Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

រដ្ឋាភិបាល ឆ្លងសេចក្តីព្រាង អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់គណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា

0
0

ភ្នំពេញ ៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ នៅវិមានសន្តិភាព មានបើកសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៤ ស្តីពី សេចក្តី ព្រាង អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការ គណៈរដ្ឋមន្តី្រ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣នេះ បានសរសេរឲ្យដឹងថា «ការរស់រាន មានជីវិតឡើងវិញ ឬជីវិតទី២ គឺថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ពិតមែន តែពេលនោះ ត្រូវរៀនក្រោមម្លប់ឈើ យកដុំកំបោរ សម្រាប់សរសេរ តែសិទ្ធិមនុស្ស សិទិ្ធសេរីភាព របស់ប្រជាជនម្នាក់ៗ បានត្រូវប្រជាជនយើងម្នាក់ៗ កាន់កាប់ដោយខ្លួនឯង »។

យោងតាមសេចក្តីប្រកាសព័ត៌មាន ខាងលើនេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ថ្ងៃនេះ យើងលែងនិយាយ ពីសាលា រៀនក្រោមម្លប់ដើមឈើ ទៀតហើយ ដោយសព្វថ្ងៃ យើងនិយាយពីសាកលវិទ្យាល័យ ពីវិជ្ជាជីវៈឯកទេស ជាច្រើនបែប ច្រើនយ៉ាង ហើយព័ត៌មានមានគ្រប់ទីកន្លែងតាមតម្រូវការ។

សេចក្តីប្រកាសព័ត៌មាន ដដែល បានឲ្យដឹងទៀតថា បច្ចុប្បន្នអត្ថន័យ និងតម្លៃសិទិ្ធមនុស្ស កាន់តែមានសារៈសំខាន់ ថែម ទៀត សម្រាប់ជនកម្ពុជា ដូចដែលអ្នកធ្លាប់ធ្លាក់ ក្នុងរណ្តៅទាសករ ប្រល័យពូជសាសន៍គ្មានពីរលើប្រវត្តិ សាស្ត្រសកល លោកបានយល់ដឹង។

អ្នករងគ្រោះ ដូចជាប្រទេសកម្ពុជា ស្គាល់ណាស់ នូវតម្លៃអំពីសិទិ្ធមនុស្ស អំពីសិទិ្ធសេរីភាព ហើយយល់ដឹងថា ខ្លួនម្នាក់ៗ ត្រូវការសិទិ្ធ មនុស្សប៉ុនណា សិទិ្ធសេរីភាពប៉ុនណា ពេលដែលខ្លួនម្នាក់ៗ រស់ដូចស្លាប់ក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ នាពេលនោះ មនុស្សរស់មិនបានស្មើនឹងសត្វ ហើយជីវិតត្រូវគេដក ហូតពេលណាក៏បាន ដោយមិនអាចតវ៉ាបាន ហើយ ក៏គ្មានអ្នកណា មកជួយឈឺឆ្អាលផងដែរ។

សិទិ្ធមនុស្សនៅកម្ពុជា គឺជាសមិទ្ធផល ដ៏ត្រចេះត្រចង់មួយ នៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយសិទ្ធិពលរដ្ឋ សិទិ្ធនយោបាយ សិទិ្ធសេដ្ឋកិច្ច សិទ្ធិដីធ្លី សិទិ្ធការងារ សិទិ្ធទទួលបានការអប់រំ សិទ្ធិក្នុងការបញ្ចេញមតិ ។ល៕


រាជរដ្ឋាភិបាល ធ្វើវិសោធនកម្ម នូវមាត្រាចំនួន ៤ ក្នុងក្រមព្រហ្មទណ្ឌ

0
0

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី ដែលបានរៀបចំឡើង កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ២៤៧, ៣៦៨, ៣៧២ ,៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

យោងតាមសេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានចេញផ្សាយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣បានឲ្យដឹងថា ក្រមនីតិព្រហ្មទណ្ឌ ដែលត្រូវបាន ប្រកាសឲ្យប្រើ ដោយព្រះរាជក្រមចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ បាន និងកំពុងអនុវត្តនៅក្នុងសង្គមកម្ពុជា ។ បទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌនេះ ត្រូវបាន ចាត់ទុកថា ជាបទប្បញ្ញត្តិរួម ដែលត្រូវយកចិត្តទៅអនុវត្តចំពោះគ្រប់រឿងព្រហ្មទណ្ឌទាំងអស់ លើកលែងតែក្នុងករណី ដែលមានបទប្បញ្ញត្តិ ស្តីពីនីតិវិធី ត្រូវបានចែង កំណត់ដោយឡែក នៅក្នុងច្បាប់ពិសេស។

ជាគោលការណ៍ ដោយអនុលោម តាមក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញតិ្តព្រហ្មទណ្ឌ ជាធរមាននានា វត្ថុតាង រួមទាំងផលនៃបទល្មើស គឺជាកម្មវត្ថុ នៃការរឹបអូស ជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវធ្វើតាមរយៈសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការ។

កន្លងមក ការរឹបអូសវត្ថុតាង នៃបទល្មើសជាទ្រព្យសម្បត្តិរបស់រដ្ឋ មិនមានឧបសគ្គផ្នែកវិធីច្បាប់នោះទេ ប្រសិនបើជនល្មើសត្រូវបានចាប់ខ្លួន ឬត្រូវបានស្គាល់ អត្តសញ្ញាណ។ប៉ុន្តែបញ្ហានីតិវិធី ដែលកើតឡើងកន្លងមក ក្នុងករណីដែលត្រូវរឹបអូស ជាទ្រព្យសម្បត្តិរបស់រដ្ឋ នូវវត្ថុតាងជាសម្ភារៈបរិក្ខា និងមធ្យោបាយដឹកជញ្ជូន ដែលប្រើប្រាស់ ក្នុងការប្រព្រឹត្តបទល្មើស ហើយជនប្រព្រឹត្តបទល្មើស ជាជនដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ។

សេចក្តីព្រាងច្បាប់នេះ មានពីរមាត្រា រៀបចំឡើង ដោយក្រសួងយុត្តិធម៌ ក្នុងគោលបំណងដើម្បីដោះស្រាយឧបសគ្គក្នុងនីតិវិធីខាងលើ។ មាត្រាមួយ ៖ ចែងពីការ ធ្វើវិសោធនកម្មទៅលើមាត្រា ២៤៧ (ដីកាដោះស្រាយ)  មាត្រា ៣៦៨ (រយៈពេលសម្រាប់ធ្វើបណ្តឹងទាស់ មាត្រា៣៧២ (បណ្តឹងទាស់ដែលធ្វើឡើង ដោយដើមបណ្តឹង រដ្ឋ ប្បវេណី ឬអ្នកទទួលខុសត្រូវរដ្ឋប្បវេណី និងមាត្រា៣៨២ (រយៈពេលប្តឹងឧទ្ធរណ៍របស់ពិរុទ្ធជន ដើមបណ្តឹងរដ្ឋប្បវេណី អ្នកទទួលខុសត្រូវ រដ្ឋប្បវេណី) ។ មាត្រាពីរ៖ ចែងអំពីការអនុវត្តច្បាប់នេះ ជាការប្រញាប់ ៕

បទយកការណ៍៖ ហួត អៀងតុងៈ ត្រូវប្រែក្លាយ ការលំបាក ទៅជាជោគជ័យ (Video Inside)

0
0

ភ្នំពេញ៖ ជាប្រធានអគ្គនាយកស្ថាប័នមីក្រូហិរញ្ញវត្ថុ (ហត្ថាកសិករ) លោកហួត អៀង តុង រមែងដាស់ទៀនខ្លួនឯងជា និច្ច អំពីប្រវត្តិលំបាកតស៊ូក្នុងជីវិត ជាកូនកំព្រាឪពុក តាំងពីកុមារ និងជីវិតជាងប៉ះកង់ និងកម្មករ សិប្បកម្មនំប៉័ងនៅ ខេត្តពោធិ៍ សាត់។ ទម្រាំបានដូចសព្វថ្ងៃ លោក ហួតអៀងតុង សុទ្ធតែបានឆ្លងកាត់ស្ទើគ្រប់រសជាតិជីវិត ដែលប្រជាពលរដ្ឋ ឯទៀត ក៏ធ្លាប់បានជួប ប្រទះនៅក្នុងរបបប៉ុលពត និងក្រោយរំដោះ។

ដោយរំលឹកពីអតីតកាល បុរសអាយុ៤៧ ដែលមានកូន ៣នាក់ បានឲ្យដឹងថា ខ្ញុំរស់នៅ ជាមួយម្តាយមីងនៅឯភូមិស្យា ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ពេលនោះខ្ញុំធ្វើជា កម្មករសិប្បកម្មនំប៉័ងរបស់ម្តាយមីង នៅពេលយប់ និងពេលថ្ងៃខ្ញុំ បន្តការសិក្សា។ ជាក្មេងកំព្រាឪពុកដែលមានបងប្អូន៨នាក់ អៀងតុង ដែលជាមនុស្សឧស្សាហ៍ព្យាយាម និងអំណត់អត់ធន់ បានបន្តការសិក្សារបស់ខ្លួនរហូតដល់ថ្នាក់ជាប់បាក់ឌុប។

កំឡុងពេលសិក្សា លោក អៀងតុង រកចំណូលបានមួយរៀល សម្រាប់ទិញចេកអាំង ឬអន្សមអាំងមួយចង្កាក់ និងទឹកកកឈូសមួយកែវ សម្រាប់ចំអែតក្រពះ តែប៉ុណ្ណោះ។ តុងយល់ថា អារហារនោះវាសមល្មមសម្រាប់ចំអែតក្រពះ ប៉ុន្តែវាមិនបានផ្តល់ជីវជាតិគ្រប់គ្រាន់ដល់រាងកាយ នោះទេ។

ទោះជាយ៉ាងនេះក្តី យុវជនកំព្រារូបនេះ មិនដែលអស់សង្ឃឹមនោះឡើយ ដោយមាននិស្ស័យឧស្សាហ៍ព្យាយាមលើគ្រប់កិច្ចការតុងបានក្លាយរៀនចប់ បរិញ្ញាបត្រកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។

ដោយធ្លាប់ធ្វើជាគណនេយ្យករទទួលបន្ទុកការងារលើបញ្ជីរាប់បាវ របស់មន្ទីរស្បៀង ខេត្តពោធិ៍សាត់តុង នៅពេលនោះលោក មិនមានជំនាញអ្វីឡើយក្រៅតែពីស្វ័យសិក្សា ដោយ ខ្លួនឯង និងការសាកសួរពីមិត្តភក្តិរួមការងារនិងប្រធានអង្គភាពរបស់ខ្លួន រហូតដល់អាចមានសមត្ថភាពគ្រប់គ្រងការងារដោយខ្លួនឯងបាន។ ស្ថិតនៅក្នុងតំណាក់កាល សង្គ្រាម ដែលពេលនោះមានខ្មែរក្រហមវាយប្រហារប្រជាជននៅពេលយប់ តុងត្រូវបានប្រធានអង្គភាពចាត់តាំងឲ្យការពារអង្គភាពដោយមានការបំពាក់អាវុធផងដែរ។ “យប់មួយពេលអង្គុយអោបកាំភ្លើង ខ្ញុំបានសញ្ចឹងគិតខ្លួនឯងថា តើខ្ញុំត្រូវរស់ក្នុងជីវភាពបែបនេះ ដៃកាន់អាវុធ ឬមួយយ៉ាងណា។ ខ្ញុំសម្រេចចិត្តដើរចេញពីការងារនោះ ទៅបន្តការសិក្សាផ្នែកកសិកម្មវិញ”។

ដោយមានជំនាញកសិកម្មច្បាស់លាស់ តុង ត្រូវបានផ្តល់សេចក្តីទុកចិត្តឲ្យកាន់ការងារគំរោងឥណទានមួយរបស់គម្រោងរបស់អុកស្វាមកេប៊ិច នៅពេលដែលលោកធ្វើជាបុគ្គលិកនៅក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់។ ពេលនោះហើយជាពេលដែលលោកចាប់ផ្តើមជីវភាពថ្មី ជាមួយនឹងប្រាក់បៀវត្សរ៍ ៣០០ដុល្លារ ក្នុងមួយខែបន្ថែមលើប្រាក់ខែមន្ត្រីរាជការដែលលោកទទួលបាន។ តាមរយៈគម្រោងនោះ លោកបានសុំពីប្រធានគម្រោងរបស់លោក ដើម្បីបំបែកម្មវិធី ឥណទានរបស់គម្រោងអុកស្វាមកេប៊ិច ដោយបង្កើតជាអង្គការក្រៅរដ្ឋាភិបាល ដែលមានឈ្មោះថា ហត្ថាកសិករ ដែលអង្គការនេះមានបេសកកម្មរបស់ខ្លួន លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ តាមរយៈការផ្តល់កម្ចីឥណ ទាន។ “ ខ្ញុំយល់ថា ខ្ញុំត្រូវតែជួយប្រជាពលរដ្ឋខ្ញុំ ពួកគេត្រូវការលុយ ដើម្បីជីវិតរស់នៅ តាមរយៈការបង្កបង្កើនផលដំណាំ ស្រែចំការរបស់ពួកគេ។ ខ្ញុំធ្លាប់ក្រខ្ញុំដឹងពីទុក្ខលំបាករបស់ពួកគេ ”។

ផ្តើមចេញពីគំនិតចង់ជួយអ្នកដទៃ ស្របពេលដែលកំណើនសេដ្ឋកិច្ចជាតិចាប់ផ្តើមកើន នាទសវត្សរ៍ឆ្នាំ២០០០ តុងបានចាប់ផ្តើមពង្រីកសាខារបស់ខ្លួនទៅកាន់ភាគពាយ័ព្យនៃ ប្រទេសកម្ពុជាបន្តទៀត។ ជិវិតពិតជាជួបឧបសគ្គ។ តុងក៏បានជួបរឿងរ៉ាវមិនល្អនៅ ក្នុងការពង្រីកសាខារបស់ខ្លួន ដោយពេលនោះបុគ្គលិកចាប់ផ្តើម ចេះកិបកេងលុយរបស់អង្គភាព។ តុង ពេលនោះដោយគ្មានមធ្យោបាយជ្រើសរើសនោះ ក្រៅតែត្រៀមបិទផ្អាកសកម្មភាពអង្គការរបស់លោកទៅហើយ ប៉ុន្តែដោយសារមានការលើកទឹកចិត្តពីមិត្តភក្តិ ដ៏កំសត់កម្រម្នាក់ ធ្វើឲ្យតុងឈប់នឹកនាពីការបិទនោះ ហើយវិលត្រឡប់មករកមធ្យោ បាយដោះស្រាយរកប្រាក់ ដើម្បីបន្តនិរន្តភាព អង្គការតទៅមុខទៀត ។

នៅទីបំផុត តុង ក៏បានឈានទៅដល់ការបង្កើតស្ថាប័នមីក្រូហិរញ្ញវត្ថុដ៏ប្រកួតប្រជែង និងមានសក្តានុពលមួយ នៅក្នុងចំណោមស្ថាប័នមីក្រូហិរញ្ញវត្ថុដទៃទៀតនៅក្នុង ប្រទេសកម្ពុជា។ ដោយ ឆ្លង កាត់ជីវិត ស្ទើរគ្រប់រស់ជាតិនោះតុង បានចែករំលែកបទ ពិសោធ ទាំងនេះជូនដល់បុគ្គលិករបស់ខ្លួន ឲ្យចេះតស៊ូអត់ធ្មត់នៅក្នុងការងារ ជាពិសេសការសិក្សាស្វែងយល់ដោយខ្លួនឯង ព្រមទាំងការធ្វើខ្លួនឲ្យ ក្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គមនៅក្នុងសង្គម។

“ចូរធ្វើខ្លួនឯងក្លាយជាពលរដ្ឋ ដែលសង្គមត្រូវការ ”។ នេះគឺជាទស្សនៈប្រចាំជីវិតរបស់លោកព្រមជាមួយនឹងភាសិត មួយឃ្លាមួយដែលនិយាយថា “មានមិនដែល៣ត ក្រមិនដែលបីជាតិ” ដើម្បីជំនះឧបសគ្គក្នុងជីវិត៕

{jwplayer}http://111.92.240.170:81/dap-news/dap-video/Ieng-Meng-Tong.mp4&image=http://111.92.240.170:81/dap-news/dap-video/Ieng-Meng-Tong.jpg&width=500&height=350{/jwplayer}

Photo by DAP-NEWS

សមាគម ខ្មែរកម្ពុជាក្រោម នឹងរៀបចំ វេទិកា សិទ្ឋិមនុស្ស និងសេរីភាព បញ្ចេញមតិ

0
0

ភ្នំពេញ៖ លេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសហការណ៍គ្នា ដើម្បីរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងទទួលបានពត៌មាន” ដែលសិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ។

សិក្ខាសាលានេះ នឹងចាប់ពីម៉ោង ៨:០០ នាទីព្រឹក រហូតដល់ម៉ោង ៥:០០នាទីរសៀល នៅសាលប្រជុំ របស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ។

គោលបំណង ដើម្បីឲ្យអ្នកចូលរួមទាំងអស់ នឹងបានជ្រាបបន្ថែមពីប្រភពបញ្ហា និងឫសគល់ ដែលបណ្តាលឱ្យកើតមានឡើង ចំពោះបងប្អូនខ្មែរក្រោម ។ ជាងនេះ ទៅទៀតអ្នកចូលរួមទាំងអស់ នឹងបានជ្រាបបន្ថែម ពីការវិភាគស្ថានភាពស្របច្បាប់ នៃការរស់នៅរបស់បងប្អូនខ្មែរក្រោម ។

អ្នកចូលរួមទាំងអស់ នឹងបានជ្រាបបន្ថែម ពីការវិភាគផ្លូវច្បាប់ពាក់ព័ន្ធ និងបញ្ហារបស់ខ្មែរក្រោមប្រឈម និងនីតិវិធីនៃការដោះស្រាយ ។ លើសពីនេះទៅទៀត អ្នកចូលរួមនឹងបានប្រមូលទិន្នន័យ ដែលជាបញ្ហាបច្ចុប្បន្ន នៃខ្មែរក្រោមកំពុងប្រឈម និងបានពង្រាងរបាយការណ៍ ដាក់ជូនសន្និបាត អង្គការសហប្រជាជាតិ នាពេលខាងមុខ ។

អង្គសិក្ខាសាលា នឹងមានការអញ្ជើញចូលរួមជាវាគ្មិន ពីលោកមេធាវី សុក សំអឿន នាយកប្រតិបត្តិ នៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងវាគ្មិនមកពីតំណាង ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលសិទ្ធិមនុស្សប្រចាំកម្ពុជា និងសិក្ខាកាម ត្រូវបានអញ្ជើញចូលរួម គឺជាប្រជាពរដ្ឋខ្មែរក្រោម នៅរាជធានីភ្នំពេញ និងមកពី បណ្តាខេត្តចំនួន៦ នៃព្រះរាជាណាចក្រកម្ពុជា សរុប ១០០ នាក់៕

មហោស្រព​ ប្រឡងតន្រ្តី ចំរៀងសម័យ ថ្នាក់ជាតិ ឆ្នាំ២០១៣ បានចាប់ផ្តើម ដំណើរការហើយ

0
0

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ នេះ មហោស្រពតន្រ្តី ចំរៀងសម័យថ្នាក់ជាតិឆ្នាំ២០១៣ បានចាប់ផ្តើមបើកដំណើរការហើយ ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងឱកាសបើកមហោស្រពនោះ លោក ជា ច័ន្ទបរិបូណ៍ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាតំណាងគណៈកម្មការរៀបចំប្រឡង បានមានប្រសាសន៍ថា នេះជាលើកទី៣ ហើយបន្ទាប់ពីកម្ពុជា បានរៀបចំចំនួន២លើកនាពេលកន្លងមក ដែលលើកទី១ កាលពីអំឡុងឆ្នាំ១៩៦៣ ដែលបានធ្វើឡើងនៅខេត្តកែប និងលើកទី២ឆ្នាំ២០១១ ធ្វើឡើងនៅ រាជធានីភ្នំពេញ ហើយនិងលើកទី៣នេះតែម្តង៕

សារលិខិត សម្តេចតេជោ ក្នុងឱកាសប្រារព្ធទិវា ពិភពលោក កម្ចាត់រោគរបេង​ ២៤ មីនា ២០១៣

អាជីវករថា ការលក់ គ្រឿង អលង្ការ កើនឡើង ខណៈតម្លៃមាស ធា្លក់ចុះបន្តិចវិញ

0
0

ភ្នំពេញៈ អាជីវករ លក់គ្រឿងអលង្ការ នៅរាជធានីភ្នំពេញ បានសម្តែង ភាពរីករាយ ដោយសារតែ អាជីវកម្ម របស់ពួកគេ ហាក់ដូចលូតលាស់ខ្លាំង ខណៈដែល តម្លៃមាស បានធ្លាក់ចុះ មួយកម្រិត។

អ្នកលក់គ្រឿងអលង្ការ នៅម្តុំផ្សារធំថ្មី បាននិយាយថា ការលក់គ្រឿងអលង្ការ នាពេលបច្ចុប្បន្ននេះ  មានការកើនឡើង ខណៈដែលតម្លៃមាស បានធ្លាក់ចុះ បន្តិច នៅត្រឹម  ១៩០ដុល្លារអាមេរិក ក្នុងមួយជី (មាសគីឡូ)។

អ្នកនាង គង់ ពិសី ម្ចាស់ហាងលក់មាស-ពេជ្រ ហេង ហេង បានឲ្យដឹង ក្នុងពិធីបើកសាខាថ្មី ហាងរបស់គាត់ កាលពីថ្ងៃទី២១ ខែមីនាថា ស្ថានភាពជួញ ដូរមាស និងគ្រឿងអលង្ការ សព្វថ្ងៃ នេះគឺលក់ដាច់ច្រើន ក្នុងមួយថ្ងៃ អាចលក់មាសចេញបានចំនួន ៤ ទៅ ១០តំឡឹង ដោយសារ តែតម្លៃ មាសមាន ការធ្លាក់ចុះ ដែលមាសគីឡូ ១ជី លក់ចេញតម្លៃ ១៩០ដុល្លារអាមេរិក ទិញចូលតម្លៃ ១ជី តម្លៃ ១៨០ដុល្លារអាមេរិក ចំណែកឯតម្លៃពេជ្រវិញ ទំហំ ២លី មានតម្លៃ ប្រហែលជាង ៣០ដុល្លារអាមេរិកប៉ុណ្ណោះ។  

អ្នកនាង បានបញ្ជាក់ថា ទីផ្សារកម្ពុជា មានតម្រូវការគ្រឿងអលង្ការច្រើន ពីអតិថិជននៅទីក្រុង ដែលមានភាព ទាន់សម័យ និងមានតម្រូវការខ្ពស់ ក្នុងការប្រើប្រាស់គ្រឿង អលង្ការមាស ពេជ្រ និងប្លាទីន។

អ្នកនាងបានបន្ថែមថា ដើម្បីត្រៀមខ្លួន ទៅនឹងកំណើននៃតម្រូវកានេះ ចាប់ពីថ្ងៃបើកដំណើរការ ហាងមាស-ពេជ្រ ហេង ហេង ទៅដល់ពាក់ កណ្តាលខែមេសាខាងមុខ ហាងនេះនឹងមាន ការបញ្ចុះតម្លៃ ពិសេស ជូនដល់អតិថិជ នដែលមកជាវ និង មានកាដូអនុស្សាវរីយ៍ ជូនដល់ អតិថិជនផងដែរ ដោយមានតម្លៃសមរម្យ និងមាន គុណភាពខ្ពស់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ចាប់ខ្លួនស្រ្តីម្នាក់ ពីបទឆបោក លុយជិត១០ ម៉ឺនដុល្លារ

0
0

ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបាន កម្លាំងនគរបាល រាជធានីភ្នំពេញ ឃាត់ខ្លួនដោយ អនុវត្តតាមដីកា របស់ចៅក្រម សាលាដំបូង រាជធានីភ្នំពេញ ជុំវិញការបោកប្រាស់ និងស៊ីដាច់លុយ គេអស់ជិត១០ម៉ឺនដុល្លារ កាលពីពេលកន្លងទៅ។

ការឃាត់ខ្លួន ស្រ្តីរូបនេះ បានធ្វើឡើងកាលពី វេលាម៉ោង ៨យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅខាងក្រោយ ក្រសួងដែនដី ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ខណៈជនសង្ស័យរូបនេះ កំពុងធ្វើដំណើរនៅតាមផ្លូវ។ សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យរូបនេះមាន ឈ្មោះ ព្រំ ស្រីនិច

ជាប់ពាក់ព័ន្ធនិងការបោកប្រាស់ និងស៊ីដាច់លុយពីស្រ្តីម្នាក់ទៀត កាលពីពេលកន្លងទៅ ចំនួន៩ម៉ឺនដុល្លារ។ ក្រោយការឃាត់ខ្លូន ជនសង្ស័យរូបនេះ ត្រូវបាននាំខ្លួនទៅកាន់ ស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការ ចាត់ការតាម ផ្លូវច្បាប់៕


អគ្គិភ័យឆេះ ភូមិគ្រឹះរបស់មន្រ្តី ជលផលម្នាក់ សំណាងល្អ ឆេះតែបន្ទប់មួយ

0
0

ភ្នំពេញ៖ បន្ទប់នៅក្នុង ផ្ទះវីឡារបស់ មន្រ្តីជលផលម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះលេខ៤៥ ផ្លូវលេខ៧៣បេតេ ក្រុមទី៧ ភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ប៉ុន្តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយពន្លត់ទាន់ ពេលវេលា ពោលឆេះតែបន្ទប់មួយ តែប៉ុណ្ណោះ។

សេចក្តីរាយការណ៍ពី សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ផ្ទះមាន ឈ្មោះ នៅ ប៊ុនថា អាយុ៤០ឆ្នាំ ដែលត្រូវគេដឹងថា ជាមន្រ្តីជលផល ។ សមត្ថកិច្ចបាន បន្តថា មូលហេតុ ដែលនាំឲ្យមាន អគ្គិភ័យនេះកើតឡើង គឺដោយសារ តែម្ចាស់ផ្ទះ បានទុកកុំព្យួរទ័រចោល នៅលើពូក ហើយក្តៅបណ្តាលឲ្យ ឆេះតែម្តងទៅ។

ភ្លាមៗនោះ អគ្គិភ័យបានឆេះពូក និងគ្រែ ព្រមទាំងសម្ភារៈ នៅក្នុងបន្ទប់អស់ ប៉ុន្តែត្រូវបានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ចំនួន៦បំពង់ ធ្វើការបាញ់ពន្លត់ ទំរាំរថយន្តពន្លត់អគ្គិភ័យ មួយគ្រឿង បានមកដល់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ជិះរថយន្ត ដេញបាញ់តាំងពីម្តុំ ទីស្តីការគណៈរដ្ឋមន្រ្តី រហូតមកដល់ មុខមន្ទីរពេទ្យ កាល់ម៉ែត រងរបួសធ្ងន់២នាក់

0
0

ភ្នំពេញ៖ ស្នូគ្រាប់កាំភ្លើង បានឮផ្ទួនៗគ្នា តាំពីម្តុំ ទីស្តីការគណៈរដ្ឋមន្រ្តី រហូតមកដល់មុខមន្ទីរ ពេទ្យកាល់ម៉ែត ដែលបង្កឡើង ដោយមនុស្សទំនើង មួយក្រុម ជិះរថយន្តស៊េរីទំនើប មួយគ្រឿងអ្នកខ្លះថា ឡង់រូវ៉ែ និងអ្នកខ្លះទៀតថា លុច្សស៊ីសនោះ បានដេញបាញ់គ្នា នៅតាមផ្លូវ ដោយគ្មានខ្លាចញញើត និងសមត្ថកិច្ច ក៏ដូចជាបទបញ្ជារបស់ថ្នាក់ ដឹកនាំនោះឡើយ។

នៅក្នុងហេតុការណ៍ជិះ រថយន្តដេញបាញ់គ្នា ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង យប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយកើតឡើងតាំងពីម្តុំ សណ្ឋាគារណានជីង ផ្លូវកម្ពុជាក្រោម បន្តរហូតមកដល់ តោពីរនៅជិត ទីស្តីការគណៈរដ្ឋមន្រ្តី និងមកដល់មុខមន្ទីរពេទ្យ កាល់ម៉ែតទៀតផង និងបានបណ្តាលឲ្យ ជនរងគ្រោះចំនួន២នាក់ ក្នុងនោះបុរស និងនារី បានរងរបួសធ្ងន់ ។

យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ និងសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ដែលជិះរថយន្តប្រភេទ ស្ព័រ បានបើកចេញពីរាំលេងកំសាន្ត នៅក្លឹប ម៉ូណាកូ នៅខណ្ឌសែនសុខ ប៉ុន្តែពេលកំពុងបើកចេញនោះ ស្រាប់តែមានរថយន្ត ស៊េរីទំនើបមួយគ្រឿង សង្ស័យ ឡង់រ៉ូវែ ពណ៌ស បើកតាមពីក្រោយ។

ដោយគ្មានការ សង្ស័យថា ជនបង្ករករឿងនោះ ជនរងគ្រោះទាំងពីរនាក់ បានបន្តជិះរថយន្ត មកហូបបបរសរ នៅតាមផ្លូវ កម្ពុជាក្រោម រួចហើយក៏ជិះ រថយន្តកាត់តាម សណ្ឋាគារណានជីង ពេលនោះស្រាប់ តែជនបង្កនៅក្នុងរថយន្ត ឡង់រ៉ូវែ បានបាញ់មួយគ្រាប់ បណ្តាលឲ្យជនរងគ្រោះរងរបួស។

បន្ទាប់មក ជនរងគ្រោះទាំងពីរនាក់ បានបើករថយន្ត រត់គេចខ្លួន និងប្រុងមកមន្ទីរ ពេទ្យកាល់ម៉ែត ប៉ុន្តែក្រុមបង្កបានបាញ់ មួយគ្រាប់ទៀត នៅម្តុំតោពីរ នៅជិត ទីស្តីការគណៈរដ្ឋមន្រ្តី ហើយបន្តមកបាញ់ នៅមុខមន្ទីរពេទ្យ កាល់ម៉ែតទៀត បណ្តាលឲ្យជនរងគ្រោះទាំងពីរនាក់ រងរបួសធ្ងន់ ជាពិសេស ជនរងគ្រោះជានារី ។ ដោយឡែក រថយន្តរបស់ជនរងគ្រោះបាន រងការខូចខាត បែកកញ្ចក់ យ៉ាងធ្ងន់ធ្ងរ។

ក្រោយកើតហេតុ ជនបង្កដែលគេដឹងថា ជាកូនអ្នកមានទ្រព្យ និងមានអំណាចនោះ បានបើករថយន្ត គេចខ្លួនបាត់ទៅ។ បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះជាបុរស មានឈ្មោះ គង់ ណារិទ្ធ អាយុ៣២ឆ្នាំ និងជនរងគ្រោះជានារី មានឈ្មោះ នី ស្រីអូន អាយុ១៩ឆ្នាំ ប៉ុន្តែមិនទាន់ដឹងថា ធ្វើការ និងរស់នៅ កន្លែងណានោះទេ។

ជាមួយគ្នានេះ ក៏មិនទាន់មានសេចក្តីរាយការណ៍ និងប្រភពព័ត៌មាន អំលិតស្តីពី ហេតុការណ៍ ជិះរថយន្តដេញបាញ់គ្នា នេះនៅឡើយទេថា បណ្តាលមកពីមូលហេតុអ្វីនោះ ហើយក្រុមជនបង្កក៏មិនទាន់មាន នរណាបញ្ជាក់ពី អត្តសញ្ញាណនោះទេ ខណៈកម្លាំងសមត្ថកិច្ច បាននិងកំពុងធ្វើការ លើរឿងនេះ៕

សមត្ថកិច្ច កំពុងតាមប្រមាញ់ ជនបង្ក បើករថយន្ដដេញបាញ់ ទាំងកណ្ដាលយប់ រងរបួស ២នាក់

0
0

ភ្នំពេញ ៖ បន្ទាប់ពីមានករណី ជិះរថយន្ដ ស៊េរីទំនើប ដេញបាញ់ទៅលើភាគីម្ខាង ទៀត បណ្ដាលឱ្យរងរបួសធ្ងន់ចំនួន ២នាក់ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៣ នោះ ធ្វើឱ្យ កម្លាំងនគរបាល រាជធានីភ្នំពេញ និងកម្លាំង សមត្ថកិច្ចផ្សេងៗទៀត កំពុងឈឺក្បាល ហើយបាន និងកំពុងធ្វើការស្រាវជ្រាវយ៉ាង យកចិត្ដទុកដាក់ ស្វែងរកអត្ដសញ្ញាណជន បង្កទាំងនេះ ដែលបានធ្វើសកម្មភាពជិះ រថយន្ដដេញបាញ់ទាំងកណ្ដាលអាធ្រាត្រ ដោយសារតែរឿងប្រជែងរថយន្ដ។

ប្រតិបត្ដិការ ស្រាវជ្រាវដើម្បីស្វែងរក ក្រុមបង្កបាញ់បោះ យ៉ាងអនាធិបតេយ្យ នៅតាមផ្លូវ ចាប់តាំងពីខណ្ឌ ៧មករា រហូត ដល់ខណ្ឌទួលគោក ហើយបន្ដមកបាញ់ចុង ក្រោយនៅមុខមន្ទីរពេទ្យកាល់ម៉ែត ក្នុង ខណ្ឌដូនពេញ ខាងលើនេះ  ស្នងការនគរ បាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ផ្កាយ ៣ ជួន សុវណ្ណ បានបញ្ជាឱ្យកម្លាំង នគរបាលជំនាញ ដឹកនាំដោយលោក ជួន ណារិន្ទ ស្នងការរង ធ្វើការស្រាវជ្រាវយ៉ាង យកចិត្ដទុកដាក់ តាមរយៈការសួរសាក្សី ជនរងគ្រោះ និងការពិនិត្យទៅលើភស្ដុតាង មួយចំនួនទៀត ។

យ៉ាងណាក៏ដោយ រហូតមកដល់រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ នេះ អត្ដសញ្ញាណជនបង្កពិត ប្រាកដ មិនទាន់បានកំណត់ច្បាស់លាស់នៅ ឡើយទេ ដោយសារតែគ្មានសាក្សីណាម្នាក់ ឃើញស្លាកលេខរថយន្ដ ពិតប្រាកដ គ្រាន់ តែសង្ស័យថា រថយន្ដបង្កអាចជារថយន្ដ ស៊េរី លុច្សស៊ីស ៥៧០ ពណ៌ស ឬរថយន្ដ ឡង់រ៉ូវ៉ែ ពណ៌ស តែប៉ុណ្ណោះ ។

ក្នុងករណីជិះរថយន្ដដេញបាញ់ ក្រោម ស្បៃរាត្រី ដែលគ្មានខ្លាចញញើតកម្លាង សមត្ថកិច្ច ក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹក នាំប្រទេសនោះ បានធ្វើឱ្យបុរសម្នាក់រង របួសត្រូវជើង និងនារីម្នាក់ទៀត ដែល អង្គុយក្នុងរថយន្ដរងគ្រោះ ផ្នែកខាង ក្រោយ ត្រូវប្រឈិតក្បាល និងស្មាឆ្វេងរង របួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែត ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងសមត្ថកិច្ច មូលដ្ឋានខណ្ឌដូនពេញ បានឱ្យដឹងថា ជនរង គ្រោះទាំង ៤នាក់ ជិះរថយន្ដប្រភេទស្ព័រ ពណ៌ស គ្មានស្លាកលេខ ក្នុងនោះ ២នាក់រង របួស រួមមាន ទី១ ឈ្មោះ គង់ ណារិទ្ធ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ឯកជន និងជាប្អូនប្រុសម្ចាស់ហាង ម្លិះ ៧៧ រីឯនារីរងគ្រោះ ឈ្មោះ វង់ ស្រីអូន  អាយុជាង ២០ឆ្នាំ ធ្វើការនៅហាងម្លិះ ៧៧ ម្ដុំផ្សារដីហុយ ក្នុងខណ្ឌសែនសុខ ។ ដោយ ឡែកអ្នកបើករថយន្ដឈ្មោះ បុត្រ រំដួល រង្ស៊ី ភេទប្រុស អាយុជិត ៣០ឆ្នាំ ជានិស្សិត ឆ្នាំទី២ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង និងនារីម្នាក់ទៀត ដែលអង្គុយជាប់អ្នកបើក និងជាបងស្រីបង្កើតរបស់នារីរងគ្រោះ ហើយធ្វើការនៅក្នុងហាងម្លិះ ៧៧ ដូចគ្នា នោះ ឈ្មោះ វង់ ស្រីលក្ខណ៍ អាយុជាង២០ ឆ្នាំ ។

អ្នកបើករថយន្ដ បុត្រ រំដួលរង្ស៊ី បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យ ដឹងថា មុនពេលកើតហេតុពួកគេទាំង ៤ នាក់ បានចេញពីក្លឹបកំសាន្ដយីហោ ម៉ូណាកូ នៅក្នុងខណ្ឌសែនសុខ រួចហើយនាំគ្នាមក ហូបបបរស នៅតាមផ្លូវកម្ពុជាក្រោមទល់ មុខក្រសួងសុខាភិបាល ។ ក្រោយពីហូប បបរសរួច ពួកគេទាំង ៤នាក់ បានបើក រថយន្ដ ឆ្ពោះទៅផ្លូវព្រះមុនីវង្ស លុះដល់ ចំណុចភ្លើងស្ដុប មជ្ឈមណ្ឌល BS ស្រាប់ តែឃើញរថយន្ដ១គ្រឿង ពណ៌ស ដែល សង្ស័យថា ជាប្រភេទរថយន្ដឡង់រ៉ូវ៉ែនោះ នៅពីមុខ ។ រួចហើយអ្នកបើករថយន្ដរូប នេះ បានបើកប្រជែងទៅមុខ ប៉ុន្ដែ មិនទាន់ បានប៉ុន្មានផង ក៏ឃើញរថយន្ដស៊េរីទំនើប មួយនេះ បាញ់ភ្លើងដាក់ ប៉ុន្ដែ មិនបានចាប់ អារម្មណ៍ ក៏អែបឱ្យគេប្រជែងវិញ ។ ប៉ុន្ដែ អ្នកបើករថយន្ដស៊េរីទំនើបនោះ មិនបាន បើកទៅមុនឡើយ គឺបើកកៀកពីក្រោយ ពេលនោះធ្វើឱ្យពួកគេទាំង ៤នាក់ គិតថា ម្ចាស់រថយន្ដស៊េរីទំនើប ទំនងចង់បង្ករឿង ក៏នាំគ្នាបើករថយន្ដឆ្ពោះទៅមុខ ។ អ្នក បើក រថយន្ដរូបនេះបានបន្ដទៀតថា លុះ បើក ដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែឮសូរ គ្រាប់កាំភ្លើង ១គ្រាប់ បាញ់ចូលរថយន្ដ របស់ពួកគេ បណ្ដាលឱ្យត្រូវឈ្មោះ វង់ ស្រី អូន ដែលអង្គុយពីក្រោយ ។ បុត្រ រំដួល រង្ស៊ី បានបន្ដថា ក្រោយពីឮសូរគ្រាប់កាំភ្លើង អ្នកជិះនៅក្នុងរថយន្ដ បានប្រាប់ថា ស្រីអូន ត្រូវគ្រាប់ បានធ្វើឱ្យខ្លួនកាន់តែភ័យ និងបន្ដ ជាន់ហ្គ្រែរ រហូតដល់ស្ពានអាកាស ៧មករា ក៏បើករថយន្ដត្រឡប់មកវិញ គោលបំណង ឆ្ពោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ប៉ុន្ដែនៅ តាមផ្លូវដោយសារតែភ័យខ្លាំងពេក មិន បានចាប់អារម្មណ៍ថា រថយន្ដបង្កហេតុនេះ ជាប្រភេទអ្វីច្បាស់លាស់ឡើយ ។ លុះមក ដល់មុខមន្ទីរពេទ្យកាល់ម៉ែត នៅពេលដែល រថយន្ដរងគ្រោះ បត់ចូលទៅក្នុងមន្ទីរពេទ្យ ស្រាប់តែអ្នកបើករថយន្ដបង្ក បាញ់១គ្រាប់ ទៀត បណ្ដាលឱ្យបែកកញ្ចក់ខាងក្រោយ ហើយគ្រាប់កាំភ្លើង ហោះទៅចំឈ្មោះគង់ ណារិទ្ធ ដែលជិះជាប់ឈ្មោះ វង់ ស្រីអូន ផ្នែកខាងក្រោយ ។ រួចហើយរថយន្ដដែល មិនដឹងថា ជាប្រភេទរថយន្ដអ្វីបានមួយរយ ភាគរយ និងពាក់ស្លាកលេខប៉ុន្មាននោះបាន បើកគេចខ្លួនបាត់ ។
ស្នងការរងនគរបាល និងជាប្រធាន ការិយាល័យកណ្ដាលយុត្ដិធម៌ លោក ជួន ណារិន្ទ ដែលបាន និងកំពុងដឹកនាំកម្លាំង សមត្ថកិច្ចចុះស្រាវជ្រាវករណីបាញ់ ប្រហារនេះបានបញ្ជាក់ថា រហូតមកដល់ រសៀលថ្ងៃទី២៣ ខែមីនា នេះ សមត្ថកិច្ច របស់លោក មិនទាន់អាចបញ្ជាក់ពីអត្ដ សញ្ញាណបង្កឱ្យពិតប្រាកដនៅឡើយទេ រង់ ចាំការស្រាវជ្រាវ និងស៊ើបអង្កេតបន្ដ ទៀត ។ យ៉ាងណាក៏ដោយ សាក្សីមួយចំនួនដែល បានដឹងហេតុការណ៍បាញ់ប្រហារខាងលើ ពួកគេ បានឱ្យដឹងថា រថយន្ដបង្កហេតុអាច ជារថយន្ដលុច្សស៊ីស ពណ៌ស ស៊េរី ៥៧០ ហើយជនបង្ក មិនមែនជាមនុស្សធម្មតា ឡើយ ពោលតាមដេញបាញ់រហូតដល់មុខ មន្ទីរពេទ្យកាល់ម៉ែត ។

មជ្ឈដ្ឋានមួយចំនួន បានលើកឡើងថា បើសិននៅតាមផ្លូវធំៗ មានកាមេរ៉ាសុវត្ថិ ភាព ត្រូវបានបំពាក់ នោះជាការងាយស្រួល សម្រាប់សមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវ ចំពោះករណីទាំងនេះ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

បញ្ចូលសមាជិកថ្មី របស់សង្កាត់ភ្នំពេញ ថ្មី ចំនួន ១៧៦១ នាក់

0
0

ភ្នំពេញ ៖ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ នេះ បានរៀបចំពិធីប្រកាស និង បញ្ចូលសមាជិក-សមាជិកា គណបក្ស ប្រជាជន ថ្មី ចំនួន ១៧៦១ នាក់ ។ ពិធី ប្រកាស បញ្ចូលសមាជិក-សមាជិកាថ្មី របស់គណបក្សប្រជាជន ខាងលើនេះ បាន ធ្វើឡើង ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង ប្រធានក្រុមការងារគណបក្ស ប្រជាជន ចុះជួយខណ្ឌសែនសុខ លោក លី សាវេត ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជន ខណ្ឌសែនសុខ ព្រមទាំង មានការ ចូលរួម ពីថ្នាក់ដឹកនាំគណបក្សប្រជាជន ខណ្ឌសែនសុខ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងសមាជិក-សមាជិកា ជាច្រើនរយនាក់ផ្សេងទៀត ។

នៅក្នុងឱកាសនោះ លោក លី សាវេត ជាអភិបាលខណ្ឌសែនសុខផងនោះ បាន លើកឡើង និងស្វាគមន៍ចំពោះសមាជិក- សមាជិកាថ្មី ដែលត្រូវប្រកាសបញ្ចូលជា សមាជិករបស់គណបក្សប្រជាជនថ្មី នៅ ពេលនេះ ដោយសារតែពួកគេបានយល់ ឃើញយ៉ាងច្បាស់លាស់ ពីការដឹកនាំ និង អភិវឌ្ឍន៍ របស់គណបក្សប្រជាជន ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ។

លោក លី សាវេត ក៏បានជំរុញឱ្យថ្នាក់ ដឹកនាំគណបក្ស នៅតាមសង្កាត់នីមួយៗ បន្ដយកចិត្ដទុកដាក់លើការងារ ឱ្យមាន ប្រសិទ្ធភាពកាន់តែខ្លាំងឡើង និងទាក់ទាញ ប្រជាពលរដ្ឋផ្សេងទៀត ចូលជាសមាជិក- សមាជិកា របស់គណបក្ស ដើម្បីចូលរួម អភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិ បាល ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

កញ្ចប់ ដំណើរកម្សាន្ត ពិសេសពី ស្រីរ័ត្ន ទេសចរណ៍ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

0
0

ភ្នំពេញ៖នៅសល់តែ ប្រមាណបីសបា្តហ៍ទៀតប៉ុណ្ណោះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ បពា្ចស័កនឹងឈានចូលមកដល់ គឺជាពេលវេលាដ៏ វិសេសវិសាល ដែលលោកអ្នករួមជាមួយក្រុមគ្រួសារ បងប្អូន មនុស្សជាទីស្រឡាញ់ ពិសេសលោកអ្នកដ៏មានគុណ របស់លោកអ្នក អាចធ្វើដំណើរ ទៅកាន់ ប្រទេសថៃត្រឹមតែ ២៦៨$ វៀតណាមតែ ២៣៨$ សិង្ហបូរី-ម៉ាឡេស៊ី ត្រឹមតែ ៦៨៨$- រតនគិរី តែ ១២៥$ និង ហុងកុង-សិនចិន-ជូហៃ-ម៉ាកាវ តែ ៩៦៨$ ជាមួយក្រុមហ៊ុន ស្រីរ័ត្នអន្តរជាតិទេសចរណ៍ ដែលជាក្រុមហ៊ុន ឈានមុខគេ ផ្នែកគុណភាពសេវាកម្ម ក្នុងការផ្តល់ជូននូវកពា្ចប់សេវាកម្ម ដំណើរកំសាន្ត និងសំបុត្រយន្តហោះទៅគ្រប់រដ្ឋ គ្រប់ប្រទេស។

ជាមួយនឹងការផ្តល់ជូន នូវតម្លៃពិសេស ដូចដែលបានជំរាបខាងលើ អតិថិជនទាំងអស់ ដែលចុះឈ្មោះចាប់ពីថ្ងៃនេះ តទៅនឹងមានឱកាស ចាប់ឆ្នោត យករង្វាន់ ពីក្រុមហ៊ុនយើងខ្ញុំ ដែលគ្រប់សន្លឹកឆ្នោត សុទ្ធតែមានរង្វាន់ ហើយអាចបើកបានភ្លាមៗ។ សេវាកម្មល្អ គុណភាពសេវាកម្មខ្ពស់ តម្លៃ សមរម្យ រួសរាយរាក់ទាក់ និងការទទួលខុសត្រូវខ្ពស់ ជាទិសដៅអាទិភាព របស់ក្រុមហ៊ុនយើងខ្ញុំ ។

បណ្តាកពា្ចប់សេវាកម្ម ដែលពេញនិយមបំផុត នាឆ្នាំថ្មីនេះរួមមាន៖
១. ប្រទេសថៃ បាងកក-ប៉ាតាយ៉ា (៥ថ្ងៃ៤យប់) តម្លៃត្រឹមតែ ២៦៨$/នាក់ ចេញដំណើរថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៣ (សូមមើលកម្មវិធីជូនភ្ជាប់ ខាងក្រោម)
២- ប្រទេសថៃ បាងកក-ប៉ាតាយ៉ា (៥ថ្ងៃ៤យប់) តម្លៃត្រឹមតែ ២៦៨$/នាក់ ចេញដំណើរថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៣ (សូមមើលកម្មវិធី ជូនភ្ជាប់ ខាងក្រោម)
៣. ប្រទេសវៀតណាម សៃហ្គន-ញ៉ាត្រាង-ដាឡាត់ (៦ថ្ងៃ៥យប់) តំលៃត្រឹមតែ ២៣៨$/នាក់ ចេញដំណើរថ្ងៃទី ១៣ខែមេសា ឆ្នាំ២០១៣ (សូមមើល កម្មវិធីជូនភ្ជាប់ខាងក្រោម)
៤- ប្រទេសកម្ពុជា រតនគិរី (៤ថ្ងៃ៣យប់) តម្លៃត្រឹមតែ ១២០$/នាក់ ចេញដំណើរថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ (សូមមើលកម្មវិធី ជូនភ្ជាប់ខាងក្រោម)
៥- ប្រទេសសាំងហ្គាពួរ-ម៉ាឡេស៊ី (៦ថ្ងៃ៥យប់) តម្លៃត្រឹមតែ ៦៨៨$/នាក់ ចេញដំណើរថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៣ (សូមមើលកម្មវិធី ជូនភ្ជាប់ ខាងក្រោម)
៦- ប្រទេសចិន កោះហុងកុង-សិនចិន-ជូហៃ-ម៉ាកាវ (៦ថ្ងៃ៥យប់) តម្លៃត្រឹមតែ ៩៦៨$/នាក់ ចេញដំណើរថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៣ (សូមមើល កម្មវិធីជូនភ្ជាប់ខាងក្រោម)
៧- ប្រទេសវៀតណាម សៃហ្គន-ហាណូយ-ហាឡុង (៥ថ្ងៃ៤យប់ តាមឡាន Bus និងយន្តហោះ) តម្លៃត្រឹមតែ ៥៥៥$/នាក់ ចេញដំណើរថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៣ (សូមមើលកម្មវិធីជូនភ្ជាប់ខាងក្រោម)។ សូមបញ្ជាក់ថា តម្លៃដំណើរកម្សាន្តខាងលើ គឺរួមមានទាំងអស់ ។

ទំនាក់ទំនងផ្នែកដំណើរកម្សាន្ត ៖  023 224 999, 016 273 222, 093 666 288, 015 824 449, 097 712 8188, 010 302 222

ទំនាក់ទំនងផ្នែកសំបុត្រយន្តហោះ ៖ 023 220 209, 010 302 222, 016/012 99 77 59, 016 99 77 17, 012 26 26 31៕

www.dap-news.com

www.dap-news.com

www.dap-news.com

អគ្គិភ័យ ឆេះផ្ទះ លក់គ្រឿង សង្ហារឹម យីហោ ៧ មករា (Video Inside)

0
0

ភ្នំពេញ ៖ ផ្ទះលក់គ្រឿងសង្ហារឹម យីហោ ៧ មករា មាន ដូចជា ពូក ខ្នើយជាដើម ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ ៩៣ កែង ផ្លូវមុនីវង្ស សង្កាត់អូរឫស្សីទី៤ ខណ្ឌ ៧ មករា នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ នេះ បានរងការឆាបឆេះយ៉ាង ខ្លាំង ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គីភ័យ បាន និងកំពុងឆាប ឆេះយ៉ាងខ្លាំង ដែលអាចរីករាលដាលទៅ កាន់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាង ប៉ុន្ដែ មិន ទាន់ដឹងពីមូលហេតុ ដែលនាំឱ្យមានអគ្គី ភ័យខាងលើនេះនៅឡើយទេ ។

ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន បញ្ជាក់ឱ្យដឹងថា លោកបានបញ្ជាឱ្យបញ្ជូន រថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿង ទៅ ជួយអន្ដរាគមន៍ករណីនេះហើយ ។ 

កន្លែងកើតហេតុ ប្រធានការិយាល័យបង្កា និងពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ លោក នេត វត្ថា បាន និងកំពុងដឹកនាំកម្លាំង សមត្ថ កិច្ច ជាមួយអាជ្ញាធរ សមត្ថកិច្ច និងប្រជា ពលរដ្ឋមូលដ្ឋាន នៅកន្លែងកើតហេតុជួយ ពន្លត់អគ្គីភ័យខាងលើនេះ ៕

{jwplayer}http://111.92.240.170:81/dap-news/dap-images/2013/March/id-030/23032013.mp4&image=http://111.92.240.170:81/dap-news/dap-images/2013/March/id-030/Kosal-0470.jpg&width=500&height=350{/jwplayer}

 

{jwplayer}http://111.92.240.170:81/dap-news/dap-video/home-fire.mp4&image=http://111.92.240.170:81/dap-news/dap-images/2013/March/id-015/T-0671.jpg&width=500&height=350{/jwplayer}

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

www.dap-news.com

www.dap-news.com

រថយន្តពន្លត់អគ្គិភ័យរបស់កងពលតូច ង៧០ ជួយបាញ់ពន្លត់អគ្គិភ័យឆេះផ្ទះលក់គ្រឿងសង្ហារឹម យីហោ ៧មករា

www.dap-news.com

សកម្មភាពក្រុមពន្លត់អគ្គិភ័យ លេខ៧១១ សហការជាមួយកងពលតូច ង៧០ បាញ់ទឹកពន្លត់អគ្គិភ័យ ឆេះផ្ទះលក់គ្រឿងសង្ហារឹម ៧មករា

www.dap-news.com

www.dap-news.com

www.dap-news.com

ចាប់ខ្លួន ព្រះរាជអាជ្ញារង តុលាការ យោធា និងបក្ខពួក សង្ស័យជាប់បទល្មើស ពុករលួយ ជាច្រើនករណី

0
0

-អង្គភាពប្រឆាំងអំពើពុករលួយ ដោះលែងព្រះរាជអាជ្ញារង តុលាការយោធាវិញហើយ

ភ្នំពេញ ៖ បើទោះបី រហូតមកដល់ រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ នេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការ ពី សំណាក់អង្គភាព ប្រឆាំងអំពើពុករលួយក៏ ដោយ ប៉ុន្ដែ យោងតាមប្រភពព័ត៌មានដែល សុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបថា ព្រះរាជអាជ្ញារង នៅតុលាការយោធា លោក ម៉ែន ហុង ពាក់ផ្កាយ២ និងកូនប្រុស ជាក្រឡាបញ្ជី របស់អយ្យការ ព្រមទាំង បក្ខពួក ២នាក់ផ្សេងទៀត ក្នុងនោះមាន ម្នាក់ជាជនជាតិអង់គ្លេស សង្ស័យជាប់បទ ល្មើសពុករលួយជាច្រើនករណី ដែលបានធ្វើ កន្លងមក ។

ប្រភពព័ត៌មាន ដែលបានលួចបង្ហើប ខាងលើនេះ បានឱ្យដឹងថា លោក ម៉ែន ហុង ត្រូវបានគេដឹងថា លួចយកដីរបស់អង្គភាព ដែលបច្ចុប្បន្នស្ថិតក្នុងខណ្ឌសែនសុខ យក ទៅធ្វើផ្ទះល្វែង ចំនួន ៦ល្វែង តាំងពីឆ្នាំ ២០១២ ហើយជាប់សង្ស័យក្នុងការកិប កេងលុយចំពោះការដោះដូរទីតាំង ពីក្នុង ខណ្ឌចំការមន ទៅខណ្ឌសែនសុខ ។

ជាមួយគ្នានេះ លោក ម៉ែន ហុង ក៏ត្រូវ បានគេសង្ស័យជាប់ពាក់ព័ន្ធ ការប្រព្រឹត្ដ អំពើពុករលួយជាច្រើនករណីផ្សេងទៀត ហើយកូនប្រុសរបស់ខ្លួនដែលពាក់ស័ក្ដិ ៤ ទើបនឹងចូលបម្រើការងារ ជាក្រឡាបញ្ជី មិនទាន់បាន ១ឆ្នាំផងនោះ ក៏ជាប់សង្ស័យ នឹងការប្រព្រឹត្ដអំពើពុករលួយជាច្រើន ករណីផងដែរ ។

ទន្ទឹមគ្នានេះ ប្រភពព័ត៌មានខាងលើក៏ បានឱ្យដឹងថា កាលពីពេលកន្លងទៅលោក ព្រះរាជអាជ្ញារង ម៉ែន ហុង បានធ្វើអ្វីៗ ស្រេចតែចិត្ដ ដោយមិនបានឆ្លងកាត់ យោបល់ពីសំណាក់រដ្ឋមន្ដ្រី នោះឡើយ ពោលគឺធ្វើអ្វីស្រេចតែអំណាច របស់ខ្លួន ប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ បើតាមប្រភពខាង លើ ទង្វើរបស់លោក ម៉ែន ហុង អាចជាប់ ពាក់ព័ន្ធ ដូចជា សម្លកំពិសអីចឹង ប៉ុន្ដែ ត្រូវ រង់ចាំការស៊ើបអង្កេត និងសួរនាំពីសំណាក់ អង្គភាព ប្រឆាំងអំពើពុករលួយជាមុន សិន ។

គួរបញ្ជាក់ថា កម្លាំងមកពីអង្គភាពប្រឆាំង អំពើពុករលួយ របស់លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ដោយមានការ ចូលរួមសហការ ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំ ដោយមេបញ្ជាការរងអាវុធហត្ថ លោកខេន សុវណ្ណ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ បានឃាត់ខ្លួនព្រះរាជអាជ្ញារង តុលាការយោធា ឈ្មោះម៉ែន ហុង និងកូន ប្រុស រួមជាមួយបក្ខពួកពីរនាក់ផ្សេងទៀត ម្នាក់ជាជនជាតិអង់គ្លេស ។

ប្រតិបត្ដិការឃាត់ខ្លួនមន្ដ្រីតុលាការជាន់ ខ្ពស់យោធា រួមជាមួយបក្ខពួកខាងលើនេះ បានធ្វើឡើងដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្នុងហាងកាហ្វេមណ្ឌលគិរី១ តាម បណ្ដោយផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

មេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ លោកខេន សុវណ្ណ ដែលបានដឹកនាំកម្លាំង ចុះទៅចាប់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ មិនអាចធ្វើការអត្ថាធិប្បាយឱ្យបាន វែងឆ្ងាយ ជុំវិញ ករណីទាំងនេះទេ គ្រាន់តែ បញ្ជាក់តាមទូរស័ព្ទយ៉ាងខ្លីថា ជនសង្ស័យចំនួន៤នាក់ ក្នុងនោះម្នាក់ជាជនបរទេស ត្រូវបានចាប់ខ្លួន ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីអាវុធ ហត្ថមួយរូប ដែលចូលរួមក្នុងប្រតិបត្ដិការ ខាងលើនេះ បានឱ្យដឹងថា ក្នុងចំណោមជន សង្ស័យទាំង៤នាក់នោះ មានម្នាក់ជាព្រះ រាជអាជ្ញារងតុលាការយោធា ឈ្មោះម៉ែន ហុង និងកូនប្រុសរបស់ខ្លួនជាអ្នកបកប្រែ រីឯ បក្ខពួកពីរនាក់ផ្សេងទៀត ម្នាក់ជាជនជាតិ អង់គ្លេស មិនទាន់ត្រូវបានសមត្ថកិច្ចឬខាង អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់នោះ ទេ ។

មន្ដ្រីអាវុធហត្ថ មិនបានបញ្ជាក់ថា តើ ការចាប់ខ្លួនជនសង្ស័យទាំង៤នាក់ ជាប់ពាក់ ព័ន្ធនិងបទល្មើសអ្វីនោះឡើយគ្រាន់តែដឹងថា ជារឿងពុករលួយ ។
ក្រោយការចាប់ខ្លួន នៅហាងកាហ្វេ មណ្ឌលគិរីទី១ ជនសង្ស័យទាំង៤នាក់ ត្រូវ បាននាំតាមរថយន្ដឆ្ពោះទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសួរនាំបន្ដទៀត ជុំវិញ ករណីទាំងនេះ។

ក្រោយពីនាំខ្លួនជនសង្ស័យទាំង៤នាក់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយរួចមក ជនសង្ស័យជនជាតិអង់គ្លេសវ័យប្រមាណ ជាង៥០ឆ្នាំ ត្រូវបាននាំខ្លួនឆ្ពោះទៅកាន់ សណ្ឋាគារណាណា នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូន ពេញ ដើម្បីឆែកឆេរបន្ទប់ ទីកន្លែងដែលជន សង្ស័យរូបនេះ ស្នាក់នៅជាបណ្ដោះអាសន្ន។

ប៉ុន្ដែនៅពេលកម្លាំងសមត្ថកិច្ចនាំជនសង្ស័យរូបនេះ ចេញពីសណ្ឋាគារវិញ ខណៈដែល អ្នកយកព័ត៌មានទៅថតរូបភាព នៅកន្លែង កើតហេតុនោះ តំណាងសណ្ឋាគារវ័យជាង ៣០ឆ្នាំ បានចេញមករារាំង មិនឱ្យថតរូប ដោយនិយាយថា ពុំមានអ្វីកើតឡើងនោះ ទេ គ្រាន់តែនាំមកយកឥវ៉ាន់តែប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដ ដែលនាំឱ្យមានការឃាត់ខ្លួនព្រះរាជអាជ្ញារង តុលាការយោធាលោកម៉ែន ហុង និងកូនប្រុស រួមជាមួយបក្ខពួកពីរនាក់ផ្សេងទៀតនោះ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីអង្គភាព ប្រឆាំងអំពើពុករលួយនៅឡើយទេ ខណៈដែលជនសង្ស័យទាំង៤នាក់ ស្ថិតក្រោមការសាកសួរនៅឡើយ ។

យោងតាមប្រភពព័ត៌មាន ពីអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា ព្រះរាជអាជ្ញារង តុលាការយោធា លោក ម៉ែន ហុង ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ហើយ នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ នេះ បន្ទាប់ពីការសាកសួរ ហើយរកឃើញថា លោកមិនបានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនេះទេ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


បទយកការណ៍ៈ «ផ្ទះបាយកុមារ» ផ្តល់ពន្លឺជីវិតថ្មី ដល់កុមារអនាថា កម្ពុជា (មានវីដេអូ)

0
0

ភ្នំពេញៈ ក្រោយសម័យសង្រ្គាមញាំញីច្រើនឆ្នាំ កម្ពុជាបានក្លាយជាប្រទេសខ្ទេចខ្ទី ស្ទើរទាំងស្រុង មិនតែប៉ុណ្ណោះ សង្រ្គាមបានបន្សល់នូវជនពិការ ជនអនាថា ក្មេងកំព្រាជាច្រើន នៅទីប្រជុំជនតាមបណ្តាខេត្តនានា ជាពិសេសក្នុង រាជធានីភ្នំពេញ គេតែងសង្កេតឃើញមានកុមារអនាថា បាននិងកំពុងយក ចិញ្ចើមផ្លូវ សំយ៉ាបផ្ទះ ទីអារ៉ាម និង សួនច្បារជាផ្ទះសម្បែង និងដើរប្រមូលចំណីអាហារសល់តាមភោជនីយដ្ឋាននានា ដើម្បីចិញ្ចឹមជីវិត។ ផ្តើមចេញ ពីក្តីអាណិតស្រឡាញ់ចំពោះក្មេងៗ ដែលមិនធ្លាប់ទទួលភាពកក់ក្តៅ ការបីបមថ្នមថ្នាក់ពីឪពុកម្តាយ និងរបប អាហារទៀងទាត់នោះហើយ បានជំរុញឲ្យអង្គការមួយឈ្មោះថា «ផ្ទះបាយកុមារ» បានចាប់កំណើតឡើង ក្នុង បំណងផ្តល់នូវរបបអាហារប្រចាំថ្ងៃ និងបង្កើតឱកាសសិក្សា ពោលគឺពន្លឺជីវិតថ្មី ជូនដល់កុមារអនាថានៅកម្ពុជា។

«ផ្ទះបាយកុមារ» ស្ថិតនៅតាមបណ្តោយផ្លូវ៤៥៤ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ស្ថិតនៅមិនឆ្ងាយពី ផ្សារបឹងត្របែកប៉ុន្មានឡើយ ដោយបង្កប់ខ្លួនជាមួយអគារផ្ទះល្វែងជ្រោងច្រាង អគារ២ល្វែងជាប់គ្នា អមដោយ ដើមស្វាយ២ដើម ជាមួយសំឡេងអឺងកង រញេចរញាចប្លែកពីលំនៅដ្ឋានដទៃទៀត ទីនេះជាកន្លែងផ្តល់នូវភាព សប្បាយរីករាយ ផ្តល់ឱកាសសិក្សា និងអាហារូបត្ថម្ភផ្សេងៗ ដល់ក្រុមក្មេងៗអនាថា រើសអេតចាយ និងសុំទាន រាប់រយនាក់ រួមទាំងទារកផងដែរ។

ក្នុងឯកសណ្ឋានអាវសក្រឡាបង្កង់ ខោពណ៌ខ្មៅ សក់ស្កូវព្រោង លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានប្រាប់ឲ្យដឹងទាំងទឹកមុខរីករាយថា ផ្តើមចេញពីបទពិសោធការងារជាមួយកុមារជាច្រើនឆ្នាំ ក្រោមដំបូលអង្គ ការក្រៅរដ្ឋាភិបាលមួយ ជាពិសេសទឹកចិត្តអាណិតស្រឡាញ់ បានជំរុញឲ្យរូបលើកបង្កើតអង្គការ «ផ្ទះបាយកុមារ» នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១០។ បន្ទាប់ពីបង្កើតរយៈពេលប្រមាណជា៣ឆ្នាំមកនេះ អង្គការរបស់លោកបានបំពេ ញ បេសកកម្ម ជួយដល់កុមាររាប់ពាន់នាក់ ដោយផ្តល់ជាចំណីអាហារ សម្ភារៈសិក្សា សម្លៀកបំពាក់ ជាពិសេស ភាពកក់ក្តៅ ការអាណិតស្រឡាញ់ ដែលក្មេងៗកំពា្រ ក្មេងហិតកាវ ក្មេងរើសអេតចាយ ពុំធ្លាប់មានពីមុនមកនោះ។

ជាមួយនឹងបេសកកម្មមនុស្សធម៌ផ្តោតសំខាន់ជួយដល់កុមារ និងទារកនៅកម្ពុជា ដោយមិនមាននិន្នាការនយោ បាយ ឬសាសនានោះ លោក ង៉ូវ ឈីវ បានបន្តថា ជារៀងរាល់ខែលោកត្រូវចំណាយជាង១ម៉ឺនដុល្លារ ដើម្បី ចំណាយថ្លៃម្ហូបអាហារ សម្ភារៈសិក្សា សម្លៀកបំពាក់ ជូនកុមារអនាថានៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាសាខានៅ ព្រែកក្តាម ព្ររមទាំងថ្លៃទឹកដោះគោសម្រាប់ទារក ដែលឪពុកម្តាយរបស់គេខ្វះខាត និងត្រូវឪពុកម្តាយបោះបង់ ចោលផងដែរ។

កញ្ញា ម៉ៅ ផល្លា ជាសហការីកំពុងបម្រើការងារនៅក្នុងអង្គការផ្ទះបាយកុមារ ដែលមានសកម្មភាពយ៉ាងស្និទ្ធស្នាល ជាមួយកុមារ ក៏បានរៀបរាប់ផងដែរថា ជារៀងរាល់ថ្ងៃមានកុមារប្រមាណជា២៥០នាក់ បានមកបរិភោគអាហារ នៅផ្ទះបាយកុមារ ដោយថ្ងៃខ្លះមាននំបុ័ងសម្លការី នំបញ្ចុកសម្លការី ពេលខ្លះក៏មានបាយសាច់ជ្រូកផងដែរ តែពួក គេមិនបង្កការលំបាកពេលរៀបចំបាយទឹកនោះទេ។

កញ្ញាបញ្ជាក់ថា «យើងមិនមានផលលំបាកក្នុងរៀបចំអាហារជូនពួកគេនោះទេ ព្រោះយើងបានបង្រៀនពួកគេ ឲ្យចេះទទួលខុសត្រូវលើខ្លួនឯង ដូចជាចេះលាងចាន និងទុកដាក់ចានបាយរបស់គេ»។

នៅលើតុបាយដែលមានក្មេងៗជាច្រើននាក់ ក្នុងសម្លៀកបំពាក់ចាស់ៗចម្រុះគ្នា ភាគច្រើនឪពុកម្តាយរបស់គេជា អ្នករើសអេតចាយ ខ្លះទៀតជាអ្នកញៀនថ្នាំនោះ កុមារីម្នាក់ ក៏ដូចកុមារីរួមតុមួយចំនួនទៀត បានអះអាងដូចៗគ្នា ថា ពួកគេសប្បាយចិត្ត ដែលបានអង្គការផ្តល់បាយទឹក ក៏ដូចជាសម្ភារៈឲ្យទៅសាលា ហើយពួកគេតែងតែនាំគ្នា មកហូបអាហារនៅក្នុងអង្គការជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃហូប២ពេល។

កុមារីរូបនេះបញ្ជាក់ថា «នៅផ្ទះញាំបានតែមួយចាន់ ដោយសារពុកម៉ែរកលុយមិនសូវបាន គាត់ជាអ្នករើសអេត ចាយ»។

មិនខុសពីកុមារីខាងលើនេះដែរ កុមារាម្នាក់ទៀត ពាក់អាវខ្មៅចាស់ណាស់ទៅហើយនោះ ដោយដៃម្ខាងកាន់នំបុ័ង ដៃម្ខាងកាន់ស្លាបព្រាដួសសម្លការី បាននិយាយមួយៗថា រូបគេតែងតែមកញ៉ាំបាយនៅអង្គការជារៀងរាល់ថ្ងៃរយៈ ពេលជាងមួយឆ្នាំមកហើយ នៅពេលព្រឹក និងពេលថ្ងៃ។

ដោយឪពុកម្តាយបានលែងលះគ្នាទៅហើយនោះ កុមារារូបនេះ មិនបានចូលសាលារៀននោះទេ រូបគេតែងតែដើរ រើសអេតចាយជារៀងរាល់ថ្ងៃ តែទោះជាយ៉ាងណារូបគេ នៅតែមានបំណងចង់ចូលសាលារៀនដូចក្មេងដទៃទៀត ដែរ។

ក្រៅតែពីជួយផ្តល់ម្ហូបអាហារ សម្ភារៈសិក្សាដល់ក្មេងកំព្រាដ៏សែនកម្សត់ជាច្រើននាក់នោះ «ផ្ទះបាយកុមារ» ក៏ បានជួយអប់រំ ដល់ក្មេងៗហិតកាវ ញៀនថ្នាំជាច្រើន ឲ្យពួកគេចៀសឆ្ងាយពីសារធាតុញៀន បែរមករកការសិក្សា។ មិនតែប៉ុណ្ណោះអង្គការ បានជួយបង្ហាត់បង្រៀនការរាំរបាំ ក៏ដូចជាការសម្តែងផ្សេងៗ ពោលគឺធ្វើយ៉ាងណាជួយ កុមារអនាថាទាំងអស់ អាចមានឱកាសទទួលបាននូវអនាគតមួយដ៏ភ្លឺស្វាង។

កុមារី មិថុនា ជាសមាជិកក្នុងក្រុមរបាំ ដែលអង្គការ«ផ្ទះបាយកុមារ» បង្ហាត់បង្រៀននោះ បានឲ្យដឹងថា រូបគេ សប្បាយចិត្តណាស់ ដែលបានអង្គការយកទៅសាលារៀន និងផ្តល់សម្ភារៈសិក្សាជាច្រើន ខណៈដែលម្តាយរបស់ គេជាអ្នករើសអេតចាយ និងឪពុកជាអ្នករត់ម៉ូតូឌុប គ្មានលទ្ធភាពបញ្ជូនចូលសាលារៀននោះ។ រហូតមកដល់ ពេលនេះ កុមារី មិថុនា រៀនបានថ្នាក់ទី៣ហើយ នៅសាលាហ៊ុននាង បឹងត្របែក។ កុមារី មិថុនា ក៏មានបំណង ប្រាថ្នារបស់ខ្លួនចង់ក្លាយទៅជាអ្នកសិល្បៈផងដែរ ប្រសិនបើបានអង្គការជួយផ្តត់ផ្គង់រហូតនោះ។

មិនខុសពី មិថុនា ដែលជាមិត្តរួមក្រុមសម្តែងរបាំដែរ កុមារី ស្រី កែវ ក៏បានបញ្ជាក់ថា រូបគេបានចូលមកហូបបាយ នៅក្នុងអង្គការរយៈពេល៣ឆ្នាំមកហើយ ព្រមទាំងទទួលបានការផ្គត់ផ្គង់សម្ភារៈសិក្សាដូចគ្នាដែរ។

«ផ្ទះបាយកុមារ» មិនត្រឹមតែជួយដល់កុមាអនាថា ក្មេងកំព្រា និងទារកនោះទេ អង្គការមួយនេះ ក៏បានជួយផ្គត់ផ្គង់ ដល់និស្សិតដែលកំពុងខ្វះខាតនៅក្នុងការសិក្សាផងដែរ។ លើសពីនេះទៀត អង្គការមួយនេះ ជួយអប់រំពន្យល់ ណែនាំឲ្យក្មេងៗ ដែលត្រូវសង្គមបំភ្លេចចោលជាច្រើននាក់ ឲ្យត្រឡប់មកទទួលបាននូវពន្លឺជីវិតថ្មីសម្រាប់ ពួកគេ តាមរយៈការសិក្សារៀនសូត្ររហូតដល់ចប់មហាវិទ្យាល័យក៏មាន ដោយទទួលបានការឧបត្ថម្ភគាំទ្រទាំងស្រុងពី អង្គការ ។

ក្នុងនាមជាអង្គការមួយដែលមានការចំណាយរហូតជាង១ម៉ឺនដុល្លារក្នុងមួយខែនោះ សម្រាប់ការហូបចុក សម្ភារៈ សិក្សា សម្លៀកបំពាក់ កុមារ អនាថា និងក្មេងកំព្រា លោក ង៉ូវ ឈីវ បានអះអាងថា ដោយភាពជឿជាក់ពីម្ចាស់ ជំនួយទាំងក្នុង និងក្រៅប្រទេស លើសកម្មភាពរបស់អង្គការផ្ទះបាយកុមារនោះ រហូតមកដល់ពេលនេះ អង្គការ ទទួលបានការផ្គត់ផ្គង់ និងគាំទ្រពីម្ចាស់ជំនួយ អាចជួយឲ្យរូបលោកបន្តការងារមនុស្សធម៌បានជាច្រើនឆ្នាំ ទៅមុខ ទៀត តែទោះបីជាយ៉ាងណា លោកក៏នៅតែព្រួយបារម្ភផងដែរលើការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ។

លោកបញ្ជាក់ថា «វាពិបាកនៅពេលដែលយើងទទួលកុមារ ដែលមានភាពស៊ាំទៅនឹងគ្រឿងខ្លាំង យើងពិបាកក្នុង ការជួយគេ ដូច្នេះយើងត្រូវការចំណាយច្រើន...។ ពេលការងារយើងទទទួលបានជោគជ័យកាន់តែខ្លាំង ការចំ ណាយរបស់យើងក៏កាន់តែខ្ពស់ផងដែរ»។

លោក ង៉ូវ ឈីវ ក៏បានថ្លែងអំពាវនាវដល់សម្បុរសជនទាំងអស់ ដែលមានសម្ភារៈក្មេងលេង ឬអង្រឹងទារកតូចៗ សម្ភារៈសិក្សា ដែលឈប់ប្រើប្រាស់សូមកុំបោះចោលអាចយកទៅប្រគល់ជូនអង្គការរបស់លោក ដើម្បីផ្តល់ឲ្យ ក្មេងៗនៅក្នុងអង្គការទាំងអស់ បានលេង និងយកទៅប្រើប្រាស់បន្ត។

លោកបានអំពាវនាវថា «សូមអ្នកមានទ្រព្យសម្បត្តិ មេត្តាចែកនូវប្រេងសំណាងរបស់ខ្លួន ជួយដល់កុមារដែលចាប់ កំណើតជាមួយឪពុកម្តាយ ដែលគ្នាគ្មានលទ្ធភាពជួយផ្គត់ផ្គង់ដល់កូន»។

ទោះបីជាបន្ទុកនៃការចំណាយធំធេងក្តីប្រធានអង្គការផ្ទះបាយកុមារ លោក ង៉ូវ ឈីវ នៅតែរក្សាទឹកចិត្តសណ្តោស ប្រណីអាណិតស្រឡាញ់ និងឆន្ទៈមុះមុតរបស់ខ្លួនថា នឹងព្យាយាមស្វែងរកជំនួយឲ្យបានកាន់តែច្រើនថែមទៀត ជួយដល់កុមារអនាថា ក្មេងកំព្រា និងទារកនៅកម្ពុជា ហើយបើសិនជាមានការជួយឧបត្ថម្ភពីសម្បុរសជនទាំងក្នុង និងក្រៅស្រុក កាន់តែច្រើនថែមទៀតនោះ លោកនឹងពង្រីកវិសាលភាពអង្គការ ក៏ដូចជាបង្កើតសាខានៅតាម ជាយៗក្រុង ដើម្បីជួយក្មេងៗអនាថាកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត៕

{jwplayer}http://111.92.240.170:81/dap-news/dap-images/2013/March/id-009/ricehouse.mp4&image=http://111.92.240.170:81/dap-news/dap-images/2013/March/id-009/ST-089.jpg&width=500&height=320{/jwplayer}

Photo by DAP-NEWS

ក្មេងៗក្នុងអង្គការផ្ទះបាយកុមារ នាំគ្នាស្រស់ស្រូបអាហារ

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

កុមារីក្នុងអង្គការផ្ទះបាយកុមារ សម្តែងរបាំជូនពរ

Photo by DAP-NEWS

កុមារីក្នុងអង្គការផ្ទះបាយកុមារ សម្តែងឈុតឆាករឿងទុំទាវ

Photo by DAP-NEWS

រូបថតសកម្មភាពអង្គការផ្ទះបាយកុមារ ជួយចិញ្ចឹមទារក ដែលត្រូវម្តាយបោះបង់ចោល ឬខ្វះលទ្ធភាពចិញ្ចឹម

Photo by DAP-NEWS

ប្រធានអង្គការ លោក ង៉ូវ ឈីវ ពន្យល់ពីការងារក្នុងអង្គការនាពេលកន្លងមក

ការស្លាប់គ្រួសារ ជនជាតិបារាំង នៅខេត្តកំពង់ស្ពឺ មិនមែនអំពើអត្តឃាត ដូចការសន្និដ្ឋាន របស់សមត្ថកិច្ច កម្ពុជាឡើយ

0
0

ភ្នំពេញៈ បន្ទាប់ពីបើកការស៊ើបអង្កេតអស់ជាច្រើនថ្ងៃ ស្ថានទូតបារាំង បានចេញសេចក្តីថ្លែងការណ៍ថា ការស្លាប់របស់ជនជាតិបារាំង លោក Laurent Vallier និងកូនៗ៤នាក់ នៅក្នុងខេត្តកំពង់ស្ពឺ ដោយអាថ៌ កំបាំង កាលពីចុងឆ្នាំ២០១១ នោះ មិនមែនជាអំពើអត្តឃាត ដូចការសន្និដ្ឋានរបស់កម្លាំងសមត្ថកិច្ច កម្ពុជាឡើយ។

ស្ថានទូតបារំាងនៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៣ បានចេញសេចក្តីថ្លែងការថា ការស្រាវ និងស៊ើប អង្កេតរបស់លោកស្រី ក្លូឌីន អង់ហ៊្វូ ចៅក្រមស៊ើបសួរជនជាតិបារាំង បានបិទបញ្ចប់ហើយ ការស្រាវជ្រាវ មានការវិវត្ដយ៉ាងខ្លាំង ដោយលទ្ធផលបង្ហាញថា ករណីនេះមិនមែនជាការធ្វើអត្ដឃាតនោះឡើយ។ លទ្ធផលនេះ វាផ្ទុយស្រឡះពីការសន្និដ្ឋានរបស់សមត្ថកិច្ចកម្ពុជា ដែលថា ជាករណីអត្តឃាតនោះ។

ទោះបីជាយ៉ាងណា លោកស្រី ក្លូឌីន អង់ហ៊្វូ ចៅក្រមស៊ើបសួរទទួលបន្ទុកស្រាវជ្រាវករណី នៃការស្លាប់ របស់គ្រួសារលោកវ៉ាលីយេ និងក្រុមស៊ើបអង្កេតរបស់លោកស្រី ដែលត្រៀមចាកចេញពីប្រទេសកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរកម្ពុជាគ្រប់លំដាប់ថ្នាក់ ទាំងស្ថាប័នតុលាការ និង នគរបាល ដែលបានចូលរួមសហការយ៉ាងល្អឥតខ្ចោះ។

ការផ្លាស់ប្ដូរវត្ថុតាងនិងនីតិវិធី ការស្រាវជ្រាវដ៏ស្រួចស្រាល់របស់នគរបាលបច្ចេកទេស និងការសាកសួរ ជាច្រើន អាចធ្វើទៅបាន គឺអាស្រ័យដោយមានកិច្ចសហប្រតិបត្ដិការ ដ៏មានប្រសិទ្ធិភាពនិងមិនចេះ នឿយហត់ពីសំណាក់ភាគីកម្ពុជា ។

បុរសជនជាតិបារាំងលោក Laurent Vallier និងកូនទាំង៤ របស់លោក ដែលមានអាយុពី២ដល់១០ឆ្នាំ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងពីផ្ទះនៅក្នុងខេត្តកំពង់ស្ពឺ កាលពីខែកញ្ញា ឆ្នាំ២០១១ បន្ទាប់ពីភរិយាជនជាតិខ្មែររបស់លោកបានស្លាប់ចោលទៅ។ លុះដល់ខែមករា ឆ្នាំ២០១២ ទើបគេបានប្រទះឃើញគ្រោង ឆ្អឹងរបស់លោក និងកូនៗទាំង៤ នៅក្នុងរថយន្តដែលលិចក្នុងស្រះទឹកក្រោយផ្ទះ។

ក្រោយប្រទះឃើញសាកសពក្រុមគ្រួសារនេះ កម្លាំងសមត្ថកិច្ចបានបើកការស៊ើបអង្កេត និងស្រាវជ្រាវ ជំវិញការស្លាប់នេះ តែមិនទទួលបានលទ្ធផលជាក់លាក់នៅឡើយទេ ព្រមទាំងមានការសន្និដ្ឋានថា ជាអំពើអត្តឃាត។
 
ដោយស្ថានទូតបារាំងមិនជឿលើការសន្និដ្ឋាននេះ បានបើកការស៊ើបអង្កេតមួយ ដោយបញ្ជូនមន្រ្តី ជំនាញរបស់ខ្លួនមកបើកការស៊ើបអង្កេតបន្ត។ ក្រោយការស៊ើបអង្កេតលទ្ធផលផ្ទុយគ្នាស្រឡះពីការ សន្និដ្ឋានរបស់សមត្ថកិច្ចកម្ពុជា ពោលមិនមែនជាករណីធ្វើអត្ដឃាតនោះឡើយ ។

តែទោះជាយ៉ាងណាក្តី ស្ថានទូតបារាំង ក៏មិនទាន់បានបញ្ជាក់ផងដែរ ពីមូលហេតុច្បាស់លាស់ នៃការ ស្លាប់របស់លោក  Laurent Vallier និងកូនៗទាំង៤នាក់របស់គាត់នោះ៕

Photo by DAP-NEWS

ឆេះផ្ទះនៅក្រោយ ស្ថានីយ៍ប្រេង ឥន្ទនៈតេឡា នៅក្រុងព្រះសីហនុ សង្ស័យក្មេង ជក់ថ្នាំញៀនដុត

0
0

ព្រះសីហនុ៖ ផ្ទះមួយខ្នង ដែលម្ចាស់របស់វា ទុកចោល និងមានទីតាំងស្ថិត នៅខាងក្រោយ ស្ថានីយ៍ប្រេងឥន្ទនៈតេឡា ក្នុងប្លុក៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាវេលាម៉ោង ៧៖៣០នាទី យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ត្រូវបានភ្លើងឆេះ ប៉ុន្តែអគ្គិភ័យត្រូវបាន កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ នៅក្បែរ កន្លែងកើតហេតុ ជួយពន្លត់ទាន់ ពេលវេលា។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ និងសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដែល នាំឲ្យមាន អគ្គិភ័យនេះ កើតឡើងអាចបណ្តាល មកពីក្រុមក្មេងជក់ថ្នាំញៀន ដែលប្រមូលផ្តុំគ្នានៅទីនោះដុត។

យ៉ាងណាក៏ដោយ ខណៈកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍នោះ គេបានឃើញមនុស្សឆ្កួតម្នាក់ នៅកន្លែងភ្លើងឆេះនោះ ដូច្នេះអាចមកពីមនុស្ស ឆ្គួតនេះដុតក៏ថាបានដែរ។

នេះជាសំណាងហើយដែល អគ្គិភ័យមិនបាន រីករាលដាល ដល់ស្ថានីយ៍ប្រេងឥន្ទនៈ តេឡានៅកន្លែងនោះ កុំអីច្បាស់ជាមានសភាពកាន់ តែធ្ងន់ធ្ងរឡើងៗ ជាក់ជាមិនខានឡើយ៕

លោកបណ្ឌិត អ៊ិត សំហេង ផ្សព្វផ្សាយ លទ្ធផលមហាសន្និបាត វិសាមញ្ញ តំណាងទូទាំងប្រទេស ដល់សមាជិកបក្ស ខណ្ឌចំការមន

0
0

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ នេះលោកបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា ជាក្រុមការងារ ថ្នាក់កណ្តាល ចុះជួយ រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយ ខណ្ឌចំការមន បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ លទ្ធផល មហាសន្និបាត វិសាមញ្ញ តំណាងទូទាំងប្រទេស កន្លងទៅថ្មីនេះ ដល់សមាជិក សមាជិកា គណបក្សប្រជាជន គណ:ឃោសនិក ជិត២០០០នាក់ ក្នុងខណ្ឌចំការមន ។

លោក គឹម ឈុនអ៊ូ អនុប្រធានប្រចាំការ កម្មាធិការគណបក្សខណ្ឌ ចំការមន បានអាន របាយការណ៍ នៃលទ្ធផល របស់អង្គមហាសន្និបាត វិសាមញ្ញ តំណាង ទូទាំងប្រទេស របស់គណបក្ស ប្រជាជនកម្ពុជា ដែលគណបក្ស សម្រេចបាន រយះពេល៣៤ឆ្នាំ កន្លងមក។

បន្ទាប់ពីស្តាប់ របាយការណ៍ រីកចំរើន នៃលទ្ធផល របស់អង្គមហាសន្និបាត វិសាមញ្ញ ៨៧ចំណុចសំខាន់ៗ លោក ឡូ យុយ ប្រធានគណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជា ខណ្ឌចំការមន បានលើកឡើង ពីឯកសារ សំខាន់ៗ សម្រាប់ជំនួយស្មារតី ក្នុងការឃោសនាបោះឆ្នោត ដល់សមាជិកបក្ស គណៈឃោសនិក និងក្នុងនាម ប្រធានគណបក្ស ខណ្ឌចំការមន បានធ្វើការ ប្តេជ្ញា បន្តអនុវត្ត អភិវឌ្ឍន៍ តាមទិសដៅ របស់អង្គមហាសន្និបាត ដែលបានដាក់ចេញ នូវយុទ្ធសាស្រ្ត ប្រៀបឈ្នះ និងគាំទ្រដល់ បេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអាណត្តិទី៥ និងអាណត្តិក្រោយៗ ទៀត។

ដើម្បីផ្សព្វផ្សាយ លទ្ធផល មហាសន្និបាតវិសាមញ្ញ ឲ្យជ្រួបជ្រាប ដល់ប្រធាន អនុប្រធានក្រុមបក្ស សមាជិក សមាជិកាបក្ស ក្នុងការដណ្តើមជ័យជម្នះ នៅក្នុងការបោះឆ្នោត ថ្នាក់ជាតិ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ ស្របតាមគោលដៅរបស់ អង្គមហាសន្និបាត វិសាមញ្ញ លោកបណ្ឌិត អ៊ិត សំហេង បានមាន មតិសំណេះសំណាល និង ផ្តាំផ្ញើដល់សមាជិក សមាជិកា បក្ស ក្នុងការត្រៀមលក្ខណៈ គ្រប់បែបយ៉ាង ក្នុងឆ្ពោះទៅ ថ្ងៃឃោសនា បោះឆ្នោត ដើម្បីទាក់ទាញ និងប្រមូល បានអ្នកគាំទ្រ ឲ្យកាន់តែច្រើនឡើងៗ និងដណ្តើមបាន ៩ អាសនៈ នៅក្នុងរាជធានីភ្នំពេញ ទៅតាមអង្គមហាសន្និបាតបក្សបាន ដាក់ផែនការ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

រថយន្តតួរីស បុកជាមួយសង់កូរ៉េ បាក់ជើងពីរនាក់ នៅខណ្ឌដង្កោ

0
0

ភ្នំពេញ៖ អ្នកជិះម៉ូតូ សង់កូរ៉េ ចំនួន២នាក់ បានរងរបួស បាក់ជើងឆ្វេង ក្រោយពីជួប គ្រោះថ្នាក់ចរាចរណ៍ មួយរវាង ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានរថយន្ត ប្រភេទតួរីសបើកបុកមួយទំហឹង នៅវេលាម៉ោង ៦៖៣០នាទី យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវជាតិ លេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ មួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AV-0301 ជិះគ្នាពីរនាក់ ពីជើងទៅត្បូង លុះដល់ចំណុច កើតហេតុ មានរថយន្ត មួយគ្រឿង ម៉ាក TOYOTA ប្រភេទតួរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-6159 របស់កាស៊ីណូបូកគោ បើកពីត្បូងទៅជើង បានបើកវ៉ា រថយន្តផ្សេងទៀត បានជ្រុលមកបុកម៉ូតូតែម្តង។

សាក្សីបានបន្តថា ករណីនេះ បង្កឲ្យ ភាគីខាងម៉ូតូ រងរបួសបាក់ជើងឆ្វេង ទាំងពីរនាក់ ។

យ៉ាងណាក៏ដោយ អត្តសញ្ញាណជនរងគ្រោះ និងអ្នកបើក រថយន្តបង្ក មិនទាន់ត្រូវបាន បញ្ជាក់នៅឡើយទេ ។ សេចក្តីរាយការណ៍ពី សាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយមានគ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ ត្រូវបានក្រុមសង្រ្គោះ អង្គភាព ៧១១ នៃកងពលតូច លេខ៧០ ចេញទៅសង្រ្គោះ និងបញ្ជូនទៅមន្ទីរពេទ្យ ខ្មែរ-សូវៀត  ។

ចំពោះម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក ដើម្បីដោះស្រាយ នៅពេលក្រោយទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live




Latest Images