Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ពន្លឿនការ​​ ស្ដារនិងកែលម្អ ប្រព័ន្ធធារាសាស្ត្រ ពីសម័យបុរាណ និងហេដ្ឋា រចនាសម្ព័ន្ធ តំបន់អង្គរ និងក្រុង សៀមរាប

$
0
0

សៀមរាប : ទំនប់ទ្វារទឹក និងប្រព័ន្ធធារាសាស្ត្រ ដែលស្ថិតនៅ ភូមិសាស្ត្រតំបន់ ក្រាំងក្រូច ដែលអាជ្ញាធរអប្សរា កំពុងសាងសង់ និងស្តារ ឥឡូវកំពុង ពន្លឿនការ សាង សង់ ឲ្យបានចប់ សព្វគ្រប់ នៅមុនថ្ងៃចូលឆ្នាំខ្មែរ ខាងមុខនេះ។ ការស្ដារ និងសាងសង់ទំនប់ ប្រព័ន្ធធារាសាស្ត្រ និងស្ទឹង សៀមរាប គឺដើម្បីបញ្ចៀស នូវរាល់ ហានិភ័យទាំងឡាយ ដែលបណ្ដាលមកពីគ្រោះទឹកជំនន់ ទឹក ភ្លៀង មកលើតំបន់វប្បធម៌ប្រវត្តិសាស្ត្រសៀមរាប-អង្គរ។ ក្នុងនោះមានគម្រោងកែលម្អស្ទឹង រួមនិងការ សាងសង់ ស្ដារហេដ្ឋារចនាសម័្ពន្ធ មួយចំនួនទៀតនៅក្រុងសៀមរាប កំពុងពន្លឿន ក្នុងការបញ្ចប់ការអនុវត្តគម្រោង ឲ្យបានលទ្ធផលខ្ពស់។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរអប្សរា អាជ្ញាធរខេត្ត អន្តរក្រសួង និងដៃគូរអន្តរជាតិ បានយកចិត្តក្នុងការចំណាយពេលវេលាក្នុងការសិក្សា ស្រាវជ្រាវ រហូត ដល់ មានការរៀបចំ ជាគម្រោង សម្រាប់អនុវត្ត និងគ្រប់គ្រង កិច្ចការអភិរក្ស និងអភិវឌ្ឍន៍តំបន់វប្បធម៌ប្រវត្តិសាស្ត្រអង្គរ និងក្រុងប្រវត្តិសាស្ត្រសៀមរាប។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ លោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប រួមជាមួយមន្ត្រីអាជ្ញាធរ អប្សរា និងអ្នកជាប់ពាក់ព័ន្ធ បានចុះពិនិត្យទីតាំងគម្រោងទាំងឡាយ ដែលកំពុងរៀបចំ ស្តារ សាងសង់ និងកែលម្អ នៃតំបន់ប្រវត្តិសាស្ត្រអង្គរ-សៀមរាប ក្នុងការបញ្ចៀស ពីគ្រោះទឹក ជំនន់ ទឹកភ្លៀងរដូវវស្សា និងសម្រាប់ កែលម្អ សោ ភ័ណ ភាពហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប និងតំបន់អង្គរ ជាគម្រោងត្រូវសម្រេចនៅមុនរដូវវស្សា ឆ្នាំ២០១៣នេះ។

លោកអភិបាលខេត្ត ធ្លាប់មានប្រសាសន៍ឲ្យដឹងថា ចំពោះប្រព័ន្ធធារាសាស្ត្រ និងការស្ដារ ការកែលម្អស្ទឹងសៀមរាប បានចាប់ផ្ដើមកាលពីដើម រដូវប្រាំងឆ្នាំ ២០១២ កន្លង ទៅ។ ចំពោះ គម្រោងស្ដារប្រព័ន្ធធារាសាស្ត្របុរាណ ដែលមានទំនប់ទ្វារទឹក ប្រឡាយទឹក ការស្ដារ និងកែលម្អស្ទឹង បាននិងកំពុងអនុវត្ត ដើម្បីបញ្ចៀសនូវ រាល់ហានិភ័យនៃទឹកជំនន់ទឹកភ្លៀងរដូវវស្សា ក៏ដូចការគ្រប់គ្រងទឹក ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ និងក្រុងសៀមរាប និងដើម្បីលើក កម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋ បរិស្ថាន កសិកម្ម វប្បធម៌ ទេសចរណ៍ និងវិស័យនានាដ៏មានសក្តានុពលរបស់កម្ពុជា។

លោកធ្លាប់បញ្ជាក់ថា ស្ទឹងសៀមរាប ជាស្ទឹងប្រវត្តិសាស្ត្រមួយដ៏ល្បីល្បាញ និងជាប្រវត្តិសាស្រ្ដនៃខេត្តសៀមរាប-អង្គរ ដែលមានប្រវែងជាង ៦៥គីឡូម៉ែត្រ ហើយមាន លក្ខណៈពិសេស ដោយមានប្រភពទឹកមកពីភ្នំគូលែន និងរមណីយដ្ឋានអង្គរនៅផ្នែកខាងជើង ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយនៅផ្នែកខាងត្បូងមាន បឹង ទន្លេសាប ដែលជាបឹងធម្មជាតិ ដ៏ធំជាងគេបំផុតនៅអាស៊ី ដែលធ្វើឲ្យស្ទឹងសៀមរាប ប្រៀបដូចជាដងខ្លួននាគរាជ ដ៏មានអានុភាព ស័ក្កិសិទ្ធជាទីសក្ការ មានទឹកប្រៀប បាននឹងទឹកអម្រឹត សម្រាប់ប្រជាជនកម្ពុជាតាំងពីសម័យ មហានគររៀងមក។

តែជាអកុសលនៅប៉ុន្មាន ទសវត្សរ៍ចុងក្រោយនេះ តំបន់អង្គរ ពិសេសស្ទឹងសៀមរាប ត្រូវបានយាយី រឹតរួត ដោយភាពកខ្វក់ ស្មោកគ្រោក បាត់បង់អនាម័យស្ទើរទាំង ស្រុង ដែលបណ្តាលមកពី ប្រជាពលរដ្ឋតាំងទីលំនៅបណ្តោះអាសន្ន ម្យ៉ាងគឺដោយសារកំណើនប្រជាពលរដ្ឋ និងការវិវត្តន៍ នៃកត្តាជាច្រើនទៀត បានធ្វើឲ្យ ស្ទឹងដ៏ ស័ក្កិសិទ្ធ និងប្រកបដោយកិត្យានុភាពនេះ បាត់បង់យ៉ាង ឆាប់រហ័សនូវតម្លៃដ៏បរិសុទ្ធរបស់ខ្លួន និងផ្លាស់ប្តូរនូវរចនាសម្ព័ន្ធ ទម្រង់ដើម និងសោភ័ណភាព នៃទ្រព្យ ប្រវត្តិសាស្ត្រដ៏មហាសាលនេះស្ទើរទាំងស្រុង។

បច្ចុប្បន្នតំបន់ប្រវត្តិសាស្ត្រសៀមរាប-អង្គរ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូ បានកែលម្អជាបណ្ដើរៗហើយ ក្នុងនោះមានអាជ្ញាធរអប្សរា អាជ្ញាធរខេត្ត ស្ថាប័នជាតិ និងដៃ គូអន្តរជាតិ បានយកចិត្តទុកដាក់ ក្នុងការសិក្សា ស្រាវជ្រាវ រហូតដល់ មានការរៀបចំជាគម្រោង សម្រាប់អនុវត្ត និងគ្រប់គ្រង ដើម្បីកិច្ចការអភិរក្ស អភិវឌ្ឍន៍ តំបន់វប្ប ធម៌ ប្រវត្តិសាស្ត្រអង្គរ និងក្រុងសៀមរាប។ ហើយគម្រោងជាច្រើន បាននិងកំពុង សាងសង់ ស្ដារ កែលម្អ ជាបន្ដបន្ទាប់ មានដូចជា ការស្ដារនិងសាង សង់ប្រព័ន្ធ ធារា សាស្ត្រពីបុរាណ ការស្ដារនិងកែលម្អសោភ័ណភាពស្ទឹង ការរៀបចំនិងសាងសង់ប្រព័ន្ធបង្ហូរ/ចម្រោះទឹកស្អុយ ការរៀបចំនិងស្ដារផ្លូវថ្នល់ និងហេដ្ឋារចនា សម្ព័ន្ធ មួយ ចំនួនទៀត។ ហើយក៏មានការរៀបចំសុខភាពសាធារណ: សណ្ដាប់ធ្នាប់ និងការការ ពារនូវសុខ សុវត្ថិភាព រួមនិងគម្រោងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ បរិស្ថាន កសិកម្ម វប្បធម៌ ទេសចរណ៍ និងសេវាសាធារណ:ជាច្រើនទៀត ដែលមានសក្តានុពលរបស់ខេត្ត និងប្រទេសជាតិ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


មួយថ្ងៃ គ្រោះថ្នាក់ចរាចរ ៣ករណី ស្លាប់មនុស្ស៤នាក់ នៅខេត្តកំពង់ចាម

$
0
0

កំពង់ចាមៈ យ៉ាងហោចណាស់ មានមនុស្ស៤នាក់ បានស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ៣ករណីក្នុងថ្ងៃ ជាមួយគ្នា នៅក្នុងខេត្តកំពង់ចាម ដែលហេតុការណ៍ទាំងនោះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ។

តាមមន្រ្តីនគរបាលចរាចរជើងគោក ខេត្តកំពង់ចាម បានឲ្យដឹងថា នៅវេលាម៉ោង ១និង១៥នាទី ថ្ងៃទី២៨ ខែមករា នៅតាមបណ្តោយផ្លូវជាតិលេខ៧ មុខវិទ្យាល័យសម្តេចជួនណាត ស្ថិតក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម មានរថយន្តមួយគ្រឿងម៉ាក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-4696 បើកបរដោយ ឈ្មោះ អ៊ា វឿន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិត្រពាំងសាឡាត់ ឃុំសំរោង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកកៀម៉ូតូមួយគ្រឿងម៉ាក វេវ ពណ៌ក្រហម គ្មានស្លាកលេខ ក្នុងទិសដៅច្រាស់គ្នា បណ្តាលឲ្យ អ្នកជិះម៉ូតូមានគ្នា៣នាក់ ស្លាប់ម្នាក់ ឈ្មោះ នេត ឈន់ ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅ ភូមិអណ្តូងពោន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ប្រភពដដែលបានឲ្យដឹងទៀតថា ករណីមួយទៀត នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃដដែលនៅចំណុច ភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ មានរថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងរបស់ក្រុមហ៊ុន កាប់ពីតូល ពាក់ស្លាកលេខភ្នំពេញ3A-8793 មិនស្គាល់អ្នកបើកបរ បានបើកបុកជាមួយម៉ូតូ មួយគ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ 1Z-6995 ក្នុងទិសដៅច្រាស់គ្នា លើផ្លូវជាតិលេខ៧ បណ្តាលឲ្យអ្នកជិះម៉ូតូឈ្មោះ ហេង ឡាំង ហាយ ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិក្រឡោង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ។

ដោយឡែកករណីមួយទៀត សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូស្មាស់ ពណ៌ក្រហម គ្មានស្លាកលេខ មួយគ្រឿង ជិះគ្នា៣នាក់ បានបើកបុកគូថ រថយន្តធុនធំមួយគ្រឿង មិនស្គាល់ម៉ាក កាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃដដែល លើបណ្តោយផ្លូវជាតិលេខ៧ ចំណុចមុខឡឥដ្ឋ ឡុង ស្រេង ស្ថិតក្នុងភូមិយាយ ស ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ បណ្តាលឲ្យស្លាប់មនុស្ស២នាក់ ១ឈ្មោះ សុខ សាត ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិទួលពន្លៃ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ស្លាប់នៅកន្លែងកើតហេតុ ទី២ឈ្មោះ លាស់ ម៉ាលី ភេទប្រុស អាយុ ២៦ឆ្នាំ មាទីលំនៅភូមិរកាព៥ថ្មី ឃុំរកាព៥ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ស្លាប់ពេលដឹកដល់មន្ទីរពេទ្យ ៧ដេ ខេត្តកំពង់ចាម។ រីឯម្នាក់ទៀត ឈ្មោះ សេន រ៉នី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិជាមួយគ្នា រងរបួសធ្ងន់ ។ ហើយក្នុងហេតុការណ៍នេះ រថយន្តបានបើករត់គេចខ្លួន។

ទាក់ទិនទៅនិងគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ សមត្ថកិច្ចជំនាញបានឲ្យដឹងផងដែរថា ភាកច្រើនបណ្តាល មកពីការបើកបរហួសល្បឿនកំណត់ និងបើកបរក្នុងស្ថានភាពស្រវឹងស្រា៕  

www.dap-news.com

ទោះបីជា ក្រុមអាវលឿងថៃ រំខានក៏ដោយ កងទ័ពកម្ពុជា នៅតែឈរជើង ចំណុចដដែល

$
0
0

ឧត្តរមានជ័យ៖អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងថា ទោះបីជាក្រុមអាវលឿងថៃ មកចង់យាយីទាមទារឲ្យកងទ័ពកម្ពុជា ដកថយចេញពី ចំណុចបង្គោលព្រំដែនលេខ១៧ យ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែប្រកាន់ជំហរ មិនរាថយជាដាច់ខាត ទោះក្នុងកាលៈទេសៈបែបណាក្តី។

លោក ប៉ិច សុខិន អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ថា ក្រុម ប្រឆាំងអាវលឿងថៃរាប់រយនាក់ បានព្យាយាមមកកាន់តំបន់ព្រំដែនកម្ពុជា ត្រង់ចំណុចបង្គោលលេខ ១៧ នៅក្រុងសំរោងទង ខេត្តឧត្តរមានជ័យ ក្នុងគោលបំណងឲ្យកងទ័ពកម្ពុជា ធ្វើការដកថយចេញពីចំណុច ដែលពួកគេកំពុងតែឈរយាមល្បាត ការពារសន្តិសុខ មិនឲ្យមានបញ្ហាអ្វីកើត មានឡើងនោះ ប៉ុន្តែកម្ពុជានៅតែប្រកាន់ជំហរដដែល មិនធ្វើការរាថយជាដាច់ខាត។

លោកបន្តថា “មកដល់ពេលនេះ មិនមានសភាពអ្វីប្រែប្រួល នៅបណ្តោយព្រំដែនទេ គឺកម្លាំងរបស់យើងនៅដដែល អត់មានដកថយ ទៅណានោះទេ ហើយចំពោះបញ្ហានេះ គឺជារឿងផ្ទៃក្នុងរបស់ប្រទេសថៃ។ គេ ដោះស្រាយយ៉ាងម៉េច ជារឿងរបស់គេទេ”។

លោកបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមប្រឆាំងអាវលឿងជាច្រើនរយនាក់ បាននាំគ្នាមកកាន់បង្គោលព្រំដែនលេខ១៧ ដែលជា កន្លែងឈមគ្នា រវាងសង្កាត់កូនក្រៀល ក្រុងសំរោងទង ខេត្តឧត្តរមានជ័យ ហើយភាគីថៃនៅស្រុកកាប់ជើង ខេត្តសូរិន្ទ ប៉ុន្តែក្នុងអំឡុងពេល ដែល ពួកគេមកនេះ ត្រូវបានទាហានរបស់ភាគីថៃ ចេញមកអន្តរាគមន៍ រារាំងពួកគេមិនឲ្យរំខាន់ដល់ភាគីកម្ពុជា ហើយក៏បានបណ្តេញ ត្រលប់ទៅវិញ អស់ទៅ៕

សហគមន៍ចិន និងជប៉ុន ប្តេជ្ញាបន្តបង្កើន មិត្តភាពរួមគ្នា

$
0
0

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា ប្រជាសហគមន៍មកពីចិន និងជប៉ុន បានសន្យា ក្នុងបង្កើតនូវប្រាក់វិភាគទានរួមគ្នាបន្ថែមទៀត ដើម្បីបង្កើនមិត្តភាពចំពោះប្រទេសទាំងពីរ។

ការប្តេជ្ញាបង្កើនមិត្តភាពរួមគ្នានោះដែរ វាបានចាប់ផ្តើមឡើងក្រោយពី មានកិច្ចប្រជុំមួយ រវាងលោក Tang Jiaxuan ប្រធានសមាគមមិត្តភាពចិន-ជប៉ុន និងលោក Tomiichi Murayama អតីតនាយករដ្ឋមន្ត្រីជប៉ុន ហើយព្រមទាំងមានការចូលរួម ពីទីប្រឹក្សាកិត្តិយសចំពោះ តំណាងសមាគមមិត្តភាព ចិន-ជប៉ុន និងប្រធានអង្គការរបស់ខ្លួន លោក Koichi Kato ផងដែរ។

លោក Tang បាននិយាយថាវាមានផលប្រយោជន៍ រវាងប្រទេសទាំងពីរ ដើម្បីថែរក្សា ការអភិវឌ្ឍនូវទំនាក់ទំនងទ្វេភាគី ឲ្យបានល្អប្រសើរឡើង ហើយព្រមទាំង ប្រជាសហគមន៍អន្តរជាតិផងដែរ នៅក្នុងកិច្ចប្រជុំនោះដែរ ក៏បានគូសបញ្ជាក់ទៀតថា ចិននិងជប៉ុនគឺជាប្រទេសជិតខាង ជាមួយគ្នាយ៉ាងជិតស្និតបំផុត។

លោកបានបន្តថា ទំនាក់ទំនងមិត្តភាពរវាងចិន និងជប៉ុនមានសារសំខាន់ណាស់ លោកបានបន្ថែមទៀតថា ប្រទេសទាំងពីរគួរតែប្រើប្រាស់ នូវប្រវត្តិ របស់ខ្លួនធ្វើជា កញ្ចក់ដើម្បីឆ្លុះបញ្ចាំងទៅថ្ងៃអនាគត ចំពោះការបង្ករឿងឲ្យមានជម្លោះត្រូវតែចេះដោះ ស្រាយគ្នាដោយសន្តិវិធី និងបង្កើនទំនាក់ ទំនងមិត្តភាពជាមួយគ្នា ដោយយោងទៅតាមគោលការណ៍ នៃឯកសារគោលនយោបាយ ទាំង៤ចំណុច ដែលបានចុះហត្ថលេខារវាង ប្រទេស ទាំងពីរ។

លោកបន្តថា លោកបានសង្ឃឹមថា សហគមន៍មិត្តភាពនៃប្រទេសទាំងពីរ នឹងចាត់ឲ្យបេសកកម្មគណៈប្រតិភូ ដោយឈានទៅរកការស្វែងរក នូវចំណងមិត្តភាពរបស់ប្រទេស ជាតិទាំងពីរ និងបង្កើតនូវប្រាក់វិភាគទានរួមគ្នាមួយ។

លោក Tomiichi Murayama បាននិយាយថា គ្មានប្រទេសមហាអំណាចណាមួយអាច មកបំផ្លាញ និងបំបែកបំបាក់ចំពោះការបង្កើន នៃទំនាក់ទំនង មិត្តភាពរវាងចិន និងជប៉ុន បានឡើយ។

លោកបានបន្តទៀតថា ភាគីទាំងពីរគួរតែពង្រីក នូវការប្រាស្រ័យទាក់ទងគ្នាគ្រប់វិស័យ ដោយសំអាងលើគោលការណ៍ នៃឯកសារគោលនយោបាយ ទាំង៤ចំណុច ហើយយុទ្ធ សាស្ត្រនៃការរីកចំរើនទៅមុខ និងព្រមទាំងទទួលបានប្រយោជន៍ ទៅវិញទៅមកចំពោះ ដៃគូទំនាក់ទំនងរវាងប្រទេសចិន និងជប៉ុន។

លោក Koichi Kato បាននិយាយថា ប្រទេសទាំងពីរត្រូវតែពង្រឹង នូវគោលនយោបាយជឿទុកចិត្តគ្នាទៅវិញទៅមក ហើយចាក់គ្រិះឲ្យរឹងមាំ នៃការ ចំណងទាក់ទងរបស់ខ្លួន និងជាពិសេសនោះ បង្កើននូវការអភិវឌ្ឍន៍ នៃចំណងមិត្តភាពយូរអង្វែង៕

សិស្សវិទ្យាល័យ​ ពីរនាក់ មិនគិតរៀនសូត្រ នាំគ្នារកស៊ីឆក់ទូរស័ព្ទ

$
0
0

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ផ្សារ កណ្ដាលទី២ បានឃាត់ខ្លួន ចោរឆក់ទូរស័ព្ទ ដៃ ចំនួនពីរនាក់ កាលពីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ នៅមុខរោងភាពយន្ដព្រហ្មបាយ័ន ផ្លូវលេខ ១៥៤ ភូមិទី៩ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌ ដូនពេញ ដែលជនសង្ស័យទាំងពីរនាក់នេះ ម្នាក់រៀននៅវិទ្យាល័យវត្ដកោះ និងម្នាក់ ទៀតរៀននៅវិទ្យាល័យសន្ធរម៉ុក។

មន្ដ្រីនគរបាលប៉ុស្ដិ៍ផ្សារកណ្ដាលទី២ បាន ឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះហ៊ុល សុវណ្ណ រតនៈ អាយុ១៩ឆ្នាំ មុខរបរ ជាសិស្សវិទ្យាល័យវត្ដកោះ រៀនថ្នាក់ទី១២C ស្នាក់នៅផ្ទះជាន់ទី៤ ផ្លូវលេខ៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ និងជនសង្ស័យទី២ ឈ្មោះពៅ ឡងឌី មុខរបរជាសិស្សនៅវិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី១២ C ស្នាក់នៅផ្ទះលេខ១០១ ផ្លូវលេខ៤៧៨ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើតាមសមត្ថកិច្ចនៅម៉ោងកើតហេតុ នោះ ខណៈជនរងគ្រោះ កំពុងជិះស៊ីក្លូតែម្នាក់ឯង ចេញពីផ្សារកណ្ដាល លុះដល់ចំណុចកើតហេតុ ជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស ស៊េរី២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BJ-7430 ហើយអ្នកអង្គុយពីក្រោយបានធ្វើសកម្មភាពឆក់ពីជនរងគ្រោះ ។

ពេលនោះជនរងគ្រោះ ស្រែកថា ចោរៗ ហើយជនសង្ស័យទាំងពីរ ដោយភ័យស្លន់ស្លោរ បានបើកម៉ូតូយ៉ាងលឿន ជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បី បណ្ដាលឱ្យដួល ហើយត្រូវបានប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរនៅតាមផ្លូវ ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់នេះ ត្រូវ ៍បានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ក្រុមក្មេងទំនើង បើកម៉ូតូបញ្ច្រាសទិស អ្នកម៉ូតូឌុបអប់រំ បែរជាទៅហៅ បក្ខពួកមក ដេញកាប់

$
0
0

ភ្នំពេញ ៖ ក្មេងទំនើងម្នាក់ ក្នុងចំណោម បក្ខពួក៤នាក់ផ្សេងទៀត ត្រូវបានជនរង គ្រោះនិងប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ឃាត់ខ្លួនឱ្យសមត្ថកិច្ចស្រះចក ខណ្ឌដូន ពេញ បន្ទាប់ពីក្មេងទំនើងរូបនេះ និងបក្ខពួករបស់ ខ្លួនបាននាំគ្នាដេញកាប់ជនរងគ្រោះ ដោយ សារតែខឹងរឿងអប់រំ កុំឱ្យជិះម៉ូតូបញ្ច្រាស ទិស ។

យោងតាមសមត្ថកិច្ចប៉ុស្ដិ៍ស្រះចក ជន ទំនើងម្នាក់នេះ មានឈ្មោះ ចាន់ មីនា អាយុ ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២១៥៧ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយឡែកជនរងគ្រោះឈ្មោះនី ម៉ាលីស ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ៥ ផ្លូវលេខ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលរងរបួសហើមស្មាខាងឆ្វេងនិងស្នាមស្លាបប្រចៀវខាងស្ដាំ ។

បើតាមសមត្ថកិច្ចនៅវេលាម៉ោង២០ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ជនរងគ្រោះ បានឈរចាំម៉ូយនៅមុខផ្ទះលេខ២១៧៨ABCE0 ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយពេលនោះ ក្មេងទំនើង៣នាក់ បានជិះម៉ូតូ ម៉ាក C125 ពណ៌ខ្មៅ ស៊េរី ២០១២ គ្មានស្លាកលេខ បញ្ច្រាសទិស និង ស្រែកឱ្យជនរងគ្រោះចៀសផ្លូវ ។ ពេលនោះ ជនរងគ្រោះបានទៅសួរនិងណែនាំក្មេងទំនើង ទាំងនេះ ប៉ុន្ដែពួកគេមិនស្ដាប់ ព្រមទាំង ស្រែកបោះសំដីថា ចាំនៅទីនេះហើយ ។

បើតាមសមត្ថកិច្ចមួយសន្ទុះក្រោយមក ក្មេងទំនើងទាំងនោះ បាននាំបក្ខពួកសរុប ៥នាក់ ជិះម៉ូតូម៉ាក ជ១២៥ និងម៉ូតូអាយខុន  រួចក្មេងទំនើងចាន់ មីនា បានដកដាវ ពីម៉ូតូ ដេញកាប់ជនរងគ្រោះ បណ្ដាលឱ្យរងរបួស។ ភ្លាមៗនោះធ្វើឱ្យមានការភ្ញាក់ផ្អើល ហើយ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នា ចាប់ក្មេងទំនើងចាន់ មីនា ខណៈដែលបក្ខពួក ជិះម៉ូតូគេចខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន ។

បច្ចុប្បន្នក្មេងទំនើងរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

Photo by DAP-NEWS

សាលាខណ្ឌ ដូនពេញ បើកកិច្ចប្រជុំក្រុម ប្រឹក្សាប្រចាំខែ

$
0
0

ភ្នំពេញ ៖ សាលាខណ្ឌដូនពេញ កាលពី ល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ បាន បើកកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំខែរបស់ខ្លួន ស្ថិតក្រោមវត្ដមានរបស់លោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោកឯក ឃុនដឿន អភិបាលរងខណ្ឌ និងមន្ដ្រីសាលា ខណ្ឌពាក់ព័ន្ធមួយចំនួនទៀត ។

នៅក្នុងកិច្ចប្រជុំខាងលើនេះ ក្នុងគោល បំណងលើកឡើងពីការអនុវត្ដការងារប្រចាំ ខែមករា ឆ្នាំ២០១៣ របស់អាជ្ញាធរខណ្ឌទាំងមូល និងលើកទិសដៅសម្រាប់ខែ បន្ទាប់ទៀត។

នៅក្នុងកិច្ចប្រជុំនេះ លោកឯក ឃុន ដឿន បានស្នើឱ្យកម្លាំងសណ្ដាប់ធ្នាប់ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ ត្រូវរៀបចំសណ្ដាប់ធ្នាប់និងត្រៀម គ្រប់លក្ខណៈ ទាំងអស់ ចំពោះពិធីដង្ហែព្រះបរមសព ដែលក្បួនដង្ហែនិងធ្វើដំណើរតាមផ្លូវសំខាន់ៗ រួមមាន ផ្លូវស៊ីសុវត្ថិ ផ្លូវនរោត្ដម ផ្លូវព្រះសីហនុ និងផ្លូវសុធារស ជាដើម ។

ជាមួយគ្នានេះ អង្គប្រជុំក៏បានលើកឡើង ពីការរៀបចំសណ្ដាប់ធ្នាប់នាពេលកន្លងមក នៅតាមដងផ្លូវសំខាន់ៗតាមទីផ្សារ កន្លែង សប្បាយ សួនច្បារ មុខព្រះបរមរាជ វាំង សួន សម្ដេចហ៊ុន សែន និងផ្លូវលេខ១០៦,១០៨ ជាដើម។

Photo by DAP-NEWS

Photo by DAP-NEWS

សម្តេច ប្រធានរដ្ឋសភា ទទួលសារតាំង ពីទូតថ្មីពីរ ប្រចាំនៅកម្ពុជា

$
0
0

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានជួបទទួលសារតាំងពីឯកអគ្គរដ្ឋទូតហុងគ្រី និងឯកអគ្គរាជទូតបូរីវ៉ាទីកង់ ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ នាវិមានរដ្ឋសភា។

ប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំរិន បានមានប្រសាសន៍ទៅកាន់ឯកអគ្គរដ្ឋទូតហុងគ្រី ថា កម្ពុជា-ហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូត តាំងពីឆ្នាំ១៩៦៣ ហើយទំនាក់ទំនងនេះត្រូវ កាត់ផ្តាច់នៅឆ្នាំ១៩៧៥។ ឆ្នាំ១៩៧៩ ចំណងការទូតត្រូវភ្ជាប់ឡើងវិញ ទំនាក់ទំនងនេះត្រូវបានពង្រឹងពង្រីកឥតឈប់ឈរពីមួយថ្ងៃ ទៅមួយថ្ងៃ ពិសេស ក្នុងការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។

សម្តេចបានបន្តថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតដ៏ឧត្តុងឧត្តមរបស់លោកជំទាវ នៅព្រះ រាជាណាចក្រកម្ពុជា នឹងធ្វើឲ្យទំនាក់ទំនងការទូត ទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងពង្រីកឲ្យបានកាន់តែប្រសើរឡើងថែមទៀត»។

យ៉ាងណាក៏ដោយ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលហុងគ្រី ដែលបានផ្តល់ ជំនួយជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិលើវិស័យសង្គមកិច្ច ដូចជាកសាងមជ្ឈមណ្ឌល កុមារកំព្រាកំពង់កន្ទួត ជួយប្រជាជនរងគ្រោះដោយសារទឹកជំនន់ និងបានផ្តល់អាហារូបករណ៍ សម្រាប់និស្សិត កម្ពុជាជាច្រើន ដើម្បីបន្តការសិក្សានៅប្រទេសហុងគ្រី។ ពិសេសសម្តេចក៏បានថ្លែងអរគុណ ដល់រដ្ឋាភិបាលហុង គ្រី បានលប់ចោលនូវបំណុល ដែលកម្ពុជាជំពាក់មួយចំនួន និងមួយចំនួនទៀតបានបង្វែសម្រាប់ អភិវឌ្ឍនៅ កម្ពុជា។

នាយកឧុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា លោក គាំ កុសល បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅ ក្រោយជំនួបនោះថា ឯកអគ្គរដ្ឋទូតហុងគ្រី លោកស្រី អ៊ីសទើ តូដា(Eszter Torda) បានប្តេជ្ញាចិត្តធ្វើយ៉ាងណា ដើម្បីឲ្យចំណងមិត្តភាព ទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។

លោកបានបន្តថា«លោកក៏បានចាប់អារម្មណ៍ផងដែរថា លោកនឹងខិតខំជួយដល់កម្ពុជា ទី១ គឺខាងផ្នែកអប់រំ សិក្សាធិការ ហើយមួយទៀតគឺខាងការគ្រប់គ្រងធនធានទឹក ពាក់ព័ន្ធដល់ ប្រព័ន្ធស្រោចស្រប់»។

គួរជម្រាបថា នៅព្រឹកដដែលនោះផងដែរ សម្តេចប្រធានរដ្ឋសភា ហេង សំរិន ក៏បានជួបទទួលសារតាំងពីឯក អគ្គរាជទូតបូរីវ៉ាទីកង់ លោក អាប៊ីសុប ប៉ូលឆាងអ៊ីនណាម(Archbishop Paul Tshang In-Nam) ដែលទើបតែង តាំងថ្មីប្រចាំនៅកម្ពុជាផងដែរ៕


សម្តេចតេជោៈ កម្ពុជា កំពុងជួបវិបត្តិកង្វះ ក្រុមកំប្លែង និងពិធីករ-ពិធីការិនី ក្នុងពិធីមង្គលការ និងពិធីផ្សេងៗ

$
0
0

ភ្នំពេញ៖ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៣ថា បច្ចុប្បន្នកម្ពុជា កំពុងជួបវិបត្តិកង្វះក្រុមកំប្លែង និងពិធីករ-ពិធីការិនី រួមទាំងក្រុមភ្លេង នៅក្នុងពិធី មង្គលការ និងពិធីផ្សេងៗទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅ ក្នុងពិធីចែក សញ្ញាប័ត្រ ដល់និស្សិត ជ័យលាភី របស់វិទ្យាស្ថានវ៉ាន់ដា ចំនួន៣.១៧៤នាក់ នៅមជ្ឈមណ្ឌល កោះពេជ្យ ថា ក្នុងមួយថ្ងៃៗ គ្រប់ស្ថានីយទូរទស្សន៍ ជួលកាល គេធ្វើការប្រគុំតន្រ្តីផ្សាយបន្តផ្ទាល់ សឹងតែគ្រប់ទូរទស្សន៍។

សម្តេចបន្តថា “ឥឡូវហ្នឹង! បណ្តុះបណ្តាលអត់ទាន់ទេក្រុមកំប្លែងហ្នឹង ជួនកាលមើលក្រុមកំប្លែង មួយនៅ កំពុងតែលេងនៅទូរទស្សន៍នោះ ២០នាទីក្រោយឃើញមុខនៅទូរទស្សន៍នេះ ចល័តរហូតថ្ងៃសៅរ៍ ថ្ងៃអាទិត្យ អ្នកចម្រៀងក៏ដូចគ្នាដែរតិចឃើញនៅប៉ុស្តិ៍នេះ តិចឃើញនៅប៉ុស្តិ៍នោះ ប៉ុន្តែបើកុំមានអាហ្នឹងសួថាសិល្បករ សិល្បៈការិនីគ្នាទៅធ្វើអី”។

សម្តេច បញ្ជាក់ថា បច្ចុប្បន្នកម្ពុជា ក៏ជួបនូវវិបត្តិក្រុមកាត់សក់ វិបត្តិផ្នួងការ និងវិបត្តិអ្នកធ្វើសក់ផងដែរ ដោយ មួយថ្ងៃៗមានពិធីមង្គលការច្រើនពេក ព្រោះអីអ្នកធ្វើសក់គ្មានច្រើនប៉ុន្មានទេ អីចឹងទេធ្វើតកន្ទុយគ្នា"។

សម្តេចបាន មានប្រសាសន៍រំលឹកថា កាលពីពេលកន្លងទៅ យើងបានជួបវិបត្តិកង្វះអាចារ្យ ហើយវិបត្តិអាចារ្យនេះ ព្រោះតែអ្នកមានលុយគេធ្វើបុណ្យច្រើន ប៉ុន្តែរដ្ឋាភិបាល ឲ្យក្រសួងធម្មការ និងសាសនាដោះស្រាយ ដោយរៀបចំ វគ្គបណ្តុះបណ្តាល ហើយសម្តេចក៏បានជួបក្រុមអាចារ្យម្តងហើយដែរ ហើយបច្ទុប្បន្នយើងកំពុងធ្វើការបណ្តុះ បណ្តាលអាចារ្យបន្ថែមទៀត៕

សមត្ថកិច្ចកំពុង តាមចាប់ សន្ដិសុខ ក្រុម ហ៊ុន LPSA ដែលគាស់ហាង លក់ទូរស័ព្ទ យកអស់ជាង ៧ម៉ឺនដុល្លារ

$
0
0

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បាននឹងកំពុង តាមស្វែង រកចាប់ខ្លួនសន្ដិសុខ ឯកជនរបស់ ក្រុមហ៊ុន LPSA ដែលបានធ្វើ សកម្មភាពគាស់ហាង លក់ទូរស័ព្ទដៃមួយ កាលពីព្រឹកថ្ងៃទី២៨  ខែមករា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះលេខ៣១២E0 ផ្លូវព្រះមុនីវង្ស ភូមិទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយ សរុបជាទឹកប្រាក់ អស់ជាង៧ម៉ឺនដុល្លារ ក្នុង នោះរួមមានទូរស័ព្ទ កុំព្យូទ័រ ម៉ាស៊ីនថត និង លុយដុល្លារផងដែរ ។

មន្ដ្រីនគរបាលខណ្ឌដូនពេញ បានឱ្យដឹង ថា នៅវេលាម៉ោង កើតហេតុខាងលើ មាន ការភ្ញាក់ផ្អើល បន្ទាប់ ពីដឹងថា ជនសង្ស័យ ឈ្មោះវឿន សុវណ្ណរិទ្ធ ភេទប្រុស អាយុ២៥ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនសន្ដិសុខ LPSA បាន ធ្វើសកម្មភាពកាត់សោ និងគាស់ចូលហាង លក់ទូរស័ព្ទដៃ ដែលខ្លួនយាមប្រចាំការយក អស់ទូរស័ព្ទ ដៃ ១៧២គ្រឿង កុំព្យូទ័រយួរដៃ ១០គ្រឿង ម៉ាស៊ីនថត ៤គ្រឿង និងលុយ ដុល្លារ ៥៦០០ដុល្លារ សរុបជា ទឹក ប្រាក់អស់ ជាង៧ម៉ឺនដុល្លារ ។

សមត្ថកិច្ចបានបន្ដថា នៅមុនពេលកើតហេតុ វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមករា ប្រធានក្រុម ហ៊ុន ថាណាថន ងួងតុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ ស្នាក់នៅផ្ទះជួល សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន បានទទួលទូរស័ព្ទ ពីឈ្មោះឱ ណែត ភេទស្រី អាយុ៣៣ឆ្នាំ ជាបុគ្គលិក ផ្នែកអនាម័យថា មានប្ដូរ សោទ្វារឬទេ ពីព្រោះមានដែកគាស់នៅក្បែរនោះ ។ ភ្លាមៗនោះជនរងគ្រោះ ជាប្រធានក្រុម ហ៊ុនបានធ្វើ ដំណើរ មកដល់ ឃើញ មេសោ ខុសប្រក្រតី ហើយមានមេសោថ្មី កឹបនៅ ជាប់ទ្វារក្រុម ហ៊ុន ក៏ប្ដឹងទៅ សមត្ថកិច្ច ហើយពេលសមត្ថកិច្ចចុះមកអន្ដរាគមន៍ ទើបដឹងថា សន្ដិសុខខាងលើ ដែលមានស្រុក កំណើត នៅ ក្រុមទី១០ ភូមិស្ដុកប្រវឹក ឃុំ ព្រែកត្រឡាច ស្រុកមោងឫស្សី ខេត្ដបាត់ ដំបង ជាអ្នកធ្វើសកម្មភាព គាស់ យកទ្រព្យសមត្ដិ សរុបជាទឹកប្រាក់ចំនួន៧៣២៩៨ដុល្លារ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមនិងស្វែងរកចាប់ខ្លួនជនសង្ស័យរូបនេះ ៕

Photo by DAP-NEWS

ចូលឆ្នំាចិន ចៅសង្កាត់វាលវង់ សរសេរលិខិត ផ្លូវការសុំ ស្រាបៀរ ២កេស ទឹកក្រូច ២កេស

$
0
0

ភ្នំពេញ៖ លិខិតមួយច្បាប់ របស់ចៅសង្កាត់វាលវង់ ខណ្ឌ ៧មករា ដោយមានចុះហត្ថលេខាបោះត្រាឈ្មោះ និងត្រាសាលាសង្កាត់ឡើងក្រហមឆ្អៅផង ត្រូវបានគេបង្ហោះ នៅពេញលើបង្ហាញសង្គម ហេ្វសប៊ុក ហើយក៏ មាន អ្នក ជួយស៊ែរ បញ្ជូនមកឲ្យដើមអម្ពិល មើលផងដែរ។

ខ្លឹមសារនៅលើលិខិត របស់លោកស្រីចៅសង្កាត់ វាលវង់មានកម្មវត្ថុសំខាន់ បំផុតគឺសុំស្រាបៀរ ២កេស ទឹកក្រូច២កេស ពីលោកឧកញ៉ា លោកលោក ស្រី សម្រាប់អបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នំាចិននាថ្ងៃខាងមុខ នេះ។ ក្នុងនោះលោកស្រី ចៅសង្កាត់ក៏បានបញ្ជាក់ ផងដែរ ពីគោល បំណង នៃការសុំស្រាបៀរនិង ទឹកក្រូចនេះ គឺសម្រាប់សាលាសង្កាត់រៀបចំពិធី សំណេះសំណាលមួយ នៅស្នាក់ការសង្កាត់ជាមួយ ថ្នាក់ដឹកនំា និង បុគ្គលិក សង្កាត់។ អាស្រ័យដូចបានជម្រាបជូន ខាងលើសូមលោកឧកញ៉ា លោក លោកស្រី មេត្តាជួយសម្រួលនិងដោះ ស្រាយតាមសំណើខាងលើ ដោយ មនោសញ្ចេតនារាប់អានដ៏ខ្ពស់បំផុត។

អាជីវករនៅក្នុង សង្កាត់វាលវង់ មួយរូបដែលបើករកស៊ី នៅនឹងផ្ទះរៀងគ្រាន់បើដែរនោះ បានប្រាប់ដើមអម្ពិលឲ្យដឹងថាការធ្វើលិខិត ស្នើសុំបែបនេះ របស់លោកស្រី ចៅសង្កាត់វាជាទំលាប់ទៅហើយ មិនថាបុណ្យចូលឆ្នំាចិន ចូលឆ្នំាខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬ បុណ្យអ៊ុំទូកនោះទេ ពេលខ្លះគ្រាន់និមន្តលោក ២អង្គសូត្រមន្តសោះ ក៏ដើរសុំទឹកក្រូច សុំស្រាបៀរគេដែរ គ្រាន់តែពេលខ្លះឃើញ មានលិខិតសុំផ្លូវការ និងពេលខ្លះទូរស័ព្ទសុំឬ មកសុំដល់ផ្ទះ ដោយ ផ្ទាល់ តែប៉ុណ្ណោះ។ អាជីវករខាងលើបានបញ្ចេញទស្សនៈថា បើអាជីវករម្នាក់ សុំបានទឹកក្រូច ២កេសស្រាបៀរ ២កេស ម៉្លេះម៉ាសង្កាត់វាលវង់ ទំាង មូល ដែលសុទ្ធតែ ជាផ្ទះរកស៊ី ទីស្នាក់ការសាលាសង្កាត់ ទំាំងមូលមិនដឹងថាដាក់ស្រាបៀរ ដាក់ទឹកក្រូចដែលបានមកពី ស្មុំគេអស់ដែរឬ អត់នោះ ទេ។

ពាក់ព័ន្ធទៅនិង លិខិតខាងលើនេះ នៅថ្ងៃទី ៣០ ខែមករា ឆ្នំា ២០១៣នេះ អ្នកស្រី កែវ សាកល ចៅសង្កាត់វាលវង់បានប្រាប់ដើមអម្ពិល តាមទូរស័ព្ទ ឲ្យ ដឹងថា អ្នកស្រីពិតជាបានចេញលិខិតខាងលើនេះ ពិតប្រាកដមែនដើម្បីស្នើសុំ ការឧបត្ថម្ភពី ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ នៅក្នុងមូលដ្ឋាន សម្រាប់យកមករៀបចំ ពិធីហូបចុកជួបជុំមន្ត្រីនៅក្នុងមូលដ្ឋាន ដែលជាទំលាប់អ្នកស្រីតែងតែធ្វើជារៀងរាល់ឆ្នំាំ ។ ចំណែកឯការចេញ លិខិតជាផ្លូវ ការបែបនេះ ដោយសារតែក្រុមហ៊ុនមួយចំនួន ដែលឧបត្ថម្ភ ត្រូវការលិខិតដើម្បីរាយការណ៍ទៅមេ ឬក៏ដាក់ក្នុងបញ្ជីរបស់ក្រុមហ៊ុនគេ៕

Photo by DAP-News

សម្តេច ហ៊ុន សែន កោតសរសើរ ដល់វិស្វករ និងកម្មករសំណង់ ដែលបញ្ចប់ ហេដ្ឋារចនាសម្ព័ន្ធ​ សំណង់ព្រះមេរុ

$
0
0

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានកោតសរសើរ ដល់វិស្វករ និងក្រុមកម្មករ ព្រមទាំងវាយតម្លៃ ខ្ពស់ចំពោះការបញ្ចប់ ហេដ្ឋារចនាសម្ព័ន្ធ សំណង់វាលព្រះមេរុ រួចរាល់ជាស្ថាពរប្រកបដោយ ជោគជ័យ។

សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំលើកចុងក្រោយរបស់ គណៈកម្មាធិការជាតិរៀប ចំព្រះរាជ ពិធីបុណ្យព្រះបរមសព ព្រះបរមរតនកោដ្ឋ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ ដោយបាន វាយតំលៃខ្ពស់ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់គ្រង ដែលបានខិតខំពុះពាររាល់ការលំបាក់ គ្រប់បែប យ៉ាង ដើម្បីសាងសង់សំណង់សមិទ្ធ ផលនានានៃការដ្ឋានសាងសង់ព្រះមេរុប្រកប ដោយស្មារតីទទួលខុសត្រូវ ខ្ពស់បំផុត និងបានបញ្ចប់ ប្រកបដោយជោគជ័យ។

សម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះវិស្វករក៏ដូចជាកម្មករសំណង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់ពីកំលាំង កាយចិត្តក្នុងការបំពេញភារកិច្ចទាំងថ្ងៃទាំងយប់ ដោយមិនខ្លាចនឿយហត់ ក្នុងស្មារតីរួម សាមគ្គីភាព ឯក ភាពគ្នាធ្វើឲ្យការស្ថាបនាព្រះបរមមេរុ និងសមិទ្ធផលសំខាន់ៗនៅវាលព្រះមេរុ ដែលទទួលបាន ការណែ នាំដោយផ្ទាល់ពីសំណាក់សម្តេចចៅហ្វាវាំង ទទួលបានជោគជ័យដ៏ត្រចះត្រចង់បំផុត និងប្រកបដោយ គុណភាព សោភ័ណភាពយ៉ាងប្រណិតតាមរចនាបទប្រពៃណីខ្មែរព្រមទាំងមានភាពឆាប់រហ័សនោះ។

សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង អនុប្រធាន អចិន្រៃ្តយ៍គណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព ព្រះករុណាព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ បានឲ្យដឹងថា រហូតមកដល់រសៀល ថ្ងៃទី ២៩ មករាឆ្នាំ ២០១៣ រាល់សមិទ្ធផលសំណង់ទាំងអស់ ដែលបានសាងសង់ឡើងនៅវាលព្រះមេរុ បានបញ្ចប់ទាំងស្រុងហើយ បន្ទាប់ ពីដំណើរការសាង សង់អស់រយៈពេលជាង ១១ សប្តាហ៍កន្លងមក។

សម្តេច ចៅហ្វាវាំង ក៏បានបញ្ជាក់ឲ្យដឹងដែរថា នៅក្នុងការប្រារព្វព្រះរាជពិធីតម្កល់ព្រះបរមសពនៅវាលព្រះមេរុ រយៈពេល ៣ យប់ ៤ ថ្ងៃ និងអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចូលថ្វាយបង្គំគាល់ព្រះបរម រតនកោដ្ឋ ក៏ដូចជាថ្វាយផ្កាភ្ញី ជាពិសេសទៅទៀតនោះបានអនុញ្ញាតឲ្យអ្នកទោសដែលត្រូវដោះលែង ជាង ៤០០ នាក់ក្នុង ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះករុណាព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ជា ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចូលគោរពព្រះបរមរតនកោដ្ឋ និងទទួលព្រះរាជអំណោយដ៏ខ្ពង់ខ្ពស់បំផុតពី ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ផងដែរ៕

Photo by DAP-News

www.dap-news.com

www.dap-news.com

www.dap-news.com

Photo by DAP-News

Photo by DAP-News

បុរសអាយុ២២ឆ្នាំ រំលោភក្មេង ស្រីអាយុ២ឆ្នាំ បានសម្រេច ក្រោយហេតុការណ៍ ជនសង្ស័យ សមត្ថកិច្ចចាប់ខ្លួន

$
0
0

កំពង់ចាមៈ    ក្មេងស្រីដែលមាន អាយុទើបតែ២ឆ្នាំ ត្រូវជនល្មោភ កាមម្នាក់បាន បីយកទៅរំលោភ ក្នុងពុំនូកចំបើង រហូតបានសម្រេច កាលពីវេលាម៉ោង ជិត១០យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ នៅ ភូមិខ្ចាបឹងវែង ឃុំបារ៉ាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ប៉ុន្តែករណីនេះ ក្រោយហេតុការណ៍ សមត្ថកិច្ច នគរបាលស្រុកស្រីសន្ធរ បានធ្វើការស្រាវជ្រាវ និងចាប់ជនសង្ស័យបានភ្លាមៗយកមកអធិការ ដ្ឋាននគរ បាលស្រុកស្រីសន្ធរ ដើម្បីកងសាសំណុំរឿង ទៅតាមនិតិវិធី។

បុរសល្មោភកាម សូម្បីតែក្មេងស្រី អាយុ២ឆ្នាំ ក៏រំលោភដែរនោះ មានឈ្មោះ អ៊ន់ សួស អាយុ២២ឆ្នាំ មានទីលំនៅភូមិខ្ចាបឹងវែង ឃុំបារ៉ាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ ចាម មានផ្ទះចម្ងាយ ពីផ្ទះក្មេងស្រីរងគ្រោះ២០ម៉ែត្រប៉ុណ្ណោះ។

វរសេនីយ៍ត្រី ខេង ស្រេង អធិការនគរបាល ស្រុកស្រីសន្ធរ បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៧យប់ថ្ងៃកើតហេតុ មានការឆោឡោ ថា បាត់ក្មេងស្រីរង គ្រោះ អាយុ២ឆ្នាំ ហើយខណៈនោះ មានអ្នកជិតខាងរួមជាមួយសមត្ថកិច្ច បានជួយដើរកក្មេងស្រីរងគ្រោះ ប៉ុន្តែមិនយូរប៉ុន្មាន មានប្រជាពលរដ្ឋ នៅក្បែរខាងបានប្រាប់ថា បានឃើញបុរសម្នាក់ អាយុប្រហែលជាង២០ឆ្នាំ បានពរ ក្មេងស្រីនោះ ទៅក្រោយផ្ទះក្មេងស្រីរងគ្រោះ ។ លុះដល់វេលាម៉ោងជិត១០យប់ ក៏ស្រាប់តែឃើញក្មេងស្រី រងគ្រោះយំ បានដើរចេញ ពីពុំនូក ចំបើងដែលមានចម្ងាយពីផ្ទះ ប្រហែល៣០០ម៉ែត្រ ហើយភ្លាមនោះ អ្នកជិតខាងបានពិនិត្យឃើញមាត់ និងប្រដាប់ភេទក្មេងស្រី មានប្រឡាក់ឈាម  ។ លោក អធិការ បានបន្តទៀតថា ដោយមានការសង្ស័យ ទើបពេលនោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗ ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ន់ សួស ដែលមានផ្ទះនៅក្បែរផ្ទះ ក្មេងស្រីរងគ្រោះនោះដែរ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំបារ៉ាយ ដើម្បីធ្វើការសាកសួរ។

ដោយឡែក ក្មេងស្រីរងគ្រោះសមត្ថកិច្ច បានបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកស្រីសន្ធរ ដើម្បីពិនិត្យលើ ប្រដាប់ភេទ។ ហើយនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី៣០ ខែមករានេះ ក្មេងស្រីរងគ្រោះ ត្រូវបាន បញ្ជូនមកពិនិត្យ នៅមន្ទីរពេទ្យខេត្តកំពង់ចាម នៅមិនទាន់មានលទ្ធផលនៃការពិសោធន៍នៅឡើយទេ ។ ទោះជាយ៉ាងនោះក្តី លោក ខេង ស្រេង អធិការនគរបាលស្រុកស្រីសន្ធរ បានអះអាងថា ជនសង្ស័ ឈ្មោះ អ៊ន សួស បានសារភាពថា ខ្លួនពិតជាបានបីក្មេង ស្រីអាយុ២ឆ្នាំ យកទៅរំលោភនៅពុំនូក ចំបើងក្រោយ ផ្ទះពិតប្រាកដមែន។ ហើយជនសង្ស័យសមត្ថកិច្ចកំពុង កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង ខេត្តកំពង់ចាមចាត់ការទៅតាមផ្លូវច្បាប់ ។

លោក អធិការ បានរំលឹកឲ្យដឹងផងដែរថា ក្មេងស្រីរងគ្រោះកូនកំព្រាម្តាយ សព្វថ្ងៃរស់នៅជាមួយឪពុករីឯការថែទាំបានអ្នកជិតខាងជួយមើល ព្រោះឪពុកក្មេងស្រីរង គ្រោះ តាំងពីលែងលះជាមួយប្រពន្ធអស់រយៈពេលជាង១ឆ្នាំមកហើយ មិនសូវគិតពីការថែទាំកូនស្រីទេ មួយថ្ងៃៗ ចេះតែដើរផឹកស្រា ស្រវឹងជាប្រចាំ៕

វីង ប្រកាសឲ្យអតិថិជន របស់ខ្លួនបង្កើន ការប្រុងប្រយ័ត្ន ជៀសវាង ករណីឆរបោក

$
0
0

ភ្នំពេញ៖ សេចក្ដីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី២៤ មករាឆ្នាំ២០១៣ របស់ក្រុមហ៊ុនវីង បានឲ្យដឹងថា ថ្មីៗនេះ មានជន ខិលខូចមួយចំនួនបានព្យាយាមបោកប្រាស់លុយកាក់ ប្រជាពលរដ្ឋដោយបន្លំខ្លួនជាបុគ្គលិកក្រុមហ៊ុនវីង ដោយទូរស័ព្ទទៅជនរងគ្រោះ ហើយប្រាប់ថាត្រូវរង្វាន់ ឬជាប់ពាក់ព័ន្ធករណីព្រហ្មទណ្ឌណាមួយ ដែលទាមទារឲ្យជនរងគ្រោះវេរលុយឲ្យជាមុនសម្រាប់ថ្លៃសេវាផ្សេងៗ។

ក្រុមហ៊ុនវីង បានបញ្ជាក់ក្នុងករណីនេះថា នេះពិតជាករណីឆបោកយ៉ាងពិតប្រាកដហើយថា ប្រសិន បើអតិថិជន វីងបានជួបហេតុការណ៍ដូច ឬស្រដៀងករណីខាងលើនេះ អាចទំនាក់ទំនងក្រុមហ៊ុនដោយផ្ទាល់ ដើម្បី បញ្ជាក់ឲ្យបានច្បាស់ជាមុនសិន តាមរយៈទូរស័ព្ទលេខ 023 999 989។

បើយោងតាមក្រុមហ៊ុនវីង កន្លងមកក្រុមហ៊ុន តែងតែធ្វើការផ្សព្វផ្សាយជាសាធារណៈ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាដូចជា ទូរទស្សន៍ វិទ្យុ កាសែត ប្រព័ន្ធសង្គម Facebook របស់វីង រាល់ឈ្មោះអ្នកឈ្នះរង្វាន់ ហើយក៏មិនតម្រូវឲ្យអតិថិជន ផ្ទេរប្រាក់មកក្រុមហ៊ុនសម្រាប់ជាថ្នូរ នឹងការឈ្នះរង្វាន់នោះ ឡើយ។

ដូច្នេះ ជាថ្មីម្តងទៀតក្រុមហ៊ុនវីង បញ្ជាក់ទៅកាន់អតិថិជនថា ប្រសិនបានទទួលទូរស័ព្ទ បង្គាប់ឲ្យផ្ទេរប្រាក់ទៅជនមិនស្គាល់អត្តសញ្ញាណ ឬមិនស្គាល់មុខ ដោយមូលហេតុណាមួយក្ដី សូមអតិថិជនទាក់ទងមកក្រុមហ៊ុនសាកសួរឲ្យបានច្បាស់ជាមុនសិន ដើម្បីជៀសវាងខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន៕

Photo by DAP-NEWS

យីឌុបដឹកឈើ អត់ច្បាប់ទម្លាក់ កណ្តាលក្រុង កំពង់ចាម មន្ត្រីរដ្ឋបាល ព្រៃឈើធ្វើ មិនដឹង

$
0
0

កំពង់ចាមៈ ឈើអារ មួយរថយន្តយីឌុប គ្មានស្លាកលេខ បានទម្លាក់ឈើនៅចំណុចដីឡូតិ៍មួយកន្លែងស្ថិត ក្នុងភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីវេលា ម៉ោង៨និង៥០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ ហើយការដឹកឈើ១ រថយន្តនោះយកមកទម្លាក់ នៅចំណុចដូចខាងលើ ត្រូវបានប្រភពអះអាងថា មានច្បាប់អនុញ្ញាត ឲ្យដឹកតែ១៣ម៉ែត្រគូប តែប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង ឈើនៅលើរថយន្តអត់ស្លាកលេខ នោះ មិនតិចជាង៤០ម៉ែត្រ គូបនោះទេ។

ប្រភពដែលគួរឲ្យទុកចិត្ត បានប្រាប់ឲ្យដឹងថា នៅវេលាដូចខាងលើ គេបានឃើញរថយន្តយីឌុបមួយគ្រឿង នោះ បានចតក្នុងដីឡូតិ៍នោះ ហើយបានលើកឈើទម្លាក់ដាក់ក្នុងដីឡូតី ។ប៉ុន្តែក្រោយពីមានការសាកសួរ ពីអ្នក យកព័ត៌មាន ម្ចាស់ឈើនោះ បានយកឯកសារមកបង្ហាញ ដែលក្នុងឯកសារ បានអនុញ្ញាត ឲ្យដឹកឈើតែ ចំនួន១៣ម៉ែត្រគូបតែប៉ុណ្ណោះ ។ប្រភពបានបញ្ជាក់ថា ប៉ុន្តែជាក់ស្តែង ឈើដែលនៅ លើរថយន្តគ្មានស្លាក លេខ នោះ អាចមិនតិចជាង៤០ម៉ែត្រគូបនោះទេ។ហើយក្រោយពីមានការសួរនាំគេ បានឃើញរថយន្តដឹកឈើ  បើកចេញក្រៅ បាត់មួយសន្ទុះ រហូតដល់ម៉ោង១០ថ្ងៃ ដដែល ទើបឃើញរថយន្ត នោះបើកមកទម្លាក់ សារជាថ្មី។ហើយឈើទាំងអស់នោះគេបានដឹងថា ដឹកមកពីខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ផងដែរថា ក្នុងពេលទម្លាក់ឈើនោះ មានបុរសម្នាក់មិនប្រាប់ឈ្មោះ នៅចាំមើលកន្លែងទម្លាក់ឈើ  បានប្រាប់អ្នកយកព័ត៌មានថា ឈើមានច្បាប់ តែទោះជាយ៉ាងណាក្តី បុរសម្នាក់នោះមិន បានបង្ហាញ ឯកសារច្បាប់ដឹកឈើនោះទេ ដោយគ្រាន់តែនិយាយថា មានមន្ត្រីរដ្ឋបាលព្រៃឈើ មកពិនិត្យរួចហើយ ។

ទាក់ទិនទៅនិងករណីខាងលើនេះ លោក ទឹម សុខុម នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកំពង់សៀម .ស្រុ កចម្ការលើ .ក្រុងកំពង់ចាម មិនអាចសុំការបំភ្លឺបានទេ នៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៣០ ខែ មករា ឆ្នាំ២០១៣ ដោយទូរស័ព្ទហៅចូលជាច្រើនលើក តែគ្មានអ្នកទទួល៕

 

www.dap-news.com

www.dap-news.com

www.dap-news.com


សប្បុរសជន​ ជប៉ុន ផ្ដល់អគារសិក្សា ដល់សាលា បឋមសិក្សា ហ៊ុន សែន រោងគោ ស្រុកក្រឡាញ់

$
0
0

សៀមរាប : អគារសិក្សា១ខ្នង ស្មើនឹង៥បន្ទប់ ដែលជាអំណោយរបស់សប្បុរសជប៉ុន គឺ លោក តូម៉ូយ៉ា តាជីរ៉ូ (TOMOYA TACHIRO) ដែលជា សមាជិកនៃសមាគម GOCHI KAI ពីប្រទេសជប៉ុន នៅពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ នៅសាលាបឋមសិក្សា ហ៊ុន សែន រោងគោ នៅភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្ដសៀមរាប។

ពិធីនេះ ស្ថិតក្រោមវត្តមានរបស់ លោក ហ៊ុន ម៉ានី តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមជាអធិបតី ពី លោក សៀង ណាំ អ្នកតំណាងរាស្ដ្រមណ្ឌលសៀមរាប លោកបណ្ឌិត លី ស៊ីណា ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន។ ក្នុងនោះក៏បានជួបសំណេះសំណាល់ ជាមួយប្រជាពលរដ្ឋ ជាង ១ពាន់គ្រួសារ ផងដែរ។

លោក សៀង ណាំ បានឲ្យដឹងថា អគារសិក្សាថ្មី ដែលជាអំណោយរបស់សប្បុរសជនជប៉ុន ស្ថិតនៅសាលាបឋមសិក្សា ហ៊ុន សែន រោងគោ នេះនឹង ត្រូវបង្កើតឲ្យទៅជាអនុវិទ្យាល័យរោងគោ ដើម្បីឲ្យក្មួយៗ សិក្សានុសិស្ស អាចបន្តការសិក្សា មិនពិបាក ធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ ទៀតទេ។ អគារសិក្សានេះ នឹងសាងសង់ឲ្យហើយ ក្នុងរយៈពេល៣ខែខាងមុខទៀត។

លោក បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗសប្បុរសជនជប៉ុន បានមកទស្សនាប្រទេសកម្ពុជា ជាច្រើន ហើយពួកគេក៏បានជួយអាគារសិក្សា និងអណ្តូងទឹក ជាច្រើនផងដែរ តាមការអំពាវនាវរបស់ លោកផ្ទាល់ សម្រាប់ជួយដល់ប្រជាជនខេត្ដសៀមរាប ដែលរស់នៅតំបន់ដាច់ស្រយាល ជាពិសេស គឺផ្តល់ ឱកាសសម្រាប់ជួយដល់ក្មួយៗ សិស្សានុសិស្ស ដែលគ្មានលទ្ធភាព បន្តការសិក្សានៅ សាលាឆ្ងាយពីគ្រួសារ ហើយចង់បន្តការសិក្សាឲ្យវែងឆ្ងាយ បានចូលរៀនសូត្រមានចំណេះដឹងគ្រប់ៗ គ្នាផងដែរ។

លោក ហ៊ុន ម៉ានី បានចាត់ទុកថា អំណោយអគារសិក្សាថ្មី របស់ជនជាតិជប៉ុន ដែលកំពុង សាងសង់នេះ មានតម្លៃយ៉ាងធំធេងណាស់ សម្រាប់ជួយ បណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា ជាមួយរាជរដ្ឋាភិបាលក្រោម ការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីលើកស្ទួយវិស័យសិក្សា អប់រំ នៅកម្ពុជា ឲ្យមានសមត្ថភាពខ្ពស់ ទាំងចំណេះដឹង និងចំណេះធ្វើសម្រាប់ ជំរុញ ការអភិវឌ្ឍន៏សេដ្ឋកិច្ច និងសង្គមជាតិ ឲ្យមានការរីកចម្រើន។

ដោយឡែក នៅថ្ងៃដដែលនោះ លោក និងអ្នកអមដំណើរ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណោះសំណាល ជាមួយប្រជាពលរដ្ឋក្នុងឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ផងដែរ។ ក្នុងពិធីសំណេះសំណាល់ លោក សៀង ណាំ បានមានប្រសាសន៏ពាំនាំ នូវការសាកសួរសុខទុក្ខប្រជាពលរដ្ឋ ទាំងអស់ ពីសំណាក់ សម្តេច ទាំង៣ ដែលជាប្រមុខដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជាដែលជានិច្ចកាលសម្តេចទាំង ៣តែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។

លោកបន្តថា បច្ជុប្បន្ន ក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ជាប្រមុខ បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៏រីកចម្រើន គ្រប់វិស័យ  ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ វត្តអារាម សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ប្រព័ន្ធធារាសាស្រ្ត ភ្លើងអគ្គិសនី ជាដើម។ ហើយដើម្បីកាត់បន្ថយបាននូវការលំបាករបស់ ប្រជាពលរដ្ឋថ្មីៗនេះ ប្រមុខនៃរាជរដ្ឋាភិបាល បានប្រកាស កាត់ឡូត៍នេសាទទាំងអស់ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ធ្វើនេសាទតាមលគ្ខណៈគ្រួសារថែមទៀត និងបានដាក់ចេញ បទបញ្ជារ ឲ្យខេត្ត រាជធានី ទូរទាំងប្រទេស ចុះដោះស្រាយទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋឲ្យមានសិទ្ធិ កាន់កាប់ដី ស្របច្បាប់ ថែមទៀតផង។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រជាពលរដ្ឋទាំងអស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេច និងលោកជំទាវតែងនឹករលឹក និងគិតគូរ ដល់ប្រជាពលរដ្ឋជានិច្ច។ ហើយបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ណាស់ ក្នុងការអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ ជីវភាពរស់នៅរបស់ ប្រជាជន ឲ្យកាន់តែធូរធារ។ ជាមួយគ្នានោះដែរ ក៏បានខឹតខំដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាជន គ្រប់ទីកន្លែង។ ដូចជានៅស្រុកក្រឡាញ់ គឺមានសមិទ្ធិផលជាច្រើនដូចជា ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៦៨ មានផ្លូវក្រាលគ្រួសក្រហមខ្វាតខ្វែង មានសាលារៀន អណ្ដូងទឹក មានមន្ទីរពេទ្យ និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលបាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាលនោះ និងតាមការស្នើសុំ របស់ប្រជាពលរដ្ឋឃុំរោងគោ លោក ហ៊ុន ម៉ានី បានទទួលជួសជុលកំណាត់ផ្លូវមួយខ្សែ ដែលមានប្រវែង ៤.៦០០ម៉ែត្រ ផ្លូវនោះ បានរងខូចខាត ហើយលោកក៏បានផ្ដល់ជូន តាមសំណើរដែលស្នើសុំ។ ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ ដែលចូលរួមមានចំនួន ១.០៧០គ្រួសារ ត្រូវបានលោក ហ៊ុន ម៉ានី និងលោក  សៀង បានចែកជូន វត្ថុអនុស្សាវរីយ៍មួយកញ្ចប់ក្នុងមួយគ្រូសារ ដែលក្នុងនោះមាន សារុង១ មី២កញ្ចប់ ទឹកក្រូច១កំប៉ុង និងទឹកសុទ្ធ ១ដប និងឧបត្ថម្ភកម្មវិធី ១លាន ៥សែនរៀល និងសមត្ថកិច្ចចំនួន ៤០ ម៉ឺនរៀលផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

លុច្សស៊ីសបុក ជាមួយហ៊ីណូ ស្លាប់ម្នាក់ ធ្ងន់ម្នាក់

$
0
0

បាត់ដំបងៈ រថយន្តលុចស៊ីស ១គ្រឿង ជិះមានគ្នា២នាក់ បានរេចង្កូតទៅខាងស្តាំដៃ គេបុកជាមួយហ៊ីណូ ចំពីមុខចូល ក្រោមរថយន្តបណ្តាល ឲ្យគ្រោះថ្នាក់ស្លាប់ម្នាក់ ធ្ងន់ម្នាក់កាលពីវេលា ម៉ោង២និង៣០នាទី ទៀបភ្លឺឈាន ចូលថ្ងៃទី៣០ ខែមករាឆ្នាំ២០១៣ នៅចំណុច តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអំពិលឈូង ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី។ ចំណែកភាគីបើកបរ រថយន្តម៉ាកហ៊ីណូ បានរត់គេចខ្លួនបាត់   ។  

លោក ឌឿន សម្បត្តិ អធិការរងនគរបាល ស្រុកមោងឬស្សី បានឲ្យដឹងថា ជនរងគ្រោះដែលជិះរថយន្តម៉ាកលុច្ស ស៊ីស៥៧០ ពណ៌ស ពាក់ស្លាកលេខ 2Q 2345 បើកបរពីទិស បាត់ដំបង ទៅភ្នំពេញបើកបរដោយឈ្មោះ ភូ វាសនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយ ប៉ោក្រុងបាត់ដំបង (របួសធ្ងន់បាក់ជើងឆ្វេង និងជាំដើមទ្រូង) ត្រូវបានសមត្ថកិច្ច ជួយដឹកយកទៅ សង្រ្គោះនៅមន្ទីរពេទ្យ Emergency ខេត្តនិងអ្នករួមដំណើរឈ្មោះ ពៅ រ៉ាវី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅរាជធានីភ្នំពេញ (បានស្លាប់ភ្លាមៗ ដោយកៀប ជាប់និងក្រោមរថយន្ត) ត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅភ្នំពេញ។ ចំណែកអ្នក បើកបរ រថយន្តយីឌុបម៉ាកហ៊ីណូ មានដឹកសសរបង្គោលភ្លើង ពីភ្នំពេញ មកបាត់ដំបង បានរត់គេចខ្លួនបាត់។

តាមសាក្សីបាននិយាយ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគេឃើញ រថយន្តលុច្ស ស៊ីស ពណ៌ស១ គ្រឿង បើកមកពីបាត់ដំបង ពេលមកដល់ចំណុច កើតហេតុបានរេចង្កូត ទៅខាងស្តាំដៃគេ ហើយទៅបុកចំពីមុខ រថយន្តយីឌុបពេញ ទំហឹងឮសូរផាំង ដូចផ្ទុះគ្រាប់បែកឡើង រួញក្បាលចូលទៅក្រោមរថយន្តធំ ហើយអ្នកបើកបរ ទំនងជាង ងុយដេកផង។ ក្រោយពីឮសូរ ហើយអ្នកភូមិ បាននាំគ្នាចេញមកមើល ឃើញនារីរង គ្រោះបានស្លាប់ភ្លាមៗ នៅនិងកន្លែង ឯអ្នកបើកបរ បាក់ភ្លៅរងរបួសធ្ងន់ត្រូវបានរថយន្តសមត្ថកិច្ចចរាចរណ៍ខេត្ត និងស្រុកជួយស្ទូចយកមនុស្ស ចេញពីក្នុងរថយន្ត។

បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿង ត្រូវនគរបាលចរាចរណ៍ខេត្ត បានដឹកយកមករក្សាទុក នៅការិយាល័យ ចរាចរណ៍ខេត្ត រងចាំធ្វើការដោះស្រាយតាមច្បាប់ ៕

Photo by DAP-News

Photo by DAP-News

ការពាក់មួក សុវត្ថិភាព ពិតជាចាំបាច់ ទោះធ្វើដំណើរជិត ពេលជិះយឺត ឬអ្នករួមដំណើរ តាមទោចក្រយានយន្ត នោះជាកុមារក៏ដោយ

$
0
0

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ លោក ពៅ ម៉ាលី អគ្គលេខាធិការរង គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួម ជាអធិបតីនៅក្នុងពិធី ផ្តល់អំណោយ មូកសុវត្ថិភាពចំនួន ១ ២៤១មួក ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សា គគីរ ដែលសហការរៀបចំ ឡើងដោយអង្គការមូលនិធិ បង្ការរបួស អាស៊ី គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការឧបត្ថម្ភ គាំទ្រពីមូលនិធិ ក្រុមហ៊ុន យូភីអេស (UPS)។

ចូលរួមក្នុងពិធីនេះ រួមមាន លោកឧត្តមសេនីយ៍ទោ គីម យីដេត អនុប្រធាននាយកដ្ឋាន កណ្តាលសណ្តាប់ធ្នាប់ សាធារណៈនៃក្រសួងមហាផ្ទៃ លោក គឹម បញ្ញា នាយកអង្គការមូលនិធិ បង្ការរបួស អាស៊ីប្រចាំនៅកម្ពុជា លោក លី ជុងថេង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល និងមានការចូលរួម ពីតំណាងមន្ទីរ អង្គភាពជុំវិញខេត្តកណ្តាល ស្រុកកៀនស្វាយ ឃុំគគីរ ដៃគូពាក់ព័ន្ធ មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជិត ១ ៤០០នាក់។

នៅក្នុងឱកាសចូលរួម ក្នុងពិធីនេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិ បង្ការរបួស អាស៊ី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការពាក់មួកសុវត្ថិភាព ពិតជាចាំបាច់សម្រាប់ អ្នកធ្វើដំណើរតាម ទោចក្រយានយន្ត ទោះបីធ្វើដំណើរជិត ពេលជិះយឺត ឬជាកុមារក៏ដោយ។ កុមារក៏ជាអ្នកប្រើប្រាស់ ផ្លូវប្រឈមនឹងគ្រោះថ្នាក់ ចរាចរណ៍ខ្ពស់ដែរ។ លោកបន្ថែមទៀតថា ទន្ទឹមនឹងការខិតខំ អនុវត្តសកម្មភាពលើក កម្ពស់ការពាក់មួកសុវត្ថិភាព ក្នុងចំណោមអ្នករួមដំណើរ តាមទោចក្រយានយន្ត នៅកម្ពុជាដែលជាមនុស្ស ពេញវ័យជាច្រើនឆ្នាំ អង្គការមូល  និធិបង្ការរបួស អាស៊ីបានអនុវត្តកម្មវិធី មួកសុវត្ថិភាពសម្រាប់កុមារ នៅតាមសាលាបឋមសិក្សា មួយចំនួនដែលប្រឈម នឹងគ្រោះថ្នាក់ ចរាចរណ៍ខ្ពស់ សំដៅរួមចំណែក កសាងទម្លាប់របស់ កុមារអំពីការពាក់មួកសុវត្ថិភាព និងសុវត្ថិភាពចរាចរណ៍ ព្រមទាំងពង្រឹង និងពង្រីកចំណេះដឹង និងសមត្ថភាព របស់កុមារទាំងឡាយ ឲ្យក្លាយជាអ្នកប្រើប្រាស់ ផ្លូវកាន់តែមានសុវត្ថិភាព នាពេលអនាគត។

ដោយស្ថិតនៅជាប់ ផ្លូវជាតិលេខ១ ហើយមានទោចក្រយានយន្ត រថយន្តធុនតូចរថយន្តដឹក ជញ្ជូនអ្នកដំណើរ និងរថយន្តដឹកទំនិញជាច្រើន ធ្វើដំណើរតាមដងផ្លូវនេះ មិនចេះដាច់ជាមួយ នឹងល្បឿនលឿនធ្វើ ឲ្យដងផ្លូវទៅសាលារៀន របស់សិស្សានុសិស្ស សាលាបឋមសិក្សា គគីរប្រឈមនឹងគ្រោះថ្នាក់ ចរាចរណ៍យ៉ាងខ្លាំង។ លោកស្រី ញ៉ែម លី នាយិកាបឋមសិក្សា គគីរ បានថ្លែងថា ចាប់តាំងពីឆ្នាំ២០០៩មក គ្រោះថា្នក់ចរាចរណ៍ បានបណ្តាលឲ្យ សិស្សានុសិស្ស និងគណៈគ្រប់គ្រង សាលាបឋមសិក្សា គគីរ ចំនួន ៥នាក់ស្លាប់និង ៣នាក់រងរបួសធ្ងន់-សា្រល នៅពេលធ្វើដំណើរ ទៅមកសាលារៀន។

ក្នុងនោះក៏មានករណី គ្រោះថ្នាក់ចំនួន ១ករណី កើតឡើងលើអតីត នាយកសាលាកាល ពីឆាំ្ន២០០៩ បណ្តាលឲ្យលោក ទទួលមរណៈភាព។ លោកស្រីបាន បន្ថែមទៀតថា អំណោយមួកសុវតិ្ថភាព និងការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ ដែលសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ទទួលបានតាមរយៈ កម្មវិធីមួកសុវត្ថិភាព សម្រាប់កុមារ ពិតជាមានសារៈសំខាន់ ក្រៃលែងសម្រាប់ការពារ ការរងរបួសក្បាលធ្ងន់ធ្ងរ និងការសា្លប់ នៅពេលជួបគ្រោះថ្នាក់ ចរាចរណ៍។

យោងតាមរបាយការណ៍ នៃប្រព័ន្ធព័ត៌មាន ជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក  ឆ្នាំ២០១១ បង្ហាញថាក្នុងចំណោម អ្នកស្លាប់ដោយគ្រោះថ្នាក់ ចរាចរណ៍សរុបចំនួន ១៩០៥នាក់ មានជនរងគ្រោះ ជាអ្នកជិះម៉ូតូសរុប ចំនួន ៦៦% ហើយ ៦៩នៃពួកគេទទួលរង ការប៉ះទង្គិចក្បាល។ មានតែ ២៩%ប៉ុណ្ណោះនៃជនរងគ្រោះ ដែលជាអ្នកបើកបរ បានពាក់មួកសុវត្ថិភាព និង ៦% នៃអ្នករួមដំណើរ បានពាក់មួកសុវត្ថិភាព ពេលមានគ្រោះថ្នាក់ ចរាចរណ៍កើតឡើង

របាយការណ៍ ដដែលបង្ហាញថា អត្រាពាក់មួកសុវត្ថិភាព ក្នុងចំណោមអ្នកបើកបរ ម៉ូតូនៅខេត្តកណ្តាល នៅពេលថ្ងៃមានត្រឹម ៦៧% ចំណែកការពាក់មួក សុវត្ថិភាពក្នុងចំណោម អ្នករួមដំណើរ គិតទាំងកុមារ មានត្រឹម ១១% ប៉ុណ្ណោះ។ តាមការសិក្សាស្រាវជ្រាវ ជាអន្តរជាតិបានបង្ហាញថា ការពាក់មួកសុវត្ថិភាព ដែលមានគុណភាព និងបានត្រឹមត្រូវ អាចកាត់បន្ថយអត្រាស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ដល់ទៅ ៤២%  និងការរងរបួសក្បាល ធ្ងន់ធ្ងរដល់ទៅ៦៩%។

មានមតិសំណេះសំណាល ក្នុងពិធីនោះ លោក ពៅ ម៉ាលី ជំនួសមុខឲ្យ គណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក បានថ្លែងនូវការ កោតសរសើរចំពោះអង្គការ មូលនិធិបង្ការរបួស អាស៊ី ដែលបានយកអស់ កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការ ចូលរួមគាំទ្រសកម្ម ភាពការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅកម្ពុជា ជាពិសេសបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងក្នុងការ ជំរុញការពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរតាម ទោចក្រយានយន្ត រហូតទទួលបានលទ្ធផលល្អ ប្រសើរនាពេលបច្ចុប្បន្ននេះ។

លោក ពៅ ម៉ាលីបានថែ្លង សង្កត់ធ្ងន់ថា ប្រសិនបើប្រជាជនយើង ជាអ្នកប្រើប្រាស់ម៉ូតូ បានពាក់មួកសុវត្ថិភាព គ្រប់ៗគ្នា ពេលនោះចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ ចរាចរណ៍ នឹងថយចុះមិនខាន ព្រោះបទពិសោធន៍ នៅប្រទេសវៀតណាម បង្ហាញថា នៅពេលអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរបាន ពាក់មួកសុវត្ថិភាព ១០០% ទាំងថ្ងៃទាំងយប់ មួយឆ្នាំកន្លងមក គេសង្កេតឃើញថា អត្រាស្លាប់ ក្នុងយានយន្ត ១០.០០០គ្រឿង បានថយចុះ ១២% ។

គួរបញ្ជាក់ថាកាល ពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៣កន្លងទៅ អង្គការមូលនិធិ បង្ការរបួស អាស៊ី សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នរាជរដ្ឋាភិបាល ពាក់ព័ន្ធបានប្រារព្ធពិធី ប្រកាសផ្តើមអនុវត្ត កម្មវិធីមួកសុវត្ថិភាព សម្រាប់កុមារ ដែលឧបត្ថម្ភគាំទ្រ ដោយមូលនិធិ ក្រុមហ៊ុន យូភីអេស ហើយដែលតាមរយៈកម្មវិធីនេះ មួកសុវត្ថិភាពចំនួន ២,៨៨៧មួក ត្រូវផ្តល់ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា ចំនួន៣ដែលស្ថិត នៅខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ៕

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

លោក អ៊ិត សំហេង អញ្ជើញ ប្រគល់ផ្ទះ ជូនអតីតយុទ្ធជន ដែលមានស្នាដៃឆ្នើម ក្នុងចលនា ប្រឡងប្រណាំង ៣ពូកែ នៅរាជធានីភ្នំពេញ

$
0
0

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០១៣ នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានស្នាដៃឆ្នើម ក្នុងចលនាប្រឡងប្រណាំង ៣ ពូកែ ។

លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ មានប្រសាសន៍ថា ផ្ទះចំនួន ០២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដែលឧបត្ថម្ភសាងសង់ដោយលោកឧកញ៉ា នង សាវុធ អគ្គនាយកក្រុមហ៊ុនពិភពអេស៊ាត្រេឌីង ប្រគល់ជូនអតីតយុទ្ធជន ដែលមានស្នាដៃឆ្នើម ក្នុងចលនាប្រឡងប្រណាំង ៣ ពូកែ គឺ១. លោក សៀង ពេញ អតីតយុទ្ធជនរស់នៅក្នុងខណ្ឌដង្កោ និង២.លោក ហ៊ុយ ចាន់រិទ្ធ អតីតយុទ្ធជន រស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ ហើយផ្ទះទាំង ០២ខ្នង នេះ មានទទឹង ៤,៦ម៉ែត្រ និងបណ្តាយ ៦ម៉ែត្រ ដោយចំណាយក្នុងការសាងសង់ អស់ទឹកប្រាក់ចំនួន ៨,២០០ ដុល្លារសហរដ្ឋអាមេរិក ។

មានប្រសាសន៍សំណេះសំណាល នៅក្នុងពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជននេះផងដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា បានសម្តែងនូវការអបអរសាទរ ចំពោះបងប្អូនអតីតយុទ្ធជនទាំងពីរគ្រួសារ ដែលបានទទួលផ្ទះនៅថ្ងៃនេះ និងថ្លែង អំណរគុណដល់មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ជាពិសេសលោកឧកញ៉ា នង សាវុធ អគ្គនាយកក្រុមហ៊ុនពិភពអេស៊ាត្រេឌីង ដែលបានឧបត្ថម្ភក្នុងការសាងសង់ផ្ទះ ទាំង ២ខ្នង នេះផងដែរ ។

លោករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតយុទ្ធជនកម្ពុជា យើង ដែលហ៊ានលះបង់កម្លាំងកាយ កម្លាំងចិត្ត បូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានបន្តទៀតថា ក្រសួងសង្គមកិច្ច បានបង្កើតបេឡាជាតិអតីតយុទ្ធជន ដែលជាគ្រឹះស្ថានសាធារណៈ រដ្ឋបាលមួយ កំពុងរៀបចំធ្វើកំណែ ទម្រង់តាមនីតិវិធីថ្មី គឺការបើកប្រាក់របបគោលនយោបាយ ជូនមុខសញ្ញាតាមប្រព័ន្ធធនាគារ ដែលនីតិវិធីថ្មីនេះ ផ្តល់ភាពងាយស្រួល ដល់បងប្អូនអតីតយុទ្ធជន និង គ្រួសារ កាត់បន្ថយការលំបាក និងភាពអសកម្មនានា ដែលកើតមានក្នុងរយៈពេលកន្លងមក ។

ក្នុងឱកាសនោះផងដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានបំពាក់គ្រឿង ឥស្សរិយយស មេដាយមាស ជូនអតីត យុទ្ធជន ដែលបានទទួលផ្ទះនាថ្ងៃនេះ និងបានឧបត្ថម្ភ ក្នុងម្នាក់ៗ អង្ករ ៥០គីឡូក្រាម សារុង១ កន្សែង១ សាប៊ូ១គីឡូ និងថវិកា ១០ម៉ឺនរៀល និងបានចែកជូនលោក យាយ លោកតា ចំនួន ២៥នាក់ ក្នុងម្នាក់ៗ សារុង១ កន្សែង១ សាប៊ូ ១កញ្ចប់ ថវិកា ២ម៉ឺនរៀល ។

ជាទីបញ្ចប់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក៏បានអញ្ជើញកាត់ខ្សែបូ ប្រគល់ផ្ទះជូនអតីតយុទ្ធជន ដើម្បីជានិមិត្តរូបក្នុងការ ប្រគល់ផ្ទះអតីតយុទ្ធជនទាំង ០២ខ្នង នេះផងដែរ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

អ្នកឈ្នះរង្វាន់ធំ៣នាក់ ពីកម្មវីធីផ្ញើសារ ដើម្បីឈ្នះរង្វាន់របស់ qb

$
0
0

ថ្មីៗនេះ បន្ទាប់ពីកម្មវីធីផ្ញើសារ ផ្សងសំណាងឈ្នះរង្វាន់ធំ របស់បណ្តាញទូរស័ព្ទ qb បានបញ្ចប់អតិថិជន ដ៏មានភ័ព្វសំណាងបីរូប គឺកញ្ញា ចាន់ ស្រីរតនា បានឈ្នះរង្វាន់ធំដែលជាទូរស័ព្ទដៃស៊េរីថ្មីម៉ាក Samsung Galaxy SIII mini លោក ហេង សេរីស៊ា ក៏បានឈ្នះរង្វាន់ធំទីពីរដែលជាទូរស័ព្ទដៃ Samsung Galaxy Y និងលោកឡុង វ៉ាន់នី ក៏បានឈ្នះរង្វាន់ទីបី ដែលជាកាតកោសតំលៃ$20ផងដែរ។ ការប្រគល់រង្វាន់ជូនដល់អតិថិជន មានសំណាងទាំង3រូបនេះត្រូវបានប្រព្រឹតទៅនៅ ទីស្នាក់កាកណ្តាល របស់ក្រុមហ៊ុនqbកាលពីថ្ងៃពុធ ទី៣០ ខែ មករា ឆ្នាំ២០១៣ កន្លងទៅនេះ។

អ្វីដែលពួកគេទទួលបាននេះ គឺគ្រាន់តែចូលរួមផ្ញើរសារទៅកាន់លេខកូដរបស់កម្មវីធីផ្សងសំណាងរបស់qb សូមបញ្ជាក់ផងដែរថា កម្មវិធីពិសេសនេះ ទទួលបានការឆ្លើយតបយ៉ាងច្រើនលើសលុបពីអតិថិជនរបស់qbទាំងអស់។

លោកLuke  Wilkie ដែលជាប្រធានផ្នែកទំនាក់ទំនងម៉ាកសញ្ញារបស់ក្រុមហ៊ុន qb បានមានប្រសាសន៍ថា”យើងចូលចិត្តធ្វើ់អ្វីដែលថ្មីជានិច្ច ជាមួយកម្មវិធីពិសេសរបស់យើង ហើយនេះគឺជារឿងប្រសើរបំផុត ពីព្រោះអតិថិជនរបស់យើងរីករាយ ក្នុងការចូលរួមគ្រប់កម្មវិធីពិសេសរបស់យើង ហើយនេះគឺជារឿង ប្រសើរបំផុត ពីព្រោះអតិថិជនរបស់យើងរីករាយក្នុងការចូលរួមគ្រប់កម្មវិធី គឺដោយសារតែវាមានលក្ខណៈងាយស្រួលសម្រាប់ពួកគេ”

យើងសូមថ្លែងអំណរគុណទៅដល់អតិថិជនទាំងអស់ ដែលបានចូលរួមជាមួយកម្មវិធីពិសេសនេះ ហើយ សូមតាមដានការផ្តល់ជូនដ៏រំភើបជាច្រើនទៀតរបស់ qb ដែលនឹងមកដល់នៅក្នុងពេលឆាប់ៗនេះ ហើយសំរាប់ពត៌មានបន្ថែមនានា សូមសាកសួរតាមរយះលេខទូរសព្ទ៏៣៣៣ ឬ០១៣៣០០៣០០ ឬតាមរយះគេហទំពរ័ qbmore.com ឬសាកសួរតាមមជ្ឈមណ្ឌលលក់រាប់សិបកន្លែងទទាំងប្រទេស។

qb គឺជាប្រតិបត្តិករទូរស័ព្ទចល័តដែលផ្តល់ជូននូវប្រពន្ធ័បច្ចេកវិទ្យា នាំមុខគេ3.75G សេវាល្អជាមួយ គុណភាពសំឡេងដ៏ច្បាស់និងអាត្រាតំលៃទាបបំផុត សំរាប់ហៅទូរសព្ទ័ទៅកាន់ក្រៅប្រទេសតាម រយៈលេខកូដ១៥៣ និង qbInt ក្រុមហ៊ុនបានធ្វើការតាំងចិត្តយ៉ាងមុតមាំ ដើម្បីក្លាយជាប្រតិបត្តិករទូរសព្ទ័ចល័តដែលល្អ និងជឿនលឿនដាច់គេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការផ្តល់នូវបច្ចេកវិជ្ជា ច្នៃប្រឌិតទំនើបសេវាកម្ម និងការផ្តល់ជូនដ៏ល្អ៕

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>