រតនគិរី៖ រថយន្តកាមរី ផ្ទុកឈើ ប្រណីតជាច្រើន ដុំត្រូវបានកម្លំាងនគរបាល ប្រឆំាងបទល្មើសសេដ្ឋកិច្ចនៃ ស្នងកាដ្ឋាននគរបាល ខេត្ត រតនគិរី ស្ទាក់ចាប់បាន កាលពីវេលាម៉ោង ១០ និង ២០នាទីយប់ថ្ងៃទី ២៧ ខែមករា ឆ្នំា ២០១៣ ស្ថិតត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
នាយការិយាល័យប្រឆំាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី លោក នូវ ដារ៉ា បានថ្លែង ប្រាប់ឲ្យដឹងថា ដោយ មាន ការណែនាំ ពីលោក ឧត្តមសេនីយ៍ត្រី រ៉ាយ រ៉ៃ ស្នងការនគរបាលខេត្ត និងលោក វរសេនីយ៍ឯក ផែន ឌីណា ស្នងការរងទទួល បន្ទុក ការិយាល័យ កណ្តាលយុត្តិធម៌ដល់បណ្តាល មន្រ្តីនគរបាលជំនាញ អនុវត្តបទបញ្ជាលេខ ០០២ របស់ប្រមុខ រាជរដ្ឋាភិបាល ក្នុង ការ ទប់ស្កាត់និងបង្ក្រាបបទ ល្មើសព្រៃឈើ ឲ្យដូចភ្លៀងរលឹម។
លោកវរសេនីយ៍ទោ នូវ ដារ៉ា ប្រាប់បន្តឲ្យដឹងទៀតថា មុននឹងឈានដល់ការស្ទាក់ចាប់ រថយន្តកាមរីស៊េរី ឆ្នំា ១៩៩១ ពណ៌ស្លែគ្មាន ស្លាកលេខនេះបានគឺដោយសារកម្លំាងក្រោមឱវាទរបស់លោក ទទួលព័ត៌មានពីកម្លំាងសម្ងាត់ថាមានរថយន្តកាមរី ០១គ្រឿងកំពុង ធ្វើចរាចរតាមបណ្តោយផ្លូវ ជាតិលេខ ៧៨ ក្នុងទិសដៅឆ្ពោះទៅកាន់ប្រទេសវៀតណាមសង្ស័យ មានផ្ទុកឈើប្រណីត ទើបសុំយោបល់ ថ្នាក់លើ ឃាត់រថយន្តកាមរី នេះតែម្តង។
លោក នូវ ដារ៉ា បន្ថែមទៀតថា បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច កម្លំាំងរបស់លោករកឃើញ មានឈើប្រណីត ប្រភេទធ្នង់ ជាច្រើនដុំហើយ បាននំា យករថយន្តដឹកបទល្មើស នោះមករក្សា ទុកនៅស្នងការដ្ឋាននគរបាល ខេត្តរតនគិរី។ក្នុងព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៣ នេះដែរ មន្រ្តីនគរបាលប្រឆំាង បទល្មើស សេដ្ឋកិច្ចខេត្តរតនគិរី បានប្រគល់វត្ថុតាង មានរថយន្តកាមរីស៊េរី ឆ្នំា ១៩៩១ ពណ៌ស្លែគ្មាន ស្លាកលេខ ០១គ្រឿងរួមទំាងឈើប្រណីតប្រភេទធ្នង់ជា ច្រើនដុំឲ្យមន្រ្តីជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រតនគិរី ដើម្បីដោះស្រាយ តាមច្បាប់ស្តីពីព្រៃឈើ៕