ប្រធានការិយា ល័យផលិតកម្ម និងបសុព្យាបាលនៃ មន្ទីរកសិកម្មខេត្ត បន្ទាយមានជ័យ ចេញលិខិតបំភ្លឺ រឿងចាប់មាន់រស់
លោក ស្លូត សំបូរ ចុះសំណេះ សំណាល ជាមួយប្រធាន ក្រុមបក្ស នៅឃុំក្រាំងស្គារ
កំពង់ឆ្នាំងៈ កាលពីដើមសប្តាហ៍ កន្លងទៅ លោក ស្លូត សំបូរ ប្រធានក្រុមការងារ គណបក្សប្រជាជន កម្ពុជា (CPP) ចុះជួយឃុំក្រាំងស្គារ បានដឹកនាំ សហការី ចុះជួបសំណេះសំណាល ជាមួយ មេក្រុមបក្ស ៣៥នាក់ នៅភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សំដៅអូសទាញ កម្លាំងគាំទ្រមកពី គ្រប់មជ្ឈដ្ឋាន ក្នុងគោលបំណងពង្រីក ចំនួនសមាជិកបន្ថែមទៀត ។
លោក ស្លូត សំបូរ សំណេះសំណាល ដើម្បីស្តាប់មតិរ បស់មេក្រុមបក្ស នៅភូមិក្រាំងស្គារខាងត្បូង ដោយ រយៈពេលខ្លី លើការគ្រប់គ្រង ដឹកនាំ សមាជិក សមាជិកា របស់ខ្លួន រួចមក។
នៅ ចំពោះមន្ត្រីមេក្រុមបក្ស មេបក្សភូមិ លោក ស្លូត សំបូរ បានឱ្យមន្រ្តីមូលដ្ឋានទាំងអស់ បន្ត ការចិញ្ចឹមចលនា និងត្រូវខិតខំពង្រឹងពង្រីក សមាជិកបក្សថ្មី ឱ្យបានច្រើនថែមទៀត ហើយ ត្រូវចេះគ្រប់គ្រង សាមាជិកខ្លួនឱ្យបាន គ្រប់ជ្រុងជ្រោយ និងត្រៀមលក្ខណៈគ្រប់យ៉ាង ដើម្បី ឈានទៅរកការបោះឆ្នោត ឱ្យទទួលបានជោគជ័យ ។
ឆ្លៀតក្នុងឱកាសនោះ លោកបានផ្តាំផ្ញើដល់ ប្រធានក្រុមបក្ស ប្រធាន-អនុ ប្រធានសាខាបក្សភូមិ ឱ្យយកចិត្ត ទុកដាក់ ពង្រឹងសមាជិក សមាជិកា និងបន្តការ គាំទ្រនូវគោល ជំហរសកម្មភាពស្នាដៃ និង គោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសបន្តគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៥ និងអាណត្តិ ក្រោយៗទៀត ព្រមទាំង ប្រឹងប្រែង ធ្វើយ៉ាងណា ដណ្តើមយក ជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ៕
អាជ្ញាធរ ខេត្ដព្រះវិហារ ចែកប័ណ្ណកម្ម សិទ្ធិ លើកទី ៦ ជូនប្រជាពលរដ្ឋ
ព្រះវិហារ ៖ អាជ្ញាធរ ខេត្ដព្រះវិហារ នៅថ្ងៃទី១៨ ខែមីនា នេះ បានចែកប័ណ្ណ កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ នៅក្នុងភូមិ អូរខ្លែងពណ៌ សង្កាត់ប៉ាល់ហាល ក្រុងព្រះ វិហារ ប្រព្រឹត្ដទៅក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ មាស សុភា មេបញ្ជា ការកងទ័ពជើងគោក ដែលជាតំណាង របស់សម្ដេចតេជោ ហ៊ុន សែន និងលោក អ៊ុំ ម៉ារ៉ា អភិបាលខេត្ដព្រះវិហារ ព្រមទាំង មានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំខេត្ដ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជនស្ម័គ្រចិត្ដ ក្រុមមន្ដ្រីវាល និងប្រជាពលរដ្ឋជាច្រើននាក់ ផ្សេងទៀត ។
មន្ដ្រីសាលាខេត្ដព្រះវិហារ បានឱ្យដឹងថា ប្រជាពលរដ្ឋ ចំនួន ៥៧៨ គ្រួសារ បាន អញ្ជើញមកទទួលប័ណ្ណ កម្មសិទ្ធិដីធ្លីដែល ស្មើនឹង ៩១៦ ប័ណ្ណ ស្មើនឹងផ្ទៃដី ១៩៣៧,៧៤ហិកតា ។ ក្រោយពីបញ្ចប់ បទអន្ដរាគមន៍ របស់អភិបាលខេត្ដព្រះ វិហាររួចមក នាយឧត្ដមសេនីយ៍ មាស សុភា បានឡើងសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ ទាំង ៥៧៨ គ្រួសារ ដែលបាន មកទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនៅពេលនេះ ។
មន្ដ្រីសាលាខេត្ដព្រះវិហារ បានឱ្យដឹងថា នេះជាលើកទី៦ហើយ ដែលអាជ្ញាធរខេត្ដ ព្រះវិហារ បានរៀបចំ និងប្រគល់ប័ណ្ណកម្ម សិទ្ធិ ជូនប្រជាពលរដ្ឋ មកពី ១០ភូមិក្នុង ចំណោម ១៧ឃុំ ដែលជាតំបន់វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ។
មន្ដ្រីសាលាខេត្ដព្រះវិហារ បានឱ្យដឹង ទៀតថា ចំនួនប័ណ្ណកម្មសិទ្ធិដីធ្លីដែលចែក ជូនប្រជាពលរដ្ឋ ទាំង ៦លើកនេះ មាន ចំនួន ៣៤០២ ប័ណ្ណ ស្មើនឹង ២៤០០គ្រួសារ ស្មើនឹងទំហំផ្ទៃដី ១១០៩៧,៨៣ហិកតា ។ ប្រជាពលរដ្ឋ ដែលមកទទួលប័ណ្ណកម្មសិទ្ធិ ដីធ្លី ពីអាជ្ញាធរខេត្ដព្រះវិហារនៅពេលនេះ បានថ្លែងអំណរគុណ យ៉ាងជ្រាល ជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន តាមរយៈ គោលនយោបាយចាស់ សកម្មភាពថ្មី វាស់ វែងដីធ្លី ជូនប្រជាពលរដ្ឋ ឱ្យក្លាយជាកម្ម សិទ្ធិពិតប្រាកដ ៕
កម្ពុជា ទទួលរង ឥទ្ធិពលបាតុភូត ធម្មជាតិរយៈពេល ២ ថ្ងៃ
ភ្នំពេញ ៖ ប្រទេសកម្ពុជា បានទទួលរង នូវបាតុភូតធម្មជាតិ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែ មីនា ឆ្នាំ២០១៣ ដោយបានជះឥទ្ធិពល ទៅលើបណ្តា ខេត្តមួយចំនួន នៅទូទាំងប្រទេស។
យោងតាម សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ បានឲ្យដឹង ថា បន្ទាប់ពីបានធ្វើការសង្កេត តាម ដាន និងវិភាគលើស្ថានភាព អាកាសធាតុរួចមក ក្រសួងអំពាវនាវ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ ដែនដី និងប្រជាពលរដ្ឋ រស់នៅក្នុងខេត្តមួយចំនួនដែលទទួលរងនោះ ត្រូវបង្កើន ការយកចិត្តទុក ដាក់ខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ។
ក្រសួងធនធានទឹក បាន និងកំពុងធ្វើការតាមដាន ស្ថានភាពអាកាសធាតុនេះជាប្រចាំ និងធ្វើសេចក្តី ជូនដំណឹងបន្ថែម ក្នុងករណីចាំបាច់។
លោកកែវ វី នាយខុទ្ទកាល័យ និងជាអនុប្រធាន នាយកដ្ឋានព័ត៌មាន នៃគណៈកម្មាធិការជាតិ គ្រប់ គ្រងគ្រោះមហន្ដរាយ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា គិតចាប់តាំង ពីថ្ងៃទី១២-១៥ ខែមីនា ខេត្តដែលទទួលរង នូវភ្លៀងកក់ខែ និងខ្យល់ខ្លាំងជាងគេ មានចំនួន៨ ខេត្ត ដូចជា ពោធិ៍សាត់ បន្ទាយមានជ័យ ព្រះវិហារ ក្រចេះ ព្រៃវែង បាត់ដំបង ប៉ៃលិន និងខេត្តកំពង់ចាម ក្នុងនោះ មាន ១២ ស្រុក និង ២១ ឃុំ ។
លោកបន្តថា “ផ្ទះដែលដួលរលំ ទាំងស្រុង មាន ១០១ ខ្នង ផ្ទះប៉ើងដំបូល និងទ្រេតមាន ៥១៧ ខ្នង ប៉ើង ដំបូលសាលារៀន ១៤ កន្លែង និងកុដលោកពីរ ២ កន្លែង ប្រជាជនស្លាប់ ៤ នាក់ ដោយសារផ្ទះ និង ដើមឈើរលំសង្កត់ និងអ្នករបួស ៨ នាក់ និងប្រជាជនរន្ទះបាញ់ចំនួន ៣ នាក់” ។
សេចក្តីជូនដំណឹងបន្តថា បាតុភូតធម្មជាតិ បន្តវាយប្រហារទៅលើខេត្ត ឧត្តរមានជ័យ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ និងខេត្ត កំពង់ចាម ដោយមាន ផ្គរ រន្ទះ ខ្យល់ កន្ត្រាក់ (Thunderstom) កើតមានឡើងបន្ថែមទៀត ៕
តន្រ្តី កូកា-កូឡា ឆ្នាំនេះ កំពុងតែ កក្រើកជាង ឆ្នាំមុនៗ
ភ្នំពេញៈ តន្រ្តី កូកា-កូឡា ឆ្នាំ២០១៣ កំពុងតែធ្វើឱ្យ យុវវ័យជាច្រើន ចាប់អារម្មណ៍ ដោយសារ តែតន្រ្តីឆ្នាំនេះ បានផ្តល់ឱកាស ដល់យុវវ័យបញ្ចេញ សមត្ថភាព រាំ ច្រៀង និងសម្តែង លើឆាក ជាពិសេស មានការចូលរួមដោយ កំពូល តារាចម្រៀងល្បីៗ ដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោកជុំ លីណូ លោកករុណា ពេជ្រ លោក សុគន្ធ ថេរ៉ាយុ ជាដើម ។
តន្រ្តី កូកា-កូឡា២០១៣ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា រហូតដល់ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៣ រៀងរាល់ ថ្ងៃសុក្រ ចុងសប្តាហ៍ កាន់តែធ្វើឱ្យ យុវវ័យ រំភើបរីករាយ ជាងឆ្នាំមុនៗ ទៅទៀត ដែលចាប់ ផ្តើមប្រគំ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ស្ពឺ កណ្តាល កំពង់ចាម សៀមរាប បន្ទាយមានជ័យ និងខេត្តបាត់ដំបង។
តំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡា បានឱ្យដឹងថា រថយន្ត កូកា-កូឡា ដែលបាន តុបតែង ជាលក្ខណៈ ឆាក រួចជាស្រេច បានធ្វើការ ផ្សព្វផ្សាយ រយៈពេល ៤ ថ្ងៃ មុនការប្រគំតន្រ្តី ដែល២ថ្ងៃ ជាការប្រកាស អញ្ជើញយុវវ័យ ចូលរួម និងថ្ងៃទី៣ និងទី ៤ ជាថ្ងៃប្រឡងជ្រើសរើស ហើយបុគ្គលមាន សមត្ថភាព នឹងអាចឈាន ចូលទៅប្រកួត ក្នុងការ ប្រគំតន្ត្រីផ្ទាល់ ដោយមាន ការចាក់ផ្សាយ នៅលើកញ្ចក់ ទូរទស្សន៍ MyTV។ ជ័យលាភី នៅតាម បណ្តាលខេត្តនីមួយៗ នឹងចូលរួមប្រកួត វគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងភ្នំពេញ ជាមួយនឹង ឱកាសឈ្នះ ទឹកប្រាក់ ចំនួន ១០០០ដុល្លារ និងរង្វាន់ ផលិតផល កូកា-កូឡា ជាច្រើនទៀត។
ជាមួយនឹងភាពរីករាយ នៃកម្មវិធីនេះ ក្រុមហ៊ុនបានអនុញ្ញាត ដល់រាល់ការទិញ កូកា-កូឡា ស្រ្ពៃតិ៍ ហ្វាន់តា ដាសានី ស្វេប សាមុរ៉ៃ ទឹកផ្លែឈើ មីនុតម៉េដ អតិថិជននឹងទទួលបាន ឆ្នោតផ្សងសំណាង ១សន្លឹក និងទិញទឹកដាសានីចំណុះ ១,៥លីត្រ ទទួលបានឆ្នោតផ្សងសំណាង ២សន្លឹក ព្រមទាំងទិញ ផលិតផល កូកា-កូឡា ស្រ្ពៃតិ៍ ហ្វាន់តា (គ្រប់រសជាតិ) ដបប្លាស្ទិកចំណុះ ១,៥លីត្រ ទទួលបាន ឆ្នោតផ្សង សំណាង ៤សន្លឹក ហើយពួកគេអាច បំពេញឈ្មោះ លេខទូរស័ព្ទដៃ ចាប់ឆ្នោត ក្នុងការ ប្រគំតន្រ្តី កូកា-កូឡា ដើម្បីឈ្នះរង្វាន់ ជាច្រើន ដូចជា ទូរទស្សន៍ ទូរទឹកកក កាម៉េរា ទូរស័ព្ទដៃ កូកា-កូឡា ដាសានី សាមុរ៉ៃ និង មីនុតម៉េដ ជាច្រើនរង្វាន់ ផងដែរ ៕
NUM ជួយឧបត្ថម្ភ ដល់ និស្សិត អគ្គិភ័យ ឆេះផ្ទះ
ភ្នំពេញៈ ក្រុមយុវជនកាកបាទ ក្រហមកម្ពុជា និងយុវជន កាយរិទ្ធិកម្ពុជា ប្រចាំសាកលវិទ្យាល័យ ជាតិគ្រប់គ្រង (NUM) ដែលដឹកនាំ ដោយលោក កុយ កុសល ព្រឹទ្ធិបុរសរង មហាវិទ្យាល័យ ហិរញ្ញវត្ថុ និងគណនេយ្យ នៅថ្ងៃទី១៨ ខែមីនា បាននាំយកថវិកា និងសម្ភារៈ មួយចំនួន ទៅឧបត្ថម្ភជូន ដល់និស្សិត ដែលរងនូវ អគ្គិភ័យឆេះផ្ទះ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ថវិកាទាំងនេះ មាន ចំនួន៨៥ម៉ឺនរៀល និងសំភារៈគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត ដូចជា អង្ករ៥០ គីឡូក្រាម មី២កេស ទឹកសុទ្ធ២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កន្ទេល១ ដើម្បីជួយចែករំលែកជូនដល់ និស្សិត លឹម តារាច័ន្ទ សិក្សាឆ្នាំទី៣ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ដែលត្រូវ អគ្គិភ័យឆាបឆេះផ្ទះ អស់ទាំងស្រុង កាលពីថ្ងៃទី០៩ ខែមីនា ឆ្នំា២០១៣ ។
តំណាង NUM បានឱ្យដឹងថា ការជួយគ្នាទៅវិញ ទៅមក គឺជាទំលាប់ របស់និស្សិត ប្រចាំសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ទៅហើយ ជាក់ស្តែង ថវិកាទំាងនេះ បានមកពីការរៃអង្គាស របស់និស្សិត បុគ្គលិក សាស្រ្តាចារ្យ និងគណៈគ្រប់គ្រង NUM រួមជាមួយ អំណោយ បន្ថែមខ្លះទៀតពីលោក បណ្ឌិត កុយ កុសល ផ្ទាល់ខ្លួនផង ។
និស្សិត លឹម តារាច័ន្ទ បានថ្លែងអំណរគុណ ចំពោះនិស្សិតអាហារូបករណ៍ ក៏ដូចជានិស្សិត បុគ្គលិក សាស្រ្តាចារ្យ NUM រួមទាំង យុវជនកាកបាទ ក្រហមកម្ពុជា និងសមាគមជាតិកាយចារិទ្ធកម្ពុជា ជាពិសេសលោក កុយ កុសល ដំណាងលោក ហោ ប៉េង សាកលវិទ្យាធិការ ដែលតែងតែយកចិត្ត ទុកដាក់ចំពោះនិស្សិតនានា របស់ខ្លួន នៅពេលពួកគេ ជួបគ្រោះអាសន្ន៕
ឃាត់ខ្លួន អ្នកជំនួញ គ្រឿងញៀន ស្រី ប្រុស ២នាក់ ដកហូតថ្នាំញៀន ១១៨គ្រាប់
បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថ (អ.ហ) ស្រុកសំពៅលូន បានចេញឃាត់ ខ្លួនក្រុមអ្នកជួញដូរ ថ្នាំញៀនស្រី-ប្រុស ២នាក់ បានជាបន្ដបន្ទាប់ និងដកហូតថ្នាំ ញៀន ១១៨គ្រាប់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៣ ។
មេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុកសំពៅលូន លោក អាញ់ កាម៉ាល់ បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាម ទូរស័ព្ទថា នៅវេលាម៉ោង ប្រមាណ ៩ និង ៣០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា បន្ទាប់ពី ការតាមដាន និងស៊ើបអង្កេត អស់ជាច្រើន ថ្ងៃ កម្លាំងរបស់លោក បានចុះឃាត់ខ្លួនជន សង្ស័យម្នាក់ ឈ្មោះ យុន វ៉ាន់ថា អាយុ ២០ ឆ្នាំ ខណៈកំពុងជិះម៉ូតូតាមផ្លូវលំ ក្នុងភូមិ គីឡូម៉ែត្រលេខ ១៣ ឃុំសន្ដិភាព ស្រុក សំពៅលូន ខេត្ដបាត់ដំបង រួមទាំងដកហូត ថ្នាំញៀនបាន ៨គ្រាប់ ។
បន្ទាប់ពីឃាត់ខ្លួន និងសាកសួរ ជនសង្ស័យរូបនេះរួច កម្លាំង អ.ហ ក៏បន្ដចុះទៅឃាត់ខ្លួនស្ដ្រីម្នាក់ទៀត ឈ្មោះ ឯម នាង អាយុ ២៤ឆ្នាំ នៅនឹងផ្ទះ ក្នុងភូមិឃុំជាមួយគ្នា ដោយដកហូតបានថ្នាំ ញៀនចំនួន ១១០ គ្រាប់ ។
ជនសង្ស័យ យុន វ៉ាន់ថា បានឱ្យដឹងថា ថ្នាំញៀនដែលគេ យកមកចរាចរណ៍លក់ដូរ ក្នុងភូមិនេះ គឺទិញពីស្ដ្រីសង្ស័យ ឯម នាង។ តែស្ដ្រីសង្ស័យ ឯម នាង បានបដិសេធថា ថ្នាំញៀននេះ គឺជារបស់ប្ដីនាងទេ ។ ដោយ ឡែក បុរសជាប្ដីរបស់ស្ដ្រី ឯម នាង បាន រត់គេចខ្លួនបាត់ហើយ ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង ២ខាងលើ កម្លាំង អ.ហ កំពុងតែកសាង សំណុំរឿង បញ្ជូនជនសង្ស័យទាំង ២ ទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ដ បាត់ដំបង ដើម្បីចាត់ការបន្ដ ៕
អ្នកភូមិកែវផុស ស្រក់ទឹកភ្នែក រំភើបពន់ពេក ក្រោយទទួលបាន ក្តីសណ្តោស ពីសម្តេចតេជោ (Video Inside)
ដោយៈ សយ សុភាព
- លោក ប៊ិន ឈិន និងលោក ស្បោង សារ៉ាត់ ផ្តល់ថវិកា ៣ម៉ឺនដុល្លារ រៀបចំ និងកសាង ភូមិកែវផុសឡើងវិញ
ព្រះសីហនុៈ ប្រជាពលរដ្ឋភូមិកែវផុសទាំង ៤៩គ្រួសារ បានទ្រហោយំសាជាថ្មី នៅចំពោះមុខលោកឧកញ៉ា ម៉ុង ឬទ្ធី ប៉ុន្តែដំណក់ទឹកភ្នែកពេលនេះ មិនមែនទឹកភ្នែកស្តាយស្រណោះផ្ទះសម្បែង និងដីធ្លីទៀតនោះឡើយ ប៉ុន្តែ ជាដំណក់ទឹកភ្នែកបង្ហូរព្រោះតែរំភើបពន់ពេក តាមរយៈការកាត់ក្តី ដ៏យុត្តិធម៌ជាទីបំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានសម្រេច និងបញ្ជាភ្លាមៗឲ្យធ្វើផ្ទះ និងប្រគល់ដីជូនពួកគាត់ឡើងវិញ។
ស្ថិតនៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ដោយសម្រាកក្រោមតង់ពណ៌ខៀវ និងស្បូវ ជាប់មាត់សមុទ្រប្រជាពល រដ្ឋអ្នកភូមិកែវផុស គ្រាន់តែឃើញលោកឧកញ៉ា ម៉ុង ឬទ្ធី និងលោក សយ សុភាព បានធ្វើដំណើរទៅដល់ភ្លាម បាននាំគ្នាទះដៃអបអរសាទរ លាយឡំជាមួយទឹកភ្នែក ចំពោះលទ្ធផលដែលពួកគាត់ទើបទទួលបាន គឺផ្ទះថ្មដ៏ថ្មី សន្លាង និងផ្ទៃដី ដែលសម្រេចប្រគល់ជូនពីនាយករដ្ឋមន្រ្តី នៃកម្ពុជា។
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣នេះ គឺជាថ្ងៃថ្មី ថ្ងៃពោរពេញដោយពន្លឺយុត្តិធម៌ចំពោះអ្នកភូមិកែវផុស ផ្ទុយ ស្រឡះពីថ្ងៃទី៥ ខែមីនា ពីព្រោះថ្ងៃនេះ គឺជាថ្ងៃដែលពួកគាត់បានទទួលយុត្តិធម៌ពិតៗ និងយ៉ាងត្រចះត្រចង់សម្រាប់ជីវិត ដ៏សែន កម្សត់របស់ពួកគាត់ បន្ទាប់ពីសាលក្រមដ៏មហាអយុត្តិធម៌ របស់សាលាដំបូងខេត្តព្រះសីហនុ សម្រេចឲ្យពួកគាត់ ចាញ់ក្តី ឧកញ៉ា ជៀម ផែន។
នៅចំពោះមុខលោកឧកញ៉ា ម៉ុង ឬទ្ធី ប្រជាពលរដ្ឋអ្នកភូមិកែវផុស ញញឹមទាំងទឹកភ្នែកហូររហាម បានថ្លែងអំ ណរគុណ ជូនចំពោះសម្តេចនាយករដ្ឋមន្រ្តី និងលោកជំទាវ ដែលបានផ្តល់យុត្តិធម៌ជូនពួកគាត់យ៉ាងពិតប្រាកដ។
ប្រជាពលរដ្ឋទាំងអស់ បានលើកដៃសំពះ និងអះអាងថា គាំទ្រគណបក្សប្រជាជន ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ក្លាយជានាយករដ្ឋមន្រ្តីដឹកនាំ និងអភិវឌ្ឍន៍ប្រទេស តទៅទៀត ដោយមិនងាកទៅកាន់គណបក្សនយោ បាយផ្សេងទៀតឡើយ។
នៅព្រឹកថ្ងៃទី១៨ ខែមីនា នេះ បេសកជនរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមានលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី លោក ហ៊ុន ម៉ានិត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី លោកឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងអាជ្ញាធរខេត្ត នឹងមកប្រកាសធ្វើ ផ្ទះថ្ម និង ប្រគល់ដីជូនប្រជាពលរដ្ឋរបស់អ្នកភូមិកែវផុសទាំង ៤៩គ្រួសារ។
នាព្រឹកថ្ងៃទី១៨ ខែមីនា នេះដែរ លោក ប៊ិន ឈិន បានអញ្ជើញទៅដល់កន្លែងប្រជាពលរដ្ឋស្នាក់នៅបណ្តោះ អាសន្ន ព្រមទាំងអាននូវលិខិតសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនិងការផ្តល់ដី ព្រមទាំងសាងសង់ផ្ទះជូនប្រជាពលរដ្ឋឡើងវិញ។
លោក ប៊ិន ឈិន ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋផងដែរថា ចំពោះអ្នកភូមិកែវផុស ដែលសាលក្រមសាលាដំបូង ខេត្តព្រះសីហនុចាប់ឃុំខ្លួន លោកនឹងលើកសំណើរជូនសម្តេចតេជោ សុំដោះលែងពួកគាត់ឲ្យមានសេរីភាពឡើង វិញ។
ជាមួយនឹងការចុះដល់កន្លែងមានវិវាទរវាងប្រជាពលរដ្ឋ និងឧកញ៉ា ជៀម ផែន ក្រោយពេលទទួលបានការបញ្ជាពី សម្តេចនាយករដ្ឋមន្រ្តីនោះ លោក ប៊ិន ឈិន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២ម៉ឺនដុល្លារ និង លោក ស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ ឧបត្ថម្ភ ១ម៉ឺនដុល្លារ សម្រាប់រៀបចំ និង សាងសង់ភូមិឋានឡើងវិញ។ លោក ប៊ិន ឈិន ក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋភូមិកែវផុស ដែលកំពុងអត់ផ្ទះសម្បែងទាំងអស់ ក្នុងមួយគ្រួសារ ៣០ ម៉ឺនរៀលផងដែរ។
អំណាចសាលក្រមដ៏មហាអយុត្តិធម៌របស់សាលាដំបូងខេត្តព្រះសីហនុ ដែលសម្រេចក្តីឲ្យឧកញ៉ា ជៀម ផែន ឈ្នះក្តីរំលោភយកដីធ្លី និងភូមិឋានរបស់ប្រជាពលរដ្ឋភូមិកែវផុសរាប់សិបហិកតានោះ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ បានបើកដៃឲ្យសមត្ថកិច្ចនាំយក ត្រាក់ទ័រឈូសឆាយផលដំណាំ និងផ្ទះសម្បែងប្រជា ពលរដ្ឋជាច្រើនខ្នងខ្ទេចខ្ទីគ្មានសល់ ក្រោមដំណក់ទឹកភ្នែកដ៏សែនខ្លោចផ្សារជាទីបំផុត។ តែពេលនេះ ពន្លឺយុត្តិ ធម៌បានមកបំភ្លឺចិញ្ចែងចិញ្ចាចនៅលើឆ្នេរសមុទ្រក្នុងចំណុចចំរាំង កែវផុស តាមរយៈការបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ដី និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋទាំង៤៩គ្រួសារឡើងវិញហើយ៕
តម្រួតថៃចាប់ រថយន្តជនជាតិខ្មែរ ដឹកឈើគ្រញូង នៅជិតច្រកទ្វារអន្តរជាតិ អូរស្មាច់
ឧត្តរមានជ័យ៖ រថយន្តដឹកឈើគ្រញូង មួយគ្រឿង របស់ជនជាតិខ្មែរ ត្រូវបានតម្រួតថៃ ចាប់ឃាត់ កាលពីវេលាម៉ោង ៥និង៤៥នាទី ល្ងាចថ្ងៃទី១៨ ខែមីនាឆ្នាំ២០១៣ នេះ ខណៈរថយន្តខាងលើ បានធ្វើដំណើរ ជិតមកដល់ច្រកទ្វារ អន្តរជាតិអូស្មាច់ក្នុងខេត្តឧត្តរមានជ័យ ចំងាយប្រហែល២០ម៉ែត្រ ពីព្រំដែន។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច ប្រចាំការនៅច្រកទ្វារ អូស្មាច់ បានឲ្យដឹងថា រថយន្តម៉ាកកាម៉ារី មួយគ្រឿង ស៊េរី៩១ ពណ៌ស របស់ជនជាតិខ្មែរ ដែលដឹកឈើគ្រញូងពេញ ត្រូវបានតម្រួតថៃចាប់ឃាត់ នៅចំងាយ ប្រហែល ២០ម៉ែត្រ ពីច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ។
យ៉ាងណាក៏ដោយ មិនទាន់ដឹងថា មានដំណោះស្រាយ ណាកើតឡើងចំពោះ អ្នកបើករថយន្តដឹកឈើគ្រញូង ខាងលើនេះទេ៕
អាវុធហត្ថ ឃាត់ខ្លួន យុវជនម្នាក់ ពីបទរំលោភ ក្មេងស្រីអាយុ១៤ឆ្នាំ រហូតមានផ្ទៃពោះ
ភ្នំពេញ៖ យុវជនជាសិស្ស សាលាម្នាក់ ត្រូវបានកម្លាំង អាវុធហត្ថ នៃការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ ដោយជាប់ពាក់ព័ន្ធ និងការចាប់ រំលោភក្មេងស្រីអាយុ១៤ឆ្នាំ ហើយរហូតធ្វើឲ្យ ក្មេងស្រីរូបនេះ មានផ្ទៃពោះចំនួន៨កន្លះអាទិត្យ ។
ការចាប់ខ្លួនយុវជនរូបនេះ បានធ្វើឡើង ក្រោយពីមាន ពាក្យបណ្តឹងរបស់ម្តាយ ក្មេងស្រីរងគ្រោះ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ចាប់រំលោភ ជាច្រើនដងមក ហើយនោះ។
ប្រធានការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃទីបញ្ជាការដ្ឋាន អាវុធហត្ថ រាជធានីភ្នំពេញ លោក ជា ជោគ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួន យុវជន ឈ្មោះ ពៅ រតនា អាយុ១៩ឆ្នាំ មុខរបរ ជាសិស្ស ដែលការឃាត់ខ្លួន ជនសង្ស័យរូបនេះបានធ្វើឡើង តបតាមពាក្យបណ្តឹង របស់ម្តាយក្មេងស្រីរងគ្រោះ។
លោក ជា ជោគ បានបន្តថា ជនសង្ស័យរូបនេះបានសារភាពថា រូបគេពិតជាបានចាប់ រំលោភទៅលើក្មេងស្រីរងគ្រោះ ពិតប្រាកដមែន រហូតធ្វើឲ្យនាង មានផ្ទៃពោះទៀតផង។ បើតាមលោក ជា ជោគ យុវជនរូបនេះ នឹងត្រូវកម្លាំងសមត្ថកិច្ច របស់លោក បញ្ជូនៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
កូនខ្មែរសែសិន បរិច្ចាគទឹកប្រាក់ ១០ម៉ឺនរៀល ដល់អតីត ប្រធានសមាគម អ្នកនិពន្ធខ្មែរ
ភ្នំពេញ៖កូនខ្មែរសែសិន នៅឯខេត្តបន្ទាយមានជ័យ តាមរយៈមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលបរិច្ចាគ ទឹកប្រាក់ ១០ម៉ឺនរៀល ដល់លោក គ្រូ យូ បូ អតីតប្រធានសមាគម អ្នកនិពន្ធខ្មែរ ដើម្បីព្យាលបាលជំងឺ។
សំបុត្រមួយច្បាប់ ដែលមានទឹកប្រាក់១០ម៉ឺនរៀល តាមរយៈភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានសរសេរ លើខ្នងសំបុត្រនោះថា "ខ្ញុំសូម អរគុណលោកគ្រូ ដែលធ្លាប់បានផ្តល់ការិយាល័យផ្ទាល់ របស់លោកគ្រូ ក្នុងវត្ត បទុមវត្តី ឲ្យរូបខ្ញុំស្នាក់នៅ, បន្តការសិក្សា, ផ្តល់កង់ដើម្បីជិះទៅរៀន សាកលវិទ្យាល័យ ទាំងដែលលោកគ្រូ មិន ដែលស្តាល់រូខ្ញុំបន្តិចសោះឡើយ"។
លិខិតដាក់ឈ្មោះ កូនខ្មែរសែនសិន បានសរសេរទៀតថា "ជាចុងក្រោយ ខ្ញុំចងចាំមិនភ្លេច ចំពោះគុណបំណាច់ របស់លោកគ្រូ និងសូមឲ្យលោកគ្រូ ឆាប់ជាសះស្បើយពីជំងឺ"៕
អ.ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួន ជនទំនើង ដែលដេញកាប់ កូនប្រុស លោកស័ក្តិ ៣ ប៉េអឹម បញ្ជូនទៅ តុលាការ
បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា ៥នាក់ត្រូវ កម្លាំង អ.ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួន បញ្ជូន ទៅតុលាការ ចាត់ការតាមច្បាប់ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពីធ្វើសកម្មភាព ដេញកាប់កូន ប្រុសលោកស័ក្តិ ៣ ប៉េអឹមខេត្តម្នាក់ មួយលើកជាពីរលើក បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
លោក ហម ម៉ុត បានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា នេះថា ជនសង្ស័យមុនចាប់ខ្លួន កាលពីល្ងាចថ្ងៃទី១៧ ខែ មីនា វេលាម៉ោង ៥ ល្ងាច ជនសង្ស័យមានបក្ខពួកចំនួន ៥ នាក់ ជិះម៉ូតូ ២ គ្រឿង ប្រដាប់ដោយដាវសាម៉ូរ៉ៃ និងកាំបិតប៉័ងតោ គ្រប់ដៃ តាមដេញកាប់ជនរងគ្រោះ និងមិត្តភ័ក្តិតែសំណាងល្អ ជនរងគ្រោះ នាំគ្នារត់គេច ចូលកុដិលោករួចខ្លួន ពេលនោះពួកគេ បានកាប់ចិញ្ច្រាំម៉ូតូជំនួសវិញ ដើម្បីបន្ធូកំហឹង ហើយទំនាស់ រវាង ជនរងគ្រោះ និងជនសង្ស័យ គឺទំនាស់ពាក្យសម្តី ពេលលេងបាល់ទាត់ជាមួយគ្នា លុះនៅព្រឹកថ្ងៃទី១៨ ខែមីនា ដែលជាថ្ងៃបន្ទាប់ ជនសង្ស័យតាមកាប់ជនសង្ស័យសារជាថ្មី ខណៈជនរងគ្រោះ ធ្វើដំណើរទៅ សាលារៀន ទើបកម្លាំង អ.ហ ចាប់ខ្លួនជនសង្ស័យបានតែម្តង។
លោក ហម ម៉ុត បានបន្តថា ជនសង្ស័យមានឈ្មោះ ឈិន លីម៉េង ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រីឯជនរងគ្រោះ១-ឈ្មោះ រិទ្ធា រស្មី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជាកូនប្រុសលោកស័ក្តិ៣ ប៉េអឹមម្នាក់នៅខេត្ត និងម្នាក់ទៀតឈ្មោះ សែន លីវយី ភេទ ប្រុស អាយុ១៩ឆ្នាំ ជាមិត្តភ័ក្តិ ។
ក្រោយសួរនាំ ជនសង្ស័យ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋាន អ.ហ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យ ការិយាល័យ ជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
លោក តិមា សោភា ចុះផ្អាកការដ្ឋាន ស្ថាបនាផ្លូវ បេតុងមួយខ្សែ នៅសង្កាត់ដង្កោ
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៣ នេះ លោក តិមា សោភា អភិបាលរង ខណ្ឌដង្កោ និងប្រធានការិយាល័យ សាធារណការខណ្ឌ និងមន្រ្តីសាលាខណ្ឌ សាលាសង្កាត់ និងអគ្គនាយករង ក្រុមហ៊ុន TCM ជាអ្នកម៉ៅការ ស្ថាបនាផ្លូវបេតុង បានអញ្ជើញ ចុះពិនិត្យ និងវាយតម្លៃ ទៅលើការដ្ឋាន ស្ថាបនា ផ្លូវបេតុងសរសៃដែក ១ខ្សែ ប្រវែង ១៥០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ស្ថិតនៅក្នុងភូមិម័ល និង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ដោយមន្រ្តីជំនាញ សាលាខណ្ឌពិនិត្យ និងវាយតម្លៃឃើញថា ការស្ថាបនាផ្លូវបេតុង ១ខែ្ស ខាងលើនេះ ពុំទាន់គ្រប់គ្រាន់ និងត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដូចនេះ លោក តិមា សោភា ក៏បានធ្វើការផ្អាក ដំណើរ ការស្ថាបនាជាបណ្តោះអាសន្នសិន ដើម្បីឲ្យក្រុមហ៊ុន កែតម្រូវឲ្យត្រឹមត្រូវ តាមលក្ខណៈបច្ចេក ទេសឡើងវិញ។
បន្ទាប់ពីការត្រួតពិនិត្យ របស់អាជ្ញាធរ ចំពោះផ្លូវបេតុងមួយខ្សែ ដែលមានសារសំខាន់ ក្នុងបញ្រ្ជៀស ចរាចរ ខាងលើនេះ លោកអគ្គនាយករង ក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវ បេតុងនេះ បានសន្យា ធ្វើឡើង វិញ ឲ្យស្របទៅតាម លក្ខណៈបច្ចេកទេស នៃស្តង់ដារស្ថាបនាផ្លូវ ។
លោក តិមា សោភា បានប្រសាសន៍ថា ផ្លូវបេតុងមួយខ្សែនេះ គឺមានសារប្រយោជន៍ច្រើនណាស់ សម្រាប់ ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ ជាពិសេស ផ្លូវបេតុងមួយខ្សែនេះ អាចបញ្ចៀស ចរាចរណ៍ពីផ្លូវ ៣៧១ កាត់មកដល់ ផ្លូវចំការដូង ហៅ ( ផ្លូវលេខ ២១៧ ) បាន ហេតុដូច្នេះ ក្នុងនាម លោកអាជ្ញាធរ មានតួនាទីយ៉ាង សំខាន់ ក្នុងការពិនិត្យមើលរាល់សកម្មភាព និងស្តង់ដារ នៃការ ស្ថាបនា ផ្លូវបេតុងសរសៃដែកនេះ ឲ្យស្របតាមស្តង់ ដា លក្ខណៈបច្ចេកទេស ដើម្បីធានា បាននូវការ ដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីជៀសវាង ផ្លូវមួយខ្សែខាងលើនេះ ឆាប់ខូចខាត ហើយលោក ក៏បានបញ្ជាក់ថា លុះត្រាតែក្រុមហ៊ុន ម៉ៅការស្ថាបនាផ្លូវបេតុងមួយខ្សែនេះ សន្យា ធ្វើទៅលក្ខណៈ បច្ចេកទេសត្រឹមត្រូវ ទើបរូបលោក ឲ្យស្ថាបនាបន្តទៀត ៕
គណៈរដ្ឋមន្រ្តីថៃ បើកភ្លើងខៀវ ផ្តល់ប្រាក់កម្ចី ដើម្បីអភិវឌ្ឍន៍ ប្រទេស
បាងកក៖ ឧបនាយករដ្ឋមន្រ្តីថៃមួយរូប បានអះអាងថា គណៈរដ្ឋមន្រ្តីថៃ បានឯកភាពទៅលើពង្រាងច្បាប់ស្តីពី ប្រាក់កម្ចីពីបរទេសប្រមាណ ២លានលានបាត សម្រាប់អភិវឌ្ឍន៍លើវិស័យគមនាគមន៍មូលដ្ឋាន ហើយរឿងនេះ នឹងត្រូវដាក់ជូនសភា ដើម្បីអនុម័ន។
យោងតាមគេហទំព័រ INN របស់ថៃផ្សាយនៅថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំ ២០១៣ បានឲ្យដឹងថា លោក កិតិរ៉ាត់ ណៃរ៉ាក់ណង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ បានថ្លែងថា គណៈរដ្ឋមន្រ្តីថៃ បានអនុម័តលើ សេចក្តីព្រាងច្បាប់ ដែលផ្តល់អំណាចឲ្យក្រសួងហិរញ្ញវត្ថុខ្ចីថវិកាពីបរទេស ដើម្បីអភិវឌ្ឍន៍លើវិស័យគមនាគមន៍ និងដឹកជញ្ជូនមូលដ្ឋានរបស់ប្រទេស។ សម្រាប់ប្រាក់កម្ចីនេះ ក្រសួងហិរញ្ញវត្ថុ អាចខ្ចីជារូបិយប័ណ្ណបាត ឬបរទេស ផ្សេងៗទៀត ដើម្បីការវិនិយោគទុនលើគម្រោងផ្សេងៗ ក្រោមយុទ្ធសាស្រ្ត នៃការអភិវឌ្ឍន៍លើគម្រោងសាងសង់ វិស័យមូលដ្ឋាន ដែលមានទំហំសាច់ប្រាក់ ២លានលានបាត ស្មើនឹងប្រមាណ ៦,៦ម៉ឺនលានដុល្លារសហរដ្ឋ អាមរិក។
លោក កិតិរ៉ាត់ បានបញ្ជាក់ថា នៅក្នុងខ្លឹមសារសេចក្តីព្រាងច្បាប់ប្រាក់កម្ចីបរទេសនេះដែរ ត្រូវបានបញ្ជាក់ពី គម្រោងលម្អិត ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់រដ្ឋាភិបាលថៃ សម្រាប់អនុវត្តន៍ទៅលើគំរោងនិមួយៗ ដោយភាគី ថៃអាចមានលទ្ធភាពសងបំណុលទាំងអស់ក្នុងរយៈពេល ៥០ឆ្នាំ។ ការអនុម័តពីរដ្ឋសភាអាចនឹងរួចរាល់នាអំឡុង ខែកញ្ញា ខាងមុខនេះ៕
ដេវិដ ឆាណាយវា ត្រូវបានលុបឈ្មោះ ពីបញ្ជីគណៈមេធាវី តាំងពីឆ្នាំ ២០០៣ម្ល៉េះ
ភ្នំពេញៈ អតីតមេធាវីដែលល្បីល្បាញ ខាងបាញ់បោះ និងបង្កគ្រោះថ្នាក់ចរាចរ ហើយជាញឹកញាប់តែងតែ លិចមុខនៅតុលាការនោះ ត្រូវបានលុបឈ្មោះពីបញ្ជី គណៈមេធាវី តាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៣ មកម្ល៉េះ។
យោងតាមសេចក្តីជូនដំណឹង របស់គណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ នេះ បានឲ្យដឹងថា មេធាវី ដែលសម្បូររឿងអាស្រូវជាងគេ ដេវីដ ឆាណាយវា ត្រូវបានគណៈមេធាវីសម្រេច លុបឈ្មោះចេញពីបញ្ជី។
ក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយលោក ប៊ុន ហុន ប្រធានគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា បានសរសេរថា “គណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូន ដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា លោក ដេវីដ ឆាណាយវា ឬ យូ ដេវីដ ស៊ីហេង ឬ ដាវីដ យូ ត្រូវបានគណៈមេធាវី សម្រេចលុបឈ្មោះចេញពីបញ្ជី គណៈមេធាវី ចាប់តាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៣ មកម្ល៉េះ តាមសេចក្តីសម្រេចលេខ ៤១/សសគំ/០៣ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៣៕
ឯកអគ្គរាជទូតអង់គ្លេស អំពាវនាវម្ចាស់ជំនួយ និងកម្ពុជារួមគ្នាពន្លឿន ដំណើរការសាលាក្តីខ្មែរក្រហម
ភ្នំពេញ៖ លោក Mark Gooding ឯកអគ្គរាជទូតអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យបណ្តាប្រទេស ដែលជាម្ចាស់ជំនួយ និងប្រទេសកម្ពុជាត្រូវរួមគ្នា ជួយពន្លឿនដំណើរការសាលាក្តី ខ្មែរក្រហម ឲ្យបានឆាប់រហ័ស ក្រោយពីជនជាប់ អៀង សារី បានស្លាប់កាលពីសប្តាហ៍មុន។
លោក Mark Gooding ឯកអគ្គរាជទូតអង់គ្លេស បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល បន្ទាប់ពីបានចូលរួមក្នុង ព្រឹត្តិការណ៍ប្រចាំថ្ងៃរបស់ វិទ្យុដើមអម្ពិល នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ តាមរយៈអ្នកបកប្រែ ថា អ្វីដែលប្រទេសអង់គ្លេស អាចធ្វើបាននាពេលបច្ចុប្បន្ន គឺជម្រុញប្រទេសដែលជាម្ចាស់ជំនួយ ដល់សាលាក្តីខ្មែរក្រហម ជាពិសេសអង្គការសហប្រជាជាតិ និងប្រទេសកម្ពុជា ត្រូវពន្លឿនដំណើរការនូវសាលាក្តី ខ្មែរក្រហម ឲ្យបានឆាប់រហ័ស ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងរបបខ្មៅងងឹតយង់ខ្នង ៣ឆ្នាំ៨ខែ នៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ ក្រោយពេល លោកអៀង សារីទទួលមរណភាព។
លោកបានបញ្ជាក់ថា “យើងជម្រុញឲ្យអង្គការសហប្រជាជាតិ ព្យាយាមស្វែងរកថវិកា ដើម្បីផ្គត់ផ្គង់ឲ្យដំណើរការ សាលាក្តីនេះបានឆាប់រហ័ស”។
លោក Mark Gooding បន្ថែមថា រហូតមកដល់បច្ចុប្បន្ន ចក្រភពអង់គ្លេសបានផ្តល់ជំនួយ មកសាលាក្តីខ្មែរជាង ១០លានដុល្លារ ហើយជាង៣ខែកន្លងមកនេះ អង់គ្លេសបានផ្តល់ថវិកាជិត ៣លានដុល្លារ ហើយដល់ភាគីអន្តរជាតិនៃ សាលាក្តីខ្មែរក្រហមផងដែរ។ "អ្វីដែលយើងត្រូវការជាច្រើនទៀតនោះ គឺត្រូវការឱ្យសមាជិកអង្គការសហប្រជាជាតិឯទៀត ចូលរួមផ្តល់វិភាគទានដើម្បីធានាបានថា ដំណើរការសាលាក្តីបន្តដំណើរទៅមុខ"។
អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសនៃ របបខ្មែរក្រហមដ៏ពិឃាត លោក អៀង សារី បានទទួលអនិច្ចកម្មទៅហើយ ដោយលោកមិនបានផ្តល់ចំឡើយណាមួយ នៅក្នុងសវនាការដែលគាំទ្រ ដោយអង្គការសហប្រជាជាតិ នាពេលកន្លងមក នោះទេ៕
បញ្ហាអតីតបុគ្គលិក ក្រុមហ៊ុនអឹមហ្វូន អាស្រ័យលើតុលាការ ជាអ្នកដោះស្រាយ
ភ្នំពេញៈ អតីតបុគ្គលិកក្រុមហ៊ុន អឹមហ្វូន មានពន្លឺចំពោះប្រាក់ខែ និងប្រាក់អតីតភាពរបស់ពួកគេហើយ បន្ទាប់ពីមានការសម្របសម្រួល របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយតម្រូវឲ្យសំណុំរឿងនេះ ទៅតុលាការជាអ្នកដោះស្រាយ ដោយមូលហេតុថា ក្រុមហ៊ុនទូរស័ព្ទខាងលើនេះ បានក្ស័យធនពិតប្រាកដ។
លោកនីម សូលីដា ជាវិស្វករបច្ចេកទេសនៃក្រុមហ៊ុន MFONE និងជាតំណាងបុគ្គលិក ក្រុមហ៊ុនអឹមហ្វូនទាំងអស់ បានថ្លែងបន្ទាប់ពីកិច្ចជំនួប ដោយបិទទ្វារ រវាងក្រសួងសង្គមកិច្ច ដឹកនាំដោយលោក វង្ស សុវណ្ណ អនុប្រធានដោះស្រាយបាតុកម្ម និងកូដកម្មគ្រប់ជំនាញ និងអភិបាលបណ្តោះអាសន្នក្រុមហ៊ុន MFONE នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នំា២០១៣នេះថាពេលនេះពួកលោក បានយល់ព្រមទៅតាមការសម្របសម្រួល របស់ក្រសួងសង្គមកិច្ចហើយ ដោយក្រសួងបាន ឲ្យសំណុំរឿងនេះទៅតុលាការ ជាអ្នកដោះស្រាយ ក៏ប៉ុន្តែលោកនៅតែបន្តធ្វើ កូដកម្មដដែលរហូតដល់ទទួលបាន លទ្ធផលជាស្ថាពរ។
លោកនីម សូលីដា បានបញ្ចាក់ថា "ដោយសារតែសំណុំរឿង ក្រុមហ៊ុនវាស្ថិតនៅក្នុងសំណុំរឿង ក្ស័យធនអញ្ចឹងហើយយើង ត្រូវការរង់ចាំ តុលាការជាអ្នកធ្វើការរឿងហ្នឹង។ ហើយម្យ៉ាងទៀតតុលាការ បានចេញដីការសម្រេចជម្រះបញ្ជីហើយ អភិបាលបណ្តោះអាសន្ន របស់ក្រុមហ៊ុនគាត់មានសិទ្ធិ សម្រេចលក់ឥវ៉ាន់ក្រុមហ៊ុន យកមកឲ្យយើងខ្ញុំ"។
បុគ្គលិកក្រុមហ៊ុនអឹមហ្វូន បាននាំគ្នាធ្វើការតវ៉ាអស់ រយៈពេលបីថ្ងៃមកហើយដើម្បី ស្វែងរកកិច្ចអន្តរាគមន៍ពី រាជរដ្ឋាភិបាលចំពោះបញ្ហារបស់ពួក ដែលបំរើការងារជាច្រើនឆ្នាំ ហើយមិនទាន់ទទួលបានប្រាក់ខែ និងប្រាក់អ្វីផ្សេងបន្ទាប់ពី ក្រុមហ៊ុននេះបានបិទទ្វារ ៕
ថៅកែស្រី វាយធ្វើបាប អ្នកបម្រើ មិន ចូលខ្លួនបំភ្លឺ, សមត្ថកិច្ចបញ្ជូនសំណុំរឿងទៅ តុលាការ
ភ្នំពេញ ៖ សំណុំរឿង ថៅកែស្រីជា ភរិយារបស់ឧកញ៉ា វេង លីតិចឡា វាយធ្វើ បាបអ្នកបម្រើ យ៉ាងឃោរឃៅនោះ ឥឡូវ ត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការហើយ ខណៈដែលថៅកែស្រី រងនូវការចោទប្រកាន់ខាងលើ មិនព្រម ចូលខ្លួនទៅបំភ្លឺ នៅចំពោះមុខសមត្ថកិច្ច រួចមក ។
សំណុំរឿងខាងលើនេះ ត្រូវបានសមត្ថ កិច្ចនាយកដ្ឋាន ប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃបញ្ជូន ទៅកាន់តុលាការហើយ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៣ កន្លងទៅនេះ បន្ទាប់ពី សមត្ថកិច្ច បើកធ្វើការស្រាវជ្រាវ និង កសាងសំណុំរឿង អស់រយៈពេលជិត ១ ខែរួចមក ។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា សំណុំ រឿងខាងលើនេះ សមត្ថកិច្ចសម្រេចធ្វើការ ចោទប្រកាន់តែឈ្មោះ លី ពៅ ជាភរិយា ឧកញ៉ា វេង លីតិចឡា តែម្នាក់ប៉ុណ្ណោះ ពី បទ ធ្វើទារុណកម្មលើអនីតិជន និងកេង ប្រវ័ញ្ចកម្លាំងពលកម្ម លើក្មេងស្រី ។ ដោយឡែកលោកឧកញ៉ា វេង លីតិចឡា ដែលជាមេគ្រួសារនៅក្នុងផ្ទះ មានរឿងរ៉ាវខាងលើនេះ មិនត្រូវបានសមត្ថ កិច្ច ធ្វើការចោទប្រកាន់នោះទេ ។ ប៉ុន្ដែ គេ អះអាងថា ពេលសំណុំរឿងទៅដល់តុលា ការ ប្រសិនបើតុលាការធ្វើការស្រាវជ្រាវ រកឃើញបទល្មើសពាក់ព័ន្ធនោះ តុលាការ អាចនឹងចេញដីកាកោះហៅ ទៅបំភ្លឺ ឬក៏ ចោទប្រកាន់បាន ។
គួរបញ្ជាក់ថា ក្រោយផ្ទុះរឿងរ៉ាវអំពើ ហិង្សា ទៅលើអ្នកបម្រើស្រីខាងលើរួចមក សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបើកការ ស៊ើបអង្កេត រួចហើយកោះហៅគ្រួសារប្ដី- ប្រពន្ធខាងលើ ហើយនៅថ្ងៃទី០១ ខែមីនា សមត្ថកិច្ចបានកោះហៅឧកញ៉ា វេង លីតិច ឡា ឱ្យចូលខ្លួនទៅបំភ្លឺ ដោយលោកបាន ចូលខ្លួនទៅបំភ្លឺ តាមការកោះហៅដោយ មិនមានការគេចវេសនោះទេ ។ ប៉ុន្ដែ ខណៈ ឆ្លើយបំភ្លឺ នៅចំពោះមុខសមត្ថកិច្ច លោក បានធ្វើការបដិសេធ មិនមានជាប់ពាក់ព័ន្ធ ទៅនឹងអំពើហិង្សា លើអ្នកបម្រើនោះ ឡើយ ហើយស្ដ្រីរងគ្រោះទាំង ២នាក់ ក៏បានអះអាងថា លោកឧកញ៉ា មិនបាន វាយធ្វើបាបខ្លួននោះដែរ អ្នកវាយធ្វើបាប ធ្វើទារុណកម្មរាល់ថ្ងៃនោះ គឺឈ្មោះ លី ពៅ ជាភរិយារបស់លោកតែប៉ុណ្ណោះ តែឈ្មោះ លី ពៅ ខណៈសមត្ថកិច្ចកោះហៅ ឱ្យចូល ខ្លួនទៅបំភ្លឺ គឺមិនព្រមចូលទៅឡើយ ដែល បច្ចុប្បន្នកំពុងតែរត់គេចខ្លួន ទំនងជាគេច ចេញទៅក្រៅប្រទេសទៀតផង ។
សូមបញ្ជាក់ថា ក្មេងស្រីចំនួន ២នាក់ ដែលជាអ្នកបម្រើ នៅភូមិគ្រឹះខាងលើបាន រត់ចេញពីផ្ទះ ដោយមានស្នាមរបួសពេញ ខ្លួន បន្ទាប់ពីពួកគេមិនអាចទ្រាំតទៅទៀត បាន ចំពោះការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ជាទីបំផុត ពីសំណាក់ភរិយាលោកឧកញ៉ា ឈ្មោះ លី ពៅ ក្រោយពេលដែលក្មេងស្រី ទាំង ២នាក់នេះ ត្រូវបានម្ចាស់ភូមិគ្រឹះយក មកឱ្យបម្រើ នៅភូមិគ្រឹះខាងលើអស់រយៈ ពេលជាង ១០ឆ្នាំ ៕
ឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង ដឹកនាំប្រតិភូ គ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ចុះទៅព្យាបាលភ្នែក ជូន ប្រជាពលរដ្ឋ នៅស្រុកមង្គលបុរី ដោយឥតគិតថ្លៃ ជាលើកទី២
បន្ទាយមានជ័យៈ ឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង ដឹកនាំប្រតិភូ គ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ចុះទៅព្យាបាល ភ្នែក ជូនប្រជាពលរដ្ឋនៅស្រុកមង្គលបុរី ខេត្តបន្ទាយមាន ជ័យ ដោយឥតគិតថ្លៃ ជាលើកទី២ កាលពីថ្ងៃទី១៩ -20 ខែមីនា ឆ្នាំ២០១៣។
កាលពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅ លើកទី១ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជនជាតិវៀតណាម ជាង១០០ នាក់បានចុះមកកាន់ស្រុកមង្គលបុរី ខេត្តបន្ទាយ មានជ័យចំនួន២ថ្ងៃ ដើម្បីព្យាបាល ជូនប្រជាពលរដ្ឋ ក្នុងតំបន់ដោយឥតគិតថ្លៃជិត ១ ម៉ឺននាក់ មិនត្រឹមតែប៉ុណ្ណោះ ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា យ៉ាងច្រើសន្ធឹកសន្ធាប់ មកចែកជូនដល់ ជនពិការ និងទុរគតជន ជាង ១.០០០ គ្រួសារផងដែរ។
លោកឧត្តមសេនីយ៍ទោ រត្ន័ ស៊្រាង មេបញ្ជាការរង អ.ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ.ហ ខេត្ត បន្ទាយមានជ័យ បានថ្លែងថា កម្ពុជាមានថ្ងៃនេះ គឺដោយសារ តែមានគណបក្សប្រជាជនកម្ពុជា ពិសេសស គឺការដឹកនាំដ៏ឈ្លាសវៃ របស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវ កិត្តិព្រឹត្ត បណ្ឌិត ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រោមការចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ អ.ហ លើផ្ទៃប្រទេស អនុញ្ញាត ឲ្យលោកដឹកនាំ ក្រុមគ្រូពេទ្យ វៀតណាមចុះមកព្យាបាល ជូនប្រជាពលរដ្ឋក្នុងតំបន់ខាងលើ ទើបបេសកកម្មនេះ ទទួលបានលទ្ធផលផ្លែផ្កា និងប្រកបដោយ ជោគជ័យ។
គួរបញ្ជាក់ថា នៅថ្ងៃទី២-៣-៤ ខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ ក្រុមគ្រូពេទ្យវៀតណាម នឹងមកកាន់ស្រុក មង្គលបុរីជាថ្មីម្តងទៀត ដើម្បីវាស់កាត់ភ្នែក ជូនប្រជាពលរដ្ឋ ដែលពួកគាត់ពិនិត្យហើយ រកឃើញថា មានបញ្ហាភ្នែក ៕
ព្រះរាជអាជ្ញា ចោទប្រកាន់ ដេវីដ ឆាយណាវ៉ា និងបក្ខពួក ពីបទបង្កអំពើហិង្សា (មានវីដេអូ)
ភ្នំពេញ៖ ក្រោយបញ្ចប់ ការសាកសួរ និងបានបញ្ចប់កាលពីវេលា ម៉ោងប្រហែល ៧យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ នេះ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បានសម្រេចចោទប្រកាន់ ឈ្មោះ ដេវីដ ឆាយណាវ៉ា និងបក្ខពួក ចំនួន២នាក់ ផ្សេងទៀត រួមមាន ក្មួយប្រុសបង្កើត និងអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ឈ្មោះ យិន ស៊ីណា ពីបទបង្កអំពើហិង្សា ដែលបានប្រព្រឹត្តិ ទៅលើអ្នកកាសែត ជិត១០នាក់។
នេះតាមបើការលួច បង្ហើបរបស់មន្រ្តី សាលាដំបូង រាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ នេះ។
ការទាក់ទងសុំការអធិប្បាយពី លោក មាស ច័ន្ទពិសិដ្ឋ ដែលកាន់សំណុំរឿងនេះ ចំនួន២ដង តាមទូរស័ព្ទនា យប់ថ្ងៃទី១៩ ខែមីនា នេះ បានទទួលបរាជ័យ ដោយសារតែលោកបានមិន បានលើកទូរស័ព្ទ ។
យ៉ាងណាក៏ដោយ មន្រ្តីសាលាដំបូង រាជធានីភ្នំពេញបាន ឲ្យដឹងថា ក្រោយការនាំខ្លួន ដេវីដ ឆាយណាវ៉ា និងក្មួយប្រុស ប្រាក់ អ៊ូស៊ី មកកាន់សាលាដំបូង ពីសំណាក់ កម្លាំងនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ រួចមក ជនបង្កទាំងពីរនាក់ ខណៈម្នាក់ទៀត រត់គេចខ្លួន ត្រូវបានព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ បានសាកសួរ ជុំវិញការប្រើ អំពើហិង្សាទៅលើ អ្នកកាសែត រហូតធ្វើឲ្យ មានរបួសធ្ងន់ស្រាល ជិត១០នាក់នោះ បានបញ្ចប់ នៅវេលាម៉ោង ប្រហែល៧យប់ថ្ងៃទី១៩ ខែមីនា នេះ ហើយលោក មាស ច័ន្ទពិសិដ្ឋ បានសម្រេចចោទ ប្រកាន់ពីបទបង្កហិង្សា ។
ក្រោយការចោទប្រកាន់រួចមក ជនបង្កទាំងពីរនាក់នេះ ត្រូវបានសមត្ថកិច្ច នាំទៅឃុំខ្លូនជា បណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញសិន រួចព្រឹកឡើងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ នឹងបញ្ជូនបន្ត ទៅចៅក្រមស៉ើបសួរ អមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមមន្រ្តី សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ឈ្មោះ យិន ស៊ីណា ជាអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ មកពីកូតា គណបក្ស ហ្វ៊ុនស៉ិនប៉ិច ត្រូវបានតុលាការ ចេញដីកាបង្គាប់ ឲ្យចូលខ្លួនដើម្បីបំភ្លឺ ហើយបើមិនចូលទេ តុលាការនឹងចេញដីកា តាមចាប់ខ្លួនជាក់ជា មិនខាន។
សូមបញ្ជាក់ថា អ្នកកាសែតក្នុងស្រុក ដែល មកពីអង្គភាពផ្សេងៗគ្នា ប្រមាណជាជិត ១០នាក់ ក្នុងនោះមាន ម្នាក់ ជាអ្នកយកព័ត៌មាន ឱ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានរងរបួសធ្ងន់ ស្រាល បន្ទាប់ពី ឈ្មោះ ដេវីដ ឆាណាយវ៉ា ព្រមទាំងក្មួយ និងបក្ខ ពួកផ្សេងទៀត បាននាំគ្នា ប្រើអំពើហិង្សា ទាំងកំរោល មកលើអ្នកកាសែត ទាំងនោះ បន្ទាប់ពីពួកគេ ខឹងអ្នកកាសែត យកកាមេរ៉ា ទៅថតពីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្ដ បុក ជញ្ជាំង ការដ្ឋានសំណង់ នៅ តាមផ្លូវ ។
យ៉ាងណាក៏ដោយ ជនបង្កដែលប្រើអំពើ ហិង្សា លើអ្នកកាសែត ដែលអ្នកខ្លះដួល សន្លប់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ត្រូវបានកម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធ ចាប់ខ្លួន ២នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្នុងនោះម្នាក់ឈ្មោះ ដេវីដ ឆាណាយវ៉ា និងម្នាក់ ទៀត ជាក្មួយប្រុសបង្កើត ឈ្មោះ ប្រាក់ អ៊ូស៊ី អាយុ ២០ឆ្នាំ ជា និស្សិតឆ្នាំ ទី៣ នៅសកល វិទ្យាល័យឯកជន ។
ព្រឹត្ដិការណ៍ ដែលបង្កឱ្យមានការភ្ញាក់ ផ្អើល ដែលផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ហើយក្លាយ ជាបទល្មើស ព្រហ្មទណ្ឌ ដោយសារតែវាយតប់ ទៅលើអ្នកកាសែត ពេល ចុះទៅយកព័ត៌មាន និងថតរូបស្ដីពី គ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១២យប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្នុង នោះអ្នក រត់ម៉ូតូ ឌុបម្នាក់ ក៏រងរបួសផងដែរ បន្ទាប់ពីបាន ចូលជួយ ក្រុមអ្នកកាសែត ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនដំបូងឡើយ ដែលនាំឱ្យ មានករណី បង្កអំពើ ហិង្សា មកលើអ្នកកាសែត ខាងលើនេះ បានកើតឡើង ក្រោយពីរថយន្ដ ចំនួន ២គ្រឿង បានបើក ប្រដេញគ្នា ក្នុង នោះរថយន្ដម៉ាក Mini Coopers ពណ៌ក្រហម ពាក់ស្លាកលេខ បណ្ដោះអាសន្ន 6106 បានជ្រុលទៅបុក របង ការដ្ឋានសំណង់ ទៅមុខលែងរួច ខណៈដែលរថយន្ដ CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2C-1369 ជ្រុលទៅបុក បង្គោលភ្លើង ដែលនៅក្បែរនោះបណ្ដាលឱ្យ រថយន្ដទាំង២ រងការខូចខាត ផ្នែកខាង មុខ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា បន្ទាប់ពី មានករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ អ្នកយកព័ត៌មាន មកពីតាម អង្គភាពផ្សេងៗ រួមមាន ទូរទស្សន៍ និងកាសែត បាននាំគ្នា ចុះទៅផ្ដិតយក រូបភាព និងព័ត៌មាន នៅកន្លែងកើត ហេតុ ដូចសព្វមួយដង ។
ប៉ុន្ដែ នៅពេលដែលយកកាមេរ៉ាទៅថត គ្រោះថ្នាក់ចរាចរណ៍នេះ ស្រាប់តែអ្នកបើក រថយន្ដម្នាក់ ត្រូវបានគេដឹងថា មានតួនាទីជា អនុរដ្ឋលេខាធិការ ក្រសួងយុត្ដិធម៌ឈ្មោះ យាន ស៊ីណា បានមកវាយកាមេរ៉ា និងដាល់ អ្នកកាសែត បណ្ដាលឱ្យរងរបួស ។
ស្ថាន ភាពនេះបានធ្វើឱ្យ ធ្ងន់ធ្ងរទៅៗ ខណៈដែល បក្ខពួកអ្នកបើករថយន្ដ ជាច្រើននាក់បាន មកជួយអន្ដរាគមន៍ និងវាយទៅលើអ្នក កាសែតជាច្រើននាក់ ក្នុងនោះបានបណ្ដាល ឱ្យបុគ្គលិក នៅស្ថានីយ៍ទូរទស្សន៍បាយ័ន ម្នាក់ ឈ្មោះ សុវណ្ណ សេដ្ឋី សន្លប់នៅនឹង កន្លែង រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗផងដែរ ។
បន្ទាប់ពីមានករណីខាងលើនេះ អ្នក បើករថយន្ដម្នាក់ ឈ្មោះ ប្រាក់ អ៊ូស៊ី អាយុ ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅ សកលវិទ្យាឯកជន បានទូរស័ព្ទសុំជួយ អន្ដរាគមន៍ពីពូបង្កើត របស់ខ្លួន គឺឈ្មោះ ដេវីដ ឆាណាយវ៉ា ពេលនោះ រូបលោក បានបើករថយន្ដម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-7771 ។
នៅពេលឈ្មោះ ដេវីដ ឆាណាយវ៉ា រូបនេះ រួមជាមួយភរិយា របស់ខ្លួន ដែលមកជាមួយផងនោះ ក៏ បង្កើតជាជម្លោះ កាន់តែខ្លាំង ដោយបានវាយទៅលើ ក្រុមអ្នកកាសែត ដោយអ្នកខ្លះ រងរបួស លើផ្ទៃមុខ និងដងខ្លួន ដោយសារ តែ បក្ខពួក របស់ ដេវីដ ឆាណាយវ៉ា វាយនៅនឹងកន្លែង កើតហេតុ ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា បន្ទាប់ពីមានការប្រតាយ ប្រតប់ និងប្រើអំពើហិង្សា ធ្វើឱ្យ មានការភ្ញាក់ផ្អើលយ៉ាងដូច្នេះ កម្លាំងនគរបាលមូលដ្ឋាន និងសមត្ថកិច្ច ពាក់ព័ន្ធបានទៅជួយអន្ដរាគមន៍ តាម រយៈការឃាត់ខ្លួនជនបង្ក ២នាក់ ម្នាក់ឈ្មោះ ដេវីដ ឆាណាយ វ៉ា និងម្នាក់ទៀត ជាក្មួយប្រុសបង្កើតយក ទៅសួរ នាំបន្ដ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ខណៈដែលអ្នកកាសែត ក្នុងស្រុកបានទៅ ដាក់ពាក្យបណ្ដឹង និងចូលបំភ្លឺ នៅកន្លែងសមត្ថកិច្ច ។
ទាក់ទិនគ្រោះថ្នាក់ចរាចរណ៍ ហើយក្លាយជាបទល្មើសព្រហ្មទណ្ឌ ខាងលើនេះ ស្នងការនគរបាល រាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ផ្កាយ៣ ជួន សុវណ្ណ បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅ ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ថា ជន បង្កចំនួន ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច របស់លោកឃាត់ខ្លួន ក្នុងនោះម្នាក់ឈ្មោះ ដេវីដ ឆាយណាវ៉ា និងក្មួយប្រុស បង្កើតឈ្មោះ ប្រាក់ អ៊ូស៊ី អាយុ ២០ឆ្នាំ ជា និស្សិតឆ្នាំទី៣ នៅសកលវិទ្យាល័យ ឯកជន ។
លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន អះអាងថា សំណុំរឿងនេះលោកនឹងបញ្ជូន ខ្លួនជនបង្ក ទាំង២ ពីបទបង្ក របួសស្នាម ទៅសាលាដំបូង រាជធានីភ្នំពេញ មិនអាច អត់ឱនឱ្យបានឡើយ បើទោះបីមានការ អន្ដរាគមន៍ យ៉ាង ណាក៏ដោយនោះ ។
លោក ទុយ មែន អ្នកយកព័ត៌មានឱ្យ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាន និយាយថា ជនរងគ្រោះដែល រងរបួសធ្ងន់ ក្នុងចំណោមជនរងគ្រោះទាំងអស់ បានមក ដាក់ពាក្យបណ្ដឹង នៅស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ក្នុងនោះរួមមាន ១- លោក ស៊ូ ប៊ុនធី អាយុ ៤៨ឆ្នាំ ជាបុគ្គលិក របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ ១១, ២-លោក សុវណ្ណ រិទ្ធគីន អាយុ ២១ឆ្នាំ ជាបុគ្គលិក របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៩, ៣-លោក សុវណ្ណ សេដ្ឋី អាយុ ១៩ឆ្នាំ ជា បុគ្គលិក ទូរទស្សន៍បាយ័ន , ៤-លោក វាសនា មីនា ជា អ្នករត់ម៉ូតូឌុប រួមទាំងរូបលោកផ្ទាល់ ។
ដោយឡែក អ្នកកាសែតដែលរងរបួស ស្រាល នៅក្នុងហេតុការណ៍ ខាងលើនេះ គ្រោងនឹងដាក់ ពាក្យបណ្ដឹង ផងដែរ ក្នុងនោះរួមមាន លោក មាស ចាន់ធឿន អាយុ ៤៨ឆ្នាំ ជាបុគ្គលិកទូរទស្សន៍ អប្សរា លោក រឿង ចំរើន អាយុ ២៧ឆ្នាំ ជាបុគ្គលិកគេហទំព័រ អគ្គស្នងការនគរបាលជាតិ លោក ផុន ពិសិដ្ឋ អាយុ ២៩ឆ្នាំ ជាបុគ្គលិក គេហទំព័រ អគ្គស្នងការនគរបាលជាតិ លោក ជា សេឌី អាយុ៣០ឆ្នាំ ជាបុគ្គលិកទូរទស្សន៍ប៉ុស្ដិ៍ លេខ ១១ និងលោក សុវណ្ណ រិទ្ធី ជាបុគ្គលិក កាសែត កោះសន្ដិភាព ។
ជាមួយគ្នានេះ ឈ្មោះ ដេវីដ ឆាណាយ វ៉ា ត្រូវបានស្នងការនគរបាល រាជធានីភ្នំ ពេញ លោក ជួន សុវណ្ណ បញ្ជាក់ ថាជននេះ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ ចេញដីកា តាមចាប់ខ្លួន ជាប់ពាក់ព័ន្ធ នឹងការប្រើ ប្រាស់អាវុធ ខុសច្បាប់ ដូច្នេះត្រូវជាប់ក្នុងបទល្មើស ចំនួន២ ទី១ ពីបទបង្ករបួសស្នាម លើអ្នកកាសែត និងទី២ ពីបទ ប្រើប្រាស់ អាវុធខុសច្បាប់ ៕