Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អគ្គិភ័យឆាបឆេះ ឃ្លាំងអេតចាយ នៅសង្កាត់ចៅចោម ​បណ្តាលអោយ មនុស្ស ២នាក់ រងរបួស

$
0
0

ភ្នំពេញៈ អគ្គិភ័យបាន ដែលបានឆាបឆេះឃ្លាំងអេចាយមួយកន្លែង  នៅតាមបណ្តោយផ្លូវ ជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរលត់ទៅវិញ ១ និង ១៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥។ 

យោងតាមសេចក្តីរាយការណ៍ បានបន្ថែមអោយដឹងទៀតថា អគ្គិភ័យខាងលើត្រូវបានរលត់ ទៅវិញហើយ ដោយក្នុងនោះមានការអន្តរាគមន៍ ពីកម្លាំងពន្លត់អគ្គិភ័យ រួមទាំងមន្ត្រីមួលដ្ឋាន នៅតំបន់នោះ ។

សេចក្តីរាយការណ៍បានបន្តអោយដឹងទៀតថា ហេតុការណ៍អគ្គិភ័យខាងលើ បណ្តាលអោយមនុស្ស ចំនួនពីរនាក់រងរបួសស្រាល ហើយត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរសម្ពពចោមចៅ ។ ចំពោះទំហំនៃការខួចខាតផ្ទះប្រជាពលរដ្ឋប្រមាណ ២ ទៅ ៣ ខ្នង ខូចខាតបន្តិចបន្តួច។ ចំណែកឃ្លាំងអេតចាយ ត្រូវបានឆេះខូចខាតអស់ទាំងស្រុង ។

តាមការសន្និដ្ឋានជាជំហានដំបូងបានឲ្យដឹងថា  ហេតុការណ៍អគ្គិភ័យខាងលើ អាចបណ្តាលមកពីទុស្សេខ្សែភ្លើង ។


តេជោ សែន រំលេចផ្សារធំថ្មី ប្រែមុខមាត់ថ្មី ក្នុងសម័យស្រុកទេស មានសុខសន្តិភាព

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងពីភាពទាក់ទាញទេសចរណ៍របស់ផ្សារធំថ្មី រឺហៅសាមញ្ញតាមបែបអ្នកភ្នំពេញថា “ផ្សារថ្មី” ចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលវាត្រូវបានសងសង់ឡើង ក្នុងសម័យអណានិគមបារាំង និងត្រូវបានកែប្រែសោភ័ណភាព ជាដំណាក់កាល បន្ទាប់ពីរងការខូចខាត ក្នុងសម័យសង្គ្រាម។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកម៉ោង៣ កន្លះទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ បានចាប់អារម្មណ៍ថា “ផ្សារធំថ្មី សាងសង់នៅក្នុងឆ្នាំ១៩៣៧ ក្នុងអំឡុងពេលអាណានិគមបារាំង។ នៅក្នុងសម័យសង្គ្រាម ផ្សារនេះ ត្រូវបានបំផ្លាញស្ទើរទាំងស្រុង។ ក្រោយពីប្រទេសត្រូវបានរំដោះពី របបខ្មែរក្រហម ប៉ុល ពត និងក្រោយពី យើងបានទទួលនូវសុខសន្តិភាពពេញលេញ ផ្សារធំថ្មី ក៏ត្រូវបានរៀបចំកសាង អោយមានភាពទូលាយ ប្រកបដោយសោភ័ណភាពស្អាត តែនៅរក្សាទ្រង់ទ្រាយដើម”។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា “ផ្សារធំថ្មី ពេលនេះបានក្លាយទៅកន្លែងទាក់ទាញទេសចរណ៍ ដ៏សំខាន់បំផុតមួយ នៅក្នុងរាជធានីភ្នំពេញ។ ភ្ញៀវទេសចរជាតិ ជាពិសេសភ្ញៀវអន្តរជាតិ ពេលមកកំសាន្តនៅរាជធានីភ្នំពេញ ជាទូទៅ គឺទៅទស្សនាផ្សារធំថ្មី ដែលមានមនុស្សណែនណាន់តាន់តាប់ និងសកម្មភាពលក់ដូរជាច្រើនដូចជា តូបលក់ម្ហូបអាហារ តូបលក់បន្លែ តូបត្រីសាច់ គ្រឿងអលង្ការ និងនាឡិកា តូបទ្រនាប់ជើង កន្លែងលក់សម្ភារៈការិយាល័យ ផ្កាស្រស់ សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ ល។ ក្រៅពីការទស្សនាសោភ័ណភាពស្ថាបត្យកម្មសំណង់ នាសម័យអាណានិគមបុរាណមួយនេះ ភ្ញៀវទេសចរក៏អាចទិញទំនិញគ្រប់ប្រភេទ និងវត្ថុអនុស្សាវរីយ៍ជាច្រើន នៅទីនេះផងដែរ”។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានយកចិត្តទុកដាក់ខិតខំថែរក្សាការពារសន្តិភាព និងស្ថេរភាពនយោបាយដែលបានបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ក្នុងការប្រកបអាជីវកម្មតូចធំ នៅក្នុងប្រទេស៕

កម្លាំងនគរបាល អន្តោប្រវេសន៍ ចុះត្រួតពិនិត្យ ហាងកាហ្វេ មួយកន្លែងរកឃើញ ស្ត្រីវ័យក្មេង ជនជាតិវៀតណាម ចំនួន៥នាក់ រត់តុកាហ្វេសង្ស័យ លួចបំរើសេវា ផ្លូវភេទនៅទីរួម ស្រុកអូរយ៉ាដាវ

$
0
0

រតនគិរីៈ កម្លាំងនគរបាលអន្តោប្រវេនស៍នៃស្នងការនគរបាល ខេត្តរតនគិរី កាលពីវេលាម៉ោង២ រសៀលថ្ងៃទី២៥ ខែកុម្ភៈ នេះ បានចុះត្រួតពិនិត្យ ហាងកាហ្វេមួយកន្លែង រកឃើញស្ត្រីវ័យក្មេង ជនជាតិវៀតណាម ចំនួន៥នាក់ រត់តុកាហ្វេសង្ស័យ លួចបំរើសេវាផ្លូវភេទ នៅទីរួមស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។  បើតាមរបាយការណ៍របស់កម្លាំងនគរបាល អន្តោប្រវេសន៍ នៃស្នងការនគរបាល ខេត្តរតនគិរី អោយដឹងថាស្ត្រី វ័យក្មេងជនជាតិ វៀតណាម ចំនួន៥នាក់ មានអាយុពី ១៩-២០ឆ្នាំ ក្នុងសកម្មភាព បំរើការងាររត់តុ កាហ្វេ និងសង្ស័យលួច បំរើសេវាផ្លូវភេទ ក្នុងនោះ៤នាក់ មានលិខិតឆ្លងដែន វាយត្រា ចេញ-ចូល មួយខែ និងម្នាក់ទៀតមាន អត្តសញ្ញាណប័ណ្ណ ខែ្មរគំរូថ្មីកើត និងរស់នៅ ប្រទេសកម្ពុជា ទើបមកពី រាជធានីភ្នំពេញ។ ចំណែកឯ ម្ចាស់ហាងមានវីសា សៀវភៅការងារ និងលិខិតអនុញ្ញាត ធ្វើអាជីវកម្ម។ របាយការណ៍ខាងលើបញ្ជាក់ឲ្យដឹងទៀតថា ស្ត្រីជនជាតិវៀតណាម ខាងលើ នាំមកធ្វើកំណត់ហេតុ ដកហូតលិខិតឆ្លងដែន បណ្តោះអាសន្ន នៅអធិការដ្ឋាន ស្រុកអូរយ៉ាដាវ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្នើសុំគោលការណ៍ ទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីអនុវត្តទៅតាម នីតិវិធីច្បាប់៕

ក្រសួងការបរទេស បដិសេធទំាងស្រុងដាច់ខាត ចំពោះសារព័ត៌មាន ខ្មែរថែមស៍ ចោទប្រកាន់ថា មានករណីពុករលួយ ក្នុងការចេញលិខិតឆ្លងដែន ឲ្យពលករចំណាកស្រុក ទៅកូរ៉េខាងត្បូង

$
0
0

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបដិសេធទាំងស្រុង ដាច់ខាតចំពោះ សេចក្ដីរាយការណ៍ របស់សារព័ត៌មាន ខ្មែរថែមស៍ (Khmer Times)។

យោងតាម សេចក្ដីជូនព័ត៌មាន របស់ក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួល បាននៅថ្ងៃ២៥ កុម្ភៈ នេះបានឲ្យដឹងថា សារព័ត៌មានខ្មែរថែមស៍ បានលើកឡើងថា "មន្ត្រីកម្ពុជាកំពុង ខ្វែងដៃខ្វែងជើង ដើម្បីដោះស្រាយ បញ្ហាការចោទប្រកាន់ថា មន្ត្រីពុករលួយរបស់ ក្រសួងការបរទេស បានចេញលិខិត ឆ្លងដែនមិនត្រឹមត្រូវ ឲ្យពលករចំណាកស្រុក សំរាប់ធ្វើដំណើរ ទៅប្រទេសកូរ៉េខាងត្បូង ហើយត្រូវបានចាប់ខ្លួនពីបទ រំលោភច្បាប់អន្តោប្រវេសន៍" និងថា "ព្រះសង្ឃកម្ពុជាមួយអង្គ នៅប្រទេសកូរ៉េខាងត្បូង បានបង្ហោះវីដេអូចោទ ប្រកាន់ថា មន្ត្រីក្រសួងការបរទេស បានចេញលិខិតឆ្លងដែនផ្លូវការ ដោយខុសច្បាប់ ជូនដល់ពលករចំណាកស្រុកកម្ពុជា ដើម្បីទៅធ្វើការនៅ ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបានទទួល សំណូកប្រមាណពី ៧០០០ ទៅ៨០០០ដុល្លារ"។

សេចក្ដីជូនព័ត៌មានបានបន្តថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតឆ្លងដែន ផ្លូវការរាប់រយ រាប់ពាន់ដោយពុំគិតថ្លៃ មួយសេនណាឡើយ សំរាប់មន្ត្រីរាជការនៃក្រសួងផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងបេសកកម្មផ្លូវការ ឬចូលរួមវគ្គសិក្សានៅក្រៅប្រទេស តាមសំណើសុំផ្លូវការ របស់ក្រសួងទាំងនោះ តែប៉ុណ្ណោះ។

ក្រសួងបានណែនាំ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ អោយធ្វើការស៊ើបអង្កេត អោយបានហ្មត់ចត់ ហើយរាយការណ៍ជូន ក្រសួងអំពីចំនួនពលករ ដែលកាន់លិខិតឆ្លងដែនផ្លូវការ។

ក្រសួងក៏បានស្នើសុំ ស្ថានទូតរបស់សាធារណ រដ្ឋកូរ៉េនៅភ្នំពេញ អោយផ្ដល់ជូនក្រសួងនូវព័ត៌មាន ដូចគ្នានេះផងដែរ។ លោកឯកអគ្គរាជទូត របស់សាធារណរដ្ឋកូរ៉េ បានសន្យានឹងទំនាក់ទំនង ភ្លាមជាមួយ អាជ្ញាធរ មានសមត្ថកិច្ចរបស់កូរ៉េ ដើម្បីឆ្លើយតបនឹងសំណើសុំ របស់ក្រសួង។

នៅក្នុងសេចក្ដីជូន ព័ត៌មានក៏បានបញ្ជាក់ថា ការលើកឡើង ក្នុងសារព័ត៌មានរបៀប "ខ្មែរថែមស៍" ត្រូវតែត្រួតពិនិត្យអោយបានហ្មត់ចត់ ចំពោះការចោទប្រកាន់ខាងលើ មុននឹងធ្វើការចុះផ្សាយ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងប្ដឹងទៅតុលាការ ប្រសិនបើសេចក្ដីរាយការណ៍ របស់សារព័ត៌មានខ្មែរថែមស៍ មិនផ្អែកលើការពិត៕

អ្នកបើករថយន្ត ដឹកអង្ករ លើសចំណុះ ឡើងស្ពាន អ្នកលឿង រត់ទៅដល់ប្រទេសថៃ ដោយសុវត្ថិភាព

$
0
0

ភ្នំពេញ៖ អ្នកបើករថយន្តដឹកអង្ករ លើសចំណុះឡើង ស្ពានអ្នកលឿង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ បច្ចុប្បន្ននេះ បានរត់ទៅដល់ប្រទេសថៃ ដោយសុវត្ថិភាពហើយ។

ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក នួន ចំរ៉ុង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃ បានឲ្យដឹងថា អ្នកបើករថយន្តដឹកនាំ អង្ករប្រមាណជាង ៦០តោន រួមទាំងសំបករថយន្តផង ប្រហែលជាង ៧០តោននោះ នៅពេលបានទៅដល់ប្រទេសថៃហើយ ទាំងអ្នកបើកបរ និងរថយន្តដឹកអង្ករ។

លោក បានបន្តថា ម្ចាស់ក្រុមហ៊ុនដឹកអង្ករនោះ បានចុះកិច្ចសន្យាថា នឹងរួមជាមួយក្រុមហ៊ុនជប៉ុន ដែលបានធ្វើស្ពាននោះ ដោយជួសជុលកៅស៊ូ  ដែលបានខូច ដោយសារឡាននោះឡើងវិញ។ ក្រោយពេលពីបានធ្វើការសន្យា ជាមួយក្រុមហ៊ុនជប៉ុនរួចមក ក្រុមហ៊ុនជប៉ុនក៏បានធ្វើការដោះលែង ម្ចាស់ឡានឲ្យត្រឡប់ទៅផ្ទះវិញ ហើយអាជ្ញាធរមិនបានលូកដៃចូលក្នុងរឿងហ្នឹងទេ។

សូមបញ្ជាក់ថា រថយន្តដឹកអង្ករលើសចំណុះនេះ បានបើកឡានឡើងលើស្ពានអ្នកលឿង ស្រាបតែពេលកំពុងបើករថយន្ត ក៏បានដាច់កាឡេថយមកក្រោយ និងបណ្តាល ឲ្យមានការ របើកកៅស៊ូនៅលើស្ពាន ហើយបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៥ និងទិសដៅ សម្រាប់ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យតាមចាប់ អ្នកបើកបររថយន្តនេះឲ្យខាងតែបាន៕

អាជ្ញាធរបារាំង តម្រូវឲ្យក្រុមហ៊ុន Google បង់ប្រាក់ពន្ធ ប្រមាណ១,៨ ពាន់លានដុល្លារ

$
0
0

ប៉ារីស៖ អាជ្ញាធរនៅក្នុងប្រទេសបារាំងបានតម្រូវឲ្យ ក្រុមហ៊ុនអ៊ីនធើរណេត យក្ស Google បង់ប្រាក់ពន្ធ ចូលក្នុងថវិការដ្ឋ របស់ខ្លួនប្រមាណ ១,៨ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក ស្មើនឹង ១,៦ពាន់លានអឺរ៉ូ ។

យោងតាមការចុះផ្សាយព័ត៌មានដោយ ទូរទស្សន៍ប៊ីប៊ីស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា រដ្ឋាភិបាលបារាំង បានស៊ើបដឹងអំពីការ មិនទាន់បង់ពន្ធ លើការប្រើប្រាស់ បណ្តាញអ៊ីនធើរណេត របស់ក្រុមហ៊ុន ហ្គោលហ្គល (Google) ដូច្នេះអាជ្ញាធរ តម្រូវឲ្យក្រុមហ៊ុននេះ បង់ប្រាក់ពន្ធប្រមាណ ១,៨ពាន់លានដុល្លារ ។

តួលេខបានបង្ហាញថា មានទឹកប្រាក់ប្រមាណ ១៣០លានផោន ដែលបានរកឃើញ នូវក្នុងបណ្តាញប្រើប្រាស់ ហើយបានឯកភាព បង់ពន្ធត្រឡប់ ឲ្យទៅរដ្ឋាភិបាល អង់គ្លេសវិញផងដែរ ។

ទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុន Google អាចនឹងមិនបង់គ្រប់ចំនួន នូវអ្វីដែលបាន បង្ហាញនេះនៅឡើយទេ ព្រោះ ស្ថិតក្នុងការចចារគ្នា ។

កិច្ចការនេះត្រូវបានគេដឹងច្បាស់ បន្ទាប់ពីនាយក ប្រតិបត្តិលោក Sundar Pichai មកបំពេញទស្សនកិច្ច នៅក្នុងប៉ារីស កាលពីរាត្រីថ្ងៃពុធ ម្សិលមិញ ដោយបានជួបពិភាក្សា ជាមួយរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុបារាំង Emmanuel Macron៕

នាយឧត្តម សេនីយ៌ គន់ គីម ជួបសំណេះសំណាល ជាមួយអតីត យុទ្ធជននៅខេត្ត ប៉ៃលិន

$
0
0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភ: លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជន កម្ពជា បានជួបសំណេះសំណាល សួរសុខទុក្ខជាមួយអតីតយុទ្ធជន នៅខេត្តប៉ៃលិនប្រមាណ ជាង៣០០នាក់។

ក្នុងមតិស្វាគមន៍ លោកឧត្តមសេនីយ៍ត្រី សុខ សុវត្ថិទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកោះកុង បានរាយការណ៍ឲ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ ខេត្តកោះកុងកំពុងគ្រប់គ្រងសមាជិកអតីតយុទ្ធជនសរុបចំនួន ៧៣៨នាក់ ក្នុងនោះនិវត្តន៍ជនចំនួន ២៨៥នាក់ យុទ្ធជនពិកា ១១២នាក់ ជនបាត់បង់សមត្ថភាព ៥នាក់ គ្រួសារពលី ២៦៦នាក់ និងគ្រួសារមរណ:ចំនួន ៦០នាក់។

លោឧត្តមសេនីយ៏ត្រី សុខ សុវត្ថិទុម បានបន្តថា ក្រោមការអំពាវនាវគៀងគររកថវិការបស់លោក ប៊ុន លើត គណៈអភិបាលខេត្ត និងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកោះកុង សមាគមទទួលបានថវិកាសម្រាប់ទ្រទ្រង់ មានចំនួន ៧៤.៥៨០.០០០ម៉ឺនរៀល ប្រាក់ដុល្លាចំនួន ៥.៣៥០ដុល្លា និងប្រាក់បាតចំនួន ១ពាន់បាត។ កន្លងមកនេះ សមាគមខេត្តបានដោះស្រាយចំពោះសមាជិកអតីតយុទ្ធជនដែលទទួលមរណ:ភាពមានចំនួនសរុប ១៨សព ដោយចំណាយថវិកាអស់ចំនួន ៧២លានរៀល។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៏ គន់ គីម ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានពាំនាំនូវការសាកសួរសុខទុក្ខ និងសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះសមាជិកអតីតយុទ្ធជនទាំងអស់ ដែលកន្លងមកបានបូជាកម្លាំងកាយចិត្ត និងអាយុជីវិត ក្នុងបុព្វហេតុបំរើជាតិមាតុភូមិ និង ប្រជាជននៅគ្រប់ដំណាក់កាល។

ចុងបញ្ចប់នៃមតិសំណេះសំណាល នាយឧត្តមសេនីយ៏ គន់ គីម ក៏បានឧបត្ថម្ភដល់សមាជិកដែលបានចូលរួមជាង ៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៦ម៉ឺនរៀល៕

លោក ហ៊ុន ម៉ាណែត៖ និស្សិតត្រូវ ហ៊ានគិត ហ៊ានធ្វើ និងហ៊ាន ទទួលខុសត្រូវ

$
0
0

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស និស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា និស្សិតត្រូវហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ មានន័យថា និស្សិតត្រូវមានគំនិតផ្តួចផ្តើម បង្កើតគំនិតថ្មី និងវិធីសាស្ត្រថ្មីៗ ដើម្បីប្រែក្លាយការគិត ទៅជាសកម្មប្រកបដោយការ ទទួលខុសត្រូវ។

ការថ្លែងបែបនេះក្នុងឱកាសដែលលោក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី នៅក្នុងពិធីជូនប័ណ្ណសរសើរ ដល់និស្សិតពូកែប្រចាំឆ្នាំសិក្សា នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលពិធីនេះក៍មានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក សិស្សនិស្សិតជាច្រើននាក់ផងដែរ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កត្តាសំខាន់ៗចំនួន០៣ ដែលធ្វើឱ្យនិស្សិតជោគជ័យគឺ ការខិតខំប្រឹងប្រែង តស៊ូអំណត់និងព្យាយាម មិនបោះបង់ ប៉ុន្តែកត្តាទាំងនេះវាត្រូវចំណាយពេលវេលាច្រើនដើម្បីលូតលាស់និងរីកចំរើន ព្រោះជោគជ័យធំត្រូវការពីជោគជ័យតូចៗទៅ ហើយវាទាមទានូវកត្តាខ្លួនឯងនិងកត្តាផ្សេងៗទៀត។  លោក បានបន្តថាភាពជឿជាក់និងសមត្ថភាព គឺជាកត្តាសំខាន់ណាស់ ជាក់ស្តែង ការធ្វើបទបង្ហាះនេះគឺជាឱកាស ដែលនិស្សិតបង្ហាញសមត្ថភាពរបស់ខ្លួន។ 

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថានៅក្នុងជីវិត ការៀនសូត្រ យើងអាចមានផ្លូវកាត់ជាច្រើនប៉ុន្តែផ្លូវកាត់នោះមិនអាចឱ្យនិស្សិតទទួលជោគជ័យ ការងារនោះទេ មានតែការខិតខំប្រឹងប្រែង តស៊ូអំណត់និងព្យាយាមមិនបោះបង់នេះហើយដែលអាចធ្វើឱ្យជោគជ័យបាន។

តាមរបាយការណ៍របស់ លោក ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានឱ្យដឹងថា ពិធីនេះ ជាឆ្នាំប្រារព្ឋលើកទី២នៃការចាត់តាំងអនុវត្តការលើកកម្ពស់គុណភាព សិក្សានិងការប្រកួតប្រជែងស្នាដៃសិក្សាក្នុងក្របខណ្ឌនិស្សិត។ គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺជាការផ្តល់ការលើកទឹកចិត្តចំពោះនិស្សិតឆ្នើម គឺ ជានិស្សិតរៀនពូកែក្នុងថ្នាក់រៀន ជានិស្សិតមានស្នាដៃស្រាវជ្រាវ ជានិស្សិតមានស្ម័គ្រចិត្តឆ្នើមក្នុងការចូលរួមបម្រើរការងារសង្គម។

សូមបញ្ជាក់ថា ពិធីជូនប័ណ្ណសរសើរដល់និស្សិតពូកែប្រចាំឆ្នាំសិក្សានៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនេះ មានបទបង្ហាញរបស់និស្សិតឆ្នើមចំនួន០៥ក្រុមលើប្រធានបទផ្សេងៗគ្នាតាមឯកទេសរៀងៗខ្លួន។ ក្រុមដែលទទួលបានជ័យលាភីលេខ០១ទទួលបានពានរង្វាន់០១ មេដៃជ័យលាភីម្នាក់០១និងថវិកា៥០០ដុល្លាអាមេរិច។ នាឱកាសនោះឯកឧត្តម ហ៊ុន ម៉ាណែត បានប្រគល់ ពានរង្វាន់ មេដៃជ័យលាភី ថវិកានិប័ណ្ណសរសើរជូនដល់និស្សិតឆ្នើមចំនួន២៤០នាក់ផងដែរ៕


សម្ដេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាត បូកសរុបការងារ ឆ្នាំ២០១៥ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ

$
0
0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតបូកសរុប ការងារឆ្នាំ២០១៥ និងលើកទិសដៅការងាឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសរថា "ឆ្នាំ២០១៥ គឺជាឆ្នាំទី២ នៃការអនុវត្តយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា សំរាប់នីតិកាលទី៥ នៃរដ្ឋសភា មិនថាតែក្រសួងមហាផ្ទៃ តែមូយប៉ុណ្ណោះទេ គឺគ្រប់ក្រសួងត្រូវបន្ត លើកកម្ពស់ការ ទទួលខុសត្រូវក្នុងការ ចូលរួមអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយនិងសង្គម ការរក្សាការពារខឿនឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ការចូលរួមលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ ការលើកស្ទួយសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ ដើរទន្ទឹមនិងការពង្រឹងនីតិរដ្ឋ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ប្រកបដោយបរិយាប័ន្ន និងមានចីរភាព"។

សម្ដេចបន្តថា "រាជរដ្ឋាភិបាលបាន ខិតខំជំរុញយ៉ាងសកម្ម នូវការអនុវត្តន៍កម្មវិធី កំណែទម្រង់នានា ដែលស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ជាពិសេសកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឍការ ដោយផ្ដោតសំខាន់លើ ការពង្រឹងសមត្ថភាព ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ជាមូលដ្ឋាន នៃការផ្ទេរមុខងារ ធនធាន ការលើកកម្ពស់គណនេយ្យភាព នៃការផ្ដល់សេវាសាធារណៈ និងបន្តធ្វើការកែទម្រង់នគរបាលជាតិ កែទម្រង់ការគ្រប់គ្រងពន្ធនាគារ ការងារអត្តសញ្ញាប័ណ្ណ និងដឹកនាំសម្របសម្រួល គាំទ្រដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយបញ្ហា ប្រឈមនឹងការលំបាកនានា របស់ប្រជាពលរដ្ឋ" ។

សម្តេចតេជោ បានបញ្ជាក់ថា "សេវាសាធារណៈ ចាំបាច់សម្រាប់ប្រជា ពលរដេ្ឋដោយច្បាប់ ដែលមនុស្សម្នាក់ៗតម្រូវ អោយមានអត្តសញ្ញាណប័ណ្ណ និងមានលិខិផ្សេងៗ ដូចជា សៀវភៅគ្រួសារ សំបុត្រកំណើតដែលជា តម្រូវការប្រើប្រាស់ពលរដ្ឋ ហើយការធ្វើលិខិតទាំងអស់នេះ កន្លងមកពិតជាមានការ ពិបាកខ្លាំងណាស់  អភិបាលខេត្តនីមួយៗ ត្រូវពិនិត្យមើលរឿងនេះ កុំចាំបាច់ថ្នាក់ជាតិចុះទៅធ្វើ មន្រ្តីទាំងអស់ត្រូវតែប្រមូលផ្តុំគ្នា សម្រេចឲ្យបាននូវការផ្តល់ សេវាជូនប្រជាពលរដ្ឋ ដោយគោរពទៅតាមពាក្យ ៣មាត់ ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យតម្លាភាព តម្លាភាពត្រង់នេះគឺ មិនត្រូវឱ្យយក លុយលើសពីតម្លៃ ដែលច្បាប់បាន កំណត់នោះឡើយ"។

សម្តេចតេជោ បានស្តីបន្ទោសធ្ងន់ៗ ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ ដែលមានភាពស្ពឹកស្រពន់ យឺតយ៉ាវក្នុងការដោះស្រាយ បញ្ហានានារបស់ក្រសួង ដែលត្រូវ យកចិត្តទុកដាក់ការងារ របស់ខ្លួនអោយបានល្អ ។

សមម្ដេចបានបន្ថែមទៀតថា ចំពោះបញ្ហាចោរកម្មវិញ កន្លងទៅបានកត់សំគាល់ឃើញថា ចោរកម្មមានការកើន ឡើងជាបន្តបន្ទាប់ ហើយមុខសញ្ញាចោរគឺ កើតឡើងមុខដដែលៗ សូមអោយ គ្រប់កំលាំងពាក់ព័ន្ឋ ទាំងអស់ត្រូវចូលរួមចាត់វិធានការនេះ ជាពិសេសក្រសួងយុត្តិធម៌ ត្រូវពិចារណាក្នុងទំហំនៃ ការលើកលែងទោស។ សម្តេចតេជោនឹងចំណាយ ម៉ោងពេលច្រើនដើម្បីអាន និងពិនិត្យទៅលើសំណុំរឿង ចោរទាំងអស់នោះ នៅពេលក្រសួងយុត្តិធម៌ ដាក់សំណើរមក ដើម្បីជៀសសវាង លែងមុខចោរដែលៗ ហើយចេញមកធ្វើសកម្មភាព បាញ់ប្លន់សាហាវនៅក្នុង ប្រទេសជាតិយើង។

ក្នុងពិធីបិទសន្និបាតការងារ ត្រូវបានបិទបញ្ចប់ ប្រកបដោយអនុសាសន៍ល្អៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងវិធានការចូលរួមដោះស្រាយ ទុក្ខកង្វល់ និងបញ្ហាផ្សរងៗរបស់ប្រជាពលរដ្ឋ ។ នៅចុងបញ្ចប់នៃពិធីនេះសម្តេចបាន ធ្វើពិធីបំពាក់ឋាន្តរសក្តិ ដល់មន្ត្រីមួចំនួននៃ ក្រសួងមហាផ្ទៃ ប្រកបដោយបរិយាកាស រីករាយបំផុត៕

កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលស្រះចក ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជួញដូរ គ្រឿងញៀន

$
0
0

ភ្នំពេញ៖ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលស្រះចក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជួញដូរ នូវសារធាតុញៀនខុសច្បាប់ នៅចំណុចខាងក្រោយ ស្ថានទូតថៃចាស់ ផ្លូវលេខ៧៥ កែង៧៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉េង លីហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររថយន្ត និងមានទីលំនៅ មិនពិតប្រាកដ។ ក្នុងនោះកម្លាំងនគរបាល រឹបអូសបានវត្ថុតាង មួយចំនួនរួមមាន គ្រឿងញៀនប្រភេទ ម្សៅក្រាមពណ៌ សថ្លា (ម៉ាទឹកកក) ចំនួន ៤កញ្ចប់, លុយខ្មែរចំនួន ២ម៉ឺនរៀល, ទូរស័ព្ទដៃម៉ាក NOKIA ពណ៌ខ្មៅ ១គ្រឿង មានស៊ីមកាតលេខ ០៧០ ៥៧៣ ១៥៨, ម៉ូតូកូនទា ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CZ-6399។

សូមបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ស្រះចកធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តតាមនីតិវិធី។

កំពុងលួច ទ្រព្យសម្បត្តិ ត្រូវគេទាន់ហែលទឹក ចូលបន្ទាយទាហាន ក្របួចបានម្នាក់

$
0
0

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋ និងនាយទាហានសហការគ្នា ឡោមព័ទ្ធចាប់បានម្នាក់ បន្ទាប់ពីជនសង្ស័យទាំងពីរ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ អ្នកលក់ចាប់ហួយពេលម្ចាស់ផ្ទះ កំពុងតែជួលជុលភ្លើងបំភ្លឺផ្ទះ ហេតុការនេះកើតឡើង កាលពីម៉ោងជិត៤ល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ស្ថិត នៅបន្ទាយទាហានភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន បាននោះឈ្មោះ ពេច ពិឡុត ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតស្រុកពញ្ញាឮ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ វង វណ្ណាភេទប្រុសអាយុ៤០ឆ្នាំ មានមុខរបរលក់ដូរស្នាក់ នៅកន្លែងកើតហេតុខាងលើ។

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានបើកភ្លើងបំភ្លឺក្នុងផ្ទះស្រាប់តែ មិនភ្លឺរួចក៏ឆ្លៀត ជួលជុលអំពូលភ្លើងសិន ចំណែកជនសង្ស័យវិញឃើញស្ថានភាព ល្អក៏នាំគ្នាលួចសម្ភារៈជនរងគ្រោះ ប៉ុន្តែសំណាងល្អជនរងគ្រោះក្រឡេកមើលទាន់ រួចក៏ស្រែកចោរៗធ្វើឲ្យជនសង្ស័យទាំងពីរនាក់ភ័យស្លន់ស្លោរដោយនាំគ្នារត់គេចដោយហែលចូលទៅក្នុងបន្ទាយទាហាននៅក្បែរនោះ ភ្លាមៗនោះដែរ ប្រជាពលរដ្ឋបានសហការជាមួយនាយទាហានឡោមព័ទ្ធចាប់បានម្នាក់ រីឯម្នាក់ទៀតរត់គេចខ្លួនបាត់ រួចបានប្រគល់ជូនគរបាលមូលដ្ឋាននាំយកទៅសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់៕

នគរបាល ស្រុកកោះធំ ឃាត់ខ្លួនមុខ សញ្ញាចែកចាយគ្រឿង ដ៏សកម្មបាន៣នាក់ និងរឹបអូសថ្នាំញៀន បាន១១កញ្ចប់

$
0
0

កណ្តាល៖ យុទ្ធនាការ ដ៏ក្តៅគគុករបស់ នគរបាលស្រុកកោះធំ ដើម្បីអនុវត្តន៍ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចឲ្យ មានប្រសិទ្ធភាព នោះ លោក ឈឿន ឆន អធិការនគរបាល ស្រុកកោះបានដឹកនាំកម្លាំង ចុះល្បាត និងទប់ស្កាត់បទល្មើសផ្សេងៗផងដែរ ជាក់ស្តែងនៅវេលាម៉ោង៨ យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ គឺបង្ក្រាប់បានមុខសញ្ញាចែកចាយនិងប្រើប្រាស់ គ្រឿងបានចំនួន៣នាក់ និងវត្ថុ ១១កញ្ចប់ នៅកំពង់ចម្លងឈើខ្មៅ ភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។

លោក ឈឿន ឆន បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ ទី១-ឈ្មោះ សេន សារ៉ី ភេទ ប្រុស អាយុ ១៩ ឆ្នាំជនជាតិ ខ្មែរឥស្លាមមានមុខរបរនេសាទត្រី ទី២-ឈ្មោះ សារិន ម៉ាប់ ភេទ ប្រុស អាយុ ១៨ ឆ្នាំមានមុខរបរមិនពិតប្រាកដ អ្នកទាំងពីររស់នៅភូមិ ប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ទី៣ ឈ្មោះ វណ្ណ ណាវី ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិខ្មែរមានមុនរបរមិនពិតប្រាកដទីលំនៅភូមិ ដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។

នគរបាលបានបន្តថា នៅមុនពេលកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំបានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយតាកែវ ប៉ុស្ដិ៍ឈើខ្មៅ និងប៉ុស្ដិ៍ព្រែកស្ដី បានចុះបង្ក្រាបមុខសញ្ញាលក់ និង ចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅចំណុចកើតហេតុខាងលើ ដោយឃាត់ខ្លួនបានជនសង្ស័យបានម្នាក់ឈ្មោះ សេន សារ៉ី រួមនិងថ្នាំញៀនចំនួន២កញ្ចប់ធំ បន្ទាប់ពី បានសាកសួរនោះជនសង្ស័យបានឆ្លើយខ្លួនបានចូលលុយគ្នាទិញយកមកចែកចាយ ដោយទទួលបាន ចម្លើយជនសង្ស័យនោះ ភ្លាមៗនោះនគរបាលបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាន២នាក់ទៀត បន្ទាប់ពីបានសួរនាំនោះ ជនសង្ស័យទាំង៣នាក់បានសារភាពថា ថ្នាំញៀនទាំងអស់នេះ គឺ ពួកគាត់បានចូលលុយគ្នាទិញយកមកចែក ដោយពួកគេបានទិញនៅម្តុំវាលខ្សាច់ចាក់អង្រែ ប៉ុន្តែគេមិនស្គាល់អ្នកលក់នោះទេ ៕

កុមារជាង ១៥០០នាក់ និងចាស់ជរា ៤០នាក់ ទទួលការឧបត្តម្ភ ពីហាងនំ Bread Talk

$
0
0

ភ្នំពេញ៖  កុមារជាសិស្សសាលា នៃអង្គការ មូលនិធិកុមារកម្ពុជា ប្រមាណជាង១៥០០នាក់ និងចាស់ជរា៤០នាក់ នៅក្នុងតំបន់ ស្ទឹងមានជ័យ បានទទួលការឧបត្ថម្ភ ពីហាងនំ Bread Talk ដែលជាការឧបត្ថម្ភលើកទី២ សម្រាប់អង្គការនេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នូវសម្ភារៈសិក្សា គ្រឿងហូបចុក និងថវិកាមួយចំនួន សម្រាប់មនុស្សចាស់។

កញ្ញា ឃុន ស្រីអូន តំណាងហាងនំ Bread Talk បានឲ្យដឹងនៅក្នុង ពិធីអំណោយទំាងនោះថា” ការចែកនូវសម្ភារៈ ទំាងអស់គឺជាគោលបំណងមនុស្សធម៌ ដែលតែជួយទៅដល់កុមារក្រីក្រ នៅក្នុងតំបន់ចាក់ សម្រាមស្ទឹងមានជ័យ ហើយនេះគឺជាលើកទី២ ហើយសម្រាប់ការចែកអំណោយទៅដល់កុមារក្រីក្រ ដែលសិស្សដែល ខាងអង្គការមូលនិធិកុមារកម្ពុជា បានគៀរគរពួកគេ ដើម្បីឲ្យពួកគេបានរៀនសូត្រ។

កញ្ញាបានបន្តថា ការចែកនំជួនពួកគាត់នេះ គឺដើម្បីឲ្យគាត់បានភ្លក្ស នូវរស់ជាតិនំរបស់ក្រុមហ៊ុន Bread Talk ហើយសម្រាប់ថ្ងៃនេះយើងបានយកនំចំនួន ២១០០នំ មានសៀវភៅ ប៊ិច និងគ្រឿងហូបចុកផងដែរ ចំពោះចាស់ៗ ក៏មានចែកជាសារុង នំនិងថវិកាមួយចំនួនទៀត។

កញ្ញាបញ្ជាក់ថា កាលពីលើកទីមួយ យើងបានធ្វើនូវថ្ងៃសិទ្ធនារី យើងបានធ្វើនៅ អង្គការសុមាលី នៅខេត្តកំពង់ចាម និងលើកទីពីរទីបីគឺនៅទីនេះ ហើយយើងក៏មានគ្រោង ជួយឧបត្ថម្ភទៅដល់ អង្គការដទៃទៀតផងដែរ។

លោក ងយ ហេន ប្រធានមណ្ឌល អង្គការ មូលនិធិកុមារកម្ពុជា បានបញ្ជាក់ដែរថា” អង្គការមូលនិធិកុមារកម្ពុជា នៅសាខាទី៥នេះ មានសិស្សក្រីក្រ ប្រមាណ១៨០០នាក់ ដែលសុទ្ធសឹងជាកុមារក្រីក្រ ដែលមកពីខេត្តព្រៃវែង ស្វាយរៀង និង កុមារដែលរស់នៅទីនេះស្រាប់”។ លោកបានបន្តថា នៅក្នុងជមមណ្ឌលមួយនេះ ថ្នាក់រៀន ៧២ថ្នាក់ តំាងពីថ្នាក់ទារក រហូតដល់អាយុបីឆ្នាំ និងបន្តឲ្យពួកគេ រៀងរហូតដល់ថ្នាក់ទី១២ ដែលយើងផ្តោតសំខាន់ លើភាសាអង្គគ្លេស ហើយជួយពួកឲ្យរៀន ដល់ថ្នាក់មហាវិទ្យាល័យ និងជួយរកការងារ ឲ្យធ្វើទៀតផង។

គួរបញ្ជាក់ថា  ការចែកអំណោយនេះ គឺត្រូវបានធ្វើឡើងនូវ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ភ្នំពេញនៅមណ្ឌល ទី៥នៃអង្គការ មូលនិធិកុមារកម្ពុជា៕

រដ្ឋមន្ត្រី ក្រសួងកសិកម្ម បង្ហាញកង្វល់ ពីការបាត់បង់ ត្រីនៅក្នុងទន្លេ

$
0
0

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបង្ហាញ នូវសេចក្តីកង្វល់ ចំពោះបញ្ហា ការបាត់បង់ត្រី នៅក្នុងទឹកទន្លេ ទាំងនៅទន្លេសាប ទន្លេមេគង្គងជាដើម។

ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំ បូកសរុបសភាព ការណ៍វិស័យ ជលផលឆ្នាំ ២០១៥ និងទិសដៅ វិធានការឆ្នាំ ២០១៦ នៅល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នាទីស្តីការរដ្ឋបាល ជលផល លោក អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ប្រើជី និងប្រើថ្នាំ សត្វល្អិតច្រើនពេក នៅក្នុងស្រែ វាអាចអស់ត្រី  ឬក៏សត្វផ្សេងៗទៀត ។  “ការដែលខ្ញុំបារម្ភ បារម្ភខ្លាច អាត្រីនេះវាអស់ ហើយត្រីទន្លេ វាក៏អស់ដែរ។ យើងមិនភ័យទេ ត្រីទន្លេ មិនភ័យ នឹងប៉ះជាតិគីមី មិនភ័យ ដោយការប្រើជីទេ”។

 លោកបានបន្ថែមថា “ប៉ុន្តែត្រីបឹង ត្រីស្រែវាប៉ះ អានោះវិនាស (ប៉ះជី, ប៉ះថ្នាំបាញ់ សត្វល្អិត) ឯត្រីទន្លេ មិនប៉ះអានោះទេ ខ្ញុំខ្លាចត្រីទន្លេ នឹងវិនាសមុនពេល ដែលយើងបារម្ភ ខ្លាចត្រីស្រែ ត្រីបឹងវិនាស ដោយសារយើង ប្រើជី ប្រើថ្នាំសត្វល្អិត”។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះ បទល្មើសនេសាទ ដោយការប្រើប្រាស់ ស្បៃមុង ក្នុងការនេសាទត្រី នោះមានកើត ឡើងច្រើន។ លោកបន្ថែមថា ទោះបីជារដូវនេះ បានហួសក្នុង ការនេសាទស្បៃមុង ក៏ដោយ ក៏នៅមានឧបករណ៍ នេសាទខុសច្បាប់ មួយទៀត នៅតែអាចលួច នេសាទបាន ហើយឧបករណ៍ ខុសច្បាប់នោះ គឺឧបករណ៍ឆក់។

ជាមួយនឹងការព្រួយបារម្ភនេះ លោក អ៊ុក រ៉ាប៊ុន បានអំពាវនាវ អាជ្ញាធរ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន ក៏ដូចជា ប្រជាពលរដ្ឋគ្រប់រូប បើឃើញនូវបទល្មើស នេសាទត្រូវបង្ក្រាប និងរាយការណ៍ ជាបន្ទាន់ ដើម្បីទប់ស្កាត់ កុំឲ្យបទល្មើសមួយនេះ រីករាលដាលកាន់ តែច្រើន ដែលនាំឲ្យវិនាស ដល់មច្ឆជាតិ៕

កុមារជាង ១៥០០នាក់ និងចាស់ជរា ៤០នាក់ ទទួលការឧបត្ថម្ភ ពីហាងនំ Bread Talk

$
0
0

ភ្នំពេញ៖ កុមារជាសិស្សសាលា នៃអង្គការ មូលនិធិកុមារកម្ពុជា ប្រមាណជាង១៥០០នាក់ និងចាស់ជរា៤០នាក់ នៅក្នុងតំបន់ស្ទឹងមានជ័យ បានទទួលការឧបត្ថម្ភ ពីហាងនំ Bread Talk ដែលជាការឧបត្ថម្ភ លើកទី២ សម្រាប់អង្គការនេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នូវសម្ភារៈសិក្សា គ្រឿងហូបចុក និងថវិកាមួយចំនួន សម្រាប់មនុស្សចាស់។

កញ្ញា ឃុន ស្រីអូន តំណាងហាងនំ Bread Talk បានឲ្យដឹងនៅក្នុងពិធីអំណោយទំាងនោះថា” ការចែកនូវសម្ភារៈ ទំាងអស់គឺជាគោលបំណងមនុស្សធម៌ ដែលតែជួយទៅដល់កុមារក្រីក្រ នៅក្នុងតំបន់ចាក់សម្រាមស្ទឹងមានជ័យ ហើយនេះគឺជាលើកទី២ហើយសម្រាប់ការចែកអំណោយទៅដល់កុមារក្រីក្រ ដែលសិស្សដែលខាងអង្គការមូលនិធិកុមារកម្ពុជា បានគៀរគរពួកគេដើម្បីឲ្យពួកគេបានរៀនសូត្រ។

កញ្ញាបានបន្តថា ការចែកនំជួនពួកគាត់នេះ គឺដើម្បីឲ្យគាត់បានភ្លក្សនូវរស់ជាតិនំរបស់ក្រុមហ៊ុន Bread Talk ហើយសម្រាប់ថ្ងៃនេះយើងបានយកនំចំនួន ២១០០នំ មានសៀវភៅ ប៊ិច និងគ្រឿងហូបចុកផងដែរចំពោះចាស់ៗ ក៏មានចែកជាសារុង នំនិងថវិកាមួយចំនួនទៀត។

កញ្ញាបញ្ជាក់ថា កាលពីលើកទីមួយយើងបានធ្វើនូវថ្ងៃសិទ្ធនារី យើងបានធ្វើនៅ អង្គការសុមាលី នៅខេត្តកំពង់ចាម និងលើកទីពីរទីបីគឺនៅទីនេះ ហើយយើងក៏មានគ្រោងជួយឧបត្ថម្ភទៅដល់អង្គការដទៃទៀតផងដែរ។
លោក ងយ ហេន ប្រធានមណ្ឌល អង្គការ មូលនិធិកុមារកម្ពុជា បានបញ្ជាក់ដែរថា” អង្គការមូលនិធិកុមារកម្ពុជា នៅសាខាទី៥នេះ មានសិស្សក្រីក្រប្រមាណ១៨០០នាក់ ដែលសុទ្ធសឹងជាកុមារក្រីក្រ ដែលមកពីខេត្តព្រៃវែង ស្វាយរៀង និង កុមារដែលរស់នៅទីនេះស្រាប់”។ លោកបានបន្តថា នៅក្នុងជមមណ្ឌលមួយនេះ ថ្នាក់រៀន ៧២ថ្នាក់ តំាងពីថ្នាក់ទារក រហូតដល់អាយុបីឆ្នាំ និងបន្តឲ្យពួកគេ រៀងរហូតដល់ថ្នាក់ទី១២ ដែលយើងផ្តោតសំខាន់លើភាសាអង្គគ្លេស ហើយជួយពួកឲ្យរៀនដល់ថ្នាក់មហាវិទ្យាល័យ និងជួយរកការងារឲ្យធ្វើទៀតផង។

គួរបញ្ជាក់ថា ការចែកអំណោយនេះគឺត្រូវបានធ្វើឡើងនូវ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ភ្នំពេញនៅមណ្ឌល ទី៥នៃអង្គការ មូលនិធិកុមារកម្ពុជា៕


អគ្គិភ័យឆាបឆេះព្រៃ នៅកើតស្ពានគីសូណា ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃុំ បានរលត់វិញហើយ

$
0
0

ត្បូងឃុំ៖ ខណៈពេលនេះ អគ្គីភ័យ ឆាបឆេះព្រៃ នៅខាងកើតស្ពានគីសូណា ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរលត់វិញហើយ។

ព័ត៌មានលម្ពិត ពីករណីអគ្គិភ័យនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹងលម្អិតជូនក្នុងពេលបន្តិចទៀតនេះ៕

EU ប្រគល់រថយន្ត ដល់រដ្ឋបាល ជលផល ចំនួន ៦គ្រឿង

$
0
0

ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានប្រគល់នូវរថយន្តចំនួន ៦គ្រឿង ដល់រដ្ឋបាលជលផល ដែលការផ្តល់ជូននេះ គឺជាលើកទី៤ហើយ ក្នុងកម្មវិធី EU-PGA-FIA ។

ការប្រគល់ទទួលរថយន្តនេះ គឺបានបង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀត អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប។ ទន្ទឹមនឹងនេះ ក៏ស្តែងឲ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារដ្ឋបាលជលផល ក្នុងការបង្កើនការការពារ និងអភិរក្សធនធានជលផល តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល លុបបំបាត់បទល្មើសនេសាទគ្រប់ប្រភេទ។

សូមបញ្ជាក់ថា ក្នុងរយៈពេល នៃការអនុវត្តផែនការសកម្មភាពឆ្នាំទី១ (សីហា ឆ្នាំ២០១៤-ធ្នូ ២០១៥) អនុវិសយជលផល បានទិញម៉ូតូចំនួន ៣២គ្រឿង, កុំព្យូទ័រ ៤៨គ្រឿង, ម៉ាស៊ីនព្រីន ២៤គ្រឿង, ម៉ាស៊ីនថត ១២គ្រឿង, GPS ៧គ្រឿង, LCD ១៣គ្រឿង, ម៉ាស៊ីន COPY ៥គ្រឿង និងសម្ភារៈអេឡិចត្រូនិកតូចៗមួយចំនួនទៀត៕

ប្រទះឃើញសព ក្មេងស្រីម្នាក់ អណ្តែត លើទឹកសមុទ្រ ក្នងសង្កាត់ដងទង់

$
0
0

កោះកុងៈ សពក្មេងស្រីម្នាក់ត្រូវបាន ក្រុមប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ អណ្តែតទឹកសមុទ្រ កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ 

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅក្នុងសង្កាត់ដងទង់ ក្រុងខេមរៈភូមិមិនខេត្តកោះកុង ហើយសពរបស់ក្មេងស្រីរងគ្រោះពុំទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។ 

បច្ចុប្បន្ន សមត្ថកិច្ច និងក្រុមប្រជាពលរដ្ឋកំពុង ស្រាវជ្រាវរកអត្តសញ្ញាណនិងស្វែងរកសាច់ញាតិអោយមកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ព្រះរាជអាជ្ញារង ដឹកនាំកម្លាំង ក្រោមឱវាទចុះឆែកឆេរ និងបង្ក្រាប ទីតាំងហាងកាហ្វេ មួយកន្លែង បង្កប់សេវាផ្លូវភេទ

$
0
0

ភ្នំពេញ៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ លោក កុល បុន នៅម៉ោង ៧៖៣០នាទី យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រី និងកម្លាំងក្រោមឱវាទ ធ្វើការឆែកឆេរ និងបង្ក្រាបជាក់ស្ដែង នូវទីតាំងហាងកាហ្វេមួយកន្លែង (គ្មានយីហោ) មានបង្កប់សេវាផ្លូវភេទ នៅចំណុចផ្ទះលេខ៦០៧ ផ្លូវលេខ៨០ ក្រុម១៩៤ ភូមិ១៤ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមលោក ព្រះរាជអាជ្ញារង បានឲ្យដឹងថា ក្នុងការចុះឆែកឆេរ និងបង្ក្រាបនេះ គឺធ្វើឡើងនៅចំពោះមុខ ម្ចាស់ហាងកាហ្វេ ដែលជាជនសង្ស័យមានឈ្មោះ លេ ធីគីមផែរ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម បានរកឃើញជនរងគ្រោះចំនួន ៧នាក់ រួមមាន ទី១.ឈ្មោះ ឌីន ធីហៀង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិវៀតណាម, ទី២.ឈ្មោះ វិញ ហៀង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាម, ទី៣.ឈ្មោះ ធឿន ចាន់ធន់ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ, ទី៤.ឈ្មោះ ធី បេឡាង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម, ទី៥.មៀង ធីហឿង ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម, ទី៦.ចាង់ ធីញ៉ីវញ៉ុង ភេទស្រី អាយុ៣៨ឆ្នាំ ជានជាតិវៀតណាម, និងទី៧.ឈ្មោះ ងូ ថាម ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម។

លោកបានបន្តថា ក្នុងប្រតិបត្តិការណ៍ ឆែកឆេរនេះ រឹបអូសវត្ថុតាងបាន មួយចំនួនធំរួមមាន បន្ទប់ទី១ ស្រោមអនាម័យប្រើហើយ២ មិនទាន់ប្រើ៩, បន្ទប់ទី២ ស្រោមអនាម័យប្រើហើយ៣ មិនទាន់ប្រើ៤ លុយ១០ដុល្លារ និងបំពង់ជក់ម៉ា១, បន្ទប់ទី៣ ស្រោមអនាម័យប្រើហើយ១ មិនទាន់ប្រើ២, បន្ទប់ទី៤ ស្រោមអនាម័យប្រើហើយ៤ មិនទាន់ប្រើ៨, បន្ទប់ទី៥ ស្រោមអនាម័យប្រើហើយ២ មិនទាន់ប្រើ២ និងក្នុងបន្ទប់ទឹក មានស្រោមអនាម័យ ប្រើហើយមួយចំនួនធំ, បន្ទប់ទី៦ សៀវភៅកត់ត្រា អ្នកចូលចំនួន ៥ក្បាល ស្រោមអនាម័យមិនទាន់ ប្រើមួយចំនួនធំ ក្នុងធុង មានលុយចំនួន ៤០០០០រៀល ។

លោកបានបញ្ជាក់ថា ក្រៅពីវត្ថុតាងខាងលើ ពុំបានចាប់យកវត្ថុអ្វីផ្សេងទេ ហើយបានសម្រេច បិទទ្វារហាងកាហ្វេនេះ ជាបណ្ដោះអាសន្ន ដោយនាំខ្លួនជនសង្ស័យ និងជនរងគ្រោះ ទៅកាន់នាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរបំភ្លឺ និងចាត់ការបន្តតាមនីតិវិធី៕

ស្ថិតក្នុង ស្ថានភាពស្រវឹង បើករថយន្តលឿន ជ្រុលបុកស្ថានីយ៍ប្រេង រងរបួសកម្មករ ស្នាក់នៅ ២នាក់ ក្រោយសាលាសង្កាត់បឹងទំពុន

$
0
0

ភ្នំពេញ ៖ បុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង បានបើករថយន្ត ក្នុងល្បឿនលឿនមិនប្រយ័ត្ន ដល់ចំណុចផ្លូវកែង បួងចង្កូតមិនទាន់ជ្រុល បុកធ្លាយរបងកន្លែង លក់ប្រេងខុសច្បាប់ មួយកន្លែងនៅចំណុចផ្លូវបេតុង ក្នុងភូមិសន្សំកុសល ក្រោយជាប់សាលាសង្កាត់បឹងទំពុន បណ្តាលអោយខូចខាតសម្ភារៈមួយចំនួន និង រងរបួសកម្មករ២នាក់កំពុងដេកនៅទីនោះ ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ១៥នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ។ ប៉ុន្តែសំណាងល្អដែលរថយន្ត មិនផ្ទុះឆេះនោះ ។

អ្នកឃើញហេតុការណ៍ បាននិយាយថា រថយន្តបង្កម៉ាកហាយឡេនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z – 2951 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង បើករថយន្តក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកែង រថយន្តបើកបំណងបត់ស្តាំនោះ ប៉ុន្តែទាញចង្កូតមិនទាន់ ក៏ជ្រុលទៅបុកធ្លាយរបងកន្លែងលក់សាំងអត់ច្បាប់នេះ ពេញទំហឹងតែម្តងបណ្តាលអោយមនុស្ស២នាក់ជាកម្មករ ដែលកំពុងសម្រាកក្បែរនោះ ត្រូវរងរបួសធ្ងន់ និងសម្ភារៈមួយចំនួន ត្រូវរងការខូចខាត ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ ដោយសម្របសម្រួលអោយភាគីខាងម្ចាស់ រថយន្តបង្កចេញថ្លៃខូចខាតសម្ភារៈ និង ថ្លៃព្យាបាលមនុស្ស ទាំងអស់ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ។

គួរបញ្ជាក់ថា កន្លែងលក់សាំងរងគ្រោះនេះ ជាផ្ទះល្វែង បើកលក់ប្រេងសាំងដោយកែច្នៃជីកដីកប់សុីទែន ដែលងាយបង្ក ហានិភ័យកើតឡើង ដោយហេតុថា ទីតាំងនោះតូចចង្អៀត ខុសលក្ខណៈបច្ចកទេសក្នុងការសាងសង់ជាកន្លែងស្តុកប្រេងសាំង ប្រកបអាជីវកម្ម ។ កន្លងមកទីតាំងនេះ ត្រូវបានប្រជាជនរស់នៅក្បែរ កន្លែងលក់ប្រេង បានប្តឹងជំទាស់ទៅអាជ្ញាធរសង្កាត់ ខណ្ឌជាច្រើនលើកផងដែរ ប៉ុន្តែមិនជាម្ចាស់ទីតាំងមានមន្តអាគមអ្វីទេ បានជាអាជ្ញាធរខណ្ឌ សង្កាត់ចេះតែបណ្តោយអោយឈ្មួញប្រកបអាជីវកម្ម បានដោយរលូនយ៉ាងនេះ ៕

Viewing all 8042 articles
Browse latest View live




Latest Images