Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ជនបង្គោល ទទួលបន្ទុកការងារ យុវជន ស្រុកចំការលើ ជួបសំណេះសំណាល និងសាកសួរសុខទុក្ខ វីរយុវជន ស្ម័គ្រចិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

$
0
0

ភ្នំពេញ ៖ លោក ហួត ហាក់ អនុប្រធាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកចំការលើ និងជាប្រធាន ក្រុមការងារ ចុះជួយឃុំបុសខ្នុរ ខេត្តកំពង់ចាម និងលោក នង គន្ធាវី ជនបង្គោល ទទួលបន្ទុក ការងារយុវជន កាលពីពេលថ្មីៗនេះ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ចំពោះវីរយុវជនស្ម័គ្រចិត្ត ដែលបានវិលមក ស្រុកកំណើតវិញ ដើម្បីសម្រាកជួបជុំ ក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី...


ពិធីក្រុងពាលី បួងសួង បើកព្រឹត្តិការណ៍ "អង្គរសង្រ្កាន្ដ"នៅប្រាង្គប្រាសាទ អង្គរវត្ត

$
0
0

សៀមរាប : សហភាព សហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំពិធី ក្រុងពាលី បួងសួង បើកព្រឹត្តិការណ៍" អង្គរសង្រ្កាន្ដ " ដើម្បីសុំសុខសួស្ដី សិរីមង្គល  នៅប្រាង្គប្រាសាទ អង្គរវត្ត នាព្រឹកថ្ងៃ ៣ កើត ខែចេត្រ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ នេះ ។ ហើយនៅរាត្រីថ្ងៃនេះ វេលាម៉ោង ៨ និង ៣០នាទី មានពិធីសូត្រមន្ដ  នមសិការ នៅព្រះអង្គគោកធ្លក អង្គរធំ (ប្រាសាទបាយ័ន)...

យុវជនខណ្ឌ ជាង ៤០០ នាក់ មកពី ៦ សង្កាត់ ចូលរួមក្នុងពិធី ទីក្រុងស្អាត គ្មានប្លាស្ទិក

$
0
0

ភ្នំពេញៈ លោក សេង គន្ធ អភិបាលរង ខណ្ឌពោធិ៍សែនជ័យ  តំណាងឲ្យលោក គិត សុផា អភិបាលខណ្ឌ បានដឹកក្រុម យុវជនខណ្ឌ ចុះរើសសំរាមតាមដងផ្លូវ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ យកគំរូតាម យល់ដឹងបន្ថែមទៀត អំពីបរិស្ថាន និង ការរស់នៅ ដើម្បីលើកកម្ពស់ សុខុមាលភាព ឲ្យកាន់តែប្រសើរឡើង ជាពិសេសនោះ អនុវត្តតាមការណែនាំ របស់សាលា រាជធានី ទីក្រុងស្អាតគ្មានថង់ប្លាស្ទិក ។

...

មន្ត្រីប៉េអឹម បាញ់មិត្តភ័ក្តិ សម្លាប់ ព្រោះតែខឹងនឹងមិត្តភ័ក្តិថា មានបើកល្បែស៊ីសង ខុសច្បាប់

$
0
0

កណ្តាលៈ បុគ្គលិកអង្គការ ស្ពានយុត្តិធម៌ អន្តរជាតិម្នាក់ ត្រូវបានស្លាប់ ដោយសារតែមិត្តភ័ក្តិ ជាមន្ត្រីប៉េអឹមបាញ់ ១ គ្រាប់ ព្រោះតែខឹង នឹងជនរងគ្រោះថា ទីតាំងរបស់គេ មានបង្កប់ល្បែងស៊ីសង ដោយខុសច្បាប់។  ហេតុការណ៍នេះ កើត ឡើង កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅក្បែរ អតីត រោងកុនតាខ្មៅចាស់ ក្នុង ភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

...

ខឹងទារលុយ ថ្លៃបន្ទប់ជួល ចាក់មួយកាំបិត ស្លាប់ រត់គេចខ្លួនបាន ៧ ខែ ជាប់ខ្នោះ

$
0
0

ភ្នំពេញ : ក្រោមការដឹកនាំ បញ្ជារបស់ លោក ហ៊ី ណារិន អធិការ នគរបាល ខណ្ឌមានជ័យ លោក ឡូ ភារម្យ មេ ប៉ុស្តិ៍បឹងទំពុន បានដឹកនាំកម្លាំង ចុះចាប់ឃាត់ខ្លួន ជនជាប់សង្ស័យ ម្នាក់ ក្នុងបទល្មើស ព្រហ្មទណ្ឌ សម្លាប់មនុស្ស ដែលប្រព្រឹត្ត កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចផ្ទះជួល ភូមិសន្សំកុសល២ សង្កាត់ បឹងទំពុន។

...

លោកស្រី គ្រួច សំអាន ប្រគល់ផ្ទះ ធ្វើអំពីថ្មប្រក់ស័ង្កសី មួយខ្នងជាចំណងដៃ ជូនគ្រួសារ ក្រីក្រគ្មានកន្លែងស្នាក់នៅ

$
0
0

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ លោកស្រី គ្រួច សំអាន សមាជិករដ្ឋសភា និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រៃវែង និងលោក ចេង មុនីរ៉ា សមាជិកអចិន្រ្តៃយ៍ គណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ បានអញ្ជើញចុះ ប្រគល់ផ្ទះមួយខ្នង ដែលធ្វើអំពីថ្មប្រក់ស័ង្កសី ជាចំណងដៃជូនដល់ក្រុមគ្រួសារទីទ័លក្រ មួយដែលកំពុងជួបការ លំបាក និងគ្មានកន្លែងស្នាក់នៅ ។

...

នគរបាល ចរាចរ ឃាត់រថយន្ត ដឹកអ្នកដំណើរ លើសចំណុះ

$
0
0

ភ្នំពេញ៖ ដើម្បីចូលរួម កាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់ក្នុងការ ដឹកជញ្ជូន នាឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ កម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ នេះ បាន ឃាត់រថយន្ត ដែលដឹកលើសចំណុះ ដោយមានអ្នកជិះ ជាច្រើននាក់ ឆ្ពោះទៅកាន់ បណ្តាខេត្ត ។

...

ឧត្តមសេនីយ៍ ណុប រតនា៖ កងកម្លាំង កាំភ្លើងធំទាំងអស់ ត្រូវបម្រើជាតិ ប្រជាជន ដោយស្មោះសរ

$
0
0

កំពង់ស្ពឺៈ នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងកាំភ្លើងធំ លោកឧត្តមសេនីយ៍ឯក ណុប រត នា បានផ្តាំផ្ញើដល់នាយទាហាន ពលទាហាន នៃកងកាំភ្លើងធំ ត្រូវយកជំនាញ និងតួនាទីរបស់ខ្លួន បម្រើជាតិ និង ប្រជាពលរដ្ឋដោយស្មោះសរ។

...

យុវជនជាង ៣០០ នាក់ បោសសំអាត ក្រុងកំពង់ចាម ដើម្បីទទួល ទេវតាឆ្នាំថ្មី

$
0
0

កំពង់ចាមៈ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ មានយុវជនចំនួនជាង ៣០០ នាក់ បានចូលរួម ជាមួយអាជ្ញាធរ ខេត្តកំពង់ចាម បោសសំអាត ទីក្រុងកំពង់ចាម ដើម្បី ទទួល ទេវតាឆ្នាំថ្មី ។

...

បុរសម្នាក់ ត្រូវបាន ចោទប្រកាន់ថា ប៉ុនប៉ង ចាប់រំលោភ ប្អូនស្រីជីដូនមួយ

$
0
0

ស្វាយរៀងៈ ដោយសារតែ តណ្ហាមោហ៍បាំង បុរសម្នាក់ ដែលមានប្រពន្ធកូន រួចទៅហើយនោះ បានប៉ុនប៉ងចាប់រំលោភ ប្អូនស្រីជីដូនមួយខ្លួនឯង តែមិនបានសម្រេច ហើយពេលដែលនគរបាល ចាប់ខ្លួន ក៏យំសោកស្ដាយកំហុសខ្លួនឯង ។ ហេតុការណ៍ ប៉ុនប៉ងចាប់រំលោភនេះ បានកើតឡើង កាលថ្ងៃទី១១ ខែ មេសា ឆ្នាំ២០១៣ នៅផ្ទះស្រ្តីរងគ្រោះ ដែលស្ថិតនៅភូមិព្រៃធ្នង់ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ។

...

ឆ្នាំថ្មីឆ្នាំម្សាញ់ ជាឆ្នាំនាំមកនូវ សិរីសួស្តី សុខក្សេមក្សាន្ត និងភាពរុងរឿង

$
0
0

ភ្នំពេញៈ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ពុទ្ធសករាជ (ព.ស) ២៥៥៧ គ្រឹស្តសករាជ (គ.ស) ២០១៣ នឹងឈានចូលមកដល់។ តាមប្រស្នារបស់ទេវតាឆ្នាំថ្មី ព្រះនាងធុង្សទេវី បុត្រីទី១ នៃកបិលមហាព្រហ្ម ដែលចូលមកថែរក្សាចក្រវាឡនេះ បានបង្ហាញឲ្យឃើញថា ឆ្នាំថ្មីនេះ ជាឆ្នាំដែល នាំមកនូវភាពសុខក្សេមក្សាន្ត សិរីសួស្តី...

វិចារណកថា៖ ឆ្នាំថ្មីសូមជូនពរ ជនរួមជាតិខ្មែរ ឲ្យជួបតែសេចក្ដីសុខ គ្រប់ប្រការ

$
0
0

នៅសល់តែប៉ុន្មាន ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំម្សាញ់បញ្ចស័ក ព.ស ២៥៥៧ នឹងឈាន ចូលមក ដល់តាមការគ្រោងទុក ទេវតាឆ្នាំថ្មី ព្រះនាងទុង្សាទេវី នឹងយាងមកគ្រប់គ្រង ចក្រវាឡនៅវេលា ម៉ោង ០២ និង ១៤នាទី រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១៤ខែមេសា ឆ្នាំ ២០១៣។ ជនរួមជាតិខ្មែរ ទាំងក្នុង និង ក្រៅប្រទេសបានត្រៀម ខ្លួនរួចជាស្រេចក្នុង ការអបអរពិធីបុណ្យ...

ទេវតាឆ្នាំថ្មី ព្រះនាងធុង្សៈទេវី ចាប់ផ្តើមចូលគ្រង ថែរក្សាចក្រវាឡ

$
0
0

ភ្នំពេញៈ ទេវតាឆ្នាំថ្មី ព្រះនាងធុង្សៈទេវី បុត្រីទី១ ព្រះកបិលមហាព្រហ្ម បានចាប់ផ្តើមចូលគ្រងថែរក្សាចក្រវាឡនេះ ហើយ នាវេលាម៉ោង ២ និង១៤នាទីរំលងអាធ្រាត្រថ្ងៃ៤ កើត ខែចេត្រ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៥៧ ត្រូវ នឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣។

...

លោក អ៊ុង សំខាន់ ចុះសួរសុខទុក្ខ និងនាំអំណោយ របស់សម្ដេចតេជោ ជូនកងទ័ព ការពារខ្សែ ក្រវាត់ការពារ ព្រំដែន

$
0
0

កោះកុង៖ កាលពីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ លោក អ៊ុង សំខាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងជាប្រធានគណៈ បញ្ជាការឯកភាព សមភូមិទិស ភូមិភាគ៣ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ កងទ័ពដែលកំពុងឈរជើង ការពារខ្សែក្រវាត់ព្រំដែន ដែលមានព្រំប្រទល់ជាប់ និងប្រទេសថៃ ។

...

ទុស្សេខ្សែភ្លើង ឆេះផ្ទះ១ខ្នង នៅក្រុងពោធិ៍សាត់ ស្ទើរទាំងស្រុង

$
0
0

ពោធិ៍សាត់ៈ ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើពីឈើលើ ក្រោមថ្មត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុង នៅមុន  ពេលការឈានមកដល់នៃសង្រ្កាន្តឆ្នាំថ្មី នាវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ ស្ថិត នៅក្នុងភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។

...

បើករថយន្ត ទៅបុករបាំងដែក ចែកទ្រូងផ្លូវ រួចហើយយក រថយន្តទៅលាក់ទុក ត្រូវសមត្ថកិច្ច តាមទៅយក មកវិញ

$
0
0

ភ្នំពេញ៖ អ្នកបើក រថយន្តម្នាក់ បានបើករថយន្ត របស់ខ្លួន យកទៅលាក់ទុក នៅម្តុំផ្ទះល្វែង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីបាន បង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកបុក របាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ អស់ចំនួន៨ផ្ទាំង ក្នុងនោះរងការខូចខាតធ្ងន់ ចំនួន៤ផ្ទាំង កាលពីវេលាម៉ោង ១៖១៥នាទី យប់រំលង អាធ្រាត ចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅ តាមបណ្តោយ...

រុស្ស៊ីមិនគាំទ្រ ដំណោះស្រាយថ្មី របស់ UN លើបញ្ហា នៅស៊ីរី

$
0
0

ម៉ូស្គូ៖ ប្រទេសរុស្ស៊ី នឹងវេតូប្រឆាំងនូវសេចក្តីព្រាង នៃដំណោះស្រាយថ្មីរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UN ទាក់ទងនឹងបញ្ហានៅស៊ីរី។ នេះបើយោងតាមការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានឲ្យដឹងកាលពី ថ្ងៃសៅរ៍ កន្លងទៅនេះ។

...

ប្រធានណាតូ ទស្សនកិច្ចតំបន់ ព្រំដែន ឧបទ្វីបកូរ៉េ ខណៈភាពតានតឹង កាន់តែខ្លាំង

$
0
0

សេអ៊ូលៈ ប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិច ខាងជើង ដែលហៅកាត់ថា ណាតូ បានបំពេញដំណើរទស្សនកិច្ច ទៅកាន់តំបន់ព្រំដែនត្រួតស៊ីគ្នា របស់ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ស្រប ពេលដែលភាពតានតឹងបានកើតមានឡើងនៅតាមបន្ទាត់ព្រំដែន ដែលបង្កឡើងដោយសារតែបញ្ហាគ្រាប់មីស៊ីល  និងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

...

ថៃៈ ត្រៀមខ្លួនជាស្រេច តទល់ជាមួយកម្ពុជា នៅ ICJ

$
0
0

បាងកកៈ ប្រទេសថៃ បានបង្ហើបឲ្យដឹងថា មន្រ្តី របស់ខ្លួនបានត្រៀមជាស្រេចក្នុងការវាយប្រហារ តទល់ជាមួយ កម្ពុជា ក្នុងតំបន់ជម្លោះក្បែរប្រាសាទព្រះវិហារ អំឡុង នៃការឡើងស្រាយបំភ្លឺដោយផ្ទាល់ ដែលមានការចូលរួមពី អ្នកជំនាញផ្នែកច្បាប់តំណាងឲ្យប្រទេសទាំងពីរ នៅឯតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅក្នុងសប្តាហ៍ក្រោយនេះ ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីបណ្តាញព័ត៌មានថៃ។

...

«អង្គរសង្រ្កាន្ដ» ចាប់ផ្តើមដំណើរការ នៅប្រាសាទបាយ័ន ជាមួយទស្សនីយភាព វប្បធម៌ខ្មែរ ដ៏សម្បូរបែប

$
0
0

សៀមរាប: ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត «អង្គរសង្រ្កាន្ដ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់បញ្ចស័ក ព.ស ២៥៥៧ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបើកដំ ណើរហើយ នាព្រឹកថ្ងៃ ៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ នៅប្រាសាទអង្គរធំ ជាមួយផ្ទាំង ទស្សនីយភាពវប្បធម៌ ប្រពៃណី ដ៏សម្បូរបែបរបស់កម្ពុជា។

...
Viewing all 8042 articles
Browse latest View live




Latest Images