Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោកនួន សាន កាន់បិណ្ឌវេណទី១១ នៅវត្តត្រស់ ស្រុកមោងឬស្សី

$
0
0

បាត់ដំបងៈ លោកនួន សាន ប្រធានក្រុមការងារ ចុះជួយឃុំតាលាស់ ស្រុកមោងឬស្សី និង សការី បានអញ្ជើញ ចូលរួមកាន់បិណ្ឌវេណទី១១ នៅវត្តត្រស់ស្រុកមោងឬស្សី កាលពីព្រឹក ថ្ងៃទី១១ខែតុលាឆ្នាំ២០១២ដោយមានការចូលរួមពីលោកកែវ សារ៉ន អនុប្រធានគណបក្ស ស្រុក លោក ហ៊ឹម សារិ ប្រធានគណបក្សឃុំតាលាស់ ប្រធានសាខាបក្សភូមិ ដូនជី តាជីនិងពុទ្ធបរិស័ទ្ធចំណុះជើងវត្តជាច្រើននាក់ទៀត។

បន្ទាប់ពីព្រះសង្ឃ បានសូត្រធម៌ឧទ្ទិសកុសល ជូនដល់បុព្វការីជន មានជីដូនជីតា និងញាតិការ ទាំង៧សណ្តាន ដែលបានចែកឋាន ស្លាប់ទៅហើយនោះ និងបានទេសនារួចមក គណអធិបតី បានវេភទ្ធហារ ប្រគេនព្រះសង្ឃ ទាំងអស់គ្រប់អង្គ បាននិមន្តឆាន់ ចង្ហាន់ក្នុងឱកាស នោះដែរ។

លោក នួន សាន ប្រធានក្រុមការងារ ចុះជួយឃុំតាលាស់ បានមានប្រសាសន៍ សំណេះ សំណាលក្នុងឱកាសនោះថា ថ្ងៃនេះលោកនិងសហការី ទាំងអស់ ដែលបាន ចូលរួមកាន់បិណ្ឌវេណទី១១ ក្នុងវត្តមជ្ឈឹមរាមហៅវត្តត្រស់ស្ថិតក្នុងភូមិត្រស់ឃុំតាលាស់ស្រុកមោងឬស្សី។

លោក នួន សាន មានប្រសាសន៌បន្តថា ជួសមុខឲ្យក្រុមការងារ និងសហការីនិង ក្រុមគ្រួសារ លោកបានធ្វើការផ្តាំផ្ញើ សួរសុខទុក្ខពីថ្នាក់ដឹកនាំខេត្ត ក៏ដូចជាគណបក្សប្រជាជន កម្ពុជាខេត្ត រួមទាំងក្រុមយុវជនយើង ក្នុងស្រុកមោងឬស្សីទាំងអស់ និងពុទ្ធបរិស័ទ្ធនាឱកាស នេះផងដែរ ជាពិសេស ថ្នាក់ដឹកនាំកំពូល គឺសម្តេចទាំង៣ ដែលបានតស៊ូ រំដោះជាតិមាតុភូមិឲ្យផុត ពីរបបប្រល័យពូជសាសន៌ នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃ កំណើតទី២ របស់យើងទាំងអស់គ្នា បើគ្មានថ្ងៃ៧មករានេះទេ គឺគ្មានអ្វីៗទាំងអស់ ដល់សព្វថ្ងៃដែរ ព្រមទាំងគ្មានឱកាសធ្វើបុណ្យភ្ជំបិណ្ឌនេះដែរ សូម្បីតែប្រែតក៏គ្មានឱកាសមកទទួល បាយបិណ្ឌពីញាតិសណ្តានខ្លួនដែរ។នេះសបញ្ជាក់ឲ្យឃើញថា ក្រោមស្មារតី៧មករា ឆ្នាំ១៩៧៩ គឺបានរំដោះ ប្រទេសជាតិ ប្រជាពលរដ្ឋទូទាំងប្រទេសរួមទាំង ប្រែតផងដែរ។

ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារបានចែកអំណោយជាថវិកាកម្តដៃដល់តាជី ដូនជីម្នាក់៥.០០០រៀលចំនួន១០០នាក់ ប្រគេន បច្ច័យចំនួន៤.០៤៥.០០០រៀលសម្រាប់ កសាងព្រះវិហារវត្ត និងចំណាយថវិកាសម្រាប់កាន់វេណទី១១នេះចំនួន៣.៧២៦.៥០០រៀល សរុបទឹកប្រាក់ទាំងអស់ចំនួន ៨.២៧១.៥០០រៀល៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


ជប៉ុនផ្តល់ថវិកា​ ជាង១២ម៉ឺនដុល្លារ សម្រាប់ការសាងសង់ អគារបណ្តុះបណ្តាល នៅខេត្តកំពង់ចាម

$
0
0

ភ្នំពេញ៖ ប្រទេសជប៉ុនបាន ផ្តល់ជំនួយឥតសំណង សម្រាប់គម្រោង ទ្រង់ទ្រាយតូចសន្តិសុខ មនុស្សជាតិ សម្រាប់សាងសង់អគារ បណ្តុះបណ្តាល នៅមន្ទីរពេទ្យ បង្អែក ខេត្តកំពង់ចាម ដែលគិតជាទឹកប្រាក់មាន ចំនួន១២៣,៣៤០ដុល្លារ។

លោក ម៉ាសាហ្វូមី គូរ៉ូគី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុន ប្រចាំកម្ពុជាមាន ប្រសាសន៍នៅ ក្នុងពិធីចុះ ហត្ថលេខា លើកិច្ច សន្យាផ្តល់ជំនួយ សម្រាប់គម្រោងទ្រង់ទ្រាយ តូចសន្តិសុខមនុស្សជាតិ របស់ប្រទេសជប៉ុន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ថា ជំនួយនេះសម្រាប់ គម្រោងសាងសង់ អគារបណ្តុះបណ្តាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដែលមានរួមសាលឧទ្ទេស បន្ទប់ហ្វឺកហាត់ កន្លែងស្នាក់នៅនិងបន្ទប់ធនធាន។

រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជំនួយជាង១២ម៉ឺនដុល្លារ សម្រាប់សាងសង់អគារ សល្យសាស្រ្ត និងសម្ពភ រោគស្រី្ត អគារវះកាត់ សាលប្រតិបត្តិការវះកាត់ ផ្នែកសង្គ្រោះ បន្ទាន់និងថតឆ្លុះ ដោយបំពាក់ម្ភារៈបរិក្ខាពេទ្យចាំបាច់ ។

លោកបន្តថា គម្រោងដែលចុះហត្ថលេខា នាពេលនេះ នឹងផ្តល់អត្ថប្រយោជន៍ ដល់បុគ្កលិកសុខាភិបាល សិស្ស និស្សិត កពីខេត្តកំពង់ចាម កំពង់ធំ ព្រៃវែង និងខេត្តស្វាយរៀង ដើម្បីចូលរួមក្នុង វគ្គបណ្តុះបណ្តាលនៅ មន្ទីរពេទ្យប្រមាណ១០០០នាក់។

លោកបញ្ជាក់ថា”ខ្ញុំជឿថាអគារបណ្តុះបណ្តាលថ្មីនេះ និងជំនួយដទៃទៀត ដែលបានផ្តល់ ដោយរដ្ឋាភិបាលជប៉ុន ជូនដល់មន្ទីរពេទ្យ នឹងរួមចំណែកក្នុងការអភិវឌ្ឍន៍ សមត្ថភាពរបស់បុគ្គលិក សុខាភិបាល និងគុណភាពនៃសេវាសុខាភិបាលក្នុងមន្ទីរពេទ្យ”។

លោក ជា មាស ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រទេសជប៉ុន ដែលបានផ្តល់ជំនួយ ជាថវិកាសម្រាប់ ការសាងសង់អគារ បណ្តុះបណ្តាលនាពេលនេះ៕

លោក ណឹម ម៉េង ប្រកាសជួយឧបត្ថម្ភ ដល់គ្រួសារដែលជួប នូវមរណទុក្ខ និងគ្រួសារប្រជា ពលរដ្ឋរៀបការកូន

$
0
0

កណ្តាល: ឧត្តមសេនីយ៍ឯក ណឹម ម៉េង មេបញ្ជាការរងកងអង្គរក្ស សម្តេចតេជោ ហ៊ុន សែន និងជាប្រ ធានគណៈពង្រឹងមូលដ្ឋានឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានថ្លែង ប្រកាសជួយឧបត្ថម្ភដល់គ្រួសារ ដែលជួបនូវមរណទុក្ខ និងប្រជាពលរដ្ឋដែលរៀបការកូន។ ជាមួយគ្នានេះលោកក៏បានជំរុញឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ ពិសេសយកចិត្តទុកដាក់រក្សាការពារ សុវត្ថិភាពភូមិ ឃុំឲ្យកាន់តែប្រសើរឡើង ។

ការថ្លែងបែបនេះ គឺនៅក្នុងឱកាសដែលលោក ណឹម ម៉េង បានមានប្រសាសន៍សំណេះសំណាលជាមួយ ប្រជាពលរដ្ឋជាសមាជិកបក្សប្រជាជនកម្ពុជាឃុំស្អាងភ្នំជាងមួយពាន់គ្រួសារ នៅក្នុងវត្តស្អាងស្រែ ស្ថិតក្នុង ភូមិស្អាងស្រែ ឃុំស្អាងភ្នំ ស្រុកស្អាង កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១២។

ក្នុងឱកាសសំណេះសំណាលលោកឧត្តមសេនីយ៍ឯក ណឹម ម៉េង មានប្រសាសន៍ថា ជំនួសមុខឲ្យនាយ ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង លោកសូមប្រកាសជូនដល់ ប្រជាពលរដ្ឋឃុំស្អាងភ្នំទាំងអស់ ដោយមិន ប្រកាន់និន្នាការនយោបាយគណបក្សណាទេ។ ប្រសិនបើក្រុមគ្រួសារណាជួបនូវទុក្ខមរណៈ លោកនឹង ចាត់តាំងមន្រ្តីសមាជិកបក្សប្រជាជនកម្ពុជាឲ្យទៅចូលរួមបុណ្យសព ដោយភ្ជាប់នូវបច្ច័យ រួមមរណទុក្ខ ចំនួនដប់ម៉ឺនរៀល និងគ្រួសារប្រជាពលរដ្ឋណា ដែលរៀបការកូន ក៏ទទួលបានការឧបត្ថម្ភថវិកា ចំនួនដប់ ម៉ឺនរៀលដូចគ្នាដែរ ។

រីឯប្រជាពលរដ្ឋឃុំស្អាងភ្នំទាំងអស់ ដែលពីមុនត្រូវទៅធ្វើស្លាកលេខម៉ូតូនៅមន្ទីរសាធារណការខេត្ត កណ្តាលនោះ ចាប់ពីពេលនេះទៅគឺធ្វើនៅត្រឹមសាលាស្រុកស្អាង ដោយមានមន្រ្តីជំនាញ រង់ចាំបំពេញ បែបបទជូន ដោយអស់តម្លៃក្នុងម៉ូតូមួយគ្រឿង តែ១៥ដុល្លារ ប្រាំកាក់ប៉ុណ្ណោះ ។

លោក ណឹម ម៉េង មានប្រសាសន៍បន្តថា ការធ្វើរបៀបនេះ គឺជាការជួយសម្រួល និងកាត់បន្ថយការ ចំណាយពេលវេលា និងលុយកាក់របស់ប្រជាពលរដ្ឋ។ ទាក់ទិនទៅនឹងការបោះឆ្នោតសកលនាពេលខាង មុខ លោកឧត្តមសេនីយ៍ឯក ណឹម ម៉េង ក៏បានពន្យល់ណែនាំដល់សមាជិកក្រុមបក្ស ឲ្យទៅពិនិត្យឈ្មោះ បោះឆ្នោតឲ្យបានគ្រប់គ្នា។

លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ជំរុញឲ្យសមាជិកបក្សទាំងអស់ ជួយពន្យល់ដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតដូចជាចាស់ៗ ណែនាំឲ្យពួកគាត់គូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវល្អ បើយើង គូសមិនចំក្រឡោនទេ សន្លឹកឆ្នោតនឹងត្រូវចាត់ទុកជាមោឃៈ ដូច្នេះដើម្បីកុំឲ្យខាតសន្លឹកឆ្នោតជាអសារ បង់ សូមគូសឲ្យចំប្រឡោះដែលបានណែនាំ។

ក្រៅពីការសំណេះសំណាល លោក ណឹម ម៉េង និងលោកស្រី រួមទាំងសាច់ញាតិ អមដំណើរដោយមន្រ្តី គណៈពង្រឹងឃុំស្អាងភ្នំជាច្រើនរូប បានអញ្ជើញចូលរួមកាន់បិណ្ឌ ប្រគេនចង្ហាន់ ទេយ្យទាន បច្ច័យ ជូន ដល់ព្រះសង្ឃ និងធ្វើពិធីរាប់បាត្រឧទ្ទិសកុសល្យដល់បុព្វការីជន និងធ្វើការបួងសួងសុំសេចក្តីសុខឲ្យកើត មាន ដល់គ្រួសារខ្មែរទូទាំងប្រទេសកម្ពុជាផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងត្រង់

$
0
0

កំពង់ចាមៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដ៏មានតេជៈនៅកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែ តុលា ឆ្នាំ២០១២នេះ បានអញ្ជើញទៅចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋជាង១ពាន់គ្រួសារនៅស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម។

នៅក្នុងដំណើរអញ្ជើញចុះទៅចែកប័ណ្ណកម្មសិទ្ធិនេះ មានការអញ្ជើញចូលរួមអមដំណើរពីមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប ព្រមទាំងមន្រ្តីអាជ្ញាធរ កម្លាំងសមត្ថកិច្ច ខេត្ត មកពីតាមមន្ទីរ ស្ថាប័ន នានា និងប្រជាពលរដ្ឋជាច្រើនគ្រួសារថែមទៀត។

Beeline ផ្ដល់ជូនកម្មវិធី និយាយដោយសេរី ដើម្បីអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ

$
0
0

ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ Beeline ជាបណ្ដាញទូរស័ព្ទល្អបំផុត មានសេវាគ្រប ដណ្ដប់ទូទាំងប្រទេសកម្ពុជា មិនត្រឹមតែនាំមុខគេ ក្នុងការផ្ដល់អត្ដប្រយោជន៍ និង ភាពងាយស្រួល សំរាប់អ្នកប្រើប្រាស់ ថែមទាំងតែងតែនៅជាមួយប្រជាជនកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យ ជាតិផ្សេងៗផងដែរ។

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ជាមួយប្រជាជនកម្ពុជា Beeline បានផ្ដល់ជូននូវកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា យប់និយាយ ដល់អតិថិជនក្នុងការ សន្ទនាបានកាន់តែយូរ ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ។

ជាមួយកម្មវិធី យប់និយាយ របស់ Beeline អាចអោយអតិថិជនកាន់តែ មានភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារ មិត្ដភ័ក្ដិ និងសាច់ញាតិ នៅស្រុកកំណើត ក្នុងកំឡុងពេលដែលពួកគាត់ ចេញមកបំពេញការងារ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ អតិថិជនអាចរីករាយជជែកកំសាន្ដ ដោយសេរីចាប់ពីម៉ោង ១១:០០ យប់ដល់ម៉ោង ៨:០០ព្រឹក។

លោក Ashraf Sahab នាយកផ្នែកពាណិជ្ជកម្មរបស់ Beeline កម្ពុជាបានមានប្រសាសន៍ថា "កម្មវិធី យប់និយាយ ដែលជាកម្មវិធីថ្មីពី Beeline បានផ្ដល់ជូនការបញ្ចុះតំលៃពិសេស សំរាប់អតិថិជនដែលចូលចិត្ដ ជជែកកំសាន្ដពេលយប់ជ្រៅ និងពេលព្រឹកព្រលឹម។ យើងបានជ្រើសរើស ផ្ដល់ជូនកម្មវិធីនេះ ដើម្បីអោយអតិថិជនកាន់តែច្រើន អាចរីករាយសន្ទនាជាមួយ ក្រុមគ្រួសារ មិត្ដភ័ក្ដិ និង សាច់ញាតិ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ Beeline សូមជូនពរ ប្រជាជនកម្ពុជាទាំងអស់មានសុវត្ថិភាព ក្នុងពេលធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ ហើយ បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នឹងនាំមកជូននូវភាពសប្បាយរីករាយ និងកក់ក្ដៅគ្រប់ក្រុមគ្រួសារ។ "

អតិថិជនប្រើប្រាស់ Beeline អាចចូលរួមរីករាយកម្មវិធី យប់និយាយ ដោយចំណាយត្រឹមតែ ២០០០រៀលក្នុងមួយខែ ដែលក្នុងនោះអតិថិជនទទួលបាន ២០០០នាទី និង ២០០០សារ សំរាប់ការប្រើប្រាស់ក្នុងប្រព័ន្ឋ។ ដើម្បីចុះឈ្មោះចូលរួម អ្នកប្រើប្រាស់ត្រូវចុច *110*5 រួចចុចបញ្ជូន។

Beeline គឺជាផ្នែកមួយរបស់ក្រុមហ៊ុន VimpelCom Ltd. ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំ បំផុតទី ៦ នៅលើពិភពលោក មានអតិថិជនចំនួន ២០៥ លាននាក់ និងមានប្រតិបត្ដិការនៅប្រទេសរុស្ស៊ី សមាគមរដ្ឋឯករាជ្យ (CIS) អឺរ៉ុប អាមេរិកខាងជើង អាស៊ី និងអាហ្វ្រិក ដោយគ្របដណ្ដប់ លើប្រជាជនប្រហែល ៨៦៤ លាននាក់៕

Photo by DAP-News

ដកស័ក្តិ និងបញ្ឈប់តួនាទី លោក ឌឿន សុវណ្ណ ជាឧត្តមសេនីយ៍ផ្កាយ៣ នៅក្រសួងមហាផ្ទៃ

$
0
0

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោក ឌឿន សុវណ្ណ ថ្នាក់ឧត្តមសេនីយ៍ពាក់ផ្កាយ៣ និងមានតួនាទី ជាទីប្រឹក្សាក្រសួងមហាផ្ទៃត្រូវបានព្រះមហាក្សត្រ ដោយយោងតាមសំណើរបស់ប្រមុខ នៃរាជរដ្ឋាភិបាលដកបុណ្យស័ក្តិ និងតួនាទី ដោយជាប់ព័ន្ធនឹងបញ្ហា មិនប្រក្រតីមួយចំនួន ។

យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ឧត្តមសេនីយ៍ ខៀវ សុភ័គ នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ បានបញ្ជាក់ថា លោកមិនទាន់ទទួល បានព័ត៌មានខាងលើនេះនៅឡើយទេ ខណៈដែលអ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ គាត ច័ន្ទថារិទ្ធ មិនអាចសុំការអត្ថាធិប្បាយបាន។

បើយោងតាមប្រភពដដែលបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការបញ្ចប់តួនាទី និងដកស័ក្តិពីលោក ឌឿន សុវណ្ណ ដោយសារតែ មន្ត្រីនគរបាលជាន់ខ្ពស់រូបនេះ អាច ជាប់ពាក់ព័ន្ធពីបទក្លែងបន្លំ ឯកសារសារធារណៈ៕

ក្រុមហ៊ុនធៀនស៍ បង្ហាញឧបករណ៍ ចម្រោះជាតិគីមី ចេញពីបន្លែ ផ្លែឈើ សាច់សុទ្ធ យ៉ាងពិសេស

$
0
0

ភ្នំពេញៈ ឧបករណ៍ម្យ៉ាង ដែលមាន សមត្ថភាពខ្ពស់ ក្នុងការចម្រោះជាតិគីមី ចេញពីបន្លែ ផ្លែឈើ សាច់សុទ្ធ ត្រូវ បានក្រុមហ៊ុនធៀនស៍ ដែលជាក្រុមហ៊ុន ចែកចាយអាហារបំប៉ន នៅរាជធានី ភ្នំពេញ យកមកបង្ហាញ ជាសាធា រណៈ ។

Fruit and Vegetable Cleaner ជាឧបករណ៍ ចម្រោះជាតិគីមីម៉ាកធៀនស៍ ដែលមានសមត្ថភាព អាចចម្រោះជាតិ គីមី និង ជាតិពុល ចេញពីបន្លែ ផ្លែឈើ សាច់សុទ្ធ ដូចជាចម្រោះជាតិគីមី ចេញពីទឹក បន្លែ ផ្លែឈើ និងត្រីសាច់ ជាដើម ។ មិនតែប៉ុណ្ណោះ វាក៏មានអាច កម្ចាត់ក្លិនមិន ល្អចេញ ពីសំលៀកបំពាក់ បន្ទប់ និងកន្លែងធ្វើការ ព្រមទាំង ព្យាបាល បញ្ហារមាស់ស្បែក រលាក ហើម និងរបួសតូចៗមួយចំនួនផងដែរ ។

ព័ត៌មានលម្អិត សូមទំនាក់ទំនង មកក្រុមហ៊ុន តាមលេខទូរស័ព្ទ 011 658 796 , 089 842 745, 097 511 5 872 ឬចូលទៅកាន់ វេបសាយ www.tiens.comwww.tianshi.com

Photo by Looking Today

សម្តេចតេជោ នាយករដ្ឋមន្ត្រី បញ្ជាឲ្យចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះ លោក ឌឿន សុវណ្ណ

$
0
0

ភ្នំពេញៈសមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ថ្ងៃទី១៣ ខែតុលានេះ ក្នុងឱកាសដែលសម្តេច អញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លី នៅទីនោះ សម្តេចបានបញ្ជាឲ្យ អគ្គស្នងការនគរបាលជាតិ និង ក្រសួងដែនដី ចាត់វិធានការតាមផ្លូវច្បាប់ លើលោក ឌឿន សុវណ្ណ ដោយត្រូវដកហូតតួនាទីចេញពីក្របខណ្ឌ អគ្គស្នងការនគរបាលជាតិ។

សម្តេចបានថ្លែងថា កាលពីល្ងាចម្សិលមិញ សម្តេចបានស្នើទៅព្រះមហាក្សត្រ ដើម្បីបញ្ឈប់តួនាទី និងដកហូតតំណែងលោក ឌឿន សុវណ្ណ ចេញពីក្របខណ្ឌអគ្គស្នងការ នគរបាលជាតិ។

សម្តេចតេជោបានថ្លែងទៀតថា ការដកហូតតំណែងមន្ត្រីនគរបាលផ្កាយបី រូបនេះគឺ ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅខេត្ត ពោធិ៍សាត់ ដោយសារតែ លោក ឌឿន សុវណ្ណ បង្ខិតបង្ខំអជ្ញាធរមូលដ្ឋាន និងយុវជនស្ម័គ្រចិត្តរបស់សម្តេចតេជោ ឲ្យវាស់វែងដីឲ្យខ្លួន៕


ប្តី ហេង ស៊យ វាយប្រពន្ធ រហូតដល់ស្លាប់ នៅស្រុកត្បូងឃ្មុំ

$
0
0

កំពង់ចាមៈ ស្រី្តម្នាក់ បានស្លាប់ ខណៈយកមក ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដែលការស្លាប់នោះ បណ្តាលមកពីប្តីហេងស៊យម្នាក់ បានប្រើអំពើហឹង្សាក្នុងគ្រួសារ វាយនាងរបួសក្បាលជាទម្ងន់ កាលពី វេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ នៅភូមិព្រៃជង្រុក ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តកំពង់ ចាម រីឯប្តីកំណាច បានរត់គេចខ្លួនបាត់ស្រមោល។

បើតាមលោក សេង ធឿន មេភូមិព្រៃជង្រុក បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា បុរសជាប្តីដែលកំពង់រត់គេចខ្លួននោះ មានឈ្មោះ កេង ធី ហៅដូត អាយុ ៣៨ឆ្នាំ ចំណែកស្រ្តីរងគ្រោះជាប្រពន្ធ មានឈ្មោះ អាន ធី អាយុ ៣៣ឆ្នាំ អ្នកទាំងពីរនេះ មានមុខរបរលក់ម្ហូបសាច់ឆ្កែ មានទីលំនៅក្នុងភូមិកើត ហេតុដូចខាងលើ។

លោកមេភូមិ បានឲ្យដឹងទៀតថា គ្រួសារខាងលើនោះ បានគ្នាជាប្តីប្រពន្ធអស់រយៈពេល ២ឆ្នាំមកហើយ មិនទាន់មានកូនទេ ហើយការរស់នៅក្នុងមុខរបរនោះ គ្រួសារនេះ តែងតែឈ្លោះប្រកែក និងវាយតប់គ្នា ជាញឹកញាប់រហូតដល់អ្នកស្រុកលែងចាប់អារម្មណ៍ក្នុងជម្លោះជារើយៗនោះ ព្រោះថា ប្តីប្រពន្ធនោះ ពេល ព្រឹកឈ្លោះវាយតប់គ្នា ពេលយប់ត្រូវគ្នា ហើយទម្លាប់នោះ ហើយដែលធ្វើឲ្យអ្នកស្រុកមិនចាប់អារម្មណ៍។

លោកមេភូមិ បានបន្តទៀតថា លុះដល់យប់ថ្ងៃទី១១ ខែតុលា នៅក្បែរភូមិមានការចាក់ធុងបាស់រាំកម្សាន្ត ហើយនៅរសៀលថ្ងៃទី១២ មិនដឹងមូលហេតុអ្វី ស្រាប់តែបុរសជាប្តីបានវាយតប់ស្រ្តីជាប្រពន្ធបណ្តាលឲ្យ រងរបួសក្បាលជាដំណំ ហើយអ្នកស្រុក ក៏នាំស្រ្តីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ប៉ុន្តែ ដោយអាការៈរបួសធ្ងន់ធ្ងរពេក ស្រ្តីរងគ្រោះ បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃ ដដែលនោះទៅ។

ក្រោយពេលទទួលមរណៈ សពស្ត្រីរងគ្រោះត្រូវបានសាច់ញាតិ និងអ្នកស្រុក យកទៅធ្វើបុណ្យតាមប្រពៃ ណី។ ដោយឡែកបុរសជាប្តី បានរត់គេចខ្លួន ដែលបច្ចុប្បន្នសមត្ថកិច្ចនគរបាលមូលដ្ឋានកំពុងស្រាវជ្រាវ តាមចាប់ខ្លួនបុរសយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ត្រូវជនល្មោភកាម ចាប់រំលោភ ខណៈដើររើស សំបកកំប៉ុង

$
0
0

កំពង់ចាមៈ កុមារីអាយុ៧ឆ្នាំម្នាក់ ត្រូវបានជន មិនស្គាល់មុខ ចាប់រំលោភសេពសន្ថវៈ បានសម្រេច ខណៈ ដែលក្មេងស្រីរងគ្រោះដើររើសកំប៉ុងទុកលក់អេតចាយ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១២ នៅចំណុចក្បែរវត្តរកាអារ ស្ថិតក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។

បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ច.រ.ម អាយុ ៧ឆ្នាំ។ សមត្ថ កិច្ច បានឲ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុនៅក្នុងវត្តរកាអារ មានការផឹកស៊ី និងចាក់ធុងបាស់រាំកម្សាន្ត ហើយនៅយប់នោះ ក្មេងស្រីរងគ្រោះ បានដើររើសសំបកកំប៉ុងប៊ីយែរ ទុកលក់អេតចាយ។

ប្រភពបានបន្តថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានរើសកំប៉ុងបានមួយចំនួន ហើយនាងបាន យកសំបកកំប៉ុងទៅទុកនៅផ្ទះ ដែលមានចម្ងាយពីវត្តប្រហែល១០០ម៉ែត្រ។

បន្ទាប់មកក្មេងស្រីរងគ្រោះ បានដើរមកវត្តម្តងទៀត ដើម្បីរើសសំបកកំប៉ុងបន្ថែម លុះនាងដើរមកជិតដល់ វត្ត ស្រាប់តែមានមនុស្សប្រុស មិនស្គាល់មុខ បានចាប់រំលោភនាងរហូតបានសម្រេច ហើយបានរត់គេច ខ្លួនបាត់ទៅ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ក្រុមបះបោរ វាយដណ្តើមបាន មូលដ្ឋានការពារ ដែនអាកាសស៊ីរី

$
0
0

BEIRUT: ក្រុមបះបោរ បានវាយដណ្តើម យកមូលដា្ឋនការពារដែនអាកាសស៊ីរី ដែលស្ថិតនៅភាគខាងកើតទីក្រុង អាឡេផូ កាលពីថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ ខណៈដែលកម្លាំងរដ្ឋាភិ បាល បានវាយប្រហារក្រុមបះបោរ ក្នុងតំបន់មួយចំនួនទូទាំងប្រទេស។ នេះបើយោងតាមការលើកឡើងរបស់ក្រុមសកម្មជនស៊ីរី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន The Star ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ បានឲ្យដឹងថា ការប៉ះទង្គិចគ្នានេះ បានកើតឡើងផងដែរ នៅក្នុងជំរំទ័ព ដែលស្ថិតនៅជិត ទីក្រុង Maarat al-Nuama តាមបណ្តោយដងផ្លូវឆ្ពោះទៅកាន់ទីក្រុងអាឡេផូ ដែលត្រូវវាយដណ្តើមបានដោយក្រុងបះបោរ កាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាមអ្នកអង្កេតការណ៍សិទ្ធមនុស្សប្រចាំប្រទេសស៊ីរី។

ក្រុមអ្នកអង្កេតការណ៍ដែលគាំទ្រក្រុមប្រឆាំង បានផ្តល់ព័ត៌មានថា អ្នកស្លាប់ក្នុងហេតុការណ៍ប្រឈមមុខ ដាក់គ្នានេះ មានចំនួនជាង ២៦០នាក់ ក្នុងនោះរួមមានទំាងជនស៊ីវិល និងកងកម្លាំងទាំងសងខាង ក្នុង អំពើហិង្សា ដែលកើតមានក្នុងទីក្រុង និងតំបន់ភាគខាងជើង ខាងលិច និងខាងកើត។

ប្រភពដដែលបានបន្តថា កងកម្លាំងយោធារហូតដល់៩២នាក់ត្រូវបានសម្លាប់ ក្នុងការប្រឈមមុខដាក់ គ្នានេះ ដែលនេះជាតួលេខខ្ពស់ជាងគេមួយ សម្រាប់ការស្លាប់របស់កងកម្លាំងរដ្ឋាភិបាល ចាប់តាំងពីមាន ចលនាបះបោរប្រឆាំងរបបរបស់លោក បាស្សាអាល់អាស្សាដ។ អ្នកអង្កេតការណ៍បានឲ្យដឹងថា មូលដា្ឋន ការពារដែនអាកាស ដែលត្រូវបានវាយដណ្តើមបានដោយក្រុមបះបោរនោះ ស្ថិតនៅក្នុងភូមិal-Tana ប្រទេសស៊ីរី ៕

Photo by DAP-NEWS

សមត្ថកិច្ចនាំខ្លួន លោក ឌឿន សុវណ្ណ ទៅសាកសួរ ក្រោយដកហូត តំណែង

$
0
0

ភ្នំពេញៈ យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាល ជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោក ឌឿន សុវណ្ណ ដែលមានឋារនន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ពាក់ផ្កាយ៣ និងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ត្រូវ បានកម្លាំងសមត្ថកិច្ច នាំខ្លួនទៅសួរនាំនៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១២នេះ បន្ទាប់ពីដក ហូតតំណែង។

សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៣ ខែតុលា បានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិ និងក្រសួងដែនដី ចាត់វិធានការ តាមផ្លូវច្បាប់លើលោក ឌឿន សុវណ្ណ និងដកហូតតួនាទីចេញពីក្របខណ្ឌអគ្គស្នងការដ្ឋាននគរបាល ជាតិ។

សម្តេចតេជោបានថ្លែងទៀតថា ការដកហូតតំណែងមន្ត្រីនគរបាលផ្កាយបី រូបនេះ គឺពាក់ព័ន្ធនឹងបញ្ហាដីធ្លី នៅខេត្ត ពោធិ៍សាត់ ដោយសារតែ លោក ឌឿន សុវណ្ណ បង្ខិតបង្ខំអាជ្ញាធរមូលដ្ឋាន និងយុវជនស្ម័គ្រចិត្ត របស់សម្តេចតេជោឲ្យវាស់វែងដីឲ្យខ្លួន៕

មន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ ជប់លៀងជូនដំណើរ ក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ មុនត្រឡប់ ទៅស្រុកកំណើត

$
0
0

បន្ទាយមានជ័យៈ បន្ទាប់ពីបំពេញបេសកម្ម ការងារវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ នៅស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ អស់រយៈពេលជាង៣ខែកន្លងទៅនោះ ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ក្រុមទី៤៧ ដល់ពេលបញ្ចប់ការងាររបស់ខ្លួន និងវិលត្រឡប់ទៅស្រុកកំណើតវិញ ចូលរួមពិធីបុណ្យភ្ជុំ។

នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ លោក លី សារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានរៀបចំជប់លៀងញ៉ាំអាហារសាមគ្គី ជូនដំណើរដល់យុវជន ស្ម័គ្រចិត្តយ៉ាងអធិកអធម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុង អឿន អភិបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុំ ភ័ណសុផល អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួម ពីភ្ញៀវកិត្តយស ដែលជាមន្ត្រីរាជការគ្រប់មន្ទីរជុំវិញខេត្តជាច្រើនរូបផងដែរ។

ក្នុងឱកាសដ៏សោមនស្សរីករាយនោះ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភដល់ក្រុមយុវជន ដែល ត្រូវវិលត្រឡប់ទៅស្រុកកំណើត រួមទាំងគ្រួពេទ្យ និងអ្នកបើកបរក្នុងម្នាក់ៗ៥ម៉ឺនរៀល។ ដោយឡែក ក្រុមយុវជនដែលមិនទាន់បញ្ចប់ការងារនោះ ទទួលបានម៉ាស៊ីនភ្លើងចំនួន៤គ្រឿង ដើម្បីយកទៅបម្រើ ការងារពេលចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ និងដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើឯកសារ ផ្សេងៗ។

ជួសមុខឲ្យក្រុមយុវជនស្មគ្រ័ចិត្ត លោក រ៉ុន តូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានកោត សរសើរ ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ពិសេសមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ ដែលតែងតែផ្គត់ផ្គង់ និងឧបត្ថម្ភរាល់ការខ្វះខាតរបស់យុវជន អំឡុងចុះបំពេញការងារ មិនត្រឹមតែ ប៉ុណ្ណោះរាល់ការវិលត្រឡប់ទៅស្រុកកំណើតរបស់យុវជន លោកប្រធានមន្ទីរតែងតែ ជប់លៀងជូន ដំណើររហូតមក៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

មន្រ្តី អ.ហ ខេត្តកំពង់ធំ នាំយកថវិកា ១ពាន់ដុល្លារ ជូនគ្រួសារ ដែលបាត់បង់ស្វាមី ដោយសារគ្រោះ ថ្នាក់ចារាចរ

$
0
0

កំពង់ធំៈ ដោយក្តីអាណិតអាសូរ និងមើល ឃើញពីការលំបាក ក្នុងជីវភាព របស់ក្រុមគ្រួសារមួយ ដែល មានកូនរហូតដល់៤នាក់ ហើយត្រូវបុរសជាប្តី និងឳពុកស្លាប់ចោល ព្រោះគ្រោះថ្នាក់ចរាចរនោះ នៅព្រឹក ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១២ មន្រ្តីកងរាជអាវុធហត្ថ (អ.ហ) ខេត្តកំពង់ធំ បាននាំយកថវិកា១ពាន់ដុល្លារ ដែលអំណោយរបស់សម្បុរសជននានា ទៅជូនក្រុមគ្រួសារដែលកំពុងជួបការលំបាកមួយនេះ ដើម្បីដោះ ស្រាយជីវភាព។

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ លោកវរៈសេនីយ៍ត្រី ប៊ុន  ឃី អនុប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិ ធម៌កងរាជអាវុធហត្ថខេត្តកំពង់ធំ តំណាងឲ្យមេបញ្ជាការអាវុធហត្ថខេត្ត បាននាំយកទឹកប្រាក់១ពាន់ដុល្លារ ដែលបានសម្បុរសជននានា ទៅប្រគល់ជូនដល់ដៃក្រុមគ្រួសារមួយ ដែលកំពុងជួបការលំបាក ដោយសារ បុរសជាប្តី និងជាឳពុកស្លាប់ចោល ដល់នៅលំនៅដ្ឋានស្ថិតក្នុងភូមិលាវ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោក វរៈសេនីយ៍ បានថ្លែងទៅកាន់គ្រួសារសពថា បន្ទាប់ពីបានទទួលព័ត៌មាននូវសោកនាដកម្មបណ្តាល ឲ្យបាត់បង់សមាជិកគ្រួសារ ដែលជាបង្គោលដ៏សំខាន់ ព្រោះតែគ្រោះថ្នាក់ចរាចរនាពេលកន្លងមក មាន សប្បុរសជនអាណិតអាសូរ ក៏បាននាំគ្នាប្រមូលថវិកា បាន១ពាន់ដុល្លារ ជួយឧបត្ថម្ភ គ្រាន់ដោះស្រាយ ជីវភាព។

អ្នកស្រី អ៊ឹម  ឡែម អាយុ ៤១ ឆ្នាំ ត្រូវជាប្រពន្ធរបស់សព បានសំដែងនូវក្តីរំភើបលាយឡំ និងការក្រៀម ក្រំក្នុងចិត្ត បានជូនពរដល់សប្បុរសជន ទាំងទឹកភ្នែករលីងរលោង សូមទេវតាជួយថែរក្សាសប្បុរសជនជួប តែសេចក្តីសុខ និងរកស៊ីមានបានជារៀងរហូត។

គួររំលឹកថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ លោក ហ៊ឹម អឿន អាយុ ៤២ឆ្នាំ បានជិះម៉ូតូពីក្រោយមិត្ត ទៅចូលរួមបុណ្យនៅវត្តត្នោតជុំ លុះជិះទៅដល់ភូមិតាញ៉ោក ឃុំប្រាសាទ ត្រូវរថយន្តបុកបណ្តាលឲ្យដាច់ ជើងមួយកំណាត់ ហើយស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។  ការបាត់បង់ជីវិតបុរសជា បង្គោលគ្រួសារនេះ បានបន្សល់ទុកនូវប្រពន្ធ ក្លាយជាស្រ្តីមេម៉ាយ និងកូន៤នាក់កំព្រា មិនតែប៉ុណ្ណោះ ប្រឈមនឹងបញ្ហាជីវភាពជាខ្លាំង៕

Photo by DAP-NEWS

Photo by DAP-NEWS

ព្រះពុទ្ធដិមាដ៏ស្កឹមស្កៃ លេចលើទឹកដី ខេត្តកំពង់ចាម ក្នុងសម័យតេជោ សែន

$
0
0

កំពង់ចាមៈ រូបព្រះពុទ្ធរូបទ្រង់ផ្ចាញ់មារមួយអង្គ ដ៏ធំកម្ពស់ជាង៩ម៉ែត្រ ត្រូវបានលេចឡើងយ៉ាងស្កឹមស្កៃ ក្នុងវត្តសុវណ្ណគិរីបឹងដែង ហៅវត្តព្រះអង្គធំ ស្ថិតក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ ចាម សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា នាសម័យតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដ៏មានតេជៈ នៅកម្ពុជា។

ឆ្លៀតក្នុងឱកាសចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងត្រង់នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១២នេះ សម្តេចតេជោ ហ៊ុន សែន អមដោយមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប បាន អញ្ជើញចុះទៅពិនិត្យការដ្ឋានសាងសង់រូបព្រះពុទ្ធទ្រង់ផ្ចាញ់មា និងសមិទ្ធផលនានាជាច្រើនទៀត នៅក្នុង វត្តព្រះអង្គធំ។

រូបព្រះពុទ្ធរូបទ្រង់ផ្ចាញ់មារ ព្រះនាមពុទ្ធលោកនាថ ដ៏ស្កឹមស្កៃ នាសម័យតេជោនេះ ដែលមានទទឹងភ្នែន ប្រវែង ៦.១០ ម៉ែត្រ និងកម្ពស់ ៩.៩០ ម៉ែត្រ គិតទាំងបល្ល័ង្គផងនោះ ត្រូវបានកសាងអំពីថ្មភក់ ខេត្តព្រះ វិហារ ដោយយកតាមរចនាបទដើមទាំងស្រុងពីព្រះពុទ្ធរូប នៅប្រាសាទបាយ័ន ដែលមានព្រះនាមថា ព្រះ អង្គទេពប្រណម គ្រាន់តែព្រះអង្គថ្មីមានទទឹងព្រះភ្នែនធំជាងតែប៉ុណ្ណោះ។

លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាទីប្រឹក្សាផ្ទាល់សមេ្តចតេជោ ហ៊ុន សែន និងជាសមាជិកគណៈកម្មការសាងសង់ព្រះពុទ្ធរូបអង្គនេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារ ព័ត៌មាន ថា ព្រះពុទ្ធរូបទ្រង់ផ្ចាញ់មារ ព្រះនាមពុទ្ធលោកនាថនេះ ត្រូវបានចាប់ផ្តើមការសាងសង់ឡើង ចាប់តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១១មកម្ល៉េះ ដែលសំណង់ព្រះពុទ្ធ ក៏ដូចជាសមិទ្ធផលនានា នៅក្នុង បរិវេណវត្តព្រះមហាសថសុវណ្ណាគីរីបឹងដែង ហៅ វត្តព្រះអង្គធំ នេះ ត្រូវបានផ្តូចផ្តើមគំនិតកសាងដោយ សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ដើម្បីទុកជាទីតាំងប្រវត្តិសាស្រ្ត សម្រាប់ឲ្យមនុស្សជំនាន់ ក្រោយគោរពបូជា។

លោកបានមានប្រសាសន៍បន្តថា ព្រះពុទ្ធរូបទ្រង់ផ្ចាញ់មារ ព្រះនាមពុទ្ធលោកនាថនេះ ត្រូវបានក្រសួងវប្ប ធម៌ និងវិចិត្រសិល្បៈ ចាត់ទុកថា ជាសំណង់វប្បធម៌ប្រវត្តិសាស្រ្ត ដែលបច្ចុប្បន្ននេះ កសាងបានចំនួន៩០ ភាគរយហើយ ចំណែកឯសមិទ្ធផលនានា ផ្សេងៗទៀត កសាងបានចំនួន៦៥ភាគរយ។

គួរបញ្ជាក់ផងដែរថា រូបសំណាក់ព្រះពុទ្ធរូបព្រះអង្គទ្រង់ផ្ចាញ់មារ ព្រះនាមពុទ្ធលោកនាថ ព្រមទាំងសមិទ្ធ ផលទាំងឡាយ ដែលបានកសាងឡើងក្នុងបរិវេណវត្ត ព្រះមហាសថសុវណ្ណាគីរីបឹងដែង ហៅ វត្តព្រះអង្គធំ ស្ថិតនៅភូមិបឹងដែង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នេះ ត្រូវបានចំណាយថវិកាសាងសង់អស់ជាង ៨០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលថវិកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ និងសប្បុរស ជនមួយចំនួនទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


មន្រ្តីនគរបាល នៅស្រុកម៉ាឡៃ មូយរូប បាញ់សម្លាប់ខ្លួនឯង ព្រោះខឹងសុំលុយប្រពន្ធ ផឹកស្រាមិនអោយ

$
0
0

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង ៦៖១៥ នាទី ល្ងាចថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១២ មន្រ្តីនគរបាល ស្រុកម៉ាឡៃមួយរូប បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីផឹកស្រាស្រវឹងហើយ មកសុំលុយ ២ម៉ឺនរៀលបន្ថែមទៀត ដើម្បីផឹកបន្ត ដោយប្រពន្ធមិនអោយ ។

តាមសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលបាញ់សម្លាប់ខ្លួនឯង ឈ្មោះ សំ វី ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ចំណែកសាក្សីដឹងរឿងរ៉ាវបានប្រាប់ថា មុនឈានដល់ការបាញ់សម្លាប់ខ្លួន ជនរងគ្រោះបានប៉ះសំដីគ្នាជាមួយ ប្រពន្ធ នៅពេលសុំលុយ ដោយប្រពន្ធបាននិយាយថា គិតតែពីផឹកស្រវឹងរាល់ថ្ងៃ គ្មានគិតធ្វើអីទេ  ដោយលឺសំដីប្រពន្ធនិយាយបែបនេះ ជនរងគ្រោះបានបាញ់សម្លាប់ខ្លួនឯង ។

សូមជំរាបថា កាលពីពេលកន្លងទៅថ្មីៗ ជនរងគ្រោះក៏ធ្លាប់ព្យាយាមចងក សម្លាប់ខ្លួន ចំនួន ០២ដង ផងដែរ តែត្រូវបានគេជួយទាន់ ។  

www.lookingtoday.com

សមត្ថកិច្ចឃាត់ខ្លួន មុខសញ្ញាជម្រិតទារប្រាក់ តាមទូរស័ព្ទ

$
0
0

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំ និងបញ្ជារបស់លោក ប៊ន សំអាត អធិការនគរបាលខណ្ឌ  តាមបង្រ្កាបមុខសញ្ញាបានម្នាក់ ដែលគំរាមសម្លាប់ និងជំរិតទារប្រាក់តាមទូរស័ព្ទ ពីថៅកែកាត់កញ្ចក់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅក្នុងហាងកាហ្វេ ភូមិតាងួន សង្កាត់កា កាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថៃ ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅស្រុកបាលុង ខេត្តរតនគីរី មានស្រុកកំណើតនៅភូមិថ្មី សង្កាត់-ក្រុង កែប ខេត្តកំពត។ បន្ទាប់ពីឃាត់ខ្លួន កម្លាំងនគរបាលដកហូតបានវត្ថុតាងជាក់ស្តែងប្រាក់ចំនួន ៥០០ ដុល្លារ និងទូរស័ព្ទដៃពីគ្រឿង។ ចំណែកឯជនរងគ្រោះមានឈ្មោះ ឆែម ឆំ ភេទប្រុស អាយុ ៣៨ឆ្នាំ មាន មុខរបរជាជាងកាត់កញ្ចក់នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោក ប៊ន សំអាត បានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះហើយនោះ លោកបានដឹក នាំ និងបញ្ជាកម្លាំងនគរបាលដោយផ្ទាល់ ដោយដាក់បង្កប់នៅតាមទីតាំង ដែលជនសង្ស័យបានណាត់ជន រងគ្រោះ និងឲ្យពួនស្ទាក់គ្រប់គោលដៅទាំងអស់នៅក្នុងមូលដ្ឋានរហូតឃាត់ខ្លួនជនសង្ស័យ និងមានទាំង វត្ថុតាងនៅជាប់និងខ្លួន គឺលុយចំនួន៥០០ដុល្លារ ដែលជនរងគ្រោះទើបតែប្រគល់ឲ្យនោះ ម្យ៉ាងវិញទៀត មុខសញ្ញានេះ ប្រសិនបើនគរបាលបង្ក្រាបមិនបានទេនោះ គឺអាចធ្វើជនរងគ្រោះ មានការភ័យខ្លាចគ្រប់ ពេលវេលា ដោយសារតែជនសង្ស័យគំរាមសម្លាប់ ។

លោកបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បាននាំក្រុមគ្រួសារ ទៅដាក់បិណ្ឌនៅឯស្រុកកំណើត របស់ប្រពន្ធឯខេត្តកំពង់ចាម កំពុងតែរាប់បាត្រស្រាប់ជនសង្ស័យទូរស័ព្ទចូលទៅដោយគំរាមទាប្រាក់ចំនួន ៥០០ដុល្លារ ប្រសិនមិនឲ្យគេទេ គេនឹងសម្លាប់ចោល។

លោក ប៊ន សំអាត អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងដែរថា បន្ទាប់ពីលោកទទួលពាក្យ បណ្តឹងថា មានអំពើជម្រិតទារប្រាក់តាមទូរស័ព្ទនោះ លោកក៏បានដឹកនាំកម្លាំងដោយដាក់បង្កប់នៅចំណុច ដែលជនសង្ស័យបានណាត់ជនរងគ្រោះមកជួបយកលុយ រហូតឃាត់មុខសញ្ញាបានជាក់ស្តែង ដោយមាន ទាំងវត្ថុតាងនៅជាប់នឹងខ្លួនទៀតផង ហើយលោកថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានសហការ ជាមួយនគរបាលបានយ៉ាងល្អ ហើយលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ សូម ឲ្យបន្តសហការជាមួយនគរបាល ដើម្បីកាត់បន្ថយភាពអសន្តិសុខនៅក្នុងមូលដ្ឋានឲ្យបាន១០០ភាគរយ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបាននាំទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍ សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាកាចាត់ការទៅតាមផ្លូវច្បាប់៕

Photo by DAP-NEWS

ជនរងគ្រោះដោយសារ ពុលអាហារនៅហ្វីលីពីន កើនឡើងដល់ ១៣១នាក់

$
0
0

ម៉ានីលៈ ចំនួនជនរងគ្រោះដោយសារការ ពុលអាហារក្នុងពេលថ្មីៗនេះ នៅខេត្តភាគខាងត្បូងប្រទេសហ្វី លីពីន បានកើតឡើងរហូតដល់១៣១នាក់។ នេះបើយោងតាមប្រភពព័ត៌មានពី ក្រុមប្រឹក្សាគ្រប់គ្រង និង កាត់បន្ថយគ្រោះមហន្តរាយជាតិ របស់ប្រទេសហ្វីលីពីន ហៅកាត់ថា NDRRMC  បានឲ្យដឹងកាលពីថ្ងៃ សៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១២ បានឲ្យដឹងថា ហេតុការណ៍ពុលអាហារ បានកើតមានឡើង ក្នុងក្រុង Makilala នៃខេត្ត Cotabato ខាងជើង ចាប់តាំងពីថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣១នាក់ ត្រូវព្យាបាល នៅមន្ទីរពេទ្យ។

NDRRMC កាលពីថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ បានរាយការណ៍ឲ្យដឹងថា មាន មនុស្សត្រឹម៩៤នាក់ប៉ុណ្ណោះ ដែលបានរងគ្រោះ ចូលព្យាបាលនៅមន្ទីរពេទ្យដោយសារអាការៈចុកពោះ និងក្អួតចង្អោរ បន្ទាប់ពីបរិភោគអាហារពេលព្រឹកក្នុងកម្មវិធី Fun Run ដែលត្រូវបានធ្វើឡើងដើម្បីអបអរ សាទរកម្មវិធីប្រចាំឆ្នាំ ក្នុងខេត្ត Makilala។

ប៉ុន្តែក្រោយមកជនរងគ្រោះបានកើនឡើងរហូតដល់១៣១នាក់ ដោយសារមានជនរងគ្រោះ ៣៧នាក់ ផ្សេងទៀតត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ។ NDRRMC បានបន្ថែមថា ក្រុមការងារ នឹងធ្វើការស៊ើប អង្កេតពាក់ព័ន្ធនឹងមូលហេតុនៃបញ្ហានេះ៕

របាយការណ៍ៈ ស្ថានភាពគ្រោះ អត់អាហារនៅកូរ៉េ ខាងជើងធ្ងន់ធ្ងរ ជាងកាលពីអំឡុងឆ្នាំ ១៩៩០

$
0
0

សេអ៊ូលៈ ស្ថានភាពគ្រោះអត់អាហារក្នុងឆ្នាំ ២០១២នេះ នៅប្រទេសកូរ៉េខាងជើង មានស្ថានភាពអាក្រក់ជាងកាលពីទសវត្សរ៍ឆ្នាំ១៩៩០ បើទោះបីជាប្រទេសកុម្មុយនីស មួយនេះ បានទទួលជំនួយពីបរទេសក្នុង  បរិមាណច្រើនបំផុតយ៉ាងណាក៏ដោយ។ នេះបើយោងតាមរបាយការណ៍ចេញពីវិទ្យាស្ថានស្បៀងអាហារ មានស្នាក់ការណ៍នៅទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១២កន្លងទៅ នេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap News ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១២ បានឲ្យដឹងថា វិទ្យា ស្ថានស្រាវជ្រាវគោលនយោបាយស្បៀងអាហារអន្តរជាតិ បានចេញផ្សាយថា គ្រោះអត់អាហារនៅតែបន្ត ចោទជាបញ្ហាមួយទូទាំងពិភពលោក ខណៈដែលបញ្ហានេះ បានក្លាយជារឿងគួរឲ្យព្រួយបារម្ភសម្រាប់ ប្រទេសមួយចំនួន។

របាយការណ៍បានឲ្យដឹងថា គ្រោះអត់អាហារនៅក្នុងប្រទេសកូរ៉េខាងជើង កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរមួយ ដោយ GHI ស្ថិតនៅក្នុងចំនុច១៩ ដែលមានភាពខ្ពស់ជាងកាលពីឆ្នាំ១៩៩៧ ដែលស្ថិតនៅត្រឹម ចំណុច ១៥,៧ ប៉ុណ្ណោះ។

ប្រភពព័ត៌មានដដែលបានបន្តថា ប្រទេសកូរ៉េខាងជើង រងគ្រោះនឹងបញ្ហាអត់អាហារយ៉ាងធ្ងន់ធ្ងរ ដោយសារមូលហេតុមួយចំនួន ក្នុងនោះរួមមានគ្រោះទឹកជំនន់ ភាពរាំងស្ងួត និងរបៀបគ្រប់គ្រងមិនត្រឹមត្រូវ។ មនុស្សរាប់ពាន់នាក់ត្រូវស្លាប់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយសារតែគ្រោះអត់អាហារនេះ។

គួរបញ្ជាក់ថាប្រទេស កូរ៉េខាងត្បូង បានបញ្ឈប់ការបញ្ជូនស្បៀងអាហារប្រចាំឆ្នាំទៅកាន់ប្រទេសកូរ៉េខាង ជើង បន្ទាប់ពីលោក លីម្យ៉ុងបាក់ ឡើងកាន់អំណាចក្នុងឆ្នាំ២០០៨កន្លងទៅនេះ៕

តួកគីបន្ទោសពីការ អសមត្ថភាពរបស់ UN ខណៈស្ថានភាពនៅ ស៊ីរីកាន់តែធ្ងន់ធ្ងរ

$
0
0

អ៊ីស្ថានប៊ុលៈ នាយករដ្ឋមន្ត្រីតួកគី លោក Tayyip Erdogan បានបន្ទោសទៅលើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងការអសមត្ថភាពក្នុងការដោះស្រាយបញ្ហានៅស៊ីរី ខណៈដែលជម្លោះ បានបន្តរីកកាន់តែតែធ្ងន់ធ្ងរឡើងទូទាំងប្រទេស ដោយបានបន្ថែមថា មហាអំណាចពិភពលោកមួយនេះ កំពុងអនុញ្ញាតឲ្យកំហុសកើតឡើងសាជាថ្មី ដោយសារកាលពីទសវត្សរ៍ឆ្នាំ១៩៩០ ក៏មានការសម្លាប់រង្គាលយ៉ាងព្រៃផ្សៃផងដែរនៅបូស្នៀ។

លោក Erdogan បានលើកឡើងក្នុងសន្និសិទក្នុងទីក្រុង អ៊ីស្ថានប៊ុលថា អង្គការសហប្រជាជាតិមិនអាច ជួយអន្តរាគមន៍ ដោះស្រាយបញ្ហាសោកនាដកម្ម ដែលបានកើតមានអស់រយៈពេលជិត២០ខែនេះឡើយ បើទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់ប្រទេសផ្សេងៗ ក៏ដោយក្តី។

លោកបានបន្តថា វាអាចនឹងមានការជម្រុញ ឬការផ្តល់ការគាំទ្រណាមួយ ដែលជួយឲ្យរបបរបស់លោក បាស្សាអាល់អាស្សាដ អាចសម្លាប់មនុស្សរាប់រយនាក់ជារៀងរាល់ថ្ងៃបែបនេះ។ ការបង្ហូរឈាមកាប់ សម្លាប់មនុស្ស កាន់តែអាក្រក់ទៅៗ ក្នុងរយៈពេលពីរខែចុងក្រោយនេះ បើទោះបីជាភាគីទាំងសងខាង មិនទទួលបានប្រយោជន៍ណាមួយក៏ដោយ ដោយកងកម្លាំងរដ្ឋាភិបាល បានពឹងអាងលើការវាយប្រហារ តាមផ្លូវអាកាស និងកាំភ្លើងខ្នាតធំៗ ដើម្បីវាយប្រហារទៅលើក្រុមបះបោរ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីបាស្សាអាល់អាស្សាដ បានវាយប្រហារតាមផ្លូវអាកាស និងបំផ្ទុះគ្រាប់ បែក ដើម្បីបង្រ្កាបក្រុមបះបោរ នៅក្នុងជម្លោះ ដែលបានកើតមានអស់រយៈពេល១៩ខែ ដែលបញ្ហានេះ បានធ្វើឲ្យមានបញ្ហាអស្ថិរភាពក្នុងតំបន់៕

Viewing all 8042 articles
Browse latest View live




Latest Images