Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ក្រសួងអប់រំ និង KOICA ចុះហត្ថលេខា លើគម្រោង អភិវឌ្ឍន៍ បច្ចេកទេស ២លានដុល្លារ

$
0
0

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តជាតិកូរ៉េ (KOICA) ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៣ បានចុះហត្ថ លេខាលើ គម្រោងអភិវឌ្ឍការអប់រំបច្ចេកទេស នៅមធ្យមសិក្សាទុតិយភូមិ ក្នុងតំលៃ២លានដុល្លារ សម្រាប់រយៈពេល១៨ខែ។

លោក អ៊ឹម សិទ្ឋី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គម្រោងអភិវឌ្ឍការអប់រំបច្ចេកទេស នៅមធ្យមសិក្សាទុតិយភូមិនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានជំនួយជាថវិកា តាមរយៈ KOICA ចំនួន២លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃអនុវត្ត ដោយផ្តោតលើការងារសំខាន់ៗ មាន៖ ការកសាងផែនការមេ និងផែនការសកម្មភាព, ការរៀបចំកម្មវិធី និងសៀវភៅសិក្សា, ការបណ្តុះបណ្តាលគ្រូ នៅក្នុងប្រទេសកម្ពុជា និងនៅសាធារណរដ្ឋកូរ៉េ, កម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពីសោធន៍, ការអភិវឌ្ឍសមត្ថភាពមន្ត្រី ផ្នែកអប់រំបច្ចេកទេស តាមរយៈសិក្ខាសាលា, និងការវាយតម្លៃគម្រោង។

លោក បានបន្តទៀតថា “ជាពិសេសយើងត្រូវស្វែងយល់ ក៏ដូចជាដកបទពិសោធន៍ ឲ្យបានច្រើនលើចំណុចនេះ ក្នុងន័យ គឺយើងឃើញមានការងារច្រើនណាស់ ដែលទាមទារ ឲ្យមានយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍផ្នែកធនធានមនុស្ស សម្រាប់យុវវ័យរបស់កម្ពុជា ទទួលបានការអប់រំរៀនសូត្រ ដើម្បីអភិវឌ្ឍប្រទេសជាតិ”។

លោក Kim Han-Soo ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ថា ពីមុនកូរ៉េ មានការខ្សត់ខ្សោយធនធានមនុស្ស ខាងបច្ចេកទេស ដូចនេះបានជាកូរ៉េបានផ្តល់ជំនួយ ដល់កម្ពុជា លើផ្នែកអប់រំជាចម្បង។

លោក បានទៀតថា “សម្រាប់គម្រោង ដែលមានចំនួនទឹកប្រាក់ ២លានដុល្លារអាមេរិក វានិងមិនបញ្ចប់ប៉ុណ្ណោះទេ យើងនិងបន្តនូវគម្រោងនេះទៀត ដើម្បីឲ្យ ធនធានមនុស្សកម្ពុជាមានអភិវឌ្ឍ”។

គម្រោងនេះ គឺជាការរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ប្រកបដោយគុណភាព និងប្រសិទ្ឋភាព ដែលឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និង អនាគត៕

www.dap-news.com


អគារមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកំពង់ធំ សម្រេចបាន ៥០ភាគរយ

$
0
0

កំពង់ធំ៖ ក្រុមមន្រ្តីប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងឱ្យដឹងថា អគារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ធំ សម្រេចបាន៥០ភាគរយហើយ ជាមួយនឹងការផ្ចិតផ្ចង់ដើម្បីឱ្យសំណង់មានភាពរឹងមាំជាប់បានយូរ។

លោកបណ្ឌិត សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានចុះទៅពិនិត្យការដ្ឋាននោះ បានផ្តាំផ្ញើដល់ក្រុមជាង ត្រូវរក្សាឲ្យបាននូវសុវត្ថិភាព ជាចម្បង ក្នុងការងារ និងត្រូវសាងសង់ ឲ្យត្រូវតាមស្តង់ដារបច្ចេកទេស ដើម្បីធានាឲ្យអគារប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ធំថ្មីនេះ មានភាពរឹងមាំល្អ ស្របតាមលក្ខណៈបច្ចេកសំណង់ ។

យ៉ាងណាដោយ លោករដ្ឋមន្រ្តី បានស្នើឲ្យក្រុមជាងធ្វើយ៉ាងណា ត្រូវជំរុញការ សាងសង់ឲ្យបានសម្រេច រួចរាល់ជាស្ថាពរ នៅចុងខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលកន្លងមក បានដាក់ឱ្យដំណើរការ នូវអគារមន្ទីរតាមបណ្តាខេត្តនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីឆ្លើយ តបទៅនឹងសេចក្តី ត្រូវការប្រជាជនអ្នកប្រើប្រាស់ នៅទូទាំងប្រទេស៕

www.dap-news.com

www.dap-news.com

www.dap-news.com

បុរស ជនជាតិចិនម្នាក់ ត្រូវបាននគរបាល ព្រហ្មពណ្ឌ កំរិតធ្ងន់ នាំខ្លួន ទៅសាកសួរ ពីបទរំលោភ លើទំនុកចិត្ត

$
0
0

សៀមរាប : កាលពីវេលាម៉ោង ប្រមាណជា ១១:៣០នាទី ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បាននាំខ្លួនបុរសសញ្ជាតិចិនម្នាក់ ទៅការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសាកសួរពីបទ រំលោភលើទំនុកចិត្ត។

បើតាមសម្ដីរបស់សាច់ញាតិ នៃម្ចាស់ពាក្យបណ្ដឹង (សុំមិនបញ្ចេញឈ្មោះ) និយាយថា ម្ចាស់ពាក្យបណ្ដឹងមានឈ្មោះ ព្រំ សុផាតិ ដែលត្រូវបានបុរសសញ្ជាតិចិន ម្នាក់នេះ ឆបោកអស់ប្រាក់ប្រមាណ ៥ម៉ឺនដុល្លារអាមេរិក កាលពីពេលកន្លងទៅ ហើយបុរសជនជាតិចិននោះ មិនព្រមដោះស្រាយ ថែមទាំងបានគេចមុខ មិនព្រមដោះស្រាយ ទើបបណ្ដាលឲ្យម្ចាស់ពាក្យបណ្ដឹង ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច។

បុរសសញ្ជាតិចិនម្នាក់នោះ មានឈ្មោះ ម៉ា ស៊ីខ្វាង (MA ZHIQIAN) អាយុ ៤៥ឆ្នាំ មុខរបរជាប្រធាន ក្រុមហ៊ុនទេសចរណ៍ចិន កាន់លិខិតឆ្លងដែនលេខ G 27615663 បច្ចុប្បន្នស្នាក់នៅ និងប្រកបរបរនៅក្រុងសៀមរាប។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួន ដែលចេញដោយ លោក ជួន សុបញ្ញា តំណាងអយ្យការ អមសាលាដំបូងខេត្ត សៀមរាប តាមសំណើរសុំដីកាបញ្ជាឲ្យចូលខ្លួន ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ របស់ការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់ខេត្តសៀមរាប និងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ព្រំ សុជាតិ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១២។ និងយោងតាមមាត្រា ៣៧.៩៤. និងមាត្រា ១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រកាសឲ្យប្រើតាម ព្រះរាជក្រមលេខ : នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ បញ្ជាឲ្យ ឈ្មោះ ម៉ា ស៊ីខ្វាង ចូលបង្ហាញខ្លួននៅ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប ឲ្យបានមុនថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣។

លោក វរ:សេនីយ៍ត្រី អ៊ូ សុផល ដែលជានាយរងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ដែលចុះអនុវត្តដីកា និងសាកសួរលើបណ្ដឹងព្រហ្មទណ្ឌ ពីបទរំលោកលើទំនុកចិត្ត រហូតដល់ម៉ោងជាង ១១ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣នេះ លោក គ្រាន់តែបានឆ្លើយ តាមការហៅតាមទូរស័ព្ទ របស់អ្នកយកព័ត៌មាន ដើមអម្ពិល របស់យើងថា ករណីនេះបានបញ្ជូនទៅតុលាការ ចំពោះ សមត្ថកិច្ចរបស់លោក ជាអ្នកអនុវត្តតាមដីការបស់តុលាការ។

រហូតដល់ពេលនេះ យើងមិនទាន់បានទាក់ទងទៅ លោក ជួន សុបញ្ញា តំណាងអយ្យការ អមសាលាដំបូងខេត្ត សៀមរាប ដើម្បីសុំព័ត៌មានលម្អិតនៅឡើយទេ អំពី ករណីរំលោភលើទំនុកចិត្ត របស់ឈ្មោះ ម៉ា ស៊ីខ្វាង (MA ZHIQIAN) អាយុ ៤៥ឆ្នាំ មុខរបរ ជាប្រធានក្រុមហ៊ុនទេសចរណ៍ចិន ទៅលើ ឈ្មោះ ព្រំ សុផាតិ នោះ៕

www.dap-news.com

www.dap-news.com

ស្នងការ នគរបាល ខេត្តកំពង់ចាម ប្រកាស រកម្ចាស់ម៉ូតូឌ្រីម ២គ្រឿង

$
0
0

កំពង់ចាមៈ ការិយាល័យ នគរបាលកណ្តាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣នេះ បានប្រកាស រកម្ចាស់ម៉ូតូម៉ាក ហុងដាឌ្រីមចំនួន២គ្រឿងទៀត បន្ទាប់ពីសមត្ថកិច្ច បានដកហូត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស នៅស្រុកមេមត់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ។

លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរង និងជាប្រធានការិយាល័យ នគរបាលកណ្តាលព្រហ្មទណ្ឌ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទ ល្មើស នៅស្រុកមេមត់ កាលពីថ្ងៃទី២៨ ខែមករាកន្លងទៅនេះ សមត្ថកិច្ចនគរបាលយើង បានដកហូតម៉ូតូ បានចំនួន២គ្រឿង ១ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១០ ឡើងស៊េរីឆ្នាំ២០១២ ដែលមានលេខតួ និងលេខម៉ាស៊ីន ៨៥៤២៦៥៥ ប៉ុន្តែម៉ូតូមួយនេះ មានកែលេខតួនិងលេខម៉ាស៊ីន ២ខ្ទង់ខាងចុង។ រីឯម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីមដែរ ស៊េរីឆ្នាំ២០១១ មានកែលេខតួ និងលេខម៉ាស៊ីនមួយខ្ទង់ខាងចុង គឺលេខ ៨៧១៨៣៩១ ។ ដូច្នេះ បើសិនជាបងប្អូនប្រជាពលរដ្ឋណា បានផ្ទៀង ផ្ទាត់ឯកសារ លេខតួ លេខម៉ាស៊ីន ម៉ូតូ ១គ្រឿងខាងលើ ត្រូវលេខតួតែ៥ខ្ទង់ ពីខាងដើម និងម៉ូតូមួយគ្រឿងទៀត ត្រូវលេខតួ ៦ខ្ទង់ ពីខាងដើម សូមអញ្ជើញយក ឯកសារមក ការិយាល័យនគរបាលកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីពិនិត្យ និងបញ្ជាក់បន្ថែម ឲ្យបានច្បាស់ សមត្ថកិច្ចនិងប្រគល់ ម៉ូតូនោះជូនទៅម្ចាស់,វិញ៕

www.dap-news.com

វិទ្យុ ដើមអម្ពិល និង www.dap-news.com នឹងធ្វើការ ផ្សាយផ្ទាល់ ពីព្រះរាជពិធី ដង្ហែព្រះបរម រតនកោដ្ឋ

$
0
0

ភ្នំពេញ៖វិទ្យុដើមអម្ពិល FM93.75MHZ ព្រមទាំងគេហទំព័រដើមអម្ពិល នឹងធ្វើការរៀបចំផ្សាយផ្ទាល់ ពីព្រះរាជពិធីបង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣នេះ។

អគ្គនាយក មជ្ឈមណ្ឌលព័តមាន ដើមអម្ពិល លោក សយ សុភាព បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំមួយ ដែលរៀចចំឡើង ដើម្បីត្រៀមរៀបចំយកព័ត៌មាន ទាក់ទង និងព្រះរាជពិធីបុណ្យនោះ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣នេះថា វិទ្យុដើមអម្ពិល ក៏ដូចជាគេហទំព័រដើមអម្ពិល នឹងធ្វើការផ្សាយបន្តផ្ទាល់ ពីព្រះរាជពិធីដង្ហែព្រះ បរមសព សម្តេចឳ ដែលនឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សាធារណជន ទាំងក្នុងប្រទេសនិងក្រៅប្រទេស ឲ្យបានទូលំទូលាយ។

លោកអគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានបន្តថា«ការរៀបចំផ្សាយបន្តផ្ទាល់នេះ គឺដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស បានទទួលព័ត៌មាន ពីព្រះរាជពិធីនេះឲ្យបានគ្រប់ជ្រុងជ្រោយ»។

នាយកវិទ្យុ ដើមអម្ពិល លោក សយ សុភា បានមានប្រសាសន៍ផងដែរថា បុគ្គលិកវិទ្យុដើមអម្ពិល និងគេហទំព័រដើមអម្ពិល នឹងពាំនាំនូវព័ត៌មាន ក៏ដូចជារូបភាព ពីព្រះរាជពិធីដង្ហែ ព្រះបរមរតនកោដ្ឋ ជូនដល់ប្រិយមិត្តដែលតែងតាំងគាំទ្រវិទ្យុដើមអម្ពិល ក៏ដូចជាគេហទំព័រដើមអម្ពិល ទាំងក្នុងប្រទេស និងក្រៅប្រទេស ឲ្យបានទាន់ពេលវេលា។

លោក សយ សុភា បានបន្តថា «ចាប់ពីម៉ោង១២:០០ ព្រឹកថ្ងៃទី១ ខែកុម្ហៈ វិទ្យុដើមអម្ពិលនឹងចាក់ផ្សាយនូវជីវប្រវត្តិសម្តេចឳ បទចំរៀងដែលជាព្រះរាជនិពន្ធរបស់ សម្តេចឳ »។

លោកបន្តថា ទាំងវិទ្យុនិង www.dap-news.com ក៏នឹងមានធ្វើការសម្ភាសន៍ផងដែរ ពីឥស្សរជននានា ព្រមទាំងអ្នកចូលរួម ជាប្រជាពលរដ្ឋ មន្រ្តីរាជការ អង្គការសង្គម ស៊ីវិល កម្មករ-កម្មការិនី មេដឹកនាំសហជីព និងសិល្បករ សិល្បការិនីផងដែរ។

សូមជម្រាបផងដែរថា ក្បូនដង្ហែព្រះបរមសព ព្រះករុណា ព្រះបរមរតនកោដ្ឋ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកុម្ហៈនេះ ចាប់ពីម៉ោង០៧:៣០នាទី ដល់ម៉ោង១២:០០នាទី ដែលក្បូនចាប់ដង្ហែ ចេញពីព្រះបរមរាជវាំង តាមដងវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅវិថីបក្សីចាំក្រុង ព័ទ្ធជុំវិញរង្វង់មូលរមណីយដ្ឋានវត្តភ្នំ តាមមហាវិថីព្រះនរោត្តម នៅរង្វង់ មូលវិមានឯករាជ្យ មហាវិថីសម្តេចសុធារស ទៅតម្កល់ព្រះបរមសពនៅវាលមេរុ៕

Photo by DAP-NEWS

Photo by DAP-NEWS

ជីវប្រវត្តិសង្ខេប របស់ព្រះបរម រតនកោដ្ឋ (មានសំឡេង)

$
0
0

សូមអញ្ជើញស្ដាប់ ជីវប្រវត្តិសង្ខេបរបស់ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...

DAP-News

{mp3remote}http://111.92.240.170:81/dap-news/dap-images/2013/January/id-030/31012013.mp3{/mp3remote}

កូរ៉េខាងជើង អវត្តមាន ក្នុងព្រះរាជពិធី ថ្វាយព្រះភ្លើង

$
0
0

ភ្នំពេញ៖ ទីភ្នាក់ងារជប៉ុនក្យូដូ រាយការណ៍ឱ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៣ថា កូរ៉េខាងជើង ទោះបីជាមានទំនាក់ទំនងជាពិសេស ជាមួយកម្ពុជាអស់ជាច្រើនទសវត្សរ៍មកហើយក្តី នឹងមិនបញ្ជូនមេដឹកនាំ ឬ តំណាងជាន់ខ្ពស់ណាមួយ មកចូលរួមពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសព សម្តេចព្រះ នរោត្តម សីហនុ ដែល គ្រោងធ្វើឡើងនៅថ្ងៃចន្ទ សប្តាហ៍នោះទេ។

ទីភ្នាក់ងារនេះ បានសរសេរដោយយោងទៅលើបញ្ជីរាយនាមគណៈប្រតិភូជាន់ខ្ពស់របស់បណ្តាប្រទេសនានា ដែលនឹងអញ្ជើញមកក្នុងកម្មពិធីនោះរួមមាន «ប្រទេសជាសមាជិកអាស៊ាន ប្រ៊ុយណេ ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី កូរ៉េខាងត្បូង ថៃ និងវៀតណាម សុទ្ធមានតែតំណាងជាន់ខ្ពស់ ខណៈកូរ៉េ ខាងជើង គ្រោងត្រឹមតែបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំកម្ពុជា តែប៉ុណ្ណោះ»។

ក្យូដូ រាយការណ៍ថា ព្រះអង្គ សព្វព្រះរាជហឫទ័យជាអនេកប្បការ ចំពោះទំនាក់ទំនងជាមួយបិតាស្ថាបនិកកូរ៉េ ខាងជើង លោក គឹម អ៊ីលស៊ុង ដែលបានកសាងព្រះរាជដំណាក់ និងអង្គរក្សផ្ទាល់ថ្វាយព្រះអង្គផងដែរ។ ប៉ុន្តែ យ៉ាងណាក៏ដោយចាប់តាំងពីមរណភាពរបស់លោកសេនាប្រមុខ គីម អ៊ីលស៊ុង ទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រូវបានចាត់ជា «ពិសេស» ទៀតនោះទេ។

ទាក់ទងនឹងអវត្តមានរបស់មន្រ្តីជាន់ខ្ពស់ពីទីក្រុងព្យុងយ៉ាងនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស កម្ពុជា បានថ្លែងថា លោកមិនដឹងពីបញ្ហានេះទេ៕

Photo by DAP-NEWS

ប្រធានសម្ព័ន្ធ សហជីព ចលនាកម្មករ ខកចិត្តមិនបាន ចូលរួមប្រជុំ តម្លើងប្រាក់ខែកម្មករ ជាមួយរដ្ឋាភិបាល និង ILO

$
0
0

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា នៅថ្ងៃទី៣១ ខែមករា នេះ បានសម្តែងការខកចិត្ត ជាខ្លាំងដែលមិនបាន ចូលរួមក្នុងកិច្ចប្រជុំស្តីពី ការតម្លើងប្រាក់ខែដល់ក្រុមកម្មករ ជាមួយក្រសួងសង្គមកិច្ច និងអង្គការពលកម្មអន្តរជាតិ (ILO) ទាំងកិច្ចប្រជុំថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ និងកិច្ចប្រជុំ ដែលគ្រោងធ្វើនាថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះ។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ថា ក្នុងនាមរូបលោកជា ប្រធានសហជីពម្នាក់ ដែលបានចូលរួមក្នុងសកម្មភាព តវ៉ាទាមទារតម្លើងប្រាក់ខែដល់ កម្មករនាពេលកន្លងមកនោះ បែរជា ខាងក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា មិនត្រូវបានអញ្ជើញឲ្យ ទៅចូលរួមកិច្ចប្រជុំនោះទៅវិញ។

លោកបញ្ជាក់ថា “រឿងនេះវា មិនសមស្របនោះទេ។ ហេតុអ្វីបានជាខាងសហជីពរបស់ខ្ញុំ មិនបានទៅចូលរួមទៅវិញយ៉ាងដូច្នេះ?”។

លោក ស៊ីណាបន្តថា នៅក្នុងកិច្ចប្រជុំលើកក្រោយ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ខាងមុខ លោកសង្ឃឹមថា ខាងក្រសួង ក៏ដូចជាខាងអង្គការ ILO នឹងអញ្ជើញលោកឲ្យ ទៅចូលរួមជាមួយជាក់ជាមិនខាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមករា កន្លងមកនេះ ក្រុមការងារទី៨របស់ រាជរដ្ឋាភិបាលដែលមាន លោក អ៊ិត សំហេង ជារដ្ឋមន្រ្តី ក្រសួងសង្គមកិច្ចធ្វើជា ប្រធានក្នុងការដឹកនាំកិច្ចប្រជុំ បានបើកកិច្ចស្តីពីអំពីការតម្លើង ប្រាក់ខែដល់កម្មករផ្នែក វាយនភ័ណ្ឌនិងផលិតស្បែកជើង ៕


វិស័យសេដ្ឋកិច្ច ហ្វីលីពីន កើនឡើងដល់ ៦,៦ភាគរយ នៅឆ្នាំ២០១២

$
0
0

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា សេដ្ឋកិច្ចហ្វីលីពីន បានកើនឡើងដល់ ៦,៦ភាគរយនៅឆ្នាំ ២០១២ ដែលបានកំណត់គោលដៅ សេដ្ឋកិច្ចជាផ្លូវការហួសពីស្មាន ដោយសារតែមាន ការកើនឡើងចំពោះការ ចំណាយទៅលើរដ្ឋាភិបាល និងអ្នកបរិភោគ រួមទាំងមានការ កើនឡើងយ៉ាងរហ័សនៅក្នុង វិស័យមប្រើសេវាសាធារណៈផងដែរ។

ប្រធានទទួលបន្ទុកស្ថិតិជាតិ បានរាយការណ៍ឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ផលិតផល សរុបក្នុងស្រុក (GDP) របស់ប្រទេសហ្វីលីពីន បានកើនឡើងទៅដល់ ៦,៨ ភាគរយ នៅក្នុងត្រីមាសទី៤ នៅឆ្នាំនេះ។

វិស័យមប្រើសេវាកម្មទាំងនោះ នៅតែមានសារសំខាន់មួយ ដើម្បីជាការជម្រុញទៅដល់ ផ្នែកសេដ្ឋកិច្ច ដែលបានកំពុងតែរីកចម្រើនត្រឹម ៧,៤ ភាគរយនៅក្នុងឆ្នាំ ២០១២ មានពី ៥,៩ ភាគរយ និងបានធ្វើវិភាគទាន ៣,៨ ភាគរយ ចំពោះផលិតផលសរុបក្នុង ស្រុក។ ការចំណាយទៅលើ អ្នកបរិភោគមានចំនួនលើសពី ៦,១ ភាគរយ នៅចំពេល ដែលមានការចំណាយទៅលើ រដ្ឋាភិបាលបានកើនឡើង ១១,៨ ភាគរយផងដែរ៕

DAP-News

ប្រជាពលរដ្ឋ ២៤៥នាក់ នៅឃុំភារីមានជ័យ ទទួលបាន អត្តសញ្ញាណប័ណ្ណ

$
0
0

កំពង់ស្ពឺ៖ ប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុបោះឆ្នោត ២៤៥នាក់ នៅក្នុងឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៣នេះ ទទួលបានអត្តសញ្ញាណប័ណ្ណសម្គាល់ជាសញ្ជាតិខ្មែរ។

ការប្រគល់អត្តសញ្ញាណនេះ ធ្វើឡើងនៅក្នុងសាលាឃុំភារីមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកអភិ បាលរងស្រុកបសេដ្ឋ វ៉ាន់ ពូន អធិកាស្រុកបសេដ្ឋលោក សំ ចន្ថា និងលោកមេឃុំ ប៉ិច ឆែម។

មេឃុំភារីមានជ័យ លោក ប៉ិច ឆែម បានមានប្រសាសន៍ណែនាំដល់ប្រជាពលរដ្ឋដែលទើបនិងទទួលបានអត្ត សញ្ញាណប័ណ្ណឲ្យចេះថែរក្សាការពារ ព្រោះអត្តសញ្ញាណប័ណ្ណនេះ មានអត្តប្រយោជន៍ និងត្រូវការពាកុំឲ្យ បាត់ ឬខូចខាតក្នុងប្រការណាមួយឡើយ។ លោកមេឃុំរូបនេះបន្តថា ប្រជាពលរដ្ឋនៅក្នុងឃុំភារីទាំងមូល ដែលមិន ទាន់បានចុះឈ្មោះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញចូលរួមមកចុះឈ្មោះធ្វើអត្តសញ្ញាណប័ណ្ណឲ្យទាន់ពេលវេលា។

អធិការស្រុកបសេដ្ឋ លោក សំ ចន្ថា បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យសហការជាមួយសម្ថកិច្ច និងអជ្ញា ធរក្នុងមូលដ្ឋាន ដើម្បីចូលរួមអនុវត្តនគោលនយោបាយភូមិឃុំមានសុវត្តិភាព។ លោកបានបន្តថា រាល់ហេតុការ ណ៍ និងបទល្មើសនានា នៅក្នុងមូលដ្ឋាល ត្រូវរាយការណ៍ទៅ សម្ថិកិច្ចតាមរយៈទូរស័ព្ទ ឬដោយផ្ទាល់ទៅកាន់ អាជ្ញាធរមូលដ្ឋាន ដើម្បីបង្រ្កាបឲ្យទាន់ពេលវេលា៕

លោក​ជា​ សុផារ៉ា និងលោក គន់ គីម ចុះត្រួតពិនិត្យ ផ្ទះគ្រួសារ កងទ័ព ជំហានទី២​ នៅប្រាសាទ​ ព្រះវិហារ

$
0
0

ព្រះវិហារ៖ គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលរៀបចំ និងអភិវឌ្ឍន៏តំបន់ព្រំដែនភាគ ខាងខាងលិច ដឹកនាំដោយលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ ជនបទ និង លោក នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេរភូមិន្ទ កាលពីថ្ងៃទី៣០ ខែមករា កន្លងមកនេះ បានចុះពិនិត្យនិងវាយតម្លៃ អំពីលទ្ធផលនៃការអភិវឌ្ឍន៏ភូមិឋាន និង ការសាងសង់ផ្ទះ ជូនគ្រួសារកងទ័ពជំហានទី២ នៅទិសប្រាសាទព្រះវិហារ និងទិសខេត្តឧត្តរមានជ័យ។

តាមសេចក្តីរាយការណ៍ របស់លេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង ដើម្បីសម្រប សម្រួលរៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍ តំបន់ព្រំដែនភាគខាងលិច បានឲ្យដឹងថា៖ ក្នុង រយៈកាលជាង៤ឆ្នាំមកនេះ ក្រុមការងារបានសម្រេចនូវភារកិច្ចជាយុទ្ធសាស្រ្តជាច្រើន តាម ទស្សនវិស័យ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា សំដៅប្រែក្លាយតំបន់ព្រំដែន ដែលជាអតីតតំបន់ប្រយុទ្ធ ឲ្យក្លាយជា តំបន់មានការ អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។

លទ្ធផលជាក់ស្តែង គិតត្រឹមខែមករាឆ្នាំ២០១៣នេះ នៅទិសប្រាសាទព្រះវិហារសម្រេច ការសាងសង់ផ្ទះជំហ៊ានទី២ បានចំនួន១៣៦ខ្នង លើផែនការ៩៨៣ខ្នង និងនៅទិសឧត្តរមានជ័យ ចំនួន៨២៦ខ្នង លើ ផែនការ១.១០០ខ្នង។

ក្រៅពីតួលេខ នៃការសាងសង់ផ្ទះខាងលើនេះ ក្រុមកាងារអន្តរ ក្រសួង ក៏នៅបានសម្រេចកិច្ចការមួយចំនួនទៀត រួមមាន៖ ការបែងចែកដីជូនគ្រួសារ កងទ័ព ការកសាងផ្លូវធ្វើដំណើរ ស្ថាបនាអគារសិក្សា មណ្ឌលសុខភាព ជីកស្រះទឹក អណ្តូងទឹក សាងសង់បង្គន់អនាម័យ និងការផ្តល់ពូជដំណាំហូបផ្លែផ្សេងៗជាដើម។
បច្ចុប្បន្ននេះគេសង្កេតឃើញ ភូមិជាច្រើននៅជាប់តំបន់ព្រំដែន ដែលរាជរដ្ឋាភិបាលទើប បង្កើតថ្មី កំពុងទទួលការរីកលូតលាស់ជាបន្តបន្ទាប់ ដែលសមិទ្ធិផលទាំងនេះ ពិតជាបង្អែក ដ៏កក់ក្តៅសំរាប់កងទ័ពគ្រួសារ កងទ័ពរស់នៅប្រកបដោយភាពសុខុដុមរម្យនា រួមចំណែក ដល់ការបំពេញភារកិច្ចជាប្រវត្តិសាស្រ្ត ក្នុងបុព្វហេតុការពារ បូរណភាពទឹកដី និង ការពារ សុខសុវត្ថិភាពតំបន់ព្រំដែន ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ជាមួយនឹងក្នុងដំណើរ ចុះពិនិត្យវាយតម្លៃ នៃការអភិវឌ្ឍន៏នេះដែរ លោក ជា សុផារ៉ា និង លោកនាយឧត្តមសេនីយ៍ គន់ គីម បានជំរុញដល់ក្រុមការងារទាំងអស់ ត្រូវ បន្តសាងសង់ផ្ទះឲ្យឆាប់ ចប់រួចរាល់មុនរដូវវស្សាចូលមកដល់ ដោយធានាទាំងគុណភាព និង សោភ័ណ្ឌភាព ជាពិសេស បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់ធើ្វការដាំដុះឲ្យ អស់ផ្ទៃដី និងចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ៕

www.dap-news.com

ស៊ីរី គម្រាមសងសឹក ប្រឆំាងនឹង អ៊ីស្រាអែល

$
0
0

ប៉េកំាង៖ មន្រ្តីប្រទេសស៊ីរី បាននិយាយដោយបាន គម្រាមសងសឹកប្រឆំាងនឹង ប្រទេសអ៊ីស្រាអែល បន្ទាប់ពីប្រទេសនេះ បានធ្វើការវាយប្រហារ ពីដែនអាកាស មកលើបូរណភាពទឹកដីខ្លួន កាលពីថ្ងៃពុធ កន្លងទៅនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសុក្រ ទី០១ ខែកុម្ភៈថា ក្រសួងការបរទេសស៊ីរី បានបញ្ជូនលិខិតមួយច្បាប់ ទៅកាន់អង្គការសហប្រជាជាតិ ដោយបានព្រមានអ៊ីស្រាអែល និងសម្ព័ន្ធមិត្តធ្ងន់ៗ បន្ទាប់ពីកើតឡើងការវាយប្រហារ ដែនអាកាសនោះមក។

ស៊ីរីក៏បានសង្កត់ដែរថា ខ្លួននឹងប្រើសិទ្ធិដើម្បីការពារ បូរណភាពទឹកដីរបស់ខ្លួន ខណៈមន្រ្តីអាមេរិក បានលើកឡើងថា អ៊ីស្រាអែលបានចាប់ផ្តើម វាយប្រហារដែនអាកាសយ៉ាងកម្រមួយ ក្នុងទឹកដីរបស់ស៊ីរី ដែលជាកន្លែងស្តុកអាវុធ របស់ពួកឧទ្ទាម ហេសស្បូឡា។

ជាមួយគ្នានោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានសម្តែងក្តីកង្វល់ជុំវិញការ វាយប្រហារពីដែនអាកាស របស់អ៊ីស្រាអែលនេះ ប៉ុន្តែលោកបាននិយាយថា មិនទាន់មានព័ត៌មាន ជាក់លាក់ណាមួយស្តី ឬការត្រួតពិនិត្យមួយជាក់លាក់ ពីអ្វីដែលបានកើតឡើងនេះទេ៕

DAP-News

ភ្ជង់ប្លន់យកម៉ូតូ​ ស្កុបពីបាន សម្រេចនៅ ក្រោយស្ថានទូតចិន

$
0
0

ភ្នំពេញ ៖ ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ ដែលកំពុងធ្វើដំណើរឌុបគ្នាមកពីលេងផ្ទះ ឪពុកម្ដាយ នៅម្ដុំផ្សារអូរឫស្សី ត្រូវបានជន សង្ស័យពីរនាក់ ជិះម៉ូតូស៊េរីទំនើបមួយគ្រឿង ធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូនិងកាបូប លុយបានសម្រេច ប៉ុន្ដែករណីភ្ជង់ប្លន់ខាងលើ នេះ មិនបណ្ដាលឱ្យជនរងគ្រោះទាំងពីរនាក់ ប្ដីប្រពន្ធរងគ្រោះនោះឡើយ ដោយសារតែ ក្រុមចោរមិនបានបាញ់ ។

ករណីភ្ជង់ប្លន់យកម៉ូតូស្កុបពីពីជនរងគ្រោះ ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង៩និង៤៥នាទី យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅមុខផ្ទះលេខ៤០៦ក្រោយ ស្ថានទូតចិន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការ មន ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ បានឱ្យដឹងថា នៅពេលដែលជន រងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ កំពុងជិះម៉ូតូ ម៉ាកស្កុបពីមួយគ្រឿង ពាក់ស្លាក លេខភ្នំពេញ 1BE-1867 ដែលធ្វើដំណើរមកពីលេងផ្ទះ ឪពុកម្ដាយ លុះដល់ចំណុចកើតហេតុ ក៏ត្រូវ បានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយ កាំភ្លើងមួយដើម ភ្ជង់ទៅលើជន រងគ្រោះជាប្ដី ហើយគំរាមដកសោរួច ហើយ ពួកវាបានឆក់យកកាបូបពីជនរងគ្រោះជា ប្រពន្ធ ដែលកំពុងអង្គុយពីក្រោយគេចខ្លួន បាត់ដោយសុវត្ថិភាព ។

យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ ពីអត្ដសញ្ញាណជនរងគ្រោះទាំងពីរនាក់ ប្ដី ប្រពន្ធនៅឡើយទេ ប៉ុន្ដែពួកគេបានធ្វើ ដំណើរទៅកាន់ប៉ុស្ដិ៍ ទំនប់ទឹកដើម្បីដាក់ ពាក្យបណ្ដឹងឱ្យ សមត្ថកិច្ចធ្វើការស្រាវជ្រាវ និងតាមចាប់ក្រុមចោរ ប្លន់ខាងលើនេះ៕

រថយន្ដកូរ៉េព្រលះ គូទវីហ្គោ នៅលើស្ពាន ពុកយុករង ក្រឡាប់ផ្ងារជើង របួស៣នាក់ ស្ទះចរាចរ ជាងមួយ ម៉ោង

$
0
0

កំពង់ធំ ៖ រថយន្ដកូរ៉េ មួយគ្រឿង ដោយ បើកបរជ្រុលល្បឿន បានទៅព្រលះនឹងគូទ រថយន្ដវីហ្គោមួយទៀត នៅលើស្ពានពុកយុក បណ្ដាល ឱ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល ហើយរថយន្ត ក្រឡាប់ផ្ងារជើង លើស្ពានតែម្តង ។ 

គ្រោះថ្នាក់ចរាចរ ដែលធ្វើឱ្យស្ទះអ្នកធ្វើ ដំណើរតាមផ្លូវជាតិលេខ៦ អស់រយៈពេល ជាងមួយម៉ោងនេះ បានកើតឡើងកាលពី វេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅកណ្ដាលស្ពាន ពុកយុក ក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដ ម៉ាកកូរ៉េ ចំណុះ១,៥តោន ពណ៌ស ពាក់ស្លាក លេខកំពង់ធំ 2A-0942 ក្នុងទិសដៅ ពីជើង ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះដល់ ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្ដវីហ្គោ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A-3588 បណ្ដាលឱ្យ អ្នកបើករថយន្ដនិង អ្នកជិះរថយន្ដចំនួន៣នាក់រងរបួសស្រាល ហើយបង្កឱ្យកកស្ទះចរាចរអស់រយៈពេល ជាង១ម៉ោង ទំរាំសមត្ថកិច្ចស្ទូចយករថយន្ដ ទាំងពីរគ្រឿងខាងលើនេះ ទៅអធិការដ្ឋាន នគរបាលក្រុងស្ទឹងសែន ដើម្បីដោះស្រាយ បន្ដទៀត ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោះលែង អ្នកទោសថៃម្នាក់ ក្នុងចំណោមពីរនាក់ ឲ្យមានសេរីភាព វិញហើយ

$
0
0

ភ្នំពេញៈ ទីបំផុត អ្នកទោសថៃម្នាក់ ក្នុងចំណោមពីរនាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ នារសៀល ម៉ោង៤ ថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៣ ហើយទណ្ឌិត វីរ៉ា ស៊ុមក្វាមឃីដត្រូវបានបន្ធូបន្ថយទោសចំនួន៦ខែ តបតាមការ ស្នើរសុំរបស់រាជរដ្ឋាភិបាលថៃអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់។

អ្នកទោសថៃ គឺអ្នកស្រី រ៉ាទ្រីពីតាណាប៉ៃប៊ួន ត្រូវបានតុលាការក្រុងភ្នំពេញធ្វើការឃុំខ្លួន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១០កន្លងទៅ បន្ទាប់ពីអតីតទណ្ឌិតរួបនេះ និងបក្ខពួកគេចំនួន៦នាក់ ទៀតបានចូលទឹកដីខ្មែរ ដោយខុស ច្បាប់។
ទណ្ឌិតទាំងពីរនាក់គឺលោកវីរ៉ា ស៊ុមក្វាមឃីដ និងអ្នកស្រី រ៉ាទ្រីពីតាណាប៉ៃប៊ួន ត្រូវបានតុលាការ ក្រុងភ្នំពេញ កាត់ទោសឲ្យជាប់គុកក្នុងម្នាក់៨ឆ្នាំនិង៦ឆ្នាំ ពីបទ ចារកម្ម ចូលទឹកដីខ្មែរដោយខុសច្បាប់ និងចូលតំបន់យោធា ខ្មែរដោយខុសច្បាប់។

រដ្ឋលេតីតទណ្ឌិតរូបនេះគឺពុំទាក់ទងទៅនឹង បុណ្យព្រះបរមសពរតនកោដ្ឋឡើយ គឺធ្វើឡើងតបតាមការស្នើរសុំ របស់រដ្ឋាភិបាលថៃតែប៉ុណ្ណោះ។

លោកនុត សាអានបានបន្តទៀតថា ក្រៅតែពីការដោះលែងអ្នកទោសថៃរូបនេះ ព្រះមហាក្សត្រក៏បានប្រកាស ព្រះរាជក្រិតដោះលែងអ្នកទោសខ្មែរ ចំនួន៤០៥នាក់និងបន្ធូបន្ថយទោសចំនួន៨៤នាក់ផងដែរ នៅថ្ងៃទី៤ ខែកុម្ភៈខាងមុននេះត្រូវនឹងថ្ងៃថ្វាយព្រះភ្លើង ដល់ព្រះបរមសពព្រះបរមរតនកោដ្ឋព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រដ៏ល្បីល្បាញ់របស់ខ្មែរនោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


លោក ត្រាំ អ៊ីវតឹក ចុះសួរសុខទុក្ខ កងទ័ព វរៈសេនាតូច ៤១៥ និង៤២៥ នៅឧត្តរមានជ័យ

$
0
0

ឧត្តរមានជ័យៈ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ថ្មីៗនេះ លោក ត្រាំ អ៊ីវតឹក  រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានទៅសួរសុខទុក្ខ និងនាំយកអំណោយ សម្ភារៈបរិក្ខារ ថវិកា គ្រឿងឧបភោគ បរិភោគ មួយចំនួន ចែកជូន ដល់ វីរយុទ្ធជន ក្នុងអង្គភាពសម្ព័ន្ធមេត្រីភាព វរៈសេនាតូចលេខ ៤១៥ នៃកងពលតូចថ្មើរជើងលេខ៤១ នៅស្រុកអន្លង់វែង និងវរៈសេនាតូចលេខ៤២៥ នៃកងពលតូច ថ្មើរជើងលេខ៤២ នៅសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ។

ក្នុងពេលជួប សំណេះសំណាល ជាមួយមេបញ្ជាការ និង ពលទាហាន ដែលឈរជើងនៅតំបន់ទាំង២ ខាងលើលោក ត្រាំ អ៊ីវតឹក បានមានប្រសាន៍ថា ឆ្នាំ២០១២ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីបើកការដ្ឋាន និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផលធំៗ ចំនួន១២លើករួចមក ។

លោកទម្លាយឱ្យដឹងថា នៅដើម ឆ្នាំ២០១៣នេះ យើងត្រៀមសមិទ្ធផល ចំនួន០៣ ផ្សេងទៀត គឺ១-ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣  ត្រៀមបើក ការដ្ឋានសាងសង់ និងស្តារកំណាត់ផ្លូវជាតិលេខ៦ ពីថ្នល់កែង ដល់អង្រ្គង ខេត្តសៀមរាប ប្រវែងសរុប ២៤៨,៥២គីឡូម៉ែត្រ ។ ២-ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣  ត្រៀមរៀបចំ ពិធីបើកការដ្ឋាន សាងសង់ស្ពានកោះធំ ប្រវែង៤២១ម៉ែត្រ ទទឹង១៣,៥០ម៉ែត្រ និងផ្លូវតភ្ពាប់ស្ពាន នៅត្រើយ ខាងកើត ប្រវែង ៣០០ម៉ែត្រ ភ្ជាប់ផ្លូវខេត្តលេខ១១០ ត្រង់ចំណុចភូមិព្រែកថ្មី ឃុំជ្រោយតាកែវ និងស្ថិតត្រើយខាងលិច ប្រវែង ១០៩ម៉ែត្រ ភ្ជាប់មកផ្លូវជាតិ លេខ២១ ត្រង់ចំណុចភូមិ ព្រែកធន់ ឃុំព្រែកស្ពឺ ស្រុកកោះធំ មានប្រវែងសរុប ទាំងសងខាង ៤០៩ ម៉ែត្រ ទទឹង ផ្លូវ១៤ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) ទទឹង១០.៨ ម៉ែត្រ និងទី៣-ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣  ត្រៀមរៀបចំពិធីបើកការដ្ឋាន សាងសង់ ផ្លូវជាតិ លេខ៤៤ (ច្បារមន-ឱរ៉ាល់-ឧត្តុង្គ) ប្រវែងសរុប ១៣៩,៦០៧គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ  ស្ពាន ១៦កន្លែង លូជ្រុង១១កន្លែង និងលូមូល ១៩៤កន្លែង ។

ស្របជាមួយគ្នានេះដែរ គណៈប្រតិភូក្រសួង បាននាំយកមកនូវអំណោយជាសម្ភារៈ ថវិកាមួយចំនួន ជូន ដល់បងប្អូនវីរយុទ្ធជន យុទ្ធនារី វរៈសេនាតូច លេខ៤១៥ និង៤២៥ តាម អង្គភាពនីមួយៗរួមមាន៖ ១)-អង្ករ ៨០បាវ ២)-មីយើង ៥០កេស ៣)-ទឹកត្រី ១០០យួរ ៤)-ទឹកស៊ីអ៊ីវ ១០០យួរ ៥)-ទឹកបរិសុទ្ធ ២០០យួរ ៦)-ថ្នាំពេទ្យ ៥០០កញ្ចប់ ៧)-ថវិកាម្នាក់ៗ ចំនួន២០.០០០‍៛(ពីរម៉ឺនរៀល) ៨)-ថវិកាជូនអង្គភាពនីមួយៗទទួល បាន ១០.០០០.០០០៛ (ដប់លានរៀល) ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

រយៈពេល១ខែ មន្រ្តីចូលទៅ ប្រកាសទ្រព្យ សម្បត្តិ មានជាង២ម៉ឺននាក់

$
0
0

ភ្នំពេញ៖ នាយកដ្ឋាន ប្រកាសទ្រព្យសម្បត្តិ និង បំណុល នៃអង្គភាពប្រឆាំងអំពើ ពុករលួយ កាពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ បានទទួល មន្រ្តីមកប្រកាស ទ្រព្យសម្បត្តិ និងបំណុលចំនួន ៧៤៧ រូប។

យោងតាមលិខិត ជូនដំណឹង របស់អង្គភាពប្រឆាំង អំពើកពុករលួយ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា មានមន្រ្តីមកប្រកាស ទ្រព្យសម្បត្តិ និងបំណុល ចំនួន ៧៤៧ រូប ហើយគិតចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ ២០១៣ មកដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៣ សរុប អ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុល មានចំនួន ២២៥១៧ រូប ។ ការប្រកាស ទ្រព្យសម្បត្តិ និងបំណុល ជាលើកទី២នេះ ដំណើរការ ៣១ ថ្ងៃ (ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៣) ។

នាយកដ្ឋានប្រកាស ទ្រព្យសម្បត្តិ និងបំណុល ក្នុងរយៈពេល ១ ខែ មករា នេះ ធ្វើការទទួល ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាក ថ្ងៃសៅរ៍-អាទិត្យ ឬថ្ងៃបុណ្យទេ។ ម៉ោងធ្វើការប្រចាំថ្ងៃពី ០៨:០០ព្រឹក ដល់ ០៥:០០ល្ងាច៕

ព្រះរាជពិធីដង្ហែ ព្រះបរមរតនកោដ្ឋ បានប្រព្រឹត្ដ យ៉ាងរលូន មន្ដ្រី និងប្រជាពលរដ្ឋ ចូលរួមដង្ហែ រាប់សិបម៉ឺននាក់

$
0
0

ភ្នំពេញ ៖ ព្រះរាជពិធីដង្ហែ ព្រះបរមសព ព្រះបរមរតនកោដ្ឋ ដែលបានធ្វើឡើងតាំងពី ព្រឹករហូតដល់ រសៀលថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៣ ដោយដង្ហែចេញពីព្រះបរមរាជវាំង យាងទៅដាក់លើបញ្ចា ស្ថិត នៅក្នុងបរិវេណ ព្រះមេរុ បានប្រព្រឹត្ដទៅដោយរលូនពុំមានអ្វី រាំងស្ទះ ឬមានភាពមិនប្រក្រតីណាមួយ កើតឡើងនោះឡើយ បូករួមទាំងបញ្ហាសន្ដិ សុខ បើ ទោះបីមានប្រជាពលរដ្ឋរាប់ម៉ឺន រាប់សែននាក់ រស់ នៅក្នុងរាជធានីភ្នំពេញ និងមកពីតាមបណ្ដា ខេត្ដចូលរួមក្នុងព្រះ រាជពិធីនេះក៏ដោយ។

នៅវេលាម៉ោង ៧ និង៥០នាទីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ព្រះបរមសព ព្រះបរមរតនកោដ្ឋ ត្រូវបានយាង ចេញពីព្រះបរមរាជវាំងតាមទ្វារ ជ័យ ដែលមានព្រះរាជវត្ដមានយាងដង្ហែរបស់ ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី និងព្រះវររាជមាតាអមដោយសម្ដេចធម្មពោធិសាល ជា ស៊ីម សម្ដេចពញាចក្រី ហេង សំរិន សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនជាន់ ខ្ពស់ នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រាជ វង្សានុវង្ស និងថ្នាក់ដឹកនាំក្រសួងមន្ទីរនានា ជាច្រើននាក់ទៀត។ នៅពេលដែលព្រះបរម សព ព្រះបរម រតនកោដ្ឋ យាងមកដល់ទ្វារជ័យ នោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសកម្ពុជា ក្នុងសម្លៀកបំពាក់ឈុត ស ពាក់បូរកាន់ទុក្ខ ក្នុងទឹកមុខក្រៀមក្រំ ក្ដុកក្ដួលយ៉ាងពន់ពេក បានលុតជង្គង់លើកដៃប្រណមសំពះ ហើយ យកដៃទៅស្ទាប និងអង្អែលព្រះមញ្ជូសា ដែលយាងក្នុងដំណើរយឺតៗ ឆ្ពោះទៅព្រះ រាជ បុស្បុក ដែល ចតរង់ចាំនៅជិតព្រះអង្គដងកើ។ ពេលដែលព្រះបរមសព ព្រះបរមរតនកោដ្ឋ យាងទៅដល់ និង ដាក់ លើព្រះរាជបុស្បុកក្បួន ដង្ហែទាំង១១ផែន ក្នុងរយៈចម្ងាយប្រមាណ ៥-៦ គីឡូម៉ែត្រ បានចាប់ផ្ដើមចេញ ដំណើរ ហើយភ្លាមៗនោះ ស្នូរកាំភ្លើងធំ ១០៥មិល្លី ម៉ែត្រ បានចាប់ផ្ដើមបាញ់លាន់ឮកក្រើកពេញ ធរណី ដើម្បីថ្វាយព្រះរាជវឌ្ឍនកិច្ច។

ប៉ុន្ដែសម្រាប់ព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋចាប់ពីព្រះអង្គដងកើឆ្ពោះ ទៅដល់វិថីបក្សី ចាំក្រុងមិនត្រូវបានអនុញ្ញាត ឱ្យប្រជាពលរដ្ឋឈរអមសងខាងផ្លូវនោះឡើយ ដើម្បីបញ្ចៀសការណែន តាន់តាប់ ពោលអនុ ញ្ញាតឱ្យឈរ និងអង្គុយអមសងខាងផ្លូវចាប់ ពីរមណីយដ្ឋានវត្ដភ្នំ តាមបណ្ដោយផ្លូវនរោ ត្ដមផ្លូវព្រះសីហនុ និងផ្លូវព្រះសុធារស។

នៅពេលដែលព្រះបរមសព ព្រះបរមរត នកោដ្ឋ យាងនៅតាមផ្លូវ ប្រជានុរាស្ដ្ររបស់ ព្រះអង្គរាប់ម៉ឺនរាប់សែននាក់ ក្នុងសម្លៀក បំពាក់ ខោ ខ្មៅ អាវស សំពតខ្មៅ អាវស ដៃ កាន់ធូបទាន ផ្កាភ្ញី បានលត់ជង្គង់ និងអង្គុយ បត់ជើងក្រោម ពន្លឺព្រះអាទិត្យស្រទន់ ដែល ចាំងលើពួកគេ បានលើកដៃប្រណមទាំងទ្វេ គោរពថ្វាយបួងសួង ដល់ព្រះវិញ្ញាណក្ខន្ធរបស់ ព្រះអង្គ។ ព្រះរាជពិធីដង្ហែព្រះបរមសព ព្រះ បរមរតនកោដ្ឋ បានធ្វើដំណើរសន្សឹមៗ ទាំង ១១ផែន ឆ្ពោះទៅដល់វាលព្រះមេរុ នៅវេលា ម៉ោង ១២ថ្ងៃត្រង់ ហើយព្រះបរមសពត្រូវ បានយាងហែប្រទក្សិណជុំវិញព្រះបញ្ចាចំនួន ៣ជុំ ទើបយាងទៅតម្កល់នៅលើព្រះបញ្ចា រង់ចាំការថ្វាយព្រះភ្លើង ដែលធ្វើឡើងនៅ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៣។ នៅពេលព្រះ បរមសព ព្រះបរម រតនកោដ្ឋ យាងទៅដល់ ព្រះមេរុនោះ ស្នូរកាំភ្លើងធំ១០៥មិល្លីម៉ែត្រ បានបាញ់ម្ដងទៀត ទាំង១០១ណាត់ ធ្វើឱ្យ កក្រើកធរណី ដើម្បីថ្វាយព្រះរាជវឌ្ឍនកិច្ច ព្រះបរមរតនកោដ្ឋ។

សូមបញ្ជាក់ថា ព្រះរាជដង្ហែព្រះបរមសព មានផែនសំខាន់ចំនួន១១ គឺផែនមន្ដ្រីរាជការ សិស្ស-និស្សិត ប្រជាពលរដ្ឋ ទាហាន កងរាជ អាវុធហត្ថ កងនគរបាលជាតិ យុវជនកាយ ឫទ្ធិ ព្រះសង្ឃ ដូនជី អាចារ្យ ជនជាតិដើម ភាគតិច ជនជាតិឥស្លាម និងក្រុមដង្ហែបែប ជនជាតិ ហើយផែនទី៩ ជាព្រះបរមមឈូស ព្រះមហាវីរក្សត្រខ្មែរ។

ផែនទី១. ជាផែន ជ័យបង្ហាញពីភាពរុងរឿង និងមោទនភាព ជាតិក្រោមបាវចនា “ជាតិ សាសនា ព្រះ មហាក្សត្រ”។

ផែនទី២. បង្ហាញពីសក្ដានុពល នៃអំណាចកម្លាំងទ័ពគ្រប់ប្រភេទនិងកម្លាំងយុវជន។

ផែនទី៣. អំពីអត្ថិភាព នៃព្រះរាជ ប្បវេណី និងព្រះរាជកេតនភណ្ឌ។

ផែនទី៤. បង្ហាញអំពីក្បួន មន្ដ្រីក្រសួងនានា។

ផែនទី៥. ភ្លេង និងសមាគមជនជាតិនានា។

ផែនទី៦. មន្ដ្រីរាជធានី-ខេត្ដ។

ផែនទី៧. ព្រះពុទ្ធសាសនា។

ផែនទី៨. ក្បួននាំមុខ ព្រះបរមសព។

ផែនទី៩. ព្រះទីនាំងបុស្បុកតម្កល់ ព្រះតម្កល់ ព្រះបរមសព។

ផែនទី១០. ក្បួនរបស់ព្រះរាជ វង្សានុវង្សក្សត្រី ប្រជាពលរដ្ឋ។

ផែនទី១១. ផែនរក្សាសន្ដិសុខ សុវត្ថិភាពកន្ទុយក្បូន។

ព្រះបរមសព ព្រះបរមរតនកោដ្ឋ អតីតព្រះ មហាក្សត្រខ្មែរ បានចាប់ផ្ដើមដង្ហែតាមព្រះ រាជបុស្បុករចនាដោយនាគរាជចំនួន៣៦ដ៏ល្អ វិចិត្រ ចេញពីព្រះបរមរាជវាំង តាមបណ្ដោយ វិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅវិថីបក្សីចាំក្រុង ព័ទ្ធ ជុំវិញរង្វង់មូលរមណីយដ្ឋានវត្ដភ្នំ តាមមហា វិថីព្រះនរោត្ដម ទៅរង្វង់ មូលវិមានឯករាជ្យ មហាវិថីព្រះសីហនុ ហើយឆ្ពោះទៅមហាវិថី ព្រះសុធារស និងយកទៅតម្កល់នៅវាលព្រះ មេរុ។ ព្រះបរមសពរបស់ព្រះអង្គ នឹងត្រូវធ្វើ ព្រះរាជពិធីថ្វាយព្រះភ្លើងនៅល្ងាចថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ២០១៣។

លោក ជួន សុវណ្ណ ស្នងការនគរបាលរាជ ធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា “គឺសុវត្ថិ ភាពបានដំណើរយ៉ាងល្អណាស់ មិនមានបញ្ហា អ្វីទេ ហើយព្រះរាជពិធីដង្ហែព្រះបរមសព បានបញ្ចប់ទៅដោយជោគជ័យ”។

ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ពេញមួយព្រឹកនេះ មិនមាន ករណីលួច ឆក់ ប្លន់ ឬបាតុភាព អ្វីនោះទេ។

ជាពិសេសកម្លាំងនគរបាលរក្សាសន្ដិសុខទាំង អស់ យកចិត្ដទុកដាក់រក្សាសន្ដិសុខ ពោល ធ្វើយ៉ាងណាឱ្យព្រះរាជពិធីនេះ ប្រព្រឹត្ដទៅ ដោយជោគជ័យ។

លោកស្នងការរងនគរបាលរាជធានីភ្នំពេញ បានបន្ថែមថា ប្រជាពលរដ្ឋមកពីបណ្ដាខេត្ដ នានា នៅទូទាំង ប្រទេសកម្ពុជា មានជាង២០ ម៉ឺននាក់ បានចូលរួមក្នុងព្រះរាជដង្ហែព្រះបរម សពរបស់សម្ដេចឪ ដោយម្នាក់ៗបានសម្ដែង នូវសណ្ដានទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់ បង់មហាវីរក្សត្រ ដ៏អង់អាចខ្លាហានរបស់ប្រ ទេសកម្ពុជា។

លោកស្នងការរងបានបន្ដទៀតថា ព្រមជាមួយគ្នានេះដែរ កងកម្លាំងសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ជាង ១ម៉ឺននាក់ ការពារសន្ដិសុខ ជូនប្រជាពលរដ្ឋ ក្នុងឱកាសជាប្រវត្ដិសាស្ដ្រ ដ៏កម្រមួយនេះ។

លោក ហេង តៃគ្រី រដ្ឋលេខាធិការក្រសួង សុខាភិបាលបានមានប្រសាសន៍ប្រាប់មណ្ឌល ព័ត៌មានដើមអម្ពិលឱ្យដឹងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ថា ជាជំហ៊ានដំបូង ដែលលោក ទទួលបានព័ត៌មានពីសហការី ដែលប្រចាំការ នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមសព ព្រះ បរមរតនកោដ្ឋនាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៣ ចំពោះប្រជាពលរដ្ឋដែលបានចូល រួមដង្ហែ ដែលមានបញ្ហាសុខភាពនោះ គឺ ប្រហែលជា១០នាក់ប៉ុណ្ណោះ ដែលបានកើត មានអាការៈខ្យល់ចាប់ ហើយត្រូវបានដឹក បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយក្រុមគ្រូពេទ្យបានដាក់សេរ៉ូម ក៏ដូចជា ដាក់ខ្យល់អុកស៊ីសែន ជូនពួកគាត់ ហើយគ្មាន ពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

លោកបន្ដថា “យ៉ាងណាក៏ដោយយើង នៅមិនទាន់បានដឹងពីតួលេខពិតប្រាកដនៅ ឡើយទេ នេះគ្រាន់តែជាតួរលេខជំហ៊ានដំបូង ប៉ុណ្ណោះ ហើយតួលេខពិតប្រាដកយ៉ាងណា នោះ យើងនឹងធ្វើការបូកសរុបនៅថ្ងៃស្អែក”។

ប្រធានសមាគមសិល្បៈកម្ពុជា លោក សុះ ម៉ាច មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា លោកបានដឹកនាំ សិល្បករ-សិល្បការិនីជាង១០០នាក់ ចូល រួមក្នុងព្រះរាជពិធីដង្ហែព្រះបរមសពសម្ដេច ឪនៃយើងដោយម្នាក់ៗបានសម្ដែងសេចក្ដីទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត។

លោកបញ្ជាក់ថា “ខ្ញុំក៏ដូចជា សិល្បករ-សិល្បការិនី ដទៃទៀតបានកំពុងស្ថិតនៅមុខ រូបសំណាកលោកយាយពេញ នៅរមណីយ ដ្ឋានវត្ដភ្នំ”។

លោកបន្ដថា បើទោះបីជានៅក្រោម កំដៅថ្ងៃយ៉ាងណាក្ដី ក៏ប៉ុន្ដែទាំងក្រុមសិល្បៈ និងក្រុមប្រជាពលរដ្ឋ ដែលមកពីទូទាំង ប្រទេសមិនគិតពីការនឿយហត់ឡើយ ធ្វើ យ៉ាងណា ដើម្បីឱ្យតែបានមកចូលរួមនៅក្នុង មហាវិថីជាប្រវត្ដិសាស្ដ្រ។

លោក ចា រិទ្ធី អនុប្រធានសមាគមសិល្បៈ និងជាតារាសម្ដែងជើងចាស់ បាននិយាយទាំង ទឹកមុខក្រៀមក្រំថា ក្នុងនាមរូបលោកជា ប្រជាពលរដ្ឋខ្មែរ លោកពិតជាមានការសោក ស្ដាយជាពន់ពេកដែលបាត់បង់ថ្នាក់ដឹកនាំ ដ៏ កំពូលនៅក្នុងប្រទេសកម្ពុជា។

លោកថា ដោយឡែកចំពោះសណ្ដាប់ធ្នាប់ នៅតាមទីសាធារណៈនានា មានរបៀបរៀប រយល្អមិនមានបញ្ហាអសកម្មអ្វីកើតឡើងនោះ ទេ ដោយកងកម្លាំងសមត្ថកិច្ចបានការពារ យ៉ាងយកចិត្ដទុកដាក់បំផុត ជាពិសេសមាន រថយន្ដពេទ្យរបស់ក្រសួងសុខាភិបាល បាន ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួយសង្គ្រោះ អ្នកដែលមានសុខភាពខ្សោយ។

-ព្រះភ្លើងថ្វាយព្រះបរមសព គឺ បានមកពីព្រះសូរ្យសែង

ភ្លើងសម្រាប់បូជាសពធម្មតា គឺគេយក ភ្លើងទៀន ភ្លើងដែកកេស ឬភ្លើងអគ្គិសនីជា ដើម ក៏ប៉ុន្ដែព្រះភ្លើងសម្រាប់ថ្វាយព្រះរាជា គ្រប់ជំនាន់ គឺបានមកពីការធ្វើពិធីយកចេញ ពីព្រះសូរ្យសែង (ព្រះអាទិត្យ) ដើម្បីបញ្ជាក់ ពីកិត្ដិនាមខ្ពង់ខ្ពស់របស់ព្រះអង្គ។

សាស្ដ្រាចារ្យ ព្រាប ចាន់ម៉ារ៉ា បង្រៀន នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញជំនាញបុ រាណវិជ្ជា បានមានប្រសាសន៍ឱ្យដឹងថា តាម ការសិក្សាស្រាវជ្រាវប្រវត្ដិសាស្ដ្រ ព្រះភ្លើង សម្រាប់ថ្វាយព្រះបរមសពមិនមែនភ្លើងយក មកពីការអុជឈើគូស ដែកកេសនោះទេ គឺ ព្រះភ្លើងបានមកពីការធ្វើពិធីយកព្រះភ្លើង ដែលយកចេញពីពន្លឺ និងកំដៅព្រះអាទិត្យ ហៅថា ព្រះសូរ្យសែង។

លោកបន្ដថា តាមក្បួនរបស់ព្រះបរមរាជ វាំងគេយកកែវពង្រីកធំមួយដាក់ឱ្យចំកណ្ដាល ថ្ងៃក្នុងព្រះបរមរាជវាំង ហើយគេឆ្លុះកំដៅ ចេញពីកញ្ចក់កែវពង្រីកទៅលើកម្ទេចស្បូវ ដែលគេរៀបចំទុក ដើម្បីឱ្យភ្លើងឆេះឡើង។ បន្ទាប់មកទៀត គេយកទៀនធំមួយអុជតពី ភ្លើងដែលបានពីអំណាចព្រះអាទិត្យ ដើម្បី រក្សាទុកឱ្យគង់វង្ស នៅក្នុងព្រះបរមរាជវាំង សម្រាប់ពិធិថ្វាយព្រះភ្លើង។

លោកថា នៅពេលព្រះបរមសពហែចេញ ពីព្រះបរមរាជវាំង ព្រះភ្លើងដែលទទួលបាន ក្នុងពិធីនោះ គេយកមកដាក់តម្កល់ក្នុងរូប សត្វរមាស ដែលគេហៅថា រមាសនាំភ្លើង ហែទៅដែលមានក្រុមគ្រួសារនាម៉ឺនមន្ដ្រីហែ ហមផងដែរ។ ជាងនេះទៅទៀត តាមទំនៀម ទម្លាប់ពីបុរាណមក គឺពិធីថ្វាយព្រះភ្លើងតែងតែធ្វើឡើងនៅល្ងាចពេលព្រះអាទិត្យរៀប អស្ដង្គតជាពេលវេលាសម្រាប់ថ្វាយព្រះភ្លើង។

ប៉ុន្ដែការថ្វាយព្រះភ្លើងព្រះបរមសពព្រះ បរមរតនកោដ្ឋមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល ពុំទាន់អាចទាក់ទងមន្ដ្រី និងសែរាជ វង្ស សុំការបំភ្លឺជុំវិញប្រសាសន៍របស់សាស្ដ្រា ចារ្យ ព្រាប ចាន់ម៉ារ៉ា ខាងលើនេះ បាននៅ ឡើយទេ។

សូមជម្រាបថា ពិធីដង្ហែព្រះបរមសពព្រះ បរមរតនកោដ្ឋទៅតម្កល់ទុកនៅវាលព្រះមេរុ បានប្រព្រឹត្ដិទៅនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៣ និងថ្វាយព្រះភ្លើងប្រារឰឡើងនៅ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ នៅវាលព្រះមេរុ។

- ព្រះជីវប្រវត្ដិសង្ខេបព្រះមហាវីរ ក្សត្រខ្មែរ សម្ដេច នរោត្ដម សីហនុ

អង្គសម្ដេចឪ ដ៏ល្បាញល្បី នៃព្រះរាជាណា ចក្រកម្ពុជា ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ បូរណភាពទឹកដី និងបង្រួប បង្រួមជាតិ បានយាងចូលទិវង្គត នៅយប់ រំលងអាធ្រាត្រថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំ រោង ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នាទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ។ ព្រះបរមសពរបស់ព្រះ អង្គត្រូវបានដង្ហែយាងមកដល់មាតុប្រទេស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។

ការយាងចូលទិវង្គតរបស់អង្គព្រះមហា ក្សត្រដ៏ឆ្នើមមួយអង្គ គឺជាការបាត់បង់ដ៏ធំ ធេង នូវធនធានដ៏ឧត្ដមរបស់កម្ពុជា។ ការ យាងចាកដ៏សែនឆ្ងាយរបស់ព្រះអង្គធ្វើឱ្យប្រ ជារាស្ដ្រគ្រប់ស្រទាប់វណ្ណៈស្រណោះអាល័យ និងវិយោគគ្រប់ៗគ្នា មិនថាប្រជារាស្ដ្រ ដែល ស្និទ្ធស្នាលក្នុងសម័យសង្គមរាស្ដ្រនិយម ដែល មានព្រះអង្គជាប្រមុខរដ្ឋនោះទេ សូម្បីតែ ប្រជារាស្ដ្រជាកូន ចៅ ចៅទួត នាសម័យបច្ចុ ប្បន្ន ក៏នឹកស្រណោះ និងគោរពសរសើរនូវ គំរូវរភាពដ៏ប្រសើរថ្លៃថ្លារបស់ព្រះអង្គដែរ។

ឆ្លៀតក្នុងឱកាសដ៏សែនវិប្បយោគរបស់ ប្រជារាស្ដ្រខ្មែរនេះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលសូមលើកយកកម្រងជីវប្រវត្ដិសង្ខេប និងស្នាព្រហស្ថជាច្រើនរបស់ព្រះអង្គ ដែល បានបន្សល់ទុកសម័យកាលដ៏រុងរឿងពីសម័យ សង្គមរាស្ដ្រនិយម។

ព្រះមហាវីរក្សត្រខ្មែរ ដ៏អង់អាចក្លាហាន នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ជាបុត្រព្រះអង្គម្ចាស់ នរោត្ដម សុរាម្រឹត និងព្រះមហាក្សត្រី ស៊ី សុវត្ថិ កុសុមៈ។ ព្រះអង្គទ្រង់ប្រសូត្រនៅថ្ងៃ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅឯព្រះបរម រាជវាំង ក្រុងចតុម្មុខមង្គល ព្រះរាជាអាណា ចក្រកម្ពុជា។ ព្រះអង្គមានព្រះនាមដើម នរោ ត្ដម សីហនុ ហើយព្រះនាមក្នុងរាជ្យសម្បត្ដិ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សី ហនុ វរ្ម័ន រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធ ពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកម ហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅ ក្រុងកម្ពុជាធិបតី។

ក្រៅពីតំណែងព្រះមហា ក្ស័ត្រ ព្រះអង្គ ក៏បានធ្លាប់ធ្វើជាប្រមុខរដ្ឋ និង នាយករដ្ឋមន្ដ្រី នៃព្រះរាជាអាណាចក្រកម្ពុជា ជាច្រើនសម័យ។

ព្រះបាទ នរោត្ដម សីហនុ ទ្រង់បានរាជា ភិសេកលើកទី១ ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ និងរាជាភិសេកលើកទី២ នៅថ្ងៃ២៤ ខែ កញ្ញា ឆ្នាំ១៩៩៣។

ព្រះអង្គមានព្រះបរមនាមកិត្ដិយស ព្រះ ករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

អង្គព្រះមហាវីរក្សត្រពីឆ្នាំ១៩៣០ ដល់ ឆ្នាំ១៩៤០ ទ្រង់បានយាងចូលសិក្សានៅសា លាបឋមសិក្សា ធរានចៀិស ញុដៀិន និង វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់ មកព្រះអង្គបានបន្ដការសិក្សានៅវិទ្យាល័យ បារាំង សាសលូឡូបា នៅព្រៃនគរ (វៀតណាមខាងត្បូង)។

នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបាន យាងបន្ដការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្ដ ទ័ពសេះ និងកងទ័ពរថពាសដែកនៅសូមៀរ ប្រទេសបារាំង។

នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះ រាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជ ឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ បន្ដពីព្រះ ករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស។ ព្រះអង្គឡើងគ្រងរាជសម្បត្ដិនៅថ្ងៃទី២៨ ខែ តុលា ឆ្នាំ១៩៤១។

ការឡើងគ្រងរាជសម្បត្ដិ ក្នុងព្រះជន្ម ១៨ព្រះវស្សា តាមរយៈការលើក បណ្ដុបរបស់អាណានិគមបារាំងនេះ ដោយ តែបារាំងគិតថា ងាយស្រួលក្នុងការគ្រប់គ្រង និងធ្វើជាអាណាព្យាបាលលើប្រទេសកម្ពុជា តែខុសពីការរំពឹងទុកក្ស័ត្រព្រះជន្មវ័យក្មេង អង្គនេះ បានបំពេញព្រះរាជបូជនីយកិច្ចរហូត ទាមទារបានឯករាជ្យទាំងស្រុងពីបារាំងនៅ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលជាស្នាព្រះ ហស្ថដ៏ធំធេងសម្រាប់មាតុភូមិកម្ពុជា។

២ឆ្នាំក្រោយទទួលបានឯករាជ្យព្រះបាទ នរោត្ដម សីហនុ បានដាក់រាជ្យទៅឱ្យព្រះបិតា របស់ព្រះអង្គ គឺព្រះបាទនរោត្ដមសុរាម្រិត នៅថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៥៥ ដើម្បីទៅ បង្កើត និងដឹកនាំចលនា “សង្គមរាស្ដ្រនិយម” ហើយទទួលងារជា “សម្ដេចព្រះឧបយុវរាជ”។ ចាប់ពីពេលនោះមក សម្ដេចព្រះនរោត្ដម សីហនុ បានកាន់អំណាចជាប់រហូតជានាយក រដ្ឋមន្ដ្រីផង និងជាប្រមុខរដ្ឋផង។

សម័យសង្គមរាស្ដ្រនិយម គឺជាសម័យ កាលរុងរឿងមួយទៀត នៃព្រះរាជាអាណា ចក្រកម្ពុជា ដែលដឹកនាំដោយព្រះអង្គក្រោយ ប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ដោយប្រទេសកម្ពុជាត្រូវបានគេសន្មត់ ថា ជាកោះសន្ដិភាព និងមានការរីកចម្រើន លើគ្រប់វិស័យ។

រហូតដល់ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលព្រះអង្គត្រូវ បានក្រុមរបស់សេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់ពីតំណែងក្នុងពេលដែលព្រះអង្គកំពុង បំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ សហភាព សូវៀត។

បន្ទាប់ពីព្រះអង្គបានត្រូវទម្លាក់ និងបន្ទាប់ ពីប្រទេសវៀតណាម បានឈ្លានពានប្រទេស កម្ពុជា នាឆ្នាំ១៩៧៩ ព្រះអង្គបានបង្កើតចល នា តស៊ូនៅតាមព្រំដែន រួមជាមួយភាគីពីរ ទៀត របស់សម្ដេចបវរសេដ្ឋា សឺន សាន និង កម្ពុជាប្រជាធិបតេយ្យ រួមធ្វើការចរចាជា មួយភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់សម្ដេច ហេង សំរិន ហ៊ុន សែន រហូត ដល់មានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ព្រះអង្គ បានយាងត្រឡប់មកប្រទេសកម្ពុជាវិញ និង ឡើងសោយរាជ្យជាលើកទីពីរនាថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ១៩៩៣ បន្ទាប់ពីការបោះឆ្នោតក្នុង ឆ្នាំ១៩៩៣ រៀបចំដោយអង្គការសហប្រជា ជាតិ។

ដោយសារមានបញ្ហាផ្នែកព្រះសុខភាព ព្រះអង្គបាន និងបានដាក់រាជ្យយាងចូលនិវត្ដន៍ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ បន្ទាប់ពី ដាក់រាជ្យព្រះអង្គបានចំណាយពេលវេលាជា ច្រើននៅក្រៅប្រទេស ពោលគឺនាទីក្រុងប៉េ កាំង ប្រទេសចិន ដើម្បីព្យាបាលព្រះរោគ។

បន្ទាប់ពីកម្រងអនុស្សាវរីយ៍ និងព្រះរាជ សកម្មភាព ដ៏ច្រើនឧត្ដុងឧត្ដមសម្រាប់ជាតិ មាតុភូមិ រយៈពេលជាង៩០ព្រះវស្សា ថ្ងៃ សោកសៅដ៏សែនវិយោគសម្រាប់ប្រជារាស្ដ្រ ខ្មែរមកដល់ ព្រោះតែការយាងចាកឆ្ងាយ របស់ព្រះអង្គលែងយាងត្រឡប់ជារៀងរហូត ព្រះអង្គរំលាយក្ខន្ធយាងចូលទិវង្គតនៅរាត្រីរំលងអាធ្រាត្រថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំ រោង ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នាទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ។

- ស្នាព្រះហស្ថដ៏ថ្លៃថ្លាមិនអាច បំភ្លេចបាន ដែលព្រះអង្គបន្សល់ទុក សម្រាប់ប្រជារាស្ដ្រខ្មែរ

អង្គសម្ដេចឪ សម្ដេចតា សម្ដេចតាទួត តាលួត ជាអង្គក្សត្រមួយព្រះអង្គមានព្រះកិត្ដ នាមល្បាញល្បីខ្ទរខ្ទារ ទាំងនៅក្នុងប្រទេស កម្ពុជា ក៏ដូចជាឆាកអន្ដរជាតិ ក្រោមព្រះ រាជសកម្មភាព ដ៏អង្គអាចក្លាហានរបស់ព្រះ អង្គឱ្យធ្វើប្រជារាស្ដ្រខ្មែរគ្រប់ស្រទាប់វណ្ណៈទាំង ប្រជារាស្ដ្រ ដែលមានចំណងអនុស្សាវរីយ៍ដ៏ ស្អិតរមួតក្នុងសម័យសង្គមរាស្ដ្រនិយម និង ក្នុងសម័យបច្ចុប្បន្ននៅតែចងចាំមិនភ្លេចនូវ ស្នាព្រះហស្ថដ៏ច្រើនស្អេកស្កះ ដែលព្រះអង្គ បានបន្សល់ទុក។

ក្រៅតែពីការទាមទារឯករាជ្យជាតិពីអា ណានិគមបារាំងទាំងស្រុងនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣ និង ព្រះរាជសកម្មភាពទាមទារអា ណាខេត្ដមួយចំនួនពីប្រទេសសៀម ជាពិសេស ការតស៊ូក្ដីនៅតុលាការយុត្ដិធម៌ទីក្រុងឡាអេ ក្នុងការទាមទារប្រាសាទព្រះវិហារ មកជា សម្បត្ដិរបស់ប្រជាពលរដ្ឋខ្មែរ នៅស្នាព្រះ ហស្ថជាច្រើនទៀត ដែលព្រះអង្គបានបន្សល់ ទុករួមមាន វិមានឯករាជ្យ វិមានរដ្ឋចំការមន (ព្រឹទ្ធសភា) ចំណតអាកាសយានដ្ឋានអន្ដរ ជាតិពោធិចិនតុង (បច្ចុប្បន្នអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ) ចំណតអាកាសយានដ្ឋាន សៀមរាប ចំណតអាកាសយានដ្ឋានបែកចាន (ខេត្ដបាត់ដំបង) ផ្លូវជាតិលេខ៤ ភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែកក្រុងភ្នំពេញ-ក្រុង ព្រះសីហនុ កំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ សណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ សាល មហោស្រពជាតិ ព្រះសុរាម្រិតភ្នំពេញ សាល សន្និសីទចតុមុខ ពហុកីឡដ្ឋានជាតិ អូឡាំពិក ភ្នំពេញ ស្ពានព្រះមុនីវង្សទី១ ស្ពានសង្គម រាស្ដ្រនិយមឆ្លងកាត់ទន្លេសាប សាកលវិទ្យា ល័យសង្គមរាស្ដ្រនិយមភ្នំពេញ សាកលវិទ្យា ល័យភូមិន្ទបច្ចេកទេស សាលាភូមិន្ទរដ្ឋបាល មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រ សេដ្ឋកិច្ច មហាវិទ្យាល័យ គរុកោសល្យ ពុទ្ធិ កសាកលវិទ្យាល័យ ព្រះសីហនុរាជ មហាវិទ្យា ល័យសិល្បៈស្ថាបនា មហាវិទ្យាល័យសិល្បៈ និងមុខរបរ សាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ សាកលវិទ្យាល័យភូមិន្ទក្សេត្រសាស្ដ្រ សាកលវិទ្យាល័យ ភូមិន្ទកំពង់ចាម សាកល វិទ្យាល័យ ភូមិន្ទបាត់ដំបង សាកលវិទ្យាល័យ សាកលវិទ្យាល័យ ភូមិន្ទតាកែវ-កំពត រោង ភាពយន្ដរដ្ឋ ស្ថានីយទូរទស្សន៍ខេមរភូមិន្ទ មន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត រោងចក្រ ចម្រាញ់ប្រេងកាតក្រុងព្រះសីហនុ រោងចក្រ ស្រាបៀរក្រុងព្រះសីហនុ រោងចក្រ ព្រះនរោ ត្ដម ដំឡើងត្រាក់ទ័រ និងរថយន្ដធំ ក្រុងព្រះ សីហនុ រោងចក្រ ស្ករស កំពង់ត្រាំ ខេត្ដកំពង់ ស្ពឺ រោងចក្រ វាយនភ័ណ្ឌ ខេត្ដកំពង់ចាម រោង ចក្រវាយនភ័ណ្ឌខេត្ដបាត់ដំបង រោងចក្របាវ ក្រចៅ ដូនទាវ ខេត្ដបាត់ដំបង រោងចក្រស៊ី ម៉ងត៍ចក្រីទីង ខេត្ដកំពត រោងចក្រកែវជើង ឯក រាជធានីភ្នំពេញ រោងចក្រក្ដារបន្ទះដីឥដ្ឋ ខេត្ដកណ្ដាល រោងចក្រក្រដាសឆ្លូង ខេត្ដក្រ ចេះ រោងចក្រ ជីផូស្វាតទូកមាស ខេត្ដកំពត រោងចក្រ កង់ឡានតាខ្មៅ ខេត្ដកណ្ដាល រោង ចក្រ ត្រីខប្រអប់ ខេត្ដកោះកុង រោងចក្រ ផលិតជ័រកៅស៊ូជុប ខេត្ដកំពង់ចាម និងរោង ចក្រវារីអគ្គិសនីគិរីរម្យ ខេត្ដកំពង់ស្ពឺ ជាដើម។

អ្វីកាន់តែពិសេស ដែលធ្វើឱ្យប្រជាពល រដ្ឋទូទាំងប្រទេសមានស្វាមីភក្ដិ គោរពអាណិត ស្រឡាញ់ដ៏ខ្ពង់ខ្ពស់នោះ គឺរាល់ព្រះរាជ សកម្មភាពព្រះរាជកាយវិការរបស់ព្រះអង្គ ពេញមួយព្រះជន្មាយុ គឺបានបូជាអស់កម្លាំង កាយពល ដើម្បីជាតិមាតុភូមិ និងដើម្បី ប្រជារាស្ដ្ររបស់ព្រះអង្គ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

កំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តធន់ធំ បុកពីក្រោយ ហើយខ្ទាតទៅម្ខាង ត្រូវរថយន្តធន់ធំ មួយគ្រឿងទៀត កិន ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

$
0
0

-សមត្ថកិច្ចអំពាវនាវ ស្វែងរកសាច់ញាតិ ស្រ្តីរងគ្រោះដែលកំពុង សង្គ្រោះនៅមន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់បាន ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយធ្លាយខួរ និងស្រ្តីជិះពីក្រោយ បានរងរបួសធ្ងន់ ដោយសារតែ មានរថយន្តធន់ធំ មួយគ្រឿង បានបើកបុកពីក្រោយពេញ មួយទំហឹង ហើយជនរងគ្រោះ ទាំងពីរនាក់ បានដួលម៉ូតូ រួចខ្ទាតទៅ ផ្លូវម្ខាងទៀត ក៏ត្រូវរថយន្តធន់ធំ មួយគ្រឿងទៀត បុក និងកិនបន្ថែម មើលទៅ គួរឲ្យរន្ធត់ ជាទីបំផុត។

គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ ការបើកលឿន របស់រថយន្តធន់ធំ ខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ២១៖០៥យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម ផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ខណៈរថយន្តធន់ធំ ទាំងពីរគ្រឿង គ្មាននរណាម្នាក់ ស្គាល់នោះឡើយ។

សេចក្តីរាយការណ៍ ពីសាក្សីដែលបានឃើញ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តសណ្តោង កុងទីន័រមួយគ្រឿង ធ្វើដំណើរតាមបណ្តាយផ្លូវ ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ។ លុះមកចំណុចកើតហេតុ រថយន្តដែលមិនស្គាល់ ស្លាកលេខនេះ បានជ្រុលទៅបុក ម៉ូតូ របស់ជនរងគ្រោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-8823 កំពុងជិះឌុបគ្នាពីរនាក់ បណ្តាលឲ្យម៉ូតូ ជនរងគ្រោះដួល ទៅផ្លូវម្ខាងទៀត ។

រួចហើយពេលនោះ មានរថយន្តធន់ មួយគ្រឿងទៀតមិន ស្គាល់ម៉ាក ដែលកំពុងធ្វើដំណើរ ច្រាសទិសគ្នា បានបុក និងកិនជនរងគ្រោះ បណ្តាលឲ្យធ្លាយខួរ ស្លាប់ភ្លាមៗ រីឯស្រីម្នាក់ទៀត ដែលមិនទាន់ស្គាល់ អត្តសញ្ញាណ បានរងរបួសធ្ងន់ ហើយសន្លប់ឈឹង ត្រូវបានសមត្ថកិច្ច ជួយដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ ម៉ែត្រភ្លាមៗ តែម្តង។

ក្រោយកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញបាន ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែរថយន្តបង្ក ទាំងពីរគ្រឿង បានគេចបាត់ ទៅហើយ មិនដឹងទៅដល់ ទីណាទេ។

បើតាមសមត្ថកិច្ច នៅក្រោយ កើតហេតុ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចនៅកន្លែងកើតហេតុ បានសុំសហការជាមួយកម្លាំងសមត្ថកិច្ច ខណ្ឌសែនសុខ ដោយឃាត់រថយន្តធន់ធំ ចំនួន១១គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែពុំប្រទះឃើញរថយន្តបង្កនោះទេ។

សមត្ថកិច្ចដែលចុះទៅ កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែល ស្លាប់នោះ មានឈ្មោះ ចន់ ចិត្រា ភេទប្រុស អាយុជិត៣០ឆ្នាំ រស់នៅ ភូមិរការកោង ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ដោយឡែក ស្រ្តីដែលរងរបួសធ្ងន់ ហើយកំពុង ជួយសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត្រនោះ មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ។ ទាក់ទិន និងករណីនេះ សមត្ថកិច្ច សូមអំពាវនាវដល់ សាច់ញាតិបងប្អូនរបស់ជនរងគ្រោះ បើសិនទទួល ព័ត៌នេះហើយ សូមអញ្ជើញមកមើល ជនរងគ្រោះផង ដែលកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉េត។ ក្រោយកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានរក្សាទុក នៅការិយាល័យចរចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។

សម្រាប់គ្រោះថ្នាក់ ចរាចរណ៍នេះ សមត្ថកិច្ចជំនាញ បានស្តីបន្ទោសចំពោះការ បើកលឿន នៃរថយន្តធន់ធំទាំងពីរគ្រឿង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

បំផ្ទុះគ្រាប់បែក អត្តឃាត នៅស្ថានទូតអាមេរិក ក្នុងប្រទេសទួគី ស្លាប់ពីនាក់

$
0
0

ទួគី៖ ស្ថានទូតអាមេរិក នៅក្នុងទីក្រុង Ankara ប្រទេសទួគី នៅថ្ងៃសុក្រទី១ ខែកុម្ភះ ឆ្នាំ២០១៣នេះ បានរងការបំផ្ទុះ គ្រាប់បែក អត្តឃាតមួយ បណ្តាលឲ្យស្លាប់ពីរនាក់ ក្នុងនោះ មានជនអត្តឃាត និងមន្រ្តីសន្តិសុខ ជាជនជាតិទួគីតែម្តង។ នេះជាការលើកឡើង របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រទេសទួគី លោក Muammer Guler ។

លោក Muammer Guler បានបន្តថា ការវាយប្រហានេះ អាចជាការបង្កឡើង របស់សមាជិកក្រុមឆ្វេងនិយម ។

ករណីអត្តឃាតគ្រាប់បែក ខាងលើនេះ ជាការជម្រុញ បន្ថែមចំពោះ រដ្ឋាភិបាលវ៉ាស៊ីនតោន ក្នុងការពង្រឹងសន្តិសុខ របស់ខ្លួន នៅតាមស្ថាន ទូតនានា ជុំវិញពិភពលោក៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>