Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពន្លឿនការ​​ ស្ដារនិងកែលម្អ ប្រព័ន្ធធារាសាស្ត្រ ពីសម័យបុរាណ និងហេដ្ឋា រចនាសម្ព័ន្ធ តំបន់អង្គរ និងក្រុង សៀមរាប

$
0
0

សៀមរាប : ទំនប់ទ្វារទឹក និងប្រព័ន្ធធារាសាស្ត្រ ដែលស្ថិតនៅ ភូមិសាស្ត្រតំបន់ ក្រាំងក្រូច ដែលអាជ្ញាធរអប្សរា កំពុងសាងសង់ និងស្តារ ឥឡូវកំពុង ពន្លឿនការ សាង សង់ ឲ្យបានចប់ សព្វគ្រប់ នៅមុនថ្ងៃចូលឆ្នាំខ្មែរ ខាងមុខនេះ។ ការស្ដារ និងសាងសង់ទំនប់ ប្រព័ន្ធធារាសាស្ត្រ និងស្ទឹង សៀមរាប គឺដើម្បីបញ្ចៀស នូវរាល់ ហានិភ័យទាំងឡាយ ដែលបណ្ដាលមកពីគ្រោះទឹកជំនន់ ទឹក ភ្លៀង មកលើតំបន់វប្បធម៌ប្រវត្តិសាស្ត្រសៀមរាប-អង្គរ។ ក្នុងនោះមានគម្រោងកែលម្អស្ទឹង រួមនិងការ សាងសង់ ស្ដារហេដ្ឋារចនាសម័្ពន្ធ មួយចំនួនទៀតនៅក្រុងសៀមរាប កំពុងពន្លឿន ក្នុងការបញ្ចប់ការអនុវត្តគម្រោង ឲ្យបានលទ្ធផលខ្ពស់។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរអប្សរា អាជ្ញាធរខេត្ត អន្តរក្រសួង និងដៃគូរអន្តរជាតិ បានយកចិត្តក្នុងការចំណាយពេលវេលាក្នុងការសិក្សា ស្រាវជ្រាវ រហូត ដល់ មានការរៀបចំ ជាគម្រោង សម្រាប់អនុវត្ត និងគ្រប់គ្រង កិច្ចការអភិរក្ស និងអភិវឌ្ឍន៍តំបន់វប្បធម៌ប្រវត្តិសាស្ត្រអង្គរ និងក្រុងប្រវត្តិសាស្ត្រសៀមរាប។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ លោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប រួមជាមួយមន្ត្រីអាជ្ញាធរ អប្សរា និងអ្នកជាប់ពាក់ព័ន្ធ បានចុះពិនិត្យទីតាំងគម្រោងទាំងឡាយ ដែលកំពុងរៀបចំ ស្តារ សាងសង់ និងកែលម្អ នៃតំបន់ប្រវត្តិសាស្ត្រអង្គរ-សៀមរាប ក្នុងការបញ្ចៀស ពីគ្រោះទឹក ជំនន់ ទឹកភ្លៀងរដូវវស្សា និងសម្រាប់ កែលម្អ សោ ភ័ណ ភាពហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប និងតំបន់អង្គរ ជាគម្រោងត្រូវសម្រេចនៅមុនរដូវវស្សា ឆ្នាំ២០១៣នេះ។

លោកអភិបាលខេត្ត ធ្លាប់មានប្រសាសន៍ឲ្យដឹងថា ចំពោះប្រព័ន្ធធារាសាស្ត្រ និងការស្ដារ ការកែលម្អស្ទឹងសៀមរាប បានចាប់ផ្ដើមកាលពីដើម រដូវប្រាំងឆ្នាំ ២០១២ កន្លង ទៅ។ ចំពោះ គម្រោងស្ដារប្រព័ន្ធធារាសាស្ត្របុរាណ ដែលមានទំនប់ទ្វារទឹក ប្រឡាយទឹក ការស្ដារ និងកែលម្អស្ទឹង បាននិងកំពុងអនុវត្ត ដើម្បីបញ្ចៀសនូវ រាល់ហានិភ័យនៃទឹកជំនន់ទឹកភ្លៀងរដូវវស្សា ក៏ដូចការគ្រប់គ្រងទឹក ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ និងក្រុងសៀមរាប និងដើម្បីលើក កម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋ បរិស្ថាន កសិកម្ម វប្បធម៌ ទេសចរណ៍ និងវិស័យនានាដ៏មានសក្តានុពលរបស់កម្ពុជា។

លោកធ្លាប់បញ្ជាក់ថា ស្ទឹងសៀមរាប ជាស្ទឹងប្រវត្តិសាស្ត្រមួយដ៏ល្បីល្បាញ និងជាប្រវត្តិសាស្រ្ដនៃខេត្តសៀមរាប-អង្គរ ដែលមានប្រវែងជាង ៦៥គីឡូម៉ែត្រ ហើយមាន លក្ខណៈពិសេស ដោយមានប្រភពទឹកមកពីភ្នំគូលែន និងរមណីយដ្ឋានអង្គរនៅផ្នែកខាងជើង ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយនៅផ្នែកខាងត្បូងមាន បឹង ទន្លេសាប ដែលជាបឹងធម្មជាតិ ដ៏ធំជាងគេបំផុតនៅអាស៊ី ដែលធ្វើឲ្យស្ទឹងសៀមរាប ប្រៀបដូចជាដងខ្លួននាគរាជ ដ៏មានអានុភាព ស័ក្កិសិទ្ធជាទីសក្ការ មានទឹកប្រៀប បាននឹងទឹកអម្រឹត សម្រាប់ប្រជាជនកម្ពុជាតាំងពីសម័យ មហានគររៀងមក។

តែជាអកុសលនៅប៉ុន្មាន ទសវត្សរ៍ចុងក្រោយនេះ តំបន់អង្គរ ពិសេសស្ទឹងសៀមរាប ត្រូវបានយាយី រឹតរួត ដោយភាពកខ្វក់ ស្មោកគ្រោក បាត់បង់អនាម័យស្ទើរទាំង ស្រុង ដែលបណ្តាលមកពី ប្រជាពលរដ្ឋតាំងទីលំនៅបណ្តោះអាសន្ន ម្យ៉ាងគឺដោយសារកំណើនប្រជាពលរដ្ឋ និងការវិវត្តន៍ នៃកត្តាជាច្រើនទៀត បានធ្វើឲ្យ ស្ទឹងដ៏ ស័ក្កិសិទ្ធ និងប្រកបដោយកិត្យានុភាពនេះ បាត់បង់យ៉ាង ឆាប់រហ័សនូវតម្លៃដ៏បរិសុទ្ធរបស់ខ្លួន និងផ្លាស់ប្តូរនូវរចនាសម្ព័ន្ធ ទម្រង់ដើម និងសោភ័ណភាព នៃទ្រព្យ ប្រវត្តិសាស្ត្រដ៏មហាសាលនេះស្ទើរទាំងស្រុង។

បច្ចុប្បន្នតំបន់ប្រវត្តិសាស្ត្រសៀមរាប-អង្គរ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូ បានកែលម្អជាបណ្ដើរៗហើយ ក្នុងនោះមានអាជ្ញាធរអប្សរា អាជ្ញាធរខេត្ត ស្ថាប័នជាតិ និងដៃ គូអន្តរជាតិ បានយកចិត្តទុកដាក់ ក្នុងការសិក្សា ស្រាវជ្រាវ រហូតដល់ មានការរៀបចំជាគម្រោង សម្រាប់អនុវត្ត និងគ្រប់គ្រង ដើម្បីកិច្ចការអភិរក្ស អភិវឌ្ឍន៍ តំបន់វប្ប ធម៌ ប្រវត្តិសាស្ត្រអង្គរ និងក្រុងសៀមរាប។ ហើយគម្រោងជាច្រើន បាននិងកំពុង សាងសង់ ស្ដារ កែលម្អ ជាបន្ដបន្ទាប់ មានដូចជា ការស្ដារនិងសាង សង់ប្រព័ន្ធ ធារា សាស្ត្រពីបុរាណ ការស្ដារនិងកែលម្អសោភ័ណភាពស្ទឹង ការរៀបចំនិងសាងសង់ប្រព័ន្ធបង្ហូរ/ចម្រោះទឹកស្អុយ ការរៀបចំនិងស្ដារផ្លូវថ្នល់ និងហេដ្ឋារចនា សម្ព័ន្ធ មួយ ចំនួនទៀត។ ហើយក៏មានការរៀបចំសុខភាពសាធារណ: សណ្ដាប់ធ្នាប់ និងការការ ពារនូវសុខ សុវត្ថិភាព រួមនិងគម្រោងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ បរិស្ថាន កសិកម្ម វប្បធម៌ ទេសចរណ៍ និងសេវាសាធារណ:ជាច្រើនទៀត ដែលមានសក្តានុពលរបស់ខេត្ត និងប្រទេសជាតិ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>