានីមូស្គូ ដោយសារតែ ព្រលានយន្តហោះរបស់គាត់ មិនមានអ្នកការពារ សន្តិសុខគ្រប់គ្រាន់ ដែលបណ្តាលឲ្យមាន ករណីបំផ្ទុះគ្រាប់បែក កើតឡើង ហើយបណ្តាលឲ្យ អ្នកដំណើរស្លាប់អស់ ៣៧នាក់ ។

គេបានដឹងថា មហាសេដ្ឋីរូបនេះមានទ្រព្យសម្បតិ្ត ដែលរកឃើញប្រមាណ ២,៩ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក ។

ក្រោយពីតុលាការ បានឃាត់ខ្លួន លោក ខាមិនឈិក បានឆ្លើយបដិសេធនឹង ទង្វើទាំងឡាយដែលមានជាប់ពាក់ព័ន្ធ ជាមួយលោក និងអ្នកស្លាប់ទាំងនោះ ។

តែទោះបីជាយ៉ាងនេះក្តី តុលាការបានសម្រេច ឃុំខ្លួនជនជាប់ចោទរូបនេះ និងតាមដានសំណុំរឿងបន្ត រយៈពេល ២ខែទៅមុខទៀត ទើបសម្រេចកាត់ក្តីជាក្រោយ ៕


លោក ហ៊ុន ម៉ាណែត៖ ឱកាសគឺ នៅជុំវិញខ្លួនយើង ប៉ុន្តែយើងត្រូវ មានសមត្ថភាព លទ្ធភាពនិងឆន្ទៈ ក្នុងការចាប់ឱកាសនោះ

0
0

ស្វាយរៀង៖ នេះគឺជាប្រសាសន៍របស់ លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស និស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(ហៅកាត់ថា អ ម តរឺAMT)ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី នៅក្នុងពីធីបញ្ចូលសមាជិកសមាគម សិស្ស និស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនរបស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(អ ម តរឺAMT) ប្រចាំខេត្តស្វាយរៀង និងព្រៃវែងចំនួន២៥១នាក់និង មានការអញ្ជើញចូលរួមពីអជ្ញាធរខេត្ត តំណាងសាកលវិទ្យាល័យមួយចំនួន ក្រុមការងារនិងសមាជិក សមាគមប្រចាំខេត្តខេត្តស្វាយរៀង និងព្រៃវែងនៅនៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៦។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការបង្កើតជាសមាគម អ ម ត រឺ AMT នេះចគឺជាការចងក្រង បណ្តាញនិស្សិតឱ្យមានអត្តសញ្ញា ណរួមមួយក្នុងការទំនាក់ទំនង និងជាបង្កឱកាសឱ្យយុវជន បានបានទទួលការរៀនសូត្រ និងចូលរួមធ្វើការងារសង្គម នានាដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។ ការប្រមូលផ្តុំថ្ងៃនេះគឺ ជាការចាប់ផ្តើមសកម្មភាព ក្នុងគោលបំណង ជួយឱ្យប្អូនៗបានរៀនចប់ និងទទួលបានការងារផ្សេងៗព្រោះ ការបង្កើតសមាគមសម្រាប់ យើងទាំងអស់គ្នាហើយ ត្រូវការចូលរួមពីយុវជន និងដោះស្រាយនូវតំរូវការផ្សេងៗ អោយចំទិសដៅនិងទៅតាមលទ្ធភាព។

លោក ហ៊ុន ម៉ាណែត  បានបញ្ជាក់ថា ឱកាសគឺនៅជុំវិញខ្លួន យើងប៉ុន្តែយើងត្រូវមាន សមត្ថភាពលទ្ធភាពនិងឆន្ទៈ ក្នុងការចាប់ប៉ុន្តែបើយើងគ្មានសមត្ថភាព លទ្ធភាពនិងឆន្ទៈក្នុងការចាប់ឱកាសនោះ យើងចាប់មិនបានទេ។

ប្រធានសមាគមសិស្ស និស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រូបនេះបានសង្កត់ធ្ងន់ថា ឆន្ទៈនិងការប្រឹងប្រែង គឺជាកត្តានាំមកនូវជោគជ័យ បើគ្មានឆន្ទៈនិង ការប្រឹងប្រែងយើងមិនអាចធ្វើអ្វីបាន ព្រោះជោគជ័យធំវា កើតពីជោគជ័យតូចៗ ហើយនិស្សិតដែលទទួលបាន អាហារូបករណ៍នាពេលនេះ គឺជាជោគជ័យសម្រាប់ជីវិត ទៅថ្ងៃទៅអនាគត ដូច្នេះយុវជនត្រូវចាប់ឱកាស ឱ្យបានដើម្បីជីវិតវែងឆ្ងាយ។ ទាំងអស់នេះគឺជា ចែករំលែកបទពិសោធន៍ ចំណេះដឹងនិងមេរៀនេជីវិ ដើម្បីនិងលើកទឹកចិត្តឱ្យសិស្ស និស្សិតខិតខំរៀនសូត្រ    តស៊ូជំនះរាល់ការលំបាក ទាំងឡាយនៅក្នុងជីវិត ដើម្បីរៀនសូត្រឱ្យបាន ចប់និងមានអនាគត ដ៍ប្រសើរនៅពេលខាងមុខ។


បន្ទាប់មក តំណាងសិស្ស និស្សិតសមាគមអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែននិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប្រចាំខេត្តស្វាយរៀង និងព្រៃវែងបានប្តេជ្ញាចិត្តស្រឡាញ់រាប់អាន ចេះជួយគ្នានិងខិតខំរៀនសូត្រ ឱ្យទទួលប្រសិទ្ធភាព និងគុណភាពដើម្បីអនាគត ដ៍ប្រសើរនាពេលខាងមុខ៕

សារលិខិតមរណៈទុក្ខ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ផ្ញើជូន ចំពោះមរណភាព លោក Boutros Boutros Ghali

0
0

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្រោយពីទទួលបានដំណឹង អំពីមរណភាពរបស់លោក ប៊ូថ្រូស ប៊ូថ្រូស ហ្កាលី នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ សម្តេចបានផ្ញើសារលិខិតមរណៈទុក្ខជូនចំពោះ លោក អ៊ាបឌែល ហ្វាតា អ៊ែលស៊ិស៊ិ ប្រធានាធិបតី នៃសាធារណៈរដ្ឋអារ៉ាប់អេហ្ស៊ី។

ខ្លឹមសារ នៃលិខិតមរណៈទុក សម្តេចបានបញ្ជាក់ថា "ឯកឧត្តម ខ្ញុំមានទុកយ៉ាងក្រៀមក្រំ ដោយបានទទួលដំណឹងថា ឯកឧត្តម ប៊ូថ្រូស ប៊ូថ្រូស ហ្កាលី អតីតរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប និងជាអតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានទទួលមរណៈភាព កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦"។

ខ្លឹមសារលិខិត បានបញ្ជាក់បន្ថែមទៀតថា "ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាំអោយប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនុវមរណៈទុក្ខ ជូនចំពោះក្រុមគ្រួសារ និងរដ្ឋាភិបាលអេហ្ស៊ីប ចំពោះការបាត់បង់ មនុស្សជាទីស្រឡាញ់របស់ខ្លួន និងជាអ្នកការទូតអេហ្ស៊ីបដ៏ចំណាន ដែលបានចូលរួមចំណែក ក្នុងការកសាងសន្តិភាព និងសន្តិសុខអន្តរជាតិ ក្នុងពិភពលោក ក៏ដូចជាដំណើរការសន្តិភាព នៅក្នុងប្រទេសកម្ពុជា"។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា "ដោយចងចំជានិច្ច នៅក្នុងទឹកចិត្តរបស់យើងខ្ញុំ ចំពោះការខិតខំប្រឹងប្រែង មិនចេះនឿយហត់ ដ៏មានតម្លៃរបស់ ឯកឧត្តម ប៊ូថ្រូស ប៊ូថ្រូស ហ្កាលី ក្នុងការជួយកសាងសន្តិភាព និងការអភិវឌ្ឍកម្ពុជា ប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមបន់ស្រន់សូមអោយវិញ្ញានក្ខន្ធរបស់ ឯកឧត្តមទៅកាន់សុគតិភព"៕

ប្រធានយុវជនគណបក្សក្រុងបាវិត ចុះសួរសុខទុកប្រជាពលរដ្ន ទីទល់ក្រ ៥គ្រួសារ នៅសង្កាត់ព្រៃអង្គុញ

0
0

ស្វាយរៀង៖ លោក លឹម សៀងហេងប្រធានក្រុមយុវជនជនគណបក្ស ប្រជាជនកម្ពុជា ក្រុងបាវិត និងជាអនុប្រធានក្រុមការងារចុះជួយ ចុះសង្កាត់ព្រៃអង្គុញ បានចុះជួបសាកសួរសុខទុក គ្រួសារទីទល់ក្រចំនួន ៥គ្រួសារ នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដែលជួបការខ្វះខាត។

ការចុះសួរសុខទុកដល់លំនៅដ្ឋាននេះ បានធ្វើទ្បើងកាលពីព្រឹក ថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០១៦។លោក លឹម សៀងហេង បានមានប្រសាសន៏ថា ក្នុងនាមរូបលោកជា អនុប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រៃអង្គុញ ពិតជាមានក្តីកង្វល់ខ្លាំងណាស់ ខណះដែលប្រជាពលរដ្ន នៅមូលដ្ឋានជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ហើយដោយ មានសេក្តីរាយការពីក្រុមការងារថា មានប្រជាពលរដ្ន ចំនួន៥គ្រួសារ នៅសង្កាត់ព្រៃអង្គុញ ជួបការខ្វះខាតទើបរូបលោកផ្ទាល់ បានចុះទៅដល់លំនៅដ្ឋាន និងបាននាំ អំណោយជាគ្រឿង ឧបភោគបរិភោប និងថវិការមួយចំនួន ចែកជូនដល់គ្រួសារទីទល់ក្រ បានទាន់មពេលវេលា។

លោក លឹម សៀងហេង បានធ្វើការផ្តល់កំលាំចិត្តដល់ប្រជាពលរដ្ន ទីទាល់ក្រ កុំអស់សង្ឃឹមក្នុងជីវិត ព្រោះនៅមានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា តាមជួយ ផ្តល់កំលាំងចិត្ត និងខ្វាយខ្វល់រួមសុខ រួមទុក ជាមួយប្រជាពលរដ្ន គឺមិនរត់ចោលប្រជាពលរដ្ននោះទេ៕

រុស្ស៊ីគម្រោង ប្រើប្រាស់មីស៊ីល ដើម្បីបាញ់កម្ទេច អាចន៍ផ្កាយព្រះគ្រោះ

0
0

បរទេស៖ យោងទៅតាមប្រភពព័ត៍មាន ពីusnews.comបានសរសេរឲ្យដឹងកាល ពីថ្ងៃម្សិលមិញថា អ្នកវិទ្យាសាសស្ត្ររបស់រុស្ស៊ី មានគម្រោងក្នុងការប្រើប្រាស់ គ្រាប់មីស៊ីលរបស់ខ្លួន ក្នុងការបាញ់បំបែកអាចន៍ផ្កាយ ដែលមាននៅក្នុងលំហអាកាស។

របាយការណ៍ពីទីភ្នាក់ងាររដ្ឋ TASS បាននិយាយថាអ្នកវិទ្យាសាស្ត្រ មានសង្ឃឹមមុតមាំក្នុងការ អភិវឌ្ឍបន្ថែមគ្រាប់មីស៊ីល Ballisticឆ្លងទ្វីបរបស់ខ្លួន ឲ្យអាចមាន សមត្ថភាពបាញ់ដុំអាចន៍ផ្កាយមួយ ដែលមានទំហំពី ២០ទៅ៥០ ម៉ែត្រ ដែលកំពុងតែបានធ្វើដំណើរមកកៀក នឹងភពផែនដី។

រុស្ស៊ី នឹងធ្វើការបាញ់សាកល្បង មីស៊ីលដើម្បីកំទេចអាចន៍ផ្កាយ ជាលើកតំបូងនៅឆ្នាំ២០៣៦ ដែលជាឆ្នាំដែលត្រូវបានគេអ្នកវិទ្យាសាស្ត្រ អះអាងពីការខិតជិត មកដល់នៃដុំអាចន៍ផ្កាយ Dubbed Apohis៕


ជនល្មោភកាម រំលោភស្ត្រី វិកលចរិតរួច ត្រូវស្ត្រីរងគ្រោះវាយ និងដំបងបែកក្បាល

0
0

ត្បូងឃ្មុំ៖ បុរសល្មោភកាមម្នាក់ បានចាប់រំលោភ នារីវិកលចរិត រហូតបានសម្រេច ប៉ុន្តែពេលជនល្មើសរំលោភរួច នារីរងគ្រោះ បានប្រើដំបងវាយទៅជនល្មើស របួសក្បាលយ៉ាងដំណំ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ២០និង៣០នាទី នៅភូមិត្រាច ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មន្ត្រីនគរបាលអោយដឹងថា ជនល្មើសឈ្មោះ វន់ វិន ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិរូង ឃុំអញ្ចើម (នៅលីវ) បានធ្វើសកម្មភាព ចាប់រំលោភ ឈ្មោះ ចាន់ រស់ ភេទស្រី អាយុ31ឆ្នាំ (នៅលីវ) មានជម្ងឺសសៃប្រសាទ រស់នៅភូមិកើតហេតុ ក្នុងខណៈពេលជនរងគ្រោះ ដេកនៅម្នាក់ឯងក្នុងខ្ទម ប៉ុន្តែ ក្រោយពេលរំលោភ ភ្លាមៗ ស្ត្រីរងគ្រោះបានវាយជនល្មើស មួយព្រនង់ឬស្សី បណ្តាលឲ្យរបួសក្បាលកំរិតមធ្យម ។

បច្ចុប្បន្នជនល្មើស សមត្ថកិច្ចបានឃាត់ខ្លួន និងបន្តចាត់ការតាមនីតិវិធី៕

Viewing all 8042 articles
Browse latest View live




Latest Images