Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ឃាត់ខ្លួន ជនល្មើស ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

0
0

កំពង់ឆ្នាំង៖ កម្លំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាន នគរបាលស្រុករលាប្អៀរ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ បានបង្រាបករណីរក្សាទុក ជួញដូរ ចែកចាយ ប្រើប្រាស់សារធាតុញៀននៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាបប្អៀ ស្រុករលាប្អៀរឃាត់ខ្លួនជនល្មើស ០២នាក់ ដកហូតម្សៅក្រាមពណ៌ស ០៩កព្ចាក់តូច ម៉ូតូ០១គ្រឿង ទូរសព្ទ័ ០៣គ្រឿង សំភារៈវេចខ្ចប់និងឧបករណ៍ជក់មួយចំនួន។

ជនល្មើស ទាំ០២នាក់ មានឈ្មោះ ទី០១. អ៊ុ ឆាតទីតូ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិស្មែត ឃុំស្វាយជ្រុំ ទី២. មាស គឹមឡេង ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចបានឃាត់ទុក ជនសង្ស័យនិងវត្ថុតាង និងកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមនីតិវិធី៕


នគបាល ស្រុកមេមត់ ចាប់មុខសញ្ញា ចោរលួចម៉ូតូម្នាក់ នៅក្នុងផ្ទះសំណាក់

0
0

ត្បូងឃ្មុំ៖ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សមត្ថកិច្ចនគរបាល ផ្នែកសន្តិសុខ និងព្រហ្មទណ្ឌ ស្រុកមេមត់បានចាប់ខ្លួន មុខសញ្ញាចោរលួចម៉ូតូសកម្មម្នាក់ នៅចំណុចផ្ទះសំណាក់កណ្តៀងស្រស់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

តាមមន្ត្រីនគរបាល បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ផល ផា ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិកំពៃ ឃុំរំចេក ស្រុកមេមត់។

មន្ត្រីនគរបាល អោយដឹងទៀតថា ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្វបានស៊ើបអង្កេតលើមុខ សញ្ញាលួចម៉ូតូយ៉ាងសកម្ម នៅមូលដ្ឋានស្រុកមេមត់ លុះបន្ទាប់ពីជនសង្ស័យមកដល់ ផ្ទះសំណាក់កណ្តៀងស្រស់ ស្រុកពញាក្រែក មុខសញ្ញាបានជួលបន្ទប់ស្នាក់ នៅជាមួយសង្សា ពេលនោះសមត្ថកិច្ចបានរាយការណ៍ និងសុំយោបល់ដឹកនាំពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងសហការជាមួយមន្ត្រីនគរបាលជំនាញ ស្រុកពញាក្រែក ទើបបានឈានទៅដល់ធ្វើការត្រួតពិនិត្យ រដ្ឋបាលភ្លាមៗ និងឃាត់ខ្លួន ជនសង្ស័យ ដែលជាមុខសញ្ញាលួចម៉ូតូ ចំនួន០៤ដង នៅស្រុកមេមត់ និងច្រើនដងទៀតនៅស្រុកឆ្លូង ខេត្តក្រចេះ។

សមត្ថកិច្ច បានរកឃើញវត្ថុតាងមាន ស្លាកលេខម៉ូតូ កញ្ចក់ និងវត្ថុតាងផ្សេងទៀត នៅក្នុងកាបូបជនសង្ស័យ។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ច កំពុងបន្តនីតិវិធី នៅអធិកាដ្ឋាននគរបាលស្រុកមេមត់៕

បាញ់បោះសេរី ៣កន្លែង ផ្សេងគ្នា សម្លាប់មនុស្ស ៦នាក់ នៅរដ្ឋ Michigan

0
0

Chicago៖ ប្រភពព័ត៌មាន របស់ទីភ្នាក់ងារស៊ិនហួរ របស់ចិនដែលសរសេរ នៅថ្ងៃនេះថាមនុស្ស យ៉ាងហោចណាស់ ៦នាក់ ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារ ផ្សេងៗគ្នាក្នុងយប់ថ្ងៃសៅរ៍ ម្សិលមិញនៅទីក្រុង Kalamazoo ភាគខាងត្បូងនៃរដ្ឋ Michigan។

លោក Paul Matyas ប៉ូលីស នៃទីក្រុង Kalamazooបានឆ្លើយប្រាប់អ្នកសារព័ត៌មាន ថាការបាញ់ប្រហារជាច្រើន កន្លែងផ្សេងគ្នានៅក្នុងថ្ងៃ តែមួយបានធ្វើឲ្យជនរងគ្រោះ ៩នាក់រងរបួស៣នាក់ របួសធ្ងន់និង៦នាក់ បានបាត់បង់ជីវិត។

លោកបានបន្ថែមទៀតថា វាត្រូវបានគេជឿជាក់ថាស្ថិតនៅ ក្នុងសំណុំរឿងតែមួយ ដោយសារខ្មាន់កាំភ្លើង ជាបុរសស្បែកសម្នាក់ មានអាយុខ្ទង់ពី៥០ឆ្នាំ ដោយមានប្រើប្រាស់អាវុធ និងជិះឡានពីតំបន់មួយ ទៅតំបន់មួយហើយចាប់ផ្តើម បាញ់ប្រហាររកហ្វូងមនុស្ស នៅតាមផ្លូវធ្វើដំណើររបស់ខ្លួន៕

មានករណី អគ្គិភ័យមួយកន្លែង ឆាបឆេះនៅឃ្លាំងអេតចាយ

0
0

ព្រះសីហនុ៖ មានករណីឆាបឆេះ ឃ្លាំងអេតចាយនៅក្រោយ មន្ទីសាធារណការណ៍និងគមនាគមន៍ ក្នុងសង្កាត់លេខ១ ខេត្តព្រះសីហនុ ក្រុងព្រះសីហនុ ដោយសារប្រេងនិងសំបកកង់ឡាន។

ខណៈពេលនេះ កម្លាំងសមត្ថកិច្ច និងក្រុមពន្លត់អគ្គិភ័យកំពុងអន្តរគមន៍។

ព័ត៌មានលម្អិត យើងនឹងជម្រាបជូនក្នុងពេលបន្តិចទៀតនេះ៕

ប្រចណ្ឌ័ប្រពន្ធ ជាមួយអ្នកជិតខាង កាប់ប្រពន្ធរបួស រួចអាក ខ្លួនឯង

0
0

បន្ទាយមានជ័យ៖ នៅម៉ោង៣និង១៥នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំនុចដីថ្មី ភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណី

ប្រចន្ទ័ប្រពន្ធ ជាមួយអ្នកជិតខាង កាប់ប្រពន្ធរបួស ជាច្រើនកាំបិត រួចបុរសជាប្តីយកកាំបិត អាករខ្លួនឯង តាមក្រោយ។

ជនបង្កជាប្តីឈ្មោះ សុខ សារ៉ុម ភេទប្រុស អាយុ៥៥ឆ្នាំ និងប្រពន្ធរងគ្រោះមានឈ្មោះ ឡុង ចាន់ធី អាយុ៤៤ឆ្នាំ  មានមុខរបរជាកម្មករ។

លោក បោន សីហា អធិការរងនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា យោងតាមការស្រាវជ្រាវ ការសួរនាំកូនចុង និងអ្នកជិតខាង ជម្លោះពាក្យក្លាយជាអំពើហឹង្សានេះគឺផ្តើមចេញពីភ្លើងប្រចណ្ឌ័។

បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនជនទាំង២ទៅសង្គ្រោះសិន ព្រោះរបួសធ្ងន់ធ្ងរពេក។

ពេលនេះសមត្ថកិច្ច កំពុងបញ្ជូនស្រ្តីរងគ្រោះ ជាប្រពន្ធ និងប្តីទៅសង្គ្រោះនៅមន្ទរីពេទ្យ បង្អែកដីថ្មី ក្រុងប៉ោយប៉ែត។

ករណីអគ្គីភ័យឆាបឆេះ ឃ្លាំងអេតចាយនៅខេត្តព្រះសីហនុ បានរលត់ទាំងស្រុងហើយ នៅវេលាម៉ោង ៦និង៣០នាទីនេះ

0
0

ព្រះសីហនុ៖ នៅវេលាម៉ោង ៦និង៣០នាទីនេះ អគ្គិភ័យដែលបានឆាបឆេះ ឃ្លាំងអេតចាយ មុននេះ បានរលត់ទាំងស្រុងហើយ ដោយមានការចូលរួមសហការណ៍ពី កម្លាំងសមត្ថិកិច្ច និង ក្រុមពន្លត់អគ្គិភ័យខេត្តព្រះសីហនុ, កងរាជអាវុធហត្ថព្រះសីហនុ និងកំពង់ផែស្វាយ័ត និង ប៉ុន្តែសមត្ថិកិច្ចពុំទាន់អាចសន្និដ្ឋាន ទំហំនៃការខូចខាតទេ។

សូមបញ្ជាក់ផងដែរថា មានករណីឆាបឆេះ ឃ្លាំងអេតចាយនៅក្រោយ មន្ទីសាធារណការណ៍និងគមនាគមន៍ ក្នុងសង្កាត់លេខ១ ខេត្តព្រះសីហនុ ក្រុងព្រះសីហនុ ដោយសារឆេះប្រេងនិងសំបកកង់ឡាន។

ស្រាបៀរកម្ពុជា ប្រគល់រង្វាន់ ជូនគូស្វាមីភរិយា ១១គូ ដែលបានប្រកាស កាលពីសប្តាហ៍មុន

0
0

ភ្នំពេញ៖ នារដូវកាលថ្មី ឆ្នាំ២០១៦ នៅថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៦ ក្រុមហ៊ុនស្រាបៀរកម្ពុជា បានធ្វើការប្រគល់រង្វាន់ នូវទឹកប្រាក់១ម៉ឺនដុល្លាអាមេរិច ចំនួន១រង្វាន់ ម៉ូតូហុងដាចំនួន៥រង្វាន់ និងម៉ាស៊ីនថតរូប Digital Canon 70D ចំនួន៥រង្វាន់ ជូនដល់គូស្វាមីភរិយា១១គូរ ដែលបានឈ្នះរង្វាន់នេះ ពីការចាប់ឆ្នោត ដែលបានធ្វើឡើងកាលពីសប្តាហ៍កន្លងមកនេះ។

បើតាមតំណាងក្រុមហ៊ុនស្រាបៀរកម្ពុជា រាល់ការជាវកញ្ចប់២៤កេស សំរាប់អាពាហ៍ពិពាហ៍ និងទទួល ឆ័ត្រមួយ សៀវភៅកត់ចំណងដៃ និងថែមស្រាបៀរកម្ពុជាចំនួន២កេស។ ជាវ៤៨កេស ទទួលបានវ៉ាលីដំណើរ កំសាន្តមួយ សៀវភៅកត់ចំណងដៃ និងថែមស្រាបៀរ៤កេស ហើយលើសពីនេះទៀត នឹងមានថែមឆ្នោតផ្សងសំណាង ឈ្នះរង្វាន់ ដែលរួមមានទឹកប្រាក់សុទ្ធ ១ម៉ឺនដុល្លា សរុបចំនួន៤រង្វាន់ ម៉ូតូហុងដា ចំនួន២០គ្រឿង និងម៉ាស៊ីនថតរូប ចំនួន២០រង្វាន់ទៀត។

គួបញ្ជាក់ថា ក្រុមហ៊ុនស្រាបៀរកម្ពុជា គឺជាក្រុមហ៊ុនក្នុងស្រុកឈានមុខគេ របស់ប្រជាជនខ្មែរ ដែលបំពាក់ដោយគ្រឿងបរិក្ខា និងបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ មកពីប្រទេសអាល្លឺម៉ង់ ប្រើប្រាស់នូវ វត្ថុធាតុដើមដ៍ល្អ ដែលនាំចូលមកពីសហគមន៍អ៊ឺរ៉ុបទាំងស្រុង និងមិនបង្កផលប៉ះពាល់ ទៅដល់បរិស្ថាន របស់ប្រទេសជាតិឡើយ៕

ណេសកាហ្វេ ផ្សព្វផ្សាយយុទ្ធនាការថ្មី បង្ហាញពីគុណភាព តម្លៃលើសគេ

0
0

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ល្ងាចនេះ  ក្រុមហ៊ុនចែកចាយផលិតផលណេសស្លេ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ ផលិតផលឧបភោគបរិភោបធំជាងគេនៅលើពិភពលោក បានរៀបចំព្រឹត្តិការណ៍ពិសេស មួយតាមរយៈការចែកជូនផលិតផល ណេសកាហ្វេដល់អតិថិជន បានភ្លក្សរសជាតិ ឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃ អមជាមួយនិងការប្រគុំតន្ត្រីមានការចូលរួមដោយលោក ព្រាប សុវត្តិ ផងដែរ។

តំណាងក្រុមហ៊ុន ណេសកាហ្វេ បានឲ្យដឹងថា វត្តមានរបស់តារាចម្រៀងដ៏ល្បីរបស់ប្រទេសកម្ពុជា គឺលោក ព្រាប សុវត្តិ បានធ្វើឲ្យមានការភ្ញាក់ផ្អើលពីសំណាក់អ្នកគំាទ្រ មកពីគ្រប់ទិសទីនៅក្នុងផ្សារទំនើបអីអនម៉ល។

អ្នកតំណាងរូបនេះក៏បានបន្តថា ប្រិយមិត្តទំាងអស់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏មានឱកាសភ្លក្សណេសកាហ្វេ 3 in 1 ដ៏ឈ្ងុយឆ្ងាញ ទំាងក្តៅនិងត្រជាក់ គ្រប់រសជាតិដោយសេរី និងឥតគិតថ្លៃ រួមជាមួយនិងការកម្សាន្តលេងហ្គាម ដែលអាចនិង ឈ្នះរង្វាន់ជាច្រើនទៀត។

ក្នុងឱកាសនោះលោកព្រាប សុវត្តិ ក៏បានជួបសំណេះសំណាល និងថតរូបជាមួយនិងអ្នកគំាទ្រ របស់ខ្លួន ដែលបង្កបរិយាកាសក្នុងកម្មវិធីទំាងមូល ឲ្យកាន់តែមានភាពស្និតស្នាល សប្បាយរីករាយ និងទទួលបានភាពជោគជ័យក្នុងថ្ងៃថ្មីជាមួយណេសកាហ្វេ។

លោកបានបញ្ជាក់ថា ណេសកាហ្វេ 3 in 1 មានពីរសជាតិ គឺណេសកាហ្វេ រីចអារ៉ូម៉ា និង ណេសកាហ្វេ អេសស្ព្រែសសរ៉ូស។ ចំណែកណេសកាហ្វេកំប៉ុង ក៏មានរសជាតិបីផ្សេងៗគ្នា ទៅតាមចំណងចំណូលចិត្តរបស់អតិថិជន គឺ ណេសកាហ្វេ អេសស្ព្រែសសរ៉ូស  ណេសកាហ្វេឡាតេ ដែលមានទឹកដោះគោច្រើន និង ណេសកាហ្វេដាករ៉ូស សម្រាប់អ្នកដែលចូលចិត្តកាហ្វេចាស់។គួររំលឹកថា ក្រៅពីរាជធានីភ្នំពេញ យើងក៏មានយុទ្ធនាការ ផ្សាព្វផ្សាយបបន្តទៅដល់បណ្តាលខេត្តក្រុងសំខាន់ៗចំនួន១០បន្ថែមទៀត៕


មានករណី ឆេះភ្នំសំបុក ខេត្តក្រចេះ

0
0

ភ្នំពេញ៖ ភ្នាក់ងារព័ត៌មានដើមអម្ពិល បានរាយការណ៍ថា មានករណីឆេះភ្នំសំបុក ខេត្តក្រចេះ ចាប់ពីម៉ោង ២រសៀល ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ត្រី នេត្រ វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យ នៃអគ្គស្នងការដ្ឋាននគបាលជាតិ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មុននេះបន្តិចថា ពិតជាមានអគ្គិភ័័យ ឆាបឆេះភ្នំនោះប្រាកដមែន។ ប៉ុន្តែស្ថានភាពបានឆាបឆេះឡើងវិញ នៅម៉ោង៥ល្ងាចថ្ងៃដដែល បន្ទាប់ពីរលត់ម្តង កាលពីម៉ោង២រសៀល។
មហន្តរាយនៃការឆាបឆេះឡើងវិញម្តងទៀតនេះ ដោយសារតែឆ្លងភ្លើងពីភ្នំជាប់នោះ ប៉ុន្តែមិនបណ្តាលឲ្យខូចខាតផលដំណាំ ឬកប៉ះពាល់ដល់អាយុជីវិត ប្រជាពលរដ្ឋណាម្នាក់នោះទេ។

បើតាមលោកឧត្តមសេនីយ៍ត្រី ឲ្យដឹងថា «មកទល់ពេលនេះ សមត្ថកិច្ចរបស់យើងនៅទីនោះ បានអន្តរាគមន៍នឹងហុំព័ទ្ធដើម្បីគ្រប់គ្រង កុំឲ្យភ្លើងឆេះរាលដាល ទៅតំបន់ដទៃទៀត។ តំបន់នោះជាតំបន់ព្រៃរបោះ និងស្ថានភាពស្មុគស្មាញ ដែលរថយន្តពន្លត់អគ្គីភ័យមិនអាច ចូលអន្តរាគមន៍បាន»។

លោកឧត្តមសេនីយ៍ នេត្រ វន្ថា បានបញ្ជាក់ផងដែរថា សមត្ថកិច្ចពន្លត់អគ្គីភ័យរបស់កម្ពុជា មិនធ្លាប់មានបទពិសោធន៍ ចំពោះមហន្តរាយអគ្គីភ័យទ្រង់ទ្រាយធំដូចជា ឆេះព្រៃ ឆេះភ្នំនោះទេ ពោលគឺមានសមត្ថភាពត្រឹមតែអាចអន្តរាគមន៍ ពន្លត់ផ្ទះប្រជាពលរដ្ឋ ឬភូមិអ្នកស្រុកតែប៉ុណ្ណោះ។

ដោយសារតែមើលឃើញ ផលលំបាកបែបនេះហើយ ទើបនៅពេលប្រជុំបង្ការនិងពន្លត់អគ្គិភ័យ នៅទីក្រុងកូឡាឡាំពួរ បានស្នើរឲ្យប្រទេសជាសមាជិកអាស៊ាន ជួយផ្តល់ជាអនុសាសន៍ក៏ដូចជា ផែនការ សកម្មភាពដល់កម្ពុជា ដើម្បីមានលទ្ធភាពអាចទប់ស្កាត់ និងអន្តរាគមន៍ករណីគ្រោះមហន្តរាយអគ្គីភ័យទ្រង់ទ្រាយធំ បែបនេះ។

លោក សរ ចំរុង អភិបាលខេត្តក្រចេះ មិនអាចទំនាក់ទំនង សុំការអត្ថាធិប្បាយ បន្ថែមបាននោះទេ ដោយសារទូរស័ព្ទចូល មិនមានអ្នកទទួល ខណៈលោក ឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគបាលខេត្តក្រចេះ មិនទាន់ដឹងពីករណីនេះ៕

នគរបាលឃាត់ខ្លួន មេកន្ទុយលេខដ៏ធំ ខណៈកំពុងប្រមូល សន្លឹកឆ្នោត

0
0

កណ្តាល៖ នគរបាលស្រុកកោះធំ បានឃាត់ខ្លួនមេឆ្នោតកន្ទុយលេខម្នាក់ រួមវត្ថុតាងសន្លឹកឆ្នោត មួយចំនួនផងដែរ ខណៈមេឆ្នោតរូបនេះកំពុងតែ ដើរប្រមូលពីកូនស៊ីវ កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិចុងខ្សាច់  ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។

នគរបាលបានឲ្យដឹងថា មេឆ្នោតកន្ទុយលេខ ដែលត្រូវឃាត់ខ្លួននោះឈ្មោះ សាម  វណ្ណា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរមុខរបរកសិកររស់នៅភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

នគរបាលបានបន្តថា មុនពេលឃាត់ខ្លួនមេឆ្នោតរូបនេះ គឺដោយសារតែកម្លាំង នគរបាលបានដើរល្បាត នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីរក្សាសន្តិសុខនៅក្នុងមូលដ្ឋាន លុះពេលល្បាតទៅដល់ ចំណុចកើតហេតុក៏ប្រទះ ឃើញមេឆ្នោតរូបនេះកំពុងតែដើរប្រមូល សន្លឹកឆ្នោតពីកូនស៊ីវ រូបកម្លាំងក៏បានតាមឃាត់ខ្លួនជាក់ស្តែងរួមទាំងវត្ថុតាងក្រដាសកត់កន្ទុយលេខចំនួន ០៦ សន្លឹក (ធំ០៣, តូច០៣) ។ និងដកហូតទូរស័ព្ទដៃចំនួន ០១ គ្រឿង,ប្រាក់រៀលចំនួន ៤៩៦.៤០០ រៀល ,ប្រាក់វៀតណាមចំនួន ៤៩៨.០០០ ដុង , ម៉ូតូម៉ាក PCX ពណ៏ស ចំនួន ០១ រឿង ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕

ខឹងគេទះកំភ្លៀង ហៅបងប្អូន ទៅវាយគេដល់ផ្ទះ ត្រូវនគរបាលឃាត់ ខ្លួនទាំងពីរ

0
0

កណ្តាល៖ យុវជនម្នាក់ដោយសារតែ ខឹងនឹងគេទះកំភ្លៀង១ដៃ បានហៅប្អូនទៅវាយគេ ដល់ផ្ទះបណ្តាលឲ្យ រងរបួសទាំងសង្ខាង ដោយក្រុមជនរងគ្រោះរងរបួស រហូតដល់ទៅ៥នាក់ឯណោះ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតនៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល។

នគរបាលឲ្យដឹងថា ជនរងគ្រោះមានគ្នា ៥នាក់ ទី១.ឈ្មោះហោ សុខថាន ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសក្រោមជង្គង់ខាងធ្វេង ស្មាធ្វេងហើមអង្អុលដៃស្តាំ ទី២.ឈ្មោះសុខ ស៊ាមភេទប្រុសអាយុ ២៩ឆ្នាំ រងរបួសកែងជើងខាឆ្វេង ទី៣.ឈ្មោះទី សុខហ៊ុយ ភេទប្រុស អាយុ២២ឆ្នាំ រងរបួសរលាតកែងដៃខាងឆ្វេង ទី៤. ឈ្មោះនឹង ចាន់ថុល ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរលក់ដូរ ទី៥.ឈ្មោះសេង ណាវីន ភេទប្រុសអាយុ២៣ឆ្នាំរងរបួសហើមដៃខាងឆ្វេង អ្នកទាំង០៥នាក់ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ។

ចំណែកជនសង្ស័យមានគ្នា២នាក់ ទី១.ឈ្មោះប៉ុន ពិសិត្តភេទប្រុសអាយុ២៨ឆ្នាំ ទី២.ឈ្មោះប៉ុន ចាន់នីភេទប្រុសអាយុ ២១ឆ្នាំ អ្នកទាំង០២រស់នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឈន់ សុខឃីម បានទាក់ពាក្យសំដីគ្នាជាមួយ ឈ្មោះ ប៉ុន ពិសិត្ត ហើយបានទះកំភ្លៀង ឈ្មោះ ប៉ុន ពិសិដ្ឋ ០១ដៃចំកណ្តាលមុខ ទើបគេបានមកហៅប្អូន និងបក្ខពួកទៅវាយជនរងគ្រោះ ដល់ផ្ទះហើយវាយប្រតាយគ្នា ទៅមកបណ្តាលឲ្យឈ្មោះ ប៉ុន ពិសិត្ត រងរបួសដៃធ្វេង ដេរ១០ថេ្នរ និងឈ្មោះប៉ុន ចាន់នី រងរបួសម្រាមដៃឆ្វេង ដេរ០៦ថ្នេរ  ចំពោះឈ្មោះឈន់ សុខឃីម រងរលាត់ដៃខូចខាតម៉ូតូ០១គ្រឿងនិងសម្ភារៈមួយចំនួនទៀត ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់ រួចឃាត់ខ្លួនជនសង្ស័យទាំងពីរ នាក់បងប្អូន យកសាកសួរនិងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់៕

សម្តេច ហេង សំរិន សម្ភោទដាក់ឲ្យប្រើប្រាស់ តំបន់អភិវឌ្ឍន៍ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន

0
0

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា និង ជាប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០១៦នេះ បានចូលរួមក្នុងពិធី សម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ តំបន់អភិវឌ្ឈន៏ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ភូមិថ្លុកត្រាច ដែលស្ថិតនៅ ភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

យោងតាមបណ្តាញសង្គម ហ្វេសបុក ផ្ទាល់ខ្លួនរបស់សម្តេច ហេង សំរិន បានឲ្យដឹងថា នៅក្នុងការប្រគល់ផ្ទះសាងសង់ថ្មី លើកទី៥ នេះ មានចំនួន ៨១ ខ្នង ហើយសរុបរហូតមកដល់ពេលនេះ សម្តេចបានសាងសង់ផ្ទះ ចំនួន ២០២ ខ្នង ចែកជូនដល់ប្រជាពលរដ្នក្រីក្រនៅក្នុងតំបន់នេះ។

EU ផ្ដល់ថវិកា ៤លានដុល្លារ ដើម្បីជួយ កសាងមត្ថភាព ដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តចំនួន១២

0
0

ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) និងអង្គការ UNDP បានសម្រេចផ្ដល់ថវិកា ប្រមាណ៤លានដុល្លារអាម៉េរិក ដើម្បីបន្ដអនុវត្ដន៍គម្រោង បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្ដ គោលដៅចំនួន១២ លើការងារកសាង សមត្ថភាព ការគ្រប់គ្រង និងការផ្ដល់ជំនាញ បច្ចេកទេស សម្រាប់បង្កើន ប្រសិទ្ធភាពដល់មន្រ្ដីនៅថ្នាក់មូលដ្ឋាន។

យោងតាមទីភ្នាក់សារព័ត៌មានកម្ពុជា (AKP) បានដកស្រងសម្តីលោក វី លីប៊ីរ (Ve Liber) តំណាងអង្គការ UNDP ប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងអគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សម្រាប់ខេត្ដគោលដៅទាំង១២ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នាសណ្ឋាគារឡឺរ៉ូយ៉ាល់ ថា ការអនុវត្ដនូវគម្រោង ជំនួយដល់ក្រុម ប្រឹក្សាថ្នាក់ក្រោមជាតិនេះ នឹងធ្វើឱ្យមន្រ្ដីក្រុមប្រឹក្សាអាចបំពេញការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងធ្វើឱ្យប្រសើរឡើងនូវការយល់ដឹង និងកាន់តែមានសមត្ថភាព ដើម្បីចូលរួមចេះដោះស្រាយបញ្ហា និងឆ្លើយតបចំពោះ តម្រូវការរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបានបន្ដថា “ក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយការពារ ផលប្រយោជន៍តំណាងប្រជាពលរដ្ឋនៅថ្នាក់ស្រុក ឃុំ សង្កាត់ ពិសេសជួយជំរុញដល់ ដំណើរការ នៃការ ធ្វើវិមជ្ឈការតាមបែបប្រជាធិបតេយ្យនៅកម្ពុជា”។

លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានលើកឡើងថា ការអនុវត្ដគម្រោងនេះ ធ្វើឡើងដើម្បីឈានទៅអនុវត្តន៍ ក្នុងការផ្តល់លទ្ធភាពឱ្យអាជ្ញាធរមូលដ្ឋានអនុវត្ដន៍តួនាទី ឱ្យមានប្រសិទ្ធភាពលើការងារប្រជាធិបតេយ្យ អភិបាលកិច្ចល្អ គណនេយ្យភាពសង្គម សេវាសាធារណៈ ការគ្រប់គ្រង និងសមភាពយ៉េនឌ័រ ដើម្បីឱ្យមន្រ្ដី ក្រុមប្រឹក្សានៅ ថ្នាក់ក្រោមជាតិ អនុវត្ដន៍ការងារប្រកបដោយភាពទទួលខុសត្រូវ។

លោកបានបន្តថា “ការអនុវត្ដគម្រោងនៅថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់នេះ គឺក្នុងគោលដៅជួយ បង្កើនសមត្ថភាពឱ្យអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានភាពរឹងមាំលើការដឹកនាំ ការរៀបចំ ផែនការ អភិវឌ្ឍន៍ និងការដោះស្រាយបញ្ហាប្រឈម ជូនដល់ប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ”។

សូមបញ្ជាក់ថា គម្រោងនេះ ត្រូវបានបង្កើតឡើងរយៈពេល៤ឆ្នាំ សម្រាប់អនុវត្ដន៍សាក ល្បងលើខេត្ដគោលដៅចំនួន៦ រួមមាន ខេត្ដកំពត ព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ចាម និងខេត្ដស្ទឹងត្រែង។ ប៉ុន្ដែដោយការអនុវត្ដគម្រោងទទួលបានជោគជ័យ សហភាពអឺរ៉ុប និងអង្គការ UNDP បានសម្រេចបន្ដគាំទ្ររយៈពេល២ឆ្នាំទៀត ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ ដែលមានទឹកប្រាក់សរុបប្រមាណ ៤លានដុល្លារ នៅក្នុងខេត្ដគោលដៅចំនួន៦ រួមមានខេត្ដកំពង់ស្ពឺ ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ មណ្ឌលគិរី និងខេត្ដស្វាយរៀង៕

ចុះស្ដាទឹកអណ្ដូង ខ្វះអុកស៊ីសែន ដាច់ខ្យល់ស្លាប់ ទាំងពូ និងក្មួយ

0
0

កំពង់ធំ៖ បុរសម្នាក់ និងយុវជនម្នាក់ទៀតបានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង៤ ល្ងាច ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៦ ខណៈចុះស្តារអណ្តូងទឺក ខ្វះខ្យល់អុកស៊ីសែន នៅចំណុចភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រភពព័តមានពីប្រជាជន ដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ សុខ ឆន ភេទប្រុស
អាយុ៥៤ឆ្នាំ ចុះស្អណ្តូងទឹកដែលរីងទឹក មួយសន្ទុះក្រោយមកស្រាប់តែលឺសំឡេងស្រែឲ្យជួយ ទើបឈ្មោះ សៀន គឹមសេង ភេទប្រុសអាយុ២៣ឆ្នាំ ត្រូវជាក្មួយជនរងគ្រោះ ខាងលើបានសម្រេចចិត្ត ចុះទៅជួយតែអកុសលត្រូវដាច់ខ្យល់ស្លាប់ទាំងពូ និងក្មួយតែម្ដង។

នគរបាលមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះទាំងពីរនាក់ ក្រោយពីបានយកផុតចេញពីក្នុងអណ្ដូងត្រូវបានប្រគល់ជូនគ្រុមគ្រួសារ នៅភូមិ ឃុំកើតហេតុខាងលើ ចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕

មនុស្សប្រុស.ស្រី៤នាក់ រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍ រថយន្តហ៊ីយ៉ាន់ដាយ បុករថយន្តតូយ៉ូតា

0
0

កំពង់ឆ្នាំង៖ យ៉ាងហោចណាស់ មនុស្សប្រុស-ស្រី ចំនួន៤នាក់ រងរបួសធ្ងន់ ស្រាល ក្នុង ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ រវាងរថយន្តម៉ាកហ៊ីយ៉ានដាយ និង រថយន្តតូយ៉ូតាឡង់គ្រីស័រ នៅវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ នៅចំណុចស្ពាន ត្រពាំងត្រីរ៉ស់ ស្ថិតក្នុងភូមិននាមទទឹង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលបានអោយដឹងថា មុនពេលកើតហេតុមាន រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ព៌ណខៀវ-ស ពាក់ស្លាកលេខភ្នំពេញ 3B-6662 បើកបរធ្វើដំណើរពីត្បូង ទៅជើង លុះដល់ចំណុចខាងលើបានរ៉េចង្កូតទៅបុក រថយន្ត១គ្រឿង ម៉ាកតូយ៉ូតាឡង់គ្រីស័រ ព៌ណស្លែរ ពាក់ស្លាកលេខ រដ្ឋ36 2-0263 ដោយបើកបរក្នុងដំណើរ ច្រាសទិសគ្នា។ ជនរងគ្រោះ គឺជាមន្ត្រីកាកបាទក្រហមដែលត្រឡប់ពីការបំពេញ បេសកកម្មមនុស្សធម៌ នៅខេត្តកំពង់ឆ្នាំង ។ ដោយឡែកអ្នកបើកបររថយន្តបង្កក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នរថយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយ នៅពេលក្រោយ។


ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ យាងនិវត្តន៍ មាតុប្រទេសវិញ នៅវេលាម៉ោង ៩និង៥៣នាទី

0
0

ភ្នំពេញ៖ នៅវេលាម៉ោង ៩និង៥៣នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ យាងនិវត្តន៍ មាតុប្រទេសវិញ បន្ទាប់ពីបានយាងបំពេញព្រះរាជទស្សនកិច្ច ប្រកបដោយជោគជ័យ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២២ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០១៦៕

តេជោ សែន៖ ក្រៅពីការចូលរួមថែរក្សា អភិរក្ស និងផ្សព្វផ្សាយវប្បធម៌ ប្រវត្តិសាស្រ្តខ្មែរ សារមន្ទីរ បានផ្តល់ផលប្រយោជន៍ ជាច្រើនដល់ប្រជាពលរដ្ឋ

0
0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានសរសេរនៅ ក្នុងហ្វេសប៊ុកថា ក្រៅពីការចូលរួមថែរក្សា អភិរក្ស និងផ្សព្វផ្សាយវប្បធម៌ ប្រវត្តិសាស្រ្តខ្មែរ គឺសារមន្ទីរបានចូលរួម ចំណែកផ្តល់ការងារ ដល់ពលរដ្ឋខ្មែរ ឲ្យមានជីវភាពរស់នៅ កាន់តែប្រសើរឡើង។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា នៅក្រោមម្លប់សន្តិភាព កម្ពុជាកាន់តែទាក់ទាញ បាននូវវិនិយោគទុនបរទេស ដែលយើងកំពុងឃើញ មាននៅក្នុងប្រទេស រួមទាំងសារមន្ទីរខ្នាតធំ (Angkor Panorama Museum) នៅទីក្រុងសៀមរាប ដែលកំពុងទាក់ទាញ ទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន។

សម្ដេចបានបញ្ជាក់ថា សម័យតេជោ គឺសម័យសន្តិភាព និងអភិវឌ្ឍន៌ ដែលជាបំណងប្រាថ្នា របស់ពលរដ្ឋ កម្ពុជាទាំងមូល៕

ក្មេងស្រី ដែលបាត់ខ្លួន ចេញពីផ្ទះ ឥឡូវបានរកឃើញ វិញហើយ

0
0

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចឲ្យដឹង នៅមុននេះបន្តិច ថា ក្មេងស្រីដែលបាត់ខ្លួនចេញពីផ្ទះ ហើយស្រែកហៅតាមទូរស័ព្ទ ឲ្យម្តាយជួយថា (ម៉ាក់អើយជួយកូនផង) រួចបិទទូរស័ព្ទទាក់ទងលែងបាន ឥឡូវបានរកឃើញវិញហើយ។

ប្រភពដដែល បានឲ្យដឹងថា ក្មេងស្រី ០២នាក់បានចេញពីផ្ទះតាំងពីម៉ោង ៨ព្រឹក លុះដល់ម៉ោង១២ថ្ងៃត្រង់ម្តាយបានទូរស័ព្ទរក តែមិនលើក រហូតដល់ម៉ោង១៣ ទើបមានក្មេងស្រីម្នាក់ទូរស័ព្ទមកម្តាយ ហើយស្រែកថា (ម៉ាក់អើយជួយកូនផង) រួចក៏បិទទូរស័ព្ទទាក់ទង លែងបាន ទើបក្រុមគ្រួសារ បានប្តឹងដល់សមត្ថកិច្ច កងរាជអាវុធហត្ថ ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់គោលដៅ ចុះទៅឆែកឆេផ្ទះលេខ D9E ឋិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលម៉ោង១៥និង០០នាទី តែរកមិនឃើញ រួចក៏បន្តសហការរវាង អាវុធហត្ថខណ្ឌមានជ័យ កម្លាំងជំនាញការិយាល័យស្រាវជ្រាវ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនិតិជនរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមគ្រួសារជនរងគ្រោះ រហូតបានស្រាវជ្រាវរកឃើញ នៅទីតាំងថ្មីមួយទៀត ត្រង់ចំណុចក្រោមផ្សារស្ទឹងមានជ័យថ្មី បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញកំពុងសាកសួរបន្តតាមនិតិវិធី។

រីឯក្មេងស្រី០២នាក់ ដែលបានរកឃើញនោះមានឈ្មោះ

១-  សុផាត ព្រៈសិទ្ធិដាវណ្ណ អាយុ១៤ឆ្នាំ  ,ឪពុកឈ្មោៈ ស៊្រន សុផាត អាយុ៤១ឆ្នាំ ទីលំនៅផ្ទៈ99, ផ្លូវ89BT, ភូមិត្នោតជ្រុំ, ក្រុម២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

២-  ឈ្មោៈ កី សុខារីតា អាយុ១៣ឆ្នាំ ,ម្ដាយឈ្មោៈ លន់ សុធារី អាយុ៤៣ឆ្នាំ ទីលំនៅផ្ទៈ343ផ្លូវ371ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ៕

សមត្ថកិច្ច រកឃើញ គ្រឿងអលង្ការ និងកាំភ្លើង ក្រោយឃាត់ខ្លួន ក្រុមចោរប្លន់ ពីរនាក់ នៅប៉ោយប៉ែត

0
0

ភ្នំពេញៈ ក្រោយពីប្រតិបត្តិការឡោព័ទ្ធ ក្រុមចោរប្លន់ នៅម៉ោងប្រមាណ ៣ និង ៥៥នាទី រហូតដល់ម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី២៤ ខែកុម្ភៈ រហូតឈានដល់ការឃាត់ខ្លួន ក្រុមចោរប្លន់ពីរនាក់ ដែលបានធ្វើសកម្មភាព ប្លន់អាជីវករលក់គ្រឿងអលង្ការ នៅក្នុងក្រុងប៉ោយប៉ែតនោះ ទីបំផុតកម្លាំងសមត្ថកិច្ច បានស្វែងរកឃើញ គ្រឿងអលង្ការមួយចំនួន រួមនិងកាំភ្លើងខ្លីពីរដើម របស់ជនសង្ស័យ ។

បើតាមន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងពីរ រួចធ្វើការសាកសួរនោះ ទីបំផុតនៅយប់ថ្ងៃទី ២៤ ខែកុម្ភៈនេះ កម្លាំងសមត្ថកិច្ចជំនាញ បានស្វែងរកឃើញគ្រឿងអលង្ការ ដែលត្រូវក្រុមចោរប្លន់ទាំងពីរនាក់យកទៅលាក់ទុក ជាមួយគ្នានោះក៏បានប្រទះឃើញ កាំភ្លើងខ្លី២ដើមផងដែរ ។

យ៉ាងណាក៏ដោយមន្ត្រីនគរបាលនៅមិនទាន់បញ្ជាក់ច្បាស់ថា គ្រឿងអលង្ការដែលរកឃើញទាំងអស់នោះមានការបាត់បង់ខ្លះ ឬគ្រប់ចំនួននៅឡើយទេ រងចាំការត្រួតពិនិត្យពីជនរងគ្រោះ៕ 

BREAKING NEWS៖ អភ្គិភ័យ កំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋ​ នៅផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅ

0
0

ភ្នំពេញៈ អគ្គិភ័យបាននឹងកំពុង ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវ ជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានសន្និដ្ឋានថា អាចមានមនុស្សស្លាប់ និងរងរបួស ដោយសារបាត់ខ្លួនមនុស្សចំនួន ២នាក់ ។ 

អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១២ និ ៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥។ ខណៈនេះកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យកំពុងបើកប្រត្តិបតិការបាញ់បពន្ល់ ។។

Viewing all 8042 articles
Browse latest View live




Latest Images