Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

យុវជនស្ម័គ្រចិត្ត ក្រុមទី៩៩ និងទី១០០ ចុះច្រូតស្រូវ ជូនប្រជាជន

$
0
0

ព្រះសីហនុ៖  ក្រៅពីការងារចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោក្រុមទី៩៩ និងទី១០០ បានចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ នៅខេត្ត ព្រះសីហនុ បានចុះជួយច្រូតស្រូវរបស់កសិករ តែ ខេង ជាបុរសពោះម៉ាយនិងពិការជើង ក្នុងភូមិស្វាយ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើ់តាមលោក ថោ គឿន ប្រធានក្រុមទី១០០ បានថ្លែងឱ្យដឹងថា សកម្មភាពនេះ ធ្វើឡើងដោយមានការសហការ ជាមួយលោកអភិបាលស្រុកព្រៃនប់ អក សុងហ៊ន និងលោក សូ សុខ ប្រធានមន្ទីររៀបចំដែនដី និងនគរូបនីយកម្ម។ លោកបន្តថា សកម្មភាពនេះ ទៀតសោត ក៏បានឆ្លុះបញ្ចាំង ពីទឹកចិត្តយុវជនសម្តេចតេជោ ចូលរូម ចំណែក នៅក្នុងកិច្ចការសង្គមបន្ថែមទៀត ដោយមិនទុកពេលទំនេរ  ឥតប្រយោជន៍នោះឡើយ ជាពិសេសយុវជនសម្តេចតេជោ ជាសសរទ្រូងរបស់ប្រទេសជាតិ។

ប្រជាពលរដ្ឋនៅក្នុងភូមិ ក៏ដូចជាមេភូមិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចតេជោហ៊ុន សែន និងលោក ជំទាវ ដែលបានបង្កបរិយាកាសល្អប្រសើរ ដល់យុវជនរបស់សម្តេច មកចុះជួយប្រជាពលរដ្ឋ ជាពិសេសសូមជូនពរ ដល់សម្តេចតេជោ ឱ្យបន្តដឹកនាំប្រទេសជាតិ បានយូរអង្វែងតទៅទៀត៕

www.dap-news.com

www.dap-news.com


ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះបច្ឆាមរណនាម ថ្វាយព្រះបរមសព ព្រះមហាវីរក្សត្រ ជាព្រះបរមរតនកោដ្ឋ

$
0
0

ភ្នំពេញៈប្រមុខរាជរដ្ឋា ភិបាលកម្ពុជាបាន ថ្លែងថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងមកនេះ ព្រះរាជក្រឹត្យដែលចុះ ព្រះហស្ថលេខា ដោយព្រះ មហាក្សត្រ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសម្រេចប្រោស ព្រះរាជទាន ព្រះបរមបច្ឆាមរណនាម ថ្វាយព្រះបរមសពព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ថាជាព្រះបរមរតនកោដ្ឋ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍បែបនេះក្នុងពិធីចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅ ខេត្តសៀមរាប នាថ្ងៃទី១២ ខែវិច្ឆិកា ថា បន្ទាប់ពីមានការចុះព្រះហស្ថលេខានេះ រួចមកនោះ ព្រះបរមបច្ឆាមរណ នាមនេះ មានឈ្មោះថា ព្រះបរមរតនកោដ្ឋ។

សម្តេចបន្តថា ហេតុអ្វីបានជាចាំបាច់ត្រូវមានព្រះនាមមួយទៀត ចំពោះអង្គក្សត្រដែលសោយទិវង្គត តាមទម្លាប់ នៃព្រះរាជាណាចក្រកម្ពុជានោះ អង្គក្សត្រមានព្រះនាម៣ បន្ទាប់ពីសោយទិវង្គត ដោយព្រះនាមទី១ ព្រះនាម កំណើត ព្រះនាមទី២ ព្រះនាមឡើងគ្រងរាជ្យ និងព្រះនាមទី៣ ព្រះនាមចូលទីវង្គត។

សម្តេចបញ្ជាក់ថា «ពេលដែលសម្តេចតាមិនទាន់ឡើងគ្រងរាជ្យ ពេលនោះគេហៅថា ព្រះអង្គម្ចាស់ នរោត្តម សី ហនុ ដល់ពេលព្រះអង្គឡើងគ្រងរាជ្យបានចេញព្រះនាមថ្មី ដែលមានព្រះនាមដូចបច្ចុប្បន្ននេះ ដល់ពេលចូលទិ វង្គតមានព្រះនាមព្រះបរមបច្ឆាមរណនាម បានសេចក្តីថា ព្រះនាមព្រះអង្គព្រះបរមរតនកោដ្ឋ»។

នាយករដ្ឋមន្រ្តីបន្តថា ព្រះបរមសពព្រះបាទនរោត្តម មានព្រះនាមសុវណ្ណកោដ្ឋ ហើយព្រះបាទសុរាម្រិត ព្រះនាម កញ្ចនកោដ្ឋ ហើយព្រះបរមរតនកោដ្ឋ បានន័យថា ប្រមូលបញ្ចូលនូវទាំងមហាអស្ចារ្យ និងភាពឆ្នើមរបស់ព្រះអង្គ ដែលបានកសាងស្នាដៃកម្ររកមាន។

ព្រះបរមសពរបស់សម្តេចឪ នឹងធ្វើការបូជានៅដើមខែកុម្ភៈ ឆ្នាំ២០១២ ក្រោយបុណ្យចូលឆ្នាំចិន៕

www.dap-news.com

សម្តេចតេជោៈ ការទិញរថក្រោះ គឺដើម្បី ពង្រឹងវិស័យ ការពារជាតិកម្ពុជា

$
0
0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ថា រថក្រោះដែលកម្ពុជា បានទិញកាលពី ពេលថ្មីៗនេះ គឺដើម្បីពង្រឹងវិស័យការពារជាតិកម្ពុជាប៉ុណ្ណោះ មិនមែនយកទៅឈ្លានពាន ឬធ្វើសង្គ្រាមជាមួយនឹងប្រទេសណាមួយនោះទេ។ ការថ្លែងយ៉ាងដូច្នោះ បានធ្វើឡើងក្នុងឱកាស ដែលសម្តេចបានអញ្ជើញ ទៅចែកប័ណ្ណកម្មសិទ្ធិដីធ្លីនៅខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា “ប្រទេសណាក៏គេមានសម្ភារៈ សព្វាវុធ ដើម្បីពង្រឹងវិស័យការពារជាតិរបស់គេដែរ ហើយរថក្រោះ ដែលកម្ពុជាបានទិញកាលពីពេលថ្មីៗ កន្លងទៅនេះ គឺដើម្បីពង្រឹងវិស័យការពារជាតិកម្ពុជាប៉ុណ្ណោះ មិនបានទិញយកមក សម្រាប់ធ្វើសង្គ្រាមឈ្លាន ពានជាមួយប្រទេសណានោះទេ ប៉ុន្តែបើគ្មានអាវុធសោះក្នុងដៃ គឺវាមិនកើតនោះទេ”។

យ៉ាងណាក៏ដោយ សម្តេចតេជោ មិនបានបញ្ជាក់ថា រថក្រោះទាំងនេះ ទិញយកមកពីប្រទេសណានោះឡើយ ព្រោះនេះជាអាថ៌កំបាំងខាងផ្នែកយោធា ហើយខាង ប្រទេសដែលបានលក់ឲ្យ ក៏គេត្រូវការរក្សានូវអាថ៌កំបាំងផ្ទាល់ខ្លួនដែរ ហើយប្រទេសទាំងអស់ នៅលើពិភពលោក មិនទាន់មានប្រទេសណាមួយ ដែលថា គ្មានកាំភ្លើងនោះទេ។

សូមជ្រាបថា កម្ពុជាកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ បានទិញរថក្រោះ និងរថពាសដែកជិត២០០គ្រឿង ពីប្រទេសអឺរ៉ុបខាងកើត ដែលត្រូវចំណាយ ថវិកាអស់ជាច្រើន ។

កាលពីកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឲ្យប្រទេសកម្ពុជា ខ្ចីលុយជិត១០០លានដុល្លារអាមេរិក ដើម្បីទិញនូវឧទ្ធម្ភាចក្រការពារ ភេរវកម្ម និងការពារប្រទេស៕

តុលាការកំពូល នៃសាលាក្តី ខ្មែរក្រហម នឹងបើកសវនាការ លើបណ្តឹងសាទុក្ខ ករណី អៀង ធីរិទ្ធ នៅថ្ងៃទី១៣

$
0
0

ភ្នំពេញ៖ អង្គជំនុំជម្រះតុលាការកំពូលនៃ សាលាក្តីខ្មែរក្រហម(អ.វ.ត.ក.) នឹងបើកសវនាការមួយនៅថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ដើម្បីស្តាប់ការវែកញែក ដោយផ្ទាល់មាត់ទាក់ទង នឹងបណ្តឹងសាទុក្ខ របស់សហព្រះរាជអាជ្ញា លើលក្ខខណ្ឌនៃការដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ។

លោកស្រី អៀង ធីរិទ្ធ ដែលត្រូវបាន ប្រធានអង្គជំនុំជម្រះតុលាការកំពូល សម្រេចដោះលែង ឲ្យនៅក្រៅឃុំ ជាមួយនឹងលក្ខខណ្ឌបណ្តោះអាសន្ន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២កន្លងទៅ ដោយអង្គជំនុំជម្រះយល់ឃើញថា ពុំមានភាពចាំបាច់ ក្នុងការឃុំខ្លួនគាត់បន្តទៀត នៅអំឡុងពេលនៃការដោះស្រាយបណ្តឹងសាទុក្ខ។ នេះបើតាមការបញ្ជាក់ឲ្យដឹង របស់មន្ត្រីនាំពាក្យ របស់សាលាក្តីខ្មែរក្រហមនៅថ្ងៃទី១២ វិច្ឆិកា ២០១២។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា សវនាការរបស់អង្គជំនុំជម្រះតុលាការកំពូល នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១២ នឹងផ្តោតលើការ ទាមទារ របស់សហព្រះរាជអាជ្ញាដែលថា ការដោះលែងជនជាប់ចោទ ត្រូវតែធ្វើឡើងដោយភ្ជាប់នឹងលក្ខខណ្ឌ ខណៈក្រុមមេធាវីការពារក្តីរបស់ជនជាប់ចោទ អៀង ធីរិទ្ធ ស្នើឲ្យមានការដោះលែង ដោយគ្មានលក្ខខណ្ឌ។

លោកបន្តទៀតថា “សវនាការនេះ គឺដើម្បីពិភាក្សាថា តើលក្ខខណ្ឌអ្វីខ្លះ ដែលត្រូវដាក់ឲ្យអនុវត្ត ចំពោះការដោះលែងជនជាប់ចោទ ហើយសវនាការនេះមិនមែន ជាសវនាការ ដើម្បីពិនិត្យឡើងវិញ ពីបញ្ហាសមត្ថភាពខាងកាយសម្បទា និងបញ្ញាស្មារតីនៅក្នុងការចូលរួមសវនាការ របស់ជនជាប់ចោទទេ ហើយក៏មិនមែនជា សវនាការ ដែលទាក់ទងនឹងការដោះលែងគាត់ ចេញពីមន្ទីរឃុំឃាំងដែរ”។

លោក នេត្រ ភក្ត្រា បានរម្លឹកថា នៅក្នុងបណ្តឹងសាទុក្ខរបស់ខ្លួន សហព្រះរាជអាជ្ញា បានដាក់ស្នើលក្ខខណ្ឌដូចតទៅ៖

(១).ត្រូវស្នាក់នៅក្នុងលំនៅឋាន ជាក់លាក់មួយ ដែលសហមេធាវីការពារក្ដី របស់គាត់ត្រូវប្រាប់ពីអាសយដ្ឋាន។

(២).ត្រូវបង្ហាញខ្លួនមួយសប្ដាហ៍ម្ដង ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ច ឬមន្ត្រីផ្លូវការដែលចាត់តាំងដោយអង្គជំនុំជម្រះសាលាដំបូង ធ្វើការត្រួតពិនិត្យពីសុវត្ថិភាព។

(៣).ត្រូវឲ្យគាត់ប្រគល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណរបស់គាត់។

(៤).មិនត្រូវទាក់ទងដោយផ្ទាល់ក្ដី ឬដោយប្រយោលក្ដី ជាមួយសហជនជាប់ចោទដទៃទៀត (លើកលែងតែស្វាមីរបស់គាត់គឺ អៀង សារី)។

(៥). មិនត្រូវទំនាក់ទំនងដោយផ្ទាល់ក្ដី ឬដោយប្រយោលក្ដី ជាមួយសាក្សី អ្នកជំនាញ ឬជនរងគ្រោះណាមួយក៏ដោយ ដែលអង្គជំនុំជម្រះសាលាដំបូង បានស្នើ សុំស្ដាប់ចម្លើយ ហើយមិនត្រូវជ្រៀតជ្រែកចូល ក្នុងកិច្ចការរដ្ឋបាលរបស់តុលាការ ហើយនិង (៦).ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ ដោយអ្នក អនុវត្តផ្នែកវេជ្ជសាស្ត្រ ដែលអង្គជំនុំជម្រះសាលាដំបូង បានចាត់តាំងរៀងរាល់ប្រាំមួយខែម្តង។

គួររម្លឹកថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ អង្គជំនុំជម្រះសាលាដំបូង បានអះអាងថា អៀង ធីរិទ្ធ នៅតែពុំមានសមត្ថភាពខាងបញ្ញាស្មារតី គ្រប់គ្រាន់ក្នុងការចូលរួម សវនាការ ដោយសារតែលោកស្រីមានជំងឺវង្វេងវង្វាន់ និងភ្លេចការចងចាំវិវត្ត ពីមធ្យមទៅជាធ្ងន់ធ្ងរ ដែលអាចជាជំងឺអាល់ហ្សៃមឺ។ ដោយសារតែមិនមានមូលដ្ឋានច្បាប់ ក្នុងការបន្តឃុំខ្លួនគាត់ បណ្តោះអាសន្នតទៅទៀតទេ អង្គជំនុំជម្រះសាលាដំបូង បានចេញសេចក្តីសម្រេចដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ជាបន្ទាន់ដោយភ្ជាប់ នូវវិធានការមួយចំនួន។ ការសម្រេចនេះធ្វើឡើងដូចគ្នានឹងការសម្រេច កាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១១ ដែលនៅពេលនោះ អង្គជំនុំជម្រះសាលាដំបូង បានរក ឃើញថា អៀង ធីរិទ្ធមិនមានកាយសម្បទាគ្រប់គ្រាន់ ក្នុងការចូលរួមសវនាការ។

អង្គជំនុំជម្រះបានធ្វើសេចក្តីសន្និដ្ឋានថា ដោយសារតែការបាត់ការចងចាំ របស់លោកស្រី អៀង ធីរិទ្ធ ក្នុងរយៈពេលខ្លី និងរយៈពេលវែង អៀង ធីរិទ្ធ មិនអាចមាន លទ្ធភាពយល់ ឲ្យបានគ្រប់គ្រាន់នូវដំណើរការនីតិវិធី មិនអាច ឲ្យគាត់ណែនាំទៅមេធាវីរបស់គាត់ ឲ្យបានត្រឹមត្រូវ ហើយវាធ្វើឲ្យប៉ះពាល់ដល់គាត់ ក្នុងការ ការពារក្តីរបស់ខ្លួនគាត់ផ្ទាល់។ អង្គជំនុំជម្រះសាលាដំបូង ក៏បានកត់សម្គាល់ផងដែរថា ដោយសារតែលក្ខខណ្ឌវេជ្ជសាស្ត្ររបស់ អៀង ធីរិទ្ធ វាបានបង្ហាញថា វាទំនងជាមិនអាចថា គាត់អាចនឹងឡើងផ្តល់សក្ខីកម្ម នៅក្នុងការជំនុំជម្រះក្តីបានទេ។

ទោះបីជាសហព្រះរាជអាជ្ញា បានយល់ស្របជាមួយអង្គជំនុំ ជម្រះសាលដំបូងថា អៀង ធីរិទ្ធ គួរតែត្រូវបាន ដោះលែង ប៉ុន្តែសហព្រះរាជអាជ្ញា បានទាមទារភ្ជាប់ លក្ខខណ្ឌមួយចំនួន ជាមួយការដោះលែង ដូចជា តម្រូវឲ្យគាត់ប្រគល់លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ និងត្រូវត្រៀមខ្លួនជានិច្ច សម្រាប់ការត្រូតពិនិត្យ សន្តិសុខប្រចាំសបា្តហ៍។ ក្នុងន័យនេះហើយ សហព្រះរាជអាជ្ញាបានប្តឹងសាទុក្ខ ចំពោះការសម្រេចដោះលែង ជនជាប់ចោទ អៀង ធីរិទ្ធ ដោយគ្មានលក្ខខណ្ឌ និងបានស្នើសុំ ទៅប្រធានអង្គជំនុំជម្រះ តុលាការកំពូល ត្រូវផ្អាកសេចក្តីសម្រេច ដោះលែងជនជាប់ចោទ របស់អង្គជំនុំជម្រះសាលាដំបូង។

ដោយសារតែការដោះលែងនេះ មិនត្រូវបានជំទាស់ ប្រធានអង្គជំនុំជម្រះតុលាការកំពូល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ បានរកឃើញថា វាមិនមានភាពចាំបាច់ ក្នុងការឃុំខ្លួនជនជាប់ចោទ ខណៈដែលការ សម្រេចលើបណ្តឹងសាទុក្ខកំពុងតែដំណើរការ។ ការដោះលែងនេះ ធ្វើឡើងដោយភ្ជាប់នូវលក្ខខណ្ឌ បណ្តោះអាសន្នមួយ ចំនួន ដែល អៀង ធីរិទ្ធ ១-ត្រូវជូនដំណឹងអំពីអាសយដ្ឋាន ស្នាក់នៅទៅអង្គជំនុំជម្រះ និងស្វែងរកការអនុញ្ញាត មុននឹងផ្លាស់ប្តូរអាសយដ្ឋាន ២-ត្រូវប្រគល់លិខិតឆ្លង ដែន និងត្រូវស្ថិតនៅក្នុងប្រទេស ៣-ត្រូវឆ្លើយតបទៅនឹងការកោះហៅ ដែលចេញដោយតុលាការ។ បន្ថែមពីលើនេះ អៀង ធីរិទ្ធ ត្រូវបានរម្លឹកថា គាត់មិនត្រូវជ្រៀត ជ្រែកលើកិច្ចការរដ្ឋបាល របស់តុលាការឡើយ៕

មេរង អ.ហ ស្រុកកៀនស្វាយវាយ ជនរងគ្រោះ ក្នុងគ្រោះ ថ្នាក់ចរាចរណ៍

$
0
0

កណ្តាល៖ មេបញ្ជាការ រងអាវុធហត្ថ ស្រុកកៀនស្វាយ ខេត្តកណ្តាល លោក ប៉ុក តេង និងកូនចៅ របស់ខ្លួន ម្នាក់ទៀត ត្រូវបានជនរងគ្រោះ ក្នុងគ្រោះថ្នាក់ ចរាចរណ៍ ប្តឹង និងចោទ ប្រកាន់ថា បានវាយខ្លួន កាលល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយពុំទាន់ មានដំណោះ ស្រាយ ចំពោះខ្លួន នៅឡើយទេ រហូតមក ដល់ពេលនេះ ។

ជនរងគ្រោះ ដែលរង របួសបាន ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ថា ខ្លួនត្រូវបាន មេបញ្ជាការរង អាវុធហត្ថ ស្រុកកៀនស្វាយ ខេត្តកណ្តាល រួមជាមួយ កូនចៅ របស់ខ្លួនម្នាក់ទៀត កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា បានវាយ នៅក្នុងគ្រោះ ថ្នាក់ចរាចរណ៍ មួយដែលបាន កើតឡើង នៅក្នុងភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ។

ជនរងគ្រោះឈ្មោះ ឈិត រ៉ា អាយុ២១ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ បានបន្តថា នៅម៉ោងកើតហេតុ នោះ ខណៈខ្លួនបាន និងកំពុងជិះម៉ូតូ តែម្នាក់ឯង ស្រាប់តែត្រូវ អ្នកជិះម៉ូតូ ម្នាក់ទៀត បានជិះមកបុក បណ្តាលឲ្យដួល រួចហើយជនបង្កនោះ បានរត់គេចខ្លួន បាត់ស្រមោល ។ ប្រភពព័ត៌មាន ពីជនរងគ្រោះបាន បន្តទៀតថា ក្រោយកើតហេតុ គេសង្កេតឃើញ មានមន្រ្តីអាវុធ ហត្ថម្នាក់ បានចុះមកវាស់វែង នៅកន្លែងកើតហេតុ ស្រាប់តែពេល នោះវៀសដំបង ត្រូវប្រជាពលរដ្ឋ ដែលកំពុង ឈរមើល ឈ្មោះ ទុយ សុខា ។

សេចក្តីរាយការណ៍ បានបន្តថា ពេលនោះក៏កើតមានជម្លោះ រវាងមន្រ្តីអាវុធហត្ថ និងឈ្មោះ ទុយ សុខា តែម្តង ហើយមន្រ្តីអាវុធហត្ថរូបនេះ បានទូរស័ព្ទ ហៅ មេបញ្ជាការរងអាវុធហត្ថ ស្រុកកៀនស្វាយ ឈ្មោះ ប៉ុក តេង មកជួយអន្តរាគមន៍។ សេចក្តីរាយការណ៍បាន បន្តទៀតថា នៅពេលមេ បញ្ជាការរង អាវុធហត្ថរូបនេះមកដល់ មិនបានជួយដោះស្រាយ រឿងនេះទេ ប៉ុន្តែ ផ្ទុយទៅវិញ បានមកសម្លុត និងវាយ ជនរងគ្រោះឈ្មោះ ទុយ សុខា។

ទាក់ទិននឹងករណីនេះ មេបញ្ជា ការអាវុធហត្ថ ខេត្តកណ្តាល លោកឧត្តមសេនីយ៍ មាស សុវណ្ណ បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ លោកមិនដែល ស្គាល់ មេបញ្ជាការរង អាវុធហត្ថ ស្រុកកៀនស្វាយ ដែលមានឈ្មោះ ប៉ុក តេង នេះទេ។ លោកឧត្តមសេនីយ៍ មាស សុវណ្ណ ក៏បានបដិសេធ និងច្រានចោល ទាំងស្រុងថា ពុំមានករណី ផ្ទុះអាវុធនោះទេ និងមេបញ្ជាការរងស្រុកកៀនស្វាយ អត់មានឈ្មោះនេះទេ។ ចំណែក លោក ប៉ុក តេង បានបញ្ជាក់ថា ករណីនេះលោក មិនបានដឹងទេ ហើយខាងកម្លាំង នគរបាល មូលដ្ឋានជាអ្នកធ្វើ ។

លោក ប៉ុក តេង បានបញ្ជាក់ថា លោកបានមិនបាន បាញ់នោះទេ ប៉ុន្តែគាត់បាន ឃាត់ ក្រុមក្មេងទំនើង ឈ្លោះគ្នា ខណៈមានការដង្ហែ កឋិនរបស់ថ្នាក់ដឹកនាំ នៅកាន់ទីនោះ ហើយនោះគឺជាការ បកស្រាយ តែម្ខាងពី ជនរងគ្រោះ តែប៉ុណ្ណោះ។

ដោយឡែក នាយនគរបាល ប៉ុស្តិ៍ឃុំគគីរធំ  លោក នូ ពីប៉ូ បានបដិសេធថា រឿងនេះ គាត់មិនបានធ្វើទេ គឺខាងអាវុធហត្ថ ជាអ្នកធ្វើ ពីព្រោះលោកកំពុង ជាប់ការពារ សន្តិសុខ ចំពោះការហែកឋិនទាន របស់អ្នកដឹកនាំ ទៅកាន់ទីនោះ។ ទាក់ទិននឹងករណីនេះដែរ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល មិនអាចសុំការ បកស្រាយ អធិការនគរបាលស្រុកកៀន ស្វាយ លោក ប៉ា សំអិត បានទេ ដោយទូរស័ព្ទ របស់លោក មិនមានអ្នកលើក៕

ស្វែងយល់ពី ប្រវត្តិធនាគារជាតិ នៃកម្ពុជា

$
0
0

ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសជាតិ បានទទួលឯករាជ្យពី អាណានិគមនិយមបារាំង និង បន្ទាប់ពីវិទ្យាស្ថានបោះប្រាក់ ឥណ្ឌូចិនត្រូវបានបិទទ្វារ។

Looking Today

ធនាគារជាតិនៃកម្ពុជាក្នុងទស្សវត្ស ១៩៦០ 

ធនាគារជាតិនៃកម្ពុជា បានបោះផ្សាយប្រាក់រៀល ឯករាជ្យរបស់ខ្លួន ដើម្បីបញ្ចប់ជាស្ថាពរនូវ សម្ព័ន្ធភាពជាមួយប្រាក់ វៀតណាម និង ឡាវ ។ ពេល នោះប្រព័ន្ធធនាគារក្នុងប្រទេស ត្រូវបានបង្កើតឡើងដោយមាន ធនាគាររដ្ឋ និង ធនាគារឯកជន ធ្វើប្រតិបត្តិការទន្ទឹមគ្នាលើ ដែនដីប្រទេសកម្ពុជា។ 

នៅឆ្នាំ ១៩៦៤ ដើម្បីបំរើឱ្យគោលនយោបាយ កសាងជាតិនៃសង្គមរាស្ត្រនិយម រដ្ឋបានធ្វើការកែទម្រង់ ប្រព័ន្ធធនាគារជាបន្តបន្ទាប់ ដើម្បីតម្រូវទៅតាម សេចក្តីត្រូវការនៃ សេដ្ឋកិច្ចជាតិនាសម័យនោះ ដោយបានប្រែក្លាយធនាគារ ជាតិនៃកម្ពុជាពីទម្រង់ស្ថាប័ន ពាក់កណ្តាលស្វ័យតទៅជា ធនាគាររដ្ឋក្រោម ទម្រង់ជាស្ថាប័នសាធារណៈ ដែលមានលក្ខណៈឧស្សាហកម្ម និង ពាណិជ្ជកម្ម ចំណែកឯ ធនាគារឯកជនជាតិ និងបរទេសត្រូវបានបិទទ្វារ ហើយរដ្ឋបាន បង្កើតធនាគារដែលកាន់កាប់ ដោយរដ្ឋមួយចំនួនដូចជា ធនាគារឥណទាន ជាតិធនាគារអភិវឌ្ឍន៍ និងធនាគារកសិកម្មជនបទ។ 

ចាប់តាំងពីចុងឆ្នាំ១៩៧០  រហូតដល់ខែមេសា ឆ្នាំ១៩៧៥  រដ្ឋបានធ្វើសេរី ភាវូបនីយកម្មជាថ្មី ទៅលើប្រព័ន្ធធនាគារ។ ធនាគារឯកជ នត្រូវបានអនុញ្ញាត ឱ្យធ្វើសកម្មភាពទន្ទឹមគ្នា នឹងធនាគាររដ្ឋ ក្រោមការបញ្ជាណែនាំ និងការត្រួតពិនិត្យរបស់ ធនាគារជាតិនៃកម្ពុជា។

Looking Today

រូបថតអគារធនាគារជាតិនៃកម្ពុជាដែលបាក់បែក

ជាអកុសលនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ធនាគារជាតិនៃកម្ពុជា ត្រូវបានបិទទ្វារប្រព័ន្ធធនាគារ ទូទាំងប្រទេសត្រូវបាន លុបបំបាត់ចោលអគារធនាគារ ជាតិនៃកម្ពុជាត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបាន ឈប់ប្រើប្រាស់។ 

រហូតមកដល់ឆ្នាំ ១៩៧៩ ទើបធនាគារជាតិនៃកម្ពុជា ត្រូវបានរៀបចំឡើងវិញ ក្នុងនាមជាធនាគារកណ្តាល របស់ប្រទេសនៅថ្ងៃទី ១០ ខែតុលា។ នៅពេល នោះធនាគារជាតិនៃកម្ពុជា ត្រូវបានស្តារឡើងវិញ ពីកំរិតសូន្យទាំងហេដ្ឋារចនា សម្ព័ន្ធ និងធនធានមនុស្សត្រូវបាន ប្រមែប្រមូល និងកសាងជាបណ្តើរ ៗ រហូតបង្កើតបានជាស្ថាប័នធនាគារជាតិមួយ ដែលមានឈ្មោះថា "ធនាគារជាតិ នៃប្រជាជនកម្ពុជា"។

ដោយសារអគារធនាគារក្រហម ត្រូវបានកម្ទេចទៅហើយនោះ ធនាគារជាតិនៃប្រជាជនកម្ពុជា បានបើកស្នាក់ការកណ្តាលរបស់ខ្លួន ជាបណ្ដោះអាសន្ននៅ លើអគារអតីតធនាគារខ្មែរ សម្រាប់ពាណិជ្ជកម្ម ហើយបានរៀបចំរចនាសម្ព័ន្ធ ក្បាលម៉ាស៊ីនដឹកនាំ និងសកម្មភាពប្រតិបត្តិការ នៅទីស្នាក់ការកណ្តាល និងបានពង្រីកបណ្តាញ ទៅបណ្តាខេត្ត-ក្រុងទាំង ២០ ទូទាំងប្រទេស ធនាគារជាតិនៃប្រជាជនកម្ពុជា បានបោះផ្សាយប្រាក់រៀលឡើងវិញ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បីជួយសម្រួលដល់ការ ទូទាត់ក្នុងជីវភាពរស់នៅ របស់ប្រជាជន។ ចំណែកឯ អគារធនាគារជាតិនៃកម្ពុជា ដែលបាក់បែកត្រូវ បានរុះរើ និងសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ ១៩៩០ ។

Looking Today

ធនាគារជាតិនៃកម្ពុជាក្នុងទស្សវត្ស ១៩៩០ 

ចាប់ពីឆ្នាំ ១៩៨៩ ប្រព័ន្ធធនាគារត្រូវបាន ធ្វើការកែទម្រង់។ ធនាគារខេត្ត-ក្រុង ទាំង ២០ ត្រូវបានប្តូរឈ្មោះ មកជាធនាគារឯកទេសខេត្ត-ក្រុងវិញ ហើយធ្វើ សកម្មភាពនៅលើដែនដីរបស់ខ្លួន តាមរបបស្វ័យាភិបាលសេដ្ឋកិច្ច និង ស្វ័យភាពហិរញ្ញវត្ថុ ដោយមានធនាគារជាតិ នៃប្រជាជនកម្ពុជាជាអ្នកបញ្ជា ណែនាំនិងត្រួតពិនិត្យ។

ក្រោយពីមានសន្ធិសញ្ញា សន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ របត់នយោបាយ មួយត្រូវបានបង្កើតឡើងរបប សេដ្ឋកិច្ចត្រូវបានផ្លាស់ ប្តូរពី សេដ្ឋកិច្ចផែនការមកជា សេដ្ឋកិច្ចទីផ្សារ ដែលញ៉ាំងឱ្យមានការកែប្រែប្រព័ន្ធ ធនាគារនៅកម្ពុជា ពីប្រព័ន្ធធនាគារមួយថ្នាក់ មកជាប្រព័ន្ធធនាគារពីរថ្នាក់ ហើយរដ្ឋបានបើកទូលាយ ចំពោះអាជីវកម្មលើ វិស័យធនាគារតាមរយៈការ អនុញ្ញាតឱ្យមានធនាគារពាណិជ្ជ ក្រោមច្បាប់ក្នុងស្រុកឬ ក្រោមទម្រង់ជា សាខាធនាគារបរទេស។ ប្រការនេះតម្រូវឱ្យ ធនាគារជាតិនៃកម្ពុជាពង្រឹង តួនាទីរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាព បញ្ជាណែនាំ និងត្រួតពិនិត្យ ដោយបានបង្កើតច្បាប់ និងប្រកាសផ្សេងៗ ជាបន្តបន្ទាប់រួមមាន ៖

១) ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃ ធនាគារជាតិនៃកម្ពុជា រដ្ឋសភា បានអនុមត័នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ។ ច្បាប់នេះបានកំណត់ បេសកកម្មចម្បង របស់ធនាគារជាតិនៃកម្ពុជាគឺ "កំណត់ និងដឹកនាំ នយោបាយរូបិយវត្ថុ ដើម្បីរក្សាថ្លៃអោយមានស្ថិរភាព"

២) ច្បាប់ស្តីពីការគ្រប់គ្រង ការប្តូរប្រាក់រដ្ឋសភាអនុម័ត នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ១៩៩៧

៣) ច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ រដ្ឋសភាអនុម័ត នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ និងចុងក្រោយនេះធនាគារជាតិនៃកម្ពុជា បានចងក្រង ឯកសារចក្ខុវិស័យ និងផែនការអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០០១-២០១០ ដែលជាឯកសារជាយុទ្ធសាស្ត្រ សម្រាប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅ កម្ពុជាឱ្យមានភាពជឿនលឿន ប្រកបដោយជំនឿទុកចិត្ត ពីសាធារណជន និង អាចធ្វើសមាហរណកម្ម ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ពិភពលោក។

ក្នុងនាមធនាគារកណ្តាល ដើម្បីលើកមុខមាត់ និងកិត្យានុភាពរបស់ខ្លួនឱ្យ សក្កិសមជាអាជ្ញាធរ អាណាព្យាបាលលើវិស័យ ធនាគារអគារ ធនាគារជាតិនៃ កម្ពុជាត្រូវបានកែលំអ ផ្នែកសោភ័ណភាពនៅឆ្នាំ ២០០៣ ។  

Looking Today

ធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ ២០០៣ 

សរុបសេចក្តីមក ដើមកំណើតរបស់ធនាគារជាតិ នៃកម្ពុជាចែកចេញជាបី ដំណាក់កាល គឺ 

១) ដំណាក់កាលពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៧៥ ៖ ជាដំណាក់កាលដែល ធនាគារជាតិនៃកម្ពុជា មានឯករាជ្យភាពក្នុងការ ធ្វើប្រតិបត្តិការ មានស្វ័យភាព ក្នុងការបោះផ្សាយប្រាក់រៀល ដែលជារូបិយវត្ថុជាតិ និងបានគ្រប់គ្រងប្រព័ន្ធ ធនាគារដោយខ្លួនឯង នៅលើដែនដីនៃប្រទេសកម្ពុជា ។ 

២) ដំណាក់កាលពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ៖ ជាយុគសម័យដែល ធនាគារ ជាតិនៃកម្ពុជាត្រូវបានបិទទ្វារ លែងដំណើរការប្រព័ន្ធ ធនាគារទាំងមូលត្រូវ បានកំទេចចោលទាំងស្រុង ។ 

៣) ដំណាក់កាលពីឆ្នាំ ១៩៧៩ រហូតដល់បច្ចុប្បន្ន ៖ ជាដំណាក់កាលដែល ធនាគារជាតិនៃកម្ពុជា ត្រូវបានរស់រានឡើងវិញ និងត្រូវបានពង្រឹងជាបណ្តើរ ៗ រហូតទទួលបានការទទួលស្គាល់ គួរជាទីមោទនៈពី មជ្ឈដ្ឋានអន្តរជាតិ។

(ដកស្រង់ចេញគេហទំព័រធនាគារជាតិនៃកម្ពុជា)

មន្រ្តីបក្សប្រឆាំងថៃ៖ ការដកហូត ឋានន្តរសក្តិយោធា របស់អាប់ភិស៊ីត ជារឿងនយោបាយ

$
0
0

បាងកក៖ មន្រ្តីបក្សប្រឆាំងថៃ បានអះអាងថាមេធាវី អតីនាយករដ្ឋមន្រ្តីលោក អាប់ភិស៊ីត បានធ្វើលិខិតជំទាស់ ទៅកាន់តុលាការរដ្ឋបាលថៃ ដើម្បីស្នើសុំផ្អាក ការដក ហូតឋានន្តរសក្តិយោធា ព្រោះជារឿងនយោបាយ។

យោងតាមសារព័ត៌មាន INN នៅថ្ងៃ ចន្ទ ទី ១២ ខែ វិច្ឆិកា នេះបានឲ្យដឹងថា លោក ឆាវ៉ានុន អ៊ីនថនកូម៉ាឡាស៊ុត អ្នកបក្សពាក្យបក្សប្រជាធិបតេយ្យថៃ (បក្សប្រឆាំង) បានថ្លែងថា លោក អាប់ភីស៊ីត វេចាជីវ៉ា ប្រធានបក្សប្រឆាំង បានឲ្យមេធារីរបស់ខ្លួន ដាក់លិខិតជំទាស់ទៅ កាន់តុលាការរដ្ឋបាលរូចរាល់ហើយ ដើម្បីសុំផ្អាក សេចក្តីសម្រេចរបស់តុលាការ ស្តីអំពីករណី ឧត្តមសេនីយ៍ សុកាំផុន សុវណ្ណាថាត់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចុះហត្ថលេខាអនុម័ត លើរបាយករណ៍ របស់គណៈកម្មាការក្រសួងការពារជាតិ លើសំណុំរឿងការឋានន្តរសក្តិយោធានិង ទាមទារនូវប្រាក់បៀរវត្សន៍ចូលវិញ របស់លោក អាប់ភិស៊ីត។

អ្នកនាំពាក្យដដែលបានអះអាងថា បញ្ហាខាងលើនេះ មិនបានបង្កផលប៉ះពាល់ចំពោះ ការពិភាក្សាដេញដោលបង្ហាញ ពីការមិនទុកចិត្តដល់រដ្ឋាភិបាល យីងឡាក់នោះទេ ព្រោះវាគ្រាន់តែជារឿងនយោបាយ របស់បក្សកាន់អំណាចតែប៉ុណ្ណោះ ៕

www.dap-news.com

មេបញ្ជាការ កងទ័ពជើងគោកថៃ ហាមយោធា លូកដៃ ក្នុងរឿង នយោបាយ

$
0
0

បាងកក៖ មេបញ្ជាការកងទ័ពជើងគោកថៃ អំពាវនាវ ហាមកងកម្លាំងយោធាចូលរួមបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ព្រោះជារឿងនយោបាយ។

យោងតាមសារព័ត៌មាន INN នៅថ្ងៃ ចន្ទ ទី ១២ ខែ វិច្ឆកា នេះបានឲ្យដឹងថា ឧត្តមនីយ៍ប្រាយុធ ចាន់អ៊ូឆា មេបញ្ជាការកងទ័ពជើងគោកថៃ បានថ្លែងថា ការជួបជុំគ្នា របស់ក្រុមអង្គការការពារសៀម ដែលដឹកនាំដោយ លោក ប៊ុនលើត កែវប្រសើត ដែលជាឧត្តមនីយ៍យោធា ចូលនិវត្តន៍ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលថៃបច្ចុប្បន្ននេះ គឺជាការជួបជុំគ្នា តាមរបបលទ្ធិប្រជាធិបតេយ្យ ហើយយោធាមានតួនាទី ត្រឹមតាមដានស្ថានការណ៍ និង ការពារសន្តិសុខជាតិ តែប៉ុណ្ណោះ។

លោក ប្រាយុធ បន្តថា បើទោះបីជាការបាតុកម្ម ជាសិទ្ធិរបស់ពលរដ្ឋក្តី តែក្នុននាមជាយោធា លោកចង់ឃើញរូបភាពទាហាន ចូលរួមការបែងចែកបក្ខពួកនោះទេ ព្រោះបើមានអំពើហិង្សា កើតឡើងនោះកងទ័ពនឹងមានបញ្ហា តាមមកជាមួយផងដែរ ម្យ៉ាងវិញទៀត យោធាត្រូវស្គាល់ពីកាតព្វកិច្ចរបស់ខ្លួន គឺពារការពារសន្តិសុខ ដល់ប្រជាជន៕

www.dap-news.com


ក្រុមហ៊ុន ពាណិជ្ជកម្ម ចំនួន៥ សហការជាមួយ វិមានសុភមង្គល ដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជន

$
0
0

ភ្នំពេញៈ វិមានសុភមង្គល ដែលបើកដំណើរការ ដោយទទួលសេវា រៀបចំពិធីមង្គលការ ក៏ដូចជា ពិធីអបអរផ្សេងៗទៀត នៅខណ្ឌមានជ័យ មិនបានប៉ុន្មានខែផងនោះ នាពេលនេះ មានក្រុមហ៊ុន ពាណិជ្ជកម្ម ចំនួន៤ បានបង្ហាញពីការគាំទ្រ ដោយសហការផ្គត់ផ្គង់ តាមតម្រូវការ មួយចំនួន ដល់មជ្ឈមណ្ឌលមួយនេះ ។

ពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា (MOU) របស់ក្រុមហ៊ុនទាំង៥ ជាមួយនឹង វិមានសុភមង្គល បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្នុងមជ្ឈមណ្ឌល វិមានសុភមង្គល ក្នុងខណ្ឌមានជ័យ ដើម្បីជូនភាព ងាយស្រួល ដល់អតិថិជននានា ក្នុងការរៀបចំពិធី ផ្សេងៗ ក្នុងនោះមានក្រុមហ៊ុនសិរីមង្គល ជាក្រុមហ៊ុនសម្អាងការ,  ក្រុម CAMSING ចែកចាយស្រា Chivas , ក្រុមហ៊ុនទឹកសុទ្ធនិត្យ(Neat), ក្រុមហ៊ុន ស្រាបៀរសាមីហ្គែល (Sanmiguel) និងក្រុមហ៊ុន Farlin ផងដែរ ។

លោក វេង គីមសុង តំណាងគណៈគ្រប់គ្រង វិមានសុភមង្គល បានឱ្យដឹងថា អគារមជ្ឈមណ្ឌល វិមានសុភមង្គល គឺជាអគារមួយ ដែលរចនាឡើង យ៉ាងល្អប្រណិត និងមានទីធ្លាធំទូលាយ ព្រមទាំងមាន បរិក្ខាទំនើបៗ ដែលជាជម្រើស ដ៏ល្អបំផុតសម្រាប់អតិថិជន ក្នុងការរៀបចំ ពិធីរៀប អាពាហ៍ពិពាហ៍ និងកម្មវិធីអបអរ ផ្សេងៗទៀតផងដែរ។ លោកបានស្វាគមន៍យ៉ាងខ្លាំង ចំពោះកិច្ចសហការនេះ ។

លោក ហ៊ី វីរៈ អគ្គនាយកក្រុមហ៊ុន សិរីមង្គល បានមានប្រសាសន៍ថា កិច្ចសហការនេះ នឹងបង្កើននូវ កញ្ចប់ ដ៏ពិសេស ដើម្បីផ្តល់ជូនដល់អតិថិជន ក្នុងការរៀបចំពិធីអបអរផ្សេងៗ ឱ្យកាន់តែមានលក្ខណៈប្រសើរឡើង ។ ហើយអតិថិជនទាំងនោះ ក៏មិនសូវចំណាយពេលវាលាច្រើន ដើម្បីស្វះស្វែង រៀបចំពិធីអបអរនោះ ដោយខ្លួនឯង ព្រោះថា នៅទីនេះ មានអ្វីៗទាំងអស់ រួចទៅហើយ ។

ដោយឡែកលោក បាន ដារ៉ា តំណាងមកពីក្រុមហ៊ុន CAMSING ក៏បានបង្ហាញពី ចំណាប់អារម្មណ៍ ដូចគ្នា ទៅនឹងលោក ហុង រតនា តំណាងមកពី ក្រុមហ៊ុនស្រាបៀរ Sanmiguel ដែរថា កិច្ចសហការនេះ នឹងនាំមកនូវ ផលប្រយោជន៍ ទៅវិញទៅមក ទាំងអតិថិជន ក៏ដូចជាក្រុមហ៊ុនទាំង៦ ។ មិនតែប៉ុណ្ណោះ កិច្ចសហការនេះ ក៏ជាការរិតចំណងមិត្តភាព រវាងក្រុមហ៊ុន និងក្រុមហ៊ុនផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ឆេះផ្ទះសំណាក់ ៩៩៨ នាងៗរត់ បាតជើងសព្រាត

$
0
0

ខេត្តកណ្តាលៈ ផ្ទះសំណាក់យីហោ៩៩៨ បន្ទប់១១១ ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលអធ្រាត្រ បណ្តាលឲ្យភ្ញៀវនិងនាងៗភ័យស្លន់ស្លោ រត់បាតជើងសព្រាត  ការឆាបឆេះនេះ សមត្ថកិច្ចក្រុងតាខ្មៅសន្និដ្ឋានថា មកពីទុស្សេខែ្សភ្លើង ហើយពុំបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ ហេតុការណ៍ឆាបឆេះផ្ទះសំណាក់នេះ កើត ឡើងកាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រងតាខ្មៅ ខេត្តកណ្តាល។

បើយោងតាមសាក្សី នៅក្បែកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានភ្ញៀវពីរនាក់ បានឌុបគ្នាចូលទៅសម្រាក នៅក្នុងបន្ទប់១១១នោះ មិនដឹង ជាមានរឿងអ្វី មួយសន្ទុះធំ ស្រាប់តែឃើញផ្សែងហុយខ្មួលខ្មាញ់ ចេញពីក្នុងបន្ទប់នោះមក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ និងនាងៗ ដែលមកជួលបន្ទប់ផ្ទះសំណាក់ នោះសម្រាក នាំគ្នារត់ប្រសេចប្រសាចយ៉ាងតក់ស្លុត ប៉ុន្តែពុំបណ្តាលឲ្យនរណាមានរងរបួសនោះទេ ។

នគរបាលក្រុងតាខ្មៅវិញ បានឲ្យដឹងថា ការឆាបឆេះផ្ទះសំណាក់ យីហោ៩៩៨ បណ្តាលមកទុស្សេខ្សែភ្លើង គឺឆេះចេញពីក្នុងបន្ទប់១១១ បណ្តាលឲ្យរងការខូចខាត សម្ភារៈក្នុងបន្ទប់ទាំងស្រុងតែម្តង ប៉ុន្តែភ្លាមៗនោះ ត្រូវបានកម្លាំងនគរបាលសហការ ជាមួយម្ចាស់ផ្ទះសំណាក់ ធ្វើការពន្លត់ឲ្យរលត់ទៅវិញ ពុំបណ្តាលឲ្យឆ្លង រាលដាលដល់បន្ទប់ផ្សេងនោះទេ។ ហើយក្នុងនោះដែរ កម្លាំងនគរបាលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ស្នងការខេត្តកណ្តាល អស់ចំនួន២គ្រឿង គឺស៊ីទែនតូចមួយ និងស៊ីទែនធំមួយគ្រឿង ប៉ុន្តែប្រើទឹកអស់ ចំនួនតែមួយស៊ីទែនធំនោះទេ។

ប្រភពបន្តថា ម្ចាស់ផ្ទះសំណាក់ខាងលើនេះ មានឈ្មោះ ណុប យ៉ុង ភេទប្រុស អាយុ ៥១ បច្ចុប្បន្នរស់នៅក្នុងភូមិថ្មី ក្រុងតាខ្មៅ ៕

www.dap-news.com

ក្រសួងការងារ ផ្តើមបណ្តុះបណ្តាល មន្រ្តីស្តីពីគ្រោះថ្នាក់ ការងារសំណង់

$
0
0

ភ្នំពេញ ៖ ដោយមើលឃើញថា ការងារក្នុងវិស័យសំណង់ស្ថិត នៅក្នុងការងារប្រកបដោយគ្រោះថ្នាក់ និងធ្វើការនៅលើទីខ្ពស់ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានរៀបចំបណ្តុះបណ្តាល មន្រ្តីពេទ្យការងារចំនួន៣៨នាក់ ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៣ វិច្ឆិកា។

លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារបានថ្លែងថា យោងតាមកិច្ចព្រមព្រៀងអនុស្សារណៈ យោគយល់ជាមួយនាយកដ្ឋាន សហប្រតិបត្តិការផ្នែកសុខភាព និងសុវត្ថិភាពរបស់កូរ៉េ ចាប់តាំងពីឆ្នាំ២០១០ អ្នកជំនាញកូរ៉េបាន ផ្តើមការងារបណ្តុះបណ្តាលពេទ្យការងារកម្ពុជា ដើម្បីធានាកិច្ចការពារគ្រោះថ្នាក់ការងារ ក្នុងវិស័យសំណង់។

លោកបន្ថែមថា ក្រសួងការងារបានរៀបចំប្រកាស៤ ដូចជាប្រកាសស្តីពី អនាម័យ និងការដ្ឋានសំណង់, ប្រកាសស្តីពីកិច្ចការពារហានិភ័យ និងការប្រែប្រួល អាកាសធាតុនៅការដ្ឋានសំណង់, ប្រកាសស្តីពីផ្តល់ព័ត៌មាន និងប្រកាសស្តីពីការស្តុកទុកនៅការដ្ឋានសំណង់ជាដើម។

លោកថា “ប្រកាស៤ ដើម្បីចេញទៅ ក្នុងការការពារសុវត្ថិភាពការងារសំណង់ ព្រោះករណីគ្រោះថ្នាក់ការងារវាស្ថិតនៅកំរិតខ្ពស់ ព្រោះការដ្ឋានខ្លះគ្មានប្រព័ន្ធ សុវត្ថិភាពត្រឹមត្រូវ និងគ្មានការប្រើប្រាស់ឧបករណ៍សុវត្ថិភាព”។

លោក Lee Seun Young ប្រធាននាយកដ្ឋាន សហប្រតិបត្តិការផ្នែកសុខភាព និងសុវត្ថិភាពកូរ៉េមានប្រសាសន៍ថា កូរ៉េបានផ្តល់អ្នកជំនាញ ដើម្បីធ្វើការបណ្តុះបណ្តាល មន្រ្តីពេទ្យការងារឲ្យយល់បន្ថែម ពីករណីគ្រោះថ្នាក់ ក្នុងពេលបំពេញការងារ និងបច្ចេកទេសការពារសុវត្ថិភាព។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ របស់នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ការងារ ក្នុងវិស័យកាត់ដេរត្រីមាសទី១ឆ្នាំ២០១២ មានចំនួន ៤៦៨៣ករណី រីឯគ្រោះថ្នាក់ការងារសំណង់ បូករូមនិងគ្រោះថ្នាក់ចរាចរ ក្នុងពេលធ្វើដំណើរមកធ្វើការមាន ៥៤៧៧នាក់ ស្លាប់២៦នាក់ ក្នុងឆ្នាំឆមាសទី១ឆ្នាំ២០១២៕

ធនាគារជប៉ុន ម៉ារ៉ូហាន់ ឧបត្ថម្ភ ដល់កម្មវិធី រត់ប្រណាំងសប្បាយ ដើម្បីជំនួយដល់ PSE

$
0
0

ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា នេះធនាគាជប៉ុន ម៉ារ៉ូហាន់ បានប្រារព្ធពិធីចុះហត្ថលេខា លើកម្មវិធីរត់ប្រណាំងសប្បាយៗ របស់ម៉ារ៉ូហាន់ ធនាគាជប៉ុន ដើម្បីជំនួយដល់អង្គការ PSE នៅភោជនីយដ្ឋាន ឡូទូប្លង់ នារាជធានីភ្នំពេញ។

នាយក និងជាអ្នកគ្រប់គ្រងទូទៅ របស់ធានាគា ម៉ារ៉ូហាន់ លោក អូនីស៊ី ស៊ីហ៊្សូ មានប្រសាសន៍ក្នុងពិធីនោះថា ចាប់តាំងពីឆ្នាំ២០០៨មក យើងមានមោទនភាពយ៉ាងខ្លាំង ដែលបានផ្តល់ជូនជាស្រេច ទាំងជំនួយហិរញ្ញវត្ថុ និងជំនួយជារបស់ដល់គម្រោងកម្ពុជា។

មកទល់នឹងពេលនេះ ជំនួយទាំងអស់នោះរួមមាន ការឧបត្ថម្ភដល់កម្មវិធីកីឡា របស់អង្គការ PSE ដែលផ្តល់ឱកាស ដល់កុមារមកពីគ្រួសារក្រីក្រខ្លាំង អ្នករស់នៅក្បែរ គំនរសំរាមក្នុងទីក្រុង ឬធ្វើការជាអ្នករើសសំរាម ឲ្យបានចូលរួមលេង។

លោកមានប្រសាសន៍បន្តថា មូលនិធិដែលរកបានពី កម្មវិធីរត់កំសាន្តនេះ នឹងគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ របស់អង្គការ PSE ដែលផ្តល់ដល់សិស្សានុសិស្ស ក្រីក្រ នូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យមានគុណភាពខ្ពស់ ដោយរៀបចំសម្រាប់ពួកគេ ដើម្បីបំពេញតម្រូវការ ទីផ្សារការងារ និងជួយពួកគេក្នុងការស្វែងរកការងារធ្វើ។ លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះមានសិស្សានុសិស្ស ១៥០០នាក់ បានចុះឈ្មោះចូលរៀន នៅក្នុងសាលា PSE ទាំង៨។

សាលាទាំងនេះផ្តល់ជូន ៣០មុខវិជ្ជា ទាក់ទងផ្នែកសណ្ឋាគា និងការរៀបចំម្ហូបអាហារ រហូតដល់ផលិតកម្មសំឡេង និងរូបភាព។ សិស្សានុសិស្សចំនួន៣០០នាក់ បានបញ្ចប់ការសិក្សា ហើយ៩៨ភាគរយ នៃសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សានេះ បានចូលទៅក្នុងការងារ។

ចាប់តាំងពីឆ្នាំ១៩៩៥មក អង្គការ PSE បានធ្វើការផ្តល់អាហារជំរក តំហែរក្សាសុខភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈ ទៅដល់កុមាររងគ្រោះ ក៏ដូចជាកុមារ ដែលមិនមានឱកាស ទទួលយកចំណេះដឹងលើសពី ៦៥០០នាក់ ជួយឧបត្ថមសិស្សប្រហែល ៣០០០ នាក់ នៅតាមសាលារដ្ឋនានា ១៥០០នាក់ ក្នុងកម្មវិធីថ្នាក់ពន្លឿន និង១៥០០នាក់ទៀត ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ៕

តើកវី ប្រភពវោហាស័ព្ទ វ៉ោយ ហូ នៅមានជីវិត ពិតប្រាកដ ឬយ៉ាងណា?

$
0
0

ភ្នំពេញ៖ មានការអះអាងថ្មីមួយទៀត ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិក្អម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល បានលើកឡើងថា បុរសម្នាក់ ដែលបានបង្ហាញខ្លួនក្នុងកម្មវិធី "មរតកសំនៀង" ដែលបានផ្សាយផ្ទាល់ក្នុងស្ថានីយទូរទស្សន៍ អប្សរា កាលពីថ្ងៃសៅរ៍ទី១០ ខែវិច្ឆិកា កន្លងទៅ គឺមិនមែនជាកវី វ៉ោយ ហូ ដែលជាអ្នកនិពន្ធទំនុកច្រៀង និងបទចម្រៀងក្នុងអំឡុងទស្សវត្ស ទី៦០និង៧០ដ៏ល្បី នោះទេ តាមការពិត កវី វ៉ោយ ហូ ប្រហែលជាបាត់បង់ជីវិត បាត់ទៅហើយ។

បើតាមការអះអាងពីសំណាក់ប្រជាពលរដ្ឋម្នាក់ ដែលជាអ្នករស់នៅក្នុងភូមិក្អម ឃុំឫស្សីជ្រោយ បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា កវី វ៉ោយហូ ពិតប្រាកដ ប្រហែលជា ស្លាប់បាត់ហើយ និងមានអាយុ៧០ឆ្នាំជាង ប្រសិនបើមានជីវិតរស់នៅមកដល់សព្វថ្ងៃ។ តាមការអះអាងរបស់ អ៊ុំប្រុសម្នាក់នេះ នៅប៉ុស្តិ៍ អប្សរា ក្នុងកម្មវិធី"មរតក សំនៀង" គឺគាត់ សព្វថ្ងៃមានអាយុប្រហែល ៤៩ឆ្នាំប៉ុណ្ណោះ ថែមទាំងមិនសូវច្បាស់ និងភ្លេចភ្លាំងខ្លះៗទៀតផង។

ប្រភពដដែលបានសង្កត់ធ្ងន់ទៀតថា ឈ្មោះរបស់គាត់ដែលគេហៅក្រៅគឺ "តាព្រលឹត" គាត់ជាអតីតជាងជួសជុល ម៉ាញ៉េ ទូរទស្សន៍ ធ្លាប់រស់នៅភូមិក្អម ឃុំ ឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ម្ដុំស្ពានព្រែកតាមាក់ អំឡុងឆ្នាំ១៩៩១-១៩៩៧។ ចំណែកស្នាមដៅដ៏ធំនៅមួយជំហៀងមុខរបស់គាត់នេះ គឺមានតាំង ពីកំណើតមកម៉្លេះ ហើយគាត់ក៏ធ្លាប់មានប្រពន្ធ និងកូនពីរនាក់ ពេលរស់នៅក្នុងភូមិនេះ មុននឹងទៅយកប្រពន្ធថ្មី នៅលើដែនដីខេត្តបាត់ដំបង ដោយសារប្រពន្ធមុន ឈ្លោះគ្នារឿងផិតក្បត់ ទើបមានការលែងលះ ហើយអតីតប្រពន្ធដើមរូបនេះ ក៏នៅមានជីវិតដល់សព្វថ្ងៃដែរ។

ផ្ទុយពីការអះអាងខាងលើនេះ លោក ប៉ាន់ ខែមប៊ុនថន ជាអ្នកស្រាវជ្រាវបទចម្រៀងចាស់ៗ និងជាអ្នកបានធ្វើដំណើរដល់ផ្ទះ កវី វ៉ោយ ហូ នៅឯខេត្តបាត់ដំបង បានថ្លែង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទឲ្យដឹងថា កវី វ៉ោយ ហូ ពិតជានៅមានជីវិតដល់សព្វថ្ងៃមែន ថ្វីបើលោកកើតមិនទាន់ តែលោកអះអាងតាម រយៈសាក្សីជាច្រើន សុទ្ធតែជាអ្នកសិល្បៈល្បីៗ និងបានជួបគ្នាផ្ទាល់ ថា ជាកវី វ៉ោយ ហូ យ៉ាងពិតប្រាកដ។

លោក ប៉ាន់ ខែមប៊ុនថន បានបន្ថែមទៀតថា អ្នកដែលអះអាងខាងលើ គឺអាចជាករណីច្រឡំមនុស្ស ព្រោះពេលកម្មវិធីរបស់លោកផ្សាយផ្ទាល់ ក៏មានអ្នករស់នៅក្នុងភូមិ ខាងលើខលទូរស័ព្ទមកលោកដែរ តែពេលនោះលោកបានឲ្យគេទៅមើលផ្ទះរបស់បុរសម្នាក់ ដែលមានមុខស្រដៀងនឹង កវី វ៉ោយ ហូ ថាតើគាត់នៅផ្ទះឬអត់? ក្រោយមកទៀតអ្នកដដែលនោះ បានខលទូរស័ព្ទលេខ Private មកលោក ថា ច្រឡំមនុស្ស។

លោក ប៉ាន់ ខែមប៊ុនថន បានបន្តថា កវី វ៉ោយ ហូ គាត់មានប្រវត្តិរូបច្បាស់លាស់ មានឯកសារសៀវភៅគ្រួសារ និងអត្រានុកូលដ្ឋាន ទទួលស្គាល់ និងដឹងឮពីសំណាក់ អាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ហើយមិត្តភក្តិជំនាន់នឹងកវីរូបនេះដូចជា កវី ញ៉េប ជាបឡេង អ្នកស្រី ដុំ សុផានី ភរិយាលោកស្វាយ សំអឿ កវី វ័រ សារុន និងអ្នកស្រី រស់ សំបឿន បងបង្កើតអ្នកស្រី រស់ សេរីសុទ្ធា ក៏បានជួបផ្ទាល់ និងទទួលស្គាល់ថា ពិតជាកវី វ៉ោយ ហូ ប្រាកដមែន។ ដូចនេះគ្មានចំណុចណាមួយ ដែលថា លោក វ៉ោយ ហូ គ្មានជីវិតរស់នៅនោះឡើយ ។

ទោះបីជាយ៉ាងណា មានតែប្រិយមិត្តអ្នកអាន រង់ចាំតាមដានទាំងអស់គ្នា ថា តើ កវី វ៉ោយ ហូ ពិតជានៅមានជីវិត ឬយ៉ាងណា?

លោក វ៉ោយ ហូ ត្រូវបានអ្នកនិយមលេងហ្វេសប៊ុក បញ្ចេញមតិផ្សេងៗគ្នា នៅក្នុងការសន្ទនា

www.dap-news.com

មន្ដ្រីជំនាញ ចុះពិនិត្យទំនិញ ខូចគុណភាព នៅក្នុងផ្សារ បានលុង

$
0
0

រតនគិរី ៖ ក្រុមមន្ដ្រីជំនាញរួមមាន សាខាកាំកុងត្រូល មន្ទីរពាណិជ្ជកម្មខេត្ដ និងកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ដរតនគិរី ដឹកនាំដោយលោក ស៊ឹម សុផារី អនុប្រធានសាខាកាំកុងត្រូល កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ បានចុះទៅត្រួតពិនិត្យ និងរឹបអូសទំនិញខូចគុណភាពមួយចំនួន នៅក្នុងផ្សារបានលុង ។

មន្ដ្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា ជាលទ្ធផលក្រុមការងារ បានរឹបអូសទំនិញខូចគុណភាព មួយចំនួន រួមមាន នំពោត ២៤០កញ្ចប់ នំរស ជាតិក្រូច ចំនួន ១២០កញ្ចប់ មី ១០កញ្ចប់ នំសូកូឡា ៦០កញ្ចប់ និង ស្ករគ្រាប់ ១០០កញ្ចប់ធំ ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាល បានបន្ដថា បន្ទាប់ពីពិនិត្យ និងរឹបអូស ទំនិញខូចគុណ ភាពខាងលើនេះ សមត្ថកិច្ចនិងមន្ដ្រីជំនាញ បានណែនាំដល់អាជីវករនៅក្នុង ផ្សារបានលុង ត្រូវថែរក្សាអនាម័យដូច ជាការវេចខ្ចប់ទំនិញ ឱ្យបាន ត្រឹមត្រូវ និងឱ្យបានជិត ហើយបើករណីហួសកាលបរិច្ឆេទ ត្រូវរាយការណ៍ជូនក្រុមហ៊ុន ដើម្បីប្ដូរ មុខទំនិញនេះចេញ ចៀសវាងការប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ ដែលមកទិញទំនិញនោះ ។ ក្រោយពីបានរឹបអូស ក្រុមការងារបានយកទំនិញទាំងនេះ ទៅដុតកម្ទេចចោលតែម្ដង ៕

www.dap-news.com

www.dap-news.com

www.dap-news.com

បទអត្ថាធិប្បាយៈ រាជានិយមនៅកម្ពុជា នឹងនៅតែ​ រឹងប៉ឹងជានិច្ច រាជានិយមគឺជា របស់ទាំងអស់គ្នា មិនមែនជារបស់ នរណាម្នាក់ឡើយ


គ្រោះថ្នាក់ចរាចរ នៅថ្ងៃទី១២ ខែវិចិ្ឆកា ស្លាប់ ៨នាក់ របួស ១៥នាក់

$
0
0

ភ្នំពេញ ៖ នៅទូទាំងប្រទេសកម្ពុជា គ្រោះថ្នាក់ចរាចរ នៅថ្ងៃទី១២ វិច្ឆិកា ២០១២កន្លងទៅនេះ បណ្តាលឲ្យមានមនុស្សស្លាប់ ៨នាក់ និងរងរបួស១៥នាក់ ក្នុងករណី គ្រោះថ្នាក់ចរាចរ ១១លើក និងខូចខាត យានយន្តសរុប២១គ្រឿង។

យោងតាមនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចេញផ្សាយ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២បានឲ្យដឹងថា មានមនុស្ស៨នាក់ បានស្លាប់ រងរបួសធ្ងន់៨នាក់ របួសស្រាល៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរ កើតឡើង១១លើក នៅថ្ងៃទី១២ វិច្ឆិកានេះ។

ប្រភពដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរទាំង១១លើកនេះ បង្កឲ្យខូចខាត យានយន្តសរុប២១គ្រឿង ក្នុងនោះ ម៉ូតូ១១គ្រឿង និងរថយន្តធុនស្រាល៥គ្រឿង និងរថយន្តធុនធ្ងន់២គ្រឿង និងយានផ្សេងៗ៣គ្រឿង ។

ប្រភពដដែលបន្តថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺមកពីល្មើសល្បឿន៦លើក មិនគោរពសិទ្ធិ២លើក ស្រវឹង២លើកបត់គ្រោះថ្នាក់១លើក ថ្មើរជើងម្នាក់ និងមិនពាក់មួក៩នាក់ ។

ប្រភពដដែលបានឲ្យដឹងថា ចំពោះរថយន្ត ដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី១២វិច្ឆិកាកន្លទៅនោះ មានរថយន្តសរុប៣៩គ្រឿង គឺរថយន្តដឹកអ្នក ដំណើរធុនតូច៣១គ្រឿង និងរថយន្តដឹកទំនិញធុនធំ៨គ្រឿង ។ រថយន្តទាំង៣៩គ្រឿងខាងលើ បានបង់ប្រាក់ពិន័យ រួចរាល់នៅអធិការដ្ឋាន នគរបាលខណ្ឌ/ស្រុក ៧គ្រឿង និងស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត៣២គ្រឿង៕

១០ខែ ឆ្នាំ២០១២ អ្នកស្លាប់ ដោយសារជំងឺ គ្រុនឈាម មានចំនួន ១៧០នាក់

$
0
0

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែឆ្នាំ២០១២នេះ ចំនួនករណីអ្នកកើតជំងឺគ្រុនឈាម ចូលសំរាកព្យាបាលសេវាសាធារណៈ មាន ៣៩.២៩០នាក់ ក្នុងនោះស្លាប់ ១៧០នាក់ (អត្រាស្លាប់ ០,៤៣%) ហើយករណីឈឺមានការកើនឡើង១៦៣ភាគរយ បើប្រៀបធៀបឆ្នាំ២០១១ ដែលមាន ១៤.៩១៨ករណី ក្នុងនោះស្លាប់ ៦៧នាក់។

យោងតាមព័ត៌មាន ពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត បាណកសាស្រ្ត ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២នេះបានឲ្យដឹងថា ឆ្នាំ២០១២ ក្នុងករណីគ្រុនឈាមក្នុងចំណោម១០០០នាក់ មានស្លាប់ជាមធ្យម៤នាក់ ពោលគឺ ទាបជាងឆ្នាំ២០០៧ យ៉ាងច្រើន ដោយកាលពីឆ្នាំ២០០៧ ក្នុង១០០០នាក់ មានស្លាប់១០នាក់។ ប៉ុន្តែយ៉ាងណាក៏ដោយ ចំនួនអ្នកឈឺ និងអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម ក្នុងរយៈពេល១០ខែ ឆ្នាំ២០១២នេះ មានការកើនឡើងជាងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១១។

ចំពោះមូលហេតុស្លាប់ក្នុងឆ្នាំ២០១២នេះ គឺដោយសារ ករណីធ្ងន់ធ្ងរដល់ស្លាប់ មានសញ្ញាហូរឈាមតាមផ្លូវរំលាយអាហារ ៧០ភាគរយ ហើយភាគច្រើនចូលព្យាបាល សេវាឯកជនជាមុន ក្នុងនោះ ៣៥ភាគរយ ទឹកចូលសូតដោយមន្ទីរពេទ្យឯកជនខ្លះ បញ្ជូលសេរ៉ូម ហួសកំរិតនាំឲ្យជំងឺ កាន់តែធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបាន ហើយ បញ្ជូនមកស្លាប់នៅមន្ទីរពេទ្យរដ្ឋ។

ប្រភពដដែលបន្តថា ក្នុង១០ខែកន្លងមកនេះ ករណីឈឺក្នុងប្រជាជន ១សែននាក់ គិតជាមធ្យមទូទាំងប្រទេសមាន ២៧៦ករណី ក៏ប៉ុន្ដែ ៥ខេត្ដដែលមានអត្រាខ្ពស់ គឺខេត្ដសៀមរាបមាន៨១១ករណី, បន្ទាយមានជ័យមាន៦៦៦ករណី, ឧត្ដរមានជ័យមាន៤២២ករណី, កណ្ដាលមាន៣៩៦ករណី, កំពង់ស្ពឺមាន៣១៣ករណី។ ចំណែករាជធានីភ្នំពេញ មានអត្រាឈឺក្រោមមធ្យម គឺ ២០៣ប៉ុណ្ណោះ។ ខេត្ដ៦ ដែលគ្មានផ្ទុះរាតត្បាត គឺ ក្រចេះ កែប ពោធិសាត់ មណ្ឌលគិរី ស្ទឹងត្រែង រតនគិរី។

តាមព័ត៌មានពីមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ដដែល បានឲ្យដឹងទៀតថា ឆ្នាំ ២០១២នេះ ករណីឈឺប្រចាំសប្ដាហ៍ មានច្រើនបំផុត នៅក្នុង៣សប្ដាហ៍ គឺពីសប្ដាហ៍ទី២៦ដល់២៨ដែលមានជាមធ្យម ២៤០០នាក់ក្នុង១សប្ដាហ៍ៗ បន្ទាប់មក ចំនួនករណីឈឺបានថយចុះរហូតមកដល់ ៤០០-៥០០ ជាមធ្យម ក្នុង១សប្ដាហ៍ នៅដើមខែ ១១នេះ ពោលគឺយើង ឆ្លងផុតពីការផ្ទុះរាតត្បាតហើយ ក៏ប៉ុន្ដែសារគន្លឹះគឺ មាតាបិតាត្រូវបន្ដប្រុងប្រយ័ក្ន ការពារកុំឲ្យមូសខ្លាំកូនចៅតទៅទៀត ព្រោះថា ប្រទេសកម្ពុជាជាប្រទេសមួយ ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាសំបុកចាស់របស់ជំងឺគ្រុនឈាម ហើយសម័យកាលនេះ គ្មានប្រទេសណា១ ក្នុងតំបន់នេះ រួមទាំងសាំងហ្គាពួរផង ដែលអាចគេចផុតពីហានិភ័យ នៃការឆ្លងជំងឺគ្រុនឈាមនៅទ្បើយ។ នៅកម្ពុជា ទោះជាក្នុងឆ្នាំដែលគ្មានការផ្ទុះរាតត្បាតក៏ដោយ ក៏ចំនួនករណី គ្រុនឈាមតែងមានជាមធ្យម ៧០០-៨០០នាក់ ក្នុង១សប្ដាហ៍ៗក្នុងរដូវវស្សា។

សូមជម្រាបថា ឆ្នាំ២០១២នេះ មជ្ឈមណ្ឌលបានចែកអាបែត ៣២០ តោនគ្របណ្ដប់ ១ភាគ៣ នៃគ្រួសារទួទាំងប្រទេស។ រាល់ឆ្នាំ មជ្ឈមណ្ឌលចែកតែ ១៥០តោនទេក្នុង ១ឆ្នាំៗ។ មជ្ឈមណ្ឌលបានប្រកាសអាសន្នជាសាធារណៈ និងត្រៀមអន្ដរាគគមន៍ ទប់ស្កាត់មិនឲ្យមានស្លាប់ច្រើនដូចឆ្នាំ២០០៧។ ការថយចុះករណីស្លាប់ដោយសារ ប្រជាជនយល់កាន់តែច្រើន ហើយបញ្ជូនកូនមកសេវាសាធារណៈ កាន់តែច្រើន ធ្វើឲ្យចំនួនឈឺកើន ប៉ុន្ដែអត្រាស្លាប់មានកំរិតទាប ជាងឆ្នាំ២០០៧ យ៉ាងច្រើន។

ចំពោះករណីឈឺកើនក្នុងឆ្នាំ២០១២នេះ ដោយសារមូលហេតុ៤យ៉ាង ដូចជា៖ទី១-ដោយឆ្នាំនេះជាឆ្នាំទី៥ នៃវដ្ដនៃការរាតត្បាតបើរាប់ពី ឆ្នាំ២០០៧ មក។ទី២-កំណើនជំងឺ ១ ទៀត គឺដោយការឆ្លើយតបជាវិជ្ជមាន របស់ប្រជាជន មានការយល់ដឹងកាន់តែច្រើន ហើយព្រមយកកូនមកព្យាបាលនៅ សេវាសាធារណៈកាន់តែច្រើន ក្រោយពីមានការផ្សព្វផ្សាយទូលំទូលាយ តាម វិទ្យុ-ទូរទស្សន៍ កាសែត និងការអប់រំ ដោយផ្ទាល់ទល់មុខគ្នា តាមគ្រួសារ-តាមសហគមន៍។ ទី៣-ការប្រែប្រួលធាតុ អាកាសនាំឲ្យសន្ទស្សន៍មូស ឆ្នាំ២០១២ ខ្ពស់ជាងឆ្នាំ២០០៧ ដែលជាឆ្នាំមានការរាតត្បាតធំ។ ទី៤-គឺ កុមារដែលគ្រូពេទ្យព្យាបាលដោយវិនិច្ឆ័យថាគ្រុនឈាមទាំងនោះ តាមពិតមិនមែនសុទ្ធតែគ្រុនឈាមមែនទែនទាំងអស់ទេ គឺមានច្រទ្បំគ្រុនឈីកខ្លះ ព្រោះថាគ្រុនឈីកមួយចំនួន មានសញ្ញាប្រហែល គ្រុនឈាមប្រភេទស្រាល៕

ផ្ទះចំនួន ១៦០.០០០ខ្នង ក្នុងតំបន់ក្រីក្រ ទទួលបាន អគ្គិសនីប្រើប្រាស់

$
0
0

ប៉េកាំង, (ស៊ីនហួ)៖ គណៈកម្មាធិការនិយត កម្មអគ្គិសនីរបស់រដ្ឋ បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ថា មាន លំនៅដ្ឋានជិត ១៦០.០០០ខ្នង សុទ្ធតែជាតំបន់ក្រីក្រ នៅក្នុងប្រទេសចិន បានទទួលអគ្គិសនីប្រើប្រាស់ចាប់តាំង ពីខែតុលា ឆ្នាំមុន។

យោងតាមសេចក្តីថ្លែងការណ៍ខ្លីមួយ បានបង្ហោះតាមវេបសាយរបស់ (SERC's) បានឲ្យដឹងថា គណៈកម្មាធិការ បានចាប់ផ្តើមយុទ្ធនាការនៅក្នុងខែតុលា ឆ្នាំ២០១១ ក្នុងគោលបំណង ជំរុញឲ្យអ្នកចែកចាយថាមពលអគ្គិសនី នៅតាមជនបទ ដើម្បីបំរើសេវាកម្មអគ្គិសនីឲ្យកាន់តែប្រសើរឡើង សម្រាប់បម្រើជូនអ្នកភូមិទីទ័លក្រ តាមជនបទ ដាច់ស្រយាល តាមរយៈការពង្រីកតបណ្តាញអគ្គិសនី ដោយទាញយកពន្លឺព្រះអាទិត្យ និងកម្លាំងខ្យល់។

យោងតាមការអភិវឌ្ឍថាមពលគម្រោង៥ឆ្នាំ លើកទី១២ (២០១១-២០១២) បានចេញផ្សាយកាលពីខែមុននេះ ឲ្យដឹងថា រដ្ឋាភិបាលបានវិនិយោគ ដោយចំណាយជាប្រាក់ជាង ៥៥០ ពាន់លានយន់ ស្មើនឹង (៨៨,២៥ពាន់ លានដុល្លារអាមេរិក) ក្នុងគម្រោងផលិតថាមពលឲ្យកាន់ តែរីកចម្រើននៅតាមជនបទ ចាប់ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០១០ ដោយតម្រូវឲ្យអ្នកភូមិទាំងអស់គ្នា មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់៕

Photo by DAP-NEWS

ទំនាស់ពាក្យសម្ដី ជនដៃដល់ យកដបស្រា និងដំបងវាយគេ របួសធ្ងន់ ពេទ្យដេរអស់ ១៧ថ្នេរ

$
0
0

ភ្នំពេញៈ ជាលទ្ធផលក្នុងជម្លោះ ដោយពាក្យសម្ដី ដោយគ្មានការយល់យោគគ្នា បណ្ដាលឲ្យបុរស០២នាក់ របួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកុសមៈ ចំណែកជន ដៃដល់ត្រូវចាប់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ហេតុការណ៍គ្នាបង្ករបួសស្នាមនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៣០យប់ ថ្ងៃទី១២ ខែវិច្ចិកា ឆ្នាំ២០១២ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិគោកឃ្លៀង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនដៃដល់ត្រូវបានគេស្គាល់ថា មានឈ្មោះ ឃៀង អំ អាយុ២៤ មានមុខរប កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែក ជនរងគ្រោះមានឈ្មោះ សេង ពិសិដ្ឋ អាយុ ២៦ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះ ជួលជួលភូមិគោឃ្លៀង សង្កាត់ ភ្នំពេញថ្មី ដូចគ្នា និងម្នាក់ទៀតឈ្មោះ យឿង សុភក្ដ្រ អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរគ្នា ។

តាមសាក្សីឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុ ជនរងគ្រោះបានស្រែកហាម មិនឲ្យជនដៃដល់លូនតាមរបង ព្រោះរហែក ហើយការហាមប្រាមនេះ បានការពឹងពាក្យ ពីម្ចាស់ផ្ទះ ទើបខ្លួនហ៊ានស្រែកប្រាប់។ សាក្សីបន្ដទៀតថា ពេលនោះជនដៃដល់ បានខឹងក៏យកដបស្រា និងដំបំបងវាយលើជនរងគ្រោះ ឈ្មោះ សេង ពិសិដ្ឋ ចំក្បាលដេរអស់ ១៧ថ្នេរ ចំណែកឈ្មោះ យឿង សុភក្ដ្រ វិញ រងរបួសស្រាល។ ក្រោយកើតហេតុ ជនដៃដល់ត្រូវបាននគរបាលប៉ុស្ដិ៍ ឃាត់ខ្លួនបានភ្លាមៗ ហើយបញ្ជូនទៅអធិការដ្ឋាន ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសតាមច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

មតិមិត្តអ្នកអាន៖ ល្បែងហ្គេម Online កំពុងអូស ទាញសិស្សសាលា និងយុវវ័យ អោយឈ្លក់វង្វេង ភ្លេចការសិក្សា

$
0
0

បច្ចុប្បន្ននេះកម្ពុជា កំពុងរីកចម្រើនលើ វិស័យបច្ចេកវិទ្យា ក្នុងនោះអ្នកនិយមប្រើប្រាស់ប្រព័ន្ធ Internet ក៏មានការកើនឡើង គួរអោយគត់សំគាល់ ដោយក្នុងនោះមាន ប្រើប្រាស់ដើម្បីការងារ និងការកំសាន្តផងដែរ ។ ប៉ុន្តែអី្វដែលជាបញ្ហា និងក្តីកង្វល់ដ៏ធំដល់សង្គមនោះគឺ ការលេង
ហ្គេម Online តែម្តង ។

សិស្សសាលាមួយចំនួនធំ បានគេចសាលា ដោយសារការអូសទាញ និងឈ្លក់វង្វេងភ្លេចការសិក្សា ព្រោះតែការលេងហ្គេម លើប្រព័ន្ធអ៉ីនធើណែត ហើយអ្នកលេងទាំងនេះត្រូវបានគេ ប្រាប់អោយដឹងថា បាននិងកំពុងលេងយ៉ាងវក់វី ភ្លេចបាយ ភ្លេចទឹក និងភ្លេចការសិក្សា ក្មេងៗខ្លះប្រាប់ឪពុកម្តាយថា ទៅសាលារៀន ប៉ុន្តែតាមពិត ពួកគេនាំគ្នាទៅលេងហ្គេម នៅតាមហាង អ៉ីនធើណែតទៅវិញ ។

អ្នកស្រី ណារី បានត្អូញត្អែរប្រាប់ដើមអម្ពិលថា កូនៗរបស់គាត់ ២នាក់ បច្ចុប្បន្នបាននឹងកំពុង ឈ្លក់វង្វេងយ៉ាងខ្លាំង និងការលេងហ្គេមតាមប្រព័ន្ធ Online មិនចូលសាលារៀនទេ ដោយប្រាប់ថាទៅរៀន ប៉ុន្តែបែរជាទៅហាងអ៉ីនធើណែត លេងហ្គេមទៅវិញ ! អ្នកស្រីបានបញ្ជាក់ថា រូបគាត់បានតាមកូនៗរបស់គាត់ កំពុងលេងហ្គេម ៥-៦ ដងហើយ នៅម្តុំ ក្បែរសាលាទួលស្វាយព្រៃ នៅទីនោះមាន កុំព្យូទ័រជាច្រើនគ្រឿង ហើយមានក្មេងៗ លេងពេញទូទាំងអស់ ។ រូបគាត់ពិតជា មានការព្រួយបារម្ភណាស់ អំពីការសិក្សារបស់កូនគាត់ ហើយស្នើសុំអោយអាជ្ញាធរ និងថា្នក់ដឹកនាំ រាជធានីភ្នំពេញ មេត្តាពិចារណា ក្នុងការបិទហាង ហ្គេម ដែលកំពុងលេងយ៉ាងវក់វី ពេញទីក្រុងដ៏ល្អត្រកាលមួយនេះ ។

សូមជំរាបថា ហាងអ៉ីនធឺណិតមួយចំនួន ដែលធ្លាប់តែបម្រើសេវាកម្មអ៉ីនធើណិតបាន ផ្លាស់ប្តូរមកបម្រើសេវាកម្ម ល្បែងហ្គែមអនឡាញវិញ ពីព្រោះអតិថិជនមួយចំនួនធំ មានសេវាកម្មអ៉ីនធើណែត និងគណនីពីក្រុមហ៊ុន ផ្តល់សេវាកម្ម ហ្គេម Online នៅក្នុងហាងស្រាប់ ។
ប្រជាពលរដ្ឋមួយចំនួន នៅរាជធានីភ្នំពេញ បាននិយាយថា ល្បែងហ្គេមអនឡាញ តាមប្រព័ន្ធអ៉ីនធឺណិតនេះ គឺបង្កការគ្រោះថ្នាក់ដ៏ធំចំពោះកុមារ និងយុវវ័យ ពីព្រោះពួកគេមួយចំនួនបាន និងកំពុងចំណាយពេលយ៉ាងច្រើន ខាតលុយកាក់ និងរំខានដល់ការងារសិក្សា ជាមួយនឹងហ្គេមនេះ៕

Looking Today

Looking Today

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>