Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

នគរបាល ឆ្មក់ចូល ស្ថានីយរថភ្លើង ឃាត់បានមនុស្ស ប្រុសស្រី ៩នាក់ ខណៈលក់ និងជក់គ្រឿងញៀន

0
0

ខេត្តបន្ទាយមានជ័យ៖ នគរបាលឆ្មក់ចូលស្ថានីយរថភ្លើង ឃាត់បានមនុស្សប្រុសស្រី ៩នាក់ ខណៈលក់និងជក់គ្រឿងញៀន ខុសច្បាប់ កាលពី វេលាម៉ោង០២ល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ នៅចំណុចស្ថានីយរថភ្លើង ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ធិន ស៊ិនដេត នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅថ្ងៃទី២២ ខែមករា នេះថា ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចយើងឃាត់ បានជនសង្ស័យចំនួន ៩នាក់ ក្នុងនោះមានស្រី ២នាក់ ដកហូតបានថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន ៧៥គ្រាប់ និងដកហូតបានម៉ូតូ ចំនួន០៤គ្រឿង។

លោក ធិន ស៊ិនដេត បានបន្តថា ក្រោយពីបើកការសួរនាំរកឃើញថា បុរសទាំង៧នាក់ ជាអ្នកជក់ (ប្រើប្រាស់) ដោយឡែកស្រ្តី ២នាក់ ជាមុខសញ្ញា លក់ចែកចាយថ្នាំញៀន នៅចំណុចកើតហេតុខាងលើ។

ក្រោយសួរនាំជនសង្ស័យប្រុស ស្រី ទាំង៩នាក់ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្ត តាមនីតិវិធីច្បាប់៕

www.dap-news.com

www.dap-news.com


កម្លំាងយោធា៣នាក់ និងមន្ទីរអធិការកិច្ច ខេត្តកំពតម្នាក់ ចាប់ឈើ១រថយន្ត មិនសហការ ជាមួយមេព្រៃ លួចដោះលែង ទៅវិញស្ងាត់ៗ

0
0

កំពត៖ មន្រ្តីយោធា៣នាក់ និងមន្រ្តីមន្ទីរអធិការ កិច្ចម្នាក់ នៅខេត្តកំពត ត្រូវបានប្រភពទម្លាយឲ្យដឹងថា លួចដោះ លែងឈើអារខុសច្បាប់មួយរថយន្ត ជាថ្នូរនិងលុយយ៉ាងក្រាស់ក្រែល ជាអំពើខុសឆ្គងមួយដ៏ធ្ងន់ធ្ងរ ដែលមន្រ្តីអង្គ ភាពប្រឆាំងអំពើពុករលួយ គួរតែចាត់ការទៅលើមន្រ្តីខិលខូចទាំងអស់នេះ។

ប្រភពច្បាស់ការមួយ បានលួចបង្ហើបឲ្យដឹងថាកម្លំាំង យោធាខេត្តកំពត៣នាក់ មកពីការិយាល័យទី២ (ក២) និង ម្នាក់ទៀតមកពីមន្ទីរអធិការកិច្ចទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា ខេត្តកំពត បានបបួលគ្នាចុះទៅចាប់ឃាត់រថយន្ត កូរ៉េ២តោនកន្លះ ដឹកឈើអារល្មើសច្បាប់ពេញរថយន្ត ដែលបានដឹកចេញពីតំបន់កោះស្លា នៃស្រុកឈូក នៅចំ ណុចផ្លូវកោះចន្លះ ជិតដល់ផ្លូវជាតិលេខ ៣ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត កាលពីល្ងាចថ្ងៃទី ២១ ខែមករា ឆ្នំា ២០១៣។ ការចុះចាប់រថយន្តដឹកឈើខាងលើនេះ មិនបានសហការជាមួយកម្លំាងសមត្ថកិច្ច ជំនាញណាមួយឡើយ ក្រោយពីឃាត់រថយន្តដឹកឈើល្មើសច្បាប់ខាងលើ បានរយៈពេលប្រមាណជា២ម៉ោង រួច មក ក៏ដោះលែងទៅវិញ។

តាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ការដោះលែងរថយន្តល្មើសនេះ ភាគីខាងម្ចាស់ឈើបានបង់លុយ ឲ្យមន្រ្តីយោធារាប់លានរៀលឯណោះ។

ប្រភពទម្លាយពីអំពើពុករលួយរបស់មន្រ្តីយោធាខាងលើនេះ បានបន្តថា ព័ត៌មាន នៃការចាប់ឈើខាងលើនេះ ក៏ បានដឹងឮដល់មន្រ្តីតុលាការខេត្តកំពតផងដែរ។ ក្រោយពេលចាប់ភ្លាមៗនោះ ត្រូវបានលោកព្រះរាជអាជ្ញាអមសា លាដំបូងខេត្តកំពត ចេញបញ្ជាឲ្យកងកម្លំាងកងរាជអាវុធហត្ថ (អ.ហ) ចុះទៅតាមយករថយន្តល្មើសច្បាប់មកចាត់ ការទៅតាមផ្លូវច្បាប់ដែរ ប៉ុន្តែគួរឲ្យសោកស្តាយពេលកម្លំាំង អ.ហ ចុះទៅដល់ កន្លែងឃាត់ចាប់រថយន្ត ត្រូវបាន មន្ត្រីយោធាដោះលែងបាត់ទៅហើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏លោកព្រះរាជអាជ្ញានៅតែស្រាវជ្រាវទៅលើ ករណីនេះ យ៉ាងក្តៅគកុគដដែល ដោយមិនឲ្យជនខិលខូចរួចខ្លួនបានទេ។

តាមប្រភព័ត៌មានបានឲ្យដឹងថា មន្រ្តីយោធាដែលចុះចាប់ឈើនោះ ទី១. ឈ្មោះ ភ័ណ នៅការិយាល័យទី២ យោ ធាខេត្ត មុខងារជាប្រធានការិយាល័យទី២ «ក២»។ ទី២. ឈ្មោះ កឺយ អនុប្រធាន «ក២» យោធាខេត្ត និងទី៣. ឈ្មោះ អឿន ហៅ ឆ លីហៀង មុខងារ អនុប្រធាន «ក២» ខេត្ត។ រីឯមន្ត្រី នៃមន្ទីរអធិការកិច្ចទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភាវិញ ឈ្មោះ កង សេរីវុធ មុខងារជាប្រធានការិយាល័យ នៃមន្ទីរអធិការកិច្ចខេត្ត។

លោក ស៊ឹម ឡាបុ័ង នាយខណ្ឌរដ្ឋាបាលព្រៃឈើកំពត បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា នៅរសៀល ថ្ងៃទី២២ ខែមករា ឆ្នំាំ ២០១៣ ថា ក្រោយពីលោកទទួលបានព័ត៌មានមិនប្រក្រតីខាងលើនេះរួចហើយ លោក បានបញ្ជាឲ្យកម្លំាងមេព្រៃរបស់ចុះដល់កន្លែងគោលដៅ ដើម្បីចាត់ការលើរឿងនេះ ប៉ុន្តែមិនបានប្រទះឃើញរថ យន្តល្មើសនោះទេ។

លោក ស៊ឹម ឡាបុ័ង បន្តទៀតថា បើតាមសេចក្តីរាយការណ៍ថា រថយន្តដឹកឈើល្មើសខាងលើ គឺជាឈើសរស ជ្រលុងទេ។

កន្លងមកខណ្ឌរដ្ឋបាលព្រៃឈើកំពត ធ្លាប់បង្ក្រាបរថយន្តដឹកសសរជ្រលុងប៉ុន្មានករណីរួចមកហើយ ដោយមាន ការពិន័យជាប្រាក់ទៅតាមផ្លូវច្បាប់ទៀតផង៕

Photo by DAP-News

អគ្គិភ័យយ៉ាង សន្ធោសន្ធៅ ឆាបឆេះផ្ទះ ប្រជាពលរដ្ឋ ស្រុកមង្គលបុរី

0
0

បន្ទាយមានជ័យ៖ អគ្គិភ័យបានឆាបឆេះយ៉ាង សន្ធោសន្ធៅ បំផ្លាញតូបលក់គ្រឿងទេស និងផ្ទះប្រជាពលរដ្ឋអស់ជាច្រើន នៅល្ងាចថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៥ ក្នុងឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យខាងលើនេះ បានឆាបឆេះពីម៉ោងប្រមាណជា ៤ ល្ងាចថ្ងៃនេះ បណ្តាលមកពីកំពប់សាំងដបនៅក្នុងផ្ទះមួយនៅក្នុងភូមិកើតហេតុខាងលើ រួចក៏ឆាបឆេះយ៉ាងលឿន ទៅផ្ទះផ្សេងៗទៀតនៅក្បែរនោះ។

ទោះបីជាយ៉ាងណា ទាំងកម្លាំងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ព្រមទាំងរថយន្តពន្លត់អគ្គិភ័យពីស្នងការដ្ឋាននគរ បាលខេត្តចំនួន២ គ្រឿង បានចេញទៅជួយអន្តរាគមន៍ តែគេមិនដឹងថា អាចជួយសង្រ្គោះបានប៉ុណ្ណានោះទេ ព្រោះកន្លែងកើតហេតុមានចម្ងាយឆ្ងាយពីទីរួមខេត្ត។ ដូច្នេះលទ្ធផលពិតជាធ្ងន់ធ្ងរហើយទំរាំតែរថយន្តពន្លត់អគ្គិ ភ័យធ្វើដំណើរទៅដល់នោះ។

ក្រោយពីការជួយអន្តរាគមន៍យ៉ាងញាប់ដៃញាប់ជើង ទាំងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋផងនោះ អគ្គិភ័យកំណាចមួយនេះ ត្រូវបានពន្លត់ឲ្យរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោងប្រមាណជា ៥ល្ងាចថ្ងៃដដែល បន្ទាប់ពីឆាបឆេះបំផ្លាញ់តូបលក់ដូរគ្រឿងទេស និងផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងនោះ។ តែទំហំ នៃការខូចខាត មិនទាន់មានលទ្ធផលទេ តែមិនតិចនោះឡើយ។

បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ មាននារីម្នាក់ បានជិះម៉ូតូទៅបុកនឹងកន្លែងដាក់សាំងដបលក់ បណ្តាលឲ្យដបសាំងធ្លាក់ទៅលើម៉ាស៊ីន ម៉ូតូ ដែលកំពុងក្តៅ ក៏បណ្តាលឲ្យឆាបឆេះតែម្តង។ ក្នុងហេតុការណ៍អគ្គិភ័យនេះ ក៏បណ្តាលឲ្យម៉ូតូ២គ្រឿង ឆាបឆេះទាំងស្រុងផងដែរ។

ជាមួយគ្នានេះ អភិបាលខេត្ត អ៊ុង អឿន នៅល្ងាចថ្ងៃដដែលនេះ បានដឹកនាំមន្រ្តីក្រោមឱវាទ ជាច្រើននាក់ បានចុះទៅ ត្រួតពិនិត្យ នៅកន្លែងកើតហេតុ ដើម្បីធ្វើការវាយតម្លៃ នៃការខូចខាត៕

www.dap-news.com

www.dap-news.com

Photo by DAP-NEWS

Photo by DAP-NEWS

DAP-News

DAP-News

DAP-News

DAP-News

ថ្ងៃនេះ! ខួបគំរប់ ១០០ថ្ងៃ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ

0
0

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣នេះ គឺជាថ្ងៃប្ររព្ធពិធិបុណ្យគំរប់ ១០០ថ្ងៃ នៃព្រះបរមសព បរមរតនកោដ្ឋ របស់ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២២ មករានេះថា នៅល្ងាចថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ សម្តេច និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត និងរាប់បាត្រឧទ្ទិសកុសល ជូនដល់ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ។

សម្តេចបន្តថា “តាមពិតគំរប់ខួប១០០ថ្ងៃ នៃព្រះបរមរតនកោដ្ឋ ត្រូវដល់ថ្ងៃទី២៥ ឯណោះ តែតាមជោគតាមប្រពៃណី របស់ក្សត្រ ត្រូវធ្វើមុនថ្ងៃអីចឹង ថ្ងៃនេះល្ងាចនេះ និងមានការសូត្រមន្ត និងព្រឹកស្អែកនឹងត្រូវរាប់បាត្រ ប្រគេនព្រះសង្ឃ”។

គិតត្រឹមថ្ងៃទី២២ ខែមករានេះ នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ពិធីដង្ហែ និងបូជាព្រះភ្លើង នឹងត្រូវដល់។ ថ្ងៃនោះ រាជរដ្ឋាភិបាលកម្ពុជាបានគ្រោងនឹង បាញ់កាំភ្លើងធំ និងក្បួនដង្ហែយ៉ាងធំផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ធ្វើការកាន់ទុក្ខក្នុងរយៈកាល នៃការកាន់ទុក្ខពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ គឺជាដំណាក់កាលនៃការកាន់ទុក្ខ លើកទី២ ចំពោះព្រះមហាវីរក្សត្រ ដែលជាការលាគ្នាចុងក្រោយ។

គួររំលឹកថា ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ បានយោងចូលទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្នុងមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន៕

www.dap-news.com

សិក្ខាសាលា ស្តីពីប្រព័ន្ធ គ្រប់គ្រង ព័ត៌មានអប់រំ តាមអ៊ីនធឺណែត

0
0

ភ្នំពេញ៖  កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ខេមមីស (CAMEMIS) កម្ពុជា រួមជាមួយ សាកលវិទ្យាល័យឯកទេសកម្ពុជា (CUS) បានធ្វើសិក្ខាសាលាស្តី ពីប្រព័ន្ធគ្រប់គ្រង ព័ត៌មាន អប់រំតាមអ៊ីនធឺណែត ដោយប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងព័ត៌មានអប់រំ ខេមមីស (CAMEMIS) សម្រាប់សាស្រ្តាចារ្យ និងនិសិ្សតទាំងអស់ នៅ CUS ទីតាំងស្ទឹងមានជ័យ។

លោក ស៊ុន រ៉ាពីដ វាគ្មិនមួយរូប តំណាង ខេមមីស (CAMEMIS) កម្ពុជា បានធ្វើបទបង្ហាញពី ប្រព័ន្ធគ្រប់គ្រងព័ត៌ មានអប់រំ ខេមមីស (CAMEMIS) ដែលជាឧបករណ៍មួយ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសាលារៀន សាកលវិទ្យាល័យ ឬស្ថាប័នអប់រំនានា នៅកម្ពុជា ដើម្បីគ្រប់គ្រងការងាររដ្ឋបាលសំខាន់ៗ របស់សាលារៀនទាំង មូលដូចជា ការគ្រប់គ្រងសិស្ស គ្រូ បង្រៀន ម៉ោងបង្រៀន ការបង់ថ្លៃរបស់សិស្ស ការបង់ប្រាក់ខែគ្រូបង្រៀន មុខវិជ្ជា គ្រប់គ្រងថ្នាក់រៀននិងបរិក្ខារសិក្សា កាល វិភាគសិក្សា វិន័យ វត្តមាន ពិន្ទុ សៀវភៅសិក្ខាគារិកជាដើម។

លោកបានបន្ថែមថា ជាការពិតណាស់ ប្រទេសកម្ពុជានៅមិន ទាន់មានសាលារៀន ឬសាកលវិទ្យាល័យណាមួយ ដែលដាក់អោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ព័ត៌មានអប់រំដែលមានលក្ខណៈ ស្របតាមបទដ្ឋានអន្តរជាតិ និងអាចប្រើប្រាស់បាន នៅលើបណ្តាញអីនធឺណែតនោះទេ បើទោះបីជាមានការប្រើប្រាស់ កម្មវិធីគ្រប់គ្រងសិស្ស ឬគណនេយ្យខ្លះៗ តែពិតជាមានតិចតួចណាស់។ ហេតុដូចនេះហើយ បានជាខេមមីស (CAMEMIS) ត្រូវបានអភិវឌ្ឍឡើង ដែលនឹងលើកប្រសិទ្ធិភាពការងារ ក៏ដូចជាកាត់បន្ថយការចំណាយ និងពេលវេលា ព្រមទាំងដោះស្រាយបញ្ហាស្មុគស្មាញ រដ្ឋបាលរបស់សាលារៀន ឬសាកលវិទ្យាល័យនានា ហើយដែលនឹងជួយជំរុញលើកស្ទួយវិស័យអប់រំនៅកម្ពុជាយើង។

លោក គាំ វិបុលរិទ្ធិ អ្នកផ្តួចផ្តើមគំនិត និងជាអ្នកបង្កើត ខេមមីស (CAMEMIS) បានធ្វើបទបង្ហាញពីលក្ខណៈបច្ចេកទេស និងវិធីសាស្ត្រក្នុងការ អភិវឌ្ឍប្រព័ន្ធនេះ ឡើងជូនដល់សាស្ត្រាចារ្យ និងនិសិ្សត។ ខេមមីស (CAMEMIS) ត្រូវបានអភិវឌ្ឍឡើងដោយប្រើបច្ចេកវិទ្យាទាន់សម័យ លើបណ្តាញអ៊ីនធឺណែត អាចប្រើប្រាស់បានពីគ្រប់កន្លែង គ្រប់ពេលវេលា ហើយមិនទាមទារការតម្លើងកម្មវិធីសម្រាប់អ្នកប្រើប្រាស់ឡើយ។ ជាងនេះទៀត គ្រោងរចនាសម្ព័នរបស់ ប្រព័ន្ធនេះអាចប្រើប្រាស់ បានសម្រាប់ចំនួន សាលារៀនឥតដែនកំណត់ និងបំពាក់នូវការការពារ សុវត្ថិភាពរឹងមាំទៀតផង ហើយអ្នកប្រើប្រាស់នីមួយៗ (សិស្ស សាស្ត្រាចារ្យ បុគ្គលិកសិក្សា បុគ្គលិកគណនេយ្យ នាយកសាលា) តម្រូវអោយមានគណនី រៀងខ្លួនដើម្បីអាចប្រើប្រាស់បាន។

លោក មាស សាវន់ នាយកសាខាសាកល វិទ្យាល័យឯកទេសកម្ពុជា សាខាស្ទឹងមានជ័យ  បានមានប្រសាសន៍វាយតម្លៃខ្ពស់ថា ប្រព័ន្ធនេះផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់និស្សិត សាស្ត្រាចារ្យ បុគ្គលិកសិក្សា បុគ្គលិកគណនេយ្យ ថ្នាក់ដឹកនាំ ក៏ដូចជាពង្រឹងគុណ ភាពសិក្សានៅក្នុងសាកលវិទ្យាល័យ។ លោកបានផ្តាំផ្ញើដល់និស្សិត សាស្ត្រចារ្យអោយ ប្រុងប្រៀបជាស្រេចក្នុងការអនុវត្ត និងប្រើប្រាស់ប្រព័ន្ធនេះ ក្រោយសាកលវិទ្យាល័យ តម្លើងប្រព័ន្ធនេះនាពេលឆាប់ៗខាងមុខនេះ ដើម្បីអោយទាន់យុគសម័យបច្ចេកវិទ្យា និងឈានមុខគេនៅកម្ពុជា។

សូមជម្រាបថា បន្ទាប់ពីប្រកាសដាក់អោយប្រើប្រាស់  ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ ខេមមីស (CAMEMIS) តាមប្រព័ន្ធផ្សព្វផ្សាយនានារួចមក ខេមមីស (CAMEMIS) កម្ពុជា បានទទួលការស្នើសុំចុះឈ្មោះប្រើប្រាស់ ជាបន្តបន្ទាប់ពីសាលារៀន និងសាកលវិទ្យាល័យនានា។  ខេមមីស (CAMEMIS) កម្ពុជា បាននឹងកំពុងរៀបចំបទបង្ហាញ ក៏ដូចជាវគ្គបណ្តុះបណ្តាលនេះជាបន្តបន្ទាប់ទៀតទៅតាមសំណូមពររបស់គ្រឹះស្ថានអប់រំនានា ៕ ព័ត៌មានលម្អិតអំពី ខេមមីស (CAMEMIS) នេះ មាននៅគេហទំព័រ www.camemis.com.kh ។

www.lookingtoday.com

www.lookingtoday.com

ជិះម៉ូតូម្នាក់ឯង ដួលរងរបួសធ្ងន់ ប្រជាពលរដ្ឋ នៅជិតខាង សង្ស័យថា បុករថយន្តគេ ពីក្រោយ

0
0

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដួលម៉ូតូសន្លប់ឈឹង រងរបួសធ្ងន់ ដោយដាច់ម្រាចជើងនិង ភ្លាត់ឆ្អឹងចង្កេះ ប្រជាពលរដ្ឋរស់ នៅជិតខាងក្បែរកន្លែងកើតហេតុ បាននិយាយថា ទំនងជាបុកគូទរថយន្តគេពីក្រោយហើយមើលទៅ ព្រោះពួកគាត់ឮសូរ ដូចជាបុក លុះចេញមក មើល ក៏ប្រទះឃើញជនរងគ្រោះដេកដួលតែម្នាក់ ត្រូវបានក្រុមសង្គ្រោះ ៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨និង២៥នាទី យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិក្រាំងដូនទ័យ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើត បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន ប៊ុនធឿន ភេទប្រុស អាយុ ៤៨ឆ្នាំ មានមុខរបររ ត់ម៉ូតូឌុប រស់នៅភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូមួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AZ-1425 រងរបួសដាច់ម្រាមជើងម្ខាង និងភ្លាត់ឆ្អឹងចង្កេះ ត្រូវដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពសូវៀត ។

សាក្សីបានបន្តទៀតថា មុនពេលកើតហេតុ ពួកគាត់បានឮស្នូរសំឡេងប៉ះគ្នា លុះពេលពួកគាត់ចេញមកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកដួលតែម្នាក់ឯង រីឯភាគីម្ខាងទៀតពុំឃើញនោះទេ បន្ទាប់មកនគរបាលមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ រួចហើយបានហៅ រថយន្តសាម៊ុយ របស់អង្គភាពសង្គ្រោះ ង៧០ ទៅដឹកយកទៅសង្គ្រោះ តែម្តងទៅ ។

នគរបាលចរាចរប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា ជនរងគ្រោះទំនងជាស្រវឹង ហើយឧប្បត្តិហេតុនេះ ប្រហែលជាប៉ះជាមួយក្មេងស្ទាវ ហើយក្មេងគេច បាត់តែម្តងទៅ ហើយបន្ទាប់ពីកើតហេតុ ត្រូវបានហៅរថយន្ត សាម៊ុយ ដឹកយកទៅសង្គ្រោះ រីឯម៉ូតូយកមករក្សាទុក នៅប៉ុស្តិ៍ចោមចៅ លុះព្រឹកឡើង ត្រូវប្រគល់ទៅឲ្យក្រុមគ្រួសារ ដោយគ្មានគិតអ្វីនោះទេ ៕

www.dap-news.com

ភ្លើងប្រច័ណ្ឌ ឆាបឆួល កាប់ប្តីមួយកាំបិត ផ្តាច់ជីវិត

0
0

កណ្តាលៈ កំហឹងមោហ៍បាំងកើតពីភ្លើងប្រច័ណ្ឌ ធ្វើឲ្យភរិយា ដែលបានរួមរស់នឹងគ្នារាប់សិបឆ្នាំ ដាច់ចិត្តលើកកាំ បិតផ្គាក់ផ្តាច់ជិវិតប្តីយ៉ាងព្រៃផ្សៃបំផុត នារសៀលថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៣ នៅលើផ្ទះក្នុងភូមិត្រពាំង ខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ អំពើហិង្សាកើតចេញពីការប្រច័ណ្ឌខ្វះការពិចារណានេះ ធ្វើឲ្យ ក្មេងៗ៣នាក់ ត្រូវរស់គ្មានទីពឹង បន្ទាប់ពីឪពុកត្រូវស្លាប់ រីឯម្តាយត្រូវជាប់ទោស។

លោកអធិការនគរបាលស្រុកអង្គស្នួល មាន សំណាង បានបញ្ជាក់នៅក្នុងរបាយការណ៍របស់លោកថា នៅវេលា ម៉ោងប្រមាណ ១៥ និង៥នាទី ជនរងគ្រោះជាប្តី និងជនសង្ស័យជាភរិយាបានឈ្លោះប្រកែកគ្នា ដោយស្រ្តីជា ភរិយាបានចោទប្រកាន់ថា ប្តីមានស្រី ហើយមានកូនជាមួយគេថែមទៀត។ ក្រោយពីឈ្លោះប្រកែកគ្នាហើយ ប្តីក៏ មិនបានតបតអ្វីដែរ ក៏គេចទៅដេកនៅលើឥដ្ឋសាបនៅក្នុងផ្ទះ ខណៈដែលប្តីកំពុងតែដេកលង់លក់ ស្រាប់ស្ត្រីជា ភរិយាយកកាំបិតផ្គាក់ទៅកាប់បុរសរងគ្រោះជាប្តីចំចុងត្រចៀកខាងស្តាំ បណ្តាលឲ្យដាច់ត្រចៀក ហើយស្លាប់ ភ្លាមៗមួយរំពេច។

លោកអធិការរូបនេះ បានឲ្យដឹងថា ជនរងគ្រោះជាប្តី មានឈ្មោះ មាន់ វុទ្ធី អាយុ ៣៤ឆ្នាំ រីឯស្រ្តីជាភរិយាឈ្មោះ អាត សារុំ អាយុ ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ អំពើហិង្សាផ្ទុះចេញពីភ្លើងប្រច័ណ្ឌ ដោយខ្វះការ ពិចរណានេះ បណ្តាលឲ្យក្មេងៗជាកូន៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ដែលមានអាយុចន្លោះពី ៥ឆ្នាំ ដល់១១ឆ្នាំ នោះ ត្រូវរស់នៅវេទនាគ្មានទីពឹង បន្ទាប់ពីឪពុករបស់គេបានស្លាប់ រីឯម្តាយរបស់គេត្រូវជាប់ពន្ធនាគារក្រោម បន្ទាត់នៃច្បាប់នោះ។

ជារឿយៗ អំពើហិង្សាក្នុងគ្រួសារកើតចេញពីភ្លើងប្រច័ណ្ឌនៅក្នុងសង្គមកម្ពុជា បានធ្វើឲ្យប្តី-ប្រពន្ធ ដែលរួមរស់នឹង គ្នារាប់សិបឆ្នាំនោះ ភ្លេចអស់អនុស្សាវរីយ៍ដាច់ចិត្តកាប់សម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃ ជាក់ស្តែងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ នៅឯស្រុកស្ទោង ខេត្តកំពង់ធំ លោកមេប៉ុស្តិ៍នគរបាលឃុំចំណារក្រោម បានលើកកាំភ្លើង បាញ់ភរិយា និងកូនប្រុសម្នាក់ឲ្យស្លាប់បាត់បង់ជីវិត ហើយកូនស្រីម្នាក់ទៀតរងរបួសធ្ងន់ផងដែរ។ នៅមានអំពើ ហិង្សា ជាច្រើនករណីទៀត ត្រូវបានគេមើលឃើញសុទ្ធសឹងកើតចេញពីភ្លើងប្រច័ណ្ឌ ដោយខ្វះនូវការពិចារណា ជាពិសេសធ្វើឲ្យកូនៗ ដែលនៅវ័យក្មេងនៅឡើយត្រូវក្លាយជាជនរងគ្រោះធ្ងន់ធ្ងរបំផុត បន្ទាប់ពីឪពុក ឬម្តាយ របស់គេ ត្រូវស្លាប់ ឬជាប់ពន្ធនាគារនោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

មនុស្ស ជាង៧៥០លាននាក់ និយាយភាសា អង់គ្លេស

0
0

ភ្នំពេញ៖ ប្រជាជនប្រមាណជាង ៧៥០លាននាក់ នៅជុំវិញពិភពលោកនិយាយភាសាអង់គ្លេស ក្រៅពីភាសាកំណើតរបស់ពួកគេ។

ហ្វេសប៊ុក របស់ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា បានឱ្យដឹងថា ខ្លួនមានការចេញចិត្តជាខ្លាំង ជាមួយសំណួរមួយថា "តើលោកអ្នកដឹងទេថា ប្រជាជន ចំនួន ៧៥០លាន នាក់នៅជុំវិញ ពិភពលោក និយាយភាសាអង់គ្លេស?"

យ៉ាងណាក៏ដោយ ប្រជាជនកម្ពុជា ជាពិសេស យុវជនជំនាន់ក្រោយ កាន់តែច្រើនឡើង រៀនភាសាអង់គ្លេស និងចេះភាសានេះ យ៉ាងស្ទាត់ជំនាញ ជាជាងភាសាបារាំង ដែលធា្លប់ធ្វើ ជាអាណាព្យាបាល របស់ខ្លួនចំនួន ៩០ឆ្នាំ នោះទៅទៀត។

យ៉ាងណាក៏ដោយ មិនទាន់ដឹងចំនួនឱ្យ ប្រាកដ អំពីពលរដ្ឋខ្មែរ ចេះនិយាយភាសា អង់គ្លេសនោះទេ។ ភាសាអង់គ្លេស បានក្លាយជា ភាសាយាន សម្រាប់ពលរដ្ឋកម្ពុជា (យុវវ័យ) ចាប់តាំងពីកម្ពុជា បានចូលជាសមាជិក សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ នាឆ្នាំ១៩៩៩ ដែលយកភាសាអង់គ្លេស ធ្វើជាភាសាគោល សម្រាប់ទំនាក់ទំនង៕


នាយករដ្ឋមន្រ្តី បញ្ជាឲ្យ លុបបំបាត់ ការបូមខ្សាច់ ខុសច្បាប់ នាំឲ្យបាក់ច្រាំងទន្លេ

0
0

-ក្រសួងធនធានទឹក ប្តេជ្ញាលុបបំបាត់ ភាពអាណាធិបតេយ្យ ទាំងនេះ

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បទបញ្ជា ដោយចំហរ ទៅកាន់កាន់ក្រសួង ធនធានទឹក ត្រូវចាត់វិធានការ ឲ្យមាន ប្រសិទ្ធភាព ចំពោះសកម្មភាព បូមខ្សាច់ខុសច្បាប់ និងអាណាធិបតេយ្យ នៅពេលយប់ ដែលកត្តាទាំងនេះ បានបណ្តាលឲ្យបាក់ច្រាំងទន្លេ និងស្រុត ផ្ទះរបស់ប្រជាពលរដ្ឋ។

ជាការឆ្លើយតប ក្រសួងធនធានទឹក បានប្តេជ្ញា លុបបំបាត់ រាល់សកម្មភាព អាណាធិបតេយ្យទាំងនេះ តាមបទបញ្ជារបស់ នាយករដ្ឋមន្រ្តី។ នៅក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់  កំពង់ផែចំណត កុងតឺន័ររបស់ កំពង់ផែស្វយ័ត រាជធានីភ្នំពេញនៅ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ក្រសួងធនធានទឹក ត្រូវដោះស្រាយ បញ្ហានេះ ដែលបង្កឡើងដោយ ការបូមខ្សាច់ ចល័តពេលយប់ ដែលនាំឲ្យមានការបាក់ច្រាំងទន្លេ ហើយសម្តេច បានផ្តល់អនុសាសន៍ ឲ្យយកទន្លេចិញ្ចឹមទន្លេ មានន័យថា យកអាលុយ ពីការបូមខ្សាច់នេះ យកមកបូម នៅកន្លែងណា ដែលវាគោករាក់ ហើយបំពេញ នៅកន្លែងណា ដែលវាបាក់ ហើយយកលុយដែលបានមកពីការលក់ខ្សាច់នោះ ត្រូវយកទៅធ្វើច្រាំងទន្លេ នៅកន្លែងបាក់។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាដោយផ្ទាល់មាត់ ទៅកាន់លោករដ្ឋមន្រ្តី ក្រសួងធនធានទឹក លឹម គានហោ បានតាមចាប់ ទុកចល័តដែលរកស៊ីបូមខ្សាច់ នៅពេលយប់ យកឡើងគោក ទាំងអស់ ។

នាយករដ្ឋមន្រ្តី បានបញ្ជា ឲ្យក្រសួងធនធានទឹក គណៈកម្មាធិការទន្លេមេគង្គ និងក្រសួងសាធារណៈការ ត្រូវរួមគ្នាធ្វើជាកញ្ចប់ ក្នុងការបូមស្តារ នៅកន្លែងណាដែល ត្រូវរាំងស្ទះ ។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានលើកឡើង នៃការបាក់ច្រាំងទន្លេ នៅស្រុកកំណើត របស់សម្តេច គឺនៅខេត្តកំពង់ចាម ប៉ុន្តែមូលហេតុ នៃការបាក់នេះ មិនបណ្តាលមកពី ការបូមខ្សាច់នោះទេ គឺបណ្តាលមកពី ទឹកហូរបុក។ នាយករដ្ឋមន្រ្តី ក៏បានព្រមានផងដែរថា បើសិននៅមាន សកម្មភាព អាណាធិបតេយ្យ នេះនៅតែ បន្តកើតឡើង នោះទន្លេរបស់ប្រទេសកម្ពុជា បាក់ដោយកន្លែងមានន័យថា បាក់កន្លែងនេះ ដុះកន្លែនោះ បាក់កន្លែងនោះ ដុះកន្លែងនេះ ។ 

ទាក់ទិននិងបទបញ្ជាថ្មី របស់នាយករដ្ឋមន្រ្តី ខាងលើនេះ នាយកខុទ្ទាល័យ ក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានថ្លែងថា ក្រសួងនឹងប្តេជ្ញា លុបបំបាត់ បញ្ហានេះឲ្យអស់ តាមបទបញ្ជា របស់សម្តេចនាយករដ្ឋមន្រ្តី ។

លោក ចាន់ យុត្ថា បានបន្តថា ទូកដែលលួចបូមខ្សាច់ដោយ គ្មានការអនុញ្ញាតនោះ គឺមិនធ្វើសកម្មភាព នៅកណ្តាលទន្លេទេ ដោយសារតែទុយោ នៃការបូមខ្សាច់ មានប្រវែងខ្លី ពោលមានតែប្រវែង ៣ ទៅ៤ម៉ែត្រ ដូច្នោះ តម្រូវឲ្យពួកគេមកលួចបូម នៅតាមច្រាំងទន្លេវិញ ដែលកត្តាទាំងនេះបង្កឲ្យមានការ បាក់ច្រាំងទន្លេ និងស្រុតផ្ទះរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ នៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ មានករណី ផ្ទះប្រជាពលរដ្ឋ ស្រុតចូល ទៅក្នុងទន្លេ ចំនួន២ខ្នង បណ្តាលឲ្យ រងការខូចខាត ទ្រព្យសម្បត្តិ មួយចំនួនតែសំណាងល្អ មិនបណ្តាលឲ្យនណារម្នាក់ រងគ្រោះថ្នាក់នោះទេ។ បញ្ហានេះ ត្រូវបានប្រជាពលរដ្ឋ និងជនរងគ្រោះ ស្តីបន្ទោសចំពោះសកម្មភាពបូមខ្សាច់ នៅតាមច្រាំងទន្លេ៕

DAP-News

DAP-News

DAP-News

DAP-News

បុគ្គលិកសាលា ក្តីខ្មែរក្រហម ផ្នែកជាតិ ជាងពាក់កណ្តាល ដាក់លិខិត សួររកប្រាក់ខែ

0
0

ភ្នំពេញ៖ បុគ្គលិកផ្នែកជាតិ នៃសាលាក្តីខ្មែរក្រហម មានចំនួន ជាងពាក់កណ្តាលបាន ដាក់ពាក្យសួររកប្រាក់ខែសម្រាប់ខែធ្នូ និងកិច្ចសន្យា បន្តការងារ បន្ទាប់ពីសាលាក្តីកូនកាត់មួយនេះ បានជួបប្រទះផ្នែកហិរញ្ញវត្ថុ។

មន្រ្តីនាំពាក្យ នៃសាលាក្តីខ្មែរក្រហម លោក នេត ភក្រ្តា មានប្រសាសន៍ឲ្យដឹងថា នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣នេះ មានបុគ្គលិកការងារ នៅសាលាក្តីខ្មែរក្រហមផ្នែកជាតិ ជាងពាក់កណ្តាលក្នុងចំណោមបុគ្គលិកជាង៣០០នាក់ បានដាក់ពាក្យសួររកប្រាក់ខែរបស់ពួកគេ។  លោកបន្តថា ដោយក្នុងលិខិតនោះ បានលើកឡើងថា ពួកគេបានជួបការលំបាក យ៉ាងធ្ងន់ធ្ងរនៅក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃដោយសារពុំមានថវិកា គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ហើយពួកគេមានសតិអារម្មណ៍មិនល្អ ពេលដល់បើកប្រាក់ខែម្តងៗ។

លោកបានបញ្ជាក់ថា “ពួកគាត់បានដាក់លិខិតមក នៅរសៀលថ្ងៃនេះ ហើយប្រសិនបើជា គ្មានព័ត៌មាន ឬក៏ប្រភពណាមួយ ដែលបញ្ជាក់នឹងបើក ប្រាក់ខែឲ្យ ឬប្រាក់ខែបន្តបន្ទាប់នោះ ពួកគាត់នឹងធ្វើការពិចារណា ស្វែងរកមធ្យោបាយ ឬលទ្ធភាពផ្សេងទៀត ដើម្បីចិញ្ចឹមជីវិត របស់ពួកគាត់វិញ បើមិនដូច្នេះទេ ពួកគាត់នឹងផ្អាកការងារនៅសាលាក្តីនេះជាបណ្តោះអាសន្ន”។

យ៉ាងណាក៏ដោយ លោក នេត ភក្ត្រា បន្តថា នៅក្នុងឆ្នាំ២០១៣នេះ មន្រ្តីបម្រើការងារនៅសាលាក្តីខ្មែរក្រហម ទាំងអស់មិនទាន់បានចុះកិច្ច សន្យាថ្មីជាមួយសាលាក្តីនៅឡើយទេ ដោយផ្នែករដ្ឋបាលមិនទាន់បានទទួលជំនួយពីប្រទេសដែលជាម្ចាស់ជំនួយអន្តរជាតិ។

លោកបន្ថែមថា បច្ចុប្បន្ននេះ ទាំងភាគីជាតិ និងអន្តរជាតិ បានស្នើសុំជំនួយពីប្រទេសម្ចាស់ជំនួយ ហើយក៏កំពុងស្ថិតនៅលើដៃរបស់ពួកគេនៅឡើយ មិនបានឆ្លើយតបមកទេ ប៉ុន្តែភាគីទាំងពីរនឹងធ្វើការជម្រុញបន្ថែមទៀត ហើយសង្ឃឹមថា ប្រទេសម្ចាស់ជំនួយនឹងយល់ព្រមក្នុងពេលឆាប់ៗនេះ ដើម្បីឆ្លើយទៅបុគ្គលិកវិញ៕

ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំ ដល់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងអំឡុងពេល រៀបចំពិធីដង្ហែ និង ថ្វាយ ព្រះភ្លើងព្រះបរមសព

ឧក្រិដ្ឋជន ២នាក់ សម្រុកចូល ធនាគារ ចាប់បុគ្គលិក ធ្វើចំណាប់ខ្មាំង មិនប្លន់លុយ តែទារថ្នាំញៀន

0
0

-សមត្ថកិច្ច ឡោមព័ទ្ធ មួយយប់ទល់ភ្លឺ មួយព្រឹកទល់ល្ងាច តែគ្មានលទ្ធផល

កំពង់ចាម ៖ ឧក្រិដ្ឋជនចំនួន ២នាក់ ដែលគេសង្ស័យថា ជាមនុស្សញៀនថ្នាំ បានសម្រុកចូលទៅក្នុង ទីស្នាក់ការ ធនាគារអេស៊ីលីដា មួយកន្លែង នៅក្នុងស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម រួចហើយចាប់បុគ្គលិក នៅទីនោះចំនួន ៣នាក់ ធ្វើជាចំណាប់ខ្មាំង ដើម្បីទាមទាររកថ្នាំញៀន ខណៈដែលបុគ្គលិក បានផ្ដល់ លុយជាច្រើន ឱ្យទៅពួកគេ ដើម្បីយករួចខ្លួន តែក្រុមឧក្រិដ្ឋជនខាងលើនេះ មិនព្រមទទួលយក ដោយ សកម្មភាពរបស់ពួកគេ ប្រព្រឹត្ដឡើង តាំង ពីល្ងាចថ្ងៃទី២២ ខែមករា រហូតមកដល់ល្ងាចថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៣នេះ សមត្ថកិច្ចនៅ មិនទាន់មានលទ្ធភាព ចូលរំដោះយកចំណាប់ខ្មាំង និង ចាប់ខ្លួនក្រុមឧក្រិដ្ឋជនបាននៅឡើយនោះទេ។

ហេតុការណ៍ខាងលើនេះ ត្រូវបានគេអះអាងថា បានកើតឡើងតាំងពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២២ ខែ មករា ឆ្នាំ ២០១៣មកម្ល៉េះ នៅក្នុងទីស្នាក់ការធនាគារអេស៊ីលីដាមួយកន្លែង ដែលមានទីតាំង ស្ថិតនៅ ទីប្រជុំជន ខាងត្បូង ផ្សារបែកអន្លូង ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅជំហានដំបូង គេមិនបានដឹងថា មានរឿងអ្វីកើត ឡើងនៅ ក្នុងអគារទីស្នាក់ការធនាគារ អេស៊ីលីដា ខាងលើនេះឡើយ ។ ប៉ុន្ដែប្រភពព័ត៌មាន បានឱ្យដឹង ថា នៅយប់ថ្ងៃទី២២ ខែមករា គេបានឮស្នូរសំឡេងក្ដុងក្ឌាំង ស្នូរដូចជាសំឡេងគ្រាប់កាំភ្លើង ផ្ទុះនៅក្នុង អគារទីស្នាក់ ការធនាគារ តែគ្មានអ្នកណាដឹងថា មានរឿងហេតុអ្វីកើតឡើង នៅខាងក្នុងនោះទេ ព្រោះ តែទីស្នាក់ការ ត្រូវបាន គេចាក់សោបិទទ្វារជិត ចំណែកសមត្ថកិច្ច ពេលឮស្នូរសំឡេងក្ដុងក្ឌាំង ដូចផ្ទុះ អាវុធ នៅខាងក្នុង គឺមិនហ៊ានចូល ឆែកឆេរអ្វីនោះឡើយ បានត្រឹមតែដាក់កម្លាំងឡោមព័ទ្ធ ដេកយាម រង់ចាំពេលព្រឹកឡើង ចូលធ្វើការត្រួតពិនិត្យ តែប៉ុណ្ណោះ។

ប៉ុន្ដែនៅវេលាម៉ោង៥ ទៀបភ្លឺ ឈានចូល ថ្ងៃទី២៣ ខែមករា ស្រាប់តែគេឃើញបុរសម្នាក់ អាយុជាង២០ឆ្នាំ បានលោតចុះពីជាន់ទី១ នៃទីស្នាក់ការ ធនាគារខាងលើនេះ មកលើផ្ទះអ្នកជិតខាង ដែលនៅជាប់គ្នា រួចហើយស្រែកឱ្យគេឯងជួយ ថាមាន ករណីចោរចូលប្លន់ និងចាប់បង្ខាំងបុគ្គលិកនៅខាងក្នុង ទើបធ្វើឱ្យមានការ ផ្អើលឆោឡោឡើង ។

ក្នុងនោះយុវជនរត់រួច ដែលត្រូវបានគេស្គាល់ឈ្មោះ អាង ម៉ាត់លី អាយុជាង ២០ឆ្នាំ ជា បុគ្គលិកធនាគារខាងលើនេះ បានរៀបរាប់ឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណជាង ៥ល្ងាច ថ្ងៃទី២២ ខែមករា ខណៈបុគ្គលិកម្នាក់ ចេញពីធ្វើការបានបន្ដិច ស្រាប់តែមានជនពីរនាក់ មកធ្វើការស្ទាក់ចាប់ រួចហើយនាំចូលទៅក្នុង អគារធនាគារវិញ ដែលមានបុគ្គលិកប្រចាំការនៅទីនោះ ចំនួន ២នាក់ទៀត ហើយពួកវាក៏ធ្វើសកម្មភាពបិទទ្វារ និងប្រើប្រាស់កាំភ្លើងខ្លីមួយដើមភ្ជង់ ចាប់បង្ខាំងបុគ្គលិកទាំងបីនាក់ ឱ្យនៅខាងក្នុង ដោយពួកវាទាមទាររកថ្នាំ ញៀន ហើយគំរាមថា បើហ៊ានរត់ វានឹងចុចគ្រាប់បែក ដែលដាក់បង្កៃនៅតាមមាត់ទ្វារឱ្យផ្ទុះ។

ពេលនោះបុគ្គលិក ធនាគារមិនសួរនាំពីគោលបំណង នៃសកម្មភាពខាងលើ ដោយសង្ស័យថា ពួកវាធ្វើសកម្មភាពប្លន់នោះ បុគ្គលិក ដែលជាប់ជាចំណាប់ខ្មាំង ក៏បានចាក់សោរប្រមូលលុយដាក់ស្បោង មួយស្បោងធំ ប្រគល់ទៅឱ្យវា ដើម្បីចាកចេញ ហើយដោះលែងបុគ្គលិកវិញ តែពួកវាមិនព្រមយកនោះឡើយ ហើយចេះតែទាមទាររកថ្នាំញៀន ហើយនិងវាយ ធ្វើទារុណកម្មមកលើចំណាប់ខ្មាំងជាបន្ដបន្ទាប់។

បុគ្គលិករូបនេះបានបន្ដឱ្យដឹងទៀតថា លុះនៅវេលាម៉ោងប្រមាណ ៥ទៀបភ្លឺ ខណៈជនសង្ស័យ ហាក់ដូចជាងោក ខ្លួនក៏គិតឃើញថា បើនៅក៏ស្លាប់ បើ រត់ចេញអាចមានសង្ឃឹមរស់ ទើបខ្លួនសម្រុករត់ឡើងទៅលើជាន់ទី១ ហើយផ្លោះលោតចេញ រួចផុតពីការចាប់ធ្វើ ចំណាប់ខ្មាំងតែម្ដងទៅ ដោយមិនបានឃើញជនសង្ស័យ ដេញតាមនោះឡើយ ។

ដោយឡែកបុគ្គលិកចំនួន ២នាក់ ដែលកំពុងស្ថិតនៅជាចំណាប់ខ្មាំង ត្រូវបានគេស្គាល់ឈ្មោះ ទី១ ទីន គុយហេង ភេទប្រុស អាយុជាង២០ឆ្នាំ និងទី២ ឈ្មោះ ស៊ីម គឹមផាត ភេទប្រុស អាយុជាង២០ឆ្នាំដូចគ្នា។

នៅព្រឹកថ្ងៃទី២៣ ខែមករា ក្រោយពីសមត្ថកិច្ចដឹងថា ករណីខាងលើនេះ គឺមានឧក្រិដ្ឋជនចាប់បុគ្គលិកធនាគារ ធ្វើជាចំណាប់ខ្មាំង បង្ខាំងទុកនៅខាងក្នុងរួចមក កម្លាំងសមត្ថកិច្ចប្រដាប់ដោយអាវុធ ត្រូវបានគេបញ្ជូនមកធ្វើការ ឡោមព័ទ្ធរាប់សិបនាក់ ហើយបន្ដបន្ទាប់មក គេក៏បានឃើញវត្ដមាន លោកព្រះរាជអាជ្ញាអមតុលាការខេត្ដកំពង់ ចាម ហួត វុទ្ធី , លោកឧត្ដមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាលខេត្ដ , លោកឧត្ដមសេនីយ៍ វ៉ា សារិទ្ធ មេ បញ្ជាការកងរាជអាវុហត្ថខេត្ដ រួមទាំងមន្ដ្រីយោធា អាជ្ញាធរ សមត្ថកិច្ចជាច្រើនរូបទៀត បានចុះទៅដឹកនាំបញ្ជា ត្រួតពិនិត្យសភាពការណ៍ នៅកន្លែងកើត ហេតុ ដោយផ្ទាល់ តែសមត្ថកិច្ចនៅមិនទាន់ហ៊ានចូល ទៅក្នុងអគារនោះ ឡើយ។

លុះនៅវេលាម៉ោង១០ព្រឹក គេក៏ឃើញមានវត្ដមាន ប្រធានធនាគារអេស៊ីលីដាប្រចាំស្រុក ចុះទៅដល់ចំណុច កើតហេតុ ហើយ និយាយទូរស័ព្ទចរចាជាមួយក្រុមឧក្រិដ្ឋជន ដើម្បីដោះលែងបុគ្គលិករបស់ខ្លួន ជាថ្នូរនឹងការប្រគល់ ប្រាក់ជាច្រើនឱ្យ តែពួកវានៅមិនព្រម ហើយទាមទារឱ្យសមត្ថកិច្ច រកថ្នាំញៀនក្រាម ពណ៌ស ឱ្យទៅ ពួកវា ទើបសមត្ថកិច្ចសុខចិត្ដរកបានថ្នាំញៀនក្រាម ពណ៌ស រួមទាំងប្រដាប់ជក់ផង ដាក់ឱ្យពួកវា ស្រាប់តែពួកវាយកចូល ទៅខាងក្នុងបាត់ ហើយបន្ទាប់មក ពួកវានៅតែធ្វើការទាមទារ ឱ្យរកថ្នាំញៀន ប្រភេទគ្រាប់ ២០ គ្រាប់ ឱ្យទៅពួកវាម្ដង តែ សមត្ថកិច្ចមិនធ្វើតាមនោះឡើយ ហើយរកលេស រកមិន បាន ដើម្បីពន្យារពេលពួកវា។

បន្ទាប់មក ខណៈអស់លទ្ធភាព នៅម៉ោងប្រមាណជាង ១១ សមត្ថកិច្ចក៏ សម្រេចគាស់ទ្វារទីស្នាក់ការធនាគារ សម្រុកចូលទៅខាងក្នុង ដើម្បីរំដោះចំណាប់ខ្មាំង និង បង្ក្រាប ឧក្រិដ្ឋជន តែពេលទ្វាររបើកឡើង នាំគ្នាសម្រុកចូលទៅខាងក្នុង មិនឃើញចំណាប់ខ្មាំង និងឧក្រិដ្ឋជន នោះ ឡើយ ដែលក្រោយមកទើបដឹងថា ឧក្រិដ្ឋជនទាំងពីរនាក់ បាននាំចំណាប់ខ្មាំងទាំងពីរ ចូលទៅ ក្នុងបន្ទប់ដាក់ទូដែក តម្កល់ប្រាក់ ដែលស្ថិតនៅក្នុងបន្ទប់បុគ្គលិកធ្វើការជាន់ក្រោម រួចហើយចាក់សោរ ពីក្នុងជាប់ ដែលបន្ទប់ដាក់ទូដែក ខាងលើនេះ មិនមានម៉ាស៊ីនត្រជាក់ ឬកង្ហាអ្វីនោះទេ មានត្រឹមតែកង្ហាបឺតខ្យល់មួយតែប៉ុណ្ណោះ ហើយប្រើប្រាស់ សោសុវត្ថិភាព មិនងាយនឹងបើកបានងាយស្រួលទៀតផង។

ពេលឧក្រិដ្ឋជននិងចំណាប់ខ្មាំង ស្ថិតនៅក្នុងបន្ទប់ សុវត្ថិភាពយ៉ាងដូច្នេះ សមត្ថកិច្ចមិនហ៊ានសម្រុកចូលនោះឡើយ ព្រោះខ្លាចប៉ះពាល់ដល់អាយុជីវិតចំណាប់ខ្មាំង ហើយបានត្រឹមតែនិយាយចរចាគ្នា តាមទូរស័ព្ទតែប៉ុណ្ណោះ តែការព្យាយាមចរចានេះ គឺមិនមានលទ្ធផលអ្វីនោះ ទេ ដោយគេសន្និដ្ឋានថា ក្រុមឧក្រិដ្ឋជនជាមនុស្សញៀនថ្នាំលែងដឹងខុសត្រូវ ហើយវាក៏មិនមែនជាករណីចោរចូល ប្លន់ធនាគារនោះដែរ ព្រោះប្រសិនបើចោរមានបំណងចូលប្លន់យកប្រាក់ គឺពួកវាយកតែប្រាក់រត់គេចខ្លួនបាត់តាំងពី យប់មកម្ល៉េះ មិនមែនចំណាប់ខ្មាំងប្រគល់់លុយឱ្យ វាមិនយកនោះទេ។

ដោយឡែកលោក អ៊ិន ចាន់នី ប្រធាន នាយកប្រតិបត្ដិ ធនាគារអេស៊ីលីដា បានឆ្លើយប្រាប់ដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៣ ខែមករា ពាក់ព័ន្ធ ទៅនឹងករណីខាងលើនេះឱ្យដឹងថា ធនាគាររបស់លោកមានកម្លាំងការពារសន្ដិសុខប៉ុណ្ណឹងហើយ នៅជនល្មើសចូល ធ្វើសកម្មភាពបានទៀត តែលោកអះអាងថា ជនល្មើសដែលធ្វើសកម្មភាព មិនត្រូវការលុយនោះទេ គឺត្រូវការតែថ្នាំ ញៀនប៉ុណ្ណោះ ដូច្នេះសូមប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ ថាទីស្នាក់ការធនាគារអេស៊ីលីដា មិនមានសុវត្ថិភាពឱ្យសោះ ។

បន្ទាប់ពីការឡោមព័ទ្ធ និងចរចាមិនទទួលបានជោគជ័យ នៅវេលាម៉ោងជាង៣រសៀល គេឃើញកម្លាំងសមត្ថកិច្ច ពិសេស ស្លៀកពាក់ឈុតខ្មៅ មានគ្នាជាង ២០នាក់ ជិះរថយន្ដ ៣គ្រឿង ធ្វើដំណើរពីភ្នំពេញទៅដល់ ក្នុងគោល បំណងសម្រុកចូល ដើម្បីរំដោះយកចំណាប់ខ្មាំង។

ក្នុងនោះជំហានដំបូង កម្លាំងពិសេសចង់ប្រើប្រាស់វិធី បាញ់គ្រាប់បែកផ្សែងចូលទៅក្នុងបន្ទប់នោះ រួចហើយសម្រុកចូលទៅចាប់តែម្ដង តែក្រោយពីពិភាក្សាគ្នាដឹងថា ការបាញ់គ្រាប់បែកផ្សែងចូល គឺត្រូវការរយៈពេល ៥នាទី ទើបអ្នកនៅខាងក្នុងសន្លប់ ដូច្នេះចន្លោះពេលនេះ ជន សង្ស័យអាចធ្វើបាប ឬក៏សម្លាប់ចំណាប់ខ្មាំងនោះ ទើបសមត្ថកិច្ចប្ដូរយុទ្ធវិធី ហើយដកថយវិញ ដោយទុកពេល វេលា ឱ្យតំណាងធនាគារធ្វើការចរចាជាមួយឧក្រិដ្ឋជនជាបន្ដទៀត ដោយសមត្ថកិច្ចសុខចិត្ដបើកផ្លូវ ឱ្យឧក្រិដ្ឋជន រត់ចេញ ធ្វើយ៉ាងណាឱ្យតែដោះលែងចំណាប់ខ្មាំង តែគិតរហូតមកដល់ម៉ោង ៦និង៣០នាទី ព្រលប់ថ្ងៃដដែល គេនៅមិនទាន់បានទទួលលទ្ធផល អ្វីនោះទេ ដោយសមត្ថកិច្ចដាក់កម្លាំងឃ្លាំមើលដដែល ដែលគេដឹងថា យ៉ាងហោចណាស់ក៏មានកម្លាំងជាង ១០០នាក់ ដែរ ត្រូវបានគេបញ្ជូនមកធ្វើការឡោមព័ទ្ធ ក្នុងវិបត្ដិចំណាប់ខ្មាំងខាងលើនេះ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

សាលារាជធានី ចេញសេចក្តីណែនាំ ស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម

0
0

+ ហាមមិនឱ្យដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទះ គ្រប់ប្រភេទ

Photo by DAP-NEWS

ចុះឆែកឆេរ និងរឹបអូស វត្ថុបុរាណ នាំចូល ខុសច្បាប់ យកមកតាំងលក់ នៅហាងឧត្ដម ឆៃអាស៊ានអាត

0
0

ភ្នំពេញ  ៖ ក្រោយពីមានពាក្យបណ្ដឹងរបស់ អគ្គនាយកដ្ឋានវិចិត្រ សិល្បៈក្រសួងវប្បធម៌ និង មន្ទីរវប្បធម៌ ខេត្ដសៀមរាបថា វត្ថុបុរាណ មួយចំនួន ដែលត្រូវបាន ចុះបញ្ជីការត្រឹមត្រូវ នោះ ត្រូវម្ចាស់ហាងយីហោ“ឧត្ដមឆៃអាស៊ាន អាត” យកមកតាំងលក់ជូនអតិថិជនហើយ វត្ថុបុរាណទាំងនេះ ត្រូវបានម្ចាស់ទីតាំងទិញ ពីក្រុមចោរ ដែលបានចូលលួចនៅក្នុងវត្ដ រាជបូ ក្នុងក្រុងសៀមរាប ខេត្ដសៀមរាប កាលពីចុងឆ្នាំ២០១២មកនោះ ត្រូវបានកម្លាំង នគរបាលមកពី នាយកដ្ឋានការពារ បេតិកភណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលការិ យាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ដសៀមរាប ជាម្ចាស់ករណីនោះ មកចុះឆែកឆេរនិងរឹប អូស ។

ប្រតិបត្ដិការខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃ ទី២៣ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅខាងលើ ដែលមានទីតាំងផ្ទះលេខ១២៤ ផ្លូវលេខ ៤៥០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ពោល នៅខាងត្បូងផ្សារទួលទំពូង ហើយប្រតិបត្ដិ ការនេះ ដឹកនាំដោយព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទ ពិសិដ្ឋ និងព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្ដសៀមរាប លោកជួន សុវណ្ណបញ្ញា ។

អនុប្រធាននាយកដ្ឋានការពារបេតិកភណ្ឌ ក្រសួងមហាផ្ទៃ ដែលបានចូលរួមដឹកនាំ កម្លាំងចុះឆែកឆេរក្នុងទីតាំងខាងលើនេះ លោក ឧត្ដមសេនីយ៍ផ្កាយមួយ ជ័យ ឫទ្ធី បានឱ្យ ដឹងថា ដោយមានបទបញ្ជាពីអគ្គស្នងការ នគរបាលជាតិ និងប្រធាននាយកដ្ឋានកណ្ដាល សណ្ដាប់ធ្នាប់ ទើបកម្លាំងនគរបាលនាយក ដ្ឋានរបស់លោក ដោយមានការចូលរួមពី កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ដ សៀមរាប បានចុះមកឆែកឆេរហាងលក់វត្ថុ បុរាណខាងលើនេះ បន្ទាប់ពីមានពាក្យបណ្ដឹង របស់ក្រសួងវប្បធម៌ និងមន្ទីរវប្បធម៌ខេត្ដ សៀមរាប ថា ម្ចាស់ទីតាំងបានលួចនាំចូល វត្ថុបុរាណខុសច្បាប់ និងទទួលផលចោរកម្ម។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ដសៀមរាប លោកដួង សុខា ដែលជាម្ចាស់ ករណីនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅកន្លែងកើតហេតុថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១២កន្លងទៅ មានករណីចោរចូលលួច វត្ថុបុរាណនៅក្នុងវត្ដរាជបូ នៅក្រុងសៀម រាប ដោយលួចយកអស់វត្ថុបុរាណចំនួន៦ មុខ។

លោក ដួង សុខា បានបន្ដថា បន្ទាប់ពីទទួល បានព័ត៌មាននេះ ស្នងការនគរបាលខេត្ដសៀម រាប លោកឧត្ដមសេនីយ៍ សត ណាឌី បានបញ្ជា ឱ្យកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ បើកការស្រាវជ្រាវហើយស្វែងរក ចាប់ខ្លួនក្រុមចោរទាំងនោះ ។ ក្រោយពីធ្វើ ការស្រាវជ្រាវតាមជំនាញរបស់ខ្លួន កម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឈាន ទៅដល់ការឃាត់ខ្លួន ជនសង្ស័យពីរនាក់ ដែលជនដៃដល់ គឺជាកូនប្រុស និងជនសម គំនិតគឺជាឪពុក ហើយការឃាត់ ខ្លួននេះបាន ធ្វើឡើងកាលពីដើមខែមករា ឆ្នាំ២០១៣កន្លង ទៅ ។

លោកវរសេនីយ៍ត្រី ដួង សុខា បានបញ្ជាក់ ថា “ជនសង្ស័យគឺជាកូនសិស្សលោកនៅក្នុង វត្ដ ហើយបានសារភាពពីទង្វើរបស់ពួកគេ”។

យោងតាមមន្ដ្រីនគរបាលការពារបេតិក ភណ្ឌបានឱ្យដឹងថា បន្ទាប់ពីមានករណីលួច វត្ថុបុរាណ នៅក្នុងវត្ដរាជបូ និងយោងតាម ពាក្យបណ្ដឹងរបស់ក្រសួងវប្បធម៌ និងមន្ទីរ វប្បធម៌ខេត្ដសៀមរាបថា ជនសង្ស័យខាង លើ បាននាំយកវត្ថុបុរាណទាំងនោះ មកលក់ ឱ្យម្ចាស់ហាងឧត្ដមឆៃអាស៊ានអាត ទើប កម្លាំងសមត្ថកិច្ច ចម្រុះឈានទៅដល់ការចុះ ឆែកឆេរតែម្ដងទៅ ។

បើយោងតាមមន្ដ្រីនគរបាល វត្ថុបុរាណ ជាង២០មុខ ត្រូវបានម្ចាស់ហាងនាំចូលដោយ ខុសច្បាប់និងដាក់តាំងលក់នៅក្នុងហាងរបស់ ខ្លួន ។

លោកវរសេនីយ៍ ដួង សុខា បានបញ្ជាក់ ថា ក្រោយពីការចុះឆែកឆេរកម្លាំងសមត្ថកិច្ច បានរកឃើញវត្ថុបុរាណចំនួន៤មុខ ប៉ុន្ដែមិន គ្រប់បំណែកនោះទេ ខណៈដែលពីរមុខផ្សេង ទៀតរកមិនទាន់ឃើញនៅឡើយ ។

លោកឧត្ដមសេនីយ៍ ជ័យ ឫទ្ធី បានឱ្យដឹង ផងដែរថា ក្រោយពីការចុះឆែកឆេរ សមត្ថ កិច្ចបានរកឃើញវត្ថុបុរាណ ដែលត្រូវបាន ម្ចាស់ហាងយកទៅបោះ ចោលនៅក្នុងបន្ទប់ បង្គន់ ។

បើតាមសមត្ថកិច្ចវត្ថុបុរាណទាំងនេះ មាន ដូចជា កងសំរិទ្ធិ កាវ បន្ដោងខ្សែកសំរិទ្ធិ ជា ដើម ។

ស្ដ្រីម្នាក់ ដែលអះអាងថា ជាបងស្រីជីដូន មួយរបស់ម្ចាស់ហាងឈ្មោះ ប្រាក់ ឧត្ដម បាន និយាយថា ហាងមួយនេះ បានបើករកស៊ីអស់ រយៈពេល៤-៥ឆ្នាំមកហើយ ដោយជួលផ្ទះ ក្នុងតម្លៃ ១៣០០ដុល្លារក្នុងមួយខែ ប៉ុន្ដែ ប្រាក់ចំណូលដែលរកបានស្ទើរតែទប់ថ្លៃផ្ទះ មិនរួច ។

បើតាមស្ដ្រីរូបនេះ វត្ថុបុរាណដែលដាក់ តាំងលក់នៅក្នុងហាងខាងលើ ភាគច្រើននាំ ចូលពីប្រទេសថៃ និងប្រទេសវៀតណាម ។

ក្នុងប្រតិបត្ដិការខាងលើនេះ កម្លាំងសមត្ថ កិច្ច បានឃាត់ខ្លួនមនុស្សពីរនាក់  ម្នាក់ជាកូន ប្រុសរបស់ថៅកែហាង និងម្នាក់ទៀតជា ក្មួយ ។

ជុំវិញការឃាត់ខ្លួននេះ លោកដួង សុខា ៍បានបញ្ជាក់ថា មនុស្សខាងលើ នឹងត្រូវនាំខ្លួន ទៅសាកសួរបន្ដទៀត ទាក់ទិនករណីនេះ ហើយនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។

ស្ដ្រីម្ចាស់ហាងលក់វត្ថុបុរាណខាងលើនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៣ថា អ្នកស្រីមានការភ្ញាក់ ផ្អើលយ៉ាង ខ្លាំង នៅពេលទទួលព័ត៌មានថា មានកម្លាំង សមត្ថកិច្ចចុះទៅឆែកឆេរនៅក្នុងហាងរបស់ អ្នកស្រី ខណៈដែលអ្នកស្រីកំពុងចូលរួមពិធី មង្គលការបងប្អូននៅឯខេត្ដស្វាយរៀងនោះ។

ម្ចាស់ហាងដែលមិនបានប្រាប់ឈ្មោះរបស់ ខ្លួនឱ្យចំបានបន្ដថា កាលពីប៉ុន្មានថ្ងៃមុន កូន ប្រុសរបស់អ្នកស្រីនិងក្មួយ ពិតជាទទួលទិញ វត្ថុបុរាណជាប្រភេទក្រវិលស្ពាន មួយ២០ ដុល្លារ ហើយទិញអស់៦០ដុល្លារ រួចមក ស្រាប់តែមានជនបរទេសចូលមកហាងអ្នក ស្រី ហើយថតរូបខាងលើ មុនពេលដែល កម្លាំងសមត្ថកិច្ចបានចុះមកឆែកឆេរនេះ។

ម្ចាស់ហាងរូបនេះ បានបន្ដថា “នៅពេល ឃើញសមត្ថកិច្ចមក ក្មួយប្រុសរបស់ខ្ញុំបាន យករបស់ទាំងនោះ បោះចូលក្នុងបង្គន់”។
យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា សមត្ថ កិច្ចនឹងមានវិធានការយ៉ាងណា ចំពោះកូន ប្រុសនិងក្មួយប្រុសរបស់ម្ចាស់ហាងនោះឡើយ ដោយឡែកកម្លាំង សមត្ថកិច្ចបាននឹងកំពុង បន្ដធ្វើការស្រាវជ្រាវថា តើអាចមានកន្លែង ដែលទទួលផលចោរកម្ម និងលក់វត្ថុបុរាណ ខុសច្បាប់ទាំងនេះ ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

សមត្ថកិច្ច ដកថយ ក្រោយឡោមព័ន្ធ អស់ជាច្រើនម៉ោង មិនមានលទ្ធផល

0
0

កំពង់ចាម៖ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ រួមទាំងកម្លាំង នគរបាលពិសេស មកពីនាយកដ្ឋាន ប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង ៨៖១៥នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ បានសម្រេចដកថយ ពីធនាគារ អេស៊ីលីដា សាខាស្រុកស្ទឹងត្រង់ ម្តុំផ្សារបែកអន្លង់ ទីកន្លែង ដែលបុគ្គលិកធានាគារ អេស៊ីលីដា ត្រូវបានចាប់ជាចំណាប់ខ្មាំង ក្រោយពេលធ្វើការ ឡោមព័ន្ធ អស់ជាច្រើនម៉ោង ដោយមិនទទួល លទ្ធផល ពោលជនសង្ស័យ នៅតែមិនព្រមដោះលែង ជនរងគ្រោះនៅឡើយ បើទោះបីជាសមត្ថកិច្ច បានយល់ព្រម បោះថ្មាំញៀន ឲ្យពួកគេជក់ ក៏ដោយនោះ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ចដែល ចូលរួមប្រតិបត្តិការ ខាងលើនេះ បានឲ្យដឹងថា ក្រោយពីជនសង្ស័យបាន ព្រមាន និងប្រាប់ឲ្យ សមត្ថកិច្ច ដកថយពីកន្លែង កើតហេតុនោះ និងកុំឲ្យមានការប៉ះពាល់ ដល់ជនរងគ្រោះ ទាំងពីរនាក់ កម្លាំងសមត្ថកិច្ចទាំងអស់ បានដកថយ ដើម្បីទុកឱកាស ឲ្យជនសង្ស័យរត់គេចខ្លួន និងដោះលែង ជនរងគ្រោះ។

យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ ដឹងពីស្ថានភាព ចំណាប់ខ្មាំងទាំ ងពីរនាក់នោះទេ ខណៈពួកគេ ត្រូវបានឃុំទុកនៅ ក្នុងបន្ទប់ ដាក់ទូដែក អស់រយៈពេល ជាច្រើនម៉ោង ដែលបន្ទប់នោះគ្មាន ម៉ាស៊ីនត្រជាក់ គ្មានកង្ហា ពោលមានតែកង្ហា បឺតខ្យល់មួយតែប៉ុណ្ណោះ និងត្រូវបានចាក់សោរពីរជាន់ទៀតផង។

នេះជាមេរៀនថ្មី មួយទៀត ដែលសមត្ថកិច្ចកម្ពុជា បាននិងកំពុងជួបប្រទះ ខណៈដែល ការរៀនសូត្រ និងការហ្វឹកហ្វាត់ នាពេលកន្លងទៅ មិនមានរឿងបែបនេះ កើតឡើង ពោលគ្រាន់តែជា ការរៀបចំឆាក តែប៉ុណ្ណោះ តែឥឡូវ សមត្ថកិច្ច បានជួបហេតុការថ្មីហើយ។

ដើមអម្ពិល នឹងបន្តតាមដាន រឿងនេះលុះត្រាតែ ចំណាប់ខ្មាំង ត្រូវបានរំដោះលែង នាវិនាទីចុងក្រោយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ជនរងគ្រោះដែលរត់គេចខ្លួន ពីកណ្តាប់ដៃក្រុមជនល្មើស


ជនសង្ស័យបាន ចាកចេញ ពីបន្ទប់ ធនាគារ សមត្ថកិច្ច កំំពុងតាមចាប់

0
0

កំពង់ចាម៖ នៅវេលាម៉ោង ១០៖១៥នាទី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ នេះ ជនសង្ស័យ ចំនួន២នាក់ ដែលចាប់ បុគ្គលិក ធនាគារអេស៊ីលីដា ចំនួន២នាក់ធ្វើជា ចំណាប់ខ្មាំង ហើយឃុំអស់រយៈពេល ជាច្រើនម៉ោង បានបើកទ្វារ បន្ទប់ ហើយរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ច បាននិងកំពុង តាមប្រម៉ាញ់ ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា សមត្ថកិច្ចចម្រុះទាំងអស់ ដឹកនាំដោយព្រះរាជអាជ្ញា បានបែងចែក ជាពីរក្រុម ក្នុងនោះ មួយក្រុម ស្ថិតនៅ ក្នុងបរិវេណ ធនាគារតែម្តង និងមួយក្រុមទៀត កំពុងតាមប្រម៉ាញ់ ជនសង្ស័យ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលដែលពួកគេ បានរត់គេចខ្លួនខាងលើនេះ គឺជនសង្ស័យបានគំរាម ដល់សមត្ថកិច្ចឲ្យរកម៉ូតូមួយគ្រឿង ដល់ពួកគេដើម្បីធ្វើជាមធ្យោបាយ លុះសមត្ថកិច្ចរកម៉ូតូបានហើយ និងសមត្ថកិច្ចបានដកថយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនតែម្តង។

ជាមួយគ្នានេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ យកទៅសួរនាំ ប៉ុន្តែមិនទាន់ដឹងថា ជនទាំង៣នាក់នេះ ជាក្រុមចោរ ឫជនរងគ្រោះនៅឡើយទេ អាចមានការសង្ស័យនៅឡើយនៅក្នុងសំណុំរឿងនេះ៕

DAP-News

DAP-News

DAP-News

DAP-News

DAP-News

ឆេះស្ថានីយ៍ ប្រេងឥន្ធនៈ តេឡា នៅក្រុងកំពត ផ្អើលអស់ ប្រជាពលរដ្ឋ

0
0

កំពត៖ អគ្គិភ័យមួយ កាលពីវេលាម៉ោង ប្រហែល៧៖៣០នាទី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ បានឆាបឆេះ ស្ថានីយ៍ប្រេង ឥន្ធនៈតេឡា ស្ថិតនៅជិត មន្ទីរសាធារណៈការ  ក្នុងក្រុងកំពត ខេត្តកំពត បណ្តាលឲ្យមានការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ជាច្រើននាក់ នៅក្រុងកំពត ។

យ៉ាងណាក៏ដោយ សេចក្តីរាយការណ៍ សមត្ថកិច្ច បានឲ្យដឹងថា ការឆាបឆេះ គឺបានកើតឡើង ទៅលើ រោងដែលមាននៅក្នុង ស្ថានីយ៍តែប៉ុណ្ណោះ មិនមែនឆេះស្ថានីយ៍ប្រេងនោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូន រថយន្តពន្លត់អគ្គិភ័យទៅ ជួយអន្តរាគមន៍ ហើយក្នុងរយៈ ពេលជិតមួយម៉ោង ទើបភ្លើង បានរលត់ទៅវិញ។ មិនទាន់មានការ បញ្ជាក់ពីសមត្ថកិច្ច ពីទំហំនៃការខូចខាត និងមូលហេតុ ដែលបណ្តាល មកពីការឆេះនោះទេ៕

មនុស្សចំនួន៣នាក់ ត្រូវបានឃាត់ខ្លួន ក្រោយក្រុមចោរ បើកទ្វារ បន្ទប់ចាកចេញ

0
0

កំពង់ចាម៖ មនុស្សចំនួន៣នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនភ្លាមៗ នៅវេលាម៉ោង ១០៖៣០នាទី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ នេះ ក្រោយពីក្រុមចោរ បានសម្រេចចិត្ត បើកទ្វារ បន្ទប់ធនាគារ ដើម្បីចាកចេញ និង ប៉ងរត់គេចខ្លួន។

យ៉ាងណាក៏ដោយ សំណុំរឿងនេះ សមត្ថកិច្ច បាននិងកំពុងធ្វើការ ស្រាវជ្រាវ បន្តទៀត តាមរយៈ ការបញ្ជូនមនុស្សទាំងបីនាក់ ទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីសួរនាំ ពីព្រោះក្រោយចាប់ខ្លួន សមត្ថកិច្ច បានរកឃើញកំាភ្លើងខ្លី មួយដើមនៅនឹង ជនរងគ្រោះតែម្តង។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យម្នាក់ទៀតបាន និងកំពុងរត់គេចខ្លួន តាមម៉ូតូមួយគ្រឿង ដែលពួកវា បានសុំពីសមត្ថកិច្ច។ តាមសមត្ថកិច្ចលួចបង្ហើប រឿងនេះអាចជាការលេងបិទពួនរបស់ក្រុមចោរ ៕

DAP-News

DAP-News

DAP-News

DAP-News

DAP-News

នគរបាលបាល ព្រហ្មទណ្ឌ បង្ក្រាបក្រុម ចោរប្លន់ រថយន្ត ឆ្លាមមួយគ្រឿង

0
0

ភ្នំពេញ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ បានឃាត់ខ្លួន ជនសង្ស័យ ចំនួនពីរនាក់ ខណៈម្នាក់ទៀតបាន និងកំពង់រត់គេចខ្លួន ក្រោយពីពួកគេបាន ធ្វើសកម្មភាព ប្លន់រថយន្ត ឆ្លាមមួយគ្រឿង កាលពីអំឡុងឆ្នាំ២០១២ កន្លងទៅ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីមានករណី ប្លន់រថយន្ត មួយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ សមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយ លោក អេង សោភា ដោយមានការ បញ្ជាផ្ទាល់ពី លោកស្នងការ នគរបាល រាជធានីភ្នំពេញ និងស្នងការរង ជួន ណារិន្ទ បានធ្វើការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន ហើយឈានទៅដល់ការ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ មានឈ្មោះ ទេព ណាក់ អាយុ៣១ឆ្នាំ មុខរបរជាមន្រ្តីយោធា ហើយរឹបអូស រថយន្តរបស់ជនរងគ្រោះ ម៉ាក់ឆ្លាម ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2G-4575។

សមត្ថកិច្ចបានបន្តថា ក្រោយពីការសាកសួរ ជនសង្ស័យរូបនេះ ទើបសមត្ថកិច្ចបាន ឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត មានឈ្មោះ រស់ ទូច អាយុ៣៥ឆ្នាំ មុខរបរជាអ្នក បើរថយន្ត ខណៈជនសង្ស័យម្នាក់ទៀត បាននិងកំពុងរត់គេចខ្លួន។

បើតាមសមត្ថកិច្ចបាន ឲ្យដឹងថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២កន្លងទៅ ជនរងគ្រោះមានឈ្មោះ  ជឹង កុសល អាយុ៤៥ឆ្នាំ មានមុខរបរជា អ្នកបើករថយន្តតាក់ស៊ី រស់នៅផ្ទះលេខ៥៨ ក្រុមទី៥ ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានជនសង្ស័យ ទាំង៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី មួយដើម ជួលរថយន្ត របស់លោក ទៅខេត្តកំពង់ចាម ។

លុះធ្វើដំណើរទៅដល់ ខេត្តកំពង់ចាម ទំនងគ្មានឱកាស ប្លន់យករថយន្ត ជនសង្ស័យក៏ប្រាប់ឲ្យជនរងគ្រោះ បើកជូនពួកគេ ត្រឡប់មក ភ្នំពេញវិញ ហើយពេលបើកមក ដល់ភ្នំពេញ ក៏បានប្រាប់ ជនររងគ្រោះបើកបន្តលុះទៅដល់ ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែក្រុមចោរ បានវាយ និងភ្ជង់ ជនរងគ្រោះ ហើយបានចងដៃ ចងជើង អោបនឹងដើម ក្រសាំង រួចពួកវា បានប្លន់ និងបើករថយន្ត គេចខ្លួនបាត់ទៅ។

 ក្រោយកើតហេតុ ជនរងគ្រោះបាន ដាក់ពាក្យបណ្តឹងទៅកាន់ សមត្ថកិច្ច ជាបន្ទាន់ ហើយសមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវ ឈានទៅដល់ការ ឃាត់ខ្លួន ជនសង្ស័យទាំងនេះតែម្តង។

ក្រោយចាប់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការ រីឯរថយន្ត ត្រូវបានសមត្ថកិច្ច ប្រគល់ជូនជនរងគ្រោះវិញ៕

DAP-News

DAP-News

បេសកកម្ម ក្រុមចោរចូល ទៅក្នុង ធនាគារ អេស៊ីលីដា នៅស្រុកស្ទឹងត្រង់ បានបញ្ចប់ ឃាត់ខ្លួន៦នាក់ ៥នាក់ជាបុគ្គលិក ធនាគារអេស៊ីលីដា ជាអ្នគរៀបចំ គម្រោងប្លន់ យកលុយ

0
0

កំពង់ចាម៖ ក្រោយពីការឡោមព័ទ្ធ និងមានការបញ្ជូន កម្លាំងសមត្ថកិច្ច ពិសេសពីក្រសួងមហាផ្ទៃ ឲ្យទៅជួយ អន្តរាគមន៍ និងបានប្រើយុទ្ធវិធី គ្រប់បែបយ៉ាង រួចមក នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង ១០ជាង សមត្ថកិច្ច បានឃាត់ខ្លួន ជនដែលជាប់ ពាក់ព័ន្ធ ចំនួន៦នាក់ ក្នុងនោះមនុស្ស ៥នាក់ គឺជាបុគ្គលិកធនាគារ អេស៊ីលីដា  ហើយពួកគេជាអ្នករៀបចំផែនការ ប្លន់យកលុយពីធនាគារតែម្តង។

ក្រោយការឃាត់ខ្លួនជនសង្ស័យ ៦នាក់ ដែលអះអាងថា ក្រុមចោរ និងចំណាប់ខ្មាំង នោះ លោក ជឹម សេងហុង ស្នងការរង នគរបាល ទទួលបន្ទុក កណ្តាលយុត្តិធម៌ បានថ្លែងឲ្យដឹងថា ជនសង្ស័យ ៥នាក់នេះ គឺជាបុគ្គលិក ធនាគារអេស៊ីលីដា ហើយតាមចម្លើយសារភាព របស់ជនសង្ស័យម្នាក់ ឈ្មោះ ផាត បានឲ្យដឹងថា មូលហេតុ ដែលរូបគេរៀបចំផែនការធ្វើបែបនេះ ដោយសារ តែជំពាក់លុយគេច្រើនពេក។

យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បានបញ្ជាក់ ពីមូលហេតុ នៃដំណើររឿង ឲ្យលំអិតនោះទេ ពីព្រោះជនសង្ស័យទាំងនេះ ស្ថិតនៅក្នុងការសួរនាំនៅឡើយ ។

ដើមអម្ពិល នឹងបន្តការផ្សាយ រឿនេះបន្តទៀត នៅពេលទទួលបាន ព័ត៌មានលំអិត ពីសមត្ថកិច្ច៕

DAP-News

ជនសង្ស័យឈ្មោះ ផាត ដែលជាម្ខាស់កាំភ្លើង និងជាមេខ្លោង រៀបចំផែនការប្លន់

DAP-News

DAP-News

DAP-News

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live




Latest Images