Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អាវុធហត្ថ ខណ្ឌ៧មករា ចាប់បានចោរ គំរាម និងយកកាំបិត ចាក់លើ ជនរងគ្រោះ ប្លន់យក ទូរស័ព្ទដៃម្នាក់ ក្រោយធ្វើ សកម្មភាពភ្លាមៗ

$
0
0

ភ្នំពេញៈ មុខរបរដើរសម្លុត ឬវាយឆក់ ប្លន់ យកទ្រព្យសម្បត្ដិអ្នកដទៃ ទំនងជាដល់ថ្ងៃអស់លក្ខណ៍  ព្រោះសម្លុត និងយកកូនកាំបិត ចាក់លើជនរងគ្រោះ ប្លន់យកបាន ទូរស័ព្ទដៃ ស៊េរីទំនើប ហើយខំប្រឹងគេចខ្លួន ទីបញ្ចប់ត្រូវ់កងរាជអាវុធហត្ថ ខណ្ឌ៧មករា ចាប់បានប្រគល់ឲ្យទៅនគរបាល ចាត់ការតាមច្បាប់។

ហេតុកាណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៦ៈ៣០នាទី ព្រលប់ថ្ងៃទី០៩ ខែវិច្ចិកា ឆ្នាំ២០១២ នៅចំណុចមុខផ្ទះលេខ១០៤ Eo ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះ ដែលត្រូវចោរគំរាមយកទូរស័ព្ទដៃ ស៊េរីទំនើប ម៉ាកសាំសុង មាន ឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ ស្នាក់ នៅផ្ទះលេខ១០៤ E2 នៅកន្លែងកើតហេតុ ចំណែកជនសង្ស័យ ក្នុងអំពើគំរាមប្លន់នេះមានឈ្មោះ ម៉ៅ ភាយ៉ាត អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្ដុំរង្វង់មូលទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមមន្ដ្រីកងរាជអាវុធហត្ថខណ្ឌ ៧មករា បញ្ជាក់ប្រាប់ភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា មុនកើតហេតុ ជនដៃដល់បានជិះម៉ូតូ មកដល់មុខផ្ទះ ជនរងគ្រោះ រួចក៏ធ្វើសកម្មភាពសម្លុត គំរាម ដោយយកកូនកាំបិត ចាក់ចំកំភួនដៃជនរងគ្រោះ ប្លន់យកទូរស័ព្ទដៃ ម៉ាកសាំសុង បានសម្រេច។ ប៉ុន្ដែត្រូវកូនជនរងគ្រោះឃើញ ក៏នាំគ្នាជិះម៉ូតូដេញតាមប្រកិតពីក្រោយ មកដល់ចំណុចមុខភោជនីយដ្ឋានសនហ័ង ដែលមានទីតាំងជាប់ និងអតីតរោងភាពយន្ដប្រាសាទពេជ្រ តាមបណ្ដោយផ្លូវ ព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏ត្រូវបានកម្លាំងរាជអាវុធហត្ថ ខណ្ឌ៧មករា ប្រចាំនៅទីនោះ ធ្វើការឃាត់ខ្លួនបានតែម្ដង ហើយប្រគល់ជនសង្ស័យរូបនេះ ឲ្យទៅសមត្ថកិច្ចនគរបាល នៅពេលនោះផងដែរ។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីចាត់ការតាម នីតិវិធីច្បាប់ ចំណែកទូរស័ព្ទដៃទំនើប បានប្រគល់ឲ្យជនរងគ្រោះ វិញហើយ៕

www.dap-news.com

www.dap-news.com

www.dap-news.com


ប្រធានផ្សារអង្គរបុរី ដាក់ច្រវ៉ាក់កាត់ផ្លូវ មិនឱ្យធ្វើដំណើរ ឆ្លងកាត់បាន

$
0
0

តាកែវ ៖ ប្រជាពលរដ្ឋ និងអាជីវករមួយ ចំនួន ដែលរស់នៅក្បែរផ្សារអង្គរបុរី ក្នុង ស្រុកអង្គបុរី ខេត្ដតាកែវ បានរិះគន់ប្រធាន ផ្សារអង្គរបុរីឈ្មោះឈី ដែលបានយកច្រវ៉ាក់ដាក់កាត់ផ្លូវផ្នែកខាងជើងនិងខាងលិចផ្សារ ធ្វើឱ្យប្រជាពលរដ្ឋមិនអាចធ្វើដំណើរតាមកង់ ម៉ូតូឆ្លងកាត់បាន ប៉ុន្ដែបើរថយន្ដដឹកទំនិញ មានលុយឱ្យប្រធានផ្សារនោះគេនឹងបើកច្រវ៉ាក់ឱ្យធ្វើដំណើរឆ្លងកាត់ ។

ប្រជាពលរដ្ឋមួយរូប សុំមិនបញ្ចេញឈ្មោះបាននិយាយថា ប្រធានផ្សារឈ្មោះឈី បានយតម្រូវឱ្យក្រុម អាជីវករលក់បន្លែ ឱ្យទៅលក់ផ្នែកខាងជើងផ្សារ បន្ទាប់មកប្រធានផ្សាររូបនេះ បានយកច្រវ៉ាក់ដាក់កាត់ទទឹងផ្លូវសាធារណៈ មិនឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរចេញចូលបានឡើយ ។

ប្រជាពលរដ្ឋរូបនេះបានបន្ដថា នៅឯខាងលិចផ្សារវិញ ក៏ប្រធានផ្សារខាងលើ ដាក់ច្រវ៉ាក់ផងដែរ ហេតុដូច្នេះប្រជាពលរដ្ឋ ជាពិសេសក្មេងៗសិស្សសាលា ដែលជិះកង់និងដើរទៅរៀនសូត្រតាមផ្លូវនោះ គឺតម្រូវឱ្យទៅតាមផ្លូវវៀង ដែលមានជាផ្លូវមានភក់និងកែងផ្ទះថ្មនាំឱ្យមានជិះបុកគ្នាជាដើម ព្រោះមើលមិនឃើញ ។
ជាមួយគ្នានេះ នៅខាងត្បូងផ្សារឯណោះ វិញ ក៏មានភាពរញ៉េរញ៉ៃមិនបានរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អពីប្រធានផ្សារខាងលើនេះដែរ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទងប្រធានផ្សារលោកឈី បានឡើយ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា នេះ ។

ប៉ុន្ដែលោកមេឃុំអង្គរបុរី បានប្រាប់ឱ្យដឹងថា លោកទទួលស្គាល់ពិតជាមានការដាក់ច្រវ៉ាក់ កាត់ផ្លូវចូលទៅកន្លែងលក់ដូរផ្នែកខាងជើងផ្សារមែន ប៉ុន្ដែការធ្វើបែបនេះ គឺដើម្បីកុំឱ្យមានភាពរញ៉េរញ៉ៃនាំកង់ម៉ូតូចូលផ្សារ ។

មេលោកឃុំបានបន្ដថា កន្លែងលក់ដូរនោះ គឺនៅផ្នែកខាងជើងផ្សារ ជាប់នឹងផ្ទះល្វែងរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅទីនោះដែរ។

បទយកការណ៍ស្តីពី កម្ពុជា ទទួលបាន ឯករាជ្យ ពីបារាំង ៩ វិច្ឆិកា ១៩៥៣ (មានសម្លេង)

$
0
0

ភ្នំពេញ៖ ប្រិយមិត្តជាទីមេត្រី! ថ្ងៃទី៩ វិច្ឆិកា ២០១២នេះ គឺជាខួប ៥៩ឆ្នាំ នៃថ្ងៃដែលប្រទេសកម្ពុជា ទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំងកាលពីថ្ងៃទី៩ វិច្ឆិកា ១៩៥៣។ ការទាមទារឯករាជ្យជាតិបាននេះ គឺដោយស្នាព្រះហស្ថ របស់ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ហើយការប្រទានភ្លើងជ័យ និងការពន្លត់ភ្លើងជ័យ នៃទិវាបុណ្យឯករាជ្យជាតិឆ្នាំ២០១២នេះ គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាបុត្រារបស់មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ។

ប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់រយៈពេល ៩០ឆ្នាំ។ តើមកពីមូល ហេតុអ្វីបានជាប្រទេសបារាំង ឈានជើងចូលមកទឹកដីកម្ពុជា? តើមានបញ្ហាអ្វីខ្លះ បានជាខ្មែរ ត្រូវការ បរទេសធំៗមកជួយខ្លួន? និងមកពីមូលហេតុអ្វី បានជាកម្ពុជា ត្រូវការតស៊ូរើបម្រះចេញពីការគ្រប់គ្រង របស់បារាំងទៅវិញ?
ចម្លើយនៃសំណួរទាំងអស់ខាងលើ មាននៅក្នុងបទយកការណ៍ជាសំឡេងខាងក្រោមនេះ ដែលមានលោក ប៉ោ សេដ្ឋា ជាអ្នករាយការណ៍។

{mp3remote}http://111.92.240.170:81/dap-news/dap-images/2012/November/id-030/09112012.mp3{/mp3remote}

សមាជិក PKK ៤២នាក់ត្រូវ បានសម្លាប់នៅ តួកគីក្នុងពេល ៣ថ្ងៃ

$
0
0

អង់ការ៉ា, (ស៊ិនហួ)៖ យ៉ាងហោចណាស់សមាជិក ៤២នាក់ហើយនៃគណបក្សពលករ ឃឺដ ត្រូវបាន គេសម្លាប់ ក្នុង រយៈពេល៣ថ្ងៃចុងក្រោយនេះ ក្នុងអំឡុងពេលដំណើរការប្រតិបត្តិ បង្ក្រាបដោយទាហាន ចលនាសន្តិភាព នៅក្នុងប្រទេសតួកគី។ នេះបើតាមសេចក្តីថ្លែងការណ៍ ជា ផ្លូវការណ៍កាល ពីថ្ងៃសុក្រ ទី៩ ខែ វិចិ្ឆកា កន្លងទៅ នេះ។

ដោយឡែកសព្វាវុធរួមជាមួយនឹង គ្រាប់រ៉ូកែត កាំភ្លើងត្បាល់ គ្រាប់បែក និង រំសេវផ្ទុះ ដែល ត្រូវបានប្រើ ដោយ សកម្មប្រយុទ្ធ PKK ក៏ត្រូវបានរឹប អូស នៅ ក្នុងទីក្រុង សេមឌីនលី នៃខេត្ត ហាក់ការី ផងដែរ។ នេះបើ តាម សេចក្តី រាយការណ៍របស់អភិបាលខេត្តនៅទីនោះ។ ប្រតិបត្តិការ យោធាទាំង នោះ បាន ចាប់ផ្តើមកាលពីថ្ងៃ ពុធ នឹងបន្តកើតមាននៅឡើយនៅក្នុងតំបន់។ នេះ បើតាមសេចក្តីរាយការណ៍បន្ថែម។

PKK បានបង្កើតកងប្រដាប់អាវុធនៅក្នុងឆ្នាំ១៩៨៤ ហើយបានកត់ចូលក្នុងបញ្ជីនៃពួកភេវរកម្ម ដែលបាន ត្រូវ បាន បង្កើតឡើងដោយ តួកគី សហ រដ្ឋ អាមេរិក រួមជាមួយនឹង សហគមន៍ អឺរ៉ុប ដោយសារតែ PPK ខិតខំប្រឹង ប្រែង ដើម្បីបង្កើតសហគមន៍ជនជាតិភាគតិចនៅក្នុងប្រទេស កំណើត តួកគី ។ ប្រជាជនប្រហែល ៤០,០០០ ដែលត្រូវបានសម្លាប់នៅក្នុងការតស៊ូនេះ ត្រូវបានបំបែកនៅក្នុងយុទ្ធការឃោសនាប្រឆាំងដោយពួក PPK នៅប្រទេស តួកគី។

គ្រូបច្ចេកទេស សំណង់ស៊ីវិល ក្រសួងការងារម្នាក់ ត្រូវគេបើក រថយន្ដគៀរ ហើយយកកាំភ្លើង ភ្ជង់ក្បាលទៀត

$
0
0

ភ្នំពេញៈ ម្ចាស់រថយន្ដ លុច្សស៊ីស៤៧០ មួយគ្រឿង បើកបរដោយ ប្ដីហើយប្រពន្ធជិះ ជាមួយ ផងនោះ មិនត្រឹមតែ គៀរម៉ូតូ ដែលបើកបរ ស្របទិសគ្នាទេ ប៉ុន្តែថែមទាំង ចុះពីលើ រថយន្ដដក កាំភ្លើងខ្លីភ្ជង់ ក្បាលគេទៀត ។

ក្រោយហេតុការ ភ្ញាក់ផ្អើលនេះ គេឃើញមាន វត្ដមាន លោក កែវ សុទ្ថោធ៍ មេប៉ុស្ដ៍ ភ្នំពេញថ្មី បានទៅដល់ កន្លែងកើតហេតុ ហើយអ្នកចោមរោម ស្មានតែ គាត់គាត់ទៅ អន្ដរាគមន៍ ជនរងគ្រោះ ផ្ទុយទៅវិញ មេប៉ុស្ដ៍រូបនេះ បែរជាទៅអន្ដរាគន៍ អោយបុរសម្ចាស់ រថយន្ដដែលយក កាំភ្លើងភ្ជង់ ក្បាលគេនោះ ចាកចេញទៅ ដោយស្រួល។

ហេតុការណ៍ ភ្ញាក់ផ្អើលនេះបាន កើតឡើង កាលពីវេលា ម៉ោង០៦និង៥០នាទី ព្រលប់ថ្ងៃទី០៩ ខែវិច្ចិកា ឆ្នាំ២០១២ នៅលើដង ផ្លូវបេតុងលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមសាក្សីដែលឃើញ ហេតុការណ៍ និយាយថា មុនកើតហេតុ គេឃើញរថយន្ដ លុច្សស៊ីស៤៧០ ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2L1578 ជិះគ្នា០២នាក់ បើកបរក្នុងទិស ដៅពីកើត ទៅលិច ពេលមក ដល់ភ្លើង ស្ដុបផ្លូវ លេខ៥៩៨ កែង និងផ្លូវបេតុង លេខ១៩៨២ បាន គៀរជាមួយ ម៉ូតូរួចក៏ឈប់រថយន្ត របស់ខ្លួន ហើយដកកាំ ភ្លើងខ្លីភ្ជង់ក្បាល ម្ចាស់ម៉ូតូតែម្ដង ។

ទោះជាយ៉ាងណាក៏ដោយ គេមិនបានស្គាល់ អត្ដសញ្ញាណ ម្ចាស់រថយន្ត ទំនើបយកកាំភ្លើងខ្លីភ្ជង់ ក្បាលគេនោះទេ ទាល់តែសួរ លោក កែវ សុទ្ថោធ៍ មេប៉ុស្ដ៍ ភ្នំពេញថ្មី ទើបដឹងច្បាស់ ។ ចំណែក ជនរងគ្រោះ ក្នុងហេតុការណ៍ នេះមាន ឈ្មោះ ឃុត សុខា ជាគ្រូបង្រៀន ក្រុម ការងារបច្ចេក ទេសសំណង់ នៃក្រសួងការងារ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ១៩៧ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្នែករដ្ឋបាល ព្រៃឈើក្រចេះ បង្ក្រាបបទល្មើស ព្រៃឈើ ២ ថ្ងៃស្ទួន

$
0
0

ខេត្តក្រចេះ៖ កម្លាំងជំនាញ រដ្ឋបាលព្រៃឈើ សង្កាត់ថ្មរគ្រែ រួមសហការ ជាមួយប៉ុស្តិ៍ នគរបាល ចង្រ្កង់ និងកម្លាំងយោធាខេត្ត កាលពីវេលាម៉ោង០១យប់ ថ្ងៃទី៩ វិច្ឆិកា បានចុះ ស្ទាក់ចាប់ រថយន្តដឹកឈើ នៅចំណុច ស្ពានកាំពីស្ថិត ក្នុងភូមិចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។

ឈើប្រណិតនេះ ត្រូវបានកម្លាំង សម្ថកិច្ចជំនាញ ធ្វើការបង្រ្កាបស្ទាក់ ចាប់បាន គឺជាប្រភេទ ធ្នង់ មានចំនួន១៦ដុំ ស្មើនិងជាង៣ម៉ែត្រគូប ដែលភាគច្រើន ពួកឈ្មួញ ដឹក ចេញ ពីភូមិ រលួសស្រែជិះ  ស្រុកសំបូរ ខេត្តក្រចេះ ឬចេញមក ពីទឹកដី ខេត្តស្ទឹងត្រែង  ។

លោក ប៉ុក វណ្ណា នាយសង្កាត់ រដ្ឋបាលព្រៃឈើថ្មរគ្រែ បានឲ្យដឹងថា កម្លាំងជំនាញ រដ្ឋបាលព្រៃឈើ រួមសហការ ជាមួយសមត្ថកិច្ចចម្រុះ បានចុះស្ទាក់ចាប់ រថយន្ត ដឹកឈើ នៅលើដងផ្លូវ ជាតិលេខ៧A តែចៃដន្យត្រូវ រថយន្តដឹកឈើ បែកកង់ហើយ ពួកឈ្មួញ ដឹងសភាពការ មិនស្រួល ក៏រើឈើ ទំលាក់ចោល នៅលើចិញ្ចឹមផ្លូវ រួចបើក រថយន្ត រត់គេចបាត់ទៅ ។

លោក នាយសង្កាត់ថ្មរគ្រែ បានឲ្យដឹងទៀតថា ក្នុងសកម្មភាព ចុះបង្ក្រាបបទល្មើស ខាងលើ នេះ សមត្ថកិច្ចពុំបានចាប់ ខ្លួនជនណាម្នាក់ នោះទេ ដោយសារ ពួកឈ្មួញមានគ្នាច្រើន   រីឯសមត្ថកិច្ចមានគ្នាតិច ទំរាំរង់ចាំកម្លាំង សហការ មកដល់ត្រូវ ពួកឈ្មួញរើទំលាក់ ចោលអស់ទៅហើយ។ គួរបញ្ចាក់ថា ឈើប្រណិតទាំងនោះ ត្រូវបាន សមត្ថកិច្ចស្ទួចដឹក យកទៅ រក្សាទុកនៅ ស្ថានីយ៏បណ្តុះ កូនឈើខ្សារ ដើម្បីចាត់ វិធានការបន្ត  ៕

                                                                                                    

Photo by DAP-NEWS

Photo by DAP-NEWS

អ្នកភូមិ កែវផុស ស៊ូស្លាប់ លើដីខ្លួនឯង មិនព្រមរុះរើ តាមដីកាបង្គាប់ សាលាដំបូង ខេត្តព្រះសីហនុ

$
0
0

ភ្នំពេញៈ  ប្រជាពលរដ្ឋប្រមាណ២៥ គ្រួសារ រស់នៅចំណុចចំរាំង ភូមិកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានទំនាស់ដីធ្លីជាមួយលោក ជៀម ផែន បាន ប្រកាសជំហរ ស៊ូស្លាប់នៅលើដីរបស់ខ្លួន ដោយមិនព្រមអនុវត្តតាមដីកាបង្គាប់ ឲ្យរុះរើរបស់សាលាដំបូងខេត្ត ។

អ្នកស្រី វ៉ា ហ៊ល អ្នកភូមិចំរាំងម្នាក់ ដែលត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យរុះរើផ្ទះ ដែលសង់លើដីខ្លួនឯងចេញនោះ បានប្រាប់ជម្ឈមណ្ឌល ដើមអម្ពិល នៅថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០១២ នេះ ថា រូបគាត់ ក៏មិនខុសគ្នាជាមួយប្រជាពលរដ្ឋជាង២០ គ្រួសារ ទៀត នោះទេ មិនធ្វើការរុះរើផ្ទះជាដាច់ខាត គឺស៊ូស្លាប់ទាំងអស់គ្នា នៅលើដី របស់ខ្លួន ។ អ្នកស្រី វ៉ា ហ៊ល បន្តទៀតថា ដីនៅចំណុចចំរាំងនេះ គាត់បានចូលកាន់កាប់តាំងពីឆ្នាំ១៩៩៣ រួមជាមួយប្រជាជនដទៃទៀត ហើយបច្ចុប្បន្ន ហើយបានដំា ដំណាំជាច្រើន ប៉ុន្តែពេលនេះ ត្រូវបានតុលាការបញ្ជា ឲ្យរុះរើសផ្ទះដែលរស់នៅជាង១០ ឆ្នាំ ទៅហើយនេះ ចេញពីដីរបស់ខ្លួនយ៉ាងដូច្នេះ ។

ចំណែកឯអ្នកស្រី ហួរ ស៊ីវិណា ជាប្រជាពលរដ្ឋរស់នៅតំបន់ផ្សេង ដែលបានទិញដីនៅទីនោះ ក៏បានអះអាងថា លោកឧកញ៉ា ជៀម ផែន មិនត្រឹមតែបានរំលោភយកដី ប្រជាពលរដ្ឋចំនួន២៥ គ្រួសារនៅចំណុចចំរាំងនោះទេ ហើយថែមទាំងបានរំលោភ យកដីប្រជាពលរដ្ឋជាង ៥០ គ្រួសារ ដែលបាននាំគ្នាទៅទិញដីនៅម្តុំនោះ ទៀតផង។ លោកស្រី ហួរ ស៊ីវិណា បន្តទៀតថា ក្រុមបក្ខពួកលោក ជៀម ផែន មិនត្រឹមរំលោភយកដីប្រជាពលរដ្ឋនោះទេ ថែមទាំងបានបំផ្លាញសាលារៀន និង បំផ្លាញវិហារសាសនាគ្រឹស្តចោល ដើម្បីទន្ទ្រានយកដីទៀតផង ។

គួរបញ្ជាក់ដែរថា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ នៅចំរាំង ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាមួយលោក ជៀម ផែន មិនទាន់ត្រូវបានបញ្ចប់ នៅឡើយទេ បើទោះបីជារាជរដ្ឋាភិបាល បានចេញដោះស្រាយកាលពីឆ្នាំ២០១១ យ៉ាងណាក៏ដោយក្តី។ រាជរដ្ឋាភិបាលបានដោះស្រាយនៅឆ្នាំ២០១១ នោះ បានធ្វើ ឡើងរវាងប្រជាពលរដ្ឋ៤៩គ្រួសារ ដែលតាំងទីលំនៅ និងមានដីធ្វើស្រែចំការ នៅតំបន់នោះ ជាមួយលោក ជៀម ផែន តែប៉ុណ្ណោះ ដោយឡែកទំនាស់រវាងលោក ជៀម ផែន នឹងប្រជាពលរដ្ឋ ៥០គ្រួសារផ្សេងទៀត ដែលមានដីចំការដំាដំណាំផ្សេងៗ មិនទាន់ត្រូវបានដោះស្រាយបញ្ចប់នៅឡើយទេ។

ប្រជាពលរដ្ឋទាំងនោះ បានឲ្យ ដឹងថា ពួកគាត់បានទិញដីពីប្រជាពលរដ្ឋមុនបណ្តឹងកើតឡើង ដែលមានទទួលស្គាល់ពីអាជ្ញាធរដែនដីរបស់រាជរដ្ឋាភិបាល ហើយដីខ្លះ ពួកគាត់បានទិញពីក្រុមហ៊ុន លោក ឧកញ៉ា ម៉ុង ឬទ្ធី ប៉ុន្តែបច្ចុប្បន្នពួកគាត់បានអះអាងថា លោក ជៀម ផែន បានធ្វើប្លង់គោល ព័ទ្ធយកដីរបស់ពួក គាត់ទាំងអស់ ។
ក្រុមប្រជាពលរដ្ឋ៥០ គ្រួសារបានឲ្យដឹងថា ដីពួកគាត់កន្លងមកបានដំាដំឡូងមី ធ្វើស្រែ ដាំដើមប្រេងខ្យល់ និង ដើមអាកាស្យា ហើយថែមទាំងបានធ្វើការលក់ដូរ នូវដំណាំទំាងអស់នោះទៀតផង មិនដែលកើតមានទំនាស់ទេ រហូតដល់ឆ្នាំ២០០៧ ទើបពួកគាត់ដឹងថា លោក ជៀម ផែន ចោទប្រកាន់ពួកគាត់ថា ដំាដំណាំទាំងនោះ នៅលើ ដីរបស់ ជៀម ផែន ខណៈប្រជាពលរដ្ឋទាំងអស់ មិនដែលឮឈ្មោះ និងស្គាល់លោក ជៀម ផែន ផង។

ទំនាស់បានបន្ត អូសបន្លាយរហូត មកទល់ពេលនេះ ដោយបានធ្វើឲ្យប្រជាពលរដ្ឋ៤៩ គ្រួសារខាងលើ នៅសល់ តែ២៥ គ្រួសារ ដែលនៅក្រាញ់តស៊ូ នៅលើទីតាំងភូមិ របស់ពួកគាត់ បើទោះបីជា២៤ គ្រួសារ ផ្សេងទៀត ត្រូវ បានពួកគាត់អះអាងថា លោក ជៀម ផែន បង្ខំឲ្យផ្តិចមេដៃលក់ដីភូមិ និងដីចំការ ក្នុងតម្លៃមិនសមរម្យក៏ដោយ ។
ថ្មីនេះ ប្រជាពលរដ្ឋដែលមានដីដាំចំការ ក៏បានបន្តដំាដំណាំនៅលើដីរបស់ខ្លួន ក៏កើតទៅជាបញ្ហា ខណៈដែល អាជ្ញាធរស្រុកស្ទឹងហាវ បានឃាត់ខ្លួនកម្មករចំាចំការ៤ នាក់ ថា ចូលទៅសង់កូនផ្ទះដោយខុសច្បាប់នៅលើដី របស់លោក ជៀម ផែន ទៅវិញ ហើយបានចោទម្ចាស់ដីថា ជាជនអនាធិបតេយ្យថែមទៀតផង។

ប្រជាពលរដ្ឋ បាននិយាយថា ពួកគាត់ឥឡូវនេះ ត្រូវបានគេចោទថា ជាជនអនាធិបតេយ្យនៅលើដីខ្លួនឯង។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋចំនួន៥០ គ្រួសារ ដែលបានទិញដី នៅក្នុងភូមិកែវផុសនេះ កំពុងមានវិវាទជាមួយលោក ជៀម ផែន អ្នកខ្លះបានអះអាងថា ត្រូវបាន លោក ជៀម ផែន ដាក់កម្លាំងប្រើអំណាចរំលោភយកស្រស់ៗ ដោយការឈួសឆាយ និងមានករណីខ្លះលួចដុតព្រៃ ដុតផ្ទះចាំ ដីជាដើម ហើយនៅក្នុងរឿងនេះដែរ សូម្បីតែប្រជាពលរដ្ឋ ៤៩ គ្រួសារ ដែលធ្លាប់ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញ ស.ជ.ណ សម្រេចឲ្យលោក ជៀម ផែន ប្រគល់ដីឲ្យនោះ ឥឡូវបែរ ជាត្រូវរងគ្រោះនៅលើដីខ្លួនឯង ខ្លះជាប់ពន្ធនាគារ ខ្លះរត់ចោលស្រុក តាមដីការចោទប្រកាន់ថា រំលោភ បំពាន និងបំផ្លាញទ្រព្យសម្បត្តិ នៅលើដី ដែលខ្លួនកំពុងកាន់កាប់ទៅវិញ ហើយ បច្ចុប្បន្ននេះដែរ ប្រជាពលរដ្ឋ៤៩ គ្រួសារនៅទីនោះ គឺនៅសល់តែ២៥ គ្រួសារប៉ុណ្ណោះ ដែលក្រាញននៀលមិនព្រមទៅណា ព្រោះគាត់ចង់រស់នៅ ប្រកបរបររកស៊ី និងស៊ូស្លាប់លើដីខ្លួនឯង លើកលែងតែប្រជាពលរដ្ឋ២៤ គ្រួសារទៀតប៉ុណ្ណោះ ដែលត្រូវបាន លោក ជៀម ផែន ធ្វើការគំរាម និងបង្ខំឲ្យលក់ដីឲ្យក្នុងតម្លៃថោកៗ (ពី៤ លានរៀល ទៅ ៨ លានរៀល) ។

ជាមួយគ្នានោះដែរ បក្ខពួកលោក ជៀម ផែន ក៏បានបំផ្លាញសាលារៀន នៅចំណុចចំរាំង កូនអ្នកភូមិ ដែលធ្លាប់តែមានឱកាសអង្គុយរៀនទល់ខ្នងគ្នា ក្នុងបន្ទុបមួយ ថ្នាក់ពីរ មិនបានប៉ុន្មានសាលារៀន របស់ពួកក្មេងក៏ត្រូវដួលរាបនៅលើស្មៅ ហើយត្រូវបានគេជីបបំបាត់ភស្តុតាង បន្ទាប់មកនៅពេលថ្មីៗនេះ អ្នកភូមិស្ម័គ្រចិត្ត បាន ចាប់ផ្តើមបង្រៀនក្មេងៗ ដែលកំពុសស្រែកឃ្លានចំណេះទាំងនោះ នៅក្រោមដើមឈើ ក្រោមផ្ទះ តែទីបំផុត ក៏ត្រូវបានតុលាខេត្តព្រះសីហនុ ចេញដីកា បណ្តេញចេញថែមទៀត ។

ទោះជាយ៉ាងណាក៏ដោយករណីនេះ ក៏ពុំអាចទម្លាក់កំហុសទៅលើលោក ជៀម ផែន ទាំងស្រុងនោះដែរ ភាគី លោក ជៀម ផែន អះអាងថា ការឈួសឆាយដី គឺសំអាងទៅលើប្លង់ដឺម៉ាសជាកម្មសិទ្ធិមួយរបស់លោក ដែល ចុះហត្ថលេខា នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧ ដែលមានអតីតសពមេឃុំជ្រោយស្វាយ និងប្រធាន ការិយាល័យ ភូមិបាលស្រុកស្រែអំបិល លោក មាស សាបាន ហើយរឿងនៅចំណុចចំរាំង ក្នុងភូមិកែវផុស វិញ លោក ជៀម ផែន ក៏បានអះអាងថា ប្រជាពលរដ្ឋ ទំាងនោះបានលក់ដីឲ្យគាត់ ហើយខ្លះមិនព្រមរុះរើចេញ និងថា អ្នកខ្លះទៀត គឺជាជនអនាធិបតេយ្យ ដែលមករស់នៅក្នុងភូមិទន្ទ្រាន កាប់ឆ្ការរស់នៅលើដី លោកដោយខុសច្បាប់វិញ ។

ទំនាស់ដីធ្លី ដែលស្ថិតនៅចំណុចភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នេះ តាមពិតទៅគេស្មាន ថា បានចប់សព្វគ្រប់បាត់ទៅហើយ បន្ទាប់ពីសម្តេច តេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញ ស.ជ.ណ សម្រេចឲ្យភាគីលោក ជៀម ផែន ប្រគល់ដីជូនប្រជាពលរដ្ឋតាំងពីឆ្នាំ២០០៨ ប៉ុន្តែស្រាប់តែ នៅឆ្នាំ ២០១១ នេះ ក៏លិចចេញនូវ ស.ជ.ណ មួយថ្មី សម្រេចឲ្យភាគីលោក ជៀម ផែន មានសិទ្ធិគ្រប់គ្រងទៅលើដីនៅ ចំណុចនោះវិញ មិនត្រឹមតែប៉ុណ្ណឹងទេ ថែម ទាំងមានប្រជាពលរដ្ឋខ្លះ ដែលពីមុនធ្លាប់បានធ្វើការតវ៉ា ហើយទទួល បានជោគជ័យ បែរជាម្នាក់ត្រូវជាប់ពន្ធនាគារជាង២ ឆ្នាំ មកហើយ ឯប្រជាពលរដ្ឋ៨ នាក់ ទៀត មានដីការតាម ចាប់ខ្លួន ដោយឡែក២៤ គ្រួសារទៀត បានចាកចេញពីភូមិ បន្ទាប់ពីត្រូវបានលោក ជៀម ផែន គំរាម សម្លត់ និង បង្ខំឲ្យលក់ដីឲ្យក្នុងតម្លៃថោកៗ ហើយបច្ចុប្បន្នប្រជាពលរដ្ឋដើម រស់នៅក្នុងភូមិគឺសល់តែ២៤ គ្រួសារប៉ុណ្ណោះ ដែលក្រាញននៀល មិនព្រមចាកចេញពីដីរបស់ខ្លួន ពោលគឺសុខចិត្តស្លាប់ លើដីដែល ពួកគាត់អះអាងថា ជាកម្ម សិទ្ធិស្របច្បាប់ និងក្នុងនោះក៏មានប្រជាពលរដ្ឋ៥០ គ្រួសារទៀត ក៏នៅតែបន្តធ្វើការតវ៉ាជាមួយ លោក ជៀម ផែន ដែលបានរំលោភបំពានដី ដែលពួកគាត់បានទិញស្រប់ច្បាប់ពីប្រជាជន និងបានទិញស្របច្បាប់ពីបុគ្គលិក របស់លោក ឩកញ៉ា ម៉ុង ឫទ្ធី ៕

ស្វែងយល់អំពី សំណង់ វិមានឯករាជ្យ

$
0
0

ភ្នំពេញ៖ ប្រទេសនីមួយ រមែងមានទីកន្លែង និងមានសំណង់ដែលមានរចនាបថ ទៅតាមវប្បធម៌របស់ខ្លួន ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ ឬ សម្រាប់គោរពវិញ្ញាណក្ខន្ធ ប្រពលរដ្ឋ ដែលបានពលីជីវិតក្នុងបុព្វ ហេតុជាតិមាតុភូមមិរបស់ខ្លួន។

ចំពោះប្រទេសកម្ពុជា មានវិមានឯករាជ្យ ដែលភាសាអង់គ្លេស (Independence Monument) ត្រូវបានកសាងឡើងរួចរាល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជាព្រះវរាជបិតា របស់ សម្តេចព្រះ នរោត្តម សីហនុ ជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យ ពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ វិមានឯករាជ្យ កាលពីមុនគេហៅថា អនុស្សាវរីយ៍វិមានឯករាជ្យ ឈរយ៉ាងខ្ពស់ត្រដែតនៅទីតាំងស្ថិតចំកណ្តាលរង្វង់ មូលចរាចរ រវាងមហាវិថីព្រះនរោត្តម និង រុក្ខវិថីព្រះសីហនុ ចំកណ្តាលរាជធានីភ្នំពេញ។

វិមានឯករាជ្យ រចនាប្លង់ (គូរប្លង់) ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺលោក វណ្ណ មូលីវណ្ណ (Vann Molyvann) មានកម្ពស់ ២០ម៉ែត្រ មាន ៥ជាន់ ដោយយកលំនាំតាម រាងផ្កាឈូកក្រពុំ តាមគំរូរចនាបថរបស់អង្គរ លំអដោយក្បាលពស់នាគរាជចំនួន ១០០ (១ជាន់២០, ១ជ្រុង៥) ដែលរំលេចចេញយ៉ាងច្បាស់នូវម៉ូដ (រចនាបថ) របស់ប្រាង្គប្រាសាទ អង្គរវត្ត។ ចំណែកអ្នកកសាងវិមានឯករាជ្យ តាមប្លង់របស់លោក វណ្ណ មូលីវណ្ណ គឺលោក តឹង វឿត ជាស្ថាបត្យករដ៏ល្បីល្បាញ។

ចំពោះក្បាលពស់នាគរាជចំនួន ១០០នេះ មានឯកសារខ្លះ បានពន្យល់ថា យកតាមចំនួនឆ្នាំ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្សរ៍ (១សតវត្សរ៍ មាន ១០០ឆ្នាំ) គឺ៩០ឆ្នាំ (១១ សីហា ១៨៦៣-០៩ វិច្ឆិកា ១៩៥៣)។ រីឯលោក តឹង វឿត មានស្រុកកំណើតនៅខេត្តបាត់ដំបង គាត់ប្រកបរបរជា ជាងកំបោរ និង ជាងចម្លាក់ ជាមួយក្រុមហ៊ុនម៉ៅការសាងសង់ក្នុងខែត្រ។ លោកបានស្លាប់នៅសម័យកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។

មូលហេតុនាំឲ្យជ្រើសរើស យកលោក តឹង វឿត ជាអ្នកស្ថាបនាវិមានឯករាជ្យ ដែលមានលោក វណ្ណ មូលីវណ្ណ ជាអ្នកគូរប្លង់នេះ មានឯកសារខ្លះបានឲ្យដឹងថា គឺតាមការអញ្ជើញពីសម្ដេចព្រះមហាវរក្សត្រ ព្រះបាទ នរោត្តម សីហនុ ដោយកាលនោះ សម្ដេចឪ បានយាងសម្ពោធសមិទ្ធផលក្នុងវត្តពោធិវាល មានការចាប់អារម្មណ៍ចំពោះស្នាដៃរបស់គាត់ ក៏ហៅគាត់ចូលទៅសាងសង់វិមានឯករាជ្យតែម្ដង។

ស្នាដៃរបស់លោក តឹង វឿត៖ វិមានឯករាជ្យ, ចេតិយព្រះនាង គន្ធបុប្ផា, ចេតិយព្រះបាទ សុរាម្រឹត និង មហាក្សត្រិយានី កុសុមៈ, វត្តស្លាកែត (បាត់ដំបង) និងសារមន្ទីរ ខែត្របាត់ដំបងជាដើម។ គាត់បានបន្សល់ទុកគ្រាប់ពូជជាច្រើនគ្រាប់ ក្នុងនោះ មានរូបលោក វឿត សុវណ្ណ ដែលជាអ្នកបន្តវេនពីឪពុករបស់គាត់ ហើយសព្វថ្ងៃមាន ឈ្មោះបោះសំឡេងល្បីនៅខេត្តបាត់ដំបងក្នុងការគូររូប,ចម្លាក់ឈើ-ថ្មគ្រប់ប្រភេទ។

នៅចុងឆ្នាំ២០០៧ សាលារាជធានីភ្នំពេញ បានស្ថាបនាកែលំអរវិមានឯករាជ្យឲ្យមានសំរស់កាន់តែប្រសើរឡើងថែមមួយកំរិតទៀត គួរជាទីទាក់ទាញដូចជា ដាក់ភ្លើង ពណ៌ចម្រុះភ្លឺនៅពេលយប់ និងសួនបាញ់ទឹកប្តូរពណ៌នៅជុំវិញខឿនជាដើម ដែលការកែលំអរនេះចំណាយថវិកាអស់ប្រហែល៥០០លានរៀល។ ដោយមាន សភាពចាស់ទ្រុឌទ្រោម ហើយពេលខ្លះបានធ្លាក់បំណែកស៊ីម៉ង់ត៍ទាំងផ្ទាំងៗ ដែលជាការព្រួយបារម្ភ ខ្លាចមានគ្រោះថ្នាក់ នាពេលណាមួយនោះ។ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចជួសជុល និងកែលំអជាលើកទី២ ដោយចំណាយប្រាក់អស់ពី៨០ម៉ឺនដុល្លារ រហូតដល់ជាងមួយលានដុល្លារអាមេរិក ដែលជួសជុលរួចរាល់មុនពេលទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០១២នេះ។

វិមានឯករាជ្យ មានបាំ្រថ្នាក់ ដែលរំលេចទៅដោយពស់នាគរាជ្យ ចំនួន១០០នេះ គឺមានចំណុច មួយទៀតគួរឲ្យចាប់អារម្មណ៍បំផុតនៅថ្ងៃរសៀល ជាពេលដែល ព្រះអាទិត្យអស្តង្គត (ជិតលិច) ចោលនូវស្រមោលមកលើរូបចម្លាក់ ដោយបង្ហាញឲ្យឃើញនូវការចាក់ស្រេះនៃរចនាបថ និងធ្វើឲ្យវិមានឯករាជ្យទាំងមូល ភ្លឺចិញ្ចែងចិញ្ចាំង។ វិមានឯករាជ្យ ឥឡូវក៏ត្រូវបានប្រើជា វិមានសម្រាប់សំគាល់ការបញ្ចប់ សង្គ្រាមនៅកម្ពុជា ជាស្តូបគោរពវិញ្ញាណក្ខ័ន្ធចំពោះអ្នកស្នេហាជាតិ ក៏ដូចដើម្បីបា្ររព្ធនូវសេរីភាព និង ឯករាជ្យជាតិរួចពីការគ្រប់គ្រងរបស់បរទេស៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


រដ្ឋមន្រ្តីចិន ដាស់តឿនជប៉ុន ឲ្យកែតម្រូវ កំហុស ពាក់ព័ន្ធបញ្ហា ជម្លោះកោះ

$
0
0

ប៉េកំាង, ស៊ិនហួ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន លោក ចិន ឌីមីង នៅថ្ងៃសៅរ៍នេះ បាននិយាយថា រដ្ឋាភិបាលជប៉ុន គួរតែកែតម្រូវកំហុសរបស់ខ្លួន ជុំវិញបញ្ហាជម្លោះកោះ ដ្យ៉ាវយុ ជាមួយប្រទេសចិន ឲ្យបានឆាប់រហ័សតាម ដែលអាចធ្វើបាន និងបាននិយាយទៀតថា ការធ្វើពាណិជ្ជកម្មរបស់ជប៉ុន បានធ្វើឲ្យមានការ ខាចបង់យ៉ាងធ្ងន់ធ្ងរ ដោយសារត្លុកកំប្លែងរបស់ ជប៉ុនផ្ទាល់។

នៅក្នុងកិច្ចសម្ភាសន៍មួយ នៅក្នុងសមាជជាតិលើកទី១៨ របស់បក្សកម្មុយនិស្តចិន ដែលបានប្រព្រឹត្តឡើង តំាងពីថ្ងៃព្រសហ្បតិ៍ លោកចិន បាននិយាយថា ការនាំចេញរបស់ប្រទេសចិន ទៅកាន់ប្រទេសជប៉ុន និងការនាំចូលពីជប៉ុន មកកាន់ចិនវិញនោះ ប្រទេសទំាងពីរបានធ្លាក់ ចូលទៅក្នុងវិសាលភាព នៃការខុសគ្នាមួយ ក្រោយពេលដែលជប៉ុន បានទិញយកកោះជម្លោះ នោះដោយខុសច្បាប់។

លោកបន្តថា «យើងមិនរីករាយចំពោះអ្វី ដែលកំពុងតែកើតឡើង នៅពេលនេះនោះទេ»។ រដ្ឋាភិបាលជប៉ុន បានទិញយកកោះជម្លោះ ដ្យ៉ាវយុ ដោយខុសច្បាប់ ដោយរំលោភទៅលើ បូរណភាពទឹកដីរបស់ចិន ដូច្នេះហើយជប៉ុនត្រូវទទួលខុសត្រូវ ឲ្យបានពេញលេញមួយ សម្រាប់ខូចខាត ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនេះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅនេះ រដ្ឋាភិបាលជប៉ុន បានសម្រេច ចិត្តទិញយកកោះជម្លោះ ដ្យ៉ាវយុ ដែលនៅស្ថិតក្នុង បូរណភាពទឹកដីរបស់ចិន បណ្តាលឲ្យមានការតវ៉ាដ៏មួយ កើតឡើងពីសំណាក់ប្រជាជនចិន ប្រឆំាងនឹងជប៉ុន នៅទីក្រុងជាច្រើនរបស់ចិន អស់រយៈពេលជាង ២ខែផងដែរ៕

DAP-News

រដ្ឋមន្រ្តីចិន ព្រមានពី ស្ថានការណ៍ តានតឹង ចំពោះជំនួញបរទេស

$
0
0

ប៉េកំាង៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន លោក ចិន ដេមីង នៅថ្ងៃសៅរ៍នេះ បានព្រមាន ពីសម្ពាធយឺតយ៉ាវ ពាក់ព័ន្ធនឹង ការធ្វើពាណិជ្ជកម្ម បរទេសក្នុងប្រទេស ពីតម្រូវការខ្សត់ខ្សោយ របស់សាកលលោក ការកើនឡើងនូវការ ចំណាយក្នុងស្រុក និងការកើនឡើង នៃឧបត្ថម្ភនិយម ផ្នែកពាណិជ្ជកម្មផងដែរ។

ថ្លែងទៅកាន់អ្នកយកព័ត៌មាន ក្នុងកិច្ចសម្ភាសន៍ ក្នុងសមាជជាតិលើកទី១៨ របស់បក្ស កម្មុយនិស្តចិន ដែលបានចាប់ផ្តើមឡើង តំាងពីថ្ងៃព្រហស្បតិ៍ លោក ចិន បាននិយាយថា «ស្ថានការណ៍ពាណិជ្ជកម្ម នឹងក្លាយទៅជា តឹងតែងនៅរយៈពេលប៉ុន្មានខែក្រោយនេះ ហើយវានឹងក្លាយ ទៅកាន់តែលំបាកទៀត នៅឆ្នាំក្រោយនេះ»៕

DAP-News

សមាជប្រជាជន អាស៊ាននឹងធ្វើឡើង មុនកិច្ចប្រជុំ កំពូលអាស៊ាន លើកទី២១

$
0
0

ភ្នំពេញៈ សមាជប្រជាជនអាស៊ាន នឹងត្រូវ រៀបចំឡើង នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលក្នុងនោះនឹងមានអ្នកចូលរួមជាង ២.០០០នាក់។

យោងតាមសេចក្ដីប្រកាសរបស់សមាជប្រជាជនអាស៊ាន ដែលចែកជូនដល់ដៃអ្នកកាសែត ក្នុងសន្និសីទ កាសែតស្តីពីការរៀបចំសមាជប្រជាជនអាស៊ាន នៅភោជនីយដ្ឋានបៃតង នាថ្ងៃទី១១ ខែវិច្ឆិកា ដោយ បានបង្ហាញថា សមាជនេះ នឹងមានការចូលរួមពីសកម្មជនថ្នាក់ក្រោមប្រមាណ ២.០០០នាក់ និងសមា ជិកបណ្ដាញថ្នាក់ក្រោមទូទាំងប្រទេសកម្ពុជា ព្រមទាំងដៃគូសកម្មជនថ្នាក់ក្រោមប្រមាណ ២០០នាក់ ទៀត មកពីថ្នាក់តំបន់អាស៊ានផងដែរ។

សេចក្ដីប្រកាសព័ត៌មានដដែល បង្ហាញទៀតថា គោលដៅសំខាន់របស់សមាជប្រជាជនអាស៊ានឆ្នាំ ២០ ១២នេះ នឹងបង្កើនចំណេះដឹង ការស្វែងយល់ពីអាស៊ាន ថាតើអាស៊ាន នឹងមានផលប៉ះពាល់យ៉ាងណាខ្លះ ក្នុងជីវិតរបស់ពួកគេ? ក្រៅពីនោះសមាជប្រជាជនអាស៊ាន ក៏មានគោលបំណងធ្វើការងារក្នុងភាពជាពហុ វិស័យជាមួយដៃគូថ្នាក់តំបន់ ដែលមាននិន្នាការគាំទ្រគោលជំហរ របស់ប្រជាជនថ្នាក់ក្រោម ដូច្នេះសមាជ ប្រជាជនអាស៊ាន ក៏បានបង្កើននូវសាមគ្គីភាពរបស់ខ្លួន និងកិច្ចសហប្រតិបត្តិការធ្វើការរួមគ្នា លើបញ្ហារួម របស់អាស៊ាន។

ប្រភពដដែលក៏បានបង្ហាញពីបញ្ហាដែលកំពុងជួបប្រទះនៅក្នុងប្រទេសកម្ពុជា និងអាស៊ានផងដែរ ដូចជា៖ លក្ខខណ្ឌការងារមិនសមរម្យ ប្រាក់ឈ្នួលទាបរបស់កម្មករ ក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធកង្វះការ ទទួលបានការងារសម្រាប់យុវជន ច្បាប់គ្រប់គ្រង និងប្រើប្រាស់ដីធ្លីសហគមន៍កសិកម្ម ដែលមិនផ្តល់នូវ ការការពារចំពោះកសិករខ្នាតតូច ការទទួលបាននូវសេវាសុខភាព និងឱសថជាមូលដ្ឋានជាចាំបាច់ ការ បណ្ដេញចេញ ការរំលោភដីធ្លី និងប្រព័ន្ធតុលាការមិនឯករាជ្យជាដើម។

សូមបញ្ជាក់ថា សមាជប្រជាជនអាស៊ាន នឹងធ្វើឡើងនៅកន្លែងផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ ដោយផ្តោត ទៅលើសន្ដិសុខ អធិបតេយ្យស្បៀង ពាណិជ្ជកម្ម ការវិនិយោគ ការងារធនធានធម្មជាតិ ជីវភាពរស់នៅ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ក្នុងសមាជប្រជាជនអាស៊ាន ក៏នឹងរៀបចំសិក្ខាសិលាវេទិកា និងវប្បធម៌ ផងដែរ ដែលមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២៕

តើសមាជជាតិ គណបក្ស កុម្មុយនិស្តចិន មានតួនាទីធ្វើអ្វីខ្លះ?

$
0
0

ប៉េកាំងៈ ការធ្វើសមាជជាតិលើកទី១៨ នៃគណ បក្សកុម្មុយនិស្តចិន (CPC) ត្រូវបានកំពុងប្រារព្ធធ្វើនៅ ក្នុងទីក្រុងប៉េកាំង។

តើសមាជជាតិគណបក្សកុម្មុយនិស្តចិន មានតួនាទីធ្វើអ្វីខ្លះ?

បើយោងទៅតាមរដ្ឋធម្មនុញ្ញរបស់គណបក្សកុម្មុយនិស្តចិន បានធ្វើវិសោធនកម្ម និងបានអនុម័តនៅក្នុង ឆ្នាំ២០០៧ ស្តីពីតួនាទី និងអំណាចសមាជជាតិ នៃគណបក្សកុម្មុយនិស្តចិនមានដូចខាងក្រោម៖

១. ការទទួលព័ត៌មាន និងការត្រួតពិនិត្យមើលរបាយការណ៍គណៈកម្មាធិការមជ្ឈិម។

២. ការទទួលព័ត៌មាន និងការត្រួតពិនិត្យមើលរបាយការណ៍ គណៈកម្មាធិការមជ្ឈិម សម្រាប់វិន័យ អធិការកិច្ច។

៣. ការជំនួបពិភាក្សា និងការសម្រេចចិត្តសួរសំណួរទៅលើបញ្ហា ព្រួយបារម្ភជាចម្បងរបស់បក្ស។

៤. ការពិនិត្យឡើងវិញ រដ្ឋធម្មនុញ្ញរបស់បក្ស។

៥. ការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិម។

៦. ការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិម សម្រាប់វិន័យអធិការកិច្ច៕

Photo by DAP-NEWS

លោក ញឹក ប៊ុនឆៃ ជួបក្រុមការងារ បក្សហ៊្វុនស៊ិនប៉ិច ខេត្តបន្ទាយជ័យ ជិតមួយពាន់នាក់

$
0
0

បន្ទាយមានជ័យៈ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានប្រតិបត្តិបក្ស ហ៊្វុនស៊ិនប៉ិចលោក ញឹក ប៊ុនឆៃ កាលពី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅនេះ បានដឹកនាំមន្រ្តីគណបក្សជាច្រើន ចុះសំណេះសំណាលជា មួយក្រុមការងារគណបក្សនៅខេត្តបន្ទាយមានជ័យចំនួនបីស្រុក ដែលមានសមាជិក-សមាជិកា ចំនួន ៧៣៩នាក់ ។

កិច្ចសំណេះសំណាលក្នុងគោលបំណង នៃការពង្រឹងបក្សតាមមូលដ្ឋាន លោក ញឹក ប៊ុនឆៃ បានមាន ប្រសាសន៍ និងណែនាំដល់មន្រ្តីខេត្តទាំងនោះថា វប្បធម៌ និង ជំនឿសាសនា គឺជាគោលជំហរដ៏ធំរបស់ គោលនយោបាយបក្ស ហើយគណបក្សហ៊្វុនស៊ិនប៉ិន ត្រូវតែបង្កើនការគោរព និងលើកតម្កើង ព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែល្អបន្ថែមទៀត។

លោកបានបន្តថា គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាន់យកមាគ៌ាអហឹង្សា ដើម្បីដោះស្រាយនូវរាល់បញ្ហាសង្គម ដោយគោរពសិទ្ធិ និងសេរីភាពរបស់ប្រជារាស្រ្តនឹងបញ្ចៀសនូវអំពហឹង្សាក្នុងគ្រួសារ និងសង្គម។ មិនតែ ប៉ុណ្ណោះ លោកក៏បានជំរុញដល់គណបក្សហ៊្វុនស៊ិនប៉ិច ឲ្យបង្កើនការគោរពសេរីភាព នៃជំនឿសាសនា ដទៃផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឆ្លៀតឱកាសនោះដែរ លោក ញឹក ប៊ុនឆៃ ក៏បាន នាំមកនូវអំណោយមួយចំនួនចែកជូនដល់មន្រ្តី និងប្រជាពលរដ្ឋតាមមូលដ្ឋានមួយចំនួនផងដែរ ដោយ ម្នាក់ៗទទួលបានក្រមាមួយ ថ្នាំវីតាមីនមួយប្រអប់ និង ថវិកាមួយម៉ឺនរៀល៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោកឧកញ៉ា កង សូសាទី ចុះសំណេះសំណាល ជាមួយសមាជិក បក្សប្រជាជន នៅឃុំព្រៃរំដួល ស្រុកភ្នំស្រួច

$
0
0

ខេត្តកំពុងស្ពឺៈ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ លោកឧកញ៉ា កង សូសាទី ក្រុមលេខាសម្តេចតេ ជោ ហ៊ុន សែន និងជាប្រធានគណៈពង្រឹងមូលដ្ឋានឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងជាអនុ ប្រធានយុវជនគណបក្សប្រជាជនស្រុកភ្នំស្រួច បានចុះជួបប្រជុំជាមួយសមាជិក សមាជិការ គណបក្ស ប្រជាជនឃុំព្រៃរំដួល។

នៅក្នុងឱកាសនោះ លោកឧកញ៉ា កង សូសាទី ក៏បានឆ្លៀតទៅ ជួបសំណេះសំណាលជាមួយគ្រួសារ គណបក្សប្រជាជនកម្ពុជា ដែលរងគ្រោះដោយកូនលង់ទឹកស្លាប់ នៅក្នុងភូមិអូរមុខទឹកទី២ និងនៅភូមិគីរី បឹងជុំ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ហើយលោកក៏បានផ្តល់អំណោយក្នុងមួយគ្រួសារល នូវអង្កមួយបាវ ទឹក ស៊ីអ៊ីវបីដប់ ទឹកត្រីបីដប និងថវិកា ២០.០០០រៀល៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោក សូរ ឃុន ដង្ហែអង្គកឋិន កសាងវត្ត រលាំងឈូក

$
0
0

តាកែវៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ លោក សូរ ឃុន និងលោកស្រី ព្រមទាំងមន្រ្តីរាជការ ក្រោមឱវាទក្រសួង នៅថ្ងៃសុក្រ ទី៩ ខែវិច្ឆិកានេះ បានរៀបចំធ្វើបុណ្យកឋិនទាន ដង្ហែទៅកាន់វត្តរលាំងឈូក ឃុំកាហែង សុ្រកសំរោងទង ខេត្តតាកែវ។

ពិធីបុណ្យដែលធ្វើឡើង តាមព្រះពុទ្ធសាសនា បានប្រមូលបច្ច័យពីពុទ្ធបរិស័ទ មន្រ្តីរាជការ ប្រមាណ ៣៣លាន ៦សែន ២ម៉ឺន ២ពាន់រៀល និង៥.៨១៩ដុល្លារសហរដ្ឋអាមេរិក ប្រយោជន៍យកទៅប្រើប្រាស់ ដល់ការកសាងព្រះវិហារថ្មី និងសមិទ្ធិផលនានានៅ វត្តអារ៉ាមនេះផងដែរ៕

DAP-News

DAP-News


លោក ខៀវ កាញារីទ្ធ ស្នើឲ្យ ពិធីករ-ពិធីការិនី មិនត្រូវនិយាយ ភាសាខ្មែរ លាយឡំជាមួយ ភាសាបរទេស

$
0
0

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យ ពិធីករ-ពិធីការិនី ដែលកំពុងបម្រើការងារ នៅក្នុងស្ថានីយទូរទស្សន៍ និងវិទ្យុ នានាមិនត្រូវនិយាយភាសាខ្មែរ លាយឡំជាមួយ ភាសាអង់គ្លេសនោះទេ ព្រោះធ្វើឲ្យប្រជាជន ជាអ្នកទស្សនា និងស្ដាប់ពិបាកយល់។

លោក ខៀវ កាញារីទ្ធ បានអំពាវនាវបែបនេះ គ្រាដែលលោកបានចូលរួម ក្នុងពិធីបើកមហោស្រព សិល្បៈយុវជនខ្មែរ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ នៅមហោស្រពចេនឡា រាជធានីភ្នំពេញ។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ ថា កន្លងមកក្រសួងព័ត៌មាន តែងតែអប់រំ និងណែនាំ ដល់ពិធីករ-ពិធីការិនី កុំនិយាយភាសាខ្មែរ លាយជាមួយភាសាបរទេស ដែលទង្វើបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋ ជាអ្នកតាមដាន ស្ដាប់ពិបាកយល់នូវអត្ថន័យ។ “ក្រសួងព័ត៌មាន តែងណែនាំ ដល់ពិធីករ-ពិធីការនី កាលណាចូលនិយាយ ទូរទស្សន៍ វិទ្យុ ឲ្យប្រើខ្មែរទេ ដើម្បីឲ្យខ្មែរយើងស្ដាប់បានផង កុំពាក់កណ្ដាលខ្មែរ ពាក់កណ្ដាលអង់គ្លេស ដឹងអ្នកណាស្ដាប់ខាងណា”។

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានលើក ជាឧទាហរណ៍ចំនួនថា មានក្រសួង ឬស្ថាប័នមួយ ត្រូវការជ្រើសរើស បុគ្គលិកចំនួនច្រើន បើអ្នកណាម្នាក់ចាប់អារម្មណ៍ អាច Apply បាន។ មួយទៀតគឺ ពេលលោក ទៅពិសារភោជនីយអាហារ នៅក្នុងហាង អ្នករត់តុនិយាយ ថា ឯកឧត្តម សុំ Clean តុបានទេ?

ពិធីការិនី អ្នកនាង យុគ ចិន្តា បានគាំទ្រនូវប្រសាសន៍ លោក ខៀវ កាញារីទ្ធ ព្រោះ ថា ការនិយាយភាសាខ្មែរ លាយឡំជាមួយ ភាសាអង់គ្លេស ធ្វើឲ្យអ្នកស្ដាប់ធុញទ្រាំ និងពិបាកស្វែងយល់។ “ខ្ញុំយល់ថាល្អ កាលដែលគាត់ មានប្រសាសន៍បែបនេះ ព្រោះថាចិត្តរបស់ខ្ញុំចង់បាន អីចឹងយូរហើយ ខ្ញុំចង់បានថាឲ្យ ពិធីការិនីឬពិធីករ នៅក្នុងស្រុកខ្មែររបស់យើង បើសិនជាគាត់និយាយជាភាសាខ្មែរ សម្រាប់ឲ្យខ្មែរស្ដាប់ សូមឲ្យគាត់និយាយ ឲ្យច្បាស់ជាភាសាខ្មែរ”។

អ្នកនាង យុគ ចិន្តា បានអះអាង ថា កន្លងអ្នកនាងធ្លាប់បាន អំពាវនាវឲ្យ ពិធីករ-ពិធីការិនី តាមវិទ្យុ មិនត្រូវនិយាយ ភាសាខ្មែរលាយឡំ និងភាសាបរទេសនេះ ម្ដងរួមមកហើយ តាមកញ្ចក់ទូរទស្សន៍។

គួរកត់សម្គាល់ថា ពិធីករ-ពិធីការិនី ដែលកំពុងបម្រើការងារ នៅក្នុងស្ថានីយទូរទស្សន៍ និងវិទ្យុ នៅក្នុងប្រទេសកម្ពុជាមួយចំនួន កំពុងប្រើប្រាស់ភាសាខ្មែរ លាយជាមួយភាសាអង់គ្លេស ដែលបញ្ហានេះបានធ្វើឲ្យ ប្រជាពលរដ្ឋជាច្រើន មានការលំបាក ក្នុងការទទួលបាន ព័ត៌មាន ពិធីករ-ពិធីការិនី ទាំងនោះ៕

ការរញ្ជួយដី ដ៏ខ្លាំង បានឲ្យប៉ះពាល់ ទៅលើតំបន់ មួយចំនួន នៅមីយ៉ាន់ម៉ា

$
0
0

រ៉ង់ហ្គូន (ស៊ិនហ៊ួ)៖ ការរញ្ជួយដីមានកម្លាំង ៦,៨រិចទ័រ កាលពីព្រឹកថ្ងៃអាទិត្យនេះ បានធ្វើឲ្យប៉ះពាល់ទៅ លើតំបន់មួយចំនួននៅមីយ៉ាន់ម៉ា ដែលការរងផលប៉ះពាល់នេះ មាននៅក្នុងទីក្រុងហ្វ្សេបូ (Shwebo) ដែលស្ថិតនៅតំបន់សាហ្គៃ (Sagaing) ត្រូវបានរាយការណ៍ ដំបូងឲ្យដឹងថា ការរញ្ជួយនេះពិត ជាការរញ្ជួយដីយ៉ាងសាហាវបំផុត។

តំបន់សាហ្គៃ បានស្ថិតនៅចម្ងាយ ៧២គីឡូម៉ែត្រពីចំណុចសំបកផែនដី ក្នុងតំបន់ តាបៀតហ្គាយ ដោយស្ថិតនៅតំបន់សាហ្គៃ។ យោងទៅតាម ប្រភពព័ត៌មាន ក្នុងស្រុកបានឲ្យដឹងថា ផ្ទះរបស់អ្នកស្រុកមួយចំនួន ត្រូវបានរងការបំផ្លិចបំផ្លាញ ហើយនិងទីវត្តអារ៉ាមឯទៀត បានរងការវាយប្រហារ នៅក្នុងហ្វ្សេបូ ដោយមានចំនួនអ្នករងរបួស នឹងស្លាប់នៅមិនទាន់ដឹងនៅឡើយទេ។

ការរញ្ជួយដីនេះ ត្រូវបានកើតឡើងនៅក្នុង តំបន់មួយចំនួនដូចជា គ័រលីន (Kaw Lin), ហូម៉ាលីន (Homalin), មេនដាឡាយ Mandalay, ផ្យីន អូ ល្វីន (Pyin Oo Lwin), ហើយនិងតំបន់មែកធីឡា (Meikthila) និងគម្រោងស្ពានឆ្លងកាត់ទន្លេ ដែលកំពុងដំណើរមាន យ៉ាដាណា ធានកា (Yadana Theinka), ដែលតភ្ជាប់ ហ្វ្សេបូ (Shwebo), គីក្យូគ្មីយាំង (Kyaukmyaung) និងស៊ីងហ្គូ (Singu) ត្រូវបានទទួលរងការបំផ្លាញទាំងស្រុង។

ការរងផលប៉ះពាល់រញ្ជួយដី នៅតំបន់ម៉ាន់ដាឡេ (Mandalay) ភាគខាងជើងរបស់មីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃអាទិត្យ ដោយស្រទាប់ផែនដី ស្ថិតក្នុងតំបន់តាបៀតធាន មានប្រវែង ប្រហែល ១៣១ គីឡូម៉ែត្រភាគខាងជើង នៃទីក្រុងម៉ាន់ដាឡេ និង៧២ គីឡូម៉ែត្រភាគខាងជើង ទីប្រជុំ ជនហ្វ្សេបូ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ការរញ្ជួយដីនេះ ត្រូវបានប៉ះពាល់ទៅលើតំបន់ ដេហុង ផឺហ្វិចធឺ (Dehong Prefecture) ភាគទិសនីរតីខេត្តយូណាន របស់ចិន ដែលមានព្រំប្រទល់ ជាប់មីយ៉ាន់ម៉ា និងជាប់ព្រំប្រទល់បាងកករបស់ថៃ៕

សមុទ្រចិនខាងត្បូង និងឧបទ្វីប កូរ៉េជាបញ្ហាក្តៅគគុក ក្នុងកិច្ចប្រជុំកំពូល អាស៊ានលើកទី២១

$
0
0

ភ្នំពេញ៖នៅក្នុងកិច្ចប្រជុំកំពូល អាស៊ានលើកទី២១ ដែលគ្រោងធ្វើឡើង នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥-២០ ខែវិច្ឆិកាខាងមុខនេះ នឹងផ្តោតសំខាន់ ទៅលើបញ្ហា សមុទ្រខាងត្បូង និងបញ្ហាឧបទ្វីបកូរ៉េ ដែលជារឿងមួយយ៉ាងក្តៅ គគុកសម្រាប់គ្រប់ ភាគីពាក់ព័ន្ធធ្វើការពិភាក្សា។

យោងតាមប្រភពព័ត៌មាន របស់កាសែតបរទេសបានឲ្យដឹងថា បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហានៅឧបទ្វីបកូរ៉េ ជាបញ្ហាមួយដែលត្រូវបញ្ចូល ទៅក្នុងសេចក្តីប្រកាស របស់ប្រធានកិច្ចប្រជុំ កំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំនានា ដែលជាប់ពាក់ព័ន្ធដែល គ្រោងធ្វើឡើងនៅភ្នំពេញ ប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពី ថ្នាក់ដឹកនាំកំពូលៗលើពិភពលោក ដែលមានដូចជា ប្រធានាធិបតីអាមេរិក លោក Barack Obama, នាយករដ្ឋមន្ត្រីចិន លោក Wen Jiabao, នាយករដ្ឋមន្ត្រីជប៉ុន លោកYoshihiko Noda, នាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh, ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin, ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak, នាយករដ្ឋមន្ត្រីនូវែលហ្សឺឡង់ លោក John Key និងលោកស្រី នាយករដ្ឋមន្ត្រីអូស្ត្រាលី Julia Gillard ។ ដោយឡែកដៃគូពាណិជ្ជកម្មធំៗ របស់ប្រទេសកម្ពុជាក៏នឹង អាចចូលរួមផងដែរ រួមមាន ពីតំណាងធនាគារ អភិវឌ្ឍអាស៊ី (ADB) និងនាយកគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) លោកស្រី Christine Lagarde។

សូមបញ្ជាក់ថា នៅឆ្នាំ២០១២ ពេលដែលកម្ពុជាប្រធានអាស៊ាន លើកទីមួយ កម្ពុជាបានខិតខំ អស់លទ្ធភាព ដើម្បីសម្រេចបាន នូវឯកសារជាប្រវត្តិសាស្ត្រ នៃដែនសមុទ្រចិន ខាងត្បូង DOC នេះ ។ ដូច្នេះDOC នៅតែជាឯកសារ ចាំបាច់ សមស្រប ដើម្បីដោះស្រាយជម្លោះ នៅសមុទ្រចិនខាងត្បូង ឬSouth China Sea។

យ៉ាងណាក៏ដោយ ប្រមុខការទូតអាស៊ានជំរុញឲ្យ អាស៊ាន និងចិន ពិភាក្សាគ្នាជា ជំហ៊ានៗដើម្បី ឈានដល់ការ អនុម័ត ជា យថាហេតុ នូវក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង (COC)។

សមុទ្រចិនខាងត្បូងគឺជាដែន សមុទ្រមួយដ៏សម្បូរ បែបគ្រប់ធនធាន ធម្មជាតិទាំងអស់ ដូចជា រ៉ែប្រេង ឧស្ម័ន ដែក មាស ហើយក៏ជាតំបន់ ចំណត់សេដ្ឋកិច្ច របស់ ពិភពលោកផងដែរ។ បច្ចុប្បន្នមានសមាជិក អាស៊ានចំនួនបួនដូចជា ប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសប្រុយណេ បានកំពុងដណ្តើមគ្នាជាមួយ និងសេដ្ឋកិច្ចមហាយក្សចិន ដោយភាគីនីមួយៗ សុទ្ធតែអះអាងថាជាដែនរបស់ខ្លួន។

ទាក់ទងនិងបញ្ហាដែន សមុទ្រដ៏ចម្រូង ចម្រាសនេះហើយ ដែលធ្វើឲ្យកិច្ចប្រជុំកំពូល អាស៊ានដឹកនាំដោយកម្ពុជា កាលពីខែកក្កដា កន្លងទៅមិនបានចេញ នូវសេចក្តីថ្លែងការណ៍រួមបាន៕

កម្ពុជាត្រៀមកម្លាំង ជាង១ម៉ឺននាក់សម្រាប់ ការពារកិច្ចប្រជុំកំពូល អាស៊ានលើកទី២១

$
0
0

ភ្នំពេញ៖ អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ បានថ្លែងថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងឈានចូល មកដល់នាពេលខាងមុខនេះ កម្ពុជាបានត្រៀមកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ រួចរាល់អស់ហើយ។ លោកឧត្តមសេនីយ៍ គាត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលចាប់ផ្តើមពីថ្ងៃទី១៥-២០ ខែវិច្ឆិកានេះ ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានត្រៀមកម្លាំងជាង ១ម៉ឺននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងតឹងរឹង មិនឲ្យមានបញ្ហាអ្វី កើតមានឡើងនោះទេ។

លោកបន្តថា កម្ពុជាបានត្រៀមការពារ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅជាយក្រុងភ្នំពេញផងដែរ ក្នុងនោះរួមមានទាំងកម្លាំង នគរបាល កងទ័ព កងរាជអាវុធហត្ថ បញ្ជាការដ្ឋានអង្គរក្សជាដើម។ លោកឧត្តមសេនីយ៍ គាត ច័ន្ទថារិទ្ធបន្ថែមថា “យើងបានចាត់តាំងការពារ សន្តិសុខតាំងពីមុនថ្ងៃនៃកិច្ចប្រជុំមកម៉្លេះ ដោយបានត្រៀមកម្លាំង យ៉ាងរៀបរយ ពិនិត្យសភាពការណ៍។ ចំពោះកម្លាំងការពារជំហរយើង នឹងធ្វើការពង្រាយនៅ ពេលកិច្ចប្រជុំកំពូលអាស៊ានជិតឈានចូលមកដល់”។

នៅមុនពេលកិច្ចប្រជុំកំពូល អាស៊ានចូលមកដល់នេះ គេសង្កេតឃើញនៅតាមដងវិថីធំៗ ក្នុងរាជធានីភ្នំពេញមានរៀបចំ តែងលំអរភ្លើងផ្កាភ្ញីវល្លិ៍នានា ដើម្បីជួយលើកសោភ័ណភាព រាជធានីភ្នំពេញ មួយកម្រិតថែមទៀត សម្រាប់កិច្ចប្រជុំនេះ ហើយសាលារាជធានី ក៏បានដាំផ្កានៅ សួនមុខវិមានសន្តិភាព និងសួនច្បារវត្តភ្នំ កាលពីព្រឹកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១២ ដោយមានការចូលរួម ពីក្រុមយុវជនរាជធានីភ្នំពេញជាង ១០០នាក់ផងដែរ៕

កូនអកតញ្ញូផឹកស្រា ស្រវឹងយកកាំបិតកាប់ ឪពុកម្ដាយឲ្យរង របួសជាទម្ងន់

$
0
0

ស្វាយរៀងៈ កូនប្រុសអកតញ្ញូម្នាក់ ហេតុតែស្រាចូលខ្លួន បានធ្វើឲ្យចិត្តមោបាំង លែងស្គាល់បាបបុណ្យ គុណទោសនោះ បានយកកាំបិត និងព្រនង់វាយសំពងម្ដាយឪពុក ដែលជាព្រះអរហន្តឲ្យរងរបួស ជាទម្ងន់កាលពីល្ងាចថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១២ នៅក្នុងភូមិស្វាយតាយាន ស្រុកកំពង់រោទិ៍។

យោងតាមស្រ្តីរងគ្រោះឈ្មោះ ម៉ុច សាត អាយុ ៥៩ឆ្នាំ ដែលត្រូវជាម្ដាយកំពុងតែសម្រាកព្យាបាលនៅ ក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកូនប្រុស បង្កើតរបស់គាត់ ឈ្មោះ ឈឹម វុទ្ធី អាយុ ២៣ ឆ្នាំមិនដឹងជាមកពីផឹកនៅឯណានោះទេ ស្រវឹងជោក ហើយបានជេរបញ្ចោរ គាត់ដែលជាម្ដាយ។ ដោយទ្រាំមិនបានពីការជេរប្រមាថនេះ គាត់ក៏បានសួរទៅកូនប្រុសអកតញ្ញូនេះថា ហេតុអ្វីបានជាកូនជេរម៉ែបែបនេះទៅវិញ?

គ្រាន់តែឮគាត់សួរបែបនេះ កូនប្រុសនោះបានស្ទុះមកវាយទាត់ធាក់គាត់តែម្ដង ព្រមទាំងបានយកព្រនង់ និងកាំបិតមកកាប់គាត់ឲ្យរងរបួសសន្លប់ស្ដូកស្ដឹងហូរឈាមនៅពេញក្រោមផ្ទះ។

ស្រ្តីរងគ្រោះរូបនេះបានបន្តថា ពេលដែលកូនប្រុសកំពុងតែវាយគាត់នោះ ប្ដីរបស់គាត់ដែលត្រូវជាឪពុក ជនដៃដល់នោះ ក៏បានរត់មកពីផ្ទះអ្នកជិតខាងចូលមកជួយគាត់ ហើយក៏ត្រូវកូនតិរច្ឆានរូបនេះ កាប់ត្រូវ ប៉ុន្មានកាំបិត និងយកព្រនង់វាយត្រូវចំក្បាលបែកឈាម តាមក្បាល និងតាមមាត់ព្រមទាំងហូរឈាមតាម ត្រចៀក ចំណែកប្អូនស្រី ដែលទើបតែចេញពីធ្វើការនៅរោងចក្រ ពេលដែលឃើញបងប្រុសរបស់ខ្លួន វាយឪពុកម្ដាយខ្លួនឯងបែបនេះ ក៏ចូលទៅជួយ ហើយក៏ត្រូវបងប្រមឹករូបនេះ កាប់ឲ្យរងរបួសផងដែរ។

លោក ថោង សារី ដែលត្រូវកូនរបស់ខ្លួនកាប់ឲ្យរងរបួសជាទម្ងន់នោះ បានប្រាប់ឲ្យដឹងថា នេះជាលើកទី ពីរហើយ ដែលកូនប្រុសរូបនេះ បានវាយធ្វើបាបគាត់ពេលដែលស្រាចូលខ្លួន ដោយលើកមុនគាត់មិនប្ដឹង អីនោះទេ ព្រោះវាជាសាច់ឈាមឯង ក៏ប៉ុន្តែលើកនេះ គាត់ទុកឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់ ដើម្បីឲ្យ រាងចាលម្ដង។

គួរបញ្ជាក់ថា បន្ទាប់ពីកើតហេតុជនដៃដល់ ក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ព្រោះរងរបួស ពេលអ្នកជិតខាងចូលជួយអន្តរាគមន៍ ហើយក៏ប្រហែលជាស្វាគមន៍ដោយជើងដៃផងមើលទៅ បុរស ប្រមឹករូបនេះ បែកក្បាលសន្លប់ ចំណែកសមត្ថកិច្ច បានចាប់ខ្លួនច្រលំមនុស្សពីរនាក់យកទៅឃុំខ្លួននៅ ប៉ុស្តិ៏នគរបាលអស់មួយយប់ ប៉ុន្តែនៅពេលព្រឹកបានដោះលែងឲ្យមានសេរីភាពវិញ នៅពេលដែលដឹងថា ចាប់ខុសនោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>