Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សិស្សជាន់ខ្ពស់ នៃសាលា ភូមិន្ទរដ្ឋបាល ៣១១នាក់ និងមន្រ្តី៦នាក់ ទៅទស្សនកិច្ច តំបន់អភិវឌ្ឍន៍ របស់ អធិរាជ កសិកម្ម ម៉ុង ឬទ្ធី

$
0
0

-ឃុំកែវផុស ជាប់ចំណាត់ ថ្នាក់លេខ១ សម្រាប់ ភូមិ-ឃុំមាន សុវត្ថិភាព

ព្រះសីហនុ៖ ដើម្បីស្វែងយល់ពី បទពិសោធន៍ នៃការអនុវត្ត ជាក់ស្តែង បន្ទាប់ពីសិក្សាមេរៀន ទ្រឹស្តីនៅក្នុង សាលារួចមក និស្សិត ៣១១នាក់ និងសិស្សមន្រ្តី ក្រមការ ចំនួន ១៣១នាក់ នៃសាលាភូមិន្ទរដ្ឋបាល បាននំាគ្នាធ្វើ ទស្សនកិច្ចសិក្សា នៅតំបន់ អភិវឌ្ឍន៍ ទីក្រុងកំពង់ផែ ឧកញ៉ា ម៉ុង ឬទ្ធី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ ដែលទស្សនកិច្ចសិក្សានេះ ដឹកនាំដោយ លោកបណ្ឌិតសាស្រ្តាចារ្យ ស៊ុំ ម៉ាប់ នាយកសាលា ភូមិន្ទរដ្ឋបាល និង សហការី ព្រមទាំងទទួលបាន ការឧបត្ថម្ភទាំងស្រុង ពីលោកបណ្ឌិត ម៉ុង ឬទ្ធី។

ក្រុមនិស្សិត សាលាភូមិន្ទរដ្ឋបាល បានឲ្យដឹងថា ក្រុមនិស្សិតទំាងអស់ ត្រូវបានអនុញ្ញាត ឲ្យទស្សនកិច្ច នៅរោងចក្រចំរាញ់ ដូងប្រេង, រោងចក្រ កិនអង្ករ នៅតំបន់ អភិវឌ្ឍន៍ ម៉ុង ឬទ្ធី ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នៅក្នុងនោះដែរ អធិរាជ កសិកម្ម លោកឧកញ៉ា ម៉ុង ឬទ្ធី ក៏បានធ្វើការបង្ហាញ ពីបទពិសោធន៍ របស់ លោកដល់ក្រុម និស្សិត ទាំងអស់ដែលបាន ចុះមកដល់ទីតាំងផ្ទាល់ ដើម្បីស្វែងយល់បទ ពិសោធន៍ ជាក់ស្តែង ។ អធិរាជកសិកម្ម ក៏បានមាន ប្រសាសន៍ ប្រាប់ទៅ ក្រុមនិស្សិតថា ពីអតីតភាព តំបន់កែវផុស ជាតំបន់ ដាច់ឆ្ងាយ ពីមជ្ឈដ្ឋាន ខាងក្រៅ មិនមានការអភិវឌ្ឍន៍ទេ ប៉ុន្តែបច្ចុប្បន្ននេះ កែវផុស បានក្លាយទៅ ជាទីក្រុង រីកចម្រើនមួយ មានហេដ្ឋារ ចនាសម្ព័ន្ធ គ្រប់បែបយ៉ាង ហើយបាន ផ្តល់ការងារ ដល់ប្រជាពលរដ្ឋ រាប់ម៉ឺននាក់ ដែលរស់នៅ តំបន់នេះ និងប្រជាពលរដ្ឋ មកពីតំបន់ឆ្ងាយៗ ។ ហើយចំពោះ បញ្ហាសន្តិសុខវិញ អធិរាជកសិកម្មបាន ធ្វើការបញ្ជាក់ថា វាកើតមកពីគ្រឿងញៀន ល្បែង ស៊ីសង និងភាពគ្មានការងារធ្វើ តែចំពោះ តំបន់នេះមិន មាន គ្រឿងញៀនទេនាពេលបច្ចុប្បន្ននេះ ហើយល្បែងស៊ីសង ក៏អត់ដែរ ព្រោះតែកាលណា លោកដឹង លោកនឹងធ្វើការកាត់ផ្តាច់ទឹក ភ្លើងមិនអោយប្រើប្រាស់ តទៅទៀតទេ ។រហូតមានអង្គការខ្លះ មានការយល់ច្រលំមិនយល់គោលបំណងរបស់លោក រហូតបានចោទលោកថា ជាជនផ្តាច់ការទៀតផង ។

លោកបញ្ជាក់ថា កាលដែលលោកធ្វើយ៉ាង ដូច្នេះ ព្រោះចង់ព្រមាន មនុស្សខូច ព្រោះនៅទីនេះ លោកស្វាគមន៍ តែមនុស្សល្អៗ តែប៉ុណ្ណោះ ហើយចំពោះគ្រោះថ្នាក់ ចរាចរណ៍វិញ ក៏ស្ទើរតែគ្មានទេ ម៉្យាងការ ប្តឹងផ្តល់គ្នាឡើង តុលាការក៏គ្មានដែរ ព្រោះម្នាក់ៗ រវល់ប្រកបការងារ ចិញ្ចឹមជីវិតគេរៀងៗ ខ្លួនគ្មានពេលទំនេរ និយាយ បង្ខូចគ្នាទេ ។ មេឃុំកែវផុស លោក នងឌី ណារ៉ា ក៏បានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅ កែវផុស ចំនួន៧០ ភាគរយ ទទួលបានការងារធ្វើ នៅក្នុងតំបន់ អភិវឌ្ឍន៍ របស់លោកឧកញ៉ា ម៉ុង ឬទ្ធី ។ ហើយចំពោះភូមិ ឃុំមានសុវត្ថិភាព វិញគឺឃុំរបស់លោកនេះ ជាប់ចំណាត់ថ្នាក់លេខ ១ ទូទាំងប្រទេសតែម្តង ។ លោក នងឌី ណារ៉ា បានបន្តទៀតថា ដោយសារតែ គោលនយោបាយ ដ៏ល្អរបស់រាជរដ្ឋាភិបាល តាមរយៈការ អភិវឌ្ឍន៍ របស់ឧកញ៉ា ម៉ុង ឬទ្ធី បានធ្វើឲ្យតំបន់កែវផុស មានការរីក ចម្រើនជាទីមោទនៈ ។ ជាមួយគ្នានោះដែរ លោក ក៏តែងតែយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋ នៅភូមិកែវផុស ដោយបានសាងសង់ មណ្ឌលសុខភាព, សាងសង់ សាលារៀន, វត្តអារាម ជួសជុល និងធ្វើផ្លូវ សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋផងដែរ ។

សូមបញ្ជាក់ផងដែរថា ក្នុងតំបន់អភិវឌ្ឍន៍ របស់អធិរាជកសិកម្ម ម៉ុង ឬទ្ធីបច្ចុប្បន្ននេះ រួមមាន ចំការដូងប្រេង ក្នុងនោះ ទទួលបានដីសម្បទាន សេដ្ឋកិច្ចពី រាជរដ្ឋាភិបាល ចំនួន១១,០០០ ហិកតាបានចាប់ផ្តើម ធ្វើការដំាដុះ នៅឆ្នាំ១៩៩៧ ហើយបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋជាង៣០០០, កំពង់ផែឧកញ៉ា ម៉ុង កែវផុស ត្រូវបាន បង្កើតឡើង នៅឆ្នាំ២០០៤ ហើយកំពង់ផែនេះ បានផ្តល់ការងារ ដល់ប្រជាពលរដ្ឋ ចំនួនជាង១០០០នាក់, ចំការ កៅស៊ូ ត្រូវបានចាប់ផ្តើមដំាដុះ នៅឆ្នាំ២០០៧ លើផ្ទៃដីជាង២០០០ហិកតា ផ្តល់ការងារដល់ ប្រជាពលរដ្ឋ ជាង ១០០០នាក់, កសិដ្ឋាន ចិញ្ចឹមជ្រូកចាប់ផ្តើម បង្កើតនៅ ឆ្នាំ២០០៩ ពូជជ្រូកត្រូវបាននាំចូលពី ប្រទេសអង់គ្លេស កសិដ្ឋាននេះផ្តល់ ការងារដល់ ប្រជាពលរដ្ឋ ជិត១០០០នាក់ និងរោងចក្រផលិតអង្ករ បានបង្កើតឡើយនៅ ឆ្នាំ២០១១ អាចមានលទ្ធភាពក្នុង ការផលិតអង្ករ បាន៥តោនក្នុងមួយម៉ោង ។
មន្ត្រីសាលាភូមិន្ទរដ្ឋបាល សិស្ស និងកម្មសិក្សាការីទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលឯកឧត្តមបណ្ឌិត តែងតែគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈ សម្រាប់ការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល ព្រមទាំងបានជួយឧបត្ថម្ភទាំងស្រុងចំពោះទស្សនកិច្ចសិក្សានេះផងដែរ ។

មន្ត្រីសាលាភូមិន្ទរដ្ឋបាល សិស្ស និងកម្មសិក្សាការីទាំងអស់សូមជូនពរឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីជាទីស្រលាញ់ ជួបតែសិរីសួស្តី ជ័យមង្គល វិបុលសុខ សុភមង្គល និងសូមប្រកបដោយ ពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


ចរាចរ លើស្ពានគីហ្សូណា បិទជា បណ្ដោះអាសន្ន ជិត ១ម៉ោង ដោយសារ មានពិធី សូត្រមន្ដ រំដោះគ្រោះ

$
0
0

កំពង់ចាម ៖ អាជ្ញាធរ និងសមត្ថកិច្ច ខេត្ដកំពង់ចាម បានជូនដំណឹងថា ការធ្វើ ចរាចរ ឆ្លងកាត់ស្ពាន គីហ្សូណា ក្នុងក្រុង កំពង់ចាម បានផ្អាកជា បណ្ដោះអាសន្ន ក្នុងរយៈពេលប្រមាណ ១ម៉ោង នៅវេលា ម៉ោង ៤រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៣ នេះ ដោយសារតែមានពិធីសូត្រ មន្ដរំដោះ គ្រោះ ឧបទ្រពពីសំណាក់ព្រះ សង្ឃ ជិត២០០ អង្គនៅ ខេត្ដកំពង់ចាម ។

ពិធីសូត្រមន្ដរំដោះគ្រោះ ឧបទ្រពចង្រៃ ពីសំណាក់ព្រះសង្ឃ ជិត២០០ អង្គ នារសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៣ នេះ បានធ្វើ ឡើង បន្ទាប់ពីមានគ្រោះ ថ្នាក់ចរាចរដ៏គួរឱ្យ រន្ធត់មួយ កាលពីប៉ុន្មានថ្ងៃមុននេះ បណ្ដាល ឱ្យមនុស្ស ៣នាក់ ក្នុងនោះស្ដ្រី ២នាក់ ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ រវាងរថយន្ដ និង ម៉ូតូរបស់ជនរងគ្រោះ ដែលបានបើក បុកគ្នាពេញមួយទំហឹង ហើយធ្វើឱ្យជនរង គ្រោះម្នាក់ ប៉ើងធ្លាក់ចូលទឹកទន្លេទៀត ផង ។

សកម្មភាពព្រះសង្ឃ សូត្រមន្ដរំដោះ គ្រោះឧបទ្រពចង្រៃ ដែលបានធ្វើឡើង ចំនួន ២លើកមកហើយ ដោយលើកទី១ នៅតាមបណ្ដោយផ្លូវ ព្រះ នរោត្ដម រហូត មកដល់មុខក្រសួងមហាផ្ទៃ និងលើកទី២ ធ្វើឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បន្ទាប់ពី មានការអំពាវនាវ ពីសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ស្នើឱ្យព្រះសង្ឃ រៀបចំពិធីសូត្រ មន្ដ រំដោះគ្រោះឧបទ្រពចង្រៃទីកន្លែងណា ដែលមាន គ្រោះថ្នាក់ចរាចរ សម្លាប់មនុស្ស និងរងរបួសច្រើនជាងគេ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

បញ្ជូនខ្លួនបុរស ជនជាតិវៀតណាម ទៅតុលាការពីបទ រំលោភសម្លាប់ ស្ដ្រីខ្មែរអាយុ ៧៤ឆ្នាំ

$
0
0

កំពត ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ដកំពត នៅរសៀលថ្ងៃទី១៦ ខែមីនានេះ បានបញ្ជូនខ្លួនបុរសជនជាតិវៀតណាម ម្នាក់ ទៅកាន់សាលាដំបូង ខេត្ដកំពត ជាប់ពាក់ព័ន្ធនិងការរំលោភហើយសម្លាប់ស្ដ្រីខ្មែរអាយុ៧៤ឆ្នាំ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ ថាត់ ភឿន អាយុ៣១ឆ្នាំ រស់នៅភូមិជើងខិន ឃុំស្រុកចាំង ស្រុកឡុងភូ ខេត្ដយិនឡុង បច្ចុប្បន្នមកស្នាក់នៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។

សមត្ថកិច្ចបានបន្ដថា ជនសង្ស័យរូបនេះ បានរំលោភសម្លាប់ស្ដ្រីរងគ្រោះ ឈ្មោះឈឹម ឈិន អាយុ៧៤ឆ្នាំ ជាអ្នកចាំចំការរស់នៅ ភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្ដកំពត ។

ជនសង្ស័យបានសារភាពទៀតថា កាល ពីរសៀលថ្ងៃទី១៥ ខែមីនា នៅពេលដែលជនរងគ្រោះកំពុងនៅក្នុងផ្ទះ ចំការ ស្រាប់តែរូបគេចូលទៅចាប់រំលោភ រួចហើយរិតកជនរងគ្រោះ រហូតដល់ស្លាប់ ហើយគេចខ្លួនបាត់ទៅ ។ ក្រោយកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យរូបនេះនៅល្ងាចថ្ងៃដដែល ។

Photo by DAP-NEWS

ជូនចំណងដៃ សាលាឆទាន ដល់អ្នកស្រុកបាទី

$
0
0

តាកែវៈ រដ្ឋមន្រ្តីក្រសួង ប្រៃសណីយ៍និង ទូរគមនាគមន៍ លោកបណ្ឌិត សូរ ឃុន អ្នកតំណាង រាស្រ្ត មណ្ឌលតាកែវ លោក ប្រាក់ ធុច នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ បានផ្តល់ចំណង ដល់អ្នកស្រុក នូវសាលាឆទានមួយកន្លែង នៅភូមិសៀមដេក ឃុំគ្រាំងលាវ ស្រុកបាទី ។

លោកបណ្ឌិត បានថ្លែងអំណរ គុណដល់ប្រជាពលរដ្ឋ ក្នុងភូមិនិងពុទ្ធបរិស័ទ្ធទំាងអស់ស ដែលបានបរិច្ចាគទ្រព្យផ្ទាល់ ចូលរូមកសាងសមិទ្ធផល សាលាឆទាន១កន្លែង សម្រាប់ប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យផ្សេងៗតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា។

លោករដ្ឋមន្រ្តី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ បានធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនលូតលាស់ទាំង ផ្នែកពុទ្ធចក្រនិងអាណាចក្រ ជាក់ស្តែងកម្ពុជាមានវត្តអារ៉ាមជាង៤ពាន់វត្ត ព្រមទាំងព្រះសង្ឃជិត៦ម៉ឺនអង្គ។ លោក ក៏បានផ្តំាផ្ញើឱ្យ អ្នកភូមិប្រយ័ត្នប្រយែង ពីជំងឹផ្តា សាយបក្សីដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ផងដែរ ជាពិសេសត្រូវប្រញាប់ទៅមន្ទីរ ពេទ្យជាបន្ទាន់កាលបើមាន ជំងឺគ្រុនក្តៅចាប់ពី៣៧អង្សាសេ ឡើងទៅជាមួយនឹងអការៈពិបាកក្នុងការដកដង្ហើមនិងក្អក។

បើតាមលោកមេឃុំគ្រាំងលាវ ទូច សឿន បានឱ្យដឹងថា សាលាឆទាននេះ ចាប់ផ្តើមកសាងពីថ្ងៃទី១៥ខែតុលា ឆ្នាំ២០០៩ រហូតដល់ដើមខែមីនា ឆ្នាំ២០១៣ទើបបញ្ចប់ ជាមួយនឹងថវិកាកសាងជាង៥លាន៦សែនរៀល ដែលជាការចូលពីពុទ្ធបរិស័ទ្ធ។

លោករដ្ឋមន្រ្តីនិងអ្នកតំណាងរាស្រ្ត ក៏បានចែកអង្ករដល់អ្នកភូមិ៨៣គ្រួសារ ក្នុង១គ្រូសារទទួលបានអង្ករ១០គីឡូ ថវិកាចំនួន២៥៤០ដុល្លារ សម្រាប់ទូទាត់ថៃ្លកសាង និងថវិកាជាង២លាន៤សែនដល់អ្នកចូលរួមផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

មន្រ្តីនគរបាល ស្រុកកំពង់សិលា ដែលបាញ់ សម្លាប់ខ្លួនឯង ត្រូវបានសាច់ញាតិ ចេញមុខបដិសេធថា មិនមែន មកពីញៀនថ្នាំទេ

$
0
0

ព្រះសីហនុ៖ សាច់ញាតិមន្រ្តី នគរបាលម្នាក់ នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលបានបាញ់ សម្លាប់ខ្លួនឯង កាលពីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣កន្លងទៅនោះ បានចេញមុខមក បដិសេធថា ជនរងគ្រោះមិនមែន បាញ់សម្លាប់ខ្លួនឯង ដោយសារតែ ញៀនថ្នាំនោះឡើយ។

ការចេញមុខ មកបដិសេធខាងលើនេះ បានធ្វើឡើង ក្រោយពីគេហទំព័រ ដើមអម្ពិលបាន ចុះផ្សាយ ដោយដកស្រង់សម្តី របស់សាក្សី មួយចំនួន នៅជិតកន្លែង កើតហេតុថា ជនរងគ្រោះ បានបាញ់សម្លាប់ខ្លួន ដោយសារតែញៀនថ្នាំ។

សាច់ជនរងគ្រោះ ដែលជាមន្រ្តីនគរបាល ស្រុកកំពង់សិលា រូបនេះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ថា ការពិតមូលហេតុថា ជនរងគ្រោះជា មនុស្សញៀនថ្នាំ ហើយឈានទៅដល់ការ បាញ់សម្លាប់ខ្លួនឯងនោះ គឺសមត្ថកិច្ចជំនាញ រកមិនទាន់ឃើញ និងចេញមកបញ្ជាក់ ជាផ្លូវការនោះឡើយ ដែលទាំងនេះគ្រាន់តែ ជាការអះអាង របស់សាក្សី ប៉ុណ្ណោះ ដូច្នេះ បងប្អូនទាំងអស់ សូមធ្វើការបដិសេធចោល ទាំងស្រុងតែម្តង។

សូមបញ្ជាក់ថា មន្រ្តីនគរបាលម្នាក់ បានប្រើកាំភ្លើង ខ្លីបាញ់ក្បាលខ្លួនឯងស្លាប់ភ្លាមៗ នាវេលាម៉ោង ៩ និង១០នាទី យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ នៅរមណីយដ្ឋានថ្មរូង ក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលមូលហេតុ នៃការបាញ់នេះ សមត្ថកិច្ចមិនទាន់រកឃើញមូលហេតុនៅឡើយទេ ។

លោកអនុសេនីយ៍ទោ ទេព ណារិទ្ធ នាយប៉ុស្តិ៍នគរបាល ឃុំអូរបាក់រទេះ បានឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលដឹងថា មន្រ្តីនគរបាល ហង្ស រិទ្ធា ហៅហុក អាយុ ៣២ឆ្នាំ ឋានៈពលបាលទោ បម្រើការងារនៅ អធិការដ្ឋានន គរបាល ស្រុកកំពង់សិលា បានប្រើកាំភ្លើង K59 បាញ់ក្បាល ខ្លួនឯង ចំសៀតផ្កាខាងស្តាំ។ មន្រ្តីនគរបាលដែលធ្វើ អត្តឃាតខ្លួនឯងនេះ មានអាស័យដ្ឋាន នៅរាជធានីភ្នំពេញ។

ពាក់ព័ន្ធនិង ការបាញ់ក្បាល ធ្វើអត្តឃាតខ្លួនឯង របស់មន្រ្តីនគរបាលរូបនេះ គេនៅមិនទាន់ដឹងពី មូលហេតុពិតប្រា កដយ៉ាងណា នៅឡើយទេ ដោយរង់ចាំការពិនិត្យសព និងតាមដាន តទៅទៀត៕

សាកល វិទ្យាល័យ ធនធានមនុស្ស ផ្តល់ថវិកា មូលនិធិ ដល់និស្សិត រងគ្រោះ ៥នាក់

$
0
0

ភ្នំពេញៈ ក្នុងន័យចូលរួម ចែករំលែក ទឹកចិត្ត រវាងសាលា និងនិស្សិត សាកលវិទ្យាល័យ ធនធានមនុស្ស កាលពីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ កន្លងទៅ បានផ្តល់ ថវិកាមូលនិធិ ៤លានរៀល ជូនដល់ និស្សិតរបស់ខ្លួន ៥នាក់ ដែលរងគ្រោះដោយជំងឺ និង ជួបគ្រោះថ្នាក់ ចរាចរណ៍ នាពេលកន្លងទៅ ។

ថវិកាទាំងនេះ ជាការចូលរួម ចែករំលែក របស់និស្សិត ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ ធនធានមនុស្ស ក្នុងនោះ ត្រូវបាន ប្រគល់ជូន និស្សិត៣រូប ដែលរងគ្រោះ ដោយគ្រោះថ្នាក់ចរាចណ៍ រួមមានយុវជន សឿន រ៉ាឌី ឆ្នាំទី៤ (របួស), ប្អូនស្រី អឿន សុភ័ណ្ឌ សិក្សាឆ្នាំទី២ (របួស) និង ប្អូនស្រី ពុំ ស្រីណេត (របួស) ព្រមទាំងបាន ផ្តល់ថវិកា ដល់និស្សិត ហឿន នឿន (សម្រាប់ ព្យាបាលជំងឺ) និងចូលរួម រំលែកទុក្ខ ដល់ក្រុមគ្រួសារនិស្សិត ម៉ៃ ម៉ូនីកា ដែលនិស្សិតបានស្លាប់ មានជំងឺធ្ងន់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ ។

លោក ឯក មនោសែន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ធនធានមនុស្ស បានមានប្រសាសន៍ថា ថ្វីត្បិតតែ ថវិកានេះ តិចតួចស្តួចស្តើង ក៏ពិតមែន ប៉ុន្តែវាជាទឹកចិត្ត ចែករំលែកគ្នា របស់និស្សិត ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ ធនធានមនុស្ស ជូនចំពោះនិស្សិត ដែលមានគ្រោះថ្នាក់ ដោយប្រកា ណាមួយ ។

ទោះជាយ៉ាងណា លោកក៏បាន ដាស់តឿន ទៅដល់និស្សិត៣រូប ដែលរងគ្រោះថ្នាក់ ចរាចរណ៍ នាពេលកន្លងទៅ ហើយក៏អំពាវនាវ ដល់និស្សិតផ្សេងៗទៀត ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរ តាមដងផ្លូវ ធ្វើយ៉ាងណា  ត្រូវគោរព តាមច្បាប់ចរាចណ៍ ឱ្យបានត្រឹមត្រូវ ជាពិសេស ត្រូវពាក់មួក សុវត្ថិភាព នៅពេលធ្វើដំណើរ តាមទោចក្រយានយន្ត ជាដើម ៕

www.dap-news.com

www.dap-news.com

www.dap-news.com

បុរសម្នាក់ លោតសម្លាប់ខ្លួន ពីលើស្ពានថ្ម នៅក្រុងកំពត

$
0
0

កំពត៖ បុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានថ្ម នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដោយមិនដឹងមូលហេតុ ដែលនាំឲ្យ ជនរងគ្រោះរូបនេះ បានសម្រេចចិត្ត បញ្ចប់ ជិវិតរបស់ខ្លួន។ ហេតុការណ៍លោតទឹកសម្លាប់ខ្លួន ខាងលើនេះ បានកើតមានឡើង កាលពីវេលាម៉ោង ៥៖១០នាទី ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅស្ពានថ្ម ក្នុងក្រុងកំពត។

យ៉ាងណាក៏ដោយ ក្រោយ កើតហេតុ កម្លាំងសមត្ថកិច្ច បាននិងកំពុងចុះរាវរក ជនរងគ្រោះ ដែលសង្ស័យថា ជនរងគ្រោះបានស្លាប់ទៅហើយនោះ៕

បើករថយន្ត បុករោងការ របួសបាក់ដៃស្ត្រីម្នាក់ រួចបើករត់បុកផ្ទះ អ្នកស្រុក រងរបួសខ្លួនឯង

$
0
0

ភ្នំពេញ ៖ បុរសម្នាក់ទំនង ផឹកស្រាស្រវឹងធ្លាក់ភ្នែក បានបើករថយន្តលុស្សស៊ីស បុករោងការ របួសបាក់ដៃស្ត្រីម្នាក់ រួចហើយបានព្យាយាម បើករត់ជ្រុលចង្កូត បុកបង្គោលភ្លើង និងផ្ទះអ្នកស្រុក បណ្ដាលឲ្យខ្ទេច រថយន្ត ព្រមទាំងរងរបួសខ្លួនឯង យ៉ាងដំណំ ហើយត្រូវបក្ខពួក មកដឹករំដោះយកទៅបាត់ ។

គ្រោះថ្នាក់ខាងលើនេះបាន កើតឡើងកាលពី វេលាម៉ោង១០និង៥៥ នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ នៅចំណុចមុខផ្ទះលេខ ១២៣ ផ្លូវលេខ ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ។

លោកអនុសេនីយ៍ទោ ទិត្យ ចំរើន នាយផ្នែកនគរបាល ចរាចរណ៍ ខណ្ឌមានជ័យ បានឲ្យដឹងថា រថយន្តបង្កម៉ាកលុស្សស៊ីស RX 300 ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2S- 5377 បើកបរដោយបុរសម្នាក់ ដែលសាក្សីអះអាងថា ស្រវឹងស្រាធ្លាក់ភ្នែក បានរងរបួសយ៉ាងដំណំ ហើយត្រូវបានបក្ខពួក ដឹករំដោះយកទៅបាត់ មុនពេលកម្លាំងនគរបាល ទៅដល់កន្លែងកើតហេតុ។

លោក ទិត្យ ចំរើន បានបន្តថា ពីដំបូងរថយន្តបង្កបាន ធ្វើដំណើរតាមផ្លូវ ៣៦៩ ពីភូមិកោះក្របី ចូលមកភ្នំពេញ។ លុះធ្វើដំណើរ មកដល់ចំណុច មុខផ្ទះលេខ ១២៣ ក៏ជ្រុលចង្កូតបុករោងការ បាក់បែកតុកៅអី រ៉ឺម៉កម៉ូតូមួយគ្រឿង និងបណ្តាលឲ្យស្ត្រីម្នាក់ របួសបាក់ដៃឆ្វេង ។

បន្ទាប់មករថយន្តបាន ព្យាយាមបើករត់មកដល់មុខ ផ្ទះលេខ ៥៣៤ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ក៏បុកបង្គោលភ្លើង និងយ៉ាកផ្ទះអ្នកស្រុក បណ្តាលឲ្យរថយន្តខូចខ្ទេចស្ទើរទាំងស្រុង ហើយអ្នកបើកបរ របួសយ៉ាងដំណំ។ បច្ចុប្បន្នរថយន្តបង្ក ត្រូវបានកម្លាំងនគរបាល ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ស្ទូចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


រដ្ឋមន្ដ្រី ក្រសួងអប់រំ គួរពិនិត្យមើល ការងារ របស់ប្រធានមន្ទីរអប់រំ ខេត្ដព្រៃ វែង

$
0
0

ព្រៃវែង ៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដព្រៃវែង លោក ហឹម សុផល ត្រូវបានគេរាយការណ៍ថា ការងាររត់ការ ក្រោមតុជាច្រើនរូបភាព ដូចជា ការចង់ ចាប់ប៉ុស្ដិ៍បង្រៀន របស់គ្រូថ្នាក់បឋមសិក្សា  និងថ្នាកមធ្យមសិក្សា គឺភរិយារបស់លោក ហឹម សុផល ជាអ្នកទទួលខុសត្រូវហើយ ក្នុងមួយឆ្នាំៗ ប្រធានមន្ទីរអប់រំ និងភរិយា បានទទួលចំណូល ជាច្រើនរយដុល្លារបាន មកពីការរត់ការទាំងនេះ ។

យោងតាមប្រភពព័ត៌មាន ពីគ្រូមួយ ចំនួន និងធ្លាប់រត់ការផ្លាស់ប្ដូរប៉ុស្ដិ៍បង្រៀន របស់ខ្លួន បានលួចបង្ហើបដើមអម្ពិលឱ្យដឹង ថា បើសិនគ្រូណាម្នាក់ចង់បានប៉ុស្ដិ៍បង្រៀន ជិត និងចំកន្លែងដែលត្រូវប៉ាន់ គឺម្នាក់ៗមិន មែនរត់ទៅពឹង ប្រធានមន្ទីរអប់រំខេត្ដព្រៃ វែង លោក ហឹម សុផល ផ្ទាល់នោះឡើយ ដោយការងារទាំងនេះ ត្រូវបានលោក ហឹម សុផល ប្រគល់ជូនភរិយារបស់ខ្លួនដែល មានតួនាទី នៅក្នុងមន្ទីរអប់រំ ពីព្រោះបើ សិនទាក់ទង តាមភរិយារបស់លោក តាម រយៈការចាយលុយកាក់ ខ្ទង់រយដុល្លារនោះ  ឈ្មោះនឹងធ្លាក់មកភ្លាមៗ នូវអ្វីដែលអ្នករត់ ការទាំងនោះចង់បានប៉ុស្ដិ៍បង្រៀន ដែលខ្លួន ត្រូវការ ។

ប្រភពព័ត៌មានខាងលើ បានឱ្យដឹងទៀត ថា នៅក្នុងមួយឆ្នាំៗគ្រូបង្រៀនថ្នាក់បឋម សិក្សា និងថ្នាក់មធ្យមសិក្សា បើសិនជាពួក គេចង់ទៅបង្រៀនកន្លែងដែលជិតផ្ទះ និង រកទីតាំងបង្រៀន ដែលមើលទៅអាចរក ប្រាក់ចំណូលបានច្រើននោះ ខណៈដែល ឈ្មោះរបស់ពួកគេ ត្រូវតម្រូវឱ្យទៅកាន់ ប៉ុស្ដិ៍ផ្សេង និងឆ្ងាយពីផ្ទះនោះ គឺពួកគេរត់ តាមច្រកភរិយា របស់ប្រធានមន្ទីរអប់រំ ជាក់ជាមិនខាន ដោយសារតែភរិយារូបនេះ ជាមន្ដ្រីអប់រំម្នាក់ ដែលមានឥទ្ធិពលដោយ សារតែប្ដីរបស់ខ្លួន បានប្រគល់តួនាទី និង អំ ណាចពេញដៃ ។ អំពើពុករលួយ និងភាព មិនប្រក្រតីនៃការអនុវត្ដន៍ការងារប្រចាំថ្ងៃ ជាពិសេស ក្នុងរង្វង់នៃការដោះដូរគ្រូ បង្រៀន ទៅកាន់ប៉ុស្ដិ៍បង្រៀនផ្សេងៗ សម្រាប់អ្នកដែលមានលុយនោះ ត្រូវបាន គេលួចបង្ហើបថា កើតមានយ៉ាងពេញបន្ទុក នៅក្នុងមន្ទីរអប់រំ ខេត្ដព្រៃវែង ដែលបញ្ហា នេះ ធ្វើឱ្យមន្ដ្រីថ្នាក់ក្រោម ដែលមិនសូវបាន ទទួលផលប្រយោជន៍ខាងលើនេះ ក៏បាន លួចខ្សឹបផងដែរ ។

ចំពោះបញ្ហាទាំងនេះ គ្រូបង្រៀនមួយ ចំនួន ដែលគ្មានលទ្ធភាពរត់ការនឹងគេ រួម ទាំងមន្ដ្រីមួយចំនួនទៀត នៅមន្ទីរអប់រំខេត្ដ ព្រៃវែង សូមអំពាវនាវដល់លោករដ្ឋមន្ដ្រី ក្រសួងអប់រំ លោក អ៊ឹម សិទ្ធី មេត្ដាជួយ ពិនិត្យមើលបញ្ហាទាំងនេះផង ពីព្រោះនៅ មន្ទីរព្រៃវែងបច្ចុប្បន្ន លោក ហឹម សុផល ដែលជាប្រធានមន្ទីរ ដូចថ្នាក់ដឹកនាំលើក ឡើងថា ពាក់ស័ក្ដិ៣ ប៉ុន្ដែ ប្រពន្ធរបស់ខ្លួន ពាក់ដល់ស័ក្ដិ៥ ពោលការងាររត់ការក្រោម តុផ្សេងៗ គឺស្ថិតនៅលើដៃប្រពន្ធរបស់ខ្លួន។

ចំពោះការចោទប្រកាន់ទាំងនេះ មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាច ស្វែងរកការបញ្ជាក់ និងបកស្រាយពីសំ ណាក់ប្រធានមន្ទីរអប់រំ លោក ហឹម សុផល និងភរិយាបាននៅឡើយទេ ប៉ុន្ដែ ដើម អម្ពិលរង់ចាំការចេញមុខមកបកស្រាយ គ្រប់ពេលវេលា ៕

ប្លន់ម៉ូតូនៅ តំបន់រ៉ាដា ក្នុងសង្កាត់ភ្នំពេញថ្មី នាំឲ្យអ្នករស់នៅ តំបន់នេះ សម្ដែងការព្រួយ បារម្មណ៍ ពីសន្ដិសុខ

$
0
0

ភ្នំពេញ៖  អំពើរប្លន់មួយ បានកើតឡើង នៅច្រកផ្លូវចូលទៅកាន់ កន្លែង រ៉ាដា ស្ថិតក្នុង សង្កាត់ភ្នំពេញថ្មី ដែលបង្កឡើងដោយ ក្រុមចោរមាន គ្នា០៣នាក់ បានប្លន់យកបានម៉ូតូ ស្កុបពីពណ៌ ត្រួយចេក ស៊េរីឆ្នាំ២០១៣ មួយគ្រឿង គេចខ្លួនដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នករស់នៅម្ដុំនេះ រាប់សិបគ្រួសារ ដោយបាននិយាយថា សន្ដិសុខកាន់តែអាក្រក់ឡើងៗ  ពីព្រោះតំបន់នេះ ពីមុនមក មិនដែលមានរឿងនេះ កើតឡើងនោះទេ។

ហេតុការណ៍ ភ្ញាក់ផ្អើលថា មានករណីប្លន់ ម៉ូតូស្កុបពី នេះបានកើតឡើង កាលពីវេលា ម៉ោង ០៧និង៤០នាទី យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ដែលជនរងគ្រោះ  ក្នុងអំពើប្លន់នេះមាន ឈ្មោះ ចាន់ ស្រីតូច ភេស្រី អាយុ១៩ឆ្នាំ មានមុខរបរជា អ្នកសំអាង បច្ចុប្បន្នស្នាក់នៅផ្ទះ ៣៦៩ ផ្លូវលេខ៦អា សង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូដែលត្រូវក្រុមចោរ ប្លន់យកទៅនោះ ម៉ាកស្កុបពីពណ៌ ស៊េរីឆ្នាំ២០១៣ ពណ៌សលាយ លឿងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 1AK-5406។ ចំណែកក្រុមចោរប្លន់នោះ ត្រូវបានគេរាយការណ៍មកថា មានគ្នា០៣នាក់ ជិះម៉ូតូម៉ាក ស្កុបពីដូចគ្នា ប៉ុន្ដែមិនបានចាំ ស្លាកលេខទេ ហើយបានគេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពប្លន់។

សេចក្តីរាយការណ៍ បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបាន ជិះម៉ូតូពីកើតមកលិច ចូលមកកាន់ តំបន់រ៉ាដា កន្លែងដែលនារីរងគ្រោះ បើកកន្លែងសំអាង ពេលដែលម៉ូតូបត់ ឆ្វេងបានប្រហែល១៥ម៉ែត្រ ស្រាប់តែមានបុរស០៣នាក់ ជិះម៉ូតូម៉ាកស្កុបពី ដូចគ្នា មិនចាំ ស្លាកលេខ បានបើកមកគៀររួចដណ្ដើម យកម៉ូតូទៅ ដោយសុវត្ថិភាព។

ក្រោយកើតហេតុ កម្លាំងនគរបាល ខណ្ឌសែនសុខ បានទៅដល់ ហើយបាននាំនារីរងគ្រោះ ដែលអះអាងថា ត្រូវចោរប្លន់ ទៅសាកសួរ។ តាមអ្នករស់នៅ តំបន់រ៉ាដា ក្នុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី បានបញ្ជាក់ថា តំបន់នេះពីមុន គ្មានអំពើរឆក់ ប្លន់ទេ ទើបតែពេលនេះមានករណីប្លន់ កើតឡើង ដូច្នេះពួកគាត់សម្ដែ ង ការព្រួយបារម្មណ៍ អំពីសន្ដិសុខកាន់ តែអាក្រក់ឡើងៗ។

ប្រជាពលរដ្ឋ សូមអំពាវនាវដល់កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ទាំងនគរបាលដែលដឹកនាំលោក ម៉ក់ ហុង និងអាវុធហត្ថដែលដឹកនាំដោយ លោក គិត សុផល ជួយពង្រឹងសន្តិសុខ និងការពារបទល្មើស ឲ្យបានល្អផងសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕

Photo by DAP-NEWS

Photo by DAP-NEWS

កូនប្រុសភ្លោះ រៀបអាពាហ៍ ពិពាហ៍នៅថ្ងៃ តែមួយនៅ ស្រុកស្ទឹងត្រង់

$
0
0

កំពង់ចាម៖ អាពាហ៍ពិពាហ៍ ដែលកម្រមួយ គឺកូនប្រុសភ្លោះពីរនាក់ បានសុំឪពុកម្តាយ រៀបអាពាហ៍ពិពាហ៍ នៅថ្ងៃតែមួយ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមិនា ឆ្នាំ២០១៣ ដែលបានប្រារព្ធធ្វើនៅគេហដ្ឋានខាងប្រុស ស្ថិតក្នុងភូមិមាឃទី១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

កូនកម្លោះភ្លោះជាបងមានឈ្មោះ វ៉ាន់ហ៊ឹម កែវឡុង អាយុ២១ឆ្នាំ ជាគូនិងកូនក្រមុំឈ្មោះ ហាក់ វ៉ាន់ថា អាយុ២០ឆ្នាំ និងកូនកំឡោះប្អូនមានឈ្មោះ វ៉ាន់ហ៊ឹម កែវឡាយ អាយុ២១ឆ្នាំ ជាគូនិងកូនក្រមុំឈ្មោះ ឌិន ម៉ូលីកា អាយុ២០ឆ្នាំ ។

បើតាមលោក វ៉ាន់ ហំ និងអ្នកស្រី ជុំ រិនឌី ជាឪពុកម្តាយ បានឲ្យដឹងថា កូនប្រុសភ្លោះទាំងពីរនាក់ នេះ គឺជាទី៣ក្នុងគ្រួសារ ។

លោក វ៉ាន់ ហំ បានបញ្ជាក់ថា ភរិយារបស់លោក បានកើតកូន៤លើករួចមក ហើយ លើកទី១ បាន១នាក់ .ទី២បាន១នាក់ .ទី៣បានកូនប្រុសភ្លោះ២នាក់(កូនកម្លោះ)និងទី៤ បានកូនស្រីភ្លោះ២នាក់ទៀត អញ្ចឹងកើតបាន៤លើក បានកូន៦នាក់។

ឪពុកកូនកម្លោះ បន្តឲ្យថា ដំបូងលោក គិតរៀបមង្គលការឲ្យកូនប្រុសភ្លោះម្តងម្នាក់ ប៉ុន្តែ កូនប្រុសភ្លោះ ទាំងពីរនាក់នេះ បានទទូចសុំឲ្យរៀបអាពាហ៍ពិពាហ៍ឲ្យពួកគេរួមគ្នា ទើបគាត់ និងប្រពន្ធ បានសម្រេច ចិត្តរៀបចំតាមបំណងរបស់ពួកគេទៅ ។

លោក វ៉ាន់ ហំ បានបន្ថែមថា តាមប្រពៃណី ខាងកូនប្រុស តែងតែប្រារព្ធពិធីមង្គលការនៅផ្ទះខាងស្រី ប៉ុន្តែ ដោយសារតែលោក មានកូនប្រុសភ្លោះ ហើយត្រូវរៀបមង្គលការម្តងពីរនាក់ ទើបលោក បានស្នើសុំអាណា ព្យាបាល ខាងកូនស្រីក៏មានការឯកភាពគ្នាធ្វើពីធីមង្គលការនៅផ្ទះរបស់លោកតែម្តងទៅ។

ម្តាយកូនកម្លោះ អ្នកស្រី ជុំ រិនឌី បានមានប្រសាសន៍ថា កូនក្រមុំឈ្មោះ ឌិន ម៉ូលីកា ជាគូនិងកូន
ឈ្មោះ កែវឡាយ។ ចំណែក កូនស្រី ឈ្មោះ ហាក់ ចាន់ថា ជាគូនិងកូនប្រុសគាត់ឈ្មោះ កែវឡុង នាងមានទីលំនៅក្នុងភូមិជាមួយគ្នា។

កូនកម្លោះឈ្មោះ កែវ ឡុង បានឲ្យដឹងថា ខ្លួនបានចាប់ចិត្តស្រឡាញ់នារីម្នាក់ ឈ្មោះ ចាន់ថាអស់រយៈ ពេល៣ឆ្នាំមកហើយ ប៉ុន្តែខ្លួនមិនហ៊ានប្រាប់ឪពុកម្តាយឲ្យចូលស្តីទេ ប៉ុន្តែថ្មីៗនេះ ខ្លួនឃើញប្អូនប្រុស កែវ ឡាយ ទើបត្រូវចិត្តចេះស្រឡាញ់ស្រី ហើយឲ្យឪពុក-ម្តាយចូលស្តី ពេលឃើញដូច្នោះ ខ្លួនក៏ជម្រាបឪពុកម្តាយ ឲ្យចូល ស្តីកញ្ញា ចាន់ថាដែរទៅ។ ព្រមជាមួយគ្នានេះ ខ្លួននិងប្អូនប្រុស កែវឡាយ បានស្នើសុំលោកឪពុក អ្នកម្តាយ រៀបមង្គលការពួកខ្លួនរួមគ្នា ព្រោះពួកខ្លួន ជាកូនភ្លោះ។

លោក ជា ធារិទ្ធ ជាសាច់ញាតិ ឪពុកខាងកូនកម្លោះ បានឲ្យដឹងផងដែរថា គូស្រករទាំងពីរគូខាងលើ ពិតជាមាន សំណាងដែលបានរៀបមង្គលការរួមគ្នាដោយរលូន ។

លោក ធារិទ្ធបានបន្តថា អាចនិយាយថា ពួកគេមានសំណាង ព្រោះ កូនក្រមុំទាំងពីរនាក់ មានអាយុ២០ឆ្នាំដូចគ្នា ចំណែកកូនប្រុសទាំងពីរនាក់ មានអាយុដូចគ្នាដែរ ដូច្នេះ ខាងលោកអាចារ្យដេញវេលាល្អត្រូវគ្នា ដូច្នេះហើយទើបពួកគេបានរៀបអាពាហ៍ពិពាហ៍រួមគ្នាដោយសប្បាយរីករាយ៕

www.dap-news.com

www.dap-news.com

www.dap-news.com

គេចរថយន្ត មកពីមុខ ទៅបុកបង្កាន់ ដៃស្ពាន រងរបួសធ្ងន់ ទាំងបីនាក់

$
0
0

ភ្នំពេញ៖ បុរសម្នាក់ និងស្រ្តីពីរនាក់ ត្រូវជាប្តី ប្រពន្ធ និងបងស្រី បានរងរបួសធ្ងន់ ក្រោយពីពួកគេ បានឌុបគ្នាទៅបុក បង្កាន់ដៃស្ពាន ៧មករា បន្ទាប់ពីបានគេចចេញ ពីរថយន្តមួយគ្រឿង ដែលមកពីខាងមុខ កាលពីវេលាម៉ោង ៧៖៥៥នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅលើ ស្ពាន៧មករា តាមបណ្តោយផ្លូវ ជាតិលេខ ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងបីនាក់ បានជិះម៉ូតូម៉ាក សង់កូរ៉េ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BB-5145 ធ្វើដំណើរតាម បណ្តោយផ្លូវជាតិ លេខ៣ ក្នុងទិសដៅពី ជើងទៅត្បូង លុះដល់ស្ពាន៧មករា គាប់ជួនមានរថយន្ត មួយគ្រឿង មកពីខាងមុខ ស្រាប់តែជនរងគ្រោះ ទាំងបីនាក់ បានគេច ក៏ជ្រុលទៅបុក បង្កាន់ដៃស្ពាន បណ្តាលឲ្យរង របួសធ្ងន់ទាំងបីនាក់ តែម្តង។

សមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅ កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ជូ សុគន្ធ ភេទប្រុស អាយុ៥២ មុខរបរជា អ្នករត់ម៉ូតូឌុប ជាប្តី ទី២ឈ្មោះ ឃឹម បូរី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាកម្មការិនី កាត់ដេរ ត្រូវជាប្រពន្ធ និងទី៣ ឈ្មោះ នាក់ លឹម ភេទស្រី អាយុ២៩ឆ្នាំ ត្រូវជាបងរបស់ឈ្មោះ ឃឹម បូរី មុខរបរ ជាកម្មការិនី រោងចក្រ ។

ជនរងគ្រោះទាំងបីនាក់ មានស្រុកកំណើត នៅភូមិទួលតាចិន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ ក្រុមជួយសង្គ្រោះ និងរថយន្តសង្គ្រោះ របស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ បានធ្វើដំណើរទៅ ដល់កន្លែងកើតហេតុ ហើយដឹកជនរងគ្រោះទាំងបីនាក់ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ឆក់រត់មិនរួច ត្រូវជាប់ទ្រុង របស់នគរបាល ខណ្ឌ៧មករា

$
0
0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្រោយពីធ្វើ សកម្មភាពឆក់កាបូប ពីស្រ្តីម្នាក់ នៅតាមផ្លូវ ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា ចាប់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ២៖៤៥នាទីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ នេះ ស្ថិតនៅ តាមផ្លូវ លេខ១៨២ កែងផ្លូវចូលទៅ អធិការដ្ឋាន នគរបាល៧មករា ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈជនរងគ្រោះ កំពុងជិះម៉ូតូ ស្រាប់តែលេចមុខ ជនសង្ស័យរូបនេះ ជិះម៉ូតូវីវ៉ា មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G-4189 ធ្វើសកម្មភាព ឆក់កាបូប ពីជនរងគ្រោះ ។

ក្រោយកើត ហេតុ ភ្លាមៗ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំង នគរបាលខណ្ឌ៧មករា ចាប់ខ្លួន យកទៅសួរនាំនៅអធិការដ្ឋាន នគរបាល ៧មករា ដោយមិនឲ្យ អ្នកកាសែតសួរនាំនោះទេ ។ យ៉ាងណាក៏ដោយ ទាំងជនរងគ្រោះ និងជនសង្ស័យ មិនទាន់ត្រូវបាន សមត្ថកិច្ច ប្រាប់ពីអត្តសញ្ញាណនោះទេ៕

លោក ស៊ី ជីងពីង បន្តក្តីសង្ឃឹមសម្រាប់ ជនជាតិចិន​ ១,៣ពាន់លាន

$
0
0

ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា តំណាងរាស្រ្តជិត ៣.០០០នាក់ នៅឯស្ថាប័ននីតិបញ្ញាត្តិ បានជ្រើសរើសតំណាងរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ដោយបានធ្វើការ បោះឆ្នោតជ្រើសរើសយក លោក ស៊ី ជីងពីង (Xi Jinping) ធ្វើជាមេដឹកនាំប្រទេសចិន និងមេដឹកនាំ យោធារបស់ខ្លួន។

ដោយមានស្នូរទះដៃ អបអរសាទរយ៉ាងកងរំពង បានគ្របដណ្តប់ នៅក្នុងមហាសាលប្រជាជន ស្របពេលដែលលោក ស៊ី ត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធានាធិបតី នៃសាធារណៈរដ្ឋប្រជាមានិតចិន(PRC)  និងជាប្រធាន នៃគណៈកម្មការយោធាមជ្ឈឹម។

តួនាទីថ្មី របស់លោកស៊ី បន្ទាប់ពីការបោះឆ្នោតរបស់លោក កាលពីថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំទៅមិញ គ្រាដែល លោកត្រូវបានជាប់ឆ្នោត ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តចិន និងជាប្រធាននៃគណៈកម្មារយោធាមជ្ឈឹម របស់គណបក្សកុម្មុយនីស្តចិនផងដរ។

នាពេលបច្ចុប្បន្ននេះ លោក Xi គឺជាមេដឹកនាំនៃគណបក្សកុម្មុយនីស្តចិន ហើយលោកជាប្រមុខរដ្ឋ និងជាមេដឹកនាំយោធា។

លោក Xi ទទួលបាននូវការកើនឡើងកៅអី សមាជិកភាពគណៈកម្មាធិការ និងព្រមទទួលយក ជាតំណាងរាស្ត្រ។ ដោយមានការចាប់រលាក់ដៃ យ៉ាងកក់ក្តៅ លោក ក៏ត្រូវបានទទួលការសម្ដែងកោតសរសើរ តាមរយៈអ្នកកាន់តំណែងមុនលោក Hu Jintao ។

លោក គឺជាប្រធានាធិបតីទី៧ហើយ បន្ទាប់ពីលោក Mao Zedong លោក Liu Shaoqi លោក Li Xiannian លោក Yang Shangkun លោក Jiang Zemin និង លោក Hu Jintao ។

លោក Xi បានមានប្រសាសន៍ថា ថ្នាក់មេដឹកនាំថ្មីមួយរូប នឹងត្រូវរ៉ាប់រងបន្ទុកកិច្ចការ ដែលត្រូវទទួលខុស ត្រូវជាច្រើន សម្រាប់ប្រទេសជាតិ ទាំងប្រជាពលរដ្ឋ និងគណបក្សហើយនិងលោក បានប្តេជ្ញាក្នុងការបំពេញ នូវបេសកកម្ម ដែលត្រូវផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ គ្រាដែលលោក ផ្តល់កិច្ចសម្ភាសន៍ខ្លីមួយជាមួយ នឹងអ្នកសារព័ត៌មាន បន្ទាប់ពីលោកបាន ក្លាយអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹម របស់គណបក្សកុម្មុយនីស្តចិន។

លោក Xi បានគូសបញ្ជាក់នូវ សារៈសំខាន់នៃកំណែទម្រង់ និងនីតិរដ្ឋ ដែលបានចាប់ផ្តើមធ្វើយុទ្ធនាការនូវពិធីបញ្ចូលសមាជិកថ្មី ដើម្បីទប់ស្តាត់នូវការចំណាយចាយវាយ លើសតម្រូវការ និងជម្រុញឲ្យមានការគោរពវិន័យតឹងរឹង ទៅលើគណបក្សកុម្មុយនីស្ត ហើយក្រុម មន្ត្រីយោធា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងខ្លាមួយ ក្នុងការដោះស្រាយនូវអំពើ ពុករលួយ។

លោកក៏បានអះអាងជាថ្មី ម្តងទៀតថា គោលនយោបាយនៃការអភិវឌ្ឍន៍ដោយសន្តិវិធី របស់ប្រជនពលរដ្ឋចិន និងបានគូសបញ្ជាក់នូ វឱកាសនានា ថា ពិភពលោកនឹងប្រហែលជាសម្រចបានពី ការកើនឡើងរបស់ប្រជាពលរដ្ឋចិន។

យោងតាមការអត្ថាធិប្បាយ តាមរយៈសារព័ត៌មានមួយ បានឲ្យដឹងថា “ដំណោះស្រាយថ្មីរបស់ចិន កាន់តែលេចចេញ ជារូបរាងឡើងៗ”។ ហើយថ្នាក់ដឹកនាំថ្មី ដែលបានដឹកនាំដោយលោក Xi ដោយលោក បានទទួលជោគជ័យនូវ ការគោរពស្រឡាញ់ និងការផ្តល់ជំនឿទុកចិត្ត ពីប្រជាពលរដ្ឋចិន៕

ភ្លៀង និងព្រិល បានវាយប្រហារ ទៅលើភាគខាងត្បូង និងជើង ប្រទេសចិន

$
0
0

ប៉េកាំង៖ ទីភ្នាក់សារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣នេះ ដោយផ្អែកតាមរយៈ ក្រុមអាជ្ញាធរឧត្ដុនិយមវិទ្យា បានព្យាករណ៍ឲ្យដឹង នៅថ្ងៃអាទិត្យនេះថា នឹងមានភ្លៀងធ្លាក់យ៉ាងគំហុក ហើយ ភ្លៀងនោះ ត្រូវគេរំពឹងទុកថា វានឹងវាយប្រហារទៅលើភាគខាងត្បូងប្រទេសចិន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ជាប់ៗ គ្នា ស្របពេល ដែលមានព្រិលទឹកកករលាយ នឹងធ្លាក់បាក់ចូល ទៅតាមតំបន់មួយចំនួននៃ ភាគខាងជើង ផងដែរ។

មណ្ឌលឧត្ដុនិយមវិទ្យាជាតិ បានព្យាករណ៍ឲ្យដឹងថា នៅតាមតំបន់មួយ ចំនួនភាគខាង ត្បូងនៃទន្លេ Yangtze និង Huai នឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅក្នុងរយៈពេល៣ថ្ងៃជា បន្តបន្ទាប់គ្នា ដោយមានតំបន់ខ្លះ បានរំពឹងទុកថា នឹងត្រូវបានវាយប្រហារ ដោយភ្លៀងខ្លាំង ឬក៏មានព្យុះមានរន្ទះផ្គរលាយឡំផងដែរ។

មណ្ឌលឧត្ដុនិយមវិទ្យាជាតិ ដដែលខាងលើបានឲ្យដឹងថា ព្រមជាមួយគ្នាដែរ តំបន់ស្វ័យ័តដែលស្ថិត នៅខាងក្នុងប្រទេស Mongolia តំបន់ស្វ័យ័ត Tibet ព្រមទាំងខេត្ត Hebei និងភាគច្រើននៃទិសឦសាន្តចិន នឹងទទួលរង នូវការធ្លាក់ព្រិល និងធ្លាក់ភ្លៀងលាយព្រិលតិចៗផងដែរ ស្របពេលដែលនៅតាមតំបន់មួយចំនួន ស្ថិតនៅក្នុង ខេត្ត Liaoning និង Jilin នឹងមានព្រិលទឹកកកធ្លាក់យ៉ាងខ្លាំង។

មណ្ឌលឧត្ដុនិយមវិទ្យាជាតិនោះក៏បាន ព្យាករណ៍ទៀតថា វានឹងមានព្យុះខ្សាច់ និងព្យុះសង្ឃរា នៅតាមបណ្តា ខេត្ត Gansu ភាគខាងលិចតំបន់ស្វយ័ត ប្រទេសម៉ុងហ្គោលី  (Mongolia) និងនៅផ្នែកភាគខាងត្បូង នៃតំបន់ស្វយ័ត Xinjiang Uygur ចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃអង្គារ៍ ខាងមុខនេះ៕


នាយករដ្ឋមន្រ្តី៖ ឱកាសជាច្រើនទៀត សម្រាប់ការវិនិយោគ ពាណិជ្ជកម្មរវាងអាមេរិក និងចិន

$
0
0

ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣នេះ ដោយផ្អែក តាមរយៈ នាយករដ្ឋមន្រ្តីចិន លោក Li Keqiang បានមានប្រសាសន៍ នៅថ្ងៃអាទិត្យនេះឲ្យដឹងថា មានឱកាសជាច្រើនទៀត ក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគរវាងចិន និងសហរដ្ឋអាមេរិក នឹងមានការកើនឡើង នូវផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង អស់រយៈពេលជាច្រើន ហើយដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅថ្ងៃមុខទៀត នាពេលអនាគត។

លោក Li បានថ្លែងបែបនេះនៅឯសន្និសីទសារព័ត៌មួយ ដោយយោងទៅតាមការរីក ចម្រើនយ៉ាងឆាប់រហ័ស ក្នុងវិស័យពាណិជ្ជកម្មទ្វេភាគីដែលគិតជាទឹកប្រាក់មានតម្លៃពី ១ពាន់លានដុល្លារអាមេរិក អស់រយៈបីទសវត្សរ៍ កន្លងទៅ រហូតដល់ជាង ៥០០ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំទៅមិញ។

លោកបានបញ្ជាក់ថា «ខ្ញុំមិនជឿជាក់ថា មានជម្លោះកើតឡើងណាមួយ ជាយថាហេតុ រវាងប្រទេស មហាអំណាចទាំងពីរ ហើយបណ្តាភាគហ៊ុន បានកើនឡើងដ៏ច្រើនលើសលុប នូវការប្រណាំង ប្រជែងរបស់ពួកគេទាំងនោះ»។

លោក Li បានបន្តថា ទាំងចិន និងសហរដ្ឋអាមេរិក នឹងទទួលបានផលប្រយោជន៍ពី ការបន្តវិនិយោគ ដែលបានទទួលផល ប្រយោជន៍លើគ្រប់វិស័យ ទៅវិញទៅមកផងដែរ។ “ហើយកលានុវត្តភាព ការបណ្តាក់ទុន និងពាណិជ្ជកម្ម ទៅថ្ងៃអនាគត នឹងកាន់តែរីក ធំធាត់ទៅៗយ៉ាងប្រាកដប្រជា ក្នុងរយៈបីទសវត្សរ៍កន្លងទៅ”  ដោយយោងតាមកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងចិន នឹងបន្តជម្រុញឲ្យមានហ៊ុន យ៉ាងរឹងមាំ ចំពោះទាំងប្រជាពលរដ្ឋអាមេរិក និងចិន។

លោកនាយករដ្ឋមន្រ្តី បន្តថា ការរកស៊ី ឬក៏ការវិនិយោគទាំងនោះ វារមែងតែជួបប្រទះ ហេងស៊យ (ឡើងឬចុះ) ហើយទំនាក់ទំនងទ្វេភាគី ត្រូវបានរីកចម្រើនដោយវិធីផ្សេងៗ គ្នា ដែលការរីចម្រើននោះដែរ វាបានផ្តល់នូវ ការយល់ឃើញថា កិច្ចសហប្រតិបត្តិការ រវាងអាមេរិក និងចិន នឹងធ្វើកិច្ចជុំនួបការវិនិយោគជាសសរគ្រឹះនៃ ភាគីទាំងពីរផងដែរ និងអនុវត្តតាមនិន្នាការនៅលើ ឆាកអន្តរជាតិនៃការអភិវឌ្ឍន៍ និងសន្តិភាព។

លោក គត់សំគាល់ថា “រដ្ឋាភិបាលចិន ជានិច្ចជាកាល តែងតែរឹតចំណងសាមគ្គីយ៉ាង ខ្លាំងខ្លា ជាមួយប្រទេសមហាអំណាចជាងគេបំផុត របស់ពិភពលោក និងប្រទេស ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំងជាងគេបំផុត ផងដែរ”។

ព្រមជាមួយគ្នានេះដែរ លោកបានបន្តថា “យើងនឹងមានឆន្ទៈ ក្នុងការស្ថាបនា រួមគ្នាជា មួយរដ្ឋការ លោក អូប៉ាម៉ា ជាលក្ខណៈមិត្តភាពថ្មី ស្រឡាងមួយ ទៀតរវាងប្រទេសមហា អំទាំងពីរ”។

លោក បញ្ជាក់ថា «ខ្ញុំមិនកំពុងនិយាយថា គ្មានជម្លោះណាមួយជាមួយ អាមេរិកនោះទេ » ដរាបណាយើងចេះយោគយល់នូវសុខទុក្ខ គ្នាទៅវិញទៅមក ហើយប្រទេសទាំងពីរ នឹងអាចទទួលបាននូវផល ប្រយោជន៍ពីគ្នាទៅវិញទៅមក ដែលផលប្រយោជន៍នោះ វាប្រហែលជាចោលស្រមោល នូវជម្លោះទាំងអស់នោះ ដោយទុកមួយឡែកសិន៕

ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យខូចខាត ទ្រព្យសម្បតិ្តអ្នកស្រុក ខេត្តបន្ទាយមានជ័យ

$
0
0

បន្ទាយមានជ័យ៖ ភ្លៀងកក់ខែ បានបង្អុរយ៉ាងខ្លាំង នៅក្រុងសេរីសោភ័ណ នៅល្ងាចថ្ងៃអាទិត្យទី ១៧ ខែមីនា ឆ្នាំ២០១៣ បណ្តាលខូចខាត ផ្ទះសម្បែងមួយចំនួន ព្រមទាំងបាក់ផ្ទាំងប៉ាណូ កាត់ទទឹងផ្លូវ ជាច្រើនកន្លែង។

អ្នកឆ្លើយឆ្លងព័ត៌មាន មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំខេត្តបន្ទាយមានជ័យ លោក ប៊ុន សំណាង រាយការណ៍ថា ភ្លៀងយ៉ាងខាំ្លងរយៈ ពេលជាងមួយម៉ោង និងទើបឈប់ នៅវេលាម៉ោងជិត៦ល្ងាច បណ្តាល ផ្ទះអ្នក ស្រុកមួយ ចំនួន បានបាក់ និងត្រូវប៉ើងដំបូល សំយ៉ាបផ្ទះ និងតូបអាជីវករមួយ ចំនួនក៏ប៉ើងដែរ។ ភ្លៀងកក់ខែ នៅខេត្តភាគពាយ័ព្យ នៃប្រទេសកម្ពុជា នេះ មានសភាពកាចគួរខា្លច ដោយលាយឡំនិង រន្ទៈផងដែរ។ តែយ៉ាងណាក៏ដោយ គេមិនទាន់អំពី ទំហំនៃការខូចខាតសរុប នៅឡើយទេ។

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងធ្វើសេចក្តីរាយការណ៍ ព័ត៌មានជាពិស្តារ បន្ថែមទៀត នាពេលក្រោយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមកីឡាបាល់ទាត់ យុវជនបៃតង ក្រសួងបរិស្ថាន ក្លាយជាជើងឯករង ពានរង្វាន់ Tiger Street Football International Tournament 2013 នៅកម្ពុជា

$
0
0

ភ្នំពេញ៖ ក្រុមកីឡាបាល់ទាត់ យុវជនបៃតង ក្រសួងបរិស្ថាន បានក្លាយជាជើងឯក រងពានរង្វាន់ Tiger Street Football International Tournament 2013 នៅកម្ពុជា។

 ការប្រកួតបានរៀបចំធ្វើឡើងនៅ មុខវត្តបុទុមវតី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ។ សមាសភាពក្រុម ដែលចូលរួមក្នុងការ ប្រកួតនេះមានចំនួន ៨ ក្រុម មកពីប្រទេសផ្សេងៗ រួមមាន៖ ប្រទេសអាឡឺម៉ង់ ហូឡង់ ចិន សិង្ហបូរី និងក្រុមជាប់ ចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ពានរង្វាន់បាល់ទាត់ Tiger Street Football National Tournament 2013 នៃប្រទេសកម្ពុជាដូចជា ក្រុមអាណាចក្របៃតង, Khmer Super Red, Charlo, និងយុវជនបៃតង។ 

 ខាងក្រោមនេះ ជាលទ្ធផល នៃការប្រកួតរបស់ក្រុមយុវជនបៃតង៖ យុវជនបៃតង Vs Charlo ៣-១ (វគ្គជម្រុះក្នុងពូល), យុវជនបៃតង Vs ហូឡង់ ៤-៣ (វគ្គជម្រុះក្នុងពូល), យុវជនបៃតង Vs ចិន ០-៤ (វគ្គជម្រុះក្នុងពូល), យុវជនបៃតង Vs អាឡឺម៉ង់ ៣-១ (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ), យុវជនបៃតង Vs ហូឡង់ ១-៣ (វគ្គផ្តាច់ព្រ័ត្រ)។

 លោក ម៉ុក ច័ន្ទករុណា សមាជិកកណ្តាល សហភាព សហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុម យុវជនបៃតង ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា លោកមានការសោកស្តាយ ចំពោះលទ្ធផលនេះ  ក៏ប៉ុន្តែក្រុមរបស់លោក បានខិតខំ លេងអស់ពីសមត្ថភាពហើយ រយៈពេល ២ថ្ងៃនេះ យើងប្រកួតជាប់រហូត ហើយកាលពីថ្ងៃទី ១៥ ខែមីនា យើងប្រកួតលក្ខណៈ ថ្នាក់ជាតិ ដោយលេងមួយថ្ងៃ ពេញតែម្តង និងទទួលបានចំណាត់ថ្នាក់លេខ២ ។ លុះថ្ងៃទី ១៦ ខែមីនា នេះ យើងប្រកួតជា លក្ខណៈអន្តរជាតិទៀត ដោយក្រុមរបស់លោកត្រូវ លេងជាមួយ ក្រុមខ្លាំងជាច្រើនដូចជា ប្រទេសចិន អាឡឺម៉ង និងហូឡង់ ជាដើម។

លោក បានបញ្ជាក់ថា  បើទោះបីជាក្រុមរបស់លោកទទួលបានចំណាត់ថ្នាក់លេខ២ ប៉ុន្តែលោកពិតជាសប្បាយចិត្ត និងមានមោទនៈភាព ចំពោះក្រុមកីឡាករ ណាស់ ពិបាកឲ្យជឿណាស់ថា ក្រុមយើងអាចឈានចូលដល់វគ្គផ្តាច់ព្រ័ត ជាពិសេស គឺការយកឈ្នះ ក្រុមកីឡាបាល់ទាត់ខ្លាំង មកពីប្រទេសអាឡឺម៉ង់(៣-១) ក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ និងហូឡង់(៤-៣) ក្នុងវគ្គជម្រុះក្នុងពូល។ ទាំងនេះសរបញ្ជាក់ឲ្យឃើញពីឆន្ទៈ យ៉ាងមោះមុត របស់យុវជនកម្ពុជាយើង ក្នុងការលើកតម្កើនវិស័យ បាល់ទាត់របស់ ព្រះរាជាណាចក្រកម្ពុជា នៅលើវេទិការអន្តរជាតិ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

តាមវាយប្លន់ យកម៉ូតូពី អ្នកកាសែត ដើមអម្ពិល ប្រចាំខណ្ឌដង្កោ លោក ទុយ មែន តែមិនបានសម្រេច

$
0
0

ភ្នំពេញ៖ លោក ទុយ មែន អាយុ២០ឆ្នាំ ជាអ្នកកាសែត របស់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ប្រចាំខណ្ឌដង្កោ បានរងរបួស នៅលើផ្ទៃមុខ និងជើងដោយសារ តែជនសង្ស័យ ចំនួនពីរនាក់ ជាក្រុមចោរប្លន់ បានជិះម៉ូតូតាមពីក្រោយវាយ និងដៃដើម្បីប្លន់ម៉ូតូ របស់លោក ប៉ុន្តែដោយសារតែលោក ប្រតាយប្រតប់ទើបប្លន់ មិនបានសម្រេច។

ហេតុការណ៍ វាយនឹងដៃ ប៉ងប្លន់យកម៉ូតូម៉ាកស្តុបពី ពណ៍ស លាយផ្កាឈូក ស៊េរី២០១៣របស់ លោក ទុយ មែន ខាងលើនេះ បានកើតឡើង កាលពីវេលា ម៉ោង៧៖៣០នាទី យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅ តាមផ្លូវ លេខ១៦៣ កែវផ្លូវលេខ៤៥០ ពោលហួសភ្លើងស្តុប ផ្សារទួលទំពូង ប្រហែល៣០០០ម៉ែត្រ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

លោក ទុយ មែន អ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ប្រចាំខណ្ឌដង្កោ បាននិយាយថា ខណៈលោកកំពុង ជិះម៉ូតូតែម្នាក់ឯង តាមផ្លូវលេខ១៦៣ លោកមានការសង្ស័យពីព្រោះ មានជនសង្ស័យ ចំនួនពីរនាក់ អាយុជាង២០ឆ្នាំ ជិះម៉ូតូសេ ១២៥ស៊េរី ២០០៩ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AQ-0089 តាមលោកពីក្រោយ ។

នៅពេលឃើញដូច្នេះ លោក ទុយ មែន បានជិះម៉ូតូបម្រុងចូលផ្ទះ ដែលនៅជិតនោះ ក៏ប៉ុន្តែជិះមិនទាន់ ស្រាប់តែជនសង្ស័យ ទាំងពីរនាក់នោះ បានមកឈប់ម៉ូតូ ហើយវាយ ដោយទះកំផ្លៀង ប្រុងប្លន់យកម៉ូតូ ប៉ុន្តែដោយលោក ទុយ មែន វាយប្រតាយប្រតប់វិញ ទើបក្រុមចោរដែលម៉ូតូរបស់ពួកគេ បានជ្រុលទៅបុករថយន្តកូរ៉ូឡាមួយគ្រឿង ផងនោះ បានគេចខ្លួនបាត់តែម្តង។

បើតាមលោក ទុយ មែន នៅពេលប្រតាយប្រតប់នោះ លោកបានរត់ចូលទៅដល់ក្នុងផ្សារ ទួលទំពូងទៀត ប៉ុន្តែជនសង្ស័យម្នាក់ រត់តាមពីក្រោយ ដើម្បីវាយថែមទៀត។ ដោយឃើញ ស្ថានភាពកាន់តែអាក្រក់ទៅ ទើបជនសង្ស័យទាំងពីរនាក់ បានឡើង លើម៉ូតូជិះគេចខ្លួន បាត់តែម្តង។ យ៉ាងណាក៏ដោយ ក្រោយពីមានហេតុការណ៍ តាមវាយប្លន់ម៉ូតូខាងលើនេះ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ជាបន្ទាន់ តាមស្វែងរកមុខសញ្ញាទាំងនេះ៕

Photo by DAP-NEWS

កំពុងសប្បាយ នៅក្នុងពិធី មង្គលការ មានគេគប់ ដបស្រាចូល របួសក្មេងប្រុសម្នាក់

$
0
0

ភ្នំពេញ៖ មានហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើង នៅក្នុងពិធីមង្គលការ នៅតាមផ្លូវជាតិ លេខ៥ ហួសមជ្ឈមណ្ឌល ម៉ូឌែន៥ ប្រហែល ៥០០ម៉ែត្រ ខណៈម្ចាស់ដើមការ ទាំងសងខាង កូនកំលោះ កូនក្រមុំ និងបងប្អូន ភ្ញៀវ ជាច្រើនាក់ ចូលរួម យ៉ាងសប្បាយ អ៊ូអរស្រាប់តែមានជនមិន ស្គាល់មុខ គប់ដបស្រាទទេ ជាច្រើនដបចូលក្នុងរោងការ បណ្តាលឲ្យក្មេងប្រុស ម្នាក់រងរបួស។

សាក្សីដែលបានចូលរួម នៅក្នុងពិធីមង្គលការ ខាងលើនេះ បាននិយាយថា ករណីគប់ដបស្រា ចូលទៅក្នុងពិធីមង្គលការ នាំឲ្យមានការភ្ញាក់ផ្អើល ខាងលើនេះ បានកើតឡើងនៅវេលា ម៉ោងប្រហែល១០៖០០យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣នេះ ដែលមានម្ចាស់ដើមការឈ្មោះ ប៉ែន ជីន។

សាក្សីរូបនេះ បាននិយាយថា មុនពេលកើតហេតុ នៅក្នុងពិធីមង្គលការ ដែលមានភ្ញៀវចូលរួម យ៉ាងសប្បាយ ជាមួយ ម្ចាស់ដើមការ និងកូនកំលោះ កូនក្រមុំ ស្រាប់តែ មានជនមិនស្គាល់មុខ គប់ដបស្រាទទេ ចេញពីដីឡូត៌មួយ នៅក្បែរនោះ ចូលមករោងការ បណ្តាលឲ្យក្មេងប្រុសរងរបួស។ យ៉ាងណាក៏ដោយ បើតាមសាក្សីរូបនេះ នៅមិនទាន់ដឹងពីមូលហេតុ ដែលនាំមានការគប់ដបស្រា ចូលទៅក្នុងរោងការនោះទេ ។

ក្រោយកើតហេតុគេបានឃើញ កម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងអាវុធហត្ថ ទៅកាន់កន្លែងកើតហេតុ ។ សាក្សីបានបន្តថា ក្រោយកើតហេតុ មន្រ្តីនគរបាលម្នាក់ បានប្រមូលភស្តុតាង ដូចជាសំបកដបស្រា យកទៅរក្សាទុករង់ចាំ ការដោះស្រាយជាបន្តទៀត។

សាក្សីខាងលើនេះបាន ឲ្យដឹងថា បើសិនការគប់ដបស្រា បានកើតឡើងនៅពេលដែល មានភ្ញៀវច្រើនកំពុងពិសាភោជនីអាហារនោះ ច្បាស់ជារងរបួសមិនតិច នោះឡើយ៕

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>