Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

រថយន្ដតូរីសដឹក អ្នកដំណើរ បើកលឿនជ្រុលបុក ដើមឈើ របួសធ្ងន់ស្រាល ១៥នាក់

$
0
0

សៀមរាប: អ្នកដំណើរប្រុស-ស្រី ១៥នាក់ បានរង របួសធ្ងន់ស្រាល ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ ដែលបង្កឡើង ដោយរថយន្តតួរីស ដឹកអ្នកដំណើរ ១៥កៅអីមួយគ្រឿង បានបើកលឿន ខ្វះការប្រុងប្រយ័ត្នជ្រុល ចង្កូតទៅបុកដើមឈើ កាលពីវេលាម៉ោងប្រមាណ ១១ និង៣០នាទីព្រឹកថ្ងៃទី២០ មីនា ឆ្នាំ២០១៣ នៅលើកំ ណាត់ផ្លូវជាតិលេខ៦ នៅម្ដុំស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បើតាមមន្ត្រីសមត្ថកិច្ចដែលបានចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា ឧប្បត្តិហេតុនេះ ដោយសារតែការបើក បរដោយមានការធ្វេសប្រហេសរបស់អ្នកបើកបររថយន្ដ ហើយបានបើករេចង្កូតទៅបុកនឹងដើមឈើ ដែលនៅតាម ចិញ្ចើមផ្លូវ បណ្ដាលឲ្យមានការរបួសមនុស្ស និង ខូចខាតរថយន្ដស្ទើរទាំងស្រុង ហើយម៉្យាងដោយរថយន្ដនោះ មានដឹកម៉ូតូ និងមានទំនិញសំពីងសំពោងផងដែរ។ បើតាមសំដីរបស់ដំណើរ បានឲ្យដឹងថា រថយន្ដនេះ បានបើក ដឹកអ្នកដំណើរ មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ មកកាន់ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ មុនពេលកើតហេតុ គេបានឃើញរថយន្ដម៉ាកតួរីស ១៥កៅអី ពណ៌ខៀវមានស្លាកលេខភ្នំពេញ 2U.0833 បានបើកពីទិសខាងកើត មកលិច សំដៅចូលក្រុងសៀមរាប ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុរថយន្ដនោះ បានរេចង្កូត ចុះឡើងៗ។ លុះមួយសន្ទុះក្រោយមក រថយន្ដនោះក៏បានបើកទៅបុកដើមឈើ ដែលនៅខាងស្ដាំដៃ យ៉ាងពេញ ទំហឹង ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់របួសធ្ងន់និងស្រាលខ្លះ ដល់មនុស្សជាច្រើននាក់នោះ ហើយរថយន្ដបាន ខូចខាតស្ទើរទាំងស្រុងផងដែរ។

ក្រោយពីហេតុការណ៍នេះបន្តិច ទើបមានសមត្ថកិច្ច និងរថយន្ដគិលានសង្រ្គោះរបស់ឯកជន បានមកដល់ រៀបចំ ដឹកអ្នករបួសយកទៅសង្គ្រោះនៅក្រុងសៀមរាប។ ចំពោះអ្នកបើកបរមានឈ្មោះ យី ថា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិចាន់ ឃុំច្រនាងស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


សម្តេច ហេង សំរិន អនុញ្ញាតឱ្យ ប្រធានសមាគម អភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជា-ចិន ចូលជួប សំណេះសំណាល

$
0
0

ភ្នំពេញៈ ប្រធានសមាគម អភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជា-ចិន និងតំណាងក្រុមហ៊ុន មេតាណុលចិន ១០នាក់ ត្រូវបាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួប សម្តែងការគួរសម និងសំណេះសំណាល កាលពីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ នៅក្នុងភូមិគ្រឹះរបស់សម្តេច ។

ក្នុងឱកាសនោះ ក៏មានការចូលរួមដោយ លោក ប៉ុល ខេមរា អនុប្រធាននាយកដ្ឋាននគរបាល ក្រសួងមហាផ្ទៃ និង លោកស៊ុយ សុខុន មេធាវីទីប្រឹក្សាច្បាប់របស់ ក្រុមហ៊ុន មេតាណុល ផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ ចំពោះលោក យ៉ាង ហៃ ប្រធានសមាគម អភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជា-ចិន ក៏ដូចជា តំណាងក្រុមហ៊ុន មេតាណុលចិន ដែលបានយកចិត្តទុកដាក់ វិនិយោគ នៅក្នុងប្រទេសកម្ពុជា ។

សម្តេច បានមានប្រសាសន៍ គាំទ្រក្រុមហ៊ុនមេតាណុល វិនិយោគចិន ដែលបានចូលជួប ហើយ សម្តេចក៏បាន ជំរុញលើកទឹកចិត្ត ដល់ក្រុមហ៊ុននេះ ធើ្វយ៉ាងណា ខិតខំអូសទាញ វិនិយោគិន ផ្សេងៗទៀត ចូលមកបង្កើតអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍ក្រុមហ៊ុន និងអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត ។

គួរបញ្ចាក់ថា ក្នុងឱកាសនោះ ប្រធានសមាគម អភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជា-ចិន និងតំណាងក្រុមហ៊ុន មេតាណុលចិន ក៏បានចូលរួមផ្តល់ អង្ករចំនួន ១០តោន ជូនដល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីជាចំណងដៃ នៃជំនួបលើកដំបូងនេះ៕

Photo by DAP-NEWS

Photo by DAP-NEWS

សពពលករខ្មែរ​​ ៥នាក់ គ្រោះថ្នាក់ចរាចរ នៅថៃ បានបញ្ជូន មកដល់កម្ពុជាហើយ

$
0
0

បន្ទាយមានជ័យ៖ សពពលករខ្មែរកប្រុស-ស្រី ៥នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរ កាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ក្នុងស្រុក ឃុំគោកធ្យូង ខេត្តស្រះកែវ ឈមនិងឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យនោះ ត្រូវបានបញ្ជូនមកម្ពុជាវិញហើយ កាលពីល្ងាចម៉ោង ៤និង៥០នាទី២០ ខែមីនានេះ។

លោក នេត សេរី អគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានឲ្យដឹងថា ពលករដែលគ្រោះថ្នាក់ស្លាប់នេះ មុនពេលកើតហេតុពួកគេជាង ១០នាក់ បានឆ្លងដែនតាមរយៈមេខ្យល់ចូលក្នុងទឹកដីថៃ ដើម្បីរកការងារធ្វើ ដោយឆ្លងតាមច្រកអាងសិលា ហើយចំណុចនេះ គ្រប់គ្រងដោយកម្លាំង យោធា ពេលធ្វើដំណើរដោយរថយន្ត pick up មកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបរជនជាតិថៃ បើកល្បឿនបានវ៉ាក់ជាមួយ រថយន្តបញ្ច្រាស ទិសគ្នាធ្វើឲ្យរថយន្តពលករខ្មែរ គេចទៅបុកត្រាក់ទ័រ ដែលចតក្បែរចិញ្ចើមផ្លូវ ទើបបណ្តាលឲ្យស្លាប់មនុស្ស៦នាក់ ក្នុងនោះមានជនជាតិថៃ១នាក់ និងខ្មែរ៥នាក់ ក្រៅពីនោះបានរងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសម្រាកព្យាបាល ទាំងយប់នៅមន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុមក លោក នេត សេរី បានដឹកនាំក្រុមការងារ ចុះអន្តរាគមន៍ទៅដល់កន្លែង ហើយនៅថ្ងៃទី២០ ខែមីនានេះ លោកក៏បានចំណាយ ថវិកាផ្ទាល់ខ្លួនទិញមឈូស៥ ដើម្បីដាក់សព ហើយដឹកពីប្រទេសថៃយកមកតំកល់ នៅវត្តបាលិលេយ្យ ក្រុងប៉ោយប៉ែត ដើម្បីប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

សពទាំង៥នោះ មាន ទី១ឈ្មោះ ពឿន ពឿត ភេទស្រី , ទី២ឈ្មោះ ភៅ អ៊ី ភេទស្រី, ទី៣ឈ្មោះ មិ វង់ ភេទប្រុសទី៤ឈ្មោះ លៀត កឺត ភេទប្រុស និងទី៥ ឈ្មោះ ហ៊ីង ហឺយ ភេទប្រុស អ្នកទាំងនោះរស់នៅភូមិកោកក្រោល ឃុំដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។

បច្ចុប្បន្នអ្នករងរបួស៤នាក់ផ្សេងទៀត ត្រូវបានគេបញ្ចូនមកដល់កម្ពុជា ជាមួយសពហើយ២នាក់ទៀតរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅស្រុកអារញ្ញ។

ជនរងគ្រោះ ម្នាក់ឈ្មោះ រឿង សង់ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកខ្លួនមកពីស្រុកកំណើត បានឆ្លងដែនទៅថៃដើម្បីរកការងារ ធ្វើតាមច្រកអាង សិលាហើយបង់ប្រាក់ឲ្យមេខ្យល់២.០០០បាត ដើម្បីទៅធ្វើការចិញ្ចឹមជ្រូក នៅខេត្តឈុនបុរី តែមិនទាន់ទៅដល់ផង ក៏ជួបបញ្ហាតែម្តង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ប្រទះឃើញសព បុរសជនជាតិ អូស្រ្តាលី ស្លាប់នៅក្នុង សណ្ឋាគារ វ៉ាយរីវើ

$
0
0

ភ្នំពេញ៖ សពបុរសជនជាតិ អូស្រ្តាលីម្នាក់ ត្រូវបានគេ ប្រទះឃើញ ស្លាប់នៅក្នុង សណ្ឋាគារ វ៉ាយរីវើ ដែលមានទីតាំងស្ថិតនៅ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ នេះ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋានបាន ឲ្យដឹងថា មានការភ្ញាក់ផ្អើលមួយបាន កើតឡើង បន្ទាប់ពី សពជនជាតិ អូស្រ្តាលីម្នាក់ ត្រូវបានគេ ប្រទះឃើញ ដេកស្លាប់ នៅក្នុងសណ្ឋាគារ ខាងលើនេះ ដោយមិនទាន់ដឹងមូលហេតុ ។

ក្រោយការប្រទះឃើញ សពជនរងគ្រោះ កម្លាំងសមត្ថកិច្ច ជំនាញ និងកម្លាំងសមត្ថកិច្ច មូលដ្ឋាន បានចុះទៅត្រួតពិនិត្យ នៅកន្លែង កើតហេតុ រកមូលហេតុ ពិតនៃការស្លាប់។ ដោយឡែក អត្តសញ្ញាណ ជនរងគ្រោះរងគ្រោះ មិនទាន់ត្រូវបានបញ្ជាក់ពី សមត្ថកិច្ច នៅឡើយទេ៕

ប្លន់យកលុយ ចំនួន១៥០០ដុល្លារ ខណៈជនរងគ្រោះ កំពុងយកលុយទៅឲ្យ ថ្លៃដណ្តឹងកូនគេ

$
0
0

កំពង់ស្ពឺ៖ ជនរងគ្រោះមាន ឈ្មោះ ជុំ រិទ្ធី អាយុ៣០ឆ្នាំ ត្រូវជនសង្ស័យ ចំនួន២នាក់ ជាក្រុមចោរប្លន់ បានធ្វើសកម្មភាព ភ្ជង់ ប្លន់យកលុយ ចំនួន១៥០០ដុល្លារ ខណៈជនរងគ្រោះបាន និងកំពុងជិះម៉ូតូ យកលុយទាំងនេះ ទៅឲ្យថ្លៃ ដណ្តឹងកូនគេ ។ ហេតុការណ៍ប្លន់ ប្រដាប់អាវុធខាងលើនេះ បានកើតឡើងកាល ពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅចំណុច ស្រែកន្ត្រើយ ឃុំវាលទុម ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ខណៈជនរងគ្រោះបាន និងកំពុងជិះម៉ូតូ ចេញពីផ្ទះរបស់ខ្លួននៅ ឃុំមហាសាំង ស្រុកភ្នំស្រួច យកលុយទៅឲ្យថ្លៃ ចូលស្តីដណ្តឹងកូនគេ ស្រាប់តែដល់ ចំណុចកើតហេតុ ក៏លេចមុខ ជនសង្ស័យចំនួន ពីរនាក់ ជិះម៉ូតូ មួយគ្រឿង ប្រដាប់ដោយ អាវុធខ្លីមួយដើម។

សេចក្តីរាយការណ៍ បានបន្តថា នៅពេលនោះ ជនសង្ស័យម្នាក់ បានយកកាំភ្លើងខ្លីភ្ជង់ ទៅលើជនរងគ្រោះ និងម្នាក់ទៀត បានយកកាំបិត ទៅចាក់ជនរងគ្រោះ រួចហើយ ដណ្តើមយកលុយ ចំនួន១៥០០ដុល្លារ ហើយគេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យ ខណៈក្រុមចោរ មិនដឹងជារត់ទៅ ដល់ទីណា ហើយសមត្ថកិច្ច បានត្រឹមតែចុះទៅធ្វើរបាយការណ៍ ជូនថ្នាក់ដឹកនាំ ខាងលើតែប៉ុណ្ណោះ៕

ប្រជាពលរដ្ឋ ៤៩ គ្រួសារ នៅចំរាំង កែវផុស ទទួលបាន ផ្ទះចល័ត ១៥ ខ្នង ពីសម្តេចតេជោ ហ៊ុន សែន

$
0
0

ភ្នំពេញៈ នៅម៉ោងប្រមាណ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ កងអង្គរក្សសម្តេចតេជោ ហ៊ុន សែន បានដឹកសម្ភារសម្រាប់ សាងសង់ផ្ទះចល័តចំនួន១៥ ខ្នង ដើម្បសាងសង់ឲ្យប្រជាពលរដ្ឋ៤៩ គ្រួសារ នៅចំរាំង ភូមិកែវផុស ស្នាក់នៅជាបណ្តោះអាសន្ន។

មេឃុំកែវផុស លោក នងឌី ណារ៉ា បានឲ្យដឹងថា ផ្ទះចល័តចំនួន១៥ ខ្នង នេះ និងត្រូវសាងសង់បណ្តោះអាសន្ន នៅក្នុងភូមិចាស់ របស់ប្រជាពលរដ្ឋទាំង៤៩ គ្រួសារ ហើយផ្ទះនេះ ក្នុងមួយខ្នងមានទំហំ ៥ម៉ែត្រ គុណ និង១២ ម៉ែត្រ ដែលអាចឲ្យមនុស្សស្នាក់នៅ បានចំនួន១២ នាក់។

លោក នងឌី ណារ៉ា បានឲ្យដឹងទៀតថា ការសាងសង់ផ្ទះចល័តនៅលើភូមិចាស់នេះ គឺមានហេតុផល៣ ទី១. ដោយយល់ឃើញថា ទីតាំងចាស់របស់ ឧកញ៉ា ម៉ុង ឬទ្ធី នៅឆ្ងាយពីភូមិចាស់២០ គីឡូម៉ែត្រ ដែលវាឆ្ងាយពី កន្លែង ប្រកបរបរនេសាទ ដែលជាមុខរបរចិញ្ចឹមជីវិតរាល់ថ្ងៃរបស់ពួកគាត់ ហើយជាពិសេសគឺពិបាក ក្នុងការ មើលថែទាំ ទូកក្តារបស់ពួកគាត់ នៅឯមាត់សមុទ្រ, ទី២.ដើម្បីងាយស្រួលមើលទីតាំងដី ដែលក្រុមគណៈកម្មការ ចម្រុះ ធ្វើការបែងចែកជូន និងមិនចង់នៅឆ្ងាយពីគ្រួសារ ហើយ ហេតុផល ទី៣.គឺងាយស្រួលចូលរួម សាងសង់ លំនៅឋានថ្មី ជាអំណោយរបស់គ្រួសារសម្តេចតេជោ ហ៊ុន សែន ដែលមានទំហំ៦ ម៉ែត្រ គុណ និង១២ ម៉ែត្រ។

ក្រុមអាជ្ញាធរ ដែលចូលរួមសាង់សង់ផ្ទះចល័ត ជូនប្រជាពលរដ្ឋទាំង៤៩ គ្រួសារនៅចំណុចចំរាំង ភូមិកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នេះ ដឹកនាំដោយលោក ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី លោក ហ៊ុន ម៉ានិត អគ្គលេខាធិការរង នៃអគ្គ នាយកដ្ឋានជាតិដោះស្រាយទំនាស់ដីធ្លី លោកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី នៃព្រឹទ្ធសភា រួមនិងមន្រ្តីជំនាញផ្សេងទៀត។ ក្នុងនោះដែរ លោក ឧកញ៉ា ម៉ុងឫទ្ធី ក៏បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ៤៩ គ្រួសារ ដែលបានចូលរួមសាង់សង់ផ្ទះ ដែលជា អំណោយ ផ្ទាល់របស់ គ្រួសារសម្តេច តេជោ ហ៊ុន សែន នេះ លោក និងចេញថ្លៃពលកម្មឲ្យ។

សូមបញ្ជាក់ផងដែរថា ត្រង់ន័យនេះ វាមានន័យថា ប្រជាពលរដ្ឋទាំងនោះទទួលបានផ្ទះ ចូលរួមធ្វើផ្ទះខ្លួនឯង ហើយទទួលថ្លៃពលកម្ម ចំពោះការងារនេះទៀត៕

www.dap-news.com

Photo by DAP-News

Photo by DAP-News

Photo by DAP-News

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ទស្សនាវីដេអូ៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់យុត្តិធម៌​ ដល់អ្នកភូមិ កែវ ផុស ៤៩ គ្រួសារ

$
0
0
{jwplayer}http://111.92.240.170:81/dap-news/dap-video/Keo-Poh-2013news.mp4&image=http://111.92.240.170:81/dap-news/dap-video/Keo-Poh-2013.jpg&width=500&height=350{/jwplayer}

Photo by DAP-NEWS

ចាំមើល មានមន្ដ្រីណាខ្លះ ធ្លាក់បុណ្យ ជ្រុះស័ក្ដិ ដោយសារអនុវត្ដ សាលក្រមរឹប អូសដីរាស្ដ្រកែវផុស

$
0
0

ភ្នំពេញ ៖ រឿងអាស្រូវ របស់អាជ្ញាធរ សមត្ថកិច្ច និងតុលាការខេត្ដព្រះសីហនុចុះ អនុវត្ដសាលក្រម អយុត្ដិធម៌រឹបអូសយកដី ពីរាស្ដ្រក្រីក្រ ៤៩គ្រួសារ នៅភូមិកែវផុស ទៅឱ្យឧកញ៉ា ជៀម ផែន ជាថៅកែស្រា បៀរលីអូ កាលពីថ្ងៃទី០៥ ខែមីនានោះត្រូវ បានដោះស្រាយបញ្ចប់ហើយបន្ទាប់ពី សម្ដេចនាយករដ្ឋមន្ដ្រីមានចំណាត់ការ ភ្លាមៗរួចមក ។ តែរឿងដែលគេកំពុងនាំ គ្នាតាមដានមើលបន្ដនោះ គឺថា តើឧកញ៉ា ជៀម ផែន អាចប្រឈមមុខទៅនឹងផ្លូវ ច្បាប់ដែរឬអត់ ? និងតើមានមន្ដ្រីណាខ្លះ ដែលប្រឈមមុខទៅនឹងការធ្លាក់បុណ្យ ជ្រុះស័ក្ដិ ក្នុងចំណាត់ការឃុបឃិតគ្នា ចូល រួម អនុវត្ដសាលក្រមអយុត្ដិធម៌ខាងលើនេះ ។

បើតាមការមានប្រសាសន៍ របស់ សម្ដេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ១៩ ខែមីនា កន្លងទៅនេះ ដែលសម្ដេចថ្លែង ថា នឹងមិនអត់ឱនឱ្យបានទេ ចំពោះអ្នក ប្រព្រឹត្ដ...ហើយសម្ដេចនឹងតាមរឿងនេះ ដល់ទីបញ្ចប់ មិនឱ្យរបូតឡើយ ។ ដូច្នេះ មានន័យថា មន្ដ្រីដែលចូលរួមឃុបឃិតក្នុង ការប្រព្រឹត្ដអនុវត្ដសាលក្រម អយុត្ដិធម៌ ខាងលើ នឹងមិនរួចខ្លួនឡើយ រួមទាំងឧកញ៉ា ជៀម ផែន ដែលជាអ្នកជំរុញឱ្យមានការ អនុវត្ដសាលក្រមនេះផងដែរ ។

អ្នកដឹងរឿងបានអះអាងថា ដើមចម ដែលនាំឱ្យមានការឃុបឃិតគ្នាអនុវត្ដ សាលក្រមខាងលើនេះ បើមិនមានរឿង ផលប្រយោជន៍របស់មន្ដ្រីអាជ្ញាធរ សមត្ថ កិច្ចបង្កប់នៅក្នុងនោះទេ គឺពួកគេមិនមែន នាំគ្នាហ៊ានធ្វើទាំងបំពានបែបនេះឡើយ ។ ដូច្នេះមន្ដ្រីណាខ្លះ ដែលពាក់ព័ន្ធមានផល ប្រយោជន៍នោះ ? វាមិនពិបាកទេ បើ នាយករដ្ឋមន្ដ្រី ហ៊ានប្រកាសថា នឹងមិនឱ្យ រួចខ្លួនហើយនោះ យូរនឹងឆាប់គេនឹងស្រាវ ជ្រាវវែករកមុខឃើញជាមិនខាន ។

សូមបញ្ជាក់ថា ក្នុងការចូលរួមដឹកនាំ អនុវត្ដសាលក្រមដ៏អយុត្ដិធម៌ សម្រាប់អ្នក ភូមិកែវផុស កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៣ នោះ គេដឹងថា មានលោក ប្រាក់ ស៊ីហារ៉ា អភិបាលរងខេត្ដព្រះសីហនុ និង ដែលគេស្គាល់ថា ជាប្អូនថ្លៃលោក ប៉ុល ហំម អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ លោក អនុប្រធានតុលាការខេត្ដ លោក ព្រះរាជ អាជ្ញាអមតុលាការខេត្ដ ស្នងការរង និងអភិ បាលរង ស្រុកស្ទឹងហាវផងដែរ គឺលោក ឆាយ សុគន្ធដា ។ មិនតែប៉ុណ្ណោះ បើគេចាំ មិនភ្លេចទេ ពេលកំពុងតែ អនុវត្ដសាលក្រម ហើយអ្នកកាសែត ធ្វើការផ្សព្វផ្សាយព័ត៌ មាន ស្ដីពីការអនុវត្ដន៍សាលក្រមអយុត្ដិ ធម៌ខាងលើ មានមន្ដ្រីដឹកនាំមួយចំនួន ថែម ទាំងស្រែកចំអក ឱ្យអ្នកកាសែតថា ចុះ ផ្សាយខុសការពិតធ្វើឱ្យប៉ះពាល់ដល់កិត្ដិ យស សមត្ថកិច្ចរបស់គេថែមទៀតផង ។

ឥឡូវ នរណាអនុវត្ដត្រូវ នរណាផ្សាយ ព័ត៌មានខុស លទ្ធផលគឺឃើញហើយតាម រយៈការកាត់ក្ដីរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅនេះ ៕

www.dap-news.com

លោក ឆាយ សុគន្ធដា (រូបឈ) និង លោក ប្រាក់ ស៊ីហារ៉ា (រូបអង្គុយ)

www.dap-news.com

 

www.dap-news.com


កាមរីឆ្លាម មួយគ្រឿង ឆេះផ្អើលអ្នកដំណើរ ផ្លូវលេខ ២៧១ ពេលកំពុងបើកបរ

$
0
0

ភ្នំពេញ : មានហេតុការណ៍ ភ្ញាក់ផ្អើលមួយ កាលពីវេលា ម៉ោង៧និង៤៥នាទី យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣នេះ នៅតាមបណ្ដោយ ផ្លូវលេខ២៧១ ជិតស្ថានីយ៍បូមទឹក បឹងត្របែក ដោយរថយន្ត កាមរីឆ្លាម ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-7694 ត្រូវបានភ្លើង ឆាបឆេះចេញ ពីផ្នែកខាង ក្រោមម៉ាស៊ីន ពេលកំពុងបើកបរ។ អ្នកបររថយន្ត បានឲ្យដឹងថា ខ្លួនបានបើករថយន្ត ក្នុងទិសដៅពីផ្ទះ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្នុងគោលបំណងទៅចូលរួម ពិធីជប់លៀងនៅតាខ្មៅ ស្រាប់តែមកដល់ ចំណុចកើតហេតុ ក៏ឃើញមាន អណ្តាតភ្លើងឆាបឆេះចេញពី កាប៊ីនមុខយ៉ាង សន្ធោសន្ធៅតែម្ដង។

ភ្លាមនោះ ខ្លួនបានឈប់រថយន្ត ហើយប្រជាពលរដ្ឋ រស់នៅក្បែរនោះ នាំគ្នាយកបំពង់បាញ់ពន្លត់ អស់ចំនួន ៣បំពង់ហើយនៅតែមិនរលត់ទៀត ទើបអ្នកស្រុកបានហៅ រថយន្តពន្លត់ អគ្គិភ័យមកអន្តរាគមន៍ បាញ់ពន្លត់អស់មួយគ្រឿង ទើបភ្លើងរលត់ ធ្វើឲ្យ រថយន្តនេះឆេះគ្រឿងម៉ាស៊ីន មួយកំណាត់មុខ។

ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យ អ្នកបើករថយន្ត រងគ្រោះថ្នាក់អ្វីទេ ខណៈអ្នករួមដំណើរជាមួយ គ្នា ២នាក់ទៀត។ ម្ចាស់រថយន្ត ឈ្មោះ ឈិន រ៉ាវុធ ភេទប្រុស អាយុ ២៦ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ស្នាក់ផ្ទះលេខ២៣ ផ្កូវ៤៩២ ក្រុម១២ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អគ្គិភ័យបំផ្លាញ ផ្ទះប្រជាពលរដ្ឋ នៅសង្កាត់រតនៈ ទាំងយប់

$
0
0

បាត់ដំបង៖ ផ្ទះឈើលើថ្មក្រោម កាលពីវេលាម៉ោង ៩៖២០នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ នេះ ត្រូវបានអគ្គិភ័យ ឆាបឆេះ សល់តែថ្មក្រោម ស្ថិតនៅ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមិនទាន់ដឹង ពីមូលហេតុ។ សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុ រថយន្តពន្លត់អគ្គិភ័យ បានទៅជួយអន្តរាគមន៍ ប៉ុន្តែដោយសារ តែផ្លូវចង្អៀត ពិបាកចូល ទើបតទុយយោទៅបាញ់ពន្លត់ ។

យ៉ាណាក៏ដោយ មិនទាន់ដឹង ពីមូលហេតុ ពិតប្រាកដ ចំពោះករណី អគ្គិភ័យខាងលើនេះទេ ខណៈទំហំនៃការខូចខាត ក៏មិនទាន់ដឹងផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ប្រធានាធិបតីចិន ប្តេជ្ញាសហការ ឲ្យស៊ីជម្រៅ ជាមួយយូអិន

$
0
0

ប៉េកំាង៖ ប្រធានាធិបតីថ្មី របស់ចិនលោក ស៊ី ជិនពីង នៅថ្ងៃ ព្រហស្បតិ៍នេះ បានប្តេជ្ញាថា ប្រទេសរបស់លោក នឹងធ្វើការសហការ ឲ្យកាន់តែស៊ីជម្រៅ ថែមទៀត ជាមួយអង្គការ សហប្រជាជាតិ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៣ថា នៅក្នុងកិច្ច សន្ទនា តាមទូរស័ព្ទ ជាមួយអគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក បាន គីមូន បាន ស៊ី បាននិយាយថា «ចិននឹងធ្វើការងារជាមួយយូអិន ដើម្បីរក្សាសុវត្ថិភាព យុត្តិធម៌អន្តរជាតិ និងប្រឹងប្រែងនាំមកនូវ កិច្ចសហការ អន្តរជាតិ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ថែមទៀត ដល់ពិភពលោក»។

លោក ស៊ី បានប្រាប់ថា «ចិនតែងតែជាអ្នកគាំទ្រស្មោះត្រង់ និងជាដៃគូសំខាន់របស់អង្គការសហប្រជាជាតិ ហើយ ចិនតែងតែជួយគំាទ្រ និងស្វែងរកការសហការជាពហុភាគី រួមទំាងការគោរពតួនាទីកិច្ចការពិភពលោកផងដែរ»។

ជាមួយគ្នានោះដែរ លោក បាន គីមូន បាននិយាយដោយបានអបអរសារទរដល់លោក ស៊ី ដែលបានជាប់ជា ប្រធានាធិបតីចិន ហើយលោកក៏បានសម្តែងការជឿជាក់ថា ប្រជាជនចិននឹងអាច សម្រេចបាននូវក្តីសង្ឃឹម ដ៏ ធំធេងរបស់ខ្លួនបាន តាមរយៈការដឹកនាំរបស់លោក ស៊ី។

លោកក៏បានថ្លែងអំណរគុណផងដែរចំពោះចិន ដែលតែងតែគំាទ្រយ៉ាងខ្លំាងក្លាចំពោះស្ថានប័នពិភពលោក ហើយ កិច្ចសហប្រតិបត្តិការរវាងចិន និងយូអិន នឹងត្រូវរីកលូតលាស់ទៅមុខ ក្នុងថ្ងៃអនាគតផងដែរ។

លោកក៏បានជូនពរឲ្យលោក ស៊ី ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេស រុស្ស៊ី និងប្រទេស នៅ អាហ្វ្រិកចំនួនបីទៀត ក្នុងពេលខាងមុខនេះ ដោយប្រទេសទំាងនោះរួមមាន ប្រទេស តង់ហ្ស៊ានៀ កុងហ្គោ និងអាហ្វ្រិកខាងត្បូង ហើយលោកជឿជាក់ថា កិច្ចប្រជុំកំពូលនៅអាហ្វ្រិកខាងត្បូង នឹងក្លាយជាសមិទ្ធផល វិជ្ជមាន មួយ ដោយយូអិន រីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងកិច្ចការនៅអាហ្វ្រិក ៕

Photo by DAP-News

ជប៉ុនផ្តល់ជំនួយ ឥតសំណង ២២២.៥១១ដុល្លារ ដល់ខេត្ត៣ សម្រាប់ធ្វើការ អភិវឌ្ឍន៍

$
0
0

ភ្នំពេញ៖ ប្រទេសជប៉ុនផ្តល់២២២.៥១១ដុល្លារអាមេរិក ជាជំនួយឥតសំណង សម្រាប់គម្រោង សាងសងប្រព័ន្ធចម្រោះទឹកស្អាត ផ្ទះកុមារ និងអគារ សិក្សាដល់ខេត្តចំនួន៣ដោយឡែកពីគ្នា។

លោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាបានមានប្រសាសន៍ នៅក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយនេះ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ថា គោលបំណងនៃគម្រោងសាងសង់នេះ ដើម្បីកែលម្អគុណភាពទឹកស្អាតសម្រាប់ទទួលទាន បរិស្ថានអប់រំ សម្រាប់កុមារនៅតំបន់ជនបទ វិស័យអប់រំ និងការផ្គត់ផ្គង់ទឹកស្អាត ។

លោកបានបន្តទៀតថា គម្រោងទី១ គឺជា គម្រោងតំឡើងប្រព័ន្ធចម្រោះទឹកស្អាត ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានចំនួនទឹកប្រាក់ ១០០.៧៤៥ដុល្លារអាមេរិក, ទី២ គម្រោងសាងសង់ផ្ទះកុមារក្នុងឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានចំនួនទឹកប្រាក់ ៤០.៦៦៦ដុល្លារ អាមេរិក, និងទី៣ គម្រោងសាងសង់អគារសិក្សា ក្នុងសាលាបឋមសិក្សាចោងម៉ោង ខេត្តកំពង់ឆ្នាំ ដែលមានចំនួនទឹកប្រាក់ ៨១.១០០ដុល្លារអាមេរិក។

លោកបានបន្ថែមទៀតថា “គម្រោងនេះ មានទិសដៅការពារ ជនងាយរងគ្រោះ ពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាម គំហែង ដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូរ”។

លោកស្រី ចាន់ ធារី នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ នៅខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា គម្រោងនេះ ជួយជំរុញការប្រើប្រាស់ទឹកស្អាត ក្នុងចំណោមប្រជាជនងាយរងគ្រោះ ជាពិសេសកុមារ និងស្ត្រីនៅតាមទីជនបទ ដែលជាទីមានបញ្ហាកង្វះអនាម័យ កង្វះទឹកស្អាត និងបញ្ហាសុខភាពរ៉ាំរ៉ៃ នៅតាមសហគមន៍ក្រីក្រនានា។

លោក កែវ រ៉េន នាយកប្រតិបត្តិ មជ្ឈមណ្ឌលដើម្បីអភិវឌ្ឍន៍ នៅខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា គម្រោង បាននឹងកំពុងបន្តការគាំទ្រដល់ ឃុំទឹកល្អក់ ដែលជាសហគមន៍ក្រីក្រជាងគេមួយ ក្នុងចំណោមសហគមន៍ក្រីក្រដទៃៗទៀត ក្នុងតំបន់ តាមរយៈការលើកស្ទួយភិបាលកិច្ចល្អ និង ការការពារសិទ្ធិកុមារ ដើម្បីអភិវឌ្ឍន៍ក្នុងឃុំ។

លោក ព្រំ ណឹម ប្រធានក្រុមប្រឹក្សាឃុំ ចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា នេះជាលើកទី២ហើយ សម្រាប់ឃុំចោងម៉ោង ដែលបានទទួលថវិកាជំនួយ តាមរយៈគម្រោងគូសាណូណិ។ គម្រោងសាងសង់ អគារសិក្សាមួយខ្នងមាន៥បន្ទប់ និងបរិក្ខារអនាម័យផងដែរ៕

អ្នកភូមិកែវផុស នឹងទទួលបាន ផ្ទះចល័ត ចំនួន ៣០ខ្នង

$
0
0

ព្រះសីហនុ ៖ ប្រជាពលរដ្ឋនៅចំណុចចំរាំង ក្នុងភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ ទាំង ៤៩គ្រួសារ ដែលផ្ទះរបស់ពួកគាត់ និងផលដំណាំផ្សេងៗ បានទទួលរងការកម្ទេចចោល ដោយសារសាលក្រម អយុត្ដិធម៌ របស់សាលាដំបូងខេត្ដព្រះសីហនុ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣នោះ នឹងទទួលបានផ្ទះចល័ត ជាង៣០ខ្នង ដែលសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាឱ្យក្រុមអង្គរក្ស និងលោកឧកញ៉ា ម៉ុង ឫទ្ធី រៀបចំ ចាត់ចែងផ្ទះចល័តទាំងនេះជូនពួកគាត់ ។

ពីចំណុចចំរាំង អគ្គនាយករងក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប លោក ម៉ុង ចាន់ថុល បានថ្លែងឱ្យដឹងថា ផ្ទះចល័តទាំង ៣០ខ្នង នឹងត្រូវរៀបចំពិធី ប្រគល់ជូនប្រជាពលរដ្ឋ នៅភូមិកែវផុស នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ ស្ថិតក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ប្រធានអាជ្ញាធរ ដោះស្រាយទំនាស់ដីធ្លី និងលោកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប ។

លោក ម៉ុង ចាន់ថុល បាន ឱ្យដឹងថា ផ្ទះចល័តទាំង ៣០ខ្នងខាងលើនេះ ត្រូវបានរៀបចំរួចហើយ នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ ស្ថិត នៅចំណុចចំរាំង ដើម្បីត្រៀមប្រគល់ឱ្យប្រជាពលរដ្ឋ ស្នាក់នៅជាបណ្ដោះអាសន្ន ទម្រាំផ្ទះរបស់ពួកគាត់ទាំង ១៧ខ្នង ជាប្រភេទផ្ទះថ្ម នឹងត្រូវកសាងចប់ នាពេលខាងមុខ ។

ជាមួយគ្នានេះ លោកអគ្គនាយករងក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប បានបន្ដថា ជាមួយនឹងការរៀបចំផ្ទះចល័តទាំង ៣០ខ្នង ខាងលើនេះ ប្រព័ន្ធទឹក ប្រព័ន្ធលូ និងប្រព័ន្ធ អគ្គិសនី បាននិងកំពុងរៀបចំជាបណ្ដើរៗ សម្រាប់បម្រើការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ។

សម្រាប់ប្រជាជន និងកូនក្មេងៗរបស់អ្នកភូមិកែវផុស ត្រូវបានលោកឧកញ៉ា ម៉ុង ឫទ្ធី បានយករថយន្តទៅដឹកប្រជាពលរដ្ឋ ទាំងនេះមកកាន់ កន្លែងស្នាក់នៅ ជាបណ្តោះអាសន្ន ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅភូមិកែវផុស ចំនួន ៤៩គ្រួសារ បានទទួលយុត្ដិធម៌យ៉ាងពិតប្រាកដឡើងវិញ ពីសំណាក់ប្រមុខនៃ រាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន តាមរយៈការបញ្ជាឱ្យកាត់ដី ចំនួន ៣៥២ហិកតា ជូនប្រជាពលរដ្ឋ ព្រម ទាំងប្រកាសថា នឹងធ្វើផ្ទះថ្មទំហំ ៦គុណ១២ ម៉ែត្រ ជូនប្រជាពលរដ្ឋឡើងវិញ ដែលជាការចំណាយទាំងស្រុង របស់ គ្រួសារសម្ដេច ។

ប្រជាពលរដ្ឋទាំង ៤៩គ្រួសារ បានប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងបោះឆ្នោតជូន គណបក្សប្រជាជនតទៅទៀត តាមរយៈការផ្ដល់យុត្ដិធម៌ យ៉ាងពិតប្រាកដ ជូនពួកគាត់នៅក្នុងរឿងដីធ្លី ដ៏ឈឺចាប់ មួយនេះ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

នារីម្នាក់ ត្រូវគេល្បួង ចេញពីស្រុកកំណើត យកមករំលោភ នៅរាជធានីភ្នំពេញ

$
0
0

ភ្នំពេញៈ នារីម្នាក់ រួមទាំងសាច់ញាតិ ក្រុមគ្រួសារ នាំគ្នាមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ចោមចៅដោយចោទទៅលើបុរសម្នាក់ បានល្បួងនាង តាមទូរស័ព្ទ ឲ្យមកយកលុយចាយ នៅទីរាជធានីភ្នំពេញ ប៉ុន្តែ ខណៈនាង មកជួប ស្រាប់តែប្រើល្បិចល្បួងនាងទៅផ្ទះជួល រួចហើយ ធ្វើសកម្មភាពរំលោភនាង បានសម្រេច រួច ហើយ គេចខ្លួនបាត់ ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១៤ និង ១០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅ ក្នុងបន្ទប់ជួល បុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះ មានអាយុ ១៨ ឆ្នាំ រស់នៅម្តុំសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ចំណែកឯជន ដែលត្រូវនាង ចោទ ប្រកាន់នោះ មានឈ្មោះ សូ សាមាន ភេទប្រុស អាយុប្រហែល ២០ឆ្នាំ មានមុខរបរ ជាកម្មករលីសែង រស់នៅម្តុំផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មាន ស្រុកកំណើត នៅឯខេត្តព្រៃវែង ។

ប្រភពបានបន្តទៀតថា ជនរងគ្រោះ និងជនត្រូវគេចោទ គឺជាមនុស្សមានស្រុកកំណើត នៅជាមួយគ្នា នៅឯខេត្ត ព្រៃវែង ប៉ុន្តែ ក្រោយជនរងគ្រោះ បានផ្លាស់ទីលំនៅ ពីខេត្តព្រៃវែង ទៅរស់នៅខេត្តកំពង់ឆ្នាំងហើយ ជនសង្ស័យ និងជនរងគ្រោះ ធ្លាប់មកធ្វើការ នៅរាជធានីភ្នំពេញ បានជួបគ្នាម្តងដែរ ។

ប្រភពបានបន្តទៀតថា នៅព្រឹកថ្ងៃកើត ហេតុ ជនសង្ស័យបានទូរស័ព្ទ ទៅកាន់ជនរងគ្រោះ ដោយសួរថា អូនមានលុយចាយឬទេ ? ពេលនោះ ជនរងគ្រោះប្រាប់ថា អត់មានលុយចាយទេ ជនសង្ស័យ ក៏បានប្រាប់បន្ត បើអត់លុយចាយ មកភ្នំពេញមក រូបគេមានលុយ  ។ ក្រោយមក នារីរងគ្រោះ បានជិះរថយន្តមកកាន់ភ្នំពេញ ដើម្បីមកជួបជនសង្ស័យ តាមការ ណាត់ ដោយមកជាមួយមិត្តភ័ក្តិម្នាក់ ស្រីដូចគ្នា លុះពេលមកដល់ម្តុំគល់ស្ពាន ជ្រោយចង្វារ ក៏បានជួបជនសង្ស័យមែន បន្ទាប់ ជនសង្ស័យ បាននាំនាងទៅផ្ទះជួលរបស់គេ នៅបុរីរុងរឿង ក្នុង សង្កាត់ចោមចៅ ដោយមកតែពីរនាក់ ជនសង្ស័យនោះទេ  ។ លុះពេលមកដល់ ជន សង្ស័យក៏ បានលូកដៃ ខ្ទាក់គន្លឹះទ្វារពីខាងក្នុង រួចហើយធ្វើសកម្មភាព ចាប់រំលោភនាង ហើយដោយសារ នៅបន្ទប់ជួល របស់ជន សង្ស័យ មានសភាពស្ងាត់ ទើបធ្វើឲ្យនាង រងគ្រោះ ពុំហ៊ានស្រែកនោះទេ បណ្តោយឲ្យជនសង្ស័យធ្វើ សកម្មភាព រំលោភរហូតបានសម្រេចតែម្តងទៅ ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះរួមទាំងក្រុមគ្រួសារ បានមកដាក់ពាក្យ បណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យនគរបាល ជួយស្វែងរកចាប់ខ្លួនជនសង្ស័យក្រែងបានប្រទះឃើញ៕

សហជីព៥ នៅកម្ពុជា ចេញសេចក្តី ថ្លែងការណ៍ ទាមទារប្រាក់ខែ ១០០ដុល្លារ សម្រាប់កម្មករ

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា នេះ ក្រុមមន្រ្តីសហជីពចំនួន៥នៅកម្ពុជា បានរួមគ្នាចេញសេចក្តីថ្លែងការណ៍ ដើម្បីទាមទារប្រាក់ខែ ១០០ដុល្លារ សម្រាប់កម្មករផ្នែកកាត់ដេរ និងផលិតស្បែកជើងបន្ទាប់ពីនិយោជក និងនិយោជិតបានព្រមព្រៀងត្រឹម៨០ដុល្លារ។

សហជីពទាំង៥នោះរួមមាន សហភាពសហជីពកម្ពុជារបស់ លោក រ៉ុង ឈុន , សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា របស់លោក អាត់ ធន់ , សហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា របស់អ្នកស្រី ម៉ម ញឹម , សម្ព័ន្ធសហជីពចលនាកម្មក ររបស់លោក លោក ប៉ាវ ស៊ីណា , និងសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា របស់លោក ជា មុនី។

យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ការចរចាកន្លងមក និយោជក បានផ្តល់ត្រឹមតែ៩ដុល្លារ បន្ថែមលើប្រាក់ឈ្នួល៦១ដុល្លារ ដែលមាន ស្រាប់ ស្មើនឹង៧០ដុល្លារ ក្នុង១ខែ ជាហេតុធ្វើឲ្យក្រុមសហជីព មិនអាចទទួលយកបានឡើយ ក្រុមសហជីពយល់ឃើញថា ការដំឡើងនេះ មិនអាច ធានាចំពោះជីវភាពរបស់នៅរបស់កម្មករបាន ហើយវានៅតែបន្តស្ថិតនៅក្នុងកម្រិតទាប បើធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាតម្លៃទំនិញ នៅលើទីផ្សារបច្ចុប្បន្ន ដែលបានឡើងថ្លៃយ៉ាងគំហុកនោះ។

សហព័ន្ធសហជីព នៅតែមានសុទិដ្ឋិនិយមថា ការដំឡើងប្រាក់ឈ្នួល ឲ្យបានដល់១០០ដុល្លារ ក្នុង១ខែនាពេលបច្ចុប្បន្ននេះ នឹងមិនធ្វើឲ្យ ប៉ះពាល់ ដល់ដំណើរការវិនិយោគ និងការរកស៊ីរបស់និយោជកនោះទេ ផ្ទុយទៅវិញគឺកាន់តែធ្វើឲ្យនិយោជក រក្សាបាននូវកម្លាំងពលកម្មជំនាញ និងផលិតភាព ថែមទៀត។

យោងតាម សេចក្តីប្រកាសរបស់ព័ត៌មាន ដែលមានការចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ ដែលចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣នេះ បានសម្រេចត្រឹម៧៨ដុល្លារ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានឲ្យនិយោជកដំឡើង ២ដុល្លារទៀត សរុបទាំងអស់៨០ដុល្លារ ដល់កម្មករផ្នែកកាត់ដេរ  និងផលិតផលិតស្បែកជើង៕


ឃិត សំម៉ាលីស ចូលរួមជាភ្ញៀវ កិត្តិយស កម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ"ថ្ងៃសុក្រ សប្ដាហ៍នេះ

$
0
0

ភ្នំពេញៈ តារាចម្រៀងថ្មី ដែលរះលើវិថីសិល្បៈ ប្រចាំផលិតកម្ម Diamond Music កញ្ញា ឃិត សំម៉ាលីស នឹងចូលរួមជាភ្ញៀវ កិត្តិយសក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" នៃស្ថានីយវិទ្យុដើមអម្ពិល អេហ្វអឹម 93. 75 មេហ្គាហឺត នៅថ្ងៃ សុក្រនេះ។
ក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" មានផ្សាយជូន ជារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង២និង១០នាទី រហូតដល់ ម៉ោង៣រសៀល នៅក្នុងកម្មវិធីរៀងរាល់សប្តាហ៍ មានការអញ្ជើញចូលរួម ពីសិល្បករ និងសិល្បការិនី ដែលមានឈ្មោះបោះសំឡេង នៅក្នុងប្រទេសកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។
នៅសប្តាហ៍នេះនឹងមានវត្តមាន កញ្ញារូបស្រស់សាច់សខ្ចីរាងតូចច្រឡឹង ឃិត សំម៉ាលីស ចូលរួមបកស្រាយទាក់ទង នឹងការរីកចម្រើនក្នុងអាជីពសិល្បៈរបស់នាង ថាតើនៅក្នុងឆ្នាំថ្មីនេះនាងមានអ្វីដែលថ្មី ហើយមានការមមាញឹកយ៉ាងណាខ្លះជាមួយការងារ ហើយក្រៅពីការងារសិល្បៈ និងជីវិតឯកជនរបស់នាងផងដែរ។
ហើយប្រិយមិត្តក៏អាចទូរស័ព្ទ ចូលរួមក្នុងកម្មវិធី ដើម្បីសាកសួរពីព័ត៌មានផ្ទាល់ខ្លួនរបស់នាង ក៏ដូចជា ជជែកកម្សាន្តជាមួយនាងបាន ដោយប្រិយមិត្តគ្រាន់តែទូរស័ព្ទមក តាមប្រព័ន្ធទូរស័ព្ទ ចំនួន4 ខ្សែគឺលេខ 010 673 385, 088 863 633 8, 092 942 955 ,015 595 435 ។
សូមជម្រាបផងដែរថា តារាស្រីសាច់សលោង កញ្ញា ឃិត សំម៉ាលីស បានចូលប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលប្រមាណជាជិត២ ឆ្នាំមកហើយ នាងក៏ជាអតីតតារាចម្រៀងប្រចាំផលិតកម្ម ស្វាងតារា ហើយបច្ចុប្បន្ននេះ នាងបានចូលមកច្រកក្នុងទ្រនំថ្មី គឺផលិតកម្ម Diamond Music ដោយនាងបានចេញបទចម្រៀងថ្មី ពីរោះជាច្រើនបទ ទើបតែចេញលក់នៅលើទីផ្សារ។
ដើម្បីចង់ដឹងថា ការបកស្រាយ របស់តារាកិត្តិយសយ៉ាងនោះ ប្រិយមិត្តក៏អាចបើកស្តាប់កម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ"តាមរយៈគេហទំព័រ http://www.lookingtoday.com/ ដោយគ្រាន់តែ ចូលទៅកាន់កម្មវិធី Live Radio ជាការស្រេច៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ផ្ដល់ អំណោយជូនស្ដ្រី កំសត់ ត្រូវប្ដីបើករថយន្ដ កិន ពិការជើង និងស្លាប់កូនក្នុងផ្ទៃ

$
0
0

ភ្នំពេញ ៖ គ្រឿងឧបភោគ បរិភោគ និងថវិកា ១លានរៀល ដែលជាអំណោយ សប្បុរសដ៏ថ្លៃថ្លា របស់លោករដ្ឋមន្ដ្រីក្រសួង ព័ត៌មាន ខៀវ កាញារីទ្ធ ត្រូវបានយកទៅ ប្រគល់ជូនដល់ស្ដ្រីដ៏សែនកំសត់ រងនូវអំពើ ហិង្សា ដ៏សែនឈឺចាប់ ត្រូវប្ដីរុញទម្លាក់ពី លើរថយន្ដ ហើយកិនបណ្ដាលឱ្យស្លាប់កូន ក្នុងផ្ទៃ និងពិការជើងម្ខាងទៀត កាលពី ៤ឆ្នាំមុន ។

អំណោយប្រកបដោយ ទឹកចិត្ដសប្បុរស របស់លោករដ្ឋមន្ដ្រី ក្រសួងព័ត៌មានត្រូវបាន នាំយកទៅប្រគល់ជូន ដោយលោក ឡុង សេង មន្ដ្រីក្រសួងព័ត៌មាន ត្រូវបានប្រគល់ ជូនដល់ដៃស្ដ្រី វង់ ធារី អាយុ ៤៦ឆ្នាំ នៅ ក្នុងខ្ទមកំសត់ ស្ថិតក្នុងភូមិកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៣ ។

អំណោយដែលចែកជូន រួមមាន អង្ករ ៥០គីឡូក្រាម, មី ១ កេះ, ទឹកត្រី ទឹកស៊ី អ៊ីវ រួមនឹងគ្រឿងឧបភោគ បរិភោគមួួយ ចំនួនទៀត និងថវិកា ១លានរៀលផង ដែរ ។

តាមមន្ដ្រី ក្រសួងព័ត៌មានបានរៀបរាប់ ឱ្យដឹងថា ស្ដ្រីកំសត់ វង់ ធារី សព្វថ្ងៃមាន កូន ៨នាក់ នៅក្នុងបន្ទុក កាលពី ៤ឆ្នាំមុន ពោលនៅឆ្នាំ ២០០៨ អ្នកស្រីត្រូវបានស្វាមី ប្រើអំពើហិង្សា ដ៏សែនឃោរឃៅ ដោយ រុញទម្លាក់ពីលើរថយន្ដ ហើយបើកថយ ក្រោយ កិនលើជើងបណ្ដាលឱ្យពិការរហូត ដល់បច្ចុប្បន្ន ។ អ្វីដែលកាន់តែក្ដុលក្ដួល ថែមទៀតនោះ ទង្វើដ៏សែនស្អប់ខ្អើមរបស់ ប្ដីអ្នកស្រី បានធ្វើឱ្យកូននៅក្នុងផ្ទៃដែលបាន ចាប់កំណើត ត្រឹមតែប៉ុន្មានខែនោះ ស្លាប់ បាត់បង់ជីវិតផងដែរ ។

ទោះបីជាយ៉ាងណា រហូតដល់ពេល បច្ចុប្បន្ន អ្នកស្រី និងស្វាមីដែលធ្វើជាជាង សំណង់នោះ កំពុងតែរស់នៅជាមួយគ្នា ដដែល ដោយចិញ្ចឹមបីបាច់កូន ៨នាក់ ក្នុង ជីវភាពមួយខ្វះខាតយ៉ាងខ្លាំង ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

គណៈបញ្ជាការ ឯកភាព ខេត្តកំពង់ចាម ចុះរុះរើ កុងត្រូលជជុះ

$
0
0

កំពង់ចាមៈ  គណៈមេបញ្ជាការឯកភាព ខេត្តកំពង់ចាម បានបង្កើតឡើង មានកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក ឧត្តមសេនីយត្រី ឆាយ គឹមសុន ស្នងការខេត្ត និងលោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ បានចុះទៅបង្ក្រាបរុះរើកុងត្រូលជជុះ និងអង្គការលើកស្លាកខុសច្បាប់ ចាំយកលុយប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ៧ ចាប់ពីចំណុច ព្រំប្រទល់ស្រុកពញាក្រែក រហូតដល់ស្ពានជ្រាវ ក្នុងទឹកដីស្រុកមេមត់ ជាប់ព្រំប្រទល់ខេត្តក្រចេះ។

វរសេនីយ៍ឯក ហេង សម្បត្តិ ស្នងការរង ទទួលផែនសេនាធិការ បានមានប្រសាសន៍ឲ្យដឹងថា កិច្ចប្រតិបត្តការនេះ ធ្វើឡើង ដោយអនុវត្តតាមបទ បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល  និងក្រោមការណែនាំរបស់លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម ស្តីពីការលុបបំបាត់ការបង្កើតកុងត្រូលជជុះ និងអង្គការពាក់ព័ន្ធដែលលើកស្លាកខុសច្បាប់ ចាំយកលុយពីប្រជាពលរដ្ឋដឹកកសិផល អនុផលធ្វើចរាចរតាមដងផ្លូវទាំងនោះ ។

ចំពោះការចុះបង្ក្រាបរុះរើនេះ មានកម្លាំងប្រមាណជា៣០នាក់ ដោយមានការចូលរួម ពីអាជ្ញាធរមូលដ្ឋាន បានធ្វើការរុះរើ រួមមាន ស្លាក អង្គការការពារ ព្រៃឈើ និងអភិរក្សសត្វព្រៃនៅកម្ពុជា សាខាខេត្តកំពង់ចាម ដែលមានឈ្មោះ ញន ញ៉ ជាប្រធាន នៅចំណុចភូមិជង្គុំស្ពាន ឃុំទ្រមូង ស្រុកមេមត់ ។ និងស្លាកអង្គការ ការពារអភិរក្សធម្មជាតិ សាខាខេត្តកំពង់ចាម ដែលមានឈ្មោះ ស៊ី ណា ហៅពៅ ជាប្រធាន ។

ចំណែកកងកម្លាំងប្រដាប់អាវុធ ដែលមានភារកិច្ចឈរជើងនៅតំបន់នោះ លោកឧត្តមសេនីយ៍ស្នងការខេត្ត និងលោក មេបញ្ជាការកងរាជអាវុធខេត្ត បានធ្វើការអប់រំណែនាំ កុំឲ្យប្រព្រឹត្តនូវសកម្មភាពខុសច្បាប់ផ្សេងៗ ដែលមានរូបភាពជាកុងត្រូលជជុះ ចាំយកលុយពីប្រជាពលរដ្ឋ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

អតីត អគ្គនាយក TC បំភ្លឺរឿង ខាតបង់ប្រាក់ ចំណូល ៥៧លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ

$
0
0

ភ្នំពេញ៖ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា (TC) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ បានរៀបចំសន្និសីទ សារព័ត៌មានមួយ ដើម្បីច្រានចោល នូវព័ត៌មានដែលថា ខ្លួនបានខាតបង់ប្រាក់ចំណូល ប្រមាណ ៥៧លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ដែលជាការចុះផ្សាយ របស់ការសែតភ្នំពេញប៉ុស្តិ៍។

សន្និសីទសារព័ត៌មាន បានធ្វើឡើងនៅទីស្តី ការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួម ពីរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ លោកបណ្ឌិត សូរ ឃុន ។

ការប្រតិកម្មរបស់ TC នេះ ធ្វើឡើងបន្ទាប់ពីការសែត ភ្នំពេញប៉ុស្តិ៍បានចុះ អត្ថបទមួយដែលមានចំណងជើងថា « TC ប្តូរអគ្គនាយកខណៈដែលមានការចម្រូងចម្រាស» ដោយក្នុងឃ្លាមួយក្នុងអត្ថបទបាននិយាយថា«យោងតាមរបាយការណ៍ សវនកម្មពីក្រុមហ៊ុន សវនកម្មឯករាជ្យលំដាប់អន្តរជាតិ KPMG ដែលបានធ្វើសវនកម្ម ទៅលើរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន TC បង្ហាញថាក្រុមហ៊ុនស្វយ័តមួយនេះ បានខាតបង់ជារៀងរាល់ឆ្នាំជាប់ៗ គ្នាគិតចាប់ពីឆ្នាំ២០០៨មកនៅពេលចំណូល ថ្លៃឆ្លងកាត់ត្រូវបានដកចេញ។ កាលពីឆ្នាំ២០១១ក្រុមហ៊ុន TC ខាតបង់ ១៤,៤ លានដុល្លារ ខណៈដែលឆ្នាំ២០១២ក្រុមហ៊ុនខាតបង់អស់១០,២លានដុល្លារ។នៅរយៈពេល៥ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានខាតបង់ជា ទឹកប្រាក់សរុប ៥៧ លានដុល្លារបន្ទាប់ពីចំណូលពីថ្លៃ សេវាឆ្លងកាត់ត្រូវបានដកចេញ»។


អតីតអគ្គនាយកTC និងជាអនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ ដែលទើបតែងតាំងថ្មីលោក ឡៅ សារឿន បានថ្លែងនៅក្នុងសន្និសីទកាសែតថា ការចុះផ្សាររបស់កាសែតភ្នំពេញប៉ុស្តិ៍ ជាការយល់ច្រឡំ។ លោករៀបរាប់ពីដំណើរប្រតិបត្តិការនៃមជ្ឈមណ្ឌលឆ្លងកាត់(Transit fee) ថាចាប់តាំងពីឆ្នាំ ២០០៦មករហូតមកដល់បច្ចុប្បន្ន គឺនៅតែដំណើរការធម្មតា មិនមានការដកអ្វីនោះទេ ហើយចំណូលត្រាហ្វិចដែលឆ្លងកាត់រហូត មកដល់ពេលបច្ចុប្បន្ន ក៏នៅធម្មតាផងដែរ។

លោកបន្តថា «មជ្ឈមណ្ឌលឆ្លងកាត់ រហូតមកដល់ពេលនេះ មិនទាន់ដកចេញអ្វីទាំងអស់ ចំណូលនៅដដែល អត់ទាន់មានដកជាផ្លូវការណាមួយទេ ហើយក្នុងនេះថា (កាសែតភ្នំពេញប៉ុស្តិ៍) ដកចេញតាំងពីឆ្នាំ២០០៨។ នេះជាការយល់ច្រឡំ របស់បងប្អូនទេ។ ចំណូលរបស់យើងនៅដដែលអត់បាត់ទេ មិនដូចអ្វីដែលកាសែតលើកឡើងទេ។

លោកឡៅ សារឿន បានឲ្យដឹងថា ចំណូលរបស់TC ដែលទទួលពីមជ្ឈមណ្ឌលឆ្លងកាត់បានពីរបាយការណ៍សាវនកម្ម របស់ក្រុមសវនកម្ម ឯករាជ្យលំដាប់អន្តរជាតិ KPMG បានឲ្យដឹងថា ឆ្នាំ២០០៨ មានចំនួនជាង ៣,៧លានដុល្លារ, ឆ្នាំ២០០៩ មានជាង ៦,៥លានដុល្លារ, ឆ្នាំ២០១០ មានជាង ១៥,២លានដុល្លារ, ឆ្នាំ២០១១ មានជាង ១៦,៨លានដុល្លារ និង ឆ្នាំ២០១២ មានជាង ១១,៦លានដុល្លារអាមរិក។ បូកចំណូលបាន ពីមជ្ឈមណ្ឌលឆ្លងកាត់ ទាំង៥ឆ្នាំ មានតែ ៥៤លានដុល្លារតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ មានការទទួលស្គាល់ថា ប្រសិនបើដកចំនួនទឹកប្រាក់ ចំណូលបានមក សេវាឆ្លងកាត់ គឺក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា TC នឹងត្រូវបាត់បង់ចំណូលជាង ៥៤លានដុល្លារ។

យ៉ាងណាក៏ដោយ បើតាមលោក ឡៅ សារឿន រដ្ឋាភិបាលមិនទាន់ ដកមជ្ឈមណ្ឌលឆ្លងកាត់ចេញពី TC នៅឡើយទេ លុះត្រាតែ មជ្ឈមណ្ឌលគ្រប់គ្រង ទិន្នន័យទូរគមនាគមន៍ និងព័ត៌មានវិទ្យា(DMC) ដំណើរការសិន។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមនិងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កំពុងតែធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរៀបចំដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យទូរគមនាគមន៍ និងព័ត៌មានវិទ្យា(DMC) នៅពេលខាងមុខនេះ។ នៅពេលដែល DMC ដំណើរការ TC នឹងត្រូវបាត់បង់នូវប្រភព ចំណូលដ៏សំខាន់របស់ខ្លួន៕

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

លួចម៉ូតូពី ក្រុងព្រះសីហនុ មកជាប់អន្ទាក់ នគរបាល ខណ្ឌទួលគោក

$
0
0

ភ្នំពេញ៖ ជនសង្ស័យ ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌទួលគោក ឃាត់ខ្លួនកាល ពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ នៅចំណុច ផ្លូវលេខ១៩២ ក្រុមទី៧ ភូមិ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក្រោយពេល ដែលជនសង្ស័យ ទាំងពីរនាក់ បានលួចម៉ូតូ កាលពីវេលាម៉ោង ៣ យប់រំលង អាធ្រាត្រ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅ ផ្ទះគ្មានលេខ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយនាំគ្នា ជិះម៉ូតូគេចខ្លួន មករាជធានី ភ្នំពេញ។

សមត្ថកិច្ច ខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ និមល ហៅក្រុក អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ គ្មានលេខ ភូមិអូរ២ មណ្ឌល១ សង្កាត់៤ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ និងជនសង្ស័យទី២ មានឈ្មោះ ថូ ឧត្តម ហៅជុំ អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី៩អឺ នៃអនុវិទ្យាល័យ ហ៊ុន សែន មិត្តភាព រស់នៅផ្ទះគ្មាន លេខភូមិអូរ១ សង្កាត់៤ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ ។

ដោយឡែក ជនរងគ្រោះមាន ឈ្មោះ ទ្រឿង ស្រីនី ភេទស្រី អាយុ២៩ឆ្នាំ មុខរបររោង ចក្រកាត់ដេរ ខេត្តព្រះសីហនុ ស្នាក់នៅ ផ្ទះគ្មានលេខ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយម៉ូតូដែល ជនសង្ស័យទាំងពីរនាក់ បានលួចម៉ាក សេ១២៥ ស៊េរី២០១២ ពាក់ស្លាកលេខ ព្រះសីហនុ 1E-0368 ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ខណៈកម្លាំង នគរបាល ខណ្ឌទួលគោក កំពុងជិះល្បាតស្រាប់តែ ដល់ចំណុច កើតហេតុ ក៏ប្រទះឃើញជនសង្ស័យ ទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នា ដោយគ្មានស្លាកលេខ និងមួកសុវត្ថិភាព ក៏ឃាត់ដើម្បីសួរនាំ ។

ពេលសួរនាំ និងបានទទួលព័ត៌មាន ពីនគរបាលខេត្ត ព្រះសីហនុ ផងនោះ ទើបសមត្ថកិច្ច ឃាត់ខ្លួន ទើបដឹងថាពួកគេ ទាំងពីរនាក់ បានលួចម៉ូតូ ពីជនរងគ្រោះ នៅខេត្តព្រះសីហនុ។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច ខណ្ឌទួលគោក ប្រគល់ជូន សមត្ថកិច្ច ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>