Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

មេដឹកនាំខ្មែរក្រហម លោក អៀង សារី ទទួលមរណភាព នៅក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-រុស្ស៊ី

$
0
0

ភ្នំពេញ៖ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្រ្តា បានថ្លែងអះអាងថា លោក អៀង សារី អតីតមេដឹក នាំជាន់ខ្ពស់ខ្មែរក្រហម បានស្លាប់បាត់បង់ជីវិត នៅ វេលាម៉ោង៨ និង៤៥នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពីអាចស៊ូទ្រាំនិងជំងឺប្រចាំកាយនិងការចូលសម្រាកមន្ទីរពេទ្យខ្មែរ-រុស្ស៊ី ចាប់តាំងពីថ្ងៃទី៤ មីនាមកនោះ។

លោក នេត្រ ភក្រ្តា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា លោក អៀង សារី ពិតជាបានស្លាប់មែន។ «សហព្រះរាជអាជ្ញា ធ្វើការពិនិត្យសាកសពជាមុនសិន មុននឹងអនុញ្ញាតឱ្យក្រុមគ្រួសារ»។

ព្រមគ្នានេះ លោក ឌឹម សុវណ្ណារុំ មន្រ្តីកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) រឺហៅសាមញ្ញថា តុលាការខ្មែរក្រហម បានថ្លែងប្រាប់អ្នកកាសែតនៅមន្ទីរពេទ្យខ្មែរ-សូវៀតថា លោក អៀង សារី មានជំងឺសួតស្រូចស្រាវ និងជំងឺបេះដូង និងជំងឺផ្សេងៗជាច្រើនទៀត មុនពេលគាត់ត្រូវនៅក្រោម សមត្ថកិច្ចរបស់ អ.វ.ត.ក។ «ទោះបីជាយ៉ាងណាក៏ដោយ គាត់ស្លាប់ទៅហើយ ក្នុងអាយុ៨៨ ឆ្នាំ ។ បើតាមខ្ញុំដឹងគាត់មានជំងឺទាំង នេះ នៅទសវត្សរ៍ឆ្នាំ១៩៨០មកម្ល៉េះ បើតាមខ្ញុំចាំ»។

យ៉ាងណាក៏ដោយ លោក ឌឹម សុវណ្ណារុំ ឱ្យដឹងថា ជនជាប់អៀង សារី ដែលជាជនជាប់ចោទម្នាក់ក្នុងចំណោមជន ជាប់ចោទក្នុងសំណុំរឿង០០២ នៃសាលាក្តីខ្មែរក្រហម នឹងត្រូវដកចេញ ពីសំណុំរឿងនេះ ដោយបច្ចុប្បន្នចាប់ ពេលនេះ មានតែលោក នួន ជា និង លោកខៀវ សំផនតែប៉ុណ្ណោះ។

ប្រវត្តិសង្ខេបលោក អៀង សារី

លោក អៀង សារី គឺជាមេដឹកនាំខ្មែរក្រហម ដែលចេញមុខចេញមាត់ជាសាធារណៈច្រើនជាងគេ ព្រោះគាត់ គឺជា អ្នកទទួលបន្ទុកកិច្ចការបរទេស។ ចំណែកក្នុងបក្សវិញ លោក អៀង សារី ជាសមាជិកគណៈអចិន្រ្តៃយ៍ ដែលជា ស្ថាប័នមានអំណាចកំពូលក្នុងការសម្រេចកិច្ចការនានា ក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម អៀង សារី គឺជាមនុស្សស្និទ្ធនឹង ប៉ុល ពត ជាងគេ។ អៀង សារី និង ប៉ុល ពត បានស្គាល់គ្នា និងជាមិត្តភ័ក្តិយ៉ាងជិតស្និទ្ធនឹងគ្នា តាំងពីពេលរៀននៅភ្នំពេញ រហូតបានអាហាររូបករណ៍ ទៅរៀននៅប្រទេសបារាំងជាមួយគ្នា។ ប្រពន្ធរបស់ អៀង សារី និងប្រពន្ធរបស់ ប៉ុល ពត គឺជាបងប្អូនបង្កើតនឹង។ ក្រោយពេលវិលត្រឡប់ពីប្រទេសបារាំង ប្តី-ប្រពន្ធ អៀង សារី និង ប៉ុល ពត រស់នៅក្នុងផ្ទះជាមួយគ្នា នៅក្រុង ភ្នំពេញ។ ជាទូទៅ អៀង សារី ត្រូវបានគេស្គាល់ថា ជាមេដឹកនាំលំដាប់ទីបី នៃរបបខ្មែរក្រហម បន្ទាប់ពី នួន ជា ដែលជាអនុលេខាបក្ស។

តើ អៀង សារី ជានរណា?
អៀង សារី មានឈ្មោះកំណើតថា គីម ត្រាង កើតនៅឆ្នាំ១៩២៥ នៅខេត្តត្រាវិញ កម្ពុជាក្រោម។ គីម ត្រាង ត្រូវ បានឪពុកម្តាយ ប្តូរឈ្មោះមកជា អៀង សារី នៅពេលមករៀននៅកម្ពុជា ដើម្បីឲ្យមានសូរសៀងជាឈ្មោះខ្មែរ។ អៀង សារី បានបន្ថយអាយុបួនឆ្នាំ ដោយប្តូរឆ្នាំកំណើតពី១៩២៥ មក ១៩២៩វិញ ដើម្បីបានចូលរៀននៅសាលា បឋមសិក្សា។

នៅឆ្នាំ១៩៤៥ អៀង សារី បានចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ។ អៀង សារី បានប្រឡូកចូល ក្នុងនយោបាយ នៅឆ្នាំ១៩៤៦ ដោយបានដឹកនាំក្រុមនិស្សិតប្រឆាំងនឹងអាណានិគមបារាំង។ មួយឆ្នាំក្រោយមក អៀង សារី បានជួបជាមួយ សាឡុត ស ពេលដែល សាឡុត ស បានវិលត្រឡប់ពីអនុវិទ្យាល័យព្រះសីហនុ ខេត្ត កំពង់ចាម មករៀននៅសាលាបច្ចេកទេស ហៅ «សាលាដែក» ក្នុងខ័ណ្ឌឫស្សីកែវ។ អៀង សារី និង សាឡុត ស ក៏បានរាប់អានគ្នាជាមិត្តភ័ក្តិយ៉ាងជិតស្និទ្ធ។ យោងតាម លោកកេង វ៉ាន់សាក់ សាឡុត ស និង អៀង សារី បាន ចូលរួមយ៉ាងសកម្មជួយគណបក្សប្រជាធិបតេយ្យ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅឆ្នាំ១៩៤៧។

នៅឆ្នាំ១៩៥០ អៀង សារី ទទួលបានអាហារូបករណ៍ទៅរៀននៅប៉ារីស ប្រទេសបារាំង ពោលគឺមួយឆ្នាំក្រោយ សាឡុត ស។ អៀង សារី ក៏មិនខុសពី សាឡុត ស ប៉ុន្មានដែរ បានទទួលអាហារូបករណ៍ចេញទៅរៀននៅ ប្រទេសបារាំង ដោយសារពួកគេគឺជាសកម្មជនគណបក្សប្រជាធិបតេយ្យ ដែលពេលនោះ កាន់កាប់ក្រសួងអប់រំ ជាតិ។

ក៏ប៉ុន្តែផ្ទុយពី សាឡុត ស ដែលទទួលបានអាហារូបករណ៍ទៅរៀនផ្នែកបច្ចេកទេសអេឡិចត្រូនិច អៀង សារី បាន ទៅបន្តការសិក្សាថ្នាក់វិទ្យាល័យ ដើម្បីប្រឡងយកសញ្ញាប័ត្របាក់ឌុប។ ឯកសារជាច្រើនបានសរសេរថា ក្រោយពី ប្រឡងបាក់ឌុបជាប់ហើយ អៀង សារី បានទៅរៀននៅវិទ្យាស្ថានសិក្សានយោបាយក្រុងប៉ារីស (Institut d’Etud es Politiques de Paris)។ ក៏ប៉ុន្តែនៅក្នុងបញ្ជីឈ្មោះអតីតនិស្សិត ដែលបញ្ចប់ការសិក្សាទទួលបានសញ្ញាប័ត្រ ពីវិទ្យាស្ថាននេះ គេមិនឃើញមានឈ្មោះ អៀង សារី នោះទេ។ នេះមានន័យថា អៀង សារី រៀនមិនបានចប់ ទទួលសញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្តនយោបាយ ពីវិទ្យាស្ថាននេះទេ។

មិនយូរប៉ុន្មាន ក្រោយពីបានមកដល់ក្រុងប៉ារីស អៀង សារី និងមិត្តភ័ក្តិម្នាក់ទៀត គឺ រ័ត្ន សាមឿន ក៏បានផ្តួចផ្តើម គំនិតបង្កើតក្រុមនិស្សិតកុម្មុយនិស្តមួយក្រុម ដែលមានឈ្មោះថា «ក្រុមម៉ាក់ស៊ីស»។ ក្រុមនេះតែងតែជួបប្រជុំគ្នានៅក្នុងផ្ទះរបស់ លោកកេង វ៉ាន់សាក់។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោកកេង វ៉ាន់សាក់ ដែលធ្លាប់ស្គាល់ អៀង សារី យ៉ាងច្បាស់តាំងពីកាលនៅភ្នំពេញ បានអះអាងថា អៀង សារី គឺជាមនុស្សមានចរិតកោងកាច និងផ្តាច់ការ។
អៀង សារី បានរៀបការជាមួយ ខៀវ ធីរិទ្ធិ នៅឆ្នាំ១៩៥១ នៅពេលកំពុងរៀននៅប៉ារីស។ មានកូនប្រុសម្នាក់ ឈ្មោះ អៀង វុធ។

នៅឆ្នាំ១៩៥២ ក្រោយពីរដ្ឋាភិបាលសង្គមរាស្រ្តនិយម បានកាត់ផ្តាច់អាហារូបករណ៍ អៀង សារី រួមជាមួយមិត្តភ័ក្តិ មួយចំនួនទៀត ដូចជា ហ៊ូ យន់ និង សុន សេន ជាដើម បានសម្រេចចិត្តបន្តស្នាក់នៅប្រទេសបារាំងតទៅទៀត។ ចំណែកឯ សាឡុត ស និង រ័ត្ន សាមឿន ដែលជាដៃគូរបស់ អៀង សារី បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ មុន។

នៅឆ្នាំ១៩៥៧ ទើបអៀង សារី និង អៀង ធីរិទ្ធិ វិលត្រឡប់ពីប្រទេសបារាំងវិញ ហើយបានទៅរស់នៅក្នុងផ្ទះជា មួយគ្នានឹង សាឡុត ស និងខៀវ ប៉ុណ្ណារី ដែលត្រូវជាបងស្រីបង្កើតរបស់ អៀង ធីរិទ្ធិ។

អៀង សារី បានចូលធ្វើជាគ្រូបង្រៀននៅវិទ្យាល័យឯកជនមួយឈ្មោះ “វិទ្យាល័យកម្ពុជបុត្រ”។ ក្នុងពេលជាមួយគ្នា អៀង សារី បានលបលួចធ្វើការដោយសម្ងាត់ឲ្យពួកកុម្មុយនិស្ត ដែលពេលនោះបានបង្កើតបក្សមួយដាក់ឈ្មោះថា “ប្រជាជន” ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ។
នៅខែកញ្ញា ឆ្នាំ១៩៦០ អៀង សារី បានក្លាយជាសមាជិកគណៈអចិន្ត្រៃយ៍បក្សពលករកម្ពុជា អតីតបក្សប្រជាជន បដិវត្តន៍ខ្មែរ។ នៅពេលនោះ ក្នុងចំណោមសមាជិកគណៈអចិន្ត្រៃយ៍ អៀង សារី គឺជាមនុស្សតែម្នាក់គត់ ដែលមិន មែនជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន។ ការណ៍ដែល អៀង សារី បានចូលក្នុងស្ថាប័នកំពូល នៃបក្សកុម្មុយ និស្តនៅពេលនោះ ប្រហែលដោយសារតែ អៀង សារី គឺជាមិត្តភ័ក្តិរបស់ សាឡុត ស ដែលនៅពេលនោះ គឺជាមេ ដឹកនាំលំដាប់ទីបី ក្នុងបក្ស និងជាជំនួយការផ្ទាល់របស់ ទូ សាមុត ដែលជាលេខាបក្ស។

នៅក្រោយពេលដែល ទូ សាមុត បាត់ខ្លួន ហើយ សាឡុត ស បានក្លាយជាលេខាបក្ស នៅខែកុម្ភៈ ឆ្នាំ១៩៦៣ អៀង សារី ក៏បានឡើងជាមេដឹកនាំលំដាប់ទីបី បន្ទាប់ពី នួន ជា ដែលជាអនុលេខាបក្ស។ នៅឆ្នាំដដែលនោះ អៀង សារី បានរត់ចេញពីភ្នំពេញ ទៅលាក់ខ្លួនក្នុងព្រៃជាមួយ សាឡុត ស។ គេសង្កេតឃើញថា ជាទូទៅ អៀង សារី តែងតែនៅជាប់ជាមួយនឹង សាឡុត ស។ នៅពេលដែល សាឡុត ស ទៅលាក់ខ្លួនក្នុង មន្ទីរ១០០ ក្នុងស្រុក ក្រូចឆ្មារ អៀង សារី ក៏នៅទីនោះដែរ។ អៀង សារី បានប្រើឈ្មោះបដិវត្តន៍ថា «មិត្តវ៉ាន់»។
ឈ្មោះ ក្រៅ វ៉ាន់

ថ្ងៃខែឆ្នាំកំណើត October 24, 1925

ទីកន្លែងកំណើត ភូមិលឿងវ៉ា ខេត្តត្រាវីញ (វៀតណាមខាងត្បូង)

ថ្ងៃចាប់ខ្លួន November 12 2007

មេធាវីការពារក្តី លោកក អាង ឧត្តម (មេធាវីជាតិ) និងលោក ម៉ៃឃើល ខាណាវ៉ាស (Micheal G. Karnavas) (មេធាវីអន្តរជាតិ ជនជាតិអាមេរិក)
មុខតំណែងក្នុងសម័យកម្ពុជាប្រជាធិប្ប តេយ្យ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងការបរទេស នៃរបបកម្ពុជា ប្រជាធិបតេយ្យ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍និងគណៈកម្មាធិការមជ្ឈិមនៃបក្ស កុម្មុយនីស្ត កម្ពុជា ស្ថាន ភាពករណី ត្រូវចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទា រុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែក សាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និងមានចែង និងផ្តន្ទាទោស តាមមាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់ស្តីពីការ បង្កើតអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។ សវនាការសាធារណៈនៅចំពោះមុខអង្គជំនុំ ជម្រះសាលាដំបូងនឹង ចាប់ផ្តើមនៅ ឆ្នាំ២០១១។ ចំណុចចោទប្រកាន់ អៀង សារី ត្រូវបានចោទប្រកាន់ថា មាន ការទទួលខុសត្រូវតាមរយៈការធ្វើ សកម្មភាព ឬ បរាជ័យក្នុងការទប់ស្កាត់ (រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈ ឧស្សាហកម្មឧក្រិដ្ឋកម្ម រួម) បញ្ជាញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិត ដោយការជួយឬជំរុញ ឬបង្ក លក្ខណៈងាយស្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួល ខុសត្រូវក្នុងនាមជាអ្នកដឹកនាំ ចំពោះឧក្រិដ្ឋកម្មដូចខាង ក្រោម ដែលត្រូវបានប្រព្រឹត្ត នៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៖

• ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ៖ មនុស្សឃាត ការសម្លាប់ផ្តាច់ពូជ ការដាក់ក្នុង មន្ទីរឃុំឃាំង ការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ផ្សេងទៀត។

• ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ៖ ការសម្លាប់ក្រុមជនជាតិវៀតណាម និង ចាម។

• ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ៖ មនុស្សឃាតដោយចេតនា ការធ្វើ ទារុណកម្មឬការប្រព្រឹត្តអមនុស្សធម៌ ការបង្ក ដោយចេតនាឲ្យមានរបួសធ្ងន់ធ្ងរ ឬឲ្យមានការឈឺចាប់ដល់រូបរាង កាយឬសុខភាព ការដកហូតដោយចេតនាពីឈ្លើយសឹកឬជនស៊ីវិលនូវសិទ្ធិទទួលបានការ កាត់ក្តី ដោយយុត្តិធម៌ ការបង្ខាំងនិងការនិរទេសជនស៊ីវិលដោយខុសច្បាប់។

• អំពើមនុស្សឃាត ៖ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដូចមាន ចែងក្នុងក្រមព្រហ្ម ទណ្ឌកម្ពុជា ឆ្នាំ១៩៥៦។
អៀង សារី បានបដិសេធរាល់បទចោទប្រកាន់ទាំងអស់មកលើគាត់។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Parkway Health អញ្ជើញវេជ្ជបណ្ឌិត សិង្ហបុរី មកពិគ្រោះយោបល់ ស្តីពី បញ្ហាជង្គង់ និង ការគ្រប់គ្រង បញ្ហាដាច់ សរសៃឈាម ខួរក្បាល

$
0
0

ភ្នំពេញៈ តំណាងមន្ទីពេទ្យ Parkway Health បានអញ្ជើញវេជ្ជបណ្ឌិត ២រូប មកពីមន្ទីរពេទ្យ Mount Elizabeth Hospital ប្រទេសសិង្ហបុរី ដើម្បីមកផ្តល់ការពិគ្រោះយោបល់ ស្តីពី បញ្ហាជង្គង់ និង ការគ្រប់គ្រង បញ្ហាដាច់សរសៃឈាមខួរក្បាល ដល់ប្រជាពលរដ្ឋកម្ពុជា នៅថ្ងៃទី២២ ខែមីនា ខាងមុខនេះ ។

សូមពិនិត្យមើលនូវ ខិត្តប័ណ្ណខាងក្រោម ដើម្បីទទួលបានព័ត៌មានលម្អិត ឬទំនាក់ទំនង តាមលេខទូរស័ព្ទ ០១៥ ៨៩៧ ៥៧៦ /០១២ ៥៧២ ៧១០/ ០៧៧ ២៨១ ៨៩៩ ៕

www.dap-news.com

យូអិន អំពាវ​នាវ​សប្បុ​រស​ជន ជួយ​ជន​ភៀស​ខ្លួន​ស៊ីរី និង​ប្រទេស​ពាក់​ព័ន្ធ

$
0
0

យូអិន៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៣ នេះថា លោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បាន គីមូន បានអំពាវនាវឲ្យសប្បុរសជនទាំងឡាយ សូមបញ្ចេញនូវជំនួយរបស់ខ្លួន បន្ថែមទៀតទៅដល់ជន ភៀសខ្លួនស៊ីរី ព្រមទាំងប្រទេសដែល ពាក់ព័ន្ធទាំងអស់ ជាពិសេសគឺប្រទេសដែលកំពុង ទទួលជនភៀសខ្លួនស៊ីរី ឲ្យស្នាក់នៅតែម្តង។ នេះបើតាមការលើកឡើង របស់អ្នកនាំពាក្យរង អគ្គលេខាធិការយូអិន លោក អេឌូអាឌូ ឌែល ប៊ឺយ។

លោក អាន់តូនីញ៉ូ ហ្គូទែរែស តំណាងជាន់ខ្ពស់នៃយូអិន ទទួលបន្ទុកជនភៀសខ្លួន បាននិយាយក្នុងពេលបំពេញទស្សនកិច្ច ទៅកាន់ប្រទេសលីបង់ថា វិបត្តិជនភៀសខ្លួននៅ ប្រទេស ស៊ីរី នេះ វាមិនមែនគ្រាន់តែជាវិបត្តិធម្មតានោះទេ ហើយវាត្រូវការយន្តការដោះស្រាយ ព្រមទាំងការ គាំទ្រពីសំណាក់ អន្តរជាតិផងដែរ។

លោក អាន់តូនីញ៉ូ ហ្គូទែរែស បានព្រមានអំពីបញ្ហា ដែលកាន់តែរីកធំឡើង សម្រាប់ប្រជាជន ស៊ីរី និង ស្ថិរភាពនៅក្នុងតំបន់ទាំងមូល ប្រសិនបើជំនួយមនុស្សធម៌ មិនត្រូវបានធ្វើឡើងដោយ គ្រប់គ្រាន់ទេនោះ។ អ្នកនាំពាក្យខាងលើនេះ បានបញ្ជាក់នៅក្នុងបទសង្ខេប ព័ត៌មានប្រចាំថ្ងៃ របស់ខ្លួនថា វាមិនមានផ្លូវណាមួយដែល លោកអាចផ្តល់ជំនួយ ជាជាងការផ្តល់ជំនួយ ទៅតាមគម្រោងធម្មតានោះទេ។

គួរបញ្ជាក់ផងដែរថា ជនភៀសខ្លួនស៊ីរីជាង ៤៥០.០០០នាក់ កំពុងតែស្នាក់នៅប្រទេសជិត ខាងស៊ីរីដូចជាប្រទេស លីបង់, ហ្សកដានី, តួកគី, អ៊ីរ៉ាក់ និង អេហ្ស៊ីប ជាដើម ហើយប្រទេស ទាំងនោះបានសុំឲ្យអន្តរជាតិ ជួយផ្តល់ជំនួយ ដើម្បីផ្គត់ផ្គង់ដល់ជនភៀសខ្លួនទាំងឡាយ៕

DAP-News

លោក អាន់តូនីញ៉ូ ហ្គូទែរែស តំណាងជាន់ខ្ពស់នៃយូអិន ទទួលបន្ទុកជនភៀសខ្លួន

ស៊ីលី នឹង​បង្កើត​ប្រព័ន្ធ តារា​សាស្ត្រ​ធំ​ជាង​គេ លើ​ពិភព​លោក

$
0
0

សាន់ទីអាហ្គោ៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៣ នេះថា ប្រធានាធិបតីស៊ីលី លោក សេបាស្ទាន ភីណឺរ៉ា បានបង្ហើប អំពីការបង្កើត មូលដ្ឋានតាមដាននិងអង្កេត ផ្នែកតារាសាស្ត្រដែលធំជាងគេ នៅលើពិភពលោក ស្ថិតនៅតំបន់វាលខ្សាច់ អាតាខាម៉ា ស្ថិតនៅរដ្ឋ អេនឌែស ភាគខាងជើងដ៏ដាច់ស្រយ៉ាល នៃប្រទេសដែលមានផ្ទៃដី សណ្តូកវែងអន្លាយមួយនេះ។

ប្រទេសស៊ីលី ត្រូវបានគេស្គាល់ថា ជាទីតាំងនៃកែវយឺតអវកាស ដ៏មានសមត្ថភាពខ្ពស់មួយ នៅលើសកលលោក ហើយឥឡូវនេះ តំបន់ អាតាខាម៉ា នឹងពង្រីកខ្លួនបន្ថែមទៀតចំពោះ បង្កើតនូវកែវយឺតទំហំធំ និង មធ្យម (ALMA) ដោយរួមសហការជាមួយនឹង តំបន់អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និង រដ្ឋាភិបាលស៊ីលី។ នេះបើតាមព័ត៌មានពី ALMA។

បើតាមការលើកឡើង ពីសំណាក់ប្រធានាធីបតីស៊ីរី នៅក្នុងកិច្ចប្រជុំដែលមាន មនុស្សជាង ៥០០នាក់ចូលរួមនោះ បានបញ្ជាក់ថា ធនធានធម្មជាតិមួយក្នុង ចំណោមធនធានធម្មជាតិ ដែលប្រទេសស៊ីលី មាននោះ គឺផ្ទៃមេឃពេលយប់ដ៏ធំធេង ដែលជាអំណោយផលដល់ការ អង្កេតផ្នែកតារាសាស្ត្រ របស់អ្នកវិទ្យាសាស្ត្រអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា តំបន់ អាតាខាម៉ា ដែលគ្រោងធ្វើជាទីតាំងអង្កេត និង តាមដានផ្នែកតារាសាស្ត្រ ធំជាងគេនៅលើពិភពលោកនេះ មានកម្ពស់ ៥.០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយវានឹងផ្តល់នូវការអភិវឌ្ឍន៍ ដល់ប្រទេសអាមេរិកខាងត្បូង មួយនេះបន្ថែមទៀតលើ ផ្នែកវិទ្យសាស្ត្រ ដែលកំពុងមានសក្ដានុពលបំផុត នៅលើសកលលោក៕

DAP-News

ទស្សនៈនានាជុំវិញ មរណភាពលោក អៀង សារី

$
0
0

ដោយៈ សយ សុភាព

ភ្នំពេញ៖ លោក ឆាំង យុ នាយកមជ្ឈ មណ្ឌលឯកសារកម្ពុជា ៖ ខ្ញុំ ពិបាកនឹងមានវិបត្តិសារីណាស់ ចំពោះអតីតមេដឹកនាំ ខ្មែរក្រហមជាន់ខ្ពស់រូបនេះ។ យើងមិនត្រូវឱ្យបញ្ហារដ្ឋបាល (បញ្ហាបុគ្គលិកអត់ប្រាក់ខែ ដែលកំពុងធ្វើពហិកា) បង្ករជាការរាំងស្ទះដំណើរការច្បាប់ ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនោះទេ។ វាជាកិច្ចសន្យាមួយជាអន្តរជាតិ មួយរវាងសហគមន៍អន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះមុខប្រជារាស្រ្តខ្មែរ រាប់លាននាក់ និងចំពោះមុខប្រវត្តិ សាស្រ្តប្រទេស ជាតិ និងការពារមិនឱ្យមានរបបនេះ វិលមកវិញសារជាថ្មីម្តងទៀត។ ដូច្នេះ តុលាការមានសារៈសំខាន់ណាស់ វាកាតព្វកិច្ច កិច្ចការដែលត្រូវធ្វើ ឱ្យខាងតែបាន ដោយភាគីទាំងសងខាងសហគមន៍អន្តរជាតិនិងរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំគិតថា ដរាបយើងមិនបានបំពេញនូវកិច្ចសន្យានេះ និងមិនបានបំពេញនូវតួនាទីនេះ ហើយវាជាការមិនគោរពកិច្ចសន្យាមួយដល់ជនរងគ្រោះ។

លោក ជុំ មី អតីតអ្នកទោសគុកទួលស្លែង៖ កាលបើអ្នកទទួលខុសត្រូវជាន់ខ្ពស់ជំនាន់នោះ ស្លាប់បាត់ គឺថា អ្វីៗ ឯកសារអ្វី គឺបាត់អស់ អត់មានទៀតទេ។ យើងមិនអាចកាត់ខ្មោចបានទេ។ កាលណាយើងមិនឮសំដី (ចម្លើយសារភាព) ដោយផ្ទាល់ពីគាត់ យើងជាជនរងគ្រោះយើងអត់អស់ចិត្ត ហើយយើងក៏អត់សង្ឃឹមថា មានយុត្តិធម៌ទេ។ ខ្ញុំមានការសោកស្តាយ ដោយសារតែមិនបានឮសំដីគាត់ បើខ្ញុំបានឮតែបួនរឺប្រាំម៉ាត់ ក៏ខ្ញុំអស់ចិត្តដែរ។ បានឮគាត់ថា អ្វីដែលគាត់បានធ្វើគឺគាត់ធ្វើដោយខ្លួនគាត់ អត់មាននរណានៅពីក្រោយទេ សូមបងប្អូនកុំធ្វើតម្រាប់តាមខ្ញុំអីចឹង ខ្ញុំបានជាខុសហើយ គ្រាន់តែប៉ុណ្ណឹងក៏ខ្ញុំក៏អស់ចិត្តដែរ។ គាត់ស្លាប់ ទៅអត់មានទទួលខុសត្រូវអ្វីបន្តិចសោះ។ ប៉ុន្មាននាក់ហ្នឹងកំសាកទាំងអស់ ៕

Photo by DAP-NEWS

ពុល​ស្រា​នៅ​លី​ប៊ី, ស្លាប់​កើន​ដល់ ៦៨​នាក់

$
0
0

ទ្រីប៉ូលី៖ ការពុលស្រាយ៉ាងគំហុក នៅប្រទេសលីប៊ី បានសម្លាប់មនុស្សជាបន្តបន្ទាប់ ដោយពេលនេះ បានកើនឡើងដល់ ៦៨នាក់ហើយ ស្របពេលដែលជនរងគ្រោះ រាប់រយនាក់ផ្សេងទៀត កំពុងតែទទួលការព្យាបាល ដោយសារតែ ស្រាពុលបានវាយប្រហារ ផ្នែកក្រលៀន និង ភ្នែក។ នេះបើតាមការបញ្ជាក់ ពីមន្ត្រីសុខាភិបាល លីប៊ី។

ការពុលស្រា បានកើតឡើងតាំងពីថ្ងៃសុក្រ សប្តាហ៍មុនមកម្ល៉េះ ដោយមនុស្សប្រមាណ ៨៧២ នាក់ដែលមានអាយុ ចាប់ពី ១៩ ដល់ ៥០ឆ្នាំ បានពុលស្រា ដែលលាយជាមួយស្រា ប្រភេទផ្សេងៗទៀត។ នេះបើតាមការលើករបស់ មន្ត្រីទទួលបន្ទុកបញ្ហាពុលស្រា លោក អ៊ូសាម៉ា អាប់ឌុលចាលីល ប្រាប់ទីភ្នាក់ងារព័ត៌មានស៊ិនហួ កាលពីថ្ងៃពុធ។

គួរបញ្ជាក់តាមការលើកឡើង របស់រដ្ឋមន្ត្រីសុខាភិបាលលីប៊ី លោក នូរ អ៊ែដឌីន ឌូកមេន ថា លោកបានលុបចោល ដំណើរទស្សនកិច្ចទៅកាន់ ប្រទេសអេហ្ស៊ីប ហើយបានរៀបចំគណកម្មា ធិការភ្លាមៗ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ។ ទោះបីជាយ៉ាងណានេះក៏ដោយ ក្រុមមកពី ក្រសួងសុខាភិបាលទុយនេស៊ី បានបញ្ជូនមកដល់ទីក្រុងទ្រីប៉ូលី ហើយកាលពីថ្ងៃពុធ ដើម្បីរួមសហការជាមួយផ្នែក សុខាភិបាលរបស់ប្រទេសលីប៊ី ស្រាវជ្រាវមូលហេតុពុលស្រានេះ៕

DAP-News

ងងុយដេកមួយភាំង រេចង្កូតបុកចូលផ្ទះ ប្រជាពលរដ្ឋ សំណាងល្អក្មេង​ ៣នាក់រួចផុត គ្រោះថ្នាក់

$
0
0

កណ្ដាល ៖ រថយន្ដតួរីស ប្រភេទហ៊ីយ៉ាន់ ដាយមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ ស្លាកលេខភ្នំពេញ ២ឌ-៩៥១១ បានបុកចូល ផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង៤និង ៥០នាទីទាបភ្លឺថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៨ ក្នុងភូមិ វិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ប៉ុន្ដែមិនបណ្ដាលឱ្យនរណា ម្នាក់រងគ្រោះថ្នាក់នោះឡើយ ខណៈដែល ក្មេង៣នាក់ កំពុងដេកនៅលើគ្រែ ។

យោងតាមសាក្សី ដែលធ្វើដំណើរឆ្លងកាត់ កន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើនេះ បណ្ដាលមកពីអ្នកបើករថយន្ដងងុយដេកមួយភាំង ស្រាប់តែរេចង្កូត ទៅបុកស្លាកប៉ាណូ រួចហើយបុករបងផ្ទះប្រជាពលរដ្ឋ ប៉ុន្ដែរថយន្ដមិនទាន់អស់ល្បឿន ក៏បុកចូលផ្ទះ ប្រជាពលរដ្ឋ ខណៈដែលក្មេងតូចៗ៣នាក់ កំពុងដេកលង់លក់នៅលើគ្រែ ប៉ុន្ដែមិនបណ្ដាលឱ្យរងគ្រោះថ្នាក់នោះឡើយ ពោល បាក់តែគ្រែប៉ុណ្ណោះ ។

សាក្សីបានបន្ដថា មុនពេលកើតហេតុ រថយន្ដតួរីស ដែលដឹកផ្លែឈើដូចជាខ្នុរជា ដើម ចេញពីក្រុងបាវិត ខេត្ដស្វាយរៀង តាមបណ្ដោយផ្លូវជាតិលេខ៨ លុះមកដល់ចំណុចកើតហេតុ អ្នកបើករថយន្ដ ទំនងងងុយដេកមួយភាំង បានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យរងការខូចខាតទ្រព្យសម្បត្ដិអស់មួយចំនួនធំ ប៉ុន្ដែមិនបណ្ដាលឱ្យនរណាម្នាក់ រងរបួសឬស្លាប់នោះឡើយ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូល ដ្ឋានបានចុះទៅជួយអន្ដរាគមន៍នៅកន្លែង កើតហេតុ ហើយបាននិយាយថា អ្នកបើក រថយន្ដមានឈ្មោះគឹម លី អាយុ២៨ឆ្នាំ រស់នៅភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយគ្រោះ ថ្នាក់ចរាចរ រថយន្ដត្រូវបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន ហើយឱ្យម្ចាស់រថយន្ដចេញសងនូវថ្លៃខូចខាត ដែលបង្កគ្រោះថ្នាក់ចរាចរនេះ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

មជ្ឍមណ្ឌលអប់រំ អាមេរិកាំង (AEC) បង្កើនគុណភាពសិក្សា

$
0
0

ភ្នំពេញៈ ថ្មីៗនេះមជ្ឈមណ្ឌល អប់រំអាមេរិកាំង (AEC) ដែលល្បីថាមាន កម្មវិធីមេរៀន ភាសាអង់គ្លេស ក្នុង កុំព្យូទ័រ ពីសហរដ្ឋអាមេរិក បានធ្វើសេចក្តីជូនដំណឹង មួយដល់អាណាព្យាបាល សិស្សានុសិស្ស ក៏ដូចជា សាធារណៈ ជនថាមជ្ឈមណ្ឌល បានបង្កើនគុណភាព ថ្នាក់ភាសាអង់គ្លេស សំរាប់ កុមារ (English for Kids) របស់ខ្លួន ដោយមាន បញ្ចូលនូវមុខវិជ្ជាសិក្សា និងម៉ោងសិក្សា បន្ថែមទៀត។

នៅក្នុងកម្មវិធីនេះ កុមាររៀនមុខវិជ្ជាជាច្រើនដូចជាការហ្វឹកហាត់ភាសាអង់គ្លេស តាមរយៈវិធីសាស្រ្ត បូក បញ្ចូលគ្នា (Blended Approach) រវាងការរៀននៅ ក្នុងថ្នាក់រៀនជាមួយ គ្រូជនជាតិដើម និង ការអនុវត្តផ្ទាល់ ជាមួយកម្មវិធីសិក្សា ក្នុងកុំព្យូទ័រ (DynEd courseware) ដែលជាជំនួយអោយ សិស្ស រៀនឆាប់ចេះ និងអាច ប្រើប្រាស់ ភាសាអង់គ្លេសបានល្អ ។

ទន្ទឹមនឹងនេះ សិស្សក៏ទទួលបាននូវ ជំនាញសំខាន់ទាំងបួនរបស់ភាសាអង់គ្លេស តាមរយៈសៀវភៅ Let’s Go ដែលត្រូវបាន បង្កើតឡើង យ៉ាងពិសេសសំរាប់កុមារ ដោយសិស្សនឹងរៀនចេះពាក្យ បានច្រើនតាមរយៈ ការអាន ការស្តាប់ ចំរៀង និងការសន្ទនានៅក្នុងសៀវភៅ ដែលជាមូលដ្ឋានគ្រិះ ក្នុងការអភិវឌ្ឍ ជំនាញ សរសេររបស់ កុមារបានយ៉ាងល្អប្រសើរ។

ក្រៅពីមុខវិជ្ជាទាំងនេះ មជ្ឈមណ្ឌលក៏មានម៉ោងសិល្បៈ ដែលផ្តល់ ឱកាសអោយសិស្ស ប្រើប្រាស់ភាសា អង់គ្លេស ក្នុងការទំនាក់ទំនង ក្នុងការបង្កើត វត្ថុសិល្បៈរបស់ខ្លួន ឧទាហរណ៍ដូចជា សិស្សអាចប្រើប្រាស់ ភាសាអង់គ្លេសជាមួយមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូក្នុង ការគូររូបភាព ក្នុងការដាំដើមឈើ និងក្នុងការបង្កើត សំភារៈលេងមួយចំនួន។ មុខវិជ្ជាចុងក្រោយ គេហៅថា ការអនុវត្តភាសាអង់គ្លេស ក្នុងគោលបំណងអោយ សិស្សហ្វឹកហាត់ប្រើប្រាស់ ភាសាអង់គ្លេស តាមរយៈល្បែងប្រាជ្ញាជាដើម ហើយក្នុងនោះដែរ សិស្សក៏បាន រៀនចេះ វេយ្យាករណ៏ ភាសាអង់គ្លេស ដោយមិនដឹងខ្លួន។ លើសពីនេះទៀត ប្អូនៗកុមារនឹងទទួល បានការ អប់រំពីសីលធម៌ ការធ្វើការជាក្រុម ក៏ដូចជាការថែទាំសុខភាព និងការអភិវឌ្ឍ ខួរក្បាលជាដើម។

សូមបញ្ចាក់ ថ្នាក់ភាសាអង់គ្លេសពេញម៉ោងសំរាប់កុមាររបស់មជ្ឈមណ្ឌលអប់រំអាមេរិកាំង មាន ទទួល កុមារអាយុចាប់ពី ៦ឆ្នាំដល់ ៩ឆ្នាំ ហើយសិក្សាពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្ររយៈពេលចំនួន ៣ ម៉ោង ក្នុងមួយថ្ងៃ។ វគ្គថ្មីចូលរៀននៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៣ខាងមុខនេះហើយ។ សំរាប់ព័ត៌មាន បន្ថែម សូមទំនាក់ទំនង មកផ្ទះលេខ ៧E មហាវិថីម៉ៅសេទុង (៥០ម ពីភ្លើងស្តុបចំការមន) ឬទូរស័ព្ទ មកលេខ ០១០/០១៦/០១៧ - ៦៦៦ ៣៤៥ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


មជ្ឍមណ្ឌលអប់រំ អាមេរិកាំង (AEC) បង្កើនគុណភាពសិក្សា

$
0
0

ភ្នំពេញៈ ថ្មីៗនេះមជ្ឈមណ្ឌល អប់រំអាមេរិកាំង (AEC) ដែលល្បីថាមាន កម្មវិធីមេរៀន ភាសាអង់គ្លេស ក្នុង កុំព្យូទ័រ ពីសហរដ្ឋអាមេរិក បានធ្វើសេចក្តីជូនដំណឹង មួយដល់អាណាព្យាបាល សិស្សានុសិស្ស ក៏ដូចជា សាធារណៈ ជនថាមជ្ឈមណ្ឌល បានបង្កើនគុណភាព ថ្នាក់ភាសាអង់គ្លេស សំរាប់ កុមារ (English for Kids) របស់ខ្លួន ដោយមាន បញ្ចូលនូវមុខវិជ្ជាសិក្សា និងម៉ោងសិក្សា បន្ថែមទៀត។

នៅក្នុងកម្មវិធីនេះ កុមាររៀនមុខវិជ្ជាជាច្រើនដូចជាការហ្វឹកហាត់ភាសាអង់គ្លេស តាមរយៈវិធីសាស្រ្ត បូក បញ្ចូលគ្នា (Blended Approach) រវាងការរៀននៅ ក្នុងថ្នាក់រៀនជាមួយ គ្រូជនជាតិដើម និង ការអនុវត្តផ្ទាល់ ជាមួយកម្មវិធីសិក្សា ក្នុងកុំព្យូទ័រ (DynEd courseware) ដែលជាជំនួយអោយ សិស្ស រៀនឆាប់ចេះ និងអាច ប្រើប្រាស់ ភាសាអង់គ្លេសបានល្អ ។

ទន្ទឹមនឹងនេះ សិស្សក៏ទទួលបាននូវ ជំនាញសំខាន់ទាំងបួនរបស់ភាសាអង់គ្លេស តាមរយៈសៀវភៅ Let’s Go ដែលត្រូវបាន បង្កើតឡើង យ៉ាងពិសេសសំរាប់កុមារ ដោយសិស្សនឹងរៀនចេះពាក្យ បានច្រើនតាមរយៈ ការអាន ការស្តាប់ ចំរៀង និងការសន្ទនានៅក្នុងសៀវភៅ ដែលជាមូលដ្ឋានគ្រិះ ក្នុងការអភិវឌ្ឍ ជំនាញ សរសេររបស់ កុមារបានយ៉ាងល្អប្រសើរ។

ក្រៅពីមុខវិជ្ជាទាំងនេះ មជ្ឈមណ្ឌលក៏មានម៉ោងសិល្បៈ ដែលផ្តល់ ឱកាសអោយសិស្ស ប្រើប្រាស់ភាសា អង់គ្លេស ក្នុងការទំនាក់ទំនង ក្នុងការបង្កើត វត្ថុសិល្បៈរបស់ខ្លួន ឧទាហរណ៍ដូចជា សិស្សអាចប្រើប្រាស់ ភាសាអង់គ្លេសជាមួយមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូក្នុង ការគូររូបភាព ក្នុងការដាំដើមឈើ និងក្នុងការបង្កើត សំភារៈលេងមួយចំនួន។ មុខវិជ្ជាចុងក្រោយ គេហៅថា ការអនុវត្តភាសាអង់គ្លេស ក្នុងគោលបំណងអោយ សិស្សហ្វឹកហាត់ប្រើប្រាស់ ភាសាអង់គ្លេស តាមរយៈល្បែងប្រាជ្ញាជាដើម ហើយក្នុងនោះដែរ សិស្សក៏បាន រៀនចេះ វេយ្យាករណ៏ ភាសាអង់គ្លេស ដោយមិនដឹងខ្លួន។ លើសពីនេះទៀត ប្អូនៗកុមារនឹងទទួល បានការ អប់រំពីសីលធម៌ ការធ្វើការជាក្រុម ក៏ដូចជាការថែទាំសុខភាព និងការអភិវឌ្ឍ ខួរក្បាលជាដើម។

សូមបញ្ចាក់ ថ្នាក់ភាសាអង់គ្លេសពេញម៉ោងសំរាប់កុមាររបស់មជ្ឈមណ្ឌលអប់រំអាមេរិកាំង មាន ទទួល កុមារអាយុចាប់ពី ៦ឆ្នាំដល់ ៩ឆ្នាំ ហើយសិក្សាពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្ររយៈពេលចំនួន ៣ ម៉ោង ក្នុងមួយថ្ងៃ។ វគ្គថ្មីចូលរៀននៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៣ខាងមុខនេះហើយ។ សំរាប់ព័ត៌មាន បន្ថែម សូមទំនាក់ទំនង មកផ្ទះលេខ ៧E មហាវិថីម៉ៅសេទុង (៥០ម ពីភ្លើងស្តុបចំការមន) ឬទូរស័ព្ទ មកលេខ ០១០/០១៦/០១៧ - ៦៦៦ ៣៤៥ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សភាថៃចាប់ផ្តើម សិក្សាលើពង្រាងច្បាប់ ស្តីពីតំបន់ស្វយ័ត ប៉ាតានី

$
0
0

បាងកក៖ គេហទំព័រ The Nation របស់ថៃ ផ្សាយនៅ ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៣ នេះបានឲ្យ ដឹងថា លោក ស៊ុមសក្តិ កៀតិសុរ៉ានុន ប្រធានសភាថៃ បានផ្តល់បទសម្ភាសន៍ ជុំវិញពង្រាងច្បាប់ ស្តីពី តំបន់ គ្រប់គ្រងពិសេស (ស្វយ័ត) បីខេត្ត ភាគខាងត្បូងថៃ ថា សភាថៃ បានតែងតាំង អនុកម្មការដើម្បី សិក្សា ពីទម្រង់បែបបទ លើតំបន់ស្វយ័ត ដោយមានលោក ប្រឈុម ថងឌី ជាប្រធាន។នាពេល កន្លងមក អនុកម្មការនេះ បានសិក្សាទៅ លើតំបន់ស្វយ័ត ដែលមានប្រជាជន មូស្លីមរស់នៅ ជាច្រើនដូចជា នៅទី ប្រជុំជនមូស្លីម នៅរុស្ស៊ី និង ចិន ដោយដែលរដ្ឋាភិបាល ប្រទេសទាំងពីរ បានផ្តល់អំណាចឲ្យ ពួកគេ គ្រប់គ្រង ដោយខ្លួនឯង ប៉ុន្តែត្រូវបានលើកលែង លើអំណាចដែលពាក់ព័ន្ធ នឹងផ្នែកសន្តិសុខជាតិ។

លោក ប្រឈុម បានថ្លែងថា អនុកម្មការបានអញ្ជើញសាស្រ្តាចារ្យល្បីៗ នៅក្នុងប្រទេសថៃ ដូចជា សកល វិទ្យាល័យ ធម្មសាស្រ្ត និង ជូឡាឡុងកន ក្នុងការជួយផ្តល់គំនិត យោបល់និង ធ្វើសិក្ខាសាលា ផ្លាស់ប្តូរ នូវការយល់ឃើញ ដើម្បីបង្កើតនូវសេចក្តី ព្រាងច្បាប់មួយពាក់ព័ន្ធ និង តំបន់គ្រប់គ្រងពិសេស នៅតំបន់ ភាគខាងត្បូងថៃ រួមមានខេត្ត យ៉ាឡា ណារ៉ាធីវ៉ាត់ ប៉ាតានី និង ៤ ស្រុកក្នុងខេត្ត ស៊ុងក្លាផងដែរ ។

តំបន់ទាំងនេះត្រូវបានក្រុមបះបោរ ធ្វើការទាមទារឲ្យ បង្កើតជា តំបន់ស្វយ័ត ដែលមានឈ្មោះថា រដ្ឋប៉ាតានី ប៉ុន្តែត្រូវបានអ្នកច្បាប់ ក្នុងប្រទេសថៃ ជំទាស់ និងបានកែឈ្មោះពី រដ្ឋប៉ាតានី ទៅជា តំបន់គ្រប់គ្រង ពិសេសប៉ាតានី ៕

អង្គការ​ សហប្រជាជាតិ ជំរុញឲ្យកម្ពុជា និងសហគមន៍ អន្តរជាតិ ពន្លឿនដំណើរការ សាលាក្តីខ្មែរក្រហម

$
0
0

ភ្នំពេញ៖អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ដែលជាអ្នកផ្តោតលើស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា លោក សូរិយា សូប៊ែឌី នៅថ្ងៃទី១៤ មីនានេះ បានជំរុញឲ្យអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ហៅសាមញ្ញថា តុលាការខ្មែរក្រហម គឺរាជរដ្ឋាភិបាលកម្ពុជា ម្ចាស់ ជំនួយអន្តរជាតិ និងអង្គការសហប្រជាតិ រួសរាន់ជំរុញឲ្យតុលាការមួយនេះ ដំណើរឆាប់រហ័ស បន្ទាប់ពីមានជនជាប់ចោទលោក អៀង សារី ក្នុង ចំណោមជនជាប់ចោទចំនួន ៤បានស្លាប់ ក្នុងអាយុ៨៧ឆ្នាំ មុនពេលសវនាការរបស់លោកបញ្ចប់។

លោក សូប៊ែឌី បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ថា “ខ្ញុំអំពាវនាវឲ្យតួអង្គទាំងអស់ រួមទាំងសហគមន៍អន្តរជាតិ មានឆន្ទៈឡើងវិញក្នុង ការគាំទ្រ សាលាក្តីខ្មែរក្រហម ដើម្បីបំពេញការងារពោរពេញ ទៅដោយឯករាជ្យ។ ជនរងគ្រោះដែលជាប្រជាជនកម្ពុជា បានទទួលរងការឈឺចាប់ពី របបខ្មែរ ក្រហមរហូតមកដល់សព្វថ្ងៃ”។

លោក អៀង សារី ត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍, ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើ អនុសញ្ញា ទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និង អំពើមនុស្សឃាត ក្នុងពេលដែលលោកបានដើរតួនាទី ជាអ្នកដឹកនាំខ្មែរក្រហម អំឡុងពេលនៃរបបកម្ពុជា ប្រជាធិបតេយ្យ (ខ្មែរក្រហម)។

លោក សូប៊ែឌី បានបន្តទៀតថា “ការស្លាប់របស់លោក ក្នុងអំឡុងពេលសវនាការ មានន័យថាចុងបញ្ចប់នៃជីវិតលោក មិនទាន់ត្រូវបានកាត់ទោសនៅ ឡើយទេ។ នេះប្រហែលជាដំណើរសវនាការ ហាក់បីដូចជាយឺតពេក”។

សួមជម្រាបថា លោក អៀង សារី បានស្លាប់ ដោយសារជំងឺបេះដូង នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ធ្វើឲ្យបណ្តឹងចោទប្រកាន់របស់លោក ត្រូវបានរលត់ ហើយបច្ចុប្បន្នសពរបស់លោក ត្រូវបានរៀបចំធ្វើបុណ្យនៅស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ៕

ជនភៀស ខ្លួនស៊ីរី ៨នាក់ស្លាប់ និង ៣០នាក់រង របួសនៅលីបង់

$
0
0

បេរូត៖ ប្រជាជនជាតិ ស៊ីរីយ៉ាងតិច ៨នាក់ បានស្លាប់ និង ៣០នាក់ផ្សេង ទៀតទទួលរងរបួស នៅថ្ងៃសុក្រ ទី១៥ ខែមីនានេះក្នុង ហេតុការណ៍គ្រោះថា្នក់ ឡានក្រុងក្នុងតំបន់ កាហាឡេ ភាគខាងកើតនៃរដ្ឋធានី បេរូត ប្រទេស លីបង់។

ប្រភពដែលបានមកពីមន្រ្តីសុន្តិសុខនៅទីនោះបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួថា ឡាន ក្រុងដែលបានផ្ទុកជនភៀសខ្លួនស៊ីរីនោះត្រូវបានដឹងយ៉ាងច្បាស់ថាបានបើកបុក រណាំងចែកផ្លូវនៅ ផ្លូវជាតិ ដែលមានគោលដៅពីទីក្រុងដាម៉ាស ទៅ បេរូត ក្រោយពីអ្នកបើក រថយន្ដបាត់បង់ម្ចាស់ ការលើការបញ្ជា ឡានក្រុង។

ក៏ដូចគ្នានេះផងដែរ មន្ត្រីកាកបាតក្រហមលោក ចច ខេតាណេហ៍ បានកំណត់ពីចំនួនស្លាប់។ លោកបាន និយាយប្រាប់ភ្នាក់ងារទូរទស្សន៍ LBCI ថាក្រុមជំនួយបានដឹកអ្នករងរបួសចំនួន ៣០នាក់ ទៅកាន់មន្ទីរពេទ្យដែរនៅក្នុងតំបន់នោះ។

គួរបញ្ជាក់ថាជនភៀសខ្លួនស៊ីរី រាប់រយនាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងរបស់ ខ្លួន ជារៀងរាល់ថ្ងៃដើម្បីគេចចេញពីប្រទេសរបស់ខ្លួន ដែលកំពុងតែហែកហួរយ៉ាងខ្លាំង ដោយ សង្គ្រាម រវាងរដ្ឋាភិបាល និង ក្រុមឧទ្ទាមរយៈពេលជាង ២ឆ្នាំមកនេះ៕

www.dap-news.com

កម្ពុជាចាប់ផ្តើម មានផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ កើតឡើងច្រើន អាចបង្កឲ្យប៉ះពាល់ ដល់អាយុជីវិត និងទ្រព្យសម្បត្តិ

ប្រជាពលរដ្ឋ នៅស្រុកពាមជរ៍ ទទួលការវះកាត់ភ្នែក ដោយឥតគិតថ្លៃ

$
0
0

ព្រៃវែងៈ ប្រជាពលរដ្ឋចំនួន ៤៤ នាក់ ដែលមានជំងឺភ្នែក រស់នៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង ត្រូវបានទទួល ធ្វើ ការវះកាត់ភ្នែក ដោយឥតគិតថ្លៃ ពីមជ្ឈមណ្ឌលជាតិ ស្តារលទ្ធភាព ពលកម្ម ជនពិការគៀនឃ្លាំង រាជធានីភ្នំពេញ តាមរយៈលោកបណ្ឌិតរដ្ឋ ជាម យៀប សមាជិកគណៈកម្មការ អចិន្ត្រៃយ៍ កណ្តាល គណបក្សប្រជាជន កម្ពុជានិងជាអ្នកតំណាងរាស្រ្ត មណ្ឌលខេត្ត ព្រៃវែង កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ។

លោក ឃន ជឺ អនុប្រធាន ក្រុមយុវជន ស្រុកពាមជរ តំណាងឲ្យ លោក គឹម សន្តិភាព អនុរដ្ឋ លេខាធិការ ក្រសួងយុត្តិធម៌ និងជាអនុប្រធាន ក្រុមប្រចាំការ ក្រុមការងារ ថ្នាក់កណ្តាល ចុះជួយស្រុកពាមរក៍-ពាមជរ៍ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង ៤៤ នាក់នេះ មកពីបណ្តាឃុំនានា ស្រុកពាមជរ៍ ខេត្តព្រៃវែង ។

លោក ជាម យៀប បានមានប្រសាសន៍ថា ការនាំប្រជាពលរដ្ឋ មកធ្វើការវះភ្នែក នាពេលនេះដោយ មើលឃើញ ពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលមានជំងឺភ្នែក មានការពិបាក ក្នុងការប្រកបរបរ ចិញ្ចឹមជីវិតប្រចាំថ្ងៃ និង ដោយមានការជួយឧបត្ថម្ភ ពីមេជ្ឈមណ្ឌលវះកាត់កុមារ គៀនឃ្លាំង ហៅ កាត់ថាCSC ។

លោកបានបន្តថា រាល់សកម្មភាពមនុស្សធម៌ គឺជាការចូលរួមចំណែក យ៉ាងសកម្ម ក្នុងការយក ចិត្តទុក ដាក់ពីបញ្ហាសុខភាព របស់បងប្អូនប្រជាពលរដ្ឋ និងជាការចូល រួម ចំណែក ក្នុងការកាត់បន្ថយ ភាពក្រីក្រ ស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ។

ទទ្ទឹមនោះដែរ លោក ជាម យៀប បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ របស់ក្រុម ការងារ និងក្រុមគ្រូពេទ្យ នៃមជ្ឈមណ្ឌលជាតិ ស្តារលទ្ធភាពពលកម្ម ជនពិការគៀនឃ្លាំង ដែលបាន រួមសហការ គ្នា ជួយព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នាពេលនេះ ហើយលោកបានផ្តាំផ្ញើ ឲ្យបងប្អូនទាំងអស់ យកចិត្តទុកដាក់ ថែទាំភ្នែកឲ្យ បានល្អព្រោះកែវភ្នែក គឺជាកត្តាយ៉ាងសំខាន់ ក្នុងការ ប្រកបរបរចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ របស់បងប្អូន ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សម្តេចតេជោ ផ្ញើលិខិត អបអរសាទរ នាយករដ្ឋមន្រ្តីចិន


លោកបណ្ឌិត ម៉ុង ឫទ្ធី ជួបសំណេះ សំណាល និងចែកអំណោយ ដល់ប្រជាពលរដ្ឋ ភូមិថ្មី ឃុំកំពង់សិលា

$
0
0

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៣ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈ កម្មការទី៣ ព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា និង ជាសមាជិកក្រុមការងារ ចុះជួយខេត្តព្រះសីហនុ រួមទាំងសហការី បានចុះជួប សំណេះ សំណាល ចែក អំណោយ និងធ្វើការដោះស្រាយ ជូនដល់ ប្រជាពលរដ្ឋទីទ័លក្រ ដែលមានដីប៉ះពាល់ ជាមួយក្រុមហ៊ុនចំនួន០៥គ្រួសារ ក្នុងចំណោម ៧៥គ្រួសារព្រមទាំងបានផ្តល់ថវិកាចំនួន ៥៣,០៦៤ ដុល្លារ ជាប្រាក់ដោះស្រាយវិវាទដីធ្លីចំនួន ១៣២ហិកតា ក្រៅប្រព័ន្ធតុលាការរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនម៉ុង ឫទ្ធី វិនិយោគទុន ដំណាំដូង ប្រេងកម្ពុជា (MRICOP)។

 ចំពោះប្រជា ពលរដ្ឋ ដែលនៅសល់លោក បណ្ឌិតនិងធ្វើការ ដោះស្រាយជាបន្តរបន្ទាប់ទៀត ដោយលោកបណ្ឌិត ប្រកាន់ខ្ជាប់តាម ការអនុវត្តគោល នយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយអោយប្រជាពលរដ្ឋ ទទួលបាននូវភាពយុត្តធម៌ និងរស់នៅដោយ ប្រកបដោយភាព សុខសាន្ត ក្នុងជីវិត។ ពិធីនេះប្រារព្ធធ្វើនៅក្នុងវត្តឧទុម្ពរ (ហៅវត្តចំប៉ា)ស្ថិតក្នុង ភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់ សិលា ខេត្តព្រះសីហនុ ។

ទន្ទឹមគ្នានោះផងដែរ លោកបណ្ឌិតបានផ្តាំផ្ញើការ សួរសុខទុក្ខពី សំណាក់សម្តេចទាំងបី មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន សម្តេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលចូលរួមក្នុងកម្មវិធីនេះ ។

លោក បណ្ឌិតក៏បានធ្វើការ ណែនាំដល់ប្រជាពលរដ្ឋទាំង អស់ដែលបានចូលរួមក្នុងពិធីនេះ សូមមេត្តាកុំធ្វើចំណាក ស្រុកឲ្យសោះ ដើម្បីជៀស វាងការគ្រោះថ្នាក់ ដោយប្រការណាមួយ ព្រមបានរួមរស់ជួបជុំគ្រួសារ ដោយមិន មានក្តី បារម្ភ ចំពោះគ្រួសារ ដែលទៅធ្វើការស្រុកឆ្ងាយ និងសូមឲ្យ រស់ នៅប្រកបការងារអាជីវកម្ម នៅក្នុង ស្រុកទើបជាការប្រសើរ ។ ហើយបើសិនជាបងប្អូនគ្មានដីធ្លី ផ្ទះសម្បែងស្នាក់នៅ គ្មានការងារធ្វើ នោះក្រុម ហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំ ដូងប្រេង កម្ពុជា (MRICOP) នឹងអាចជួងបងប្អូនទាំងអស់គ្នាបាន ។

លោក សុខ វុន តំណាងប្រជាពលរដ្ឋ ដែលចូលរួមក្នុង ឱកាសនោះបានថ្លែងថា ពីមុនមកកាលដែលមិន ទាន់បានជួបដោយផ្ទាល់ ជាមួយនឹង លោកបណ្ឌិត ខ្ញុំគិតថាទំនាស់នេះមិនអាច ដោះស្រាយក្រៅ ប្រព័ន្ធតុលាការបាននោះទេ ព្រោះអីពួកយើង ខ្ញុំគិតថារឿងនេះធំណាស់ ហើយបើមាន ការប្តឹងផ្តល់ទៅ ពួកយើងខ្ញុំក៏គ្មានប្រាក់ កាសសម្រាប់ ចំណាយ ហើយក្តី សង្ឃឹមថាបានឈ្នះក្រុមហ៊ុននោះក៏តិចដែរ ។ ប៉ុន្តែនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ រូបខ្ញុំរួមទាំងលោក សង់ ដន និងលោកស្រី នាង ធឿន បានជួបជាមួយលោកបណ្ឌិត ដើម្បីដោះស្រាយទំនាស់នេះមិនដល់មួយម៉ោងផង ក៏ សម្រេចលទ្ធផលបានជាផ្លែផ្កាគួរជាទីមោទនៈ ។ ពួកយើងខ្ញុំបានទទួលស្គាល់ថា ក្រុមហ៊ុនបាន ទិញដីឲ្យ ប្រាក់គេម្តង រួច ហើយពិតមែន ។ ប៉ុន្តែពេលនោះលោកបណ្ឌិតបានសម្រេចផ្តល់ប្រាក់ឲ្យពួកយើងខ្ញុំ ៤០០ដុល្លារក្នុងមួយហិកតា ហើយផ្តាំ ផ្ញើឲ្យយើង ខ្ញុំមកជម្រាបប្រជា ពលរដ្ឋទាំង អស់គ្នាថា ក្រោយពេលទទួលបានថវិកាពីក្រុមហ៊ុនរួចហើយ សូមកុំធ្វើចំណាកស្រុក ត្រូវរស់នៅទីនេះទាំងអស់គ្នា ខ្ញុំនឹងរៀបចំដីធ្លី ផ្ទះសម្បែងនិង ការងារជូន ។

បន្ទាប់ពីបានធ្វើការដោះ ស្រាយដោយសន្តិវិធី តាមគោលនយោបាយ រួចមកលោកបណ្ឌិត ក៏បានផ្តល់អំណោយជា អង្ករ មី ទឹកដោះគោ ស្ករ ទឹកសុទ្ធ កន្ទេល ក្រមារ និងធីបមួយថង់ផងដែរ ដល់ប្រជាពលរដ្ឋក្រីក្រ ។

ឆ្លៀតក្នុងឱកាសនោះដែរលោក ខេង តេង អភិបាលស្រុកកំពង់សិលា ក៏បានពាំនាំការស្នើសុំពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ សូមឲ្យលោកបណ្ឌិតជួយផ្តល់ជាថវិកាខ្លះដើម្បីកសាងផ្លូវមួយខ្សែ ក្នុងភូមិប្រវែងជាង៩០០ម៉ែត្រ ជាលទ្ធផលលោកបណ្ឌិត បានឯកភាពនិងយល់ ព្រមផ្តល់ជាគ្រឿងចក្រទៅធ្វើការជួសជុលផ្លូវនោះ តាមសំណូមពរ ដើម្បីទុកជាចំណងដៃ ដល់ប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងខាងមុខផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ម៉ូតូ បុកម៉ូតូ លើផ្លូវជាតិលេខ ៣ ស្លាប់ ១ របួសធ្ងន់ ២ នាក់

$
0
0

-រថយន្ដ ២គ្រឿង ប៉ះគ្នា នៅលើផ្លូវ ជាតិលេខ ៣ សំណាងល្អ អត់មានអ្នករង របួស
កំពត ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯ ២នាក់ផ្សេងទៀត រងរបួសធ្ងន់ បន្ទាប់ពីពួកគេបើកម៉ូតូបុកគ្នា  កាលពីវេលាម៉ោង ៥ និង១០នាទីល្ងាចថ្ងៃ ទី ១៥ ខែមីនា ស្ថិតនៅលើផ្លូវជាតិលេខ ៣ ខាងជើងផ្សារសាមគ្គីកំពត ចម្ងាយប្រហែល ៤០០ម៉ែត្រ ក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្ដកំពត ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ ម៉ូតូវីវ៉ា ១គ្រឿង បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុច កើតហេតុ ក៏បុកគ្នាជាមួយម៉ូតូសង់កូរ៉េ ១ គ្រឿង ជិះគ្នា ២នាក់ ក្នុងទិសដៅពីត្បូង ទៅជើង បណ្ដាលឱ្យបុរសម្នាក់ជិះម៉ូតូសង់ កូរ៉េ ឈ្មោះ អ៊ិត អាយុជាង ៤០ឆ្នាំ ស្លាប់ ភ្លាមៗ នៅកន្លែងកើតហេតុ ។ ជនរងគ្រោះ រូបនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានដែលចុះ ទៅកន្លែងកើតហេតុនោះ ប្រាប់ថា រស់នៅ ភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្ដកំពត រីឯ ២ នាក់ផ្សេងទៀត រងរបួសធ្ងន់ មិនទាន់ ស្គាល់ឈ្មោះនៅឡើយទេ ។

ដោយឡែកកាលពីវេលាម៉ោង ១ និង ៤៥នាទី រសៀលថ្ងៃទី១៥ ខែមីនា នេះ រថយន្ដ ២គ្រឿង ១គ្រឿងម៉ាក ហ៊ីយ៉ាន់ ដាយ ចំណុះ ១តោន បានបើកលឿនជាន់ ហ្វ្រាំងមិនស៊ី ពេលមានភ្លៀងធ្លាក់មួយមេ ធំ លុះដល់ភូមិអណ្ដូងខ្មែរ ចំណុចផ្លូវចូល ខ្មោចចោរ លើផ្លូវជាតិលេខ ៣ សង្កាត់ អណ្ដូងខ្មែរ ក្រុងកំពត បានប៉ះជាមួយ រថយន្ដធុនធំ ១គ្រឿងទៀត បណ្ដាលឱ្យ រថយន្ដហ៊ីយ៉ាន់ដាយ ធ្លាក់ផ្លូវ ប៉ុន្ដែ សំណាង ល្អអ្នកបើករថយន្ដទាំង ២ ពុំមានរបួស ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា អ្នកបើករថយន្ដធំឈ្មោះ ជុំ សម្បត្ដិ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅ ភូមិពងទឹក ឃុំព្រៃតាកុយ ស្រុកកំពង់ត្រាច ខេត្ដកំពត រីឯអ្នកបើករថយន្ដហ៊ីយ៉ាន់ដាយ  ធុនតូច ដឹកស៊ីម៉ងត៍ ឈ្មោះ សៀម សែន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិទ្វីខាង ជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។ ក្រោយគ្រោះថ្នាក់ចរាចរណ៍នេះ ទាំង រថយន្ដ និងម៉ូតូ ៤គ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក ដើម្បីដោះស្រាយបន្ដ ទៀត ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោករដ្ឋមន្រ្តី លើក​ទឹក​ចិត្ត​ឱ្យ​មន្រ្តី ពង្រឹង​ការ​ងារ​បន្ថែម

$
0
0

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកបណ្ឌិតសូរ ឃុន បានថ្លែងការលើកទឹកចិត្ត ឱ្យបណ្តាមន្រ្តីនានារបស់ក្រសួង ខិតខំយកចិត្តពង្រឹង ការងារបន្ថែម ដើម្បីជំរុញកម្មវធីកំណែទម្រង់ ដែលបានដាក់ចេញមានប្រសិទ្ធិភាពខ្ពស់។

ថ្លែងនៅក្នុងពិធីបិទសន្និបាត បូកសរុបការងារ នារសៀលថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៣ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា រយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយអនុវត្តតាមគោលនយោបាយ នៃការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល ទន្ទឹមនឹងការរៀបចំបណ្តាលិខិត បទដ្ឋានគតិយុត្តិ និងពាក់ព័ន្ធផងនោះ ក្រសួងបានរៀបចំជំរុញឱ្យ អង្គភាពពីរ ទៅជាសហគ្រាសសាធារណៈ គឺទូរគនាមគម៍កម្ពុជា និងប្រៃសណីយ៍កម្ពុជា។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា "បច្ចុប្បន្នប្រៃសណីយ៍ ត្រូវបានធ្វើឱ្យប្រសើរឡើងដូចជា ការកាត់បន្ថយរយៈពេលចែកចាយបញ្ញើ ការដាក់ឱ្យដំណើរការនូវបញ្ញើ ឆាប់រហ័សនៅរាជធានីភ្នំពេញ និងគ្រប់បណ្តាខេត្តទាំងអស់ ការពង្រីកសេវាកម្មប្រៃសណីយ៍ ទៅដល់តំបន់ទីប្រជុំជនសំខាន់ៗផងដែរ"។

ព្រមគ្នានេះ លោកបណ្ឌិត ក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអនុវត្ត ការងារទទួលបានលទ្ធល្អប្រសើរ។\

ពិធីនោះដែរ ក៏បានបំពាក់គ្រឿងឥស្សរយស ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមួយចំនួន ដែលមានស្នាដៃ ក្នុងការបម្រើជាតិនាឆ្នាំ កន្លងមកផងដែរ៕

DAP-News

DAP-News

ដើម​បណ្តឹង​រដ្ឋ​ប្បវេ​ណី ១៥០​នាក់ សោក​ស្តាយ​ចំពោះ មរណ​ភាព​អៀង សារី

$
0
0

ភ្នំពេញ៖ ដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង ០០២ ចំនួន១៥០ នាក់ ដែលបានចូលរួម ក្នុងកិច្ចប្រជុំថ្នាក់តំបន់ នៃដើមបណ្តឹងរដ្ឋប្បវេណី សំណុំរឿង០០២ ប្រារព្ធឡើង នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ នៅខេត្តបាត់ដំបង មានការសោកស្តាយ និងខកចិត្តជាខ្លាំងដោយលោក អៀង សារី បានទទួលមរណភាព។

យោងតាមសេចក្តីថ្លែងការណ៍ របស់ដើមបណ្តឹងរដ្ឋប្បវេណី សំណុំរឿង ០០២ ចំនួន១៥០រូប អំពីមរណភាពរបស់ជនជាប់ចោទ អៀង សារី ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣បានឲ្យដឹងថា ពួកគេពិតជាមានការ សោកស្តាយដែលលោក អៀង សារី បានទទួលមរណភាព ដោយនាំយកអាថ៌កំបំាង ទៅជាមួយក្នុងអំឡុងពេលដែល សវនាការកំពុងតែប្រព្រឹត្តទៅ និងមុននឹងមានសេចក្តី សម្រេចណាមួយពីពិរុទ្ធភាព លើបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់ លើរូបគាត់នៅចំពោះមុខ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា។ "មរណភាពរបស់រូបគាត់ ក៏ដាស់ស្មារតីរបស់យើងទាំងអស់គ្នា ឲ្យកាន់តែមានការព្រួយបារម្ភថា អ.វ.ត.ក អាចនឹងមិនឈានទៅរកយុត្តិធម៌ ឲ្យជនរងគ្រោះបាន"។

រហូតដល់ពេលនេះ ដើមបណ្តឹងរដ្ឋប្បវេណី នៅតែចង់បានយុត្តិធម៌ ចង់ដឹងការពិតដែលកើតមាន ក្នុងរបបខ្មែរក្រហម និងទន្ទឹងរង់ចាំលទ្ធផល តាមរយៈការកាត់ក្តី លើអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មយង់ឃ្នងផ្សេងៗទៀត ដែលកើតមានចំពោះដើមបណ្តឹងរដ្ឋប្បវេណី សាច់ញាតិ និងជនរងគ្រោះផ្សេងទៀត និងមិនចង់ឲ្យអំពើបែបនេះ កើតមានសារជាថ្មី។

សេចក្តីថ្លែងការណ៍នោះបន្តថា ក្នុងគោលដៅនេះដើមបណ្តឹង រដ្ឋប្បវេណី សូមស្នើដោយទទូចដូចតទៅ៖

១- សូមឲ្យប្រទេសម្ចាស់ជំនួយ អង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា សហការគ្នាបន្តការគាំទ្រ របស់ខ្លួនតទៅទៀតដើម្បីឲ្យ សវនាការអាចបន្តទៅបាន និងឈានទៅបញ្ជប់បេសកកម្មរបស់ខ្លួន ប្រកបដោយជោគជ័យ ។

២- សូមឲ្យអ.វ.ត.កបង្កើនល្បឿន នៃការជំនុំជម្រះអោយកាន់តែលឿន ទៅមុខថែមទៀតព្រោះថាជនជាប់ចោទ អាយុកាន់តែច្រើន និងមានជំងឺមកបៀតបៀនជាបន្តបន្ទាប់ និងគួរឲ្យព្រួយបារម្ភ។

៣- សូមឲ្យលោក នួន ជា និង លោក ខៀវ សំផន សហការល្អបន្តចូលរួម បង្ហាញការពិតជូនតុលាការ និងនិយាយថ្លែងការណ៍ នៅមុខសាធារណៈជនពិសេស ដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះទាំងអស់ សម្រាប់ជាផលប្រយោជន៍យុត្តិធម៌ និងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ជនជាប់ចោទ អៀង សារី បានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង៨ និង៤៥នាទីព្រឹកដោយ មូលហេតុជំងឺក្នុងអាយុ៨៨ឆ្នាំ (កើតឆ្នាំ១៩២៥) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោក អៀង សារី កើតនៅខេត្តត្រាវិញ កម្ពុជាក្រោម ជាអតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃរបបកម្ពុជាប្រជាធិបតេយ្យ។

លោក អៀង សារី ត្រូវបានចោទប្រកាន់ពីបទឧកិ្រដ្ឋ ចំនួនបីគឺ បទប្រឆាំងមនុស្សជាតិ បទប្រល័យពូជសាសន៍ និងបទបំពារបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដែលសហចៅក្រមស៊ើបអង្កេត បានបញ្ជូនរឿងទៅជំនុំ ជម្រះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ប្រជាពលរដ្ឋ នៅស្រុកឈូក ៤៧៤ គ្រួសារ ទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លី

$
0
0

កំពត ៖ ប្រជាពលរដ្ឋមកពីឃុំចំនួន២ នៅក្នុងស្រុកឈូក ខេត្ដកំពត កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ បាន មកទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ពីអភិបាលខេត្ដកំពត លោក ខូយ ឃុនហួរ និងលោកស្រី អ៊ុន សុគន្ធា តំណាងរាស្ដ្រ គណបក្សប្រជាជន មណ្ឌលកំពត ព្រមទាំងមានការចូលរួម ពីមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។

មន្ដ្រីសាលាខេត្ដ កំពត បានឱ្យដឹងថា ប្រជាពលរដ្ឋទាំង ៤៧៥គ្រួសារ មកទទួលប័ណ្ណកម្មសិទ្ធិខាងលើនេះ មកពីភូមិចំនួន២ គឺភូមិ ត្រញំងរុន ក្នុងឃុំតាកែន និងភូមិជ្រៃបាក់ ក្នុងឃុំតេជោអភិវឌ្ឍន៍ ហើយការប្រគល់ប័ណ្ណកម្មសិទ្ធិនេះ ធ្វើឡើងនៅ សាលារៀនត្រញំងរុន ក្នុងភូមិត្រញំងរុន ឃុំតាកែន ស្រុកឈូក។

មន្ដ្រីសាលាខេត្ដកំពត បានឱ្យដឹងថា ប្រជាពលរដ្ឋ ទាំង ៤៧៤ គ្រួសារ ទទួលប័ណ្ណកម្មសិទ្ធិខាងលើនេះ ដែលមានផ្ទៃដីសរុប ចំនួន ៧២៧, ៥១៧ហិកតា ស្មើនឹងប័ណ្ណ ៩៨៩ សន្លឹក ។

អភិបាលខេត្ដកំពត បានមានប្រសាសន៍ថា ក្រោយពីទទួលបានកម្មសិទ្ធិដីធ្លីខាងលើ នេះ ប្រជាពលរដ្ឋអាចយកទៅធ្វើអ្វីក៏បានដែរ គឺជាកម្មសិទ្ធិផ្ដាច់មុខរបស់បងប្អូន។ លោកបានបន្ដថា ទម្រាំបាន កម្មសិទ្ធិដីធ្លីនេះ គឺក្រុមការងារទាំងក្រុមយុវជនស្ម័គ្រចិត្ដ សម្ដេចតេជោ ក្រុមមន្ដ្រីសុរិយោដី និងអាជ្ញាធរខេត្ដ បានឆ្លងកាត់ផលវិបាកជាច្រើន ។

អភិបាលខេត្ដកំពត បានមានប្រសាសន៍ទៀតថា ទាំងនេះគឺជាការអនុវត្ដ គោល នយោបាយចាស់ សកម្មភាពថ្មី ក្នុងវិស័យដីធ្លី របស់រាជរដ្ឋាភិបាល ហើយបានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋ កុំចាញ់បោក ការរុកគួន និងភូតកុហក ពីសំណាក់អ្នកនយោបាយប្រឆាំង មួយក្ដាប់តូច ពោលប្រជាពលរដ្ឋ គឺពិតជាបានទទួល កម្មសិទ្ធិដីធ្លីយ៉ាងប្រាកដមែន៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>