Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រធានសម្ព័ន្ធ សហជីព ចលនាកម្មករ ខកចិត្តមិនបាន ចូលរួមប្រជុំ តម្លើងប្រាក់ខែកម្មករ ជាមួយរដ្ឋាភិបាល និង ILO

$
0
0

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា នៅថ្ងៃទី៣១ ខែមករា នេះ បានសម្តែងការខកចិត្ត ជាខ្លាំងដែលមិនបាន ចូលរួមក្នុងកិច្ចប្រជុំស្តីពី ការតម្លើងប្រាក់ខែដល់ក្រុមកម្មករ ជាមួយក្រសួងសង្គមកិច្ច និងអង្គការពលកម្មអន្តរជាតិ (ILO) ទាំងកិច្ចប្រជុំថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ និងកិច្ចប្រជុំ ដែលគ្រោងធ្វើនាថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះ។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ថា ក្នុងនាមរូបលោកជា ប្រធានសហជីពម្នាក់ ដែលបានចូលរួមក្នុងសកម្មភាព តវ៉ាទាមទារតម្លើងប្រាក់ខែដល់ កម្មករនាពេលកន្លងមកនោះ បែរជា ខាងក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា មិនត្រូវបានអញ្ជើញឲ្យ ទៅចូលរួមកិច្ចប្រជុំនោះទៅវិញ។

លោកបញ្ជាក់ថា “រឿងនេះវា មិនសមស្របនោះទេ។ ហេតុអ្វីបានជាខាងសហជីពរបស់ខ្ញុំ មិនបានទៅចូលរួមទៅវិញយ៉ាងដូច្នេះ?”។

លោក ស៊ីណាបន្តថា នៅក្នុងកិច្ចប្រជុំលើកក្រោយ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ខាងមុខ លោកសង្ឃឹមថា ខាងក្រសួង ក៏ដូចជាខាងអង្គការ ILO នឹងអញ្ជើញលោកឲ្យ ទៅចូលរួមជាមួយជាក់ជាមិនខាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមករា កន្លងមកនេះ ក្រុមការងារទី៨របស់ រាជរដ្ឋាភិបាលដែលមាន លោក អ៊ិត សំហេង ជារដ្ឋមន្រ្តី ក្រសួងសង្គមកិច្ចធ្វើជា ប្រធានក្នុងការដឹកនាំកិច្ចប្រជុំ បានបើកកិច្ចស្តីពីអំពីការតម្លើង ប្រាក់ខែដល់កម្មករផ្នែក វាយនភ័ណ្ឌនិងផលិតស្បែកជើង ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>