Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

គណបក្សប្រជាជន ស្រុកស្វាយលើ ទទួលសមាជិកថ្មី ៤៤៥នាក់

$
0
0

សៀមរាប: គណបក្សប្រជាជនកម្ពុជា នៅស្រុកស្វាយលើ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣ បានធ្វើពិធី ទទួលសមាជិកថ្មីចំនួន ៤៤៥នាក់។ ពិធីទទួលសមាជិកថ្មីនេះ បានធ្វើឡើង នៅស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ឃឹម ប៊ុនសុង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប លោក សៀង ណាំង សមាជិកសភាមណ្ឌលសៀមរាប ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបផ្សេងទៀត។

...

ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ចូលរួមក្នុងពិធីបូជា សពវីរជនស្ម័គ្រចិត្ត សន ភាស់

$
0
0

តាកែវ៖ លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញ ចូលរួមក្នុងពិធីបូជាសពវីរយុវជនស្ម័គ្រចិត្ត សន ភាស់ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីរូបគេបាន ទទួលមរណភាពកាលពីម៉ោង៦ និង៤៥នាទីយប់ថ្ងៃទី២ ខែឧសភា ដោយជំងឺរលាកសួត ក្នុងវ័យ ២៥ឆ្នាំ។

...

កម្លាំង អ.ហ ឃាត់ខ្លួន មេខ្យល់ម្នាក់ រំដោះពលករ ចំណាកស្រុក ប្រុស-ស្រី ០៨នាក់ ខណៈត្រៀមឆ្លងដែន

$
0
0

បន្ទាយមានជ័យៈ កម្លាំង អ.ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនមេខ្យល់ម្នាក់ និងរំដោះបានពលករចំណាកស្រុក ប្រុស ស្រី៨នាក់ ខណៈត្រៀមឆ្លងដែនខុសច្បាប់ តាមច្រករបៀងក្នុងក្រុងប៉ោយប៉ែត ចូលទឹកដីថៃ ដើម្បីរកការងារធ្វើយក មកអប់រំកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៣ នៅមុខផ្សាររ៉ាថ្មី ភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត។

...

លោក ហេង រតនា ចុះសំណេះសំណាល ជាមួយសមាជិក -សមាជិកា បក្សឃុំ ព្រែកឬស្សី ជាងមួយពាន់នាក់

$
0
0

ភ្នំពេញៈ លោក ហេង រតនា ទីប្រឹក្សាផ្ទាល់សម្តេច តេជោ ហ៊ុន សែន និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុក ល្វាឯម នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៣ បានចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្សប្រជា ជនឃុំព្រែកឬស្សី ចំនួន ១.២២៣នាក់ ហើយក្នុងការសំណេះសំណាលនោះ លោកបានអំពាវនាវដល់ សមាជិកសមាជិកាទំាងអស់ឲ្យចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗផងដែរ ។

...

គ.ជ.ប ប្រកាសឲ្យ អ្នកព័ត៌មាន ជាតិ-អន្តរជាតិ ធ្វើប័ណ្ណសម្គាល់ខ្លួន

$
0
0

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យអ្នកព័ត៌មានជាតិ និងអន្តរជាតិ ចូល ទៅធ្វើប័ណ្ណសំគាល់ខ្លួន សម្រាប់យកព័ត៌មានបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។

...

នាយករដ្ឋមន្រ្តី បញ្ជាក់ការពារ ជនជាតិ មូស្លីម នៅកម្ពុជាសាជាថ្មី

$
0
0

ភ្នំពេញ ៖ បើទោះបីជារឿងចាស់ កាលពីឆ្នាំ២០១១ កន្លងទៅក៏ដោយ ប៉ុន្តែសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមក បកស្រាយ និងបញ្ជាក់ដោយ ការពារ ជនជាតិ មូស្លីម នៅប្រទេសកម្ពុជា ក្រោយពីពួកគេ បានរងការចោទ ប្រកាន់ថា ជនជាតិ មូស្លីមនៅកម្ពុជា រាប់រយនាក់ ត្រូវបានគេទិញខ្លួនយក ទៅធ្វើទាហាននៅភាគខាងត្បូង ប្រទេសថៃ និងម៉ាឡេស៊ី ។

...

ម៉ាឡេស៊ីចាប់ផ្តើម បោះឆ្នោតជាតិ នៅថ្ងៃអាទិត្យនេះ

$
0
0

កូឡាឡាំពួរ៖ ប្រជាជនម៉ាឡេស៊ីរាប់លាននាក់ បានចូល រួមក្នុងការបោះឆ្នោតនាថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ ២០១៣នេះ ដោយតាមការសន្និដ្ឋានបង្ហាញថា ការបោះឆ្នោតនេះអាចជាការបញ្ចប់នៅអាណត្តិមេដឹកនាំ ដែល បានកាន់អំណាចអស់រយៈពេលជិត ៥៦ឆ្នាំ។

...

អភិបាលខេត្ត សៀមរាប ចុះសួរសុខទុក្ខ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ នៅមន្ទីរពេទ្យបង្អែក

$
0
0

សៀមរាប: នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង មន្ត្រីរាជការ សាលាខេត្ត និងក្រុមសហភាព សហព័ន្ធ យុវជនកម្ពុជា (ស.ស យ.ក) ចុះសួរសុខទុក្ខយុវជនស្ម័គ្រចិត្តសម្តេចតេ ជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

...

ពលរដ្ឋក្រីក្រ ២១០ គ្រួសារ នៅសង្កាត់ព្រែកទទួល អំណោយពីលោក អភិបាលខណ្ឌមានជ័យ

$
0
0

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣ សម្តេចព្រះពោធិ វ័ង្ស អំ លឹមហេង និងលោក គួច ចំរើន អភិបាលខណ្ឌមានជ័យ លោក ឡុង ង៉ែត នាយករដ្ឋបាល រួមជាមួយ លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី និង មន្រ្តីក្រោមឱវាទ បាននាំយកអំណោយ សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណា ចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក...

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យ មានជ័យ ជាង ១០០០ នាក់

$
0
0

បន្ទាយមានជ័យ ៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត សកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ ជាង ១០០០ នាក់ កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣។

...

ពីធីប្រកាស ចូលកាន់មុខ ដំណែងអភិបាល អភិបាលរង ខេត្ត និង អភិបាលក្រុង­- ស្រុកខេត្តកំពង់ធំ

$
0
0

កំពង់ធំៈ ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣ នៅសាលប្រជុំ ខេត្តកំពង់ធំ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ប្រចាំការនិងជារដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង ព្រឹទ្ធសភា រដ្ឋសភា បានអញ្ជើញជាអធិបតីភាព ក្នុងពីធីប្រកាស ចូលកាន់មុខដំណែង ជាអភិបាល អភិបាលរង ខេត្ត និងអភិបាលក្រុង ស្រុក នៃខេត្តកំពង់ធំ ។

...

ភ្លៀងខ្យល់ មួយមេធំ បណ្តាលឲ្យ បាក់រលំ ផ្ទះប្រជាពលរដ្ឋ ១៣២ខ្នង នៅឃុំតាគង់ ស្រុកម៉ាឡៃ របូសធ្ងន់ស្រាល ០៨នាក់

$
0
0

បន្ទាយមានជ័យៈ ភ្លៀងខ្យល់មួយមេធំ បានបណ្តាលឲ្យបាក់ រលំផ្ទះប្រជាពលរដ្ឋ១៣២ខ្នង នៅឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ របូសធ្ងន់ស្រាល០៨នាក់ កាលពីព្រលប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង៦ល្ងាច ។

...

លោក ស្រី បេន នាំអំណោយ កាកបាទក្រហម ចែកជនរងគ្រោះ រលំផ្ទះ ដោយសារខ្យល់ព្យុះ នៅស្រុកបាទី

$
0
0

តាកែវ៖ ជនរងគ្រោះ ដោយសាខ្យល់ ព្យុះបោករលំ ដួល និងខូចខាតផ្ទះ សម្បែងចំនួន ៧៨គ្រូសារ រនៅក្នុងស្រុកបាទី ត្រូវបានលោក ស្រី បេន អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសាខា កាកបាទក្រហម កម្ពុជា ខេត្តតាកែវនៅរ សៀលថ្ងៃចន្ទ ទី ៦ ខែឧសភា ឆ្នាំ ២០១៣ បាននាំអំណោយក កាកបាទក្រហម ចែកជូន ដើម្បីដោះស្រាយ ការខ្វះខាតក្នុងជីវរភាព ។

...

លោក ឯក ឃុនដឿន ដឹកនាំកម្លាំង សមត្ថកិច្ច ចុះធ្វើរដ្ឋបាល ទាំងយប់ ក្រោយទទួល តំណែង

$
0
0

ភ្នំពេញៈ អភិបាលខណ្ឌ ទួលគោក លោក ឯក ឃុនដឿន ដែលទើបនឹងតែងតាំង នារសៀលថ្ងៃទី០៦ ខែឧសភា នោះ បានដឹកនាំកម្លាំង សមត្ថកិច្ចចម្រុះចុះធ្វើ រដ្ឋបាលក្នុងទឹកដី របស់ខ្លួន ដើម្បីរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ ក៏ ដូចជាបទល្មើសផ្សេងៗ។

...

ទារិកាអាយុ ៥ខែម្នាក់ស្លាប់ និងមនុស្សពេញវ័យ ២នាក់រងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ ចរាចរណ៍ ផ្លូវទឹក ក្នុងខេត្ត កំពង់ឆ្នាំង

$
0
0

កំពង់ឆ្នាំង៖ ទារិកាអាយុ៥ខែម្នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សពេញវ័យ២នាក់ ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក រវាងកាណូត និងកាណូតបានបុកគ្នា ។ ហេតុការណ៍ខាងលើនេះ កើតឡើង កាលពីវេលា ម៉ោង៣ និង១០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣ នៅលើផ្ទៃទឹកទឹកទន្លេ ស្ថិតក្នុង ភូមិចុងកោះ សង្កាត់ផ្សាឆ្នាំង ក្រុងកំពង់ឆ្នាំង។

...

នគរបាលចម្រុះ ខណ្ឌដង្កោ ចុះអន្តរាគមន៍ ចំពោះព័ត៌មាន ថា មានអ្នកចាប់ក្មេង ប៉ុន្តែជារឿង ទំនាស់ក្នុង គ្រួសារទៅវិញ

$
0
0

ភ្នំពេញ ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើងក្នុង ខណៈដែលប្រជាពលរដ្ឋ រាយការណ៍ទៅ សមត្ថកិច្ចថា មានបុរសម្នាក់ ចាប់ក្មេងយកដាក់ក្នុង រថយន្តរត់គេចខ្លួន ធ្វើឲ្យសមត្ថកិច្ច ចម្រុះខណ្ឌ ដង្កោ ដែលដឹកនាំដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌដង្កោ ចុះមកអន្តរាគមន៍ ភ្លាមៗកាលពីវេលាម៉ោង ២១ នឹង ១០នាទីយប់ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៣ នៅចំណុចផ្លូវបឹងតាម៉ាត ក្នុងភូមិម័ល សង្កាត់ដង្កោ...

មន្រ្តីកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ បើករថយន្ត ទាំងស្រវឹង ក្រឡាប់ផ្ងាជើង កណ្តាលក្រុងព្រះសីហនុ

$
0
0

ព្រះសីហនុ៖ កាលយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣ ប្រហែលម៉ោង២០ និង៣០នាទី នៅចំនុចខាងជើង ខ្លោងទ្វារ សណ្ឋាគារសុខា ខេត្តព្រះសីហនុ ក្បែរប៉ុស្តិ៍យាមខ្លោងទ្វារ បុរីគុជអាស៊ី ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត មួយបង្កអោយ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ។

...

អាមេរិកសន្យា ធ្វើវិនិយោគទុន នៅកូរ៉េខាងត្បូង ក្នុងទឹកប្រាក់ចំនួន ៣៨០លានដុល្លារ

$
0
0

ញ៉ូយកៈ ក្រុមហ៊ុន Aircraft giant Boeing និងបណ្តាក្រុមហ៊ុន ចំនួនប្រាំមួយផ្សេង ទៀតរបស់សហរដ្ឋអាមេរិក បានសន្យា កាលពីថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះថា នឹងធ្វើវិនិយោគទុនក្នុងប្រទេស កូរ៉េខាងត្បូង ក្នុងទឹកប្រាក់សរុបចំនួន៣៨០លានដុល្លារអាមេរិក ក្នុងពេលដែលប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី Park Geun-hye បំពេញដំណើរទស្សនកិច្ចក្នុងទីក្រុងញ៉ូវយក។

...

UN ៖ បង្ហាញការ សង្ស័យថា ក្រុមបះបោរ ស៊ីរី ប្រើប្រាស់អាវុធ គីមីក្នុងប្រទេស

$
0
0

ដាម៉ាស៖ ភ្នាក់ងារស៊ើបអង្កេត របស់អង្គការសហប្រជាជាតិ បានបង្ហាញការសង្ស័យថា ក្រុមបះបោរស៊ីរីជាភាគី ដែលប្រើប្រាស់ សារធាតុឧស្ម័ន បំផ្លាញប្រព័ន្ធប្រសាទ ក្នុងពេលមានជម្លោះ អូសបន្លាយរយៈពេលពីរឆ្នាំក្នុង ប្រទេសស៊ីរី។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មានក្នុងតំបន់ បានឲ្យដឹងកាល ពីថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះ ។

...

អតិផរណា​ ក្នុងខែមេសា នៅហ្វីលីពីន កើនឡើង ត្រឹមតែ ២,៦ភាគរយ

$
0
0

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣នេះថា អតិផរណាគិតក្នុងខែមេសា នៅ ហ្វីលីពីន បានកើនឡើង២,៦ភាគរយ ។

...
Viewing all 8042 articles
Browse latest View live




Latest Images