Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះមកនៅ ត្រឹម២៣ភាគរយ នៅឆ្នាំ២០១១

$
0
0

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ រដ្ឋសភាកម្ពុជា បានឲ្យដឹងនៅព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ថា ទោះបីជាភាពក្រីក្រ នៅកម្ពុជាត្រូវបានកាត់បន្ថយក៏ពិតមែន តែភាពក្រីក្រនៅតែស្ថិតក្នុងកំរិតខ្ពស់ បើធៀបនឹងប្រទេសរីកចំរើន លើសកលលោក ជាច្រើន ដោយសេដ្ឋកិច្ច មានកំណើនខ្លាំង នៅតំបន់ទីជនបទ ប៉ុន្តែភាពក្រីក្រ បានធ្លាក់ចុះពី ៣៤ភាគរយ នៅឆ្នាំ២០០៤ មក២៣ភាគរយ នៅ ឆ្នាំ២០០៣។

លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មបាន មានប្រសាសន៍ នៅក្នុង ពិធីបើកសិក្ខាសាលារបស់រដ្ឋសភា ដើម្បីស្វែងយល់អំពីយុទ្ធសាស្រ្ត កសាង ក្របខណ្ឌគោល នយោបាយ ម៉ាក្រូសេដ្ឋកិច្ច ក្នុងការរៀបចំសេចក្តី ព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង់ ឆ្នាំ២០១៣ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ថា កម្ពុជាបច្ចុប្បន្ននេះ ភាពក្រីក្រ នៅតែស្ថិតក្នុងកំរិតខ្ពស់ បើធៀបនឹង ប្រទេសរីកចំរើន លើសកលលោក ហើយមានតែនៅតាម ទីប្រជុំជនប៉ុណ្ណោះដែលមានកំណើន សេដ្ឋកិច្ចខ្លាំង ដែលជាហេតុធ្វើ ឲ្យមាន ទំនាក់ ទំនងតិចតួច ទៅដល់សេដ្ឋកិច្ច ជនបទកម្ពុជា ដែលមានប្រជាជន ប្រមាណ៨៥ភាគរយ ជាកសិករ រស់នៅតាមជនបទហើយ ដែលទាក់ទង នឹងកង្វះខាតដីធ្លីខ្លះៗ ហើយសកម្មភាពសេដ្ឋកិច្ច ចំរុះនៅមានកំរិត និងមានសមាជិកគ្រួសារច្រើនក្នុងបន្ទុក។

លោកបន្តថា”អ្នកក្រីក្រតែងតែទទួលរងគ្រោះពីបញ្ហាសុខភាព ធ្ងន់ធ្ងរ មានឱកាស តិចតួចនឹងទទួល បានសេវាអប់រំ និងការអភិវឌ្ឍផ្ទាល់ខ្លួន ហើយជានិច្ចកាល តែងតែស្ថិតក្នុងភាពក្រីក្រ”។
លោក ជាម យៀប បញ្ជាក់ថា គ្រួសារដែលមានស្រ្តីជាមេផ្ទះ មានអត្រាកុមារ ចូលរួម ពលកម្មខ្ពស់ជាងគេ ហើយតាមរយៈនេះ កូនរបស់គាត់ ជាពិសេសកូនស្រីនៅក្នុង គ្រួសារតែងតែ ទទួល នូវ ហានិភ័យ នៃភាពក្រីក្រ ភាគច្រើន។ហេតុនេះ បង្កើតឲ្យមានវិសមភាព រវាងតំបន់ទីក្រុង និងជនបទ ដោយមានគម្លាត គ្នាយ៉ាងឆ្ងាយ។

លោក បានបញ្ជាក់ទៀតថា កម្ពុជាត្រូវតែធ្វើយ៉ាងណា ដើម្បីឲ្យសេដ្ឋកិច្ចមាន លក្ខណៈចំរុះរដ្ឋ និងឯកជនធ្វើឲ្យ ប្រជាជនក្រីក្រនៅ តាមទីជនបទ ទទួលបានអត្ថប្រយោជន៍ ពីកំណើន សេដ្ឋកិច្ច នេះឲ្យបានឆាប់រហ័ស ។ក្រៅពី កត្តាប្រឈមទាំងនេះ ក៏នៅមានកត្តាចម្បងធំៗ មួយចំនួនទៀត ដូចជាមូដ្ឋានគ្រិះ នៃកំណើនសេដ្ឋកិច្ច នៅតូច ចង្អៀត កំណើនចំណាយខ្ពស់ ជាងចំណូល ភាព មិនប្រាកដនិយម នៃការងើបឡើងវិញនៃ សេដ្ឋកិច្ចពិភពលោក ទោះបីមាន សញ្ញាវិជ្ជមានក្នុង ប្រទេសនៅក្នុងអាស៊ី ដែលមានកំណើនខ្ពស់ ជាងគេក៏ដោយ។

យោងតាម ស្ថិតិរបស់ ក្រសួងផែនការ ផ.ស.ស សំរាប់មនុស្សម្នាក់ (GDP percapita) មានជាមធ្យម កើនឡើងពី ៤២០ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០០៤ ទៅដល់ជិត១.០០០ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១១ ហើយអត្រានៃ ភាពក្រីក្របានធ្លាក់ចុះ ពី៣៤ភាគរយ នៅឆ្នាំ២០០៤ មកត្រឹមប្រមាណ ២៣ភាគរយនៅឆ្នាំ២០១១៕


ស្រ្តីកម្មកររោងចក្រ ម្នាក់ ខំធ្វើការរកប្រាក់ ដើម្បីសម្រាលកូន ទីបំផុតស្លាប់ទាំង មិនបានមើលមុខកូន ក្រោយពេលសម្រាល

$
0
0

ស្វាយរៀងៈ ស្រ្តីជាកម្មករោងចក្រម្នាក់ បានស្លាប់ យ៉ាងអាណោចអាធម ជាទីបំផុត បន្ទាប់ពីបានឆ្លងទន្លេ បានប្រមាណ៣ម៉ោង កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

លោក ទេព សាមី អាយុ ៣៤ឆ្នាំ ជាប្តីនារីរងគ្រោះ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅ ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកានេះថា ប្រពន្ធរបស់គាត់ឈ្មោះ នន់ សុជាតា អាយុ ៣១ បម្រើការងារនៅរោងចក្រស្វាយរៀងហ្កាមិន មានទីតាំងនៅក្នុងក្រុងស្វាយរៀង ហើយបច្ចុប្បន្នមានទីលំនៅក្នុងភូមិស្រះវង្ស សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង។

បុរសជាប្តីរូបនេះ បានរៀបរាប់ទាំងទឹកភ្នែកយំស្តាយស្រណោះថា ក្រុមគ្រូសារខ្លួន គឺជាក្រុមគ្រូសារ ដ៏ក្រី ក្រ ដោយរស់នៅជាមួយឪពុកម្ដាយ ហេតុដូច្នោះហើយ បានជាប្រពន្ធរបស់ខ្លួន បានទៅធ្វើការនៅរោង ចក្ររៀងរាល់ថ្ងៃ ទោះបីជាពោះជិតគ្រប់ខែក៏ដោយ នៅតែប្រឹងទៅធ្វើការដែរ ដើម្បីសន្សំលុយទុកសម្រាប់ យកមកឆ្លងទន្លេ។

បុរសរូបនេះបានបន្តថា នៅយប់ថ្ងៃកើតហេតុ ប្រពន្ធរបស់ខ្លួនបានឈឺពោះ ហើយ ក៏ត្រូវបានរូបលោក និង ក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង លុះដល់ម៉ោងប្រមាណ ១១ និង៣០នាទីយប់ ក៏សម្រាលបានកូនប្រុសម្នាក់ ប៉ុន្តែក្រោយឆ្លងទន្លេហើយ ប្រពន្ធរបស់លោក ចេះតែធ្លាក់ឈាមរហូតដល់ បញ្ចូលឈាមអស់៦កំប្លោក តែឈាមនៅតែធ្លាក់ដដែលជាហេតុធ្វើឲ្យក្រុមគ្រូរពេទ្យ មិនអាចជួយសង្គ្រោះ បាន ក៏ស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺថ្ងៃទី៨ ខែវិច្ឆិកា ។

បើតាមបុរសជាប្ដី កូនប្រុសនេះ ដែលទើបនឹងកើតនេះ គឺជាកូនទី២ហើយបន្ទាប់ពីកូនស្រី របស់គាត់ អាយុ បាន ៧ឆ្នាំ ដូច្នោះហើយវាធ្វើឲ្យខ្លួនគាត់ មានការអាឡោះអាល័យប្រពន្ធយ៉ាងខ្លាំង ជាពិសេស អាណិតកូនប្រុស ដែលទើបតែកើតមកមិនទាន់បានឃើញមុខម្ដាយ ហើយមិនមានអ្វីបៅនោះទេ៕

Photo by DAP-NEWS

គណបក្ស សម រង្ស៊ី កំពុងរៀបចំ ឯកសារ ប្ដឹងទៅ ក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះការ លុបឈ្មោះ លោក សម រង្ស៊ី

$
0
0

ភ្នំពេញ ៖ តំណាងរាស្រ្ដគណបក្ស សម រង្ស៊ី បានឲ្យដឹងថា គណបក្សខ្លួន កំពុងតែរៀបចំឯកសារពាក់ព័ន្ធមួយចំនួន ដើម្បីប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ទាក់ទងនឹង ការលុបឈ្មោះ លោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២។

លោក ហូរ វ៉ាន់ តំណាងរាស្រ្ដមកពីគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ ថា លោកកំពុងរៀបចំឯកសារ ពាក់ព័ន្ធនានា ដើម្បីប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលបានលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោត។

លោកបន្តថា ”ខ្ញុំកំពុងតែរៀបចំ ឯកសារហើយ មិនឲ្យហួសកំណត់របស់ច្បាប់បោះឆ្នោត រយៈពេល៥ថ្ងៃ ដូច្នេះក្នុង៥ថ្ងៃ នឹងខ្ញុំលៃយ៉ាងណាដាក់ឲ្យទាន់”។
គម្រោងនៃការដាក់ពាក្យ ប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ពីសំណាក់គណបក្ស សម រង្ស៊ីនេះ បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១២ បានសម្រេចតម្កល់ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលបានលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោតនោះ។

លោកមេធាវី ជួង ជូងី ដែលជាមេធាវីដើមបណ្តឹង តំណាងឲ្យលោក សម រង្ស៊ី បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយសេចក្តីសម្រេចនោះថា ជារឿងមិនត្រឹមត្រូវ ហើយលោកនឹងពិភាក្សា ជាមួយកូនក្ដីរបស់លោកបន្តទៀត ដើម្បីប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាសង្កាត់បឹងរាំង បានសម្រេច លុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១២ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២។ បន្ទាប់មក មេធាវីការពារក្ដីឲ្យ លោក សម រង្ស៊ី គឺ លោក ជួង ជូងី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ បានដាក់ពាក្យបណ្ដឹងទៅ គ.ជ.ប. ហើយត្រូវបាន គ.ជ.ប. ទទួល ពាក្យបណ្ដឹង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ និងបានបើកសវនការនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះ ដោយសម្រេចលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជី ឈ្មោះឆ្នោត ដូចការសំរេច របស់ក្រុមប្រឹក្សាសង្កាត់បឹងរាំង ខណ្ឌដូនពេញដែរ៕

ការងារសង្គមកិច្ច និងកិច្ចការពារកុមារ ក្នុងខែតុលា របស់សាលា រាជធានីភ្នំពេញ

$
0
0

ភ្នំពេញៈ យោងតាមរបាយការណ៍ ស្តីពីផែនអនុវត្ត សកម្មភាពរយៈពេល៣ ខែ (តុលា វិច្ឆិកា ធ្នូ) ឆ្នាំ២០១២ របស់រដ្ឋបាល រាជធានីភ្នំពេញ បានឲ្យដឹងថា កុមារក្រីកចំនួន៨០ ត្រូវបានជួយឧបត្ថម្ភ ក្នុងការសិក្ស ស្រ្តីមាន ផ្ទៃពោះ និងយុវវ័យមួយ ចំនួនទៀតក៏ត្រូវ បានជួយឧបត្ថម្ភ និងបណ្តុះបណ្តាផងដែរ ក្នុងខែតុលា កន្លងទៅនេះ ។

តាមរយៈរបាយការណ៍ រីកចំរើនក្នុងខែតុលា នៃការអនុវត្តផែនការ សកម្មភាពសំខាន់ៗ រយៈពេល៣ ខែឆ្នាំ២០១២ បានឲ្យដឹងថា កុមារក្រីក្រចំនួន៨០នាក់ ដែលរស់នៅ សង្កាត់គោករកា, ត្រពាំងក្រសាំង និងសង្កាត់ ច្បារអំពៅទី១ ត្រូវបានទទួលការជួយ ឧត្ថម្ភសំភារៈសិក្សា និងអាហារូបត្ថម្ភ។ របាយការណ៍នោះ បានបន្តទៀតថា សម្រាប់ខែ តុលា នេះ ស្រ្តីមានផ្ទៃពោះក្រីក្រ ចំនួន១០នាក់ បានទទួលការគំាទ្រ សេវាថែមទំាសុខភាព ។

របាយការណ៍រដ្ឋបាលរាជធានីភ្នំពេញ ក៏បានឲ្យដឹងទៀតថា សម្រាប់ការព្យាបាលអប់រំ ផ្តល់នីតិសម្បទា និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដល់យុវជន យុវនារីរងគ្រោះដោយ គ្រឿងញៀន នៅ មជ្ឈមណ្ឌលឱកាសខ្ញុំ ក្នុងនោះយុវជន យុវនារី ចំនួន៩២នាក់ (ស្តី្រ៧នាក់) ទទួលបានការព្យាបាលអប់រំ និងផ្តល់នីតសម្បទា ឯយុវជន យុវនារី ចំនួន៣០ នាក់ ទទួលបានការ បណ្តុះ បណ្តាល ជំនាញកាត់ដេរ ៕

លោក គាត ឈន់៖ ការចំណាយ ឆ្នាំ២០១៣ គឺត្រូវរក្សា កម្រិតសមស្រប ដោយសន្សំសំចៃ

$
0
0

ភ្នំពេញ៖ គោលនយោបាយចំណាយឆ្នាំ២០១៣ គឺត្រូវរក្សាកម្រិតសមស្រប ដោយត្បិតត្បៀត និងសន្សំសំចៃ ព្រមទាំងត្រូវធ្វើអាទិភាពកម្មខ្ពស់ ដើម្បីឲ្យចំណាយ របស់យើងបម្រើឲ្យគោល នយោបាយអាទិភាព និងសកម្មភាពការងារសំខាន់ៗ និងចាំបាច់ និងប្រកបដោយភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាព។ នេះជាប្រសាសន៍ លើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសិក្ខាសិលារបស់សភា ស្តីពីយុទ្ធសាស្រ្តកសាងក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២នេះ នាវិមានរដ្ឋសភា។

លោកមានប្រសាសន៍បន្តថា តាមគោលនយោបាយចំណាយឆ្នាំ២០១៣នេះ យើងត្រូវរក្សាចំណាយសរុបរបស់យើង ឲ្យនៅត្រឹមប្រមាណ ១៩,៨១ភាគរយ នៃ ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) គឺ កើនឡើងប្រមាណ ០,៤៨ភាគរយ នៃផ.ស.ស. ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១២ ដែលក្នុង នោះចំណាយចរន្តសរុប នឹងត្រូវរក្សាឲ្យនៅត្រឹមប្រមាណ១១,៩០ភាគរយ នៃផ.ស.ស. និងចំណាយមូលធនសរុបនឹង ត្រូវរក្សាឲ្យនៅត្រឹមប្រមាណ៧,៩១ភាគរយ នៃផ.ស.ស. ក្នុងចំណាយមូលធន ដោយហិរញ្ញប្បទានក្នុងស្រុក ត្រូវកំណត់ប្រមាណ ២,៥ភាគរយ ដើម្បីរក្សាអតិរេកចរន្ត (ថវិកាសល់) ឲ្យបាន ២,១៨ភាគរយ នៃផ.ស.ស. និង ឱនភាពថវិកាសរុបត្រឹម ៥,៦០ភាគរយ នៃផ.ស.ស.។

លោកបានបន្តថា «គោលនយោបាយចំណូលឆ្នាំ២០១៣ គឺត្រូវតែបន្តជំរុញ និងបង្កើនការប្រមូលបន្ថែមទៀតឲ្យអស់លទ្ធភាព និងសក្តានុពលភាព ទាំងចំណូលគយ និងរដ្ឋាករ ចំណូលពន្ធដារ និងចំណូលមិនមែនសារពើពន្ធ ដើម្បីធ្វើយ៉ាងណាសម្រេចឲ្យបានតាមគោលដៅកំណើន ០,៥ភាគរយ នៃផ.ស.ស. ក្នុងមួយឆ្នាំ និងអាចឆ្លើយតប ទៅនឹងតម្រូវការចំណាយអាទិភាពសំខាន់ៗ និងចាំបាច់ ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ និងវិធានការចំណូល និងចំណាយ ព្រមទាំងសកម្មភាពការងារមួយចំនួន ដើម្បីបង្កើនភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាព ក្នុងការរៀបចំអនុវត្ត និងគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ ឲ្យកាន់តែប្រសើរឡើងថែមទៀត ពិសេសក្នុងក្របខ័ណ្ឌជំរុញការ អនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី២៕

www.dap-news.com

www.dap-news.com

www.dap-news.com

ឃាត់ខ្លួន ជនសង្ស័យ ម្នាក់តាមដីកា របស់តុលាការ

$
0
0

កណ្តាលៈ យុវជនម្នាក់ ត្រូវបាននគរបាលស្រុកស្អាង ឃាត់ខ្លួនតាមដីការ របស់តុលាការ ដែល ចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ ដោយសារតែជនរូបនេះ បានធ្វើសកម្មភាព ហើយគេចខ្លួនរហូត មិនព្រម ចូលឆ្លើយ បំភ្លឺនៅចំពោះមុខតុលាការ។ ហេតុការណ៍ ឃាត់ខ្លួននេះកើតឡើង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតក្នុងភូមិព្រែករុន្ធ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

លោក លន ចាន់ថា អធិការនគរបាល ទទួលបន្ទុកផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែល ត្រូវឃាត់ខ្លួន នោះមានឈ្មោះ ធី ឃ្នី ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

លោក លន ចាន់ថា បានបន្តទៀតថា ការឃាត់ខ្លួនយុវជនដែលជាជនសង្ស័យរូបនេះ គឺធ្វើឡើងទៅតាមដីកា បង្គាប់ របស់តុលាការដែលចេញ ដោយលោក ឆ្មាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត កណ្តាលដោយ សារតែជនរូបនេះធ្វើសកម្មភាព រំលោភសេពសន្ថៈទៅលើនារីរងគ្រោះ កាលពីខែមេសា ឆ្នាំ២០១១ រួចហើយ រត់គេចខ្លួនរហូត ទើបតុលាការសម្រេចចេញដីកា បង្គាប់ឲ្យចាប់ខ្លួនជនរូបនេះទៅបំភ្លឺ នៅចំពោះមុខតុលាការ រហូត ដល់ថ្ងៃទី៧ ខែវិច្ឆិកា ក៏ឃាត់ខ្លួនតែម្តងទៅ ។

បច្ចុប្បន្នជនសង្ស័យត្រូវ បានឃុំខ្លួននៅអធិការដ្ឋាន នគរបាលស្រុកស្អាងដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការ ទៅតាមនីតិវិធីនៃច្បាប់៕

www.dap-news.com

មន្ទីរធនធាន ទឹកខេត្ដ ឧត្ដរមានជ័យ បន្ដ ជួយបូមទឹកស្រោច ស្រព ដីស្រែរបស់ កសិករ នៅចុងរដូវវស្សា

$
0
0

ឧត្ដរមានជ័យ ៖ មន្ដ្រីធនធានទឹកខេត្ដ ឧត្ដរមានជ័យ បន្ទាប់ពីទទួលបានបទបញ្ជា និងការណែនាំពីសំណាក់ លោករដ្ឋមន្ដ្រីក្រសួង ធនធាន លឹម គានហោ រួចមក ពួកគេរួម ទាំងអាជ្ញាធរមូលដ្ឋាន បានរួមសហការគ្នា ជួយអន្ដរាគមន៍បូមទឹកស្រោចស្រពទៅដីស្រែរបស់ប្រជាកសិករនៅចុងរដូវវស្សានេះ ។

ប្រធានមន្ទីរធនធានទឹក លោកឃិន ញ៉ាណ បានឱ្យដឹងថា នៅថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០១២ខាងមន្ទីរធនធានទឹក បានធ្វើការ ស្ដារប្រឡាយ ហើយបូមបញ្ចូលទឹក ដើម្បី ស្រោចស្រពទៅលើដីស្រែរបស់ប្រជាកសិករ នៅចុងរដូវវស្សានេះ ស្ថិតនៅក្នុងចុងកាល់ ស្រុុកចុងកាល់ ខេត្ដឧត្ដរមានជ័យ ដែលមានការខ្វះខាតទឹក សម្រាប់ធ្វើឱ្យសន្ទូងរបស់ពួកគាត់ មិនអាចលូតលាស់បាន ។

ប្រធានមន្ទីរធនធានទឹករូបនេះ បានបន្ដ ថា ក្នុងប្រតិបត្ដិការជួយសង្គ្រោះបូមទឹកដាក់ ស្រែជួយប្រជាពលរដ្ឋខាងលើនេះ សម្រេចបានជាង១០០ហិកតា និងបន្ដជួយអន្ដរាគមន៍នៅតំបន់ ដែលជួបបញ្ហានេះ។

Photo by DAP-NEWS

Photo by DAP-NEWS

 

Photo by DAP-NEWS

Photo by DAP-NEWS

តំបន់៤ នៃខេត្តចិន ដឹកនាំនាវាល្បាត នៅសមុទ្រចិនខាងត្បូង

$
0
0

ប៉េកាំង, (ស៊ិនហួ)៖ រដ្ឋបាលថ្នាក់តំបន់៤ ដែលស្ថិតនៅភាគ ខាងត្បូងចិន ចាប់ផ្តើមភ្ជាប់ការ ល្បាតរបស់ខ្លួន លើកដំបូងនៅក្នុង សមុទ្រចិនខាងត្បូង ជាមួយនឹងនាវាល្បាតទ័ព ជើងទឹក យ៉ាងធំមួយផងដែរ។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ប៉េកាំង ឌែលី នៅថ្ងៃ ព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា។ ការល្បាតនោះ ត្រូវ បានចាប់ផ្តើមធ្វើឡើងដោយរដ្ឋបាលសុវត្ថិភាពនាវាចរណ៍នៃ ខេត្ត ក្វាងទុង, ហៃណាន និង ខេត្តហ្វូជិន ព្រមទាំង តំបន់ស្វយ័ត្រហ្គ័ងស៊ីផងដែរ កាលពីថ្ងៃពុធ កន្លងទៅនេះ ដែលវាត្រូវបានធ្វើ ឡើងដើម្បី ធានា នូវសុវត្តិភាព នាវាចរណ៍ និង ការពារ អធិបតេយ្យភាពដែនទឹកអន្តរជាតិ។

នេះបើតាមការលើកឡើងរបស់លោក ស៊ឺន ឈនស៊េង ជានាយករងនៃរដ្ឋបាល សុវត្ថិភាពនាវាចរតំបន់ហ្គ័ងស៊ី។
ក្រុមដើរល្បាតនោះដឹកនាំដោយនាវាល្បាត ហៃស៊ុន៣១ និងងបានសង្ឃឹមថានឹងធ្វើដំណើរ ក្នុងចម្ងាយ ៨០៤ គីឡូម៉ែត្រ ឆ្លងកាត់កពង់ផែ អមដោយអ្នកដំណើរមួយចំនួននៅរយៈពេល ចំនួន ៥ថ្ងៃផងដែរ។

ក្រុមនាវានឹង ឆែកឆេរ កន្លងស្នាក់នៅ និង ប្រតិបត្តិការនាវាចរណ៍ទាំងឡាយនៅក្នុងសមុទ្រចិន ខាងត្បូង ហើយ និងត្រួតពិនិត្យផងដែរនូវបរិស្ថាន តំបន់ព្រំដែននៃនាវាចរណ៍រវាង វៀតណាម និង ចិន។

វានឹងទប់ស្កាត់នាវាដែលប្រតិបត្តិផ្ទុយនឹងច្បាប់ ដែលជាលទ្ធិផលក្នុងការបំពុល ដែនសមុទ្រនោះ។ នេះបើតាម លោកសេងបាននិយាយក្នុងសារព័ត៌មាន។

ការចូលរួមល្បាតនេះនឹងធ្វើឲ្យរឹងមាំដល់កិច្ចសហប្រតិបតិ្តការរឹតបន្តឹងច្បាប់និងការធ្វើនាវាចរណ៍ក្នុងចំណោមភាគីក្នុងតំបន់ទាំងអស់ផងដែរ។ ជាងនេះទៀតវាក៏នឹងជំរុញនូវការធានាឲ្យ បាននូវការរក្សាសន្តសុខក្នុងតំបន់ដែនសមុទ្រ ជាពិសេសនៅ ពេលធ្វើ នាវាចរណ៍តែម្តង៕

Photo by DAP-News


រថយន្តវីហ្គោ របស់លោក ស្នងការរងខេត្តកំពត បុកម៉ូតូរ៉ឺម៉ករង របួសធ្ងន់ស្រាល ៤នាក់

$
0
0

កំពតៈ រថយន្ត វីហ្គោមួយគ្រឿងបាន ព្រលះម៉ូតូរ៉ឺម៉ក ដឹកកម្មករ រោងចក្រ ទំាងព្រឹកព្រលឹម បណ្តាលឲ្យ របួសធ្ងន់បាក់ជើងម្នាក់ ៣នាក់របួសស្រាល ហើយអ្នករងគ្រោះធ្ងន់ ក្រោយកើតហេតុភ្លាមត្រូវ បានគេនំាយកទៅសង្រ្គោះ បន្ទាន់នៅមន្ទីរពេទ្យខេត្ត កំពត។គ្រោះ ថ្នាក់ចរាចរណ៍នេះកើតឡើង នៅវេលាម៉ោង ៦និង៤៥នាទី ព្រឹកថៃ្ងទី ០៦ ខែវិច្ឆិកាឆ្នាំ ២០១២ នៅ ចំណុច ផ្លូវបំបែកទៅរមណីយដ្ឋាន ទឹកឈូ ខាងកើតស្ពានថ្មថ្មី កំពង់បាយចំងាយ ២៥០ម៉ែត្រ សិ្ថតក្នុងភូមិ ទ្វីខាងជើង សង្កាត់អណ្តូងខែ្មរ ក្រុងកំពត ខេត្តកំពត។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលបាក់ ជើង២កំណាត់មានឈ្មោះ កង រ័ត្នទី ភេទប្រុស អាយុ២៤ឆ្នំាធ្វើកម្មករនៅរោងចក្រដេរស្បែក ជើងម៉ឹង តា។មានទីលំនៅភូមិ ត្រសេកកោង ឃុំថ្ម ស្រុកទឹកឈូ ខេត្តកំពត។រីឯ៣នាក់ទៀត ជាកម្មករដូចគ្នាររបួស ស្រាល។អ្នករងគ្រោះទំាង ៤នាក់នេះជិះ ម៉ូតូរ៉ឺម៉ក ឆ្ពោះទៅធ្វើការនៅឯរោងចក្ររបស់ខ្លួន។ ចំណែកអ្នកបើករថយន្ត វីហ្គោ បង្កក្រោយកើតហេតុ ភ្លាមបានចុះពី លើរថយន្តរបស់ខ្លួន ហើយរត់ គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត ម៉ាក វីហ្គោពណ៍ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-8558 ត្រូវ បានគេស្គាល់ ម្ចាស់របស់រថយន្តនេះ គឺជាកម្ម សិទិ្ធរបស់លោក ជ្រីវ សាមិត្ត ស្នងការរងខេត្តកំពត។ ប៉ុនែ្តក្នុងហេតុការណ៍នេះមានតែ អ្នកបើកបររថយន្ត របស់លោក។

នគរបាលដដែលបានបន្តទៀតថា រថយន្តបង្កបើកបរក្នុងទិសដៅ ចេញពីផ្លូវទឹកឈូ បត់ទៅឆ្វេងដៃ ដល់ចំណុចកើតហេតុខាងលើក៏ បុកប៉ះទៅនឹង រ៉ឺម៉ក ដែលកំពុងដឹកកម្មករ កម្មកានី ទៅធ្វើការខណៈម៉ូតូរ៉ឺម៉ក បើកបរក្នុងទិសដៅ ពីកើតហើយបត់ទៅ ផ្លូវខាងឆ្វេងដៃបណ្តាលឲ្យបុរសម្នាក់ជិះរ៉ឺម៉ក ដាក់សណ្តូកជើងចេញ ក្រៅបាក់ជើង ២កំណាត់និងរបួសស្រាល ៣នាក់ទៀត។ រថយន្ត វីហ្គោ កំពិត ចង្កេះរថយន្តយ៉ាងដំណំ។ រីឯរ៉ឺម៉កមិន ខូច ខាត ហើយបច្ចុប្បន្នរថយន្តនិងម៉ូតូ នាំយកទៅរក្សាទុកនៅឯ ស្នងការដ្ឋានខេត្តរង់ ចំាការដោះស្រាយ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក អៀង ម៉ូលី អធិបតីពិធីលែង កូនបង្កងនៅ ខេត្តកំពង់ឆ្នាំង

$
0
0

កំពង់ធំៈ រដ្ឋបាលជលផល នៃក្រសូងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសហការជាមួយ អាជ្ងាធរ ខេត្ត កំពង់ឆ្នាំង ធ្វើពិធីលែង កូនបង្កងពូជ ប្រមាណ៥ម៉ឺនក្បាល ដែលត្រូវរៀបចំធ្វើឡើង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១២ នេះនៅប្រភពទឹក ធម្មជាតិភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោម អធិបតីភាព លោក អៀង ម៉ូលី ទេសរដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សា ស្តារនិងអភិវឌ្ឍន៍វិស័យ កសិកម្មនិងជនបទ ។ បន្ទាប់ពីមតិលើក ឡើងរបស់លោក ចេង ញ៉ាន់ អភិបាលរង ខេត្តកំពង់ឆ្នាំង អំពីស្ថានភាព ជីវភាព រស់នៅ របស់ បរជាពលរដ្ឋ និងការងារគ្រប់គ្រង ប្រភពធនធាន ជលផលក្រោយពេល ដែលរាជរដ្ឋាភិបាល លុប រំសាយឡូត៏នេសាទ នៅក្នុង ក្របខណ្ឌ ទូទាំងប្រទេសរួចមក លោក ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាល កម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាល ជលផល មានប្រសាសន៍ថាជារៀង រាល់ឆ្នាំក្រៅពីទិវាមច្ឆជាតិ រដ្ឋបាលជលផល បានចាត់តាំង ឲ្យមាន ពិធីលែងត្រី ថ្នាក់ខេត្ត ក្រុង ស្រុកនិងនៅ តាមសហគមន៍នេសាទ ដើម្បីធ្វើឲ្យមាន ប្រភព ធនធាន ធម្មជាតិមានកំណើន កើនឡើង ហើយនៅខេត្ត កំពង់ឆ្នាំងនេះ គឺជាលើកទី៣ហើយ ដែលរដ្ឋបាល ជលផល បានផ្តួចផ្តើមឲ្យ មានការ លែងកូនបង្កង ពូជនៅ ក្នុងប្រភពធនធានធម្មជាតិ ហើយទទួលបានលទ្ធផល ជាវិជ្ជមានដែល អាចចាត់ទុក ជាបទពិសោធន៍ល្អ សំរាប់យកទៅអនុវត្ត នៅកន្លែងផ្សេងៗទៀត។

លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី មានប្រសាសន៍ថា ប្រជាពលរដ្ឋយើងបាន ដឹងច្បាស់ហើយថារាជរដ្ឋាភិបាល បាន លប់រំសាយឡូត៏នេសាទ ទាំងអស់នៅក្នុង ទូទាំងប្រទេសដើម្បីប្រគល់ ជូនប្រជាពលរដ្ឋប្រក បរបរនេសាទ គ្រួសារ និងជ្រើសដែន នេសាទមួយចំនួន ជាកន្លែងអភិរក្ស។ ទាំងនេះគឺជាគិតគូររបស់ រាជរដ្ឋាភិបាល ក្រោម ការដឹកនាំ ដ៏ឈ្លាសវៃនិង ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ឈានឆ្ពោះទៅបង្កើន ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋតំបន់ជនបទ ហើយ លោកទេសរដ្ឋមន្រ្តី បានស្ងើចសរសើរ និងវាយតំលៃខ្ពស់ពីកិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋបាល ជលផលនិង អាជ្ងាធរខេត្ត ព្រមទាំង សំណូមពរឲ្យបន្តការ ប្រឹងប្រែងនេះជាបន្ថែមទៀត ឆ្លើយតបទៅនឹង ចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលគឺធ្វើ ឲ្យប្រទេសជាតិយើងមានទឹក មានត្រីឡើងវិញ។ខណះដែរលោក អៀង ម៉ូលី លោក ប៉ោ ទី្រ  លោក ណៅ ធួក និង លោក ចេង ញ៉ាន់ បានអញ្ជើញចែកអំណោយដល់ សិស្សានុសិស្ស ទទួលបាន សៀវភៅ ប៉ិច និងថវិកា ម្នាក់ៗ ៥ពាន់រៀល ដោយឡែកប្រជាពលរដ្ឋចូលរួម ចំនួន២៨០នាក់ ក្នុងមា្នក់ៗទទួលបានក្រមា មួយនិង សៀវភៅបច្ចេកទេស ចិញ្ជឹមត្រី និងPoster អប់រំពីវិស័យជលផល និងអញ្ជើញលែងកូន បង្កងពូជ ប្រមាណ៥ម៉ឺន កូនទៅក្នុងប្រភព ទឹកធម្មជាតិ និង សំណូមពរសូមឲ្យប្រជាពលរដ្ឋ យើងចូលរួមឲ្យបានសកម្ម ថែមទៀត លុបបំបាត់ បទល្មើសនេសាទខុសច្បាប់ ចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផល និង បង្កើនការដាំដុះ ព្រៃលិចទឹកនៅគ្រប់ទី កន្លែងដែលអាចដាំបាន ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

មន្រ្តីកាំកុងត្រូល ផែស្ងួតចុងទី ភំ្នពេញ ផ្សព្វផ្សាយ សុវត្ថិភាពម្ហូបអាហារ និងបញ្ហាកង្វះជាតិអ៊ីយ៉ូដ នៅបឋម សិក្សា វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ

$
0
0

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ មន្រ្តីកាំកុងត្រូល ផែស្ងួតចុងទីភំ្នពេញ បានផ្សព្វផ្សាយ សុវត្ថិភាពម្ហូបអាហារ និងបញ្ហាកង្វះជាតិអ៊ីយ៉ូដ នៅសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ។

លោក ខៀវ បញ្ញវឌ្ឍន៍ អនុប្រធានសាខា កាំកុងត្រូលផែស្ងួត ចុងទីភំ្នពេញបានបញ្ជាក់ថា ចំណុចសំខាន់នៃការផ្សព្វផ្សាយឲ្យសិស្សទទួល បាន ចំណេះ ដឹងទូទៅ អំពីសុវត្ថិភាពម្ហូបអាហារ ពីកសិដ្ឋានផលិត រហូតដល់តុបរិភោគ អោយសិស្សចេះធ្វើការ សំរេចចិត្តឲ្យ បានត្រឹមត្រូវក្នុងការ ជ្រើស រើសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ លក់ដូរប្រកបដោយសុវត្ថិភាព ឲ្យសិស្សស្គាល់តួនាទី របស់ខ្លួន ដែលជាអ្នកប្រើប្រាស់ ហើយផ្សព្វផ្សាយ ចំណេះ ដឹងដែលទទួលបានដល់មិត្តភ័ក្រ គ្រួសារ និងសហគមន៍ ដើម្បីរួមចំណែកទប់ស្កាត់ការ ចែកចាយម្ហូបអាហារ ដែលពុំមានសុវត្ថិភាព ក៏ដូចជាចំណេះដឹងបឋមពីច្បាប់ បទដ្ឋានគតិយុត្តិ ជុំវិញការ ផលិតចែកចាយ អាហារពុំមានសុវត្ថិភាព និងតួនាទីអ្នកប្រើប្រាស់ផងដែរ ។

លោក ហូយ វណ្ណថា អនុប្រធាន សាខាកាំកុងត្រូល ផែស្ងួតចុងទីភំ្នពេញ និងជាសមាជិកអនុគណៈកម្មការ លុបបំបាត់បញ្ហាកង្វះ ជាតិអ៊ីយ៉ូដបានឲ្យ ដឹងថា បើរាងកាយមនុស្សទទួលជាតិអ៊ីយ៉ូដពុំបានគ្រប់គ្រាន់ទេ រូបអ្នក និងគ្រួសាររបស់ លោកអ្នកជួបនឹងបញ្ហា លូតលាស់ខួរក្បាល ពុំបានល្អ និងនាំឲ្យពិការរាងកាយទៀតផង ។ ភាពពិការទាំងនេះរួមមាន គ ថ្លង់ ពកក និងអសមត្ថភាពរៀន សូត្រយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យអ្នករៀនមិនពូកែ ។

លោកបញ្ជាក់ថា ការង្វះជាតិអ៊ីយ៉ូដ ក៏អាចនាំ ឲ្យស្រ្តីមានផ្ទៃពោះងាយ រលូតកូនឬនាំឲ្យទារក ស្លាប់ក្នុងផ្ទៃម្តាយទៀតផង ។

បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា មានប្រជាជន ប្រហែល ៨៣% បានប្រើប្រាស់អំបិល មានជាតិអ៊ីយ៉ូដ នៅពេលចំអិនអាហារ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

 

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្នែករដ្ឋបាល ព្រៃឈើក្រចេះ ចាប់ឈើធ្នង់ បានជាង២០ កំណាត់ដែល ដឹកចេញពី ខេត្តមណ្ឌលគីរី

$
0
0

ក្រចេះ៖  ដោយមានការដឹកនាំ និងចង្អុលបង្ហាញពីលោក ព្រាប សុទ្ធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ កម្លាំងជំនាញផ្នែក រដ្ឋបាលព្រៃឈើក្រចេះ និងសង្កាត់ រដ្ឋបាលព្រៃឈើកន្ទួត រួមសហការជាមួយ កម្លាំងកង រាជអាវុធខេត្ត កាលពីថ្ងៃទី៨ វិច្ឆិកា បានចុះរុករកនិងចាប់ រឹបអូសឈើប្រណិតប្រភេទធ្នង់ បានចំនួនជាង ២០ដុំធំៗ ដែលឈ្មួញ បានដឹកចេញពីខេត្តមណ្ឌលគីរី មកលាក់ទុកក្នុងព្រៃសុំ ដឹកចេញបន្ត ។

ឈើប្រណិតប្រភេទធ្នង់ធំៗ ត្រូវបានកម្លាំងជំនាញធ្វើការបង្រ្កាបបាននៅក្នុង ព្រៃខាងក្រោយភូមិក្រសាំង ឃុំថ្មី ស្រុកចិត្របុរី ក្រោយពេលដែលឈ្មួញបានធ្វើការដឹកតាម រទេះគោក្របីមកលាក់ទុកនៅតាមព្រៃតែត្រូវបាន កម្លាំងជំនាញរុករកនិង ចាប់ឃាត់តែម្តង។

មន្រ្តីផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឲ្យដឹងថា ឈើដែលសមត្ថកិច្ចរុករកនិងចាប់ ឃាត់នៅក្នុងព្រៃនេះ គឺសុទ្ធសឹងជាឈើប្រណិតប្រភេទធ្នង់មានមុខកាត់ ធំៗនិងមានចំនួនជាង២០កំណាត់ ស្មើរនិងជាង៥ម៉ែត្រគូប។

ទោះបីជាយ៉ាងណា ក្នុងសកម្មភាពចាប់រឹបអូសឈើប្រណិតពីសំណាក់មន្រ្តីជំនាញ នាថ្ងៃនោះ សមត្ថកិច្ច ពុំបានចាប់ជនណាម្នាក់ជាម្ចាស់ឈើនោះទេ ដោយសមត្ថកិច្ច បញ្ជាក់ថា ឈើទាំងនេះ គឺពួកឈ្មួញ ដឹកយកមកលាក់ទុកក្នុងព្រៃដើម្បីដឹក យកទៅ លក់បន្តរនៅពេលឱកាសល្អផ្តល់អោយ។

លោកព្រាប សុទ្ធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានប្រាប់មជ្ឈមណ្ឌល ដើមអម្ពិលថា កម្លាំងជំនាញ និងនៅតែបន្ត តាមឃ្លាំមើល និងមានវិធានការបង្រ្កាបជាប្រចាំ បើទោះបីជាក្រុមឈ្មួញប្រើ រូបភាពស្មុគស្មាញ យ៉ាងណាក៏ដោយ។

លោកនាយផ្នែកបានបន្តថា នៅតំបន់នោះជាតំបន់ព្រៃនិងមានផ្លូវច្រើនទើបកន្លងមក ការចុះបង្រ្កាប របស់ សមត្ថកិច្ចជួបការលំបាកក្នុងការរុករក ចំពោះឈើទាំងអស់ដែល មន្រ្តីជំនាញចាប់រឹបអូសបាន គឺត្រូវបាន ជំនាញដឹកមករក្សារទុកនៅស្ថានីយ៍បណ្តុះ កូនឈើខ្សារ ដើម្បីចាត់វិធានការបន្ត៕

Photo by DAP-News

លោក ហួត សែម ពិធីករក្នុងកម្មវិធី "ដំណឹងពេលព្រឹក"របស់វិទ្យុ FM 103 MHz ដួលសន្លប់ ពេលកំពុងអានព័ត៌មាន

$
0
0

ភ្នំពេញៈ លោក ហួត សែម ដែលមហាជន និងប្រិយមិត្តទូទៅតែងតែ ឮសូរសំឡេង របស់គាត់ តាមរយៈការ អានព័ត៌មានថ្មីៗ ដកស្រង់ពី កាសែត នានា រៀងរាល់ព្រឹកក្នុងស្ថានីយវិទ្យុរាជធានីភ្នំពេញ FM 103 MHz បានដួលសន្លប់ធំ កាលពីវេលាម៉ោង ៦ និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១២ ខណៈដែលរូបលោកកំពុងតែអានព័ត៌មានផ្សាយផ្ទាល់ ក្នុងស្ទូឌីយោ វិទ្យុ៣ FM 103 MHz នៃកម្មវិធី "ដំណឹងពេលព្រឹក"។

ប្រភពព័ត៌មានពីក្រុមការងារ ដែលនៅក្នុងហេតុការណ៍នោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ជា រៀងរាល់ព្រឹក លោក ហួត សែម តែងតែអានព័ត៌មាន ផ្សាយជូនដល់ ប្រិយមិត្តអ្នកស្ដាប់ ដូចសព្វមួយដង ប៉ុន្តែនៅព្រឹកថ្ងៃទី៩ វិច្ឆិកា នេះ ពេលលោកកំពុង អានព័ត៌មាន ក្នុងចន្លោះ ពេល កំពុងចាក់ស្ពតពាណិជ្ជកម្ម លោក ហួត សែម បានដើរចូលទៅកាន់បន្ទប់ទឹក ក្នុងបំណងបទជើងតូច ពេលនោះស្រាប់តែលោក មានអាការៈ ងងឹតមុខ ដួលជ្រុបក្នុងបន្ទប់ទឹក នឹងបានស្រែកហៅឲ្យអ្នក នៅក្បែនោះជួយ បានតែ២-៣មាត់តែប៉ុណ្ណោះ ក៏សន្លប់ស្តូកស្តឹងតែម្តង ហើយត្រូវបានក្រុម ការងារផ្តល់ដំណឹងទៅគ្រួសារ និងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រជាបន្ទាន់។

បើតាមការឲ្យដឹងពីអ្នកស្រី លុក វាសនា ភរិយាលោក ហួត សែម បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅមុននេះបន្តិចថា រហូតមកដល់ ពេល នេះស្វាមី របស់គាត់ នៅមិនទាន់ដឹងខ្លួននៅឡើយទេ និងស្ថិតក្នុងបន្ទប់ សង្គ្រោះបន្ទាន់ ដោយមានប្រព័ន្ធ អុកស៊ីសែនដាក់ជំនួយ ហើយគ្រូពេទ្យ បាន ប្រាប់អ្នកស្រីថា លោក ហួត សែម អាចដាក់សរសៃ ឈាមខួរក្បាល ដោយរង់ចាំរយៈពេល ២៤ម៉ោង ទើបអាចសន្និដ្ឋាន ពីអាការៈជំងឺជាផ្លូវការ ថា មានលក្ខណៈ ធ្ងន់ធ្ងរកម្រិតណា ប្រសិនបើរូបគាត់នៅ តែមិនទាន់ដឹងខ្លួន ។

អ្នកស្រី បានបន្តទៀតថា កន្លងមកស្វាមីរបស់គាត់មានអាការជំងឺលើសឈាម ដែលបានធ្វើទុក្ខក្នុងខ្លួន រយៈពេល៤ទៅ ៥ថ្ងៃមកហើយ តែមិនដល់ ថ្នាក់ ធ្ងន់ធ្ងរដួលសន្លប់ ដូចពេលនេះទេ ពោលគាត់អាចបំពេញ ការងារជាធម្មតាបាន។ តែពេលនេះ លោក ហួត សែម មានស្ថានភាពធ្ងន់ធ្ងរ រហូត ដល់ ថ្នាក់ដួល សន្លប់មិនដឹងខ្លួន ធ្វើឲ្យក្រុមគ្រួសារ ក៏ដូចជាក្រុមការងារ មានការព្រួយបារម្ភយ៉ាងខ្លាំង ៕

បេសកជនចិន អំពាវនាវ ឱ្យមានការ លុបបំបាត់ ស្តង់ដារពីរ ស្តីពីសិទ្ធិមនុស្ស

$
0
0

វ៉ាស៊ីនតោន, ស៊ិនហួ៖បេសកជនជាន់ខ្ពស់របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ(អ.ស.ប) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា សហគមន៍អន្តរជាតិ ត្រូវតែលុប បំបាត់ការធ្វើនយោបាយ និងស្តង់ដារពីរស្តីអំពីសិទ្ធិមនុស្ស ដើម្បីបញ្ចប់បញ្ហាសាកលលោក ដែលកំពុងតែប្រឈមុខនាពេលបច្ចុប្បន្ននេះ។

ខណៈពេលធ្វើបទបង្ហាញ នៅក្នុងកិច្ចប្រជុំកំពូលលើកទីបី នៃសម័យប្រជុំលើកទី៦៧ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីអំពីបញ្ហាសិទ្ធិមនុស្ស លោក វ៉ាង មីន អនុតំណាង អចិន្រ្តៃយ៍របស់ភាគីចិន ប្រចាំនៅអ.ស.ប បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីជម្រុញធ្វើឲ្យប្រសើរឡើងកិច្ចពិភាក្សាបញ្ហាសិទ្ធិមនុស្ស និង កិច្ចសហប្រតិបត្តិការ។

បេសកជនរូបនោះបានថ្លែង នៅក្នុងកិច្ចប្រជុំកំពូល ដែលជាបន្ទុកក្នុងសង្គម បញ្ហាមនុស្សធម៌ និងកិច្ចការវប្បធម៌ថា «ការបន្តកិច្ចខិតខំប្រឹងប្រែង លើបញ្ហាសិទ្ធិមនុស្ស របស់អន្តរជាតិនេះ បានក្លាយទៅជាវិបត្តិមួយដោយស្តង់ដារពីរ និងការធ្វើនយោបាយ»។

លោកបន្ថែមថា «ប្រទេសមួយចំនួន ត្រូវបានចាប់ថ្នាក់ ជាប្រទេសកំពុងអភិវឌ្ឍន៍ បានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង ដោយប្រើលេសទាក់ទងនឹងបញ្ហា សិទ្ធិមនុស្សនេះ»។ លោកបានកត់សម្គាល់ឃើញថា ប្រទេសទាំងនោះ តែងតែធ្វើជាខ្វាក់ ចំពោះការបំពានសិទ្ធិមនុស្សក្នុងស្រុក ប៉ុន្តែបែរជាទៅសារទរ ចំពោះការ ដាក់សម្ពាធទៅលើប្រទេស កំពុងអភិវឌ្ឍន៍ ជាមួយដែលប្រទេសគោរពសិទ្ធិមនុស្សជាក់លាក់ទៅវិញ ដើម្បីបង្កើតទៅជាការប្រឈមមុខដាក់គ្នា នៅសង្វៀនអន្តរជាតិ ស្តីពីសិទ្ធិមនុស្សនេះ។

លោកថា «ទំាងនេះជាការទម្លាយចោល នៃការជឿជាក់គ្នាទៅវិញទៅមក ក្នុងចំណោមបណ្តាប្រទេសទំាងនោះ និងការរារាំងកិច្ចសហប្រតិបត្តិស្តីពីសិទ្ធិមនុស្ស»។ លោកបន្តថា «ចិនសូមបញ្ជាក់ថា ចិនប្រឆំាងទង្វើបែបនេះ និងជម្រុញឲ្យបណ្តាប្រទេសទំាងនោះ សញ្ជឹងគិតថែមទៀត ចំពោះកំណត់ត្រាផ្ទាល់របស់ពួកគេ នឹងត្រូវបញ្ឈប់ទង្វើផ្ទាល់ខ្លួនរបស់ពួកគេនេះផងដែរ”។

គួរបញ្ជាក់ផងដែរថា ការថ្លែងរបស់លោក វ៉ាង គឺសង្កត់ធ្ងន់ទៅលើគោលបំណង និងគោលការណ៍របស់សហរដ្ឋអាមេរិក ដើម្បីលូកដៃចូលជ្រៀតជ្រៀក កិច្ចការផ្ទៃក្នុង របស់ប្រទេសជាច្រើនមកនោះ៕

មន្រ្តីប៉ង់តាហ្គោនៈ អ៊ីរ៉ង់បាញ់ប្រហារ មកលើយន្តហោះ ប្រតិកម្មអាមេរិក

$
0
0

ប៉េកំាង៖ មន្រ្តីអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក ចច លីតថល បាននិយាយថា យន្តហោះ របស់ប្រទេសអ៊ីរ៉ង់ បានបើកការបាញ់ប្រហារ មកលើ យន្តហោះប្រតិកម្មឈ្លបយកការណ៍ដែល គ្មាន មនុស្សបើករបស់ អាមេរិក ក្នុងដែនអាកាសអន្តរជាតិ នៅតំបន់ឈូងសមុទ្រ កាលពី សប្តាហ៍មុន។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១២ នេះដោយលើក ឡើង សម្តី របស់លោក លីតថលថា «ខ្ញុំអាចបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា នៅម៉ោងប្រហែល ៤ និង ៥០ នាទី ព្រឹក យន្តហោះគ្មានមនុស្សបើក និងមិនមានបំពាក់ អាវុធរបស់ អាមេរិកប្រភេទ MT-1 បានបើកដំណើរ ការ ឈ្លបនៅលើឈូង សមុទ្រអារីបៀន ហ្គាស ស្រាប់តែពេលនោះ ក៏បានការស្ទាក់ ផ្លូវដោយយន្តហោះ អ៊ីរ៉ង់ ប្រភេទ  SU-25 និងបាន បើកការបាញ់ប្រហារមកលើយន្តហោះរបស់អាមេរិកនោះតែម្តង។

លោកបន្តថា យន្តហោះគ្មានមនុស្សបើកនោះ មិនមានការខូចខាតអ្វីនោះទេ និងបានត្រឡប់ មកមូលដ្ឋាន ទ័ព វិញដោយសុវត្ថិភាពផងដែរ។ ជាមួយគ្នា នោះដែរ អាមេរិក ក៏បានព្រមាន ទៅអ៊ីរ៉ង់ថា ពួកគេនឹងបន្តដំណើរ ឈ្លប នៅ ក្នុងតំបន់នោះ និងធ្វើការការពារទ្រព្យសម្បត្តិ របស់យោធាផងដែរ។

គួរបញ្ជាក់ផងដែរថា ឧប្បតិ្តហេតុនេះ បានកើតឡើងក្រោយមួយឆ្នាំ បន្ទាប់ពីយន្តហោះរបស់ CIA អាមេរិកមួយ គ្រឿង បានធ្លាក់ក្នុងទឹកដីអ៊ីរ៉ង់ ដែលជាហេតុនាំឲ្យសាធារណរដ្ឋ អ៊ីស្លាម មួយនេះ លួចយកបច្ចេកវិទ្យា អាមេរិក ដ៏តាន តឹងមួយនេះ។

Photo by DAP-News


ធនាគារជាតិ អូស្រ្តាលី ចំណាយថវិកា ៨៨ លានដុល្លារអាមេរិក ក្នុងការដោះស្រាយ បណ្តឹងតាងនាមក្រុម

$
0
0

ស៊ីដនី៖ ធនាគារជាតិប្រទេសអូស្ត្រាលី ដែលហៅកាត់ថា NAB បានប្រកាសកាលពីថ្ងៃសុក្រឲ្យ ដឹងថា ធនាគារនេះ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីដោះ ស្រាយបណ្តឹងតាងនាមក្រុមម្ចាស់ហ៊ុន ដែលបានកំពុងជាប់ទាក់ទិន ទៅនិងការខាត់បង់ម្ចាស់ជំពាក់បំណុល មានការបោកប្រាស់ នៅក្នុងសហរដ្ឋអាមេរិក។

NAB បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍នោះថា ធនាគារនេះបានយល់ព្រម ចំណាយទឹកប្រាក់ ៨៥ លានដុល្លារអូស្ត្រាលី ស្មើនិង (៨៨,៤លានដុល្លារអាមេរិក) បន្ថែមប្រាក់ ប្រាក់ឧបត្ថម្ភ ក្នុងការគោរពតម្លៃ និងវិនិយោគ នៅក្នុងការបំពេញបញ្ចប់ដំណោះស្រាយបណ្តឹងតាងនាម ក្រុមទាំងនោះ។

ក្រុមអ្នកប្តឹងម្ចាស់ហ៊ុន ត្រូវបានគេប្តឹងម្ចាស់ហ៊ុន ដោយស្របច្បាប់ ដែលបានទិញភាគហ៊ុន ធនាគារជាតិអូស្ត្រាលី នាកំឡុងពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៨ ហើយ ដែលបានជាប់ទាក់ទិនទៅនឹងការង្ហាញទោសជាសាធារណៈរបស់ធនាគារជាតិអូស្ត្រាលី ក្នុងគោលបំណងបង្ហាញភស្តុតាង ហិរញ្ញវត្ថុជាក់ស្តែង។

 

យោងទៅតាមលោកមូរ៉ាយ ប្លេកបឺន ប្រធានការិយាល័យមេធាវីបណ្តឹងតាងនាមក្រុម បានឲ្យដឹង ថានៅក្នុងឆ្នាំ២០០៦ ធនាគារជាតិអូស្រ្តាលី បានទិញក្រុមហ៊ុន កាតព្វកិច្ចម្ចាស់បំណុល ដែលហៅកាត់ ថាCDOs ជាទឹកប្រាក់មានចំនួន ១,២ពាន់លានដុល្លារអូស្រ្តាលី ដែលត្រូវបានដាក់ក្នុងកន្លែង ដែលងាយធ្វើឲ្យគ្រោះ ថ្នាក់ខ្លាំងបំផុត បើធៀបទៅនិងប្រាក់ដុល្លារ ហើយទីផ្សារកិច្ចព្រមព្រៀងឲ្យខ្ចីប្រាក់ទិញផ្ទះ ដែលបានជំពាក់បំណុល នៅក្នុងឆ្នាំ២០០៧ និងនៅដើមឆ្នាំ២០០៨។
លោកស្រី ម៉ៃឃឺឡា ហេឡី (Michaela Healey)លេខាក្រុមហ៊ុន របស់ធនាគារជាតិអូស្ត្រាលី បានមានប្រសាសន៍ថា ការដោះស្រាយបណ្តឹងតាងនាមក្រុម បានធ្វើការសម្រេចចិត្តក្នុងការវិនិ យោគពាណិជ្ជកម្មយ៉ាងពិតប្រាកដ ទៅលើម្ចាស់ហ៊ុនរបស់ធនាគារជាតិអូស្ត្រាលី។

លោកស្រី បានមានប្រសាសន៍ នៅក្នុងសេចក្តីថ្លែងការណ៍ របស់ធនាគារនោះថា «យើងមានសេចក្តី រីករាយ ចំពោះការទុករាល់បញ្ហាឲ្យនៅមួយឡែកសិន ដូច្នេះ ហើយយើងអាចបន្ត ជំរុញនូវការវិលមករកការអភិវឌ្ឍន៍ ចំពោះម្ចាស់ភាគហ៊ុនរបស់ពួកយើង»៕

ក្មេងប្រុស អាយុ០៥ឆ្នាំម្នាក់ លង់ទឹកស្រះស្លាប់ ក្រោយផ្ទះ ខណៈឪពុកម្តាយ មិននៅផ្ទះ

$
0
0

បន្ទាយមានជ័យ៖ លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០ ១២ថា កាលពីម្សិលមិញនេះ ក្មេងប្រុសម្នាក់ បានលង់ទឹកស្រះ ស្លាប់ ខណៈឪពុកម្តាយ រវល់ទៅ រកស៊ីបាត់ លុះត្រឡប់ មកវិញបាត់កូន ក៏ប្តឹងអាជ្ញាធរមូលដ្ឋាន ឲ្យជួយតាមរក លុះម៉ោង៣ល្ងាច ទើប ប្រទះឃើញ សាកសពអណ្តែត ក្នុងស្រះទឹក ក្រោយផ្ទះ។

លោកបានបន្តថា ក្មេងប្រុស រងគ្រោះមានឈ្មោះ ខុន សុខុម អាយុ៥ឆ្នាំ មានឪពុក ឈ្មោះ ហម សុខុន អាយុ៤៥ឆ្នាំ ម្តាយឈ្មោះ ញៀន ចាន់នី អាយុ៣០ឆ្នាំ  បច្ចុប្បន្នគ្រួសារ ក្មេងប្រុស ជនរងគ្រោះ រស់នៅភូមក៥ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គួរបញ្ជាក់ថា សពក្មេងប្រុសរងគ្រោះ ត្រូវបានគេរកឃើញ កាលពីវាលាម៉ោង៣និង៤៥នាទី ល្ងាច ក្នុងស្រះទឹកក្រោយផ្ទះ ដែលសមត្ថកិច្ចសន្និដ្ឋានថា សពនេះត្រូវបានលង់ទឹកស្លាប់ យ៉ាងហោច ណាស់ក៏ចាប់ ពីម៉ោង៨ព្រឹកដែរ ទើបបានម៉ោង៣ល្ងាច សពអណ្តែត៕

www.dap-news.com

www.dap-news.com

ក្រសួងការបទេស ជួយអន្តរាគមន៍ ដោះស្រាយបញ្ហា ពលការិនី នៅម៉ាឡេស៊ី ចំនួន៥នាក់

អាស្សាដ និយាយថានឹង មិនរស់ភៀសខ្លួន, សុខចិត្តស្លាប់ ឬរស់នៅ ស៊ីរី

$
0
0

បេកាំង, (ស៊ិនហួ)៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ បានប្តេជ្ញានៅថ្ងៃសុក្រ ទី ០៩ វិចិ្ឆកា នេះថា នឹង មិនភៀសខ្លួនចេញពី ប្រទេស របស់លោកជាដាច់ខាតហើយ នឹងនៅស្លាប់ រស់ នៅក្នុងប្រទេសស៊ីរី ។តាម បណ្តាញទូរទស្សន៍ភាសាអង់គ្លេសរបស់រុស្ស៊ីថ្ងៃសុក្រនេះ លោក ប្រធានា តិបតី អាស្សាដ បាននិយាយថា លោក មិន បានឃើញកង យោធាលោកខាងលិចធ្វើប្រតិបត្តិការអន្តរាគមន៍ នៅស៊ីរីឡើយ ហើយលោកក៏ បាន ព្រមាន   ផងដែរថា សកម្មភាពបែបនេះ នឹងផ្តល់នូវតម្លៃមួយ ដែលមិនអាចអត់ទ្រាំបាននោះទេ។

ប្រធានាតិបតី ស៊ីរី លោកបាហ្សា អាល់ អាស្សាដ បានមានប្រសាសន៍ថា‍ លោកគិតថាតម្លៃនៃការឈ្លានពាននេះ  ប្រសិនបើវាកើតមានឡើងមែននោះ វានឹងផ្តល់ឲ្យយើងលើសពីអ្វីដែល ពិភពលោកទាំងមូលអាចផ្តល់ ឲ្យព្រោះ បើ អ្នកបង្កបញ្ហានៅប្រទេសស៊ីរី យើងនេះហើយគឺជា តំបន់ជួរមុខចុង ក្រោយ ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ ហើយវាជាការជះឥទ្ធិពលបន្ត បន្ទាប់ទៅដល់ពិភពលោកផងដែរ ពីតំបន់ អាត្លង់ទិក ទៅកាន់ ប៉ាស៊ីហ្វិក។

ជាងនេះទៅទៀត អ្នកដឹងថាវាជាការជាប់ទាក់ទងទៅនឹងផ្នែកជាច្រើននៃពិភពលោកហើយ លោកអស្សាដ មិន គិត ថា លោកខាងលិចនឹងយល់ ឃើញយ៉ាងដូច្នេះឡើយ។ ប៉ុន្តែប្រសិន បើពួកគេធ្វើដូច្នេះមែននោះគ្មានអ្នកណា អាច ប្រាប់បាននូវអ្វីដែល នឹងកើតឡើងបន្ទាប់មក ទៀត នោះទេ។

Photo by DAP-News

ឃាត់ខ្លួនឪពុក តិរិច្ឆាន ចាប់រំលោភ កូនស្រីបង្កើត ពេលទៅធ្វើ ជាកម្មករ ច្រូតស្រូវនៅថៃ

$
0
0

បន្ទាយមានជ័យ៖ ឪពុក តិរិច្ឆានម្នាក់ ត្រូវកម្លាំង នគរបាល ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនរួច បញ្ជូនទៅតុលាការ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រោយពីមាន ពាក្យបណ្តឹង របស់ស្រ្តី ជាប្រពន្ធប្តឹង ដោយចោទប្រកាន់ថា ប្តីរបស់គាត់ បានចាប់រំលោភ កូនស្រី បង្កើតរបស់ខ្លួន អាយុ១៤ឆ្នាំ បានសម្រេចនៅក្នុងខ្ទម ចាំចំការ មួយកន្លែង ស្ថិតក្នុង ភូមិឡៅអយ ឃុំឡៅអយ ស្រុកថាទូម ខេត្តសូរិន្ទ ប្រទេសថៃ ខណៈកូនស្រី បានធ្វើដំណើរ ទៅធ្វើជាកម្មករ ច្រូតស្រូវជាមួយឪពុករូបនេះ ។

អធិការនគរបាល ស្រុកព្រះនេត្រព្រះ លោក កែវ ប៊ុនយឿន បានឲ្យដឹងថា ជនសង្ស័យដែល ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន មាន ឈ្មោះ លន សួយ អាយុ៥១ ឆ្នាំ  ទីលំនៅបច្ចុប្បន្ន នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ រីឯកូនស្រី រងគ្រោះ មានឈ្មោះ ល.គ.ស អាយុ១៤ ឆ្នាំ មានសតិមិនប្រកតី ។

លោក កែវ ប៊ុនយឿន បានបន្តថា ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងបន្ទាប់ពីមាន ស្រី្តម្នាក់ ឈ្មោះ ឡេន ផល្លា អាយុ៤៦ឆ្នាំ បានរៀបរាប់ក្នុងពាក្យ បណ្តឹងថា ប្តីរបស់គាត់ ឈ្មោះ លន សួយ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា កន្លងទៅ បានលួងលោម កូនបង្កើត រំលោភក្នុងខ្ទមចាំ ចំការប្រទេសថៃ ហើយពេលនោះ គាត់បានទៅឃើញប្តី របស់គាត់កំពុងចាប់កូនស្រី រំលោភបានសម្រេច គាត់ក៏និយាយលេងចេញ មានតែសម្រក់ទឹកភ្នែក តែប៉ុណ្ណោះ ហើយគាត់ក៏រកវិធី នាំកូនមកស្រុកខ្មែរវិញ លុះមក ដល់ស្រុកកំណើតវិញ អ្នកស្រីក៏បានទៅដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចចាប់ប្តី របស់ខ្លួនដាក់ពន្ធនាគារ តែម្តង។ បច្ចុប្បន្ន ក្មេងស្រីរងគ្រោះ ត្រូវបានម្តាយនាំទៅ ព្យាបាលនៅមន្ទីរ ព្រោះនាង មានឈាម ធ្លាក់យ៉ាងធ្ងន់ធ្ងរ៕

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>