Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សហភាព សហព័ន្ធ យុវជនកម្ពុជា ប្រារធ្ធពិធី រាត្រីសមោស មូលនិធិ យុវជនក្នុង បុព្វហេតុ មាតុភូមិ

$
0
0

ភ្នំពេញៈ សហភាពសហព័ន្ធ យុវជនកម្ពុជា បានរៀបចំពិធី រាត្រីសមោសមូលនិធិ យុវជនក្នុង បុព្វហេតុមាតុភូមិ ក្នុងគោលបំណងសុំការ គាំទ្រនិងឧបត្ថម្ភ ពីសប្បុរសជន ដែលជាភ្ញៀវ កិត្តិយសទាំងអស់ ដែលបានអញ្ជើញ ចូលរួម ដើម្បីឆ្ពោះដំណើរ របស់ខ្លួនបន្ត ក្នុងការ រៀបចំកម្មវិធី (អង្គរសង្រ្កាន្ត) នាខែមេសានាពេល ខាងមុខនេះ ។

កម្មវិធីនេះ បាន រៀបចំ កាលពីល្ងាចថ្ងៃទី៩ខែមីនា ឆ្នាំ២០១៣នៅសណ្ឋាគារ អ៊ិនធ័រកុង ទីណង់តាល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយ ករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ដើម្បីឲ្យ យុវជនជំនាន់ក្រោយយល់ច្បាស់នូវ សច្ចៈភាពប្រវត្តិសាស្ត្រ របស់ខ្លួននោះ ក្រុមការងារ យុវជនស្ម័គ្រចិត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីជាច្រើនទាក់ទងយុវជន ក្នុងគោលបំណងឲ្យពួកគេបានយល់ដឹងនិងទទួលស្គាល់ថ្ងៃប្រវត្តិសាស្ត្រ ២ធ្នូ ឆ្នាំ១៩៧៨ និង កម្មវិធី បោះជំរំនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ, ការគោរពវិញ្ញាណក្ខន្ធជនរងគ្រោះពីរ បប ខ្មែរក្រហមជារៀងរាល់ឆ្នាំ, ជំរុញឲ្យយុវជនចូលរួមការងារសង្គ្រាម និងការងារមនុស្ស ធម៌,ផ្តល់ អាហារូបករណ៍ដល់និស្សិត ដែលជួបការលំបាក,ការងារដឹកនាំយុវជនចុះទៅសិក្សាជាក់ស្តែង។

លោកបានបន្តថា ការងារជោគជ័យរបស់សហភាពសហព័ន្ធ រហូតមកដល់បច្ចុប្បន្ននេះ មិនអាច កាត់ផ្តាច់ចេញបានឡើង ពីការផ្តល់ទំនុកចិត្ត ការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ ថវិកា ជា ពិសេស ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល,ក្រុមហ៊ុនសហគ្រាស,អង្គការសមាគមជា និតិបុគ្គល,សប្បុរសជនទាំងអស់ ។

លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនស្រាបៀរអង្គរ,ក្រុមហ៊ុនណាហ្គាវើលដ៍, ក្រុមហ៊ុន ស្រាបៀរកម្ពុជា,ក្រុមហ៊ុនឌីខេមផាម៉ា,ក្រុមហ៊ុនស្មាតមូបាយ,ក្រុមហ៊ុនកូកាកូឡា,ក្រុមហ៊ុនទឹកបរិសុទ្ធទឹកវីតាល់,បណ្តាលក្រុមហ៊ុននិងសប្បុរសជនដទៃទៀត ដែលតែង តែជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពរបស់សហភាពសហព័ន្ធយុវជននាពេលកន្លងមក។

លោកបានបញ្ជាក់ថា ការបន្តដំណើរទៅមុខលើផ្លូវការងារដ៏វែងឆ្ងាយ ជាពិសេស សម្រាប់ ព្រឹតិ្តការណ៍(អង្គរសង្រ្កាន្ត)មុខនេះ ដោយការផ្តល់ទំនុកចិត្តទាំងស្មារតី សម្ភារៈក៏ដូចជាថវិកា ពីសប្បុរសជន គឺជាកម្លាំងចលករមួយយ៉ាងសំខាន់សម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាកម្លាំងយុវជនជំនាន់ក្រោយខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សាកសមជាកម្លាំងបន្តវេនរបស់ប្រទេសជាតិ។

លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋាភិបាល សូមការកោត សរសើរនិងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានគម្រោង រៀបចំ កម្មវិធី(អង្គរសង្ក្រាន្ត) ដែលនេះគឺជាការចូលរួមចំណែកថ្មីថែមទៀតដល់ការលើកស្ទួយ អភិរក្សវប្បធម៌ ទំនៀមទំលាប និងបេតិកភណ្ឌរបស់កម្ពុជាដែលមានចំណាស់ដ៏យូរលង់។

លោកបន្តថា ការរៀបចំកម្មវិធីនេះ មិនត្រឹមតែចូលរួមផ្សព្វផ្សាយ លើកកម្ពស់វប្បធម៌ ប្រពៃណី អរិយធម៌ ខ្មែរដល់មហាជន និងយុវជន ឲ្យបានជ្រួតជ្រាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយ ដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌដែលជាប្រភពបង្កើតការងារ ដ៏ចម្បងសម្រាប់ប្រជាជន យុវជន និងចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


អ្នកស្រុកលើកដែក សប្បាយចិត្ត ពេលទទួលបានស្ពាន បាឡេថ្មី

$
0
0

ខេត្តកណ្តាលៈ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ នៅក្នុងឃុំលើកដែក បានសម្តែងការត្រកអរ និងសាទរនូវសមិទ្ធិផល ថ្មី នៃស្ពានបាឡេ ប្រវែងជាង ៤៥ម៉ែត្រ ដោយពួកគាត់អះអាងថា សមិទ្ធិផលនេះ នឹងជួយសម្រួលដល់ការធ្វើ ដំណើរ និងជីវភាពរបស់ពួកគាត់កាន់តែប្រសើរជាងមុន។

ស្ពានបាឡេ ប្រវែង ៤៥ គុណនឹង ៤ម៉ែត្រ ចំណាយថវិកាសាងសង់ ៣ម៉ឺន ដុល្លារ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈលោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងការងារ ស្រុកកោះធំ និងលោក ណៅ ធួក ប្រធានគណៈពង្រឹងការងារឃុំលើកដែក ត្រូវបានដាក់សម្ពោធ ឲ្យប្រើប្រាស់ ជាផ្លូវការ នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ ២០១៣ នេះ បន្ទាប់ពីចំណាយពេលសាងសង់រយៈពេល ៣ខែ កន្លងទៅនោះ ។

លោក ស៊ុន ចាន់ថុល ក្នុងឧកាស អញ្ជើញជាអធិបតី នៃពិធីសម្ពោធ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ ទាំងអស់ ត្រូវចូលរួមជួយថែរក្សា នូវសមិទ្ធិផល នេះឲ្យបានគង់វង្ស និងយូរអង្វែង ។ លោក ស៊ុន ចាន់ថុល នៅ ចំពោះមុខប្រជាពលរដ្ឋ ជាច្រើននាក់ បានថ្លែងលើកឡើង នូវសមិទ្ធិផលជាច្រើន ដែលរាជរដ្ឋាភិបាល សម្រេច បាន ។ ជាពិសេស នៅក្នុងស្រុកកោះធំនេះ ស្ពាន និងផ្លូវជាច្រើនខ្សែ ត្រូវបានកសាងឡើង ដើម្បីសម្រួលដល់ ការរស់នៅ និងប្រកបរបរអាជីវកម្ម របស់ ប្រជាពលរដ្ឋ។

នៅក្នុងឃុំលើកដែក បានហៅសមិទ្ធិផលថ្មីនេះថា ជាជំនួយដ៏ធំធេង សម្រាប់ពួកគាត់ ជាពិសេសការធ្វើដំណើរ ក៏ ដូចជាការដឹកជញ្ជូនកសិផល របស់ពួកគាត់ ពីមុនស្ពាននេះ មានសភាពទ្រុឌទ្រោម បង្កការលំបាក និងព្រួយ បារម្ភពីសុវត្ថិភាព ពេលធ្វើដំណើរឆ្លងកាត់ម្តងៗ ។

បន្ទាប់ពីសម្ពោធស្ពានបាឡេ លោក ស៊ុន ចាន់ថុល និងគណៈពង្រឹងការងារស្រុកកោះធំទាំងអស់ បានអញ្ជើញ ចុះជួយសាងសង់ផ្ទះ ចំនួន១ខ្នង ព្រមទាំងនាំគ្រឿង ឧបភោគ បរិភោគ និងថវិកាចែកជូនប្រជាពលរដ្ឋ ចំនួន ៧ គ្រួសារ ដែលកំពុងជួបបញ្ហាខ្វះខាតក្នុងជីវភាព ស្ថិតនៅក្នុងភូមិព្រែកអណ្តូង ឃុំលើកដែក ស្រុកកោះធំ ដែល បានចំណាយថវិកាសរុបចំនួន ២លានរៀល ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by 
DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ព្រះសង្ឃ១០០អង្គ ចាប់ផ្តើម ប្រោសព្រំ តាមបណ្តាផ្លូវ ក្នុងក្រុងព្រះសីហនុ និងផ្លូវជាតិលេខ ៤

$
0
0

ព្រះសីហនុៈ ព្រះសង្ឃ និមន្តមកពីរាជធានីភ្នំពេញ និងព្រះសង្ឃក្នុងខេត្តព្រះសីហនុ ប្រមាណជា ១០០អង្គ បាន និងកំពុងនិមន្ត សូត្រមន្តប្រោះព្រំ រំដោះគ្រោះ បណ្តេញឧបទ្រុបចង្រៃ នៅតាមបណ្តោយផ្លូវ ក្នុងក្រុងព្រះសីហនុ និងបណ្តោយផ្លូវជាតិលេខ ៤ ព្រមទាំងកណ្តាលចំណុច ដែលបានកើតនូវគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នាពេល កន្លងមកផងដែរ ។

ពិធីប្រោសព្រំ តាមបណ្តាផ្លូវ ជាលើកទី២ បន្ទាប់ពីមានការប្រកាសអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានរៀបចំឡើង ដោយក្រុម ការងារសង្គម តាមបណ្តាញហ្វេកប៊ុក ព័ត៌មានជាតិ ដោយសេរីថ្មីៗ និងប្រតិកម្មរហ័ស លោក ខាន់ ច័ន្ទសុផល ជាប្រធាន រួមនឹងសមាជិកក្នុងក្រុម មានព្រះតេជគុណ ធឹង ច័ន្ទត្រា ព្រះចៅអធិការវត្ត ប៉ាឆា ខេត្តក្រចេះ រួមនឹងលោកវេជ្ជបណ្ឌិត ឆឹម ជីវី ។

នៅក្នុងពិធីប្រោសព្រំ ដែលចាប់ផ្តើមឡើង នៅវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៣ ក្រោមកំដៅ ព្រះសូរសែង ក៏មានការអញ្ជើញចូលរួម ពីមន្រ្តីសាលាខេត្តព្រះសីហនុ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំនៃមន្ទីរធម្មការ ខេត្តព្រះសីហនុ លោកនាយ កុយ លោកយាយ ណយ សំណាង ព្រមទាំងអាណា ព្យាបាល ជនរងគ្រោះ ដែលបានជួបឧប្បតិ្តហេតុ គ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រ បុករថយន្តតារាចម្រៀង ខេមរៈ សិរីមន្ត កាលពីរាត្រីថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៣ ។ នៅតាមបណ្តាដងផ្លូវ គេសង្កេតឃើញ មានប្រជាពលរដ្ឋជាច្រើន បានចូលរួមហែរហម អមតាមដងផ្លូវ ព្រមទាំងដាក់ទឹក អប់ផ្កា ប្រគេន ព្រះសង្ឃ ប្រោះព្រំ ដើម្បី នាំមកនូវសិរីសួស្តី សេចក្តីសុខ ចំពោះខ្លួនផងដែរ ។

សូមបញ្ជាក់ថា ពិធីនិមន្តសូត្រមន្ត ប្រោសព្រំ តាមដងផ្លូវ បានធ្វើរួចម្តងមកហើយ កាលពីថ្ងៃទី ០៣ ខែមីនា នៅ តាមបណ្តោយវិថី ព្រះនរោត្តម ហើយពិធីប្រោស ព្រំលើកទី២នេះ គេសង្កេតឃើញមានការឧបត្ថម្ភគាំទ្រ ពីប្រជា ពុទ្ធបរិស័ទ តាមរយៈការផ្តល់ជាកម្លាំងចិត្ត និងថវិកាមួយចំនួនផងដែរ ដើម្បីព្រះសង្ឃ និងការចំណាយ ផ្សេងៗ ។

តាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងរយៈ ២ខែ ក្នុងដើមឆ្នាំ ២០១៣ គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិត មនុស្ស រហូតជាង ១០នាក់ និងរងរបួសជាច្រើននាក់ផ្សេងទៀត ជាក់ស្តែង កាលពីអំឡុងពេលចូលឆ្នាំចិន រថយន្តកាមរី បាឡែន ១គ្រឿង បានក្រឡាប់ផ្ទុះឆេះ បណ្តាលឲ្យយុវជន ៦នាក់ បានស្លាប់បាត់បង់ជីវិត ហើយកាលពីថ្ងៃទី០៧ ខែមីនា កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀត ដោយរថយន្តកុងតឺន័រ បានបុកពេញទំហឹង ទៅលើ រថយន្តក្រុមតារាចម្រៀង ខេមរៈ សិរីមន្ត ស្លាប់រហូតដល់ ៧នាក់ ។

គ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវនាពេលបច្ចុប្បន្ន កំពុងតែក្លាយជាក្តីកង្វល់ ដ៏ធំធេង សម្រាប់ប្រជាពលរដ្ឋខ្មែរទូ ទៅ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ។ ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងនូវក្តី កង្វល់របស់សម្តេច និងបានស្នើឲ្យព្រះសង្ឃ ទូទាំងប្រទេស និមន្តប្រោះព្រំនៅតាមបណ្តាផ្លូវនានា ដែល ឧស្សាហ៍កើតគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឲ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិត ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

សមោ្ពធ សមិទ្ធិផល នានាក្នុង វត្តក្បាលដំរី ឃុំទំរីង ស្រុកសណ្តាន់

$
0
0

កំពង់ធំៈ លោកផាន់ សុផេង សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អនុប្រធាន ក្រុមការងារ ចុះជួយស្រុកសណ្តាន់ សំបូរ ស្ទោងនិង សហការី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ បានអញ្ជើញ ជាអធិបតី ក្នុងពិធី  បុណ្យឆ្លងសមិទិ្ធផល នានា នៅក្នុងវត្តក្បាលដំរី ស្ថិតនៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

លោក បានធ្វើរបាយការណ៍ គូសបញ្ជាក់ថា សមិទិ្ធផល ដែលត្រូវដាក់សមោ្ពធ ឆ្លងនៅពេលនេះ រួមមាន ព្រះវិហ៊ា ដងទង់ របង ក្លោងទ្វារ និង សមិទ្ធិផល ផ្សេងៗទៀត    ។ ក្នុងឱកាសនោះលោកផាន់ សុផេង បានសំដែងនូវការកោតសរសើរ ដល់គណៈកម្មការ ចំណុះជើងវត្ត ដែលបានមូលមតិគ្នា ក្នុងការកសាង នូវសមិទិ្ធផលនានា នៅក្នុងវត្ត ទំរីងមាន ការរីកចំរើនជាលំដាប់ កាយវិការនេះពិតជា បានចូលរួមយ៉ាងសកម្ម បំផុតជាមួយរាជរដ្ឋាភិបាល កម្ពុជា ដើម្បីលើកស្ទួយ វិស័យព្រះពុទ្ធសាសនា ដែលជា សាសនារបស់ រដ្ឋអោយ មានការរីកចំរើនព្រោះថា  ទីវត្តអារាម ក៏ជាកន្លែង អប់រំមនុស្សទូទៅ អោយប្រព្រឹត្ត តែអំពើល្អ។

ក្នុងឱកាសនោះ លោក ផាន់ សុផេង បានផ្តាំផ្ញើដល់លោកយាយ លោកតានិង គណៈកម្មការ អាចារ្យចំណុះជើងវត្ត ជួយថែរក្សាសមិទិ្ធផល ទាំងនេះឲ្យបានគង់វង្ស។ ចុងក្រោយលោក ផាន់ សុផេង បានប្រគល់ថវិកាចំនួន ១០លានរៀល ដល់គណៈកម្មការវត្តក្បាលដំរី ប្រកេនវត្ត ឈើទាលបច្ច័យ២០០ដុល្លារក ករិមចុះជួយ ឃុំ ១០០ដុល្លារ គណបក្សឃុំ៥០ដុល្លារ ឧបត្ថម្ភក្រុម យុវជនស្ម័គ្រចិត្ត២ ក្រុមមួយក្រុមៗ ទឹកបរិសុទ្ធ ១៣កេស ថវិកា២០០ដុល្លារ យាយ តា១០០នាក់ម្នាក់ៗ ទទួលបានកំណាត់ស ១ដុំ ថវិកា ១ម៉ឺនរៀលនិង កាត់ខ្សែបូណ៍សម្ពោធ សមិទិ្ធផល នានា ក្នុងវត្ត ចាប់ពីពេលនេះតទៅ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោកហេង រតនាៈ ​គណបក្សប្រជាជន​ មានផែនការ ដណ្តើម​ អាសនៈ៨លើ​ ១១សំឡេងនៅ ខេត្តកណ្តាល

$
0
0

កណ្តាលៈ អនុប្រធាន គណៈពង្រឹងមូល ដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកល្វាឯម លោក ហេង រតនា បានមានប្រសាសាន៍ថា ក្នុងការបោះឆ្នោតសកលអាណត្តិទី៥ ដែលនឹងប្រព្រឹត្តឡើង នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នេះគណបក្សប្រជាជន កម្ពុជា មានផែកការដណ្តើម អាសនចំនួន៨ លើ១១សំលេង ប្រចាំនៅខេត្តកណ្តាល។

លោងហេង រតនា បានថ្លែងយ៉ាងដូច្នេះខណៈដែល លោកបានចុះសំណេះសំណាល ជាមួយ សមាជិក-សមា ជិកា បក្សនៃស្រុកល្វាឯម ជាង៣០០នាក់ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ នៅទីស្នាក់ការ បក្សស្រុកល្វាឯម ខេត្តកណ្តាល។ លោកបានមានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជា មានសំឡេងច្រើន សម្រាប់ ខេត្តកណ្តាលទាំង មូលដូច្នេះហើយ វានឹងមិនបាកនោះទេ សម្រាប់ផែនការ នោះ។

លោកបន្តថា "ដើម្បីអនុវត្តន៍ ផែនការនេះស្រុកនីមួយៗ មានផែនការរបស់ ខ្លួន...ហើយបើនិយាយអំពី កម្លាំងរបស់យើងនៅ ខេត្ត កណ្តាល មានសមាជិកបក្សជាង៥សែន នាក់ហើយបើយើងគិតប្រាំសែននាក់តួលេខមូល។ និយាយ យើងអាច រក្សាបានចំនួន៨កៅអី។ ដូច្នេះហើយគុណភាពសមាជិកបក្ស របស់យើង មើលឃើញថា គ្រប់គ្រាន់សម្រាប់ ដណ្តើមយ៨កៅអី  "។

ជាមួយគ្នានោះដែរ លោក ហេង រតនា ក៏បានមានប្រសាសន៍ផងដែរថា កាលពីពេលកន្លង ទៅមានសមាជិក បក្សមួយចំនួន មានភាពមិនប្រក្រតី ហើយថាសមាជិកនោះស្លៀកពាក់ខោអាវ គណបក្សប្រជាជន ចាយវាយ លុយរបស់គណបក្ស ប្រជាជនតែបែជាទៅ ជាបោះឆ្នោតឲ្យគណបក្ស ដទៃទៅវិញ។ លោក ក៏បានទទូល ស្គាល់ ផងដែរ ចំពោះសំឡេងសមាជិកបក្ស របស់លោក បានថយចុះបន្តិចបន្ទួច ក៏ប៉ុន្តែការថយនោះ ភាគច្រើន គឺពួកគេ បានផ្លាស់ប្តូរទីលំនៅ និងស្តាប់តាមពាក្យបោក ប្រាស់របស់មេដឹកនាំ បក្សដទៃដែលបោក ពួកគេថាឲ្យ នេះឲ្យនោះជាដើម។

លោកក៏បានបញ្ជាក់ផងដែរថា សមាជិករបស់គណបក្ស ប្រជាជននៅខេត្តកណ្តាល ទាំងមូលមាន ជាង៥សែន នាក់ លើប្រជាដែលមានឈ្មោះបោះឆ្នោត ជិត៨សែននាក់នោះ។ ហើយលោករំពឹងថា គណបក្សប្រជាជន នឹងទទូល បានសំឡេងតំណាងរាស្រ្តចំនួន៨ពិតប្រាកដនៅក្នុងខេត្តកណ្តាលនេះដោយសារតែ គណបក្ស ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចទាំងបី បាននាំមកឲ្យប្រទេសជាតិមានសុខសន្តិភាព ការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ធរាសាស្រ្តទឹក សាលារៀន មន្ទីរពេទ្យ និងសមិទ្ធផល ជាច្រើនទៀត។

ជាមួយគ្នានោះដែរ លោកហេង រតនា ក៏បានអំពាវនាវដល់សមាជិក-សមាជិកា បក្សទាំងអស់ ត្រូវតែពង្រឹងទំនាក់ទំនង និងជួយដល់ប្រពលរដ្ឋខ្លួនបន្ថែមទៀត គ្រាដែលពួកគាត់ជួបការលំបាក នឹងត្រូវចេះឆ្លើយតបទៅនឹងពាក្យ បោកប្រាស់របស់គណបក្ស ដទៃដែលតែង មូលបង្កាច់ដល់គណ បក្សប្រជាជនជាដើមនោះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រុមមន្រ្តី សហជីពគ្មាន សង្ឃឹមថា នឹងតំលើង ប្រាក់ខែកម្មករ

$
0
0

ភ្នំពេញ៖ ក្រុមមន្រ្តីសហជីព ដែលធ្វើការទាក់ទង ទៅនឹងកម្មករបាន ថ្លែងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ថា កិច្ចប្រជុំ ដែលត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ដើម្បីពិភាក្សា អំពីការតំឡើងប្រាក់ ដល់កម្មករផ្នែក វាយនភណ្ឌ និងផលិតស្បែក ជើងនោះ ពួកគេមិនសង្ឃឹមថា នឹងតំឡើងប្រាក់ខែ តាមការស្នើឡើយ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលថា កិច្ចប្រជុំដែលត្រូវធ្វើឡើង ដោយក្រុមការងារ ទី៨របស់រាជរដ្ឋាភិបាល កម្ពុជា នៅក្រសួង សង្គមកិច្ច នៅថ្ងៃទី១១ ខែមីនា នោះ លោកពុំមានសង្ឃឹមថា ខាងនិយោជកនឹង តំឡើងប្រាក់ខែ ដល់ក្រុមកម្មករ ចំនួន ១០០ដុល្លារ តាមការស្នើរបស់សហជីពនាពេលកន្លងមកនោះទេ។

លោកបន្ថែម ថា “សម្រាប់ខ្ញុំ ខ្ញុំគិតថាប្រហែលជាមិនអាចទេ ព្រោះនិយោជកមិនមានលទ្ធភាពក្នុងការ ធ្វើតាម សំណើ របស់សហជីពទេ”។
លោកបន្តថា បើទោះបីជាមន្រ្តីសហជីព ដែលបានចូលរួមប្រជុំជាមួយ គ្រប់ភាគីពាក់ព័ន្ធចំនួន៤លើក ដោយ បានលើកឡើងពីផលលំបាករ បស់កម្មករ ជាពិសេសបាន លើកបទបង្ហាញនានា ទៅនឹងជីវភាព រស់នៅប្រចាំថ្ងៃ របស់កម្មករក៏ដោយ ក៏ពួកនិយោជកមិនព្រមទទួលយកដែរ។

ប្រធានសហភាពសហជីពកម្ពុជា លោករ៉ុង ឈុន មានប្រសាសន៍ថា ចំពោះការស្នើសុំតំឡើង ប្រាក់ខែ១០០ ដុល្លារ ដល់កម្មករនោះ ហាក់នៅ មានគម្លាតឆ្ងាយ ដោយភាគីថៅកែរោងចក្រ មិនព្រមស្តាប់ ហេតុផលរបស់ ក្រុមសហជីពឡើយដោយពួកថៅកែយល់ព្រម តែ៧២ដុល្លារតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា “និយោជកត្រូវតែ តំឡើងប្រាក់ខែ កម្មករយ៉ាងហោច ក៏១០០ដុល្លារ បើមិនបានប៉ុណ្នឹង ទេ នឹងមាន បញ្ហាកើតមានឡើង”។ លោកថា បើមិនព្រមតាមការស្នើទេនោះ នឹងពិតជាមានមហាបាតុកម្ម ដ៏ធំកើតមានឡើងជាក់ជាមិនខាន។

សូម បញ្ជាក់ថា កាលពីថ្ងៃទី២៦-២៧ខែកុម្ភៈក្រុមការងារទី៨ របស់រាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំ អំពីការ តំឡើងប្រាក់ខែ ប៉ុន្តែត្រូវបានទទួលបានបរាជ័យ ហើយក៏បន្តមកថ្ងៃទី១ ខែមីនា ក៏បាន ធ្វើការជួបប្រជុំគ្នាជាថ្មី ម្តង ទៀតដោយមានការ ចូលរួមពីមន្រ្តីជាន់ខ្ពស់ នៃក្រសួងការងារ និងក្រសួង សង្គម កិច្ចព្រមទាំង មន្រ្តីសហជីព មួយចំនួននោះ ក៏ពុំមានលទ្ធផលល្អដែលអាចឲ្យសហជីពទទួលយកបាន៕

Photo by DAP-News

ថ្ងៃ៩ មីនា គ្រោះថ្នាក់​ ចរាចរ បណ្តាលឲ្យ​ មនុស្សស្លាប់ ៣នាក់ និងរងរបួស​ ធ្ងន់ស្រាល ១០នាក់

$
0
0

-រថយន្តទទួលរង ការផាកពិន័យ មាន៧៥គ្រឿង នៅអង្គភាព
ភ្នំពេញ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានរាយការណ៍ ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នា ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ បានកើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ២នាក់), របួសធ្ងន់ ៦នាក់ (ស្រីម្នាក់), របួសស្រាល ៤នាក់ (ស្រីម្នាក់) ។

យោងតាមគេហទំព័រ របស់ អគ្គស្នងការដ្ឋាននគរ បាលជាតិបានដែលបានចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ បានបង្កឲ្យខូចខាតយានយន្តសរុប ១០គ្រឿង ក្នុងនោះម៉ូតូ ៣គ្រឿង, រថយន្តធុនតូច ៣គ្រឿង និងកង់ ៤គ្រឿង ។

ប្រភពខាងលើឲ្យដឹងបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ បណ្តាលមកពីអ្នកបើកបរល្មើសល្បឿនកំណត់ ៣លើក, បត់គ្រោះថា្នក់ ១លើក, ស្រវឹង ១លើក, កត្តាយានយន្ត ១លើក ក្នុងនោះ គ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ២នាក់ (យប់ ម្នាក់) ។

អគ្គស្នងការដ្ឋាននគរបាល បានបន្តថា ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព កាលពីថ្ងៃទី៩ ខែមីនា មានចំនួន ៧៥គ្រឿង រថយន្តទេសចរណ៍ ១០គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ២៧គ្រឿង និងរថយន្តដឹកទំនិញធុនធំ ៣៨គ្រឿង ។ រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ៣គ្រឿង, នៅស្នងការដ្ឋាននគរបាល ខេត្ត/រាជធានី ៤៣គ្រឿង និងនៅនាយកដ្ឋានសណ្តាប់ធ្នាប់ ២៩គ្រឿង ៕

Photo by DAP-News

បង្សុកូល ខួបលើកទី១៥ ជូនវិញ្ញាណក្ខន្ធ មហាឧបាសិកា ឌី ប៉ុក មាតាសម្តេចតេជោ ហ៊ុន សែន

$
0
0

ភ្នំពេញ៖ ស្ថិតក្នុងទឹកចិត្ត សទ្ធាជ្រះថ្លា ក្នុងផ្លូវព្រះពុទ្ធសាសនា លោក ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកស្រី ហ៊ុន ប៊ុនធឿន ក្រុមគ្រួសារ និងមានការចូលរួមពី លោក ហ៊ុន សាន និងលោក ហ៊ុន ណេង លោកស្រី ហ៊ុន សេងនី លោកស្រី ហ៊ុន ស៊ីណាត លោកស្រី ហ៊ុន ស៊ីណា លោក សេង ទៀង ជំនួយការផ្ទាល់ សម្តេចជោ ហ៊ុន សែន និងលោកស្រី និងលោកជំទាវ អ្នកឧញ៉ា អស់លោកលោកស្រី បុត្រធីតា ចៅទួត ញាតិមិត្តជិតឆ្ងាយ ព្រមទាំងគណៈកម្មការ និងពុទ្ធបរិស័ទ នៅរាជធានីភ្នំពេញ មានសទ្ធាជ្រះថ្លា មូលមតិគ្នាជា ឯកច្ឆ័ន្ទផ្តើមប្រារព្ធពិធី បុណ្យទក្ខិណានុប្បទាន បង្សុកូល ចេតីយ៍ជូនវិញ្ញាណក្ខន្ធ សពលោកយាយ មហាឧបាសិកា ឌី ប៉ុក ខួបលើកទី១៥ ស្ថិតក្នុងវត្តព្រះបារមីវង្គដ្ឋបុរី កបិលភស្តុ័ ហៅវត្ត ទួលក្រសាំង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីបុណ្យទក្ខិណា នុប្បទាននេះ បានប្រារព្ធធ្វើឡើងក្នុងទីអារាម វត្តព្រះបារមីវង្គដ្ឋបុរីកបិលភស្តុ័ កាលពីព្រឹក ថ្ងៃអាទិត្យទី១៣ រោច ខែមាឃ ឆ្នាំរោង ពស ២៥៥៦ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ ដោយមានវត្តមាន លោក ហ៊ុន សាន លោក ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្តេចជោ ហ៊ុន សែន និងលោកស្រី ហ៊ុន ប៊ុនធឿន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ញាតិមិត្ត ជិតឆ្ងាយទាំងអស់បានប្រារព្ធពិធី បួងសួង សុំម្ចាស់ទឹកម្ចាស់ដី រួមទាំងធ្វើបទនមស្សការ ព្រះរតនត្រ័យ សមាទានសិលនិមន្តព្រះសង្ឃ ចំរើនព្រះបរិត្ត និងបង្សុកូលឧទ្ទិសជូន វិញ្ញាណក្ខន្ធសព លោកយាយ មហាឧបាសិកា ឌី ប៉ុក ក្រោមកិច្ចដឹកនាំ របស់ព្រះសំវរះញ្ញាណ ម៉ែន ច័ន្ទពន្លឺ ព្រមទាំងព្រះថេរនុថេរះ ជាច្រើនអង្គ គង់នៅក្នុងវត្តព្រះបារមីវង្គដ្ឋបុរីកបិលភស្តុ័ ។

ជារៀងរាល់ឆ្នាំ អ្នកឧញ៉ា មហាភក្តីភគាធិបតីសប្បុរស ហ៊ុន នាង សម្តេចតេជោនិងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត លោក អ្នកឧញ៉ា អស់លោក លោកស្រី ត្រូវជាកូនចៅ ចៅទួត ព្រមទាំងញាតិ មិត្តជិតឆ្ងាយទាំងអស់ តែងតែរៀបចំ ពិធីបង្សុកូលនេះឡើង ។

តែឆ្នាំនេះអ្នក ឧកញ៉ាមហាភក្តីភគាធិបតីសប្បុរស ហ៊ុន នាង មានជម្ងឺមិនអាចចូលរួម បានទើបចាត់ឲ្យ លោក ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្តេច តេជោ ហ៊ុនសែន និងលោកស្រី ហ៊ុន ប៊ុនធឿន និងក្រុមគ្រួសារដើម្បី ឧទ្ទិសដល់បារមី វត្ថុសក្តិសិទ្ធ ទេវតាថែរក្សា ក្នុងលោកពិសេសក្នុងទីវត្ត អារាមព្រះបារមីវង្គដ្ឋបុរីកបិលភស្តុ័ ពិសេសវិញ្ញាណក្ខន្ធ មហាឧបាសិកា ឌី ប៉ុក ដែលបានចែកឋាន ទៅកាន់លោកខាងមុខ១៥ឆ្នាំ មកហើយនោះ ហើយវិញ្ញាណក្ខន្ធបាន បដិស្ឋាន នៅចេតីយ៍ក្នុងវត្ត ព្រះបារមីវង្គដ្ឋបុរីកបិលភស្តុ័នេះ ស្រាប់សូមតាមជួយបីបាច់ថែរក្សា ការពារអ្នកឧកញ៉ាមហាភក្តីភគាធិបតី សប្បុរស ហ៊ុននាង មានសុខភាពល្អ បរិបូរ ជន្មាយុជាងរយ ព្រះវស្សា កម្លាំងមាំមួន ដើម្បីបន្តស្ថិតនៅ ជាម្លប់ដ៏ត្រជាក់ដល់ក្រុមគ្រួសារទាំងអស់ ។

ម្យ៉ាងវិញទៀត តាមអំណាចផល្លា និសង្ឃនៃពិធី បង្សុកូលនេះដែរ ព្រះសំវរះញ្ញាណ ម៉ែន ច័ន្ទពន្លឺ លើកឧទ្ទិសដល់បារមី វត្ថុសក្តិសិទ្ធទេវតា ថែរក្សាក្នុងលោក តាមជួយបីបាច់ថែរក្សាការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានសុខភាពល្អបរិបូរកម្លាំង ពលំមាំមួន អាយុ យឺនយូរ ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំដ៏ឆ្នើម ក្នុងការដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័នមនុស្សធម៌ កាកបាទក្រហមកម្ពុជា ឲ្យកាន់តែរឹងមាំរីកចំរើន ជានិរន្តតរៀង ទៅពិសេស ដើម្បីបន្តស្ថិតនៅជាអគ្គពុទ្ធសាសនិកនុបត្ថម្ភបន្ត ដឹកនាំកសាង និងទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យ ស្ថិតស្ថេរគង់វង្ស គំរប់៥ពាន់ព្រះវស្សា។

នៅក្នុងពិធីបុណ្យ ទក្ខិណានុប្បទានដ៏មហោឡាឫកនេះ  លោកស្រី អ្នកឧកញ៉ា អស់លោក លោកស្រីបុត្រធិតាចៅ ចៅទួត និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយ ទាំងអស់បាន នាំយកបច្ច័យសទ្ធាជ្រះថ្លាចូលបុណ្យដែលបច្ច័យ សរុបទទួលបាន ២៧៩០ ដុល្លារ អាមេរិក និង៦លាន៩៥ម៉ឺនរៀល រួមនិងទេយ្យវត្ថុគ្រឿងឧបភោគ បរិភោគ មានទឹកក្រូចទឹកសុទ្ធ មី ទឹកដោះគោ និងផ្លែឈើ ដើម្បីវេរប្រគេនព្រះសង្ឃ និងឧទ្ទិសជូនវិញញាណក្ខន្ធ លោកយាយ មហាឧបាសិកា ឌី ប៉ុក សូមបានទទួលនូវ អត្ថមនុញ្ញផល ទាំងនេះនិងបានសោយសុខក្នុង ឋានបរមសុខ ។

ចំណែកបច្ច័យទាំងអស់នេះ ដែលវេរប្រគេនព្រះសង្ឃ ត្រូវបានព្រះសំវរះញ្ញាណម៉ែន ច័ន្ទពន្លឺ ព្រះចៅអធិការវត្ត ព្រះបារមី វង្គដ្ឋបុរីកបិលភស្តុ័ប្រកាសបង្វែរ ថវិកាទាំងនេះដំកល់ទុក សំរាប់កសាងសមិទ្ធផលនានា នៅក្នុវត្តតាមតំរូវការចាំបាច់ហើយ ក្នុងឱកាសនោះដែរ លោក ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន រួមទាំងសាច់ញាតិបាន ឧបត្ថម្ភ ដល់តាជី ដូនជី ប្រជាពលរដ្ឋ ដែលចូលរួមក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា១ ម៉ឺនរៀល ផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


ក្បួនបាតុកម្មរថយន្តដឹកទំនិញ នៅខេត្តកំពង់ធំ ត្រូវរំសាយនៅម៉ោង ៤រសៀល

$
0
0

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ធំបានឲ្យដឹងថា ការធ្វើ បាតុកម្ម របស់អ្នកបើកបររថយន្តធុនធំ តាមបណ្តោយផ្លូវជាតិលេខ ៦ស្ថិតនៅខេត្តកំពង់ធំ ត្រូវបាន រំសាយហើយ នៅវេលាម៉ោង៤ រសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពីមានការ សម្រុះសម្រួលទទួលយកការពិន័យពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ទៅតាមច្បាប់កំណត់។

លោក ស្រី សុផល អនុប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានប្រាប់មជ្ឈ មណ្ឌល ព័ត៌មាន ដើមអម្ពិលឲ្យដឹងថា បងប្អូនអ្នកបើកបររថយន្តដឹកទំនិញធុនធំ ទាំងនោះ ដែលអ្នកខ្លះផ្ទុក លើស រហូតដល់៥០ ទៅ៥២តោន (ច្បាប់អនុញ្ញាតឲ្យត្រឹមតែ៣៥តោន )ព្រមទទួល យកនូវការពិន័យដែល មានការយោគយល់ (Discount  50%)ពី១០លានមកនៅត្រឹម៥លានរៀល។

លោកបន្តថា "ទង្វើនេះគឺជាការចូលរួមសហការជាមួយសមត្ថកិច្ចចម្រុះដែលអនុលោមតាមច្បាប់ ក៏ដូចជាបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន " ។

លោកអនុប្រធានមន្ទីរបានបន្តទៀតថា រថយន្តដែលទទួលការផាកពិន័យប្រភេទធុនធំ មានចំនួន៤គ្រឿង តែប៉ុណ្ណោះ ជាមួយនឹងរថយន្តធុនតូចចំនួន២គ្រឿងទៀត។

យ៉ាងណាក៏ដោយលោក ស្រី សុផល ដែលបានចែកសៀវភៅច្បាប់ស្តីអំពី ចរាចរជើងគោក ដល់អ្នកបើកបររថយន្តធំទាំងនោះ ក៏បានអំពាវនាវ សុំឲ្យពួកគេចូលរួមគោរព ច្បាប់ចរាចរទាំង អស់គ្នា ដើម្បីផលប្រយោជន៍ទាំងអស់គ្នា មិនថាប្រជាជន និងរដ្ឋាភិបាលនោះទេ ៕

មន្រ្តីព្រំដែន​ ត្រូវការពារ​ យ៉ាងម៉ឹងម៉ាត់ ចំពោះ​ សកម្មភាព កាប់ឈើខុសច្បាប់ នៅប្រទេស ជិតខាង

$
0
0

ឧត្តរមានជ័យ៖ នាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនា ធិការចំរុះ នៃកងយោធពល ខេមរភូមិន្ទ បានអំពាវនាវឲ្យមន្រ្តីនៅតាមព្រំដែន ទាំងអស់ត្រូវការពារ ឲ្យបានម៉ឹង ម៉ាត់ចំពោះសកម្មភាពនានាដែលប្រជាពលរដ្ឋបានចូល ទៅកាប់ឈើខុសច្បាប់ នៅប្រទេសក្បែរ ខាង។

នាយឧត្ដមសេនីយ៍ គន់ គីម បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើល ពីការអភិវឌ្ឍន៏ នៃបណ្តាអង្គភាពកងពលតូច ដែលកំពុងឈរជើង ការពារ បូរណភាពទឹកដី ទិសឧត្តរមានជ័យ នៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ថា ថ្នាក់ដឹកនាំ មេបញ្ជាការ នាយទាហានគ្រប់លំដាប់ថ្នាក់ ត្រូវយកអស់ស្មារតី ទទួលខុសត្រូវ គោរពឲ្យបាន ម៉ឺងម៉ាត់នូវបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាន ចេញបញ្ជាយ៉ាងតឹងរឹងទៅកាន់កងកម្លាំងប្រដាប់អាវុធ ពិសេសទាហាន និងប៉ូលីសឈរ ជើងតាមព្រំដែន ត្រូវរាំងខ្ទប់ឲ្យបានដាច់ខាតរាល់សកម្មភាពឆ្លងដែនខុសច្បាប់ ដែលបានចូល ទៅប្រមូលជញ្ជូន ឬកាប់ឈើ គ្រញូងនៅប្រទេសជិតខាង។

នាយឧត្ដមសេនីយ ក៍បានលើកឡើងនូវគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដែលជានិច្ច កាល តែងបានប្រកាន់ខ្ជាប់នូវគោលដៅពុះពារពង្រឹងសន្ដិភាព ស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម ឱ្យបានរឹងមាំជានិច្ច ហើយឈរលើមូលដ្ឋាននេះ កងយោធពលខេមរភូមិន្ទ បាននឹងកំពុងជំរុញ ការកែ ទំរង់របស់ខ្លួន ជាបន្ដបន្ទាប់ ក្នុងគោលដៅពង្រឹងគុណភាព ធានាបាននូវភាពស្មោះត្រង់ចំពោះជាតិ ការ ការគោរពវិន័យ និង សីលធម៌ស្អាតស្អំ មានសមត្ថភាពជំនាញខ្ពស់ ដើម្បីបំពេញភារកិច្ចរបស់ខ្លួនប្រកប ដោយប្រសិទ្ធិភាពខ្ពស់។

លោកបានបញ្ជាក់ថា បើសិនជាមានករណីឆ្លងដែនខុសច្បាប់ទៅកាប់ឈើ អង្គភាពទាហាន និង ប៉ូលិសប្រចាំការនៅតំបន់នោះ ត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល៕

Photo by DAP-News

Photo by DAP-News

សមត្ថកិច្ចចុះបង្ក្រាប មុខសញ្ញាគ្រឿង ញៀននិងខុនដូ ក្នុងសង្កាត់ បឹងត្របែក តែ រកអត់ឃើញ

$
0
0

ភ្នំពេញ ៖ កម្លាំងនគរបាលប្រឆាំងការ ជួញដូរគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួម ពីកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌចំការមន កាលពីវេលា ម៉ោង៣រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ បានចុះទៅឡោមព័ទ្ធ និងឆែកឆេរខុនដូរមួយកន្លែង កម្ពស់៣ជាន់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៣ កែង ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ប៉ុន្ដែរកមិនឃើញមុខសញ្ញាចែកចាយគ្រឿង ញៀន ។

ប្រតិបត្ដិការចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន ដែលគេសង្ស័យថា អាចជាជនបរទេសស្បែកខ្មៅនោះ បានធ្វើឡើងក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីសំណាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលដែលចូលរួមក្នុងប្រតិបត្ដិការនេះ បាន ឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានមុខសញ្ញាចែកចាយគ្រឿងញៀន មក ពួនស្ទាក់នៅក្នុងខុនដូដ៏ស្រស់ស្អាតមួយនេះ កម្លាំងនគរបាលមកពីមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានចុះមកឡោមព័ទ្ធនិងធ្វើការឆែកឆេរ ប៉ុន្ដែទំនងមុខសញ្ញាដឹងខ្លួនទាន់ ក៏រត់គេចខ្លួនបាត់តែម្ដងទៅ ។

បន្ទាប់ពីចុះឆែកឆេររកមុខសញ្ញាមិន ឃើញនោះ កម្លាំងនគរបាលទាំងអស់ រួមទាំងព្រះរាជអាជ្ញាបានត្រឡប់ទៅវិញ នៅវេលាម៉ោងប្រមាណ ៤និង៣០នាទី រសៀល ថ្ងៃដដែលនេះ ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅ ក្បែរខុនដូខាងលើ បាននិយាយថា ខុនដូមួយ នេះ គេតែងតែសង្កេតឃើញ ជនជាតិបរទេសស្បែកខ្មៅចូលស្នាក់នៅជាហូរហែ រួមជាមួយដៃគូរបស់ពួកគេភាគច្រើន ជាស្ដ្រីជនជាតិបរទេសស្បែកស ប៉ុន្ដែគេមិនដឹងថា តើជនជាតិបរទេសស្បែកខ្មៅទាំងនេះ ជាប់ពាក់ព័ន្ធនិង បញ្ហាគ្រឿង ញៀនឬមួយយ៉ាងណានោះ?៕

Photo by DAP-NEWS

Photo by DAP-NEWS

កម្មកររោងចក្រ ថបភ្លីត អិនណឺ ហ្វូតវែវអ៊ិន​​ ដាសស្ទៀល បានផ្អាកសកម្មភាព បិទផ្លូវជាតិលេខ៣

$
0
0

កំពង់ស្ពឺ៖ បន្ទាប់ពីក្រុមកម្មកររោងចក្រ ថបភ្លីត អិនណឺ ហ្វូតវែវអ៊ិន ដាសស្ទៀលផ្នែកដេរស្បែកជើង បានបិទផ្លូវជាតិលេខ៣ រហូតបង្កឲ្យមាន ភាពតានតឹងជាមួយក្រុមសមត្ថកិច្ច នៅព្រឹកថ្ងៃទី១២ ខែមីនានេះ រួចមកនោះ រហូតមកដល់រសៀលថ្ងៃនេះ ពួកកម្មករបានបំបែកគ្នា ទៅផ្ទះរៀងៗខ្លួន អស់ហើយ ខណៈមន្រ្តីការងារសន្យាថា នឹងដោះស្រាយបញ្ហាឲ្យ។

តំណាងកម្មករ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ក្រុមកម្មករបានផ្អាកធ្វើកូដកម្ម ជាបណ្តោះអាសន្នសិន បន្ទាប់ពីមន្រ្តីមន្ទីរការងារ ខេត្តកំពង់ស្ពឺ សន្យាជាមួយពួកកម្មករថា នឹងដោះស្រាយលក្ខខណ្ឌការងារមួយចំនួន ដែលពួកគេបានទាមទារ។

តំណាងរូបនេះបន្តថា «នៅថ្ងៃទី១៤ ខែមីនា មន្រ្តីមន្ទីរការងារ និងថៅកែរោងចក្រ ព្រមទាំងមន្រ្តីសហជីព ដែលបានដឹកនាំធ្វើកូដកម្ម នឹងធ្វើការ ជួបប្រជុំពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយមួយ សមរម្យសម្រាប់ពួកគេអាចទទួលយកបាន»។

លោក ឡី សុជាតិ មន្រ្តីសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ថា ក្រុមកម្មករនៅរោងចក្រនេះ មានចំនួន ៣.០០០នាក់ បានធ្វើកូដកម្មអស់ រយៈពេល២ថ្ងៃកន្លងមកហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយទេ ទើបនាពេលនេះ ពួកគេបានទទួលការសន្យា ពីមន្រ្តីពាក់ ព័ន្ធថានឹងដោះស្រាយឲ្យពួកគេ។

សូមបញ្ជាក់ថា កម្មករ កម្មការិនី ដែលបម្រើការងារ នៅរោងចក្រ ថបភ្លីត ហ្វូតវែវអ៊ិនដាសស្ទៀល បានបិទផ្លូវជាតិលេខ៣ នៅឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ បណ្ដាលឲ្យកកស្ទះចរាចរ ដល់អ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះ ក្នុងគោលបំណង ទាមទារ លក្ខខណ្ឌការងារមួយចំនួន ដូចជាសុំឲ្យក្រុមហ៊ុនចាត់វិធានការ ដកអគ្គនាយករងក្រុមហ៊ុនជាបន្ទាន់, សុំឲ្យក្រុមហ៊ុនរៀបចំឲ្យមានពេទ្យ ប្រចាំការ រៀងរាល់ថ្ងៃ ម៉ោងកម្មករនិយោជិតធ្វើការ,សុំឲ្យក្រុមហ៊ុនរៀបចំថែមម៉ោងស្ម័គ្រចិត្ដ របស់កម្មករ និយោជិត ដោយគ្មានការបង្ខិតបង្ខំជាដើម៕

ខេមរៈ សិរីមន្ត បង្ហើរសំនៀងសម្តែងពី អារម្មណ៍សោកស្តាយ នឹងបង្កប់នូវវិប្បដិសារី ក្រោយជួបគ្រោះរន្ធត់ (Video Inside)

$
0
0

ភ្នំពេញ៖ ខេមរៈ សិរីមន្ត ក្រោយពីជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បណ្តាលឲ្យស្លាប់បាត់បង់ ជីវិតមនុស្សចំនួន ៤នាក់ដែលសុទ្ធសឹងជា សមាជិក្រុមរាំរបស់លោក ហើយរហូតមកដល់ពេលនេះ មហាជនទាំងក្នុងនិងក្រៅប្រទេស ដែលធ្លាប់គាំទ្រ តារាចម្រៀងរូបនេះ កំពុងតែទន្ទឹងរងចាំយ៉ាង អន្ទះសារពីការបង្ហាញ វត្តមានរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ដើម្បីឲ្យលោករៀបរាប់ ពីហេតុការណ៍ទុកសោក មួយប៉ប្រិចភ្នែកនោះ និងការបាត់ខ្លួនយ៉ាង អាថ៌កំបាំងក្នុង ហេតុការណ៍នោះ ស្រាប់តែថ្មីៗនេះ នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម Facebook បានសម្តែងនូវអារម្មណ៍ ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលពូកគេបានឃើញ នូវបទចម្រៀងមួយបទ ដែលច្រៀងដោយ ខេមរៈសិរិមន្ត រៀបរាប់អំពីសោកនាដកម្ម គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះ ។

នៅក្នុងអត្ថន័យនៃបទចម្រៀង របស់លោក ខេមរៈ សិរីមន្ត ដែលកំពុងតែចែកចាយ បន្តពីម្នាក់ទៅម្នាក់ នៅលើបណ្តាញ Facebook គឺជាចម្រៀងដ៏កំសត់ រៀបរាប់ពីវិប្បដិសារី ក្រោយពីជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ សំដៅលើអ្នកបើកបរ រយន្តកុងតឺន័រ ដែលផឹកស៊ីស្រវឹង មកកាន់ចង្កូតរថយន្តធន់ធំ បង្កជា សោកនាដកម្ម បុកមនុស្សស្លាប់ កើតក្តីសោកសង្រែង ឪពុកព្រាត់កូន ប្រពន្ធ ព្រាត់ប្តី ក៏ព្រោះតែ ភាពធ្វេសប្រហែស ពីសំណាក់អ្នកបើកបរ រថយន្តកុងតឺន័រ ។

ចម្រៀងមួយបទនេះលោក ខេមរៈ សិរីមន្ត បានចម្រៀងរៀបរាប់ ទាំងអារម្មណ៍តក់ស្លុតថា រឿងដែលកើតឡើង ក្នុងមួយប៉ប្រិចភ្នែក ប្រហែសពេកនាំឲ្យធ្លោយ នាំគ្រោះដល់ខ្លួននិងអ្នកដទៃ ហ៊ានល្មើសបំពាន នឹងច្បាប់ចរាចរណ៍ បើកបរហួសល្បឿន ទើបជួបគ្រោះភ័យសែនស្តាយ អាល័យអ្នកស្លូតត្រង់ បាត់បង់សង្ខា ....! ។
ចម្រៀងដែលមានរយៈ ៣និង ៣៧នាទី ត្រូវបានគេដឹងថាទម្លាយ ចេញក្រោយពីគ្រោះថ្នាក់ចរាចរណ៍ និងក្រោយពេលមានពាក្យលេចឮ និងចម្ងល់សង្ស័យ ជាច្រើន លើតារាចម្រៀងរូបនេះ ។

សូមស្តាប់អត្ថន័យក្នុងបទចម្រៀងជាមួយ LookingTODAY ដូចខាងក្រោម ៖

Looking Today

{jwplayer}http://111.92.240.170:81/lookingtoday/looking-images/news/2013/March/video-clip/kemerak_sereymon.mp4&image=http://111.92.240.170:81/lookingtoday/looking-images/news/2013/March/id-098/S_0194.jpg&width=400&height=300{/jwplayer}

បុគ្គលិក សាលាក្តីខ្មែរក្រហម ផ្នែកជាតិ នឹងចូលបម្រើការងារវិញ ដរាបណា ទទួលបានប្រាក់ខែ

$
0
0

ភ្នំពេញ៖បុគ្គលិកជាតិផ្នែកបកប្រែផ្ទាល់មាត់ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងការតុលាការកម្ពុជា (អ.វ.ត.ក) បានប្រកាសថា ពួកគេនឹងចូលបំពេញ ការងារវិញ លុះត្រាតែបញ្ហាប្រាក់បៀវត្សរ៍ត្រូវបានដោះស្រាយ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ខែមីនា ឆ្នាំ២០១៣ របស់សាលាក្តីខ្មែរក្រហម ស្តីពីការមិនបើកប្រាក់បៀវត្សរ៍ ជូនបុគ្គលិកជាតិ បានឲ្យដឹងថា បន្ទាប់ពីមិនបានទទួលប្រាក់បៀ វត្សរ៍អស់រយៈពេលបីខែនោះ កាលពីព្រឹកថ្ងៃទី៤ ខែមីនា បុគ្គលិកជាតិផ្នែកបកប្រែផ្ទាល់មាត់ នៃ អ.វ.ត.ក បាន ប្រកាសថា នឹងចូលធ្វើការវិញ លុះត្រាណាតែបញ្ហាប្រាក់បៀវត្សរ៍ ត្រូវបានដោះស្រាយ ។ បុគ្គលិកផ្នែកជាតិទាំងអស់ នៃ អ.វ.ត.ក កំពុងតែ ប្រឈម មុខនឹងបញ្ហានេះ គឺពួកគេមិនមានកិច្ចសន្យា ជាលាយលក្សណ៍អក្សរ និងមិនបានទទួលប្រាក់បៀវត្សរ៍ សម្រាប់ការងារដែលបានបំពេញ។

សេចក្តីប្រកាសនោះ បន្តថា ”ក្នុងឋានៈជាមេធាវី និងជាអ្នកការពារសិទ្ធិ សហមេធាវីនាំមុខអន្តរជាតិ តំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីតំណាង ដើមបណ្តឹងរដ្ឋប្បវេណី សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះអ្នកបកប្រែ និងបុគ្គលិកជាតិទាំងអស់។ ប្រាក់បៀវត្សរ៍ជាបញ្ហាសំខាន់បំផុត ដើម្បីឲ្យសវនាការអាចបន្តទៅមុខបាន”។

ប្រភពដដែលបន្ថែមថា “ដើម្បីគោរពផលប្រយោជន៍ របស់ដើមបណ្តឹងរដ្ឋប្បវេណី និងការទន្ទឹងចង់បានតាមផ្លូវច្បាប់របស់ពួកគេ សហមេធាវីនាំមុខ អន្តរជាតិតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី ជម្រុញឲ្យអាជ្ញាធរកម្ពុជា ដែលពាក់ព័ន្ធនឹងថវិកាជាតិនៃ អ.វ.ត.ក បំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន យើងខ្ញុំក៏ទទូចសុំម្ចាស់ជំនួយ នៅតែបន្តផ្តល់វិភាគទានតទៅទៀត”។

សេចក្តីប្រកាស ក៏បានលើកឡើងថា “យើងខ្ញុំមានជំនឿជឿជាក់ថា សិទ្ធិរបស់បុគ្គលិកជាតិនៃ អ.វ.ត.ក នឹងត្រូវគេគោរព ដើម្បីសម្រេចបាននូវដំណើរ ការយុត្តិធម៌ជាប្រយោជន៍ ដល់ដើមបណ្តឹងរដ្ឋប្បវេណី ជនរងគ្រោះ និងប្រជាពលរដ្ឋកម្ពុជា ដែលមានទំនុកចិត្តលើ អ.វ.ត.ក៕

ផ្តាំផ្ញើ ឱ្យយុវជន គណបក្សប្រជាជន ក្រសួងពាណិជ្ជកម្ម បង្កើនការ រកសំឡេងឆ្នោត

$
0
0

ភ្នំពេញ៖ លោក កឹម ស៊ីថន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម បានកោតសសើរលើការងាររបស់យុវជន អាណត្តិទី ១ ជាពិសេស ការចូលរួមយ៉ាងសកម្មរបស់យុវជន ក្រសួងក្នុងការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ ២០១២ នាពេលកន្លងមក។

ថ្លែងនៅក្នុងពិធីបោះឆ្នោត ជ្រើសរើសក្បាលម៉ាស៊ីន ក្រុមសកម្មជនយុវជនក្រសួងពាណិជ្ជកម្ម អណត្តិទី២ ដែលមានការចូលរួមពីអង្គបោះឆ្នោត ដែលជាយុវជនក្រសួងមានចំនួន ៩៧ នៅរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៣ លោក កឹម ស៊ីថន ណែនាំ ដោយសង្កត់ធ្ងន់អោយក្រុមក្បាល ម៉ាស៊ីនបន្តការងារក្នុងអាណត្តិទី ២ ឱ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីបង្កើនសំឡេងឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជា សំរាប់ការបោះឆ្នោត តំណាងរាស្រ្តអាណត្តិទី ៥។

លោក ហោ សេរីវឌ្ឍន៍ សមាជិកក្រុមការងារយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមសកម្មជនយុវជន អាណត្តិទី ១ បានអានរបាយការណ៍ សកម្មភាពការងារ របស់ក្រុមសកម្មជនយុវជនក្រសួង ដែលបានអនុវត្តរយៈពេល ៣ ឆ្នាំកន្លងមក ចាប់ពីខែមេសា ឆ្នាំ២០១០។ លោកបានបញ្ជាក់ថា ក្រុមក្បាលម៉ាស៊ីនដឹកនាំអាណត្តិទី ១ បានបង្កើតដោយការបោះឆ្នោត ហើយដើម្បីបន្តគាំទ្រ លទ្ធិប្រជាធិបតេយ្យផ្ទៃក្នុងរបស់បក្ស និងផ្តល់ឱកាស ដឹកនាំដល់យុវជនបក្ស គណៈកម្មាធិការគណបក្ស ក្រសួងក៏បានសម្រេចឲ្យមានការបោះឆ្នោត ជ្រើសរើសសមាសភាពក្បាលម៉ាស៊ីន អាណត្តិទី ២ ដែលមានបេក្ខភាពឈរឈ្មោះសរុបចំនួន ២៤ រូប។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រី ចម និម្មល អនុប្រធានកិត្តិយស ក្រុមសកម្មជនយុវជនក្រសួង បានមានប្រសាសន៍កោត សសើរចំពោះការ បោះឆ្នោត ដែលនាំមកនូវលទ្ធផលល្អ ប្រកបដោយតម្លាភាព និងប្រជាធិបតេយ្យខ្ពស់។

បន្ទាប់ពីទទួលសំឡេងទុកចិត្ត ពីអង្គបោះឆ្នោត លោកសូ្រយ សុបញ្ញា ប្រធានក្រុមសកម្មជនយុវជនក្រសួង អាណត្តិទី ២ តំណាងឱ្យក្រុមក្បាល ម៉ាស៊ីនក៏បាន ឡើងធ្វើការប្តេជ្ញាចិត្តដើម្បីបង្កើនប្រសិទ្ធិភាពទាក់ទងនឹងរចនាសម្ព័ន្ធ សកម្មភាព និងស្មារតីគាំទ្របក្ស របស់យុវជនក្រសួង សំដៅ គាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោតតំណាងរាស្រ្ត និតិកាលទី ៥ និងបេក្ខភាពតំណាង រាស្រ្តក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើង៕


រកឃើញ អ្នកឈ្នះរង្វាន់ធំ ពីកម្មវីធីផ្ញើសារ ដើម្បីឈ្នះរង្វាន់ របស់qb

$
0
0

ភ្នំពេញ៖ ថ្មីៗនេះបន្ទាប់ពីកម្មវីធី ផ្ញើសារផ្សងសំណាងឈ្នះរង្វាន់ធំ របស់បណ្តាញទូរស័ព្ទ qb បានបញ្ចប់អតិថិជនដ៏មានភ័ព្វសំណាងមួយរូប គឺកញ្ញា ឡយ សុចាន់បានឈ្នះរង្វាន់ធំ ដែលជាទូរស័ព្ទដៃស៊េរីថ្មីម៉ាក Samsung Galaxy Grand ហើយព្រមជាមួយគ្នានេះដែរ អតិថិជនចំនួនបួនរូបផ្សេងទៀត ក៏មានសំណាងបានឈ្នះរង្វាន់រង ដែលជាកាតកោសតំលៃ ២០ដុល្លារ មួយសន្លឺកម្នាក់ផងដែរ។

ការប្រគល់រង្វាន់ ជូនដល់អតិថិជនមានសំណាងទាំង៥រូបនេះ ត្រូវបានប្រព្រឹត្តទៅ នៅទីស្នាក់កាកណ្តាលរបស់ក្រុមហ៊ុន qb កាលពីថ្ងៃចន្ទ ទី១១ ខែ មីនា ឆ្នាំ២០១៣ កន្លងទៅនេះ។

អ្វីដែលពួកគេទទួលបាននេះ គឺគ្រាន់តែចូលរួមផ្ញើសារ ទៅកាន់លេខកូដរបស់កម្មវីធីផ្សងសំណាងរបស់qb កាលពីពេលថ្មីៗកន្លងៗទៅនេះ ដែល កម្មវិធីពិសេសនេះ ទទួលបានការឆ្លើយតបយ៉ាងច្រើនលើសលប់ ពីអតិថិជនរបស់ qb ទាំងអស់។

ប្រធានផ្នែកទំនាក់ទំនងម៉ាកសញ្ញា របស់ក្រុមហ៊ុនqb លោកLuke Wilkie បានមានប្រសាសន៍ថា «យើងចូលចិត្តធ្វើអ្វីដែលថ្មីជានិច្ច ជាមួយកម្មវិធី ពិសេសរបស់យើង ហើយនេះគឺជារឿងប្រសើរបំផុត ពីព្រោះអតិថិជនរបស់យើង រីករាយក្នុងការចូលរួមគ្រប់កម្មវិធី គឺដោយសារតែវាមានលក្ខណៈ ងាយស្រួលសម្រាប់ពួកគេ ។ យើងសូមថ្លែងអំណរគុណ ទៅដល់អតិថិជនទាំងអស់ ដែលបានចូលរួមជាមួយកម្មវិធីពិសេសនេះ ហើយសូមតាមដាន ការផ្តល់ជូនដ៏រំភើបជាច្រើនទៀត របស់qb ដែលនឹងមកដល់នៅក្នុងពេលឆាប់ៗនេះ ”។

សំរាប់ព័ត៌មានបន្ថែមនានា សូមសាកសួរតាមរយៈលេខទូរស័ព្ទ៣៣៣ ឬ០១៣៣០០៣០០ ឬតាមរយៈគេហទំព័រ qbmore.com ឬសាកសួរតាម មជ្ឈមណ្ឌលលក់រាប់សិបកន្លែងទូទាំងប្រទេស។

សូមជម្រាបថា qb គឺជាប្រតិបត្តិករទូរស័ព្ទចល័ត ដែលផ្តល់ជូននូវប្រព័ន្ធបច្ចេកវិទ្យា នាំមុខគេ 3.75G សេវាល្អជាមួយគុណភាពសំឡេងដ៏ច្បាស់ និងអាត្រាតំលៃទាបបំផុត សំរាប់ហៅទូរស័ព្ទ ទៅកាន់ក្រៅប្រទេស តាមរយៈលេខកូដ១៥៣ និង qbInt ក្រុមហ៊ុន បានធ្វើការតាំងចិត្តយ៉ាងមុតមាំ ដើម្បីក្លាយជាប្រតិបត្តិករទូរស័ព្ទចល័ត ដែលល្អនិងជឿនលឿនដាច់គេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការផ្តល់នូវបច្ចេកវិទ្យា ច្នៃប្រឌិត ទំនើបសេវាកម្ម និងការផ្តល់ជូនដ៏ល្អ៕

www.dap-news.com

លោក គួច ចំរើន នាំថវិកា អភិបាល រាជធានីភ្នំពេញ ជូនដល់បុណ្យសព ៧ថ្ងៃ និង១០០ថ្ងៃ កូនប្រុស នាយកុយ

$
0
0

ភ្នំពេញៈ នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ នេះ អភិបាល ខណ្ឌមានជ័យ លោក គួច ចំរើន និងមន្រ្តីក្រោមឱវាទ មួយចំនួនទៀត បាននំាថវិកា របស់អភិបាល រាជធានីភ្នំពេញ លោក កែប ជុតិមា ជូនដល់បុណ្យសព កូនប្រុសនាយកុយ ខួប៧ថ្ងៃ និង១០០ថ្ងៃ នៅវត្តក្រពើហារ ឃុំព្រែកប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជនរងគ្រោះ បានស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ ចរាចរ បង្កឡើងដោយ រថយន្តកុងតឺន័រ បុករថយន្តរបស់តារាចម្រៀង ខេមរៈ សេរីមន្ត ហើយជនរងគ្រោះជី វីរៈ បានរួមដំណើរជាមួយនោះ ។

អភិបាល ខណ្ឌមានជ័យ លោក គួច ចំរើន បានថ្លែងឲ្យដឹងថា អំណោយ របស់ អភិបាលរាជធានី ភ្នំពេញ លោក កែប ជុតិមា យកមកប្រគល់ ជូនសព ជី វីរ: ហៅ យ័ន្ត កូនប្រុសលោក ជួង ជី ហៅនាយកុយខាងលើនេះមានចំនួន ២លានរៀល ។

លោក គួច ចំរើន បានបន្តទៀតថា ជារឿយៗលោកអភិបាល រាជធានីភ្នំពេញ តែងតែយកចិត្ត ទុកដាក់ ដល់សុខទុក្ខបងប្អូន ទាំងអស់គ្នា ហើយលោក និងលោកស្រី ក៏តែងតែឧបត្ថម្ភ ក៏ដូចជា ពាំនាំនូវថវិកា ផ្ទាល់ខ្លួនជួយ ដល់គ្រួសារណា ដែលជួប និងបញ្ហាលំបាកផ្សេងៗ។

ជាមួយគ្នានេះដែរ អភិបាល ខណ្ឌមានជ័យ លោក គួច ចំរើន ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់មេត្តាគោរព ច្បាប់ចរាចរ ត្រូវមានការ យោគយល់ គ្នាក្នុងការបើកបរ ដើម្បីជៀសវាង នូវគ្រោះថ្នាក់កើតឡើង ជាយថាហេតុ ដូចដែរបានឃើញហើយ នៅពេលដែលជួបគ្រោះថ្នាក់ ចរាចរគឺត្រូវខាតបង់ ទាំងអស់គ្នា ជនរងគ្រោះអាច របួសធ្ងន់ ស្រាល ឬបាត់បង់ជីវិត ក៏មានដែរ នេះវាបានធ្វើឲ្យ ខាតពេលវេលា ខាតលុយកាក់ ជាដើម ឯជនបង្កវិញនិងត្រូវ ទទួលទោស ទណ្ឌ តាមនិតិវិធីច្បាប់ ទាំងអស់នេះសុទ្ធតែជារឿង ខាតបង់ប្រយោជន៍ ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ មីនា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរមួយ បានកើតមានឡើងយ៉ាងរន្ធត់ចំពោះ ក្រុមតារាចម្រៀងរបស់លោក ខេមរៈ សិរីមន្ត នៅលើផ្លូវជាតិលេខ៤ ដែលបានបណ្តាលឲ្យមនុស្ស ៤នាក់ ក្នុងនោះ មានកូនប្រុស នាយកុយ និងកូនប្រុសយាយ ណាង បានស្លាប់ បាត់បង់ជីវិតយ៉ាងខ្លោចផ្សាជាទីបំផុត ខណៈពួកគេធ្វើដំណើរសំដៅ ទៅខេត្តព្រះសីហនុ ដើម្បីចូលរួមសម្តែងខនសឺត នៅទីនោះក្នុងឱកាស ទិវាសិទ្ធិ នារីអន្តរជាតិ៨មីនា៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ប្រធាន មន្ទីររៀបចំ ដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បន្តបិទផ្សាយ ឯកសារ លើការវិនិច្ឆ័យ ចុះបញ្ជីដីធី្ល ជូនប្រជាពលរដ្ឋ នៅស្រុក ស្វាយចេក

$
0
0

ខេត្តបន្ទាយមានជ័យ៖ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ បន្តបិទផ្សាយឯកសារ លើការវិនិច្ឆ័យ ចុះបញ្ជីដីធី្លជូនប្រជាពលរដ្ឋ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣។

ពិធីនេះត្រូវបានប្រារពធ្វើឡើង នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ក្រោមអធិបតីភាពលោក លី សារី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ លោក ឃូ ពៅ អភិបាលស្រុកស្វាយចេក មន្ត្រីបច្ចេកទេសខាងសុរិយោដី និងក្រុម វរយុវជនស្មគ្រ័ចិត្តសម្តេចតេជោ ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីមន្ត្រីរាជការ មកពីមន្ទីរស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋជា ច្រើនរូបផងដែរ។

លោក លី សារី បានថ្លែងថា ការបិទផ្សាយឯកសារ លើការវិនិច្ឆ័យចុះបញ្ជីដីធី្ល ជូនប្រជាពលរដ្ឋ នៅស្រុកស្វាយចេកថ្ងៃនេះ គឺយោងតាមបទបញ្ជា០១ បប របស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានដីនៅទីតាំងខាងលើ បានមកពិនិត្យផ្ទៀងផ្ទាត់ទិន្ន័យ ដែលក្រុមការងារបានចុះ បំពេញកន្លងមក ហើយពួកគាត់មានសិទ្ធិតវ៉ា ក្នុងករណីខុសឈ្មោះ ខុសចំនួនដីដែលពួកគាត់មាន ក្នុងរយះពេលមួយខែ គឺអាចមកសុំឲ្យមន្ត្រីជំនាញ កែតម្រូវជូនបាន មុនពេលចេញប័ណ្ណកម្មសិទ្ធិ កាន់កាប់ដីធ្លីជូនពួកគាត់។

លោក លី សារី បានបន្តថា តាំងពីថ្ងៃចាប់ផ្តើមមកដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ ក្រុមវរយុវស្មគ្រ័ចិត្តសមេ្តចតេជោ ហ៊ុន សែន 96នាក់ និងក្រុមបច្ចេក ទេស80នាក់ បានចុះបំពេញបេសកកម្មវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកស្វាយចេក បានចំនួន1178ក្បាលដីហើយ ដីទាំងនេះមានទំហំ សរុបចំនួន6112ហិកតា មានប្រជាពលរដ្ឋ ដែលជាម្ចាស់ចំនួន713គ្រួសារដែលនឹងត្រូវចេញបណ្ណ័ ជូនពួកគាត់កាន់កាប់ដីធ្លី៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

សមត្ថកិច្ច រួមគ្នាចុះបង្ក្រាប បទល្មើស ជលផល ក្នុងបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ

$
0
0

កំពង់ឆ្នាំងៈ សមត្ថកិច្ចចំរុះ កម្លាំងរដ្ឋបាលជលផល សហការ ជាមួយកម្លាំងកងរាជអាវុធហត្ថ និង កម្លាំងនគរបាល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដឹកនាំដោយ លោក សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៣ បានចុះបង្ក្រាប បទល្មើសនេសាទ នៅចំណុចតំបន់អភិរក្ស២ស្ទួនកំពង់ធំ និង កំពង់ឆ្នាំង ។

នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន បានប្រាប់ឲ្យដឹងថា យុទ្ធនាការខាងលើបានធ្វើឡើង ដោយមានបទបញ្ជាផ្ទាល់ ពីលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី និងជាប្រធានគណកម្មាធិការអធិការកិច្ច លើការគ្រប់គ្រងអភិរក្ស ឡូត៍នេសាទ នៅជុំវិញបឹងទន្លេសាប ដោយយុទ្ធនាការខាងលើ កម្លាំងសមត្ថកិច្ចចំរុះ បង្ក្រាបបានសកម្មភាពនេសាទតំបន់ហាមឃាត់ ឡូត៍អភិរក្ស ធនធានជលផល២ស្ទួន កំពង់ធំ និងកំពង់ឆ្នាំង ដោយឃាត់ខ្លួនជនល្មើសបានចំនួន៥នាក់ ទី១-ឈ្មោះ ង៉ូ យ៉ាំងកុង ភេទប្រុស អាយុ៣៣ឆ្នាំ ,ទី២- ឈ្មោះ តាំង ភេទប្រុស អាយុ១៦ឆ្នាំ , ទី៣-ឈ្មោះ ង៉ូ យ៉ាំងសាន់ ភេទប្រុស អាយុ៥២ឆ្នាំ , ទី៤-ឈ្មោះ ម៉េង យ៉ាំងតេវ ភេទប្រុស អាយុ១៧ឆ្នាំ អ្នក ទាំង៤ខាងលើ ជាជនជាតិវៀតណាម មានទីលំនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងទី៥-ឈ្មោះ វ៉េង ទ្រីវ៉ា ភេទស្រី អាយុ១៩ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។ ក្នុងនោះសមត្ថកិច្ចរឹបអូសបាន វត្ថុតាងសំណាញ់៥វង់ ទូកម៉ាស៊ីន៧គ្រឿង និងចាក់ លែងត្រីចំរុះគ្រប់ប្រភេទ ចូលទៅក្នុងវិញ បានចំនួន១៨០គីឡូក្រាម ។ ជនសង្ស័យទាំង៥នាក់ បន្ទាប់ពីឃាត់ខ្លួន ត្រូវបានបញ្ជូន ទៅទីបញ្ជាការកង រាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង តាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា កន្លងមកថ្មីៗនេះ ជនល្មើសដែលបានធ្វើសកម្មភាពនេសាទត្រី នៅតំបន់អភិរក្សខាងលើ ជាតំបន់ហាមឃាត់ ខណៈសមត្ថកិច្ចចុះ បង្ក្រាបជនល្មើសតែងតែធ្វើការតដៃ ប្រតាយប្រតប់ដើម្បីកុំឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន នេះបើយោងតាមសំដីលោក ជុន ប៊ុនពៅ មន្ត្រីអធិការដ្ឋាន រដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ។

នាយរងអធិការដ្ឋានរដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាប លោក មៀក សឿង បានប្រាប់អោយដឹងថា យុទ្ធនាការ ដឹកនាំដោយ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ  លោក សុខ វិសាល បន្តបង្រ្កាបបទល្មើសជលផល នៅលើផ្ទៃបឹងទន្លេសាប ខេត្តពោធិសាត់ និងខេត្ត បាត់ដំបង ។

យោងតាមសេចក្តីរាយការណ៍ ពីលោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានបញ្ជាក់បន្ថែមឲ្យដឹងថា នៅរសៀល វេលាម៉ោងប្រមាណ ២និង៤៥នាទី ថ្ងៃទី១២ ខែមិនា នេះ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យ ប្រព្រឹត្តសកម្មភាពនេសាទនៅតំបន់ហាមឃាត់ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ បន្ថែមទៀត ព្រមនិងទូកម៉ាស៊ីន ចំនួន១គ្រឿងផងដែរ  ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

សមត្ថកិច្ចចម្រុះ ចុះឆែកឆេរវីឡា កណ្តាលក្រុងសៀមរាប សង្ស័យជួញដូរថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យ ១០នាក់

$
0
0

សៀមរាបៈ នៅព្រលប់ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៣ កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាប បានចុះប្រតិបត្តិ ការយ៉ាងក្តៅគគុក ចូលទៅឆែកឆេរវីឡា អែនជូណា នៅកណ្តាលក្រុងសៀមរាប តំបន់ទេសចរណ៍ដ៏ទាក់ទាញ នៅកម្ពុជា ពាក់ព័ន្ធនិងករណីជួញដូរថ្នាំញៀន ព្រមទាំងឃាត់ខ្លួនជនសង្ស័យ បាន១០នាក់។

ប្រតិបត្តិការចុះឆែកឆែរវីឡា ដែលដឹកនាំដោយលោក ជូន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាបនេះ បានធ្វើឡៀង បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ៧នាក់ រួមមានជនបរទេស៣នាក់ផងនោះ កាលពីព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៣នេះ ពាក់ព័ន្ធនិងការជួញដូរ និងសេពគ្រឿងញៀន។

បើតាមសមត្ថកិច្ច ដែលកំពុងចុះប្រតិបត្តិការ បានឲ្យដឹងថា ក្រោយការឃាត់ខ្លួន និងសួរនាំជនសង្ស័យទាំង៧នាក់ រួចមក ទើបនៅព្រលប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ចរួមន្រ្តីសាលាដំបូងខេត្ត បន្តចុះទៅឆែកឆេរវីឡា អែនជូណា ហើយជំហានដំបូងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ១០នាក់។ ការចុះឆែកឆេរវីឡា ត្រូវបានសមត្ថកិច្ចបង្ហើប ថា ជាប់ពាក់ព័ន្ធទៅនិងការជួញដូរថ្នាំញៀន៕

Viewing all 8042 articles
Browse latest View live