Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងអប់រំ និង KOICA ចុះហត្ថលេខា លើគម្រោង អភិវឌ្ឍន៍ បច្ចេកទេស ២លានដុល្លារ

$
0
0

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តជាតិកូរ៉េ (KOICA) ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៣ បានចុះហត្ថ លេខាលើ គម្រោងអភិវឌ្ឍការអប់រំបច្ចេកទេស នៅមធ្យមសិក្សាទុតិយភូមិ ក្នុងតំលៃ២លានដុល្លារ សម្រាប់រយៈពេល១៨ខែ។

លោក អ៊ឹម សិទ្ឋី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គម្រោងអភិវឌ្ឍការអប់រំបច្ចេកទេស នៅមធ្យមសិក្សាទុតិយភូមិនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានជំនួយជាថវិកា តាមរយៈ KOICA ចំនួន២លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃអនុវត្ត ដោយផ្តោតលើការងារសំខាន់ៗ មាន៖ ការកសាងផែនការមេ និងផែនការសកម្មភាព, ការរៀបចំកម្មវិធី និងសៀវភៅសិក្សា, ការបណ្តុះបណ្តាលគ្រូ នៅក្នុងប្រទេសកម្ពុជា និងនៅសាធារណរដ្ឋកូរ៉េ, កម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពីសោធន៍, ការអភិវឌ្ឍសមត្ថភាពមន្ត្រី ផ្នែកអប់រំបច្ចេកទេស តាមរយៈសិក្ខាសាលា, និងការវាយតម្លៃគម្រោង។

លោក បានបន្តទៀតថា “ជាពិសេសយើងត្រូវស្វែងយល់ ក៏ដូចជាដកបទពិសោធន៍ ឲ្យបានច្រើនលើចំណុចនេះ ក្នុងន័យ គឺយើងឃើញមានការងារច្រើនណាស់ ដែលទាមទារ ឲ្យមានយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍផ្នែកធនធានមនុស្ស សម្រាប់យុវវ័យរបស់កម្ពុជា ទទួលបានការអប់រំរៀនសូត្រ ដើម្បីអភិវឌ្ឍប្រទេសជាតិ”។

លោក Kim Han-Soo ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ថា ពីមុនកូរ៉េ មានការខ្សត់ខ្សោយធនធានមនុស្ស ខាងបច្ចេកទេស ដូចនេះបានជាកូរ៉េបានផ្តល់ជំនួយ ដល់កម្ពុជា លើផ្នែកអប់រំជាចម្បង។

លោក បានទៀតថា “សម្រាប់គម្រោង ដែលមានចំនួនទឹកប្រាក់ ២លានដុល្លារអាមេរិក វានិងមិនបញ្ចប់ប៉ុណ្ណោះទេ យើងនិងបន្តនូវគម្រោងនេះទៀត ដើម្បីឲ្យ ធនធានមនុស្សកម្ពុជាមានអភិវឌ្ឍ”។

គម្រោងនេះ គឺជាការរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ប្រកបដោយគុណភាព និងប្រសិទ្ឋភាព ដែលឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និង អនាគត៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles