Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោក អ៊ុក កោសា ដឹកនាំ ក្រុមការងារបក្ស និងប្រជាជន ប្រារព្ធខួប លើកទី៣៤ នៃទិវាជ័យជំនះ ៧មករា

$
0
0

ភ្នំពេញៈ លោក អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកឧដុង្គ បានដឹកនាំក្រុមការងារ និងប្រជាពលរដ្ឋជាង ៥០០នាក់ ប្រារព្ធពិធីមិទ្ទីញ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣៤ នៃទិវាជ័យជំនះ ៧មករា (៧មករា ឆ្នាំ១៩៧៩-៧មករាឆ្នាំ២០១៣)។

កម្មវិធីនេះបានប្រារព្ធឡើង នាបរិវេណសាលាបឋមសិក្សា សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១២កន្លងទៅនេះ ដែលស្ថិតនៅក្នុងទឹកដី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មានប្រសាសន៍ ក្នុងកម្មវិធី លោក អ៊ុក កោសា បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ទាំងបី ហើយសម្តេចបានរំដោះ ប្រទេសជាតិ ឲ្យរួចផុត ពីក្រញាំបនប្រល័យពួជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩។ ចាប់តាំងពីរំដោះរួចមក បានធ្វើឲ្យប្រទេសកម្ពុជា មានសន្តិសុខ និងសន្តិភាព មានកេរ្តិ៍ឈ្មោះ លេចត្រដែតឡើងវិញ លើកឆាកអន្តរជាតិ ហើយបាននិងកំពុង កែប្រែមុខមាត់ប្រទេសជាតិ ឲ្យមានភាពរីកចម្រើន ប្រជាជនមានជីវភាពធូរធារ ជាបន្តបន្ទាប់ថែមទៀតផងដែរ។

លោកអ៊ុក កោសា បានបន្តទៀតថា ទាំងលោក និងប្រជាជនគ្រប់រូប ចងចាំមិនភ្លេចឡើយថា ៧មករា គឺជាថ្ងៃកំណើតទីពីររបស់ពួកគេ។ ហើយប្រសិនបើគ្មានថ្ងៃនេះទេ គឺមិនមានអ្វីដូចនាពេលនេះឡើយ។

លោកបន្តទៀតថា "ការប្រារព្ធមិទ្ទីញ ខួបអនុស្សាវរីយ៍លើកទី៣៤នេះ គឺនឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ យល់កាន់តែច្បាស់បន្ថែមទៀត អំពីអត្ថន័យ និងសច្ចៈធម៌ ជាប្រវត្តិ សាស្រ្ត នៃថ្ងៃ៧មករា ១៩៧៩ ហើយក៏នឹងមើលឃើញ គុណបំណាច់មិនអាចកាត់ថ្លៃបាន របស់សម្តេចទាំងបីឡើយ"។

លោកបានបន្តទៀតថា ក្នុងរយៈពេល ៣៤ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំ របស់សម្តេចទាំងបី បានធ្វើឲ្យប្រទេសជាតិមាន សន្តិសុខ និងសន្តិភាព ព្រមទាំងរីក ចម្រើនគ្រប់វិស័យ ហើយមិនតែប៉ុណ្ណោះ នាពេលថ្មីៗ បានដឹកនាំប្រទេស ឲ្យមានឈ្មោះបោះសំឡេង ក្នុងឆាកអន្តរជាតិទៀតផង ពោលគឺបាន ដឹកនាំធ្វើជាប្រធាន អាស៊ាននោះ៕


នាយករដ្ឋមន្ត្រីជប៉ុន អាចនឹងពន្យាពេល ដំណើរទស្សនៈកិច្ច ទៅសហរដ្ឋអាមេរិក

$
0
0

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស្ស៊ីនហ្សូ អាបេ ប្រហែលជានឹងផ្អាកគម្រោង ដំណើរទស្សនៈកិច្ចក្រៅប្រទេស ជាលើកដំបូងរបស់លោក ទៅសហរដ្ឋអាមេរិក ក្នុងខែមករា ដោយសារលោកប្រធានាធិបតីអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា ជាប់រវល់ចំពោះរបៀបវរៈ របស់លោកនៅខែនេះ។ នេះបើតាមសារព័ត៌មានក្នុងស្រុក បានផ្សាយនៅថ្ងៃចន្ទ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថ្ងៃចន្ទ ទី០៧ ខែមករា ថា ដំណើរទស្សនៈកិច្ចនេះ មានភាពលំបាកដោយសារតែ លោក អូបាម៉ា គ្រោងនឹងរៀបចំពិធី ឡើងដំណែងរបស់លោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមករា ខាងមុខនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ដកស្រង់សម្តីរបស់មន្រ្តីរដ្ឋាភិបាល។

កិច្ចជំនួបរវាងជប៉ុន និងអាមេរិកនេះ ក្នុងគោលបំណងបង្កើនចំណងទំនាក់ទំនងរវាង សម្ព័ន្ធមិត្តទំាងពីរ ដែលគម្រោងនៃជំនួបនេះបានធ្វើឡើង អំឡុងការពិភាក្សាតាមទូរស័ព្ទ រវាងមេដឹកនាំទាំងពីរ បន្ទាប់ពីលោក អាបេ ទទួលដំណែងជានាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតកាលពី ចុងខែធ្នូកន្លងមកនេះ។

លោក អាបេ បាននិយាយច្រើនដងមកហើយ ក្រោយពីរូបលោកក្លាយជា នាយករដ្ឋមន្រ្តី ជប៉ុនថា ទំនាក់ទំនងរវាងជប៉ុនជាមួយនឹង សហរដ្ឋអាមេរិក ដែលបានបន្សល់នៅចំនុចស្នូល នៃនយោបាយការបរទេសប្រទេសជប៉ុន ហើយលោកនឹងស្តារឡើងវិញ នូវចំណងមិត្តភាពដែលប្រេះឆាឡើងវិញ បន្ទាប់ពីមានបញ្ហាទីតំាងមូលដ្ឋាន ទ័ពអាកាសអាមេរិក នៅកោះអូគីណាវ៉ា ប្រទេសជប៉ុន។

ជាមួយគ្នានេះដែរ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក ឈីកៅ កាវៃ នឹងធ្វើដំណើរទស្សនៈកិច្ច ទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ដើម្បីពិភាក្សាជាមួយនិង សមភាគីអាមេរិក និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត។

ជាមួយគ្នានេះផងដែរ ប្រធានគណៈរដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហាយ ស៊ូហ្គា បានប្រកាសនៅថ្ងៃ ក្នុងសន្និសីទសារព័ត៌មានមួយថា លោក អាបេ នឹងមិនបានចូលរួមក្នុង វេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ដល់ ២៧ ខែមករា ក្នុងទីក្រុង ដាវូ របស់ប្រទេស ស្វាស៊ីឡង់ខាងមុខនេះទេ។

លោក ស៊ូហ្គា និយាយថា វាគឺមានភាពលំបាកសម្រាប់នាយករដ្ឋមន្រ្តី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ នៃការវាយតម្លៃក្នុងកាលៈទេសៈផ្សេងៗពីគ្នានេះ៕

DAP-News

នាយករដ្ឋមន្រ្តីជប៉ុន លោក ស្ស៊ីនហ្សូ អាបេ

កំពង់ផែថ្មី ជួយបង្កើន សមត្ថភាព កំពង់ផែភ្នំពេញ ឲ្យកើនឡើង ៣ដង

$
0
0

ភ្នំពេញ៖ ផែថ្មីរបស់កំពង់ផែភ្នំពេញ ដែលគ្រោងនឹងបើកឲ្យដំណើការ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ខាងមុខនេះ ដោយមានសមត្ថភាពផ្ទុកទំនិញ បាន១៦ម៉ឺន កុងតឺន័រក្នុង១ឆ្នាំ នឹងជួយឲ្យកំពង់ផែភ្នំពេញមានសមត្ថភាព ផ្ទុកទំនិញកើនឡើង៣ដង បើធៀបនឹងសមត្ថភាព ដែលកំពង់ផែនភ្នំពេញ មាននៅពេលបច្ចុប្បន្ន។ កំពង់ផែ ចាស់ ដែលមានទីតាំង ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ មានសមត្ថភាព អាចមានសមត្ថភាពផ្ទុកទំនិញ បានប្រមាណជាង៨ម៉ឺនកុងតឺន័រ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោក ហ៊ឺ បាវី បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ថា កំពង់ផែថ្មី ដែលមានទីតាំង ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងត្រូវសម្ពោធ ដាក់ឲ្យដំណើការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ។ តម្លៃសាង សង់កំពង់ផែថ្មីនេះ មានចំនួនប្រហែល ៦៨លានដុល្លារអាមេរិក ដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។

លោកមានប្រសាសន៍ថា «សមត្ថភាពរបស់កំពង់ផែថ្មី បូករួមជាមួយកំពង់ផែចាស់ នឹងធ្វើឲ្យកំពង់ផែភ្នំពេញ មានសមត្ថភាពកើនឡើង រហូតដល់៣ដង។ ការឡើងនេះនឹងជួយសម្រួលដល់ អតិថិជនឲ្យកាន់តែមានឱកាសច្រើន»។

លោកបន្ថែមថា ការបើកដំណើការកំពង់ផែថ្មី គឺជាការឆ្លើយតបនៅការកើនឡើង នៃទំនិញចេញ ចូល ដែលមានកំណើនជារៀងរាល់ឆ្នាំ។ ជាក់ស្តែងក្នុងឆ្នាំ២០១២ ទំនិញឆ្លងកាត់កំពង់ផែ ភ្នំពេញមានកើនឡើងចំនួន ១៧ភាគរយ បើធៀបនឹងឆ្នាំ២០១១។

តួលេខពីការិយាល័យស្ថិតិ នៃកំពង់ផែភ្នំពេញ បានឲ្យដឹងថា ឆ្នាំ២០១២ ទំនិញដែលឆ្លងកាត់កំពុងផែភ្នំពេញ មានចំនួន៩៥.៣៣៣TEUs (កុងតឺន័រ) ខណៈឆ្នាំ២០១១ មានត្រឹមតែ៨១.៦៣១ កុងតឺន័រប៉ុណ្ណោះ។ ទំនិញនាំចូល តាមកំពង់ផែភ្នំពេញភាគច្រើន ជាសម្ភារសំណង់ ផលិតផលប្រើប្រាស់ និងវត្ថុធាតុសម្រាប់រោងចក្រកាត់ដេរ ។ រីឯទំនិញដែលនាំចេញវិញ គឺសម្លៀកបំពាក់ និងផលិតផលកសិកម្ម៕

www.dap-news.com

ថៅកែ រោងចក្រ Febric'art ដឹកជញ្ជូន ម៉ាស៊ីនចេញ ធ្វើឲ្យកម្មករ ជ្រួលច្របល់

$
0
0

កំពង់ស្ពឺ៖ កម្មករ ជាង១០០នាក់ ដែលបម្រើការងារ នៅរោងចក្រFebric'art ស្ថិតនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ទុះការតវ៉ា ខណៈថៅកែ បានដឹកជញ្ជូនឥវ៉ាន់ ចេញពីក្នុងរោងចក្រ ដោយពុំមានប្រាប់មូលហេតុ ពិតប្រាកដដល់កម្មករ។

លោក សយ ចន្ធូ មន្រ្តីអង្កេតការសហជីពសេរីកម្មករ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ថា កម្មករជាង១០០នាក់ បានផ្ទុះការតវ៉ា បន្ទាប់ពីបានឃើញសកម្មភាពរបស់ ភាគីរោងចក្របានដឹកជញ្ជូន របស់របរប្រើប្រាស់ ក្នុងរោងចក្រចេញ កាលពីយប់ថ្ងៃទី៦ ខែមករា ហើយរហូត មកដល់ល្ងាចនេះ ក៏នៅតែបន្តសកម្មភាពដដែល ដែលជាហេតុធ្វើឲ្យ ក្រុមកម្មករអត់ទ្រាំ ក៏បានផ្ទុះការតវ៉ាតែម្តងទៅ ។

លោកបន្តថា បន្ទាប់ពីក្រុមកម្មករ ធ្វើការរារាំងចំពោះការដឹកជញ្ជូននេះ ក្រុមហ៊ុនក៏បានផ្អាកសកម្មភាព ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមកម្មករ នៅតែឃ្លាំមើល សកម្មភាព ជាបន្តទៀត ព្រោះខ្លាចក្រែងថៅកែ លួចរើឥវ៉ាន់នៅពេលយប់។

លោកបន្ថែម ចំពោះការរើសឥវ៉ាន់នេះ ត្រូវបានក្រុមកម្មករដាក់ការសង្ស័យថា ប្រហែលជាថៅកែចង់បិទទ្វាររោងចក្រហើយ មិនទទួលខុសចំពោះកម្មករ ដោយមិនព្រម ផ្តល់ប្រាក់សំណង និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករហើយមើលទៅ៕

លោក តូច ចាន់កុសល ៖ អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៣៤ នៃទិវាជ័យជំនះ ៧មករា នៅមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប

$
0
0

សៀមរាប : ដើម្បីចូលរួមជាមួយស្មារតី នៃទិវាជ័យជំនះ (៧មករា ១៩៧៩) និងការអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៣៤ នៃទិវាជ័យជំនះ៧មករា សាខាគណបក្ស ប្រជាជនកម្ពុជា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានប្រារព្ធកម្មវិធី សំណេះសំណាល ជាមួយនឹងសមាជិករបស់ខ្លួន កាលពីរសៀលថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៣ កន្លងទៅ។

កម្មវិធីនេះបានប្រព្រឹត្តិទៅ ក្រោមការអញ្ជើញជាអធិបតីភាព របស់លោក តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៊ុន ថារឹទ្ធ អភិបាលរងខេត្ត តំណាង លោក ស៊ូ ភិរិន្ទ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត និងលោក ច័ន្ទ សុផល ប្រធានក្រុមប្រឹក្សាខេត្ត។

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរ និងជាប្រធានគណៈកម្មធិការ សាខាគណបក្ស មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានមានប្រសាសន៍ គូសបញ្ជាក់ថា ថ្ងៃ៧ មករា គឺជាមហាជ័យជំនះប្រវត្តិសាស្រ្ត របស់ប្រជាជនកម្ពុជា ដែលបានផ្តល់ការរស់រាន មានជីវិតឡើងវិញ រួចផុតពីគ្រោះមហន្តរាយ ប្រល័យពូជសាសន៍ ជាង ៣ឆ្នាំ ៨ខែ ហើយនៅថ្ងៃនេះ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ ជាលើកទី៣៤នេះ ប្រព្រឹត្តទៅក្នុងស្ថានភាព ដែលប្រទេសយើង កំពុងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ និង កំពុងមានដំណើរ ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥។

លោក ប៊ុន ថារឹទ្ធ បានចូលរួមមានប្រសាសន៍ ដោយការវាយតម្លៃថា យើងទាំងអស់គ្នាប្រារព្ធទិវានេះ ក៏ដើម្បីអបអរ នូវលទ្ធផលសកម្មភាព ជោគជ័យរបស់សាខា គណបក្សមន្ទីរ ក្នុងការចូលរួមចំណែកមួយ ក្នុងជោគជ័យ គណៈបក្សខេត្ត និងសមិទ្ធិផលដ៏ធំធេង របស់គណៈបក្សប្រជាជនកម្ពុជាទាំងមូល។ ដោយមានរដ្ឋាភិបាល  ដែលដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ខេមរបុត្រឆ្នើមដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណខ្ពង់ខ្ពស់ ដឹកនាំនាវាកម្ពុជា ទៅកាន់ត្រើយសន្តិភាព  និងសុភមង្គល ជារៀងរហូតទៅ។

លោក តូច ចាន់កុសល បានធ្វើការសំណេះសំណាល ទៅកាន់សមាជិកទាំងអស់ថា គោលបំណង និងសំណូមពរ គឺចង់ឲ្យសមាជិក គណបក្សគ្រប់រូប ជាពិសេសក្នុង ស្រទាប់យុវវ័យ បានយល់ជ្រួតជ្រាបកាន់តែស៊ីជម្រៅ នូវអត្ថន័យដូចនេះ សមិទ្ធិផលធំៗទាំងឡាយ ដែលបក្សប្រជាជន សម្រេចបានជូនជាតិ តាំងពីដំណាក់កាលដំបូង មកទល់នឹងបច្ចុប្បន្ន ជាមួយនឹងការពង្រឹងសាមគ្គីភាព ឯកភាពផ្ទែក្នុង ក៏ដូចជាការបម្រើប្រជាជន យ៉ាងអស់ពីចិត្តពីថ្លើម និងបង្កើនប្រសិទ្ធិភាពការងារ សម្រេចរាល់ ភារកិច្ច ឆ្ពោះទៅកាន់មហាសន្និបាត តំណាងទូទាំងប្រទេសរបស់ គណបក្សនៅពេលខាងមុខ ដោយការដណ្តើមយកជ័យជំនះ ឲ្យកាន់តែធំធេងឡើង ក្នុងការបោះ ឆ្នោត ជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ការប្រកួតកីឡា ពានរង្វាន់ អភិបាលខេត្ត ៧មករា ឆ្នាំ២០១៣ ឈានដល់ទីបញ្ចប់

$
0
0

បាត់ដំបងៈ ការប្រកួតកីឡាពានរង្វាន់អភិបាលខេត្ត ៧មករា ឆ្នាំ២០១៣ ដែលមាន៦វិញ្ញាសារ បានឈាន ដល់ទីបញ្ចប់ហើយ បន្ទាប់ពីបើកការប្រកួតយ៉ាងស្វិត ស្វាញ និងជាលក្ខណៈមិត្តភាព ដ៏រីករាយ អស់រយៈពេល ៦ថ្ងៃ។ ពិធីបិទការប្រកួតនេះ ត្រូវបានធ្វើឡើងក្រោមអធិបភាពលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបង និងមន្រ្តី រាជការក្នុងខេត្តជាច្រើនរូបផ្សេងទៀត កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៣។

ពីផ្សារទំនើបបៃតងកម្ពុជាស្ថិតក្នុងភូមិ សង្កាត់អូរចារ ក្រុងបាត់ដំបង លោក ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ក្នុង ឱកាសបិទការប្រកួតថា ខេត្តបាត់ដំបង តែងតែធ្វើពិធីប្រកួតកីឡាជារៀងរាល់ឆ្នាំ ដណ្តើមពានរង្វាន់អភិបាលខេត្ត ក្នុង ដើម្បីជាការអបអរសាទរថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ លើរបបប្រល័យពូជសាសន៍ប៉ុលពត។

លោកបានបន្តថា ការប្រកួតនេះ បានធ្វើឡើងរយៈពេល៩ឆ្នាំមកហើយ ដែលពីដំបូងឡើយមានតែកីឡាប៉េតង់ (ប៊ូល) តែមួយវិញ្ញាសារប៉ុណ្ណោះ តែឆ្នាំនេះមានរហូតដល់ទៅ៦វិញ្ញាសារឯណោះ។ ជាការពិតណាស់ កីឡាមិន ត្រឹមតែធ្វើឲ្យសប្បាយរីកប៉ុណ្ណោះទេ គឺវាអាចចូលរួមចំណែកលើកស្ទួយសុខភាពដល់មនុស្ស គ្រប់វ័យ និងជា ឱសថព្យាបាលរោគថែមទៀតផង។

លោកប្រាជ្ញ ចន្ទ បន្តថា កីឡាធ្វើឲ្យជៀសផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ សណ្តាប់ធ្នាប់សង្គម ជាពិសេសជួយអូសទាញ ក្រុមយុវជនដែលជាទំពាំងស្នងឬស្សីឲ្យចេះស្រឡាញ់វិស័យកីឡា ចេះរួបរួមសាមគ្គីគ្នា ជួយរួមចំណែកកសាងសង្គមជាតិ។ ការប្រកួតនេះ នឹងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយអាចធំ ជាងនេះថែមទៀតផង។

ការប្រកួតកីឡាពានរង្វាន់អភិបាលខេត្ត៧មករា ឆ្នាំ២០១៣នេះ បានធ្វើឡើងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ហើយបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី០៦ ដោយមាន៦វិញ្ញាសារ រួមមាន បាល់ទាត់ បាល់ទះ កីឡាប៊ូល វាយកូន ឃ្លីលើតុ វាយសី និងប្រដាល់ក្បាច់គុណខ្មែរ។

ជាលទ្ធផលកីឡាបាល់ទាត់ក្រុមកីឡាករ ដែលទទួលចំណាត់លេខបានទៅលើក្រុមកីឡាករមកពីសាលាណេត យ៉ង់ លេខ២ បានទៅលើក្រុមកីឡាករសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដែលមានលោក ជាម ច័ន្ទ សោភ័ណ ជាប្រធានក្រុម និងលេខ៣ បានទៅលើក្រុមកីឡាករមកពីសង្កាត់អូរចារ ក្រុងបាត់ ដំបង។

សម្រាប់រង្វាន់លើវិញ្ញាសារទាំង៦វិញ ក្រុមកីឡាករ ដែលជាប់ចំណាត់លេខ១ ទទួលបានពាន១ និងថវិកា១លាន រៀល លេខ២ ទទួលបានទង់១ និងថវិកា ៨០ម៉ឺនរៀល រីឯក្រុមលេខ៣ ទទួលបានថវិកា ៦០ម៉ឺនរៀល។

លោក ជាម ច័ន្ធសោភ័ណ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការប្រកួតនេះ ថ្វីត្បិតតែក្រុមលោក ទទួលបានចំណាត់ថ្នាក់លេខ២ ក៏ពិតមែន តែវាបាននាំមកនូវភាពសប្បាយរីករាយ ជាពិសេសសាមគ្គីភាពដ៏រឹងម៉ាំ រវាងយុវជនគណបក្សប្រជាជនកម្ពុជា ដែលសសរស្តម្ភ ដ៏សំខាន់សម្រាប់បក្ស និងប្រទេសជាតិ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមកីឡាករសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង

អ្នកភូមិបឹងកក់ ជប់លៀង អបអរសាទរ ខួបទី៣៤ នៃទិវាជ័យជំនះ ៧ មករា

$
0
0

ភ្នំពេញៈ អ្នកភូមិបឹងកក់ ដែលទទួលបាន ការអភិវឌ្ឍន៍នៅនឹងកន្លែង នៅរសៀលល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ នេះ បានជួបជុំគ្នាក្នុងភូមិ រៀបចំពិធីជប់លៀង ពិសាភោជនីអាហារ រួមទាំងការរំាច្រៀង ដើម្បីអបអរសាទរ នៃខួបលើកទី៣៤ នៃថ្ងៃជ័យជំនះ៧ មករា ១៩៧៩ និង ៧ មករា ២០១៣។

ក្រុមអ្នកភូមិបឹងកក់ បានឲ្យដឹងថា ពិធីជប់លៀងនេះ គឺជាអបអរសាទរ ចំពោះទិវាជ័យជំនះ៧ មករា ដែលបានផ្តល់កំណើតទី២ ដល់ជនកម្ពុជាគ្រប់រូប ឲ្យបានរស់រាន មានជីវិតរហូតមក ទល់សព្វថ្ងៃនេះ ហើយក៏ជាអបអរសាទរដល់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាត្តិឲ្យ ពួកគាត់ធ្វើការ អភិវឌ្ឍន៍នៅនឹងកន្លែងផងដែរ។

ជាមួយគ្នានេះដែរ ក្រុមអ្នកភូមិបឹងកក់ ដែលទទួលបាន ការអភិវឌ្ឍន៍ផ្ទាល់នៅកន្លែង ក៏បានថ្ងៃអំណរគុណ ដល់អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិម៉ា ដែលជួយដល់ ពួកគាត់ក្នុងការ អភិវឌ្ឍន៍ភូមិដ្ឋាន តាមរយៈការធ្វើផ្លូវស្អាត និងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ផ្សេងនៅក្នុងភូមិផងដែរ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

បង្ក្រាបមុខ សញ្ញាចោរប្លន់ ចំនួន២នាក់ ខណៈរត់គេចខ្លួនពីរនាក់ ពេលកំពុងធ្វើសកម្មភាពប្លន់

$
0
0

ភ្នំពេញៈ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ប៊ន សំអាត អធិការនគរបាលខណ្ឌ សហការ ជាមួយកងកម្លាំង យោធារបស់អង្គភាព កងពលតូចដឹក ជញ្ជូនលេខ៩៩ ដែលឈរជើងនៅ ក្នុងព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ផ្នែកខាងកើត ឃាត់ខ្លួនបានភ្លាមៗ និងពីរនាក់ទៀត រត់គេចខ្លួន បន្ទាប់ពីក្រុមចោរទាំង៤ នាក់បានធ្វើ សកម្មភាពភ្ជង់ វាយ និងបាញ់គំរាមប្លន់ យកម៉ូតូរបស់ ជនរងគ្រោះម្នាក់ ។

បន្ទាប់ពីឃាត់ខ្លួនបាន នគរបាលធ្វើការដកហូតបាន កាំភ្លើងខ្លីមួយដើម និងម៉ូតូមួយគ្រឿង ផងដែរ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៧ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវ ២០០៤ ខាងមុខខារ៉ាអូខេស៊ិចស៊ីគ្រើល ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាម របាយការណ៍របស់ នគរបាលខណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែល ឃាត់ខ្លួនបាននោះ ទី១មាន ឈ្មោះ ម៉ុង សាម៉ៃ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជានគរបាល ស្នាក់នៅក្នុងស្ថានីយ៍ ប្រេងសាំតូតាល់ របស់លោក ឧកញ៉ា ដួង ងៀប និងទី២មាន ឈ្មោះ ឃីម សុភណ្ឌ ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរជា នគរបាល រស់នៅក្នុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងដកហូតម៉ូតូ មួយគ្រឿងម៉ាកវ៉េវ RSX ក្រហមលាយខ្មៅ ពាក់ស្លាកលេខ នប១ ៥៤៥៤ និងកាំភ្លើងខ្លី មួយដើមម៉ាកឡុក ចំណែកឯជនរងគ្រោះ វិញមានឈ្មោះ អ៊ិត សុវណ្ណារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅក្រុមទី១០ ភូមិចំកាឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែក ម៉ូតូដែលត្រូវ បាត់បង់នោះម៉ាក សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាក លេខភ្នំពេញ 1BS-5489 ហើយជនរងគ្រោះ បានរងរបួសលើ ចិញ្ចើមឆ្វេងដោយសារ តែជនដៃដល់ វាយ និងកាំភ្លើង ។  

ប្រភព័ត៌មានពីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុកើត ជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង តាមបណ្តោយផ្លូវ ២០០៤ ត្រឡប់មកពីចូលរួម ពិធីខួបកំណើត របស់មិត្តភក្តិនៅម្តុំផ្សារដើមគ ក្នុងទិសដៅពីកើត ទៅលិច លុះដល់ចំណុចកើតក្បែរជញ្ជីងថ្លឹង រថយន្តខាងកើត ព្រលានយន្តអន្តរជាតិភ្នំពេញ ដោយសារតែស្ថានភាព ផ្លូវកោង និងមានពុំនូកទទឹងផ្លូវផងនោះ ក៏បន្ថយល្បឿន រំពេជនោះ ក៏ស្រាប់តែមាន ជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង ជិះមកស្ទាក់មុខមួយគ្រឿង និងនៅពីក្រោយ មួយគ្រឿង រួចហើយអ្នកជិះម៉ូតូ ស្ទាក់ពីមុខម្នាក់ ដែលអង្គុយពីក្រោយ ក៏ចុះដើរសំដៅមករក ជនរងគ្រោះ រួចហើយដកកាំភ្លើងខ្លី មួយភ្ជង់ និងវាយជនរងគ្រោះ មួយកែងកាំភ្លើង ថែមទាំងបាញ់គំរាម១គ្រាប់ផងដែរ ។

ភ្លាមៗនោះ បក្ខពួករបស់គេម្នាក់ទៀត ដែលជិះម៉ូតូស្ទាក់ខាងក្រោយបាន ដើរមករុញជនរងគ្រោះចេញពីម៉ូតូ ហើយក៏មានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងកងកម្លាំងរបស់អង្គភាព កងពលតូចដឹក ជញ្ជូនលេខ៩៩ របស់លោក អ៊ុល សំអុន ចេញមកព្រោងព្រៀត ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ នាំគ្នារត់គេចខ្លួនចោលម៉ូតូនៅ នឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុភ្លាម លោក ប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងផ្ទាល់ទៅ សហការជាមួយកងកម្លាំង យោធារបស់អង្គភាព កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលឈរជើង នៅកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបានពីរនាក់ ជាក់ស្តែង និងដកហូតបានវត្ថុតាងកាំភ្លើងខ្លី១ ដើមម៉ាកឡុក និងម៉ូតូ១គ្រឿងផងដែរ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ ការទៅតាមផ្លូវច្បាប់។

ប្រភពពីមន្រ្តីនគរបាល បានបន្តថា ខណៈពេលមានការអន្តរាគមន៍ ពីទាហាន និងប្រជាពលរដ្ឋនៅជិតខាងនោះ ធ្វើឲ្យក្រុមចោរ រត់គេចខ្លួនចែកជើងគ្នានោះ ប៉ុន្តែម៉ូតូរបស់ ជនរងគ្រោះនៅទីនោះដែរ ស្រាប់តែបាត់ ដោយពុំ ដឹងមូលហេតុថា អ្នកណាជាអ្នកយកទៅ ខណៈជនសង្ស័យចំនួនពីរនាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់ ។ លោក ប៊ន សំអាត បានប្រាប់មជ្ឈមណ្ឌល ព័ត៌ដើមអម្ពិលតាម ទូរស័ព្ទថា បន្ទាប់ពីទទួលព័ត៌មាន ថា មានករណីចោរប្លន់ប្រដាប់ អាវុធនោះ លោកក៏បានចុះដឹកនាំកម្លាំងទាំងយប់ ទៅសហការជាមួយកម្លាំងទាហាន របស់កងពលតូចដឹក ជញ្ជូនលេខ៩៩ ដេញតាមឃាត់ខ្លួនជនសង្ស័យបាន២នាក់ ភ្លាមៗ និង២នាក់ទៀតរត់គេចខ្លួន ហើយជនសង្ស័យដែល ឃាត់ខ្លួនបាននោះ គឺសុទ្ធតែជានគរបាល ដែលម្នាក់ស្នាក់នៅ ក្នុងស្ថាននីយ៍ប្រេងឥន្ធនៈ របស់លោកឧកញ៉ា ដួង ងៀប ។

លោកបានបន្តទៀតថា ចំពោះជនសង្ស័យទាំងពីរនាក់ លោកត្រូវតែចាត់ការទៅ តាមផ្លូវច្បាប់ ទោះបីជានគរបាលក៏ដោយពីព្រោះអ្នកទាំងពីរ ប្រព្រឹត្តខុសច្បាប់ ហើយចំពោះពីរនាក់ដែល កំពុងតែរត់គេចខ្លួននោះលោកនឹង តាមស្វែងរកចាប់ខ្លួនយក មកផ្តន្ទាទោសឲ្យទាល់តែបាន។

បើតាមប្រភពព័ត៌មាន មួយបានបង្ហើបឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់គឺ ជាអង្គរក្សរបស់ លោកឧកញ៉ា ដួង ងៀប ប៉ុន្តែមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំមានប្រភពមួយណាដើម្បីទំនាក់ទំនង ជាមួយលោកឧកញ៉ា ដួង ងៀប បានថា ជាអង្គរក្សរបស់លោក ឬមួយយ៉ាងណានោះទេ។

បច្ចុប្បន្ន វត្ថុតាងរួម ទាំងជនសង្ស័យត្រូវ ឃុំជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ និងកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់៕

DAP-News

DAP-News


ស្វាគមន៍ចំណាត់ការ របស់សាលាដំបូង រាជធានីភ្នំពេញ ទៅលើជនបាញ់ បោះសេរីទាំង៣

$
0
0

ដោយៈ សយ សុភាព

ភ្នំពេញៈ ជាបឋមខ្ញុំសូមសម្តែងនូវការគោរព និងវាយតម្លៃខ្ពស់ចំពោះសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តល់ យុត្តិធម៌ទៅដល់សង្គមជាតិ ជាពិសេសផ្តល់ យុត្តិធម៌ទៅដល់សមត្ថកិច្ច កងរាជអាវុធហត្ថ និងកងនគរបាលជាតិ ដែលពួកគាត់ ដ៏គួរឲ្យគោរពទាំងនោះ បានបើកប្រតិបត្តិការណ៍បង្រ្កាប និងតាមចាប់ជនទំនើង៤រូប ដែលបាញ់ បោះសេរីយ៉ាងអនាធិបតេយ្យជាទីបំផុត នៅក្នុងរាជធានីភ្នំពេញ កាលពីរាត្រីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែ មករា ឆ្នាំ២០១៣ ដោយបានចោទប្រកាន់ និងចេញដីការឃុំខ្លួន ជនទំនើងទាំង៣ (បក្ខពួករបស់គេម្នាក់ទៀត ត្រូវ បានតុលាការ អនុញ្ញាតឲ្យទៅព្យាបាលនៅមន្ទីរពេទ្យឯកជនក្នុងប្រទេសវៀតណាម) ហើយបានបញ្ជូន ទៅកាន់ ពន្ធនាគារប៉េស្សី (ពន្ធនាគារដែលស្រួលជាងគេ) នៅរសៀលថ្ងៃចន្ទ ទី៧ ខែមករា ឆ្នាំ២០១៣។

សាលាដំបូងរាជធានីភ្នំពេញពិតជាបាន បង្ហាញឲ្យឃើញនូវការអនុវត្តន៍ច្បាប់យ៉ាងពេញលេញ ចំពោះបុគ្គលណា ដែលបានប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ ហើយបង្កភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ជាពិ សេសនៅក្នុងរាជធានីភ្នំពេញ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ហើយទើបតែទទួលបាននូវការកោត សរសើរថា ជារាជធានី ដែលពោរពេញទៅដោយសុវត្ថិភាព និងក្លិនពិដោរយ៉ាងក្រអូបឈ្ងុយ នាពេលកិច្ចប្រជុំ កំពូលអាស៊ាន លើកទី២១ និងកិច្ចប្រជុំអាស៊ីបូព៌ា កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅ។

ចំណាត់ការតុលាការរាជធានីភ្នំពេញ របស់លោក ជីវ កេង នៅពេលនេះ ពិតជាបានធ្វើឲ្យច្បាប់ស្តីពីការប្រើប្រាស់ អាវុធជាតិផ្ទុះ ច្បាប់ចរាចរណ៍ជើងគោក និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាដ៏មានឥទ្ធិពលបានលេចត្រដែត។

ខ្ញុំអាចនិយាយបានថា មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានតាមដានយកចិត្តទុកដាក់ជាទីបំផុត ចំពោះព័ត៌មានដ៏ ក្តៅគគុកខាងលើ ដោយបានទាក់ទងជាប់ជាមួយភ្នាក់ងារនគរបាលរាជធានីភ្នំពេញ ជាពិសេសលោកឧត្តមសេ នីយ៍ផ្កាយ៣ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងមន្រ្តីតុលាការរាជធានីភ្នំពេញ។

ខ្ញុំបានបដិសេធ រាល់ការអន្តរាគមន៍ទាំងឡាយ ដែលស្នើសុំឲ្យខ្ញុំបញ្ឈប់ការផ្សាយនូវព័ត៌ខាងលើនេះ ប៉ុន្តែខ្ញុំបាន បដិសេធជារៀងរហូត ហើយខ្ញុំបានបញ្ជាក់ជំហររបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នឹងផ្សាយព័ត៌មានទាំង នេះ រហូតដល់ទីបញ្ចប់។
អនុញ្ញាតឲ្យខ្ញុំសូមទោស ចំពោះអាណាព្យាបាល ដែលបានស្នើសុំមកខ្ញុំ តាមច្រកជាច្រើន ប៉ុន្តែខ្ញុំបានប្រាប់ត្រឡប់ ទៅវិញថា ខ្ញុំមិនអាចធ្វើឲ្យបទបញ្ជាដាច់ណាត់របស់សម្តេចនាយករដ្ឋមន្រ្តី នៃយើងបាត់បង់តម្លៃ ក៏ដូចជាច្បាប់ ទាំងពីរដែលអនុម័តដោយសភា និងឡាយព្រះហស្ថលេខា ដោយព្រះមហាក្សត្រជាទីសក្ការៈ ដ៏ខ្ពង់ខ្ពសប់បំផុត នៃយើងបានឡើយ។

ខ្ញុំសុខចិត្តឲ្យអាណាព្យាបាលខឹងខ្ញុំ ប៉ុន្តែខ្ញុំមិនឲ្យបទបញ្ជាសម្តេចនាយករដ្ឋមន្រ្តី នៃយើងធ្លាក់ដល់ដី ដូចនាយ ឧត្តមសេនីយ៍ ជា តារា ធ្លាប់មានប្រសាសន៍ថា គោរពអនុវត្តបទបញ្ជារបស់សម្តេចតេជោ មិនឲ្យធ្លាក់ដល់ដីជាដាច់ ខាតទាក់ទងទៅនឹងការការពារបូរណភាពទឹកដី ពេលមានចម្បាំងជាមួយថៃកន្លងមក។

ដូច្នេះក្នុងនាមខ្ញុំជាអ្នកព័ត៌មាន ខ្ញុំសូមអំពាវនាវដល់បុគ្គលទាំងឡាយណា ដែលធ្លាប់តែបាញ់បោះសេរី ឬក៏បង្ក បញ្ហាផ្សេងៗនៅក្នុងសង្គម មេត្តាបោះបង់ចោល ហើយគោរពច្បាប់ទាំងអស់គ្នា។

កន្លងមក ខ្ញុំបានដឹងថា មិត្តអ្នកអានគេហទំព័រដើមអម្ពិលជាច្រើន ពិតជាចង់ដឹងអំពីជំហររបស់ខ្ញុំ ចំពោះការផ្សាយ ព័ត៌មានខាងលើ តែពេលនេះមិត្តអ្នកអាន ប្រាកដជាយល់ច្បាស់លាស់ហើយ។

ខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានផ្តល់ព័ត៌មាន ដ៏មាន សារៈសំខាន់នេះ ឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលរបស់ខ្ញុំ៕

Photo by DAP-NEWS

Photo by DAP-NEWS

ជនសង្ស័យ៣នាក់ ស្ថិតនៅក្នុងសាលាដំបូងរាជធានិភ្នំពេញ

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

មន្រ្តីជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ ជាង៦០០នាក់ ត្រូវបានបញ្ជូនមក អង្គភាពប្រឆាំង អំពើពុករលួយ

$
0
0

ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានប្រកាសថា ចាប់តាំងពី ដើមឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្នមានមន្រ្តីជាង ៦០០នាក់ហើយ ដែលត្រូវបានបញ្ជូនមកនាយកដ្ឋាន ប្រកាសទ្រព្យសម្បត្តិ ។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុកមានប្រសាសន៍ប្រាប់ក្រុមសារព័ត៌មាន បន្ទាប់ពីបញ្ចប់ពិធីអបអរសាទរការប្រលងប្រណាំង ដោយស្ម័គ្រចិត្តរបស់សិស្សវិទ្យាល័យលើការយល់ដឹងអំពីសិទ្ធិ មនុស្សកាលពីល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ថា សរុបឈ្មោះមន្រ្តីទាំងអស់ ដែលបានបញ្ជូនរហូតមកដល់ថ្ងៃ ទី៧ ខែមករា នេះ មានជាង៦០០នាក់ហើយ ។

លោកបញ្ជាក់ថា «រហូតមកដល់ពេលនេះមានជាង៦០០នាក់ហើយ ហើយយើងបានធ្វើលិខិតទៅគ្រប់ក្រសួងសូមឲ្យបញ្ជូនបញ្ជីឈ្មោះ តើមន្រ្តីណាខ្លះ ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលហើយសូមជម្រាបថា មានក្រសួងតែពីរទេ ដែលមិនទាន់បញ្ជូនមកឲ្យយើង ដូចជា ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ»។

លោកមានប្រសាសន៍បន្តថា តាមច្បាប់កំណត់ការប្រកាសទ្រព្យសម្បត្តិជារបបពីរឆ្នាំម្តង ត្រូវធ្វើឡើងចាប់ពីថ្ងៃទី១ដល់៣១ ខែមករា ហើយនាយដ្ឋានប្រកាសទ្រប្យសម្បត្តិត្រូវធ្វើការងារ៧ថ្ងៃលើ៧ថ្ងៃ៕

ស៊ីរីដោះលែង ជនជាតិអ៊ីរ៉ង់ ៤៨នាក់ ខណៈ ២.១៣០នាក់ទៀត កំពុងចរចា

$
0
0

ដាម៉ាស៖ ជនជាតិអ៊ីរ៉ង់ ដែលត្រូវបានគេចាប់ ជម្រិតចំនួន ៤៨នាក់ ត្រូវបានគេដោះលែង ហើយកាលពី ថ្ងៃពុធ ទី០៩ ខែមករា ជាផ្នែកមួយសម្រាប់ ការដោះដូរ ដែលធ្វើឡើងរវាង ក្រុមឧទ្ទាម និងរដ្ឋាភិបាលស៊ីរី ក្រោមការសម្របសម្រួល របស់ប្រទេសមួយ ចំនួនក្នុងតំបន់។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៣ថា ការចាប់ជម្រិតនេះ បានធ្វើឡើងដោយឧទ្ទាមស៊ីរី ក្នុងរដ្ឋធានី ដាម៉ាស កាលពីខែសីហា ឆ្នាំ២០១២ ដោយប្រជាជនអ៊ីរ៉ង់ ដែលត្រូវគេចាប់ទំាងនោះ បានអះអាងថា ពួកគេគ្រាន់តែដើរ ធម្មយាត្រាប៉ុណ្ណោះ ខណៈក្រុមឧទ្ទាម ស៊ីរី ចោទប្រកាន់ថា ពួកគេជាមន្រ្តីយោធា អ៊ីរ៉ង់ក្នុងប្រទេសស៊ីរី។

ជនជាតិអ៊ីរ៉ង់ដែលត្រូវដោះលែងទំាង ៤៨នាក់នោះ បានទទួលការស្វាគមន៍ យ៉ាងកក់ក្តៅ នៅក្នុងសណ្ឋាគារ ផ្កាយ៥ សឺរ៉ាតុន កាលពីល្ងាចថ្ងៃពុធ ទី០៩ ខែមករា ជាមួយនឹងអគ្គរដ្ឋទូត អ៊ីរ៉ង់ប្រចាំនៅស៊ីរី គឺលោក មូហាម៉េដ រីស្សា ស៊ីបានី ដែលបាននិយាយថា «ការដោះដូរនេះអាច ដំណើរការទៅបាន តាមរយៈកិច្ចខិតខំប្រឹងប្រែង រយៈពេលយូរ ពីទីភ្នាក់ងារជាច្រើន នៃប្រទេសក្នុង តំបន់ ព្រមទំាងអង្គការមនុស្សធម៌ មួយចំនួនទៀត»។

ដោយឡែកអ្នកទោសជាង ២.១៣០នាក់ រួមទំាងជនជាតិតួកគីពីរនាក់ ដែលត្រូវឃុំខ្លួនដោយ រដ្ឋាភិបាលស៊ីរី ក៏ជាប់ទាក់ទងនឹង កិច្ចចរចានៃការដោះដូរ គ្នានោះផងដែរ ប៉ុន្តែព័ត៌មានលម្អិត ពាក់ព័ន្ធនឹងអ្នកទោស ទំាងអស់នោះ គឺស្ថិតនៅក្នុងភាពស្រពិចស្រពិល នៅឡើយ ដោយខ្លះនិយាយ ថាពួកគេជាសកម្មជនស៊ីវិល និងខ្លះទៀត និយាយថា អ្នកទំាងនោះជា ក្រុមឧទ្ទាម។

ជាមួយគ្នានោះដែរ លោក អ៊ីសាត សាហ៊ីន មន្រ្តីទូតដើម្បីការសម្របសម្រួល និងទំនាក់ទំនង អន្តរជាតិ របស់មូលនិធិមនុស្សធម៌ អាយអេចអេច នៅប្រទេសតួកគី ដែលបានចូលរួមក្នុង កិច្ចចរចានេះបាន និយាយថា ដំណើរការនៃកិច្ចចរចាដោះដូរ គឺជាប់ទាក់ទងនឹងអង្គការ របស់លោក ប្រទេសតួកគី កាតា និងអាជ្ញាធរស៊ីរីផ្ទាល់៕

Photo by DAP-News

ក្រសួងព័ត៌មាន ជួបប្រជុំពិភាក្សា ពីការរៀបចំ ដង្ហែព្រះបរម សពសម្តេចឪ

$
0
0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣នេះ ក្រសួងព័ត៌មាន បានរៀបចំជួប ប្រជុំពិភាក្សាអំពីការ រៀបចំដង្ហែ និងថ្វាយព្រះភ្លើងដល់ ព្រះបរមសពសម្តេចឪ ដែលនឹងត្រូវដង្ហែចេញ នៅថ្ងៃទី១ ខែកុម្ភៈ ខាងមុខនេះ ដោយមានការចូលរួមពី លោក ខៀវ កាញារិទ្ធ។

បក្សភឿថៃ បង្ហាញពីបេក្ខភាព ឈរឈ្មោះ បោះឆ្នោត ជ្រើសរើស អភិបាល ក្រុងបាងកក

$
0
0

បាងកក៖ ប្រធានបក្សភឿងថៃ បានបង្ហាញពីបេក្ខភាព ឈរឈ្មោះបោះឆ្នោត ជ្រើសរើសអភិបាលក្រុង បាងកក នៅអាណតិ្តថ្មីខាងមុខនេះ ដែលសង្ឃឹមថា អាចការ បោះឆ្នោតលើ បក្សប្រឆាំង។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ មករា នេះបានឲ្យដឹងថា លោក ចារ៉ុផុង រឿងសុវណ្ណ ប្រធានបក្សភឿថៃ និង ជារដ្ឋមន្រ្តីក្រសួង មហាមហាផ្ទៃ បានថ្លែងថា បក្សភឿថៃ បានជ្រើសរើស ឧត្តមសេនីយ៍ ផុងសាផាត់ ផុងចំរើន ជា បេក្ខភាពនៅឈរឈ្មោះបោះឆ្នោត នៅអាណត្តិថ្មីខាងមុខ។

ការជ្រើសរើសបេក្ខភាពនេះដែរ គឺអាស្រ័យលើការស្ទង់មតិរបស់បក្ស ថាតើប្រជាពលនៅក្នុងក្រុងបាងកក ត្រូវការអ្វី? ចង់ឲ្យដោះស្រាយបញ្ហាអ្វី?

លោក ចារ៉ុផុង បានបន្តទៀតថា តាមការស្ទង់មតិឃើញថា ប្រជាពលរដ្ឋភាគច្រើន ចង់ឲ្យអភិបាលក្រុងថ្មី ដោះស្រាយបញ្ហា គ្រឿងញៀន រួមទាំងការរក្សាសុវត្ថិភាព អាយុជីវិត និង ទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ ដោយបញ្ហានេះ ជាអទិភាព។ បក្សបានសម្រេចជ្រើសរើសលោក ផុងសាផាត់ ដោយសារតែរូបលោក មានបទពិសោធន៍ នៃការបង្ក្រាបគ្រឿងញៀន និង ផ្នែករក្សសន្តិសុខជាតិ ព្រោះលោក ផុង សាផាត់ ជាអតីតអគ្គស្នងការ នគរបាលជាតិថៃផងដែរ ៕

www.dap-news.com

រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា នៅខាងមុខCDC ពុំទាន់ដឹង អ្នករងរបួស

$
0
0

ភ្នំពេញៈ រថយន្ត៣ គ្រឿង នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១០នេះ បានបុកបន្តកន្ទុយគ្នា នៅខាងមុខទីស្នាក់ការ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) តាមបណ្តោយ ផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជភ្នំពេញ ហើយពេលនេះ សមត្ថកិច្ច កំពុងតែត្រួតពិនិត្យ។

យោងតាម ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរចរណ៍នេះ បណ្តាលមកពីរថយន្ត តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ 2A-0810 ដែលបើកបរក្នុងទិសដៅ ពីត្បូងទៅជើង តាមបណ្តោយ ផ្លូវព្រះស៊ីសុវត្ថិ ឈានចូលហួសគំនូសកណ្តាល បណ្តាលឱ្យបុកជាមួយរថយន្ត តួរីស មួយគ្រឿង ពណ៌ស្លែ ១២កៅអី ពាក់ស្លាកលេខ ភ្នំពេញ 2D-7044 ដែលបើកបញ្រ្ចាស់ទិសគ្នានោះ ហើយជ្រុលទៅបុករថយន្ត មួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់ស្លាកលេខ ONU-2621 មួយគ្រឿងទៀតតែម្តង ។

នាពេលនេះ គេពុំទាន់ដឹងថា មានអ្នករងរបួសខ្លះដែរ ឬយ៉ាងណានោះទេ ប៉ុន្តែគេឃើញមានសមត្ថកិច្ច ទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យ ដោយសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពី អ្នកបើកបររថយន្ត តាកូម៉ា ដែលមានដឹកព្រះសង្ឃ តាជី យាយជី ហាក់ដូចជា មកពីធ្វើបុណ្យអីមួយនោះ បានងងុយដេក ហើយងួកបន្តិច ទើបបណ្តាលឱ្យរថយន្ត បើកហួសគំនូផ្លូវកណ្តាល ឈានចូល ទៅផ្លូវ របស់ភាគីម្ចាង ទៀតតែម្តង ៕

Photo by DAP-NEWS

Photo by DAP-NEWS

ជនជាតិចិនបើក​ រថយន្ដបុកក្បាល ថ្មសួន ច្បារត្រើយខាងកើត ស្ពានជ្រោយចង្វារ មិនដឹង សមត្ថកិច្ចយក រថយន្ដទៅណា

$
0
0

ភ្នំពេញ  ៖ បុរសជនជាតិចិនម្នាក់ ដែល គេមិនស្គាល់ឈ្មោះ បានបើករថយន្ដរបស់ ខ្លួនចុះពីលើស្ពានជ្រោយចង្វារ ហើយជ្រុល ទៅបុកក្បាលថ្មសួនច្បារខាងកើតស្ពាន ជ្រោយចង្វារ បណ្ដាលឱ្យរងការខូចខាត ប៉ុន្ដែរថយន្ដបង្កមិនត្រូវបានគេឃើញ ស្ទូចយកទៅទុក នៅសាលារាជធានីភ្នំពេញ ឬការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញនោះឡើយ បើទោះបីរថយន្ដបង្កនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចាប់បានក៏ដោយ។

យោងតាមប្រភពព័ត៌មានពីសាក្សីដែល បានឃើញហេតុការណ៍នេះ បានឱ្យដឹងថា កាលពីវេលាម៉ោង២និង៣០នាទីយប់រំលង អធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៣នេះ បុរសជនជាតិចិនម្នាក់ បានបើក រថយន្ដរបស់ខ្លួនម៉ាកហ្វត ចុះពីលើស្ពានជ្រោយចង្វារ ហើយរេចង្កូតទៅបុកក្បាលថ្មសួនច្បារ ដែលនៅកណ្ដាលផ្លូវ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ បណ្ដាលឱ្យរងការខូចខាត ។

សាក្សីដដែលបានបន្ដថា ក្រោយកើត ហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋានចុះទៅ កាន់កន្លែងកើតហេតុ ហើយឃាត់រថយន្ដបង្ក ប៉ុន្ដែរហូតមកដល់ព្រឹកថ្ងៃទី១០ ខែមករា នេះ គេមិនដឹងថា រថយន្ដបង្កត្រូវបានសមត្ថកិច្ចយកទៅទីណានោះឡើយ  សង្ស័យយកទៅទុកនៅកន្លែងប៉ុស្ដិ៍ ឬអធិការដ្ឋានខណ្ឌ ដោយមិនរាយការណ៍ទៅ កាន់នគរបាលចរាចរណ៍ យកទៅស្ទូចទុកនៅ សាលារាជធានីភ្នំពេញ ឬការិយាល័យចរាចរណ៍ជើងគោក ។

មន្ដ្រីនគរបាលចរាចរណ៍មួយរូប សុំមិន បញ្ចេញឈ្មោះបាននិយាយថា សមត្ថកិច្ច ចរាចរណ៍មិនបានស្ទូចយករថយន្ដបង្កហេតុ មករក្សាទុកនៅការិយាល័យចរាចរណ៍ឬ សាលារាជធានីនោះឡើយ ពីព្រោះសមត្ថកិច្ចមូលដ្ឋានមិនបានរាយការណ៍ជូនពីករណីនេះ ។

ប៉ុន្ដែមន្ដ្រីនគរបាលចរាចរណ៍រូបនេះ បាន អះអាងថា ពិតជាមានករណីបុរសជនជាតិ ចិនបើករថយន្ដបុកក្បាលថ្ម សួនច្បារនៅ ត្រើយខាងកើតស្ពានជ្រោយចង្វារ ពិតប្រាកដមែន ហើយការខូចខាត ប្រហាក់ប្រហែលនិង៣០០០ដុល្លារ ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


សិក្ខាសាលាពិគ្រោះ យោបល់ ស្ដីពីការរៀបចំ ផែនការ សកម្មភាពជាតិ ទប់ស្កាត់អំពើហឹង្សាលើស្ត្រី

$
0
0

កំពង់ធំ៖ នៅសាលាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ មានបើកសិក្ខាសាលា រៀបចំផែនការ សកម្មភាពជាតិ ទប់ស្កាត់អំពើហឹង្សាលើស្ត្រី ក្រោម អធិបតីភាព លោកស្រី លឹម ស៊ីដេហ្វីន រដ្ឋលេខាធីការ ក្រសួងកិច្ចការនារី ។

លោកស្រីបានមានប្រសាសន៍ថា សិក្ខាសាលានេះ មានគោលបំណង ដើម្បីឆ្លុះបញ្ជាំង ពីបទពីសោធន៍ អនុវត្តន៍ជាក់ស្ដែង ពីផែន ការសកម្មភាព ស្តីពីអំពើហឹង្សា លើស្ត្រីលើកទី០១ ធៀបនិងអនុសាសន៍-កំណត់ សកម្មភាពជាអទិភាព ការអនុវត្តន៍ផែនការ សកម្មភាពជាតិ ស្តីពីអំពើហឹង្សាលើស្ត្រីលើកទី០២ ដើម្បីអោយ មានការឆ្លើយតបទាក់ទង់ទៅ និងអំពើហឹង្សាលើយ៉េនឌ័រ-កំណត់ ពីតូនាទីនិងការទទូលខុសត្រូវ របស់អ្នកពាក់ព័ន្ធ។

លោកស្រី លឹម ស៊ីដេហ្វីន បានមានប្រសាសន៍ទៀតថា អំពើហឹង្សាប្រឆាំង និងស្ត្រីគឺជា ទំលាប់ដែលមានតាំងពីបុរាណមកដែលសកម្មភាពនេះ នាំអោយមាន ភាពមិនស្មើរគ្មា នៃអំណាចរវាងស្ត្រីនិង បុរស់មូលហេតុនាំឲ្យមានការរើសអើង ប្រឆាំងស្ត្រីអំពីបុរស់ព្រមទាំងមានការ ការពារយ៉ាងពេញលេញ ពីសំណាក់ បុរសផងដែរ។

 លោកស្រី បានបន្តទៀតថា តាមរយៈសិក្ខាសាលារៀបចំផែនការ សកម្មភាពជាតិទប់ ស្គាត់អំពើហឹង្សាលើស្ត្រីនេះ ពិតជាមានសារៈសំខាន់ណាស់ គឺដើម្បីផ្ដល់ អំណាចដល់ស្ត្រី និងបំលាស់ប្តូរ ឧបសគ្គទាំងអស់ដើម្បីឲ្យ ស្ត្រីមានការចូលរួមយ៉ាងសកម្ម នៅគ្រប់វិស័យ នៃជីវិតសាធារណៈ និងឯកជនតាមរយៈចំណែកស្មើភាព និងពេញលេញនៃការសំរេច ចិត្តលើសេដ្ឋកិច្ច សង្គម វប្បធម៏ និងនយោបាយ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

កម្ពុជា កំពុងពិចារណា ក្នុងការដោះលែង ទណ្ឌិតថៃ ពីរនាក់ ដែលជាប់ចោទ ពីបទចារកម្ម

$
0
0

ភ្នំពេញៈ ជាថ្មីម្តងទៀត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃឡង់ដ៍ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឲ្យមានការដោះលែងទណ្ឌិតថៃពីរ នាក់គឺលោក វីរ៉ា ស៊ុមក្វាមឃីដ និងអ្នកស្រី រ៉ាទ្រី ពីតាណាប៉ៃប៊ួន ដែលបាននិងកំពុងជាប់ពន្ធនាគារស្រុកខ្មែរ ពីបទធ្វើចារកម្មក្នុងតំបន់ហាមឃាត់យោធារបស់ខ្មែរ កាលពីចុងឆ្នាំ២០១១០ កន្លងទៅនោះ។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃ១០ ខែមករា ឆ្នាំ២០១៣នេះថា នេះជាលើកទីពីរហើយ ដែលអ្នកស្រីយីង ឡាក់ស៊ីណាវាត្រា បានស្នើរដល់កម្ពុជា ឲ្យមានការដោះលែងនូវទណ្ឌិតទាំងពីរនាក់នេះ បន្ទាប់ពីបានស្នើកាលពីអំឡុង នៃកិច្ចប្រជុំអាស៊ានលើកទី២១ ឆ្នាំ២០១២ កន្លងទៅ ខណៈជួបគ្នាជាទ្វេភាគីនោះ ពុំបានសម្រេច។

យោងតាម សេចក្តីប្រកាសព័ត៌មាននេះដដែល រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រគល់ករណីនេះ ទៅឲ្យក្រសួងយុត្តិធម៌ ជាអ្នកដោះស្រាយ ពោលគឺឲ្យពិចារណា ក្នុងការបន្ធូបន្ថយទោស និងដោះលែង។ សេចក្តីប្រកាសបានបញ្ជាក់ថា"ឆ្លើយតបនឹងសំណើរបស់លោកជំទាវ យីង ឡាក់ ស៊ីណាវ៉ាត្រា សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ ធ្វើការពិចារណាដូច តទៅ ១ បន្ធូរបន្ថយដល់ទណ្ឌិត វីរ៉ា ស៊ុមក្វាមឃីដ ដើម្បីអាចឈានទៅការ លើកលែងទោសនាពេលខាងមុខ។ ២ លើកលែងទោសទណ្ឌិត រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ួន ក្នុងឱកាសថ្វាយព្រះភ្លើងព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដីខ្មែរ និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ"។

ទណ្ឌិតថៃទាំងពីរនាក់ខាងលើ ហើយម្នាក់ជាមេដឹកនាំក្រុមជ្រុលនិយម របស់សៀម អាវលឿង ត្រូវបានអាជ្ញាធរខ្មែរ ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជាមួយនិង ពលរដ្ឋថៃ៥នាក់ផ្សេងទៀត ក្នុងនោះក៏មានសមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យ របស់លោក អាប់ភីសីត ផងដែរ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០កន្លងទៅ បន្ទាប់ពីពួកគេបានចូលទឹកដីខ្មែរដោយខុសច្បាប់ ប៉ុន្តែ៥នាក់ផ្សេងទៀត ត្រូវបានសាលាឧទ្ធរណ៍ធ្វើការដោះលែងវិញដោយមានប្រាក់បង់ធានាផងនោះ។
ទណ្ឌិតទាំងពីរគឺលោកវីរ៉ា ស៊ុមក្វាមឃីដ និងអ្នកស្រី រ៉ាទ្រី ពីតាណាប៉ៃប៊ួន ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឲ្យជាប់គុក្នុង ម្នាក់៨ឆ្នាំនិង៦ឆ្នាំ ពីបទ ចារកម្ម ចូលទឹកដីខ្មែរដោយខុសច្បាប់ និងចូលតំបន់យោធាខ្មែរ ដោយខុសច្បាប់។

ការស្នើឡើងរបស់អ្នកស្រីយីង ឡាក់ស៊ីណាវ៉ាត្រា ឲ្យមានការដោះលែងទណ្ឌិត ទាំងពីរនាក់នេះ គឺបានធ្វើឡើងស្របពេល ដែលក្រុមវង្វេងផែនទីថៃអាវលឿង បាន ដាក់គំនាបដល់អ្នកស្រី ក្នុងករណីរឿង ប្រាសាទព្រះវិហាររបស់ខ្មែ ដែលតុលាការក្រុងឡាអេ (ICJ) គ្រោងប្រកាសសាលក្រមឡើងវិញ នាខែមេសា ឆ្នាំ២០១៣ខាង មុខនេះ។ ហើយការស្នើសុំនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណា ហើយនឹងមានការដោះលែង នាពេលឆាប់ៗខាងមុខនេះ៕

www.dap-news.com

ចាប់បាន សិស្ស វិទ្យាល័យម្នាក់ ក្រោយឆក់ ទូរស័ព្ទ លើផ្លូវព្រះមុនីវង្ស

$
0
0

ភ្នំពេញៈ យុវជនម្នាក់ ដែលសារភាពថា ខ្លួនជាសិស្ស វិទ្យាល័យបាក់ទូក ត្រូវកម្លាំង អាវុធហត្ថល្បាត ស្ទាក់ចាប់បាន ក្រោយពេល រូបគេ រួមនឹង មិត្តភ័ក្តិម្នាក់ទៀត នាំគ្នាជិះម៉ូតូ ឆក់យកទូរស័ព្ទ ពីជនរងគ្រោះ លើផ្លូវព្រះមុនីវង្ស នៅចំណុច ខាងមុខហាង ហុង ស្ព័រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១២ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបាន មានឈ្មោះ ហាក់ ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ (សិស្សបាក់ទូក) ជាកូនមន្រ្តីផ្នែកព័ត៌មានមួយរូប នៅរដ្ឋសភា និងម្នាក់ទៀត ឈ្មោះ ម៉ម សំនៀង អាយុ១៦ឆ្នាំ ដូចគ្នា បានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ច បានឱ្យដឹងថា ពួកគេទាំង២នាក់នេះ (ជនសង្ស័យ) បានជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-2655 ឆក់យកទូរស័ព្ទ Samsung ស៊េរីទំនើប ពីជនរងគ្រោះម្នាក់ឈ្មោះ លី គឹមអាង ភេទប្រុស អាយុ២៤ឆ្នាំ ដែលជិះម៉ូតូជាមួយមិត្តស្រី លើផ្លូវព្រះមុនីវង្ស ។

សមត្ថកិច្ច បានរៀបរាប់ថា ក្រោយឆក់ទូរស័ព្ទបានភ្លាមៗ ជនសង្ស័យ បានជិះម៉ូតូបត់គេចតាមផ្លូវលេខ២៤២ ក្នុងសង្កាត់ចតុមុខ ហើយកាច់ទៅ ផ្លូវលេខ៦៣ ក៏បុកនឹងរថយន្តហាយលែនឌ័រមួយគ្រឿង បណ្តាលឱ្យ ម៉ូតូដួល តែម្តង ។ ខណៈនោះ ពួកគេទាំង២នាក់ ព្យាយាមរត់គេច តែក៏ត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញល្បាត ស្ទាក់ចាប់ ឈ្មោះហាក់ ពិសិដ្ឋ បានតែម្តង ដោយឡែក ឈ្មោះ ម៉ម សំនៀង បានរត់រួច។

លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌដូនពេញបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យកំពុង ត្រូវបាន អ.ហ បញ្ជូនទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿង។ ដោយឡែក ទូរស័ព្ទ ក៏ត្រូវបានប្រគល់ជូន ជនរងគ្រោះវិញដែរ ។

លោកថា កម្លាំងរបស់លោក បានដាក់ឱ្យល្បាតរាល់ថ្ងៃ ដែលមានទាំងស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិល ដើម្បីការពារ និងទប់ទល់ជាមួយនឹង ករណីចោរឆក់ទាំងនេះ ហើយថ្ងៃនេះជាលទ្ធផលល្អប្រសើរមួយ ដែលយើង ប្រតិបត្តិការ បានទាន់ពេល៕

Photo by DAP-NEWS

Photo by DAP-NEWS

អ្នករត់ម៉ូតូឌុប ជាង១០០នាក់ តវ៉ានៅមុខ មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR)

$
0
0

ភ្នំពេញ៖អ្នករត់ម៉ូតូឌុប នៅកម្ពុជាជាង១០០នាក់ បានលើកគ្នាមក តវ៉ានៅមុខ CCHR ដើម្បីទាមទារឲ្យ លោក អ៊ូ វីរៈ កែតម្រូវសំដីរបស់ខ្លួន ដែលបាននិយាយ នៅលើសារព័ត៌មាន នានាចំពោះ ករណីរបស់ យ៉ោម បុប្ផា ថានេះ ជារឿងជម្លោះដីធ្លី។

លោក ឯ សុភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងគ្រាដឹកនាំ សមាជិកមកតវ៉ានៅមុខ CCHR កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ថា គោលបំណងរបស់ពួកលោក ចង់ឲ្យ លោក អ៊ូ វីរៈ កែតម្រូវនូវពាក្យសំដីដែលបាននិយាយនៅលើសារព័ត៌មាននានា ជាពិសេសឆ្លើយតបមក ខាង សមាគម បន្ទាប់ពីខាងសមាគម បានដាក់លិខិត កាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ដើម្បីឲ្យលោកឆ្លើយ បំភ្លឺនៅ ក្នុងកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ថា ”វាហាក់បីដូចជាត្រូវបានរៀបចំប្រឌិតឡើង ហើយការម្រេចនេះមិនពឹងផ្អែកទៅលើការពិត និងច្បាប់នោះទេ”។

លោក ឯ សុភាស់ បន្តថា បន្ទាប់មកទៀត នៅយប់ថ្ងៃទី៣១ ដដែលនោះ លោក អ៊ូ វីរៈ បាននិយាយ នៅក្នុងវិទ្យុសំឡេងសហរដ្ឋអាមេរិច(VOA) នៅយប់ថ្ងៃទី៣១ ខែឆ្នាំដដែល ថា “រឿងនេះជារឿងប្រឌិត”។

លោកបញ្ជាក់ “បើអាចធ្វើទៅបានសូមឲ្យលោកអ៊ូ វីរៈ គួរតែនិយាយក្នុងវេទិការណាមួយឲ្យឯករាជ្យ ឲ្យពួកខ្ញុំមាន សិទ្ឋិសួរដេញដោលគាត់ ឲ្យបានច្បាស់”។

លោកមានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល១១ថ្ងៃកន្លងមកដែលលោកអ៊ូ វីរៈ មិនបានឆ្លើយតបមក វិញនេះ ប្រហែលជាលោក មិនផ្តល់តំលៃមកឲ្យខាងសមាគមរត់ម៉ូតូឌុបទេ។

លោកថា បន្ទាប់ពីមានរឿងកើតឡើងខាងក្រុមអង្គការសង្គមស៊ីវិលនានាមិនដែលមកសាក សួរឬធ្វើការស៊ើប អង្កេតមកលើពួកគាត់ជាជនរងគ្រោះនោះទេ “មិនដែលមានអ្នកណាទៅជួយឧបត្ថម្ភទៅលើការព្យាបាល ឬការលំបាករបស់ពួកជនរងគ្រោះដែលត្រូវជាកូន និងជាក្មួយកំពុងជួបវិបត្តិទៅលើផ្នែកខួរក្បាលរហូតចង់ វិកលចរិកនោះ សួរថា មានអ្នកណាមកជួយគាត់អត់ មានតែពួកយើងទេ”។

លោក ឌុច ពិសិដ្ឋ មន្រ្តីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងជាអ្នកតំណាង លោក អូ វីរៈ បានបដិសេធមិនធ្វើការ អធិប្បាយអំពីរឿងនេះទេ ហើយអង្គការរបស់ លោក នឹងធ្វើការឆ្លើយតបនៅពេលក្រោយទៀត។

កាលពីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ប្រធានក្រុមប្រឹក្សា ជំនុំជម្រះ សាលាដំបូង រាជធានីភ្នំពេញ លោកសួស សំអាត បានសម្រេចផ្ដន្ទាទោស ឈ្មោះ យ៉ោម បុបា្ផ ភេទស្រី អាយុ២៩ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំនិង ទារសងជំងឺចិត្ដទៅជនរងគ្រោះ ចំនួន៦០លានរៀល ដោយឡែកឈ្មោះលួស សាខន អាយុ៥៦ ឆ្នាំ ត្រូវជាប្ដី ឱ្យជាប់ពន្ធនាគាររយៈពេល៣ ឆ្នាំ ប៉ុន្ដែទោសនោះ ត្រូវព្យួរ ខណៈ ឈ្មោះយ៉ោម កន្លង់ និងយ៉ោម សិទ្ធ ត្រូវជា ប្អូនប្រុស របស់ឈ្មោះយ៉ោម បុបា្ផ ត្រូវកាត់ ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ រយៈពេល ៣ឆ្នាំផងដែរ ។

ជនជាប់ចោទទាំង៣នាក់នេះ ត្រូវបាន ចៅក្រមប្រកាសសាលក្រម ដោយជាប់ពាក់ ព័ន្ធទៅនឹងការប្រើអំពើហិង្សា ដោយចេតនា កាលពីដើមខែសីហា ឆ្នាំ២០១២ នៅក្នុងប្លុក បឹងកក់ បណ្ដាលឱ្យបុរសពីរនាក់ជាអ្នករត់ម៉ូតូឌុប ជាសាច់ញាតិរងរបួសធ្ងន់ ។

សូមបញ្ជាក់ថា កាលពីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ ឈ្មោះយ៉ោម បុបា្ផ និងបក្ខពួកបានព្រួតវាយ ទៅលើឈ្មោះ វ៉ាត ថៃសេង និងង៉ែត ចិត្ដ ដោយយកតួណឺវីសចាក់និងវាយកាប់ក្បាលនិងពូថៅ ដោយចោទ ប្រកាន់ថា ជនទាំងពីរនាក់នេះ លួចកាច់កញ្ចក់រថយន្ដរបស់ខ្លួន ខណៈដែលជនរងគ្រោះបដិសេធ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

នគរបាល ឃាត់ខ្លួន បុរសជាអាណិកជន ខ្មែរ អាមេរិកម្នាក់ ពីបទឆបោកប្រាក់ ប្រជាពលរដ្ឋ

$
0
0

ភ្នំពេញ៖  អាណិកជនខ្មែរ រស់នៅអាមេរិកម្នាក់ ត្រូវនគរបាលព្រហ្មទណ្ឌ ខណ្ឌចំការមន បានឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីបងប្អូនប្រជាពលរដ្ឋចំនួន ១២គ្រួសារ ប្តឹងពីបទឆបោកយកប្រាក់ របស់ពួកគាត់។ ការឃាត់ខ្លួននេះ ធ្វើឡើង នៅចំណុចផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រួចបញ្ចូនមកខណ្ឌចំការមន កាលពីវេលាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៣។

ប្រភពពត៌មាន ពីជនរងគ្រោះបានឲ្យដឹងថា អាណិកជន ដែលត្រូវឃាត់ខ្លួនខាងលើនេះ មានឈ្មោះ ឆាយ ប៊ុនរ៉ា ហៅ កែន សុវណ្ណរ៉ា អាយុ៥១ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅចំណុចកើតហេតុ ។ មុននឹងឃាត់ខ្លួន ជនសង្ស័យរូបនេះ គឺសមត្ថកិច្ចបានទទួលពាក្យ បណ្តឹងពីប្រជាពលរដ្ឋ ចំនួន១២គ្រួសារ ដោយក្នុងពាក្យបណ្តឹង របស់ប្រជាពលរដ្ឋបាននិយាយថា ឈ្មោះ ឆាយ ប៊ុនរ៉ា បានកាន់ប្លង់សាងសង់ផ្សារ មួយកន្លែង នៅខណ្ឌសែនសុខមកប្រាប់ពួកគាត់ថា បើមាននរណាត្រូវការជាវតូប សម្រាប់លក់ដូររកស៊ី និងកន្លែងសម្រាប់ផ្ញើកង់ម៉ូតូ ដែលមានតំលៃទាបបំផុត ៤០០ដុល្លារ និងតំលៃខ្ពស់៣៥០០ដុល្លារ។ ក្នុងពាក្យបណ្តឹងបានបន្តថា ពេលប្រជា ពលរដ្ឋទាំង១២គ្រួសារឮដូច្នោះ ម្នាក់ៗ បាននាំគ្នាយកលុយមកកក់តូប ដែលអាណិកជនគិតថា សាងសង់ផ្សារ នៅ ខណ្ឌសែនសុខ ដោយប្រាក់កក់ សរុបទាំង១២ គ្រួសារ មានចំនួន៣៥៤០ដុល្លារ ។ លុះរហូតមក ដល់ថ្ងៃកើត ហេតុ មិនឃើញឈ្មោះឆាយ ប៊ុនរ៉ា នាំពួកគាត់ទៅឃើញ តូបលក់ដូរ ដែលពួកគាត់បាន យកលុយទៅ កក់ កាល ពីថ្ងៃមុន ដូច្នេះហើយពួកគាត់ក៏សំរេចចិត្តនាំគ្នា មកដាក់ពាក្យបណ្តឹង សុំឲ្យសមត្ថកិច្ចអន្តរាគមន៍ ឃាត់ខ្លួន ឈ្មោះ ឆាយ ប៊ុនរ៉ាដើម្បីទាមទារ យកប្រាក់ របស់ពួកគាត់វិញ ។ ហេតុដូចនេះហើយ ទើបសមត្ថកិច្ចមូលដ្ឋាន បាន សហការ ជាមួយ និងនគរបាល ព្រហ្មទណ្ឌខណ្ឌ ធ្វើការឃាត់ខ្លួនភ្លាមៗ នាំយកមក កាន់អធិការដ្ឋាន នគរបាល ខណ្ឌ ចំការមន ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយ សារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាព ដូចពាក្យបណ្តឹង របស់ បង ប្អូនប្រជាពលរដ្ឋ ទាំង១២គ្រួសារនោះមែន ។ ដោយយោងទៅ តាមពាក្យបណ្តឹង នឹងចម្លើយសារភាព របស់ ជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនពួកគេទៅតុលាការ ដើម្បីដោះស្រាយតាមច្បាប់ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live




Latest Images