Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ខេមរៈ សិរីមន្ត តក់ស្លុត ខ្លាំងពេក..! មិនទាន់វិលមក ភ្នំពេញវិញទេ..!

$
0
0

ភ្នំពេញ៖ ក្រោយពីជួប ហេតុការណ៍ គ្រោះថ្នាក់ដ៏រន្ធត់ មិនគួរឲ្យជឿ បណ្តាលឲ្យបាត់បង់ ជីវិតមនុស្សរហូត ដល់ ទៅ៤នាក់ ក្នុងមួយប៉ប្រិចភ្នែក ក្នុងគ្រោះថ្នាក់ចរាចរ រវាងរថយន្តរបស់ តារាចម្រៀង ខេមរៈ សិរីមន្ត និងរថយន្ត កុងតឺន័រ កាលពីវេលាម៉ោងជាង ៩ យប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣ នេះ បានក្លាយទៅជា សោកនាដកម្មមួយ កំពុងតែ រំជើបរំជួលពីសំណាក់ មហាជនទូទៅ នៅក្នុងការតាមដាន យ៉ាងយកចិត្តទុកដាក់ ពីបណ្តាញសារ ព័ត៌មាន នានា ខណៈសាកសព និងជនរងគ្រោះ ក្នុងហេតុការណ៍នេះ ត្រូវបានគេដឹងថា សុទ្ធសឹងតែជាសាច់ ញាតិអ្នកសិល្បៈល្បីៗ។

ថ្ងៃទី០៨ ខែមីនា នេះត្រូវបានគេដឹងថា សពជនរងគ្រោះដែលបានស្លាប់នៅ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មានដូចជាឈ្មោះ ជី វីរៈ ដែលជាកូនប្រុសរបស់តារាកំប្លែងល្បី នាយកុយ បានដឹកមកដល់ភ្នំពេញ នឹងកំពុង តម្កល់ ធ្វើបុណ្យនៅក្នុងវត្តសន្សំកុសល ។ ដោយឡែកជនរងគ្រោះឈ្មោះ អ៊ាច វណ្ណៈ ដែលជាកូនប្រុស របស់ តារា កំប្លែងលោក យាយ ណយ សំណាង ក៏បានដឹងមកដល់ភ្នំពេញ នឹងកំពុងតម្កល់ធ្វើបុណ្យ នៅក្នុងវត្ត ទួលទំពូង។

លោក ខេមរៈ ភារុណ ដែលត្រូវជាបងប្រុសបង្កើតរបស់ លោក ខេមរៈ សិរីមន្ត បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ខណៈដែលលោកកំពុងជិះរថយន្តចេញពីកំពង់សោមមកភ្នំពេញ មុននេះបន្តិចថា “សពជន រងគ្រោះ ដែលបាត់បង់ជីវិត ក្នុងហេតុការណ៍នោះ ត្រូវបានសមត្ថកិច្ចជួយដឹក បញ្ជូនមកភ្នំពេញ ជាបណ្តើរៗអស់ ហើយ គឺតាំងពីម៉ោង ២ទៀបភ្លឺមកម៉្លេះ ។ ចំណែកខាងផលិតកម្មសាន់ដេ ក៏កំពុងតែខ្វែងដៃខ្វែងជើងចូលរួមជួយ ចាត់ចែងជាមួយសាច់ញាតិជនរងគ្រោះ និងទាក់ទងជាមួយសមត្ថកិច្ចជាប្រចាំ ដើម្បីដោះស្រាយហេតុការណ៍ នេះផងដែរ ” ។

លោក ខេមរៈ ភារុណ បានបន្តទៀតថា ដោយឡែកស្ថានភាពតារាចម្រៀង ខេមរៈ សិរីមន្ត បន្ទាប់ពីជួបហេតុ ការណ៍ ដ៏រន្ធត់កាលពីយប់រួចមក រហូតមកដល់ពេលនេះ គឺប្អូនប្រុសរបស់លោក នៅមិនទាន់អាចនិយាយ អ្វីកើត នោះទេ គឺពោរពេញដោយអារម្មណ៍តក់ស្លុតរន្ធត់យ៉ាងខ្លាំង ខ្វល់ខ្វាយដេកមិនលក់ និងហាក់បីដូចជា ភ្លេចភ្លាំង ខ្លះៗ ព្រោះហេតុការណ៍នេះ បានដក់ជាប់ក្នុងអារម្មណ៍ ខេមរៈ សិរីមន្ត មិនអាចនឹងងាយលុបបំបាត់បានឡើយ ។

ខេមរៈ ភារុណ បានបន្ថែមទៀតថា រហូតមកដល់មកពេលនេះ សិរីមន្ត កំពុងតែសម្រាកនៅក្នុងក្រុងព្រះសីហនុ នៅឡើយ ដើម្បីដោះស្រាយជាមួយសមត្ថកិច្ច និងភាគីបង្កគ្រោះថ្នាក់ម្ខាងទៀត ហើយមិនដឹងប្រាកដថា នឹងវិល ត្រឡប់មកភ្នំពេញវិញ នៅថ្ងៃណានោះទេ ។ ដោយឡែកចំពោះការប្រគំតន្ត្រីស្រាបៀរ ថៃហ្គឺរ នាល្ងាចនេះ ក៏ត្រូវ លើក ពេលចោលដែរ ៕

DAP-News

Photo by DAP-News

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


នាំអំណោយ របស់លោក លឹម គានហោ ចែកជូន ក្រុមយុវជនស្ម័គ្រចិត្ដ

$
0
0

កំពង់ស្ពឺ-កំពត ៖ ប្រធានមន្ទីរធនធាន ទឹកខេត្ដកំពត និងប្រធានមន្ទីរធនធានទឹក  ខេត្ដកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០១៣ នេះ បាននាំយកអំណោយរបស់ លោករដ្ឋមន្ដ្រី លឹម គានហោ រួមមានទឹក សុទ្ធវីតាល់ និងមីយើង ទៅចែកជូនដល់ ក្រុមយុវជនស្ម័គ្រចិត្ដ និងក្រុមមន្ដ្រីវាល ដែលកំពុងឈរជើង ចុះវាស់វែងដីធ្លីនៅក្នុង ខេត្ដទាំងពីរនេះ ។ សម្រាប់ខេត្ដកំពង់ស្ពឺ ប្រធានមន្ទីរធនធានទឹក លោក អៀ ពិសិដ្ឋ បានឱ្យដឹងថា ក្រុមការងាររបស់លោក ដោយ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ខេត្ដ នៅព្រឹកថ្ងៃទី០៨ ខែមីនា នេះ បាននាំ យកអំណោយជាទឹកសុទ្ធវីតាល់ ចំនួន ៥០ កេះ និងមីយើងចំនួន ៣០កេះ ចែកជូនដល់ ក្រុមយុវជនស្ម័គ្រចិត្ដចំនួន ៣ក្រុម នៅ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ។

លោក អៀ ពិសិដ្ឋ បានបន្ដថា ក្រុមយុវជនស្ម័គ្រចិត្ដ និងក្រុម មន្ដ្រី វាលចំនួន ៣ក្រុម ដែលទទួល អំណោយខាងលើនេះ រួមមាន ក្រុមទី៦៧ សេ កំពុងឈរជើងនៅឃុំរោងរឿង ក្រុមទី ៦៧បេ ដែលកំពុងឈរជើង នៅឃុំយាអង់ និងក្រុមទី ៤៤សេ ដែលកំពុងឈរជើងនៅ ឃុំទ័ពមាន ។

បើតាមលោក អៀ ពិសិដ្ឋ ក្រុមការងាររបស់លោក នឹងបន្ដយកអំ ណោយទាំងនេះ ទៅចែកជូនដល់ក្រុមយុវ ជនស្ម័គ្រចិត្ដ នៅក្នុងខេត្ដកំពង់ស្ពឺទាំងអស់ ចំនួន ១១ក្រុម ។

ដោយឡែកនៅខេត្ដកំពត ប្រធានមន្ទីរ ធនធានទឹកខេត្ដ ក៏បាននាំយកអំណោយ របស់លោករដ្ឋមន្ដ្រីទៅចែកជូន ដល់ក្រុម យុវជនស្ម័គ្រចិត្ដ ចំនួន ២ក្រុម កាលពីថ្ងៃទី ០៧ ខែមីនា រួមមាន ក្រុមទី៥៣ ស្ថិតនៅ វត្ដសុខមនោរម្យ ឃុំព្រៃខ្នង ស្រុកទឹកឈូ និងក្រុមទី៩៦ ស្ថិតនៅវត្ដចក្រីទីង ឃុំថ្មី ស្រុកទឹកឈូ ខេត្ដកំពត ដោយក្នុងមួយ ក្រុមៗ ទទួលបានទឹកបរិសុទ្ធវីតាល់ ចំនួន ៥០កេះស និងមីយើងចំនួន ៣០កេះ ។

ប្រធានមន្ទីរធនធានទឹករូបនេះ បានបន្ដថា  ក្រុមការងាររបស់លោក នឹងបន្ដយកអំ ណោយទាំងនេះ ទៅចែកជូនដល់ក្រុមយុវ ជនស្ម័គ្រចិត្ដទាំង ១៤ ក្រុម នៅក្នុងខេត្ដ កំពត ជាបន្ដទៀត ។

នៅចំពោះមុខក្រុមយុវជនទាំងនោះ ប្រធានមន្ទីរធនធានទឹក ទាំង ២ ខេត្ដ បាន ផ្ដាំផ្ញើការសួរសុខទុក្ខ របស់លោករដ្ឋមន្ដ្រី លឹម គានហោ ហើយជំរុញឱ្យក្រុមយុវជន  បង្កើនប្រសិទ្ធភាពការងារ កាន់តែឆាប់ រហ័សថែមទៀត ក្នុងការចុះវាស់វែងដីធ្លីជុន ប្រជាពលរដ្ឋ ដែលកំពុងឈរជើងនៅក្នុង ខេត្ដទាំងនេះ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សម្តេចតេជោ ជំរុញការពង្រីក លទ្ធភាពស្ដ្រី ឲ្យចូលរួម​ កាន់តែសកម្ម ក្នុងការកសាង ផែនការអភិវឌ្ឍ អភិបាលកិច្ច

$
0
0

ភ្នំពេញៈ ការពង្រីកលទ្ធភាពឱ្យស្ដ្រីបានចូលរួម កាន់តែសកម្ម និងទូលំទូលាយថែមទៀត នៅក្នុងតួនាទីកសាង ផែនការអភិវឌ្ឍ អភិបាលកិច្ច និង ធ្វើសេចក្ដីសម្រេចទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ហើយរាជរដ្ឋាភិបាល បានជំរុញយ៉ាងខ្លាំងក្លា ចំពោះកម្មវិធីអប់រំសីលធម៌សង្គម តម្លៃស្ដ្រី និង គ្រួសារខ្មែរ ក្នុងចំណោមយុវជន យុវនារី ក្នុងគោលដៅពង្រីកវប្បធម៌ អហិង្សា និង កសាងសង្គមគ្រួសារ និង សហគមន៍ ដែលប្រកបដោយសុភមង្គល ។

ថ្លែងក្នុងមិទ្ទិញអបអរសាទរខួបទី ១០២ ទិវានារីអន្ដរជាតិ ៨ មីនា ឆ្នាំ២០១៣ នៅវិមានសន្ដិភាព នាថ្ងៃទី៨ ខែ មីនា ឆ្នាំ ២០១៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងបានផ្ដោតការយកចិត្ដទុកដាក់ និង ផ្ដល់សារៈសំខាន់ជានិច្ច ចំពោះការ លើកកម្ពស់តួនាទីរបស់ស្ដ្រីនៅក្នុងសង្គម ជាពិសេសប្រជាជនកម្ពុជាតែងតែទទួលស្គាល់ និងចាត់ទុកថា ស្ដ្រី គឺជា មាតាពិភពលោក និង ជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចទៀតផង។

សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា អបអរទិវាអន្ដរជាតិនារី ៨ មីនា នៅឆ្នាំនេះ គឺសិទ្ធិស្មើគ្នា កាលានុវត្ដ ភាពដូចគ្នា ដើម្បីពន្លឿនកិច្ចអភិវឌ្ឍ។ «នេះពិតជាមានអត្ថន័យ និង សារៈសំខាន់ដ៏ជ្រាលជ្រៅ សមស្របទៅនឹង បរិការណ៍ និងបរិយាកាសនៅកម្ពុជា នាពេលបច្ចុប្បន្ន ជាពិសេសព្រឹត្ដិការណ៍ នៃការបោះឆ្នោតសកល ដើម្បី ជ្រើសរើសសមាជិករដ្ឋសភា សម្រាប់នីតិកាលទី៥ នាពេលខាងមុខ នឹងអាចផ្ដល់ឱកាសឱ្យស្ដ្រីកាន់ តែច្រើនឡើង ថែមទៀត ដើម្បីឈរឈ្មោះជាបេក្ខនារីតំណាងរាស្ដ្រ និងជាអ្នកបោះឆ្នោត សម្រាប់ចូលរួមចំណែក ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ» ។

សម្ដេចតេជោ បានបន្ថែមទៀតថា «កន្លងមកនេះ រាជរដ្ឋាភិបាលបានបន្ដខិតខំប្រឹងប្រែង ពង្រឹងឥតឈប់ឈរនូវ ស្ថានភាព និង តួនាទីដ៏សំខាន់ របស់ស្ដ្រីក្នុងសង្គម សំដៅលើកកម្ពស់ការចូលរួមរបស់ស្ដ្រីឱ្យកាន់តែសកម្ម និង ទូលំទូលាយថែមទៀត ក្នុងគ្រប់កិច្ចការ ដើម្បីឱ្យសង្គមជាតិទាំងមូល មើលឃើញកាន់តែច្បាស់អំពីតួនាទី និង គុណតម្លៃដ៏ចាំបាច់របស់ស្ដ្រី ក្នុងការរួមចំណែកថែរក្សា ការពារ កសាង និង អភិវឌ្ឍមាតុភូមិកម្ពុជា ឆ្ពោះទៅរកវឌ្ឍ នភាព និង វិបុលភាព»។

គួរបញ្ជាក់ផងដែលថា រាជរដ្ឋាភិបាលមិនត្រឹមតែបានយកចិត្ដទុកដាក់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង តួនាទីរបស់ស្ដ្រី ក្នុងវិស័យសេដ្ឋកិច្ច ដោយបានជំរុញការអនុវត្ដយុទ្ធសាស្ដ្របញ្ជ្រាបយេនឌ័រក្នុងផែនការយុទ្ធ សាស្ដ្រ និង ផែនការសកម្មភាព នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងពង្រីកលទ្ធភាពរបស់ស្ដ្រី និង កុមារី នៅជនបទឱ្យទទួលបានឱកាសចូលរៀននៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឧត្ដមសិក្សា និង ការបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែច្រើនឡើង និង ថែមទាំងទទួលបាននូវសេវាសុខាភិបាល ប្រកបដោយគុណភាព និង ធានាឱ្យមានការការពារខាងផ្លូវច្បាប់ដ៏មុតមាំទៀតផង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ទឹកចិត្ត លោកស្រី ទេព កូលាប ចំពោះស្រ្តី ដែលជាប់ឃុំឃាំង នៅពន្ធនាគារម២ ក្នុងទិវា សិទ្ធិនារីអន្តរជាតិ

$
0
0

ភ្នំពេញៈ ដោយក្តីអាណិតអាសូរ ដល់ស្រ្តីនានា ដែលជាប់ឃុំឃាំង នៅក្នុង មណ្ឌលអប់រំកែប្រែទី២ (ពន្ធនាគារព្រៃស) ពន់ពេកនោះ លោកស្រី ទេព កុលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភ្នំពេញ អន្តរជាតិ (PPIU) កាលពីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ បាននាំយកថវិកា និងសម្ភារៈមួយចំនួន ទៅចែកជូន ដល់ពួកគេ ក្នុងឱកាស ទិវាសិទ្ធិនារី អន្តរជាតិ ។ ពិធីនេះ ត្រូវបានឡើង ក្រោមអធិបតី លោក នុត សាអាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។

មណ្ឌលអប់រំកែប្រែទី២ ជាពន្ធនាគារដាច់ដោយឡែកមួយ សម្រាប់ស្រ្តី និងអនីតិជន ដែលមានស្រ្តីជាប់ឃុំឃាំង ចំនួន៤៨៥នាក់ និងក្មេងប្រុស ជាអនីតិជន ចំនួន២២២នាក់ រួមទាំង កូនក្មេងតូចៗ តាមរស់នៅជាមួយ ម្តាយ១៥នាក់ (ប្រុស៦នាក់) និងស្រ្តីមានផ្ទៃពោះ៨នាក់ រស់នៅក្នុងមន្ទីរឃុំឃាំង ចំនួន៣អគារ (១៥បន្ទប់) នេះបើតាមប្រសាសន៍ លោក ខ្លូត តារា ប្រធាន មណ្ឌលអប់រំកែប្រែទី២ ។

លោកស្រីទេព កូលាប ដែលធ្លាប់រស់នៅ ក្នុងពន្ធនាគារម២ ដែរនោះ បានមានជំរុញទឹកចិត្ត ឱ្យបងប្អូនគ្រប់គ្នា ជាពិសេសស្រ្តី ដែលរស់នៅក្នុងពន្ធនាគារនេះ ខិតខំកែប្រែខ្លួន ឱ្យក្លាយជាមនុស្សល្អឡើងវិញ និង តាំងចិត្តប្រព្រឹត្តអំពើល្អ ត្រឹមត្រូវតាមច្បាប់ ដែលសង្គមទទួលស្គាល់ ដើម្បីជាប្រយោជន៍ ដល់គ្រួសារ សង្គម និង ប្រទេសជាតិ ។ លោកស្រី បានមានប្រសាសន៍ថា “អំពើល្អ នឹងនាំយើងទាំងអស់គ្នា ទទួលបាន ផលល្អ ទាំងពេលបច្ចុប្បន្ន និងអនាគត”។

លោក នុត សាអាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានកោតសរសើរ ចំពោះទឹកចិត្ត លោកស្រី ទេព កូលាប ដែលបានចំណាយថវិកា និងកម្លាំងកាយចិត្ត ជួយឧបត្ថម្ភ ដល់បងប្អូននារីៗ ដែលជាប់ឃុំឃាំង នៅពន្ធនាគារម២ នេះ ។ លោកមានប្រសាសន៍ថា ក្នុងមួយថ្ងៃ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាយ៉ាងច្រើនគួរសម សម្រាប់ឧបត្ថម្ភ ដល់បងប្អូន ជាប់ពន្ធនាគារ ទូទាំងប្រទេស ។ លោកបន្ថែមថា ក្នុងមួយថ្ងៃ សម្រាប់ទណ្ឌិតម្នាក់ រដ្ឋបានចំណាយ២៨០០រៀល សម្រាប់ថ្លៃអាហារ ហើយបច្ចុប្បន្ននេះ ចំនួនទណ្ឌិតនៅកម្ពុជា មានចំនួន ១៥៣០០នាក់ នៅពន្ធនាគារទូទាំងប្រទេស។

សូមជំរាបថា ក្នុងឱកាសទិវាសិទ្ធនារី អន្តរជាតិ ៨ មីនា ឆ្នាំ២០១៣នេះ លោកស្រី ទេព កូលាប ក៏បានផ្តល់ជូន បទចំរៀង២បទ ផ្ញើរជូន ដល់បងប្អូន ស្រ្តីទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការផ្តល់កម្លាំងចិត្ត ក្នុងការលើកស្ទួយតម្លៃស្រ្តីនៅក្នុងសង្គម ក្នុងនោះបទចំរៀងទី១ មានចំណងជើងថា វីរភាពគំរូលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និពន្ធដោយលោក សុខ ជំនោរ និងទី២ ព្រះចន្ទរះក្នុងដួងចិត្ត និពន្ធដោយលោក ហ៊ុន ហេង ទុកជាចំណងដៃ ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ លើកទី១០២នេះ ផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Looking Today

Photo by DAP-NEWS

ចំរៀងទី១៖ វីរភាពគំរូលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

{mp3remote}http://image.lookingtoday.com:81/lookingtoday/looking-images/news/2013/March/id-030/01.mp3{/mp3remote}

ចំរៀងទី២ ព្រះចន្ទរះក្នុងដួងចិត្ត

{mp3remote}http://image.lookingtoday.com:81/lookingtoday/looking-images/news/2013/March/id-030/02.mp3{/mp3remote}

អាជ្ញាធរខណ្ឌ​ សែនសុខ សម្រេចបញ្ជូន សំណុំរឿង រថយន្ដដឹកអុស ទាក់ខ្សែភ្លើង បណ្ដាលឱ្យដាច់ ចរន្ដអគ្គិសនី ទៅតុលាការ

$
0
0

ភ្នំពេញ ៖ ដើម្បីជាការ ព្រមាន ចំពោះធុន ធំដឹក ទំនិញផ្សេងទៀត បង្កគ្រោះថ្នាក់និង បណ្ដាលឱ្យដាច់ ចរន្ដអគ្គិសនីនោះ អាជ្ញាធរ ខណ្ឌសែនសុខ បានសម្រេចបញ្ជូន សំណុំរឿង រថយន្ដដឹកអុស ដែលទាក់ខ្សែភ្លើង បណ្ដាល ឱ្យឆ្លង ចរន្ដអគ្គិសនីឆេះត្រង់ស្វូភ្លើង នៅមុខ សាលាខណ្ឌសែនសុខ បញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវ ច្បាប់។

អភិបាលខណ្ឌសែនសុខ លោកលី សាវេត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យ ដឹងថា ចំពោះករណីរថយន្ដដឹកអុសមួយ គ្រឿងធុនធំ ដែល បើកទាក់ខ្សែភ្លើងបណ្ដាល ឱ្យឆ្លងចរន្ដអគ្គិសនីឆាបឆេះត្រង់ស្វូភ្លើង នៅ មុខសាលាខណ្ឌសែនសុខ ជាហេតុបណ្ដាលឱ្យ ដាច់ចរន្ដអគ្គិសនី នៅសាលា ខណ្ឌ រួមទាំងផ្ទះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដាច់ភ្លើងដែរ នោះ កាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខ បាន សម្រេចបញ្ជូនសំណុំរឿងខាងលើនេះ ទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ ការតាមផ្លូវច្បាប់ ។

គួរបញ្ជាក់ថា អគ្គិសនីនៅក្នុងសាលា ខណ្ឌសែនសុខ រួមទាំងផ្ទះប្រជាពលរដ្ឋជា ច្រើនគ្រួសារ នៅក្នុងខណ្ឌមួយនេះ បានដាច់ ភ្លើងជាច្រើនម៉ោង កាលពីយប់ថ្ងៃទី៧ ខែ មីនា ឆ្នាំ២០១៣ ដោយសារតែមានរថយន្ដ ដឹកអុសមួយគ្រឿង បានបើកកាត់ហើយ ទាក់ខ្សែភ្លើងនៅខាងមុខ សាលា ខណ្ឌសែន សុខ បណ្ដាលឱ្យឆ្លងចរន្ដអគ្គិសនីឆាបឆេះ ត្រង់ស្វូយ៉ាងសន្ធោរសន្ធៅ នៅមុខសាលា ខណ្ឌសែនសុខ ។ ក្រោយពីមានករណីនេះ កើតឡើង អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែន សុខ ដឹកនាំដោយលោកអភិបាលខណ្ឌលី សាវេត និងអភិបាលរងខណ្ឌម៉ូវ ម៉ានិត បាន ដឹកនាំកម្លាំងទៅជួយអន្ដរាគមន៍ភ្លាមៗផង ដែរ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ខណ្ឌសែនសុខបានឱ្យដឹងថា នៅពេលដែល កើតករណីនេះ ម្ចាស់រថយន្ដដឹកអុស បាន បញ្ចេញចរិត និងឫកពារច្រង៉េងច្រង៉ាង រួម ទាំងស្ដីឱ្យអ្នកកាសែតទៀតផង នៅពេលចុះ ទៅយកព័ត៌មាន ។

ទាក់ទិនបញ្ហាខាងលើនេះ អភិបាលខណ្ឌ  សែនសុខ លោកលី សាវេត បានថ្លែងអំពាវ នាវឱ្យដល់ម្ចាស់រថយន្ដដឹកទំនិញធុនធំទាំង ឡាយណា មិន ត្រូវធ្វើដំណើរចូលមកទីប្រជុំ ជននោះឡើយ ពីព្រោះតែវាអាចបង្កគ្រោះ ថ្នាក់ចរាចរដល់ប្រជាពលរដ្ឋ ក៏ដូចជាបំផ្លាញ ទ្រព្យសម្បត្ដិរបស់រដ្ឋជាដើម ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោក ម៉ូវ ម៉ានិត អភិបាលរងខណ្ឌនៅកន្លែងកើតហេតុ

វិទ្យា​ស្ថាន និង​សា​លា​រៀន អន្ដរ​ទ្វីប អា​មេរិ​កាំង ប្រារឰ​កម្ម​វិធី​អបអរ​សាទរ ទិវា​អន្ដរ​ជាតិ​នារី ខួប​លើក​ទី​១០២ ឆ្នាំ​២០១៣

$
0
0

កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ វិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានប្រារឰនិងអបអរសាទរ ទិវាអន្ដរជាតិនារី ៨មីនា ខួបលើក ទី១០២ ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក នៅសាលប្រជុំ វិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង ដើម្បីអបអរសាទរទិវាអន្ដរជាតិនារី លើកកម្ពស់សិទ្ធិសេរីភាព តម្លៃរបស់ស្ដ្រី និងការពារផលប្រយោជន៍ របស់ស្ដ្រីផងដែរ។   

លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធាននិងប្រធានចាងហ្វាង នៃវិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានលើកឡើងថា ស្ដ្រីគឺជាធនធានដែលមាន សក្ដានុពលក្នុងការចូលរួមចំណែក អភិវឌ្ឍសង្គមជាតិ ការលើកកម្ពស់សមភាពយេនឌ័រ ជាក់ស្ដែងនៅវិទ្យាស្ថាន និងសាលារៀនរបស់លោក តែងតែចូលរួមគាំទ្រ និងលើកកម្ពស់ស្ដ្រី ផ្ដល់កម្លាំងចិត្ដដល់ស្ដ្រី តាមរយៈការផ្ដល់តួនាទីសំខាន់ៗ ក្នុងជួរថ្នាក់ដឹកនាំការងារ អប់រំរបស់សាលា ជាអ្នកសម្រេចចិត្ដលើការងារធំៗ។ លោកឧកញ៉ាបានបន្ថែមថា ស្ដ្រីគឺជាមេដឹកនាំសេដ្ឋកិច្ច ជាមេដឹកនាំគ្រួសារ និងជាមេដឹកនាំលើ គ្រប់វិស័យក្នុងសង្គម ស្ដ្រីគឺជាមនុស្សដែលមានភាពទន់ភ្លន់ ផ្ដល់ភាពកក់ក្ដៅ ផ្ដល់នូវទំនុកចិត្ដ ផ្ដល់នូវភាពត្រជាក់ត្រជំ និងភាពស្និទ្ធស្នាល។

បុរសគ្រប់រូបត្រូវផ្ដល់នូវ សេចក្ដីស្រឡាញ់ និងគោរពរាប់អាន ចំពោះនារីគ្រប់រូបមិនថា អ្នកនោះជាកូនស្រី បងស្រី អ្នកមីង លោកយាយ ឬ ជាភរិយារបស់គេឡើយ ពីព្រោះថាបងប្អូនសាច់ញាតិរបស់យើង ពួកគាត់ក៏ជាស្ដ្រីដូចគេដែរ មិនតែប៉ុណ្ណោះបុរសគ្រប់រូប មិនត្រូវប្រកាន់ខ្លួន រើសអើងការងារស្រ្តី ផ្ទុយទៅវិញត្រូវចេះ ជួយសម្រាលការងារផ្ទះរបស់នារី ដោយការយោលយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ។ ដោយលោកបាន គូសបញ្ជាក់ថា “ការចូលរួមពីនារីច្រើន គឺភាពជោគជ័យនឹងកើត មានកាន់តែច្រើន”។

លោកស្រី សាត សារឿន ចាងហ្វាងទទួលបន្ទុករដ្ឋបាលអប់រំ និងជាប្រធានផ្នែកលេខាធិការ កម្មវិធីសិក្សាបានមានប្រសាសន៍ថា ស្ដ្រីនៅឆ្ងាយពីការអប់រំនាំឱ្យ ស្ដ្រីខ្វះនូវសេចក្ដីក្លាហាន និងទំនុកចិត្តលើខ្លួនឯង  ដែលជាកត្ដាធ្វើឱ្យស្ដ្រីមិនអាច តតាំងជាមួយបុរសបានទាំងសមត្ថភាព និងកម្លាំងកាយ ជាហេតុធ្វើឱ្យការអភិវឌ្ឍគ្រួសារ និងសង្គមមានការយឺតយ៉ាវ។ ទន្ទឹមនឹងនេះ ជនអគតិមួយចំនួនបានឆ្លៀត ឱកាសប្រើប្រាស់ចំណេះដឹង ផ្សព្វផ្សាយរូបភាពអាសអាភាស តាមទូរសព្ទដៃទំនើបៗ បណ្តាញគេហទំព័រ ហ្វេសប៊ុក និងបញ្ចាំងរឿងអាសអាភាស បង្កឱ្យមានអំពើអវិជ្ជមាន គ្រប់រូបភាពមកលើស្ត្រី ហើយតាមរយៈការចម្លងយក វប្បធម៌មិនល្អពីបរទេស បុរសមួយចំនួនបានមើលរំលងវប្បធម៌ខ្មែរ ប្រព្រឹត្តអំពើអសីលធម៌ មកលើស្ត្រីទន់ខ្សោយ និងកុមារ ដែលធ្វើឱ្យស្ត្រីប្រឈមនឹងភាពក្រីក្រ អំពើហិង្សា សុខភាព ស្មារតី និងការបំពានគ្រប់បែបយ៉ាង។ លោកស្រីបានបន្តថា ការពិតបុរស និងស្រ្តីគឺជាដៃគូគ្រួសារ បើស្រ្តីមានបញ្ហា គ្រួសារ និងសង្គមជាតិក៏គ្មានការអភិវឌ្ឍដែរ។

ស្ថិតក្នុងឱកាសនោះដែរ វិទ្យាស្ថាន និងសាលារៀនក៏បានរៀបចំ ឱ្យមានការសូត្រកំណាព្យអំពី ការចូលរួមរបស់ស្ត្រី ដើម្បីបង្ហាញពីការឱ្យតម្លៃ និងការគោរពស្រឡាញ់ចំពោះស្ដ្រីគ្រប់រូប ដែលបានខិតខំប្រឹងប្រែងគ្រប់ភារកិច្ច ការងារក្នុងការអភិវឌ្ឍសាលា និងជួយចូលរួមចំណែកធ្វើឱ្យ សង្គមជាតិយើងកាន់តែប្រសើរឡើង៕

Looking Today

ទិវាសិទ្ធិនារី ជាថ្ងៃរីករាយបំផុត សម្រាប់ ស្រ្តី និង កុមារី នៅឌ្រីមលែនឌ៍

$
0
0

ភ្នំពេញៈ ស្រ្តី និង កុមារី នឹងត្រូវបាន ផ្តល់ជាពិសេស ជាមួយនឹង ការចូលទស្សនា និងជិះឧបករណ៍ កម្សាន្ត ដោយស៊េរី រយៈពេលពេញ១ថ្ងៃ នៅសួនកម្សាន្តឌ្រីមលែនឌ៍ ក្នុងឱកាស ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៣នេះ ។

ការផ្តល់ជូន ការចូលទស្សនា និង ការជិះឧបករណ៍កម្សាន្ត ដោយឥតគិតថ្លៃ គ្មានដែនកំណត់ សម្រាប់នារី ត្រូវបាន ធ្វើឡើង ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១១:៣០នាទីយប់។ នេះ បើតាមការឱ្យដឹង របស់តំណាងសួងកម្សាន្តឌី្រមលែនឌ៍ ។

ប្រភពដដែល បានឱ្យដឹងថា ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្រ សួនកម្សាន្តទំនើប ឌ្រីមលែនឌ៍ ក៏នឹងទទួលបាន ការចូលទស្សនា ដោយមិនបាច់ទិញ សំបុត្រ (តម្លៃ ២០០០រៀល) សម្រាប់ រយៈពេល ១ខែ ចាប់ពីថ្ងៃទី១ ដល់ ៣១ ខែមីនា ឆ្នាំ ២០១៣ ។

ប្រភពដដែល បញ្ចាក់ថា នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៣ ក្នុងរដូលកាលមហាកក្រើកនេះផងដែរ ក៏មានការផ្តល់ភាពសប្បាយរីករាយ  ជាមួយនឹងការប្រគុំតន្ត្រីប្រចាំឆ្នាំរបស់ ឌ្រីមលែនឌ៍ ដែលប្រជុំ ដោយតារា ល្បីៗនៅកម្ពុជា ដូចជា កញ្ញា ឱ្យកសុគ្ធកញ្ញា លោក ឆាយ វីរៈយុទ្ធ តារាសំលេងពីរ កញ្ញារ៉ូលីន និង កាតុក រួមជាមួយតារាល្បីៗ ជាច្រើនទៀត ៕

Photo by DAP-NEWS

រថយន្ត ដឹកសិស្សស្ទះ លើស្ពាន ថយក្រោយ ប៉ះកង់ធ្លាក់ក្មេង ចូលកង់រថយន្ត ស្លាប់

$
0
0

កណ្តាលៈ ក្មេងស្រីអាយុ២ឆ្នាំ ម្នាក់ជិះកង់ជាមួយ ជីដូនដល់គល់ស្ពាន ហើយដោយសារ រថយន្តឡើង ស្ពាន ច្រើនបណ្តាលស្ទះ  ក៏រថយន្តដឹកសិស្សមួយគ្រឿង ថយក្រោយ មិនបានមើល បានប៉ះកង់ ដួលធ្លាក់ ក្មេងបោកទៅ នឹងកង់រថយន្ត។ ភ្លាមៗនោះ អ្នកបើកបររថយន្តបានដឹង ក៏ចុះមកលើកក្មេង ស្រីរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ជាអកុសល ពេលទៅដល់ មន្ទីរពេទ្យ ក្មេងស្រីរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅ ហើយ។  ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី០៧ ខែមីនា  ឆ្នាំ២០១៣ នៅចំណុចផ្លូវសាធារណៈ ភួមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម  ខេត្តកណ្តាល  ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ  ធី  ស្រីពេជ្រ  ភេទស្រី អាយុ២ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារមាន ភូមិ-ឃុំកើតហេតុខាងលើ ។  ចំណែកឯរថយន្ត ដែលប៉ះជាមួយកង់ធ្លាក់ ក្មេងស្រីរងគ្រោះបោកទៅ នឹងកង់ រថយន្ត រហូតដល់ស្លាប់នោះ ជារថយន្តដឹកសិស្សសាលា របស់អាមេរិកាំងប្រ៊ីជ អ្នកបើកបរមាន ឈ្មោះ  សាន  ស៊ីមឡាយ  ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅ ភូមិព្រែកតាអុងទី១  ឃុំពាមឧកញ៉ាអុង  ស្រុកល្វាឯម  ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងទៀតថា មុនពេលកើតហេតុរថយន្តដឹក សិស្សសាលា អាមេរិកកាំងប្រ៊ីជ បានដឹកសិស្ស ត្រឡប់ទៅកាន់ លំនៅដ្ឋានវិញ លុះទៅដល់ចំណុច  គល់ស្ពានព្រែកតាព្រហ្ម ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម  ដោយមានរថយន្តមួយគ្រឿង ទៀតដឹកផ្លែស្វាយ បានឡើងស្ពានមុន ហើយក៏ ប្រទះនិងរថយន្ត ដឹកដី មួយគ្រឿងទៀតឡើងស្ពាន មុនបើកបញ្ជ្រាស ទិសគ្នាពេលនោះរថយន្ត ដឹកស្វាយនោះក៏ឈប់លើ គល់ស្ពាន រួចហើយបានថយក្រោយវិញ ចំណែកឯរថយន្ត ដឹកសិស្សសាលា អាមេរិកកាំងប្រ៊ីជ ដែលបើកពី ក្រោយ រថយន្តដឹកស្វាយនោះ ក៏បានថយក្រោយដែរ ដោយមិនដឹងថា មានកង់នៅពីខាងក្រោយ ក៏ប៉ះកង់ បណ្តាលឲ្យ ដួលកង់ធ្លាក់ក្មេង រងគ្រោះទៅប៉ះ និងកង់រថយន្តបន្ទាប់មក អ្នកបើកបររថយន្តបានដឹកថា ប៉ះ ក្មេងរងគ្រោះ ហើយបាននាំក្មេងរងគ្រោះយកទៅមន្ទីរពេទ្យពេលដល់មន្ទីរពេទ្យ ក្មេងរងគ្រោះ បានដាច់ខ្យល់ស្លាប់ ។

បន្ទាប់មកនគរបាលចរាចរចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចក៏ប្រគល់ សាកសពទៅឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងវត្ថុតាងត្រូវអូសយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោះ ស្រាយគ្នាជាក្រោយ៕

www.dap-news.com

www.dap-news.com


អង្គការភ្លែន អន្តរជាតិកម្ពុជា បានចំណាយ លុយជាង ១០ម៉ឺនដុល្លារ សាងសង់ មណ្ឌលសុខភាព

$
0
0

សៀមរាប ៖ មណ្ឌលសុខភាព ត្រាំសសរ ត្រូវបានដាក់សម្ពោធ ឲ្យប្រើប្រាស់ជា ផ្លូវការ ដោយ របស់ អង្គការ ភ្លែនអន្តរជាតិ កម្ពុជា (Plan International Cambodia) ដើម្បី ចូលរួមចំណែក ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ក្រសួងសុខាភិបាល ក្នុងការថែទាំ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ នៅសហគមន៍ជនបទ។

មណ្ឌលសុខភាពនេះ សម្ពោធនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅភូមិស្មាច់ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ដែលនឹងមានលទ្ធភាពបំរើសេវាថែទាំ និងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋបាន ប្រមាណ ជា៦ពាន់នាក់មកពីភូមិចំនួន៧ ក្នុងឃុំត្រាំសសរ។ ការសាងសង់មណ្ឌលសុខភាពនេះ មានអាគារធ្វើពីប៉េតុង ១ខ្នង ខ្ពស់ផុតពីដី និងមានបំពាក់សម្ភារ: បរិក្ខា ដែលអង្គការភ្លែន បានចំណាយថវិកា អស់ជាង ១១ម៉ឺន ក្នុងការសាងសង ដុល្លារអាមេរិក។

ពិធីសម្ពោធនេះ មានការចូលរួមជាអធិបតី ពី លោក ស៊ូប្រ៊ីយ៉ាន់តូ (Supriyanto) អគ្គនាយកអង្គការភ្លែន អន្តរជាតិ កម្ពុជា និងភរិយា លោក ម៉ក់ សំភារ អភិបាលស្រុកស្រីស្នំ លោកស្រី ខេង ដារ៉ាស៊ី អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកស្រី ពេជ្រ សុផារី ប្រធានអង្គការភ្លែនប្រចាំខេត្តសៀមរាប និងមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរមូលដ្នាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ អង្គការដៃគូរ និងបុគ្គលិកអង្គការភ្លែន ប្រមាណជា ៣០០នាក់។

សូមបញ្ជាក់ថា អង្គការ ភ្លែន ប្រចាំខេត្តសៀមរាប បានសាងសង់មណ្ឌលសុខភាព ចំនួន ៧ រួចហើយ គឺនៅស្រុកស្រីស្នំ មាន៣មណ្ឌល ដែលបានសាង សង់អាគារ និងបំពាក់សម្ភារ: បរិក្ខាពេទ្យ បង្គន់អនាម័យ ឡដុតសំរាម សម្ភារ:អនាម័យ អណ្ដូងទឹក ចរន្ដអគ្គិសនីប្រើ ពន្លឺព្រះអាទិត្យ ជាដើម ដែលនេះជាមធ្យោបាយមួយ ក្នុងចំណោម មធ្យោបាយ ជាច្រើនទៀត ដែលជាបេសកកម្មរបស់អង្គការភ្លែន ក្នុងការធ្វើឲ្យជីវិត កុមារដែល ងាយរងគ្រោះ មានភាពប្រសើរឡើង និងស្របទៅតាម តម្រូវការជាក់ស្ដែង របស់សហគមន៍ផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ទៅទស្សនា ពិព័រណ៍រូបគំនូរ និងរូបថត អ្នកប្រដាល់ខ្មែរ នៅវិទ្យាស្ថាន បារំាង

$
0
0

ភ្នំពេញ៖  ពិព័រណ៍រូបគំនូរ និង រូតថតអ្នកប្រដាល់ខ្មែរ ត្រូវបានបើកសម្ភោធឲ្យសាធារណៈជន ចូលទស្សនា ចាប់ ពីថ្ងៃ ទី៧ ខែមីនា តទៅនៅវិទ្យាស្ថាន បារាំងនៅកម្ពុជា។ 

ពិព័រណ៍រូបគំនូរ ដែលដាក់ឈ្មោះថា «ស្រមើស្រមៃ» ជាស្នាដៃរបស់លោក លឹម កែវ ដែលជាអ្នកជំនាញ កាត់ដេរ ជាន់ខ្ពស់នៅ ទីក្រុងប៉ារីស ប្រទេសបារាំង និងធ្លាប់ទទួលពានរង្វាន់លេខ១ ពីការប្រកួតអន្តរជាតិ ខាងច្នៃម៉ូដពីរ ឆ្នាំម្តង នៅ ទីក្រុង សំាងតេជែន ប្រទេបារាំង។ នេះជាលើកទី១ ហើយដែល តាំងពិព័រណ៍រូបគំនូរ។

លោក លឹម កែវ និយាយថា«ពិព័រណ៍នេះ គឺជារបត់ពេលវាលាមួយ ដ៏សំខាន់នៅក្នុងជីវិត សិល្បៈរបស់ខ្ញុំ ពីព្រោះ វាជាពិព័រណ រូបគំនូរលើកទី១ របស់ខ្ញុំ។ ខ្ញុំមិនគិតខ្លួនឯងថា ជាជាងគំនូរទេ ខ្ញុំគ្រាន់តែគិតថា ខ្លួនខ្ញុំជាអ្នកច្នៃម៉ូដ ម្នាក់ ដែលកំពុងដក ពិសោធន៍ថ្មីមួយ សាកល្បងបញ្ចេញ គំនិតតាបបែបថ្មី និងបច្ចេកទេសថ្មី»។

លោកបន្តថា«ខ្ញុំប្រើផ្ទាំងគំនូរដើម្បី ផ្តិតចេញនូវក្រីស្រម៉ៃ របស់ខ្ញុំសំដែងឲ្យឃើញ តាមធម្មជាតិ តាមចំណង់ ដោយ សេរី មិនបាច់ត្រៀមទុកមុន មានពណ៌ និងសង្វាក់លាយឡំគ្នា រំលេចចេញ នូវក្តីស្រម៉ៃរបស់ខ្ញុំ។ ខ្ញុំមិន មែនចង់បង្ហាញ សោភ័ណភាពនោះទេ ខ្ញុំគ្រាន់តែចង់បង្ហាញ គំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ តាមបែបធម្មជាតិ បង្ហាញនូវ អ្វីដែល នៅជុំវិញខ្លួន ខ្ញុំប៉ុណ្ណោះ ជាពិសេសគឺទេសភាព»។

ដោយឡែកសម្រាប់ពិព័រណ៍រូបថត «អ្នកប្រដាល់ខ្មែរ» វិញក៏មិនអត់ប៉ុន្មានដែរ គឺមានមនុស្សយ៉ាងច្រើន ចាប់ អារម្មណ៍នឹងចូលទស្សនា។ «អ្នកប្រដាល់ខ្មែរ» គឺជាស៊េរីរូបអ្នកប្រដាល់២រូប ពីអាយុ ៧ទៅដល់ ៣៥ឆ្នាំ ដែល គេថតបន្ទាប់ពីកីឡាករទាំងនេះបានប្រដាល់ចប់តែប៉ុន្មាននាទី ប៉ុណ្ណោះ ដែលជាស្មាដៃថតរូបដោយ លោក អង់ទ័ន រ៉ាអាប់ ជាងថតរូបជនជាតិបារាំង ដែលបច្ចុប្បន្នលោកប្រចាំការនៅភ្នំពេញ។

លោក អង់ទ័ន រ៉ាអាប៉ បាននិយាយថា « នៅពេលចុះចេញ ពីសង្វៀនមក ពួកគេ(កីឡាករប្រដាល់) បានខិតខំ ប្រមូល កម្លាំង ដែលនៅសេសសល់ ចុងក្រោយមកឈរ នៅពីមុខម៉ាស៊ីនថត របស់ខ្ញុំ។ ខ្ញុំចង់ថតយករូប នៅ ពេលនោះ ព្រោះជា ពេលដែលយើង នៅឃើញមានសម្ភាធប្រដាល់ លាយឡំនឹងសភាព អស់កម្លំាងនៅឡើយ»។

លោកបន្តថា « ចំណាប់អារម្មណ៍ របស់ខ្ញុំទៅលើ គុនខ្មែរ ឬប្រដាល់ខ្មែរ បានចាប់ផ្តើម នៅឆ្នាំ២០០៧ ពេលដែល ខ្ញុំទៅលេង ស្រុកខ្មែរលើកដំបូង។ ខ្ញុំចាប់អារម្មណ៍ខ្លាំង ទៅលើការប្តេជ្ញា របស់អ្នកប្រដាល់ ទាំងនេះ ទៅលើការ គោរព ប្រពៃណីប្រដាល់ និងការគោរពដៃគូ ប្រយុទ្ធរបស់ខ្លួន ទៅវិញទៅមក»។

គួរបញ្ជាក់ថា ស្នាដៃថតរូបរបស់ លោក អង់ទ័ន រ៉ាអាប៉ ត្រូវបានបោះផ្សាយ នៅក្នុងទស្សនាវដ្ដី បារាំងជាច្រើន និងជា ពិសេសនៅក្នុង កាសែតប្រចាំ ថ្ងៃឈ្មោះ ឡឺម៉ុងដ៍ រួមទាំងធ្លាប់បានដាក់តាំង ក្នុងពិព័រណ៍ផ្សេងៗ ជាច្រើន នៅទី ក្រុងប៉ារីស ៕

Looking Today

Photo by DAP-NEWS

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ប្រទះឃើញសព បុរសម្នាក់ នៅក្រោម ស្ពានក្នុងក្រុង ច្បារមន សមត្ថកិច្ច អះអាងថា អាចលោត ឬធ្លាក់ពីលើស្ពាន

$
0
0

កំពង់ស្ពឺ  ៖ សពបុរសម្នាក់ ដោយមាន ស្នាមផុង លលាដ៏ក្បាល ត្រូវបានកម្មករ ឈូស ឆាយដីប្រទះឃើញនៅក្រោម ស្ពានមួយ កន្លែងក្នុងក្រុងច្បារមន កាលពី វេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣នេះ ដែលតាមសេចក្ដីរាយការណ៍មួយចំនួនអះអាងថា ជាអំពើឃាតកម្ម ប៉ុន្ដែសមត្ថកិច្ចជំនាញ និយាយថា ជាការលោតឬធ្លាក់ពីលើស្ពាន។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ដកំពង់ស្ពឺ លោកស័ក្ដិ បានឱ្យដឹងថា សពជនរងគ្រោះ ឈ្មោះញ៉ ក្រត រស់នៅភូមិត្រញំងដំរី ឃុំត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

បើតាមប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រូបនេះ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ខាងលើ កម្លាំងសមត្ថកិច្ចរបស់លោក និងកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យសាកសព រួមទាំងភស្ដុតាងនិងសាក្សីមួយចំនួន ។

លោកបន្ដថា ក្រោយពីពិនិត្យលើវត្ថុតាង និងសាកសពរួចមក បង្ហាញថា ការស្លាប់ របស់ជនរងគ្រោះ មិនមែនជាអំពើឃាតកម្មនោះឡើយ អាចមកពីធ្លាក់និងលោតពីលើស្ពានតែម្ដង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថ កិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ស្រ្តី ១៥០ នាក់ ទទួលបាន អំណោយ ពីអាជ្ញាធរ ក្រុងប៉ោយប៉ែត នាថ្ងៃសិទ្ធិនារី ថ្ងៃ៨ មីនា

$
0
0

បន្ទាយមានជ័យៈ ស្រ្តី ១៥០ នាក់ រស់នៅក្នុងសង្កាត់ចំនួនបី រួមមាន សង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារ កណ្តាល សង្កាត់និមិត្ត ទទួលបានអំណោយ ពីអាជ្ញាធរ ក្រុងប៉ោយប៉ែត នាថ្ងៃសិទ្ធិនារី ថ្ងៃ៨ មីនា ឆ្នាំ២០១៣ ក្នុងគោលបំណង លើកទឹកចិត្តដល់ស្រ្តី ត្រូវចេះឲ្យតម្លៃដល់ខ្លួនឯង និងត្រូវមាន ការតស៊ូ ក្នុងជីវិត ពិសេស គឺការលើកកម្ពស់ យ៉េនឌ័រ ដើម្បីឲ្យរីកចម្រើន នឹងចូលរួម ការអភិវឌ្ឍន៍សង្គមជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ។

ដឹកនាំក្រុមការងារ ចុះចែកអំណោយ ដល់ស្រ្តីទាំងនោះ ដោយលោក សុខ ឃឿន ប្រធាន ក្រុម ប្រឹក្សាក្រុង លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង ប៉ោយប៉ែត លោក គង់ សុខ ចៅសង្កាត់ប៉ោយ ប៉ែត លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណា្តល លោកប៉ាល់ សេដ្ឋា ចៅសង្កាត់និមិត្ត និងលោក លោកស្រី មន្រ្តីរាជការជាច្រើរូប ដែលជាក្រុមការងារ គណបក្សប្រជាជនកម្ពុជា ។

ស្ត្រីម្នាក់ៗ ទទួលបានអំណោយ រួមមាន សារុង១ ថវិកា១០០០០រៀល ទឹកដោះគោ០១ ទឹកសុទ្ធ ០១ យួរ ត្រីខ ៤ កំប៉ុង មី ៤ កញ្ចប់ បាយសាច់ជ្រូក ០១ កញ្ចប់ ។ ក្រៅពីនេះ អាជ្ញាធរក៏បានចុះចែក អំណោយ ដល់អ្នកជំងឺ នៅតាមមន្ទីរពេទ្យចំនួន ៨០ នាក់ផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សប្បុរសជន ឧបត្ថម្ភថវិកា ជូនដល់ មន្ដ្រីនគរបាល ២នាក់ ដែលរងរបួស ក្នុង ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅព្រៃ នប់

$
0
0

ព្រះសីហនុ ៖ មន្ដ្រីនគរបាល ២រូប ម្នាក់ គឺលោក សេង ចំរើន អធិការរងនគរបាល ស្រុកព្រៃនប់ ទទួលផែនចរាចរណ៍ និងមន្ដ្រី នគរបាលចរាចរ ជើងគោក ខេត្ដព្រះសីហនុ លោក មុំ សំអុល ដែលរងគ្រោះថ្នាក់ក្នុង ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ដកុងតឺន័របុករថយន្ដរបស់តារា ចម្រៀង ខេមរៈ សិរីមន្ដ និងបង្កឡើង ដោយក្រុមហ៊ុនស្រាបៀមួយនោះ បាន ទទួលថវិកាក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀល ពី សប្បុរសជន តាមរយៈ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ។ ថវិកាទាំងនេះត្រូវបានអ្នក យកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល ប្រចាំខេត្ដព្រះសីហនុ នៅព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៣ នេះ បានយកទៅ ប្រគល់ជូន មន្ដ្រីនគរបាលទាំង ២រូបខាងលើ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ឯកជន ៕

Photo by DAP-News

Photo by DAP-News

កម្ពុជាពង្រីក វិសាលភាព ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងកិច្ចសហ ប្រតិបត្តិការ ជាមួយប្រទេស តំបន់អាស៊ាន (មានវីដេអូ)

$
0
0

ភ្នំពេញៈ ប្រទេសកម្ពុជា បានដាក់ចេញនូវគម្រោង កសាង និងពង្រីកផ្លូវជាតិរបស់ខ្លួនជាច្រើនខ្សែ ក្នុងគោល បំណងភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង ក៏ដូចជាប្រទេសក្នុងតំបន់អា ស៊ាន។ នេះបើយោងតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅក្នុងពិធីធ្វើបទបង្ហាញស្តីពីក្របខណ្ឌកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អា ស៊ាន នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៣ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគម្រោង កសាង និងពង្រីកនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនខ្សែទៅតាមបណ្តោយព្រំដែន ជាមួយបណ្តាប្រទេសជិតខាង ក្នុងបំណងពង្រីកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយបណ្តាប្រទេសជិតខាង និងប្រទេសក្នុងតំបន់ អា ស៊ាន។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍បញ្ជាក់ថា «បើសិនចង់ឲ្យតំបន់ CLMV CLV ទទួលបានជោគជ័យ លុះត្រា តែយើងមានហេដ្ឋារចនាតភ្ជាប់ប្រទេសជិតខាង និងប្រទេសក្នុងតំបន់អាស៊ាន»។

ដោយចក្ខុវិស័យក្នុងការពង្រីកទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់អាស៊ាន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវគម្រោងកសាង និងស្តារឡើងវិញ នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងនោះគ្រាន់តែឆ្នាំ២០១៣ រាជរដ្ឋាភិ បាល បានដាក់ចេញនូវគម្រោងចំនួន៤ រួមមានការពង្រីកផ្លូវជាតិលេខ៦ រហូតដល់ខេត្តសៀមរាប ការកសាង ស្ពានកោះធំ ឆ្លងកាត់ទន្លេបាសាក់ សាងសង់ផ្លូវលេខ៤៤ ក្នុងខេត្តពោធិ៍សាត់ រហូតដល់ចំណុចថ្មដា ជាប់ព្រំដែន ប្រទេសថៃ។ ផ្លូវមួយខ្សែទៀត ដែលរាជរដ្ឋាភិបាលកំពុងតែសិក្សាផងដែរ គឺផ្លូវលេខ២៣ តភ្ជាប់ពីខេត្តតាកែវ ទៅ ស្រុកកោះធំ កាត់តាមឃុំលើកដែក។

លោក ស៊ុន ចាន់ថុល បន្តថា នៅក្នុងឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានចេញនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៤ ក្នុងនោះគម្រោងធំជាងគេគឺកសាងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ប្រវែង៧៤គីឡូម៉ែត្រ រួមមានស្ពាន ឆ្លងកាត់ទន្លេសាប ផងដែរ។ ឆ្នាំ២០១៥-២០១៧ រាជរដ្ឋាភិបាលក៏បានដាក់ចេញគម្រោងសាងសង់ចំនួន ១៣ ក្នុងនោះ ក៏មានគម្រោងសាងសង់ផ្លូវចំណុចបឹងមុន ក្នុងខេត្តរតនៈគិរី រហូតដល់កន្ទុយនាគ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញគម្រោងសាងសង់ផ្លូវជាតិលេខ៥ ពីពីរគន្លង ទៅជា៤គន្លងផងដែរ។ ផ្លូវជាតិ លេខ៥, ៦, ៤, ១, ៨ និង៧ សុទ្ធសឹងជាផ្លូវឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ហើយជាផ្លូវស្ថិតក្នុងផែនការមេសម្រាប់ការត ភ្ជាប់កិច្ចនូវចរន្តសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងតំបន់អស៊ាន។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឆ្លើយតបទៅនឹងការផ្លាស់ប្តូ និងបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ាន ថ្នាក់ដឹកនាំ អាស៊ាន បានអនុម័តលើទស្សនវិស័យ និងកម្មវិធី រយៈពេលវែងជាច្រើនសម្រាប់ ការអភិវឌ្ឍន៍ប្រកបដោយចេរ ភាព នៃតំបន់មេគង្គ រហូតបង្កើតឲ្យមានក្របខណ្ឌកិច្ចសហប្រតិបត្តិការជាច្រើនរួមមាន៖ CLV (កម្ពុជា ឡាវ វៀតណាម) CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) ACMECS (យុទ្ធសាស្រ្តសហប្រតិបត្តិការសេដ្ឋកិច្ចអា យេយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ) GMS (ប្រតិបត្តិការក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ) MRC (គណៈកម្មការអាង ទន្លេមេគង្គ) AMBDC (សហប្រតិការអភិវឌ្ឍន៍អាស៊ាន-អាងទន្លេមេគង្គ) និង CLT (កម្ពុជា ឡាវ ថៃ)៕

Photo by DAP-NEWS

{jwplayer}http://111.92.240.170:81/dap-news/dap-images/2013/March/id-009/sunchanthoul1.mp4&image=http://111.92.240.170:81/dap-news/dap-images/2013/March/id-009/ST-029.jpg&width=500&height=320{/jwplayer}

អគ្គិភ័យកំពុង បំផ្លាញផ្ទះ ប្រជាពលរដ្ឋ នៅឃុំប្រសាទ ស្រុកស្អាង

$
0
0

កណ្ដាល ៖ ផ្ទះប្រជាពលរដ្ឋ ធ្វើពីឈើ ប្រកស្លឹក ដែលសង់ជាប់ៗគ្នា បាននឹងកំពុង រងការឆាបឆេះ តាំងពីវេលាម៉ោង២និង១០ នាទីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣នេះ ស្ថិតនៅភូមិលេខ៣ ឃុំប្រសាទ ស្រុកស្អាង ខេត្ដកណ្ដាល ខណៈដែលកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកំពុងនាំគ្នា ជួយអន្ដរាគមន៍ ។

អធិការនគរបាលស្រុកស្អាង លោកសេង សុជាតិ បានឱ្យដឹងថា គិតត្រឹមវេលាម៉ោង២ និង៣៤នាទីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៣ ផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នង ត្រូវបានភ្លើងឆេះទាំងស្រុង ខណៈដែលផ្ទះផ្សេងទៀតធ្វើពីឈើប្រក់ស្លឹក សង់ជាប់ៗគ្នា កំពុងរងការឆាបឆេះ។

លោកសេង សុជាតិ បានបន្ដថា កម្លាំង សមត្ថកិច្ចរបស់លោក រួមជាមួយចលនាប្រជាជន កំពុងតម៉ាស៊ីន ជួយបូមទឹកពន្លត់អគ្គិភ័យខាងលើ ។
យ៉ាងណាក៏ដោយមិនទាន់ដឹងមូលហេតុ ្វពិតប្រាកដ ដែលនាំឱ្យមានអគ្គិភ័យខាងលើ នេះនៅឡើយទេ ។


កូរ៉េខាងជើង គម្រាមចាត់ វិធានការក្តៅ ប្រឆាំងទណ្ឌកម្ម យូអិន

$
0
0

ព្យុងយ៉ាង៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ ២០១៣ នេះថា សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ បានគម្រាមនៅ ថ្ងៃនេះថា ខ្លួននឹងចាត់ វិធានការ ធ្ងន់ធ្ងរបំផុត ដើម្បីឆ្លើយតប ចំពោះការដាក់ទណ្ឌកម្ម របស់ អង្គការសហប្រជាជាតិ មកលើ ប្រទេស កុម្មុយនិស្ត មួយនេះ។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានដកសម្រង់សម្តីអ្នកនាំពាក្យ ក្រសួងការបរទេស របស់ខ្លួនថា “ពិភពលោកនឹង មើលឃើញយ៉ាងច្បាស់ថា អ្វីដែលក្រុមប្រឹក្សា សន្តិសុខបានធ្វើ មកលើប្រទេសកូរ៉េ ខាង ជើង នោះ នឹងក្លាយជាការ ជំរុញប្រទេសនេះ ឲ្យក្លាយជារដ្ឋផ្ទុកទៅ ដោយអាវុធ នុយក្លេអ៊ែរ និង ការបាញ់ បង្ហោះ ផ្កាយរណប ហើយវាក៏ជាលទ្ធផល នៃឥរិយាបទ របស់អាមេរិក ក្នុងជម្រុញឲ្យមានដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខ នោះផងដែរ។”

នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើនេះក៏បានបញ្ជាក់ផងដែរថា “នយោបាយដ៏ គឃ្លើនរបស់ អាមេរិក បាន ជំរុញឲ្យ កូរ៉េខាងជើង សម្រេចធ្វើតែសសាកល្បង អាវុធនុយក្លេអ៊ែរ សម្រាប់ កិច្ចការពារខ្លួន។

ចំពោះការដាក់ ទណ្ឌកម្ម ពីសំណាក់អង្គការ សហប្រជាជាតិនោះ គ្រាន់តែ ទទួលបានលទ្ធផល មកវិញ នូវការ បង្កើនល្បឿន បរិមាណ និង គុណភាពទៅលើអាវុធ នុយក្លេអ៊ែរ របស់កូរ៉េខាងជើង លើកពីអ្វីដែល គេ រំពឹងទុកតែប៉ុណ្ណោះ។”

គួរបញ្ជាក់ផងដែរថា នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានមើលងាយ យ៉ាងខ្លាំងទៅដល់ សហគមន៍ អន្តរជាតិនេះ បានកើតឡើង បន្ទាប់ពីការធ្វើតេស្ត សាកល្បងអាវុធនុយក្លេអ៊ែរ ទទួលបានជោគជ័យទាំង ៣លើកធំ កាលពីឆ្នាំ ២០០៦, ២០០៩ និង ចុងឆ្នាំ ២០១២ កន្លង ទៅនេះ ហើយទណ្ឌកម្ម ពីអន្តរជាតិ ហាក់បីដូចជា គ្មានប្រសិទ្ធភាពបន្តិចសោះ ៕

Photo by DAP-News

ក្រុមចលនាសង្គម ក្នុងហ្វេសប៊ុក និងព្រះសង្ឃ អំពាវនាវ ស្វែងរកកិច្ចសហការ ដើម្បីប្រោះព្រំ លើកំណាត់ផ្លូវ ជាតិលេខ៤

$
0
0

ភ្នំពេញៈ ព្រះសង្ឃ និងក្រុមចលនាសង្គមក្នុងបណ្តាញ ទំនាក់ទំនងសង្គម ជាច្រើនអង្គ និងនាក់ បានអំពាវនាវ ស្វែងរកកិច្ចសហការនានា ពីសប្បុរសជនពុទ្ធសាសនិកជនទាំងអស់ ចូលជាបច្ច័យសម្រាប់ការចំណាយផ្សេងៗ ដើម្បីនិមន្តទៅប្រោះព្រំរំដោះគ្រោះ និងនាំមកសេចក្តីសុខចម្រើនសម្រាប់អ្នកដំណើរទូទៅលើកំណាត់ផ្លូវជាតិ លេខ៤ ជាពិសេសចំណុចដែលកើតគ្រោះថ្នាក់រន្ធត់ៗនាពេលថ្មីៗនេះ ។ ពិធីសូត្រមន្តប្រោះព្រំដោះឧបទ្រពចង្រៃ នេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង ១រសៀល។

ការអំពាវនាវស្វែងរកជំនួយឧបត្ថម្ភនេះ បានធ្វើឡើងបន្ទាប់ពីប្រធានក្រុមព័ត៌មានជាតិ សេរី ថ្មីៗ និងប្រតិកម្ម រហ័សក្នុង បណ្តាញទំនាក់ទំនងសង្គម លោក ខ័ណ្ឌ ច័ន្ទសុផល គ្រោងនឹងនិមន្តព្រះសង្ឃជាច្រើន អង្គក្នុងរាជធានី ភ្នំពេញ និង ក្នុងខេត្តព្រះសីហនុ និមន្តទៅប្រោះព្រំរំដោះគ្រោះ បណ្តេញឧបទ្រពចង្រៃ និងលើករាសីសេរីសួស្តី សេចក្តីសុខ ចម្រើននៅតាមបណ្តោយផ្លូវ ដែលឧស្សាហ៍កើតគ្រោះថ្នាក់ចរាចរច្រើនបំផុត ជាពិសេសគ្រាន់តែដើម ឆ្នាំ២០១៣ មជ្ជុរាជលើដងវិថីមួយនេះ ផ្តាច់ជីវិតមនុស្សអស់ជាច្រើននាក់។

បើតាមលោក ខ័ណ្ឌ ច័ន្ទសុផល ជារៀបចំចាត់ពិធីប្រោះព្រំនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹក ថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៣ថា ដោយសារចំណុចដែលព្រះសង្ឃត្រូវនិមន្តទៅប្រោះព្រំលើកំណាត់ផ្លូវជាតិ លេខ៤ មានចង្ងាយឆ្ងាយ ហើយខ្វះលទ្ធភាពសម្រាប់ការចំណាយផ្សេងៗ ដូចជាថ្លៃរថយន្តឈ្នួល និងថ្លៃចង្ហាន់ លោក ហេតុនេះហើយទើបលោកអំពាវនាវស្វែងការជួយឧបត្ថម្ភគាំទ្រពីសប្បុរជន ក៏ដូចជាអាជ្ញាធរ និងសមត្ថកិច្ច ផងដែរ។

បើតាមប្រធានក្រុមព័ត៌មានជាតិ សេរី ថ្មីៗ និងប្រតិកម្មរហ័ស នៃបណ្តាញសង្គមហ្វេសប៊ុករូបនេះ បានឲ្យដឹងទៀត ថា ព្រះសង្ឃដែលគ្រោងនិងនិមន្តទៅប្រោះព្រំលើកំណាត់ផ្លូវជាតិលេខ៤នេះ មានប្រហែលជា១០០អង្គ ដោយ ៥០និមន្តពីរាជធានីភ្នំពេញ និង៥០អង្គទៀតនៅក្នុងខេត្តព្រះសីហនុតែម្តង។ តាមការគ្រោងទុកពិធីសូត្រមន្តប្រោះ ព្រំនេះ នឹងធ្វើឡើងនៅតាមចំណុច ដែលកើតគ្រោះថ្នាក់រន្ធត់ៗ និងផ្តាច់ជីវិតមនុស្សច្រើន ដូចជាកន្លែងដែលបង្ក គ្រោះថ្នាក់ដល់តារាចម្រៀងល្បីវ័យក្មេង លោក ខេមរៈ សិរីមន្ត កាលពីយប់ថ្ងៃទី០៧ សម្លាប់ជីវិតមនុស្សរហូតដល់ ៧នាក់ និងចំណុចដែលរថយន្តកាមរីបាឡែនក្រឡាប់ផ្ទុះឆេះ សម្លាប់យុវវ័យប្រុសស្រីរហូតដល់៦នាក់ កាលពីអំ ឡុងពេលចូលឆ្នាំចិន នៅម្តុំចំការដូងប្រេងរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី។

នៅក្នុងពិធីសូត្រមន្តប្រោះព្រំនេះ បើតាមការបញ្ជាក់ពីលោក ខ័ណ្ឌ ច័ន្ទសុផល បានឲ្យដឹងថា ក៏មានការអញ្ជើញ ចូលរួមពីតារាកំប្លែងនាយកុយ និងលោកយាយ ណយ សំណាង ដែលជាឪពុកម្តាយ នៃកូនប្រុស២នាក់ ដែល បានស្លាប់បាត់បង់ជីវិត ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរកាលពីយប់ថ្ងៃទី០៧ កន្លងទៅនេះផងដែរ។

ការប្រោះព្រំនេះ លោក ខ័ណ្ឌ ច័ន្ទសុផល បានឲ្យដឹងផងដែរថា ក្បួនដង្ហែនឹងចាប់ផ្តើមពីចំណុចឆ្នេរអូរឈើទាលមុខផ្ទះសម្តេច តេជោ រហូតដល់ឃ្លាំងលើ បន្ទាប់មកព្រះសង្ឃនិមន្តតាមរថយន្ត ដើម្បីបន្តទៅប្រោះព្រំ តាមគោលដៅផ្សេងៗ ទៀត ដែលឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរ ដូចជាកន្លែងផ្ទុះឆេះរថយន្ត និងកន្លែងគ្រោះថ្នាក់ចរាចររថយន្តកុង តឺន័រ បុករថយន្តតារាចម្រៀង ខេមរៈ សិរីមន្តជាដើម។

ពិធីប្រោះព្រំតាមជំនឿ និងប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឡើងម្តងរួចមកហើយកាលពីថ្ងៃទី៣ ខែមីនា នៅតាមបណ្តោយមហាវីថីព្រះនរោត្តម ដោយមានការអញ្ជើញចូលរួមពីប្រជាពលដ្ឋយ៉ាងច្រើនផងដែរ ជាពិសេស ក្រុមគ្រួសារ នៃសពជនរងគ្រោះ ដែលត្រូវកញ្ញានិស្សិតពេទ្យបើករថយន្តបុកនៅមុខក្រសួងមហាផ្ទៃ។

បញ្ហាគ្រោះថ្នាក់ចរាចរកំពុងក្លាយទៅជាក្តីបារម្ភយ៉ាងខ្លាំងប្រជាពលរដ្ឋទូទៅ និងរាជរដ្ឋាភិបាលកម្ពុជា បើតាម របាយការណ៍ របស់អង្គការពិការអន្តរជាតិ បានឲ្យដឹងថា ជាមធ្យមកម្ពុជាមានមនុស្សស្លាប់យ៉ាងហោចណាស់ ៥នាក់ក្នុង១ថ្ងៃ។

ដោយក្តីព្រួបារម្ភនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីពេលថ្មីៗ បានអំពាវនាវឲ្យព្រះសង្ឃ និមន្តប្រោះព្រំរំដោះគ្រោះឧបទ្រពនៅតាមបណ្តាដងផ្លូវ ដែលឧស្សាហ៍ជួបគ្រោះថ្នាក់ចរាចរ និងផ្តាច់ជីវិតមនុស្ស ច្រើនជាងគេ។

សម្រាប់សប្បុរសជន ដែលមានសទ្ធាជ្រះថ្លា ចូលរួមក្នុងសកម្មភាពនេះ អាចទាក់ទងជាមួយលោក ខ័ណ្ឌ ច័ន្ធសុ ផល ទូរស័ព្ទលេខ ០១២ ២៥ ២៥ ២២, ០៨៨ ៨ ២៥ ២៥ ២២។

តាមរយៈ នៃការអំពាវនាវនេះ ភិបាលខណ្ឌមានជ័យ លោក គួច ចំរើន បានចូលរួមឧបត្ថម្ភ ថវិកា១០០ដុល្លារ សម្រាប់ការចំណាយផ្សេងៗក្នុងកម្មវិធី៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោក ខ័ណ្ឌ ច័ន្ទសុផល នាំយកថវិកាសប្បុរសជន ចូលរួមរំលែកទុក្ខ ជាមួយនាយកុយ និង យាយ ណយ សំណាង

ឆេះកន្លែងការដ្ឋាន​ ស្ពានអាកាសស្ទឹង មានជ័យ ប៉ុន្ដែជួយពន្លត់ទាន់

$
0
0

ភ្នំពេញ ៖ អគ្គិភ័យមួយ ដង្ហើមចង្រិតបាន ឆាបឆេះនៅការ ដ្ឋានធ្វើស្ពាន អាកាសស្ទឹង មានជ័យនៅវេលាម៉ោង ប្រមាណ២និង១០ នាទីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣នេះ ប៉ុន្ដែជួយពន្លត់ទាន់ពេលវេលា ពីសំណាក់ ក្រុមកម្មករធ្វើស្ពាននិងការជួយបាញ់ពន្លត់ បន្ថែមរបស់កម្លាំងពន្លត់អគ្គិភ័យរាជធានីភ្នំ ពេញ ។

ប្រធានការិយាល័យពន្លត់អគ្គិភ័យ លោក នេត វន្ថា បានឱ្យដឹងថា បន្ទាប់ពីមាន ករណីនេះ លោកបានបញ្ជូនរថយន្ដទៅជួយបាញ់ពន្លត់ភ្លាមៗ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើូនេះកើត ឡើងនៅការដ្ឋានធ្វើស្ពានអាកាសស្ទឹងមានជ័យ ដែលបណ្ដាលមកពីការឆ្លងចរន្ដភ្លើង ហើយឆាបឆេះកន្លែងផ្សារដែកនិងកំទេចកំទីក្រណាត់ ។

ភ្លាមៗនោះក្រុមកម្មករបានបាញ់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន៤-៥បំពង់ រួចហើយទើប រថយន្ដពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋានបញ្ជូនទៅ៣គ្រឿងភ្លាមៗ ហើយបានបាញ់អស់មួយគ្រឿង បណ្ដាលឱ្យរលត់ទាំងស្រុងតែម្ដង ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ប្រារព្ធ ទិវានារី អន្តរជាតិ ៨ មីនា ឆ្នាំ២០១៣ ខេត្តកំពង់ឆ្នាំង

$
0
0

កំពង់ឆ្នាំង ៖ នៅទីស្នាក់ការ គណបក្ស ប្រជាជនខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៣ មានប្រារព្ធពិធី អបអរសាទរ ខួបលើកទី១០២ ទិវាអន្តរជាតិ នារី ៨ មីនា ២០១៣ ក្រោម អធិបតីភាព ដ៍ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ព្រះ បរមរាជវាំង និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង ។

ពិធីខាងលើនេះ បានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួម ជាគណៈអធិបតី លោក បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី អមនាយករដ្ឋមន្ត្រី និងជាអនុ ប្រធានទី១ ក្រុមការងារ ថ្នាក់កណ្តាល ចុះជួយ ខេត្ត លោក គុយ សុផល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង លោក បណ្ឌិត ទូច ម៉ារីម អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរនានា ជុំវិញខេត្ត លោក លោកស្រី ប្រធានក្រុមហ៊ុន សហគ្រាស អង្គការ សង្គម ស៊ីវិល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនស្ម័គ្រចិត្ត វាស់វែងដីធ្លីសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីបច្ចេកទេស អភិបាល និងក្រុមប្រឹក្សាក្រុង-ស្រុក-ឃុំ ក្នុងខេត្តកំពង់ឆ្នាំង ចូលរួមជា ច្រើនកុះករ ។

ថ្លែងទៅកាន់ អង្គពិធី លោកស្រី ប៉ាល់ យឿន ប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ឆ្នាំង បានមាន ប្រសាសន៍ឲ្យដឹងថា ដើម្បីស្ត្រីទទួលបាន នូវការ គោរពសិទ្ធិ សេរីភាព ព្រមទាំងការ ទទួលស្គាល់ នូវ តម្លៃនៃការចូលរួម ដោយស្មើភាព ក្នុងការអភិវឌ្ឍន៍គ្រួសារ និងប្រទេសជាតិ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក ការអភិវឌ្ឍន៍សមត្ថភាពស្ត្រី និងយុវវ័យ គឺជាសកម្មភាពចម្បង និងចាំបាច់បំផុត ដើម្បីបញ្ចូលស្ត្រី និងយុវនារី ក្នុងកម្លាំង ចលករដ៏សំខាន់ សម្រាប់ពន្លឿន កិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ ។

សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាប្រធាន ក្រុមការងារ ថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ក្នុងឱកាស សំណេះ សំណាលនោះ បានលើកឡើងថា ក្នុងការលើកកម្ពស់ស្ត្រី ឲ្យស្ត្រីមានសិទ្ធិស្មើគ្នា ឱកាសដូចគ្នា ដើម្បី ពន្លឿន ការអភិវឌ្ឍន៍ផ្តោតសំខាន់ ផ្តល់តម្លៃដល់សក្តានុពលមនុស្ស តាមរយៈ ការលើក កម្ពស់ សិទ្ធិ និងឱកាសដូចគ្នា រវាងស្ត្រី និងបុរស ក្នុងការ ទទួលបាននូវចំណេះដឹង និងជំនាញ បច្ចេកទេស គ្រប់ផ្នែក និងឲ្យស្ត្រី ចូលរួមជាអ្នកដឹកនាំ លើគ្រប់វិស័យក្នុងសង្គម  បច្ចុប្បន្ន ស្ត្រី ជាងពាក់ កណ្តាល នៃប្រជាពលរដ្ឋ បានជួយរំលែកបន្ទុកគ្រួសារ និងសង្គម ការកសាង និង អភិវឌ្ឍន៍ប្រទេសជាតិ។   

សម្តេច ចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍បន្តឲ្យដឹងថា ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន មាន គោលនយាបាយ និងយុទ្ធសាស្រ្ត លើក កម្ពស់ សមភាពយេនឌ័រ និងអនុវត្ត គ្រប់ក្រសួងស្ថាប័ន ដើម្បីឲ្យស្ត្រីទទួលបានផល និងគ្រប់គ្រង ធនធាន របស់ខ្លួន ដើម្បីធ្វើឲ្យល្អប្រសើរឡើង នូវកំណើនសេដ្ឋកិច្ច រក្សានូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសង្គម ព្រមទាំងលើកកម្ពស់សិទ្ធិ និង សេចក្តីថ្លៃថ្នូរ តម្លៃស្ត្រី និងគ្រួសារ ខ្មែរផងដែរ ។

ជាកិច្ចបញ្ចប់ សម្តេចចៅហ្វាវាំង គង់ សំអុល និងគណៈអធិបតី ដែលអញ្ជើញចូលរួម បានចែកអំណោយ ជានិមិត្តរូបចាស់ព្រឹទ្ធាចារ្យ ស្ត្រីពិការ និង សិស្សក្រីក្រ រួមនឹងចែកក្រុមរបាំ សិស្ស សាលាគំរូក្រុង ចំនួន ៣០០ ដុល្លារអាមេរិក ព្រមទាំងអ្នកចូលរួមប្រមាណជាង ៦០០ នាក់ ដោយ ក្នុងម្នាក់ៗ ទទួលបានអាវយឺត ១ សារុង១ និងថវិកា ១ម៉ឺនរៀល ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អភិបាលខណ្ឌចំការមន នំាថវិកាលោក កែប ជុតិមា ចួលរូមរំលែកទុក្ខ បុណ្យសពកូនប្រុស យាយ ណយ សំណាង

$
0
0

ភ្នំពេញៈ អភិបាលខណ្ឌចំការមន លោក ឡូ យុយ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ នេះ បាននាំថវិកា ចំនួន ២លានរៀល របស់លោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា ចូលរួមរំលែកទុក្ខ បុណ្យសពកូនប្រុស របស់តារាកំប្លែងជើងចាស់ យាយ ណយ សំណាង ដែលបានទទួលមរណភាព ដោយគ្រោះថ្នាក់ ចរាចរដ៏រន្ធត់។

នាពិធីបុណ្យសពស្ថិតនៅក្នុងវត្តទួលទំពូង អភិបាលខណ្ឌចំការមន លោក ឡូ យុយ បានពាំនាំនូវ ប្រសាសន៍ អភិបាលរាជធានី ភ្នំពេញ លោក កែប ជុតិមា ដែលបានសម្តែងការ សោកស្តាយចំពោះហេតុការណ៍ លោកក៏ សូមចូលរួមរំលែកទុក្ខ ដល់យាយ ណយ សំណាង ដែលបានបាត់បង់ កូនប្រុសជាទីស្រឡាញ់របស់ខ្លួន។លោក ឡូ យុយ ក៏បានបន្តថា “លោកអភិបាល សូមឲ្យយាយ ណយ សំណាង ធ្វើការកាត់ចិត្តកាត់ថ្លើម ចំពោះហេតុ ការណ៍នេះ ព្រោះអី ជ្រុលហួសទៅហើយ អ្វីដែលត្រូវធ្វើបន្តនោះ គឺពង្រឹងស្មារតី រៀបចំធ្វើកិច្ចការងារ ឡើងវិញ” ។

សូមបញ្ជាក់ថា សពកូនប្រុសតារាកប្លែងជើងចាស់ លោកយាយ ណយ សំណាង ត្រូវបានតម្កល់នៅក្នុង វត្តទួលទំពូង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ លោក អៀច វណ្ណៈ ហៅ (ដេវីត) បានទទួលមរណភាព កាលពីថ្ងៃ ព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០១៣ នៅម៉ោង៩ និង៣០ នាទី យប់ ក្នុងជន្មាយុ៣៣ ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ ស្លាបបាត់បង់ជីវិត ជាមួយមនុស្ស៣ នាក់ទៀត នៅបណ្តាយផ្លូវជាតិ លេខ៤ ក្នុងស្រុកព្រៃនុប ខេត្តព្រះសីហនុ ក្រោយពីរថយន្ត កុងតឺន័រ របស់ក្រុមហ៊ុន អេសខេ បានបុកពេញ មួយទំហឹង ចំរថយន្តរបស់លោក ខេមរៈ សេរីមន្ត។

ជនរងគ្រោះដែលបាត់បង់ ជីវិតដោយ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរនេះ ត្រូវបានគេស្គាល់ឈ្មោះ រី សុផារ៉ា ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរជាទាហាន វរលេខ៩១ ការពារអាកាស រស់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ, ឈ្មោះសោម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាអ្នក រាំកំដរឆាក រស់នៅសង្កាត់ ស្រះចក ខណ្ឌដូនពេញ, ឈ្មោះជី វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ ជាក្រុម រាំ (កូននាយកុយ) និងឈ្មោះអ៊ាច វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាអ្នករាំ (កូនយាយណាង) រស់នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន។ ចំណែក អ្នករងរបួស មានឈ្មោះរី ភឿន ភេទស្រី អាយុ២០ឆ្នាំ, ឈ្មោះគួយ ផល្លី ភេទស្រី អាយុ២៦ឆ្នាំ, ឈ្មោះ ខេមរៈ សេរីមន្ត និងកូនក្មេង អាយុ១ខួប ប៉ុន្តែគេមិនត្រូវបានស្គាល់ ឈ្មោះទេ ខណៈម្ដាយត្រូវរបួស ហើយក្មេងប្រុស រូបនេះ យំខ្លាំងពេកត្រូវ គេបញ្ជូនទៅសង្គ្រោះកន្លែងផ្សេង ៕

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images