Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សេចក្តីថ្វាយ និង ជូនដំណឹង របស់រាជរដ្ឋាភិបាល


ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស សម្តែងនូវការ សោកស្តាយ និងក្រៀមក្រំ ជាពន់ពេក ចំពោះការបាត់បង់ ព្រះវររាជ បិតាជាតិខ្មែរ

$
0
0

ភ្នំពេញៈ នៅថ្ងៃទី១៥ រោច ភទ្របទពុទ្ធសករាជ ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២នេះ ប្រជាពលរដ្ឋ ខ្មែរទូទាំងប្រទេស ទាំងក្មេង ទាំងចាស់ មិនថាប្រជាពលរដ្ឋក្នុងសម័យសង្គមរាស្រ្តនិយម ក៏ដូចជាក្នុង សម័យបច្ចុប្បន្ន បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយយ៉ាងឥតឧបមា ចំពោះ ការបាត់បង់ដ៏ធំធេង នូវព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិខ្មែរ សម្តេចឳ សម្តេចតា សម្តេចតាទួត សម្តេចព្រះ នរោត្តម សីហនុ។

នៅថ្ងៃដ៏សែនវិប្បយោគសម្រាប់ប្រជានុរាស្រ្តខ្មែរនេះ នៅតាមក្រសួងមន្ទីរនានា ក៏ដូចជានៅតាមគេហដ្ឋាន មួយចំនួន បើទោះជាត្រូវចំថ្ងៃបុណ្យភ្ជុំបិណ្ឌក៏ដោយ ក៏គេសង្កេតឃើញមានការបង្ហូតទង់ជាតិនៅត្រឹមពាក់កណ្តាលដង ដើម្បីបង្ហាញនូវមរណ ទុក្ខយ៉ាងក្រៀមក្រំ ។

មិនថាលោកយាយលោកតា ដែលគេដឹងថា ជាអ្នកស្រឡាញ់ដ៏ជាប់ចិត្តចំពោះព្រះមហាវីរក្សត្រ ប្រកប ដោយការអភិវឌ្ឍនៅសម័យសង្គមរាស្រ្តនិយម សូម្បីតែប្រជានុរាស្រ្តរបស់ព្រះអង្គ ដែលជាក្មេងសម័យ បច្ចុប្បន្ននេះក្តី ក៏បានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់អតីតព្រះមហាវីរក្សត្រ ដែលប្រកបដោយទសពិធរាជធម៌ ព្រះអង្គបានចំណាយអស់កម្លាំងកាយពល ដើម្បីកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើន ជាពិសេសចំពោះព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមនិយមបារាំង (៩ វិច្ឆិកា ១៩៥៣)។

នៅតាមបណ្តាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាព និងពេញ និយមក្នុង សង្គមខ្មែរ នា ពេលបច្ចុប្បន្ន ហ្វេសប៊ុក (Facebook) គេសង្កេតឃើញស្ទើរតែគ្រប់គ្នា បានផ្លាស់ ប្តូរ នូវ ប្រូហ្វាល របស់ខ្លួន និងសរសេរនៅលើស្តេត ធើសរបស់ខ្លួន សម្តែងនូវព្រះរាជមរណទុក្ខយ៉ាងក្រោមក្រំ។

លោក ខាន់ ចាន់សុផល នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនបានសម្តែងនូវអារម្មណ៍មរណទុក្ខថា «ក្នុងនាមខ្ញុំ ជាជាតិខ្មែរ ឈាមជ័រជាខ្មែរ ថ្ងៃនេះ ខ្ញុំសូមសំដែងនៅមរណទុក្ខ ដ៏ក្រៀមក្រំ និងស្វាមីភ័ក្តិ ជូនចំពោះ សម្តេចវររាជបិតាជាតិខ្មែរយើង» ។

លោកក៏បានបញ្ចេញនូវទស្សនៈរបស់ខ្លួនទៀតថា «ដូច្នេះហ្វេសប៊ុកថ្ងៃនេះ រាប់លាននាក់ នឹងប្តូរប្រូហ្វាល កាន់ទុក្ខរបស់ខ្លួនចំនួន ៧ថ្ងៃ ដើម្បីជាកិច្ចតបស្នងដឹងគុណ កតាញូ ដឹងគុណយ៉ាងជ្រាលជ្រៅជូន ព្រះវរ រាជបិតា នៃយើង»។

ចំណែកលោក Heng Sour នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រៅពីការចូលរួមមរណទុក្ខ លោកបានលើក ឡើងជាទស្សនៈផ្ទាល់ខ្លួនថា គ្រប់ប៉ុស្តិ៍ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅកម្ពុជា គួរតែចាក់ ផ្សាយនូវការកាន់មរណទុក្ខ ចំពោះការបាត់បង់ព្រះមហាវីរក្សត្រកម្ពុជា។

លោក Michael Rothy បានសរសេនៅហ្វេសប៊ុករបស់ខ្លួនថា «សូមឲ្យព្រះវិញ្ញាណក្ខន្ធសម្តេចឪព្រះបិតា ស្នេហាជាតិបានសោយសុខក្នុងគតិភព ។ ប្រជាជាតិខ្មែរទាំងមូលនឹងចងចាំនូវវីរភាពរបស់ព្រះអង្គជា រៀងដរាប»។

តារាចម្រៀង សុគន្ធ នីសា បានសម្តែងនូវអារម្មណ៍ក្រៀមក្រំរបស់ខ្លួនថា « ក្នុងនាមនាងខ្ញុំជាសិល្បៈកា រិនី និងជាកុលធីតាខ្មែរមួយរូបមានទុក្ខយ៉ាងក្រៀមក្រំ ចំពោះមហាមរណទុក្ខនេះ»។

លោកយាយ រស់ សាខេន វ័យ ៨០ឆ្នាំ បានសម្តែងនូវអារម្មណ៍សោកស្តាយរបស់ខ្លួន តាមមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា គាត់ពិជាតក្រៀមក្រំជាខ្លាំង ពេលទទួលបានដំណឹងដ៏សោកសៅនេះ។ លោកយាយបានបន្តថា ព្រះមហាវីរក្សត្រខ្មែរនៅសម័យសង្គមរាស្រ្តនិយម ព្រះអង្គបានកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការ រីកចម្រើនជឿនលឿនជាខ្លាំង មិនចាញ់ប្រទេសជិតខាងនោះទេ។ លោយយាយក៏បានថ្វាយព្រះពរ ឲ្យព្រះ មហាវីរក្សត្រទៅសោយសុខក្នុងព្រះរាជសុគតិភព។

ក្រៅពីទស្សន ដែលបានរៀបរាប់ខាងលើនេះ នៅមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់ នៅមានការ ទស្សនៈ និងអារម្មណ៍សោកស្តាយផ្សេងៗគ្នា ចំពោះមរណភាពរបស់ព្រះមហាវររាជបិតាជាតិខ្មែរ។

សូមបញ្ជាក់ថា ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្តេច នរោត្តម សីហនុ បានសោយទីវង្គត់នៅវេលាម៉ោង ជិត ២៖០០ទៀបភ្លឺ ថ្ងៃចន្ទ ១៥ រោច ខែភ្របទ ព.ស ២៥៥៦ ត្រូវនឹងថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ ២០១២ នាទីក្រុងប៉េកាំង ដោយព្រះរោគគាំងបេះដូង ក្នុងព្រះជន្ម ៩០ព្រះវស្សា។

ព្រះរាជសារចុងក្រោយរបស់ព្រះអង្គមាន៣ចំណុច ដូចខាងក្រោម៖

១. ព្រះអង្គបញ្ជាក់លុបចោល ព្រះរាជបណ្តាំមុនៗ ដែលព្រះអង្គធ្លាប់មានព្រះរាជបន្ទូលថា មិនឲ្យគេបូជាព្រះសពរបស់ព្រះអង្គ។

២. នៅពេលដែលព្រះអង្គសោយទីវង្គត ព្រះអង្គផ្តាំឲ្យមានការរៀបចំពិធីបូជាព្រះសពរបស់ព្រះអង្គនៅលើវាលមេរុ ទៅតាមប្រពៃណីសាសនាខ្មែរ។

៣. មួយថ្ងៃបន្ទាប់ពីពិធីបូជាព្រះសព សម្តេចឪនរោត្តម សីហនុបានមានព្រះរាជបន្ទូលឲ្យដឹងថា អដ្ឋិធាតុរបស់ព្រះអង្គនឹងត្រូវលាងសម្អាតហើយដាក់នៅក្នុងកោដ្ឋមួយ ជាកោដ្ឋធ្វើអំពីមាសក៏បាន ឬកោដ្ឋធម្មតាក៏បាន។ កោដ្ឋនោះត្រូវយកទៅតម្កល់នៅក្នុងចេតិយគន្ធបុប្ជា នៅក្នុងព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំង។

សម្តេចឪនរោត្តម សីហនុក៏បានមានព្រះរាជឱង្កាបញ្ជាក់ផងដែរថា នៅពេលដែលសម្តេចម៉ែសោយទិវង្គតព្រះអង្គសូម ឲ្យគេរៀបចំធ្វើដូចគ្នាដូចករណីរបស់ព្រះអង្គដែរ៕

 

Photo by DAP-NEWS

Photo by DAP-NEWS

 Photo by DAP-NEWS

Photo by DAP-NEWS

{youtube}GeWnPFMuI74|400|300|{/youtube}

កម្ពុជា ចូលរួមសន្និសីទ​ ទូរគមនាគមន៍ ពិភពលោក នៅឌូបៃ

$
0
0

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃស្ថាប័នបញ្ញត្តិករកម្ពុជា បានចូលរូម សន្និសីទទូរគមនាគមន៍ពិភពលោក នៅឌូបៃនាប្រទេស អារ៉ាប់រួម ទីដែលមន្រ្តីជំនាញទូរគមនាគមន៍ ផ្លាស់ប្តូរទស្សនៈវិស័យ និង បទពិសោធន៍ ក៏ដូចជាការវិវត្តថ្មីៗ និងចុងក្រោយ នៃវិស័យនេះ។

ប្រតិភូកម្ពុជា ដឹកនាំដោយលោក ម៉ូវ ចរិយា ប្រធានបញ្ញត្តិករ ទូរគមនាគមន៍ កម្ពុជា និង ប្រតិបត្តិករ បានចូលរួមកម្មវិធី ដែលមានការពិព័រណ៍ លើបច្ចេកវិទ្យាទំនើប ផងដែរ ចាប់ពីថ្ងៃទី ១៤ ដល់ ១៨ ខែតុលា ឆ្នាំ ២០១២។

យ៉ាងណាក៏ដោយ អង្គសន្និសីទ ក៏មានការបង្ហាញផងដែរ ស្តីពីការវិវឌ្ឍរបស់ វិស័យបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មាន និង ប្រធានបទ ដ៏សំខាន់ៗ ជាអ្វីដែល តំណាងប្រទេស ឯទៀត មានការចាប់ អាម្មរណ៍ ខ្ពស់ផងដែរ៕

ព្រះមហាក្សត្រ និងសម្តេចតេជោ យាងទៅទទួល ព្រះសព សម្តេចឪ នៅប៉េកាំង

$
0
0

ភ្នំពេញៈ ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី អមដំណើរដោយ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រឹកថ្ងៃចន្ទ ទី១៥ ខែ តុលា ឆ្នាំ២០១២ នេះ បានយាងចាកចេញពីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីដង្ហែព្រះសព សម្តេចព្រះ នរោត្តម សីហនុ មកកាន់ភ្នំពេញវិញ។

ព្រះមហាក្សត្រកម្ពុជា និងថ្នាក់ដឹកនាំជាតិសំខាន់ឯទៀត បានយាង និងធ្វើដំណើរតាមក្រុមហ៊ុនអាកាស ចរណ៍អង្គរ នៃកម្ពុជា ជាមួយនឹងរថយន្តដឹកកោដិមួយផងដែរ។

អតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ បានសោយទីវង្គត នាវេលាម៉ោង២ទៀបភ្លឺម៉ោង នៅកម្ពុជា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយជរាពាធ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ព្រឹទ្ធសភាកម្ពុជា ផ្ញើលិខិតប្រតិកម្ម នឹងព្រឹទ្ធសភាហ្វីលីពិន

រូបភាព​ បុណ្យព្រះបរមសព សម្តេចឪ នៅប៉េកាំង

$
0
0

ភ្នំពេញៈ យោងតាមព័ត៌មាន ពីមន្ដ្រី ក្រសួងព័ត៌មាន បានឱ្យដឹងនៅរសៀលថ្ងៃចន្ទ ទី១៥ ខែ តុលា នេះថា ព្រះបរមសព សម្ដេចឪ ព្រះបាទ នរោត្ដម សីហនុ នឹងមកដល់រាជធានីភ្នំពេញ នៅរសៀលម៉ោង ៣ ថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០១២ ខាងមុខនេះ។

ជាមួយគ្នានោះផងដែរ នៅឯរដ្ឋធានីទីក្រុងប៉េកាំង ប្រទេសចិន សេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារផ្លូវការ ស៊ិនហួរ បានឱ្យដឹងថា អនុប្រធានាធិបតីចិន ស៊ីជិន ពីង ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រយានី ក្នុងនាមបក្សកុម្មុយនីស្ដចិន រដ្ឋាភិបាល និងប្រជាជនចិន នាព្រឹកថ្ងៃចន្ទ ទី១៥ ខែ តុលា ឆ្នាំ ២០១២។

លោក ស៊ីជិន ពីង បានថ្លែងបន្ទាប់ពីធ្វើការស្មឹងស្មាត នៅមុខព្រះឆាយាល័ក្ខ សម្ដេច ព្រះនរោត្ដម សីហនុ ថា “យើងមានការភ័យ តក់ស្លុត រន្ធត់ ជាខ្លាំង នៅពេលឮដំណឹងថា ព្រះអង្គសោយទិវង្គត់”។

លោកបន្ដថា សម្ដេច គឺជាមេដឹកនាំដ៏អស្ចារ្យ ជាទីគោរពស្រលាញ់ ពីសំណាក់ប្រជារាស្ដ្រខ្មែរ ដែលក្នុង ឆាកព្រះជន្មាយុ របស់ព្រះអង្គ បានបូរជា ព្រះរាជបូជនីកិច្ច ដើម្បីឯករាជ្យជាតិ និងការអភិវឌ្ឍប្រកបដោយ សន្ដិភាព របស់ប្រទេសជាតិ របស់ព្រះអង្គ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ស្ថានទូត អាមេរិក ចូលរួមរំលែក មរណទុក្ខ សម្តេចឪ

$
0
0

ភ្នំពេញៈ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា តាមរយៈ ទំព័របណ្ដាញ សង្គម Facebook របស់ខ្លួន បានចួលរួមនូវមរណទុក្ខ ដ៏ក្រៀមក្រំ ជួនចំពោះ ប្រជារាស្ដ្រ ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជា ចំពោះការបាត់បង់ អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហនុ ដែលបានយាងចូលទិវង្គត់ កាលពីវេលាម៉ោង ១ និង ២៥ នាទី ទៀបភ្លឺ ថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០១២ នេះ៕

ម៉ុតូពីគ្រឿងបុកគ្នា ស្លាប់ម្នាក់ របួស២នាក់

$
0
0

កំពតៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុង ឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូ នាវេលាម៉ោង៣រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២នេះ នៅ តាមបណ្តោយផ្លូវជាតិលេខ ភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

យោងតាមប្រភពពីសាក្សីដែលឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ខាងលើ គេឃើញម៉ូតូពីរគ្រឿងជិះស្របទិស គ្នាក្នុងទិសដៅពីលិចទៅកើត។ លុះដល់ចំណុចកើតហេតុ គេ ឃើញម៉ូតូបានបើកប្រុងនឹងជែងម៉ូតូដែលបើកពីមុខ តែជាអកុសលម៉ូតូបានបែកកង់ ក៏ជ្រុលទៅបុកម៉ូតូពី មុខបណ្តាលឲ្យបុរសម្នាក់ ដែលជិះម៉ូតូម៉ាកវេវ បណ្តាលឲ្យដួលបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ហេតុតែម្តង។ ដោយឡែងបុរស២នាក់ទៀត ដែលជិះម៉ូតូសង់សេ១២៥ ស៊េរី ២០១០ បានរងរបួសធ្ងន់ ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះភ្លាមៗផងដែរ។

តែទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះទាំង៣នាក់ខាងលើនេះ នៅឡើយទេ៕


ព្រះបរមសព សម្តេចឪ នឹងយាងនិវត្តន៍ មកដល់កម្ពុជា នៅថ្ងៃទី១៧តុលា នេះ

$
0
0

ភ្នំពេញ៖ ព្រះអង្គម្ចាស់ធម្មិកោ អតីតជំនួយការសម្តេចឳ បានមានបន្ទូល ថា ព្រះរាជបរមសពរបស់ព្រះអង្គ នឹង យាងនិវត្តន៍មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ។

ព្រះអង្គម្ចាស់ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ថា ព្រះមហាវីរ ក្សត្រសម្តេចឪ បានមានព្រះរាជបណ្តាំថា បើព្រះអង្គចូលទិវង្គត់នោះបូជាព្រះសព របស់ព្រះអង្គនៅវាលមេរុ ព្រោះ ជាប្រពៃណីខ្មែរ តាំងពីយូរណាស់មកហើយ។

ព្រះបរមសពរបស់ព្រះមហាវីរក្សត្រ ដែលព្រះអង្គទើបតែសោយទិវង្គត់នោះ ព្រះអង្គបានផ្តាំឲ្យរៀបចំពិធីបូជា ព្រះ សពរបស់ព្រះអង្គនៅលើ វាលមេរុ ទៅតាមប្រពៃណីសាសនាខ្មែរ ។

ព្រះអង្គម្ចាស់បន្តថា នៅក្នុងព្រះរាជពិធីបូជានោះ គេនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួម ដោយ ប្រយោល និងចូលរួមផ្ទាល់ដែល ដោយសារនេះជាទុក្ខដ៏ក្រៀមក្រំរបស់ប្រជានុរាស្រ្តខ្មែរ ទូទៅ ពុំមែនតែត្រកូល ក្សត្រនោះទេ។

ក្នុងនោះថ្ងៃបន្ទាប់ពីពិធីបូជាព្រះសព សម្តេចឪ នរោត្តមសីហនុបានមានព្រះរាជបន្ទូលអោយដឹងថា អដ្ឋិធាតុរបស់ ព្រះអង្គនឹងត្រូវលាងសម្អាតហើយដាក់នៅក្នុងកោដ្ឋមួយ ជាកោដ្ឋធ្វើអំពីមាសក៏បាន ឬកោដ្ឋធម្មតាក៏បាន។ កោដ្ឋនោះត្រូវយកទៅតម្កល់នៅក្នុងចេតិយគន្ធបុប្ជានៅក្នុងព្រះវិហារ ព្រះកែវមរកតក្នុងព្រះបរមរាជវាំង ៕

Photo by DAP-NEWS

ប្រជារាស្រ្តខ្មែរ ស្លៀកពាក់ស ចូលរួមមរណទុក្ខ នៅមុខព្រះ បរមរាជវាំង

$
0
0

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ប្រជារាស្រ្តរបស់ សម្តេចឪ រួមមាន តាជី យាយជី ជាង១០០នាក់ បានស្លៀកពាក់ សំលៀកបំពាក់ ពណ៌ស អង្គុយសូត្រធម៌ ឧទ្ទិសកុសល ថ្វាយដល់ ព្រះវិញ្ញាណក្ខន្ធ ចំពោះសម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង ដែលបានសោយ ទីវង្គត់ នៅទីក្រុង ប៉េកាំង ប្រទេសចិន។

ប្រជារាស្រ្ត របស់ព្រះអង្គ បាននាំគ្នាសូត្រ និងអង្គុយស្មឹងស្មាធ នៅខាងមុខ ព្រះបរមរាជវាំង អមដោយទឹក មុខ និងទុក្ខ ក្រៀមក្រំយ៉ាងធំធេង ជាទីបំផុត ដែលប្រទេសកម្ពុជា បានបាត់បង់នូវ អតីតព្រះ មហាក្សត្រ សម្តេចឪ សម្តេចតា សម្តេចតាទួត ។

ព្រះបរមសព របស់ព្រះអង្គ និងដង្ហែតាមព្រះទីនាំង ពិសេស មកដល់ព្រះរាជា ណាចក្រកម្ពុជា នៅវេលាម៉ោង៣ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២៕

www.dap-news.com

www.dap-news.com

ប្រធានាធិបតីបារាំង សរសើរពីគំរូវីរភាព របស់ព្រះមហា វីរក្សត្រខ្មែរ និងសម្តែងព្រះរាជ មរណទុក្ខ

$
0
0

ភ្នំពេញៈ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់ (François HOLLANDE) បានសម្តែងនូវសមាន ទុក្ខយ៉ាងក្រៀមក្រំ ចំពោះការយាងចូលទីវង្គតរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះវររាជបិតាជាតិខ្មែរ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ។ មិនតែប៉ុណ្ណោះលោកបានចាត់ទុកព្រះវរាជបិតាជាត់ខ្មែរ ជាស្ថាបនិក នៃ ឯករាជ្យជាតិកម្ពុជា ជាអ្នកការពារប្រទេស ដោយមិនចេះនឿយហត់លើឆាកអន្ដរជាតិ សម្រាប់មនុស្ស ភាគច្រើន ព្រះអង្គគឺជានិមិត្ដរូប នៃនយោបាយអាស៊ីមួយដែលលើកតម្កើងនូវសមភាព និងការការពារ អធិបតេយ្យភាព នៃប្រជាជាតិនានា

យោងតាមសាររំលែកទុក្ខស្ថានទូតបារាំងប្រចាំកម្ពុជា ដែលដើមអម្ពិលទទួលបាននៅព្រឹកថ្ងៃអង្គារ ទី ១៦ ខែតុលា ឆ្នាំ២០១២នេះ លោកប្រធានាធិបតីបារាំងបានថ្លែងថា « ខ្ញុំមានទុក្ខក្រៀមក្រំបំផុត ដោយ បានទទួលដំណឹងពីការយាងចូលព្រះទីវង្គតរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ នៅ ថ្ងៃចន្ទ ទី១៥ ខែតុលា »។

លោកបន្តថា «ខ្ញុំសូមសម្ដែងនូវគារវកិច្ច ចំពោះដួងព្រះវិញ្ញាណក្ខន្ធរបស់បុគ្គលឆ្នើមមួយអង្គ ដែល តំណាងឱ្យជោគវាសនា នៃប្រទេសជាតិ និងប្រជារាស្ដ្ររបស់ទ្រង់ក្នុងកាលៈទេសៈដ៏លំបាកបំផុត នៃ សតវត្សរ៍ទី២០ និងតំណាងឱ្យការកសាងសន្ដិភាពដោយមានប្រទេសបារាំងនៅក្បែរទ្រង់ជានិច្ច។ ខ្ញុំដឹង អំពីទំនាក់ទំនងដ៏ខ្លាំងក្លា និងជាប្រវត្ដិសាស្ដ្ររវាងព្រះមហាវីរក្សត្រ និងប្រទេសបារាំង ហើយដែលតាម រយៈព្រះអង្គទំនាក់ទំនងទាំងនេះ បានរួមចំណែកធ្វើឱ្យប្រទេសជាតិ និងប្រជាជនយើងទាំងពីរកាន់តែ ខិតជិតគ្នា។ ជាស្ថាបនិក នៃឯករាជ្យជាតិកម្ពុជា ជាអ្នកការពារប្រទេសរបស់ ទ្រង់ដោយមិនចេះនឿយ ហត់លើឆាកអន្ដរជាតិ សម្រាប់មនុស្ស ភាគច្រើន ព្រះអង្គគឺជានិមិត្ដរូប នៃនយោបាយអាស៊ីមួយដែល លើកតម្កើងនូវសមភាព និងការការពារអធិបតេយ្យភាព នៃប្រជាជាតិនានា» ។

«នៅមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី១៤ របស់អង្គការអន្ដរជាតិ នៃបណ្តាប្រទេសប្រើប្រាស់ភា សាបារាំងនេះ ខ្ញុំមិនភ្លេចទេថា ព្រះអង្គមានព្រះរាជគុណធំធេងណាស់ចំពោះអង្គការមួយនេះ ។ ទ្រង់ គឺជាអ្នកការពារដ៏ក្លៀវក្លានូវវប្បធម៌ ហ្វ្រង់កូហ្វូនី ភាសា និងសិល្បៈនៃប្រទេសប្រើប្រាស់ភាសាបារាំង ព្រមទាំងទស្សនៈពហុសាសន៍នៃទំនាក់ទំនងអន្ដរជាតិ» ។

លោកបានថ្លែងបន្តតាមសាររំលែកទុក្ខនេះទៀតថា «ក្នុងទិវាកាន់ទុក្ខសម្រាប់ព្រះរាជាណាចក្រកម្ពុជា នេះ តាងនាមប្រជាជនបារាំង និងតាងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ ព្រះរាជវង្សានុវង្ស និងប្រជារាស្ដ្រខ្មែរទាំងអស់»៕

Photo by DAP-NEWS

ប្រធានស្តីទី ព្រឹទ្ធសភា ផ្ញើសាររំលែក ព្រះរាជមរណទុក្ខ ថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី

រដ្ឋសភា ផ្ញើសាររំលែក ព្រះរាជមរណទុក្ខ ថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី

លោក ហ៊ុន ម៉ានីៈ ទោះបីព្រះមហា វីរក្សត្រ ទម្លាយក្ខន្ធទៅកាន់ បរិលោកក្តី តែព្រះគំរូវីរភាពដ៏ឆ្នើម នៅតែឋិតក្នុង ក្រអៅបេះដូង

$
0
0

ភ្នំពេញៈ ជួសមុខឲ្យគណៈកម្មាធិការកណ្តាល សមាគមយុវជនកម្ពុជា និងតំណាងឲ្យសមាជិក សមាជិកា ទាំងអស់ លោក ហ៊ុន ម៉ានី បានថ្លែងតាមសារចូលរួមរំលែក ព្រះរាជមរណទុក្ខរបស់ព្រះមហាវីរក្សត្រ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ថា ការបាត់បង់ព្រះរាជវត្ត ដ៏ឧត្តុង្គឧត្តម នៃអង្គព្រះមហាវីរក្សត្រ គឺ ជាការបាត់បង់នូវ តួអង្គអតីតព្រះមហាក្សត្រដ៏មហាឆ្នើម គ្មានគូប្រដូច។ ទោះបីជាព្រះរូប ព្រះកាយរបស់ អង្គទម្លាយក្ខន្ធទៅកាន់បរិលោកក្តី តែព្រះមហាវីរភាព និងព្រះវីរគំរូដ៏ឆ្នើមនៅគ្រប់វិស័យរបស់ព្រះអង្គនៅ តែដិតជាប់ជានិច្ចក្នុងឆន្ទៈ មនសិការ និងក្រអៅបេះដូង។

ខាងក្រោមនេះ គឺសារលិខិតរំលែកព្រះរាជមរណទុក្ខ ដែលសមាគមយុវជនកម្ពុជា ផ្ញើថ្វាយព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី៖

Photo by DAP-NEWS

ប្រជាពលរដ្ឋ ជាង១០ម៉ឺននាក់ នឹងចូលរួម ទទួល ព្រះបរមសព សម្តចឪ

$
0
0

ភ្នំពេញ៖ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ រួមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលត្រូវ គេរំពឹងថា មានជាង១០ម៉ឺននាក់ នឹងមកចូលរួម ដង្ហែព្រះបរមសព សម្តេចឪ សម្តេចតា សម្តេចតាទួត  នៃយើងទាំងអស់គ្នា ចាប់ពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី រហូតមកដល់ មុខព្រះបរមរាជវាំង ក្រោយពេលដែល ព្រះបរមសព របស់ទ្រង់ នឹងយាងមកដល់ នៅវេលាម៉ោង ៣ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។

យោងតាមមន្រ្តី សាលារាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ដើម្បីចូលរួម កាន់ព្រះរាជមរណទុក្ខ ដ៏ក្រៀមក្រំ រកទីបំផុតគ្មាននេះ បងប្អូន ប្រជាពលរដ្ឋ គ្រប់ជាន់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នឹងចូលរួមទទួល ព្រះបរមសពរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត ដែលនិងដង្ហែពីព្រលាន យន្តហោះអន្តរជាតិ ភ្នំពេញ រហូតមកដល់ មុខព្រះបរមរាជវាំង ដើម្បីយកទៅតម្កល់ទុក នៅក្នុងព្រះបរមរាជវាំង រហូតដល់ថ្ងៃ បូជាព្រះបរមសព ក្នុងរយៈពេលមិន តិចជាង៣ខែខាងមុខ។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ច ចម្រុះជាច្រើននាក់ និងចូលរួម ធ្វើចរាចរ និងរក្សាសុវត្ថិភាព នៃការដង្ហែ ព្រះបរមសព របស់ទ្រង់ ។ ប៉ុន្តែមិនទាន់ មានការបញ្ជាក់ថា កម្លាំងសមត្ថកិច្ច ប៉ុន្មានពាន់នាក់ នោះទេ ដែលនឹងត្រៀម ជួយសម្រួលចរាចរណ៍ ខណៈដែល មន្រ្តីជាន់ខ្ពស់នគរបាល នៃស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បានបញ្ជាក់ ប្រាប់ដើមអម្ពិលថា កិច្ចប្រជុំមួយ ត្រូវបានធ្វើឡើង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២នេះ ហើយនឹងបញ្ចប់ នៅវេលាម៉ោង ប្រហែល៦ល្ងាច ពេលនោះទើបដឹងលទ្ធផល។

ជាមួយគ្នានេះ គេរំពឹងថា ប្រជារាស្រ្ត របស់ព្រះអង្គ រាប់ម៉ឺននាក់ មកពីតាមខេត្ត ក្រុងនានា នឹងធ្វើដំណើរ មកកាន់ រាជធានីភ្នំពេញ ដើម្បីគោរព ព្រះវិញ្ញាណក្ខន្ធ របស់សម្តេចឪ សម្តេចតា សម្តេចតាទូត នៃយើងទាំងអស់គ្នា ដែលជាការបាត់បង់ អតីតព្រះមហាវរក្សត្រ របស់កម្ពុជា យ៉ាងធំធេងជាទីបំផុត រកអ្វីប្រៀបផ្ទឹមមិនបាន៕

www.dap-news.com

www.dap-news.com


រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ព្រមានពីការ ស្លៀកពាក់ របស់ពិធីករ និងពិធីការិនី ទូរទស្សន៍មួយ

$
0
0

ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ នៃរាជរដ្ឋាភិបាល កម្ពុជា លោក ខៀវ កាញារីទ្ធ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ នេះ បានធ្វើការព្រមាន មិនផ្លូវការដល់ ពិធីករ និងពិធីការិនី របស់ទូរទស្សន៍មួយ ដែលពួកគេបាន ប្រើប្រាស់សំលៀកបំពាក់ និងក្រវាត់ក ដែលមិនបង្ហាញ ឲ្យឃើញ ពីការកាន់ទុក្ខ ចំពោះការសោយទីវង្គត់ របស់ ព្រះមហាវរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ ហើយមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលរូបនេះ បានអំពាវនាវ ថ្នាក់ដឹកនាំ នៃស្ថានីយ៍ ទូរទស្សន៍មួយនេះ ត្រួតពិនិត្យឡើងវិញ។

យោងតាមការផ្ញើសារ នៅលើគេហទំព័រ ហ្វេសប៊ុករបស់ខ្លួន នៅរសៀលថ្ងៃទី ១៦ខែតុលា ឆ្នាំ២០១២ នេះ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា៉ ទើបណែនាំ របៀបស្លៀក ពាក់ដល់ពិធីករ-ការិនី ទូរទស្សន៍ក្នុង រយៈពេល ប៉ុន្មានថ្ងៃដែលប្រទេស យើងរួមមរណ ទុក្ខ ស្រាប់តែបើក CNC អស់ទាស់ ។ ពិធីករបុរសលេង ក្រវាត់ផ្កាឈូក (សញ្ញារួមរីករាយ) ឯនារី ម៉ាអស់ទាស់ ។ សូមឯកឧត្តម ប្រធានសមាគម ទូរទស្សន៍ ជួយចុះពិនិត្យ ឡើងវិញផង បើមិនកើតទេ បញ្ឈប់ចេញ ពីកម្មវិធីតែម្តងទៅ ៉។

យ៉ាងណាក៏ដោយ មានពិធីករ និងពិធីការិនី ផ្សេងទៀត បានស្លៀកពាក់ ដែលបង្ហាញការ កាន់ទុក្ខ ដ៏ក្រៀមក្រំរកទីបំផុតគ្មាន នៅពេលដែល ពួកគេបានបង្ហាញ មុខ និងវត្តមាន នៅតាមកញ្ចក់ ទូរទស្សន៍របស់ពួកគេ ប៉ុន្តែចំពោះពិធីករ និងពិធីការិនី ខាងលើនេះ ទំនង ជាពួកគេ មានការធ្វេសប្រហែសហើយមើលទៅ ។

សូមបញ្ជាក់ថា អតីតព្រះមហាវរក្សត្រ បានយាង សោយទីវង្គត់ កាលពីវេលាម៉ោង ១៖២០នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្នុងមន្ទីរពេទ្យ នាទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះរាជពាធ ហើយព្រះបរម សពរបស់ព្រះអង្គ និងយាងមកដល់ មាតុប្រទេសវិញ នៅវេលាម៉ោង ៣ រសៀលថ្ងៃទី១៧ខែតុលា ឆ្នាំ២០១២ ៕

www.lookingtoday.com

គណបក្សប្រឆាំង លុបចោលគម្រោ​ង​ ធ្វើបាតុកម្ម ថ្ងៃទី ២៣ តុលា​ ចំណែកបក្សសង្រ្គោះជាតិ រៀបចំពិធីបង្សុកូល ថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចតា

$
0
0

ភ្នំពេញ៖ យោងតាមព័ត៌មានពីមន្រ្តី នៃគណបក្សប្រឆាំង បានអោយដឹងថា គណបក្សសមរង្ស៊ី បានសម្រេចលុបចោល គម្រោងធ្វើបាតុកម្ម ថ្ងៃទី ២៣ តុលា ឆ្នាំ ២០១២ ខាងមុខនេះ ដើម្បីចូលរួមការ រំលែកទុក្ខដ៏ក្រៀមក្រំ នៃការសោយទីវង្គត់ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ បានដែលចូលទីវង្គត់នៅ វេលាម៉ោង ១៖២០នាទី ថ្ងៃទី ១៥ ខែ តុលា នាទីក្រុងប៉េកាំង ។

យោងតាមសេចក្តីប្រកាសរបស់ គណបក្ស សង្រ្គោះជាតិ បានអោយដឹងថា នៅថ្ងៃស្អែក វេលាម៉ោង ៨៖០០ព្រឹក គណបក្ស នឹងធ្វើរៀបចំពិធីបង្សុកូល ថ្វាយព្រះវិញ្ញាណក្ខន្ធ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះមហាវរក្សត្រ នៅទីស្នាក់ការគណបក្ស  ស្ថិតក្នុងខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

សូមជំរាបថា នៅថ្ងៃស្អែក វេលាម៉ោង ៣ រសៀល ព្រះបរមសព របស់សម្តេចឳ នឹងយាងនិវត្តន៌មកកាន់ រាជធានីភ្នំពេញ ដើម្បីប្រារព្វពិធីតាមប្រពៃណី នៅព្រះបរមរាជវាំង ។

សារលិខិតចូលរួម រំលែក ព្រះរាជមរណទុក្ខ ពីក្រសួង ឧស្សាហ៌កម្ម រ៉ែ និងថាមពល

សមត្ថកិច្ច ត្រៀមវិធានការណ៍ ពង្រឹងសន្តិសុខ និងសម្រួល ចរាចរណ៍ រួចជាស្រេច ពេលដង្ហែ ព្រះបរមសព សម្តេចឪ

$
0
0

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ រាជធានីភ្នំពេញ ត្រូវបានដាក់ពង្រាយ គ្រប់គោលដៅទាំងអស់ ដើម្បី ពង្រឹង និងរក្សាសន្តិសុខ រួមទាំងការសម្រួល ការកកស្ទះចរាចរណ៍ ក្នុងពេលដង្ហែ ព្រះបរមសព របស់ សម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើងទាំងអស់គ្នា ដែលនឹងយាងមកដល់ នៅវេលាម៉ោង៣ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ខណៈដែលមាន ប្រជារាស្រ្តរបស់ព្រះអង្គ និងមកទទួល ព្រះបរមសព ប្រមាណ១០ម៉ឺននាក់ ។

ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រលប់ថ្ងៃទី១៦ខែតុលា ឆ្នាំ២០១២ ក្រោយបញ្ចប់កិច្ចប្រជុំថា កម្លាំងនគរបាល គ្រប់អធិការដ្ឋាននគរបាល ទាំងអស់ រួមសហការ ជាមួយ កម្លាំងនគរបាល កណ្តាលសន្តិសុខ និងព្រហ្មទណ្ឌ ត្រូវបានដាក់ ពង្រាយ និងត្រៀមវិធានការណ៍ រួចជាស្រេច ក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេសការពារ បទល្មើសព្រហ្មទណ្ឌ ផ្សេងៗដែលអាច កើតមានឡើង នៅពេលដង្ហែ ព្រះបរមសព សម្តេចឪ ក្រោយពេលដែល ព្រះបរមសព ត្រូវបានយាង មកដល់ព្រះលានយន្តហោះ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។

លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបន្តថា ដោយឡែក កម្លាំងនគរបាល ចរាចរណ៍ ទាំងអស់ និងសមត្ថកិច្ច មូលដ្ឋានទាំងអស់ បានត្រៀមវិធានការ អស់ហើយ ក្នុងការសម្រួល ផ្នែកចរាចរណ៍ ដូចជានៅ ផ្លូវជាតិ៣ សមត្ថកិច្ចប្រចាំការ នៅវត្តស្លែង ផ្លូវចូលទំនប់កប់ស្រូវ ធ្វើចរាចរណ៍ នៅទីនោះ ខណៈតាមផ្លូវ ជាតិលេខ៥ គឺចំណុចសំខាន់ នៅព្រែកព្នៅ ដោយមិនអនុញ្ញាត ឲ្យរថយន្ត ធន់ធំ និងរថយន្តសណ្តោង កន្ទុយជាដើម ចូលមកក្រុងនោះឡើយ ។

បើយោង តាមស្នងការ នគរបាល រាជធានីភ្នំពេញ ការត្រៀមវិធានការណ៍ ក្នុងការសម្រួល ការកកស្ទះចរាចរណ៍ ខាងលើនេះ ស្របពេលដែល ប្រជាពលរដ្ឋ និងសម្រុកចូលមក រាជធានីភ្នំពេញវិញ ក្រោយបុណ្យភ្ជុំ ដែលត្រូវ គេរំពឹងថា មានចន្លោះពី៦០ ទៅ៧០ម៉ឺននាក់ និងម្យ៉ាងវិញ ទៀតប្រជាពលរដ្ឋ រាប់ម៉ឺននាក់ នឹងចូលរួម ឈរដង្ហែ ទទូលព្រះបរមសព របស់សម្តេចឪ សម្តេចតា សម្តេចតាទួត ។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានអះអាងថា វិធានការខាងលើនេះ សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ របស់រាជធានីភ្នំពេញ បានធ្វើរួចហើយ ជាពិសេស ក្នុងអំឡុងកិច្ច ប្រជុំកំពូលអាស៊ាន ដែលប្រទេសកម្ពុជា បានរៀបចំធ្វើកាល ពីពេលកន្លងទៅថ្មីៗនេះ។

លោកស្នងការ បានបន្តថា ផ្លូវសហព័ន្ធ រុស្ស៊ី ដែលជាផ្លូវ សម្រាប់ដង្ហែ ព្រះបរមសព របស់សម្តេចឪ នោះគឺផ្លូវវៀងមួយចំនួន បើកដំណើរ ការជាធម្មតា ប៉ុន្តែនឹងបិទវិញភ្លាមៗ នៅពេល ព្រះបរមសព របស់តតីត ព្រះមហាវរក្សត្រ បានយាងមក ដល់ព្រះលានយន្ត ហោះអន្តរជាតិភ្នំពេញ។

សូមបញ្ជាក់ថា ប្រជារាស្រ្ត របស់សម្តេចឪ សម្តេចតា សម្តេចតាទូត នៃយើងទាំងអស់គ្នា ត្រូវគេរំពឹងថា មានប្រមាណ១០ម៉ឺននាក់ និងឈរដង្ហែ តាមផ្លូវដើម្បី ចូលរួមទទួល ព្រះបរមសព របស់ទ្រង់តាំងពី ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកដល់ព្រះបរមរាជវាំង ប៉ុន្តែកម្លាំងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ និងគ្រប់ប្រភេទបាន ត្រៀមវិធានការណ៍ និងការពង្រឹង សន្តិសុខរួចអស់ហើយ៕

លោករដ្ឋមន្រ្តី សូរ ឃុន ផ្ញើសាររំលែក ព្រះរាជមរណទុក្ខ ថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី

Viewing all 8042 articles
Browse latest View live




Latest Images