Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

គ្រូពេទ្យស្ម័គ្រចិត្ត មនុស្សធម៌ វៀតណាម ចុះព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ ចំនួន៧៥០០នាក់ ដោយឥតគិតថ្លៃ

$
0
0

បន្ទាយមានជ័យៈ ប្រតិភូគ្រូពេទ្យស្ម័គ្រចិត្ត មនុស្សធម៌ វៀតណាម ចុះព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ ចំនួន៧៥០០នាក់ ដោយឥតគិតថ្លៃ និងនាំយក អំណោយមកចែកជូន ជនពិការ ចំនួន១០០០ គ្រួសារ ផងដែរ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៣។ ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណ សាលារៀនចិន សមាគមចុងវ៉ា ក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និងមានការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពី លោក អ៊ុង អឿន អភិបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសនីយទោ រ័ត្ន ស៊្រាង មេបញ្ជាការរង អ.ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ ក្រៅពីនេះក៏មានការ អញ្ជើញចូលរួមពីលោក លោក មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ ក្នុងខេត្តផងដែរ។

ខាងភាគីវៀតណាមដឹកនាំ ប្រតិភូដោយលោកស្រី ត្រឹង ធីជុងជៀន អតីតរដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងលោកស្រី ឡេ ធៀនហឿង អតីតប្រធាននាយកដ្ឋាន ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច វៀតណាម និងលោកលោកស្រីជាច្រើននាក់ទៀត។ លោក អ៊ុង អឿន អភិបាល ខេត្តបន្ទាយមានជ័យ បានថ្លែងថា ខ្ញុំពិតជាមានក្តីរំភើបរីករាយ យ៉ាងក្រៃលេង ចំពោះសណ្តានចិត្ត មនុស្សធម៌ដ៏ ស្មោះស្មគ្រ័អស់ពីដួងចិត្ត របស់គណះប្រតិភូ គ្រូពេទ្យស្មគ្រ័ចិត្ត ដែលបានអញ្ជើញចុះ មកទឹកដីខេត្តបន្ទាយមានជ័យ ។ យើងខ្ញុំជាលើកដំបូងព្រមទាំងបាននាំមកនូវ អំណោយមនុស្សធម៌ និងជួយពិនិត្យព្យាបាល ជម្ងឺជូនប្រជាពលរដ្ឋ រហូតដល់ទៅ៧៥០០នាក់។

លោកឧត្តមសនីយទោ រ័ត្ន ស៊្រាង បានថ្លែងថា សកម្មភាពនេះ គឺជាការបង្ហាញឲ្យឃើញកាន់តែច្បាស់ អំពីចំណងសាមគ្គីភាព មិត្តភាព រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា វៀតណាម ស្ថិតស្ថេរជាអមតះ ជាពិសេស ប្រជាជាតិ និង ប្រជាជនប្រទេសយើងទាំងពីរ ធ្លាប់មានប្រពៃណីជួយគ្នាទៅវិញទៅមក ក្នុងការតស៊ូរំដោះ ប្រជាជនកម្ពុជា យើងទូទាំងប្រទេស ឲ្យរួចផុតពីរបបប្រល័យ ពូជសាសន៍ ដណ្តើមយកមកវិញនូវសិទ្ធីសេរីភាព សន្តិភាព តាមសំណូមពរទទូច ប្រាថ្នា ចង់បានជូនប្រជាំជនម្ពុជាយើង៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


តម្លៃផ្ទះនៅ អាមេរិកកើនឡើង គិតក្នុងខែមករា

$
0
0

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣នេះថា តម្លៃផ្ទះ ឬហាងឆេងផ្ទះនៅ សហរដ្ឋអាមេរិក បានកើនឡើង គិតក្នុងខែមករា កន្លងមកនេះ ។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានចេញរបាយការណ៍មួយនៅថ្ងៃអង្គារ ម្សិលមិញនេះថា តម្លៃផ្ទះ ដែលលក់ចេញនៅសហរដ្ឋអាមេរិក មានសន្ទុះកើនឡើង តួលេខគិតក្នុងខែមករា នេះ ជា ភស្តុតាងមួយ បញ្ជាក់ឲ្យឃើញថា តម្លៃអចលនទ្រព្យនៅលើទីផ្សារមានដង្ហើមឡើងវិញ បន្តិច ។

លំនៅដ្ឋានដែលសង់ឡើងសម្រាប់១គ្រួសារស្នាក់អាស្រ័យនៅថ្មី កាលពីខែមុនតម្លៃមានសន្ទុះ កើនឡើង ។ ទន្ទឹមនឹងនេះដែរ តម្លៃគិតជាមធ្យមដែលលក់ចេញ គិតក្នុងខែមករា បែរជាធ្លាក់ ចុះ២២៦.៤០០ដុល្លារ ។ តួលេខនេះធៀបនឹងខែធ្នូ មានតម្លៃ២៤៩.៨០០ដុល្លារ ។តម្លៃផ្ទះគិតនៅចុងខែធ្នូ មួយកន្លែងតម្លៃ ១៥០.០០០ដុល្លារ ។

អ្នកសេដ្ឋវិទូបានលើក ឡើងថា ថ្មីផ្ទះសម្រាប់លក់ចេញថ្មី នៅលើទីផ្សារនៅមិនទាន់ប្រសើរ ប៉ុន្មានឡើយ ដោយសារតែវិស័យការងារ ប្រឈមនឹងបញ្ហាខ្លាំង ដែលធ្វើឲ្យការរកប្រាក់ចំណូល សម្រាប់ទិញផ្ទះ របស់ អតិថិជនត្រូវថយចុះទៅតាមស្ថានភាពនេះដែរ ៕

Photo by DAP-News

ផ្ទុះកំប៉ុងហ្គាស ឆេះម៉ូតូ និងម៉ូតូកង់៣ ៥គ្រឿង រួមទាំងម៉ាស៊ីនដេរ

$
0
0

ភ្នំពេញៈ ម៉ូតូ២គ្រឿង ត្រូវបានឆេះម៉ត់ និង២គ្រឿងទៀតឆេះពាក់កណ្តាល ម៉ូតូរ៉ឺម៉កកង់៣មួយគ្រឿងឆេះទាំង ស្រុង រួមទាំងម៉ាស៊ីន បានរងនូវការឆាបឆេះនៅផ្ទះលក់ឥវ៉ាន់មួយកន្លែង ស្ថិតនៅផ្ទះលេខ ២៥៨ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយសារតែផ្ទុះ កំប៉ុងហ្គាសតូចៗ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន ម្ចាស់ផ្ទះដែលរងការឆាបឆេះខាងលើនេះ ឈ្មោះ ជា សុភក្រ្ត ភេទស្រី អាយុ ៥២ឆ្នាំ។ បើតាមសមត្ថកិច្ចបន្ទាប់ពីមានករណីផ្ទុះកំប៉ុងហ្គាស បង្កជាអគ្គិភ័យឆាបឆេះម៉ូតូ ម៉ូតូកង់៣ និងម៉ា ស៊ីនដេរនោះ ប្រជាពលរដ្ឋនៅក្បែរខាង បានជួយអន្តរាគមន៍ភ្លាមៗ រហូតដល់រលត់ទៅវិញ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោក ម៉ាន សុគ្រី និងលោកបណ្ឌិត ណៅ ធួក អញ្ជើញពិនិត្យ ព្រៃលិចទឹក

$
0
0

តាកែវ៖ កាលពីថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ២០១៣ លោក ម៉ាន សុគ្រី អនុរដ្ឋលេខធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ លោកបណ្ឌិត ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល បន្ទុកជា ប្រធានរដ្ឋបាល ជលផល រួមដំណើរដោយមន្រ្តី ជំនាញមួយចំនួនទៀត បានអញ្ជើញទៅ ជួបប្រជុំ ពិភាក្សាការងារ ព្រៃលិចទឹក ដែលពាក់ពន័្ធ នឹងស្រែប្រាំង នៅសាលាស្រុកបូរីជលសារ ខេត្តតាកែវ ។

បន្ទាប់ពី លោក សុត ឃុន អភិបាលស្រុក បូរីជលសារ បានរាយការណ៍ ពីស្ថានភាពជាក់ស្តែង រវាងព្រៃលិចទឹក និង តំបន់ស្រែប្រាំង ដែលបច្ចុប្បន្ននេះ ប្រជាជនកាន់ តែពង្រីកផ្ទៃដីស្រែប្រាំង ធ្វើឲ្យប៉ះពាល់ព្រៃលិចទឹក ក្នុងនោះ លោក កែន ស៊ីថាន នាយខណ្ឌរដ្ឋបាល ជលផល តាកែវ ក៏បានរាយការណ៍ អំពីសកម្មភាព និងលទ្ធផល បង្រ្កាបបទល្មើស ជលផល រួមទាំងទប់ស្កាត់ និងចុះស្រាវជ្រាវ សកម្មភាពកាប់បំផ្លាញ ព្រៃលិចទឹកយក ដីធ្វើស្រែប្រាំង និងហ៊ុំព័ទ្ធព្រៃលិចទឹក នៅតាមបណ្តាឃុំមួយចំនួន នៅក្នុងភូមិសាស្រ្ត ស្រុកបូរីជលសារ ខេត្ត តាកែវ ។

ក្រោយមក ក្រុមការងារដឹកនាំ ដោយលោក ម៉ាន សុគ្រី និងលោកបណ្ឌិត ណៅ ធួក បានអញ្ជើញ ចុះពិនិត្យជាក់ស្តែង ឆ្លើយតបទៅ នឹងសំណើសុះគោលការណ៍ កាត់ផ្ទៃដីដែលបានរុករាន ធ្វើស្រែប្រាំង ចេញពីដែននេសាទ ស្ថិតនៅចំណុច ភូមិអន្លង់ទៀន ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយ បានផ្ទៀងផ្ទាត់ ស្ថានភាព ជាក់ស្តែង ទៅនឹងផែនទីព្រៃលិចទឹក ដែលជាដែននេសាទ គ្រប់គ្រងដោយ ខ័ណ្ឌ រដ្ឋបាលជលផល ខេត្តតាកែវ ។

ក្រុមការងារ បានធ្វើការប្រជុំប្រមូលផ្តុំនូវ មតិយោបល់ពាក់ព័ន្ធ នឹងសំណើរសុំ គោលការណ៍កាត់ផ្ទៃដីចំនួន ១២៤,៦៧ហិកតា ចេញពីដែននេសាទ សម្រាប់ធ្វើស្រែប្រាំង នៅក្នុងភូមិ សាស្រ្តភូមិអន្លង់ទៀន ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ក្នុងនោះអង្គប្រជុំបាន យល់ឃើញថា កន្លងមកមន្រ្តីជំនាញ រដ្ឋបាលជលផល បានសហការជាមួយ អាជ្ងាធរមូលដ្ឋាន ចុះពិនិត្យជាក់ស្តែងនូវ ទីតាំងខាងលើ មានដុះព្រៃលិចទឹកប្រភេទស្មៅ និងដើមរាំង ដែលជាជម្រកមច្ឆជាតិ និងធ្លាប់ទទួលរងនូវ ការកាប់រាន រំលោភយកដីធ្វើជាកម្មសិទ្ធ និងត្រូវបានខ័ណ្ឌរដ្ឋបាល ជលផលខេត្តតាកែវ ចងក្រងសំណុំ រឿង បញ្ជូនទៅតុលាការចាត់ការ ទៅតាមនីតិវីធីច្បាប់ គឺឈ្នះក្តី និងត្រូវលុចចោលជានិរាករណ៍ នូវបណ្ណ័ សំគាល់កម្មសិទ្ធិ កាន់កាបដីព្រៃលិចទឹក ដែលអង្គភាពរដ្ឋបាល ជលផល កំពុងថែរក្សា និងគ្រប់គ្រងតាំង ពីដើមរៀងមក ហើយបញ្ហានេះ អង្គប្រជុំបានសម្រច បញ្ជួនកំណត់ហេតុ និងរបាយការណ៍ជូនទៅ ថ្នាក់លើ សម្រេច ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

មន្ទីរពេទ្យ ជប៉ុន ទុកចោល អ្នកជំងឺ រហូតដល់ កើតកូនខ្លួនឯង ដោយសារ គ្មានលុយ

$
0
0

-នាយកមន្ទីរពេទ្យបដិសេធថា ពុំមានរឿងបែបនេះកើតឡើងឡើយ

ភ្នំពេញ ៖ សាច់ញាតិស្ដ្រីមានផ្ទៃពោះ៦ខែ ប៉ុន្ដែជាអកុសលកូនក្នុងផ្ទៃនោះស្លាប់ បានចោទក្រុមគ្រូពេទ្យផ្នែកឆ្មប នៃមន្ទីរពេទ្យគាំពារមាតានិងទារក ហៅពេទ្យជប៉ុន ថាមិនបានយកចិត្ដទុកដាក់ មើលស្ដ្រីរងគ្រោះ ដោយសារ តែពុំមានថវិកាគ្រប់គ្រាន់ ហើយទុករហូតដល់ស្ដ្រីរងគ្រោះ កើតដោយខ្លួន ឯង តាមរយៈការជួយជ្រោយជ្រែង ពីស្ដ្រីចំណាស់ម្នាក់ ដេកនៅគ្រែក្បែរ ដែលមានជំនាញក្នុងការបង្កើតកូន ។

យ៉ាងណាក៏ដោយ ចំពោះការចោទប្រកាន់ ពីសំណាក់សាច់ញាតិស្ដ្រីរងគ្រោះ ចំពោះក្រុមគ្រូពេទ្យឆ្មប នៅមន្ទីរពេទ្យជប៉ុនខាងលើនេះ ត្រូវបាន នាយកមន្ទីរពេទ្យ លោកស្រី តុង រដ្ឋាវី បានធ្វើបដិសេធភ្លាមៗ ដោយអះអាងថា ក្រុមគ្រូពេទ្យមិនបានទុកបណ្ដែតបណ្ដោយ និងមិនជួយមើល នោះឡើយ ប៉ុន្ដែអ្វីៗធ្វើតាមបច្ចេកទេសពេទ្យ ដោយសារតែស្ដ្រីរូបនេះ កូនស្លាប់នៅក្នុងផ្ទៃបាត់ទៅហើយ។

លោក ឡា អាយុ ២៥ឆ្នាំ មុខរបរជាកម្មករសំណង់ រស់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ ត្រូវជា ប្ដីស្ដ្រីរងគ្រោះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ថា ប្រពន្ធ របស់ខ្លួនមានឈ្មោះ យី ស្រីនី អាយុ ២១ឆ្នាំ បានចុកពោះ តាំងពីព្រឹកព្រលឹមថ្ងៃទី២៥ ខែកុម្ភៈ  រួចហើយបានធ្វើដំណើរមកកាន់ មន្ទីរពេទ្យជប៉ុន ដើម្បីស្វែងរកការអន្ដរាគមន៍ ជួយបង្កើតកូន៦ខែ នៅក្នុងផ្ទៃ ។

ប្ដីកំសត់រូបនេះ បានបន្ដរៀបរាប់ទៀតថា ដោយសារតែខ្លួនពីរនាក់ប្ដីប្រពន្ធ មានលុយត្រឹម ២ម៉ឺនរៀល នៅក្នុងដៃ មិនអាចបំពេញតាមការទាមទារ របស់ក្រុមគ្រូពេទ្យបាននោះឡើយ ដែលតម្រូវឱ្យបង់ទាំងថ្លៃគ្រែ និងថ្លៃបង្កើតកូន ចំនួន ២៧ម៉ឺនរៀល ។ ដោយសារតែពុំមានលុយគ្រប់ សម្រាប់ បង់ថ្លៃសេវា យកកូនចេញខាងលើនេះ សាច់ញាតិស្ដ្រីរងគ្រោះ បានខិតខំស្វែងរក ខ្ចីប្រាក់ពីអ្នកដទៃ ប៉ុន្ដែដោយសារតែខ្លួនក្រីក្រពេក ទើបមិនអាច រកខ្ចីលុយពីនរណាបាន ។

លោក ឡា បានបន្ដ ទៀតថា ដោយសារតែខ្លួនគ្មានលុយ បានធ្វើឱ្យក្រុមគ្រូពេទ្យមិនយកចិត្ដទុកដាក់ ហើយទុកបណ្ដែតបណ្ដោយ ប្រពន្ធរបស់ ខ្លួននៅលើគ្រែ តាំងពីព្រឹករហូតដល់យប់ ។ លុះនៅវេលាម៉ោងប្រមាណ១២យប់ ដោយសារតែចុកពោះខ្លាំងពេក ហើយគាប់ជួននឹងគ្មានក្រុមគ្រូពេទ្យ ណាម្នាក់មកមើលនោះ ប្រពន្ធចុកកាន់តែខ្លាំងឡើងៗ ប៉ុន្ដែសំណាងល្អ ត្រូវបានស្ដ្រីវ័យចំណាស់ម្នាក់ ដែលសម្រាកក្បែរគ្រែ បានជួយសម្រាលយក ទារកនោះចេញ។

យោងតាមប្រភពព័ត៌មាន ដែលបានដឹងរឿងនេះ បានលួចបង្ហើបថា នៅពេលដែលមានការជួយជ្រោមជ្រែង ពីស្ដ្រីវ័យចំណាស់ រហូតដល់យកកូន ចេញបានសម្រេច ដោយមានក្លិនស្អុយផងនោះ ទើបក្រុមគ្រូពេទ្យ បាននាំស្ដ្រីរងគ្រោះទៅសំអាត ក្រោយពេលដែលមានការរិះគន់ភ្លាមៗ តាម រយៈវិទ្យុ អេប៊ីស៊ី កុំអីទុកស្ដ្រីរងគ្រោះរូបនេះ នៅក្នុងបន្ទប់ជាក់ជាមិនខានឡើយ។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពីសំអាតហើយ និងមានការជួយជ្រោមជ្រែងបង់ប្រាក់ឱ្យ តាមរយៈវិទ្យុអេប៊ីស៊ីនោះ ទើបក្រុមគ្រូពេទ្យ បានឱ្យស្ដ្រីរងគ្រោះដើរដោយខ្លួនឯង មកកាន់គ្រែវិញ ដោយអះអាងថា ពុំមានរទេះរុញនោះឡើយ ។

យោងតាម ប្រភពព័ត៌មានខាងលើ បានបន្ដថា បន្ទាប់ពីកូននៅក្នុងផ្ទៃបានស្លាប់ ហើយកើតចេញមកនោះ ក៏បានប្រើពាក្យមិនសមរម្យទៅលើប្ដីស្ដ្រី រងគ្រោះ ឱ្យយកសពកូនចេញពីពេទ្យ ។ ដោយសារតែពុំមានលុយគ្រប់គ្រាន់ បុរសជាប្ដីរូបនេះ ត្រូវបានអ្នកជំងឺជាប់គ្រែគ្នា ឱ្យកាបូបខោអាវដើម្បីដាក់ សពកូនយកទៅបូជា ។

យ៉ាងណាក៏ដោយ ចំពោះរឿងរ៉ាវខាងលើនេះ មជ្ឈដ្ឋានមួយចំនួន បានរិះគន់យ៉ាងខ្លាំងៗ ចំពោះក្រុមគ្រូពេទ្យឆ្មបនៅមន្ទីរពេទ្យជប៉ុនថា មិនសូវយក ចិត្ដទុកដាក់ចំពោះអ្នកជំងឺឡើយ ហើយបើសិនស្ដ្រីឆ្លងទន្លេទាំងនោះ គ្មានលុយគ្រប់គ្រាន់ ច្បាស់ជារងការស្ដីបន្ទោសជាក់ជាមិនខាន ។

ចំពោះការចោទប្រកាន់ខាងលើនេះ នាយកមន្ទីរពេទ្យជប៉ុន លោកស្រី តុង រដ្ឋាវី បានបដិសេធទាំងស្រុង ដោយអះអាងថា តាមពិតទៅកូនស្លាប់នៅ ក្នុងផ្ទៃបាត់ទៅហើយ មុនពេលមកមន្ទីរពេទ្យ ។ នាយកមន្ទីរពេទ្យរូបនេះ បានច្រានចោលការមិនយកចិត្ដទុកដាក់ និងបណ្ដែតបណ្ដោយ ពីសំណាក់ ក្រុមគ្រូពេទ្យ ហើយនៅយប់កើតហេតុនោះ ក្រុមបុគ្គលិកទាំងអស់នៅធ្វើការ។

បើតាមនាយកមន្ទីរ ពេទ្យរូបនេះ បានឱ្យដឹងទៀតថា ក្រុមគ្រូពេទ្យបានប្រើថ្នាំ ដើម្បីជួយសង្គ្រោះស្ដ្រីរងគ្រោះ ខណៈដែលកូនស្លាប់ក្នុង ផ្ទៃបាត់ទៅ ហើយនោះ។ ប៉ុន្ដែនៅតែមានការរិះគន់ដដែល ចំពោះភាពព្រងើយកន្ដើយរបស់ក្រុមគ្រូពេទ្យ ដោយ ទុកឱ្យស្ដ្រីរងគ្រោះ ចុកពោះតាំងពីព្រឹកព្រលឹម រហូតដល់យប់ពាក់កណ្ដាលអធ្រាត្រ ហើយពេទ្យខ្លះថែមទាំងប្រើ សម្ដីគំរោះគំរើយទៀតផង ដោយប្រើពាក្យថា កើតដាក់ក្នុងខោខ្លួនឯងទៅ។

ជាមួយគ្នានេះ កាលពីពេលកន្លងទៅ ក៏មានការរិះគន់ជាច្រើន ចំពោះក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យជប៉ុនថា មើលឃើញតែអ្នកមានលុយ និងមាន មុខមាត់ ដោយឡែកជនរងគ្រោះ ដែលគ្មានលុយនៅក្នុងខ្លួន ច្បាស់ជាមិនយកចិត្ដទុកដាក់បង្កើតកូនឱ្យ ឡើយ។ មជ្ឈដ្ឋានខាងលើ សូមអំពាវនាវ ឱ្យថ្នាក់ដឹកនាំក្រសួង សុខាភិបាល គួរចាត់មន្ដ្រីជំនាញចុះទៅស៊ើបអង្កេត ករណីនេះ តាមរយៈការសួរផ្ទាល់មាត់ ស្ដ្រីរងគ្រោះ ឬក៏ប្ដី និងសាក្សី  ដែលបានឃើញនិងដឹងពីរឿងនេះ កុំអាង ឡើងទៅយករបាយការណ៍ និងសួរតែពីខាងពេទ្យ រួចហើយរាយការណ៍ទៅលើ ក្នុងគោលបំណងលាក់បាំង នូវចំណុចអវិជ្ជមាននោះ៕

ព្យាបាលជំងឺនៅ មន្ទីរពេទ្យរុស្សីអស់ជាង ១ពាន់ដុល្លារ ខ្លាចប្រពន្ធខ្ចីបុលគេ លោតពី លើអគារជាន់ទី៣ សម្លាប់ខ្លួន

$
0
0

ភ្នំពេញ ៖ ដោយសារតែខ្លួនមានជីវភាព ក្រីក្រនិងម្យ៉ាងទៀត ខ្លាចប្រពន្ធទៅខ្ចីលុយ គេយកមកព្យាបាលជំងឺ បានបង្ខំឱ្យបុរសម្នាក់ ដែលកំពុងសម្រាកព្យាបាល នៅក្នុងបន្ទប់ លេខ៣ ជាន់ទី៣ ក្នុងមន្ទីរពេទ្យមិត្ដភាព កម្ពុជាសូវៀត ហៅពេទ្យរុស្សី បណ្ដាលឱ្យ ស្លាប់មួយរំពេច បង្កឱ្យអ្នកជំងឺផ្សេងទៀត និងអ្នកទៅមើលថែអ្នកជំងឺភ្ញាក់ផ្អើលនិង ឆោឡោគ្រប់គ្នា ប៉ុន្ដែភ្លាមៗនោះក្រុមគ្រូ ពេទ្យដោយខ្លាចដំណឹងដ៏អាក្រក់នេះ លេច ចេញទៅខាងក្រៅ បានប្រញាប់ប្រញាល់ដឹក សពជនរងគ្រោះទៅតម្កល់ទុកក្នុងមន្ទីរ ពេទ្យ។

ហេតុការណ៍លោតសម្លាប់ខ្លួនពីលើអគារ មន្ទីរពេទ្យជាន់ទី៣ ក្នុងមន្ទីរពេទ្យរុស្សីខាង លើនេះ បានកើតឡើងកាលពីវេលាម៉ោង ប្រមាណ៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៣ ។

អ្នកស្រីច្រិល ចំរើន អាយុ៣០ឆ្នាំ ដែល អះអាងថា ជាប្រពន្ធជនរងគ្រោះបានប្រាប់ សមត្ថកិច្ចថា ប្ដីរបស់ខ្លួនឈ្មោះប៉ោ សំបូរ អាយុ៥១ឆ្នាំ បច្ចុប្បន្នពួកគេទាំងពីរនាក់រស់ នៅផ្ទះជួលលេខ៤៦២ ផ្លូវលេខ៦៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានជីវ ភាពក្រីក្រ ។

ស្ដ្រីរូបនេះបានបន្ដថា កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ ប្ដីរបស់គាត់ ខណៈ កំពុងបើកម៉ូតូកង់បីទាំងយប់នៅម្ដុំលូប្រាំ តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងខណ្ឌមាន ជ័យ ស្រាប់តែក្រុមក្មេងទំនើងព្រួតវាយ បណ្ដាលបែកក្បាលរងរបួសធ្ងន់ បន្ទាប់មក ត្រូវបានសមត្ថកិច្ចជួយដឹកបញ្ជូនទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យរុស្សី ដោយដេកព្យា បាលក្នុង បន្ទប់លេខ៣ ជាន់ទី៣ នៃអគារ ជ។

អ្នកស្រី ច្រិល ចំរើន បានបន្ដទៀតថា នៅពេលដែលដឹងខ្លួននោះ ប្ដីរបស់គាត់បាន ទូរស័ព្ទប្រាប់គាត់ថា កំពុងតែព្យាបាលនៅ មន្ទីរពេទ្យរុស្សី អស់ថ្លៃព្យាបាលជាង ១ពាន់ដុល្លារ ប៉ុន្ដែស្ថានភាពជំងឺមិនតែធ្ងន់ធ្ងរដដែលនេះ បានបង្ខំឱ្យប្ដីរបស់ខ្លួនដាច់ចិត្ដលោតពីលើអគារសម្លាប់ខ្លួនតែម្ដងទៅ ។

អតីត តារាចម្រៀង យេ.! យេ.! អ៊ុំ គន្ធា រត់ចោលផ្ទះ ក្រោយលក់កង្ហារ លក់ពូកចាយអស់

$
0
0

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មាន ដែលទម្លាយចេញដោយក្រុមគ្រួសារ អតីត តារាចម្រៀងយេ.! យេ.! គឺអ្នកនាងអ៊ុំ គន្ធា ដែលមួយរយៈចុងក្រោយ នេះ ឆាកជីវិត របស់នាងជួបនៅព្យុះជីវិតបក់បោកស្ទើរតែ ទប់ខ្លួនមិននឹងនោះ ឥឡូវជីវិតទុរគតរបស់ នាង កាន់តែធ្លាក់ដុនដាបស្ទើរហៅលែងឮ ទៀតហើយ ដោយនាងបានរត់ចេញពីផ្ទះគ្មាន គោលដៅពិតប្រាកដ ហើយក៏មិនដឹងរសាត់ អណ្ដែតទៅដល់ទីណានោះដែរ បន្ទាប់ពីរូប នាងមាន ជម្លោះនៅក្នុងផ្ទៃគ្រួសារ ជាមួយ នឹងឪពុកម្ដាយបន្ថែមមួយជាន់ទៀតនោះ។

អ្នកស្រី ស៊ីនួន ដែលមានវ័យប្រមាណ ជិត៧០ឆ្នាំ ជាម្ដាយរបស់អ្នកនាងអ៊ុំ គន្ធា បានថ្លែងប្រាប់ភ្នាក់ងារដើមអម្ពិលតាមទូរ ស័ព្ទ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញ ខណៈដែលភ្នាក់ងារដើមអម្ពិល ធ្វើការទាក់ ទង ដើម្បីយកថវិកា ដែលសប្បុរសជនឧប ត្ថម្ភ យកទៅប្រគល់ជូននោះ ដោយម្ដាយ របស់អ្នកនាងអ៊ុំ គន្ធា អះអាងថា អ្នកនាង បានរត់ចាកចេញពីផ្ទះ អស់រយៈពេល៣-៤ ថ្ងៃមកហើយ ដោយមិនដឹងពីមូលហេតុថា នាងរត់ទៅទីណា នោះទេ ។

ម្ដាយបានបន្ដថា គន្ធាកូនស្រីរបស់គាត់ នាងមានការអាក់អន់ ចិត្ដ និងបង្ហាញពីកំហឹងខ្លះៗទៅលើឪពុក ម្ដាយ រហូតដល់ថ្នាក់រត់ចេញពីផ្ទះមិនដឹងជា ទៅដល់ទីណានោះទេ ធ្វើឱ្យរូបគាត់នឹងក្រុម គ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះ ថាមកដល់ពេលនេះ សូម្បីតែតម្រុយថានាង រស់នៅផ្ទះមិត្ដ ភក្ដិ ឬរស់នៅជាមួយបងប្អូន ក៏គ្មានដំណឹងដែរ ។

អ្នកស្រីបានបន្ថែមថា រឿងកូនស្រីរបស់ គាត់ ហាទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង ដោយ សារតែជម្លោះផ្ទៃក្នុងគ្រួសារ ហើយនាង លែងគិតអ្វីទាំងអស់ សូម្បីតែខ្លួនរបស់នាង កំពុងមានជំងឺ ក៏លែងគិតដែរ ម្យ៉ាងទៀត មុននាងរត់ចាកចេញ ខណៈដែលនៅក្នុងផ្ទះ អត់លុយ នាងបានលក់ពូក សម្រាប់ ដេក លក់ កង្ហារ និងទ្រព្យសម្បត្ដិមានបន្ដិចបន្ដួច យក លុយទៅចាយអស់គ្មានសល់ រហូតដល់បង្ក ជម្លោះ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ ដឹង ដល់សមត្ថកិច្ចមូលដ្ឋាន ធ្លាប់ចុះមកធ្វើការ សម្របសម្រួលទៀតផង ។ ឥឡូវនេះអ្នក ស្រីលែងចង់គិត លែងចង់ខ្វល់ពីអនាគត ពី សុវត្ថិភាពរបស់ នាងទៀតហើយ ចង់នាងទៅ ណា មកពេលណា ក៏ស្រេចតែនាង ព្រោះ អ្នកស្រីចាស់ទៅហើយ ណាមួយត្រូវទទួល ភារកិច្ចមើលថែរទាំនិងរក ចិញ្ចឹមចៅប្រុស ទាំងពីរនាក់ ដែលជាកូនរបស់នាងទៀតផង។

សូមបញ្ជាក់ថា រឿងរ៉ាវជីវិតដ៏កំសត់ សង្រែងរបស់អតីតតារាចម្រៀងយេ.!យេ.! អ្នកនាងអ៊ុំ គន្ធា បន្ទាប់ពីធ្វើការលែងលះជា មួយនឹងអ្នកចម្រៀងផាន ស៊ីផាត រួចមក នោះ ត្រូវបានបែកធ្លាយឡើង ខណៈដែល អ្នកកាសែតមួយរូប បានប្រទះឃើញរូបនាង រួមជាមួយកូនប្រុសពីរនាក់ បានដើររាវខ្ចៅ ខ្យង បេះត្រកួន ព្រលិត ដើម្បីយកទៅលក់ យកលុយចិញ្ចឹមជីវិតនៅម្ដុំបឹងបាយ៉ាប ទី ដែលរូបនាងនិងក្រុមគ្រួសារ កំពុងតែសុំសំយាបផ្ទះគេជ្រក កោណ នៅទីនោះ កាលពីខែ តុលា ឆ្នាំ២០១២កន្លងទៅនេះ ។

ក្រោយរឿងរ៉ាវនៃដំណើរជីវិត ដ៏កំសត់របស់នាងត្រូវ បានបែកធ្លាយបានធ្វើឱ្យប្រិយមិត្ដ ទាំងក្នុង និងក្រៅប្រទេស រួមទាំងថ្នាក់ដឹកនាំមួយចំនួន ផង មានការអាណិតអាសូរជាពន់ពេក ចំពោះ ជីវិតទុរគតរបស់ក្រុមគ្រួសារនាង ហើយពួក គេក៏បាននាំគ្នាធ្វើការបរិច្ចាគនូវ ថវិកា ទ្រព្យ សម្បត្ដិមួយចំនួន ដល់ក្រុមគ្រួសាររបស់នាង ដើម្បីជួយរំលែកការលំបាកផងដែរ។ ប៉ុន្ដែ អំណោយ ដែលផ្ដល់ឱ្យសម្រាប់តែរស់មួយ គ្រាហ៍ៗនោះ មិនអាចធ្វើឱ្យជីវិត ក្រុមគ្រួសារ របស់នាង អាចងើបផុតពីភាពលំបាកវេទនា បានជារៀងរហូតនោះឡើយ ទីបំផុតអ្វីៗ បានវិលទៅរកដើមវិញ ហើយទុក្ខលំបាក កាន់ តែផុងជ្រៅទៅៗ រហូតដល់នាងមិន អាចទ្រាំរស់នៅក្នុងជីវិតវេទនាបាន ក៏សម្រេច រត់ចេញពីផ្ទះ ដោយមិនដឹងថា មានគោល បំណងនឹងមានទិសដៅ យ៉ាងណានោះទេ៕

www.dap-news.com

អតីតតារាចម្រៀង អ៊ុំ គន្ធា កាលនៅភាពហ៊ឺហា

www.dap-news.com

អតីតតារាចម្រៀង អ៊ុំ គន្ធា បច្ចុប្បន្ន

លោក ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ចូលរួមបិទសន្និបាត បូកសរុប ការងារប្រចាំឆ្នាំ

$
0
0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមក្នុងឱកាស បិទសន្និបាតបូកសរុបការងារឆ្នាំ២០២ និងលើកទិសដៅការងារឆ្នាំ២០១៣របស់ក្រសួង។

លោក ទេសរដ្ឋមន្រ្តីមានប្រសាសន៍ ក្នុងពិធីនោះថា នៅក្នុងឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា បានបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធិភាព នូវរាល់កំណែទម្រង់ស៊ីជម្រៅរបស់ខ្លួន ជាពិសេសការលុបឡូត៍នេសាទ ទឹកសាប ទូទាំងប្រទេស ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ធ្វើការនេសាទជា លក្ខណៈគ្រួសារ និងអភិរក្សជលផល ការផ្អាកសម្បទាន ដីសេដ្ឋកិច្ចថ្មីបន្ថែមទៀត។

លោកបន្តថា ការអនុវត្ត “នយោបាយចាស់ សកម្មភាពថ្មី” លើវិស័យដីធ្លីដើម្បីវាស់វែង និងផ្តល់កម្មសិទ្ធិដីលំនៅឋាន និងស្រែចំការជូនប្រជាពលរដ្ឋ ទូទៅ និងកសិករ ជាអ្នកកាន់កាប់ប្រើប្រាស់ដី ជាក់ស្តែង ដែលគ្រប់ដណ្តប់លើផ្ទៃដី ប្រមាណ២លានហិកតា និងមានប្រជាពលរដ្ឋជិត៥០ម៉ឺន គ្រួសារដែលទទួលបានប័ណ្ណកម្មសិទ្ធិ។

លោកមានប្រសាសន៍បន្ថែមថា ក្រសួងពន្លឿនការចុះបញ្ជីដីធ្លីទូទាំងប្រទេស ជាពិសេសការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ តាមរយៈការ អនុវត្តយុទ្ធនាការនយោបាយចាស់ សកម្មភាពថ្មីលើដីធ្លី , ពង្រឹងការអនុវត្តការចុះបញ្ជីដីសហគមន៍ ជនជាតិដើមភាគតិច ដោយយកចិត្តទុកដាក់ លើសហគមន៍ ដែលបានចុះបញ្ជីជានីតិបុគ្គលរួច, ពង្រឹងការងារគណៈកម្មការសុរិយោដីគ្រប់ថ្នាក់ ក្នុងការដើស្រាយវិវាទដីធ្លី ឲ្យទទួលលទ្ធផល កាន់តែប្រសើរ ព្រមទាំងជំរុញការដោះស្រាយវិវាទក្នុងតំបន់វិនិច្ឆ័យ ដើម្បីទប់ស្កាត់ និងការកាត់បន្ថយទំនាស់ផ្សេងៗ៕


កម្លាំងចម្រុះ នៃគណៈបញ្ជាការ​ ខេត្តកំពង់ឆ្នាំង ចុះបង្ក្រាប​ បទល្មើសជលផល ក្នុងដែនទឹក​ ស្រុកកំពង់លែង

$
0
0

កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាព ខេត្តកំពង់ឆ្នាំង មានអធិការដ្ឋានរដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាប ដឹកនាំ ដោយលោក ហុង ហ៊ី នាយអធិការដ្ឋាន និងលោក មៀក សឿង នាយរងអធិការដ្ឋានជលផល ខាងត្បូងបឹងទន្លេសាប កម្លាំងរដ្ឋបាលេជលផលខេត្ត ដឹកនាំដោយលោក ប្រាក់ លៀង នាយរងខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក ប្រាក់ វុឌ្ឍី ស្នាងការរងនិងលោក ជិន សុផាត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ កម្លាំងសឹករង ស្រុក ដឹកនាំដោយលោក មាន់ អ៊ានលី អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង និងកម្លាំង ក២ សឹករងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ បានបើកយុទ្ធនាការ ចុះបង្ក្រាបបទល្មើសជលផល នៅលើផ្ទៃបឹងទន្លេសាប ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

លោក មៀក សឿង  នាយរងអធិការដ្ឋានរដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាប បានឲ្យដឹងថា យុទ្ធនាការពីរថ្ងៃខាងលើនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើសកម្មភាពរុះរើរបាំងសាច់អួន និងឈូសដោយរុះរើការដាក់សំរាស់ ដើម្បីហ៊ុំចាប់ត្រីដោយលទ្ធផល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ សមត្ថកិច្ច ចម្រុះបានរុះរើរបាំងសាច់អួន នៅតំបន់វាលភក់ បានចំនួន២៥កន្លែង ប្រវែង១៦០០ម៉ែត្រ លបលូចំនួន៨មាត់ បង្គោលចំនួន២៩៨០ដើម ព្រមនិង ចាក់លែងត្រីគ្រប់ប្រភេទ ចូលទៅក្នុងបឹងធម្មជាតិវិញ បានចំនួន៣២៥គ.ក្រ  ដោយឡែកនៅថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើ បំផ្លាញ ចោលការដាក់សំរាស់ ដើម្បីហ៊ុំចាប់ត្រី នៅចំណុចអតីតឡូត៍លេខ៥ បានចំនួន៦កន្លែង ស្មើនឹង១៦០០កង ។

សំរាប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣នេះ កម្លាំងសមត្ថកិច្ច បានរុញបំផ្លាញចោល ការដាក់សំរាស់ នៅចំណុចចុងព្រែកអូរដូនតី ស្ថិតនៅក្នុងភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង លទ្ធផលឈូសបំផ្លាញចោលការដាក់សំរាស់ ដើម្បីហ៊ុំចាប់ត្រីបានចំនួន១៦កន្លែង នៅក្នុងនោះដុំសំរាស់ ១៥ម៉ែត្រ គុណ២០ម៉ែត្រ ចំនួន៥ដុំ ១០ម៉ែត្រ គុណ ២០ម៉ែត្រ ចំនួន៧ដុំ  ១៥ម៉ែត្រ គុណ ២៥ម៉ែត្រ ចំនួន៤ដុំ  ។

លោក មៀក សឿង បានបញ្ជាក់អះអាងឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ បន្តសកម្មភាពបង្ក្រាប ដោយគិតពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣ ហើយសកម្មភាពខាងលើនេះ នឹងធ្វើរហូតមិនបញ្ចប់ឡើយ គឺធ្វើឲ្យដូចជាភ្លៀងរលឹម ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ភរិយាឧកញ៉ា ថៅកែបុរីមួយ ធ្វើទារុណ កម្ម លើក្មេងស្រី នៅជាមួយដូចសត្វធាតុ

$
0
0

-ក្មេងស្រីនៅជា មួយជិត១០ឆ្នាំ ប្រើធ្វើ ការគ្មានសម្រាក នាងសម្រេច ជិៈម៉ូតូឌុបពី ភ្នំពេញ ដល់បាត់ដំបង

ភ្នំពេញ ៖ ក្មេងស្រី ដែលមានវ័យប្រមាណ១៧ឆ្នាំពីរនាក់ បាន ដាច់ចិត្ដបបួលគ្នារត់ចេញពីភូមិគ្រឹៈដ៏ស្ដុក ស្ដម្ភមួយនៅម្ដុំទួលគោក រួចហើយហៅប៉ះ ម៉ូតូឌុបចិត្ដធម៌ ជិះឱ្យជូនទៅដល់ខេត្ដបាត់ ដំបង ទើបសមត្ថកិច្ចមានការសង្ស័យហៅ ទៅសួរនាំ ទើបបែកធ្លាយរឿងម្ចាស់ភូមិគ្រឹៈ ដែលជាថៅកែរបស់ពួកនាងៗ វាយធ្វើទារុណកម្មនិងប្រើដូចជាទាសករ ទើបទ្រាំមិនបាននាំគ្នារត់ចេញ ។

ការអះអាងរបស់ពួកនាងៗ អ្វីដែលសមត្ថកិច្ចមានការតក់ស្លុត ខណៈដែលពួកនាងៗបង្ហាញឱ្យមើលពីស្លាកស្នាមនិងស្នាមរបួសនៅលើខ្លួនជាភស្ដុតាង ដែលមិនអាចប្រកែកបានថែមទៀតពីអំពើឃោរឃៅរបស់ថៅកែស្រី ដែលជាម្ចាស់ភូមិគ្រឹៈ ទៅលើកូនឈ្នួលរបស់ខ្លួនខាងលើនេះ ។

ក្នុងនោះតាមសមត្ថកិច្ចបានបង្ហាញឱ្យដឹង ថា ថៅកែស្រីដែលជាម្ចាស់ភូមិគ្រឹៈវាយធ្វើ ទារុណកម្មទៅលើកូនឈ្នួលខាងលើនេះ ត្រូវ បានគេអះអាងថា មានឈ្មោះលី ពៅ មាន ភូមិគ្រឹៈលេខ៣១ ផ្លូវលេខ៣១៥ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយក៏ត្រូវជាភរិយាលោកឧកញ៉ាវ៉េង លីតិចឡា ជាម្ចាស់បុរីវិមានសុភមង្គល ។

ដោយឡែកក្មេងស្រីរងគ្រោះទាំងពីរនាក់ ខាងលើ ទី១ ឈ្មោះសង់ គន្ធា អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិសំបុកអក ឃុំកំពង់ ព្រាង ស្រុកសង្កែ ខេត្ដបាត់ដំបង ដែលជា ក្មេងកំព្រា តាំងតែពីតូចមក ហើយស្នាក់នៅជាមួយអុំស្រីឈ្មោះហ៊ុង សុខា អាយុ៥១ ឆ្នាំ និងទី២ ឈ្មោះផល្លី អាយុ១៧ឆ្នាំ  មាន ស្រុកកំណើតនៅខេត្ដតាកែវ ប៉ុន្ដែក្មេង ស្រីរូបនេះ មិនដឹងថា ឪពុកម្ដាយរបស់ខ្លួន នៅទីណានោះឡើយ ។ ក្រោយពីការសួរ នាំដឹងរឿងដ៏ឈឺចាប់ខាងលើនេះ ក្មេងស្រី ទាំងពីរនាក់ ត្រូវបានកម្លាំង នគរបាលការិយា ល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននាំទៅមជ្ឈមណ្ឌលថែរទាំស៊ីសា នៅក្នុងខេត្ដបាត់ដំបងនោះ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ខេត្ដបាត់ដំបង បានឱ្យដឹងថា កាលពីព្រលប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅនេះ មានគេប្រទះឃើញ ក្មេងស្រីកំសត់ទាំងពីររូបនេះ ស្លៀកពាក់ខោអាវមួយចង្កេះ បាននាំគ្នាឈរសម្រក់ទឹកភ្នែកនៅក្បែររូបសំណាក់លោកតាដំបងគ្រញូង ក្នុងក្រុងបាត់ដំបង ។ បន្ទាប់ពីមានការប្រទះឃើញក្មេងស្រីទាំងពីររូបខាងលើ ក៏រាយការណ៍ជូនសមត្ថកិច្ច ទើបនាំខ្លួនពួកគេទាំងពីរនាក់ទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជននៃស្នងការដ្ឋាននគរបាលខេត្ដបាត់ដំបង ។

នៅពេលដែលសួរនាំនោះ ក្មេងស្រីទាំងពីរនាក់ បានបើកអាវឱ្យមើល ស្នាមរបួសសុះសាច់ពេញខ្លួនប្រាណ ដែលត្រូវបានថៅកែស្រីរបស់ខ្លួនវាយធ្វើបាបអស់រយៈពេលជិត១០ឆ្នាំមកហើយ ធ្វើឱ្យសមត្ថកិច្ចដែលសាកសួរនោះ គួកទ្រូងអាណិតអាសូរយ៉ាងខ្លោចផ្សារជាទីបំផុត ដែលក្មេងស្រីទាំងពីររូបនេះ បានទ្រាំការលំបាកគ្រប់បែបយ៉ាងទាំងផ្លូវចិត្ដនិងផ្លូវការរស់នៅប្រៀបដូចជាទាសករដាច់ថ្លៃជាមួយថៅកែស្រីដ៏សាហាវឃោរឃៅ ដូចប៉ុលពតនោះ ។ បន្ទាប់ពីបានសួរនាំមកនោះ សមត្ថកិច្ចក៏បាន ទាក់ទងទៅម្ដាយធំរបស់ក្មេងស្រីសង់ គន្ធា គឺអ្នកស្រីហ៊ុង សុខា យកមកសួរនាំអំពី ដំណើររឿង ដែលបានកើតឡើងចំពោះ ក្មេងស្រី ទាំងនេះអស់រយៈពេលជិត១០ឆ្នាំ មកនោះ ។

នៅចំពោះមុខសមត្ថកិច្ច អ្នកស្រីហ៊ុង សុខា ដែលត្រូវជាអុំស្រីបង្កើតរបស់ក្មេងស្រី សង់ គន្ធា បានរៀបរាប់ថា កាលពីជិត១០ឆ្នាំមុន បងជីដូនរបស់ក្មេងស្រីរូបនេះ បានប្អូនថ្លៃថៅកែស្រីដ៏កំណាច ទើបថៅកែស្រីរូបនេះ បានសុំក្មេងស្រីបងប្អូនបង្កើតជាក្មេងកំព្រានោះយកទៅធ្វើកូនចិញ្ចឹម ពីព្រោះគាត់អះអាងថា មានសុទ្ធតែកូនប្រុស ។

នៅពេលមកសុំក្មួយស្រីបង្កើតទាំងពីរនាក់ ថៅកែស្រីរូបនេះបានសន្យាថា ក្នុងរយៈពេលមួយឆ្នាំនិងនាំមកស្រុកកំណើតម្ដង ដើម្បីឱ្យបានឃើញមុខអុំស្រី ប៉ុន្ដែអ្វីៗ ប្រែប្រួលទាំងអស់ ពីព្រោះថា តាំងពីពេល នោះ រហូតមកដល់ពេលនេះ ថៅកែស្រីដ៏ ឃោរឃៅ មិនបាននាំពួកគេទាំងពីរនាក់មក លេងស្រុកកំណើតឡើយ ។

អ្នកស្រី ហ៊ុង សុខា បានរំលឹកថា កាលពី ពេលកន្លងទៅ អ្នកស្រីផ្ទាល់រួមជាមួយសាច់ ញាតិពីរបីនាក់ផ្សេងទៀត បានធ្វើដំណើរមក កាន់រាជធានីភ្នំពេញ ក្នុងគោលបំណងចង់ មកលេងក្មួយស្រី ដែលរស់នៅជាមួយឧកញ៉ា ដោយសង្ឃឹមថា ពួកគេទាំងពីរនាក់ និងមានសេចក្ដីសុខជាក់ជាមិនខាន។ ប៉ុន្ដែនៅពេលធ្វើដំណើរមកដល់ភូមិគ្រឹៈខាងលើ បែរជាអ្នកយាមទ្វារមិនអនុញ្ញាតឱ្យចូល ដោយកុហក ថៅកែស្រីមិននៅ ប៉ុន្ដែធាតុពិត ពេលក្រឡេកមើលទៅក្នុងបរិវេណភូមិគ្រឹៈ គឺឃើញថៅកែស្រីរូបនេះ នៅមិនទៅណានោះទេ ។

ដោយសារតែមិនបានជួបក្មួយស្រីទាំងពីរនាក់ អ្នកស្រីហ៊ុង សុខា រួមទាំងសាច់ញាតិបាន ត្រឡប់ទៅផ្ទះវិញ ដោយគិតថា ពួកគេទាំង ពីរនាក់ មិនមានរឿងអ្វីកើត ឡើងឡើយ ។

អ្នកស្រីហ៊ុង សុខា បានបន្ដថា ក្មួយស្រី របស់គាត់ម្នាក់ ដែលត្រូវជាបងស្រីរបស់សង់ គន្ធា បានលួចរត់ចេញពីភូមិគ្រឹៈមកកាន់ ស្រុកកំណើត ហើយរៀបរាប់ការឈឺចាប់ ទាំងនេះប្រាប់រូបគាត់ ទើបនាំឱ្យដឹងសាច់ រឿងនេះតែម្ដង ប៉ុន្ដែមិនទាន់ជាក់ស្ដែង ។

ងាកមកក្មេងស្រីសង់ គន្ធា និងក្មេងស្រី ផល្លី ដែលត្រូវថៅកែស្រីដ៏កំណាចនេះ យកទៅធ្វើទាសករនោះ បានរៀបរាប់ទាំង ការឈឺចាប់ថា ពួកគេរស់នៅជាមួយថៅកែ ស្រីអស់រយៈពេលជិត១០ឆ្នាំមកនេះ មិនដែលទទួលបានពាក្យថា សុខមួយមាត់ ឡើយ ពោលត្រូវរងការធ្វើបាបយ៉ាងធ្ងន់ធ្ងរ គ្រប់បែបយ៉ាង មកលើរាងកាយរបស់ខ្លួន ប៉ុន្ដែដោយសារតែខ្លាចការគំរាមកំហែង ទើបពួកគេមិនមានឱកាសលួចរត់ចេញ ពីភូមិគ្រឹៈនេះ ។

ក្មេងស្រីទាំងពីរនាក់បានបន្ដទាំងក្ដីឈឺ ចាប់និងចង់វង្វេងវង្វាន់ ព្រោះតែការធ្វើទារុណកម្មនោះថា ភូមិគ្រឹៈ កម្ពស់ ៣ជាន់ មានច្រើនបន្ទប់ និងមានឆ្កែ រហូតទៅដល់១៩ក្បាល ពួកគេជាអ្នកជូតសំអាត បោកសំលៀកបំពាក់ និងធ្វើអ្វីៗគ្រប់បែបយ៉ាង ពីព្រឹកដល់យប់ ពីយប់ដល់ព្រឹក ស្ទើរតែគ្មានពេលដេកពួន។ ពេលខ្លះធ្វើការជូតសំអាត រហូតដល់ម៉ោង៣ ទាបភ្លឺ ហើយសម្រាកបានប្រហែល១ម៉ោង ងើបវិញ ធ្វើទៀត ។

ក្មេងស្រីទាំងពីរនាក់បានបន្ដថា រយៈពេលជិត១០ឆ្នាំនេះ ពួកគេបានទទួលរងការធ្វើទារុកម្មគ្រប់បែបយ៉ាងណាពីថៅកែស្រី ដូចជាការយកធូបដែលកំពុងឆេះ មកដុតដៃ យកដងអំបោសវ៉ៃក្បាលនិងលើខ្លួនប្រាណ ហើយយកដង្គៀបមកគៀបលើរាងកាយជា ដើម ។

ពេលខ្លះគ្រាន់តែថៅកែស្រីរកខោអាវមិនឃើញ នៅក្នុងបន្ទប់ ក៏ហៅពួកគេទៅវាយធ្វើបាប ហើយពេលវាយហត់ខ្លួនឯង បញ្ជាឱ្យពួកគេទាំងពីរនាក់ វាយគ្នាទៅវិញ ទៅមក ។

បើតាមក្មេងស្រីទាំងពីររូបនេះ កាលពី ថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅនេះ ពួកគេទាំង ពីរបានទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរជាទីបំផុត បង្ខំឱ្យពួកគេអត់ទ្រាំលែងបាន ទើបឆ្លៀត ឱកាសថៅកែមិននៅក៏រត់ចេញពីភូមិគ្រឹៈឡើងជិះម៉ូតូឌុបបុរសម្នាក់ឆ្ពោះទៅខេត្ដបាត់ដំបងតែម្ដង ។

ពីដំបូងឡើយ សមត្ថកិច្ចមិន ជឿនោះទេថា ពួកគេទាំងពីរនាក់ជិះម៉ូតូឌុប តាំងពីភ្នំពេញ រហូតដល់ខេត្ដបាត់ដំបងនោះ ហេតុដូច្នេះហើយ សមត្ថកិច្ចក៏បានហៅអ្នក រត់ម៉ូតូឌុបយកមកសួរនាំថែមទៀត ។ អ្នករត់ម៉ូតូឌុបចិត្ដធម៌រូបនេះ បានរៀបរាប់ ប្រាប់សមត្ថកិច្ចថា នៅថ្ងៃនោះរូបគេបានឃើញក្មេងស្រីទាំងពីរនាក់រត់ចេញពីភូមិគ្រឹៈខាងលើ ហើយឱ្យរូបគាត់ជូនទៅដល់ខេត្ដបាត់ដំបង ដោយមានលុយម្នាក់ៗ ត្រឹម៤ម៉ឺនរៀលប៉ុណ្ណោះ ដែលធ្វើការអស់ រយៈពេលជិត១០ឆ្នាំមកនេះ ។

អ្នករត់ម៉ូតូឌុបខាងលើ បន្ទាប់ពីបានដឹង រឿងក៏សុខចិត្ដឌុបពួកគេទាំងពីរនាក់ ឆ្ពោះ ទៅខេត្ដបាត់ដំបង ហើយពេលទៅដល់ខេត្ដ ពោធិ៍សាត់ ម៉ូតូបែកកង់និងអស់សាំងទៅ ទៀតនោះ ក៏បញ្ចាំទូរស័ព្ទដៃ ដើម្បីបន្ដដំណើររហូតដល់ខេត្ដបាត់ដំបងតែម្ដង ។

ជុំវិញបញ្ហានេះ ដើមអម្ពិលមិនទាន់អាច ស្វែងរកការបកស្រាយពីឈ្មោះលី ពៅ ភរិយាម្ចាស់បុរីនេះនៅឡើយទេ ប៉ុន្ដែដើម អម្ពិលរង់ចាំស្វាគមន៍រាល់ការបំភ្លឺណាមួយ។

បើតាមសមត្ថកិច្ច រឿងរ៉ាវធ្វើទារុណកម្ម ដ៏សាហាវយង់ឃ្នងដូចសម័យប៉ុលពតនេះ ត្រូវបានអគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាឱ្យសមត្ថកិច្ចខេត្ដបាត់ដំបង

បញ្ជូនរបាយការណ៍ទាំងអស់ទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃ ដើម្បីបើកការស្រាវជ្រាវឡើងវិញ ថាតើមានករណីបែបនេះកើតឡើងឬមួយយ៉ាងណា ។

បើសិនពិតជាមានការធ្វើទារុណកម្មបែបនេះ ពីសំណាក់ថៅកែស្រីមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភខាងលើនេះពិតមែននោះច្បាស់ជាច្បាប់ មិនលើកលែងឱ្យទេ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អង់គ្លេសសន្យា ផ្តល់ជំនួយថវិកា បន្ថែមជាង២លាន ដុល្លារអាមេរិក ដល់សាលាក្តីខ្មែរក្រហម

$
0
0

ភ្នំពេញ៖ រដ្ឋាភិបាលអង់គ្លេស បានសន្យាផ្តល់ជំនួយ ថវិកាបន្ថែម ចំនួន១,៤លានផោន ស្មើនឹង២,២ លាន ដុល្លារអាមេរិក ដល់ភាគីអន្តរជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម)។

យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់សាលាក្តី ខ្មែរក្រហម ដែលមជ្ឈមណ្ឌល ដើមអម្ពិល ទទួលបាន នៅ ថ្ងៃទី២៨ ខែកុម្ភៈ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស នៃចក្រភពអង់គ្លេស លោក វីល្លៀម ហេក (William Hague) បានប្រកាសអំពីការ សន្យាថ្មីនេះ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលនិយាយអំពីសាលាក្តី ខ្មែរក្រហម បានសរសេរថា «ចក្រភពអង់គ្លេសប្តេជ្ញាចិត្ត បន្តការគាំទ្រដល់ដំណើរ ការរបស់តុលាការ ហើយ ជំនួយថ្មី ដែលផ្តល់ជូន តាមការគ្រោងទុកនេះ នឹងផ្តល់នូវស្ថិរភាព ហិរញ្ញវត្ថុនៅក្នុង កាលៈទេសៈ ដ៏លំបាក់នេះ» ។

លោក ហេក ថ្លែងទៀតថា អង់គ្លេសនឹងបន្តអំពាវនាវដល់បណ្តាប្រទេស ជាដៃគូអន្តរជាតិ រួមទាំងរដ្ឋនានា ក្នុងតំបន់ឲ្យចូលរួមផ្តល់ ជំនួយដល់តុលាការ។

សេចក្តីប្រកាសដដែលបានឲ្យដឹងទៀតថា ប្រធានការិយាល័យរដ្ឋបាលស្តីទី លោក ក្រាញ់ តូនី និង លោក ឃ្នុត រ៉ូសិនហក អនុប្រធានការិយាល័យ បានឆ្លើយតបថា«ក្នុងមាន សាលាក្តីខ្មែរក្រហម ខ្ញុំសូមសម្តែង អំណរគុណចំពោះ ការសន្យាថ្មីនេះ ដែលឆ្លុះបញ្ចំាងទឹកចិត្តសប្បុរធម៌ របស់រដ្ឋាភិបាល អង់គ្លេស»។

អង់គ្លេស បានផ្តល់ជំនួយថវិកាដល់ សាលាក្តីខ្មែរក្រហម សរុបចំនួន ៧,៩លានដុល្លារអាមេរិក ក្នុងនោះ ៦,៤លានដុល្លារ សម្រាប់ភាគីអន្តរជាតិ និង ១,៥លានដុល្លារសម្រាប់ ភាគីជាតិ ចាប់តាំងពីពេល ចាប់តាំង ពីពេលចាប់ បដិសន្ធិនៃតុលាការនេះ ។ បូករួមទាំងការសន្យាថ្មីនេះ ជំនួយបុរសចក្រភព អង់គ្លេសឡើង ដល់ ១០,១ លានដុល្លារ ៕

Photo by DAP-News

លោក តេង សាវង្ស សំណេះសំណាល ជាមួយ លោកយាយ លោកតា នៅឃុំកំពង់ស្វាយ ខេត្តកំពង់ធំ

$
0
0

កំពង់ធំ៖ លោក តេង សាវង្ស រដ្ឋលេខាធិកា ក្រសួងមហាផ្ទែ នៅរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ បានអញ្ជើញ ចុះសួរសុខទុក្ខ និងសំណេះ សំណាល ជាមួយលោកយាយ លោកតាក្នុងឱកាសបុណ្យខួបគំរប់ ២៣ឆ្នាំ របស់សពព្រះគ្រូ កើត វ៉ាយ ព្រះចៅអធិការវត្ត  សំរោងមាន ជ័យ ស្ថិតនៅឃុំកំពង់ស្វាយខេត្តកំពង់ធំ   ។

មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះ លោក តេង សាវង្ស បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហា ធម្មពោធិ៍សាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេច តេជោ ហុ៑ន សែន ព្រមទាំងកោតសរសើរដល់ស្នាដៃ កសាងរាល់សមិទ្ធិផលនានា ជា ច្រើន និងការការពារជាតិកន្លងមករបស់ព្រះគ្រូ កើត វ៉ាយ និងព្រះគ្រូចៅអធិការបច្ចុប្បន្ន បានបន្តរួមជាមួយពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ។  

លោក តេង សាវង្ស ក៏បានលើកឡើងពីការរីកចំរើន របស់ប្រទេសជាតិទាំងផ្នែកពុទ្ធិចក្រ និងអាណាចក្រ របស់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យជាដើម ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហុ៑ន សែន ជានាយករដ្ឋមន្រ្តី។ 

 លោក តេង សាវង្ស បានផ្តាំផ្ញើព្រះសង្ឃនិងយាយតាទាំងអស់ ត្រូវយកចិត្តទុកដាក់អប់រំកូនចៅ ឲ្យប្រព្រឹតតែអំពើ ល្អ ដើម្បីចូលរួមអនុវត្ត នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

ចុងក្រោយ លោកតេង សាវង្ស បានប្រគេនបច្ច័យនិងភេសជ្ជៈ  ដល់ព្រះសង្ឃ និងចែកជូនសម្ភារសិក្សាដល់សិស្សផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ឌី សុនិត្តា ចូលរួម ជាភ្ញៀវកិត្តិយស កម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ"

$
0
0

ភ្នំពេញៈ តារាស្រី ស្រស់សោភា សម្បុរស្រអែម រាងខ្ពស់ស្រឡះ ដែលហក់ចូលពិភព សិល្បៈជិត៥ឆ្នាំ កញ្ញា ឌី សុនិត្តា នឹងចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" នៃស្ថានីយវិទ្យុដើមអម្ពិល អេហ្វអឹម 93. 75 មេហ្គាហឺត នៅថ្ងៃសុក្រនេះ។

ក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" មានផ្សាយជូន ជារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង២និង១០នាទី រហូតដល់ ម៉ោង៣រសៀល នៅក្នុងកម្មវិធីរៀងរាល់សប្តាហ៍ មានការអញ្ជើញចូលរួម ពីសិល្បករ និងសិល្បការិនី ដែលមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

នៅសប្តាហ៍នេះ នឹងមានវត្តមានតារាសម្តែង និងជាតារាចម្រៀង ប្រចាំផលិតកម្មហនុមាណ កញ្ញា ឌី សុនិត្តា ចូលរួមបកស្រាយទាក់ទងនឹងការរីកចម្រើនក្នុងអាជីពសិល្បៈរបស់នាង នៅក្នុងឆ្នាំថ្មីថា មានអ្វី ដែលថ្មីៗហើយមានការមមាញឹកយ៉ាងណាខ្លះ ។ មិនត្រឹមតែប៉ុណ្ណោះ នាងនឹងបកស្រាយ ជុំវិញការងារ ក្រៅសិល្បៈ និងជីវិតឯកជនផងដែរ។

ប្រិយមិត្តក៏អាចទូរស័ព្ទចូលរួមក្នុងកម្មវិធី ដើម្បីសាកសួរពីព័ត៌មានផ្ទាល់ខ្លួនរបស់នាង ក៏ដូចជាជជែក កម្សាន្តជាមួយនាងបាន ដោយប្រិយមិត្តគ្រាន់តែទូរស័ព្ទមកតាមប្រព័ន្ធទូរស័ព្ទ ចំនួន4ខ្សែគឺលេខ 010 673 385, 088 863 633 8, 092 942 955 ,015 595 435 ។

គួររំឭកផងដែរថា កញ្ញា ឌី សុនិត្តា គឺជាតារាចម្រៀង និងជាតារាសម្តែង ដោយនាងធ្លាប់បានសម្តែងរឿង "សុបិន្តឡូយ៩, ស្នេហ៍ក្លែងក្លាយ, ៣ដុល្លារ៥កាក់" ជាប្រភេទខ្សែភាពយន្ត សហការថតជាមួយផលិតករ សាំងហ្គាពួរ និងថ្មីៗនេះនាងកំពុងចុះ កុងត្រាថតរឿងភាគ ជាប្រភេទរឿងខ្មោចព្រាយបិសាច ដើម្បីដាក់ បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ MyTV។

បច្ចុប្បន្ននាងក៏ជាតារាចម្រៀងមួយរូប ប្រចាំផលិតកម្មហនុមាណ ដោយនាងបានចេញបទចម្រៀង នៅ ក្នុងផលិតកម្មនេះ ចំនួន៤បទ មានដូចជាបទ "ប្រុសសាវ៉ា ,ហួសពេលហើយបង" ក្នុងអាល់ ប៊ុមទី១ និង បទ "ទឹកភ្នែកទើបដឹងថាអូនយំ, ប្រាប់ម្តងឈឺម្តង" ជាបទក្នុងអាល់ប៊ុមទី៣ ។

ដើម្បីចង់ដឹងថាការបកស្រាយ របស់តារាកិត្តិយសយ៉ាងនោះ ប្រិយមិត្តក៏អាចបើកស្តាប់កម្មវិធី "តារាក្នុង ដួងចិត្តខ្ញុំ" តាមរយៈគេហទំព័រ http://www.lookingtoday.com/ ដោយគ្រាន់តែចូលទៅកាន់កម្មវិធី Live Radio ជាការស្រេច៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ជប៉ុនផ្តល់ជំនួយ ៧៨.៤៣០ដុល្លារ សម្រាប់គម្រោង សង់ផ្ទះកុមារ និងមណ្ឌល សហគមន៍ ក្នុងខណ្ឌ ពោធិ៍សែនជ័យ

$
0
0

ភ្នំពេញ៖ ប្រទេសជប៉ុនបាន ផ្តល់ជំនួយឥតសំណងចំនួន ៧៨.៤៣០ដុល្លារអាមេរិក សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ដល់សាលាសង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ សម្រាប់គម្រោងសាងសង់ផ្ទះកុមារ និងមណ្ឌលសហគមន៍ក្នុងសង្កាត់ គោករកា រាជធានីភ្នំពេញ។

លោក ហ៊ីហ្គូជិ យ៉ូស៊ីហ៊ីរ៉ូ ភារៈធារីស្តីទីស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានេះ ថាគម្រោង មានគោលបំណងកែលម្អ បរិស្ថាននៃផ្ទះកុមារ ក្នុងភូមិអណ្តូង តាមរយៈការសាងសង់អគារថ្ម កម្ពស់ពីរជាន់មួយខ្នង និងបរិក្ខារអនាម័យផងដែរ។

លោកបានបន្តទៀតថា តាមរយៈការកែលម្អបរិក្ខារនេះ នឹងផ្តល់អត្ថប្រយោជន៍ ដល់កុមារជាង៦០នាក់ ដែលកំពុងស្នាក់នៅរៀនសូត្រ ព្រមទាំងម្តាយ របស់ពួកគេ ក៏ដូចក្មេងៗជាច្រើន ដែលត្រូវចូលរៀននៅផ្ទះកុមារនេះនាពេលអនាគត។

លោកបានបន្ថែមទៀតថា ផ្ទះកុមារថ្មីនេះ ក៏ជាទីតាំងនៃមណ្ឌលសហគមន៍ ដែលអ្នកម្តាយនៅតំបន់អាចសិក្សា ពីវិធីសាស្ត្រចិញ្ចឹមបីបាច់កុមារ និងការកែលម្អជីវភាពរស់នៅរបស់ពួកគេ។

ចៅសង្កាត់គោករកា ខណ្ឌលពោធិ៍សែនជ័យ លោក ភី ណុប បានមានប្រសាសន៍ថា គម្រោងនេះធ្វើឡើង ដើម្បីផ្តល់ការថែទាំ និងអប់រំកុមារតូចៗ ឲ្យទទួលបាននូវប្រសិទ្ធិភាព នៃការអប់រំ ការអភិវឌ្ឍន៍លើគ្រប់វិស័យ រាងកាយ បញ្ញា ស្មារតី សង្គម និងផ្លូវចិត្ត មុនត្រៀមខ្លួនចូលសាលា។

លោកបានបន្តទៀតថា គម្រោងនេះនិងផ្តល់ឱកាស ដល់កុមារទាំងប្រុសទាំងស្រី ដែលបានបោះបង់ការសិក្សា ស្រ្តីមេម៉ាយ ស្ត្រីដែលទទួលរងផលប៉ះ ពាល់ដោយសារជំងឺអេដស៍ ចាស់ជរា អាណាព្យាបាលកុមារឲ្យទទួលបាននូវជំនាញ និងវិជ្ជាជីវៈពិតប្រាកដ ដើម្បីជាយាន្តក្នុងការដោះស្រាយ បញ្ហាជីវភាព ឲ្យមានភាពល្អប្រសើរ។

លោកបានបន្ថែមទៀតថា បច្ចុប្បន្នសង្កាត់គោករកា មានភូមិចំនួន១៨ និងសហគមន៍ចំនួន៧ ដែលមានប្រជាជនរស់នៅចំនួន ៣២៦គ្រួសារ និង មានប្រជាជនចំនួន១១.៤៦០នាក់ ដោយប្រជាជនរស់ក្នុងភូមិអណ្តូងទាំងអស់ ១.៦៤៦គ្រួសារ ស្មើរនឹង៣.៦៤៩នាក់ ដែលក្នុងនោះមានកុមារ ៤៣៥នាក់ ហើយជំនួយសប្បុរសនេះ អាចជួយកុមារតូចៗ ចំនួន២០០នាក់ កុមារជំទង់ចំនួន១៥០នាក់ ព្រមទាំងស្ត្រី ចាស់ជរា អាណាព្យាបាលកុមារ ចំនួន៧០០នាក់ ឲ្យទទួលអត្ថប្រយោជន៍ជាច្រើន ពីគម្រោងសាងសង់ផ្ទះកុមារ និងមណ្ឌលសហគមន៍។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលមានលោក ហ៊ីហ្គូជិ យ៉ូស៊ីហ៊ីរ៉ូ ភារៈធារីស្តីទីស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងលោក ភី ណុប ប្រធានក្រុមប្រឹក្សាសង្កាត់គោករកា ខណ្ឌលពោធិ៍សែនជ័យ ព្រមទាំងមន្ត្រីជំនាញ ដែលពាក់ព័ន្ធជាច្រើនរូបទៀត៕

www.dap-news.com

www.dap-news.com

អាជ្ញាធរ ក្រុងប៉ោយប៉ែត ជួសជុស ផ្លូវមួយខ្សែ ប្រវែង1400ម៉ែត្រ ជួនប្រជាបលរដ្ឋ ភូមិក្បាលស្ពាន1

$
0
0

ខេត្តបន្ទាយមានជ័យ៖ ក្រោយពីជំនន់ទឹកភ្លៀងឆ្នាំមុន ស្រកទៅផ្លូវមួយចំនួន ក្នុងក្រុងប៉ោយប៉ែត ត្រូវបានរងការខូចខាតអស់ជាច្រើនខ្សែ ដោយ មើលឃើញពីភាពលំបាករបស់ សិស្សានុសិស្សទៅរៀន  ព្រះសង្ឃនិមន្តបិណ្ឌបាត្រ ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ទៅប្រកបរបរចិញ្ចឹម ជីវិតប្រចាំថ្ងៃ អាជ្ញាធរក្រុងប៉ោយប៉ែត ដាក់លូ និងជួសជុសផ្លូវមួយខ្សែ ប្រវែង1400ម៉ែត្រ ជូនប្រជាលរដ្ឋភូមិក្បាលស្ពាន1  ក្នុងសង្កាត់ប៉ោយប៉ែត កាលពីថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2013។

លោក ង៉ោ ម៉េងជ្រួន បានឲ្យដឹងថា ផ្លូវមួយខ្សែដែលយើងជួសជុលថ្ងៃនេះ គឺជាផ្លូវគ្រួសក្រហម មានប្រវែង1400ម៉ែត្រ មានទីតាំងខាងកើតវត្តត្រាច ចាប់ពីចំនុចភូមិរស្មីសាមគ្គី រហូតដល់ផ្លូវកែងអង់តែន 016 ស្ថិតក្នុងភូមិក្បាលស្ពាន1 សង្កាត់/ក្រុងប៉ោយប៉ែត ។

លោកបានបន្តថា ការជួសជុលសផ្លូវនេះ គឺអាជ្ញាធរផ្តួចផ្តើម និងចំណាយថវិកាសាលាក្រុងមួយចំនួន ទុនចូលរួមពីបងប្អូនប្រជាពលរដ្ឋ រស់នៅសង ខាងផ្លូវ ក្រៅពីមានអាជីវករក្នុងក្រុងប៉ោយប៉ែតម្នាក់ គឺលោក ហួត គង់ និងជាសប្បុរសជន បានចូលរួមកិច្ចការអភិវឌ្ឍន៍ក្រុង ជាមួយរដ្ឋាភិបាល បានឧបត្ថម្ភថវិការ ជួសជុលបន្ថែមលើថវិការក្រុង និងថវិការប្រជាពលរដ្ឋ រហូតដល់ជួសជុលហើយជាស្ថាពរ។

លោកបានបន្តថា ថវិការដែលជួសជុលថ្ងៃនេះ គឺជាការចូលរួមយ៉ាងសកម្ម ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននិងអាជីវករ ដែលសុទ្ធតែជាសមាជិក គណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍន៍សង្គមជាតិយើង ឲ្យកាន់តែរីកចម្រើនជានិរន្តភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចតេជោ ហ៊ុន សែន នៃយើង៕

www.dap-news.com

www.dap-news.com

www.dap-news.com


ប្រជាពលរដ្ឋ ខេត្តមណ្ឌលគិរី ព្រួយបារម្ភ ខ្លាចបាត់បង់សត្វ និងព្រៃឈើ ខណៈភ្ញៀវទេសចរ កើនឡើង

$
0
0

មណ្ឌលគិរី៖ ខេត្តមួយនេះមានប្រជាជនតិចបំផុត នៃប្រទេសកម្ពុជា ប៉ុន្តែមានផ្ទៃដីធំធេង សំបូរទៅដោយភ្នំតូចៗមានព្រៃក្រាស់ ដែលមានទេសភាព ខៀវស្រងាត់   ទឹកជ្រោះ ព្រៃឈើដ៏សំបូរបែប និង អំបូរសត្វព្រៃតូច ធំ រស់នៅចំរុះគ្រប់ប្រភេទភ្ញៀវទេសចរ ដែលធ្វើដំណើរមកកម្សាន្ត តែងតែ កោតសរសើរដល់ខេត្តនេះថា ជាខេត្តដែលមានសក្តានុពលផ្នែកទេសចរណ៍ ។ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រពន្ធគមនាគម៍ បានតភ្ជាប់ពីរាជធានីភ្នំពេញ និងបណ្ដារខេត្តមផ្សេងៗ រួចមកខេត្តមណ្ឌលគិរី បានប្រែក្លាយទៅជាតំបន់ ទេសចរណ៍មួយ ដែលមានភ្ញៀវមកកំសាន្ត យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។

នៅតាមតំបន់រមណីយដ្ឋាន ដ៏សំខាន់នៅលើទឹកដីខេត្តមណ្ឌលគិរីសព្វថ្ងៃនេះ មានអ្នកទេសចរណ៍ បានចូលមកកំសាន្ត លើទឹកដីនៃព្រះរាជាណាចក្រ កម្ពុជា មានការកើនឡើងឥតឈប់ឈរ ជាពិសេសភ្ញៀវអន្តរជាតិ ហើយថែមទាំងមានអ្នកស្រាវជ្រាវមួយចំនួន ក៏ដូចជាអ្នកទេសចរណ៍ ដែលចូល ចិត្តធ្វើដំណើរកំសាន្ត នៅក្នុងព្រៃជ្រៅៗ ដើម្បីមើលពពួកសត្វព្រៃតូចធំ ជាពិសេសពួកគេបាននាំគ្នា ផ្ដិតផ្ដាមនូវផ្ទាំងរូបភាពទាំងនេះ ទុកជាឯកសារ នឹងបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាក៏អាចថែរក្សា និងធ្វើការអភិរក្ស បាននូវធនធានធម្មជាតិឲ្យនៅគង់វង្សផងដែរ។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣នេះថា ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលមកកំសាន្ត នៅខេត្តមណ្ឌលគិរី ពីមួយឆ្នាំទៅមួយឆ្នាំ ពិតជាមានការកើនឡើងពិតមែន។

ទន្ទឹមនឹងការអភិរក្ស  និងថែរក្សារនូវធនធានធម្មជាតិដ៏សំបូរបែបនេះ  ប្រជាពលរដ្ឋក្នុងតំបន់ បានធ្វើការរិះគន់ថា អំពើបរបាញ់ បំផ្លាញសត្វព្រៃ និងព្រៃឈើ នៅតែមានបន្តជាហូរហែ ទង្វើទាំងអស់នេះ អាចប្រឈមទៅរកការបាត់បង់ និងប៉ះពលយ៉ាងធ្ងន់ធ្ងរ ទៅដល់សម្បត្តិដែលជា ធនធានធម្មជាតិដ៏កម្រ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

លោកឧកញ៉ា ម៉ុង ឫទ្ធី នាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តមកពី អាមេរិក ចុះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ

$
0
0

តាកែវៈ លោកឧកញ៉ា ម៉ុង ប្ញទ្ធី សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា រួមនឹងសហការី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសមាគម អ្នកជំនាញការសុខភាពកម្ពុជា នៅសហរដ្ឋអាមេរិក បានអញ្ជើញចុះព្យា បាលជំងឺជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកបាទី ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា ២០១៣ ។

លោកស្រីវេជ្ជបណ្ឌិត Teri Tan បានមានប្រសាសន៍ថា តាមរយៈ លោកឧកញ៉ា ម៉ុង ប្ញទ្ធី ដែលបានជួយជាមធ្យោ បាយធ្វើដំណើរ សម្ភារៈ និងថវិកាមួយចំនួនផងនោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសមាគមអ្នកជំនាញការសុខភាព កម្ពុជា នៅសហរដ្ឋអាមេរិក ដើម្បីព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តតាកែវ រយៈពេល៦ថ្ងៃ នៅស្រុកបុរីជល សារ ស្រុកព្រៃកប្បាស ស្រុកបាទី ស្រុកគីរីវង្ស និងនៅមន្ទីរពេទ្យខេត្តតាកែវ ។

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ការចុះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទីនៅថ្ងៃទី២៨ ខែកុម្ភៈនេះ ក្រុម គ្រូពេទ្យស្ម័គ្រចិត្តរួមមាន ក្រុមគ្រូពេទ្យជំងឺមាត់ធ្មេញ ក្រុមគ្រូពេទ្យវះកាត់ គិលានុបដ្ឋាយិការ និង ក្រុមគ្រូពេទ្យ ព្យាបាលជំងឺទូទៅ ចំនួន៤៥នាក់ បានជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន៥០០នាក់ ។

លោកឧកញ៉ា ម៉ុង ប្ញទ្ធី ដែលគេស្គាល់ថា ជាអ្នកជោគជ័យលើវិស័យកសិកម្មនោះ បានមានប្រសាសន៍ថ្លែងអំណរ គុណដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងថវិកា ដើម្បីទិញជាសម្ភារៈ និងថ្នាំពេទ្យ យកមកព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ។

នៅចំពោះមុខប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោកឧកញ៉ា បានបន្តទៀតថា ក្រោមការដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធិផលនានា លើគ្រប់វិស័យ ដោយឡែកវិស័យ សុខាភិបាល ក៏ត្រូវបានចាត់ទុកជាវិស័យអាទិភាពផងដែរ សំដៅលើកកម្ពស់សុខភាព និងជីវភាពរស់នៅ របស់ ប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង និងឈានទៅកាត់បន្ថយភាពក្រីក្រ។

លោកឧកញ៉ា ម៉ុង ប្ញទ្ធី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវចេះហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីបង្ការជំងឺ ដង្កាត់ផ្សេងៗ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកទទួលទានរបរផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារឲ្យកាន់ តែល្អប្រសើរឡើងជាលំដាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អ្នកនាំពាក្យក្រសួង ការពារជាតិបកស្រាយ ចំពោះសារព័ត៌មាន មួយចំនួន ដែលផ្សព្វផ្សាយ មិនពិត

$
0
0

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បកស្រាយ ចំពោះសារព័ត៌មានមួយចំនួន ដែលផ្សព្វផ្សាយ មិនពិតអំពី ការជួបគ្នារវាងរដ្ឋមន្រ្តីការពារជាតិ នៃប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងការពិភាក្សាករណីប្រាសាទព្រះវិហារ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួល បាននៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សារព័ត៌មានជាតិ និងអន្តរ ជាតិ មួយចំនួនបានធ្វើការចុះផ្សាយនូវព័ត៌មានមិនពិតមួយពាក់ព័ន្ធនឹងជំនួបរវាងលោក ទៀ បាញ់ ឧបនាយករដ្ឋ មន្រ្តី និងរដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោក សុខុមពល សុវណ្ណថាត រដ្ឋមន្រ្តីការពារជាតិថៃ នៅលើប្រាសាទព្រះ វិហារ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣។

អ្នកនាំពាក្យក្រសួងការពារជាតិ សូមប្រកាសព័ត៌មានដល់សាធារណមតិឲ្យបានដឹង នៅជំនួបនាពេលនោះថា «ឆ្លើយតបនឹងសំណើរបស់លោករដ្ឋមន្រ្តីការពារជាតិថៃ ដែលថា បើមានការកែសម្រួលកងទ័ព ប្រទេសទាំងពីរ គួរជូនព័ត៌មានគ្នាទៅវិញទៅមក ហើយលោកឧបនាយករដ្ឋមន្រ្តីទៀ បាញ់ បានឆ្លើយទៅវិញថា ជាការពិតហើយ បើមានការកែសម្រួលកងទ័ព នោះយើងត្រូវតែជូនព័ត៌មានគ្នាទៅវិញទៅមកហើយ»។

យ៉ាងណាក៏ដោយ សេចក្តីប្រកាសនោះ បានលើកឡើងទៀតថា ពុំមានការព្រមព្រៀងគ្នានៅឡើយអំពីការកែ សម្រួលកងទ័ព៕

រដ្ឋមន្រ្តីទេសចរណ៍ ស្នើឱ្យម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន នៅសៀមរាប បញ្ឆេះម៉ាស៊ីភ្លើង

$
0
0

- អាជ្ញាធរ កំពុងញាប់ដៃ តបណ្តាញចរន្តអគ្គិសនី ក្រោយពីដាច់ចរន្ត

សៀមរាបៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោកបណ្ឌិត ថោង ខុន បានអំពាវនាវឱ្យម្ចាស់សម្បទាទេសចរណ៍ នៅខេត្តសៀមរាបទាំងអស់ មេត្តារកមធ្យោបាយនានា ដើម្បីឱ្យមានចរន្តអគ្គិសនីបណ្តោះអាសន្ន ដើម្បីបម្រើភ្ញៀវ របស់ខ្លូន បន្ទាប់ចរន្តអគ្គិសនី នៅខេត្ត ត្រូវបានកាត់ផ្តាច់ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ ។

លោក ថោង ខុន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ជាវិ ធានការបឋម សូមម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗទៀត បញ្ឆេះម៉ាស៊ីនភ្លើងដោយខ្លួន ជាបណ្តោះអាសន្នសិន ដោយសារចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់។

បើតាមលោករដ្ឋមន្រ្តី ភ្ញៀវទេសចរ ប្រមាណពី៨ពាន់នាក់ទៅ១ម៉ឺននាក់ កំពុងស្នាក់នៅខេត្តសៀមរាប ដែលកំពុង មានចរន្តអគ្គិសនីកាត់ផ្តាច់នេះ។ «សូមម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាននានា ជួយសម្រួលដល់កិច្ចការនេះផង ។ ក្រសួងឧស្សាហកម្មរ៉ែនិងថាមពល ជាពិសេសអគ្គិសនីកម្ពុជា កំពុងតែញាប់ដៃញាប់ជើងជួសជុលហើយ»។

បើតាមលោក ចៀម កោសេន ប្រធានអគ្គិសនីខេត្តសៀមរាប បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា រថយន្តដឹកថ្ម បុកជាមួយរថយន្តដឹកប្រហុក ធ្លាក់ស្នាមភ្លោះទៅបុកបង្គោលភ្លើង បាក់អស់ ១២ដើម និង១៩ដើម ទៀត ទ្រេត កាលពីវេលាម៉ោង៥ និង៥០នាទីទាបភ្លឺ ព្រឹកថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៣ លើកំណាត់ ផ្លូវជាតិលេខ ៦ ក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកបន្តថា «ឥឡូវនេះ យើងកំពុងធ្វើការទាំងយប់ នៅកន្លែងកើតហេតុដើមតភ្ជាប់វាឡើងវិញ។ បើដំណើរដោយ រលូន និងគ្មានឧបសគ្គ យ៉ាងយូរថ្ងៃខានស្អែក (ថ្ងៃសៅរ៍) នឹងមានចរន្តវិញហើយ»។

ដើម្បីដោះស្រាយបញ្ហានេះ ជាបណ្តោះអាសន្ន លោក ចៀម កោសេន បានផ្គត់ផ្គង់ចរន្តភ្លើងចំនួន ១០មេហ្គាវ៉ាត់ នៅតាមទីសាធារណៈសំខាន់ៗ ខណៈនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ឬភោជនីយដ្ឋានផ្សេង ត្រូវបានស្នើឱ្យជួយ បញ្ឆេះម៉ាស៊ីនភ្លើងបណ្តោះអាសន្នសិន។ «ភ្លើងនៅខេត្តសៀមរាប នៅពេលថ្ងៃត្រូវការ ប្រមាណពី៣០ ទៅ៤០ មេហ្គាវ៉ាត់ រីឯពេលយប់រហូតដល់ ៥០មេហ្គាវ៉ាត់។ ប៉ុន្តែពេលនេះយើងអាចផ្គត់ផ្តង់បានដោយកន្លែងប៉ុណ្ណោះ»។

ព្រមគ្នានេះ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានថ្លែងផងដែរថា ការដាច់ភ្លើងពិតជាភ្ញៀវប៉ះពាល់អារម្ម ណ៍ តែយ៉ាងណា លោកសុំការយោគយល់ចំពោះបញ្ហានេះ។ «ភ្ញៀវទេសចររបស់យើងនៅពេលនេះ ភាគច្រើនជន ជាតិកូរ៉េ វៀតណាម និងចិន»។

អភិបាលខេត្តសៀមរាបស្តីទី លោក ប៊ុន ថារិទ្ធ ក៏ប្រាប់មជ្ឈមណ្ឌលព័ត៌មានដែរថា អាជ្ញាធរ ជំនាញកំពុងធ្វើការ ងារយ៉ាងសស្រាក់សស្រាំ ដើម្បីតបណ្តាញឡើងវិញ។ «យើងក៏បានផ្គត់ផ្គង់អគ្គិសនីដល់ខេត្តជាបណ្តោះអាសន្ន ហើយដែរ តែបានតែ១០មេហ្គាវ៉ាត់តែប៉ុណ្ណោះ»។

យ៉ាងណាក៏ដោយ បើតាមលោក កោសេន បង្គោលភ្លើងទាំង១២ដើមនោះ ត្រូវដឹកពីប្រទេសថៃ ដោយក្រុមហ៊ុន EM ដែលជាអ្នកទទួលខុសត្រូវលើការតបណ្តាញនេះ ហើយអ្វីដែលត្រូវការពេលយូរនោះ ក៏ដោយសារតែបង្គោល ភ្លើងទាំងនោះ ត្រូវគាស់គ្រឹះឡើងវិញ ទើបអាចដាំថ្មីវិញបាន។

ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ទទួលបានភ្ញៀវទេសចរជាង២ លាននាក់ នាឆ្នាំ២០១២កន្លងទៅនេះ៕

រដ្ឋសភាកម្ពុជា ជ្រើសរើសសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិថ្មី

$
0
0

ភ្នំពេញ៖ រដ្ឋសភា នៃប្រទេសកម្ពុជានៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៣ បានប្រកាសថា ខ្លួន នឹងធ្វើការជ្រើសតាំង ឥស្សរជន១រូប ក្នុងចំណោមសជិកសភាសម្រាប់តំណែងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិថ្មី។

សេចក្តីជូនដំណឹងរបស់រដ្ឋសភាបានឲ្យដឹងថា អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងទទួលពាក្យសុំឈរឈ្មោះ ជាបេក្ខ ជននៅរៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង៧និង០០នាទី ដល់ម៉ោង១១ និង៣០នាទី ពេលល្ងាចចាប់ពី ម៉ោង១៤ និង០០ដល់ម៉ោង១៧និង៣០នាទី នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះទៅ។

កាលបរិច្ឆេទទទួលពាក្យសុំត្រូវផុតកំណត់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង១៧និង៣០នាទី។

ឥស្សរជនដែលមានបំណងចូលរួមក្នុងការជ្រើសតាំងនេះត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា៖

១-ត្រូវមានពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ១ច្បាប់

២-មានជីវប្រវត្តិសង្ខេបរបស់បេក្ខជន

៣-មានលិខិតបញ្ជាក់ថាមានបទពិសោធន៍ការងារយ៉ាងតិច១៥ឆ្នាំ

៤-មានលិខិតបញ្ជាក់ថាពិតជាមានអាយុយ៉ាងតិច៤៥ឆ្នាំ

៥-មានសញ្ញាប័ត្រឬលិខិតបញ្ជាក់ថាបានប្រឡងជាប់ឧត្តមសិក្សាផ្នែកខាងច្បាប់ ខាងរដ្ឋបាល ខាងការទូត ឬខាងសេដ្ឋកិច្ច

៦-មានលិខិតថ្កោលទោស (អាចផ្តល់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣)

៧-មានរូបថតទំហំ ៤គុណ៦ (ថតចំពីមុខ)គ្មានពាក់វ៉ែនតាចំនួន៣សន្លឹក

៨-មានហត្ថលេខាគាំទ្របេក្ខជនពីសមាជិករដ្ឋសភាចំនួន១៣រូប៕

Viewing all 8042 articles
Browse latest View live




Latest Images