Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោកបណ្ឌិត ណៅ ធួក សំណេះសំណាល សាខាបក្ស សាខាបក្សក្រុម ឃុំព្រៃផ្គាំ

$
0
0

តាកែវ៖ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣ នៅឃុំព្រៃផ្គាំ ស្រុកព្រៃកប្បាស ខេត្តតាកែវ លោក បណ្ឌិត ណៅ ធួក ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុម ការងារគណបក្ស ប្រជាជនកម្ពុជា ថ្នាក់កណ្តាល ចុះជួយឃុំព្រៃផ្គាំបាន អញ្ជើញជាអធិបតីនៅក្នុង ពិធីជួបជុំសំណេះ សំណាល ជាមួយសាខា បក្សក្រុមបក្ស ក្នុងឃុំព្រៃផ្គាំ ។

...

លោកបណ្ឌិត ណៅ ធួក ពិនិត្យការ ភ្ញាស់កូនបង្កង វិទ្យាស្ថានជាតិ ស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្ម សម្តេច តេជោ ហ៊ុន សែន

$
0
0

ខេត្តកណ្តាល៖ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣ លោកបណ្ឌិត ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាល ជលផល រួមជាមួយសហការីមួយចំនួនទៀត បានអញ្ជើញទៅពិនិត្យ វាយតំលៃសកម្មភាព និងលទ្ធផលការងារវិទ្យាស្ថានជាតិ ស្រាវជ្រាវនិងអភិវឌ្ឍន៍ វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន ដែលមានទីតាំង ស្ថិតនៅភូមិ ព្រែក សំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

...

ព្រះរាជអាជ្ញារង ខេត្តបន្ទាយមានជ័យ ចុះឆែកឆេរ បន្ទប់ជនសង្ស័យ ឈ្មោះ ឃួន វណ្ណា ដែលរង ការចោទប្រកាន់ថា រំលោភក្មេងស្រី ២០នាក់

$
0
0

បន្ទាយមានជ័យ៖ ប្រធានមណ្ឌលអភិវឌ្ឍជនពិការ ៣១៧ តេជោភ្នំឆ័ត្រ លោក ឃួន វណ្ណា ដែលរងនូវការចោទប្រកាន់ថា បានចាប់រំលោភ សេព សន្ថវៈក្មេងស្រីចំនួន ២០នាក់ តាំងពីឆ្នាំ២០១១ មកម្ល៉េះនោះ ត្រូវបានព្រះរាជអាជ្ញារង ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣ នេះ បាននាំខ្លួនទៅកាន់បន្ទប់ ស្នាក់នៅរបស់ជនសង្ស័យ ដើម្បីធ្វើការឆែកឆេរ។

...

រថយន្តស្ទូច បើកបុកម៉ូតូ អូសម្ចាស់ម៉ូតូ នៅក្រោមរថយន្ត ជាង១០ម៉ែត្រ រងរបួសធ្ងន់

$
0
0

ភ្នំពេញ៖ បុរសម្នាក់ត្រូវរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងខណះកំពុងជិះម៉ូតូឌុបបាវស្មៅ ហើយត្រូវរថយន្តស្ទូចបើកបុកពេញទំហឹង នៅចំណុចផ្លូវវត្តស្លែង ភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោកាលពីវេលា ៧នឹង១០នាទី ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១៣ ដោយរថយន្តបង្កបានអូសទាំងមនុស្ស ទាំងម៉ូតូជាង ១០ម៉ែត្រ បណ្តាលបុរសជាម្ចាស់ម៉ូតូ ត្រូវរបួសធ្ងន់ធ្ងរ។

...

ក្រុមការងារ គណបក្ស ប្រជាជន កម្ពុជា ថ្នាក់កណ្តាល ចុះជួយឃុំក្តឿងរាយ ប្រារព្ធពិធីស្រង់ទឹក ជូនលោកតា-លោកយាយ ជាង៦០០នាក់

$
0
0

ព្រៃវែង៖ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៣ ក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា ថ្នាក់ កណ្តាល ចុះជួយ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដឹកនាំដោយ លោក ពិន ពិសិដ្ឋ  បានរៀបចំប្រារព្ធ ពិធីស្រង់ទឹក ជូនលោកតា-លោកយាយ ដែលមាន អាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ សរុប ប្រមាណជាង ៦០០ នាក់ នៅក្នុងវត្តចំនួន ០៥ ចំណុះឲ្យ ឃុំក្តឿងរាយ ។

...

អ្នករៀបការកូន រិះគន់ ហាងជួលធ្វើម្ហូបការ យីហោ ឡាយ ហេងពេជ្យ ហៅសុខ លាង ថាបម្រើម្ហូប មិនគ្រប់ និងយឺតយ៉ាវ

$
0
0

ភ្នំពេញ៖ ស្រ្តីម្នាក់ដែល រៀបចំពិធីការកូន ហើយបានជួលហាង ធ្វើម្ហូបការ យីហោ ឡាយ ហេងពេជ្យ ហៅសុខលាង បានសម្តែងការរិះគន់ និងខឹងសម្បារ យ៉ាងខ្លាំង ចំពោះការបម្រើសេវាម្ហូប ជូនដល់ភ្ញៀវ ដែលចូលរួមពិសារភោជនីអាហារ មិនគ្រប់គ្រាន់ និងយឺតយ៉ាវ ហើយធ្វើឲ្យភ្ញៀវ ដែលចូលរួមនោះ មានការអត់ចិត្ត រួចបានចាកចេញទៅវិញអស់ ។

...

អ្នកលក់ លៀសហាល ពេលកំពុង ដើរឆ្លងផ្លូវ ត្រូវរថយន្តទួរីស បុកបណ្តាលឲ្យ រងរបួសធ្ងន់

$
0
0

ភ្នំពេញ៖ បុរសអ្នកដើររុញរទេះ លក់លៀស ហាលម្នាក់ បានដួលសន្លប់នៅ នឹងកន្លែង កើតហេតុ ខណៈជនរងគ្រោះ រូបនេះពេលកំពុង ដើរឆ្លងផ្លូវ ហើយត្រូវរថយន្ត ប្រភេទទួរីស១២ កៅអីបុក កាលពីវេលាម៉ោង ៧៖១៥នាទី យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣ នេះ ស្ថិតនៅតាម បណ្តោយផ្លូវជាតិ លេខ៤ ទល់មុខបុរី សែនមនោរម្យ ក្នុងភូមិអង្គកែវ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

...

លោក ជាម ច័ន្ទសោភ័ណ ផ្សព្វផ្សាយ សេចក្តីសម្រេចចិត្ត មហាសន្និបាតបក្ស និងស្រោចទឹកជូនព្រឹទ្ធាចារ្យនៅ ឃុំបន្សាយត្រែង

$
0
0

បាត់ដំបង៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានក្រុមការងារ ចលនា យុវជនគណបក្ស ប្រជាជនខេត្តបាត់ដំបង និងជាអនុប្រធាន ក្រុមការងារ ចុះជួយស្រុកថ្មគោល និងជាប្រធានក្រុមការងារ ចុះជួយឃុំបន្សាយត្រែង អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តី សម្រេចចិត្តមហាសន្និបាត វិសាមញ្ញទូទាំងប្រទេសរបស់ គណបក្ស ប្រជាជនកម្ពុជា និងសំណេះសំណាល ជាមួយប្រធាន សាខាបក្សក្រុម ភូមិ សកម្មជន យុវជនបក្ស...


កម្មការិនីម្នាក់ ដួលសន្លប់ ដឹកទៅជិតដល់ មន្ទីរពេទ្យ ដាច់ខ្យល់ស្លាប់

$
0
0

ភ្នំពេញ៖ កម្មការិនី នៅរោងចក្រ ផ្លេកថាមម្នាក់បាន ដួលសន្លប់ នៅក្នុងរោងចក្រ ត្រូវភាគីរោងចក្រ បញ្ជូនឲ្យពេទ្យរោងចក្រ ព្យាបាល ប៉ុន្តែខណៈពេទ្យ ពិនិត្យរួចហើយ បានប្រាប់ភាគីរោងចក្រថា ស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរណាស់ ឲ្យភាគីរោងចក្រ ហៅសាមុយមន្ទីរពេទ្យ បែកចាន ដឹកយកទៅសង្គ្រោះ តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ ពេលដឹកជិតដល់មន្ទីរពេទ្យ នារីរងគ្រោះបានដាច់ខ្យល់ស្លាប់...

ឪពុកជាប់ ពន្ធនាគារ ដោយសារ នេសាទដាក់មងបង្ក្រាប ប្រពន្ធ និងកូនតូចៗ មានទាំងពិការ ស្វិតដៃ ជើង ដើរសុំទានគេ និងរស់នៅលើទូក យ៉ាងវេទនា

$
0
0

-ប្រពន្ធ និងកូនៗ សូមអំពាវនាវ ឲ្យសម្តេចតេជោ និងលោកជំទាវ ជួយផង!

...

លោក គីម ប៊ុនថាន អញ្ជើញ ចូលរួមប្រជុំ បូកសរុប សកម្មភាពការងារ បក្សស្រុកបន្ទាយ អំពិល ខេត្តឧត្តរមានជ័យ

$
0
0

ឧត្តរមានជ័យៈ នៅព្រឹកថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០១៣នេះ គណៈពង្រឹងគណបក្ស ប្រជាជនស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរៀបចំប្រជុំ បូកសរុបសកម្មភាព ការងារយុទ្ធនាការ ឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើស តំណាងរាស្ត្រនិតិកាលទី៥  ក្នុងរយៈ ពេលចាប់ពីថ្ងៃ ទី ២២ ខែកុម្ភះ ដល់ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០១៣ របស់ស្រុកបន្ទាយអំពិល ។

...

មន្រ្តីគណបក្ស ប្រជាជន ចុះជួយឃុំថ្កូវ ធ្វើពិធីស្រង់ទឹក ជូនចាស់ៗ ជិត៤០០នាក់

$
0
0

ព្រៃវែងៈ លោក ជា សុគន្ធា ប្រធានគណៈពង្រឹង ការងារក្នុងឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៃគណបក្សប្រ ជាជនកម្ពុជា បានដឹកនាំសមាជិក សមាជិកា គណៈពង្រឹងការងារ សកម្មជនយុវជនបក្ស និមន្តព្រះសង្ឃសូត្រ មន្តធ្វើពិធីស្រង់ទឹកជូនចាស់ៗព្រឹទ្ធាចារ្យ ៣៨៩នាក់ ដើម្បីជាការគោរពដឹងគុណ។

...

អាជ្ញាធរខេត្ត បន្ទាយមានជ័យ ជប់លៀងជូន ដំណើរដល់ក្រុម និស្សិតស្មគ្រ័ចិត្ត សម្តេចតេជោ ហ៊ុន សែន មុនទៅចូលឆ្នាំ នៅស្រុកកំណើត

$
0
0

បន្ទាយមានជ័យៈ អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំពីធីជប់លៀង ជូនដំណើរដល់ ក្រុមនិស្សិតស្មគ្រ័ចិត្តសម្តេចតេជោ ហ៊ុន សែន មុនទៅចូលឆ្នាំ នៅស្រុកកំណើត កាលពីពីកល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៣ ។

...

សង្កាត់ព្រៃសរ ធ្វើពិធីប្រណាំង គោ ២៦នឹម ដើម្បីអបអរ សាទរបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ

$
0
0

ភ្នំពេញ៖ អាជ្ញាធរ សង្កាត់ព្រៃសរ ខណ្ឌដង្កោ ក្រោមការជួយ ឧបត្ថម្ភពីសាលាខណ្ឌ បានធ្វើពិធី ប្រណាំងគោ រទេះសាឡី នាព្រឹកថ្ងៃទី៧ ខែមេសានេះ ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹង ប្រព្រឹត្តិទៅនា ពេលដ៏ខ្លី ខាងមុខនេះ។

...

លោក ប៉ាល់ សំអឿន តំណាងរាស្រ្ត ខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងជួសជុលផ្លូវ ជូនប្រជាពលរដ្ឋក្នុងភូមិដុងអារញ្ញ័ សង្កាត់និមិត្ត

$
0
0

បន្ទាយមានជ័យៈ លោក ប៉ាល់ សំអឿន សមាជិកសភា និងជាតំណាងរាស្រ្ត គណបក្សប្រជាជកម្ពុជា មណ្ឌល ខេត្ត បន្ទាយមានជ័យ បានអញ្ជើញចុះ សួរសុខទុក្ខនិងជួសជុល ផ្លូវជូនប្រជាពលរដ្ឋ ក្នុងភូមិដុងអារញ្ញ័ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មុនចូលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទ្រី ណារិន អភិបាលរងខេត្ត លោក ង៉ោ ម៉េងជ្រួន អភិបាល...


សាកលវិទ្យាល័យ បៀលប្រាយ ធ្វើសន្និសីទ ប្រចាំឆ្នាំថ្នាក់ ជាតិលើកទី៤ នៅបាត់ដំបង

$
0
0

បាត់ដំបងៈ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ នៅសាលប្រជុំ សណ្ឋាគារខេមរា១ បាត់ដំបង សាកលវិទ្យាល័យ បៀលប្រាយ មកពីបណ្តារាជធានី ខេត្តចំនួន៨ បានធ្វើសិក្ខាសាលា និងសន្និសីទលើកទី៤ ប្រចាំឆ្នាំ២០១៣ ថ្នាក់ជាតិនិងលើកទី២សម្រាប់ សាខាបាត់ដំបង ក្រោមប្រធានបទ ការសម្រេចឲ្យបាន នូវឧត្តមភាព នៃការចុះឈ្មោះសិក្សា និងគុណភាពសិក្សា រយៈពេល៣ថ្ងៃ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ីន វីរជាតិ...

ក្រុមការងារថ្នាក់ កណ្តាលចុះជួយ ឃុំស្នោ ជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា ប្រធានក្រុមបក្ស

$
0
0

តាកែវ៖ លោក អៀង សុផល អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក តឹប អឿន អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ បានដឹកនាំ ក្រុមការងារថ្នាក់កណ្តាលចុះ ជួយឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជួបសំណេះសំណាល ជាមួយ សមាជិក សមាជិកា ប្រធានក្រុមបក្សភូមិ ចំនួន ៣ គឺ ភូមិ រកា ភូមិក្រាំង និងភូមិស្នោ ដែលមានសមាជិក សមាជិកា...

លោក នឹម ថូត ៖ បក្សប្រឆាំងតែងតែ បោកប្រាស់ និងសន្យាខ្យល់ ដើម្បីរកសម្លេងឆ្នោត តែប៉ុណ្ណោះ

$
0
0

បាត់ដំបង៖ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ស្រុកថ្មគោលបាន ធ្វើពិធីផ្សព្វផ្សាយ ខ្លឹមសារ សេចក្តីសម្រេច មហាសន្និបាត វិសាមញ្ញគណបក្ស ទូទាំងប្រទេស ក្រោមអធិបតីភាព លោកនឹម ថូត សមាជិក គណៈកម្មាធិការកណ្តាល និងជាអនុប្រធាន ក្រុមការងារ ចុះជួយខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ ចុះជួយស្រុកថ្មគោល ហើយក៏មានការចូលរួមពីលោក លោកស្រី អនុប្រធាន ក្រុមការងារ...

បុគ្គលិក សណ្ឋាគារ Raffles Le Royal ២៥០នាក់ ជប់លៀង អបអរបុណ្យ ចូលឆ្នាំថ្មី

$
0
0

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ បុគ្គលិកនៃសណ្ឋាគារ Raffles Le Royal ប្រមាណ២៥០នាក់ បាននាំគ្នាប្រារព្ធពិធីជប់លៀង អបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់ នាពេលខាងមុខដ៏ខ្លីនេះ ដែលពិធីដ៏សប្បាយរីករាយនេះ ធ្វើឡើងនៅ ភោជ្ជនីយដ្ឋានមេគង្គ ឫស្សីកែវ។

...

កំពុងជិះម៉ូតូ តែម្នាក់ឯង នៅតាមផ្លូវ ត្រូវរថយន្ត បុកពីក្រោយ បណ្តាលឲ្យ រងរបួសធ្ងន់

$
0
0

ភ្នំពេញ៖ បុរសម្នាក់បាន រងរបួសធ្ងន់ ដោយបែកក្បាល សន្លប់នៅនឹង កន្លែងកើតហេតុ ដោយសារ តែមានរថយន្ត មួយគ្រឿង មិនស្គាល់ម៉ាក បានបើក បុកពីក្រោយ កាលពីវេលា ម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ទល់មុខព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈជនរងគ្រោះ រូបនេះ កំពុងជិះម៉ូតូ តែម្នាក់ឯង។

...
Viewing all 8042 articles
Browse latest View live




Latest Images