Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ក្រុមការងា បក្សប្រជាជន ខេត្តកំពង់ស្ពឺ ចុះសំណេះសំណាល ជាមួយសមាជិកថ្មី ជិត ២០០នាក់ ដែលទើបមកពី គណបក្សផ្សេងៗ

$
0
0

ភ្នំពេញៈ ក្រុមការងារ គណបក្សប្រជាជនកម្ពុជា នៃស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ ដឹកនាំដោយតំណាងរាស្រ្ត ខេត្តកំពង់ស្ពឺ លោក លី សុន និងទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន លោក សំ រិទ្ធឌី អនុប្រធានក្រុមការងារ ចុះជួយស្រុកឧត្តុង្គ ហើយនិងលោក អ៊ុក កោសា អនុប្រធានថ្នាក់កណ្តាល ចុះជួយស្រុកឧត្តុង្គ និងទីប្រឹក្សាផ្ទាល់ របស់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ការពារ ជាតិទៀ បាញ់ បានចុះសំណេះសំណាល ជាមួយសមាជិកថ្មី ដែលមកពីគណបក្សផ្សេងៗ ចំនួន១៧៤នាក់ នៅក្នុងឃុំ យុទ្ធសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

ការសំណេះសំណាលនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ នាស្នាក់ការកណ្តាល គណបក្សប្រជាជន ឃុំ យុទ្ធសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីលោក យឿង សួក មេឃុំ យុទ្ធសាមគ្គី ឡើងអានសេចក្តីប្រកាស បញ្ជូលសមាជិករួចមក តំណាងយុវជន យុវនារី និងសមាជិកថ្មីទាំងអស់ ដែលស្ម័គ្រចិត្ត សុំចូលជាសមាជិករបស់ គណបក្សប្រជាជនកម្ពុជា ឃុំ យុទ្ធសាមគ្គីនោះ បានឡើង ប្តេជ្ញាចិត្ត គោរពស្រលាញ់ សាមគ្គីភាព ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា មានកម្លាំងរឹងមាំបន្ថែមទៀត ក្នុងការដឹកនាំ ប្រទេស ជាតិ។ ហើយក្រុមយុវជនទាំងនោះ ក៏បានប្តេជ្ញាចិត្តបោះឆ្នោត ជូនដល់គណបក្សប្រជាជនផងដែរ ដើម្បីឲ្យដឹកនាំ ប្រទេសកាន់ តែរុងរឿងថែមទៀត។

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែននិងត្រូវជា អនុប្រធានក្រុមការងារ ចុះជួយស្រុកឧត្តង្គ លោក សំ រិទ្ធឌី និងលោក អ៊ុក កោសា អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយស្រុក ឧត្តុង្គ បានលើកឡើងពីគោលជំហរ របស់បងប្អូន ជាសមាជិកថ្មី ទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជានៅឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គនេះ ដោយម្នាក់ៗបានសម្តែងនូវ ឆន្ទៈ ស្រឡាញ់នូវគណបក្សប្រជាជនកម្ពុជា ដូចជាស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ប្រជាជន និងថែមទាំងប្តេជ្ញា ដើរតាម គោលនយោបាយ ដ៏ត្រឹមត្រូវរបស់បក្សផងដែរ។

មានមតិសំណេះសំណាលនោះដែរ តំណាងរាស្រ្តនៃមណ្ឌលកំពង់ស្ពឺ លោក លី សុន បានសម្តែងនូវក្តីរំភើបរីករាយ ជាខ្លាំង បន្ទាប់ពីបងប្អូនទាំងអស់ បានដឹងឮនូវការដឹកនាំ របស់សម្តេចទាំងបី ដែលបានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញលេញ និងរីកចំរើនយ៉ាងខ្លាំងនោះ។ ជាមួយគ្នានោះដែរ លោក លី សុន ក៏បាន លើកឡើងអំពីភាពខិតខំប្រឹងប្រែង របស់រាជ រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរយៈពេលចុងក្រោយនេះ បានធ្វើការស្តារ ឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនរួមមាន ប្រឡាយទឹកទាំងតូចទាំងធំ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងវត្តអារាម ជាដើម៕

www.dap-news.com


បុកបន្ត កន្ទុយគ្នា ដោយសារ ខ្វះការប្រុងប្រយ័ត្ន

$
0
0

ភ្នំពេញៈ រថយន្តបីគ្រឿងបានបុក បន្តកន្ទុយគ្នាដោយសារ តែរថយន្តខាងមុខ ជាន់ប្រ្វាំងបន្ថយល្បឿន ហើយរថយន្តពីរគ្រឿងទៀត បើកតាមក្រោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្ត ដែលនៅពីមុខបណ្តាល ឲ្យខូចខាតរៀងៗខ្លួន ចំណែក រថយន្តនៅពីមុនគេ នោះបើកទៅបាត់។  ហេតុការនេះកើតឡើង កាលពីវេលា ម៉ោង១១ និង១០នាទី ថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិអូឌឹម សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទី១ជាប្រភេទរថយន្ត បែនតែគេពុំចាំស្លាកលេខ នោះទេ បន្ទាប់ ពី កើតហេតុបានបើកបរ ចេញទៅបាត់ រថយន្តទី២ប្រភេទហ៊ីយ៉ានដាយ ពណ៌ស ដឹកក្រដាស ពាក់ស្លាកលេខភ្នំ ពេញ 3B-8465 រងការខូចខាតផ្នែក ខាងមុខ និងខាងក្រោយ អ្នកបើកបរមានឈ្មោះ ជុំ ប៊ុន ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរ ជាអ្នកបើកបរ រស់នៅភូមិត្រាំខ្នា ឃុំត្រាំខ្នា ស្រុកត្រាំកក់ ខេត្តតាកែវ និងរថយន្តទី៣ ម៉ាកហ៊ីយ៉ាន ដាយពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3B-6559  រងការខូចខាតផ្នែកខាងមុខ អ្នកបើកបរ ពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ ។

សាក្សីបានបន្តទៀតថា មុនពេលកើតហេតុរថយន្តទី១ បើកបរក្នុងទិសដៅ ពីកើតទៅលិច លុះដល់ចំណុច កើតហេតុ ដោយសារតែមានមនុស្ស ម្នាដើរផ្លូវក៏បាន ជាន់ប្រ្វាំងបន្ថយល្បឿន ប៉ុន្តែមានរថយន្ត ពីរគ្រឿង ដែលបើកពីក្រោយ យ៉ាងប្រគៀកប្រកិតថែមទាំងខ្វះការប្រុងប្រយ័ត្នទៀតផងនោះ ក៏ជ្រុលទៅបុកបន្ត កន្ទុយគ្នា បណ្តាលឲ្យខូចខាតរៀងៗខ្លួន ប៉ុន្តែរថយន្តទី២ខូចខាតធ្ងន់ធ្ងរជាងគេ ចំណែកឯរថយន្តដែលនៅពី មុខវិញក៏បាន បើក គេចខ្លួនទៅបាត់ រីឯរថយន្តទី២និងទី៣ត្រូវបាននគរបាល ចរាចរខណ្ឌពោធិ៍ សែនជ័យចុះទៅធ្វើ ការវាស់វែងនិងអូសយកទៅរក្សា ទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ៕

www.dap-news.com

បាញ់ពីរគ្រាប់ គ្រាន់តែគ្រោះ ថ្នាក់ចរាចរ បន្ដិចបន្ដួច

$
0
0

ភ្នំពេញ  ៖ ស្នូរគ្រាប់កាំភ្លើង ចំនួនមួយគ្រាប់ បានឮឡើង រីឯមួយគ្រាប់ទៀត បាញ់មិនផ្ទុះ បានកើតឡើង បង្កឱ្យមានការ ភ្ញាក់ផ្អើលនិង ភ័យខ្លាច ពីសំណាក់ប្រជាពលរដ្ឋដែលធ្វើ ដំណើរក្បែរកន្លែងកើតហេតុ កាលពីវេលា ម៉ោង៣រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ ។

ការបាញ់ចំនួនពីរគ្រាប់ ដែលបង្កឡើង ដោយបបុរសម្នាក់ បន្ទាប់ពីជួបគ្រោះថ្នាក់ ចរាចរបន្ដិចបន្ដួច ដោយការប៉ះពាររថយន្ដ នៅតាមផ្លូវ រួចហើយក៏ដកកាំភ្លើងបាញ់គំរាម ទៅភាគីម្ខាង បន្ទាប់មកបានបើករថយន្ដ ចេញពីកន្លែងកើតហេតុ ចូលទៅក្នុងផ្ទះរបស់ ខ្លួនតែម្ដង ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលបានត្រឹមទៅអើតមើលនៅ កន្លែងកើតហេតុ និងពុំមានវិធានការអ្វីលើស ពីនេះ បានលួចបង្ហើបថា ជនបង្កដែលបាញ់ ចំនួន២គ្រាប់ មានឈ្មោះ ប៉ុល ផាន់ណា អាយុ ៤១ឆ្នាំ ជាទីប្រឹក្សារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃមួយរូប  ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា មូលហេតុ ដែលឈានទៅដល់ការផ្ទុះអាវុធ ចំនួន២គ្រាប់ ខាងលើនេះ បានកើតឡើង បន្ទាប់ពីជនបង្ក បានបើករថយន្ដស៊េរីទំនើប មិនចាំស្លាក ចេញពីផ្លូវលេខ២៧១ លុះដល់ចំណុច កើតហេតុ ស្រាប់តែប៉ះជាមួយរថយន្ដដឹក ស្រាបៀរមួយគ្រឿង ដែលធ្វើដំណើរចុះពីផ្លូវ លេខ៣៧១ ។

សាក្សីបានបន្ដថា គ្រាន់តែប៉ះពាររថយន្ដ បន្ដិចបន្ដួចប៉ុណ្ណឹង មិនបណ្ដាលឱ្យរថយន្ដរង ការខូចខាតធ្ងន់ធ្ងរផង ហើយអ្នកបើករថយន្ដ ទាំងពីរ ក៏មិនរងរបួសទៀតនោះ ប៉ុន្ដែអ្នក បើករថយន្ដឡង់គ្រីស័រ ដោយអាងខ្លួនជាទី ប្រឹក្សាមន្ដ្រីជាន់ខ្ពស់នគរបាល នឹងមានកាំភ្លើង ជាប់ចង្កេះផងនោះ បានដកមកបាញ់ចំនួន២ គ្រាប់ ប៉ុន្ដែផ្ទុះមួយគ្រាប់ បណ្ដាលឱ្យភាគីម្ខាង ទៀតភ័យ ។

ប្រភពព័ត៌មានបានបន្ដថា ក្រោយបាញ់ ចំនួនពីរគ្រាប់ បញ្ចេញអំណាចរបស់ខ្លួនទៅ ភាគីម្ខាង តាមផ្លូវសាធារណៈនោះ អ្នកបើក រថយន្ដរូបនេះ បានបើករថយន្ដចេញពីកន្លែង កើតហេតុ ហើយចូលក្នុងបរិវេណផ្ទះរបស់ ខ្លួន ដែលមានទីតាំងនៅក្បែរនោះ ។

ដោយឡែកក្រោយពីហេតុការណ៍នេះ កើតឡើង គេសង្កេតឃើញកម្លាំងសមត្ថកិច្ច មូលដ្ឋាន អាជ្ញាធរ និងមន្ដ្រីអាវុធហត្ថចុះទៅ កន្លែងកើតហេតុ ប៉ុន្ដែបានត្រឹមតែសួរ នាំភាគី ម្ខាង ជាម្ចាស់រថយន្ដដឹកស្រាបៀរ ខណៈដែល ជនបង្ក ដែលធ្វើឱ្យផ្ទុះអាវុធចំនួន២គ្រាប់នោះ បើករថយន្ដចូលក្នុងផ្ទះរបស់ខ្លួនយ៉ាងរំភើយ។

គួរបញ្ជាក់ថា ជនបង្កឱ្យមានការផ្ទុះអាវុធ ជាច្រើន នាពេលកន្លងទៅ ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួនជាបន្ដបន្ទាប់ ហើយបញ្ជូន ទៅកាន់តុលាការ ដើម្បីចាត់ការតាម នីតិវិធី។ ចំណាត់ការខាងលើនេះ បានធ្វើឡើង បន្ទាប់ ពីមានបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនជនទាំងឡាយ ណា ដែលបាញ់ដោយសេរីទៅតុលាការ ពី ព្រោះទង្វើបែបនេះ ធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវ ទេសចរមានការភ័យខ្លាច ពីប្រជាពលរដ្ឋ យ៉ាងខ្លាំង ។

យ៉ាងណាក៏ដោយ មជ្ឈដ្ឋានមួយចំនួនបាន រិះគន់ចំពោះចំណាត់ការនៃការគ្រប់គ្រង អាវុធជាតិផ្ទុះ ព្រោះអាវុធខ្លះ ត្រូវបានក្រុម ចោរនិងជនមួយចំនួនយកទៅប្រើប្រាស់ ដោយ គ្មានលិខិតស្នាមត្រឹមត្រូវ ហើយធ្វើ សកម្មភាពផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់ សង្គមនិងប្រជាពលរដ្ឋ ជាពិសេសការរក ស៊ីទូទៅរបស់បងប្អូននៅតាមទីសាធារណៈ នោះ ។

ដូច្នេះចំពោះជនបង្ក ក្នុងនាមជាទីប្រឹក្សា មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ខាងលើនេះ មិនដឹងថា សមត្ថកិច្ចនិងថ្នាក់លើមានវិធាន ការយ៉ាងណានោះឡើយ ដោយគ្រាន់តែគ្រោះ ថ្នាក់ចរាចរបន្ដិចបន្ដួច ដកកាំភ្លើងបាញ់ បង្អើលគេឯងនៅតាមផ្លូវយ៉ាងដូច្នេះនោះ ខណៈដែលអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ដែលមានអំណាចក្នុងដៃបន្ដិចបន្ដួច ច្បាស់ជា មិនហ៊ានធ្វើអ្វីជនបង្កនេះទេ គ្រាន់តែឮថា ជាទីប្រឹក្សារបស់អ្នកធំនោះ ពោលបានត្រឹម តែទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ៕

 

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផលិតកម្ម មហាហង្ស ជប់លៀងជូន បុគ្គលិកនិងអបអរ ឱកាសឆ្លងឆ្នាំសកល

$
0
0

ភ្នំពេញ៖ ផលិតកម្ម មហាហង្ស (Mohahang Production) និងក្រុមហ៊ុនចំនួន៣ទៀត មានដូចជា ក្រុមហ៊ុន ឡាញហល អ៊ិចប្រេស (Linehaul Express)ក្រុមហ៊ុន ប៉ាស៊ីហ្វិក សាន់ត្រេន (Pacific San Tran) និងក្រុមហ៊ុន PST Group បានរៀបចំពិធីជួបជុំលាង សាយភោជន៍ជូនដល់បុគ្គលិក របស់ខ្លួន និងក្នុងឱកាសអបអរឆ្នាំថ្មី ឆ្នាំសកល ២០១៣ បន្ទាប់ពីពួកគេបានបំពេញភារកិច្ចប្រកបដោយជោគជ័យអស់រយៈពេលពេញមួយឆ្នាំរួចមក។

ពិធីជប់លៀងប្រកបដោយភាពសប្បាយរីករាយនេះ បានប្រារព្ធឡើងកាលពីរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅទីតាំងក្រុមហ៊ុនផ្ទាល់ ដែលមាន អាសយដ្ឋានផ្ទះលេខ២១ ផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទូលគោក ខាងលិចរង្វង់មូលទូលគោក ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ តារាល្បីៗ ក្នុងផលិតកម្មមហាហង្ស ជាច្រើនដួង និងបុគ្គលិកទាំង៣ក្រុមជាច្រើននាក់។

លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាអគ្គនាយកក្រុមហ៊ុន ៣ខាងលើ បានប្រាប់ឲ្យដឹងថា កម្មវិធីនេះ គឺធ្វើឡើងក្នុង គោលបំណង អបអរសាទរឆ្នាំថ្មី ឆ្នាំ២០១៣ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ និងដើម្បីជួបជុំក្រុមការងារ បុគ្គលិករបស់ក្រុមហ៊ុនទាំង ៤ ផង ដែលរួមមាន ផលិតកម្ម មហាហង្ស ក្រុមហ៊ុន ប៉ាស៊ីហ្វិក សាន់ត្រេន និងក្រុមហ៊ុន PST Group និងក្រុមហ៊ុន ឡាញហល អ៊ិចប្រេស ។

លោកបន្ថែមថា ពិធីនេះមិនធ្វើលក្ខណៈទ្រង់ទ្រាយធំពេកទេ គឺអញ្ជើញតែអ្នកសិល្បៈជិតស្និទ្ធ ជាតារាកំពុងថតរឿង"រលកបោកខ្សាច់" និងបុគ្គលិក ក្នុងក្រុមហ៊ុន ដោយលោកដឹងថា ថ្ងៃនេះក៏មានពិធីច្រើនកន្លែងទៀតដែរ ដែលគេធ្វើឡើងស្រដៀងគ្នានេះ ដូច្នេះលោកអត់ហ៊ានអញ្ជើញច្រើនពេកទេ ព្រោះពួកគេក៏ជាប់រវល់ដែរ។

បន្ទាប់ពីការបង្កើតពិធីសប្បាយរីករាយ ក្នុងនោះគេសង្កេតឃើញថា ផលិតកម្មមហាហង្ស បានផ្តល់សំណាងជាច្រើន សន្ធឹកសន្ធាប់ទៅដល់ បុគ្គលិក របស់ខ្លួន ដោយមានការចាប់រង្វាន់លើកទឹកចិត្តដល់បុគ្គលិក នឹងបានផ្ដល់ពានរង្វាន់ជ័យលាភីលើការប្រកួតកីឡាបាល់ទះទៀតផង។ ក្នុង ចំណោម ក្រុមហ៊ុនទាំងបួន ដោយក្នុងនោះក្រុមបាល់ទះផលិតកម្មមហាហង្ស ទទួលបានចំណាត់ថ្នាក់លេខ១ ហើយលោក អ៊ិន សុភិន ក៏បានប្រកាសដែរថា ប្រសិនជាមានក្រុមកីឡាករបាល់ទះណាចង់ប្រកួតជាក្រុមបាល់ទះរបស់ផលិតកម្មមហាហង្ស ក្រុមលោកនឹងរង់ចាំស្វាគមន៍ជានិច្ច។

សូមបញ្ជាក់ថា ផលិតកម្មមហាហង្ស ជាផលិតកម្មមួយ កំពុងទទួលបានការគាំទ្រពីទស្សនិកជនទៅលើការផលិតខ្សែភាពយន្តភាគ ដាក់បញ្ចាំងនៅ តាមទូរទស្សន៍ក្នុងនោះមានដូចជារឿង ពេជ្រក្នុងបេះដូង ,ឆ្អែតចិត្ត ,អច្ឆរិយៈស្នេហ៍ , អព្ភូតហេតុស្នេហ៍, ម្ចាស់គំនុំម្ចាស់ស្នេហ៍ និងបច្ចុប្បន្នផលិតកម្ម មួយនេះ កំពុងដំណើរកាថតរឿង "រលកបោកខ្សាច់" ដែលត្រៀមដាក់បញ្ចាំងនៅក្នុងស្ថានីទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយមានលោក អូន ឧស្សាហ៍ និងកញ្ញា ភិនសុដាលីស ជាតួឯកក្នុងរឿងនេះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

វីសិនហ្វាន់ ប្រគល់រង្វាន់ ម៉ូតូ៤គ្រឿង ដល់អតិថិជន

$
0
0

ភ្នំពេញៈគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ កាលពីថ្ងៃទី៣១ខែធ្នូ ២០១២ បានរៀបចំ ពិធីប្រគល់ រង្វាន់ ម៉ូតូចំនួន៤គ្រឿង ជូនអតិថិជន របស់ខ្លួន នៅការិយាល័យកណ្តាល  វីសិនហ្វាន់ រាជធានីភ្នំពេញ ។

ម៉ូតូទាំងនេះ ត្រូវបានប្រគល់ជូនដោយលោក ចាន់ សាវឿង អគ្គនាយកហិរញ្ញវត្ថុរបស់វីសិនហ្វាន់ ដើម្បីលើកទឹកចិត្ត ដល់អតិថិជន ក៏ដូចជាថ្លែងអំណរគុណ ដល់អតិថិជនសម្រាប់ ឱកាសឆ្នាំថ្មីផងដែរ ។

កាលពីថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០១២កន្លងទៅ ក្នុងឱកាស កម្មវិធីដំណើរ ទស្សនកិច្ចសិក្សា របស់ អ្នកសម្របសម្រួល ធនាគារសហគមន៍ឆ្នើម របស់វីសិនហ្វាន់ ពីគ្រប់សាខាខេត្តប្រតិបត្តិការទាំង២០ វីសិនហ្វាន់ បានធ្វើការចាប់ឆ្នោតផ្សងសំណាង ជូនអតិថិជនរបស់ខ្លួន ដែលមានរង្វាន់ជាច្រើនដូចជា ធុងចម្រោះទឹក១២០រង្វាន់ដែលឧបត្ថម្ភដោយ សហគ្រាសសង្គមហាយដ្រូឡូជីក ដែលជាដៃគូរ មុងសុវត្ថិភាព ចំនួន៥០ នាឡិកាព្យួរជញ្ជាំង៨០ កង់៣០ រង្វាន់ និងម៉ូតូ Honda Wave សេរី២០១២ ចំនួន៤គ្រឿង ដែលសរុបរង្វាន់ទាំងអស់ រួមមាន២៨៤រង្វាន់។ សម្រាប់អតិថិជន ដែលឈ្នះរង្វាន់ម៉ូតូ ទាំង៤នាក់ រួមមានទី១ឈ្មោះ កក់ ពេញ ភេទស្រី រស់នៅស្រុកបាណន់ ខេត្តបាត់ដំបង។ទី២ ឈ្មោះ ណែម សៀត ភេទស្រី រស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី៣ឈ្មោះ ឃុត ហោ ភេទស្រី ជាអតិថិជនរស់នៅ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី៤ឈ្មោះ ថ្លាង ពឿយ ភេទស្រី ជាអតិថិជនរស់នៅស្រុកស្រីស្នំ ខេត្តសៀមរាប។

ក្រៅពីការធ្វើការចាប់ឆ្នោត ផ្សងសំណាងជូនអតិថិជន និងដើម្បីឆ្លើយតបទៅ នឹងបេសកកម្មសង្គម របស់ខ្លួន វីសិនហ្វាន់ ក៏មានផ្តល់នូវ អត្ថប្រយោជន៍ ជាច្រើនទៀត ទៅដល់អតិថិជន របស់ខ្លួន នៅតាមសហគមន៍ បន្ថែមទៅលើការផ្តល់ប្រាក់កម្ចី ខ្នាតតូច សម្រាប់ប្រកបរបរ អាជីវកម្ម ដូចជាកម្មវិធីផ្តល់អាហាររូបករណ៍ ដល់កូន របស់អតិថិជនឆ្នើម កម្មវិធីគម្រោងសំណាញ់សុវត្ថិភាព (ប្រាក់កម្ចី នឹងត្រូវបានលុបបំបាត់ នៅពេលដែល អតិថិជន ទទួលមរណៈភាព ព្រមទាំងចូលបច្ច័យ សម្រាប់បុណ្យសពផង) និងការផ្តល់ការអប់រំ ក៏ដូចជាគន្លឹះដើម្បីចាត់ចែងលុយកាក់ និងអាជីវកម្ម ប្រកបដោយជោគជ័យ ព្រមទាំងសេវាមិនមែនហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា វីសិនហ្វាន់ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តែមួយគត់នៅកម្ពុជា ដែលមាន បណ្តាញ វីសិនហ្វាន់អន្តរជាតិរហូតដល់ ជិត៤០ ប្រទេសទូទាំងពិភពលោក។ គិតមកត្រឹមខែវិច្ឆកា ឆ្នាំ២០១២ វីសិនហ្វាន់ ខេមបូឌា បានបម្រើអតិថិជនចំនួនជិត 16ម៉ឺន គ្រួសារនៅក្នុង ១១៧ស្រុក នៃខេត្តតំបន់ ប្រតិបត្តិការទាំង២០ ដែលមានផលប៉ះពាល់ ជាវិជ្ជមាន ដល់កុមាររហូត ដល់ទៅជាង ៥៥ម៉ឺន នាក់ទូទាំងប្រទេស ៕

Photo by DAP-NEWS

Photo by DAP-NEWS

កូកាកូឡា ចេញលក់ ភេសជ្ជៈថ្មី មួយប្រភេទទៀត នៅកម្ពុជា

$
0
0

ភ្នំពេញៈ ក្រុមហ៊ុន កូកាកូឡា កម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅ បានប្រកាសចេញ លក់នូវភេសជ្ជៈថ្មី របស់ខ្លួន មួយប្រភេទទៀត នៅលើទីផ្សារកម្ពុជា នោះគឺ Minute Main Pulpy ដែលជាទឹកផ្លែឈើធម្មជាតិ ដែលផលិតចេញពីផ្លែកូ្រច ។

លោក Paul Popelier នាយកក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានមានប្រសាសន៍ថា Minute Main Pulpy ជាទឹកក្រូចធម្មជាតិ លាយជាមួយ សាច់ក្រូច ដែលផលិត នៅប្រទេសវៀតណាម ។ លោកបន្ថែមថា យើងបានសិក្សាយ៉ាងហ្មត់ចត់ មុននឹងដាក់ចេញ នូវផលិតផលថ្មីមួយនេះ ឃើញថា មានការនិយមចូលចិត្តច្រើន ដោយយើងផ្តោតទៅលើ គុណភាពជាចម្បង ។ យើងសង្ឃឹមថា ប្រជាជន កម្ពុជា នឹងគាំទ្រMinute Main Pulpy និងចាត់ទុកថាវាជាភេសជ្ជៈប្រចាំថ្ងៃ របស់ពួកគេ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កូកាកូឡា បានចេញលក់ភេសជ្ជៈជាច្រើន នៅប្រទេសកម្ពុជា ដូចជា Coca-Cola, Light, Sprite, Fanta , Schweppes, Samurai, ទឹកបរិសុទ្ធ Dasani និង ទឹកក្រូចធម្មជាតិ  Minute Main Pulpyនេះ ជាដើម ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

មជ្ឈមណ្ឌលអប់រំ អាមេរិកាំង អបអរសាទរ សិស្សានុសិស្ស អាហារូបករណ៍ ឆ្នាំ២០១៣

$
0
0

ភ្នំពេញៈ ដើម្បីចូលរួមអភិវឌ្ឍ ប្រទេសកម្ពុជា មជ្ឍមណ្ឌលអប់រំ អាមេរិកាំង (American Education Center) បានរៀបចំការប្រលង អាហារូបករណ៍ សម្រាប់ឆ្នាំសិក្សា២០១៣ កាលពីថ្ងៃទី៨ និង ទី១៥ ខែធ្នូ ឆ្នាំ២០១២ កន្លងផុតទៅថ្មីៗនេះ ដោយមានការចូលរួម ពីបេក្ខជន ជាច្រើននាក់ មកពីតាម សាលារៀន និង មហាវិទ្យាល័យផ្សេងៗ នៅរាជធានីភ្នំពេញ។

ការប្រលងអាហារូបករណ៍ លើកនេះ មានលក្ខណៈទូលំទូលាយ ដោយសាលា ផ្តល់ឱកាស ដល់ទាំងប្អូនៗកុមារ ដែលមានអាយុចាប់ពី ៦ទៅ ៩ឆ្នាំ ក្មេងជំទង់ ដែលមានអាយុចាប់ពី១០ឆ្នាំឡើងទៅ និងមនុស្សពេញវ័យ ដើម្បីចូលរួម ប្រលងតាមរយៈ ការធ្វើតេស្តភាសាអង់គ្លេស លើកុំព្យូទ័រ និងវិញ្ញាសា លើក្រដាស។ បេក្ខជនដែលបានចូលរួម ប្រលងអាចអញ្ជើញ មកមើលលទ្ធផល នៃការប្រលងនេះ នៅសាលា AEC ដោយផ្ទាល់ និងដើម្បីចុះឈ្មោះចូលរៀន ឱ្យបានទាន់វគ្គសិក្សាថ្មី ដែលនឹងចូលរៀននៅថ្ងៃទី ២ ខែមករា ឆ្នាំ២០១៣ នេះ។

ក្នុងចំណោមបេក្ខជន ទាំងអស់ ដែលបានទទួលអាហារូបករណ៍ ពីសាលា AEC មានប្អូនប្រុស គឹម ហេង ជានិស្សិតឆ្នាំទី ២ នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ដែលបានបង្ហាញចំណាប់អារម្មណ៍ របស់ប្អូនថា “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ជាមួយនឹងលទ្ធផល របស់ខ្ញុំនាពេលនេះ។” គឹម ហេង ដែលជាសិស្សពូកែផ្នែកគណិតវិទ្យា ទូទាំងប្រទេស ប្រចាំឆ្នាំ ២០១១  បានប្រាប់ឱ្យដឹងទៀតថា ប្អូនស្គាល់សាលា AEC តាមរយៈមិត្តភ័ក្តិ ដែលរៀនភាសាអង់គ្លេស នៅសាលានេះ ហើយក៏បានចាប់យកឱកាស ប្រលងអាហា រូបករណ៍ លើកនេះបន្ទាប់ពី បានឭអំពីកម្មវិធី សិក្សា តាមរយៈកុំព្យូទ័រ ដែលសាលាបាននាំចូលផ្តាច់មុខពី សហរដ្ឋអាមេរិក។ គឹម ហេងបានសិក្សា ភាសាអង់គ្លេស អស់រយៈពេលប្រមាណ ៧ឆ្នាំហើយ តែប្អូននៅ មិនទាន់ មានទំនុកចិត្តគ្រប់គ្រាន់ ក្នុងការនិយាយ ដោយប្អូនបានលើកឡើងថាប្អូនមិនដែលមានឱកាសបានរៀន ជាមួយគ្រូបរទេស។ ប្អូនមានការចាប់អារម្មណ៍ ជាមួយនឹងកម្មវិធី សិក្សារបស់សាលា AEC យ៉ាងខ្លាំងបន្ទាប់ ពីការប្រលង ហើយឃើញថាកម្មវិធីនេះ នឹងជួយប្អូន បានកាន់តែ ច្រើនទៀត ក្នុងការហ្វឹកហាត់ស្តាប់ និងនិយាយភាសាអង់គ្លេស ឱ្យប្រសើរឡើង មួយកំរិតទៀត ជាមួយនឹង ការប្រើភាសាអង់គ្លេសពិតៗ នៅក្នុងកម្មវិធីសិក្សារបស់ សាលាដូចមានគ្រូបរទេសនៅជាមួយ។

សូមបញ្ចាក់ សាលា AEC មានបង្រៀនភាសាអង់គ្លេសថ្នាក់ពេញម៉ោង និងក្រៅម៉ោងតាមគ្រប់់តំរូវការ និងគ្រប់កំរិត សម្រាប់សិស្ស មានអាយុចាប់ពី ៦ឆ្នាំឡើងទៅ និងសម្រាប់មនុស្សពេញវ័យ។ លើសពីនេះ កម្មវិធីសិក្សាតាមរយៈកុំព្យូទ័រ ដែលគេហៅថា courseware នេះ  អាចយកទៅរៀន នៅគ្រប់ទីកន្លែងតាមរយៈ iPhone, iPad, iPod Touch និងកុំព្យូទ័រ laptop បន្ថែមទៀត។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង មកផ្ទះលេខ ៧E មហាវិថីម៉ៅសេទុង (៥០ម ពីភ្លើងស្តុបចំការមន) ឬទូរស័ព្ទ ០១០/០១៦/០១៧ ៦៦៦ ៣៤៥ e-mail: contact@aec.edu.kh ឬ website: www.aec.edu.kh

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមការងារ ទំនាក់ទំនង វិជ្ជាជីវៈ នឹងបើកកិច្ចពិភាក្សា លើប្រាក់ឈ្នួល អប្បបរមា របស់កម្មករកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង


ឆេះអាគារ ស្នាក់នៅ របស់បុគ្គលិក ក្នុងក្រសួង មហាផ្ទៃ អស់ចំនួន២

$
0
0

ភ្នំពេញ៖ បន្ទប់ស្នាក់នៅ របស់បុគ្គលិក ក្រសួងមហាផ្ទៃ ត្រូវបានអគ្គិភ័យ ឆាបឆេះ កាលពីវេលាម៉ោងប្រហែល ១១៖២០នាទី យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ដែលបណ្តាលមកពី បុគ្គលិក ទាំងនោះដាំបាយ និងទុកឆ្នាំងអ៊ុតចោល ។

លោក នេត វត្ថា បានថ្លែងឲ្យដឹងថា អគ្គិភ័យបានបំផ្លាញ បន្ទប់តូចៗចំនួន ២ ដែលជាបន្ទប់ស្នាក់នៅ របស់បុគ្គលិកនៅ ក្នុងក្រសួងមហាផ្ទៃ ប៉ុន្តែត្រូវបាន សមត្ថកិច្ចរបស់លោក ក្រោមការបញ្ជា ពីលោកស្នងការ ជួយអន្តរាគមន៍ ទាន់ពេលវេលា។

លោក នេត វត្ថា បានបន្តថា លោកបានប្រើរថយន្ត ពន្លត់អគ្គិភ័យចំនួន៣គ្រឿង ទៅជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ ហើយភ្លើងបាន រលត់ទៅវិញមួយ សន្ទុះក្រោយមក។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិន ទាន់បាន បញ្ជាក់ ពីការខូចខាតនោះឡើយ ពីព្រោះនេះជាគ្រោះ អគ្គិភ័យមាន កម្រិតតូចនៅឡើយ។ នេះគឺជាអគ្គិភ័យ ចុងក្រោយនៃឆ្នាំ២០១២ នេះ ហើយសម្រាប់ គ្រោះអគ្គិភ័យ នៅឆ្នាំ២០១២ ដែលមានជិត ៨០ករណីបាន សម្លាប់មនុស្សម្នាក់ និងរងរបួសជាង២០នាក់៕

ម្ចាស់រថយន្ត ទឹកកក ចូលខ្លួនបង់ពិន័យ និងបំពាក់លក្ខណៈ បច្ចេកទេស តាមច្បាប់ចរាចរណ៍

$
0
0

ភ្នំពេញ៖ ក្រោយពីបញ្ចេញ ប្រតិបត្តិការ ដោយគ្មានការ យោគយល់ ចំពោះម្ចាស់អាជីវកម្ម និងម្ចាស់ រថយន្ត ដឹកទឹកកក អនាម័យ ដែលពុំបានបំពាក់ លក្ខណៈបច្ចេទេស ត្រឹមត្រូវ ស្របទៅតាម ច្បាប់ចរាចរណ៍ ជើងគោក ហើយបានធ្វើការឃាត់ រថយន្ត យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ អស់រយៈពេល ជាច្រើនថ្ងៃនោះ គេបានសង្កេតឃើញ ម្ចាស់រថយន្តដឹកទឹកកក ទាំងនោះ បានចូលខ្លួនទៅ បង់ការផាកពិន័យ និងបំពាក់ លក្ខណៈបច្ចេកទេស ត្រឹមត្រូវ ឡើងវិញ មុននឹងអនុញ្ញាតិ ឲ្យយករថយន្តរបស់ខ្លួន ត្រឡប់ទៅ រកស៊ីឡើងវិញ។

សូមបញ្ជាក់ថា  ដើម្បីចូលរួមកាត់ បន្ថយឃាត ក លាក់មុខ ដែលត្រូវបានគេដឹងថា គ្រោះ ថ្នាក់ចរាចរនោះ ដែលកំពុងតែមានការកើន ឡើងនៅក្នុង ប្រទេសកម្ពុជា និងបានសម្លាប់ ប្រជាពលរដ្ឋខ្មែរ អស់ជាច្រើននាក់ អមដោយអ្នករងរបួស និងខ្លះធ្លាក់ខ្លួនពិការអស់ មួយជីវិតនោះ និយាយ ដោយឡែក នៅក្នុងរាជធានី ភ្នំពេញ ដែលសំបូរទៅ ដោយគ្រោះថ្នាក់ ចរាចរកើតឡើង កម្លាំងនគរបាល ចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ បានចាប់ផ្ដើម បញ្ចេញប្រតិបត្ដិការ ដ៏ក្ដៅគគុក ចំពោះ រថយន្ដដឹកទឹកកក ដែលភាគច្រើន បំផុតមិន បានគោរពច្បាប់ ចរាចរត្រឹមត្រូវ តាមរយៈចាប់ ឃាត់រថយន្ត ទឹកកកទាំងនោះ យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីឲ្យ ម្ចាស់រថយន្ត ចូលខ្លួនទៅបង់ការ ផាកពិន័យ និងបំពាក់ឲ្យ គ្រប់លក្ខណៈត្រឹមត្រូវ តាមច្បាប់ ចរាចរណ៍។

នាយរងការិយាល័យ ជើងគោក រាជធានីភ្នំពេញ លោក ប៉ែន ឃុន បានថ្លែងឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ម្ចាស់រថយន្ត ដឹកទឹកកក បានចូលខ្លួនមក បង់ពិន័យ និងបំពាក់ ឧបករណ៍ ឲ្យគ្រប់ទៅតាម លក្ខណៈបច្ចេកទេស ត្រឹមត្រូវទៅលើរថយន្ត របស់ពួកគេ ទាំង៥គ្រឿង តាមច្បាប់ ចរាចរណ៍ជើងគោក ។

លោក ប៉ែន ឃុន បានបញ្ជាក់ថា ម្ចាស់អាជីវកម្មទឹកកកនិងម្ចាស់ រថយន្ត ដឹកទឹកកក ទាំង៥គ្រឿងបានជួល ជាងមក បំពាក់លក្ខណៈ បច្ចេកទេស ត្រឹមត្រូវឡើងវិញ នៅការិយាល័យ ចរាចរណ៍ជើងគោក កន្លែងដែលសមត្ថកិច្ច របស់លោកនៅ តាមគោលដៅនីមួយៗ បានចាប់ ឃាត់រថយន្ត ទាំងនេះយក មករក្សាទុក កាលពីប៉ុន្មានថ្ងៃមុន នៅក្រោយពេល ដែលរថយន្ត ទាំងនេះ គ្មានលក្ខណៈបច្ចេកទេស ត្រឹមត្រូវ ដែលជាហេតុ បង្កគ្រោះថ្នាក់ចរាចរណ៍។

នាយរងការិយាល័យ ចរាចរណ៍រូបនេះ បានគូសបញ្ជាក់ទៀតថា ក្រោយពីបញ្ជូនជាង មកធ្វើការ ជួសជុល និងបំពាក់ឧបករណ៍ តាមលក្ខណៈបច្ចេកទេស នៅតាមរថយន្តរបស់ខ្លួន និងចូលទៅបង់ ពិន័យតាមច្បាប់នោះ ពួកគេ ត្រូវបានអនុញ្ញាតិ ឲ្យរថយន្តត្រឡប់ទៅរកស៊ី ជាធម្មតាឡើងវិញ។

យ៉ាងណាក៏ដោយ មន្រ្តីនគរបាល ចរាចរណ៍រូបនេះ បានបញ្ជាក់យ៉ាង ម៉ឺងម៉ាត់ថា ប្រតិបត្តិការនេះ មិនត្រូវបានផ្អាក នោះឡើយ ពោលត្រូវតែធ្វើរហូត ក្នុងរាជធានី ភ្នំពេញ ទាល់តែរថយន្តដឹកទឹកកក ទាំងអស់ មានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវ តាមច្បាប់ចរាចរណ៍ ជើងគោក ហើយសមត្ថកិច្ច របស់លោក នៅតាមគោលដៅ និងធ្វើការចាប់ឃាត់ រថយន្តទាំងនេះភ្លាមៗ នៅពេល ពិនិត្យឃើញថា មិនមានលក្ខណៈ ត្រឹមត្រូវ ដូចជា គ្មានភ្លើងសញ្ញាឲ្យផ្លូវ និងគ្មានស្តុបជាដើម។

លោក ប៉ែន ឃុន បានថ្លែងឲ្យដឹងថា សមត្ថកិច្ចរបស់លោកមិនចង់រំខានការរកស៊ី របស់បងប្អូននោះទេ ប៉ុន្តែបើមិនធ្វើបែបនេះ ហើយទុកចោលបណ្តែត បណ្តោយបែបនេះ ច្បាស់ជាថ្ងៃណាមួយ នឹងបង្កគ្រោះថ្នាក់ ចរាចរណ៍ ជាក់ជាមិនខាន ដូច្នេះហើយ សមត្ថកិច្ចត្រូវតែធ្វើ ដើម្បីឲ្យមានការ គោរពច្បាប់ចរាចរណ៍ ត្រឹមត្រូវ និងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១២ កម្លាំងនគរបាលចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ បានឃាត់រថយន្ដដឹក ទឹកកកអនាម័យចំនួន២គ្រឿង ស្ថិតនៅក្បែររង្វង់មូលស្ពាន ជ្រោយចង្វារ និង៣គ្រឿងទៀត បន្ទាប់ពីរថយន្ដ ទាំងនេះ មិនបានបំពាក់ លក្ខណៈត្រឹមត្រូវ ដើម្បីគោរពច្បាប់ ចរាចរណ៍ជើងគោក ដូចជា គ្មានស្ដុប គ្មានភ្លើងសញ្ញា និងបែកកញ្ចក់ជាដើម ។

ទាក់ទិន ប្រតិបត្ដិការខាងលើនេះ នាយការិយាល័យ នគរបាល ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ហេង ចាន់ធារី បានថ្លែងឱ្យដឹងថា បន្ទាប់ពីពិនិត្យ ឃើញថា រថយន្ដដឹកទឹកកក ដែលកំពុងធ្វើ ចរាចរចែកចាយ ទឹកកកនៅក្នុង រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ មិនមានបំពាក់ឧបករណ៍ ចរាចរណ៍ត្រឹមត្រូវ ដែលនាំឱ្យមាន គ្រោះថ្នាក់ចរាចរកើតឡើង លោកបានបញ្ជាឱ្យកម្លាំង នគរបាលចរាចរណ៍ របស់លោក នៅតាមគោលដៅនីមួយៗ ត្រូវ បើកយុទ្ធនាការឃាត់ រថយន្តដឹកទឹកកកទាំងនេះ ដើម្បីធ្វើការ ពិន័យ និងឱ្យម្ចាស់សិប្បកម្មទឹក កកទាំងអស់ ត្រូវបំពាក់លក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវឡើងវិញ ទៅតាមច្បាប់ ចរាចរណ៍ជើងគោក ។

លោក ហេង ចាន់ធារី ដោយមានការណែនាំពីលោកស្នងការ ឧត្តមសេនីយ៍ ជួន សុវណ្ណ បានអំពាវនាវដល់ ម្ចាស់សិប្បកម្ម ទឹកកកទាំងអស់ នៅក្នុងរាជ ធានីភ្នំពេញ ត្រូវចូលរួម ជាមួយសមត្ថកិច្ច របស់លោក ដើម្បីរិតបន្ដឹង ចំពោះបញ្ហានេះ ក្នុងគោលបំណង ចូលរួមកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរ នៅក្នុងរាជធានីភ្នំពេញ ។

ជាមួយគ្នានេះ ក្រៅពីគ្មានលក្ខណៈបច្ចេក ទេសត្រឹមត្រូវ រថយន្ដដឹក ទឹកកកទាំងនោះ គ្មានអនាម័យ ដូចជា មានច្រេះពេញ រថយន្ដ ហើយធ្វើការចែកចាយ ទឹកកកដល់ប្រជាពលរដ្ឋ ដែលអាចប៉ះពាល់សុខភាពផងដែរ ។

 ប្រតិបត្តិការរបស់កម្លាំង នគរបាលចរាចរណ៍ជើងគោក នៅពេលនេះ ដើម្បីចូលរួម កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ ដែលបាន និងកំពុងកើតមានឡើងយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា និយាយរួម និងនិយាយដោយឡែក នៅក្នុងរាជធានីភ្នំពេញ ដែលមានគ្រោះថ្នាក់ចរាចរណ៍  បានកើតឡើងជា រៀងរាល់ថ្ងៃ រាល់យប់ និងបណ្តាល ឲ្យមានអ្នក ស្លាប់ និងរងរបួស ជាច្រើននាក់៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

(ម្ចាស់រថយន្តដឹកទឹកកក បានជួលជាងមកបំពាក់ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ)

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

(រថយន្តដឹកទឹកកក ពេលសមត្ថកិច្ចចាប់បានភ្លាមៗដែលមិនទាន់មានលក្ខណៈត្រឹមត្រូវ)

ភ្ញៀវជាតិ-អន្ដរជាតិ ជាង ៧ម៉ឺននាក់ ចូលរួមឆ្លងឆ្នាំ សាកលនៅ ក្រុងសៀមរាប

$
0
0

សៀមរាប: នៅរាត្រីឆ្លងឆ្នាំ ក្រោមពន្លឺភ្លើងចម្រុះ ពណ៌ ដ៏សែនស្រស់ឆើតឆាយ កណ្តាលទីក្រុងសៀមរាបអង្គរ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រហូតជាង ៧ម៉ឺននាក់ មកដើរកម្សាន្តនៅតំបន់ទីក្រុងទេសចរណ៍ ដ៏ល្បាញល្បីមួយនេះ។

ចាប់ពីព្រលប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ រហូតដល់វេលាម៉ោងជាង ៣ និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១ ខែមករា ឆ្នាំ២០១៣នេះ មានភ្ញៀវជាតិ ភ្ញៀវទេសចរអន្ដរជាតិ បានដើរទស្សនា និងចូលរួមពិធីឆ្លងឆ្នាំសាកល ដ៏ សប្បាយរីករាយ និងប្រកបដោយសុខសុវត្ថិភាពខ្ពស់បំផុត នៅក្រុងសៀមរាប។

ដោយឡែកគ្រប់ទីកន្លែងនៅម្ដុំផ្លូវ ផាប់ស្រ្ទីត (Pub Street) ផ្សារចាស់ ផ្សាររាត្រី មានអ្នកចូលរួម និងដើរកម្សាន្ដ ប្រមាណជាង ៤ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិមានប្រមាណជា ២ម៉ឺននាក់។ ចំពោះភ្ញៀវជាតិ ដែល បានចូលរួមក្នុងពិធីនោះ គឺមកពីបណ្ដាខេត្ត/រាជធានី ក្រុង/ស្រុក មានទាំងក្មេង ទាំងមនុស្សចាស់ ពិសេសក្រុមយុវ ជន យុវតី។

ពិធីនេះបានប្រារព្ធធ្វើឡើង នៅទីកន្លែងជាច្រើនផ្សេងៗពីគ្នា ក្នុងក្រុងសៀមរាប ពិសេសនៅតាមដងផ្លូវ ផាប់ស្រ្ទីត (Pub Street) ផ្សារចាស់ ផ្សាររាត្រី អង្គរ-ឃ្យុងយូ និងទីតាំងសំខាន់ៗជាច្រើនទៀត ដូចជានៅតាមសណ្ឋាគារ ផ្ទះ សំណាក់ ភោជនីយដ្ឋាន ភូមិវប្បធម៌ ភ្នាក់ងារ/មជ្ឈមណ្ឌលទេសចរណ៍ ក្រុមហ៊ុន រហូតដល់តាមមន្ទីរ អង្គភាព ស្ថា ប័ន និងជាលក្ខណ:គ្រួសារ មិត្តភក្ដិផងដែរ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ទោះបីពិធីឆ្លងឆ្នាំ សា កលពុំមែនជាទំនាមទម្លាប់ប្រពៃណីជាតិរបស់ខ្មែរយើងក៏ដោយ តែពិធីនេះបានផ្ដល់ឱកាសជូនពលរដ្ឋខ្មែរ ភ្ញៀវ ជាតិ និងអន្ដរជាតិ បានចូលរួមសប្បាយរីករាយ ក្នុងការលំហែកម្សាន្ត ជួបជុំគ្រួសារ មិត្តភក្តិ រាំ ច្រៀង ទស្សនា សិល្ប: របាំ ការប្រគំតន្រ្តី ជប់លៀងជាដើម។ ពិធីបែបនេះ គឺជាការចូលរួមលើកកម្ពស់គោលនយោបាល និងផែន ការអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធានាឲ្យបាននូវនិរន្តរភាពនៃការអភិ វឌ្ឍវិស័យទេសចរណ៍ ដ៏មានសក្ដានុពលរបស់កម្ពុជា។

លោកបន្តថា ម្យ៉ាងដោយប្រទេសជាតិយើង មានសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពប្រសើរឡើង ហើយចេះ តែមានសុខដុមរមនានឹងគ្នា ទើបនាំឲ្យពួកគាត់មានឱកាសចូលរួមពិធីឆ្លងឆ្នាំសាកល ដែលមានចំនួន ដ៏ច្រើនកុះ ករយ៉ាងនេះ គឺរហូតដល់ជាង ៧ម៉ឺននាក់ គ្រាន់តែនៅម្ដុំ ផាប់ស្រ្ទីត (Pub Street) ផ្សារចាស់ ផ្សាររាត្រី មានអ្នក ចូលរួម និងដើរកម្សាន្ដជាង ៤ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណជា ២ម៉ឺននាក់ ចាប់ពីព្រលប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ រហូតដល់វេលាម៉ោងជាង៣:០០ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១ ៣។

ភ្ញៀវទេសចរជនជាតិចិនម្នាក់ មកពីក្រុងសៀងហៃ បានឲ្យដឹងថា នាងមានសេចក្តីសប្បាយរីករាយខ្លាំងណាស់ ដែលបានសម្រេចការប៉ងប្រាថ្នារបស់គាត់ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដែលជាតំបន់វប្បធម៌ប្រវត្តិ សាស្រ្ត ដែលមានប្រាង្គប្រាសាទបុរាណជាច្រើន ហើយយប់នេះ គាត់បានឆ្លងឆ្នាំជាមួយប្រជាពលរដ្ឋខ្មែរ និងភ្ញៀវ ទេចរអន្តរជាតិដទៃទៀត នៅលើទឹកដីដ៏អស្ចារ្យនេះ។ នាងបានប្រាប់ទៀតថា ភាពល្បីល្បាញ នៃតំបន់ទេសចរណ៍ វប្បធម៌ប្រវត្តិសាស្រ្តអង្គរ ដែលបង្កើតបានជាមនោសញ្ចេតនា និងបំណងប្រាថ្នាក្នុងជីវិត សម្រាប់មកទីនេះ ម្ដង ហើយម្ដងទៀត ជាមួយមិត្តភ័ក្តិ បងប្អូន ហើយគាត់យល់ថា កម្ពុជាពិតជាមានសុខសន្តិភាព និងមានការអភិវឌ្ឍ។

ចំណែកឯភ្ញៀវទេសចរជនជាតិអាមេរិក មកពីរដ្ឋកាលីហ្វ័រញ៉ា ពីរនាក់ទៀត ក៏បានបង្ហាញពី សេចក្ដីរីករាយ និង យល់ថា កម្ពុជាមានប្រាសាទបុរាណដ៏ល្បី ជាបេតិកភណ្ឌពិភពលោក ទីក្រុងសៀមរាបមានសម្រស់ល្អស្អាត។ ហើយពួកគាត់មកនេះ ជាមួយមិត្តភ័ក្តិ បងប្អូន នឹងនាំដំណឹងល្អនេះទៅប្រាប់មិត្តភ័ក្ដិ សាច់ញាតិ ឲ្យពួកគាត់មក ទស្សនា និងកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនេះផងដែរ។  

សូមបញ្ជាក់ថា ដោយមានមនុស្សធ្វើដំណើរដ៏ច្រើនកកកុញ ទាំងថ្មើរជើង រថយន្ដ ម៉ូតូ កង និងដោយមធ្យោបាយ ផ្សេងៗជាច្រើនទៀតនោះ បណ្ដាលឲ្យស្ទះចរាចរណ៍ ជាច្រើនកន្លែង នៅតាមដងផ្លូវតូចធំនានា។

ចំពោះ លោកឧត្ដមសេនីយទោ ស៊ត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងលោក ង៉ូវ សេងកាក់ ប្រធាន មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបន្ដចូលរួមពិនិត្យ គ្រប់គ្រង ចាត់ចែងពិធីរហូតដល់ម៉ោងជាង ២ និង០០នាទី រំលងអាធ្រាត្រ។ ចំណែកសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ក្រុមសន្ដិសុខ ជាច្រើនរយនាក់ទៀត បានចូលរួមគ្រប់គ្រងចាត់ចែង និងជួយសម្រួលសន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ រហូតជិតភ្លឺ ប្រកបដោយសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ខ្ពស់។

ទោះបីយ៉ាងណារហូតដល់ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ មិនមានព័ត៌មានស្ដីពី រឿងរ៉ាវ ឬបញ្ហាដែលបណ្ដាល ឲ្យអសន្ដិសុខ អសណ្ដាប់ធ្នាប់ និងចោរកម្ម ឬ គ្រោះថ្នាក់អ្វីឡើយ។

សូមរំលឹកថា តាមរបាយការណ៍ ១១ខែ និងតាមការប៉ាន់ប្រមាណ សម្រាប់ខែធ្នូ ឆ្នាំ២០១២ មន្ទីរទេសចរណ៍ខេត្ត សៀមរាប បានឲ្យដឹងថា ឆ្នាំ២០១២ ភ្ញៀវទេសចរ អន្តរជាតិ ប្រមាណ ២លាន ៣សែននាក់ បានមកទស្សនា ក្រុងសៀមរាប នៅឆ្នាំ២០១២។ ជាក់ស្តែងក្នុងរយ:ពេល ១១ខែ ឆ្នាំ ២០១២ ភ្ញៀវទេសចរសរុបបានមកទស្សនា ខេត្តសៀមរាប មានចំនួន ៣.៦៣២.១៨៤នាក់ គឺកើន ២១,៨៧% ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន ១.៨៣៦. ៨៩៤នាក់ កើន ២៧,៧២% បើធៀបទៅនឹងរយ:ពេលដូចគ្នាឆ្នាំ២០១១។ ក្នុងនោះភ្ញៀវអន្តរជាតិ ជាប់លំដាប់ លេខ១ គឺជនជាតិកូរ៉េ មានចំនួន ៣០១.៩៩០នាក់ កើន ១៦,៤៤% វៀតណាម លំដាប់លេខ២ មានចំនួន ២០២.១៦៤នាក់ កើន ១១,០០% ចិនលំដាប់លេខ៣ មានចំនួន ១៦៣.៣០២នាក់ កើន ៨,៨៩% ជប៉ុនលំដាប់ លេខ៤ មានចំនួន ១១៩.៥២១នាក់ កើន ៦,៥០% បន្ទាប់មក ថៃ ឡាវ រុស្សី អាមេរិច អង់គ្លេស បារាំង និងភ្ញៀវ អន្ដរជាតិដែលមកពីបណ្តា ប្រទេសផ្សេងៗ ជាច្រើនទៀត។

លោកប្រធានមន្ទីរទេសចរណ៍ បានបញ្ចាក់ថា នៅតាមផ្ទះសំណាក់ សណ្ឋាគារ មានការកក់បន្ទប់ទុកជាមុនពេញៗ  ហើយនៅតាមភោជណីយដ្ឋាន និងហាងអាហារភាគច្រើន ក៏មានភ្ញៀវពេញៗដែរ។ ជារួមចំពោះតម្លៃ នៃសេវាកម្ម ទេសចរណ៍ភាគច្រើន មិនមានការឡើងថ្លៃនោះទេ ដូចជា តម្លៃបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ តម្លៃអាហារ និង សេវាកម្មដទៃទៀត លើកលែងតែសេវាកម្មមួយចំនួនតូចប៉ុណ្ណោះ ដែលមានការឡើងថ្លៃ។ តែក៏មានភ្ញៀវខ្លះពិបាក ក្នុងការរកជួលបន្ទប់ស្នាក់នៅ រហូតមានភ្ញៀវខ្លះនាំប្រពន្ធ កូន សាច់ញ្ញាតិ មិត្តភក្ដិ ស្នាក់នៅលើរថយន្ត ផ្ទះមិត្តភក្ដិ សាច់ញ្ញាតិ ឬតាមទីសាធារណ:ជាដើម៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

កែវ ជេស្ដារ ត្រូវបាត់បង់តួនាទី ជាក្រុមប្រឹក្សា ខេត្ដកំពង់ចាម ដោយសារមានតួនាទី ក្នុងបក្សសង្គ្រោះជាតិ

$
0
0

ភ្នំពេញ៖ លោក កែវ ជេស្ដារ គួរតែបាត់បង់តួនាទី ជាក្រុមប្រឹក្សាខេត្ដកំពង់ចាម មកពីគណបក្សសម រង្ស៊ី ដោយសារតែគាត់មានតួនាទីជាអនុប្រធាន ប្រតិបត្ដិគណបក្ស សង្គ្រោះជាតិនៅខេត្ដ។ គណបក្សសង្គ្រោះជាតិ ជាគណបក្សបង្កើតថ្មីរួមគ្នារវាងគណបក្សសម រង្ស៊ី ជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ។

ប្រភពដែលស្និទ្ធ និង អ៊ុជ សេរីយុទ្ធ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បានឲ្យដឹងថា លោក កែវ ជេស្ដារ ដែលមានការគាំទ្រពីលោក គួយ ប៊ុនរឿន បានស្នើទៅលោក សម រង្ស៊ី ឲ្យតែងតាំងលោក កែវ ជេស្ដារ ជាអនុប្រធានប្រតិបត្ដិគណបក្សខេត្ដកំពង់ចាម ។ ប្រភពមិនទាន់យកជាការបាន ព្រលយទៀត ថា លោក គួយ ប៊ុនរឿន បានប្ដូរឈ្មោះលោក កែវ ជេស្ដារ ទៅជាឈ្មោះ កែវ រតនៈ ។ មនុស្សតែមួយ នេះក្នុងតួនាទីជាក្រុមប្រឹក្សាខេត្ដឈ្មោះ កែវ ជេស្ដារ, ឯតួនាទីជាអនុប្រធានប្រតិបត្ដិ គណបក្សសង្គ្រោះ ជាតិមានឈ្មោះថា កែវ រតនៈ ។

សម រង្ស៊ី បាននិយាយជាច្រើនដង នៅពេលជួបប្រជុំជាមួយមន្ដ្រីជាន់ខ្ពស់នៅក្រៅប្រទេសថា អ្នកដែល មានតួនាទីទាំងអស់ ដូចជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាខេត្ដ ក្រុង រាជធានី ស្រុក ខណ្ឌ ឃុំ សង្គាត់ ដែលមានប្រាក់ខែពីរដ្ឋាភិបាលនោះ មិនត្រូវឱ្យមានតួនាទីនៅក្នុងគណបក្សសង្គ្រោះជាតិទេ ពីព្រោះខុសច្បាប់បោះឆ្នោត ដែលឈានទៅដល់បាត់បង់តួនាទីមានប្រាក់ខែ។

ប៉ុន្ដែសម្រាប់លោក កែវ ជេស្ដារ មានឈ្មោះពីរ ដូចពួក ម៉ាហ្វីយ៉ា បន្លំភ្នែកគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតនោះ ក៏ដោយសារតែលោក គួយ ប៊ុនរឿន ជាអ្នករៀបចំអោយដែរ ។ រឿងរ៉ាវខុសច្បាប់ នេះ គួរតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានវិធានការជាបន្ទាន់ គឺត្រូវតែចាត់វិធានការដក តួនាទីលោក កែវ ជេស្ដារ ឬ កែវ រតនៈ នេះ ចេញពីក្រុមប្រឹក្សាខេត្ដកំពង់ចាម ដើម្បីឱ្យអ្នកឈរលេខ រៀងបន្ទាប់ជំនួសវិញ។

មន្ដ្រីគណបក្សសិទ្ធិមនុស្សដែលជាដៃគូនោះ និយាយពីក្រោយខ្នងគណបក្ស សម រង្ស៊ីថា សូម្បីតែរក មនុស្សម្នាក់ឱ្យកាន់តំណែង ជាអនុប្រធានប្រតិបត្ដិ ខេត្ដកំពង់ចាមមិនបានទេដឹង បានជាឲ្យអ្នកមានតួ នាទីជាក្រុមប្រឹក្សាខេត្ដធ្វើខុសច្បាប់ គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតយ៉ាងនេះ។ មន្ដ្រី ដដែលបាន និយាយដោយមិនបើកមុខថា សម្រាប់អ្នកដែលមានទ្ធិពលជាមួយប្រធាន ដូចជាលោក គួយ ប៊ុនរឿន នេះជាដើម បើទោះបីជាធ្វើខុស គ្មានសមត្ថភាពការងារយ៉ាងណា ក៏លោក សម រង្ស៊ី អត់ហ៊ានចាត់វិធាន ការដែរ ។

ចំពោះករណីលោក កែវ ជេស្ដារ នេះ ក៏ត្រូវលោក គួយ ប៊ុនរឿន លាក់បាំងមិនឲ្យលោក សម រង្ស៊ី ដឹង ដែរ។ បញ្ហាបែបនេះហើយ ក៏ជាផ្នែកមួយ ដែលសមាជិកគណបក្ស សម រង្ស៊ី ភាគច្រើន មិនគាំទ្រលោក គួយ ប៊ុនរឿន ជាប្រធានខេត្ដកំពង់ចាមនោះ៕

Camary បុកម៉ូតូក្រឡាប់ ពីរបីត្រឡប់ ស្លាប់ពីរនាក់ នៅក្រុងបាវិត

$
0
0

ស្វាយរៀងៈ គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយដែល បង្កឡើងដោយរថយន្តមួយគ្រឿង បានបើក បុកម៉ូតូបើកច្រាស ទិសគ្នាបណ្ដាលឲ្យបុរសពីរនាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូល ថ្ងៃទី១ ខែ មករា ឆ្នាំ២០១៣ នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត។

យោងតាមមន្រ្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់នោះ ម៉ាកកាម៉ារី ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ ២Q-៤៣៤៨ បើកបរដោយបុរសម្នាក់ ឈ្មោះ ប៉ុល វណ្ណដារ៉ា អាយុ ២៧ឆ្នាំ ជាបុគ្គលិកធនាគារអេ ស៊ីលីដា មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ ចំណែកជនរងគ្រោះ ដល់បាត់បង់ជីវិត ទាំងពីរនាក់នោះ ដែលជិះម៉ូតូម៉ាកគុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខSV1A-4143 ទី១. មានឈ្មោះ កែវ ចន្ថា ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅណៅឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ មានមុខរបបជាកសិករ ហើយជនរង គ្រោះម្នាក់ទៀតឈ្មោះ ឯម វាសនា អាយុ ២២ ឆ្នាំ មានមុខរបបជាកសិករនិងមានទីលំនៅជាមួយជនរងគ្រោះ ខាងលើដែរ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុយន្តគេឃើញរថយន្ត បានបើកពីទិសខាងកើតទៅលិច លុះដល់កន្លែង កើតហេតុក៏បានបុក និងម៉ូតូជនរងគ្រោះតែម្ដង ដោយក្រឡាប់រថយន្តជាពីរបីត្រឡប់ បណ្ដាលឲ្យអ្នកបើករថយន្ត រងរបួសស្រាលហើយអ្នកបើកម៉ូតូ ដែលជិះគ្នាពីរនាក់នោះ បានស្លាប់នៅកន្លែងកើតហេតុ តែម្ដងហើយមូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីអ្នកបើកបរថយន្តស្រវឹង ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់នេះ។

ក្រោយកើតហេតុរថយន្តត្រូវបានបញ្ជូនមកទុកនៅអធិការនគរបាលក្រុងបាវិត រង់ចាំបញ្ជូនបន្តមកកាន់ការរិយា ល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយទៅតាមច្បាប់ ដោយឡែកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានប្រគ ល់ ឲ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

បាញ់បីគ្រាប់ របួសពីរនាក់ ជនបង្កគេចខ្លួនបាត់

$
0
0

ខេត្តកណ្តាលៈ យុវជនពីរនាក់ ត្រូវបានជនមិនស្គាល់ អត្តសញ្ញាណបីនាក់ ជិះម៉ូតូមួយគ្រឿង ដេញតាមបាញ់ ប្រហារចំនួនបីគ្រាប់ ប៉ុន្តែត្រូវ១គ្រាប់ម្នាក់ រងរបួសធ្ងន់ ដោយសមត្ថកិច្ចសន្និដ្ឋានថា ជាករណីគំនុំ តែជនរងគ្រោះ អះអាងថា ជាករណីប្លន់តែមិនបានសម្រេច កាលពីវេលាម៉ោង២២ និង១០នាទីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ស្ថិត នៅក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួក ស្រុកអង្គស្នួល ខេត្តកណ្តាល។

បើយោងតាមនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះមានគ្នាពីរនាក់ទី១. ឈ្មោះ ទឹល រដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ រស់ភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួស១ គ្រាប់ចំស្លាបប្រចៀវខាងស្តាំបៀមគ្រាប់ជាប់នៅនឹងស្មា ជាអ្នកឌុប ទី២. ឈ្មោះ សាន គឹមហ៊ឺ ភេទប្រុស អាយុ ១៧ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ រស់នៅក្នុងភូមិ ឃុំជាមួយគ្នារបួស១គ្រាប់ចំត្រង់បោះដៃផុត ធ្លាយទ្រូង ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ។ ជនរងគ្រោះ ទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ ឡើងតែម១០១២ ពាក់ស្លាកលេខ1AH-3662 រងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ដោយសារតែបុកបង្គោលប៉ារ៉ាសក្នុងភូមិ។

ចំណែកឯជនសង្ស័យវិញ មានគ្នា ៣នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅមិនចាំ ស៊េរី ប្រើប្រាស់អាវុធខ្លីចំនួន ១ដើមម៉ាកឡុក បន្ទាប់ពីធ្វើសកម្មភាពរួច បានជិះគេចខ្លួនបាត់អស់។

នគរបាលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរ បាននាំគ្នាជិះម៉ូតូចេញពីផ្ទះដោយជិះកាត់ តាមភូមិទឹកជា និងភូមិពើក ឡើងទៅផ្លូវជាតិលេខ៤ ក្នុងគោលបំណងទៅហូបបង្អែមនៅផ្សារថ្នល់ទទឹង។ លុះ ដល់ជិះដល់មុខក្លោងទ្វារវត្តទួលសាលាជនរងគ្រោះ ក៏បានឃើញជនសង្ស័យជិះម៉ូតូស្របទិសគ្នា រួចហើយក៏ជិះវ៉ា ម៉ូតូជនសង្ស័យ ភ្លាមនោះជនសង្ស័យក៏បានជិះម៉ូតូដេញតាមពីក្រោយ ឃើញដូចេ្នះជនរងគ្រោះក៏បត់ចូលទៅក្នុង ភូមិកើតហេតុ ក៏ត្រូវជនសង្ស័យ សំដៅចំនួនបីគ្រាប់ ប៉ុន្តែត្រូវតែ១គ្រាប់ម្នាក់នោះទេ ដោយម្នាក់បៀបគ្រាប់ និង ម្នាក់ធ្លាយទ្រូង ជនរងគ្រោះក៏ខិតខំបើកម៉ូតូគេចខ្លួនទៅបុកបង្គោលប៉ារ៉ា ក្នុងភូមិដួល ហើយក៏រត់គេច ខ្លួនបែកខ្ញែក គ្នាអស់ ។ ចំណែកឯជនសង្ស័យវិញ ក៏បានជិះម៉ូតូគេចខ្លួនបាត់អស់ដោយសុវត្ថិភាព មិនបានយកម៉ូតូនោះ។

នគរបាលបានបន្តទៀតថា ករណីនេះ ជាករណីគំនុំហើយឈានទៅប្រើហិង្សាដោយចេតនា ដោយប្រើប្រាស់អា វុធ បណ្តាលមកពីមានវិវាទអ្វីមួយ ឬក៏ស្នេហាត្រីកោណ ពីព្រោះជនសង្ស័យពុំបានយកអ្វីពីជនរងគ្រោះនោះទេ ប៉ុន្តែទោះបីជាយ៉ាងក៏ដោយក៏នគរបាលស្រុកនឹងខិតខំស្រាវជ្រាវវែកមុខរកជនដៃដល់ដើម្បីនាំខ្លួនយកមកសាក សួរស្វែងរកហេតុផលពិត និងនាំខ្លួនទៅកាន់តុលាការដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

តែករណីនេះ ជនរងគ្រោះបានអះអាងថា វាមិនមែនជារឿងគំនុំនោះទេ វាជាករណីប្លន់មិនបានសម្រេច៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ចាប់ជនសង្ស័យ វាយសម្លាប់ស្រ្តី កូនពីរ ប្លន់យកទ្រព្យសម្បត្តិ ហើយយកសព ទៅទម្លាក់ចោល ក្នុងព្រៃ សល់តែគ្រោងឆ្នឹង

$
0
0

តាកែវ៖ ក្រោយពីមាន ការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ តាមបញ្ជា របស់លោកស្នងការ នគរបាល ខេត្តតាកែវ ឧត្តមសេនីយ៍ អ៊ុក សំណាង កម្លាំងនគរបាល ស្រុកត្រាំកក់ និងសមត្ថកិច្ចពាក់ព័ន្ធ បានឈានទៅដល់ ការឃាត់ខ្លួន ជនសង្ស័យដែលបាន វាយសម្លាប់ ស្រ្តីកូនពីរ ដើម្បីប្លន់យក ទ្រព្យសម្បត្តិ រួមមាន ម៉ូតូ និងគ្រឿងអលង្កា ហើយយកសព ទៅទម្លាក់ចោល ក្នុងព្រៃ រហូតធ្វើឲ្យសព ត្រូវបានសត្វស៊ី និងដង្កូវចោះ នៅសល់តែគ្រោងឆ្អឹង ។

យោងតាម ប្រភពព័ត៌មាន ពីសមត្ថកិច្ចបាន ឲ្យដឹងថា ការចាប់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើឡើងកាល ពីវេលាម៉ោង ១២ថ្ងៃត្រង់ ទី១ ខែមករា ឆ្នាំ២០១៣ ពោលការចាប់ខ្លួននេះ បានកើតឡើង ក្រោយសពស្រ្តីរងគ្រោះ ត្រូវបានគេ ប្រទះឃើញ នៅសល់តែគ្រោងឆ្នឹង កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង ១៖១០នាទី ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ប្រជាពលរដ្ឋ បានប្រទះឃើញ សពមួយ នៅសល់តែគ្រោងឆ្នឹង ត្រូវគេយកទៅទម្លាក់ចោល ក្នុងតំបន់ព្រៃលើ ក្នុងភូមិបាក់កូក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ប៉ុន្តែមុនដំបូង គេមិនដឹងថា សពនោះជាស្រី ឫប្រុសនោះទេ ។

សមត្ថកិច្ចបាន បញ្ជាក់ទៀតថា ក្រោយពីមានករណីនេះ កើតឡើង សមត្ថកិច្ចជំនាញ ស្រុកត្រាំកក់ បានសហការ ជាមួយកម្លាំង សមត្ថកិច្ចជំនាញផ្សេងទៀត ក្រោមការបញ្ជា ពីលោកស្នងការនគរបាល អ៊ុក សំណាង ទើបសមត្ថកិច្ចបាន ឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យនេះតែម្តងទៅ។

បើតាម សមត្ថកិច្ច ក្រោយធ្វើកោសល្យវិច្ច័យ ដែលអូសបន្លាយដល់ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ដោយសារតែ មានព្រៃច្រើននោះ សពត្រូវបានគេស្គាល់ថា ជាភេទស្រី មានឈ្មោះ ជួង ចាន់ធី ហៅ ជឿន ចាន់នី អាយុ២៩ឆ្នាំ មុខរបរជាកម្មករ កាត់ដេរ រស់នៅភូមិដូងកុក សង្កាត់បឹងធំ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានប្តី និងកូនពីរនាក់ នៅក្នុងបន្ទុក ។

បើតាម សមត្ថកិច្ច ស្រ្តីរងគ្រោះ បើទោះមានប្តី និងកូននៅក្នុងគ្រួសារ តែលួចមានទំនាក់ទំនង ជាមួយជនសង្ស័យ ខាងលើនេះ។ មន្រ្តីនគរបាល ស្រុកត្រាំកក់ បានបន្តថា តាមសាច់ញាតិ ជនរងគ្រោះ គឺស្រ្តីរងគ្រោះ បាត់ខ្លួន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ តែមិនដឹងថា ទៅណានោះទេ។ ខណៈបាត់ខ្លួននោះ ស្រ្តីរងគ្រោះ ត្រូវបានជនសង្ស័យ នាំទៅខេត្តតាកែវ ហើយនៅថ្ងៃកើតហេតុ ស្រ្តីរងគ្រោះ ត្រូវបាន ជនសង្ស័យ នាំយកទៅក្នុងព្រៃ ដើម្បីប្លន់ម៉ូតូ និងគ្រឿងអលង្កា ហើយឈានទៅដល់ការ វាយសម្លាប់ ជនរងគ្រោះតែម្តង។

បើតាមសមត្ថកិច្ច ជនសង្ស័យដែល ត្រូវចាប់ខ្លួន ខាងលើនេះ មានឈ្មោះ ស៊ុន ថែន អាយុ៣២ឆ្នាំ រស់នៅភូមិប្រជុំ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរជា ជាងផ្សាដែក និងធ្វើស្រែ។

នៅចំពោះ មុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលខ្លួន វាយសម្លាប់ ជនរងគ្រោះ ពីព្រោះខ្លួនបានប្រាប់ ជនរងគ្រោះថា ចង់រស់នៅជាមួយ អស់មួយជីវិត ខណៈខ្លួន ជាពោះម៉ាយ ប៉ុន្តែត្រូវស្រ្តីរងគ្រោះ បដិសេធ ហេតុដូចេ្នះហើយ ក៏សម្លាប់តែម្តងទៅ ហើយប្លន់យក ទ្រព្យសម្បត្តិ រួមមានម៉ូតូ មួយគ្រឿង និងគ្រឿងអលង្កា មួយចំនួន ដែលជនរងគ្រោះ ពាក់នៅ ជាប់នឹងខ្លួន។ ជនសង្ស័យបានបន្តថា ខ្លួនមានទំនាក់ទំនង ជាមួយជនរងគ្រោះ បើទោះបី ជាជនរងគ្រោះ មានប្តី និងកូនក៏ដោយនោះ ។

ក្រោយការចាប់ខ្លួន សមត្ថកិច្ចបាន ដកហូត ស្លាកលេខ ម៉ូតូរបស់ ជនរងគ្រោះ និងវត្ថុតាង មួយចំនួនទៀត។ សមត្ថកិច្ចបានបន្តថា ក្រោយចាប់ខ្លួន ជនសង្ស័យ រូបនេះ ត្រូវបានបញ្ជូន ទៅកាន់ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល ខេត្ត ដើម្បីបញ្ជូន សំណុំរឿងទៅតុលាការ។ មន្រ្តីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យ រូបនេះ ត្រូវបានសមត្ថកិច្ច បាននិងកំពុង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់ ។

នេះជាស្នាដៃថ្មីមួយទៀត របស់សមត្ថកិច្ច ពាក់ព័ន្ធ នានា ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីលោក ស្នងការនគរបាលខេត្ត អ៊ុក សំណាង ក្នុងការតាម ស្វែងរក ចាប់ខ្លួន ជនសង្ស័យ ក្នុងអំពើឃាតកម្ម ខាងលើនេះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


សាលាឧទ្ធរណ៍ សម្រេចដោះលែង ស្រ្តីដែលស្រឡាញ់ ស្រ្តីដូចគ្នា

$
0
0

ភ្នំពេញ៖ ករណីស្រ្តីស្រឡាញ់ស្រ្តីដូចគ្នាជាប់ពន្ធ នាគារ ៥ឆ្នាំត្រូវបានសាលាឧទ្ធរណ៍ សម្រេចដោះ លែងឲ្យមាន សេរីភាពកាលពីថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១២ បន្ទាប់ពីតុលាការមិនរកឃើញ នូវទោសកំហុសរបស់នាង។

ផ្លុង ស្រីរ៉ាន់ ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេច ផ្តន្ទាទោស៥ឆ្នាំ កាលពីចុងឆ្នាំ២០១១ ដោយចោទប្រកាន់ នាងបានរួមភេទជាមួយស្រ្តីដូចគ្នាមិនទាន់គ្រប់អាយុ។

ប្រធានចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍បានលើកលែងការចោទប្រកាន់នាង ព្រោះមិនមានភស្តុតាងគ្រប់គ្រាន់ ក្នុងការចោទប្រកាន់ ដោយសម្រេចឲ្យនាង រួចខ្លួន ចាកចេញពីមន្ទីរឃុំឃាំង។

ផ្លង សុខា ឪពុករបស់ ផ្លុង ស្រីរ៉ាន់ បានរៀបរាប់ថា លោកមានទឹកចិត្តសប្បាយជាពន់ពេក នៅពេលឮតុលាការ សម្រេចលើកលែងការចោទប្រកាន់កូនរបស់លោក ដែលត្រូវជាប់ពន្ធនាគារជាងមួយឆ្នាំទៅហើយ ឲ្យមានសេរី ភាព។

លោកថា កូនរបស់លោកមិនជាប់ពាក់ព័ន្ឋការឃុំខ្លួនអនីតិជនខុសច្បាប់ ដើម្បីប៉ុនប៉ងជួញដូរមនុស្សនោះទេ ព្រោះ ពួកគេស្រឡាញ់គ្នា ហេតុអ្វីបានជាបងប្រុងស្រ្តី ដែលដាក់ពាក្យបណ្តឹងចោទ រូបនាងឲ្យជាប់ទោសរហូតជាងមួយ ឆ្នាំនេះ។

សូមជម្រាបថា ផ្លុង ស្រីរ៉ាន់ ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ៥ឆ្នាំ កាលពីចុងឆ្នាំ២០១១ ដោយចោទប្រកាន់ នាងបានរួមភេទជាមួយស្រ្តី ដូចគ្នាមិនទាន់គ្រប់អាយុ បច្ចុប្បន្ននាងត្រូវបានសាលាឧទ្ធរណ៍ សម្រេចការចោទប្រកាន់ឲ្យមានសេរីភាពឡើងវិញ៕

លោក ខូយ សុខា និង លោក ហេង សុខគង់ ចូលរួមបង្សុកូលរំលឹក ខួបអនុស្សាវរីយ៍ លើកទី៣៤ ទិវាជ័យជម្នះ ៧មករា

$
0
0

ខេត្តពោធិ៍សាត់ៈ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ពោធិ៍សាត់ បានរៀបចំកម្មវិធីសូត្រមន្តបង្សុកូល ឧទ្ទិសកុសលជូនដល់បុព្វការីជន និងយុវជនដែលបានពលី ដើម្បី បុព្វហេតុ៧មករា និងដើម្បីអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៣៤ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ -៧ មករា ២០១៣) ក្រោមអធិបតីភាពលោក ខូយ សុខា អភិបាលខេត្តពោធិ៍សាត់ និង សមាជិក សមា ជិកា សហភាពសហព័ន្ធយុវជន ដែលមកពីសង្កាត់ទាំង៧ នៃក្រុងពោធិ៍សាត់ សរុបជាង ២០០នាក់។

លោក ខូយ សុខា អភិបាលខេត្តពោធិ៍សាត់ បានធ្វើការកោតសរសើរដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែល បាននិងកំពុងធ្វើការងារយ៉ាងច្រើន ដើម្បីបម្រើដល់ការអភិវឌ្ឍ និងរីកចម្រើនរបស់ខេត្ត ជាពិសេសសហភាពសហ ព័ន្ធមានផ្តល់នូវការសិក្សាលើជំនាញវិជ្ជាជីវៈ ដូចជាកុំព្យូទ័រ ភាសាអង់គ្លេស ភាសាបារាំង ជាងចម្លាក់ និង ជំនាញ មួយចំនួនទៀត ព្រមទាំងជាមជ្ឈមណ្ឌលផ្តល់ព័ត៌មានការងារដល់យុវជនក្នុងខេត្ត ដែលនេះជាប្រភព ដ៏មានសារៈ សំខាន់ណាស់ក្នុងការកសាងធនធានមនុស្ស និងទប់ស្កាត់ចំណាកស្រុក។

លោក ក៏បានស្នើឲ្យសិក្ខាកាមទាំងអស់ ដែលរួមទាំងព្រះសង្ឃផង ដែលកំពុងសិក្សានៅទីនេះ ត្រូវយកចិត្តទុក ដាក់ ក្នុងការសិក្សារៀនសូត្រ និងក្រេបយកចំណេះដឹង ដើម្បីក្លាយខ្លួនជាកម្លាំងបន្តវេន ដ៏ពិតប្រាកដ។ ជាមួយគ្នា គ្នា ក៏បានស្នើសុំឲ្យយុវជនទាំងអស់ ត្រូវសិក្សាអំពីខ្លួនឯង ពីប្រវត្តិសាស្ត្រកម្ពុជាឲ្យបានច្បាស់លាស់ថា ខ្លួនយើង ចេញមកពីណា ហើយបានរស់រានមានជីវិតមក ដល់សព្វថ្ងៃនេះ ដោយសារឥស្សរជនខ្មែរអ្នកសេ្នហាជាតិណាខ្លះ?

លោកអភិបាលខេត្ត ក៏បានស្នើឲ្យយុវជនទាំងអស់យកគំរូវិរភាពតាមយុវជនតេជោ ហ៊ុន សែន ដែលក្នុងអំឡុង ពេល នៃការតស៊ូ រំដោះជាតិ លោកទើបតែមានអាយុជាង២០ ឆ្នាំ តែលោកមានឆន្ទៈ មនសិកាស្នេហាជាតិខ្ពស់ សុខចិត្តធ្វើពលិតកម្មគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ។

បន្ទាប់ពីពិធីសូត្រមន្ត បង្សុកូលបានបញ្ចប់ ក៏មានពិធីទទួលទានបាញ់ឆែវសាមគ្គី និងបញ្ចាំងខ្សែភាពយន្តឯកសារ ស្តីពីប្រវត្តិសាស្រ្តកម្ពុជា ចាប់តាំងពីសម័យរដ្ឋប្រហាររបស់លោក លុន នុល សម័យមហាយង់ឃ្នងមហាប្រល័យ មហាព្រៃផ្សៃរបស់ខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ឯង និងការងើបឡើង តស៊ួរបស់យុវជន ពញាចក្រី ហេង សំរិន យុវជនពោធិសាល ជា ស៊ីម ជាពិសេសយុវជនតេជោ ហ៊ុន សែន ដែលបានបង្កើតឡើង នូវរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ២ ធ្នូ ១៩៧៨ រហូតដល់ការបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃ រវាងខ្មែរ និងខ្មែរ ក្រោមនយោបាយឈ្នះ ឈ្នះសម្តេចតេជោ ហ៊ុន សែន ជាពិសេស មហាជោគជ័យនាដំណាក់កាលថ្មីៗ នេះក្នុង នាមកម្ពុជាជាប្រធានអាស៊ាន ។

បន្ទាប់ពីបញ្ចប់ការបញ្ចាំងខ្សែភាពយន្តក៏មានកម្មវិធីច្រៀង និងរាំកម្សាន្ត ព្រមទាំងកម្មវិធីរាប់ថយក្រោយ ដើម្បីអប អរសាទរដល់ឆ្នាំថ្មី ឆ្នាំ២០១៣ ប្រកបដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមបាល់ទាត់ សហភាពសហព័ន្ធ យុវជនកម្ពុជា យកឈ្នះលើក្រុម ប្រៃសណីយ៍ ៦-០

$
0
0

បាត់ដំបងៈ ក្រុមកីឡាករបាល់ទាត់សហភាព សហព័ន្ធ យុវជនកម្ពុជា បានបំបាក់ក្រុម ប្រៃសណីយ៍យ៉ាងចាស់ដៃ ដោយលទ្ធផល ៦ ទល់និង០ នៅថ្ងៃបើកឆាកការ ប្រកួតបាល់ទាត់ពានរង្វាន់ អភិបាលខេត្តខួបឆ្នាំទី៩ នារសៀល ថ្ងៃអង្គារ ទី១ ខែមករា ឆ្នាំ២០១៣ នៅលើទីលានបាល់ទាត់ផ្សារទំនើបបៃតងកម្ពុជា ខេត្តបាត់ដំបង។

លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តបាត់ដំបង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បាន មានប្រសាសន៍ក្នុងឱកាសបើកការប្រកួតកីឡាពាន រង្វាន់ថ្នាក់អភិបាលខេត្តខួបឆ្នាំទី៩ ថា ការប្រកួតនេះធ្វើឡើង ដើម្បីអបអរសាទរខួបលើកទី៣៤ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ២០១៣ ដោយមានរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ទី៦ ខែមករា ឆ្នាំ២០១៣។ ការប្រកួតដណ្តើមពានរង្វាន់ថ្នាក់អភិបាលខេត្តនេះ មានវិញ្ញាសារចំនួន៦ រួមមាន ៖ កីឡាបាល់ទាត់ បាលើទះ កីឡាប៊ូល វាយកូនឃ្លីលើតុ វាយសី និងប្រកួតកីឡាប្រដាល់ក្បាច់គុណខ្មែរផងដែរ។

លោក ជាម ច័ន្ធសោភ័ណ ដែលជាកីឡាករក្នុងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក) ផងដែរនោះ បានបន្តថា វិញ្ញាសារ ដែលបើកប្រកួតមុនគេ គឺការប្រកួតបាល់ទាត់ រវាងកីឡាករក្រុមសហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្ត ជាមួយក្រុមបាល់ទាត់ប្រៃសណីយ៍ខេត្ត។ ជាលទ្ធផលក្រុម ស.ស.យ.ក របស់លោក បាន យកឈ្នះ ៦ ទល់និង០។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ការប្រកួតកីឡា ដែលរៀបចំឡើងដោយមន្រ្តីអាជ្ញាធរខេត្តនេះ ថ្វីត្បិតថ្ងៃនេះក្រុមលោកបានឈ្នះលើក្រុម ប្រៃសណីយ៍៦ ទល់និង០ ជាលក្ខណៈមិត្តភាពក៏ពិតមែន តែលោកនឹង ខិតខំប្រឹងប្រែងប្រកួតដណ្តើមយកឲ្យបានជ័យលាភីដល់ថ្ងៃបញ្ចប់សម្រាប់ក្រុមរបស់លោក និងជាការលើកទឹកចិត្ត ដល់ក្រុមយុវជនយើងផងដែរ។ មិនតែប៉ុណ្ណោះ គឺដើម្បីជំរុញវិស័យកីឡាដល់យុវជនគ្រប់ៗគ្នាបន្តលេងជាប្រចាំ ដើម្បីសុខភាពផង និងទាក់ទាញក្រុមយុវជនផ្សេងទៀតឲ្យចូលចិត្តវិស័យកីឡា និងបញ្ចៀសឲ្យផុតឆ្ងាយពីគ្រឿង ញៀន និងអំពើអបាយមុខផ្សេងទៀតផងដែរ៕

Photo by DAP-NEWS

ក្រុមកីឡាករសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក)

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផឹកស៊ីស្រវឹង បើករថយន្តបុកគ្នា លាន់ឮដូចរន្ទះ អបអរឆ្លងឆ្នាំសាកល របួសទាំងសងខាង

$
0
0

បាត់ដំបងៈ ក្រុមយុវជនពីរក្រុម ដែលគេសង្ស័យថា ផឹកស៊ីស្រវឹងជោកជាំរៀងខ្លួន បានបើករថយន្តលឿនដូចព្យុះ បុកគ្នាពេញទំហឹងអបអរថ្ងៃចូលឆ្នាំសាកល បណ្តាលឲ្យរងរបួសទាំងសងខាង កាលពីវេលាម៉ោង១ និង៤០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ នៅចំណុចផ្លូវបំបែកលេខ៣ ក្នុងភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលចរាចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ ក្រុមយុវជនពីរក្រុម ដែលសុទ្ធសឹងជាកូន អ្នកសម្បូរលុយ និងល្បីឈ្មោះប្រចាំ ដោយមួយក្រុមជិះរថយន្តកាមរីឆ្លាម ស៊េរីឆ្នាំ៩៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2F-4086 បើកបរដោយឈ្មោះ ភា សុភី ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ-សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង រួមជាមួយមិត្តភ័ក្តិ ៤នាក់ផ្សេងទៀត។ ភាគីម្ខាងទៀត ជិះរថ យន្តម៉ាកកាមរីគូទហើយ បើកបរដោយឈ្មោះ អៀវ សុមាឡា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិកាប់គោ សង្កាត់ អូរចា ក្រុងបាត់ដំបង រួមជាមួយនិងមិត្តភ័ក្តិ៣នាក់ផ្សេងទៀត។

មន្រ្តីនគរបាលបន្តថា គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យរងរបួសទាំងសងខាង ដោយខ្លះបែកក្បាល បាក់ភ្លៅ និង ក្អួតឈាម ក៏មាន តែក៏ត្រូវបានគេបញ្ជូន ទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងផងដែរ។ ដោយ ឡែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទាំងពីរគ្រឿង។

ក្រោយធ្វើកោសល្យវិច័យរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍អូសយកទៅរក្សាទុកនៅ ការិយាល័យជំនាញបណ្តោះ អាសន្នរង់ចាំភាគីទាំងពីរចូលខ្លួនមកដោះស្រាយតាមច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

វណ្ណា គ្រឿងសមុទ្រ និងសាច់គោអាំង លក់បញ្ចុះតម្លៃ៣០% រយៈពេល៧ថ្ងៃ ដើមឆ្នាំ២០១៣

$
0
0

ភ្នំពេញៈ ដើម្បីចូលរួមអបអរសាទរបុណ្យឆ្នាំសាកល ឆ្នាំ២០១៣ ក៏ដូចជាលើកទឹកចិត្តដល់ភ្ញៀវទាំងអស់ ដែល តែងតែគាំទ្រនាពេលកន្លងមកនោះ «វណ្ណា គ្រឿងសមុទ្រ និងសាច់គោអាំង» បានលក់បញ្ចុះតម្លៃពិសេស រហូត ដល់៣០ ភាគរយ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៣។

ម្ចាស់ហាងលក់អាហារសម្រន់ «វណ្ណា គ្រឿងសមុទ្រ និងសាច់គោអាំង» អ្នកស្រី កៀន តុលា បានប្រាប់ឲ្យដឹងថា រយៈពេល៧ថ្ងៃ នៃដើមខែ និងដើមឆ្នាំ២០១៣ ដែលជាឆ្នាំថ្មីទើបនិងឈានចូលមកដល់នេះ អ្នកស្រីលក់បញ្ចុះ តម្លៃរហូតដល់៣០ភាគរយ ដើម្បីលើកទឹកចិត្តដល់ភ្ញៀវទាំងអស់ ដែលបានជួយគាំទ្រកន្លែងរបស់អ្នកស្រីនាពេល កន្លងមក។ ហើយក៏ជាការចូលរួមចំណែកអបអរសាទរបុណ្យឆ្នាំសាកល២០១៣ផងដែរ។

ម្ចាស់ហាងលក់អាហារសម្រន់ ដែលពេញនិយមសម្រាប់យុវវ័យ ក៏ដូចជាលក្ខណៈគ្រួសារមួយនេះ បានឲ្យដឹង ទៀតថា នៅឆ្នាំថ្មីនេះ អ្នកស្រី បានបន្ថែមមុខម្ហូបជាច្រើនទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន មានដូចជា ត្រីអាំង ទឹកអំពិលទុំ ឆ្អឹងជំនីជ្រូកអាំង និងសាច់គោបន្ទះអាំង ជ្រលក់ជាមួយទឹកត្រី ឬទឹកតៅហ៊ូក៏បាន។ ក្រៅពីនេះ កន្លែងរបស់អ្នកស្រីក៏មានលក់ មឹកអាំង បង្គាអាំង ក្តាមអាំង អយស័្ទរ សាច់គោចង្កាក់អាំង ជង្គង់, ជើង និងកោះ មាន់អាំងផងដែរ។

អ្នកស្រីបន្តថា កន្លងមកមានភ្ញៀវជាច្រើន បានជួយគាំទ្រកន្លែងរបស់អ្នកស្រី ហើយតាមរយៈការបន្ថែមមុខម្ហូបថ្មី នេះ សង្ឃឹមថា នឹងមានភ្ញៀវកាន់តែច្រើនបន្ថែមទៀត ជួយគាំទ្រកន្លែងរបស់អ្នកស្រី។

ទន្ទឹមនិងរស់ជាតិអាហារថ្មី អ្នកស្រី ក៏បានបង្ហាញយុទ្ធសាស្រ្តក្នុងការទាក់ទាញភ្ញៀវផងដែរ ថ្វីត្បិតតែកន្លែងរបស់ អ្នកស្រីលក់នៅចិញ្ចើមផ្លូវ តែត្រូវបានយកចិត្តទុកដាក់ខ្ពស់ទៅលើអនាម័យ ព្រោះសុខភាពពិតជាមានសារៈសំខា ន់ ណាស់សម្រាប់មនុស្សទូទៅ ជាមួយគ្នានេះ រសជាតិ និងសេវាកម្ម ក៏ជាកត្តាសំខាន់ផងដែរ។ ហើយអ្វីដែលកាន់ តែពិសេសនោះ កន្លែងរបស់អ្នកស្រីមានតម្លៃសមរម្យ ធូរថ្លៃជាងកន្លែងដទៃ។

ម្ចាស់ហាងអាហារសម្រន់ពេលល្ងាចតាមចិញ្ចើមផ្លូវរូបនេះ ក៏មិនភ្លេចផងដែរ ជាមួយការអំពាវនាវ ដល់អតិថិជន ក្មេង ចាស់ទាំងអស់ ឲ្យជួយគាំទ្រពិសារអាហារនៅកន្លែងអ្នកស្រី ដែលចាត់ទុកថា ជាការលើកទឹកចិត្តមួយដ៏ធំ ធេងសម្រាប់អ្នកដែលទើបចេញប្រកបរបរនេះ បានត្រឹមរយៈពេលជាងកន្លះឆ្នាំប៉ុណ្ណោះ។

សម្រាប់អតិថិជន ដែលគាំទ្រសហគ្រិនវ័យក្មេង ដែលទើបនិងចាប់ផ្តើមរកស៊ី ដោយផ្តើមចេញពីជីវិតអ្នកទីទាល់ក្រ ខាងលើ ឬក៏ចង់ភ្លក្សរសជាតិនៅ វណ្ណា សូមកុំភ្លេចអញ្ជើញទៅខាងត្បូងផ្សារអូរឡាំពិក ពោលគឺហួសផ្សារមួយផ្លូវ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣១០ (ផ្លូវផ្សារត្រីចាស់) កែងផ្លូវលេខ ១៩៩ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ ចំការមន ឬអាចទំនាក់ទំនងតាម រយៈលេខទូរស័ព្ទម្ចាស់ហាងផ្ទាល់ ០៧៧ ៨១ ៤៦ ៤៦។

អូរ!សូមរួសរាន់ឡើង រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី០១-០៧ ខែមករា ឆ្នាំ២០១៣នេះ គឺមានការបញ្ចុះតម្លៃរហូតដល់ ៣០ ភាគរយឯណោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live


Latest Images