Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សមត្ថកិច្ច ស្រុកកោះធំ ចាប់បានម៉ូតូនិង គ្រឿងញៀន តែជនសង្ស័យ រត់គេចខ្លួនបាត់

$
0
0

កណ្ដាល ៖ កម្លាំង នគរបាលស្រុកកោះធំ ខេត្ដកណ្ដាល និងសមត្ថកិច្ចមូល ដ្ឋានបានរឹប អូសម៉ូតូមួយគ្រឿង និងគ្រឿងញៀន មួយ ចំនួន កាលពីល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ស្ថិតនៅ លើផ្លូវជាតិលេខ២១ ភូមិជ្រៃធំ ឃុំសំពៅពួន ស្រុកកោះធំ ខណៈដែលជនសង្ស័យ បានរត់ គេចខ្លួនបាត់ ក្រោយផ្ដួលម៉ូតូចោល។

សមត្ថកិច្ចបានឱ្យដឹងថា គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន១៣កញ្ចប់តូច និង មួយកញ្ចប់ធំច្រកថង់បា្លស្ទិច ត្រូវបានសមត្ថ កិច្ចរឹបអូស និងម៉ូតូមួយគ្រឿង ម៉ាកអាយខុន ពណ៌លឿងលាយស ពាក់ស្លាកលេខភ្នំពេញ 1AF-0044 ។

បើតាមសមត្ថកិច្ចមុនពេលកើតហេតុ ជ្វន សង្ស័យឈី ឆៃ អាយុ២៥ឆ្នាំ រស់នៅភូមិ កោះទាវ ឃុំសំពៅពួន ស្រុកកោះធំ បានជិះ ម៉ូតូចូលទៅផ្ទះជនសង្ស័យម្នាក់ ទៀតឈ្មោះ ភារម្យ ហៅព្រំ ។ បន្ទាប់មកជនសង្ស័យ ភារម្យ បានជិះម៉ូតូចេញពីផ្ទះសំដៅទៅភូមិ ជ្រៃធំ លុះមកដល់ចំណុចកើតហេតុ ពេល ឃើញសមត្ថកិច្ចក៏ផ្ដួល ម៉ូតូចោលគេចខ្លួនតែ ម្ដ្ដងទៅ។

ក្រោយកើតហេតុ ទើបសមត្ថកិច្ចរឹបអូស វត្ថុតាងទាំងនេះ យកទៅរក្សាទុកនិងតាម ស្វែងរកចាប់ខ្លួនជនសង្ស័យរូបនេះ។

Photo by DAP-NEWS

Photo by DAP-NEWS


អាជ្ញាធរក្រុងប៉ោយ ប៉ែត ជួសជុលផ្លូវ គ្រួស ក្រហមមួយខ្សែ ជូនប្រជាពលរដ្ឋ

$
0
0

ខេត្តបន្ទាយមានជ័យ ៖    ផ្លូវគ្រួសក្រហមមួយខ្សែ ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលរងការ ខូចខាត យ៉ាងធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀង កាលពីចុងឆ្នាំ២០១២កន្លងទៅ បានវាយលុក ធ្វើឲ្យផ្លូវមួយខ្សែនេះ មានទឹកដក់ ជង្ហុកធំៗ ដាច់ជាច្រើនកន្លែង កង់ ម៉ូតូ ឡានតូច ធំ មិនអាចធ្វើដំណើរបានស្ទើទាំងស្រុង។

នៅថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៣នេះ គេសង្កេតឃើញ មានវត្តមានលោក សុខ ពេញណន ប្រធានការិយាល័យអភិវឌ្ឍន៍ក្រុងប៉ោយប៉ែត លោក នុត លី ចៅសង្កាត់ ប៉ោយប៉ែត រងទី១ លោកស្រី ថេង សុផារី ប្រធានភូមិបាលិលេយ្យ២ បានចុះដល់មូលដ្ឋានទីតាំង ខាងលើ ពិនិត្យជាក់នឹងបាននាំយកគ្រឿងចក្រ ក្រុមហ៊ុនសានតេង ធ្វើការជួសជុលផ្លូវនេះឡើងវិញ។

លោក សុខ ពេញណន ប្រធានការិយាល័យ អភិវឌ្ឈន៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថាផ្លូវដែលកំពុងជួសជុលនេះ មានប្រវែង៤៨០ម៉ែត្រ ទទឹង១២ម៉ែត្រ ដែលចាប់ផ្តើមពីចំណុចផ្លូវ បំបែកផ្សារអគ្គថ្មី ទៅដល់ផ្លូវកែងចូលវិទ្យាល័យអូរជ្រៅ ដែលចំណាយថវិការចំនួន២០០០ដុល្លារជួសជុល ដោយអាជ្ញាធរ ក្រុងប៉ោយប៉ែត ក្រោមការផ្តួចផ្តើមរបស់លោកអភិបាល ង៉ោ ម៉េងជ្រួន ។

លោក បានបន្តថា ការជួលជុលឡើងវិញ នូវផ្លូវមួយខ្សែនេះ គឺអាជ្ញាធរក្រុងចូលរួមចំណែក សម្រួលដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលើដ្ឋាន ដើម្បីបង្កលក្ខណះងាយស្រួល ក្នុងការធ្វើដំណើរ របស់សិស្សសាលា បានទៅរៀនទាន់ពេល ព្រះសង្ឃនិមន្តបិណ្ឌបាត ការដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗ ទៅកាន់ទៅ ផ្សារដើម្បីប្រកបរបរចិញ្ចឹមជីវិតបានប្រសើជាងមុន៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

តើពេលណា នឹងមានការតែងតាំង អភិបាលក្រុងបាវិត ពេញសិទ្ធិ?

$
0
0

ស្វាយរៀង៖ បន្ទាប់ពីត្រូវបានតែងតាំងជាអភិបាល ក្រុងបាវិតស្ដីទី ជំនួសលោក ឈូក បណ្ឌិត ដែលមាន រឿង ចម្រូងចម្រាស់ក្នុងការបាញ់កម្មករបីនាក់ ឲ្យរងរបួស ជាទម្ងន់នៅក្នុងការធ្វើបាតុកម្មតវ៉ាមួយ នៅតំបន់សេដ្ឋកិច្ច ពិសេសមេតហាតធេន ឲ្យមកបម្រើការនៅសាលាខេត្តស្វាយរៀង អស់រយៈពេលជិតមួយឆ្នាំ រហូតមកដល់ពេល នេះ លោក ណេប សារ៉ុន មិនទាន់ត្រូវបានតែងតាំងជា អភិបាលក្រុងបាវិតពេញសិទ្ធិនៅឡើយទេ។

យោងតាមប្រភពពីមន្រ្តីសាលាខេត្តស្វាយរៀង បានលួចបង្ហើបឲ្យដឹងថា កន្លងមកសាលាខេត្តស្វាយរៀង មាន គម្រោងស្នើសុំទៅក្រសួងមហាផ្ទៃ ឲ្យមានការតែងតាំងលោក ណេប សារ៉ុន ជាអភិបាលក្រុងបាវិតពេញសិទ្ធិ ក៏ ប៉ុន្តែដោយសារតែរយៈពេលប៉ុន្មានខែមកនេះ ក្រសួងមហាផ្ទៃជាប់រវល់រៀបចំពិធីបុណ្យព្រះមហាវីរក្សត្រ ដែល ព្រះអង្គយាងចូលទិវង្គតនោះ ទើបបានជាសាលាខេត្តបានផ្អាកការស្នើសុំការតែងតាំងនេះ។

ប្រភពដដែលបានបន្តថា ក្រោយរៀបចំពិធីបុណ្យព្រះបរមសព សម្ដេចព្រះមហាវីរក្សត្ររួចរាល់ហើយនោះ សាលា ខេត្តស្វាយរៀង អាចនឹងស្នើសុំទៅកាន់ក្រសួងមហាផ្ទៃឲ្យពិនិត្យពិចារណាក្នុងការតែងតាំងលោក ណេប សារ៉ុន ជាអភិបាលក្រុងបាវិតពេញសិទ្ធិតែម្ដង ព្រោះលោកបានបម្រើជាអភិបាលស្ដីទីអស់រយៈពេលជិតមួយឆ្នាំមកហើយ ។

លោក ហ៊ូ វឌ្ឍនៈ នាយករដ្ឋបាលសាលាខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា បន្ទាប់ពីលោក ឈូក បណ្ឌិត មាន បញ្ហាភ្លាម សាលាខេត្តស្វាយរៀង បានធ្វើសំណើទៅក្រសួងមហាផ្ទៃ ដោយស្នើសុំតែងតាំងលោក ណេប សារ៉ុន ជាអភិបាលក្រុងបាវិត ជំនួសលោក ឈូក បណ្ឌិត ក៏ប៉ុន្តែក្រសួងមហាផ្ទៃបានសម្រេចឲ្យត្រឹមតែជាអភិបាលស្ដីទី ប៉ុណ្ណោះ។

បើតាមលោក ហ៊ូ វឌ្ឍនៈ សាលាខេត្តស្វាយរៀង មិនទាន់មានគម្រោងស្នើទៅកាន់ក្រសួងមហាផ្ទៃម្ដងទៀត ដើម្បី សុំឲ្យមានការតែងតាំងលោក ណេប សារ៉ុន ជាអភិបាលក្រុងពេញសិទ្ធិនៅឡើយទេ។

លោក ខៀវ សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចសុំការទំនាក់ទំនងបានទេនៅថ្ងៃនេះ ដោយទូរស័ព្វរបស់ លោកមិនអាចហៅចូលបាន។

យោងតាមប្រភពពីមន្រ្តីសាលាក្រុងបាវិត បានប្រាប់ឲ្យដឹងថា អតីតៈអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិត បន្ទាប់ពីដឹងថា ថ្នាក់លើផ្ទេរភារកិច្ចលោកឲ្យមកបម្រើការនៅសាលាខេត្តស្វាយរៀង លោកបានស្នើទៅថ្នាក់លើឲ្យ តែងតាំងលោក យិន ចន្ទី ជាអភិបាលរងក្រុង ដែលជាមនុស្សជំនិតរបស់លោកឲ្យឡើងធ្វើជាអភិបាលក្រុងបាវិត ក៏ប៉ុន្តែត្រូវបានជំទាស់ពីមន្រ្តីខេត្ត ហេតុដូច្នោះហើយបានជាមានការតែងតាំងលោក ណេប សារ៉ុន ដែលជាអភិបា លរងក្រុងបាវិតដែរនោះ ជាអភិបាលស្ដីទីរហូតដល់សព្វថ្ងៃនេះ។

ចំពោះលោក ឈូក បណ្ឌិត វិញ កម្មការិនី ប្រជាជននៅខេត្តស្វាយរៀង ក៏ដូចប្រជាជនទូទាំងប្រទេស ព្រមទាំង គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល រង់ចាំយុត្តិធម៌ពីសាលាឧទ្ធរណ៍សើរើសំណុំរឿងនេះឡើងវិញ បន្ទាប់ពីព្រះរាជអាជ្ញាអមតុលាការខេត្តស្វាយរៀង លើកលែងការចោទប្រកាន់ ទាំងមានភស្តុតាងនឹងភ្នែក ហើយ គេហួសចិត្តគ្រប់ៗគ្នានោះ៕

Photo by DAP-NEWS

សហជីព សេរីកម្មករ ស្នើបេឡាជាតិ របបសន្តិសុខសង្គម ទូទាត់ប្រាក់សំណង ដល់កម្មករ ៤នាក់

$
0
0

ភ្នំពេញ៖ សហជីពសេរីកម្មករស្នើឲ្យបេឡាជាតិ របបសន្តិសង្គម ទូទាត់ប្រាក់សំណងដល់កម្មករ-កម្មការិនី ៤នាក់ ដែលបម្រើការងារនៅរោងចក្រ ប៊ី & អិន ហ្កាមិន ដែលទទួលរងគ្រោះថ្នាក់ការងារ កាលពីអំឡុងខែកក្កដា-សីហា ឆ្នាំ២០១២។

យោងតាមលិខិតមួយច្បាប់របស់សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ញើជូនលោកនាយកបេឡា ជាតិរបបសន្តិសុខសង្គម ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យ ដឹងថា កាលពីអំឡុងខែកក្កដា-សីហា ឆ្នាំ២០១២ មានកម្មករ-កម្មការិនី៤នាក់ បម្រើការងារនៅរោងចក្រ ប៊ី & អិន មានទីតាំងស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្ស៊ីកែវ បានទទួលរងគ្រោះថ្នាក់ការងារជាបន្តបន្ទាប់ ដោយបានចំណាយប្រាក់ផ្ទាល់ខ្លួន និងខ្ចីប្រាក់អ្នកដទៃអស់ជាច្រើន ដើម្បីទិញថ្នាំព្យាបាលជំងឺបានជាសះស្បើយ ។

លិខិតនោះបន្តថា រហូតមកទល់ពេលនេះ បេឡាជាតិរបបសន្តិសុខសង្គម មិនទាន់បានទូទាត់ប្រាក់សំណងថ្លៃថ្នាំ ព្យាបាលជំងឺជូនកម្មករ-កម្មការិនី ដែលទទួលរងគ្រោះថ្នាក់ការងារទាំងនោះនៅឡើយទេ។

ដោយសារកត្តាទាំងអស់នេះហើយ បានជាសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាស្នើជួយសម្រួលធ្វើ ការទូទាត់ប្រាក់សំណងដល់កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រ ប៊ី & អិន ទាំង៤នាក់ តាមនីតិវិធីដោយ អនុគ្រោះ៕

ជប៉ុន នឹងសម្រេច​ ដាក់ទណ្ឌកម្ម ជាឯកតោភាគី លើកូរ៉េខាងជើង

$
0
0

តូក្យូ៖ ប្រធានលេខាធិការ គណៈរដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៊ីហ៊ីដេ ហ្ស៊ូហ្គា បាននិយាយ នៅថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា ជប៉ុន នឹងសម្រេច ដោយឯកតោភាគី ប្រឆាំងនឹង ប្រទេស កូរ៉េខាងជើង ដែលបានប្តេជ្ញាថា នឹងប្រតិបត្តិការ សាកល្បង គ្រាប់នុយក្លេអ៊ែរ ដែលមានកំរិតខ្ពស់ ។ នេះបើតាម ព័ត៌មាន ចេញផ្សាយក្នុងតំបន់។

យោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ប្រទេសជប៉ុននឹង ដាក់ទណ្ឌកម្មតាម ដែលអាចធ្វើទៅបាន ទៅលើកូរ៉េខាងជើង។ បើតាមការស្រង់ពាក្យ របស់ទីភ្នាក់ងារព័ត៌មាន ជប៉ុនក្យូដូ បាននិយាយ បន្ថែមថា ជប៉ុនសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និង ដាក់ទណ្ឌកម្មប្រឆាំង នឹងកូរ៉េខាងជើង ផងដែរ។

ក៏ដូចគ្នានេះផងដែរ កូរ៉េខាងជើងបាននិយាយថា នឹងបង្កើតក្បាល គ្រាប់កាំជ្រួច ដែលមានកំរិតខ្ពស់ ក្រោយពី ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ បានសម្រេច កាលថ្ងៃទី ២២ ខែមករា កន្លងទៅ ដោយថ្កោលទោស ការបាញ់បង្ហោះ និង សាកល្បងគ្រាប់រ៉ុក្កែត របស់កូរ៉េខាងជើងនៅចុងខែធ្នូ ឆ្នាំ២០១២ កន្លងមកនេះ។ជប៉ុនបានដាក់ទណ្ឌកម្ម ទៅលើប្រទេសកូរ៉េខាងជើង ដោយបិទមិន ឲ្យមានការនាំចេញ ផលិតផល តាមកំពង់ផែជាដើម។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃពុធ ទី០៦ ខែកុម្ភៈ កន្លងមកនេះថា ប្រទេសជប៉ុនបានបង្កកទ្រព្យ សម្បត្តិ និង ដាក់ទណ្ឌកម្ម ទៅលើបុគ្គលសំខាន់ៗ ចំនួនបួនរូប របស់កូរ៉េខាងជើង ដែលទាក់ទង ទៅនិងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ដែលជប៉ុន បានពិចារណាថា ជាការធ្វើតែសសាកល្បង មីស៊ីល រយៈចម្ងាយឆ្ងាយ។ នេះបើយោងតាម សារព័ត៌មាន ក្យូដូ។

Photo by DAP-NEWS

រថយន្ត Range Rover ស៊េរីថ្មី នាំមកដល់ កម្ពុជា

$
0
0

ភ្នំពេញៈ ក្រុមហ៊ុន ENVOTECH ដែលជាក្រុមហ៊ុន នាំចូល និង ចែកចាយ រថយន្ត Range Rover និង Land Rover ក្នុងប្រទេសកម្ពុជា នាថ្មីៗនេះ បានបង្ហាញ រថយន្ត Range Rover ស៊េរីទំនើប ពីរប្រភេទ ដែលទើបតែ នាំមកដល់ ប្រទេសកម្ពុជា។

Range Rover Vogue 4.4D V8 ស៊េរីឆ្នាំ២០១៣ (ប្រើប្រាស់ម៉ាស៊ូត) និង Range Rover Supercharged 5.0 V8 ស៊េរីឆ្នាំ២០១៣ (ប្រើសាំង) ត្រូវបាន Envotech ដាក់បង្ហាញនៅក្រុមហ៊ុន របស់ខ្លួន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅនេះ ។

លោក ទុយ សំបូរ ប្រធានផ្នែកបច្ចេកទេស នៃក្រុមហ៊ុន ENVOTECH បានឱ្យដឹងថា Range Rover ស៊េរី២០១៣ ត្រូវបានកែច្នៃ ឱ្យប្រសើរឡើងជាង Range Rover 2012 ច្រើន ដូចជា មានទម្ងន់ស្រាល ជាង Range Rover 2012 ចំនួន៤០០គីឡូក្រាម ស៊ីប្រេងតិចជាងមុន (១០-១១លីត្រ ក្នុង១០០ គីឡូម៉ែត្រ-Range Rover Vogue 4.4D V8) សំណឹកកង់តិចជាងមុន ការបញ្ចេញជាតិពុល (ផ្សែង) តិចជាងមុន និងផលិតពីអាលុយមីញ៉ូម ការពារច្រេះចាប់ ជាដើម។

លោកបន្ថែមថា រថយន្តស៊េរីថ្មីនេះ មានមុខងារ Dynamic (ខ្លាំង) ដែលអាចដឹង ដោយស្វ័យប្រវត្តិ នៅពេល រថយន្តរត់លើដីស្មើ បូមរបស់វាក៏ឡើងរឹង តែដល់ពេល រថយន្តបើកលើដីក្រហេងក្រហូងវិញ បូមរបស់វា ក៏ផ្លាសប្តូរ ទៅជាទន់ ដោយស្វ័យប្រវត្តិផងដែរ ។ ដោយឡែកប្រព័ន្ធបញ្ជា បានផ្លាស់ប្តូរ ពីការចុចលើប៊ូតុង មកចុចលើស្រ្គីន (Screen)។ ទ្វារបិទបើក ត្រូវបានគេធ្វើសម្រាប់ចុចបញ្ជា ដោយស្វ័យប្រវត្តិក៏បាន និង បញ្ជា ដោយដៃក៏បាន។ ទោះជាយ៉ាងណា ចំពោះប្រព័ន្ធសុវត្ថិភាពរបស់វា ត្រូវបានរក្សានៅដដែល ។

ប្រធានទីផ្សារ និង ផ្នែកលក់ នៃក្រុមហ៊ុន ENVOTECH លោក អ៊ុយ វុទ្ធី បានឱ្យដឹងថា រថយន្ត Range Rover ទទួលបាន ការពេញនិយមយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ដោយអតិថិជន បានចាប់អារម្មណ៍ ចំពោះរថយន្តនេះ ជាបន្តបន្ទាប់។ លោកថា ជាងរាល់ថ្ងៃ មានអតិថិជនយ៉ាងតិច ១០នាក់ បានទូរស័ព្ទ មកសួរនាំពីរថយន្តនេះជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននេះ រថយន្ត Range Rover នៅក្នុង ប្រទេសកម្ពុជា មានមិនក្រោមពី ២០០០គ្រឿង នោះទេ ហើយក៏មានរថយន្តជជុស មួយចំនួនទៀត ផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១២ កន្លងទៅ ក្រុមហ៊ុន ENVOTECH បាននាំយករថយន្ត Range Rover ថ្មីៗ ប្រមាណពី៣០០ទៅ៥០០គ្រឿង ដើម្បី ផ្គត់ផ្គង់ ដល់តម្រូវការទីផ្សារ រថយន្ត នៅប្រទេសកម្ពុជា ។ នេះបើតាម លោក អ៊ុយ វុទ្ធី ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

រថយន្ដដឹកដីបុកស្ដ្រីម្នាក់ ស្ទើរដាច់ខ្លួនជា ពីរស្លាប់ភ្លាមៗនៅតាមផ្លូវហាណូយ

$
0
0

ភ្នំពេញ  ៖ ស្ដ្រីម្នាក់មិនទាន់ស្គាល់អត្ដ សញ្ញាណ ត្រូវរថយន្ដដឹកដីមួយគ្រឿងបុកចំ ពីក្រោយ ហើយកិនស្ទើរដាច់ខ្លួនជាពីរ ដោយធ្លាយចេញពោះវៀននិងគ្រឿងក្នុង គួរ ឱ្យរន្ធត់យ៉ាងខ្លាំង បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ស្ថិតនៅតាមផ្លូវហាណូយ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញ ខណ្ឌសែន សុខ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈជនរងគ្រោះមិនទាន់ ស្គាល់ឈ្មោះ កំពុងជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1S-4098 លុះមក ដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដដឹកដី មួយគ្រឿង បុកចំពីក្រោយហើយកិន បណ្ដាលបែកខ្លួនជាពីរ មើលទៅគួរឱ្យរន្ធត់ យ៉ាងខ្លាំង ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ តែម្ដង។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយបង្កគ្រោះ ថ្នាក់ចរាចរ រថយន្ដដឹកដី បានបើកចូលការដ្ឋានសំណង់នៅក្បែរនោះ ហើយជនរងគ្រោះ ត្រូវបានសមត្ថកិច្ចកំពុង ទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកទទួលសព។

សេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ទុយ អូន អាយុ៥៥ឆ្នាំ មុខរបរជាអ្នករកស៊ីដី និងរស់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ៕

 

 

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ស្ដ្រីម្នាក់យក​ កន្ដ្រៃយចាក់ សម្លាប់បុរស ម្នាក់ចំដើមទ្រូង បណ្ដាលឱ្យ ស្លាប់នៅក្បែរវត្ដ ឧណ្ណាលោម

$
0
0

ភ្នំពេញ  ៖ បុរសម្នាក់អាយុជាង៤០ឆ្នាំ មុខរបរអ្នករើសអេតចាយ និងគ្មានទីលំនៅ ពិតប្រាកដ បានស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុក្បែររបងវត្ដឧណ្ណាលោម ក្នុងសង្កាត់ ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ បន្ទាប់ពីស្ដ្រី ម្នាក់ មានមុខរបរជាអ្នករើសអេតចាយដូច គ្នានោះ បានយកកន្ដ្រៃយចាក់ចំដើមទ្រូង កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣ ។

បើតាមសមត្ថកិច្ចមូលដ្ឋាន ជនរងគ្រោះ ដែលស្លាប់នោះមានឈ្មោះចន អាយុជាង៤០ ឆ្នាំ រីឯជនសង្ស័យអាយុជាង២០ឆ្នាំ ។

បើតាមសមត្ថកិច្ចការចាក់សម្លាប់គ្នាខាង លើនេះ បានកើតឡើង នៅតូបលេខ៤៥៩ ផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌ ដូនពេញ ។ ក្រោយកើតហេតុ ស្ដ្រីជន សង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រីឯសព ជនរងគ្រោះ ត្រូវប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ។
មិនទាន់ដឹងមូលហេតុពិតប្រាកដ ដែល នាំឱ្យមានការចាក់សម្លាប់គ្នាយ៉ាងនេះទេ។


លោក ថោង ខុន ចុះពិនិត្យ សមិទ្ធផល​ នៅភូមិគោកត្របែក និង សួរសុខទុក្ខ ប្រជាពលរដ្ឋ

$
0
0

ភ្នំពេញៈ កាលពីព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ លោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានអញ្ជើញចុះត្រួតពិនិត្យ សមិទ្ធផលមួយចំនួន និង សួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិ គោកត្របែក ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

លោក ហាក់ មុងហួត អភិបាលស្រុកបារាយណ៍ បានរាយការណ៍ថា សមិទ្ធផល ដែលលោករដ្ឋមន្រ្តី ចុះត្រួតពិនិត្យនេះ រួមមាន ព្រះវិហារវត្ត កសាងបាន៩០% ប៉ុស្តិ៍សេវាសុខភាព អណ្តូងទឹក អគារសិក្សាមួយខ្នង ជិតសាងសង់រួចរាល់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

លោក ថោង ខុន បានផ្តាំផ្ញើរ អាជ្ញាធរ និងក្រុមការងារ បន្តជំរុញការកសាង សមិទ្ធផល ខាងលើនេះ ឱ្យមានគុណភាព និងសម្រេចដាក់សម្ពោធ មុនចូលឆ្នាំខ្មែរខាងមុខនេះ ហើយលោក ក៏បានប្រគល់ អំណោយ ផ្ទះមួយខ្នង និងថិវកា ១០ម៉ឺនរៀល ជូនគ្រួសារចាស់ជរា នៅភូមិគោកត្របែក ផងដែរ ។ ក្រៅពីនោះ លោកក៏បាននាំយក នូវថ្នាំពេទ្យ ការពារជំងឺផ្តាសាយ ចែកជូនដល់ប្រជាពលរដ្ឋ ប្រមាណ៣០០នាក់ផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ស្ដ្រីមេម៉ាយកូន៥ ប្តីរត់ចោល ទទួលអំណោយ ពីសាខា កាកបាទក្រហមខេត្ត

$
0
0

កោះកុងៈ ស្ដ្រីមេម៉ាយម្នាក់ ដែលមានជីវភាពក្រីក្រ មានកូន៥នាក់ក្នុងបន្ទុក និង មួយទៀត ក្នុងពោះ (៦ខែ) រស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដែលប្តី ទើបនឹងរត់ចោល ត្រូវបានកាកបាតក្រហម និងអនុសាខាកាក់បាទ ក្រុងខេមរៈភូមិន្ទ នាំអំណោយមួយចំនួន ទៅឧបត្ថម្ភ ជួនហើយ កាលពីរសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ ។

ស្រ្តីមេម៉ាយ មានឈ្មោះ គឹម សាញ់ អាយុ៤១ឆ្នាំ បានសុំសំយាបផ្ទះគេស្នាក់នៅ នៅក្នុងភូមិ៣សង្កាត់ ស្មាច់មានជ័យក្រុងខេមរៈភូមិន្ទ ដោយប្រកបរបរ ដើររើសអេតចាយ និងដើរស៊ីឈ្នួលប៉ោកខោអាវ ដើម្បីយកលុយចិញ្ចឹមកូន។

លោក ហាក់ ឡេង អនុប្រធានអនុសាខា កាកបាទក្រហមកម្ពុជា ក្រុងខេមរៈភូមិន្ទ បានឱ្យដឹងថា ដោយទទួលព័ត៌មាន ភ្លាមក្រុមកាក់បាទក្រហម បានរួមមត្ដិគ្នា នាំនូវអំណោយទាំងនេះ មកភ្លាម មិនបង្អង់យូរឡើយ ដើម្បីឱ្យគាត់ បានដោះស្រាយ នៅក្នុងជីវភាព បានមួយគ្រា នៅពេលក្រុមគ្រួសារ របស់គាត់ កំពង់ជួបប្រទះ នៅភាពលំបាក។

គួរបញ្ជាក់ថា អំណោយទាំងនោះមាន-អង្ករ១បាវ ៥០គក-ត្រីខ១ឡូ- ទឹកស៊ីអ៊ីវ ១យួ-ទឹកត្រី១យួ- អំបិល១ គក-ស្ករស១គក-ម៉ី៥០កញ្ចប់-ប្រេងឆា១ដប-ខ្ទឹមស១គក-សារុង២-ក្រមា៣-អាវយីត២-ថ្នាំពេទ្យ៥ប្រអប់-។ មិនតែប៉ុណ្ណោះ លោក អ៊ុន ឆាលី ប្រធានគណៈគម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្ដឧបត្ថម្ភ ថវិកា ៤ម៉ឺនរៀល និង អនុសាខាកាកបាទក្រហម ក្រុងខេមរៈភូមិន្ទ ឧបត្ថម្ភនូវថវិកា ៨ម៉ឺនរៀល ហើយលោក នាម យ៉ុងចៅសង្កាត់ ស្មាច់មានជ័យឧបត្ថម្ភ ២ម៉ឺនរៀល និង លោក ប៊ុន លើត អភិបាលខេត្ដកោះកុង ឧបត្ថម្ភ ថវិកា១០ ម៉ឺនរៀលផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

បទយកការណ៍៖ សៀវភៅ «សម្តេច សីហនុ ឥស្សរអមតៈ» លក់ដាច់ច្រើន

$
0
0

ភ្នំពេញ៖ អារម្មណ៍ប្រតិកម្មពីមេដឹកនាំធំៗ និងសារ ព័ត៌មានធំៗ នៅក្នុងពិភពលោក ត្រូវបានចងក្រងនៅក្នុងសៀវ ភៅ ដែលមានចំណងជើងថា៖«សម្តេចព្រះបាទ នរោត្តម សីហនុ ឥស្សរអមតៈ»។ សៀវភៅនេះត្រូវបានគេដាក់ លក់នៅលើទីផ្សារតាំងពីថ្ងៃទី៣១ ខែមករា មកម្ល៉េះ។ ក្នុងរយៈពេលតែជិត១សប្តាហ៍ប៉ុណ្ណោះ សៀវភៅច្រើនពាន់ ក្បាលត្រូវបានលក់ដាច់អស់។

នៅក្របខាងមុខ នៃសៀវភៅ ក្រោមចំណងជើងថា ៖ សម្តេចព្រះបាទ នរោត្តម សីហនុ ឥស្សរជនអមតៈ អ្នកនិពន្ធបង្ហាញព្រះឆាយាល័ក្ខណ៍សម្តេចព្រះបាទ នរោត្តម សីហនុ កំពុងធ្វើគារវៈកិច្ចទៅកាន់ប្រជានុរាស្ត្ររបស់ព្រះអង្គ ជាមួយនឹងព្រះភ័ក្រញញឹមពព្រាយ ។ រីឯ នៅក្របខាងក្រោយ នៃសៀវភៅ អ្នកនិពន្ធបង្ហាញបទចម្រៀងមួយបទដែលជាព្រះរាជនិពន្ធ និងព្រះសូរសៀងផ្ទាល់របស់អង្គសម្តេចឪផងដែរ។ លោក អាង គីម អ៊ាង ប្រធានទីភ្នាក់ងារទេសចរណ៍ Great Angkor Tour និងជាអ្នកផ្តូចផ្តើមចងក្រងសៀវភៅនេះឡើង បានពន្យល់ពីអត្ថន័យ នៃ ចំណងជើងនេះថា៖«ចំណងជើងចង់បង្ហាញថា ព្រះកាយរបស់ព្រះអង្គឃ្លាតឆ្ងាយទៅមែន។ ប៉ុន្តែសមិទ្ធផល ស្នា ព្រះហស្ថ គំនិត មនោគមន៍វិជ្ជារបស់ព្រះអង្គស្ថិតនៅជានិរន្ត»។

សៀវភៅដែលមានកម្រាស់១៨៦ទំព័រនេះ បានច្របាច់បញ្ចូលព័ត៌មានជាច្រើន ដែលបាននិយាយអំពីសម្តេច ព្រះ បាទ នរោត្តម សីហនុ ក្នុងអំឡុងពេល ដែលព្រះអង្គនៅមានព្រះជន្ម និងនៅពេលដែលព្រះអង្គយាងសោយ ទិវង្គត។ អ្នកនិពន្ធ បានដកស្រង់សម្តីមេដឹកនាំក្នុងប្រទេស ក្រៅប្រទេស មេដឹកនាំសាសនា មេដឹកនាំអង្គការ សង្គមស៊ីវិល រួមទាំងសម្តីរបស់ប្រជានុរាស្ត្រតូចតាច ដែលបានសម្តែងសមានចិត្ត ចំពោះសម្តេចព្រះបាទនរោត្តម សីហនុ។ មិនមែនតែមេដឹកនាំទេ ដែលបាននិយាយអំពីអង្គសម្តេចឪនោះ សូម្បីតែសារព័ត៌ក្នុងស្រុក ក្រៅប្រទេស ពីគ្រប់ទ្វីប នៃពិភពលោកក៏បាននិយាយអំពីការយាងចូលទិវង្គតរបស់ព្រះអង្គដែរ។

ក្រៅពីប្រតិកម្មនានា អ្នកនិពន្ធបានធ្វើបទសម្ភាសជាមួយគ្រួសាររាជវង្សនិយាយពីជីវិតប្រចាំថ្ងៃរបស់ព្រះអង្គ ធ្វើបទ វិភាគនិយាយពីភាពអស្ចារ្យរបស់អតីតព្រះមហាក្សត្រ។ អ្វីដែលគេមិនដែលដឹង ដូចជា ព្រះអង្គ ចេះធ្វើម្ហូប ចេះ និយាយ៤ភាសា ព្រះអង្គមានព្រះទ័យចង់ក្លាយព្រះកាយទៅជាគ្រូអក្សរសាស្រ្ត សុទ្ធតែត្រូវបាននិយាយនៅក្នុង សៀវភៅនេះ។

លោក ម៉ម ឡងឌី គរុសិស្ស នៃវិទ្យាស្ថានអប់រំនៅទីក្រុងភ្នំពេញ ដែលកំពុងទិញសៀវភៅនៅម្តុំវត្តលង្កាបាននិយាយថា លោកមានសន្តានចិត្តជាមួយសម្តេចតា នរោត្តម សីហនុ អ៊ីចឹងហើយឲ្យតែមានឯកសារទាក់ទងនឹងព្រះអង្គលោកតែងតែទិញទុកជាឯកសារ។

កាន់សៀវភៅមើលចុះមើលឡើងមួយសន្ទុះ និសិត្សឡងឌីក៏សម្រេចចិត្តទិញមួយក្បាលតម្លៃ៤ដុល្លារ ហើយបន្ទាប់មកលោកសន្យាថា នឹងអានវាឲ្យចប់ក្នុងរយៈពេល២ថ្ងៃខាងមុខនេះ។

លោក ជែន អ្នកលក់សៀវភៅនៅក្បែរវត្តលង្ការនៅក្នុងទីក្រុងភ្នំពេញបាននិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុង ក្រោយនេះ ប្រជាជនគ្រប់ស្រទាប់វណ្ណៈនាំគ្នាមកទិញសៀវភៅនេះ ដើម្បីចង់ដឹងពីប្រវត្តិរបស់សម្តេច ព្រះបាទ នរោត្តម សីហនុ។ លោក ជែន បញ្ជាក់ថា ៖ «មនុស្សទាំងក្មេង ចាស់ ស្រីប្រុសមកទិញសៀវភៅនេះច្រើន ណាស់»។

អ្នកស្រី វណ្ណដេត អាយុជាង ៥០ឆ្នាំ ជាអ្នកលក់ដូរម្នាក់ បាននិយាយប្រាប់ថា គ្រាន់តែគាត់ឮថា មានសៀវភៅសរ សេរពីក្សត្រ នរោត្តម សីហនុ ដាក់លក់នោះ អ្នកស្រីបានទៅទិញយកមកអានភ្លាម។ បន្ទាប់ពីអាន បានជិតពាក់ កណ្តាលសៀវភៅរួចមក អ្នកស្រីគិតថា សៀវភៅនេះ មានសារៈប្រយោជន៍សម្រាប់ទុកជាឯកសារទៅថ្ងៃក្រោយ។ ក្រៅពីបញ្ហានយោបាយ អ្នកស្រី វណ្ណដេត និយាយថា៖«ខ្ញុំអានសៀវភៅនេះរួច ទើបខ្ញុំដឹងថា ព្រះមហាក្សត្រខ្មែរ ចេះធ្វើម្ហូបដែរ»។

សៀវភៅ សម្តេចព្រះបាទ នរោត្តម សីហនុ ឥស្សរជនអមតៈ មាននិយាយពីរឿងរ៉ាវច្រើនគួរសម ប៉ុន្តែផ្នែកដែលធ្វើឲ្យអ្នកស្រីរន្ធត់ខ្លាំងជាងគេគឺបទចម្រៀងនៅផ្នែកខាងក្រោយនៃគំរបសៀវភៅដែលជាព្រះរាជនិពន្ធ និងព្រះសូរ សៀងរបស់អង្គសម្តេចឪ ក្រោមចំណងជើងថា លាហើយកម្ពុជា Goodbye Cambodia។

បន្ទាប់ពីអានបទចម្រៀងនេះចប់ភ្លាម ទឹកភ្នែកអ្នកស្រី វណ្ណដេត ក៏ហូរចេញមកដោយមិនដឹងខ្លួន៕

Photo by DAP-NEWS

Photo by DAP-NEWS

គណៈមេធាវីកម្ពុជា ពង្រឹងក្រមសីល​​ ធម៌សមាជិក

$
0
0

ភ្នំពេញ៖ ប្រធានគណៈ មេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា លោកប៊ុន ហុន នៅថ្ងៃសុក្រទី ៨ ខែកុម្ភៈ ឆ្នាំ២០១៣ បានអំពាវនាវ ជាថ្មីម្តងទៀត ដល់បណ្តាសមាជិក គណៈ មេធាវីពង្រឹងវិជ្ជាជីវៈ និងក្រមសីលធម៌ ឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីការរកឃើញ សកម្មផ្សព្វផ្សាយតាម ប្រព័ន្ធព័ត៌មានខ្លះផ្ទុយនឹងខ្លឹមសារ ច្បាប់ ដែលនាំឱ្យមាន ការភ័ន្តច្រឡំ។

ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយ លោក ប៊ុន ហុន បានបញ្ជាក់ថា វិជ្ជាជីវៈ មេធាវី ជាវិជ្ជាជីវៈថ្លៃថ្នូ។ លោក បានស្នើថា មិនត្រូវផ្សព្វផ្សាយ ពាណិជ្ជកម្មខ្លួនឯងនោះ ឡើយ ទោះក្នុងករណីណាក៏ដោយ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ព្រះមហាក្សត្រ សម្តេចម៉ែ និង សម្តេចក្រុមព្រះ ផ្ញើលិខិតថ្លែង អំណរគុណ សម្តេចតេជោ និងលោកជំទាវ ជួយ ចាត់ចែង ព្រះរាជពិធីបុណ្យ ព្រះបរមសព ព្រះមហាវីរក្សត្រ

ប្រជាពលរដ្ឋចិន ជាង៧សែននាក់ កំពុងរស់នៅ និងរកស៊ីដោយភាតរៈ នៅកម្ពុជា

$
0
0

- ហោរាសាស្រ្តចិន៖ មនុស្សឆ្នាំម្សាញ់ គួរសុំពរពីអ្នកដទៃ ឲ្យបានច្រើន និងព្យាយាមនិយាយ តែអ្វីដែលល្អ និងចៀសវាងសម្តីមិនពីរោះស្តាប់

ភ្នំពេញ៖ ប្រជាពលរដ្ឋចិនប្រមាណជា ៧សែននាក់ កំពុងតែរកស៊ី និងប្រកបជំនួញនៅកម្ពុជា ដោយភាតរភាព ក្រោមចំណងនយោបាយមិត្ត ភាព និងកិច្ចសហប្រតិ បត្តិជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលចិន។ នេះបើយោងតាមការបញ្ជាក់ថា របស់លោក អៀក ស៊ីង ប្រធានការិយាល័យ សមាគមចិន ប្រចាំនៅកម្ពុជា។

លោក អៀក ស៊ីង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៣ ដែល ជាថ្ងៃដែលប្រជាពលរដ្ឋចិននាំសែនព្រេនជូនកុងម៉ា និងទេវតាឆ្នាំថ្មីនោះថា ប្រជាពលរដ្ឋចិននៅកម្ពុជាភាគច្រើន ជាអ្នករកស៊ី និងជាអ្នកជំនួញ ហើយការរស់នៅ ក៏ដូចជាការប្រកបជំនួញរបស់ពួកគាត់ ក៏មិនដែលមានបញ្ហាអ្វី ជាផលលំបាក និងឧបស័គ្គនោះដែរ។ លោក អៀក ស៊ីញ បានបញ្ជាក់ថា «ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានបង្កលក្ខណៈងាយស្រួលដល់ការរកស៊ី និងធ្វើជំនួញរបស់ពលរដ្ឋចិននៅ កម្ពុជា»។

ជំនឿរបស់ប្រជាពលរដ្ឋចិន សម្រាប់ឆ្នាំម្សាញ់

ខណៈដែលឆ្នាំថ្មី ឆ្នាំម្សាញ់ របស់ប្រពៃណីចិន ឈានចូលមកដល់នោះ នៅតាមផ្ទះអ្នកជំនួញ និងអ្នកមានស្តុក ស្តម្ភជាច្រើននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋខ្មែរខ្លះផងដែរ ដែលជាប់សែស្រឡាយចិន បាននាំគ្នា រៀបចំសែនព្រេនទ្រង់ទ្រាយតូចធំទៅតាមលទ្ធភាព ឧទ្ទិសថ្វាយដល់កុងម៉ា និងទេវតាឆ្នាំថ្មី។

ពាក់ព័ន្ធនិងការសែនព្រេននេះ លោក អៀក ស៊ីញ បានបញ្ជាក់ថា នៅមុនថ្ងៃបុណ្យចូលឆ្នាំឈានចូលមកដល់ ដែលចិន គេហៅថា ថ្ងៃចាយនោះ ប្រជាពលជនចិន ក៏ដូចជាអ្នកជាប់សែស្រឡាយចិន នាំគ្នាថ្វាយតង្វាយ ដូចជា ជ្រូកខ្វៃ ទាខ្វៃ  មាន់ស្ងោ ផ្លែឈើ បន្លែ លុយកាក់ និងរបស់របរសំខាន់ៗជាច្រើនទៀត ដើម្បីឧទ្ទិសថ្វាយជូនដល់ កុងម៉ា និងទេវតាឆ្នាំថ្មី។

បើតាមលោក អៀក ស៊ីញ បានបញ្ជាក់ថា ការសែនព្រេននេះ គឺធ្វើទៅតាមលទ្ធភាពមិនមានការកំណត់នោះទេ។ គ្រាន់តែថា តាមជំនឿរបស់ប្រជាពលរដ្ឋចិន បើសែនព្រេនកាន់តែធំ ការរកស៊ី និងប្រកបរបរជំនួញសម្រាប់ឆ្នាំថ្មី ក៏កាន់តែរីកចម្រើន និងសម្បូរសប្បាយទៅហ្នឹងដែរ។

លោក អៀក ស៊ីង បានថ្លែងយ៉ាងដូច្នេះ «ការសែនព្រេនមិនមានការកំណត់ ឬបង្ខិតបង្ខំនោះទេ គឺធ្វើទៅតាមលទ្ធ ភាព... សែនដូនតាដូនតាជួយ សែនទេវតា ទេវតាជួយ »។

ពាក់ព័ន្ធនិងការរៀបចំផ្ទះសម្បែងវិញ លោក អៀក ស៊ីង បានឲ្យដឹងថា  នៅថ្ងៃមុនពេលដែលថ្ងៃចូលឆ្នាំឈានចូលមកដល់នោះ ប្រជាពលរដ្ឋចិន ក៏ដូចអ្នកជាប់សែស្រឡាយចិនទាំងអស់ ត្រូវនាំគ្នារៀបចំ បោសសំអាត និងតុប តែងផ្ទះសម្បែង ព្រមទាំងបិទពាក្យស្លោក ដែលមានអត្ថន័យថា រកស៊ីមានបានជាដើម។

ដោយឡែកនៅថ្ងៃចូលឆ្នាំចិន តាមទំនៀមទម្លាប់ចិន គេក៏បានហាមប្រាមមិនឲ្យបោសសំអាតផ្ទះសម្បែង និងបោក គក់ខោអាវនោះទេ ហើយនៅថ្ងៃនេះដែរ គេនឹងទៅដើរលេងជួបជុំជាមួយសាច់ញាតិ ក្រុមគ្រួសារ បន្ទាប់ពីរវល់ ពេញមួយឆ្នាំ ជាមួយការរកស៊ី និងប្រកបជំនួញ ចិញ្ចឹមជីវិតនោះ។ នេះបើតាមការបញ្ជាក់របស់លោក អៀក ស៊ីញ។

ដោយឡែកការប្រគល់អាំងប៉ាវវិញ លោក អៀក ស៊ីញ បានឲ្យដឹងថា ការឲ្យអាំងប៉ាវនេះ បើឲ្យក្មេងៗ មានន័យ ថា ជូនពរឲ្យរៀនសូត្របានឆ្លាតវៃ បើជូនចាស់ទុំវិញ មានន័យថា ជាការដឹងគុណចំពោះឪពុកម្តាយ និងចាស់ព្រឹទ្ធា ចារ្យ និងសូមជូនពរឲ្យពួកគាត់មានសុខភាពល្អ។

ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំម្សាញ់ ត្រូវចំថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ ជាថ្ងៃដែលសប្បាយ និងមានសេច ក្តីសុខបំផុតសម្រាប់ក្រុមគ្រួសារសាច់ញាតិរបស់ជនជាតិចិន ក៏ដូចជាអ្នកជាប់សែស្រឡាយចិន។

តែក៏មានការហាមប្រាមឲ្យប្រុងប្រយ័ត្នផងដែរ សម្រាប់ប្រជាពលរដ្ឋចិន ដែលកើតឆ្នាំកុរ ឆ្នាំខាល ឆ្នាំវក និងឆ្នាំ ម្សាញ់ ព្រោះជាឆ្នាំ ដែលឆុងនឹងទេវតាចិន ឆ្នាំម្សាញ់២០១៣។ ឆ្នាំកុរ ត្រូវប្រយ័ត្នប្រយែងពីរឿងលុយកាក់ ឯក សារ ឧប្បត្តិហេតុ រួមទាំងសុខភាពផងដែរ ចំណែកទិសល្អ គឺទិសខាងជើង ខាងត្បូង និងទិសខាងកើតឆៀងខាង ជើង។ ឆ្នាំខាល ជាឆ្នាំឆុងបែបប្រយោល មិនសូវមានសភាពធ្ងន់ធ្ងរ ក៏ប៉ុន្តែអ្វីដែលគួរប្រយ័ត្នគឺភាពទាស់ទែងគ្នារវាងមិត្តភក្ដិ រឿងសុខភាព និងខែ ដែលគួរប្រយ័ត្នគឺខែកុម្ភៈ ខែឧសភា និងខែសីហា រីឯការតុបតែងកាយវិញចៀសវាងឈុតពណ៌ខ្មៅ និងទិសធ្វើដំណើរល្អគឺទិសខាងត្បូង។ ឆ្នាំវក អ្វីដែលឆ្នាំវកត្រូវប្រយ័ត្នប្រយែងគឺពាក្យសម្តី និងសុខភាពពាក់ព័ន្ធនឹងសាច់ដុំ និងឆ្អឹង ហើយខែដែលត្រូវប្រយ័ត្នជាងគេគឺខែកុម្ភៈ និងវិច្ឆិកា។ ចុងក្រោយគេគឺឆ្នាំម្សាញ់ ឆ្នាំនេះអ្វីដែលមនុស្សឆ្នាំម្សាញ់គួរធ្វើឲ្យបានច្រើន គឺសុំពរពីអ្នកដទៃ និងព្យាយាមនិយាយតែអ្វីដែលល្អ និងចៀសវាងឲ្យបាននូវពាក្យសម្តីមិនពីរោះស្តាប់ ព្រោះអាចនឹងនាំមកនូវអពមង្គលដល់ខ្លួនពេញមួយឆ្នាំ។ចំណែកខែដែលគួរប្រុងប្រយ័ត្នគឺខែកុម្ភៈ និងខែវិច្ឆិកា។

ក្នុងឆ្នាំថ្មីនេះក្បួនចិនបានបែងចែកឆ្នាំទាំង១២ជា៣ក្រុម ក្នុងនោះគឺក្រុមមានរាសីល្អ ក្រុមមានរាសីមធ្យម និងក្រុមរាសីធ្លាក់ ដោយក្រុមរាសីល្អមានឆ្នាំវក ឆ្នាំរកា ឆ្នាំម្សាញ់ និងឆ្នាំឆ្លូវ ឆ្នាំទាំង៤នេះ ក្នុងឆ្នាំថ្មីមានអ្វីៗកើតឡើងជា ច្រើន ដើម្បីពិសោធន៍មើលពីសមត្ថភាព ទោះបីជាហត់នឿយបន្តិចក្តី តែមុខរបរការងារបានចម្រើនរុងរឿង។ ចំណែកក្រុមមានរាសីមធ្យមវិញមានឆ្នាំជូត ឆ្នាំថោះ ឆ្នាំរោង ឆ្នាំមមី ឆ្នាំមមែ និងឆ្នាំច ឆ្នាំទាំង៦នេះក្នុងឆ្នាំថ្មីគ្មានអ្វីអាក្រក់ពេក ហើយក៏គ្មានអ្វីល្អពេកនោះដែរ តែរាល់ការងារទាំងអស់ត្រូវតាំងចិត្តឲ្យម៉ឺងម៉ាត់បន្តិចទើបទទួលបានផលល្អ។ រីឯក្រុមចុងក្រោយគេគឺក្រុមរាសីធ្លាក់ ក្នុងនោះមានឆ្នាំកុរ និងឆ្នាំខាល ដោយឆ្នាំទាំង២នេះមានរឿងរ៉ាវជាច្រើនត្រូវប្រឈមដោះស្រាយ យកល្អគួរឆ្លៀតឱកាសធ្វើពិធីរំដោះគ្រោះ ដើម្បីឲ្យទទួលបានសុខសប្បាយពេញមួយឆ្នាំ។

ប្រពៃណីចិន ក៏មានបែងចែងពណ៌នាំសំណាងទៅតាមឆ្នាំទាំង១២ផងដែរ ដោយឆ្នាំជូតមានពណ៌ក្រហម ឆ្នាំឆ្លូវពណ៌ផ្ទៃមេឃ និងពណ៌ស្វាយ ឆ្នាំខាល ពណ៌លឿង ឆ្នាំថោះពណ៌ប្រផេះ ឆ្នាំរោងពណ៌លឿង និងពណ៌មាស ឆ្នាំ ម្សាញ់ពណ៌ស្ករ និងពណ៌ប្រផេះឆ្នាំមមី ពណ៌ស្ករ ពណ៌បៃតង និងពណ៌ផ្ទៃមេឃ ឆ្នាំមមែពណ៌ក្រហម និងពណ៌ឈាមជ្រូក ឆ្នាំវក ពណ៌ស្វាយ ពណ៌លឿង និងពណ៌មាស ឆ្នាំរកា ពណ៌ខ្មៅ និងពណ៌ស្ករ ឆ្នាំច ពណ៌ខ្មៅ និងពណ៌ផ្ទៃមេឃ ឆ្នាំកុរពណ៌ស្វាយ និងពណ៌ស្វាយចាស់។

ប្រតិទិនរបស់ជនជាតិចិន

- ថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ ជាថ្ងៃចាយ ប្រជាជនចិន ឬអ្នកជាប់សែស្រឡាយចិនគេនឹងនាំគ្នាទិញវត្ថុជាតង្វាយសំខាន់ៗ ដូច្នេះអាចពោលបានថា ថ្ងៃខាងលើនេះ ជាថ្ងៃដែលត្រូវចំណាយប្រាក់ចេញច្រើន ក្នុងនោះមានទាំងផ្លែឈើ អាហារ បង្អែមចម្អាប សាច់សត្វ និងអាហារសមុទ្រ រួមទាំងគ្រឿងសំណែនដទៃៗទៀត ដែលចៀសមិនផុតពីក្រដាសប្រាក់ ក្រដាសមាសនោះឡើយ។

- ថ្ងៃសៅរ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៣ ចិនចាត់ទុកថា ថ្ងៃខាងលើនេះ ជាថ្ងៃសំពះបុព្វបុរស និងវិញ្ញាណ ដែលគ្មានសាច់ញាតិ ឬវិញ្ញាណអនាថា ដោយចាត់ទុកថា ជាការធ្វើបុណ្យធ្វើទានជូនដំណើរឆ្នាំចាស់ ស្វាគមន៍ឆ្នាំថ្មី។ លុះស្អែកឡើងគេបែងចែកជាពេលវេលា ដោយក្នុងពេលព្រឹក សែនបុព្វបុរស ដែលបានចែកឋានទៅ ក្នុងនោះគ្រឿងសំណែនមានទឹកតែ កាហេ្វ ស្រា ព្រមទាំងបាយសម្ល ដោយមានការដុតក្រដាសមាស ក្រដាសប្រាក់ និងសម្លៀក បំពាក់ជាក្រដាសបញ្ជូនទៅឲ្យអ្នកចែកឋានទៅដោយគេជឿថា នឹងទទួលបានសម្លៀកបំពាក់ថ្មីៗស្លៀកពាក់ និងមានលុយចាយក្នុងភពនោះផងដែរ។

នៅពេលរសៀលគឺសែនវិញ្ញាណអនាថាផ្សេងៗ ដែលជាការធ្វើបុណ្យម្យ៉ាង ដោយមានសំណែនស្រដៀងគ្នាទៅ នឹងសំណែនបុព្វបុរស ក៏ប៉ុន្តែគេដុតផាវ ដើម្បីហៅវិញ្ញាណទាំងនោះមកស៊ី។ លុះស៊ីរួចហើយ គេនឹងបាចអង្ករលាយជាមួយអំបិលជុំវិញផ្ទះ ដើម្បីប្រាប់ថា ស៊ីអស់ហើយត្រូវត្រឡប់ទៅវិញ។

- ថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ ចិនចាត់ទុកថា ជាថ្ងៃតម ជាថ្ងៃចូលឆ្នាំដំបូងដោយគេនឹងសែនទេវតាប្រចាំលាភសំណាងឈ្មោះឆៃស៊ីងអៀក ដើម្បីសុំសិរីមង្គល រកស៊ីមានបានពេញមួយឆ្នាំ។ ការសែនទេវតាក្នុងថ្ងៃខាងលើនេះគេច្រើនធ្វើនៅពេលយប់បន្ទាប់ពីចាប់ផ្តើមចូលឆ្នាំថ្មី ព្រោះជាពេលវេលាដែលទេវតាឆៃស៊ីងអៀក យាងមកកាន់ភពមនុស្ស។ ក្រៅពីនេះថ្ងៃខាងលើនេះក៏ជាថ្ងៃដែលកូនចៅគោរពមាតាបិតា ជីដូនជីតា អ្នកមានឧបការ គុណ ដើម្បីបង្ហាញពីភាពកតញ្ញូ។

ចំណែកគ្រឿងតង្វាយដែលសំខាន់មិនអាចខ្វះបានក្នុងឱកាសសែនទេវតាចូលឆ្នាំចិននោះមាន ១-ក្រូចពណ៌លឿង ជាតំណាងឲ្យសិរីមង្គល និងក្នុងគតិរបស់ចិនតៃជីវ គេប្រើក្រូចប្រភេទនេះ៤ផ្លែដើម្បីសែន ២-ចេក តំណាងឲ្យទាញចូលនូវលាភសក្ការៈ និងសុំឲ្យកើតកូនពូនជាចៅពេញផ្ទះសម្បែង ៣-ផ្លែប៉ោម តំណាងឲ្យសេចក្តីសុខ និងសន្តិភាព ៤-ផ្លែទំពាំងបាយជូរ តំណាងឲ្យភាពរីកចម្រើន ៥-ផ្លែសឺរី តំណាងឲ្យការហូរចូលនៃលាភសក្ការៈ ៦-មាន់ តំណាងឲ្យភាពស្រស់សង្ហា មានកេរ្តិ៍ឈ្មោះមុខមាត់ និងរីកចម្រើននៅក្នុងតួនាទីការងារ ៧-ទា តំណាងឲ្យភាពបរិសុទ្ធ ស្អាតស្អំ និងមានសមត្ថភាពចម្រុះបែប ៨-ត្រី ត្រីមឹក តំណាងឲ្យការសម្បូរហូរហៀរទាំងរបស់ស៊ីចុក និងប្រើប្រាស់ ជាពិសេសគឺភាពសម្បូរសប្បាយតែម្តង។ ក្រៅពីនេះនៅមានគ្រឿងសំណែនដទៃទៀតដូចជា នំតំណាងឲ្យភាពស្រស់ស្រាយ ឆាកជីវិតមានភាពរលូន និងជាទូទៅគឺទទួលបានសេចក្តីសុខពេញមួយឆ្នាំតែម្តង។ ៩-សាច់ជ្រូក តំណាងឲ្យភាពសម្បូរសប្បាយមានទទួលទានប្រើប្រាស់គ្រប់គ្រាន់។ ១០- មីឆា តំណាងឲ្យអាយុយឺនយូរ។ ១១-គ្រាប់ឈូក តំណាងឲ្យមានកូនប្រុសច្រើននាក់។ ១២-សណ្តែកកាត់ តំណាងឲ្យដុំលុយ។ ១៣-សារាយសមុទ្រពណ៌ខ្មៅ តំណាងឲ្យភាពមានបានហូរហៀរ នៃទ្រព្យសម្បត្តិ។ ១៤-ទំពាំង តំណាងឲ្យការសុំពរឲ្យទទួលបាននូវភាពសម្បូរសប្បាយ និងសេចក្តីសុខ។ ក៏ប៉ុន្តែវត្ថុសំណែនដែលគេចៀសវាងប្រើប្រាស់គឺតៅហ៊ូស ព្រោះយោងតាមពណ៌សនោះ គឺជាពណ៌ ដែលគេសម្រាប់ប្រើប្រាស់ក្នុងពិធីសោកសៅតែប៉ុណ្ណោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ចូលប្លន់ផ្ទះ ដូរលុយ និងលក់គ្រឿង សំណង់ នៅជិតផ្សារ បន្ទាយខ្មែរ យកអស់ទ្រព្យ សម្បត្តិជាច្រើន

$
0
0

កំពង់ស្ពឺ៖ ជនសង្ស័យ៤នាក់ ជាក្រុមចោរប្លន់ ក្នុងនោះ មានស្រ្តីម្នាក់ ប្រដាប់ដោយកាំភ្លើងអាកា ចំនួន១ដើម បាន ចូលប្លន់នៅផ្ទះដូរលុយ និងលក់គ្រឿងសំណង់ ស្ថិតនៅជិតផ្សារបន្ទាយខ្មែរ ក្នុងឃុំជើងរាស់ ស្រុកឧត្តុង្គ កាលពី វេលាម៉ោង ប្រហែល៦៖៣០នាទីល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយប្លន់យកអស់ទ្រព្យ សម្បតិ្តជាច្រើន រួម មានគ្រឿងអលង្ការ និងលុយកាស។

ស្នងការរងនគរបាល ខេត្តកំពង់ស្ពឺ លោក សោម ដារ៉ា បានថ្លែងឲ្យដឹងថា ពិតជាមានករណីប្លន់ ប្រដាប់អាវុធនេះ កើតឡើងមែន នៅជិតផ្សារបន្ទាយខ្មែរ ហើយកម្លាំងសមត្ថកិច្ច ខេត្តកំពង់ស្ពឺ បាននិងកំពុងតាមដាន និងធ្វើការ ស្រាវ ជ្រាវលើករណីនេះ។

យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន និងមន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកំពង់ស្ពឺ បានឲ្យ ដឹងថា ជនសង្ស័យ មានចំនួន ៤នាក់ ក្នុងនោះស្រ្តីម្នាក់ បានធ្វើសកម្មភាពចូលប្លន់ផ្ទះដូរលុយ និងលក់គ្រឿង សំណង់ ដែលមានម្ចាស់ផ្ទះ ឈ្មោះ ឆេង ចាវ៉េង អាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះ ហ្គិចហង អាយុ៣៨ឆ្នាំ ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យ ទាំងនោះ បានចូលប្លន់ វាយម្ចាស់ផ្ទះជាប្តី បណ្តាលឲ្យរងរបួសត្រូវក្បាល មុន ពេលដែលពួកវា ប្រមូលយកលុយ និងគ្រឿងអលង្ការ អស់់មួយចំនួន។ បើតាមសមត្ថកិច្ច ក្រុមចោរ បានប្លន់យក លុយអស់ចំនួន២ពាន់ដុល្លារ កាតទូរស័ព្ទ ដែលមានទឹកប្រាក់ ចំនួន ១.៥០០ដុល្លារ និង ចិញ្ចៀនជាង៥តម្លឹង។

សមត្ថកិច្ចបានបន្តថា នៅពេលដែលពួកវា ធ្វើសកម្មភាពប្លន់នោះ នាយនគរបាលប៉ុស្តិ៍ជើងរាស់ បានមកទាន់ ហើយបានយកកាំភ្លើង អាកាភ្ជង់ទៅលើក្រុមចោរ ស្រាប់តែក្រុមចោរ បានភ្ជង់មកលើសមត្ថកិច្ចវិញ។ ភ្លាមៗនោះ ក្រុមចោរ បាននាំគ្នាជិះម៉ូតូមួយគ្រឿង ហើយបានរត់គេចតែម្តងទៅ ប៉ុន្តែបានបន្សល់ទុកម៉ូតូមួយគ្រឿង ស្មាសរើវ៉ូ នៅកន្លែងកើតហតុ។ បច្ចប្បន្នកម្លាំងសមត្ថកិច្ចរបស់ខេត្តកំពង់ស្ពឺ បាននិងកំពុងធ្វើការស្រាវជ្រាវលើករណីនេះ៕


បុណ្យផ្កាប្រាក់ និងរាប់បាត្រ ៣០៦អង្គ នៅវិទ្យាល័យ សម្តេចឪបាត់ដំបង

$
0
0

បាត់ដំបងៈ សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្ត បាត់ដំបង និងសហការីធ្វើពិធីបុណ្យផ្កាប្រាក់ និងរាប់បាត្រប្រគេន ព្រះសង្ឃ៣០៧អង្គ នៅវិទ្យាល័យសម្តេចឪ ក្រោមអធិបតីភាព លោក ជាម ច័ន្ទសោភ័ណ អភិបាលរង ខេត្ត និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង (ស.ស.យ.ក) លោកនាយកវិទ្យាល័យ សម្តេចឪ វិទ្យាល័យនេតយ៉ង់ វិទ្យាល័យព្រះមុនីវង្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកទាំង៣វិទ្យាល័យ សរុប ជាង ២.០០០នាក់។

លោក ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា ថ្ងៃនេះលោក និងសការីមានកិត្តិយស បានចូលរួមជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីវិទ្យាល័យនានា ក្នុងខេត្ត បានធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យ កសាងទីលានបាល់បោះ និងបាល់ទះនៅក្នុងបរិវេណវិទ្យាល័យសម្តេចឪ និងចូលរួមបង្កលក្ខណៈដល់យុវជន យើងបានលេងកីឡា និងដើម្បីសុខភាពផង និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៣០៦អង្គ ដើម្បីឧទិ្ទសមហា កុសលថ្វាយដល់ព្រះវិញ្ញាណក្ខន្ធសម្តេចឪ យើងក្រោយពេលពិធីធំ ដែលរាជរដ្ឋបាលយើងទើបនិងបានធ្វើ ហើយ កន្លងថ្មីៗនេះ។ ក្នុងនាមអាជ្ញាធរខេត្តក៏ដូចជា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង (ស.ស.យ.ក)  តែងតែបានចូលរួមបម្រើដល់ការងារសង្គមលើគ្រប់វិស័យកន្លងមក ជាពិសេសការងារអ្វីដែលទាក់ទងដល់យុវជន យើងដែលជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគតរបស់ប្រទេសជាតិ។

លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ផងដែរថា ដើម្បីឲ្យប្អូនៗសិស្សានុសិស្សជាយុវជនជំនាន់ក្រោយទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យបានពូកែ ដើម្បីអនាគតខ្លួន ហើយត្រូវជៀសវាងនូវអំពើអបាយមុខផ្សេងៗ ដែលសង្គមស្អប់ ខ្ពើម ដូចជាការបង្កើតក្រុមបងធំ ក្នុងសាលា ការសេពគ្រឿងញៀន។ល។ អ្វីដែលពិសេសជាងនេះទៀតនោះ គឺ ត្រូវគោរពច្បាប់ចរាចរណ៌ឲ្យបាន១០០ភាគរយ ពេលប្អូនៗ ជិះម៉ូតូត្រូវពាក់មួកសុវត្តិភាពឲ្យបានគ្រប់ៗគ្នា មិនមែន ពាក់មួកគ្រាន់តែខ្លាចនគរបាលចរាចរណ៍ធ្វើការផាកពិន័យអីចឹងនោះទេ គឺពាក់មួក ដើម្បីការពារអាយុជីវិតខ្លួន យើងដើម្បីកាត់បន្ថយអាត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

បន្ទាប់ពីបានសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរួចមក គណៈអធិបតីបានប្រគល់ថវិកា ចំនួន ២លានរៀល ដែលបានមកពីការចូលរួមពីលោកអភិបាលខេត្ត ប្រាជ្ញ ចន្ទ និងសមាជិកសហភាព សហព័ន្ធ យុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក) ជូនដល់លោកនាយកវិទ្យាល័យសម្តេចឪ សម្រាប់ ទៅប្រើប្រាស់ក្នុង ប្រយោជន៍សាលា និងសង្គម។ បន្ទាប់មកគណៈអធិបតីបានរាប់បាត្រប្រគេនព្រះសង្ឃទាំង ៣០៦អង្គ ជាកិច្ច បញ្ចប់កម្មវិធី៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមនិស្សិតខ្មែរ បញ្ចប់ការសិក្សា នៅចិន ជប់លៀងបញ្ជាក់ ពីភាពជោគជ័យ

$
0
0

ភ្នំពេញ៖ ក្រុមនិស្សិតខ្មែរប្រមាណជិតមួយរយនាក់ កាលពីល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅនេះ នាភោជ នីដ្ឋានដាមួ រាជធានីភ្នំពេញ បាននាំគ្នាប្រារព្ធកម្មវិធីជប់លៀងមួយ ដើម្បីបញ្ជាក់អំពីភាពជោគជ័យរបស់ពួកគេ បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសចិន នាពេលកន្លងមកនោះ។

បើយោងតាមការអះអាងរបស់និស្សិត ដែលបានចូលរួមនោះ បានឲ្យដឹងថា ការប្រារព្ធកម្មវិធីនេះឡើង ដើម្បី បញ្ជាក់អំពីភាពទំនាក់ទំនងមិត្តភាព រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបាន កសាងយ៉ាងរឹងមាំ ដោយសមេ្តចព្រះមហាវីរៈក្សត្យ ព្រះបាទ នរោត្តម សីហមនុ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតនេះបន្ត។

លោក ទេស រុក្ខាផល ជាអគ្គលេខាធិការរង នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋ មន្រ្តី ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងរដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ ឈីងហួ (Tsinghua University) នាទីក្រុងប៉េកាំង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ប្រទេស កម្ពុជា និងប្រទេសចិន បានទំនាក់ទំនងការទូតស្ទើរគ្រប់វិស័យមានដូចជា ការអភិវឌ្ឍធនធានមនុស្ស ការវិនិយោ គ ពាណិជកម្មទ្វេភាគី និងជំនួយឥតសំណង កម្ចីសម្បទាន ក្នុងការកសាងហេដ្ឋារចនាសម្ព័នរូបវ័ន្ត ដូចជាផ្លូវថ្នល់ស្ពាន កំពង់ផែ ប្រព័ន្ធធារាសាស្រ្ត និងវារីអគ្គិសនីជាដើម ។

លោក ផល បានបន្តទៀតថា គិតត្រឹមឆ្នាំ២០១១ សាធារណៈរដ្ឋប្រជាមានិតចិនជាអ្នកវិនិយោគលំដាប់លេខ១ នៅប្រទេសកម្ពុជា ដែលទឹកប្រាក់សរុបចំនួន ៨,៨៦៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ។

កាលពីក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ មកកម្ពុជានាខែ មេសាឆ្នាំ២០១២កន្លងទៅ លោក ហ៊ូ ជិនតាវ ប្រធានាធិបតី សាធារណៈរដ្ឋប្រជាមានិតចិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានឯក ភាពបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យរវាងគ្នាបន្ថែមទៀត។

រីឯក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្សវិញ ចាប់ពីឆ្នាំ១៩៩៨ ជារៀងរាល់ឆ្នាំ ចិន បានផ្តល់អាហារូបករណ៍ជាច្រើន ដល់និសិត្សកម្ពុជា ដើម្បីសិក្សាលើជំនាញជាច្រើន នៅប្រទេសចិន។ គិតត្រឹមឆ្នាំសិក្សាត្រឹមឆ្នាំសិក្សា២០១២-២០ ១៣ មាននិសិត្សកម្ពុជាចំនួន ប្រមាណ១៤០នាក់ បាននិងកំពុងសិក្សានៅទូទាំងប្រទេសចិន ហើយមាននិសិត្សកម្ពុជាចំនួន ៣០០នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រ បរិញ្ញប័ត្រជាន់ខ្ពស់ និងបណ្ឋិត ដោយជោគជ័យ (ពុំ គិតកម្មសិក្សាការី ដែលបណ្តុះបណ្តាលរយៈពេលខ្លី ) ។

សូមបញ្ជាក់ថា ក្រុមនិស្សិតខ្មែរដែលបានធ្វើការសិក្សានាប្រទេសចិននោះ គឺនៅសាកលវិទ្យាល័យឈីងហួ (Tsin ghua University) នាទីក្រុងប៉េកាំងហើយក្រុមហ៊ុនរដ្ឋ របស់ចិនជាច្រើនរូបសុទ្ធតែបានបញ្ចប់ការសិក្សានៅសក លវិទ្យាល័យនោះដែរមាន ដូចជា ប្រធានាធិបតី លោក ហ៊ូ ជីនតាវ ប្រធានសភាប្រជាជន លោក វូ ប៉ាងហ្គួ អតីត នាយករដ្ឋមន្រ្តី លោក ជូ យ៉ុងជី និង លោក ស៊ី ជីងភីង ប្រធានាធិបតីក្នុងពេលអនាគត់ ជាដើម ។

បើយោងតាមការអះអាងរបស់លោក ទេស រុក្ខាផលដដែលបានឲ្យដឹងថា កម្មវិធីជប់លៀងនេះ នឹងប្រារព្ធធ្វើជា រៀងរាល់ឆ្នាំបន្ទាប់ពីបងប្អូននិស្សិតត្រូវបានបញ្ចប់ និងកំពុងសិក្សានៅប្រទេសចិន ដើម្បីភ្ជាប់ទំនាក់ទំនងមិត្តភាព បណ្តាញការងារ សាមគ្គីភាព សហការរវាងគ្នា និងគ្នាផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ខឹងម្តាយស្តី បន្ទោសឲ្យ ពេលផឹកស្រវឹង ដើរចូលផ្ទះគេ ផ្ទះឯង ចង ក សម្លាប់ខ្លួន

$
0
0

កណ្តាល៖ យុវជនម្នាក់បាន ចង ក សម្លាប់ខ្លួន ដោយសារតែខឹង នឹងម្តាយស្តីបន្ទោសឲ្យ ថាពេលផឹកស៊ីស្រវឹង រួចដើរចូល ផ្ទះគេ ផ្ទះឯង ។ ការប្រទះឃើញសព ជនរងគ្រោះបង្ក ឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្ទះ ជនរងគ្រោះតែម្តង ក្នុងភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅពិនិត្យ សពជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ម៉ែន ដារ៉ាម៉េត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុង ភូមិកើតហេតុខាងលើ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះដែលជាមនុស្ស ចូលចិត្តផឹកស្រានោះ ត្រូវបានម្តាយរបស់ខ្លួន ស្តីបន្ទោសឲ្យ ថា ឲ្យតែនៅ ពេលស្រវឹង គឺដើរចូលផ្ទះគេ ផ្ទះឯង ។ ពេលទទួលរងនូវការ ស្តីបន្ទោស ប៉ុណ្ណឹងសោះ ជនរងគ្រោះ បានដាច់ចិត្ត ចង ក សម្លាប់ខ្លួន ដោយយកក្រម៉ា ចងក ធ្វើអត្តឃាតតែម្តង។ ជាមួយគ្នានេះ ក្រោយប្រទះឃើញសព ជនរងគ្រោះ ស្រ្តីជាម្តាយ បានដួលសន្លប់ ។

បើតាមសមត្ថកិច្ច ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Photo by DAP-NEWS

Photo by DAP-NEWS

បោកគ្រាប់បែក ចូលកន្លែងរាំវង់ រងរបួសធ្ងន់ ស្រាល១៤នាក់

$
0
0

បាត់ដំបង៖ សប្បាយ ក្លាយជាទុក្ខ យ៉ាងហោចណាស់ មនុស្សចំនួន១៤នាក់ បានរងរបួស ធ្ងន់ស្រាល ខណៈពួកគេ បាននិងកំពុងរាំ យ៉ាងសប្បាយ នៅក្នុងពិធីរាំវង់ នៃពិធីសែនចូលឆ្នាំចិន ស្រាប់តែមានជនមិនស្គាល់មុខ បោកគ្រាប់បែកចូល បណ្តាលឲ្យផ្ទុះ ធ្វើឲ្យមានការតក់ស្លុត និងភ័យគ្រប់ៗគ្នា តែម្តង។

ហេតុការណ៍ ប៉ងសម្លាប់មនុស្ស នៅកន្លែងរាំវង់ ខាងលើនេះបានកើតឡើងកាល ពីវេលាម៉ោង ៩៖១៥នាទីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅ ភូមិតាគ្រៃ ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង។

មេបញ្ជាការអាវុធហត្ថ ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ ប៉ោ វណ្ណៈ បានថ្លែងឲ្យដឹងថា មានជនរងគ្រោះ ចំនួន១៤នាក់ បានរងរបួស ក្នុងនោះ របួសធ្ងន់៣នាក់ ក្រោយពេលមានជនមិនស្គាល់ អត្តសញ្ញាណបានបោកគ្រាប់បែក ចូលកន្លែងរាំវង់ ។

លោក ស្រី វុទ្ធី អធិការរងនគរបាល ស្រុកកំរៀង ទទួលបន្ទុក ព្រហ្មទណ្ឌ បានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុខាងលើមានឈ្មោះ ឈិន ឌី អាយុ៤៤ឆ្នាំ និងប្រពន្ធ មានឈ្មោះ ម៉ៃ ឡៃ អាយុ៣៦ឆ្នាំ មានមុខរបរជាអ្នកធ្វើស្រែ។

លោក ស្រី វុទ្ធី បានបន្តថា ម្ចាស់ផ្ទះដែលជាប់សែស្រឡាយចិន ដែរនោះបានរៀបចំ ពិធីសែនចិន ហើយបានជួលធុងបាស់ មករាំលេងកម្សាន្តនៅពេលយប់ លុះដល់ ម៉ោង កើតហេតុ ស្រាប់តែមានរឿងនេះកើតឡើងតែម្តងទៅ។

បើតាមលោក ស្រី វុទ្ធី ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាច បញ្ជាក់ពីអត្តសញ្ញាណ ជនរងគ្រោះនៅ ឡើយទេ ហើយក៏មិនទាន់ដឹងពី មូលហេតុពិតប្រាកដនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ ជនដៃដល់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ទំនងមិនទាន់ ស្វាងស្រវឹង បុរសជនជាតិ វៀតណាម បើកម៉ូតូធ្លាក់ លូទឹកស្អុយ ទាំងព្រឹក (Video Inside)

$
0
0

ភ្នំពេញ៖ ទំនងមិនទាន់ ស្វាងស្រវឹង ដោយសារ តែផឹកស៊ី ជប់លៀង ជាមួយបងប្អូន នៅក្នុងពិធីចូលឆ្នាំ របស់ខ្លួននោះ បុរសជនជាតិវៀតណាមម្នាក់ បានជិះម៉ូតូ ចូលងូតទឹកស្អុយ ទាំងព្រឹកព្រលឹម ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យរង របួសនោះឡើយ។

ហេតុការណ៍ ដែលនាំឲ្យមានការភ្ញាក់ផ្អើល និងមានការចោមរោម ពីសំណាក់ ប្រជាពលរដ្ឋ នៅតាមផ្លូវនោះ បានកើតឡើង ប្រហែលវេលាម៉ោង ៨៖១៥នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ស្ថិតនៅតាម ផ្លូវ៥៩៨ ទល់មុខដី របស់លីហ៊ួរ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិ វៀតណាម ដែលគេមិនស្គាល់អត្តសញ្ញាណ បានបើក ម៉ូតូម៉ាក់ City Plus ពណ៌ក្រហម គ្មានស្លាកលេខ តែម្នាក់ឯង តាមបណ្តោយផ្លូវ៥៩៨ លុះមកដល់លូទឹកស្អុយខាងលើ ក៏រេចង្កូតធ្លាក់ចូលតែម្តង។ យ៉ាងណាក៏ដោយ ហេតុការណ៍ ដែលទំនងមកពី មិនទាន់ស្វាងស្រវឹងខាងលើនេះ មិនបណ្តាលឲ្យបុរសរូបនេះ រងរបួសនោះទេ។

ភ្លាមៗនោះ ប្រជាពលរដ្ឋ ដែលនៅឈរ មើលហេតុការណ៍នេះ បាននាំគ្នា ជួយទាញ ម៉ូតូរបស់ជនរងគ្រោះ ឡើងមកលើគោកវិញ ។

ប្រជាពលរដ្ឋ គ្រប់រូបត្រូវមានការប្រុងប្រយ័ត្ន ក្នុងពេលបើកបរ នៅពេលដែលខ្លួនមាន ជាតិស្រវឹង ដើម្បីចូលរួមជាមួយសមត្ថកិច្ចចរាចរណ៍ កាត់បន្ថយ អត្រាគ្រោះថ្នាក់ ចរាចរ ដែលបាននិងកំពុងមានការកើនឡើងគួរឲ្យព្រួយបារម្ភនាពេលបច្ចប្បន្ននេះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

{jwplayer}http://111.92.240.170:81/dap-news/dap-images/2013/February/id-009/moto.mp4&image=http://111.92.240.170:81/dap-news/dap-images/2013/February/id-007/pheak-0052.jpg&width=400&height=300{/jwplayer}
Viewing all 8042 articles
Browse latest View live