Quantcast
Channel: ព័ត៌មានថ្មីបំផុត

ក្រុម​ជើងខ្លាំង ត្រូវប្រជែង​កៅអី វគ្គផ្ដាច់ព្រ័ត្រ​ពាន Smart Futsal Cup លើក​ទី២​

$
0
0

ភ្នំពេញ៖ ក្រុម White Unicorn, Lion Team, Smart Eagle និងក្រុមគោព្រៃ សុទ្ធតែដណ្ដើមបានកៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Smart Futsal Cup លើកទី២ រៀងៗខ្លួន ក្រោយឆ្លងកាត់ ការប្រកួតជម្រុះ ៥លើកដូចគ្នា ដែលទើបបញ្ចប់ កាលពីម្សិលមិញ ហើយត្រៀមជួបប្រជែង កៅអីវគ្គផ្ដាច់ព្រ័ត្រ នាសប្ដាហ៍ក្រោយ ។

ការប្រកួតជម្រុះវិលជុំក្នុងពូលA និងពូលB នៃពានរង្វាន់បាល់ទាត់ហ្វូតសាលមិនអាជីពខាងលើ បានបញ្ចប់ការប្រកួតហើយ នៅថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញ ដោយក្រុម White Unicorn ឈរលេខ១ ក្នុងពូលA ក្រោយរកបាន ៣ពិន្ទុបន្ថែមពីជ័យជម្នះលើក្រុម Lion Team ដោយលទ្ធផល ៣-១ ធ្វើឲ្យ ៥ប្រកួតរបស់ខ្លួន មិនស្គាល់ពាក្យថាចាញ់រកបាន ១៥ពិន្ទុពេញ ខណៈការបរាជ័យរបស់ក្រុម Lion Team ធ្វើឲ្យក្រុមនេះឈរលេខ២ ដោយមាន ១២ពិន្ទុក្នុងដៃដូចគ្នា ។

ចំណែកពូលB គឺចំណាត់ថ្នាក់លេខ១ ក្នុងពូលបានទៅក្រុម Smart Eagle បន្ទាប់ពីធ្វើការប្រកួត ៥លើក ឈ្នះ៤ និងស្មើ១ រកបាន ១៣ពិន្ទុ ក្នុងមួយប្រកួតចុងក្រោយ Smart Eagle បានប្រកួតឈ្នះក្រុម Bong Smart ដោយលទ្ធផល ៤-១ ។ រីឯលេខ២ ក្នុងពូលបានទៅក្រុមគោព្រៃ ដែលធ្វើការប្រកួត ៥លើកដូចគ្នា ឈ្នះ៤ និងចាញ់១ រកបាន ១២ពិន្ទុ ពិសេសមួយប្រកួតចុងក្រោយ ក្រុមនេះបានទទួល ៣ពិន្ទុពេញ ក្រោយយកឈ្នះក្រុម CTO-Tiger ដោយលទ្ធផល ១៧-២ ។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតជម្រុះតាមពូលនីមួយៗ ក្នុងមួយពូលមាន ៦ក្រុមចូលរួម ប៉ុន្ដែដោយលក្ខខណ្ឌ នៃការប្រកួតតម្រូវឲ្យក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗ ត្រូវឡើងវគ្គបន្ដ ដូច្នេះក្រុម White Unicorn, Lion Team, Smart Eagle និងក្រុមគោព្រៃ គឺត្រូវជួបប្រកួតខ្វែង ពូលដណ្ដើមសិទ្ធិ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់តំណែងជើងឯកពាន Smart Futsal Cup រដូវកាលថ្មីនេះ ។

សូមបញ្ជាក់ផងដែរថា ពានរង្វាន់បាល់ទាត់ Smart Futsal Cup នេះ ត្រូវបានបង្កើតឡើងក្រោមការផ្ដួចផ្ដើមគំនិតរបស់ក្រុមហ៊ុន Smart ដើម្បីផ្ដល់ឱកាសឲ្យ បុគ្គលិកទាំងអស់ ចូលរួមលេងកីឡា ដើម្បីសុខភាព និងផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងបុគ្គលិក និងបុគ្គលិក ឬ បុគ្គលិក និងថ្នាក់ដឹកនាំរបស់ខ្លួន ពិសេសក៏ដើម្បីចូលរួម លើកស្ទួយវិស័យកីឡា ហ្វូតសាលក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានសកម្មភាព ផុសផុលផងដែរ ៕


សម្តេចតេជោ៖ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ គឺជាកំពង់ផែ សេដ្ឋកិច្ចជាតិដ៏សំខាន់ តែមួយគត់របស់ កម្ពុជា

$
0
0

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងបណ្តាញសង្គម ហ្វេសបុក របស់សម្តេចថា «កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសេដ្ឋកិច្ចជាតិ ដ៏សំខាន់តែមួយគត់ របស់កម្ពុជា ដែលមានទីតាំងនៅទិសនិរតី ចំងាយ២៣០គម ពីរាជធានីភ្នំពេញ។ កំពង់ផែនេះបានចាប់ផ្តើម សាងសង់នៅក្នុងឆ្នាំ១៩៥៦ និងចាប់ដំណើរការនៅ ឆ្នាំ១៩៦០។ មកទល់ពេលនេះ កំពង់ផែស្វ័យយ័តក្រុងព្រះសីហនុ ត្រូវបានរៀបចំអភិវឌ្ឍន៌ និងបំពាក់ទៅដោយគ្រឿងចក្រ និងម៉ាស៊ីនទំនើបៗ ក្នុងការសម្រួលដល់ការនាំចេញ នូវទំនិញក្នុងស្រុកទៅបរទេស និងនាំចូលមកវូវសំភារៈបរិក្ខារ ជាច្រើនសម្រាប់អភិវឌ្ឍន៌ប្រទេស»។

សម្តេចបានបញ្ជាក់ថា «កំពង់ផែក្រុងព្រះសីហនុ គឺបានចូលរួមចំណែកយ៉ាងសំខាន់បំផុត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ កម្ពុជា អោយកាន់តែរីក លូតលាស់ខ្ពស់ទៅមុខ»។

សម្តេចបានសរសេរ បន្ថែមទៀតថា «ក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយកម្ពុជា រីកចម្រើនទៅមុខជាបន្តបន្ទាប់»៕

ក្រុមកីឡាបាល់ទាត់ Allstars កម្ពុជានឹងទទួល បានទឹកប្រាក់ ដែលតេជោ សែនផ្ដល់ជូន ក្នុងពេលឆាប់ៗនេះ

$
0
0

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ នេះបានអះអាងថា ទឹកប្រាក់ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលឧបត្ថម្ភជូន ក្រុមកីឡាបាល់ទាត់កម្ពុជា Cambodia All Stars  ទាំងគ្រូបង្វឹក និងកីឡាករ នឹងត្រូវបញ្ជូនដល់រតនាគារជាតិ នៅថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ស្អែកនេះ។

លោក ហង់ ជួនណារ៉ុន បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា " ថវិកាដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី ផ្តល់ជារង្វាន់ដល់ Cambodia All Stars នឹងទៅដល់រតនាគារជាតិ ថ្ងៃស្អែកនេះ ហើយនឹងបើកជូនកីទ្បាករ ក្នុងពេលឆាប់ៗនេះ "។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦បានបានសម្រេច ផ្តល់ថវិកាចំនួន១២លានរៀលដល់គ្រូបង្វឹក និងកីឡាករ ទាំង ៣៦នាក់ ក្នុងក្រុមកីឡាបាល់ទាត់ Cambodia All Stars ដែលសរុបទឹកប្រាក់ ៤៣២លានរៀល៕

លោកអភិបាល ស្រុកស្អាង នាំអំណោយ ចែកជូន គ្រួសារក្រីក្រ ជួបគ្រោះថ្នាក់ចរាចរណ៍

$
0
0

កណ្តាល៖ គ្រួសារក្រីក្រ ពីរគ្រួសារជួប គ្រោះថ្នាក់ចរាចរ បណ្តាលឲ្យម្នាក់ស្លាប់ និងពីរនាក់ទៀត រងរបួសធ្ងន់ ហើយក៏ធ្វើឲ្យជីវភាព ក្នុងគ្រួសារកាន់តែដុនដាបខ្លាំង ពេលកំពុងព្យាបាល រហូតគ្មានបាយហូប ដោយសារតែប្រជាពលរដ្ឋ ជួបបញ្ហាខ្វះខាតបែបនេះហើយ ទើបលោក ខឹម ចាន់គីរី អភិបាលស្រុកស្អាង បានដឹកនាំមន្ត្រីសាលាស្រុក មួយចំនួនផងដែរ នាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា មួយចំនួនផងដែរ យកទៅចែកជូន កាលពីរសៀលថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅលំដ្ឋានបងប្អូន ប្រជាពលរដ្ឋភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

លោកអភិបាលស្រុក បានមានប្រសាសន៍ ទៅកាន់គ្រួសារក្រីក្រថា អំណោយដែលបាននាំ យកមកចែកជូនបងប្អូន នាពេលនេះ មានអង្ករ៥០គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ មុងភួយកន្ទេល សម្ភារៈផ្ទះបាយ១កំប្លេ និងថវិកាមួយចំនួនផងដែរ ។

លោកបានបន្តថា អំណោយទាំងនេះទោះ បីជាតិចតួចស្តួចស្តើងក្តី ប៉ុន្តែវាអាចជួយកាត់បន្ថយ ការខ្វះខាតរបស់បងប្អូន បានមួយរយះផងដែរ ទោះបីមិនគ្រប់ តាមតម្រូវការបងប្អូន ប៉ុន្តែនេះគឺជាការចូលរួម ចែករំលែកដើម្បីកាត់បន្ថយកង្វះខាត ហើយសកម្មភាពទាំងនេះ គឺដោយសារតែមានការណែនាំ ពីលោកអភិបាល នៃគណអភិបាល ខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុក ដាក់ខ្ពស់បំផុតពីកង្វះ ខាតរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនបណ្តោយទុកឲ្យ ពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់បាយនោះទេ ដូច្នេះសូមបងប្អូនត្រូវតែមានជំនឿចិត្តកុំអស់សង្ឃឹមឲ្យសោះ គឺយើងនឹងបន្តចុះជួយជាបន្តទៀតខណៈ ដែលបងប្អូនជួបការលំបាកខ្លាំង ព្រោះគណបក្សប្រជាជនធ្វើអ្វីគឺដើម្បីតែប្រជាជន។

ជាមួយគ្នានោះដែរគ្រួសារក្រីក្របាន ថ្លែងអំរណគុណដល់លោកអភិបាលក៏ ដូចជាក្រុមការងារដែល បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាពិសេសនោះ គឺអញ្ជើញចុះមកដល់ លំនៅដ្ឋានប្រជាពលរដ្ឋ គ្រាន់តែទទួលព័ត៌មានភ្លាម គឺចុះមកភ្លាមៗតែម្តង នេះគឺជាសកម្មភាពមួយ ដែលធ្វើឲ្យពួកគាត់មិនអាច បំភ្លេចបានដោយសារតែលោកអភិបាលបាន ចុះមកជួយពួកគាត់ទាន់ពេលវេលា ដូច្នេះមានតែ គណបក្សប្រជាជន ទេដែលយកចិត្តទុក ដាក់លើប្រជាជនបែបនេះ៕

អ.ហ និង នគរបាល ចុះបង្ក្រាប កាស៊ីណូ អត់ច្បាប់ នៅក្រុងសៀមរាប ឃាត់ខ្លួន មនុស្សប្រុសស្រី ១៤នាក់

$
0
0

សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថ សហការ កម្លាំងនគរបាលខេត្ត ដឹកនាំដោយ លោកវរៈសេនីយ៍ឯក ស្រី យូរា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងលោកវរៈសេនីយ៍ឯក ជា ដាលុច មន្ទីរយុត្តិធម៌ នៃទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប នៅវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបទីតាំងកាស៊ីណូ អត់ច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា យុទ្ធនាការខាងលើនេះ សមត្ថកិច្ចចម្រុះ បានធ្វើការឃាត់ខ្លួន មនុស្សប្រុសស្រី ចំនួន១៤នាក់ ក្នុងនោះស្រី ៥នាក់ និងប្រុស៩នាក់ នាំមកកាន់ ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាបដើម្បីសាកសួរ។

ទោះយ៉ាងណា ព័ត៌មាននេះ ជាបឋម ដោយស្ថានភាពយប់ផងនោះ សមត្ថកិច្ចមិនទាន់ បានលំអិតនិងបង្ហាញពី ឈ្មោះម្ចាស់កាស៊ីណូ ខាងលើនៅឡើយទេ។

ព័ត៌មានលំអិត មជ្ឈមណ្ឌលព័ត៌ ដើមអម្ពិល និងលើកយកមកផ្សាយ ជាបន្តបន្ទាប់ទៀត នៅព្រឹកថ្ងៃទី២៩ កុម្ភៈស្អែក៕

កសិករម្នាក់ ប្រទះឃើញគ្រាប់ ១០០mm ១គ្រាប់ នៅក្នុងដីស្រែរបស់ខ្លួន

$
0
0

ភ្នំពេញ៖ បុរសវ័យចំណាស់អាយុ ៦៤ឆ្នាំម្នាក់ ឈ្មោះ ឃុត ដៀង បានប្រទះឃើញគ្រាប់ ១០០mm ១គ្រាប់ នៅក្នុងដីស្រែរបស់គាត់ ដែលបានអាស្រ័យផលអស់ជាច្រើនឆ្នាំមកហើយ។

យោងតាមអគ្នស្នងការដ្ឋាននគរបាលជាតិ បានដកស្រងសម្តី លោកវរសេនីយ៍ទោ យឹម វិចិត្រ អធិការនគរបាល ក្រុងបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបង ប្រជាពលរដ្ឋឈ្មោះ ឃុត ដៀង ភេទប្រុស អាយុ ៦៤ឆ្នាំ បានប្រទះឃើញគ្រាប់ ១០០mm ចំនួន ១គ្រាប់ នៅក្នុងដីស្រែដែលគាត់កំពុងអាស្រយ័យកផល។

លោកអធិការ បានបន្តថា ក្រោយពេលប្រទះឃើញនូវគ្រាប់នេះ កសិករខាងលើ បានទៅរាយការណ៍ជូនកម្លាំងសមត្ថកិច្ចក្រុងបាត់ដំបង បន្ទាប់ពីទទួលដំណឹង សមត្ថកិច្ចបានរាយការណ៍បន្តជូន និងប្រគល់ជូនអង្គភាពស៊ីម៉ាក យកទៅរក្សាទុកដើម្បីកំទេចចោលរួចហើយ។ ក្នុងឱកាសនោះដែរ លោកអធិការក្រុងបាត់ដំបង បានធ្វើការថ្លែងអំណរគុណដល់ប្រជាជនឈ្មោះ ឃុត ដៀង ដែលបានមករាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម សម្ពោធអគារថ្មី នៃមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ នាព្រឹកនេះ

$
0
0

ព្រះសីហនុ-ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាជំនួយរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ស្លាប់ ៧នាក់ និងរបួស ១៧នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី២៨កុម្ភៈ

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ចំនួន ១៤លើក (យប់ ៩លើក) ស្លាប់ចំនួន ៧នាក់, របួសធ្ងន់ ១២នាក់ (ស្រី២នាក់) របួសស្រាល ៥នាក់ (ស្រី២នាក់) និងមិនពាក់មួក ពេលគ្រោះថ្នាក់មាន ១៦នាក់ (យប់ ៤នាក់)។

យោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ ចរាចរណ៍ទាំង ១៤លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ២១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៤គ្រឿង រថយន្តធុនតូច ៥គ្រឿង រថយន្តធុនធំ ២គ្រឿង ថ្មើរជើង ៤នាក់ ។

មូលហេតុ ដែលបណ្តាលឲ្យមាន គ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់២នាក់) ស្រវឹង ៤លើក (ស្លាប់២នាក់), មិនគោរពសិទ្ធិ ៤លើក (ស្លាប់២នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់១នាក់) បត់គ្រោះថ្នាក់ ១លើក។ ដោយឡែកយានល្មើស សរុបទូទាំងប្រទេសមាន ៥.៨៥៦គ្រឿង បានធ្វើការអប់រំមាន ២.២៩៤គ្រឿង អប់រំមួក ១.២២១និងពិន័យសរុប ៣.៥៦២គ្រឿង និងពុំមានឃាត់ យានយន្តទុកនោះទេ ៕


លោក គន់ គីម រំលឹកមន្ត្រី ក្រោមឱវាទ ត្រូវចុះស្វែងយល់ ពីសុខទុក្ខពលរដ្ឋ នៅតាមមូលដ្ឋាន

$
0
0

ភ្នំពេញ៖ លោក គន់ គីម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តឧត្តរមានជ័យ បានផ្តាំផ្ញើ ដល់មន្រ្តីក្រោមឱវាទ ត្រូវចំណាយ ពេលវេលាឲ្យបានច្រើន ដើម្បីចុះស្វែងយល់ ពីសុខទុក្ខប្រជាពលរដ្ឋនៅ មូលដ្ឋាន។

ថ្លែងក្នុងកិច្ចប្រជុំប្រគល់ភារកិច្ច ដល់មន្រ្តីក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីស្វែងរក ប្រជាប្រិយភាព សម្រាប់គណបក្ស ប្រជាជនកម្ពុជា ឈានទៅរកជ័យជម្នះ សម្រាប់ការបោះឆ្នោតឃុំ សង្កាត់នាឆ្នាំ២០១៧ខាងមុខនេះ លោក គន់ គីម បានមានប្រសាសន៍ថា សមាជិកបក្ស គ្រប់លំដាប់ថ្នាក់ ត្រូវតែធ្វើអំពើល្អជានិច្ច ដោយចាត់ទុកខ្លួន ជាអ្នកបម្រើប្រជាជន ស្វែងយល់ពីសុខទុក្ខ ប្រជាជន តាមរយៈការបើក វេទិកាសាធារណៈ ដើម្បីស្តាប់មតិ និងបំណងប្រាថ្នា របស់ប្រជាជន និងដោះស្រាយសំណូមពរ របស់ប្រជាជន ទៅតាម លទ្ធភាពជាក់ស្តែង។

លោកបានបន្ថែមថា ជាមួយនោះ ត្រូវបន្តអនុវត្ត ឲ្យមានប្រសិទ្ធភាព គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសទប់ស្កាត់ ឲ្យបាននូវអំពើចោរកម្ម ការប្រព្រឹត្តិ ល្បែងស៊ីសង គ្រប់ប្រភេទ និងការសេព គ្រឿងញៀន នៅមូលដ្ឋានរបស់ខ្លួនជាដើម៕

ថ្ងៃអាទិត្យម្សិលមិញ សមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀន ២ករណី ឃាត់ខ្លួនជន សង្ស័យ ២នាក់

$
0
0

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ សមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ២ករណី និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ២នាក់ ស្ថិតនៅទីតាំង ២ផ្សេងគ្នា។

យោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ២ករណី ឃាត់មនុស្ស ២នាក់ (ប្រុស) រួមនឹងវត្ថុតាងមាន គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ice) ស្មើនឹង ៧កញ្ចប់ធំ និង១កញ្ចប់តូច។

ទីតាំងដែលកម្លាំងសត្ថកិច្ចនគរបាល បានចុះទៅបង្ក្រាប នោះមាន ទី១. នៅរាជធានីភ្នំពេញ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) រឹបអូសវត្ថុតាង គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ស្មើនឹង ៦កញ្ចប់ធំ និង១កញ្ចប់តូច និងទី២. ខេត្តកណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ៕





Latest Images